Tuesday, March 3, 2020

វិស្វកម្មយោធា នៅកម្ពុជា

វិស្វករ គឺជា ក្រុមមនុស្សដែលមានជំនាញ ដោះស្រាយ តាមសំណូមពររបស់ អតិថិជន ឬ ដោះស្រាយនូវ បណ្តាឧបសគ្គ វត្ថុរារាំង នានា ដូច្នេះ បានជាមានតម្រូវការ ចេញជា វិស្វកម្មស៊ីវិល និង វិស្វកម្មយោធា។ ភាពខុសគ្នា រវាងស៊ីវិល និង យោធា គឺផ្នែក ស៊ីវិលត្រូវ ប្រកួតប្រជែងទីផ្សារជាមួយ ដៃគូរនានា ដូច្នេះ ផ្នែក ស្ថាបត្យកម្ម Architure ត្រូវតែ យក សំណូរពរ អតិថិន មក បញ្ជូលក្នុងគំរោង រួច បញ្ជូនទៅឲ្យ ខាង វិស្វកម្ម ស៊ីវិល។ ចំណែក យោធា ដែលឡើងប្រយុទ្ធ នៅលើសមរភូមិ ជួបជាមួយ វត្ថុរាំង ឬ ឧបសគ្គ ទោះជា ខ្មាំងប្រើស្ទឹង ព្រែក ទន្លេ វាលភក់ ឬ មួយខ្មាំងប្រើ មីន ប្រើអន្ទាក់ ដុំថ្ម ដើមឈើរារាំង ផ្លូវចល័តទ័ព ឬ ផ្លូវដឹកជញ្ជូនភស្តុភារ ដូច្នេះ មេបញ្ជាការដែលជា ស្ថាបត្យកម្ម ត្រូវជួបជាមួយ ទាហាននៅ សមរភូមិសួរនាំ អំពី បញ្ហា រួច បញ្ជូនឯកសារ ការលំបាកឲ្យទៅខាង នាយកដ្ឋាន វិស្វកម្មយោធា ដើម្បី គេសិក្សាប្ល់ង់របស់ ស្ថាបត្យកម្មយោធានោះ ថា មានតម្លៃប៉ុណ្ណា? ធ្វើបែបម៉េច?នេះជា កំណើតវិស្វកម្មយោធា ។ 
កំណើត វិស្វកម្មយោធា និង វិស្វកម្ម ស៊ីវិល
កំណើត វិស្វកម្មយោធា និង វិស្វកម្ម ស៊ីវិល
វិស្វកម្មយោធានៅកម្ពុជា មានប្រវត្តិជាសង្ខេប ដូចខាងតទៅ៖
  1. ៩ វិច្ឆិកា ១៩៥៣ ថ្ងៃប្រកាសឯករាជ្យ នៃ ព្រះរាជាណាចក្រកម្ពុជា និងជាថ្ងៃ កំណើតនៃ កងយោធពលខេមរភូមន្ទ កងទ័ពវស្វម្មចូលរួមក្នុងសកម្មភាព កសាងប្រទេសជាតិជាមួយ សម្តេច ព្រះបាទ នរោត្តាម សីហនុ។
  2. ១៨ មិនា ១៩៧០ រដ្ឋប្រហារយោធា ដោយ សេនាប្រមុខ លន់ នល់ កងទ័ពវិស្វកម្ម ស្ថិតក្នុងប្រភេទទ័ពនៃ កងទ័ពសាធារណរដ្ឋខ្មែរ
  3. ១៧ មេសា ១៩៧៥ កងទ័ពវិស្វកម្ម ត្រូវបានរំលាយចោល ដោយ កងទ័ពខ្មែរក្រហម មានលក្ខណៈជា កងឈ្លប ព្រោះគ្មានសាសាហ្វឹកហ្វឺន គ្មានវិទ្យាស្ថាន គ្មានសកលវិទ្យាល័យការពារជាតិ
  4. ថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ គឺជាថ្ងៃកំណើតរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ដែលបច្ចុប្បន្នត្រូវបានប្តូរ ឈ្មោះថា ក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ជាថ្ងៃដែលខ្មែរអ្នកស្នេហាជាតិមួយក្រុម បានប្រមូលផ្តុំគ្នា នៅស្រុកស្នួល ខេត្តក្រចេះ ដើម្បីដាក់ចេញនូវផែនការរំដោះជាតិចេញពីរបបកម្ពុជាប្រជាធិបតេយ្យ ។ រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា បានចាប់បដិសន្ធិឡើងនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ១៩៧៨ និងបានប្រកាសចេញសេចក្តីថ្លែងការណ៍ ១១ខ របស់ខ្លួននៅតំបន់រំដោះស្នួល ស្រុកស្នួល ខេត្តក្រចេះ។ 
  5. ៧ មករា ១៩៧៩ ថ្ងៃមហាជ័យជម្នះ  គឺជាថ្ងៃកំណើតទី២របស់ប្រជាជនកម្ពុជា ព្រមជាមួយនេះ ជ័យជម្នះ៧មករា បានរួមវិភាគទានដ៏សកម្មដល់សន្តិភាព និងស្ថេរភាព សច្ចៈប្រវត្តិសាស្រ្តដែលគ្មានអ្នកណាបំផ្លិច បំភ្លៃ និងបំផ្លាញបានឡើយ ។ 
  6. ២៥ ឧសភា ១៩៨០ ថ្ងៃបដិសន្ធិឡើងនៃ កងវិស្វកម្មយោធា នៅកម្ពុជា ជាដំបូងមានឈ្មោះថា កងទ័ពជាង នៃ កងទ័ពប្រជាជនបដិវត្តនីកម្ពុជា កាលណោះ​មាន ២ កង​គឺ កងររសេនាតូចលេខ ៧៣ សំណង់ និង លេខ ៧៤ ស្ពាន សាឡាង។
  7. ១៨ មិនា ឆ្នាំ ២០០០ សម្តេច នាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រសិទ្ធនាមថា កម្លាំងស្នូល ជាកម្លាំងឆ្អឹងខ្នង នឹងជាកម្លាំងផ្តាច់ព្រ័ត្តនៃ រាជរដ្ឋាភិបាល កងវិស្វកម្មដល់ទៅដល់ទៅណា ប្រៀបដូច នាយករដ្ឋមន្រ្តី ទៅដល់ទីនោះ និងបាន ដូរពី កងទ័ពតិច មធ្យោបាយតិច មកជា កងទ័ពច្រើន មធ្យោបាយច្រើន ក្លាយកែប្រែជា បញ្ជាការដ្ឋានវិស្វកម្ម។
រចនាសម័ន្ធចាត់តាំង កងទ័ពវិស្វកម្ម និង កងទ័ពបច្ចេកទេស

អំពីនាយកដ្ឋាន/បញ្ជាការដ្ឋានវិស្វកម្ម
  • ការិយាល័យ ចលនូបត្ថម្ភ Mobility មានជំនាញ មួយចំនួនដូចជា
    1. កង បោសសំអាតដី ឧបសគ្គ លើផ្ទៃដី Clearing terrain obstacles
    2. កង លុបលេណដ្ឋាន ជីកផ្លូវរត់សម្រាប់រថក្រោះ រថពាសដែក Overcoming trenches and ditches
    3. កង កសាងផ្លូវថ្នល់ សម្រាប់រថក្រោះ​រថពាសដែកចូលប្រយុទ្ធ Opening routes for armored fighting vehicles 
    4. កង កសាងផ្លូវ ថ្នល់ និង ស្ពាន  Constructing roads and bridges 
    5. កង បោសសម្អាតឧបសគ្គលើផ្ទៃដី  Route clearance
  • ការិយាល័យប្រឆាំង ចលនូបត្ថម្ភ Counter mobility រួមមាន ជំនាញ
    1. កង ពង្រាយមីន ចម្រូង Planting land mines 
    2. កង កសាងប្រព័ន្ធផ្លូវរត់ និងប្រព័ន្ធលេណដ្ឋាន Digging trenches and ditches
    3. កង កំទេចបំផ្លាញស្ពាន និងផ្លូវថ្នល Demolishing roads and bridges
  • ការិយាល័យ វិស្វកម្មគ្រឿងផ្ទុះ រួមមានជំនាញដូចជា Explosive material handling 
    1. កង ពង្រាយគ្រាប់មីន ជាប្រព័ន្ធចំការមីន និង ដោះមីន The placement of land mines to create minefields and their maintenance and removal.
    2. កង បោសសំអាតចំការមីន និង កំទេចំការមីន  Clearing fields of land mines Demolition
  • ការិយាល័យប្រយុទ្ធ រួមមានផ្នែក Assault 
    1. កងឈូសឆាយបើកផ្លូវ អំឡុងពេលប្រយុទ្ធ Opening routes during an assault 
    2. កងកំទេចហេដ្ឋារចនាសម្ព័ន្ធខ្មាំង Demolishing enemy structures (using bulldozers or explosive charges).
  • ការិយាល័យ ការពារហេដ្ឋារចនាសម្ព័ន្ធ រួមមានជំនាញ Defense structures
    1. កងស្ថាបនាប្រព័ន្ធលេណដ្ឋាន Building fortifications
    2. កងស្ថាបនា ប៉ុស្តិសង្កេតការណ៍ Building outposts
    3. កងស្ថាបនា របង ជញ្ជាំងព្រំដែន Building fences
    4. កងប្រឆាំងអាវុធគីមី ជីវសាស្រ្ត Defense against WMD weapon threats
  • ការិយាល័យទ័ពពិសេស Sapper ជាទ័ពជំនាញមានច្រើនកងដូចជា
    1. កងទ័ពកងវិស្វកម្មប្រយុទ្ធ
    2. កងប្រយុទ្ធថ្មើរជើង
    3. កងកំទេចរហ័ស
    4. កងដ្រូនប្រយុទ្
    5. កងប្រយុទ្ធតំបន់ភ្នំ 
    6. កងវិស្វកម្មទឹក Water Operation 
    7. កងជ្រៀតចូល infiltration operation 
    8. កងសង្រ្គោះ survival Operation
  • ការិយាល័យទ័ពត្រួសត្រាយ Pioneer (military) ជាកងទ័ពអភិវឌ្ឍន៍ / ជាកងទ័ព ស្ថាបនា ជំរុំ  Fighting Pioneer សម្រាប់ ត្រួសត្រាយផ្លូវ បង្ករបង្កើនផល ឬ ចិញ្ចឹមសត្វ ដែលមាន ដូចជា 
    1. កងត្រួសត្រាយផ្ទៃទឹក
    2. កងស្ថាបនាជំរុំ ជម្រក
    3. កងបោសសំអាតឧបសគ្គ
  • ការិយាល័យ ត្រួសត្រាយផ្លូវវាយលុក Assault pioneer
  • ការិយាល័យវិស្វកម្មគាំទ្រ Field engineer
  • ការិយាល័យទ័ពពិសេស សង្រ្គាមផ្លូវរូងក្រោមដី  Specialisations / tunnel warfare
ផែនទីចម្ងាយផ្លូវគមនាគមន៍
ទំព័រនេះចងក្រងអំពី វិស្វកម្មយោធា ដែលជាតម្រូវការបំបេញចន្លោះប្រហោង រវាង ផ្នែកដឹកជញ្ជូន និង ផ្នែកបញ្ជូនសារ។ ដោយសារមាន GAP នេះ នាំឲ្យកើតជា វិទ្យាសាស្រ្ត វិស្វកម្មយោធា និងជារួម ប្រព័ន្ធឡូជីស្ទិក Logistic Network នៅកម្ពុជាទាំងវិស័យការពារជាតិ និង អភិវឌ្ឈន៍ជាតិ...ដែលមានទាំងផ្លូវទឹក ផ្លូវគោក ផ្លូវអាកាស ។ កងវិស្វកម្មយោធា ខុសពី កងវិស្វកម្មស៊ីវិល ត្រង់ថា វិស្វកម្មយោធាមានបញ្ជូលផ្នែក អគ្គីសនី និង គ្រឿងចក្រ ឧ ដើម្បីស្ថាបនាផ្លូវ វិស្វកម្មស៊ីវិលប្រើ គ្រឿងចក្រស៊ីវិល ឈូស ឆាយដី ចំណែកវិស្វកម្មយោធា ប្រើប្រាស់គ្រឿងចក្រពិសេសដើម្បី កំទេចគ្រាប់មីន ដោះមីន។  កងយោធាបោះទីតាំង ត្រូវការ ផ្នែកផលិតទឹក ផលិតអគ្កីសនី ខុសពី វិស្វកម្មស៊ីវិលប្រើប្រាស់តែផ្នែក ស្ពាន ឬ ថ្នល់ធម្មតា។ វិស្វកម្មស៊ីវិល បំរើផលប្រយោជន៍សាធារណៈ ខណៈដែល វិស្វកម្មយោធាសម្រាប់ បំរើការផ្នែកយោធាជាពិសេស តែខណៈស្រុកទេសមាន សន្តិភាព វិស្វកម្មយោធា ត្រូវការថវិការដើម្បី ថែទាំង គ្រឿងចក្រ សម្ភារៈសឹក ដូច្នេះ ទាមទារការស្វែងរក ការដេញថ្លៃគម្រោងស្ថាបនា ដែលការស្ថាបនានោះ ទាមទារឲ្យមាន "ការស្គាល់អំពី ស្នាដៃ បទពិសោធន៍ " នេះជា មូលហេតុនាំឲ្យមានការ សរសេរ ចងក្រង ផ្សព្វផ្សាយអំពី ផ្នែកតូចៗនីមួយក្នុង វិស្វកម្មសំណង់ផ្លូវថ្នល់ ស្ពាន...... ផ្លូវថ្នល់​នៅក្នុង​ប្រទេស​កម្ពុជា ត្រូវ​បែងចែក​ជា ៦ ​ប្រភេទ ដូច​ខាងក្រោម៖ ផែនទី ផ្លូវគមនាគមន៍ (ប្រព័ន្ធ ឡូជីស្ទិកកម្ពុជា )

ផែនទីចម្ងាយផ្លូវថ្នល់ Roadways របស់កម្ពុជា គិតពី ក្រុងភ្នំពេញ ទៅ បណ្តាខេត្ត-- សម្រាប់គម្រោង ស្ថាបនាផ្លូវថ្មី Innovation ដែល ប្រើល្បឿនបើកបរ លឿន និង ចម្ងាយជិតជាងមុន ដូចជា ភ្នំពេញ កំពង់សោម ចម្ងាយ ២២៦ គម ចំណែកផ្លូវល្បឿនលឿន មានចម្ងាយ ១៨៧ គម  ដែលចំណេញចម្ងាយ ១៣៩ គម ! (ចម្ងាយផ្លូវ តាមបណ្តាឃុំ ស្រុកនានា)
  • ១. ផ្លូវ​ល្បឿនលឿន ផ្លូវ​ល្បឿនលឿន សំដៅ​ដល់ផ្លូវ​សម្រាប់​យានយន្ត​ធ្វើចរាចរណ៍ មាន​បរិក្ខារ​ចែកទ្រូង​ផ្លូវ​ជាពីរ​ចំណែក​ខុសទិស​គ្នា ឬចែក​ជាគន្លងផ្លូវ គ្មាន​កន្លែង​ផ្លូវ​ប្រសព្វ​លើផ្ទៃរាបមួយ ឬត្រូវមាន​ផ្លូវ​ប្រសព្វ​តិច​បំផុត​ក្នុង​ករណី​ចាំបាច់ និង​បំពាក់​គ្រប់គ្រាន់​នូវ​បរិក្ខារផ្លូវ​ថ្នល់ ដើម្បី​ធានា​លំហូរ​ចរាចរណ៍​អត់ឈប់ សុវត្ថិភាព និង​ដើម្បី​បន្ថយ​ពេលវេលា​ធ្វើ​ដំណើរ និង​មាន​កន្លែង​កំណត់ សម្រាប់​ឲ្យយានយន្ត​ចេញ និង​ចូល​ផ្លូវ​ល្បឿនលឿន។
  • ២. ផ្លូវជាតិ ផ្លូវ​ជាតិ សំដៅ​ដល់​ផ្លូវ​ដែល​មាន​ចរាចរណ៍​ច្រើន និង​មាន​លក្ខណៈ​សម្គាល់​ដូច​ខាង​ក្រោម​នេះ៖ ក. ផ្លូវ​ភ្ជាប់​ចេញ​ពី​រាជធានី​ភ្នំពេញ ឆ្ពោះ​ទៅ​កាន់​ក្រុង​នៃ​ខេត្ត​នីមួយៗ នៅ​ទូទាំង​ប្រទេស។ ខ. ផ្លូវ​ភ្ជាប់​ចេញពី​ក្រុង​នៃ​ខេត្ត​មួយ ឆ្ពោះ​ទៅ​កាន់​ក្រុង​នៃ​ខេត្ត​មួយទៀត។ គ. ផ្លូវ​ភ្ជាប់​ចេញពី​ផ្លូវ​ជាតិ ឆ្ពោះ​ទៅកាន់​ផ្លូវជាតិ។ ឃ. ផ្លូវ​បែកចេញ​ពី​ផ្លូវជាតិ ឆ្ពោះ​ទៅកាន់​ក្រុង​នៃ​ខេត្ត​មួយ។ ង. ផ្លូវ​បែក​ចេញ​ពីផ្លូវជាតិ ឬ​ផ្លូវ​ភ្ជាប់​ចេញពី​ក្រុង​នៃខេត្ត​មួយ​ឆ្ពោះ​ទៅកាន់​តំបន់​សំខាន់ៗ ដូចជា​កំពង់ផែ ស្ថានីយ​រថភ្លើង អាកាសយានដ្ឋាន តំបន់​សេដ្ឋកិច្ច​ពិសេស រមណីយដ្ឋាន​ទេសចរណ៍ ច្រកទ្វារ​ព្រំដែន តំបន់​មាន​សក្តានុពល​សេដ្ឋកិច្ច​សំខាន់ៗ​ផ្សេង​ទៀត។ ច. ផ្លូវ​សំខាន់ៗ​របស់​ជាតិ មាន​ចរាចរណ៍​ច្រើន​ដែល​កំណត់​ដោយ​រាជ​រដ្ឋាភិបាល​តាម​សំណើ​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន៕ 
  • ៣. ផ្លូវ​ខេត្ត ផ្លូវ​ខេត្ត​សំដៅ​ដល់​ផ្លូវ​ដែល​មាន​ចរាចរណ៍​មធ្យម៖ ក. ផ្លូវ​ភ្ជាប់​ចេញពី​ក្រុង​នៃ​ខេត្ត​មួយ ឆ្ពោះ​ទៅកាន់​ទីរួម​ស្រុក ខណ្ឌ។ ខ. ផ្លូវ​បែក​ចេញពី​ផ្លូវ​ជាតិ ឆ្ពោះ​ទៅ​កាន់​ផ្លូវ​ខេត្ត។ គ. ផ្លូវ​បែក​ចេញពី​ផ្លូវ​ខេត្ត ឬ​ផ្លូវ​ក្រុង ឆ្ពោះ​ទៅកាន់​ទីរួម​ស្រុក​ខណ្ឌ។ ឃ. ផ្លូវ​ភ្ជាប់​ចេញពី​ក្រុង​នៃ​ខេត្ត​មួយ ឆ្ពោះ​ទៅកាន់​ផ្លូវ​ខេត្ត។ ង. ផ្លូវ​បែក​ចេញពី​ផ្លូវ​ខេត្ត ឆ្ពោះ​ទៅកាន់​ផ្លូវ​ខេត្ត។ ច. ផ្លូវ​បែក​ចេញពី​ផ្លូវ​ខេត្ត ឬ​ផ្លូវ​ក្រុង ឬ​ផ្លូវ​ទី​ប្រជុំជន​នានា​ក្នុង​ខេត្ត​ទៅ​កាន់​តំបន់​សំខាន់ៗ​ដូចជា កំពង់ផែ ស្ថានីយ​រថភ្លើង អាកាសយានដ្ឋាន តំបន់​សេដ្ឋកិច្ច​ពិសេស រមណីយដ្ឋាន​ទេសចរណ៍ ច្រកទ្វារ​ព្រំដែន​ទ្វេភាគី តំ​បន់​មាន​សក្តានុពល​សេដ្ឋកិច្ច​មធ្យម​ផ្សេងទៀត។ 
  • ៤. ផ្លូវ​ជនបទ ផ្លូវ​ជន​បទ សំដៅ​ដល់៖ ក. ផ្លូវ​ដែល​ភ្ជាប់ពី​ផ្លូវ​ជាតិ ផ្លូវ​ខេត្ត ឆ្ពោះ​ទៅកាន់​ក្រុង ទីរួម​ស្រុក ខណ្ឌ ទីប្រជុំជន​ឃុំ​សង្កាត់ និង​ទៅ​ភូមិ។ ខ. ផ្លូវ​ដែល​ភ្ជាប់​ពី​ក្រុង​ទីរួម​ស្រុក ខណ្ឌ ឆ្ពោះ​ទៅកាន់​ក្រុង ទីរួម​ស្រុក ខណ្ឌ។ គ. ផ្លូវ​ដែល​ភ្ជាប់ពី​ក្រុង ទីរួម​ស្រុក ខណ្ឌ ទៅទី​ប្រជុំជន ឃុំ​សង្កាត់។ ឃ. ផ្លូវដែល​ភ្ជាប់ពី​ទី​ប្រជុំជន​ឃុំ​សង្កាត់ ទៅ​ទី​ប្រជុំជន​ឃុំ​សង្កាត់។ ង. ផ្លូវ​ដែល​ភ្ជាប់​ពី​ទីប្រជុំជន ឃុំ​សង្កាត់​ទៅភូមិ។ ច. ផ្លូវ​ដែល​ភ្ជាប់​ពីភូមិ​ទៅ​ភូមិ។ ឆ. ផ្លូវ​ក្នុង​ភូមិ។
  •  ៥. ផ្លូវ​រាជធានី ផ្លូវ​ក្រុង និង​ផ្លូវ​ទីប្រជុំជន​នានា​ក្នុង​ខេត្ត ផ្លូវ​នេះ សំដៅ​ដល់​ផ្លូវ​ថ្នល់​ដែល​ស្ថិតនៅ​ក្នុង​បរិវេណ​ភូមិសាស្រ្ត​រដ្ឋបាល​រាជធានី-ខេត្ត ដោយ​រួមមាន​ទ្រូង​ផ្លូវ ចិញ្ចើម​ផ្លូវ និង​ផ្លូវ​ថ្មើរជើង។
  •  ៦. ប្រភេទ​ផ្លូវផ្សេងៗ​ទៀត ដែល​កំណត់​ដោយ​រាជរដ្ឋាភិបាល៕


ក្រសូងសាធារណៈការ និងដឹកជញ្ជូន 👈 ក្រសួងអភិវឌ្ឈន៍ជនបទ (គ្រប់គ្រងផ្ឡូវជនបទ) 👈 
ក្រសួងសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុ 👈គម្រោងសំខាន់ៗនៅកម្ពុជា
  1. គម្រោងផ្លូវល្បឿនលឿន 👈
  2. គម្រោងផ្លូវជនបទ 👈
  3. គម្រោងផ្លូវក្រវ៉ាត់ព្រំដែន 👈
  4. គម្រោងផ្លូវទេសចរណ៍​ 👈
  5. គម្រោងផ្លូវក្នុងខេត្ត 👈
  6. តម្លៃ និងការស្ថាបនា ជួសជួល ថែទាំង 👈
  7. សម្ពារៈ បច្ចេកទេស គ្រឿងចក្រវិស្វកម្ម 👈
នាយកដ្ឋានជួសជុល និងថែទាំផ្លូវថ្នល់ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់អគ្គនាយកដ្ឋានសាធារណការ ត្រូវបានបង្កើតទ្បើងយោងតាមប្រកាសលេខ ២៣៨ សក.ប្រក នៃអនុក្រឹត្យលេខ ២១៦អនក្រ.បក ចុះថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។






នាយកដ្ឋានជួសជុល និងថែទាំផ្លូវថ្នល់បង្កើតទ្បើងដើម្បីគាំទ្រកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៥ នៃរដ្ឋសភា និងចូលរួមអនុវត្តយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣របស់រាជរដ្ឋាភិបាល​លើវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវន្ត។ នាយកដ្ឋានជួសជុល និងថែទាំផ្លូវថ្នល់បានពង្រឹងនូវយន្តការ និងវិធានការដ៏ម៉ឺងម៉ាត់ ដើម្បីធានាការគ្រប់គ្រងការងារជួសជុលផ្លូវថ្នល់ និងស្ពានឱ្យមាននិរន្តភាព ទន្ទឹមនឹងការបន្តស្តារ និងការអភិវឌ្ឍផ្លូវ-ស្ពាន។ 

គិតត្រឹមឆ្នាំ២០១៤ រហូតមកដល់ឆ្នាំ២០១៧ នាយកដ្ឋានជួសជុល និងថែទាំផ្លូវថ្នល់បានអនុវត្តនូវគម្រោងសរុបចំនួន ១០៣ គម្រោងដូចខាងក្រោម៖
  1. ឆ្នាំ២០១៧ មានគម្រោងសរុបចំនួន ២១ គម្រោង៖ គម្រោងការងារជួសជុលថែទាំខួបចំនួន ០៩ គម្រោង និង គម្រោងជួសជុលបន្ទាន់ចំនួន ១២ គម្រោង
  2. ឆ្នាំ២០១៦ មានគម្រោងសរុបចំនួន ១៤ គម្រោង៖ គម្រោងការងារជួសជុលថែទាំខួបចំនួន ១០ គម្រោង និង គម្រោងជួសជុលបន្ទាន់ចំនួន ០៤ គម្រោង
  3. ឆ្នាំ២០១៥ មានគម្រោងសរុបចំនួន ៤0 គម្រោង៖ សម្រេចគម្រោងការងារជួសជុលថែទាំខួបចំនួន ០៧ គម្រោង និង គម្រោងជួសជុលបន្ទាន់ចំនួន ៣៣ គម្រោង
  4. ឆ្នាំ២០១៤ មានគម្រោងសរុបចំនួន ២៨ គម្រោង៖ គម្រោងការងារជួសជុលថែទាំខួបចំនួន ០៣ គម្រោងគម្រោងជួសជុលបន្ទាន់ចំនួន ២៥ គម្រោង៕
ផែនទីបញ្តាញផ្លូវថ្នល់ 👈
ផែនទីបញ្តាញផ្លូវថ្នល់ 👈
ផែនទីបញ្តាញផ្លូវថ្នល់កម្ពុជា និង អាស៊ាន👈
ស្ថានភាពផ្លូវជាតិលេខ ៥👈
ប្រព័ន្ធផ្លូវថ្នល់ និងការដឹកជញ្ជូន👈
សេចក្តីបង្ហាញអំពីប្រព័ន្ធគមនាគមន៍ Country Representation 2018👈
របាយការណ៍បញ្ចប់របស់ ជប៉ុន JICA 2016 👈
របាយការណ៍ក្រសួងសាធារណការ 👈
បញ្ជីកងវិស្វកម្មមួយចំនួន នៅកម្ពុជាមាន៖
  1.  កងវិស្វកម្ម កងពលតូចលេខ ៧០
  2.  កងវិស្វកម្ម លេខ ៧១ អគ្គបញ្ជាការ ( ស្ពាន សាឡា) 
  3.  កងវិស្វកម្ម លេខ ៧២ អគ្គបញ្ជាការ ( វត្ថុរារាំង)
  4.  កងវិស្វកម្ម លេខ ៧៣ អគ្គបញ្ជាការ (សំណង់ អាគារ)
  5.  កងវិស្វកម្ម លេខ ៧៤ អគ្គបញ្ជាការ (គីមីសាស្រ្ត ជាតិពុល សំណង់យុទ្ធសាស្រ្ត)
  6.  កងវិស្វកម្មលេខ ៧៥ អគ្គបញ្ជាការ ស្ពាន សាឡាង ( កងឯកភាព ប្រភពទឹក) 
  7. . កងវិស្វកម្មលេខ ៧៧ អគ្គបញ្ជាការ ហ្វឹកហ្វឺនទ័ពជាង
  8. កងពលតូចវិស្វកម្មលេខ ៧៩ (អគ្គបញ្ជាការដ្ឋាន)
  9.  កងវិស្វកម្ម ក្រសួងការពារជាតិ
  10.  កងវិស្វកម្ម អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស ក្រុម ជ (អក្សរ H) (ក្រសួងការពារជាតិ)
  11.  កងវិស្វកម្ម ក្រុម ឈ 
  12.  កងវិស្វកម្ម កងទ័ពជើងគោក
  13.  វិស្វកម្ម កងទ័ពជើងទឹក
  14.  កងវិស្វកម្ម មហាផ្ទៃ
  15.  កងវិស្វកម្ម លេខ ១៧៨ ស្ពាន ថ្នល់  កងវិស្វកម្មលេខ១៧៨ ស្ពាន-ថ្នល់ នៃនាយកដ្ឋានវិស្វកម្ម
  16.  កងវិស្វកម្ម លេខ ១៧៩ ស្ពាន ថ្នល់  ការពារជាតិ
  17.  កងវិស្វកម្ម លេខ ១៨០ ស្ពាន ថ្នល់ ​ (ក្រសួងការពារជាតិ)
  18. កងវិស្វកម្ម លេខ ១៨១ ស្ពាន ថ្នល់  ក្រសួងការពារជាតិ
  19. កងអនុសេនាធំ រាជអាវុធហត្ថលេខ 278 - Unmiss Force Military Police 278 (UN ស៊ូដង់ខាងត្បូង) 
  20.  កងវិស្វកម្ម លេខ ៣៩៦ (UN)
  21. កងវិស្វកម្មលេខ ៤៣២ ពហុជំនាញ (UN) 
  22.  កងវិស្វកម្ម លេខ ៤៥៩ (UN)
  23. កងអនុសេនាធំ វិស្វកម្មពហុជំនាញលេខ៤៦៨ ( UN)
  24. ​កង​វិស្វកម្ម លេខ ៥៤៩ ( អាហ្រ្វិកកណ្តាល UN)
  25. កងវិស្វកម្ម លេខ ៥៧៦ ( អាហ្រ្វិកកណ្តាល UN)
  26.  កងវិស្វកម្ម លេខ ៥៩៤ ( UN)
  27.  កងវិស្វកម្ម លេខ ៥៩៥ ( UN)
  28.  កងវិស្វកម្ម លេខ ៦០៣ (UN)
  29.  កងវិស្វកម្ម លេខ ៦៩៣ ( UN)
  30.  កងវិស្វកម្ម លេខ ៧១១ ដោះមីនព្រំដែន និងស្ថាបនាផ្លូវ (អគ្គបញ្ជាការ)
  31. កងវិស្វកម្ម លេខ ៧១៣ អគ្គបញ្ជាការ​ក្រសួងការពារជាតិ
  32.  កងវិស្វកម្ម លេខ ៧១៤ ដោះមីនព្រំដែន និងស្ថាបនាផ្លូវ (អគ្គបញ្ជាការ)
  33. កងវិស្វកម្ម លេខ ៧១៥ អគ្គបញ្ជាការ​ក្រសួងការពារជាតិ
  34.  កងវិស្វកម្ម លេខ ៧១៦ ដោះមីនព្រំដែន និងស្ថាបនាផ្លូវ
  35. កងវិស្វកម្ម លេខ ៧១៧ ដោះមីនព្រំដែន និងស្ថាបនាផ្លូវ
  36. កងវិស្វកម្ម លេខ ៧១៨ ដោះមីនព្រំដែន និងស្ថាបនាផ្លូវ
  37.  កងវិស្វកម្ម លេខ ៧១៨
  38. កងវិស្វកម្ម លេខ ៧២៧ ( UN លីបង់) 
  39.  កងវិស្វកម្ម កងកម្ទេច​គ្រាប់​មិន​ទាន់​ផ្ទុះលេខ​ ៨២៨  (UN )
  40. កងវិស្វកម្ម កងកម្ទេច​គ្រាប់​មិន​ទាន់​ផ្ទុះលេខ​ ៨៨២  (UN )
  41. កងវិស្វកម្ម លេខ ៨៩១ ព្រលានយន្តហោះ UN
  42. កងវិស្វកម្មពហុជំនាញ លេខ ៩២៨  ( UN Lebanon)
  43. កងអនុសេនាធំ វិស្វកម្មព្រលានយន្តហោះលេខ ៧២៩  ប្រទេស ម៉ាលី
  44. កងវិស្វកម្មលេង ៩៣៦ UN សុខាភិបាល
  45. កងវិស្វកម្មលេង ៩៦៣ UN
  46. កងវិស្វកម្មលេង ៩៧២ UN (ថែទាំព្រលានយន្តហោះ)
  47. កងវិស្វកម្ម  សម្តេចតេជោ ហ៊ុន សែន
  48. កងវិស្វកម្ម សម្តេច ជាស៊ីម ( កងក្រសួងការពារជាតិ)
  49. កងវិស្វកម្មសម្តេចតេជោ ខេត្តសៀមរាប
  50. កងវិស្វកម្ម សម្តេចឪ
  51. កងវិស្វកម្ម ស៊ីម៉ាក់
  52. កងវិស្វកម្ម អគ្គបញ្ជាការ ឧ. ខ្វាន់ ស៊ាម
  53. កងវិស្វកម្ម អគ្គនាយកដ្ឋាន សាធារណការ
  54. កងអនុសេនាតូចស្ថាបនាសំណង់ផ្តេក និងសំណង់បញ្ឈរ 
  55. កងវិស្វកម្ម លេខ៩២៧ ព្រលានយន្តហោះ ( UN Mali ) 
  56. កងវិស្វកម្មពហុជំនាញលេខ ៩២៨ ( ស្ថាបនាផ្លូវដើរ ក្នុង និង ក្រៅបន្ទាយ, សាងសង់ប៉ុស្តិយាម..)
  57. កងវិស្វកម្ម អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស 
  58. កងវិស្វកម្ម អគ្គនាយកដ្ឋាន ភស្តុភារ​ ហិរញ្ញវត្ថុ ក្រសួង ការពារជាតិ 
  59. កងវិស្វកម្ម អគ្គនាយកដ្ឋាន ភស្តុភារ​ ហិរញ្ញវត្ថុ ក្រសួង មហាផ្ទៃ (នាយកដ្ឋានស្ថាបនានិងវិស្វកម្ម នៃអគ្គនាយកដ្ឋានភស្តុភារ ក្រសួងមហាផ្ទៃ )
  60. កងវិស្វកម្ម កងរាជអាវុធហត្ថលើផ្ទៃប្រទេស
  61. សាលា​វិស្វកម្ម​តេជោ (អប់រំ​នយោបាយ​-សតិ​អារម្មណ៍​​កង​ទ័ព,​ ​យោធា​រួម​ សំណង់​គមនាគមន៍ ​និង​សំណង់​សិល្ប​ការ្យ​, កសាង​បោះប​ង្គោល​ព្រំដែន​,​ សំណង់​ការ​ពារ​ជាតិ​, ជំនាញ​បោស​សំអាត​មីន​-យុ​ទ្ធភណ្ឌ​មិន​ទា​ន់ផ្ទុះ,​ ជំនាញ​ផែន​ទី​ -GPS, ជំនាញ​សំណ​ង់អគារ​  និងជំនាញ ​គ្រប់​គ្រង​មធ្យោបាយ​-​គ្រឿង​ចក្រ​។)
  62. កងវិស្វកម្ម កងពលតូចលេខ ៧០ (កងពន្លត់អគ្គិភ័យ៧១១ )
  63. កងឯកភាព យាន្តដ្ឋាន ( អគ្គបញ្ជាការ)
  64. កងវិស្វកម្មស្ថាបនាក្រវាត់ព្រំដែន ( ក្រសួងមហាផ្ទៃ)
ខាងក្រោមជាបណ្តាញផ្លូវលំជនបទ គ្រប់គ្រងដោយក្រសួងអភិវឌ្ឈន៍ជនបទ រួមមាន

No comments:

Post a Comment