Pages

សង្រ្គាម ជំលោះតាម បណ្តាទ្វីប

ប្រធានបទ វិស្វកម្ម យោធា

Wednesday, August 14, 2024

បដិវត្តន៍ពណ៍ ប្រទេស កូរ៉េត្បូង

គំរូបដិវត្តន៍ពណ៍លើសកលលោករួមមានដូចជា ៖
  1. បដិវត្តន៍ពណ៍  កូរ៉េខាងត្បូង South Korea ( បក្សសម្ព័ន្ធប្រឆាំង កូរ៉េខាងត្បូង )
  2. បដិវត្តន៍ពណ៍ ជប៉ុន Japan
  3. បដិវត្តន៍ពណ៍នៅ អូស្រ្តាលី Australia
  4. បដិវត្តន៍ពណ៍ នៅ តៃវ៉ាន់ Taiwan
  5. វេណេហ្សុយអេឡា Venezuela
  6. បដិវត្តន៍ពណ៍ ភូមារ Burma
  7. បដិវត្តន៍ពណ៍ ហុង កុង Hong Kong
  8. បដិវត្តន៍ពណ៍ ស្រីលង្លកា Sri Lanka
  9. បដិវត្តន៍ពណ៍ បាតុកម្ម នៅ អគ្ឡេស United Kongdoms
  10. បដិវត្តន៍ពណ៍ អ៊ុយក្រែន Ukraine 
  11. បដិវត្តន៍ពណ៍ បឹងក្លាដេស Bengladesh 
  12. បដិវត្តន៍ពណ៍ នៅប្រទេសថៃ Thailand 2006
  13. បដិវត្តន៍ពណ៍ នៅ វៀតណាម Vietnam 2014, 2018
  14. បដិវត្តន៍ពណ៍ នៅកម្ពុជា រដ្ឋប្រហារ ឆ្នាំ ១៩៧០ ( ប្រវត្តិ អ៊ិនតាំ ប្រវត្តិ លន់ នល់ ប្រវត្តិ .ហង់្ស ធុនហាក់.. ប្រវត្តិ ចេង ហេងប្រវត្តិ ស៉ឺង ង៉ុកថាញ់ )
  15. បដិវត្តន៍ពណ៍ នៅកម្ពុជា ២០១៣
  16. បដិវត្តន៍ពណ៍ នៅ កម្ពុជា ២០២៤ 
    1. ផែនការធ្វើ បដិវត្តន៍ពណ៍ 
    2. ផែនការកំទេច បដិវត្តន៍ពណ័)
  17. បដិវត្តន៍ពណ៍ យូហ្គោស្លាវី Yugoslavia 

ពលករខ្មែរមួយចំនួន បាន និង កំពុងចូលរួមធ្វើបដិវត្តន៍ពណ៍នៅកូរ៉េខាងត្បូង ថ្ងៃទី ១១ សីហា ២០២៤ ដើម្បី ផ្តល់រំលំ​រាជរដ្ឋាភិបាលស្របច្បាប់ កើតចេញពីការបោះឆ្នោត។


ផែនទីការធ្វើបដិវត្តន៍ពណ៍ ដោយ ពលករខ្មែរ នៅ កូរ៉េខាងត្បូង


ពលករខ្មែរ មើលឃើញការធ្វើ បដិវត្តន៍ពណ៍នៅកូរ៉េថា ជាការធ្វើបាតុកម្ម ដើម្បីផ្លាស់ប្តូរ​នាយករដ្ឋមន្រ្តី ជាញឹកញាប់ ដែលគ្រាន់តែ ឆ្នាំ ២០១៥ មានការ ផ្លាស់ប្តូរនាយករដ្ឋមន្រ្តី​ចំនួន ៤ រូប


ប្រទេសកូរ៉៉ខាងជើង កាលពីថ្ងៃទី ៥ មករា ២០២៤​ បានបាញ់កាំភ្លើងធំជាង ២០០ គ្រាប់ ចូលដែនទឹក កូរ៉េខាងត្បូង​ បង្ករឲ្យមានការភ័យខ្លាច ហើយរដ្ឋាភិបាលកូរ៉េខាងត្បូង បានជំលៀសពលរដ្ឋចាកចេញពី កោះ ២ នៅជាប់់ព្រំដែនកូរ៉េខាងជើង ។

 ភូមិសាស្រ្តនយោបាយ កូរ៉េ The Korean Geopolitic  ដែលមាន ចំណុចជំលោះដូចតទៅ៖

  1. កូរខាងជើង និង ខាងត្បូង ជាអតីតដែនដី អាណានិគមប្រទេស ចិន និង រុស្សី
  2. កូរខាងជើង និង ខាងត្បូង ស្ថិតក្រោមការគ្រប់គ្រង រដ្ឋបាលរបស់ជប៉ុន នៅសង្រ្គាមលោក ទី ១ និង ទី ២
  3. កូរខាងជើង និង ខាងត្បូង ត្រូវបានកាត់បញ្ជូនជាទឹកដីនៃចក្រភពជប៉ុន ដែលនាំឲ្យមាន ការចាប់មនុស្សធ្វើជាទាសករផ្លូវភេទ បំរើក្នុងជួរកងទ័ព និងការសម្លាប់់ប្រល័យពូជសាសន៍
  4. កូរ៉េខាងជើង ស្ថិតក្រោមការដឹកនាំ បញ្ជារបស់ សហភាពសូវៀត
  5. កូរ៉េទាំង ២ ស្ថិតនៅចន្លោះ មហាអំណាច ចិន រុស្សី និង អាមេរិក។ ក្នុងសង្រ្គាមកូរីដ ១៩ អាមេរិក បានឡោមព័ទូចិនទូទាំង តំបន់ ឥណ្ឌូប៉ាស៊ីភិច ដូចជាការបង្កើតសម្ព័ន្ធយៅធា  Quad  និង AUKUS  ដែលក្នុងតំបន់នេះ ក្តោបទាំង តៃវ៉ាន់ ឧបទ្វីបកូរ៉េ  ក៍ដូចជាសមុទ្រចិនខាងកើតផងដែរ។
  6. គោលបំណងសហរដ្ឋអាមេរិក គឺ ធ្វើឲ្យចិន ឯកោ គ្មានខ្សែសង្វាក់ បញ្ចេញទំនិញ និង ដឹកជញ្ជូនទំនិញចូល ចិន ។ ជាការឆ្លើយតបវិញ ចិនប្រើយុទ្ធសាស្រ្ត ការប្រើប្រាស់ទំនិញក្នុងស្រុក  និង ស្ថេរភាពសេដ្ឋកិច្ចក្នុងស្រុក។
  7. ក្នុងផ្នែកបច្ចេកវិជ្ជា ប្រទេស អាមេរិក រារាំង ចិន មិនឲ្យទទួលបាន បច្ចេកវិជ្ជា ពីអាមេរិក ឬ សម្ព៍ន្ធមិត្តអាមេរិក ដែលកត្តានេះ ដាក់ ប្រទេស កូរ៉េខាងត្បូង ក្នុងស្ថានការណ៍លបាកចន្លោះ មហាអំណាចទាំង ០២។
  8. អាមេរិក បានប្រើ សិទ្ធិមនុស្ស នៅ ហុងកុង និង រដ្ឋស្វ័យត Uyghurs in Xinjiang ដើម្បីដាក់សម្ពាធ​ សេដ្ឋកិច្ច នយោបាយ លើប្រទេស ចិន  ដោយសារ បង្ខំ រដ្ឋាភិបាលកូរ៉េខាងត្បូង ធ្វើសហប្រតិបត្តិការ រួមគ្នាជាមួយ អាមេរិក លើផ្នែក យោធា សេដ្ឋកិច្ច ការទូតក្នុងការរិះគន់ប្រទេស ចិន ចំណែក ចិន បានតប ត វិញ ចេញជាការប្រមាន បង្ខំ ឲ្យ កូរ៉េខាងត្បូង​រក្សា អព្យាក្រិតភាព Neutral បើមិនចង់ប្រឈមមុខជាមួយ ប្រទេស ចិន ។

  9. កូរ៉េខាងត្បូង មានការលំបាក ដោយសារ ពាណិជ្ជកម្មជាមួយ ចិន មាន ២៥% ចំណែក ពាណិជ្ជកម្មជាមួយ  អាមេរិក មាន ១២ % និង ៧% ជាមួយ ជប៉ុន ។ ក្រុមហ៊ុនប្រទេស កូរ៉េខាងត្បូង ជាង ២០,០០០ ក្រុមហ៊ុន កំពុងបើក អាជិវកម្មនៅប្រទេស ចិន ។
  10. ផ្នែកបច្ចេលវិជ្ជា ប្រទេស កូរ៉េខាងត្បូង មានទំលាក់ទំនងតិចតូចបំផុតជាមួយ ចិន ដោយសារ កូរ៉េខាងត្បូង មានការរីកចម្រើនខ្លាំង ផ្នែក បច្ចេកវិជ្ជានេះផងដែរ ដូចជា ករណី បច្ចេកវិជ្ជា 5G technology of Chinese គឺ កូរ៉េខាត្បូង មិនបានប្រើប្រាស់ផលិតផលចិន ។ តែ បច្ចេកវិជ្ជា អាកុយរថយន្ត និង ផ្នែក ឈីប គឺជា ការព្រូយបារម្ភធំរបស់សហរដ្ឋអាមេរិក ចំណោះ កូរ៉េខាងត្បូង។
  11. ប្រទេសចិន ធ្លាប់ព្រមាន អំពី សម្ព័ន្ធយោធា អាមេរិក កូរ៉េខាងត្បូង ថាបានដើរទៅកាន់តែឆ្ងាយ ហួសព្រំដែន តែ កូរ៉េខាងត្បូង បានសម្រួលស្ថានការណ៍មកវិញ ដោយប្រកាស ទទួលស្គាល់ គោលនយោបាយ ចិន តែ ១ One China Policy
  12. គោលនយោបាយ ០៤ ប្រភេទ ត្រូវបានដាក់ឲ្យមានការពិភាក្សានៅ កូរ៉េខាងត្បូង គឺ (១)​ នយោបាយស្និតគាំទ្រអាមេរិក (២)  នយោបាយជាតិនិយម ខាងណាចំណេញ ងាកទៅខាងនោះ bandwagoning’policy  (៣) នយោបាយឯការ និង​(៤)  រក្សាស្ថានភាពដដែល។ ក្រុមគាំទ្រអាមេរិក លើកហេតុផលថា ចូលរួមជាមួយ អាមេរិក ដើម្បី អាចមានតុល្យភាពជាមួយ ចិនដែលកំពុងតែ គាំរាមកំហែង។ ក្រុមមួយទៀតលើកឡើងថា ទោះបី ចិនខ្លាំង តែ ចិនមិនអាច ជួយអ្វី ដល់កូរ៉េខាងត្បូង គឺមានតែ​បង្ករភាពតានតឹង នឹងអាចឲ្យ បាត់បង់ទឹកដីចូលជាមួយ ចិនដូច គោលនយោបាយប្រទេស​ហ្វាំងឡង់ Finlandisation។
  13. នយោបាយអាវុធនុយក្លេអ៊ែរ កូរ៉េខាងត្បូង ដើម្បីឲ្យប្រជាជន មើលឃើញថា កូរ៉េខាងត្បូង មានតុល្យភាពកម្លាំងយោធាជាមួយ កូរ៉េខាងជើង និង ចិន ជាពិសេស ការពារស្ថានការណ៍កុំឲ្យធ្លាក់ក្នុងនយោយបាយ ហ្វាំងឡង់‘Finlandisation’ trap ដែលជាប្រទេស មួយ តែ រងឥទ្ធិពល សូវៀត ក្នុងសង្រ្គាមត្រជាក់ឆ្នាំ ១៩៦០-១៩៧០។
  14. ទំនាក់ទំនងយោធា នយោបាយ សេដ្ឋកិច្ច ចិន កូរ៉េខាងជើង កាន់តែ បង្កើនសម្ពាធ ដល់ កូរ៉េខាងត្បូង។ ការដាក់ពង្រាយប្រព័ន្ធការពារអាកាស​ឆ្នាំ ២០១៧ THAAD missiles in 2017 នាំឲ្យមានប្រតិកម្មតបតវិញ ពី សំណាក់ប្រទេស ចិន ដែលបណ្តាលឲ្យមានការខូចខាតសេដ្ឋកិច្ចកូរ៉េខាងត្បូង ។
  15. នយោបាយជាតិនិយម The bandwagoning មានផលប្រយោជន៍ ដោយ ប្រពៃណី វប្បធម៍ ជនជាតិ ចិនតែ មួយ រវាងកូរ៉េខាងត្បូង និង ចិន ដូច្នេះ ពេល អាមេរិក ដកទ័ពចេញពី កូរ៉េខាងត្បូង នោះ ឧបទ្វីបកូរ៉េនឹងមាន ស្ថេរភាពនយោបាយ មានសន្តិភាព តែក្នុងរយៈពេល ខ្លីដំបូង គឺមានការព្រួយបារម្ភខ្លាច ដើរចូលនយោបាយ ហ្វាំងឡង់ ដែលរងឥទ្ធិពល សូវៀត។ ចំណែកការខាតបង់់សេដ្ឋកិច្ចមានទំហំធំមហិមារ ដោយសារ តែចំណងសេដ្ឋកិច្ចជាមួយ អាមេរិក និង ជប៉ុន ជួបប្រទេះ បញ្ហាកាសងសឹក។
  16. បញ្ហាសិទ្ធិមនុស្ស បើករណីដែលកូរេខាងត្បូង ស្ថិតក្នុងស្ថានភារណ៍ស្ងប់ស្ងាត់ មិនរះគន់ បញ្ហាសិទ្ធិមនុស្សរបស់ ចិនទេ ពេលនោះ កេរ្តិឈ្មោះ Reputation របស់ កូរ៉េខាងត្បូងនឹងត្រូវ សាបរលាប បន្តិចម្តងៗ។
  17. ប្រទេសចិន មិនបង្ហាញនូវការ ចាប់អារម្មណ៍ជាមួយ ការផ្លាស់ប្តូរគោលនយោបាយ កូរ៉េខាងត្បូង បែប ជាតិនិយម បែបនេះទេ ជារួម ប្រទេស ចិន ចង់បានស្ថានភាព នយោបាយ ដូចកូរ៉េខាងត្បូងកំពុងមានសព្វថ្ងៃ the status quo ។
  18. យុទ្ធសាស្រ្តឯការ standing alone strategy ក្នុង នេះ មានចរន្ត ០២ ក្នុងបណ្តាបក្សនយោបាយ ដែល (១) ការរពង្រឹងផ្នែកយោធារបស់កូរ៉េខាងត្បងឲ្យមានក្លាំងខ្លា រួចទាមទារឲ្យកងទ័ពអាមេរិក ដកទ័ពចេញពី កូរ៉េខាងត្បូង ពេលនោះ កូរ៉េខាងត្បូង ក្លាយជាំ ប្រទេស អំណាចមួយ ដែល រក្សា កម្លាំង ទ័ព ចិន និង ទ័ព អាមេរិក កុំឲ្យមានសង្រ្គាមជាមួយគ្នា ដែលករណីនេះ កូរ៉េខាងត្បូង យកឥទ្ធិពលនុយក្លេអ៊ែអាមេរិក មកគំរាម នុយក្លេអ៊ែរ ចិន។ ទី (២) គឺបក្សនយោបាយខ្លះ ទាមទារឲ្យមានការប្រកាសជាសកលោកអំពី នយោបាយអព្យាក្រិតពិតប្រាកដ មិនរងឥទ្ធិពល ចិន​ឬ អាមេរិក ។ ក្រុមនយោបាយនេះ គឺ អំពាវនាវ អាមេរិកដកទ៏ព និង ផ្តាច់ចំណងសម្ព៍ន្ធមិត្តយោធាជាមួយអាមេរិកចោលទាំងអស។​
  19. នយោបាយ កូរ៉េត្បូងសព្វថ្ងៃ status quo via muddling-through ប្រជាជនកូរ៉េខាងត្បូង ភាគច្រើនទាំងអ្នកមានការសិក្សាខ្ពស់ និង ចំណោមមនុស្សធម្មតាៗ ចង់បានស្ថានការណ៍ ដួចសព្វថ្ងៃនេះ ដែល កូរ៉េខាងត្បូង មានចំណងយោធាជាមួយ អាមេរិក និង រក្សាចំណងសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៍ជាមួយ ចិន  ដូចដែលប្រធានាធិបតី កូរ៉េធ្លាប់បាន លើកអំពី បន្ទាត់នយោបាយ​ស្តីពី តុល្យភាពការទូតសំដៅថា សន្តិសុខធ្វើជាមួយអាមេរិក ចំណែកសេដ្ឋកិច្ចធ្វើជាមួយ ចិន  balanced diplomacy or a diplomacy of ‘anmi gyeongjung’ (security with the U.S., economy with China). ។
  20. លោកប្រធានាធិបតី Yoon Suk-yeo គឺជា បេក្ខភាព មកពី គណបក្សប្រឆាំង ដែលមាននិន្នាការ ស្និត អែប លំអៀងរកអាមេរិក នៃ គណបក្ស Power Party (PPP)  ។ ក្នុងពេលឃោសនាបោះឆ្នោត លើកទី ០៩ លោកបានថ្លែង រិះគន់ លោក Moon Jae- ដែល មានគោលនយោបាយ លំអៀង ចិ ន។ លោក Yoon Suk-yeo មានបំណង​ធ្វើយុទ្ធសាស្រ្តឲ្យ កូរ៉េត្បូង ក្លាយជា មនុស្សកណ្តល សម្របសម្រួល រវាង ចិន អាមេរិក។ លោក ចង់ឲ្យមានកិច្ចសហប្រតិបត្តិការ គ្រប់ជ្រុងជ្រោយជាមួយ អាមេរិក គែមិនត្រឹមតែផ្នែកសន្តិសុខជាតិ តែលើផ្នែក សុខាភិបាល រដ្ឋបាល ការប្រែប្រួលអាកាសធាតុ រួមទាំងបច្ចេកវិជ្ជាទំនើបផងដែរ។  លោកចង់ឲ្យ កូរ៉េខាងត្បូង ពង្រាយប្រព័ន្ធការពារកាំជ្រួច THAAD​​ ក៍ដួចជាចូលរួមរបស់ កងទ័ពកូរ៉េជាមួយ សម្ព័ន្ធយោធា Quad និង the Five Eyes រួមបញ្ចូលទាំងការ ចែករំលែក ផ្នែក ចារកម្មចំណោមបណ្តាសមាជិកសម្ព័ន្ធយោធា។
  21. ប្រធាន គណបក្ស  Democratic Party of Korea (DPK) យល់ថា អាមេរិក គឺមិត្តតែមួយគត់ ចំណែកចិន គឺជា ដៃគូយុទ្ធសាស្រ្ត។ ជាគោលការណ៍ លោកប្រឆាំង ទ្រឹស្តីនៃការ ជ្រើសរើសយក រវាង ចិន អាមេរិក ដោយលោកលើកឡើង អំពី ផលប្រយោជន៍ជាធំបង គឺផលប្រយោជន៍ជាតិ ក្នុងគំនូសបំព្រួញយុទ្ធសាស្រ្តទី ៣។
  22. រុស្សី បានចេញការព្រមានដល់ កូរ៉េខាងត្បូង ករណី កូរ៉េខាងត្បូង លក់ បញ្ជូន សព្វាវុធ ទៅធ្វើសង្រ្គាមនៅ អ៊ុយក្រែន ដោយ រុស្សីព្រមាន អំពីការ បញ្ជូនសព្វាវុធ ឲ្យកូរ៉េខាងជើងវិញដែរ។ ប្រទេសចិន​ជួយផ្នែក សេដ្ឋកិច្ច យោធា នយោបាយ បច្ចេកវិជ្ជា ឲ្យ កូរ៉េខាងជើង វាជាបន្ទុកធ្ងន់ស្រាប់សម្រាប់ កូរ៉េខាងត្បូង បើករណី មានការជួយរបស់រុស្សី ដល់កូរ៉េខាងជើងទៀត នោះកានតែដុតកំដៅ ស្ថានការណ៍សន្តុិសុខក្នុងតំបន់ ។
  23. ប្រទេសកូរ៉េខាងត្បូង ផ្តល់ជំនួយយោធា ប្រមាណ ៤០០ លានដុល្លាឲ្យ អ៊ុយក្រែន នៅឆ្នាំ ២០២៤ ខាងមុខនេះ ។ កូរ៉េខាងត្បូងធ្លាប់មានសង្រ្គាម ដែលទ័ពអាមេរិកគាំទ្រកូរ៉េខាងត្បូង នៅឆ្នាំ ១៩៥៣ ចំណែក កូរ៉េខាងជើង គាំទ្រដោយ ចិន និង សូវៀត។ កងទ័ពអាមេរិក ប្រមាណ ៥០០០ នាក់ ត្រូវបាន គេសង្ស័យថា រងាស្លាប់ ដោយសារសីតុណ្ហភាពត្រជាក់ខ្លាំង ដល់ ដក ៥០ អង្សារក្រោមសូន្យ  ដែលគេគិតថា ជាមូលហេតុ កងទ័ពអាមេរិក មិនចូលប្រយុទ្ធផ្ទាល់ នៅ សង្រ្គាមអ៊ុយក្រែន ដែលជា សង្រ្គាមត្រជាក់ Cold War ឆ្នាំ ២០២២-២០២៣ ។
  24. សង្រ្គាមកូរ៉េ ឆ្នាំ 1950-1953 ទ័ពសម្ព័ន្ធមិត្តកូរ៉េខាងត្បូង មាន ៣,៣ លាននាក់ ចំណែក ទ៍ពសម្ព័ន្ធមិត្តកូរ៉េខាងជើង មាន ៣,១ លាននាក់ ជាលទ្ធផលនៃសង្រ្កាមគឺការបែងចែក កូរ៉េទាំង ២ គឺ កូរ៉េខាងជើង និង កូរ៉េខាងត្បូងដូចមានសព្វថ្ងៃនេះ។  Around 60,000 members of the British armed forces served in Korea, many were National Servicemen. British forces: over 1,100 killed and 2,600 wounded. American forces: nearly 37,000 killed and 92,000 wounded. South Korean forces: at least half a million killed or wounded. Chinese forces: over 110,000 killed and 380,000 wounded. North Korean forces: at least half a million killed or wounded. Estimates suggest that at least two million North and South Korean civilians died.


ជាលទ្ធផលនៃប្រវត្តិសាស្រ្ត 
  1. នាំឲ្យមានបញ្ហាព្រំដែន រវាង កូរ៉េ ចិន, កូរ៉េជប៉ុន, កូរ៉េ រុស្សី និង បញ្ហានុយក្លេអ៊ែរ ដោយសារ កូរ៉េជើង មានប្រជាជន ២៦ លាននាក់ ធៀប កូរ៉េខាងត្បូង ៥២ លាននាក់ រុស្សី ១៤៤ លាននាក់ ចិន ១,៣០០ លាននាក់ និង ជប៉ុន  ១២៦ លាននាក់ នៅឆ្ឆាំ ២០១៣។
  2. នាំឲ្យមានការធ្វើសមយុទ្ធយោធាជាប្រចាំ ប្រឆាំង កូរ៉េខាងជើង ដោយមាន ០៧ សេណារីយោ ដើម្បី តបជាមួយ សេណារីយោទាំង ០៧ នេះ ជម្រើសរបស់ យោធាកូរ៉េខាងជើង គឺប្រើប្រាស់ អាវុធនុយក្លេអ៊ែរ
  3. នាំឲ្យ កូរ៉េជើង បាញ់ សម្រេច បង្កើតកម្មវិធីអាវុធនុយក្លេអ៊ែរ ដោយអាចមានជំនួយបច្ចេកទេសពី ចិន រុស្សី។ កូរ៉េខាងជើង ជា ប្រទេស ទ្រនាប់ Buffer រវាង អាមេរិក ជាមួយ ចិន រុស្សី 
  4. នាំឲ្យ អាមេរិក ដាក់ទណ្ឌកម្មសេដ្ឋកិច្ច កុរ៉េខាងជើង ដើម្បី បង្ខំរដ្ឋនេះ ក្លាយជាប្រទេស សេរី មានការបោះឆ្នោត កែប្រែប្រព័ន្ធសេដ្ខកិច្ច ដូចប្រទេស ជប៉ុន ដែលដូរពី របប កម្មុយនីស្តក្លាយជា របបសេរី ដើម្បីប្រឆាំង ចិន ប្រឆាំង រុស្សី ។

រូបភាព

ផែនទី សង្រ្គាមស៊ីវិល រវាង ចិន កំម្មុយនីស្តដឹកនាំដោយ ម៉ៅ សេទុង និង ចិន សេរី ដឹកនាំដោយ ជៀង កៃជៀក  និងការ បាក់ទ័ព ទៅ បង្កើតរដ្ឋាភិបាលនៅ កោះ តៃវ៉ាន់ ។

ភូមិសាស្រ្តនយោបាយ ឧបទ្វីប កូរ៉េ Geopolitic of Korea Peninsular   សារៈសំខាន់នៃ ច្រកសមុទ្រកូរ៉េខាងជើង ជាប់ ចិន មានប្រយោជន៍ផ្នែក យោធា និង សេដ្ឋកិច្ច ។ សហរដ្ឋអាមេរិក ជប៉ុន កូរ៉េខាងត្បូង មើលឃើញជាចំណុចពិសេស រារាំង ចិន កុំឲ្យមាន ក្រុងកំពងផែ។
កងទ័ពអាមេរិក នៅ កូរ៉េខាងត្បូង ដើម្បី ប្រឆាំង ចិន រុស្សី និង កូរ៉េខាងជើង ព្រមទាំង រារាំង សង្រ្គាម កូរ៉េ ជប៉ុន ដោយសារ ឧក្រិដ្ឋកម្មសង្រ្គាមរបស់ ជប៉ុនក្នុងសម័យសង្រ្គាម លើកទី ១ និង ទី ២

ផែនទី សង្រ្គាម ចិន ជប៉ុន ដែលជប៉ុន ចែកជា ០២ គឺ ជប៉ុនរុស្សី ជាប្រទេសកំម្មុយនីស្ត និង ជប៉ុន ចិន ជាប្លុកគាំទ្រ ដោយ អាមេរិក អគ្លេស អាល្លឺមង់ អូស្រ្តាលី និង សុវៀត ផងដែរ។

ផែនទី ជំលោះខ្សែព្រំដែន រវាងប្រទេស ម៉ាន់ជូរ៉ា ជាមួយ កូរ៉េខាងជើង។ ម៉ាន់ ជូរ៉ា ធ្លាប់នៅក្រោម អាណានិគម ជប៉ុន ដែលជប៉ុន មានសង្រ្គាមជាមួយ ចិន រុស្សី ។

កូរ៉េ​ខាងជើង VOA ​ថា​ការ​សាកល្បង​មីស៊ីល​របស់​ខ្លួន​គឺ​ធ្វើ​ឱ្យ​ដូច​ការ​វាយ​ប្រហារ​លើ​កូរ៉េ​ខាងត្បូង​ដោយ​ប្រើ​អាវុធ​នុយក្លេអ៊ែរ ទីក្រុង​សេអ៊ូល ប្រទេស​កូរ៉េ​ខាងត្បូង — ទីភ្នាក់ងារ​ព័ត៌មាន KCNA របស់​ប្រទេស​កូរ៉េ​ខាងជើង​បាន​បញ្ជាក់​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ការ​សាកល្បង​មីស៊ីល​ជា​បន្តបន្ទាប់​របស់​ប្រទេស​កូរ៉េ​ខាងជើង​កាលពី​ពេល​ថ្មីៗ​នេះ​គឺ​រៀបចំ​ឡើង​ដើម្បី​ជា​ការ​ព្រមាន​ដោយ​ធ្វើ​ឱ្យ​ដូច​ទៅ​នឹង​ការ​បាញ់​ស្រោច​ដាក់​លើ​ប្រទេស​កូរ៉េ​ខាងត្បូង​ដោយ​ប្រើ​អាវុធ​នុយក្លេអ៊ែរ​ដូច្នេះ​ដែរ បន្ទាប់ពី​កងទ័ព​កូរ៉េ​ខាងត្បូង​និង​កងទ័ព​សហរដ្ឋ​អាមេរិក​បាន​ធ្វើ​សមយុទ្ធ​យោធា​ទ្រង់ទ្រាយ​ធំ​ជាមួយ​គ្នា​មក។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។ ទីភ្នាក់ងារ​ព័ត៌មាន KCNA បាន​បញ្ជាក់​ទៀត​ថា ការ​សាកល្បង​ទាំង​នេះ​បាន​ធ្វើ​ឱ្យ​ដូច​ទៅ​នឹង​ការ​វាយ​ប្រហារ​លើ​បញ្ជាការដ្ឋាន​យោធា កំពង់ផែ​ចម្បង និង​អាកាសយានដ្ឋាន​នានា​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង​ដូច្នេះ​ដែរ។

Freshnews Cambodia (សេអ៊ូល)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង នៅថ្ងៃសុក្រនេះបានរាយការណ៍ថាទីក្រុងព្យុងយ៉ាង បានបាញ់សាកល្បងមីស៊ីលគ្រូសយុទ្ធសាស្ត្រចំនួន ៤គ្រាប់ កំលុងការធ្វើសមយុទ្ធយោធាមួយដែល ធ្វើឡើងដើម្បីបង្ហាញពីសមត្ថភាពដឹកនាំការវាយប្រហារបកដោយប្រើអាវុធនុយក្លេអ៊ែរប្រឆាំងនឹងសត្រូវ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣។ បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA ការធ្វើសមយុទ្ធយោធាខាងលើធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍ ទី២៣ ខែកុម្ភៈដោយមានការចូលរួមពីកងអង្គភាពមីស៊ីលគ្រូសយុទ្ធសាស្ត្រនៃកងទ័ព ប្រជាជនកូរ៉េ ជាមួយការបាញ់សាកល្បងមីស៊ីលគ្រូសវ៉ាសាល់ ២ (Hwasal-2) ចំនួន៤គ្រាប់ ចេញពីទីក្រុង គីម ឆេក (Kim Chaek City) នៃខេត្តហាំជីយ៉ុងខាងជើង (North Hamgyong Province) ឆ្ពោះទៅកាន់សមុទ្រនៃតំបន់ឆ្នេរភាគខាងកើតឧបទ្វីបកូរ៉េ។ KCNA បន្ថែមថាមីស៊ីលគ្រូសទាំង៤គ្រាប់នេះ បានវាយប្រហារចំគោលដៅដែលបានកំណត់ ដែលនេះបង្ហាញពីសមត្ថភាព នៃកងកម្លាំងប្រយុទ្ធនុយក្លេអ៊ែររបស់កូរ៉េខាងជើង ក្នុងការដឹកនាំការវាយបកដោយប្រើអាវុធនុយក្លេអ៊ែរប្រឆាំងកងកម្លាំងរបស់សត្រូវ។គួរបញ្ជាក់ថា ការធ្វើតេស្ដមីស៊ីលខាងលើមិនត្រូវបានប្រកាសដោយកូរ៉េខាងត្បូង និងជប៉ុននោះទេ ដែលទាំង២នេះតែងតែរាយការណ៍ជារឿយៗពីការធ្វើតេស្ដមីស៊ីលពីសំណាក់កូរ៉េខាងជើង ស្របពេលមានការព្រមានថាទីក្រុងព្យុងយ៉ាងអាចធ្វើតេស្ដអាវុធនុយក្លេអ៊ែរជាលើកទី៧ នៅក្នុងឆ្នាំ២០២៣នេះ៕

Phnom Penh Post យូន ស៊ុកយ៉ល៖ កូរ៉េ​ខាង​ត្បូង និង​សហរដ្ឋ​អាមេរិក​ កំពុងពិភាក្សា​ពី​គម្រោងសមយុទ្ធ​នុយក្លេអ៊ែរ ខណៈ​​ភាព​តានតឹង​​ជាមួយ​កូរ៉េខាងជើងកំពុងពុះកញ្ជ្រោល ថ្ងៃទី ២ ខែមករា​ ឆ្នាំ ២០២៣ ​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង ​លោក​ យូន ​ស៊ុកយ៉ល (Yoon Suk-yeol) ​បាន​លើក​ឡើង​ថា កូរ៉េខាងត្បូង​និង​សហ​រដ្ឋ​អាមេរិក​ កំពុង​ពិភាក្សា​គ្នាពី​ការ​ធ្វើ​សមយុទ្ធ​រួម​គ្នា​ដោយ​ប្រើប្រាស់​អាវុធ​នុយក្លេអ៊ែរ​របស់​សហ​រដ្ឋអាមេរិក​ ខណៈដែល​មេដឹកនាំ​កូរ៉េខាងជើង​លោក ​គីម​ ជុងអ៊ុន​ (Kim Jong Un) ​បាន​ចាត់​ទុក​កូរ៉េខាងត្បូង​ថា​ជា​សត្រូវ​មិន​ចេះ​លាក់​មុខ​ ដែល​បានបង្ក​ឱ្យ​មាន​តាន​តឹង​កាន់​តែខ្លាំង​ នៅ​តំបន់​ព្រំដែន​។​ លោក​យូន​ បាន​និយាយ​នៅក្នុង​បទសម្ភាសន៍​ជា​មួយ​កាសែតមួយ​ដែល​មានឈ្មោះថា​Chosun​ Ilbo​ថា «អាវុធ​នុយ ក្លេអ៊ែរ​ជា​កម្ម​សិទ្ធិ​របស់​សហ​រដ្ឋ​អាមេរិក​ ប៉ុន្តែ​ការរៀន​ចំផែនការ ​ការ​ចែក​រំលែក​ព័ត៌មាន ​ការ​ធ្វើ​សមយុទ្ធ​ និង​ការ​ហ្វឹកហាត់​ គួរតែ​ធ្វើឡើង​រួមគ្នា​រវាង​កូរ៉េខាងត្បូង​និង​សហ​រដ្ឋអាមេរិក»​។​ ពាក្យថា​«ការ​រារាំង​បន្ថែម» មាន​ន័យថា ​សមត្ថភាព​របស់​យោធា​សហរដ្ឋ​អាមេរិក​ ជា​ពិសេស​កម្លាំង​អាវុធនុយ​ក្លេអ៊ែរ​អាច​ទប់ស្កាត់​ការ​វាយប្រហារ​ណាមួយ​ដែល​អាចកើត​មានឡើង​ទៅលើ​សម្ព័ន្ធមិត្ត​របស់​សហរដ្ឋ​អាមេរិក។​កាល​ពី​សប្តាហ៍មុន​ នៅឯ​កិច្ច​ប្រជុំបក្ស​ពលករ​ដែល​កំពុង​កាន់​អំណាច ​លោក​ គីម បាន​ថ្លែងថា​ឥឡូវនេះ​កូរ៉េខាងត្បូង​បាន​ក្លាយជា​សត្រូវ​ដោយ​បើក​ចំហ​របស់​កូរ៉េខាង​ជើង ​ហើយ​លោក​ក៏​បាន​ដាក់ចេញ​នូ​វគោលដៅ​យោធាថ្មី​ នោះ​គឺការ​ធ្វើតេស្ត​សាកល្បង​អាវុធ​បន្តទៀត​ ខណៈ​ភាពតាន​តឹង ហាក់​នឹង​មិន​មានភាព​ធូរស្រាល​នោះ​ទេក្នុង​រយៈពេល១​ឆ្នាំទៅ​មុខទៀត​។​

Phnom Penh Post យូន ស៊ុកយ៉ល៖  ជា​មួយគ្នា​នេះដែរ​ ប្រទេស​កូរ៉េខាងជើង​ ក៏​បានធ្វើការរុះរើ​ថ្នាក់​ដឹកនាំ​យោធា​របស់ខ្លួន​ ដោយបាន​បណ្តេញ​លោក ​ផាក ​ចុងឆុន​ (Pak Jong Chon)ដែលជា​មន្ត្រី​យោធា​លំដាប់ទី២ ​បន្ទាប់ពី​លោក ​គីម​និង​ជំនួសវិញ​ដោយ​រដ្ឋមន្ត្រី​ការពារ​ជាតិ​របស់ខ្លួន​ និងជា​ប្រធាន​អគ្គសេនាធិការ​នៃ​កងទ័ព​កូរ៉េខាងជើង។​ នេះបើយោង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋកូរ៉េខាងជើង។​យ៉ាងណា​ក៏​ដោយ ហេតុផល​នៅពី​ក្រោយ​ការ​បណ្ដេញ​ចេញ​លោក​ ផាក​ មិនត្រូវ​បាន​គេដឹង​នោះទេ។ ​ទីក្រុង​ព្យុងយ៉ាង​តែងតែ​ធ្វើការ​ផ្លាស់ប្ដូរ​មេដឹក​នាំ​របស់​ខ្លួនជា​ទៀងទាត់ និ​ងតែងតែ​ប្រើប្រាស់​ព្រឹត្តិការណ៍​គណបក្ស​ដើម្បី​ប្រកាស​អំពី​ការរុះរើ​មន្ត្រី​សំខាន់ៗ​។​ លោក ហុង​ មិន​ (Hong Min)​អ្នក​ស្រាវជ្រាវ​ជាន់ខ្ពស់​នៅ​វិទ្យាស្ថាន​កូរ៉េ​សម្រាប់​ការ​បង្រួប​បង្រួម​ជាតិ​ បាន​លើកឡើងថា​ឆ្នាំនេះ​អាចជាឆ្នាំ​នៃ​វិបត្តិធ្ងន់ធ្ង​​រ​ដោយសារ​តែ​ភាពតាន​តឹង​ផ្នែក​យោធានៅ​ឧបទ្វីបកូរ៉េ​នឹងកើន​ឡើងកាន់​តែខ្លាំង​ជាង​កាលពី​ឆ្នាំ២០១៧​ដែល​កាលនោះ​ទីក្រុងព្យុងយ៉ាង​បាន​បាញ់​សាកល្បង​មីស៊ីល​ប្រភេទ​ICBM ​ជា​លើក​ដំបូង​ និងជា​គម្រប់​ចំនួន​តេស្ដ​នុយក្លេ​អ៊ែរ​របស់​ខ្លួនជា​លើកទី៦​។​ អ្នក​ស្រាវជ្រាវ​រូបនេះ​បាន​មាន​ប្រសាសន៍​ថា ៖ «ការ​ប្រកាន់​ជំហរ​ដ៏រឹង​រូស​របស់​កូរ៉េ​ខាងជើង​ និង​ការអភិវឌ្ឍ​គ្រឿង​សព្វាវុធ​ដ៏​ខ្លាំងក្លា​ដើម្បី​ទប់ទល់​ជា​មួយ​សមយុទ្ធ​រួម​រវាងកូរ៉េខាងត្បូង​និង​អាមេរិក ​អាច​នឹង​បង្កើន​ភាពតាន​តឹងមួយ​កម្រិត​ទៀត ដែល​អាចឈាន​ដល់​ការ​ប៉ះទង្គិច​ណាមួយ។ ​យើង​មិនអាចដឹង​មុន​ទេថា​តើភាគី​ទាំង២​អាច​នឹងមាន​ការ​យល់​ច្រឡំ​អំពី​ស្ថានការណ៍​ណាមួយ ​ដែល​បណ្ដាល​ឱ្យ​ឈាន​ដល់​ការប៉ះ​ទង្គិច ​ឬ​ក៏​អត់​នោះទេ»៕

RFI France នៅ​ចុងឆ្នាំ​១៩៥០ និង​ដើម​ឆ្នាំ​១៩៥១ នៅ​ពេល​ដែល​​កងទ័ព​ចិន​កំពុងមាន​ប្រៀប​ខ្លាំង​លើ​សមរភូមិ ដោយ​វាយ​រុញច្រាន​​កងទ័ព​អាមេរិក និង​សម្ព័ន្ធមិត្ត​ឲ្យ​​​ដក​ខ្លួន​ថយ​ចេញ​ពី​ទឹកដី​កូរ៉េ​ខាង​ជើង រហូតត្រូវ​បាត់បង់​ទីក្រុង​សេអ៊ូល​ជាលើកទី២ មេដឹកនាំ​អាមេរិក​ចាប់ផ្តើម​​ពិចារណា​ចង់ធ្វើសង្រ្គាម​ទៅលើ​ប្រទេស​ចិន​ដោយ​ផ្ទាល់។ ដឹង​ពី​ដំណឹង​នេះ នាយករដ្ឋមន្រ្តីអង់គ្លេស​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​រដ្ឋធានី​វ៉ាស៊ីងតោន ដើម្បី​ជួប​ជាមួយ​លោក​ប្រធានាធិបតី Harry Truman ប្រាប់​អំពី​ក្តីបារម្ភ​របស់​អង់គ្លេស ក៏ដូចជា ប្រទេស​ផ្សេងទៀត ដែល​ចូលរួម​ជាមួយ​អាមេរិក​ក្នុង​សង្រ្គាម​កូរ៉េ គឺ​បារម្ភ​ខ្លាច​ការ​វាយប្រហារ​ទៅលើ​ចិន​នឹង​បង្ក​ឲ្យ​មាន​សង្រ្គាម​លោក​លើកទី៣។​ នៅ​ពេលនោះ លោក​ប្រធានាធិបតី Harry Truman បាន​ត្រឹមតែ​ស្តាប់ និង​ទទួលដឹងឮ​ពី​ក្តីបារម្ភ​របស់​សម្ព័ន្ធមិត្ត ក៏ប៉ុន្តែ មិនបាន​ធ្វើការ​សន្យា​ណាមួយ អំពី​រឿង​ធ្វើ​សង្រ្គាម​លើ​ចិន​នេះទេ។

ភូមិសាស្រ្តនយោបាយ និង ភូមិសាស្រ្តយុទ្ធសាស្រ្ត

RFI France  នៅ​ក្នុង​ចន្លោះ​ពី​ខែ​មករា ដល់​ខែ​កុម្ភៈ ឆ្នាំ​១៩៥១ នៅ​ក្នុង​ពេល​ដែល​អាមេរិក​កំពុងតែ​ពិចារណា​អំពី​លទ្ធភាព​បើកធ្វើ​សង្រ្គាម​ដោយ​ផ្ទាល់​ទៅលើ​ប្រទេស​ចិន នៅ​ឯ​សមរភូមិ​ឯណោះវិញ ស្ថានភាព​ចាប់ផ្តើម​មាន​ការ​ប្រែប្រួល ដោយ​កងទ័ព​អាមេរិក​បាន​វាយ​ដណ្តើម​កាន់កាប់​ក្រុង​សេអ៊ូល​ពី​ចិន​មកវិញ ព្រមទាំង​បាន​វាយ​រុញច្រាន​កងទ័ព​ចិន​ឲ្យ​ដកថយ​​ចូល​ទៅ​ទឹកដី​កូរ៉េ​ខាងជើងវិញ។ លោក Harry Truman ក៏​បាន​សម្រេច​​កំណត់​សមរភូមិ​នៅ​ត្រឹម​ឧបទ្វីបកូរ៉េ ដោយ​មិន​បើក​ការ​វាយប្រហារ​ដោយ​ផ្ទាល់​ទៅលើ​ប្រទេស​ចិន។ សម្រាប់​លោក Harry Truman គោលដៅ​សំខាន់ គឺ​ធ្វើយ៉ាងណា​បង្ខំ​ឲ្យ​ចិន និង​កូរ៉េ​ខាងជើង​ចុះ​កិច្ចព្រមព្រៀង​បញ្ចប់​សង្រ្គាម ហើយ​វិលត្រឡប់​ទៅរក​ស្ថានភាព​ដើម​វិញ គឺ​ស្ថានភាព​មុនពេល​ដែល​កូរ៉េ​ខាងជើង​ចូល​ឈ្លានពាន​កូរ៉េ​ខាង​ត្បូង។

RFI France  ក៏ប៉ុន្តែ ឧត្តមសេនីយ៍ Douglas MacArthur មេទ័ព​អាមេរិក​នៅ​កូរ៉េ បាន​​ចេញមុខ​ជំទាស់​នឹង​សេចក្តីសម្រេច​របស់​លោក​ Harry Truman ដោយ​ទាមទារ​​ចង់​បើក​ការ​វាយលុក​ទៅលើ​ទឹកដី​កូរ៉េ​ខាងជើង​សាជាថ្មី ហើយ​ក្នុង​ពេល​ជាមួយគ្នា ​ទាមទារ​ឲ្យ​លោក​ប្រធានាធិបតី Harry Truman ដាក់បញ្ជា​ឲ្យ​បើក​ការ​វាយប្រហារ​តាម​ផ្លូវ​អាកាស​ទៅលើ​ប្រទេស​ចិន ដោយ​ត្រូវ​​​ប្រើ​អាវុធ​នុយក្លេអ៊ែរ​ទៅលើ​ចិន​ប្រសិនបើ​ចាំបាច់។ ការជំទាស់នេះ ​ឧត្តមសេនីយ៍ Douglas MacArthur មិនត្រឹមតែ​បាន​លើកឡើង នៅ​ក្នុង​លក្ខណៈ​ជា​ឯកជន​ជាមួយ​លោក Harry Truman ដោយ​ផ្ទាល់​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​​បាន​​ផ្ញើ​លិខិត​ទៅប្រាប់​​សភាអាមេរិក ព្រមទាំង​ថ្លែង​ជាសាធារណៈ​​​តាម​ប្រព័ន្ធផ្សព្វផ្សាយ​ព័ត៌មាន។ នៅ​ខែ​មេសា ឆ្នាំ​១៩៥១ លោក​ប្រធានាធិបតី Harry Truman ក៏​បាន​ដកតំណែង​ឧត្តមសេនីយ៍ MacArthur ពីបទ​មិនស្តាប់​បញ្ជា​ប្រធានាធិបតី ដែល​ជា​អគ្គបញ្ជាការ​កងទ័ព។

RFI France  នៅ​ខែ​មករា ឆ្នាំ​១៩៥៣ ការផ្លាស់ប្តូរ​នយោបាយ​ដ៏សំខាន់​មួយ​បាន​កើតមាន​ឡើង​ នៅ​សហរដ្ឋ​អាមេរិក។ លោក Dwight Eisenhower ដែល​កន្លងមក​ធ្លាប់​ចេញមុខ​ប្រឆាំង​នឹង​ការ​ធ្វើ​សង្រ្គាម​នៅ​កូរ៉េ បាន​ជាប់ឆ្នោត​ឡើង​មក​ធ្វើ​​ជា​ប្រធានាធិបតី​អាមេរិក ជំនួស​លោក Harry Truman ដែល​ផុត​អាណត្តិ។ គ្រាន់តែ​បាន​ឡើង​មក​កាន់​តំណែង​ភ្លាម លោក Eisenhower បាន​កំណត់​អាទិភាព​ជាចម្បងមួយ សម្រាប់​នយោបាយ​របស់​លោក គឺ​ធ្វើយ៉ាងណា​បញ្ចប់​សង្រ្គាម​កូរ៉េ​ឲ្យ​បាន​ឆាប់។ លោក​បាន​ចាត់​រដ្ឋមន្រ្តី​ការបរទេស​ឲ្យ​បើក​ការចរចា​សាជាថ្មី​ជាមួយ​ចិន ហើយ​ក្នុងពេល​ជាមួយគ្នា លោក​ប្រធានាធិបតី​អាមេរិក​បាន​គំរាម​មេដឹកនាំ​ចិន​ត្រង់ៗ​ថា ប្រសិនបើ​សង្រ្គាម​កូរ៉េ​មិន​បញ្ចប់​ភ្លាមៗ​តាម​រយៈ​ការចរចា​ទេ លោក​នឹង​ប្រើ​អាវុធ​នុយក្លេអ៊ែរ​ ដើម្បី​បញ្ចប់​សង្រ្គាម​នេះ។

RFI France  នៅ​ថ្ងៃ​ទី២៧ ខែ​កក្កដា ឆ្នាំ​១៩៥៣ ៤ខែ​ក្រោយ​មរណភាព​របស់​ស្តាលីន និង​២ខែ​ក្រោយ​ការ​គំរាម​ប្រើ​អាវុធ​នុយក្លេអ៊ែរ​របស់​លោក​ Eisenhower ចិន និង​អ.ស.ប ​ក៏​បាន​​​​ព្រមព្រៀង​គ្នា​ចុះ​ហត្ថលេខាលើ​បទឈប់បាញ់។ ការ​វាយប្រយុទ្ធគ្នា​ត្រូវ​បញ្ចប់ ​ទីតាំង​នៃ​ខ្សែត្រៀម​ចុងក្រោយ​ ដែល​នៅ​ក្បែរ​ខ្សែស្រប​ទី៣៨ ត្រូវ​បាន​គេ​​កំណត់​យក​ជា​ខ្សែបន្ទាត់​ព្រំដែន​ រវាង​កូរ៉េ​ខាង​ជើង និង​កូរ៉េ​ខាង​ត្បូង ហើយ​តំបន់​គ្មាន​យោធា​ត្រូវបាន​គេ​បង្កើតឡើង នៅ​អមសងខាង​ខ្សែបន្ទាត់​ព្រំដែន​នេះ។

ភូមិសាស្រ្តនយោបាយ កូរ៉េ សង្រ្គាម កូរ៉េ និង សង្រ្គាម អ៊ុយក្រែន - ជាការប្រៀបធៀប ប្រព័ន្ធលេណដ្ឋាន ដែលទំនងជា មាន ឬ គ្មាននៃផ្នែកខ្លះ សម្រាប់ កូរ៉េខាងជើង និង កូរ៉េខាងត្បូង Fortification System 


ភូមិសាស្រ្តនយោបាយ កូរ៉េជើង ជាមួយ រុស្សី
តើមេដឹកនាំ កូរ៉េខាងជើង ទៅ រុស្សី ជួប ពូទីន បំណងអ្វី? បើផ្នែកលើក្បូនសឹកសង្រ្គាម និង ភូមិសាស្រ្តនយោបាយ ឃើញថា មេដឹកនាំកូរ៉េខាងជើង ទៅរុស្សី ដើម្បី សុំ រុស្សីជួយ បង្កើតកងទ័ពអវកាស Space Force/ Aerospace Force ព្រោះដើម្បី ក្លាយជា មហាអំណាចយោធា បាន លុះត្រា មានទ័ព ជើងគោក ជ់ើងទឹក ជ់ើងអាកាស នុយក្លេអ៊ែរ និង ទ័ពអវកាស។ ដល់ចំណុចនេះ ឃើញថា កូរ៉េខាងជើង ត្រូវការទ័ព អវកាស។ ចុះ រុស្សី ចង់បានអ្វី? សព្វថ្ងៃ រុស្សី មានផ្លូវគោក Hightways សម្រាប់ដឹក ស្បៀង គ្រាប់ សព្វបែបយ៉ាងចេញពី រុស្សី ឆ្លងកាត់ទឹកដី កូរ៉េខាងជើង មុនចូលដល់ សមុទ្រ។ រុស្សី ប្រើទឹកដីកូរ៉េខាងជើង វាដូចជា រុស្សី មានកិច្ចព្រមព្រៀងជាមួយ Lithuania ដើម្បីឆ្លងចូល ទឹកដីរុស្សីជាប់ Poland .មួយទៀត គឺ រុស្សី ចង់បាន គ្រាប់កាំជ្រួច ហ្វូង BM 40 or BM 80 កាណុង ព្រោះ កូរ៉េសំបូរណាស់ សូម្បី ទ័ពអ៊ុយក្រែនសព្វថ្ងៃ ក៍ប្រើអាវុធ កូរ៉េខាងជើងដែរ ៕

ឯកសារបន្ថែមស្តីពី បញ្ហាកូរ៉េ រួមមាន៖
  1. កូរ៉េខាងត្បូង អាមេរិក សមយុទ្ធទ័ពអាកាស
  2. ភូមិសាស្រ្តនយោបាយ ឧបទ្វីបកូរ៉េ The Korean Geopolitics
  3. សង្រ្គាម កូរ៉េជើង កូរ៉េត្បូង Korea War 👉
  4. North Korea Nuclear 👈សង្រ្គាម​កូរ៉េ ១៩៥០-១៩៥៣ Korea War 👈

No comments:

Post a Comment