នៅថ្ងៃទី២ ខែមិថុនា ​ឆ្នាំ ២០២៦ នេះ កម្ពុជាផ្ញើលិខិតផ្លូវការទៅកាន់ប្រទេសថៃ និងអគ្គលេខាធិការ UN ដើម្បីចាប់ផ្ដើមដំណើរការយន្តការផ្សះផ្សាដោយបង្ខំ ក្រោមច្បាប់សមុទ្ររបស់UN។ សម្ដេចធិបតីថ្លែងក្នុងសារពិសេស។ កម្ពុជាបង្ហាញជំហររឹងមាំ លើសន្តិសុខសមុទ្រ និងការគោរពច្បាប់អន្តរជាតិ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម សុខ ស៊ីផាន់ណា ទេសរដ្ឋមន្ត្រី និងជា បេសកជនពិសេស របស់សម្ដេចអធិបតីនាយករដ្ឋមន្ត្រី បានអញ្ជើញចូលរួម និងថ្លែងបទអន្តរាគមន៍ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្រោមប្រធានបទ " ការថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ ពាក់ព័ន្ធនឹងសន្តិសុខសមុទ្រ ក្នុងរនោះ ឯកឧត្តម ទេសរដ្ឋមន្ត្រី សុខ ស៊ីផាន់ណា បានសង្កត់ធ្ងន់លើសារៈសំខាន់នៃផ្លូវទឹក ដែលមានសុវត្ថិភាព និងសន្តិសុខ ដែលជាសរសៃឈាមដ៏សំខាន់ សម្រាប់សន្តិភាព សុវត្ថិភាព អន្តរជាតិស្ថេរភាពសេដ្ឋកិច្ចសកល និងការអភិវឌ្ឍប្រកបដោយចេរភាព ដើម្បីឆ្លើយតបទៅនឹងការគម្រាមគំហែងដែលកំពុងកើតឡើងចំពោះសន្តិសុខសមុទ្រ ឯកឧត្តមទេសរដ្ឋមន្ត្រី សុខ ស៊ីផាន់ណា បានបង្ហាញនូវអតិភាពសំខាន់ៗចំនួនបី រួមមាន៖ទី១៖ដោះស្រាយវិវាតដោយសន្តិវិធីរាល់វិវាទសមុទ្រ​ត្រូវតែដោះស្រាយតាមរយៈការសន្ទនានិងការទូត​កម្ពុជាប្រកាន់ខ្ជាប់នូវគោលការណ៍សេរីភាពនៃការធ្វើនាវាចរ​និងការឆ្លងកាត់ដោយស្របច្បាប់​ដែលត្រូវតែគោរពឲ្យបានពេញលេញស្របតាមច្បាប់អន្តរជាតិទៀតជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ 1982 UNCLOS។ ទី2 បង្កើនជំនួយបច្ចេកទេសនិងការកសាងសមត្ថភាព​ឯកឧត្តមទេសរដ្ឋមន្ត្រី​បានអំពាវនាវឲ្យមានការពន្លឿន ឲ្យមានការគាំទ្របន្ថែម​ដល់បណ្ដារដ្ឋជាប់សមុទ្រដែលកំពុងអភិវឌ្ឍលើផ្នែកអនុវត្តច្បាប់សមុទ្រ​សន្តិសុខកំពង់ផែ​និងនាវាចរ ការយល់ដឹងអំពីដែនសមុទ្រ​និងការចែករំលែកព័ត៌មានឲ្យបានទាន់ពេលវេលាដើម្បីទប់ស្កាត់បញ្ហាប្រឈមនានាឲ្យមានប្រសិទ្ធភាពទី3 វិធីសាស្រ្តរួមបញ្ចូលគ្នានិងការបង្ការ ក្រុមប្រឹក្សាសន្តិសុខ គួរតែអនុវត្តវិធីសាស្រ្ត ដែលបង្កើតភាពធន់ក្នុងរយៈពេលវែង ដោយផ្អែកលើបរិយាប័ននិងសន្តិភាពជាមួយច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ ឯកឧត្តម ទេសរដ្ឋមន្ត្រី សុខស៊ីផាន ណា ក៏បានបញ្ជាក់ជាថ្មីនូវការប្ដេជ្ញាចិត្តរបស់កម្ពុជា ក្នុងការការពារច្បាប់អន្តរជាតិនិងជម្រុញការសន្ទនាដោយសន្តិវិទ្យុ ពង្រឹងសន្តិសុខសមុទ្រជាពិសេសការប្រយ័ត្ត ប្រឆាំង និងបទល្មើសឆ្លងដែន កម្ពុជានៅតែបន្តស្វាគមន៍នាវាបរទេសមកកាន់មូលដ្ឋានទ័ពជើងទឹករាម ដែលបានធ្វើទំនើបកម្មរបស់ខ្លួនសម្រាប់ការធ្វើសមយុទ្ធរួមគ្នា ការផ្ដល់ជំនួយមនុស្សធម៌និងកិច្ចសហប្រតិបត្តិការ ក្នុងគោលបំណងប្រយុទ្ធប្រឆាំងនិងនិងបទល្មើសផ្សេងៗ ឯកឧត្តម សុខ ស៊ីផាន់ណា បានបញ្ជាក់ពីថាការផ្ដល់សច្ចាប័នលើកិច្ចព្រមព្រៀង UNCLOS (UNCLOS)និងBBNJ នាពេលកន្លងមក គឺជាសក្ខីភាព បង្ហាញពីការប្តេជ្ញាចិត្ត មិនងាករា របស់កម្ពុជា ចំពោះសណ្ដាប់ធ្នាប់សមុទ្រដែលផ្អែកលើច្បាប់ និង ការគ្រប់គ្រងធានធានសមុទ្រដោយការទទួលខុសត្រូវ៕

Tuesday, February 14, 2023

សង្រ្គាម បច្ចេកវិជ្ជា 5 G

ជាប្រធានបទស្តីពី សង្រ្គាម បច្ចេកវិជ្ជា Technological Warfare  ដែលបណ្តាប្រទេសធំៗកំពុង ប្រកួតប្រជែងគ្នា យកឧត្តមភាព។ ការប្រើសង្រ្គាមបច្ចេកវិជ្ជា រួមទាំង ការប្រើ Ballon ចារកម្ម យន្តហោះ ដ្រូន ផ្កាយរណប បំពេញបន្ថែម លើការប្រើ មនុស្សចារកម្ម Human Intelligence  ក្នុងស្ថាបនកាសែត ទស្សនាវដ្តី វិទ្យុ ទូរទស្សន៍ បណ្តាញសង្គមនានា។ សហរដ្ឋអាមេរិក បាញ់់ទំលាក់ បាល់ឡុងចារកម្ម ០៤ គ្រឿង ក្នុងនោះ ១ គ្រឿង ជា បាល់ឡុងចិន។ ចិន ព្រមាន បាញ់ទំលាក់ ថាសហោះ របស់ អាមេរិកវិញ....

ប្រព័ន្ធ​បច្ចេក​វិទ្យា​ 5G គឺជាប្រព័ន្ធ ជាការបូកចូលគ្នារវាងធាតុ នីមួយៗ ឲ្យក្លាយជាប្រព័ន្ធ ។ ការប្រើប្រព័ន្ធនេះសម្រាប់សង្រ្គាមពាណិជ្ជកម្ម សម្រាប់ការធ្វើជំនួញ ខុសពី ប្រព័ន្ធបុរាណហៅថា ភូមិ១ ផលិតផល ១ ដូចជា ក្រុមហ៊ុនដឹកអាចម៍ដីលក់ គាត់មានទំនាក់ទំនង G1 គឺ ឡានដឹកដី G2 គឺម្ចាស់ដី G3 គឺម្ចាស់ទូរស៍ព្ទ/ក្រុមហ៊ុន G4 គឺជា អតិថិជនទិញអាចម៍ដី ដូច្នេះទាំរាំបាន ដី ១ ឡាន ត្រូវការពេលយូរ ខ្វះព៍ត៍មាន តម្លៃថ្លៃ ចំណែក G5 គឺ អ្នកទិញអាចម៍ដី ជួបគ្នាតាម ទូរស៍ព្ទ អាចថតរូបដី ទីតាំង តម្លៃផ្ញើរទៅៗ ជាមួយ ម្ចាស់ឡានដែមមានទាំងឡាន មានទាំងដី មានទាំងទូរស័ព្ទ...



1ការប្រើប្រាស់ ប្រព័ន្ធ 5G ក្នុងវិស័យយោធា

មនុស្សប្រើប្រាស់ ំអំពូលភ្លើងជំនួស ព្រះអាទិត្យនៅរដូវភ្លៀង ឬ ប្រើអំពូលសម្រាប់ឲ្យមាន់ពង ដោយសារមាន់ពង ពេលថ្ងៃរះ​ដូច្នេះ មាន់ អាចពង៣ដង/ថ្ងៃ !។ គេប្រើដ្រូន បាញ់ថ្នាំកសិកម្ម ដោយបញ្ជូនរូបភាព​វីដេអូ ពីចំណុច ទិលាន មកទីបញ្ជា...

5-G ជាបច្ចេកវិជ្ជាផង ជា Concept ផង-- កន្លងមកខ្ញុំបង្ហាញតែ 5-G ក្នុងផ្នែកយោធា ថ្ងៃនេះខ្ញុំបង្ហាញ 5-G ក្នុងផ្នែកកសិកម្មដំណាំ ស្រការនាគ ហេតុអី ប្រទេសវៀតណាម អ៊ីស្រាអែល...គេនាំចេញ ដំណាំស្រកានាគទៅ អាមេរិក អឺរ៉ុប ដោយសារគេប្រើបច្ចេកទេស 5-G ដែលស្រការនាគអាច ប្រមូលផលបាន ពេញ ១២ ខែ ព្រោះមានអំពូលភ្លើង ! បើគ្មាន 5-G យើងមិនអាច ថតរូបភាព បញ្ជូនរូបភាព...ទំនាក់ទំនងបានរហ៍ស ទាន់គេឡើយ នៅកម្ពុជាយើងប្រើ concept 3G ឬ 4G យើងដាំស្រកានាគបានផល ៤ ដង/ឆ្នាំ។ នៅស្រុកគេ ស្រកានាគ ឲ្យផល ២០​ទៅ ៣០ ឆ្នាំ ប្រមូលផលរាល់ខែ --5G ជួយយើងលួច ឬ សុំវីដេអូ រូបថត គេមានទំហំធំៗ បានលឿន អស់លុយតិច

ក្នុងវិស័យយោធា ក៍ដូចគ្នាដែរ គឺ រថយន្ត១ គ្រឿងមានច្រើនផ្នែក ដូចជា ផ្នែកបុគ្គលិក ផ្នែកប្រតិបត្តិការសឹក ផ្នែករាដា ផ្នែកវិទ្យុ ផ្នែកផែនទី ផ្នែកភស្តុភារ....គឺរថយន្ត១គ្រឿងក្លាយជាប្រព័ន្ធចម្រុះ ហៅថា ​ប្រព័ន្ធ​បច្ចេក​វិទ្យា​ 5G

ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​កម្ពុជា​នឹង​រៀប​ចំ​ធ្វើ​គោល​នយោ​បាយ​មួយ ដើម្បី​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេក​វិទ្យា​5G​។ នេះ​បើ​តាម​និយ័តករ​ទូរគមនាគមន៍​កម្ពុជា​។ បណ្តាញ​5G ដែល​បច្ចុប្បន្ន​នេះ មាន​ក្រុម​ហ៊ុន​ផ្តល់​សេវា​ទូរស័ព្ទ​ក្នុង​ស្រុក​ចំនួន​៥​ហើយ បាន​ធ្វើ​តេស្ត​សាក​ល្បង និង​មាន​ក្រុម​ហ៊ុន​ខ្លះ​ចង់​ឲ្យ​អតិថិជន​របស់​ខ្លួន​ប្រើ​ប្រាស់​នៅ​ឆ្នាំ​២០២០​។ 
ផ្សាយពាណិជ្ជកម្ម លោក អ៊ឹម វត្ថា សមាជិកនិ​យ័តករទូរគម​នាគមន៍ក​ម្ពុជាបានថ្លែងប្រាប់វិទ្យុ​បារាំងអន្ត​រជាតិនៅថ្ងៃទី៤ ខែមីនានេះថា ក្រសួងប្រៃ​សណីយ៍ និងទូរគមនា​គមន៍កម្ពុជានឹងរៀបចំ​ធ្វើគោល​នយោបាយមួយ សហ​ការជាមួយក្រសួងពា​ក់ព័ន្ធ ដើម្បី​ពិនិត្យលើវិសាល​ភាពវិទ្យុក៏ដូ​ចជាហ្វ្រេកង់ ក្នុ​ងគោលដៅបន្ស៊ី​គ្នាជាមួយនឹ​ងស្តង់ដារអន្តរជាតិ លើកា​រប្រើប្រា​ស់5G។ រហូតមក​ដល់ពេលនេះ ក្រុមហ៊ុនផ្ត​ល់សេវាទូរស័ព្ទ និងអ៊ីន​ធឺណិតនៅកម្ពុ​ជាចំនួន៥​ហើយ បានធ្វើតេ​ស្តសាកល្បង បណ្តាញ​សេវាទូរស័ព្ទ5G នៅក្នុងប្រ​ទេសកម្ពុជា។ នេះ​បើតាម លោក អ៊ឹម វត្ថា សមាជិក​និយ័ត​ករ​ទូរគមនា​គមន៍កម្ពុជា។

ក្រុមហ៊ុន Cellcard របស់អ្នក​ឧកញ៉ា គិតម៉េង កាលពីចុងខែកុម្ភៈ កន្លងទៅ​បានធ្វើតេស្តសាក​ល្បង នូវបច្ចេ​កវិទ្យា 5G និងបានប្តេជ្ញា​ក្នុងការនាំ​យកបច្ចេកវិទ្យាថ្មីនេះ មក​បម្រើជូនអតិថិ​ជនរបស់​ខ្លួននៅក្នុង​ឆ្នាំ២០២០។ នេះបើតា​មសេចក្តីប្រ​កាសព័ត៌​មានរបស់ក្រុ​មហ៊ុន។ ក្រៅពីក្រុ​មហ៊ុន Cellcard ក្រុមផ្តល់សេ​វាទូរស័ព្ទចំ​នួន៤ទៀត គឺក្រុមហ៊ុន Smart Axiata ក្រុមហ៊ុន Yes Seatel ក្រុមហ៊ុន Kingtel និងក្រុមហ៊ុន Viettel ក៏បានតេស្តសាកល្បងនូវប្រ​ព័ន្ធបច្ចេកវិទ្យា 5G នេះនៅ​ក្នុងប្រទេ​សកម្ពុជា។

ឆ្លើយត​បនឹងសំនួ​រពីសារសំខា​ន់នៃបណ្តាញ5G, លោកអ៊ឹម វត្ថា បញ្ជាក់ថា ការប្រើប្រា​ស់បច្ចុប្បន្នរប​ស់ពលរដ្ឋកម្ពុជាលើ​ប្រព័ន្ធ4G ហា​ក់មិនមានជាបញ្ហា​ចោទនោះទេ ប៉ុន្តែបើ​និយាយពីឧ​ស្សាហកម្ម៤.០ ដែលអ្វីៗ​ដំណើរការដោ​យស្វ័យប្រវត្ត ដូចជាកា​របើកបរ​ដោយស្វ័យប្រ​វត្តជាដើម នោះគេ​ត្រូវប្រើប្រា​ជ្ញាសិប្បនិម្មិ​ត (AI)ហើ​យចាំបាច់​ត្រូវមាន​ប្រព័ន្ធបច្ចេ​កវិទ្យា5G។

សូមជម្រាបជូនថា 5G គឺ​ជា​បច្ចេកវិទ្យា​ទូរគមនាគមន៍​ជំនាន់​​ទី​៥ បន្ទាប់​ពី​បច្ចេកវិទ្យា​ទូរគមនាគមន៍​ជំនាន់​ទី​៤ ឬ 4G ដែលពិភពលោក​បាន​ស្គាល់​និង​ប្រើ​ប្រាស់​នា​ពេល​សព្វ​ថ្ងៃ​នេះ​។ ប្រព័ន្ធ​បច្ចេកវិទ្យា 5G ​មាន​សមត្ថភាព​បញ្ជូន​ទិន្នន័យ ​ដែល​មាន​ទំហំ​កាន់​តែ​ធំ​ជាង​មុន ក្នុង​ល្បឿន​លឿន​ជាង​មុន ប្រៀបធៀបនឹងប្រពន្ធ4G៕

គួរបញ្ជាក់​ថា កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩ កន្លងទៅ​ក្រសួងប្រៃ​សណីយ៍ និងទូរ​គមនាគមន៍​កម្ពុជា ​​បាន​ចុះកិច្ចព្រម​ព្រៀងមួយ​ជាមួយក្រុមហ៊ុន​បច្ចេកវិទ្យាគម​នាគមន៍រប​ស់ចិន គឺក្រុម Huawei ដើម្បី​ធ្វើការអភិវឌ្ឍបណ្តា​ញបច្ចេកវិទ្យា 5G នៅក្នុ​ងប្រទេ​សកម្ពុជា​៕

តើបច្ចេកវិទ្យា 5G អាចធ្វើឲ្យគ្រោះថ្នាក់ដល់សុខភាពសារធារណៈឬ?ក្រុងភ្នំពេញ៖ បច្ចេកវិទ្យាអ៊ីន ធើណេតល្បឿនលឿនបំផុត 5G កំពុងតែបង្ហាញវត្តមានរបស់ខ្លួនជាបន្តបន្ទាប់តាមតំបន់នៃប្រទេសអភិវឌ្ឍន៍ប្រមាណ ៣៤ ប្រទេស តួរយ៉ាងដូច​ចិន និង អឺរ៉ុប ហើយវត្តមាននេះត្រូវបានមតិសារធារណៈ និង អ្នកជំនាញសុខភាពសារធារណៈខ្លះអះអាងថា 5G អាចនឹងប៉ះពាល់ ឬ មានគ្រោះថ្នាក់ដល់សុខភាពសារធារណៈ ហើយអ្នកជំនាញខ្លះទៀតថាវាគ្មានហេតុផលណាមួយអាចប៉ះពាល់នោះទេ។ 

តើ 5G ពិតជាមានគ្រោះថ្នាក់ដល់សុខភាពមែនឬ? 

អ្វីទៅជាបច្ចេកវិទ្យា 5 G? 
ជាបឋម យើងត្រូវដឹងថា 5G គឺជារបកគំហើញនៃបច្ចេកវិទ្យាសេវាអិនធើណេតជំនាន់ទី ៥ ដែលអាចផ្តល់សេវាអ៊ីនធើណេតមានល្បឿនលឿន ទាញយកទិន្នន័យនិង មានតំណភ្ជាប់បានរហ័សបំផុត ហើយវាគឺជាបរិបទមួយយ៉ាងធំដែលដើរទៅរកនៃបដិវត្តន៍ឧស្សាហកម្ម4,0។ 

បដិវត្តន៍ព័ត៌មានវិទ្យាល្បឿនលឿននៃ 5G នេះ គឺជាការផ្លាស់ប្តូររបៀបរស់នៅដោយតភ្ជាប់អ្វីទៅនឹងមនុស្សយន្ត តួរយ៉ាងដូចជារថយន្តដែលបើកបរបានដោយម៉ាស៊ីនមិនចាំបាច់បញ្ជា មនុស្សយន្តដែលអាចវះកាត់មនុស្សបានដូចពេទ្យជំនាញ និង មនុស្សយន្តដែលអាចយល់ពីអារម្មណ៍របស់មនុស្សបាន ហើយមានសមត្ថភាពចេះនិយាយបានរាប់រយភាសាក្នុងរយៈពេលមិនដល់៥ នាទី។ 

ក៏ប៉ុន្តែការប្រើប្រាស់នូវកម្លាំងនៃល្បឿនលឿនរបស់ 5G នេះ គឺប្រើប្រាស់ជំហានរលកហ្វ្រេកង់កម្រិតខ្ពស់បំផុតមួយ ដើម្បីបញ្ជូនទិន្នន័យបានលឿនរហ័ស។ នៅសហរដ្ឋអាមេរិក ល្បឿនហ្វ្រេកង់ឡើងទៅដល់កម្រិត ២៨ Ghz ក្នុងមួយនាទី គឺជាសមត្ថភាពចែកចាយល្បឿនខ្ពស់បំផុត។ តើវាអាចប៉ះពាល់ដល់សុខភាពមនុស្សឬអត់? 

អ្វីដែលគេព្រួយបារម្ភនោះ គឺកម្រិតហ្វេ្រកង់និងវិទ្យុសកម្ម(Electromagnetic)ដែលគេប្រើប្រាស់សម្រាប់បង្កើនល្បឿនរបស់ 5G គឺស្ថិតនៅក្នុងចំនុចខ្ពស់មួយដែលគួរឲ្យបារម្ភ ខ្លាចក្រែងកម្រិតវិទ្យុសកម្មខ្ពស់ពេក ដែលបង្កឡើងដោយប្រភេទវិទ្យុសកម្មអ៊ីយ៉ូនិក ដែលមានថាមពលគ្រប់គ្រាន់អាចបំផ្លាញកោសិការបស់មនុស្ស។ នេះបើតាមការរាបរាប់របស់ លោក វេជ្ជបណ្ឌិត Lennart hardell ជំនាញផ្នែកមហារីកពីទីក្រុង Örebro នៃប្រទេសស៊ុយអ៊ែត។ 

ជារួមមិនទាន់មានការសិក្សាណាមួយអាចបញ្ជាក់បាននៅឡើយ អំពីផលប៉ះពាល់នៃបច្ចេកវិទ្យា 5G នេះ។  លោក ម៉ៅ ពិសិដ្ឋ អ្នកមានចំណេះដឹងផ្នែកព័ត៌មានវិទ្យាបានពន្យល់ថា ប្រធានបទនេះគឺកំពុងស្ថិតក្នុងដំណាក់កាលជជែកដេញដោលនៅឡើយ លោកថា បច្ចេកវិទ្យា 5G ជាបច្ចេកវិទ្យាថ្មី ដែលពិបាកនឹងវាយតម្លៃពីផលប៉ះពាល់របស់វាចំពោះសុខភាពមនុស្ស ហើយមកទល់នឹងពេលនេះក៏គ្មានការពិសោធន៍ជាក់លាក់ណាមួយដែលអាចបញ្ជាក់ឱ្យប្រាកដពីផលប៉ះពាល់នេះដែរ សូម្បីតែជំនាន់ 2G 3G និង 4G ក៏ដោយ។ ។

លោកបន្តថា ៖ “ក៏ប៉ុន្តែបើខ្ញុំចាំមិនភ្លេចទេនោះ កន្លងមកមានក្រុមអ្នកវិទ្យាសាស្រ្តប្រមាណ ២៥០ នាក់ បានដាក់ញត្តិទៅអង្គការសុខភាពពិភពលោកអំពីការព្រួយបារម្ភនៃផលប៉ះពាល់នៃបច្ចេកវិទ្យា 5 G លើសុខភាពរបស់មនុស្ស។ កន្លងមកគេបានត្រឹមពិនិត្យឃើញពីផលប៉ះពាល់ចំពោះសត្វកណ្តុលដែលគេបានពិសោធន៍ប៉ុណ្ណោះ។ និយាយជារួម គេនឹងត្រូវការពេលយូរទៀតដើម្បីអាចវាយតម្លៃបានពីផលប៉ះពាល់នេះ។ ទោះជាមិនទាន់អាចបញ្ជាក់ពីផល់ប៉ះពាល់បែបណាក្តី ការបារម្ភចំពោះ បច្ចេកវិទ្យា 5 G ហាក់មានកម្រិតខ្ពស់ជាងជំនាន់មុនៗ ព្រោះថា 5 G ប្រើប្រាស់កម្រិតហ្វ្រេកង់ខ្ពស់ណាស់គឺចាប់ពី ២៨ ទៅ ១០០ Ghz បើធៀបទៅនឹងជំនាន់ 2 G -4 G ដែលប្រើត្រឹមតែហ្វ្រេកង់ត្រឹមតែ ៧០០ MHz ទៅ ៦ GHz ប៉ុណ្ណោះ។” 

លោកបន្ថែមថា ប្រសិនបើហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍រៀបចំបានល្អ នោះ 5G អាចមានល្បឿន លឿននឹងខ្លាំងជាង បច្ចេកវិទ្យា 4G ដល់ទៅមួយពាន់ដងឯណោះ។

កន្លងមកមានមតិមួយចំនួនបានលើកឡើងអំពីផលប៉ះពាល់ធ្ងន់ធ្ងរនៃការដាក់ឲ្យប្រើប្រាស់បច្ចេកវិទ្យា 5G នេះ ដោយខ្លះថាវាជាប្រភពនៃការបង្កើតឲ្យមានអ្នកជំងឺជម្ងឺមហារីកច្រើនជាងមុន។ ក៏ប៉ុន្តែ ការលើកឡើងនេះ ត្រូវបានវិទ្យាស្ថានជាតិនៃកម្មវិធីសិក្សាជាតិបំពុលរបស់អាមេរិកឆ្លើយតបទៅវិញដោយអះអាងថា វិទ្យុសកម្ម និង កម្រិតដែនម៉ាញ៉េទិកគឺអាចមានលទ្ធភាពប៉ះពាល់ទៅដល់ស្រ្តីមានផ្ទៃពោះ និង អ្នកមានសុខភាពខ្សោយ ក៏ប៉ុន្តែការសិក្សានេះគឺមានលក្ខិណៈស្រពិចស្រពិលនៅឡើយដោយហេតុថា អ្នកវិទ្យាសាស្រ្តត្រូវការប្រើប្រាស់ពេលប្រមាណ ២០ ឆ្នាំដើម្បីឆ្លើយតបយ៉ាងប្រាកដអំពីផលប៉ះពាល់នៃបច្ចេកវិទ្យានេះ។ 

តែបើតាមតាមរយៈក្រសួងប្រៃសនីយ៍កម្ពុជា ដែលចុះផ្សាយកាលពីថ្ងៃទី ២៦ ខែ ឧសភា ឆ្នាំ ២០២០ នេះ បានឲ្យដឹងថា បច្ចុប្បន្ននេះ អង្គការសុខភាពពិភពលោក (WHO) មិនមានការរកឃើញផលប៉ះពាល់ជាក់លាក់ណាមួយដល់សុខភាពដែលបណ្តាលមកពីស្ថានីយ៍អង់តែនទូរសព្ទចល័ត ពីព្រោះរលកអាកាសវិទ្យុដែលប្រើប្រាស់ក្នុងប្រព័ន្ធទូរស័ព្ទចល័តមិនមែនជាប្រភេទរលកវិទ្យុសកម្មទេ៕

«G» នៅ​ក្នុង​ប្រព័ន្ធ​ 3G, 4G, និង 5G តំណាង​ឲ្យ​ «ជំនាន់​» (5th ​generation​ mobile ​networks ​or 5th​ generation​ wireless​ systems​)។ ដូច្នេះ 5G នឹង​ដើរតួរ​ធ្វើ​ជា​ជំនាន់​ទី ៥ ​​ចុង​ក្រោយ​គេ នៃ​បច្ចេកវិទ្យា​បណ្ដាញ​ឥត​ខ្សែ​ ខណៈ​​ក្រុម​ហ៊ុន​ស្វាត​ហ្វូន​ធំៗ​លំដាប់​ថ្នាក់​ពិភព​លោក​ចំនួន ៤​ កំពុង​តែ​ត្រៀម​លក្ខណៈ​ និង​សម្ភាៈ​ដើម្បី​ដំឡើង​នៅ​ប្រព័ន្ធ​មួយ​នេះ។

បទដ្ឋាន​ជាក់​លាក់​សម្រាប់ប្រព័ន្ធ​ 5G នេះ​នៅ​មិន​ទាន់​បាន​កំណត់​ជាក់​លាក់​នៅ​ឡើយ​។ បើ​យោង​តាម​ លោក Bill Smith នាយក​​ក្រុមហ៊ុន​ AT&T បាន​និយាយថា ប្រតិបត្ដិ​ការ​បណ្ដាញ AT&T នៃ​បណ្ដាញ​ 5G នឹង​ត្រូវ​បាន​កំណត់​នៅ​ក្នុង​ឆ្នាំ​ ២០១៨ ហើយ​បទដ្ឋាន​ជាក់​លាក់​នៃ​បណ្ដាញ​នេះ​នឹង​ត្រូវ​បាន​កំណត់​នៅ​ក្នុង​ឆ្នាំ​ ២០១៩ ដោយ​កំណត់​ក្នុង​លក្ខណៈ​ស្ដង់​ដារ​អន្ដរជាតិ​​ ដោយ​ទូរគមនាគមន៍​សហភាព​អន្ដ​​រជាតិ ​​របស់​អង្គការ​សហ​ប្រជា​ជាតិ​។

តើ​វា​នឹង​មាន​ដំណើរ​ការ​លឿន​យ៉ា​ង​ណា​?

5G មាន​សក្កដានុពល​នៃ​ការ​ផ្ដល់​ល្បឿនលើស​ពី​ល្បឿន 4G ​រហូត​ទៅដល់ ៤០ ដង ​ ដែល​អាច​ទស្សនា វិដេអូមាន​ទំហំ 8K និង ទាញយក​ ភាពយន្ដ 3D បាន​ដោយ​គ្រាន់​តែ​ចំណាយ​ពេល​ត្រឹម ៦ វិនាទី ​ប៉ុណ្ណោះ ដែល​ 4G ត្រូវ​ការ​ចំណាយ​ពេល​ទាយ​យក​រហូត​ដល់​ទៅ​ ៦នាទី​។ ប៉ុន្ដែ​ ធាតុ​ពិត​នៅ​ទូទាំង​សកលលោកនៃ ល្បឿន​ក្នុង​ការ​ប្រើ​ប្រាស់​វា​មិន​ដូច​គ្នា​នោះ​ទេ ដូច្នេះ​នៅ​តាម​​បណ្ដាប្រទេស​មួយ​ចំនួន វាមិន​អាច​មាន​ល្បឿន​លឿន​ដូច​ដែល​សន្យា​នេះ​ទេ​។រុម​ហ៊ុន​ Nokia ​និយាយថា ប្រព័ន្ធ​ 5G ​នឹង​ធ្វើ​ឲ្យ​ពិភពលោក​ទទួល​បាន​នូវ​ល្បឿន​អ៊ឺនធឺណេត​យ៉ាង​ពិត​ប្រាកដ​មួយ​។ ខណៈវា​នឹង​មាន​ល្បឿន​រហូត​ទៅ​ដល់​ ១០០ Mps។ ​ប្រព័ន្ធ​នេះ​​​នឹង​បំពាក់​​ប្រព័ន្ធ​ ultra-low latency​ ដែល​មាន​ន័យ​ថា វា​នឹង​កាត់​បន្ថយ​​ក្នុង​ការ​ចំណាយ​ពេល​វេលា​របស់​អ្នក​ក្នុង​ការ​ទាញ​យក​អ្វី​មួយ​ពី ​អ៊ីន​ធឺណែត ដោយ​គ្រាន់តែ​ចំណាយ​ពេល​បន្តិច​ប៉ុណ្ណោះ​។

តើ​នៅ​ពេល​ណា​ 5G នឹង​មក​ដល់​?

ការ​មូលមតិគ្នា​ក្នុង​ឧស្សា​ហកម្ម​​គមនាគមន៍​​អន្តរជាតិ​បាន​ឲ្យ​ដឹង​ថា​ 5G នឹង​មាន​ដំណើរការ​នៅ​អំឡុង​ការ​ប្រកួត​​កីឡា​អូឡាំ​ពិក​រដូវរងារ​នៅ​ប្រទេស ​កូរ៉េ​ខាង​ត្បូង ​ឆ្នាំ​ ២០១៨​។ ហើយ​នឹង​ត្រូវ​បាន​ចែក​ចាយ​បន្ដ​នៅ​អំឡុង​ឆ្នាំ​២០២០​។ ប៉ុន្ដែ​ក្រុម​ហ៊ុន Verizon (VZ Tech30) បាន​ឲ្យ​ដឹង​ថា ប្រព័ន្ធ​ 5G នឹង​ដាក់​ឲ្យ​ដំណើរ​ការ​នៅ​អំឡុង​ឆ្នាំ​ ២០១៧ ​ខាង​មុខ ហើយ​នឹង​មាន​ដាក់​លក់​នៅ​លើទីផ្សា​រ​នៅ​ពេល​ជាមួយ​គ្នា​នេះ​ដែរ​។

ទោះយ៉ាងណា ប្រព័ន្ធ​ 5G នេះ អាច​ដំណើរ​ការ​ទៅ​លើ​ស្មាត​ហ្វូន​ផ្សេង​ៗ​បាន​ លុះ​ត្រា​តែ​ ក្រុម​ហ៊ុន​ស្មាត​ហ្វូន​ទាំង​អស់​បាន​អភិវឌ្ឍន៍​នៅ​ ឈីប (chips) របស់​ខ្លួន​ដែល​អាច​ សមមាត្រ​នឹង​គ្នា​បាន​ជាមួយ​ប្រព័ន្ធ​មួយ​នេះ​៕​ CNN / ប្រែ​សម្រួល​ដោយ​ វ៉ន ដារ៉ា​

1 comment: