Pages

សង្រ្គាម ជំលោះតាម បណ្តាទ្វីប

ប្រធានបទ វិស្វកម្ម យោធា

Thursday, August 15, 2024

ភូមិសាស្រ្តនយោបាយ ទ្វីប អូស្រ្តាលី

គំរូបដិវត្តន៍ពណ៍លើសកលលោករួមមានដូចជា ៖
  1. បដិវត្តន៍ពណ៍  កូរ៉េខាងត្បូង South Korea
  2. បដិវត្តន៍ពណ៍ ជប៉ុន Japan
  3. បដិវត្តន៍ពណ៍នៅ អូស្រ្តាលី Australia
  4. បដិវត្តន៍ពណ៍ នៅ តៃវ៉ាន់ Taiwan
  5. វេណេហ្សុយអេឡា Venezuela
  6. បដិវត្តន៍ពណ៍ ភូមារ Burma
  7. បដិវត្តន៍ពណ៍ ហុង កុង Hong Kong
  8. បដិវត្តន៍ពណ៍ ស្រីលង្លកា Sri Lanka
  9. បដិវត្តន៍ពណ៍ បាតុកម្ម នៅ អគ្ឡេស United Kongdoms
  10. បដិវត្តន៍ពណ៍ អ៊ុយក្រែន Ukraine 
  11. បដិវត្តន៍ពណ៍ បឹងក្លាដេស Bengladesh 
  12. បដិវត្តន៍ពណ៍ នៅប្រទេសថៃ Thailand 2006
  13. បដិវត្តន៍ពណ៍ នៅ វៀតណាម Vietnam 2014, 2018
  14. បដិវត្តន៍ពណ៍ នៅកម្ពុជា រដ្ឋប្រហារ ឆ្នាំ ១៩៧០ ( ប្រវត្តិ អ៊ិនតាំ ប្រវត្តិ លន់ នល់ ប្រវត្តិ .ហង់្ស ធុនហាក់.. ប្រវត្តិ ចេង ហេងប្រវត្តិ ស៉ឺង ង៉ុកថាញ់ )
  15. បដិវត្តន៍ពណ៍ នៅកម្ពុជា ២០១៣
  16. បដិវត្តន៍ពណ៍ នៅ កម្ពុជា ២០២៤ 
    1. ផែនការធ្វើ បដិវត្តន៍ពណ៍ 
    2. ផែនការកំទេច បដិវត្តន៍ពណ័)
  17. បដិវត្តន៍ពណ៍ យូហ្គោស្លាវី Yugoslavia 
ភូមិសាស្រ្តនយោបាយ ទ្វីប អូស្រ្តាលី រួមមានឯកសារពាក់ព័ន្ធមួយចំនួន ដូចជា៖

  1. ភូមិសាស្រ្តនយោបាយ ទ្វីប អូស្រ្តាលី
  2. ជំលោះ ចិន អូស្រ្តាលី Australia-China Tension
  3. តំបន់ Indo Pacific
  4. មហាសមុទ្រឥណ្ឌា Indian Ocean
  5. សម្ព័ន្ធយោធា អាមេរិក កាណាដា អូស្រ្តាលី អគ្លេស ញូហ្សេឡែន 👉
  6. សម្ព័ន្ធយោធា អាមេរិក អគ្លេស អូស្រ្តាលី AUKUS 👈
  7. សម្ព័ន្ធយោធា ជប៉ុន អូស្រា្តលី 👉

នាវាមុជទឹក នុយក្លេអ៊ែរ អូស្រ្តាលី Australian Submarine Nuclear  នាវាមុជទឹក ប្រើថាមពល នុយក្លេអ៊ែ ដែល អូស្រ្តាលី បញ្ជាទិញសម្រាប់រូបភាព សង្រ្គាម ប្រឆាំងចិន ដោយសម្ព័ន្ធ ៣ ប្រទេស រួមមាន អាមេរិក អូស្រ្តាលី អគ្លេស។ យើងបាន សិក្សាវិភាគរួចកាលឆ្នាំ ២០២១ អំពី មូលហេតុនៃសង្រ្គាម ពាណិជ្ជកម្ម ចិន រុស្សី តែ ក្នុងទីនេះ និងធ្វើការវិគាគ​ថា ហេតុអ្វី ចាំបាច់ ត្រូវការនាវាមុជទឹកដើរដោយថាមពល នុយក្លេអ៊ែរ ? ដែលជា ធម្មតា គេមានការច្រលំថា វាដូចគ្នាជាមួយ នឹងនាវាមុជទឹកប្រើប្រេងមាស៊ូត ប្រើម៉ាស៊ីនភ្លើង ប្រើអាគុយភ្លើង ប្រើនុយក្លេអ៊ែ ប្រើ អ៊ីត្រូហ្សែន និងប្រើក្បាលគ្រាប់រុក្កែត។ ចម្ងាយ ពី ប្រទេស ចិន មក អូស្រ្តាលី មាន ១៣,៩២៨ គម តាមផ្លូវទឹក ដែល អ្នកជំនាញផ្នែក ជើងទឹក ប៉ាន់ប្រមាណថា នាវាមុជទឹក ចិន ត្រូវ ចំណាយពេល ០៣ ខែ មុនមកដល់ ព្រំដែន អូស្រ្តាលី គឺ ម្តុំ ប្រទេស ឥណ្ឌូនេស៊ី។ ដូច្នេះ អូស្រ្តាលី ពិតជា ត្រូវការ នាវាមុជទឹក ប្រើថាមពល នុយក្លេអ៊ែរ ដោយសារ វាអាចសម្ងំបាន ច្រើនខែ ក្រោមផ្ទៃទឹក អាច មានទំនាក់ទំនងជាមួយ សម្ព័ន្ធមិត្ត ដូចជា ជប៉ុន ហ្គាម ហ្វីលីពិន សាំងហ្គាពួ និង ជាមួយ ឥណ្ឌានេស៊ីផងដែរ។ ការបញ្ជូនសារ នៅក្រោមផ្ទៃទឹក គឺធ្វើជាដូចជាបញ្ជូនសារ នៅ លើផ្ទៃដី ផ្ទៃអាកាសដែរ ដោយប្រើ Cable Submarine គឺជា ខ្សែកាបអុបទិច ក្រោមបាតសមុទ្រ និង មាន អង់តែន Horizental Receiver សម្រាប់ប្រើជា Wifi ដូចនៅ លើដី មានទំនាក់ទំនងជាមួយ នឹង នាវាផ្ទៃទឹក ជាមួយ ផ្កាយរណបល់ើ ដែនអាកាស។

គុណសម្បត្តិ នាវាមុជទឹក (ជំលោះចិន អូស្រ្តាលី)
អាចបំបាំងកាយ ចូលកៀកគោលដៅ ដើម្បីវាយប្រហារខ្មាំង ដូចជា ទ័ពចិន នៅចម្ងាយ ១០០ គម ពី អូស្រ្តាលី ដែលកាំភ្លើងធំបាញ់បានចម្ងាយ ១០០ គមដូចគ្នា ដូច្នេះ ភាគី អូស្រ្តាលី ត្រូវការនាវាមុជទឹក ដើម្បី លប់ចូលជម្រៅ ៥០ គម ដែលអាចបាញ់ ដល់គោលចិន ជ្រៅជាង ១០០ គម ទៅលើ ទីតាំងសំខាន់ៗ ដូចជា ភស្តុភារ ទីបញ្ជាការ..

ការគាំរាមកាំហែងក្នុងតំបន់៖  (សម្ព័ន្ធយោធា​ AUKUS)
  1. អូស្រ្តាលី មានភូមិសាស្រ្តនយោបាយជាប់ជាមួយ អាស៊ាន ដែលជា តំបន់គ្មាននុយក្លេអ៊ែរ ដូច្នេះ AUKUS គឺជាការរលោភបំពានលើតំបន់ អាស៊ាន និង ជាការឈ្លានពានដែនទឹក របស់ ឥណ្ឌូនេស៊ី ដោយសារ ប្រទេស ទាំង ២ មានទំនាស់ដែនទឹក ដែនកោះ ជាពិសេសទំនាស់ បញ្ហាទីមរខាងកើត ដែលជាសមាជិក អង្គការអាស៊ាន ។ 
  2. អូស្រ្តាលី ជាសត្រូវ របស់ប្រទេស ជប៉ុន ដោយសារ ជប៉ុនធ្លាប់ធ្វើសង្រ្គាមជាមួយ អូស្រ្តាលី។ ទាក់ទងជាមួយ អាល្លឺម៉ង់ ក៍ជាសត្រូវរបស់ អូស្រ្តាលីផងដែរ កាលសម័យសង្រ្គាមលោកទី ២ ដែលសព្វថ្ងៃ អាល្លឺម៉ង់ មានមូលដ្ឋានទ័ពនៅ ប្រជុំកោះ មហាសមុទ្រ ប៉ាស៊ីហ្រ្វិក គឺជាប់ព្រំដែនទឹក អូស្រ្តាលី ។ ទាំងនេះជា មូលហេតុនៃការចងសម្ព័ន្ធ AUKUS ដែលមិនមែនជា បារាំង មិនមែនជា អាល្លឺម៉ង គឺជា អគ្លេស UK ដែល ទើបដកខ្លួនចេញពី EU.
  3.  កម្ពុជា ត្រូវបានគេមើលឃើញថា ជាការគាំរាមកំហែងនៅ កំពង់ផែ រាម  ដោយសារ កម្ពុជា មានទ័ពជើងទឹក ៣០០០ នាក់ នាវាជាង ១០ គ្រឿង និង មានកំពង់ផែជម្រៅទឹក ២,៧ មែត្រ អ្វីដែលជាការំគំរាមកំហែង គឺ កម្ពុជា មិនមែនជាសម្ព័ន្ធមិត្តយោធា អាមេរិក អគ្លេស សាំងហ្គាពួ វៀតណាម ហ្វីលីពីន ថៃឡង់។ កម្ពុជា អាចត្រូវបាន ចិន យកធ្វើជា មូលដ្ឋាន ស៊៊ើ​​បការណ៍ផ្ទៃអាកាស ឬ តាមប្រព័ន្ធ Internet ដោយសារ អាស៊ាន មានទំនាក់ទំនង ខ្សែកាបជាមួយ ចិន ជាមួយ អាមេរិក ដែលការនេះ ផ្ទូយពី គោលនយោបាយ អូស្រ្តាលី ដែលចង់ បង្កើតជា ប្លុក ប្រទេស អភិជន Noble Nations គឺប្រទេស ដែលមិនធ្លាប់ក្រោមអាណាព្យាបាល រួមមាន អាល្លឺម៉ង់ អគ្លេស អូស្រ្តាលី និង កាណាដា។ ដូច្នេះ ក្នុងតំបន់នេះ អាមេរិក ក័នៅតែជា មិត្តរបស់កម្ពុជា នេះបើយោងលើ បណ្តាញខ្សែកាប អុបទិច ដែលបំបែក ទ្វីប អូសេអានី ឬ អូស្រ្តាលី ចេញពី ពិភពខាងក្រៅ ឬ ដើម្បី ឲ្យ អូស្រ្តាលី ខ្សោយ ងាយ សហរដ្ឋអាមេរិក គ្រប់គ្រង។
  4. បើកម្ពុជា ជាប្រធានអាស៊ាន ជាសមាជិក អាស៊ាន គាំទ្រ កម្មវិធី នុយក្លេអ៊ែរ អូស្រ្តាលី ដូច្នេះ អូស្រ្តាលី អាច ពិចារណាមិន រិះគន់ វាយប្រហារកម្ពុជា​ករណី កំពង់ផែជើងទឹក រាម ដែលមានជម្រៅ ២,៧ មែត្រនោះឡើយ !!
  5. អូស្រ្តាលី មានការព្រួយបារម្ភថា ៥០ ឆ្នាំ ខាងមុខ ប្រជាជនចិន មានការចម្រើនខ្លាំង ប្រែក្លាយជា ប្រទេស អនុត្តរភាព វាតទី ដល់ អូស្រ្តាលី ខណៈដែល ប្រទេស អឺរ៉ុប មានគោលការណ៍ សហការណ៍ជាមួយ ប្រទេស ចិន ប្រឆាំង អាមេរិក និង សម្ព័ន្ធមិត្ត
  6. អូស្រ្រា្លលី មើលឃើញ កម្លាំង យោធា ឥណ្ឌូនេស៊ី ជាប្រទេស ឥស្លាមក្នុងតំបន់  មើលឃើញ ជប៉ុន មាន បច្ចេកវិជ្ជា សេដ្ឋកិច្ចខ្លាំងក្លាជាង អូស្រ្តាលី។ អូស្រ្តាលី ឃើញផងដែរនូវ សក្តានុពលផ្នែក ថាមពល នៅតំបន់ អាស៊ាន ទាំងនេះជា គោលដៅនៃសង្រ្គាមផ្កាយ The Goal of Star War--- Energy, Economy, Military and Technology. 












No comments:

Post a Comment