នៅថ្ងៃទី២ ខែមិថុនា ​ឆ្នាំ ២០២៦ នេះ កម្ពុជាផ្ញើលិខិតផ្លូវការទៅកាន់ប្រទេសថៃ និងអគ្គលេខាធិការ UN ដើម្បីចាប់ផ្ដើមដំណើរការយន្តការផ្សះផ្សាដោយបង្ខំ ក្រោមច្បាប់សមុទ្ររបស់UN។ សម្ដេចធិបតីថ្លែងក្នុងសារពិសេស។ កម្ពុជាបង្ហាញជំហររឹងមាំ លើសន្តិសុខសមុទ្រ និងការគោរពច្បាប់អន្តរជាតិ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម សុខ ស៊ីផាន់ណា ទេសរដ្ឋមន្ត្រី និងជា បេសកជនពិសេស របស់សម្ដេចអធិបតីនាយករដ្ឋមន្ត្រី បានអញ្ជើញចូលរួម និងថ្លែងបទអន្តរាគមន៍ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្រោមប្រធានបទ " ការថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ ពាក់ព័ន្ធនឹងសន្តិសុខសមុទ្រ ក្នុងរនោះ ឯកឧត្តម ទេសរដ្ឋមន្ត្រី សុខ ស៊ីផាន់ណា បានសង្កត់ធ្ងន់លើសារៈសំខាន់នៃផ្លូវទឹក ដែលមានសុវត្ថិភាព និងសន្តិសុខ ដែលជាសរសៃឈាមដ៏សំខាន់ សម្រាប់សន្តិភាព សុវត្ថិភាព អន្តរជាតិស្ថេរភាពសេដ្ឋកិច្ចសកល និងការអភិវឌ្ឍប្រកបដោយចេរភាព ដើម្បីឆ្លើយតបទៅនឹងការគម្រាមគំហែងដែលកំពុងកើតឡើងចំពោះសន្តិសុខសមុទ្រ ឯកឧត្តមទេសរដ្ឋមន្ត្រី សុខ ស៊ីផាន់ណា បានបង្ហាញនូវអតិភាពសំខាន់ៗចំនួនបី រួមមាន៖ទី១៖ដោះស្រាយវិវាតដោយសន្តិវិធីរាល់វិវាទសមុទ្រ​ត្រូវតែដោះស្រាយតាមរយៈការសន្ទនានិងការទូត​កម្ពុជាប្រកាន់ខ្ជាប់នូវគោលការណ៍សេរីភាពនៃការធ្វើនាវាចរ​និងការឆ្លងកាត់ដោយស្របច្បាប់​ដែលត្រូវតែគោរពឲ្យបានពេញលេញស្របតាមច្បាប់អន្តរជាតិទៀតជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ 1982 UNCLOS។ ទី2 បង្កើនជំនួយបច្ចេកទេសនិងការកសាងសមត្ថភាព​ឯកឧត្តមទេសរដ្ឋមន្ត្រី​បានអំពាវនាវឲ្យមានការពន្លឿន ឲ្យមានការគាំទ្របន្ថែម​ដល់បណ្ដារដ្ឋជាប់សមុទ្រដែលកំពុងអភិវឌ្ឍលើផ្នែកអនុវត្តច្បាប់សមុទ្រ​សន្តិសុខកំពង់ផែ​និងនាវាចរ ការយល់ដឹងអំពីដែនសមុទ្រ​និងការចែករំលែកព័ត៌មានឲ្យបានទាន់ពេលវេលាដើម្បីទប់ស្កាត់បញ្ហាប្រឈមនានាឲ្យមានប្រសិទ្ធភាពទី3 វិធីសាស្រ្តរួមបញ្ចូលគ្នានិងការបង្ការ ក្រុមប្រឹក្សាសន្តិសុខ គួរតែអនុវត្តវិធីសាស្រ្ត ដែលបង្កើតភាពធន់ក្នុងរយៈពេលវែង ដោយផ្អែកលើបរិយាប័ននិងសន្តិភាពជាមួយច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ ឯកឧត្តម ទេសរដ្ឋមន្ត្រី សុខស៊ីផាន ណា ក៏បានបញ្ជាក់ជាថ្មីនូវការប្ដេជ្ញាចិត្តរបស់កម្ពុជា ក្នុងការការពារច្បាប់អន្តរជាតិនិងជម្រុញការសន្ទនាដោយសន្តិវិទ្យុ ពង្រឹងសន្តិសុខសមុទ្រជាពិសេសការប្រយ័ត្ត ប្រឆាំង និងបទល្មើសឆ្លងដែន កម្ពុជានៅតែបន្តស្វាគមន៍នាវាបរទេសមកកាន់មូលដ្ឋានទ័ពជើងទឹករាម ដែលបានធ្វើទំនើបកម្មរបស់ខ្លួនសម្រាប់ការធ្វើសមយុទ្ធរួមគ្នា ការផ្ដល់ជំនួយមនុស្សធម៌និងកិច្ចសហប្រតិបត្តិការ ក្នុងគោលបំណងប្រយុទ្ធប្រឆាំងនិងនិងបទល្មើសផ្សេងៗ ឯកឧត្តម សុខ ស៊ីផាន់ណា បានបញ្ជាក់ពីថាការផ្ដល់សច្ចាប័នលើកិច្ចព្រមព្រៀង UNCLOS (UNCLOS)និងBBNJ នាពេលកន្លងមក គឺជាសក្ខីភាព បង្ហាញពីការប្តេជ្ញាចិត្ត មិនងាករា របស់កម្ពុជា ចំពោះសណ្ដាប់ធ្នាប់សមុទ្រដែលផ្អែកលើច្បាប់ និង ការគ្រប់គ្រងធានធានសមុទ្រដោយការទទួលខុសត្រូវ៕

Monday, June 5, 2023

ប្រព័ន្ធឧបសគ្គ Dragon's teeth (fortification)

ប្រព័ន្ធឧបសគ្គ Dragon's teeth (fortification) ជាចំណែកមួយនៃ ប្រព័ន្ធឧបសគ្គ ទាំង ៦ ដូចមានរាយខាងក្រោមនេះស្រាប់ 

  1. Natural obstacles ឧបសគ្គធម្មជាតិ មានដូចជា ទឹកព្រែក អូរ ស្ទឹង វាលភក់ ។ កងទ័ពរថក្រោះ រថពាសដែក អ៊ុយក្រែន ជួបឧបសគ្គក្នុងការចូលទៅវាយកងទ័ពរុស្សី ដោយសារ មានទន្លេ ដីភក់ ល្បាប់ រថក្រោះឆ្លងភ្លើងអគ្កីសនី ខូចប្រព័ន្ធបញ្ជា។ ស្ពាននៅអ៊ុយក្រែនជា ឧបសគ្គមិនអាចធានាទម្ងន់ រថក្រោះចំណុះ ៦០ តោនរបស់ អ៊ុយក្រែន ដើម្បី ឆ្លងចូលទៅវាយប្រហារទ័ពរុស្សី។ កងទ័ពអាមេរិក បញ្ជូនរថក្រោះស្ពានដើម្បីជួយអ៊ុយក្រែនឆ្លងកាត់ព្រែក ស្ទឹង។​ កងទ័ពរុស្សី ជីកលេណដ្ឋាន បោះអាចម៍ដីទៅខាងមុខ ធ្វើជា ខែលការពារគ្រាប់ និង បំភ័ន្តរថក្រោះអ៊ុយក្រែនបើកបំបុក ពំនូកដី បែរជាហោះចូលក្នុងប្រឡាយ ព្រោះស្មានតែ ខាងមុខដីទូលខ្ពស់ គឺជា ដីរាបធម្មតា។ កងទ័ពសងខាង ទាំង រុស្សី និង អ៊ុយក្រែន ជីកប្រឡាយជ្រៅ សម្រាប់ទាហាន ប្រើអាវុធប្រឆាំង រថក្រោះ និង ស្ថាបនា ប្រឡាយសងខាង ទុកចំហរមុខ ទទឹង ១ គម ឲ្យរថក្រោះខ្មាំង ចូលក្នុង អន្ទាក់ រួច វាយប្រហារសងខាង។
  2. Habitat obstacles កែច្នៃអ្វីដែលមានជុំវិញខ្លួនទៅជា ឧបសគ្គរារាំងចលនារុលចូលរបស់ទ័ពខ្មាំង ដូចជា ការផ្តាច់ស្ពាន ផ្តាច់ផ្លូវ បង្ហូរទឹក ពង្រាយឧបសគ្គលើដងផ្លូវ ពង្រាយកាំភ្លើងការពារអាកាស សងខាងផ្លូវ ជីករណ្តៅ កប់រថក្រោះដើម្បីរថក្រោះបាញ់កម្រិតកំពស់ទាប បាញ់បុកលើទ្រូងផ្លូវ....កាប់ដើមឈើពង្រាយតាមផ្លូវ ពង្រាយគ្រាប់មីន ពង្រាយដែកគោលប្រឆាំងរថក្រោះវ័យឆ្លាត ប្រើមីនវ័យឆ្លាតពង្រាយក្នុងព្រៃសងខាងផ្លូវ ដូចករណីសង្រ្គាមអ៊ុយក្រែន....
  3. Constructed obstacles ជាភារកិច្ចរបស់ កងទ័ពវិស្វកម្ម ជាពិសេសផ្នែក វិស្វកម្មប្រយុទ្ធ ជាវីធីប្រើប្រាស់ទាំងធម្មជាតិ និង ដោយទាហាន ឬ គ្រឿងចក្រ ដូចជា ការ បោះបង្គោលថ្ម បង្គោលឈើ សំណង់ធ្មេញនាគ ប្រឡាយរថក្រោះ អន្លង់ចំរូង..ឬ កាំភ្លើងធំបាញ់ពង្រាយ កំទេចដែក ឬ ក្តារវាយដែកគោល....
  4. Concealed obstacles ឧបសគ្គកំបាំង ដើម្បីការពារខ្លួនផង និង ដើម្បីកំទេចខ្មាំងដ៍មានប្រសិទ្ធិភាពខ្ពស់បំផុតផង ដោយការ បង្កប់គ្រាប់មីន និង ការស្ថាបនាចំការមីន។ ការបាញ់ពង្រាយចំការមីនដោយ យន្តយុទ្ធ និង ដោយ ឧទ្ធម្ភាចក្រក៍ជាជម្រើន លឿនរហ័យសក្នុងការស្ថាបនាចំការមីន។
  5. Obstructive obstacles ឧបសគ្គបំបាំងភ្នែក ដូចជាការប្រើ គ្រាប់បែកផ្សែង ការប្រើម៉ាស៊ីនផ្សែង ដើម្បីបង្ករជា របាំង រារាំងការមើលឃើញរបស់ ភាគីខ្មាំង
  6. Obstacle negotiation ការកំទេចឧសគ្គដោយប្រើ រថក្រោះ រថពាសដែក គ្រាប់បំផ្ទុះ។ ការប្រើស្ពានចល័ត រថក្រោះហែលទឹក នឹង ទ័ពអាកាស ទ័ពកំម្មង់ដូរ ដើម្បី ប្រឆាំង តបឧបសគ្គដែលភាគីទ័ពខ្មាំងបាន ស្ថាបនា។

ប្រព័ន្ធឧបសគ្គទីនេះ មាន និយាយអំពី ជញ្ជាំងព្រំដែន ធ្មេះនាគ ប្រព័ន្ធប្រឡាយ ប្រព័ន្ធផ្លូវចល័ត....Border Wall- Dragon's teeth (fortification) សូម អានផងដែរ សម្ពារៈ បច្ចេកទេស គ្រឿងចក្រវិស្វកម្ម ការផ្សាយ លើកទី ១ ២៤ មករា ២០២៣ កងទ័ពរុស្សី កំពុងតម្លើងប្រព័ន្ធជញ្ជាំងការពារព្រំដែន ដោយការតម្លើង ធ្មេញនាគ Dragon's teeth (fortification) តាម ចំណុចព្រំដែន ជាប់់ជាមួយ ប្រទេស អ៊ុយក្រែន  (រូបភាព ) មេដឹកនាំ អ៊ុយក្រែន ទាមទាររថក្រោះធុនធ្ងន់ ពីបរទេស សម្រាប់ ការឆ្លងកាត់ឧបសគ្គ ។

Russia-Ukraine Wall Project 2015 គម្រោង ឆ្នាំ ២០១៥ មហាជញ្ជាំងព្រំដែន  ឬ មហាកំពែង អ៊ុយក្រែន រុស្សី Russia-Ukraine Wall Project 2015 ជាគឺមហាគម្រោងដ៍ធំ ជាជញ្ជាំង ណាតូ NATO Wall ដោយសារ ជាខ្សែព្រំដែនដែលវែងជាងគេបង្អស់ចំណោមបណ្តាប្រទេសនៅ អឺរ៉ុប ដែលការចំណាយមាន ៥២០ លានដុល្លា/ ១,៥០០ គម ( ៣៤ មឺនដុល្លា/គម)    គម្រោងនេះ មានចំណុចពិសេសដូចខាងក្រោម៖

  1. ខ្សែព្រំដែនចាស់ក្រោយដួលរលំចក្រភពរុស្សី ឆ្នាំ ១៩១៧ Russia Empire  👈
  2. អ៊ុយក្រែន បាត់បង់ខ្សែព្រំដែនគោក ៤០៩ គម ក្នុងសង្រ្គាមឆ្នាំ ២០១៤ និង ខ្សែព្រំដែនទឹក ១០០ គម ដូច្នេះសរុប ៥០០ គម  👈
  3. ចំណាយប្រមា ៥២០ លានដុល្លា 👈
  4. ប្រវែងរបងជញ្ជាង ១៩២០ គម 👈
  5. ប្រវែងព្រំដែនសរុប រវាង បែលឡារុស  រុស្សី អ៊ុយក្រែនមាន ២៥០០ គម 👈
  6. ប្រវែងខ្សែព្រំដែន គោក អ៊ុយក្រែន រុស្សី  ១៩៧៤ គម  និង ៣២១ គម ខ្សែព្រំដែនទឹក 👈
  7. គម្រោងកសាង ជញ្ជាំង ប្រវែង ១, ៥០០ គម 👈
  8. ប្រព័ន្ធជញ្ជាំងចែក ០២ ខ្សែ គឺ ប្រព័ន្ធរត់ចល័ត/ ផ្លូវឆ្លងកាត់  ចម្ងាយ ១,៥០០ គម និង​ប្រព័ន្ធ លេណដ្ឋាន ជាង ៨០០០ 8,000 trenches ប្រព័ន្ធប៉ុស្តិស៊ើបការណ៍ជាង ៤០០០ និងប្រព័ន្ធរារាំង គ្មានគ្រាប់មីន non-explosive barrier ប្រវែង ៦០ គម  👈

ជញ្ជាំង ព្រំដែនគោគ មានចំណុចពិសេស ដូចជា Land area:
  1. Electron-optical surveillance systems ប្រព័ន្ធត្រួតពិនិត្យ អេឡិចត្រូ អុបទិក
  2. Electronic alarm systems ប្រព័ន្ធប្រកាសអាសន្នអេឡិចត្រូនិក
  3. Checkpoint ប៉ុស្តត្រួតពិនិត្យ
  4. Earthen ditch from 4 meters wide and 2 meters deep ប្រឡាយ ទទឹង ៤មែត្រ ជម្រៅ ២ មែត្រ
  5. Concrete ditches ប្រព័ន្ធផ្លូវរត់ ន័រយ៉ូ បេតុង ( លេណដ្ឋាន) 
  6. Earthen embankment, concrete in key places. ទំបន់ដី / បេតុងចំណុចសំខាន់ៗ
  7. Fortifications ជញ្ជាំងបេតុង/កំពែង/សំណង់់ការពារគ្រាប់
  8. Towers ប៉បសង្កេតការណ៍
  9. Castling  ជញ្ជាំងដុំឥដ្ឋ
  10. Mobile and stationary combat modules ប្រព័ន្ធអាវុធការពារ
  11. ប្រឡាយការពារការដឹកជញ្ជូន anti-transport ditches 👈
  12. អង្គភាពការពារព្រំដែន 
  13. ផ្លូវក្រវ៉ាត់ព្រំដែន 
Sea area:ជញ្ជាំង ព្រំដែនទឹក  មានចំណុចពិសេស ដូចជា
  1. Electron-optical surveillance systems ប្រព័ន្ធត្រួតពិនិត្យ អេឡិចត្រូ អុបទិក
  2. Fortifications ជញ្ជាំងបេតុង/កំពែង/សំណង់់ការពារគ្រាប់



No comments:

Post a Comment