Wednesday, October 25, 2023

ភូមិសាស្រ្តនយោបាយ អាហ្វ្រិក Africa

ទ្វីបអាហ្រ្វិកមាន ៥៤ ប្រទេស ឯករាជ្យ និង ប្រទេស ០៤ ជាទឹកដី ឬ រដ្ឋមិនឯករាជ្យ ។ ទ្វីបអាហ្រិក មាន ប្លុកពាណិជ្ជកម្ម ចំនួន ០៨ ដូចមាននៅខាងក្រោមស្រាប់។ ទ្វីបអាហ្រ្វិកក្នុងក្រុម ពិភពខាងជើង ដែកក្រីក្រ.។ ដើម្បី កាន់់តែយល់ដឹងស៊ីជ្រៅ ការសិក្សាអពី ភូមិសាស្រ្តនយោបាយទ្វីបអឺរ៉ុប គួរតែបាន វិភាគ ដើម្បី កំណត់់អំពី បញ្ហាសង្រ្គាម វិបត្តិស្បៀង ។ល។


សម្តេច​នាយក​រដ្ឋមន្ត្រី បាន​បញ្ជាក់​ថា ៖ “​ប៉ុន្មាន​ថ្ងៃមុន ខ្ញុំ​ត្រូវ​ផ្តល់​ការ​ឯកភាព ដើម្បី​ដកទ័ព យើង​ចេញពី​ប្រទេស​ម៉ា​លី ដោយសារ UN ចាប់ផ្តើម​ជម្លៀស​ទ័ព ព្រោះ​បាត់​ពី​តំបន់​ខ្លះ ដោយសារ​កន្លែង​នោះ វា​នៅ​លែង​បាន ទ័ព UN មួក​ខៀវ ក៏​គេ​វាយ​ដែរ​” ។

ក្នុង​ឱកាស​នោះ​ដែរ សម្តេច​ធិ​បតី បាន​លើក​ឡើង​ទៀត​ថា “​អត់​ស្គាល់​ទ័ព​អ៊ុ​ន​តាក់ កាល​ជំនាន់​អ៊ុ​ន​តាក់ នៅ​នេះ​។ កងទ័ព​កម្ពុជា​នៅ​ប្រទេស​ម៉ា​លី​នោះ UN ត្រូវ​សម្រេច​ដក​កងទ័ព ប៉ុន្មាន​ម៉ឺន​នាក់ ក្នុង​នោះ​មាន​ទ័ព​កម្ពុជា​ជិត​១០០​នាក់​នៅ​ទីនោះ បញ្ជា​ឲ្យ​ដកទ័ព ហើយ​កម្ទេច​ចោល​សម្ភារៈ​ទាំងអស់ ឡាន​អា​កាំ​ម៉ាស់ ប៉ុន្មាន​គ្រឿង មួយ​គ្រឿង​ជិត​១០​ម៉ឺន​ដុល្លារ​ជាង ត្រូវ​យក​អេ​ស្កា​វា​ទ័​រ វាយ​ចោល​នៅ​នឹង​កន្លែង កម្ទេច​ចោល​ទាំងអស់ នឹង​ហើយ ប្រសិនបើ​វា​បាត់​សន្តិភាព សូ​ម្បី​អង្គការសហប្រជាជាតិ ក៏​ដកថយ​ដែរ​” ។

គួរ​បញ្ជាក់​ថា នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ស្ថានភាព​ពិ​ភ​លោក កំពុង​រង​ការ​គំរាមកំហែង ដោយសារ​សង្គ្រាម ដោយ​ប្រទេស​ធំ​ៗ មួយ​ចំនួន បាន​ចាប់ផ្តើម​វាយលុក លើ​ប្រទេស​ដទៃ ហើយ​បង្ក​ឲ្យ​សង្គ្រាម តួរ​យ៉ាង រុ​ស្ស៊ី និង​អ៊ុយ​ក្រែ​ន និង​រយៈពេល​ចុង​ក្រោយ​នេះ ប្រទេស​អ៊ី​ស្រា​អែ​ល និង​ក្រុម​ប្រយុទ្ធ​ហា​ម៉ាស់ ប៉ា​ឡេ​ស្ទី​ន តែ​ម្តង ៕


ផែនទីជំលោះ សង្រ្គាមនៅ ម៉ាលី ដោយសារ ការប្រកាសឯករាជ្យ បំបែករដ្ឋថ្មី នៅឆ្នាំ ២០១២ ដែល រដ្ឋាភិបាល គាំទ្រ ដោយប្រទេស បារាំង។ ចលនាប្រឆាំងបារាំង



ភូមិសាស្រ្តនយោបាយ ប្រទេស ហ្គាបុង Garbon


រដ្ឋប្រហារយោធា ប្រទែស​ហ្គាបុង Garbon ទ្វីបអាហ្រ្វិក-- យោងតាមភូមិសាស្រ្តនយោបាយអាហ្រ្វិក តាំងពី បុរាណ មាន ១៩ ប្រទេស ជាអាណានិគមបារាំង នៅអាហ្រ្វិក ដែលសព្វថ្ងៃ នៅមាន ១៤ ប្រទេស កំពុងតែ ការឈឺចាប់ ដោយការ បង់ពន្ធអាណានិគម Colonial Tax ឲ្យ ប្រទេសបារាំងជារៀងរាល់ឆ្នាំ។ កាល ជាង ១០ ឆ្នាំមុន មានវីរបុរស អាហ្រ្វិក ឈ្មោះ ហ្គាដាហ្វី Gadhafi របស់ ប្រទេស​លីប៊ី បានចងជាសម្ព័ន្ធ ប្រឆាំងបារាំង ហើយត្រូវ កងទ័ពបារាំង អាមេរិក រួមគ្នាកំទេចរបប ហ្គាដាហ្វីចោល នៅឆ្នាំ ២០១៤។ កាល ២ ខែ មុននេះ មានរដ្ឋប្រហារយោធានៅ Niger បានជោគជ័យ ដែលជម្រុញលើកទឹកចិត្ត ឲ្យ មេយោធាប្រទេស Garbon ដឹកនាំរដ្ឋប្រហារ កាលពីថ្ងៃ ពុធ ២៩ ខែ សីហា ២០២៣ ៕



ផែនទី ប្រទេស ផលិតស្បៀង ឬ ស្រូវសាលី ច្រើនជាងគេបង្អស់



ភូមិសាស្រ្តនយោបាយ ស៊ូដង់
កងទ័ពប្រមាណ ៥៦០ នាក់ ត្រូវបានសម្លាប់ក្នុងសង្រ្គាមនៅស៊ូដង់ខាងជើង។ ទ័ព ប៉ារ៉ា  ដឹកនាំបញ្ជា ដោយអនុប្រធានាធិបតី មានចំនួន ១៥ ម៉ឺននាក់ ចំណែកទ័ពខាង ប្រធានាធិបតីមាន ១២ ម៉ឺននាក់។ មេទ័ពទាំង ០២ នាក់ សុទ្ធតែជា ប្រធានាធិបតី ខុសច្បាប់ ឬ ឧទ្ទាម ដោយសារ បាន ដឹកនាំ ឲ្យមាន បាតុកម្មទូទាំងប្រទេស ដោយគៀងគ អង្គការ សហជីព សង្គមស៊ីវិល​ធ្វើបាតុកម្ម ប្រឆាំង របបផ្តាច់ការ រួចរុញ កងទ័ពចូលក្រុង ទំលាក់ ប្រធានាធិបតី ដែលកាន់អំណាច ៣០ ឆ្នាំ ពី ដំណែង។  ខាង ប៉ារ៉ា គាំទ្រ ដោយ កងទ័ពប្រទេស លីប៊ី ឯ ទ័ពខាង ប្រធានាធិបតី គាំទ្រ ដោយកងទ័ព អេហ្សីប។  បទឈប់បាញ់ត្រូវបានធ្វើជាបន្តបន្ទាប់ បូករួមទាំងការចាកចេញរបស់ជនបរទេស ធ្វើបែបនេះ បំណង បង្ខំឲ្យ មេទ័ពទាំង ០២ ក្រុម ចរចារសន្តិភាព បង្កើតបទឈប់បាញ់​ តែការរំលោភបទឈប់បាញ់ នៅតែកើតមានជាដដែល។ កងទ័ព ប្រធានាធិបតី មានប្រៀបជាងក្នុងទីក្រុង ព្រោះ មានទ័ពអាកាស រថក្រោះធុនធ្ងន់ ចំណែក កងទ័ព ប៉ារ៉ា ចល័តមកពី បណ្តាខេត្ត រដ្ឋនានា ដែលមានចម្ងាយឆ្ងាយ និង ហត់នឿយ
ផែនទី សាសនា តំបន់ អាហ្រ្វិក


  1. ១៥​ មេសា ២០២៣ កងទ័ព ប៉ារ៉ា RSF បើកការវាយប្រហារទូទាំងប្រទេស និង ចូលក្នុងទីក្រុងធំ  Khartoum ផងដែរ។ នៅ រដ្ឋ ដាហ្វូ ជាមួលដ្ឋានទ័ពធំរបស់ កងទ័ព ប៉ារ៉ា RSF  ទទួលរងការវាយបកវិញ។
  2. ១៦ មេសា ២០២៣ នៅទីក្រុងធំ  Khartoum  មានការប្រកាស ថ្ងៃឈប់សំរាក ដោយ​បញ្ជៀសគ្រោះថ្នាក់ ពីការវាយប្រហារគ្នានៅក្នុងទីក្រុងទៅលើប្រជាជន ស៊ីវិល។ ការវាយប្រយុទ្ធ ត្រូវបានគេរាយការណ៍ថា កងទ័ព ប៉ារា ចូលគ្រប់គ្រង ស្ថានីយ៍ទូរទស្សន៍រដ្ឋ វិមានប្រធានាធិបតី អាកាសយានដ្ឋានអន្តជាតិ
  3. ១៧ មេសា ២០២៣ ការវាយប្រហារគ្នាកម្រិតធំ ដែលប្រើប្រាស់ កងទ័ពអាកាស ទំលាក់គ្រាប់បែក និង កាំភ្លើងធំធុនធ្ងន់។
  4. ១៨ មេសា ២០២៣ បទឈប់បាញ់ ត្រូវបានប្រកាសជា សាធារណៈ
  5. ១៩ មេសា ២០២៣ ការប្រយុទ្ធបានបន្ត ដែលរបាយការណ៍ថា ជាការរំលោភ បទឈប់បាញ់ ២៤ ម៉ោង។
  6. ២០ មេសា ២០២៣ កងទ័ព ប៉ារា អះអាងថាបាន វាយរុញច្រាន កងទ័ពការពារក្រុងឲ្យចាកចេញ រំដោះការឡោមព័ទ្ធ និងបាន ចូលកាន់កាប់ អគ្គបញ្ជាការយោធា
  7. ២៧ មេសា ២០២៣ ទោះជាមាន បទឈប់បាញ់ តែកងទ័ព ប្រធានាធិបតី SAF នៅតែ បន្តវាយប្រហារផ្លូវអាកាសលើកងទ័ព ប៉ារ៉ា  RSF របស់ អនុប្រធានាធិបតី នៅតំបន់ជុំវិញវិមាន ប្រធានាធិបតី 
ភូមិសាស្រ្តនយោបាយ ស៊ូដង់ The Sudan Geopolitics ទីនេះ សំដៅថា ស៊ូដង់ចែកជា ០២ គឺ ស៊ូដង់ខាងជើង និង ស៊ូដង់ខាងត្បូង ដែលបង្ករដោយសារសង្រ្គាម ស៊ីវិល និង សង្រ្គាមជាមួយ បណ្តាប្រទេសជិតខាង។ ស៊ូដង់ខាងជើង មាន មូលដ្ឋានទ័ព រុស្សី ចំណែក ស៊ូដង់ខាងត្បូង មាន មូលដ្ឋានទ៏ព អាមេរិក។ ការប្រយុទ្ធគ្នាក្នុង សប្តាហ៍នេះ កើតនៅ ស៊ូដង់ខាងជើង ដែលជា មួលដ្ឋានទ៏ព រុស្សី។ ស៊ូដង់ខាងជើង មាន ១៨ រដ្ឋ និង មានទ័ព  UN Peacekepping កំពុងឈជើង ការពារសន្តិភាព ដូចជា ស៊ូដង់ខាងត្បូងដែរ។  ឯកសារ តុលាការ ICC


  1. ស៊ូដង់ ប្រកាសឯករាជ្យ ឆ្នាំ ១៩៥៦ តែសង្រ្គាមស៊ីវិល រវាង ស៊ូដង់ខាងជើង និង ខាងត្បូង ផ្ទះឡើងពីឆ្នាំ ១៩៥៥ ដល់ ឆ្នាំ ១៩៧២ ដែលមានមនុស្សស្លាប់ ៥០ ម៉ឺននាក់ ដោយសារ ស៊ូដង់ ត្បូង ទាមទារតំបន់ស្វ័យតច្រើនថែមទៀត។
  2. ឆ្នាំ ១៩៨៣ ប្រកាសច្បាប់ និកាយ ស៊ីអាត ជាច្បាប់សាសនារបស់ រដ្ឋ 1983 - Numeiry introduces Sharia Islamic law.
  3. ឆ្នាំ ១៩៨៥ ដល់ ឆ្នាំ ២០០៥ សង្រ្គាមស៊ីវិល រវាង ស៊ូដង់ កណ្តាល និង កងទ័ពរំដោះ ស៊ូដង់  សង្រ្គាមនាំឲ្យចុះខ្សោយផ្នែកសេដ្ឋកិច្ចនិង កងទ័ព និង ឈានដល់ការប្រកាសឯករាជ្យ របស់់ ស៊ូដង់ខាងត្បូង នៅឆ្នាំ ២០១១ ។
  4. ឆ្នាំ ២០០៣ ដល់ ២០២០ សង្រ្គាមនៅ Dafur ដែលមាន ក្រុមប្រដាប់អាវុធ ០២ ក្រុមធំៗ ច្បាំងប្រយុទ្ធគ្នានៅតំបន់ ដាហ្វូ ដែលកងទ័ព ដាហ្វូ រងការចោទថា មិនមែនជា ប្រជាជនអារាប់ ដូច្នេះ រដ្ឋាភិបាល ស៊ូដង់ចេញ បេសកកម្ម បោសសំអាត សម្លាប់ប្រជាជន ដាហ្វូ ប្រមាណ ១, ២ លាននាក់ រយៈពេល ៣ ខែ គឺជា ការប្រល័យពូជសាសន៍នៅសតវត្សទី ២១ ។
  5. ជំលោះសាសនា៖ អតីតឯកភាពស៊ូដង់ មានស៊ូដង់ជើង និង ខាងត្បូង ដែលខាងជើង មាន ប្រជាជន កាន់សាសនា ឥស្លាម ៦០% និង សាសនាដើមអាហ្រ្វិក ៣០ % ចំណែក ស៊ូដង់ខាងត្បូង មានប្រជាជន គ្រឹស្ត ៦០% និង សាសនាដើម ៣០% ដែលនេះជា មូលដ្ឋាននៃការ ប្រកាសឯករាជ្យ និង មាន បរទេស អឺរ៉ុប អាមេរិក និង ប្រទេស ឥស្លាមនានាចូលលូកដៃធ្វើអន្តរាគម ក្លាយជាសង្រ្គាម ១០ ឆ្នាំ ឬ សង្រ្គាម ប្រកាសឯករាជ្យ ។
  6. ស៊ូដង់់ខាងជើង កំពុងស្ថិតក្នុងស្ថានភាពរបប យោធា និង កំពុងរៀបចំប្តូរទៅជា របបស៊ីវិល Civilian Rule ដូច្នេះ គឺគ្មានការបញ្ជូលយោធា ឥស្លាម Rapid Support Force ទៅក្នុង កងទ័ពជាតិ ដែលជា ហេតុនាំឲ្យមានវិបត្តិយោធា និងការប្រយុទ្ធគ្នាស្លាប់មនុស្សប្រមាណ ២០០ នាក់ នៅ អំឡុងថ្ងៃទី ១៣ មេសា ដល់ ១៨ មេសា ២០២៣
  7. ការប្រយុទ្ធគ្នារវាងកងទ័ព និង ទាហាន ប៉ារ៉ា Paramilitary កើតឡើងពេលដែល កងទ័ពបារាព្យាយាម ចាប់យក ព្រលានយន្តហោះអន្តរជាតិ នៅទីក្រុង Khartoum International Airport បន្ទាប់មកការប្រយុទ្ធចាប់ផ្តើមជាច្រើនកន្លែងពាសពេញផ្ទៃប្រទេស រួមទាំង ជុំវិញ វិមានប្រធានាធិបតីផង។
  8. ស៊ូដង់ខាងជើង មានប្រជាជន កាន់សាសនាឥស្លាម ៩៥% ដែល មាន ២ និកាយ គឺ Sunni, and Shia Muslims. និកាយ ស៊ុននី ត្រូវបានគេចោទថា គ្មានជាប់ខ្សែស្រឡាយជាមួយ សាសនាឥស្លាម Sunnis in Sudan practice rites that have a non-Islamic origin
  9. ទំនិញ ស៊ូដង់ខាងជើង នាំំចេញទៅ ប្រទេសចិន ៥៤% នាំទៅ អារ់ាប់រួម ១៤ % សាវឌី ១២% និង ៣% នាំទៅ ឥណ្ឌា ខណះដែល ២ % នាំទៅប្រទេស ជប៉ុន
  10. ប្រទេស អាមេរិក និង អឺរ៉ុប រិះគន់ ដាក់ទណ្ឌកម្មសេដ្ឋកិច្ច លើស៊ូដង់ ពីបទ បង្ករសង្រ្គាមស៊ីវិល នៅ ដាហ្វូ និងថា ប្រទេស ចិន ឲ្យកំម្ចីទុន មានការប្រាក់ទាប សម្រាប់ ទិញអាវុធ និងការដូរជាប្រេង។ ប្រទេសចិន វិនិយោគច្រើនលើផ្នែក ហេដ្ឋារចនាសម្ព័ន្ធ ទំបន់វារីអគ្គីសនី និង វិស័យយោធា។ង
  11. ស៊ូដង់ខាងជើង ជាមួលដ្ឋានទ័ព រុស្សី ខណៈដែល ស៊ូដង់ត្បូង ជាមួលដ្ឋានទ័ព អាមេរិក។ កងទ័ពរុស្សី ឆ្នាំ ២០២០ មានផែនការកសាងមួលដ្ឋានកងទ័ពជើងទឹកនៅ ស៊ូដង់ ដែលមាន សមត្ថភាពចូលចត នាវាចម្បាំងថាមពលនុយក្លេអ៊ែរ ៤ គ្រឿង។ 
  12. ស៊ូដង់ខាងត្បូង ផ្កាច់ខ្លួនបំបែករដ្ឋឯករាជ្យ នៅឆ្នាំ ២០១១  បង្ករជាសង្រ្គាមស៊ីវិល និង បានក្លាយជាមួលដ្ឋានកងទ័ព អាមេរិក អឺរ៉ុប និង ទ័ព UN ដូច្នេះ ឆ្នាំ ២០២០ រុស្សី បង្ហាញផែនការរៀបចំមូលដ្ឋានកងទ័ពជើងទឹកនៅ ស៊ូដង់់ខាងជើង អាចថា ដើម្បី ទប់ទល់ ជាមួយ កងទ័ពអាមេរិក និង សម្ព័ន្ធ ណាតូ NATO
  13. ស្ថានការណ៍សឹក នៅស៊ូដង់ខាងជើង៖ ខណៈនេះ មានមនុស្សស្លាប់អាចច្រើនជាង ២០០ នាក់ ដោយសារការប្រយុទ្ធគ្នានៅ អាកាសយាន្តដ្ឋានអន្តរជាតិ វិមានប្រធានាធិបតី និង សមរភូមិជាច្រើនទៀត នៅទូទាំងប្រទេស។ សារពត៍មាន បរទេស និង នៅ កម្ពុជា គេរាយការណ៍ថា ការផ្ទុះអាវុធ ដោយសារ ពួកទាហានប៉ារ៉ា ច្បាំងជាមួយ ពួកទាហាន រដ្ឋាភិបាល។ បើតាមការវិភាគភូមិសាស្រ្តនយោបាយ ការផ្ទុះអាវុធនេះ គឺ បណ្តាលមកពី ជំលោះរវាង ក្រុមគាំទ្រកងទ័ពអាមេរិក។ ទ័ពអាមេរិក បោះទីតាងនៅ ស៊ូដង់ខាងត្បូង ចំណែកទ័ពរុស្សី បោះទីតាំងនៅ ស៊ូដង់ខាងជើង។ ស៊ូដង់ខាងជើងនេះ រងនូវទណ្ឌកម្មសេដ្ឋកិច្ច ការទូត ដោយសារ រកស៊ី ពាណិជ្ជកម្មជាមួយ ចិន និង អនុញ្ញាតិឲ្យ រុស្សី សាងសង់មូលដ្ឋានទ័ពជើងទឹក នៅ ស៊ូដង់ខាងជើង ដូច្នេះ ជាការសន្ធិដ្ឋាន គឺ ជំលោះរវាង រុស្សី អាមេរិក ។ សង្រ្គាមសាសនា ក៍ជាមួលហេតុផងដែរ ដោយសារ ទ័ព ប៉ារ៉ា ជាទ័ពម៉ូស្លីមនិកាយ ស៊ុននី ចំណែកទ័ព ខាង រដ្ឋាភិបាល កាន់និកាយ ស៊ីអ៊ីត។ កងទ័ពប៉ារា ធ្លាប់មានស្នាដៃ បង្រ្កាបការបេះបោរនៅ ដាហ្វូ ឆ្នាំ ២០១៣ តែ ខាងរដ្ឋាភិបាល មិនបញ្ជលទ័ពនេះជាទ័ពជាតិ ដោយសំអាងថា មិនមែនជាកំណើត មូស្លីម !
  14. ស៊ូដង់ខាងជើង កំណត់យក និកាយ Shia ជាសាសនារបស់ រដ្ឋ ខណៈដែល កងទ័ពរបស់ ប្រទេស ចែកជា ០២ និកាយធំៗ គឺ  Sunni ជានិកាយស្បែកពាក់ឈុតខ្មៅ ចំណែក និកាយ Shia ស្លៀកពាក់ស្បែគ្របមុខឈុត ស ។ ជំលោះនៅ ដាហ្វូ ជាសង្រ្គាមប្រល័យពូជសាសន៍សម្លាប់់ជនជាតិ មូស្លីមស្បែក ខ្មៅ Black Arap .។ ចំណែក កងទ័ពដែលកំពុងច្បាំង ក្នុងន័យថាធ្វើរដ្ឋប្រហារយោធា គឺជា កងទ័ព និកាយស៊ុននី មកពី តំបន់ Dafur ដែលមានសម្ព័ន្ធភាព ជាមួយប្រទេស លីប៊ី ឆាត និង អាហ្រ្វិកកណ្តាល។
  15. សង្រ្គាមទឹក​ Water War ត្រូវបានផ្សព្វផ្សាយអំពី ការតានតឹងផ្នែកការទូត រវាងប្រទេស ០៣ គឺ អេហ្សីប ស៊ូដង និង អេត្យូពី ដោយសារ អេត្យូពី មានផែនការ កសាងទំនប់វារីអគ្គីសនីខ្នាតយក្យ តម្លៃជាង ៤,៥០០ លានដុល្លា ដោយទុន បច្ចេកវិជ្ជា អីតាលី Italy នាំឲ្យមានជំលោះបញ្ហាទឹក អេត្យូពី មានទន្លេនីល ឆ្លងកាត់ ៥០០ គម ទីតាំងគំរោងស្ថិតនៅ ១៥ គម ពី ព្រំដែន ស៊ូដង់ខាងជើង. ទឹកហូរចុះពី អាងនៃ អេត្យូពី ចូលទៅ ទន្លេ នីល រួច ហូរបន្តចូល​ទៅ ប្រទេស អេហ្សីប។ អេហ្សីប ស្ថាបនាទំនប់វារីអគ្គីសនី ដែលមានទំហំធំជាងគេ កន្លងមក បង្ករជា បញ្ហាដល់ប្រទេសនានា តែ ឆ្នាំ ២០២០ នេះ អេត្យូពី ស្ថាបនា ទំនប់ដែលធំជាងគេបង្អស់នៅ ទ្វីបអាហ្រ្វិក អាចបង្ករជា វិបត្តិទឹកនៅ អេហ្សីប ដែលជា ចុងបញ្ចប់នៃ ទន្លេនីល ។
  16. មេទ័ពទាំង ០២ ដែលកំពុងប្រយុទ្ធគ្នា គឺជា សម្ព័ន្ធមិត្តធ្លាប់ធ្វើរដ្ឋប្រហារយោធា ទំលាក់ ប្រធានាធិបតី កាលឆ្នាំ ២០២១។  មេទ័ព ទាហាន បារ៉ា គឺ ឧត្តមសេនីយ៍ Mohamed  មានកងទ័ព កើន ពី ៤០ ០០០ នាក់ ក្នុងសង្រ្គាម នៅ ដាហ្វូ ឡើងដលើ ១១០ ០០០ នាក់ នៅ ឆ្នាំ ២០១៩ ដូច្នេះ គឺស្មើរ ឬ ប្រហាក់ប្រហែល ចំនួន កងទ័ពខាងរដ្ឋាភិបាល របស់ ឧត្តមសេនីយ៍ Abdel ដែរ ។ ប្រទេស ០៣ គឺ អេហ្សីប លីប៊ី ឆាត Egupt Arabia Saudit  and United Arab Emirate គាំទ្រដល់ កងទ័ព ប៉ារ៉ា Mohamed 
  17. ឆ្នាំ ២០១៩ មានរដ្ឋប្រហារស៊ីវិល មួយ រៀបចំដោយ អង្គការសង្គមស៊ីវិល កងទ័ព សហជីព ដោយសារសេរីភាពនៃការផ្លាស់ប្តូរ ដែលមាន ០៩ ស្ថាបន ចូលរួមចុះហត្ថលេខា Forces of Freedom and Change  លុះ ឆ្នាំ ២០២០  មានរដ្ឋប្រហារយោធា មួយទៀត ដឹកនាំដោយ មេទ័ពធំ ទាំង ០២ សព្វថ្ងៃ ដោយចោទ ប្រធានាធិបតី Omar Al Bashir ថាជជន ផ្តាច់ការ ដឹកនាំបែបយោធា តែ ឆ្នាំ ២០២៣ នេះ មាន រដ្ឋប្រហារយោធាថ្មី គឺជា  ជំលោះរវាង មេទ័ពធំ ទាំង ០២។
  18. ឆ្នាំ ២០១៩ ប្រទេស​ចំនួន ០៣ គាំទ្រដល់ការប្រកាស រដ្ឋធម្មនុញ្ញ Saudi Arabia, Egypt, Emirates welcome Sudan Constitutional Declaration​--On Sunday, Saudi Arabia, Egypt, and the United Arab Emirates (UAE) welcomed the agreement on the Constitutional Declaration and the initial signing between the Transitional Military Council and the forces for freedom and change in Sudan.
  19. វិបត្តិនៅ ស៊ូដង់ខាងជើង មាន ០៣ ចំណុចដែលជាចំណុចក្តៅ រសើប មិនអាចបំពេញបាន តាមតម្រូវការភាគីពាក់ព័ន្ធជុំវិញសកលលោក ដែលភាគីនីមួយៗ មានតម្រូវការខុសៗគ្នាដូចជា (១) ប្រកាសរដ្ឋធម្មនុញ្ញថ្មី  (២) ប្រកាសសេរីភាពនៃការផ្លាស់ប្តូរពី យោធាទៅជារបបស៊ីវិល និង (៣) ដឹកនាំប្រទេស បែបនិកាយ ស៊ុននី Muslim Brotherhood។  ចំណុចទាំង ៣ នេះ មានទាក់ទងនិង រដ្ឋប្រហារស៊ីវិលផង រដ្ឋប្រហារយោធាផង និងជំលោះរវាងមេទ័ព ដែលជា អ្នកកាន់សាសនាឥស្លាមដូចគ្នា តែ និកាយខុសគ្នាផង ដូចជា រុស្សី គាំទ្រ រដ្ឋាភិបាលនិកាយ ស៊ុននី ចំណែក ចិន កំពុងតែ គាំទ្រ រដ្ឋាភិបាល និកាយ ស៊ីអ៊ីត រីឯ អាមេរិក ប្រឆាំង​រដ្ឋាភិបាលធ្វើជំនួញ ជាមួយ ចិន ឯ អឺរ៉ុប ប្រឆាង រឿងការរលោភសិទ្ធិមនុស្សរបស់ មេដឹកនាំ បែបយោធា ។
  20. ការ ប្រកាសរដ្ឋធម្មនុញ្ញថ្មី គឺជា រដ្ឋប្រហារបែបស៊ីវិល ដូចនៅ ភូមារដែរ ដែល ពួកយោធាទាមទារឲ្យប្រកាសរដ្ឋធម្មនុញថ្មី ស្តីពី កូតាសម្លេងឆ្នោត សម្រាប់ កងទ័ព ដោយសារ កងទ័ព មិនមានពេលវេលាគ្រប់គ្រាន់សម្រាប់ការឃោសនាបោះឆ្នោត ដូចជាស៊ីវិល។ ប្រទេស ថៃ មានចែង ក្នុងរដ្ឋធម្មនុញ្ញស្តីពី កូតាសម្រាប់កងទ័ព និង ព្រះបរមរាជវាំង្គ សម្រាប់ដំណែងក្នុង រដ្ឋបាលដែនដី ។ ដូចគ្នានេះតែ ការប្រកាសអំពី រដ្ឋធម្មនុញ្ញថ្មី ប្រាកដជា ចែងអំពី កូតា សម្លេងឆ្នោតកងទ័ព និង  និកាយសាសនារបស់ រដ្ឋ ដែលជា សេរីភាពនៃការផ្លាស់ប្តូរ ។ 
  21. ស៊ូដង់៖ កង ទ័ពប៉ារ៉ា បាញ់ទៅលើ ក្បូនរថយន្តស្ថានទូតអាមេរិក នាំឲ្យអាមេរិក និង រុស្សី អំពាវនាវឲ្យមានបទឈប់បាញ់ជាបន្ទាន់។ កងទ័ព ប៉ារ៉ា ប្រៀបដូចជា ទាហានស៊ីឈ្នូល Wagner នៅ អ៊ុយក្រែនដែរ។ កងទ័ព បារ៉ា មិនមែនជា ជាកងទ័ពជាតិឡើយ តែចំនួនច្រើន អាចថា ១២ ម៉ឺននាក់ ស្មើរជាមួយ កងទ័ពរដ្ឋាភិបាលស៊ូដង់ខាងជើង។ កងទ័ព បារ៉ា កាន់ និកាយ ស៊ុននី ដែល រុស្សីគាំទ្រ ចំណែក កងទ័់ ត្ពជាតិ កាន់និកាយ ស៊ីអ៊ីត កាំទ្រដោយ អាមេរិក។ ប្រទេស ស៊ូដង់ ប្រកាសយក និកាយ Shia ជានិកាយរបស់ រដ្ឋ ដូច្នេះ បានជា មិនអាចទទួលយក ទ័ព ប៉ារ៉ា ដែលមាន និកាយផ្សេង។ ស៊ូដង ត្រូវបាន បរទេស មាន អាមេរិក អឺរ៉ុប បង្ខំឲ្យ ផ្លាស់ប្តូរ មេដឹកនាំពី យោធា ទៅជា ស៊ីវិល គឺបោះឆ្នោតជាតិ ពេលនោះ យោធានឹងអស់អំណាច អស់ការងារធ្វើ ដូច្នេះ បានជាមានជំលោះ រវាង ក្រុម រុស្សី និង ក្រុម អាមេរិក ។
2023/04/17 12:08:19 pm     កងទ័ពស៊ូដង់ វាយលុកលើមូលដ្ឋានយោធាប៉ារ៉ា ដោយការវាយប្រហារតាមអាកាសក្នុងការតស៊ូដណ្តើមអំណាចគ្នា បន្ទាប់ពីការប្រយុទ្ធគ្នាដ៏តានតឹងមួយថ្ងៃ កងទ័ពរបស់ប្រទេសស៊ូដង់ទំនងរុលចូលទៅមុខ កាលពី​ថ្ងៃអាទិត្យទី១៦ ខែមេសា ប្រឆាំងការតស៊ូដណ្តើមអំណាចគ្នាជាមួយកងកម្លាំង​ទាហានប៉ារ៉ា​ជាគូប្រជែង ដោយបានបំផ្ទុះមូលដ្ឋានរបស់ពួកគេក្នុងការវាយប្រហារតាមអាកាស។

យោងតាមសហជីពគ្រូពេទ្យ បានឲ្យដឹងថា ជនស៊ីវិលជិត ១០០នាក់បានស្លាប់ និងអ្នករងរបួស ១១០០នាក់ នៅក្នុងការប៉ះទង្គិចគ្នា ក្នុងនោះមានបុគ្គលិកអង្គការសហប្រជាជាតិ៣នាក់ផងដែរ។ អគ្គិភ័យ និងផ្សែងខ្មៅអាចត្រូវបានគេមើលឃើញពាសពេញផ្ទៃអាកាសនៅទីក្រុង Khartoum ។ រូបភាពពីផ្កាយរណប បានបង្ហាញយន្តហោះកំពុងឆេះនៅអាកាសយានដ្ឋានអន្តរជាតិ ទីក្រុង Khartoum ព្រមទាំងអគ្គិភ័យនៅក្បែរមន្ទីរពេទ្យមួយកន្លែង។

ផែនទី ប្រទេស Djibouti សហរដ្ឋអាមេរិក បញ្ជូនទ៏ពបន្ថែម ទៅកាន់ប្រទេស Djibouti ដើម្បីជំលៀសប្រជាជនអាមេរិក ចេញពី ប្រទេស ស៊ូដង់ខាងជើង ដែលប្រទេស Djibouti គ៍ជា មូលដ្ឋានជើងទឹក កងទ័ព ចិន ផងដែរ  តែកងទ័ព ចិន អាមេរិក បានសហការណ៍គ្នា ក្នុងពេលកន្លងមក 




ភាគីទាំងពីរបានព្រមព្រៀងលើការផ្អាកមនុស្សធម៌រយៈពេលបីម៉ោង ​ជាកិច្ចព្រមព្រៀងដែល​ស្នើឡើង​ដោយអង្គការសហប្រជាជាតិ។​ ខណៈការបាញ់ប្រហារបានធូរស្រាល សាក្សីរបស់​សារព័ត៌មាន រ៉យទ័រម្នាក់បាននិយាយថា ការទម្លាក់គ្រាប់បែកយ៉ាងខ្លាំងបានកើតឡើងភ្លាមៗ​ក្រោយមក។ អតីតនាយករដ្ឋមន្ត្រីស៊ូដង់ លោក Abdalla Hamdok បានអំពាវនាវឱ្យមានបទ​ឈប់បាញ់​បន្ទាន់ ដែលអនុញ្ញាតឱ្យមានច្រករបៀងមនុស្សធម៌។

សហជីពក្រុមគ្រូពេទ្យ បាន​និយាយថា វាពិបាកសម្រាប់គ្រូពេទ្យ និងអ្នកជំងឺក្នុងការទៅដល់និងមកពីមន្ទីរពេទ្យ។ អំពើហឹង្សាដែលបានចាប់ផ្តើមកាលពីថ្ងៃសៅរ៍ ត្រូវបានបង្កឡើងដោយភាពមិនចុះសម្រុងគ្នាជុំវិញ​ការធ្វើ​សមាហរណ៍កម្មកងកម្លាំងគាំទ្ររហ័ស(RSF) ទៅក្នុងយោធាដែលជាផ្នែក​នៃការ​សម័យ​អន្តរកាល​ទៅកាន់ការគ្រប់គ្រងបែបស៊ីវិល។ វាគឺជាការផ្ទុះឡើងលើកដំបូងចាប់តាំងពីឆ្នាំ ២០១៩មក នៅពេលដែលក្រុមទាំងពីរបានរួមកម្លាំងដើម្បីបណ្តេញអ្នកកាន់អំណាចផ្តាច់ការអ៊ីស្លាមនិយមជើងចាស់ លោក Omar al-Bashir។

សហរដ្ឋអាមេរិក ចិន រុស្ស៊ី អេហ្ស៊ីប អារ៉ាប៊ីសាអូឌីត ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ សហភាពអឺរ៉ុប និងសហភាពអាហ្វ្រិក ​បានអំពាវនាវឱ្យបញ្ចប់អរិភាពឲ្យបានឆាប់រហ័ស។ ពួកគេនិយាយថា ការប្រយុទ្ធគ្នា​ គំរាមកំហែង​ដល់អស្ថិរភាពកាន់តែធ្ងន់ធ្ងរនៅក្នុងតំបន់ដែល​មានការប្រែប្រួលខ្លាំងជាងមុន៕ 

ផែនទី សាសនា
 ផែនទី ជំលោះ ប្រភពទឹកទន្លេ នីល

ផែនទី កងទ័ព ស៊ុននី និង ស៊ីអាត SUNNI # SHIA


ផែនទី ស៊ូដង់ជើង ត្បូង មូលដ្ឋានទ័ពជើងទឹក អាមេរិក និង រុស្សី

ផែនទី កងទ័ព និង និកាយសាសនា


ដផែនទី ជំលោះទឹកទន្លេនីល និង វិបត្តិនយោបាយ និកាយសាសនានៅ ស៊ូដង



ភូមិសាស្រ្តនយោបាយ អាហ្វ្រិក Africa








ភូមិសាស្រ្តនយោបាយ អាហ្វ្រិក Africa ជាមួយ ប្រទេសនាំ អង្គរចេញ នាំអង្ករចូល


ភូមិសាស្រ្តនយោបាយ អាហ្វ្រិក Africa ជាមួយ ការនាំស្រូវសាឡី ចេញ ចូល

ភូមិសាស្រ្តនយោបាយ អាហ្វ្រិក Africa ផែនទី នាំចេញ ស្រូវសាលី

ភូមិសាស្រ្តនយោបាយ អាហ្វ្រិក Africa តំបន់សសហគមន៍នៃរដ្ឋ CEN-SAD









ភូមិសាស្រ្តនយោបាយ អាហ្វ្រិក Africa


ភូមិសាស្រ្តនយោបាយ អាហ្វ្រិក Africa រដ្ឋប្រហារយោធានៅ នីហ្សេ ប្រឆាំង វត្តមានកងទ័ពបារាំង 
មូលហេតុរដ្ឋប្រហារយោធានៅ Niger : ប្រទេស នីហ្សេ Niger មានប្រជាជន ២៧ លាននាក់ ប្រើប្រាស់ភាសាបារាំង ចំណែក Nigeria ប្រជាជន​២២៤ លាននាក់ ប្រើប្រាស់​ភាសាអគ្លេស ឬ អាមេរិកកាំង។ នីហ្សេ ជារបបដឹកនាំក្រោមអាណានិគមបារាំង ចំណែក នីហ្សេរីយ៉ា ជារបបដឹកនាំក្រោមអាណានិគមអាមេរិកកាំង ដែលមានការរីកចម្រើនខ្លាំងជាង នីហ្សេ។ នីហ្សេ ជាប្រទេសសំបូររែ សម្រាប់ធ្វើ នុយក្លេអ៊ែរ រ៉ែមាស ពេជ្រ ប្រេង តែក្រីក្របំផុត ព្រោះបារាំង គ្របគ្រង។ ដោយឃើញចំណុចនេះ ប្រទេស នីហ្សេ កងទ័ពនីហ្សេ បះបោរធ្វើរដ្ឋប្រហារយោធា ទលាក់ របប បារាំង Anti- Franciase . បើទោះបី រដ្ឋប្រហារជោគជ័យ តែ អាមេរិក ជាប់ដៃធ្វើសង្រ្គាមនៅ អ៊ុយក្រែន មិនអាចចល័តទ័ពចូលជំនួស បារាំង ដូច្នេះ រុស្សី បញ្ជូន Wagner ចូលគ្រប់គ្រងសភាពការណ៍ ៕


ភូមិសាស្រ្តនយោបាយ អាហ្វ្រិក Africa ប្រជាជន នៃបណ្តាប្រទេសសមាជិក ពាណិជ្ជកម្ម អាហ្រ្វិកខាងលិច

ភូមិសាស្រ្តនយោបាយ អាហ្វ្រិក Africa ផែនទី សាសនា

ភូមិសាស្រ្តនយោបាយ អាហ្វ្រិក Africa ផែនទី ប្រជាជន សកលលោក


ភូមិសាស្រ្តនយោបាយ ទីតាំង ឈ្មោះ ប្រទេស អាហ្វ្រិក Africa 


ភូមិសាស្រ្តនយោបាយ ទីតាំង សមរភូមិ ទីតាំងទ័ព UN និង ការដកថយនៃទ័ព UN ចំនួន ១៣ ០០០ នាក់ចេញពី ភាគខាងជើង ប្រទេស ម៉ាលី តុលា ២០២៣ 



  1. CNC TV កងទ័ពមួកខៀវ ៥៣នាក់ បានធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជា ក្រោយបញ្ចប់បេសកកម្មមនុស្សធម៌ ក្រោមឆត្រ UN នៅម៉ាលី ភ្នំពេញ៖ កងអនុសេនាធំវិស្វកម្មព្រលានយន្តហោះលេខ៧២៩ ចំនួន៥៣នាក់ បានធ្វើមាតុភូមិននិវត្តន៍មកដល់ប្រទេសកម្ពុជាវិញហើយ នៅថ្ងៃទ២៧ ខែតុលា ឆ្នាំ២០២៣​បន្ទាប់ពីសម្រេចបានជោគជ័យ ក្នុងដំណើរបំពេញ បេសកកម្មមនុស្សធម៌ ក្រោមឆត្រអង្គការសហប្រជាជាតិ (UN) នៅសាធារណរដ្ឋម៉ាលី 
  2. នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកនៃមជ្ឈមណ្ឌលជាតិសម្រាប់កងកម្លាំងរក្សាសន្តិភាព និងបោសសម្អាតមីន និងគ្រាប់មិនទាន់ផ្ទុះ បានរៀបរាប់ពីដំណើរសាច់រឿងរបស់ទាហានមួកខៀវកម្ពុជា​ថា បេសកកម្មរក្សាសន្តិភាព នៅក្នុងប្រទេសម៉ាលី (ហៅកាត់ MINUSMA) ត្រូវបានបង្កើតឡើងដោយក្រុមប្រឹក្សាសន្តិសុខ អ.ស.ប តាមសេចក្តីសម្រេចលេខ២១០០ ចុះថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៣ ដើម្បីគាំទ្រដំណើរការនយោបាយ និងអនុវត្តរាល់ភារកិច្ចពាក់ព័ន្ធនឹងសន្តិសុខនៅក្នុងប្រទេសម៉ាលី។ បេសកកម្មនេះ​ ត្រូវបានបង្កើតឡើងតាមការស្នើសុំផ្ដល់ការគាំទ្រដល់អាជ្ញាធរបណ្តោះអាសន្ន ដើម្បីស្ថិរភាពក្នុងប្រទេស និងការអនុវត្តផែនទីតម្រង់ទិសអន្តរកាលបេសកកម្ម MINUSMA មានការចូលរួមពីប្រទេសបរិច្ចាគកងកម្លាំងទាំងយោធា នគរបាល និងស៊ីវិលសរុបចំនួន ១៥,៧៧៩នាក់ មកពី៥៦ប្រទេស។
  3. នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានបញ្ជាក់ថា ដោយផ្អែកលើស្នាដៃដែលកម្ពុជា ទទួលបាននៅក្នុងតំបន់ អ.ស.ប បានផ្តល់ទំនុកចិត្តស្នើសុំឱ្យកម្ពុជាបញ្ជូនមួយកងអនុសេនាធំវិស្វកម្ម ព្រលានយន្តហោះ និងមួយកងអនុសេនាធំកម្ទេចគ្រឿងផ្ទុះ ដើម្បីចូលរួមគាំទ្រដល់ដំណើរការសន្តិភាព ក្នុងប្រទេសម៉ាលី។ បេសកកម្មកន្លងមកកងយោធពលខេមរភូមិន្ទ បានបើកទំព័រប្រវត្តិសាស្ត្រថ្មីបន្ថែមទៀតលើផ្នែករក្សាសន្តិភាព អ.ស.ប តាម រយៈការបោះជំហានចូលទៅក្នុងទឹកដីប្រទេសម៉ាលី កាលពីខែកុម្ភៈ ឆ្នាំ២០១៤ និងបានបោះទីតាំងឈរជើងនៅចំនួន​ ៣តំបន់ធំៗ គឺ KIDAL, TESSALIT និង GAO។ ក្នុងបេសកកម្មនេះ គិតតាំងពីឆ្នាំ២០១៤ រហូតមកដល់បច្ចុប្បន្ន កម្ពុជាបានបញ្ចូនកងកម្លាំងសរុបចំនួន ២,៧២៥នាក់ ក្នុងនោះមាននារីចំនួន ១៩៣នាក់។
  4. សូមបញ្ជាក់ថា រយៈពេល១៧ឆ្នាំមកនេះ កម្ពុជាបានបញ្ជូនកងកម្លាំងនៃកងយោធពលខេមរភូមិន្ទ សរុបចំនួន ៩២០៥នាក់ ក្នុងនោះនារីចំនួន​ ៧២៦នាក់ ទៅកាន់បេសកកម្មចំនួន១២​ ក្នុងប្រទេសចំនួន១០ មានដូចជា​ សាធារណរដ្ឋស៊ូដង់, ស៊ូដង់ខាងត្បូង, ឆាដ, អាហ្វ្រិកកណ្តាល, លីបង់, សាយប្រឺស, ស៊ីរី, ម៉ាលី, យេមេន និងកុងហ្គោ លើជំនាញសំខាន់ៗ ដូចជាបោសសំអាតមីន, កម្ទេចគ្រឿងផ្ទុះ, ប្រឆាំង-បន្សាបគ្រឿងផ្ទុះកែច្នៃ, កងរាជអាវុធហត្ថ, វិស្វកម្មពហុ ជំនាញ, នាយទាហានសេនាធិការ និងសង្កេតការណ៍យោធា៕
 
ភូមិសាស្រ្តនយោបាយ ទីតាំង ឈ្មោះ ប្រទេស អាហ្វ្រិក Africa 

    No comments:

    Post a Comment