ឯកសារនេះធ្លាប់សរសេរម្តង ឆ្នាំ ២០១២ ហើយឆ្នាំ ២០២២ នេះ លើកយកមកបន្ថែម ព្រោះមានអត្ថបទ ខាងកាសែតបកប្រែ ទោះជាការបកប្រែមិនសូវល្អ ជាមួយ ពាក្យបច្ចេកទេសយោធា តែអាចយល់បានថា គេចង់និយាយអំពីអ្វី។ ។ កាំជ្រួចនេះ ពីដើម ជាកាំជ្រួច M47 Dragon:Anti-Tank Guided Missile ក្រោយការ កែសម្រួល គេដូរទៅជា ឈ្មោះ FGM-148 Javelin ។ ម្ចាស់ដើម អត្ថបទនេះគេ រៀបរាប់អំពី ចំណុចល្អរបស់កាំជ្រួច នឹងថា ទាហាន រដ្ឋាភិបាល អ៊ុយទុកចិត្តទាំងស្រុងជាមួយ កាំជ្រួចប្រឆាំង រថក្រោះមួយប្រទភេទដ៍ទំនើបនេះ។ សំណូរថា បើសិនជាល្អចឹង ម៉េចអ៊ុយក្រែនទិញតិចម្ល៉េះ Just a few missle ! អ៊ុយក្រែន ទទួលជំនួយយោធាអាមេរិកប្រមាណ ៦៥០ លានដុល្លា/ឆ្នាំ ហើយឆ្នាំ ២០២២ នេះ អាមេរិកបញ្ជូនជនួយ ជាអាវុធប្រឆាំងរថក្រៅធុន FGM-148 Javelin តម្លៃជាង ២០០ លានដុល្លា តែបែរជា អ៊ុយក្រែនព្រមទទួលទិញតែមួយចំនួនតូច !។ តើកាំជ្រួច FGM-148 Javelin មានផលវិបាកបែបណា?
- Fកាំជ្រួច GM-148 Javelin មាន ៦ គ្រាប់ / ប្រព័ន្ធ
- តម្លៃ Fកាំជ្រួច GM-148 Javelin ១,២ លានដុល្លា/ប្រព័ន្ធ
- តម្លៃ Fកាំជ្រួច GM-148 Javelin ប្រមាណ ៥៤,០០០ ដុល្លា/គ្រាប់
- កាំជ្រួច GM-148 Javelin បាញ់បោះចោល គឺបាញ់់ភ្លាមរត់គេចភ្លាម ព្រោះខ្មាំងនឹងបាញ់សងវិញភ្លាមៗដែរ (គ្មានសុវត្ថិភាព)
- Fកាំជ្រួច GM-148 Javelin ប្រតិបត្តិករ មើលគោលដៅមិនឃើញ ព្រោះ ចម្ងាយបាញ់ ២ គម គឺ ប្រតិបត្តិករបញ្ជាពិល Laser ស្ថិតនៅខ្សែត្រៀមខាងមុខ ចម្ងាយ ១ គម ពី រថក្រោះរុស្សី បន្ទាប់ពីបាញ់ភ្លើង ឡាហ្សែ ដាក់រថក្រោះរុស្សី គេត្រូវបាញ់ភ្លើងពិលនេះ មក ប្រតិបត្តិករកាំភ្លើងដែលស្ថិតនៅចម្ងាយ ១ គម ដែរ ដូច្នេះ កាំភ្លើងនឹងបាញ់ទៅគោលដៅចម្ងាយ ២ គម។
- កាំជ្រួច GM-148 Javelin បើបាញ់ ២ នាក់ មានសុវត្ថិភាព ងាយរត់គេច តែតម្លៃខ្ពស់ បើបាញ់ជាក្រុម តម្លៃជាង ១ លានដុល្លា មានគ្រោះថ្នាក់ខ្លាំង ។
Rasmei Kampuchea Daily តោះនាំគ្នាមកមើលមីស៊ីលប្រឆាំងរថក្រោះដ៏ទំនើបរបស់អាម៉េរិក FGM-148 Javelin ប្រែសម្រួល : កញ្ញាដាលីស (Wikipedia) ៖ មីស៊ីល FGM-
148 Javelin គឺជាមីស៊ីលប្រឆាំងរថក្រោះលីលើស្មារបស់អាម៉េរិកាំង ដែលដាក់ឱ្យប្រើជំនួសមីស៊ីលប្រឆាំងរថក្រោះ M47 Dragon នៅក្នុងជួរកងទ័ពអាម៉េរិក។ វាប្រើការបញ្ជាទិសដោយ
អ៊ីនហ្វ្រារ៉េដដោយស្វ័យប្រវត្តិ ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ស្វែងរកកន្លែងជ្រកភ្លាមៗបន្ទាប់ពីបាញ់ ដែលផ្ទុយពីប្រព័ន្ធបញ្ជាទិសដោយខ្សែភ្លើង ដូចជាមីស៊ីល Dragon ដែលតម្រូវឱ្យ
អ្នកប្រើប្រាស់បញ្ជាគ្រាប់រហូតវាបាញ់ចំគោលដៅ។ ក្បាលគ្រាប់ HEATរបស់មីស៊ីល Javelin មានសមត្ថភាពកម្ចាត់រថក្រោះទំនើប ដោយវាយរថក្រោះទាំងនោះពីខាងលើ ដែលមានពាសដែកស្តើងបំផុតហើយក៏មានប្រយោជន៍ផងដែរសម្រាប់ប្រឆាំងនឹងអគារបន្ទាយរឹងមាំនៅក្នុងវាយប្រហារដោយផ្ទាល់។ គិតត្រឹមខែមករា ឆ្នាំ ២០១៩ មីស៊ីល Javelin ជាង ៥.០០០ គ្រាប់ត្រូវបានបាញ់នៅក្នុងការប្រយុទ្ធគ្នា។ ប្រព័ន្ធ Javelin នេះប្រើប្រាស់ទម្រង់ហោះហើរវាយប្រហារពីលើមេឃទៅលើដំបូលរថពាសដែក (ព្រោះដែកលើកំពូលជាទូទៅមានសភាពស្តើង) ប៉ុន្តែក៏អាចប្រើម៉ូតវាយប្រហារដោយផ្ទាល់ប្រឆាំងនឹងអគារ គោលដៅនៅចម្ងាយជិតៗ និងគោលដៅដែលមានឧបសគ្គបាំងផងដែរ។ មីស៊ីលនេះក៏មានសមត្ថភាពចូលរួមជាមួយឧទ្ធម្ភាគចក្រនៅក្នុងការវាយប្រហារដោយផ្ទាល់ផងដែរ។
Javelinអាចហោះឡើងលើមេឃដល់កម្ពស់ខ្ពស់បំផុត ១៥០ ម៉ែត្រនៅក្នុងរបៀបវាយប្រហារពីលើចុះក្រោម និងហោះបាន ៦០ ម៉ែត្រនៅក្នុងរបៀបវាយប្រហារដោយផ្ទាល់។ មីស៊ីល Javelinត្រូវបានបំពាក់ដោយឧបករណ៍ស្វែងរករូបភាពកម្តៅអ៊ីនហ្វ្រារ៉េដ។ ក្បាលគ្រាប់របស់មីស៊ីលនេះត្រូវបានបំពាក់ជាមួយនឹងចុងគ្រាប់ដែលមានរូបរាងពីរសណ្ឋាន គឺ ក្បាលគ្រាប់មុនគេគឺដើម្បីបំផ្ទុះពាសដែកនិងក្បាលគ្រាប់ចម្បងគឺដើម្បីជ្រាបចូលទៅក្នុងតួពាសដែក។មីស៊ីលនេះត្រូវបានច្រានចេញពីជើងទម្របាញ់ ដើម្បីឱ្យវាទៅដល់ចម្ងាយសុវត្ថិភាពពីប្រតិបត្តិករ មុនពេលដែលម៉ូទ័ររ៉ុក្កែតសំខាន់ៗចាប់ផ្តើមបញ្ឆេះ សម្រាប់ការហោះហើរសំកាំង។នេះនឹងធ្វើឱ្យសត្រូវពិបាកកំណត់ទីតាំងរបស់ជើងទម្របាញ់។ តាមរយៈប្រព័ន្ធ "បាញ់ហើយបំភ្លេចចោល"
ក្រុមអ្នកបាញ់អាចផ្លាស់ប្តូរទីតាំងរបស់ពួកគេបានភ្លាមៗនៅពេលដែលមីស៊ីលត្រូវបានបាញ់ចេញឬត្រៀមបាញ់មីស៊ីលថ្មីទៅលើគោលដៅបន្ទាប់ទៀតរបស់ពួកគេ ខណៈមីស៊ីលទីមួយកំពុងស្ថិតនៅលើមេឃនៅឡើយ។ប្រព័ន្ធមីស៊ីលនេះជាញឹកញយគឺប្រើដោយក្រុមមនុស្សពីរនាក់ ដែលមានអ្នកបាញ់និងអ្នកស្ពាយគ្រាប់ ទោះបីជាវាអាចបាញ់ដោយមនុស្សតែម្នាក់បើចាំបាច់ក៏ដោយ។ខណៈអ្នកបាញ់កំពុងតម្រង់និងបាញ់មីស៊ីល អ្នកស្ពាយគ្រាប់ស្កែនរកគោលដៅថ្មី ឃ្លាំមើលការគំរាមកំហែង ដូចជាយានជំនិះ និងកងទ័ពរបស់សត្រូវ ហើយធានាថា ទាហានគ្នាឯងនឹងមិនត្រូវគ្រាប់មីស៊ីលគ្នាឯងទេ៕ មីស៊ីល FGM-148 Javelin ជាអាវុធកម្ទេចរថក្រោះដ៏មានប្រសិទ្ធភាពរបស់អាម៉េរិក.
សម្រាប់ពត៍មានបន្ថែម
https://royalcambodiaarmy.blogspot.com/2014/11/russia-anti-tank-missile.html
https://royalcambodiaarmy.blogspot.com/2014/09/air-launched-anti-tank-guided-missiles.html
https://royalcambodiaarmy.blogspot.com/2012/06/m47-dragonanti-tank-guided-missile.html
https://royalcambodiaarmy.blogspot.com/2014/10/how-guide-laser-weapon-work.html
No comments:
Post a Comment