ព្រំដែនកម្ពុជា​ ថៃ៖​ ថ្ងៃទី ២៦ ខែ សីហា ឆ្នាំ២០២៦ អានុទីននាយករដ្ឋមន្រ្តីថៃ ផ្លូវការ និងនាយករដ្ឋមន្រ្តីសៀមស្រម៉ោល បានរួមគ្នា កែប្រែខ្សែព្រំដែនសិប្បនិម្មិត ទៅជាខ្សែព្រំដែនអចិន្រ្តៃយ៍ ដែលពត៍មានបង្ករឲ្យប្រជាជនកម្ពុជាមានការឈឺចាប់ជាមួយ រដ្ឋាភិបាលកម្ពុជាខ្លួនឯង នេះជាបំណងរបស់់ សៀម របស់ ថៃ។ ដូច្នេះ អ្នកឃោសនា ត្រូវតែផ្សព្វផ្សាយពត៍មាន វាយបក ប្រតិកម្មរហ័ស តបទៅវិញថា កម្ពុជាប្រកាន់យកជានិច្ច " គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម Franco-Siam Treaty 1904-1907 កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែព្រំដែន (fait accompli to Fact On the Ground)។ នៅ តុលាការ នៅ អង្គការសហប្រជាជាតិគេ កាត់សេចក្តីសំអាងលើ ផែនទីអន្តរជាតិ មិនយក Fait Accompli ឡើយ។

Tuesday, July 30, 2024

ប្រព័ន្ធអង្កេតការណ៍រុស្សី MUROM

ប្រព័ន្ធអង្កេតការណ៍រុស្សី MUROM  Fast-deployment autonomous mobile video surveillance and thermal imaging system «MUROM» សម្រាប់បញ្ជូនរូបភាព ជារូបថត និង វីដេអូ ទៅកាន់ ស្ថានីយ៍តាមដាន អង្កេតការណ័ និង ទីបញ្ជាការនៅ ជួរមុខ សោយប្រព័ន្ធគ្មានខ្សេរ ២៤ ម៉ោង/ថ្ងៃ និង ៧ ថ្ងៃ/ សបា្តហ៍ បំពាក់នៅ ទីវាល និង កំពូលភ្នំ មុខ ផ្លូវ ច្រកចូលទៅ មូលដ្ឋានទ័ព។

ប្រព័ន្ធអង្កេតការណ៍រុស្សី MUROM ត្រូវបានបំពាក់គ្រប់ទិស សមរភូមិ ភូមិភាគ និង តំបន់ប្រតិបត្តិការសឹកជួរមុខ នៅប្រទេស អ៊ុយក្រែន។  សម្រាប់ កងទ័ព កម្ពុជា ប្រព័ន្ធនេះថ្មី ធ្លាប់តែ ឮសូរ ថា កងទ័ព ថៃ បានប្រើប្រព័ន្ធនេះ នៅ ពេលមានសង្រ្គាមព្រំដែន ព្រះវិហារឆ្នាំ ២០០៨ ដែល កងទ័ពកម្ពុជា ប្រើ កែងឆ្លុះអង្កេតការណ៍ TZK ចំណែក កងទ័ព ថៃ ប្រើកែវនេះដែរ រួមជាមួយ ប្រព័ន្ធអង្កេតការណ៍រុស្សី MUROM។ ពេលនិយាយទាក់ទងនឹង ទំនើបកម្មយោធា នៅ អាស៊ាន អ្នកវិភាគបរទេស ធ្លាប់កំណត់ថា ប្រព័ន្ធការពារអាកាស យោធាភូមារ ទំនើបជាងគេបំផុតនៅ អាស៊ាន ត្បិត ភ្ជាប់ប្រព៍ន្ធការពារអាកាស រុស្សី ឆ្នាំ ២០០៨ នោះដែរ និង ឮថា សូម្បី មានរឿងអ្វី បន្តិចនៅ ព្រំដែន ថៃ ភូមារ នោះ កងទ័ពរុស្សី នៅ ក្រុង មូស្គូ បានដឹងភ្លាម បានឃើញរូបភាព ជាវីដេអូភ្លាមៗ ប្រាកដណាស់ នោះគឺជា ប្រព័ន្ធអង្កេតការណ៍រុស្សី MUROM ។

"Murom" Fast-Deployment Autonomous Mobile Video Surveillance and Thermal Imaging System (FDAMVSTIS) (hereinafter referred to as the system) is intended for 24/7 remote video and thermal imaging surveillance, monitoring and protection of open areas, approaches, perimeters and routes to facilities.

កងទ័ព អ៊ុយក្រែន ថ្មីៗនេះ បានផ្សព្វផ្សាយ អំពី ជោគជ័យនៃការ កំទេច ប្រព័ន្ធអង្កេតការណ៍រុស្សី MUROM របស់ កងទ័ពរុស្សី ដោយការប្រើដ្រូន និង កាំជ្រួចលីស្មា។ ទោះបីជាមានប្រសិទ្ធិភាព ក្នុងការកំទេច ប្រព័ន្ធអង្កេតការណ៍រុស្សី MUROM ១  ឬ ២ គ្រឿង ក៍គ្មានអ្វីប្រែប្រួលលើសមរភូមិឡើយ ព្រោះ ថានេះជា ប្រព័ន្ធអង្កេតការណ័ ចារកម្ម បើសិនជា ដាចប្រព័ន្ធចំណុចណា ១ គឺ មានន័យថា ទ័ពអ៊ុយក្រែន ព្យាយាម វាយលុកតំបន់នោះ ព្រោះ ប្រព័ន្ធអង្កេតការណ៍រុស្សី MUROM ចាប់រូបភាព ១០ ទៅ ៥០ គម នៅ ខាងមុខ ខ្សែត្រៀមរបស់ កងទ័ព រុស្សី ។

ប្រព័ន្ធអង្កេតការណ៍រុស្សី MUROM មានមុខងារដូចជា៖

  1. ចាប់រូបភាព ជារូបថត មនុស្ស ឬ ទាហាន ក្នុងចម្ងាយ ១០ គម - ៥០ គម
  2. ចាប់រូបភាព ជា រូបសញ្ញា  thermal imager. ចម្ងាយ ៤​ គម
  3. ចាប់រូបភាព វីដេអូ បញ្ជូនទៅ ទីបញ្ជាការភ្លាមៗ ដូចជា CCTV
  4. ភ្ជាប់ទៅ បណ្តាញទំនាក់ទំនង នៃកងឯកភាពផ្សេងៗ សម្រាប់ ប្រកាសអាសន្ន
  5. បំរើជា ប្រព័ន្ធប្រកាសអាសន្ន ទូទាំង សមរភូមិជូរមុខ និង សម្រាបពលរដ្ឋក្នុងតំបន់
  6. ប្រើប្រាស់ថាមពលព្រះអាទិត្យ ឬ ម៉ាស៊ីនភ្លើងករណីចាំបាច់
  7. ភ្ជាប់ប្រព័ន្ធផែនទី សម្រាប់កំណត់ទីតាំង កើតហេតុ

ប្រព័ន្ធអង្កេតការណ៍រុស្សី MUROM

No comments:

Post a Comment