ព្រំដែនកម្ពុជា​ ថៃ៖​ ថ្ងៃទី ២៦ ខែ សីហា ឆ្នាំ២០២៦ អានុទីននាយករដ្ឋមន្រ្តីថៃ ផ្លូវការ និងនាយករដ្ឋមន្រ្តីសៀមស្រម៉ោល បានរួមគ្នា កែប្រែខ្សែព្រំដែនសិប្បនិម្មិត ទៅជាខ្សែព្រំដែនអចិន្រ្តៃយ៍ ដែលពត៍មានបង្ករឲ្យប្រជាជនកម្ពុជាមានការឈឺចាប់ជាមួយ រដ្ឋាភិបាលកម្ពុជាខ្លួនឯង នេះជាបំណងរបស់់ សៀម របស់ ថៃ។ ដូច្នេះ អ្នកឃោសនា ត្រូវតែផ្សព្វផ្សាយពត៍មាន វាយបក ប្រតិកម្មរហ័ស តបទៅវិញថា កម្ពុជាប្រកាន់យកជានិច្ច " គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម Franco-Siam Treaty 1904-1907 កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែព្រំដែន (fait accompli to Fact On the Ground)។ នៅ តុលាការ នៅ អង្គការសហប្រជាជាតិគេ កាត់សេចក្តីសំអាងលើ ផែនទីអន្តរជាតិ មិនយក Fait Accompli ឡើយ។

Sunday, October 19, 2025

ដ្រូនប្រឆាំងដ្រូន Interceptor Drone

ដ្រូនប្រឆាំងដ្រូន Interceptor Drone  ជាបច្ចេកវិជ្ជាយោធាដែលមានការវិវត្តិន៍លឿងបំផុត តាំងពីមានការផ្ទុះសង្រ្គាមរវាង រុស្សី អ៊ុយក្រែន។ សន្ទុះនៃសង្រ្គាមដ្រូន ឡើងខ្លាំង ក្តៅ រហ័ស តាំងពីឆ្នាំ ២០២៤ ខណៈដែល កងទ័ពអ៊ុយក្រែន បង្កើតជាកងពលធំដ្រូន ដែលមានទ័ព ៨០,០០០ នាក់ អបជាមួយជាមួយ ផែនការយោធា ផលិតដ្រូនជាង ១ លានគ្រឿង ក្នុង ឆ្នាំ ដែលដ្រូន ១ គ្រឿង តម្លៃប្រមាណជា ៥០០០ ដុល្លាអាមេរិកកាំង ដើម្បី ប្រឆាំងកងទ័ពដ្រូនរបស់ រុស្សី គ្រាដែលរុស្សី ផលិតដ្រូនអត្តឃាដនេះ (ដ្រូន YOLKA Drone) ប្រមាណជា ៤០០០ គ្រឿង/ថ្ងៃ ធៀបជាមួយ កងទ័ព អ៊ុយក្រែន ( ដ្រូន flamingos drone ) ផលិតបានតែ ១,៧០០ គ្រឿង/ថ្ងៃ ដូច្នេះ តាមសមីការបរិមាណ គឺ កងទ័ពអ៊ុយក្រែន ចាញ់ប្រៀប កងទ័ពរុស្សី។ ចំពោះតម្លៃ នៃការផលិត រុស្សីផលិតដ្រូនតម្លៃប្រមាណ ៥០០ ដុល្លា/គ្រឿង គ្រាដែល អ៊ុយក្រែនផលិតក្នុងតម្លៃប្រមាណ ៥០០០ ដុល្លា/គ្រឿង។

កងទ័ពអាល្លឺម៉ង់ បានបង្ហាញវត្តមានដ្រូនយោធាអាល្លឺម៉ង់ សម្រាប់ប្រើក្នុងសង្រ្គាម រុស្សី អ៊ុយក្រែន ដែលមានតម្លៃថោកជាង តម្លៃ អ៊ុយក្រែន ៥០% ដូច្នេះ ជាទូទៅ បច្ចេកវិជ្ជាផលិតដ្រូននៅ​អ៊ុយក្រែន ដើរលឿន តែ តម្លៃខ្ពស់ជាង ប្រទេសនានា។ ប្រទេសចិន ក៍មានការ ចម្លងប្រភេទដ្រូន ដែលប្រើដោយ អ៊ុយក្រែន និង រុស្សីដែរ ទំនងជាមានតម្លៃ កាន់តែថោកជាង ដ្រូនរុស្សី។

ដ្រូនប្រឆាំងដ្រូន Interceptor Drone

No comments:

Post a Comment