នៅថ្ងៃទី២ ខែមិថុនា ​ឆ្នាំ ២០២៦ នេះ កម្ពុជាផ្ញើលិខិតផ្លូវការទៅកាន់ប្រទេសថៃ និងអគ្គលេខាធិការ UN ដើម្បីចាប់ផ្ដើមដំណើរការយន្តការផ្សះផ្សាដោយបង្ខំ ក្រោមច្បាប់សមុទ្ររបស់UN។ សម្ដេចធិបតីថ្លែងក្នុងសារពិសេស។ កម្ពុជាបង្ហាញជំហររឹងមាំ លើសន្តិសុខសមុទ្រ និងការគោរពច្បាប់អន្តរជាតិ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម សុខ ស៊ីផាន់ណា ទេសរដ្ឋមន្ត្រី និងជា បេសកជនពិសេស របស់សម្ដេចអធិបតីនាយករដ្ឋមន្ត្រី បានអញ្ជើញចូលរួម និងថ្លែងបទអន្តរាគមន៍ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្រោមប្រធានបទ " ការថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ ពាក់ព័ន្ធនឹងសន្តិសុខសមុទ្រ ក្នុងរនោះ ឯកឧត្តម ទេសរដ្ឋមន្ត្រី សុខ ស៊ីផាន់ណា បានសង្កត់ធ្ងន់លើសារៈសំខាន់នៃផ្លូវទឹក ដែលមានសុវត្ថិភាព និងសន្តិសុខ ដែលជាសរសៃឈាមដ៏សំខាន់ សម្រាប់សន្តិភាព សុវត្ថិភាព អន្តរជាតិស្ថេរភាពសេដ្ឋកិច្ចសកល និងការអភិវឌ្ឍប្រកបដោយចេរភាព ដើម្បីឆ្លើយតបទៅនឹងការគម្រាមគំហែងដែលកំពុងកើតឡើងចំពោះសន្តិសុខសមុទ្រ ឯកឧត្តមទេសរដ្ឋមន្ត្រី សុខ ស៊ីផាន់ណា បានបង្ហាញនូវអតិភាពសំខាន់ៗចំនួនបី រួមមាន៖ទី១៖ដោះស្រាយវិវាតដោយសន្តិវិធីរាល់វិវាទសមុទ្រ​ត្រូវតែដោះស្រាយតាមរយៈការសន្ទនានិងការទូត​កម្ពុជាប្រកាន់ខ្ជាប់នូវគោលការណ៍សេរីភាពនៃការធ្វើនាវាចរ​និងការឆ្លងកាត់ដោយស្របច្បាប់​ដែលត្រូវតែគោរពឲ្យបានពេញលេញស្របតាមច្បាប់អន្តរជាតិទៀតជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ 1982 UNCLOS។ ទី2 បង្កើនជំនួយបច្ចេកទេសនិងការកសាងសមត្ថភាព​ឯកឧត្តមទេសរដ្ឋមន្ត្រី​បានអំពាវនាវឲ្យមានការពន្លឿន ឲ្យមានការគាំទ្របន្ថែម​ដល់បណ្ដារដ្ឋជាប់សមុទ្រដែលកំពុងអភិវឌ្ឍលើផ្នែកអនុវត្តច្បាប់សមុទ្រ​សន្តិសុខកំពង់ផែ​និងនាវាចរ ការយល់ដឹងអំពីដែនសមុទ្រ​និងការចែករំលែកព័ត៌មានឲ្យបានទាន់ពេលវេលាដើម្បីទប់ស្កាត់បញ្ហាប្រឈមនានាឲ្យមានប្រសិទ្ធភាពទី3 វិធីសាស្រ្តរួមបញ្ចូលគ្នានិងការបង្ការ ក្រុមប្រឹក្សាសន្តិសុខ គួរតែអនុវត្តវិធីសាស្រ្ត ដែលបង្កើតភាពធន់ក្នុងរយៈពេលវែង ដោយផ្អែកលើបរិយាប័ននិងសន្តិភាពជាមួយច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ ឯកឧត្តម ទេសរដ្ឋមន្ត្រី សុខស៊ីផាន ណា ក៏បានបញ្ជាក់ជាថ្មីនូវការប្ដេជ្ញាចិត្តរបស់កម្ពុជា ក្នុងការការពារច្បាប់អន្តរជាតិនិងជម្រុញការសន្ទនាដោយសន្តិវិទ្យុ ពង្រឹងសន្តិសុខសមុទ្រជាពិសេសការប្រយ័ត្ត ប្រឆាំង និងបទល្មើសឆ្លងដែន កម្ពុជានៅតែបន្តស្វាគមន៍នាវាបរទេសមកកាន់មូលដ្ឋានទ័ពជើងទឹករាម ដែលបានធ្វើទំនើបកម្មរបស់ខ្លួនសម្រាប់ការធ្វើសមយុទ្ធរួមគ្នា ការផ្ដល់ជំនួយមនុស្សធម៌និងកិច្ចសហប្រតិបត្តិការ ក្នុងគោលបំណងប្រយុទ្ធប្រឆាំងនិងនិងបទល្មើសផ្សេងៗ ឯកឧត្តម សុខ ស៊ីផាន់ណា បានបញ្ជាក់ពីថាការផ្ដល់សច្ចាប័នលើកិច្ចព្រមព្រៀង UNCLOS (UNCLOS)និងBBNJ នាពេលកន្លងមក គឺជាសក្ខីភាព បង្ហាញពីការប្តេជ្ញាចិត្ត មិនងាករា របស់កម្ពុជា ចំពោះសណ្ដាប់ធ្នាប់សមុទ្រដែលផ្អែកលើច្បាប់ និង ការគ្រប់គ្រងធានធានសមុទ្រដោយការទទួលខុសត្រូវ៕

Thursday, January 6, 2022

លូចម្រោះ Drainage

លូ ចម្រោះ Drainage ក្នុងទំព័រនេះ​និង ពិនិត្យអំពី គុណសម្បត្តិ គុណវិបត្តិ បំពង់លូវដែលមានប្រើនៅកម្ពុជា និង នៅបរទេស ដូចជា៖ 
EDPE Piple   👈👈
Concret Piple 👈👈
Corrugated  Piple 👈👈
PVC  Piple 👈👈

នៅ ថ្ងៃអង្គារ ៤ ឧសភា ២០២១ កងវិស្វកម្មលេខ១៧៨ ប្រជុំត្រួតពិនិត្យបច្ចេកទេសស្ថាបនាផ្លូវក្នុងក្រុងសៀមរាប ដោយ KC Virak

ខេត្តសៀមរាប៖ នៅទីបញ្ជាការដ្ឋានកងវិសកម្មលេខ១៧៨ ស្ពានថ្នល់ នៅខេត្តសៀមរាប ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១នេះ មានបើកកិច្ចប្រជុំត្រួតពិនិត្យអំពីបច្ចេកទេសនៃការស្ថាបនាផ្លូវទាំង ៣៨ខ្សែក្នុងក្រុងសៀមរាប សំខាន់ផ្លូវ ចំនួន១៣ខ្សែ ដែលស្ថាបនាដោយកងវិស្វកម្មលេខ១៧៨ ក្រោមការដឹកនាំដោយលោកឧត្តមសេនីយ៍ឯក សឿន រឿត ទីប្រឹក្សាសម្តេចពិជ័យសេនា និង ជានាយករងនាយកដ្ឋានវិស្វកម្មក្រសួងការពារជាតិ។
សូមចុច Subscribe Channel Telegram កម្ពុជាថ្មីដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់ពីសេចក្តីរាការណ៍របស់ក្រុមបច្ចេកទេសគ្រប់គ្រងខ្សែផ្លូវទាំង១៣ខ្សែ ដែលស្ថាបនាដោយកងវិស្វកម្មលេខ១៧៨ អំពីសកម្មភាព បច្ចេកទេស ដែលអនុវត្តបានកន្លងមក ឯកឧត្តមឧត្តមសេនីយ៍ឯក សឿន រឿត បានលើកឡើងបញ្ជាក់ថា ក្នុងពេលកន្លងមក កងវិស្វកម្មលេខ១៧៨ មិនទាន់បានទទួលគម្រោងប្លង់ បច្ចេកទេសពីគណៈកម្មការអន្តរក្រសួង ដើម្បីធ្វើការឯកភាពគ្នា ទៅតាមស្តង់ដារតែមួយនៅឡើយនោះទេ។

ឯកឧត្តមបានឱ្យដឹងថា រាល់បណ្តាខ្សែផ្លូវទាំង៣៨ខ្សែនេះ ដោយមានក្រុមស្ថាបនាផ្សេងៗគ្នា ដែលធ្វើឱ្យកិច្ចដំណើរការរៀបចំជីកដាក់ប្រព័ន្ធលូទឹកភ្លៀង និងទឹកកខ្វក់ នៅពេលមកដល់ផ្លូវប្រសព្វគ្នា ធ្វើឱ្យប្រព័ន្ធខ្សែលូមិនស៊ីមេទ្រីគ្នាឡើយ ដែលបង្កឱ្យមានកំហុសបច្ចេកទេស។

ឯកឧត្តមបានបន្តទៀតថា ក្រោយពីបានទទួលផែនការថ្មី ផ្លូវមួយចំនួនក៏ត្រូវបានធ្វើការជីកកកាយយកលូជ័រចេញ ដើម្បីដាក់លូបេតុងដែលបានធ្វើឱ្យបាត់បង់ពេលវេលា ខូចខាតសម្ភារៈជាដើម។ ក្នុងនោះដែរឯកឧត្តមក៏បានធ្វើការណែនាំដល់ក្រុមអ្នកបច្ចេកទេសតាមខ្សែផ្លូវនិមួយៗ ត្រូវធ្វើយ៉ាងណាដើមី្បកុំឱ្យមានការខាតបង់ថវិកាជាតិ ត្រូវរួមគ្នាមានការសនំ្សសម្ចៃ និងប្រើប្រាស់ឱ្យអស់សមត្ថភាពក្នុងការស្ថាបនាផ្លូវទាំង១៣ខ្សែ ដែលកងវិស្វកម្មលេខ១៧៨ ទទួលស្ថាបនា។

លោកឧត្តមសេនីយ៍ឯក សឿន រឿត បានឱ្យដឹងផងដែរថា ចាប់ពីថ្ងៃទី៣០ វិច្ឆិកា ឆ្នាំ២០២០ មកដល់ត្រឹមថ្ងៃទី៣០មេសានេះ កងវិស្វកម្មលេខ១៧៨ស្ថាបនាផ្លូវមានប្រវែងសរុប ២៦,៥៣១ម៉ែត្រ ដោយមានកម្លាំងពលកម្ម ចំនួន៦១៣នាក់ ប្រើប្រាស់គ្រឿងចក្រ រថយន្ត និងឧបករណ៍ ចំនួន១២៦គ្រឿង ហើយលទ្ធផលសម្រេចបាន៤៤,៤៩% លទ្ធផលដំឡើងលូជ័របាន៩២,០៤%។

ក្នុងនោះឯកឧត្តមក៏បានធ្វើការក្រើនរំលឹកដល់អស់មេបញ្ជាការក្នុងជួរកងវិស្វកម្មគ្រប់រូបបង្កើនការយកចិត្តទុកដាក់ ចំពោះសុខភាពសាធារណៈ សំខាន់ចំពោះនាយទាហាន ពលទាហានទាំងពីរភេទក្នុងកងរបស់ខ្លួន ទោះបីយើងបានចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ក៏ពិតមែន ក៏ត្រូវប្រកាន់ឱ្យបានខ្ជាប់ខ្ជួននូវវិធានការរបស់ប្រមុខរាជរដ្ឋាភិបាល ៣កុំ៣ការពារ និង២ចូលរួម៕

អត្ថបទ៖ គឿនវេត

ភ្នំពេញ: សាលារាជធានីភ្នំពេញធ្វើការស្ថាបនាដាក់ប្រព័ន្ធលូជ័រមួយខ្សែរតភ្ជាប់ទៅជាមួយប្រព័ន្ធលូមេតាមបណ្ដោ​យផ្លូវ ២១៧បង្ហូរទឹកទំលាក់ទៅប្រឡាយទឹកស្អុយស្ទឹងមានជ័យដើម្បីរំដោះទឹកភ្លៀងជន់លិចលំនៅដ្ឋានប្រជាពលរដ្ឋនៅភូមិដំណាក់ធំ៤សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

តាមសម្ដី លោក ឡាយ ភីសិដ្ឋ ប្រធានមេការសាងសង់ប្រព័ន្ធលូបានឲ្យដឹងថា ប្រព័ន្ធលូរខាងលើធ្វើការសង់ សង់ដោយក្រុមហ៊ុន ខេម រ៉ុក បង្កប់ជាលូរជ័រមានមុខកាត់ ០,៨០ម៉ែត្រប្រវែង ៤០៤ ម៉ែត្រតភ្ជាប់មកប្រព័ន្ធលូមេផ្លូវធំ បង្ហូរទឹកចូលទៅប្រឡាយទឹកស្អុយស្ទឹងមានជ័យ គិតមកដល់ព្រឹកថ្ងៃទី១៨ខែតុលាឆ្នាំ២០២០នេះក្រុមហ៊ុនធ្វើការសាងសង់បានប្រហែលជា២៥%ហើយ។

លោកចៅសង្កាត់ស្ទឹងមានជ័យទី២បានឲ្យដឹងថា ការសាងសង់ដាក់ប្រព័ន្ធលូមួយខ្សែតាមបណ្ដោយផ្លូវលំ មានប្រវែង ៤០៤ ម៉ែត្របង្កប់ជាលូជ័រដែលមានមុខកាត់ ០,៨០ម៉ែត្រជាគម្រោងរបស់សាលារាជធានីភ្នំពេញធ្វើការ​សាងសង់ដើម្បីរំដោះទឹកភ្លៀងជន់លិចលំនៅដ្ឋានប្រជាពលរដ្ឋនៅភូមិដំណាក់ធំ៤សង្កាត់ស្ទឹងមានជ័យទី២ ដែលដក់ទឹកជាប់គ្មានមុខទឹកដើម្បីបង្ហូរចេញតែងតែធ្វើការបូមចេញជានៅពេលដែលមានភ្លៀងធ្លាក់។

លោកចៅសង្កាត់បានបន្តទៀតថា ដោយផ្លូវកំពុងការសាងសង់ដាក់ប្រព័ន្ធលូ សូមឱ្យបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់មេត្តាយោគយល់និងធ្វើការវាងផ្លូវដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍និងសំណូមពរទៅដល់បងប្អូនប្រជាពលរដ្ឋទុកដាក់និងវេចខ្ចប់សំរាមឲ្យបានត្រឹមត្រូវដើម្បីភាពងាយស្រួលទៅដល់រថយន្តក្រុមហ៊ុនស៊ីនទ្រីមកប្រមូលយកទៅចាក់នៅទីលានចាក់សំរាមជៀសវាងការចោលសំរាមពាសវាលកាលពេលមានភ្លៀងធ្លាក់ហូរនាំសំរាមចូលលូធ្វើអោយកករស្ទះដល់ការបង្ហូរទឹកភ្លៀងមិនទាន់ពេលវេលាដើម្បីរំដោះទឹកការជន់លិចផ្ទះបងប្អូនប្រជាពលរដ្ឋ។

No comments:

Post a Comment