Pages

សង្រ្គាម ជំលោះតាម បណ្តាទ្វីប

ប្រធានបទ វិស្វកម្ម យោធា

Wednesday, August 14, 2024

ផែនការបង្រ្កាប កំទេច បដិវត្តន៍ពណ៍

គំរូបដិវត្តន៍ពណ៍លើសកលលោករួមមានដូចជា ៖
  1. បដិវត្តន៍ពណ៍  កូរ៉េខាងត្បូង South Korea
  2. បដិវត្តន៍ពណ៍ ជប៉ុន Japan
  3. បដិវត្តន៍ពណ៍នៅ អូស្រ្តាលី Australia
  4. បដិវត្តន៍ពណ៍ នៅ តៃវ៉ាន់ Taiwan
  5. វេណេហ្សុយអេឡា Venezuela
  6. បដិវត្តន៍ពណ៍ ភូមារ Burma
  7. បដិវត្តន៍ពណ៍ ហុង កុង Hong Kong
  8. បដិវត្តន៍ពណ៍ ស្រីលង្លកា Sri Lanka
  9. បដិវត្តន៍ពណ៍ បាតុកម្ម នៅ អគ្ឡេស United Kongdoms
  10. បដិវត្តន៍ពណ៍ អ៊ុយក្រែន Ukraine 
  11. បដិវត្តន៍ពណ៍ បឹងក្លាដេស Bengladesh 
  12. បដិវត្តន៍ពណ៍ នៅប្រទេសថៃ Thailand 2006
  13. បដិវត្តន៍ពណ៍ នៅ វៀតណាម Vietnam 2014, 2018
  14. បដិវត្តន៍ពណ៍ នៅកម្ពុជា រដ្ឋប្រហារ ឆ្នាំ ១៩៧០ ( ប្រវត្តិ អ៊ិនតាំ ប្រវត្តិ លន់ នល់ ប្រវត្តិ .ហង់្ស ធុនហាក់.. ប្រវត្តិ ចេង ហេងប្រវត្តិ ស៉ឺង ង៉ុកថាញ់ )
  15. បដិវត្តន៍ពណ៍ នៅកម្ពុជា ២០១៣
  16. បដិវត្តន៍ពណ៍ នៅ កម្ពុជា ២០២៤ 
    1. ផែនការធ្វើ បដិវត្តន៍ពណ៍ 
    2. ផែនការកំទេច បដិវត្តន៍ពណ័)
  17. បដិវត្តន៍ពណ៍ យូហ្គោស្លាវី Yugoslavia 

 គំរូ និង ការប្រឆាំង បដិវត្តន៍ Model and Counter Colour Revolution ៖ នៅ អគ្លេស បក្សប្រឆាំងធ្វើសកម្មភាព តាម Twitter ដោយ ចងជាក្រុមមានសមាជិក ៨០ ម៉ឺននាក់ រួចគេ ណាត់គ្នា ជួបជុំគ្នានៅ ចំណុចណាមួយ...ដូច្នេះ សម្រាប់ការប្រឆាំងផែនការក្បត់ គេត្រូវ ជ្រៀតចូលតាម Social Media ដើម្បី កំណត់មុខសញ្ញា ទីតាំង ពេលវេលា ។ នៅអគ្លេស រដ្ឋាភិបាលធ្លាប់បិទ Twitter ដែរ តែមហាសេដ្ឋីនោះ គាត់ទិញយក មកវិញ ដូរជាឈ្មោះជា X ដើម្បីបំរើបក្សពួកគាត់ជាបន្ត...។ នៅគ្លេស ក៍ដូចជា បឹងក្លាដេស គេឃោសនា តាម Social Media ដែលមានមនុស្ស មើល ច្រើនជាង ១០ លាននាក់ ក្នុងការ live ម្តងៗ ។


ផែនទី ចលនាបះបោរសំខាន់តាមបណ្តាឆ្នាំ និងការតួរនាទី កងកម្លាំងប្រដាប់អាវុធកម្ពុជា

 ផែនការបង្រ្កាប កំទេច បដិវត្តន៍ពណ៍ 

ផែនការបង្រ្កាប កំទេច បដិវត្តន៍ពណ៍ ខែ សីហា ២០១៤ នៅកម្ពុជា ដែលទំព័រនេះ បង្ហាញ រូបភាពខ្លះៗមួយចំនួន ស្តីអំពី រូបភាព នៃការធ្វើបដិវត្តន៍ពណ៍ តាមបណ្តាញសង្គម ហ្វេសប៊ុក ដូចមានខាងក្រោមនេះ ៖

Chan Born ជនជាតិភ្នំដេហ្គានៅវៀតណាមគាត់យកប្រទេសគាត់ដាក់បញ្ចូលជាមួយ ថៃភូមារ(មហាថៃ សាន) ចឹងបានគេទាមទារឲ្យកម្ពុជាដកខ្លួនចេញពី CVL. មានតែ កម្ពុជា រួមជាមួយ វៀតណាម ចិន ទេ ទើបអាចទប់ មហាចម្បារបាន !!! អាមេរិកចំណាយលុយ ពាន់លានដុល្លាលើ កិច្ចការ សមុទ្រចាម (សព្វថ្ងៃដូរជា សមុទ្រចិនខាងត្បូង) លើកិច្ចការ តៃវ៉ាន់ ដែលពីមុន ជាទឹកដី ចម្ប៉ារដែរ ។

ផែនទី នៃការធ្វើបដិវត្តន៍ពណ៍ ដោយ បរទេស គាំទ្រ ថ្ងៃទី ១១ សីហា ២០២៤

សេង ធារិន ក្នុងនាមខ្ញុំបាទជានាយទាហាននៃកងយោធពលខេមរភូមិន្ទ សូមគាំទ្រប្រសាសន៍សម្ដេចតេជោ ក្នុងការទប់ស្កាត់មិនឱ្យមានបដិវត្តន៍ពណ៌នៅក្នុងព្រះរាជាណាចក្រកម្ពុជា និងប្ដេជ្ញាចិត្តការពារឲ្យបានដាច់ខាតនូវសន្តិភាព ស្ថេរភាពនយោបាយ នៅក្នុងប្រទេសនិងកម្ទេចរាល់ឧបាយកលរបស់ក្រុមជ្រុលនិយមទាំងក្នុងនិងក្រៅប្រទេស ទោះក្នុងតម្លៃណាក៏ដោយ ។

So Naro  អ្នកណាខ្លះនឹកឃើញយុទ្ធនាការខ្មោចម្រៀមដៃ៩ ចូលចាប់ ហ៊ុន សែន នាថ្ងៃ៩ ខែវិច្ឆិកា ឆ្នាំ២០១៩ របស់ជនក្បត់ជាតិ សម រង្សុី និងគូកន បំផុសបំផុលផ្អើលពេញប្រទេស។ ចុងក្រោយពួកកំសាកញីទាំងនោះមិនឃើញស្រមោលទេ ហើយបន្តរស់នៅសុខសាន្តនៅក្រៅប្រទេស បន្សល់តែអ្នកចាញ់បោកពួកឧទ្ទាមជ្រុលនិយមនៅក្នុងប្រទេសត្រូវជាប់ទោសទណ្ឌព្រហ្មទណ្ឌ ដេកគុកមិនតិចឆ្នាំទេ។ អ្នកខ្លះត្រូវបានដោះលែងរួចហើយ តែអ្នកខ្លះនៅជាប់ក្នុងពន្ធនាគានៅឡើយ។

👉 សូមបងប្អូនទាំងក្នុងនិងក្រៅប្រទេសកុំជឿការញុះញង់បោកប្រាស់ទឹកចិត្តស្នេហាជាតិរបស់បងប្អូនដើម្បីចូលរួមចលនាផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ក្រោមលេសនៃការរំលាយ CLV ដែលជាកិច្ចសហប្រតិបត្តិការត្រីកោណដ៏ជោគជ័យមានរយៈពេល២៥ឆ្នាំមកហើយ តែមិនមានការកាត់ទឹកដី ឬបាត់ដីដូចដែលពួកជ្រុលនិយមកំពុងបំផុសបំផុលបោកប្រាស់នោះទេ។ 

សូមចេះការពារខ្លួនកុំឱ្យជាប់ទោសនៃការចូលរួមចលនាផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ដែលជាទោសព្រហ្មទណ្ឌដ៏ធ្ងន់ធ្ងរដូចករណីចលនា ៩វិច្ឆិកា ម្រៀមដៃ៩ដ៏បោកប្រាស់ស្អីគេនោះ។

Hout Songhak សមត្ថកិច្ច​ក្រសួងមហាផ្ទៃ​បាន​បាន​កំណត់​មុខសញ្ញា​ក្រុម​មេខ្លោង​ដែល​ញុះញង់​ឲ្យ​ធ្វើ​ព្យុះ​ភ្លៀង ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​រាជរដ្ឋាភិបាល​បាន​ហើយ​នៅ​ពេល​នេះ ។ 

-នេះ​បើ​តាម​ការ​បញ្ជាក់​ឲ្យ​ដឹង​ពី​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ ដែលមានលោក​ទូច សុខៈ អ្នកនាំពាក្យ​រង​ក្រសួងមហាផ្ទៃ​បាន​ឲ្យ​ដឹង នៅ​ថ្ងៃ​ទី​១៤ ខែសីហា ឆ្នាំ​២០២៤​ថា ក្រសួងមហាផ្ទៃ​មាន​សមត្ថកិច្ច​ក្នុង​ការ​គ្រប់គ្រង​រៀបចំ​សណ្តាប់ធ្នាប់​សន្តិសុខ​សង្គម​ទាំងមូល ដូច្នេះ​រាល់​មុខសញ្ញា​បាន​កំណត់​រួច​ហើយ ។

អ្នកនាំពាក្យ​បាន​គូសបញ្ជាក់​ថា យ៉ាង​ដូច្នេះ​ថា ៖«​យើង​បាន​កំណត់​មុខសញ្ញា​ក្រុម​ទាំងឡាយ​ណា ដែល​បាន​ញុះ​ញង់ ឬ​បង្កើត​នូវ​យន្តការ​ផ្សេង​ៗ​ធ្វើ​ព្យុះ​ភ្លៀង ឬ​យក​លេស​នេះ លេស​នោះ ដើម្បី​រុញ​ស្ថានការណ៍​ទៅ​ជា​បដិវត្តន៍​ព័ណ៌​ក្នុង​គោលបំណង​ទុ​ច​ចរិត​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្រប​ដែល​ខុស​នឹង​គោលការណ៍​ច្បាប់​សកលលោក គោលការណ៍​លិ​ទ្ធិ​ប្រជាធិបតេយ្យ​សេរី​ទាមទារ​ឲ្យ​មានការ​បោះ​ឆ្នោត​ខុស​នឹង​រដ្ឋធម្មនុញ្ញ និង​ច្បាប់​របស់​កម្ពុជា​» ។

អ្នកនាំពាក្យ​បាន​គូសបញ្ជាក់​បន្ថែម​ថា ៖«​សូម​ជម្រាប​ថា អ្នកជា​មេខ្លោង​ដែល​ទទួល​បញ្ហា​ពី​សេនា​និ​យោ​ពី​ក្រៅប្រទេស និង​ក្នុង​ប្រទេស​ត្រូវ​បាន​ចាប់ខ្លួន​ជា​បន្តបន្ទាប់ ហើយ​ជា​រួម​អាច​និយាយ​ថា សមត្ថកិច្ច​ជំនាញ​គ្រប់គ្រង​បាន​នូវ​មុខសញ្ញា​ទាំង​អស់នោះ​ហើយ គឺ​គ្រាន់តែ​ទុក​ពេល វេលា​មួយ​សម​ស្រប​ឲ្យ​អ្នក​ទាំង​អស់នោះ​ភ្ញាក់ខ្លួន​ឡើង​វិញ ឬ​ចូល​មក​សារភាព ឬ​ដកខ្លួន​ថយ លែង​បង្ករ​នូវ​ព្យុះ​ភ្លៀង​ក៏​ដូច​ជា ប្រមូល​មហាជន​ឲ្យ​ចូល​មក​ក្រុម​ខ្លួន​ធ្វើអំពើ​ល្មើសច្បាប់​» ។

ទាក់ទិន​នឹង​ការ​គ្រប់គ្រង​ស្ថានការណ៍​វិញ​លោក​ទូច សុខៈ បាន​ឲ្យ​ដឹង​ទៀត​ក្រសួងមហាផ្ទៃ​បាន​ធ្វើការ​គ្រប់គ្រង​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា និង​ទិដ្ឋភាព​សង្គម​ជាក់ស្តែង ដោយ​បញ្ហា​ទាំង​រដ្ឋាភិបាល​រាជធានី​ខេត្ត​គ្រប់​លំដាប់ថ្នាក់ ។

លើស​ពី​នេះ​កម្លាំង​សមត្ថកិច្ច​ពោល គឺ​កម្លាំង​នគរបាល​ជាតិ ដែល​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រសួងមហាផ្ទៃ ធ្វើ​កិច្ច​ការងារ​នេះ​ដោយ​រៀបចំ​ផែនការ និង​ក្បួន​យុទ្ធសាស្ត្រ​ផ្សេង​ៗ ឬ​រក​វិធី​ជំនាញ​នានា ដើម្បី​ធ្វើ​ការងារ​រៀងខ្លួន ។

អ្នកនាំពាក្យ​បាន​លើក​ឡើង​បន្ថែម​ថា ក្រសួងមហាផ្ទៃ​បាន​ស្នើ​សុំ​ដល់​មហាជន​ផ្សេង​ៗ​ទៀត សូម​ចូលរួម​សហការ​ទប់ស្កាត់ និង​ផ្សព្វផ្សាយ​អប់រំ​កុំ​ឲ្យ​ចូល​ក្នុង​ទ​ន្ទា​ក់​របស់​ក្រុម​ឧក្រិដ្ឋ​.​ជន​ប្ល​.​ន់ អំណាច​ទាំង​អស់នោះ ។

ជាមួយ​គ្នា​នោះ​ដែរ ក្រសួងមហាផ្ទៃ​ក៏​បាន​អំពាវនាវ​ដល់​ក្រុម​ទទួលបញ្ជា​សូម​ដកថយ បោះបង់​បទបញ្ជា​នោះ​ចោល ហើយ​អ្នក​ដែល​កំពុង​តែ​ត្រូវ​បាន​គេ​អូស​ទាញ​សុំ​បោះបង់​គំនិត​នោះ ដោយ​កុំ​ធ្វើ​តាម​ក្រុម​ឧ​ទ្ទាម​ក្រៅច្បាប់​នេះ ៕

កងវិស្វកម្ម អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស
ក្នុងរយះពេលប៉ុន្មានថ្ងៃកន្លងមកនេះ មានការបង្ហោះផ្សព្វផ្សាយជារូបភាព និងខ្លឹមសារក្នុងន័យញុះញង់បង្កចលាចល អសន្តិសុខ សំដៅផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។ យេីងខ្ញុំទាំងអស់គ្នា ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ នាយទាហាន នាយទាហានរង និងពលទាហាន ទាំងអស់ នៃកងវិស្វកម្មអគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស ក្រសួងការពារជាតិ

សូមសច្ចាគោរព ភក្តីភាពចំពោះប្រមុខរាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងប្តេជ្ញាចិត្តដាច់ខាតទោះក្នុងកាល:ទេស:ណាក៏ដោយ នឹងការពារសន្តិភាព សន្តិសុខ សណ្ដាប់ធ្នាប់ ស្ថេរភាព នយោបាយព្រះរាជាណាចក្រកម្ពុជា។

យេីងខ្ញុំសូមធ្វើការប្រឆាំងដាច់ខាតនឹងការញុះញង់ ផ្សព្វផ្សាយបង្កចលាចល បង្កអសន្តិសុខរបស់ពួកជ្រុលនិយម ពួកអគតិ និងថ្កោលទោស អនុវត្តច្បាប់ចំពោះពួកជ្រុលនិយម ពួកអគតិទាំងនោះ។



យេីងខ្ញុំទាំងអស់គ្នា​ជានាយទាហាន​ នាយទាហានរង​ និងពលទាហាន​ ក្នុងកងអនុសេនាធំវិស្វកម្មពហុជំនាញលេខ៤៦៨​ កំពុង​បំពេញ​បេសកកម្ម​អង្គការ​សហប្រជាជាតិ​ នៅសាធារណរដ្ឋអាហ្រ្វិកកណ្តាល
សូមប្រកាសជាឱឡារិកគាំទ្រយ៉ាងពេញទំហឹងទាំងស្រុងចំពោះសារសំឡេងពិសេសរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា​​ ដែលបានពន្យល់បន្ថែមយ៉ាងពិស្តារស្តីអំពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ នេះ។

សូមប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការ លើពួកអគតិជ្រុលនិយមមួយចំនួន ដែលបានលើកយកបញ្ហានៅប្រទេសបង់ក្លាដេសជាគោល និងបានច្បិចយកគម្រោងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម DTA ជាដើមចម ថាគម្រោងនេះ ជាគម្រោងអភិវឌ្ឍន៍ដែលនឹងធ្វើឱ្យបាត់បង់ទឹកដីអស់៤ខេត្តជាដើម។ ការញុះញង់បែបនេះ គឺក្នុងគោលបំណងឱ្យប្រជាពលរដ្ឋងើបឡើងធ្វើបដិវត្តន៍ពណ៌ប្រឆាំងនឹងរាជរដ្ឋាភិបាល ដើម្បីបង្កើតសង្រ្គាម បង្កវិនាសកម្ម បំផ្លាញចោលនូវសុខសន្តិភាព និងការរីកចម្រើនរបស់ប្រជាជន និងប្រទេសជាតិ។

ហេតុដូចនេះ យេីងខ្ញុំសូមគោរពស្នើសុំរាជរដ្ឋាភិបាលកម្ពុជា មេត្តាស្វែងរកចាប់ខ្លួនមេខ្លោង ដែលរៀបចំផែនការ ដើម្បីបំផ្លិចបំផ្លាញជាតិយើង យកមកផ្តន្ទាទោសតាមច្បាប់ជាធរមាន។



ក្រុមការងារកងទ័ពជើងគោក ចុះត្រួតពិនិត្យកម្លាំងត្រៀមប្រយុទ្ធរបស់បញ្ជាការដ្ឋានការពារអាកាសកងទ័ពជើងគោក

ភ្នំពេញ៖ យប់ថ្ងៃសៅរ៍ទី១៧ ខែសីហា ឆ្នាំ២០២៤ ក្រុមការងារត្រួតពិនិត្យចំនួនទ័ពរបស់កងទ័ពជើងគោក ដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ប៉ុល ស៊ីនួន មេបញ្ជាការរងកងទ័ពជើងគោក បានដឹកនាំក្រុមការងារកងទ័ពជើងគោក ចុះត្រួតពិនិត្យកម្លាំងត្រៀមប្រយុទ្ធរបស់កងឯកភាព បញ្ជាការដ្ឋានការពារអាកាសកងទ័ពជើងគោក នៅទីតាំងមូលដ្ឋានការពារអាកាស ស្ថិតនៅក្នុងភូមិព្រែទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ឯកឧត្តម ឧត្តមសេនីយ៍ទោ សុខ ប៉ាង នាយសេនាធិការរងកងទ័ពជើងគោក មេបញ្ជាការបញ្ជាការដ្ឋានការពារអាកាស បានរាយការណ៍អំពីសកម្មភាពការងារចាត់តាំងអនុវត្តរបស់កងឯកភាពចាប់តាំងពី ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ ក្រោយពីមានផែនការ និងបទបញ្ជារបស់មេបញ្ជាការកងទ័ពជើងគោកដាក់ចុះមក អង្គភាពបានចាត់តាំងប្រមូលផ្ដុំកម្លាំង ពង្រឹងវិន័យសណ្ដាប់ធ្នាប់យ៉ាងម៉ឺងម៉ាត់ធានាឲ្យមានមុខ១០០ភាគរយ ដោយធ្វើការ ត្រួតពិនិត្យជាប្រចាំក្នុងមួយថ្ងៃចំនួន ៣លើក ត្រៀមទាំងមធ្យោបាយ និងសម្ភារៈដើម្បីដោះស្រាយយថាហេតុផ្សេងៗ ក៏ដូចជាការងារចាត់តាំងហ្វឹកហាត់រៀនសូត្រយុទ្ធវិធីដោះស្រាយឧបទ្ទវហេតុផ្សេងៗដូចជាការទប់ស្កាត់បាតុកម្ម ការសង្គ្រោះ និងផ្សព្វផ្សាយអប់រំចិត្តសាស្ត្រអំពីព្រឹត្តិការណ៍ជាតិ អន្តរជាតិថ្មីៗគម្រោងអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល ជូនដល់បណ្ដាកងឯកភាព និងស្ថាប័នចំណុះជារៀងរាល់ថ្ងៃ ជាពិសេសធានាការពារឲ្យបាននូវសុខសន្តិភាពជូនជាតិមាតុភូមិ។

ថ្លែងក្នុងពិធីនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ប៉ុល ស៊ីនួន ក្នុងនាមថ្នាក់ដឹកនាំកងទ័ពជើងគោក និងជំនួសមុខឲ្យមេបញ្ជាការកងទ័ពជើងគោក និងក្រុមការងារត្រួតពិនិត្យចំនួនទ័ព បានសម្ដែងនូវការកោតសរសើរខ្ពស់ចំពោះកងឯកភាព បញ្ជាការដ្ឋានការពារអាកាស មានថ្នាក់ដឹកនាំគណៈបញ្ជាការក៏ដូចជានាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ដែលបានគោរពតាមការណែនាំរបស់ មេបញ្ជាការកងទ័ពជើងគោក ធានាកម្លាំង និងសម្ភារៈមធ្យោបាយសម្រាប់ប្រុងប្រៀបអនុវត្តតាមបទបញ្ជារបស់ថ្នាក់លើបានល្អប្រសើរ ឯកឧត្តម បានបញ្ជាក់ថាទាំងនេះគឺជាស្មារតីទទួលខុសត្រូវខ្ពស់លើតួនាទីភារកិច្ចក្នុងកិច្ចការពារជាតិសាសនាព្រះមហាក្សត្រ ជាពិសេសការពាររាជរដ្ឋាភិបាលស្របច្បាប់ ដោយបច្ចុប្បន្ននេះមានក្រុមប្រឆាំងជ្រុលនិយមមួយក្ដាប់តូចនៅក្រៅប្រទេស បានធ្វើបាតុកម្មញុះញង់លាបពណ៌បំបែកបំបាក់ជាតិបង្កចលាចលក្នុងគោលបំណងបំផ្លិចបំផ្លាញសុខសន្តិភាពនៅកម្ពុជាយើង ដើម្បីបំពេញមហិច្ឆតាចង់បានអំណាចរបស់ពួកគេដោយមិនប្រជាធិបតេយ្យ ក្នុងន័យនេះ ឯកឧត្តម បានដាស់តឿនដល់កងកម្លាំងប្រដាប់អាវុធយើង ឲ្យធានាត្រៀមប្រយុទ្ធគ្រប់កាលៈទេសៈដើម្បីទប់ស្កាត់ឲ្យបានទាន់ពេលវេលារាល់ទង្វើណាដែលប៉ុនប៉ងផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ប៉ះពាល់ដល់ផលប្រយោជន៍សាធារណ:របស់រដ្ឋ សេដ្ឋកិច្ចសង្គម និងសន្តិសុខជាតិ៕

No comments:

Post a Comment