ប្រវត្តិកងយោធពលខេមរភូមិន្ទ
- https://www.govinfo.gov/content/pkg/GOVPUB-D114-PURL-gpo52889/pdf/GOVPUB-D114-PURL-gpo52889.pdf
- សមយុទ្ធនាគមាសលើកទី ១ ឆ្នាំ ២០១៦
- សមយុទ្ធនាគមាសលើកទី ២ ឆ្នាំ ២០១៨
- សមយុទ្ធនាគមាសលើកទី ៣ ឆ្នាំ ២០១៩
- សមយុទ្ធនាគមាសលើកទី ៤ ឆ្នាំ ២០២០
- សមយុទ្ធនាគមាសលើកទី ៥ ឆ្នាំ ២០២៣
- សមយុទ្ធនាគមាសលើកទី ៦ ឆ្នាំ ២០២៤
- ឆ្នាំ ៥៧០ កំណើតសាសនា មហាម័ត ៖មហាម័ត ជាសាស្ត្រាចារ្យរបស់ជនជាតិអារ៉ាប់ កើតនៅស្រុកម៉ិកកា រវាង ព.ស. ១១១៣ និង គ.ស. ៥៧០ ជាពូជវង្សត្រកូលរបស់ហស្ជេម ដែលជាវង្សមានឈ្មោះល្បីល្បាញទូទៅក្នុងពួកកូរេឥច្ចកំព្រាតាំងពីតូច ជីតាយកទៅចិញ្ចឹម តតមកទៀតក្រោយអត់អំពីជីតាទោ លោកបានទៅនៅអាស្រ័យនឹងឪពុកមាឈ្មោះអាប៊ូតាលេប។តាមជំនឿរបស់អ្នកកាន់សាសនាអ៊ីស្លាម នៅឆ្នាំ៦១០ មហាម៉េដ ដែលមានវ័យ ៤០ឆ្នាំ បានទទួលនូវសេចក្តីបង្រៀនពីព្រះជាម្ចាស់ នៅក្នុងល្អាងភ្នំមួយ ក្បែរទីក្រុងម៉ិកកា។ មហាម័ត បានយកសេចក្តីបង្រៀនអស់ទាំងនោះទៅបង្រៀនបន្តដល់បណ្តាជនផ្សេងទៀតដោយប្រកាសជាសាសនាថ្មីមួយគឺ"អ៊ីស្លាមសាសនា"។ 570–632: The life of Prophet Muhammad of Islam.
- ឆ្នាំ ៥៧០ មហាម៉េដកើតនៅអំឡុងឆ្នាំ៥៧០ គ.ស នៅទីក្រុងម៉ិកកា (Mecca) ក្នុងឧបទ្វីបអារ៉ាប់ (ប្រទេសអារ៉ាប៊ីសាអ៊ូឌីតបច្ចុប្បន្ន)។ នៅក្នុងអំឡុងពេលនោះ ទីក្រុងម៉ិកកា គឺជាក្រុងជំនួញដ៏សំខាន់មួយ ដែលជាចំណុចកណ្តាលភ្ជាប់ផ្លូវជំនួញ ពីអឺរ៉ុប រហូតដល់អាស៊ី។
- ឆ្នាំ ៧៦៥ មិនតែប៉ុណ្ណោះ ជាច្រើនលើកច្រើនគ្រា នគរចាម្ប៉ាត្រូវពួកជ្វា(ចោរសមុទ្រ) លើកទ័ពតាមទូកសំពៅ ចូលមកលុក លុយវាយប្រហារកាប់សំលាប់ ធ្វើបាបលួចប្លន់ ដុតបំផ្លិចបំផ្លាញជារឿយៗ ពី គ.ស. ៧៦៥ ទៅគ.ស.៧៧៧។
- ឆ្នាំ ៨០២ កម្ពុជាប្រកាសឯករាជ្យ ផ្តាច់ចេញពី អាណានិគមន៍ ចាម ជ្វា -ការប្រកាសឯករាជ្យនេះ ជាកំណើតកងទ័ពខ្មែរដំបូង នៅ តំបន់ ភ្នំគូលេន ឬ លឹង្គបុរី Lingapura -Jayavarman II declared independence from Srivijaya under the Sailendra, proclaiming himself the divine king of Kambuja.
- ឆ្នាំ ៨០៩ ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី២ ដោយមានស្ដេចចាមមួយអង្គឈ្មោះ ពោធិ ជាមេទ័ពធំ នគរចំប៉ាបានលើកពលសេនាយោធាយ៉ាងគគ្រឹកគគ្រេង ចូលមកវាយប្រហារនគរខ្មែរ តែកងទ័ពចាមត្រូវបរាជ័យ បាក់បែករត់ខ្ចាត់ខ្ចាយរលាយអស់ វិបត្ដិរវាងខ្មែរ និងចាម ក៏ចេះតែរីកធំឡើងជាលំដាប់ តាមកាលវេលា។
- ឆ្នាំ ៨៣៥ ព្រះបាទ ជ័យយវរ័ន្មទី ២ សុគត ហើយ ព្រះបុត្រាព្រះអង្គឡើងសោយរាជបន្ត ព្រះនាមថា ព្រះបាទ ជ័យវរន្ម័ទី ៣ Jayavarman II died. His son Jayavarman III succeeded him.
- ឆ្នាំ ៨៨៧ ព្រះបាទ ជ័យវរន្ម័ទី ៣ សុគត ដែលគ្រានោះ ជីដូនមួយទ្រង់ ឡើងសោយរាជ ព្រះនាម ឥន្រ្ទវរ័ន្មទី ១ Jayavarman III died. He was succeeded by his cousin Indravarman I.
- ឆ្នាំ ៨៩០ Indravarman died. His son Yasovarman succeeded him.
- ឆ្នាំ ៩៤៥ - ៩៤៦ វិវាទខ្មែ-ចាម មានកំរិតយ៉ាងខ្ពស់ខ្លាំងក្លា ផ្ទុះជាសង្រ្គាម កងទ័ពខ្មែរ ក្រោមការដឹកនាំរបស់ព្រះមហាក្សត្រខ្មែរ ព្រះបាទរាជឥន្រ្ទវរ្ម័ន បានវាយរុញច្រានកំចាត់កងទ័ពចាម វាយប្រយុទ្ធចូលលុកសំរុកដល់ នគរចំប៉ា ហើយដណ្ដើមយកបានរាជធានី កាវធារ៉ា សិលាចារឹកចាម បានចាររៀបរាប់អំពីសង្រ្គាមនេះ ដោយបញ្ជាក់ថា កងទ័ពខ្មែរបានលួចយករូបបដិមា ព្រះនាងភគវត្តី ដែលធ្វើអំពីមាស។
- ឆ្នាំ ៩៦៨ ព្រះបាទ ជ័យវរ័ន្មទី ៥ ឡើងសោយរាជសម្បត្តិ នៅ ប្រទេសកម្ពុជា ដែល ក្រោយមកដូរជា ចក្រភពខ្មែរ Jayavarman V succeeded Rajendravarman II as ruler of Kambuja, now the Khmer Empire.
- ឆ្នាំ ១០០១ ព្រះបាទ ជ័យវរ័ន្មទី ៥ សុគត Jayavarman V died. He was succeeded by Udayadityavarman I.
- ឆ្នាំ ១០០២ មានសង្រ្គាមស៊ីវិល ដណ្តើមរាជបង្ល័ល The king died. A civil war ensued between Jayaviravarman and Suryavarman I, both of whom claimed the throne.
- ឆ្នាំ ១០១០ Suryavarman became the uncontested king of the Khmer Empire.
- ឆ្នាំ ១០១៥ ចំណែកខាងអាណ្ណាមវិញ ដែលកងទ័ពចាមតែងតែលួចវាយឆ្មក់តាមមាត់សមុទ្រ ឬដណ្តើមយកខេត្តភាគខាងត្បូងជាញឹកញយនោះ បានវាយនគរចាម្ប៉ា និងដុតកំទេចរាជធានីខ្ទេចខ្ទីនៅឆ្នាំ ១០១៥ ព្រមទាំងចាប់មហាក្សត្រីយ៍ និងស្រីស្នំក្រមការយកទៅជាមួយផង។ អាណ្ណាមបានវាយនគរចាម្ប៉ាម្តងទៀតនៅឆ្នាំ ១០៦១ ព្រមទាំងចាប់បានព្រះរាជាចាម្ប៉ាជាឈ្លើយសឹក ហើយទាល់តែចាម្ប៉ាយល់ព្រមប្រគល់អោយអាណាខេត្តភាគខាងជើងចំនួនបី ជាថ្នូរ ទើបអាណ្ណាមយល់ព្រមដោះលែងព្រះរាជាមកវិញ។ បន្ទាប់មកទៀត នគរចាម្ប៉ាបានចាញ់ដៃអាណ្ណាមម្តងទៀតនៅឆ្នាំ ១២៤១ ។
- ឆ្នាំ ១០៤៥ កងទ័ពចិនដែលត្រួតត្រានៅតុងកឹង ក៏ធ្លាប់បានវាយកំទេចចំប៉ាដាក់ជានគរចំនុះផង ដែរ។
- ឆ្នាំ គ.ស.១០៤៥ នេះដែរ កងទ័ពយួន បានយកជ័យជំនះលើទ័ពចាម ដណ្ដើមយកបានព្រះរាជធានីឥន្រ្ទបុរៈ ហើយលួចប្លន់យកអស់ភោគផលទ្រព្យសម្បត្ដិធនធានរបស់ចាម។
- ឆ្នាំ ១០៥០ Suryavarman died. He was succeeded by Udayadityavarman II, a descendant of Yasovarman's wife.
- ឆ្នាំ គ.ស.១០៦១ ទឹកដីខេត្ដបីរបស់ចាមត្រូវយួនកាត់យកមកបញ្ចូលធ្វើជាទឹកដីយួន។ គឺ ស្ថានភាពដូច្នេះហើយ ដែលនគរចំប៉ាត្រូវតែរកផ្លូវ រកទិសរុលបុកវាយវាតទឹកដីចុះមកក្រោម ឬខាងត្បូងសំដៅប្រទេសកម្ពុជា។ ដំបូង ការចុះតំរង់ចូលមកក្នុងទឹកដីខ្មែរ គ្មានលក្ខណជាការវាយប្រហារ ឬជាសង្រ្គាមទេ។ ពួកក្រុមចោរចាមទាំងនោះ ជួនត្រូវព្រះមហាក្សត្រខ្មែរ វាយប្រហារដេញសំលាប់កំទេចចោល ជួនត្រូវបានព្រះអង្គអនុញ្ញាត អោយរស់នៅលើទឹកដីខ្មែរ ដើម្បីបំរើនយោបាយ និងផលប្រយោជន៍ខ្មែរ។
- ឆ្នាំ ១០៦៦ Udayadityavarman died. Harshavarman III succeeded him.
- ឆ្នាំ ១១០៧ Jayavarman VI died. He was succeeded by Dharanindravarman I.
- ឆ្នាំ ១១១៣ Dharanidravarman died, possibly murdered by his great nephew Suryavarman II who succeeded him.
- ឆ្នាំ ១១១៣ ប្រាសាទបន្ទាយសម្រែ គឺជាប្រាសាទដ៏អស្ចារ្យមួយ ដែលស្ថិតនៅក្នុងតំបន់អង្គរនៃខេត្តសៀមរាប ប្រទេសកម្ពុជា។ វាជាប្រាសាទមួយដែលបានស្ដារឡើងវិញ ដោយបានយកលំនាំតាមរចនាប័ទ្ម របស់ប្រាសាទអង្គរវត្ត។ ប្រាសាទបន្ទាយសំរែស្ថិតនៅខាងកើតបារាយណ៍យសោធរតដាក]] (បារាយណ៍ខាងកើត) ហើយស្ថិតនៅចម្ងាយប្រហែល ២ គីឡូម៉ែត្រពីភូមិប្រដាក នៅខាងត្បូងផ្លូវពីប្រដាកទៅភ្នំបូក ។ មិនមានសិលាចារឹកថ្មណា ដែលត្រូវបានគេរកឃើញអំពីប្រាសាទនេះនៅឡើយទេ។ បើយោងទៅតាមការតុបតែងនិងរចនាប័ទ្មសិល្បៈរបស់ខ្លួន ការសាងសង់បន្ទាយ សម្រែ គឺប្រហែលជានៅចុងនៃសតវត្សទី 11 ក្នុងអំឡុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី២ (1113-1150) ហើយបានបញ្ចប់នៅក្នុងរជ្ជកាលនៃស្ដេចយសោវរ្ម័នទី២ (1150-1165) ផងដែរ។
- ឆ្នាំ ១១១៣ ប្រាសាទបន្ទាយសំរែ កសាងឡើងនៅពាក់កណ្តាលគ្រិស្តសតវត្សទី១២ ឧទិ្ទសដល់ព្រហ្មញ្ញសាសនានិកាយព្រះនារាយណ៍ ។ យើងសូមលើកយកពាក្យបន្ទាយសំរែនេះមកពន្យល់ បន្ទាយ គឺមានកំពែងព័ទ្ធជុំវិញ ចំណែក សំរែ ជាតិមនុស្សអ្នកព្រៃមួយពួកកើតនៅក្នុងកម្ពុជាដូច្នេះឈ្មោះដែលហៅថាបន្ទាយសំរែនេះគឺប្រហែលជាទាក់ទងទៅនឹងទីតាំងដែលមានកំពែងខ្ពស់ជុំវិញ ហើយដែលមានស្តេច និងអ្នកបម្រើដែលជាជនជាតិសំរែរស់នៅទីកន្លែងនេះ ។ ឈ្មោះបន្ទាយសំរែនេះគឺទាក់ទងនិងប្រវត្តិពិតដែលថានៅម្តុំភូមិ ប្រដាក ដែលកាលដើមឡើយ គឺមានជនជាតិសំរែរស់នៅពិតមែន ហើយសព្វថ្ងៃគេសង្ស័យថា ប្រជាជននៅប្រដាកនេះមានជីដូនជីតា ជាជនជាតិសំរែ ដែលគេយកមកឲ្យយាមប្រាសាទ ។ ជាពិសេស ពួកសំរែនៅភ្នំក្រវាញបាននិយាយថា មានបងប្អូននៅអង្គរហើយប្រហែលជាមានអ្វីមួយនៅបន្ទាយសំរែនេះ ។ ដូចច្នេះ ឈ្មោះនៃប្រាសាទសំររែនេះ គឺទាក់ទង់នឹងប្រវត្តិសាស្រ្តពិតដែលទាក់ទង់ទៅនិងរឿងព្រេង និងទាក់ទង់និងទីតាំងរូបរាងរបស់ប្រាសាទនេះ។
- ឆ្នាំ ១១១៣-១០៥០ -សង្រ្គាម ខ្មែរ-ចាម ក្នុងរជ្ជកាលព្រះបាទ សុរិយាវរ្ម័នទី២ ចូលមកដល់រជ្ជកាលព្រះបាទសុរិយាវរ្ម័នទី២ ដែលប្រទេសកម្ពុជាកំពុងជួបប្រទះសង្រ្គាមកាប់សំលាប់គ្នាឯង នគរចាម្ប៉ាបានបញ្ជូនកងទ័ពមករាតត្បាតលុកលុយ និងកាន់កាប់ត្រួតត្រាដែនដីខ្មែរនៅ ដីសន្ដរទន្លេមេកុង។ កងទ័ពចាម បានដុតបំផ្លាញផ្ទះសំបែង ភូមិស្ថានប្រជារាស្រ្ដខ្មែរជិះជាន់កាប់សំលាប់ លួចប្លន់ដឹកជញ្ជូនទ្រព្យសម្បត្ដិអ្នកស្រុក អ្នកភូមិខ្មែរ ដែលរស់នៅតាមឆ្នេរសមុទ្រ ទឹកដីកម្ពុជាក្រោម។ ពលរដ្ឋខ្មែរស្លូតត្រង់ជាច្រើនត្រូវចាមចាប់ចងកៀរកេណ្ឌជាឈ្លើយ យកទៅធ្វើទាសាទាសី។ ព្រះបាទសុរិយាវរ្ម័នទី២ កាលបើពង្រឹងអំណាច និង រៀបចំទឹកដីអោយមានឯកភាពរួចស្រេចហើយ ព្រះអង្គក៏ចាប់ផ្ដើមបើកការវាយប្រហារ ដេញកំចាត់ទ័ពចាមចេញពីនគរ។ ក្នុងគ.ស.១១២៣ ព្រះអង្គបានតាមដេញកងទ័ពចាមរហូតដល់ស្រុកយួន។ ដោយស្ដេចយួន លីកោងជិញ បានការពារអនុញ្ញាតអោយទ័ពចាម អាចជ្រកកោនរស់នៅលើទឹកដីរបស់ខ្លួន ព្រះបាទសុរិយាវរ្ម័នទី២ ក៏ប្រកាសធ្វើសង្គ្រាម នឹងនគរយួនព្រះអង្គបានលើកទ័ពចំនួន ២០,០០០នាក់ ធ្វើដំណើរចុះតាមដោយសំពៅទុកចំនួន ៧,០០០គ្រឿង ឆ្លងកាត់សមុទ្រទៅច្បាំងនឹងយួន។។
- ឆ្នាំ ១១១៧ ចលនាបេះបោរ នៅប្រទេស វៀតណាម និង ក្នុងតំបន់ ដើម្បីបង្កើតប្រទេសឡើងវិញ
- ឆ្នាំ ១១១៧ បុណ្យអុំទូក ត្រូវបានគេតំណាលថា ជាពិធីបុណ្យរំលឹកដល់ការដឹងគុណ ចំពោះកងទ័ពជើងទឹករបស់កម្ពុជា ដែលបានពលីជីវិតបូជាចំពោះទឹកដីក្នុងចម្បាំងខ្មែរ-ចាម នាស.វទី១២ ក្នុងរាជ ព្រះបាទ ជ័យវរ្ម័នទី៧ ក្នុងរវាងឆ្នាំ ១១៧៧ ដល់ឆ្នាំ ១១៨១ នៃគ.សករាជ ។ រីរៈភាពនៃកងទ័ពជើងទឹករបស់កម្ពុជានេះហើយ ដែលត្រូវបានគេជឿថា ព្រះបាទជ័យវរ្ម័នទី៧ បានប្រារព្ធពិធី ប្រណាំងទូកនេះឡើង ដែលមានកងទ័ពទូកជាច្រើនក្រាសក្រែល ចូលរួម នេះបើយោងតាមចម្លាក់នា ប្រាសាទបាយ័ន និង ប្រាសាទបន្ទាយឆ្មារ ដែលពណនាអំពីព្រឹត្តិការណ៍នៃចម្បាំងនេះ ។
- ឆ្នាំ ១១៣១ ដោយយល់ឃើញថា យួនជាសត្រូវមួយដ៏ធំ ដែលអាចនាំមកផលអាក្រក់គ្រប់បែបយ៉ាងដល់កម្ពុជា ព្រះអង្គក៏សំរេចចិត្ដលើកទ័ពទៅវាយកំទេចម្ដងទៀតអោយចប់។ ស្ដេចចាមឈ្មោះជ័យឥន្រ្ទវរ្ម័នទី៣ បានធ្វើសម្ព័ន្ធមិត្ដ នាំកងទ័ពរួមកំលាំង នឹងទ័ពខ្មែរទៅវាយប្រយុទ្ធធ្វើសឹកនឹងយួន ប៉ុន្ដែទ័ពខ្មែរ-ចាម ទាំងពីរមិនបានយក ជ័យជំនះឈ្នះទ័ពយួនទេ។
- ឆ្នាំ ១១៣២ An attempted invasion of Vietnam was defeated.
- ឆ្នាំ ១១៣៦ ដោយស្ថិតនៅចំពោះមុខភាពដ៏សែនអាសន្ន ស្ដេចចាមបានលួចដកខ្លួនរត់ចោលកងទ័ពខ្មែ ហើយទៅសុំចុះចូល ស្ដេចយួន ។ ជាថ្នូរដើម្បីយករួចខ្លួន និងសុំសេចក្ដីសុខ កុំអោយស្ដេច យួនខឹង ប្រកាន់ចាប់ទោសអូសដំណើរ ស្ដេចចាម ព្រះបាទជ័យឥន្រ្ទវរ្ម័នទី៣ បានដាក់នគរចំប៉ាចំនុះយួន ចំណែកព្រះបាទសុរិយាវរ្ម័នទី២ ព្រះអង្គត្រូវបង្ខំចិត្ដ ដកកងទ័ពពលរេហ៍ចេញពីស្រុកយួន។
- ឆ្នាំ ១១៤៩ នៅចំពោះមុខភាពមិនស្មោះត្រង់ គ្មានសេចក្ដីក្លាហានរបស់ស្ដេចនគរចំប៉ា ព្រះបាទសុរិយាវរ្ម័នទី២ តែងតែចិញ្ចឹមចិត្ដ សងសឹកកសាងកិត្ដិយសជានិច្ច។ ព្រះអង្គបានគិតយ៉ាងល្អិតល្អន់ថា ត្រូវតែធ្វើសង្គ្រាមមួយទៀត វាយកំទេចនគរចំប៉ាអោយបាក់ស្បាត ហើយយកមកដាក់បញ្ចូលជាទឹកដីខេត្ដខ័ណ្ឌខ្មែរ។ ក្នុង គ.ស១១៤៩ ព្រះមហាក្សត្រខ្មែរ ព្រះបាទសុរិយាវរ្ម័នទី២ បានលើកយកកងពលទាហានសេនាយ៉ាងច្រើន សំបើមអស្ចារ្យ ទៅវាយប្រហារនគរចំប៉ា។ កងទ័ពខ្មែរបានចេញប្រសាចទៅឡោមព័ទ្ធកងទ័ព បន្ទាយ និងទីក្រុងចាមគ្រប់ទិសទី។ ព្រះរាជាខ្មែរបានវាយកំទេចយកជ័យជំនះឈ្នះលើទ័ពចាម នៅត្រង់វាលសាក្លាង ។ ស្ដេចចាមត្រូវបាត់ខ្លួន (ឬអស់ព្រះជន្ម?) នៅលើសមរភូមិ។ ព្រះរាជធានីចាម វិជ័យ ត្រូវធ្លាក់ក្នុងកណ្ដាប់ដៃខ្មែរ។ កងទ័ពខ្មែរក៏បានដណ្ដើមកាន់កាប់ត្រួតត្រានគរចំប៉ាទាំងមូល។
- ឆ្នាំ ១១៤៥ សង្រ្គាម អាណាចក្រខ្មែរ និង អាណាចក្រចម្ប៉ា
- ឆ្នាំ ១១៤៧ ព្រះបាទសុរិយាវរ្ម័នទី២ បានតែងតាំងប្អូនថ្លៃព្រះអង្គ ឈ្មោះហរិទេវៈ ជាព្រះឧបរាជអោយសោយរាជនៅនគរចំប៉ា។
- ឆ្នាំ ១១៤៩ ដោយដឹងច្បាស់ថាកងទ័ពទាហានខ្មែរ នៅលើទឹកដីចាមមានចំនួនតិច កងទ័ពចាមនៅតាមខេត្ដខ័ណ្ឌនានាបាននាំគ្នារួមកំលាំង ងើបឡើងប្រឆាំងនឹងរដ្ឋអំណាចខ្មែរ ស្ដេចខ្មែរព្រះ ឧបរាជហរិទេវៈត្រូវចាមធ្វើឃាត នគរចំប៉ាក៏បានរួចផុតពីការត្រួតត្រារបស់ខ្មែរ កាលបើបានជ័យជំនះនេះហើយកងទ័ពបះបោរចាម ក៏បានស្រុះស្រួលមូលមតិយល់ព្រមជ្រើសរើសតែងតាំងស្ដេចចាមឈ្មោះ ជ័យហរិវ្មរ័នទី១ ជាព្រះមហាក្សត្រ។ គឺនៅក្នុងកាលៈទេសៈដែលកើតព្រឹត្ដិការណ៍នេះ ដែលព្រះបាទសុរិយាវរ្ម័នទី២ ព្រះអង្គបា នចូលទីវង្គត។
- ឆ្នាំ ១១៥០ Suryavarman II died, possibly in a military campaign against the Cham of Central Vietnam. Dharanindravarman II succeeded him.
- ឆ្នាំ ១១៥០ - ១១៦០ ព្រះបាទធរនិន្រ្ទវរ្ម័នទី២ ព្រះបាទធរនិន្រ្ទវរ្ម័នទី២ ដែលជាបងប្អូនជីដូនមួយបង្កើត នឹងព្រះបាទសុរិយាវរ្ម័នទី២ ត្រូវបានតែងតាំងជាព្រះមហាក្សត្រខ្មែរ ក្នុង គ.ស.១១៥០។ ព្រះអង្គអនុវត្ដនយោបាយបន្ដសង្រ្គាមនឹងនគរចំប៉ាដដែល កងទ័ពទាហានខ្មែរ ដែលចេញទៅប្រយុទ្ធនឹងចាម ត្រូវស្ថិតនៅក្រោមបញ្ជា របស់ព្រះរាជបុត្រព្រះអង្គ ដែលថ្ងៃក្រោយក្លាយទៅជា ព្រះបាទជ័យវរ្ម័នទី៧ កាលនោះព្រះអង្គព្រះជន្មទើបបាន ២៥ វស្សា។
- ឆ្នាំ ១១៦០ ក្នុងពេលដែលព្រះអង្គកំពុងតែលើកទ័ពចូលប្រយុទ្ធ នៅមុខព្រះរាជធានីចាមវិជ័យ ព្រះអង្គបានទទួលដំណឹងយ៉ាង ចុកចាប់មកថា បិតាព្រះអង្គសុគត ហើយព្រះយសោវរ្ម័នទី២ បានឡើងគ្រងរាជសម្បត្ដិនគរកម្ពុជា គឺក្នុង គ.ស. ១១៦០ ព្រះអង្គនៅស្ងៀមស្ងាត់ មិនបញ្ចេញឥរិយាបថក្រេវក្រោធឡើយ។ ព្រះអង្គបែរជាគារពបូជា និងតាំងចិត្ដស្មោះត្រង់ភក្ដីចំពោះរាជាថ្មីជានិច្ច ព្រះអង្គនៅតែបន្ដការវាយប្រហារប្រយុទ្ធនឹងកងទ័ពចាមព្រះជ័យវរ្ម័ន បានវាយកំទេចបំផ្លាញខេត្ដខ័ណ្ឌចាមអស់ជាច្រើន។
- ឆ្នាំ ១១៦០ ព្រះបាទយសោវរ្ម័នទី២ គ.ស.១១៦០ - ១១៦៥ ព្រះមហាក្សត្រអង្គនេះ ក្នុងរាជព្រះអង្គ បានជួបប្រទះនូវវិបត្ដិផ្ទៃក្នុងជាច្រើន។ តាមរយៈសិលាចារឹក យើងដឹងថា មានមនុស្សមានក្រុមជាច្រើនបានប៉ុនប៉ងចង់ធ្វើឃាតព្រះអង្គ តែមិនបានសំរេច។ មនុស្ស ឬក្រុមដែលចង់ធ្វើគត់ព្រះអង្គ យើងមិនអាចស្គាល់ឈ្មោះទេ។ ពីព្រោះសិលាចារឹក ប្រាសាទបន្ទាយឆ្មារ បានត្រឹមតែបញ្ជាក់ថា មាន «ករតៈរហូ» ក្បត់ចង់មកយាយីលេបត្របាក់ សិលាចារឹកបានប្រៀបប្រដូចព្រឹត្ដិការណ៍ក្បត់ ទៅនឹងរាហូដែលកំពុងលេបព្រះចន្ទ។ ព្រះបាទយសោវរ្ម័នទី២ បានរួចរស់ជីវិត ដោយសារសេចក្ដីក្លាហាន និងប្រាជ្ញាភ្លឺថ្លាឈ្លាសវៃ របស់ព្រះស្រីឥន្រ្ទកុមារ ព្រះរាជបុត្រព្រះជ័យវរ្ម័ន ដែលជាមេទ័ពរក្សាព្រះអង្គ ព្រះស្រីឥន្រ្ទវរ្ម័នខ្លួនឯង បានរួចរស់ផុតមកពីសេចក្ដីស្លាប់ ដោយវីរភាពរបស់មេទ័ពពីរនាក់ អរជូន និងស្រីភរទេវបរៈ ដែលបានយកជីវិតទៅបូជារាំងបាំងការពារព្រះអង្គ។
- ឆ្នាំ ១១៦០ Dharanindravarman died. He was succeeded by Yasovarman II.
- ឆ្នាំ ១១៦៥ ព្រះយសោវរ្ម័នទី២ មិនបានគេចផុតរួចអំពីអំពើក្បត់ប៉ងធ្វើឃាតដូចលើកមុនទៀតឡើយ។ ព្រះអង្គត្រូវមន្រ្ដីជាន់ខ្ពស់ម្នាក់ឈ្មោះ ត្រីភុវ័នអាទិត្យវរ្ម័ន និងក្រុមបក្សពួកធ្វើរដ្ឋប្រហារសំលាប់ព្រះអង្គ។
- ឆ្នាំ ១១៦៥-១១៧៧ ព្រះបាទត្រីភុវ័នអាទិត្យវរ្ម័ន ព្រះបាទត្រីភុវន័អាទិត្យវរ្ម័ន ស្ដេចជ្រែករាជ្យ ដែលបានធ្វើគត់ព្រះបាទយសោវរ្ម័នទី២ បានប្រកាសតាំងខ្លួនជាព្រះមហាក្សត្រនៅមហានគរ។ ក្នុងកាលជាមួយគ្នានោះដែរ នៅនគរចំប៉ា ស្ដេចចាមដែលត្រឹមត្រូវតាមច្បាប់ ក៏ត្រូវគេធ្វើរដ្ឋប្រហារសំលាប់ដែរ។ ស្ដេចចាមថ្មីឈ្មោះ ជ័យឥន្រ្ទវរ្ម័នទី៤ ដើម្បីសុំសុខ ស្ដេចចំប៉ាអង្គនេះ បានសុំសេចក្ដីអនុញ្ញាតពីស្ដេចចិនជាមុនសិន មុននឹងទទួលអភិសេកជាព្រះមហាក្សត្រ។ ព្រះអង្គក៏បាននាំសួយសារអាករ ជាច្រើនយកទៅថ្វាយស្ដេចយួនដែរ។ ស្ដេចចាមព្រះជ័យឥន្រ្ទវរ្ម័នទី៤ មានរឹកពារច្រងេងច្រងាង ក្រអើតក្រទម កោងកាចសាហាវដូចក្រុងរាពណ៍ ដែលរៀបចំគ្រឿងអាវុធយុទ្ធភ័ណ្ឌដាក់ក្នុងរទេះ ចេញមកវាយប្រហារប្រទេសកម្ពុជា(កំនត់សិលាចារឹកខ្មែរ)។ កាលបើរៀបចំបានទទួលការគាំទ្រពីប្រទេសចិន និងយួនហើយ ស្ដេចចាមក៏លើកពលសេនាយ៉ាងសន្ធឹកអឹងកង ចូលមកវាយប្រហារលុកលុយបំផ្លិចបំផ្លាញ ប្រទេសកម្ពុជា។ គ្រានោះកងទ័ពខ្មែរនៅមានថ្វីដៃ អាចទប់ទល់ប្រយុទ្ធតតាំងនឹងសត្រូវ យ៉ាងអង់អាចក្លាហាន នៅតំបន់ដីកម្ពុជាក្រោម។ សង្គ្រាមខ្មែរចាមបានឆាបឆេះ ចាប់ពី គ.ស. ១១៦៨ ទៅ គ.ស. ១១៧៥។ តែទ័ពចំប៉ាមិនទាន់ដណ្ដើមយកជ័យជំនះបានទេ។
- ឆ្នាំ ១១៦៨ ស្ដេចចាមក៏សំរេចចិត្ដលើកទ័ពតាមផ្លូវទឹក ឡើងតាមទន្លេមេគង្គ ចូលមកដល់បឹងទន្លេសាបដើម្បីចូលវាយប្រហារខ្មែរ អោយដល់មហានគរ ដែលជាបេះដូងនគរខ្មែរតែម្ដង។ កងទ័ពជើងទឹកខ្មែរពុំមានលទ្ធភាពអាចទប់ទល់ នឹងខ្មាំងបានឡើយ ហើយត្រូវកងទ័ពចាមវាយកំទេចបំផ្លាញខូចខាតវិនាសអស់។ ដោយមិនបានប្រុងប្រៀបរៀបចំគ្រោងទុកជាមុន មហានគរត្រូវធ្លាក់ក្នុងកន្ដាប់ដៃស្ដេច និងកងទ័ពចាម។ ធនធានទ្រព្យសម្បត្ដិភោគផលខ្មែរទាំងប៉ុន្មាន ត្រូវចាមលួចប្លន់ដឹកជញ្ជូនយកអស់គ្មានសេសសល់។ ប្រាង្គប្រាសាទខ្មែរ ផ្ទះសំបែងភូមិស្ថាន ត្រូវចាមរុករានទន្រ្ទានទី ដុតបំផ្លាញគ្មានប្រណីដែរ។ ឯប្រជានុរាស្រ្ដ ក៏ត្រូវកងទ័ពចាមកាប់សំលាប់ ធ្វើទុក្ខបុកម្នេញ ចាប់ចង កៀរកេណ្ឌធ្វើជាឈ្លើយដែរ។
- ឆ្នាំ ១១៧៧ ដល់ ១១៨៧ អាណាចក្រខ្មែរ និង អាណាចក្រចម្ប៉ា
- ឆ្នាំ ១១៧៧ កងទ័ពចាម លើកចូលវាយលុក ក្រុង យសោធបុរ នៅ អង្គរវត្ត ដោយធ្វើគុត ព្រះរាជាខ្មែរ Cham invaders took control of Yasodharapura, the Khmer capital, and executed the king.
- ប្រទេសចម្ប៉ាដែលគេស្គាល់ថា ជារដ្ឋត្រឹមត្រូវគឺកើតឡើងនៅទស្សវត្សរ៍ទី២ នៃ គ.ស និងរីកចំរើន ដល់កំពូលនៅសតវត្សរ៍ទី ៩ ដែលនៅពេលនោះ ចម្ប៉ាគ្រប់គ្រងដែនដីពីតំបន់វ៉េ (ភាគកណ្ដាលខ្ពង់រាបអណ្ណាម) ដល់តំបន់ដីសណ្ដរទន្លេមេគង្គ នៅកូសាំងស៊ីន។ វិបុលភាពរបស់ចំប៉ាបានមកពី ពាណិជ្ជកម្ម ឈើក្រអូប និងទាសករ តាមសមុទ្រ និងប្រហែលជាការប្លន់ តាមសមុទ្រផងដែរ។ នៅសតវត្សរ៍ទី ១២ ចាម ចាប់ធ្វើសង្គ្រាមជាបន្ដបន្ទាប់ជាមួយអាណាចក្រខ្មែរដែលនៅខាងលិចខ្លួន។ នៅឆ្នាំ ១១៧៧ កងទ័ពចាម និងសម្ព័ន្ធមិត្តបានវាយលុកពីបឹងទន្លេសាប ហើយកាន់កាប់ទីក្រុងអង្គរ។
- ឆ្នាំ ១១៧៧ មហានគរត្រូវចាមវាយប្រហារបំផ្លិចបំផ្លាញ ដណ្ដើមយកបាននៅថ្ងៃ១៥កើត ខែចែត្រ គ.ស. ១១៧៧ ស្ដេចខ្មែរជ្រែករាជ ព្រះបាទត្រីភុវ័នអាទិត្យ បានស្នើសុំចរចាធ្វើសន្ដិភាព នឹងស្ដេចចាមដែរ តែស្ដេចនគរចំប៉ាមិនយល់ព្រម ហើយក៏បានធ្វើគត់ព្រះអង្គក្នុងគ្រានោះទៅ។ នគរចំប៉ាក៏បានចាប់ផ្ដើមកាន់កាប់ត្រួតត្រាប្រទេសកម្ពុជាពីថ្ងៃនោះមក
- ឆ្នាំ ១១៨១ ពួកគេត្រូវបានវាយអោយដកថយវិញដោយព្រះមហាក្សត្រខ្មែរ ព្រះបាទជ័យវរ្ម័នទី៧។ សាសនាដំបូងរបស់ចម្ប៉ា គឺ សាសនាហិណ្ឌូ ដែលទទួលឥទ្ធិពលពីឥណ្ឌា។ តែក្រោយមកដោយសារពាណិជ្ជករអារ៉ាប់តែងតែមកឈប់សំចតតាមឆ្នេរសមុទ្រចម្ប៉ាមុននឹងទៅប្រទេសចិន ជាហេតុធ្វើអោយឥទ្ធិពលសាសនាឥស្លាមសាយភាយចូលទៅក្នុងស្រទាប់ប្រជាជនចំប៉ា។ គេមិនដឹងច្បាស់ទេ ពី ការបរិច្ឆេទនៃការមកដល់នៃ សាសនាឥស្លាម នៅរវាងឆ្នាំ៨០០ ពេលដែលអាណាចក្រខ្មែរឆាប់ផ្ដើមរីកចំរើន និងពេលដែលវៀតណាម ចាប់ពង្វាតទឹកដីមកទិសខាងត្បូងរាជាណាចក្រចំប៉ាចាប់ផ្ដើមចុះទន់ខ្សោយ។
- ឆ្នាំ ១១៩០ ដល់ ១១៩១ អាណាចក្រខ្មែរ និង អាណាចក្រចម្ប៉ា ក្នុងរាជ ជ័យវរន្មនទី ៧ ដែលជា ហេតុផលនាំឲ្យមាន ពិធីបុណ្យអំុទូក គឺដើម្បីរំលឹក ជ័យជំនះកងទ័ពជើងទឹកកម្ពុជា លើ កងទ័ពចម្ប៉ា ។
- ឆ្នាំ ១២០០ The Muslim Mongol Khanate សាសនា មូស្លីម រីកសាយដល់ ម៉ុងហ្គោលី អ៊ីរ៉ង់ ទួរគី ចិន ( អាណាចក្រ អូតាម៉ង់ Ottaman)
- ឆ្នាំ ១២០៣ ព្រះបាទ ជ័យវរន័្មទី ៧ ជាស្តេចខ្មែរដំបូងបំផុត គោរពប្រតិបត្តិព្រះពុទ្ធសាសនា និងបាន កាត់ផ្តាច់ទឹកដី ចម្ប៉ាភាគខាងត្បូង ចូលជាទឹកដី ខ្មែរ។ Jayavarman VII forcibly annexed the south of Champa.
- ឆ្នាំ ១២១៩ ព្រះបាទ ជ័យវរន្ម័ទី ៧ សុគត និងការឡើងស្នងរាជសម្បត្តិ ដោយ ព្រះបាទ ឥន្រ្ទរវរន័្មទី ២ Jayavarman VII died. He was succeeded by Indravarman II.
- ឆ្នាំ ១២៣៨ កងទ័ព សៀម និង កងទ័ពថៃ ចងសម្ព័ន្ធ និង ប្រកាសឯករាជ្យ ចេញពី អាណាចក្រខ្មែរ ។ គឺជាឆ្នាំ នៃការបង្កើតកងទ័ព សៀម ។ Two Thai chieftains in the city of Sukhothai declared the establishment of the Sukhothai Kingdom and its independence from Angkorian dominion.
- ឆ្នាំ ១២៤៣ Indravarman II died. Jayavarman VIII succeeded him.
- ឆ្នាំ១២៨០ ស្តេចចាម្ប៉ា ជ័យសិង្ហវរ្ម័នទី២ បានធ្វើជាសុំចុះចូលចំណុះប្រទេសចិន ក្រោយពេលដឹងថា គូប៊ីឡៃខាន់ បានទំលាក់រាជវង្សសុង ពីរាជបល្ល័ង្គ និងដណ្តើមយកបានប្រទេសចិនទាំងមូលមកគ្រប់គ្រងរួចហើយ។ ស្តេច គូប៊ីឡៃខាន់ ក៏បានយល់ព្រមនឹងការសុំចុះចូលនេះ តែក្នុងលក្ខខណ្ឌដែលនគរចាម្ប៉ាទទួលស្គាល់អាណានិគម និងក្រុមប្រឹក្សាភិបាលមួយ បង្កើតឡើងដោយ គូប៊ីឡៃខាន់ ខ្លួនឯងផ្ទាល់។ ពួកចាម្ប៉ាបានទទួលយកអាណានិគមនេះ តែបន្ទាប់មក ពួកគេបានងើបបះបោរឡើងនៅឆ្នាំ ១២៨២ ដោយបានចាប់មន្រ្តីរបស់ព្រះចៅអធិរាជ គូប៊ីឡៃខាន់ ឃុំឃាំងទាំងអស់។ ពេលនោះព្រះចៅអធិរាជ បានបញ្ជូនកងទ័ពចិនមួយកងតាមសំពៅ មកឡើងនៅកំពង់ផែឆេនឈីង ហើយវាយដណ្តើមយកបានរាជធានីលីនយី ។ ព្រះរាជាចាម្ប៉ា និងព្រះរាជបុត្រព្រះនាម ប៉ូទី បានភៀសព្រះកាយទៅជ្រកកោនតាមព្រៃភ្នំ។ ពីជំរកលាក់ខ្លួននោះ សេ្តចចាម្ប៉ាបានចាប់ផ្តើមប្រមូលកងទ័ពជាថ្មី និងបានប្រកាសសុំចរចាជាមួយឧត្តមសេនីយ៍កងទ័ពចិន រួចហើយលួចវាយឆ្មក់ទៅលើកងទ័ពចិន រហូតដល់ទទួលបានជ័យជំនះ។ នៅពេលដែលខ្លួនចាប់ផ្តើមមានប្រៀបហើយ ស្តេចចាម្ប៉ាបានស្នើសុំទៅចិន អោយពិចារណាលើករណីខ្លួនឡើងវិញ តែចិនមិនព្រម ហើយចាប់ផ្តើមធ្វើសង្រ្គាមដើម្បីសងសឹក តែគូប៊ីឡៃខាន់ បានសុគតបាត់ទៅ ធ្វើអោយការសងសឹកនឹងនគរចាម្ប៉ាត្រូវបានបញ្ចប់ត្រឹមនេះ។
- ឆ្នាំ ១២៨៣ ការឈ្លានពាននៃ កងទ័ព ម៉ុងហ្គោល មកលើ អាណាចក្រ ចម្ប៉ា
- ឆ្នាំ ១២៨៣ Jayavarman VIII agreed to pay tribute to the Mongol Empire in lieu of suffering invasion.
- ឆ្នាំ ១២៩៥ Jayavarman VIII was allowed to abdicate after being deposed by his son-in-law Indravarman III (Srindravarman), the first king to make Theravada Buddhism the state religion.
- ឆ្នាំ ១៣០០ នគរចាម្ប៉ាបានចាប់វាយដណ្តើមយកអាណាខេត្តដែលខ្លួនបានប្រគល់អោយ អាណ្ណាមកាលពីឆ្នាំ ១០៦១ មកវិញ តែត្រូវអាណ្ណាមវាយបកអោយបរាជ័យ ហើយបង្ខំអោយប្រគល់ខេត្តអស់ចំនួន ២ ថែមទៀត ព្រមទាំងលើកបុត្រី ១អង្គ ថ្វាយស្តេចអាណ្ណាមទៀតផង។ រហូតដល់ឆ្នាំ ១៣១១ ទើបអាណ្ណាមបាននាំយកចាមម្នាក់ មកអោយសោយរាជ្យនៅនគរចាម្ប៉ា ជំនួសស្តេចដែលគេបានដកចេញពីរាជបល្ល័ង្គ។
- ឆ្នាំ ១៣៣៦ រឿងតាស្រក់ផ្អែម៖ តាចាយ ឬ តាជ័យ ខ្លះថាគាត់ជាជនជាតិសំរ៉ែ ខ្លះថាគាត់ជាជនជាតិ ចាម សោយរាជ្យឆ្នាំ ១៣៣៦ ដល់ ១៣៤០។រឿងតាត្រសក់ផ្អែម ត្រូវបានអ្នកស្រាវជ្រាវចាត់រឿងជាប្រវត្តិសាស្រ្ដមួយ ។ រឿងនេះមាន ការទាក់ទងយ៉ាងអាថ៌កំបាំងនៅឡើយទៅ នឹង ព្រឹត្តិការណ៍តំណវាជវង្ស "វរ្ម័ន" នៅសម័យអង្គរ។ ប៉ុន្ដែទោះជាយ៉ាងណា ក៏អ្នកស្រាវជ្រាវទាំងជនជាតិបារាំងទាំងជនជាតិខ្មែរ បាន ចាត់ទុកតាត្រសក់ផ្អែម ជាស្ដេចខ្មែរមួយអង្គដែល បានឡើងសោយរាជ្យ នៅក្នុងកំឡុងឆ្នាំ ១៣៣៦ ដល់ ១៣៤០ នៃ គ.ស. ។ អ្វីជាការយកចិត្តទុកដាក់ របស់អ្នកស្រាវជ្រាវនោះ គឺ៑ថារឿងតាត្រសក់ផ្អែមនេះមាន នៅក្នុងរឿងព្រេងប្រទេសភូមាផង ប្រទេសថៃផង ប្រទេសឡាវផង និងប្រទេសកម្ពុជាផង ។ ទាំងបួនប្រទេស តែងតែចាត់ទុករឿងនេះជារឿងព្រេងប្រចាំជាតិរៀងៗខ្លួន។បើនិយាយពីនៅ កម្ពុជាវិញ រឿងនេះ ត្រូវបានគេនិទានឡើងដោយមានការទាក់ទងទៅនឹងទីតាំង ស្ថាននាម និងព្រះមហាក្សត្រ។ បដិវត្តន៍បង្ហូរឈាមបានបញ្ចប់ពូជ វរ្ម័ន និងបានប្តូរសាសនា រឿងនិទានតាត្រសក់ផ្អែមនេះ បើទោះបីជាចំលងយកចេញពីរឿងនិទានភូមា ឬរឿងនិទានឥណ្ឌាដែលមានវ័យចំណាស់ជាង មកធ្វើជារឿងខ្មែរក៍ដោយ ក៍រឿងនេះមានបង្កប់នូវព្រឹត្តិការណ៍អាថ៌កំបាំងមួយនៅរវាងឆ្នាំ១៣២០ ឬ១៣២៥ ដែលមានព្រះរាជាមួយអង្គត្រូវបានគេលួចធ្វើឃាត។
- ឆ្នាំ ១៣៥១ កង័ពសៀម អាយុធ្យាឡោមព័ទ្ធអង្គរ ពេញ មួយឆ្នាំ និង ចូលគ្រប់គ្រងក្រុងអង្គរ។ អាណាចក្រខ្មែរទាំងមូលស្ថិតក្រោមការគ្រប់គ្រងនៃ អាយុធ្យា ។ The Siamese Ayutthaya Kingdom laid siege to Angkor for a year and a half, then invaded and conquered it, leaving an Ayutthayan prince to rule.
- ឆ្នាំ ១៣៥៧ កងទ័ពខ្មែរ វាយរំដោះបានក្រុង អង្គរពី សៀមឡើងវិញ King Suryavong led the Khmer army in retaking Angkor from the Siamese.
- ឆ្នាំ ១៣៦០ ដល់ ១៣៩០ យុទ្ធនាការ ពញ្ញាសួរគ៍ ដើម្បីបង្កើតប្រទេសឡើងវិញ
- ឆ្នាំ ១៣៧៧ កងទ័ពចាម្ប៉ាដែលដឹកនាំដោយស្តេច ចេបុងញ៉ា បានវាយប្រហារទៅលើទ័ពអាណ្ណាម រហូតដល់ជើងកំផែងចាបាន ជារាជធានីថ្មីរបស់អាណ្ណាម ដោយបានកាប់សំឡាប់ស្តេច ត្រាន់ឌឹកតុង និងក្រុមមន្ត្រីស្ទើរតែទាំងអស់។ ឆ្លៀតឳកាសដែលខ្លួនកំពុងមានប្រៀបនេះ កងទ័ពចាម្ប៉ាបានបន្តធ្វើការវាយលុយទៅលើតុងកឹងទៀត តែត្រូវបរាជ័យនៅកំពង់ផែដៃអាន និង ធានភូ ។ មួយឆ្នាំក្រោយមក គឺក្នុងឆ្នាំ ១៣៧៨ កងទ័ពអាណ្ណាម បានវាយដណ្តើមយករាជធានីចាបាន យកមកគ្រប់គ្រងវិញ ព្រមទាំងវាយបណ្តេញពួកចាមអោយខ្ទាតទៅដល់រាជធានីចាម្ប៉ា។
- ឆ្នាំ ១៣៨៣ ក្រោយពីរៀបចំប្រទេសសាជាថ្មីឡើងវិញហើយ កងទ័ពចាម្ប៉ាបានលើកទៅវាយយក ង៉េអាន និងថាញ់វ៉ា ដើម្បីជួយគាំទ្រពួកអ្នកស្រុកដែលភាគច្រើនជាចាមកំពុងបះបោរ ប្រឆាំងនឹងអាណ្ណាម តែត្រូវកងទ័ពអាណ្ណាមវាយអោយបរាជ័យទៀត ហើយសំពៅរបស់កងទ័ពចាម្ប៉ាត្រូវបានដុតបំផ្លាញខ្ទេចខ្ទីអស់។
- ឆ្នាំ ១៣៩០ ព្រះរាជាចាម្ប៉ា ព្រះបាទស្រីឥន្រ្ទៈ បានដឹកនាំកងទ័ពទៅធ្វើសង្រ្គាមបន្តទៀត ដោយនៅពេលនោះ បានទទួលជ័យជំនះទៅលើកងទ័ពអាណ្ណាម តែត្រូវបរាជ័យវិញនៅពេល ២ឆ្នាំក្រោយមក ហើយព្រះរាជាដែលមិនចេះនឿយហត់ក្នុងការធ្វើសង្រ្គាមអង្គនេះ បានត្រូវគ្រាប់កាំភ្លើងរបស់កងទ័ពអាណ្ណាម សុគតនៅលើសំពៅទៅ។ ចាប់ពីពេលនោះមក នគរចាម្ប៉ាត្រូវបានបាត់បង់ទាំងអ្នកដឹកនាំ ទាំងថាមពល។ ស្ថិតក្នុងសភាពគ្មានមេកោយនេះ មានឧត្តមសេនីយ៍ម្នាក់ឈ្មោះ លីខៃ បានដណ្តើមយកអំណាចនៅចាម្ប៉ា។ ចំណែកនៅឯអាណ្ណាមវិញ ក៏មានឧត្តមសេនីយ៍ម្នាក់ដណ្តើមយករាជសម្បត្តិដែរ។ ភាពច្របូកច្របល់បណ្តាលមកពីការជ្រែករាជ្យនេះ បានធ្វើអោយនគរទាំងពីរផ្អាកការធ្វើសង្រ្គាមនឹងគ្នាមួយរយៈដែរ។
- ឆ្នាំ ១៤០៣ សង្រ្គាមរវាងចាម្ប៉ា-អាណ្ណាម បានចាប់ផ្តើមឡើងវិញនៅឆ្នាំ ១៤០៣ ក្រោយមរណភាពរបស់ លីខៃ ក្រោមរជ្ជកាលព្រះរាជាដែលអាណ្ណាមហៅថា បាឌិចឡៃ (ចិនហៅថា ឆេនប៉ាធីឡៃ)។ ពេលនោះ គឺដល់ពេលពួកខាងអាណ្ណាម ជាអ្នកចេញវាយចាម្ប៉ា វិញម្តង។ កងទ័ពចាម្ប៉ាមិនអាចទប់ទល់នឹងកងទ័ពអាណ្ណាមបាន ក៏សុំចរចាសន្តិភាព តែត្រូវប្រគល់ដែនដីកូលុយ អោយទៅអាណ្ណាម ដែលអាណ្ណាមបានរៀបចំចេញជាខេត្តថាញ់វ៉ា (ក្វាងណាម) និងទឺងា (ក្វាងង៉ាយ)។
- ឆ្នាំ ១៤៣១ កងទ័ពថៃ ចូលឈ្លានពានអង្គរ កងទ័ពខ្មែរ ព្រះរាជាខ្មែរ ដករាជធានី ទៅតាំងនៅ ស្រីសន្ធរ ក្បែរក្រុង ភ្នំពេញ ។ Thai invade Angkor. The Khmer capital is relocated to Srei Santhor and next year to Phnom Penh.
- ឆ្នាំ ១៤៦០ តាមឯកសារប្រវត្តិសាស្រ្តចិន បានអោយដឹងតមកថា ស្តេចគ្វីដូ ត្រូវបានគេធ្វើគតដណ្តើមរាជ្យបន្តទៀត ដោយស្តេចមួយអង្គឈ្មោះ ម៉ូតូប៉ានឡាយវ៉េ (អាណ្ណាមហៅថា បានឡាត្រាធ្វៀត)។ តែស្តេចបានឡាត្រាធ្វៀត ដែលបានសុគតទៅនៅក្នុងឆ្នាំ ១៤៦០ នោះ មិនបានសោយរាជ្យទេ ព្រោះក្រោយពីបានធ្វើគតស្តេចគ្វីដូ រួចក៏បានដាក់រាជ្យថ្វាយទៅព្រះអនុជព្រះនាម បានឡាថាត្សួន (អាណ្ណាមហៅថា បានឡាត្រាលួន)។
- ឆ្នាំ ១៤៦០ ក្នុងសង្រ្គាមផ្តាច់ព្រ័ត្រនេះ ខាងអាណ្ណាមបានបញ្ចូនទ័ពថ្មើជើង ១៦ម៉ឺននាក់ និងទ័ពជើងទឹក ១ម៉ឺនសំពៅ ដែលមានទ័ពចំណុះមិនតិចជាង ១០ម៉ឺននាក់ឡើយ។ ស្តេចបានឡាត្រាលូន ភិតភ័យក៏ប្រកាសសុំចរចាសន្តិភាព។ អាណ្ណាមក៏យល់ព្រមចរចា តែមិនឯកភាពលើសំណើរបស់ចាម្ប៉ាទេ ហើយសង្រ្គាមក៏ផ្ទុះឡើង។ កងទ័ពអាណ្ណាម បានឡោមព័ទ្ធបន្ទាយធីណាយ ភ្លាម។ ថ្ងៃបន្ទាប់ រាជធានីចាម្ប៉ាត្រូវអាណ្ណាមដណ្តើមយកបាន រួចការដុតបំផ្លាញរាជធានី និងការសំឡាប់រង្គាលក៏ចាប់ផ្តើមឡើងៈ មនុស្ស ៤ម៉ឺននាក់ត្រូវបានសំឡាប់ និង ៣ម៉ឺននាក់ទៀតត្រូវបានចាប់ជាឈ្លើយនាំយកទៅកាន់តុងកឹង។ ព្រះរាជាចាម្ប៉ា ក៏ស្ថិតក្នុងចំណោមឈ្លើយសឹកនឹងគេដែរ តែមានការថែទាំល្អជាង ថ្វីបើមិនព្រមចុះចូល និងមានចរិតកាចសាហាវយ៉ាងណាក្តី។ បន្ទាប់មក ទ្រង់ក៏បានសុគតតាមផ្លូវនៅ ង៉េអាន ហើយស្តេចអាណ្ណាម បានបញ្ជាអោយកាត់ព្រះសិរ យកមកដោតមុខក្បួនសំពៅ ដែលនៅពីលើ មានបដាមួយសរសេរអក្សរដាក់ថា៖ “ក្បាលស្តេចត្រាលូន ប្រភពនៃទុក្ខសោករបស់នគរចាម្ប៉ា” ។
- នៅឆ្នាំ ១៤៧១ ចំប៉ាបានចាញ់សង្គ្រាមនឹងវៀតណាមយ៉ាងធ្ងន់ធ្ងរ ដែលនៅពេលនោះមនុស្សជាង ១សែន ២ម៉ឺន នាក់ត្រូវបានវៀតណាមសំលាប់ ហើយរាជាណាចក្រនេះបានរួមតូចមកត្រឹមកញ្ចិបដីនៅក្បែរញ៉ាត្រាងសព្វថ្ងៃ។
- ឆ្នាំ ១៤៧១ វីចាយាចាទីក្រុងចាម ត្រូវបានត្រួតត្រាដោយវៀតណាម។ ដូច្នេះវានៅមិនទាន់បញ្ចប់រាជាណាចក្រចម្ប៉ាទាំងស្រុងនោះទេ ដែលក្លាយជាសម្ព័ន្ធក្សត្របុរីជាជាងរដ្ឋបង្រួបបង្រួម។ យោងតាមអ្នកប្រាជ្ញាជនជាតិចាមម្នាក់ឈ្មោះ ផូ ដាម៉ា (Po Dharma) បានឲ្យដឹងថា រដ្ឋចាមដ៏ស្រស់បំព្រងមួយនៅតែមានឈ្មោះរបស់ខ្លួនក្នុងភាគខាង ត្បូងរហូតឆ្នាំ១៨៣៥។ស្របពេលនឹងការវាយវាតយកទឹកដីឆ្ពោះទៅភាគខាងត្បូងរបស់វៀតណាម ជនជាតិបាននាំរត់ភៀសខ្លួនទៅបរទេស ទៅកាន់កោះហៃណាន់ ឧបទ្វីបម៉ាឡេនិងកោះស៊ូម៉ាត្រា និងប្រទេសកម្ពុជា។
- ឆ្នាំ ១៤៧១ ជនភៀសខ្លួន ចាម រាប់ម៉ឺនសែននាក់ ភៀសសឹកចេញពី ចម្បារ ដោយសារ កងទ័ព យួន ចូលឈ្លានពាន Thousands of Cham settle in Cambodia as refugees from the fall of Vijaya (northern section of Champa) to the Vietnamese.
- ឆ្នាំ ១៤៧៤ ចលនាបេះបោរ នៅប្រទេស វៀតណាម និង ក្នុងតំបន់ ដើម្បីបង្កើតប្រទេសឡើងវិញ
- ឆ្នាំ ១៤៩៨ កងទ័ពព័រទុយហ្កាល់បានចូលឈ្លានពានរដ្ឋហ្គោអា (Goa) នៅប្រទេសឥណ្ឌា និងបានឆ្លងមហាសមុទ្របន្តមកដល់ទឹកដីអាស៉ីអាគ្នេយ៍។
- ឆ្នាំ ១៥០៥ រាជវាំង្គ កម្ពុជា ផ្លាស់ទៅទីក្រុង ឧត្តុង្គ The royal Khmer court moves to Oudong.
- ឆ្នាំ ១៥១១ ព័រទុយហ្កាល់បានចូលឈ្លានពានរដ្ឋម៉ាឡាកានៅប្រទេសម៉ាឡេស៉ីបច្ចុប្បន្ន ប្រជុំកោះមូលុក នៅប្រទេសឥណ្ឌូណេស៊ីបច្ចុប្បន្ន ហើយក៏បានបន្តធ្វើដំណើរកាត់តាមសមុទ្រចិនខាងត្បូង ឆ្ពោះទៅដល់ច្រាំងខាងត្បូងនៃមហាម៉េង (Ming dynasty 1368-1644) និងដណ្ដើមយកម៉ាកាវបាននៅគ្រិស្ដសករាជ ១៥៥៧។
- ឆ្នាំ ១៥១១ ទេសាភិបាលព័រទុយហ្កាល់ប្រចាំនៅឥណ្ឌាម្នាក់ឈ្មោះ អាហ្វូសូ ដឺ អាល់ប៊ូឃែរឃី (Afonso de Albuquerque) ក៏បានធ្វើដំណើរមកដល់ក្រុងម៉ាឡាកា និងលុកលុយចូលដាក់អាណានិគមលើអាណាចក្រនេះតែម្ដង។ ក្នុងពេលត្រួតត្រាលើអាណាចក្រម៉ាឡាកានោះ ព័រទុយហ្កាល់បានបន្តកាន់កាប់ទីប្រជុំកោះដទៃទៀតនៅជុំវិញតំបន់នោះ មានដូចជាកោះស៊ូម៉ាត្រា (Sumatra) កោះបរនេអូ (Borneo) កោះជ្វា (Java) ប្រជុំកោះមូលុក (Maluku) ជាដើម ដោយពួកគេបាននាំយកគ្រឿងទេសជាច្រើនទៅលក់នៅទ្វីបអឺរ៉ុប ខណៈចន្ទន៍ក្រស្នា ម្រេច ទឹកឃ្មុំ និងបណ្តាគ្រឿងទេសដទៃទៀត បានក្លាយជារបស់ដ៏មានតម្លៃថ្លៃដូចមាសយ៉ាងដូច្នេះដែរ។
- ឆ្នាំ ១៥២៥ រាជវាំង្គខ្មែរ រើសផ្លាស់ទៅតាំងនៅ គ្រុង លង្វែក The royal Khmer court moves to Longvek.
- ឆ្នាំ ១៥១២ ប្រវត្តិស្រីសឈរ (ស្រុកស្រីសន្ធរ)ខេត្តកំពង់ចាម នាង "ស" គឺជាកូនស្រីរបស់ "ព្រះពិជ័យនាគ" ជាមន្ត្រីធំក្នុងខេត្តបាសាន និងនាង "បាន" ជាពលព្រះស្រីរតនត្រ័យ (ពល គឺពួកជនពូជសូទ្រៈ ជាវណ្ណៈទី៤ ឬពលព្រះរតនត្រ័យ គឺពលដែលមានមុខងារជាអ្នកថែរក្សាវត្តអារាម)។ នាងស មានបងប្អូនបង្កើត ២នាក់ គឺនាងជាបងស្រី និងនាយ "កន"ជាប្អូនប្រុស។ ថ្ងៃមួយ ព្រះស្រីសុគន្ធបទ ស្ដេចយាងទៅថ្វាយបង្គំព្រះនៅវត្ត ស្ដេចទ្រង់បានទតឃើញស្រីម្នាក់ ស ឈរនៅលើខឿនព្រះវិហារនោះ ជាកូនព្រះពិជ័យនាគ និងមេបាន មានរូបរាងល្អប្រពៃ។ ស្ដេចទតម្ដងហើយម្ដងទៀត។ ខណៈនោះ ព្រះពិជ័យនាគ ស្គាល់ច្បាស់ព្រះរាជហឫទ័យ ទើបក្រោយមកក៏ចូលទៅ ក្រាបថ្វាយបង្គំព្រះបរមបពិត្រ ថ្វាយកូនស្រីនោះ ជាខ្ញុំបម្រើល្អងធូលីព្រះបាទតរៀងទៅ។ព្រះស្រីសុគន្ធបទ ទ្រង់ព្រះសោមនស្សណាស់ ក៏បានតែងតាំងនាង ស ជាអ្នកព្រះម្នាង កេសរបុប្ផា ព្រះស្នំឯក។ ដោយទ្រង់ព្រះមានចិន្តាថា នាងនេះ រូបក៏ល្អសមសួន ចរិតឫកពាឥរិយាក៏ថ្លៃថ្លាលើសពីស្រីទាំងពួង គួរគប្បីនឹងយកនាមនាងនេះ តាងនាមព្រះនគរ កុំឲ្យបាត់ឈ្មោះតទៅ។ តាំងពីថ្ងៃនោះរៀងមក ទ្រង់ព្រះបញ្ញាត្តឲ្យលើកលែងហៅ ស្រុកបាសាន ឲ្យហៅថា ស្រុកស្រី ស ឈរ ឬ ខេត្តស្រី ស ឈរ វិញ តែពាក្យនេះយូរៗមក ក៏ប្រែក្លាយជាស្រុក "ស្រីសន្ធរ" រហូតមកដល់សព្វថ្ងៃនេះ។ ចំណែកបិតាមាតា អ្នកព្រះម្នាង កេសរបុប្ផា នោះទ្រង់លើកយកឲ្យខ្ពស់ឡើង។ បិតាឲ្យហៅថា អ្នកព្រះបិតា ពិជ័យនាគ មាតា ឲ្យហៅថា អ្នកព្រះមាតា មេបាន។ ហើយ កន ដែលជាប្អូនអ្នកព្រះស្នំឯក ក៏ទ្រង់ប្រោសប្រទានឲ្យហៅនាយ កន នៅក្នុងតំណែងមហាតលិក។ លុះយូរបន្តិចមក ព្រះបរមបពិត្រ ទ្រង់ប្រោសតាំង នាយ កន ជាឧកញ៉ាម៉ឺនស្នេហាចមចិត្តផងដែរ និងក្រោយមកបានក្លាយជាព្រះស្ដេចកន។ ដកស្រង់ និងកែសម្រួលពី ឯកសារមហាបុរសខ្មែរ/ផែនដីព្រះស្រីសុគន្ធបទ៚
- ឆ្នាំ ១៥១២ ស្តេចកន គឺជា ជនជាតិ ចាម ! ព្រះបាទស្រីជេដ្ឋា (គ.ស ១៤៨៣-១៥២៥) រជ្ជកាល (គ.ស ១៥១២-១៥២៥) ព្រះនាមសំរាប់រាជ្យ ព្រះបាទសម្ដេច ព្រះស្រីជេដ្ឋាធិរាជរាមាធិបតី ក្រុងស្រីសឈរ បាសាន។ ព្រះអង្គត្រូវជាកូនអ្នកព្រះបិតាពិជ័យនាគគឹម និង អ្នកព្រះមាតាបាន មានអ្នកម្នាងកេសរបុប្ផាជា ម្ចាស់បង ក្មួយចៅពញាយសរាជា និងព្រះរៀមថ្លៃ ឝ្រីឝៅគន្ធបទ សុគតក្នុងពេលភៀសខ្លួននៅម្ដុំខែត្រត្បូងឃ្មុំសព្វថ្ងៃនេះ។សេនា សេនីយ៍ ដែលទ្រង់ចាត់ហើយនោះបានមកគ្រប់មុខងារគឺអ្នកកាន់ ស្វេតច្ឆ័ត្រអភិរម្យសែនត្វាន់ចាម៉របាយមន តូរ្យតន្ត្រី តាមលំដាប់ព្រះមហាក្សត្រ។ លុះដល់ពេលមានជោគជ័យបើកហើយ បុរោហិតផ្លុំត្រែស័ង្ខ ពួកតូរ្យតន្ត្រីក៏ប្រគំនូវរគាំងស្គរស្នែង ដែលតាក់តែងសំរាប់បង្គាប់ទ័ព។ ព្រះស្រីជេដ្ឋា ជាម្ចាស់ផែនដីស្រឡប់ពិជ័យព្រៃនគរ ស្ដេចឡើងគង់ព្រះទីនាំងគជេន្ទ្របវររតនមង្គលលើករេហ៍ពលចេញទៅសូរសព្ទរេហ៍ពលនិសូរសព្ទរទេះ សេះ ដំរី ព្រមទាំងសូរសព្ទតូរ្យតន្ត្រីនោះនាំឱ្យព្យុះហៈយាត្រាកងទ័ពជាឧត្តមរងំ ខ្ទ័រខ្ទារ ទាំងព្រៃព្រឹក្សាក្រឡាមហាប្រថពី។
- ឆ្នាំ ១៥២២ ពិធីបណ្ដែតប្រទីប ឬ បណ្ដែតគោម ជាកិច្ចពិធីមួយដែលមានក្នុងឯកសារមហាបុរសខ្មែរ ឆ្នាំ ១៩២៨ ផែនដី ព្រះចន្ទរាជា គ.សករាជ ១៥២២ ក្រោយព្រះអង្គឈ្នះសង្គ្រាមស្ដេចកន នាបន្ទាយចតុមុខ ព្រះអង្គបានប្រារព្ធពិធីនេះឡើង ដើម្បីដឹងគុណដល់ព្រះម៉ែគង្គា (Goddess Ganga) ម្ដាយនៃការបង្កើតប្រភពទឹក (Mother of water source creation) ដើម្បីជាកិច្ចសុំខមាលទោសផង និង បន់ស្រន់សូមកុំឱ្យមានទឹកជំនន់នៅតំបន់នេះទៀត ។
- ឆ្នាំ ១៥៥០ កំណើតសាសនា ឥស្លាម ប្រទេស ចម្បារ គោរពប្រតិបត្តិតាម សាសនា ឥស្លាម គឺដូរចេញពី សាសនា ហិណ្ឌូ ដែល ដូចជាមួយ សាសនាប្រទេស ចិន ប្រទេសវៀតណាម និង ប្រទេស កម្ពុជា។ ដោយសារ សាសនាដូចគ្នា ទើបនាំឲ្យ កងទ័ពចម្ប៉ាចាញ់សង្រ្គាមជាបន្តបន្ទាប់ នេះជា អះអាងរបស់ ផ្នែកសឹកសង្រ្គាមប្រទេស ចម្បារ ដែលទាមទារ ត្រូវឲ្យ ប្រជាជន ដូរទៅ សាសនាផ្សេងខុសពី ប្រទេសជិតខាង ដើម្បី កងទ័ព មានកំហឹង ក្លាហានក្នុងចម្បាំង ។
- ឆ្នាំ ១៥៦៥ ចក្រភពអេស្ប៉ាញបានច្បាំងដណ្ដើមយកអាណាចក្រសេប៊ូ (Cebu) ហើយក្រោយមកក៏បានបង្កើតរដ្ឋធានីម៉ានីលនៅគ្រិស្ដសករាជ ១៥៧១ ដែលចំណុះក្រោមអំណាចកងទ័ពអេស្ប៉ាញ។
- ឆ្នាំ ១៥៦៥ ពួកអេស្ប៉ាញក៏បានចូលដាក់អាណានិគមលើអាណាចក្រសេប៊ូទាំងស្រុង និងបានបង្កើតរដ្ឋធានីម៉ានីល (Manilla) នៅគ្រិស្ដសករាជ ១៥៧១ ដើម្បីធ្វើជាមូលដ្ឋានគ្រប់គ្រងអំណាចកណ្ដាលនៃនយោបាយអាណានិគមរបស់ខ្លួននៅតំបន់អាស៉ីអាគ្នេយ៍ដែនកោះ។ ឈ្មោះ «ហ្វីលីពីន» នេះ គឺជាឈ្មោះថ្មីដែលហៅតាមពួកអាណានិគមអេស្ប៉ាញ ដោយដាក់តាមព្រះនាមស្ដេចអេស្ប៉ាញមួយអង្គ គឺព្រះចៅហ្វីលីពទី២ (King Phillip II)។ ពួកអាណានិគមអេស្ប៉ាញនៅហ្វីលីពីន ក៏ធ្លាប់មានទំនាក់ទំនងជាមួយព្រះរាជាណាចក្រខ្មែរច្រើនណាស់ដែរនាសម័យលង្វែក ពិសេសក្នុងរាជ្យព្រះបាទសត្ថាទី១ និងព្រះបាទរាមាជើងព្រៃ។
- ឆ្នាំ ១៥៨៥ អ្នកផ្សងព្រេងជនជាតិព័រទុយហ្កាល់ម្នាក់ឈ្មោះ ឌីយ៉ូកូ វេឡូសូ (Diogo Veloso ឬ Diego Belloso) រួមជាមួយស្ម័គ្របក្ខពួកមួយចំនួនទៀត បានមកដល់ក្រុងលង្វែក (Longvek) នៃព្រះរាជាណាចក្រខ្មែរ។ លោក វេឡូសូ បានខិតខំព្យាយាមរៀនភាសាខ្មែរ ហើយក៏ទទួលបានការសព្វព្រះទ័យយ៉ាងខ្លាំងពីព្រះមហាក្សត្រខ្មែរ ព្រះបាទសត្ថាទី១ (King Satha 1576-1595) រហូតដល់ព្រះអង្គបានលើកប្អូនស្រីជីដូនមួយ ឱ្យរៀបអភិសេកនឹងជនជាតិព័រទុយហ្កាល់រូបនេះថែមទៀតផង។
- ឆ្នាំ ១៥៩០ កងទ័ពសៀមវាយលុក កាន់កាប់បន្ទាយលង្វែក ដែលមានដើមឬស្សីជា កំពែងការពារ។ ឆ្នាំ ១៥៩០ ពួកពាណិជ្ជករម៉ូស្លីម ចូលមករកស៊ីធ្វើជំនួញនៅកម្ពុជា។ សង្កាត់មួយនៅ លង្វែកជាសង្កាត់ម៉ាឡេ។
- ឆ្នាំ ១៥៩៣ ព្រះបាទសេដ្ឋា សុំជំនួយកងទ័ព អេស្បាញ ដែលបោះទីតាំងនៅ ហ្វីលីពិន ដើម្បីជួយការពារកម្ពុជា ពី កងទ័ពថៃឈ្លានពាន។ King Sattha requested protection from the Spanish governor of the Philippines against the Thai.
- ឆ្នាំ ១៥៩៣ ជនជាតិអេស្ប៉ាញពីរនាក់ទៀត គឺលោក ហ្គុងហ្សាឡេស (Ruiz de Hernán González ឬ Blas Ruiz de Fernán González) និងលោក ម៉ាឈូកា (Vargas Machuca) ក៏បានមកដល់ក្រុងលង្វែកដែរ ហើយលោកក៏ទទួលបានការរាប់អានយ៉ាងជិតស្និទ្ធពីសំណាក់ព្រះបាទសត្ថា ដោយព្រះអង្គបានសព្វព្រះទ័យតែងតាំងជាព្រះរាជអង្គរក្សផ្ទាល់ផងដែរ។ មួយវិញទៀត លោក វេឡូសូ ក៏ត្រូវបានទេសាភិបាលអេស្ប៉ាញប្រចាំនៅម៉ានីល តែងតាំងលោកជាឯកអគ្គរដ្ឋទូតប្រចាំប្រទេសខ្មែរផងដែរ នៅក្នុងរជ្ជកាលព្រះបាទរាមាជើងព្រៃ (King Reamea Chung Prey 1594-1596) ដែលបានសោយរាជ្យក្រោយរំដោះក្រុងលង្វែកពីសៀមបាន។
- ឆ្នាំ ១៥៩៤ កងទ័ពថៃ វាយចូល ក្រុងលង្វែក និង លើកបន្តុបរបបយោធានៅ ក្រុងលង្វែក The Thai captured the Cambodian capital, Longvek, and installed a military governor there.
- ឆ្នាំ ១៥៩៤ កងទ័ពចាម រដ្ឋាភិបាលចាម នៅតែជួយគាំទ្រ ចេញចូលដល់រដ្ឋមួយរបស់ ម៉ាឡេ គឺរដ្ឋ Johor ដែលកំពុងច្បាំងជាមួយពួក ព័រទុយហ្គាល់ (នៅជាប់ជាមួយ សាំងហ្គាពួ សព្វថ្ងៃ)
- ឆ្នាំ ១៥៩៥ ព្រះបាទសេដ្ឋា សុគត នៅ ប្រទេស ឡាវ Sattha died in Laos
- ឆ្នាំ ១៥៩៥ ទ័ពអេស្បាញ តែងតែង ព្រះបុត្រា សេដ្ឋា ជាស្តេច Spanish adventurers install a son of King Sattha on the throne.
- ឆ្នាំ ១៥៩៩ ពួកអេស្បាញ កងទ័ពអេស្បាញ រងការសម្លាប់ធ្វើឃាដដោយ កងទ័ព អ្នកជំនួញ ម៉ាឡេ The Spanish in Cambodia were massacred by Malay warlords.
- ឆ្នាំ ១៦០០ ហូឡង់វិញ បានធ្វើដំណើរដ៏វែងឆ្ងាយតាមផ្លូវសមុទ្រទៅដល់ទឹកដីជប៉ុននៅគ្រិស្ដសករាជ ១៦០០។ ប្រមាណ ១៩ ឆ្នាំក្រោយមក ហូឡង់ក៏បានដណ្ដើមយករាជធានីជ័យកាតា ឬហ្សាការតា ពីអាណាចក្ររបស់ពួកជ្វាដែលកាន់សាសនាឥស្លាម និងបានប្ដូរឈ្មោះទីក្រុងនេះពីជ័យកាតាមកជា «ប៉ាត់តាវៀ»។
- ឆ្នាំ ១៦០១ ចាម ត្រូវបានផ្តល់ងារដោយព្រះមហាក្សត្រសម័យឧដុង្គ (១៦០១-១៨៦៥) និងទឹកដីដើម្បីតាំងទីលំនៅ។
- ឆ្នាំ ១៦០២ ស្តេច សុរិយោពណ៍ ត្រូវបាន លើកបន្តុបដោយ ស្តេច សៀម នៃ ក្រុងអាយុធ្យា។ ព្រះអង្គរជា សាច់ញាតិ ជីដូនមួយជាមួយស្តេច សេដ្ឋា King Suriyopear (nephew of Sattha) installed with help of Ayutthaya.
- ឆ្នាំ ១៦០២ ព្រះរាជាណាចក្រហូឡង់ ដែលជាមហាអំណាចមួយសំខាន់នៅទ្វីបអឺរ៉ុបនោះ បានបង្កើតក្រុមហ៊ុន United Dutch East India នៅគ្រិស្ដសករាជ ១៦០២ ក្នុងគោលបំណងចូលគ្រប់គ្រងផ្លូវធ្វើដំណើរទៅកាន់អាស៊ី និងធ្វើជំនួញផ្តាច់មុខនៅតំបន់មហាសមុទ្រប៉ាស៊ីហ្វិក និងមហាសមុទ្រឥណ្ឌា ជំនួសពួកព័រទុយហ្កាល់វិញ។ នៅគ្រិស្ដសករាជ ១៦១៩ ក្រុមហ៊ុន United Dutch East India ក៏បានសម្រេចគោលបំណងរបស់ខ្លួន ដោយបានគ្រប់គ្រងតំបន់កំពង់ផែស្ទើរតែទាំងអស់នៅទូទាំងអាស៊ី។ ហូឡង់បានដេញកម្ចាត់ពួកព័រទុយហ្កាល់ចេញពីមូលដ្ឋាននៅអាណាចក្រម៉ាឡាកា ក្នុងឆ្នាំគ្រិស្ដសករាជ ១៦៤១ និងបានគ្រប់គ្រងនយោបាយ និងធ្វើជំនួញផ្តាច់មុខនៅអាណាចក្រនេះផងដែរ។
- ឆ្នាំ ១៦០៧ ដល់ ១៦៧៦ ស្តេចចាមបានប្តូរមកកាន់សាសនាឥស្លាម ដែលនៅពេលនោះប្រជាជនភាគច្រើនលើសលប់បានប្តូរមកកាន់សាសនាឥស្លាមរួចទៅហើយ។ ក្រោយការលុកលុយនៅឆ្នាំ ១៧២០ ស្តេចវៀតណាម មិញ ម៉ាង បានវាយបានប្រទេសចម្ប៉ាទាំងស្រុង។ នៅពេលនោះស្តេចចម្ប៉ាចុងក្រោយឈ្មោះ ភូ ចៀន បានសំរេចចិត្តប្រមូលប្រជាជនមួយចំនួននិរទេសទៅភាគខាងត្បូងកម្ពុជា ហើយអ្នកខ្លះទៀតបាននិរទេសទៅ ត្រេងហ្គានូ ប្រទេសម៉ាឡេស៊ី។
- ឆ្នាំ ១៦១៦ ស្តេច ចាម ង្វៀន ហ្វុកង្វៀន សោយរាជនៅ ក្រុង វ៉េ ចូលមកកម្ពុជា ដើម្បីចងសម្ព័ន្ធមិត្តយោធា ជាមួយកម្ពុជា ប្រឆាំង ក្រុង អាយុធ្យា។ Nguyen Phuoc Nguyen, king of Hue, approaches Suriyopear to form a military alliance directed at their enemies Ayutthaya (for Suriyopear) and the Trinh dynasty of Hanoi (for Nguyen).
- ឆ្នាំ ១៦១៨ ស្តេច សុរិយោពណ៍ ដាករាជសម្បត្តិ ចូលបួស និង សុគតនៅឆ្នាំបន្ទាប់ ។ ព្រះបុត្រា ព្រះអង្គ ព្រះនាម ជ័យជេដ្ឋា ទី ២ ក្លាយជា ព្រះរាជា។ Suriyopear abdicates, enters a monastery (dies next year). His son Chey Chettha II becomes king.
- ឆ្នាំ ១៦២០ មានឯកសារសរសេរ ដូរឈ្មោះ ភូមិ ប្រជុំជន តាមភាសា ម៉ាឡេ គឺកំពង់ ឬ កំពង់ផែ ដូចជា កំពង់ចាម កំពង់សោម កំពង់សៀម កំពង់បាយ កំពង់ឃ្នៀស...កំពង់ល្ហួង
- ឆ្នាំ ១៦២៣ ក្នុងរាជស្តេច ជ័យ ជេដ្ឋា ពួកពាណិជ្ជករ ហូឡង់បានមកដល់កម្ពុជា ឆ្នាំ ១៦៣៩ ពួក ព័រទុយហ្គាល់ទិញស្បែកក្តាន់ ១២៥,០០០ស្បែកពីកម្ពុជា នាំចេញទៅជប៉ុន។
- ឆ្នាំ ១៦២៣ យោងតាម កាលប្បវត្តិ បានចែងថា ស្តេច ជ័យចជេដ្ឋា ២ អនុញ្ញាតិឲ្យជនជភៀសខ្លួន វៀតណាម ( តាមពិត ជនភៀសខ្លួនចាម) ចូលមករស់នៅ តាមក្រុងកំពង់ផែសមុទ្រ នៅ ព្រៃនគរ តែមានអ្នកសិក្សាមួយចំនួន មិនយល់ស្របលើ ពត៍មាននេះទេ ។ According to the Chronicles and popular Cambodian belief, in this year King Chettha II allowed Vietnamese refugees from the Trịnh–Nguyễn Civil War to settle in the Khmer sea port of Prey Nokor. Professional scholars do not believe this happened.
- ឆ្នាំ ១៦២៧ នៅនគរ ពោធិរាមា ស្តេចចាម និង ប្រជាជនចាម មានការឈ្លោះគ្នារវាង សាសនាហិណ្ឌី និង ម៉ូស្ឡិម ស្តេចមួយអង្គកាន់សាសនាឥស្លាម តែបានរៀបអផិសេកជាមួយ មហេសី កាន់ ហិណ្ឌូសាសនា។
- ឆ្នាំ ១៦២៨ ស្តេច ជេដ្ឋាទី ២សុគត Death of Chettha II; followed as king by his son Ponhea Tu, while his younger brother Outhei takes the title Ubhayoraj, or senior king.
- ឆ្នាំ ១៦៣២ ស្តេច ពញ្ញាតូ ត្រូវបានគេធ្វើឃាដ ដោយសារប្រឆាំង លើកទ័ពបេះបោរជាមួយ ព្រះ ឧបយោរាជ Ponhea Tu killed after rebelling against the Ubhayoraj. Followed by his younger half-brother Ponhea Nur
- ឆ្នាំ ១៦៤០ Death of Ponhea Nur in suspicious circumstances. Followed by Padumaraja I, son of Outhei.
- ឆ្នាំ ១៦៤២ ស្តេច ពញ្ញា ច័ន្ទ ធ្វើគត់ព្រះបិតាខ្លួនឯង ដណ្តើមរាជ ដោយមានជំនួញពី ពួក ម៉ាឡេ ឥទ្ធិពលម៉ាឡេឡើងដល់កំពូល ដោយស្តេចនេះ ប្តូរសាសនាទៅជា អ៊ីប្រាហ៊ីម ។
- ឆ្នាំ ១៦៤២ Murder of Padumaraja and Outhei by Ramadhipadi, son of Chettha II. Ramadhipati converts to Islam and takes the name Ibrahim.
- ឆ្នាំ ១៦៤៣ និង ១៦៤៤ ស្តេច អ៊ីប្រាហ៊ីមធ្វើសង្រ្គាមជាមួយ ឥណ្ឌា ហូឡង់ ដោយសម្លាប់ពួក ហូឡង់ ១៥៦ នាក់ ចាប់រស់បាន ៥០នាក់ និង របួស ៨០ នាក់ ចំណែកកង័ទ័ពខ្មែរ ជាង ១០០០ នាក់ ស្លាប់។
- ឆ្នាំ ១៦៥០ ទ័ពខ្មែរ មានជំនួញពី កងទ័ពវៀតណាម បានសម្លាប់ ស្តេច អ៊ីប្រាហ៊ីម នៅគ្រុង វ៉េ
- ឆ្នាំ ១៦៥៨ Two sons of Outhei rebel against Ramadhipati/Ibrahim and call on Vietnamese help. First Vietnamese intervention in Cambodia, four more in the course of the century. Ramadhipati/Ibrahim captured and removed to Hue, where he dies. Ang Sur, son of Outhei, becomes king.
- ឆ្នាំ ១៦៥៩ ពួកអ្នកគាំទ្រ ស្តេច អ៊ីប្រាហ៊ីម ងើបបេះបោរ តែត្រូវបានបង្រ្កាបវិញ ដែលមានប្រមាណ ៣០០០ នាក់ជាខ្មែរ និង ចាម ជាង ៧០០ នាក់ ភៀស ទៅប្រទេសសៀម។
- ឆ្នាំ ១៦៦០ ដល់ ១៦៩២ ស្តេច ពោធិសួត្រ/ ពោធិសុទ្ធ ជាស្តេចទីមួយ កាន់សាសនាឥស្លាម
- ឆ្នាំ ១៦៧០ ចំណែកឯចក្រភពបារាំងវិញ ក្នុងគ្រាដំបូង បានចាប់ផ្ដើមការដាក់អាណានិគមនៅទឹកដីសហរដ្ឋអាមេរិក និងកាណាដា ចាប់ពីសតវត្សរ៍ទី១៦ ដោយដាក់ឈ្មោះថា ដែនដីបារាំងថ្មី (New France)។ ក្រៅពីនេះ ក៏មាននៅតាមប្រជុំកោះមួយចំនួននៅក្នុងសមុទ្រការីបង់ និងនៅតាមមាត់ឆ្នេរខាងលិចនៃតំបន់អាមេរិកខាងត្បូងមួយចំនួនទៀតផងដែរ។
- ឆ្នាំ ១៦៧៥ ស្តេចចាម ឈ្មោះ ពោធិសុទ្ធ បានប្តូរទៅកាន់សាសនា ឥស្លាម និង និយាយភាសាឥស្លាមដែរ។ ចាប់តាំងពីពេលនោះមក អ្នកស្រាវជ្រាវរកឃើញថា ចាម បានលុបរូបមនុស្ស ចេញពី ទីសក្ការៈចោលទៅវិញ បំណងធ្វើឲ្យដូច សាសនាឥស្លាមពិតៗ !
- ឆ្នាំ ១៦៩០ The Mekong Delta region of Cambodia (from Prey Nokor to Psar Dek and Moat Chrouk) was officially annexed by Vietnam.
- ឆ្នាំ ១៦៩២ ដល់ឆ្នាំ ១៦៩៧ កងទ័ពយួន វៀតណាម បានកានកាប់ទាំងស្រុកកំពង់ផែ នានារបស់ចម្ប៉ា។ លុះឆ្នាំ ១៦៩៣ មានស្តេចចាម និង ប្រជាជនប្រមាណ ៥,០០០ ភៀសខ្លួនចូលមកកម្ពុជា ម្តុំក្រុងលង្វែក ដោយបង្កើតជាសហគមន៍មួយដោយឡែក (សហគមន៍ ម៉ាឡេ) ខុសពី ពួកចាម ធម្មតា។
- ឆ្នាំ ១៦៩២ បន្ទាប់ពីការដួលរំលំរបស់ Vijaya មក ការផ្លាស់ប្តូរទីលំនៅធំៗមិនលើសពីបីទេនៅកម្ពុជា ដែលគេបានធ្វើឡើងនៅក្នុងឆ្នាំ១៦៩២,១៧៩៦ និង១៨៣០ ហើយនៅឆ្នាំ១៨៣៥ ពួកគេនីមួយៗ ស្រដៀងគ្នាទៅនឹងជនជាតិវៀតណាម ដែលគេបង្ខំឲ្យទៅរស់នៅភាគខាងត្បូង។
- ឆ្នាំ ១៦៩៨ An emissary arrived in Prey Nokor to establish Vietnamese administration over the expatriate population.
- ឆ្នាំ ១៧២០ ក្រោយការលុកលុយនៅឆ្នាំ ១៧២០ ស្ដេចវៀតណាម មិញ ម៉ាង បានវាយបានប្រទេសចំប៉ាទាំងស្រុង។នៅពេលនោះស្ដេចចំប៉ាចុងក្រោយឈ្មោះ ភូ ចៀន បានសំរេចចិត្តប្រមូលប្រជាជនមួយចំនួននិរទេសទៅភាគខាងត្បូងកម្ពុជា ហើយអ្នកខ្លះទៀតបាននិរទេសទៅត្រេងហ្គានូ ប្រទេសម៉ាឡេស៊ី។ មានប្រជាជនចាមមួយចំនួនតូចបានគេចទៅកោះហៃណាន ប្រទេសចិន ដែលសព្វថ្ងៃពួកគេត្រូវបានគេស្គាល់ថា អ៊ុតស៊ុល កន្លែងដែលស្ដេចចាម និងមនុស្សរបស់ខ្លួនបាននិរទេសទៅ គឺ នៅត្រង់ ខេត្តកំពង់ចាម ដែលនៅទីនោះ ពួកគេបានពង្រាយគ្នាជាសហគមន៍រស់នៅតាមដងទន្លេមេគង្គ។ នៅមានអ្នកខ្លះនៅក្រាញននៀលរស់នៅភាគកណ្ដាលវៀតណាមរហូតដល់សព្វថ្ងៃ ដូចជានៅខេត្តញ៉ាត្រាង ខេត្តផាន់រ៉ាង ខេត្តផាន់រី ខេត្តផាន់ថៀត ជាដើម។
- ឆ្នាំ ១៧៤៩ The Vietnamese conquered the Mekong Delta.
- ឆ្នាំ ១៧៦៥ វៀតណាមចាប់ផ្ដើមមានទំនាក់ទំនងជាមួយបារាំងលើកដំបូង តាំងពីពាក់កណ្ដាលសតវត្សរ៍ទី១៧ មកម្ល៉េះ ដោយកាលណោះ ក្រុមអ្នកផ្សព្វផ្សាយសាសនាគ្រិស្ដនិកាយកាតូលិករបស់បារាំង បានចូលទៅផ្សព្វផ្សាយដល់អាណាចក្រដាយវៀត (Đại Việt) របស់វៀតណាម។ ព្រឹត្តិការណ៍ដែលគួរឱ្យកត់សម្គាល់មួយទៀតនោះ គឺនៅពេលដែលអាណាចក្រដាយវៀតកើតមានចលនាតៃសឺង ដែលបះបោរប្រឆាំងនឹងរាជការង្វៀន (Nguyễn dynasty) នោះ ស្ដេច ង្វៀន អាញ់ (Nguyễn Ánh) ក៏បានភៀសខ្លួនរត់មកសុំជ្រកកោននៅក្រុងឧដុង្គ ហើយបន្តរត់ទៅដល់កោះត្រល់នៅគ្រិស្ដសករាជ ១៧៧៧។ ក្នុងពេលស្នាក់នៅលើកោះត្រល់នោះ ស្ដេច ង្វៀន អាញ់ បានជួបជាមួយបេសកជនបារាំងម្នាក់ គឺលោក ភែរភីញូ ដឺ បេអេន (Pierre Pigneau de Béhaine) ដែលបានមកដល់កោះត្រល់ដំបូងនៅគ្រិស្ដសករាជ ១៧៦៥។
- ឆ្នាំ ១៧៦៩ ព្រះចៅចចទី៣ (King George III) បានចេញព្រះរាជឱង្កាឱ្យកាពីទែន ជេម ឃុក (James Cook) ចេញដំណើររុករកដែនដីថ្មីបន្ថែមទៀត ដើម្បីបម្រើដល់នយោបាយអាណានិគមរបស់ចក្រភពអង់គ្លេស។ ក្នុងបេសកកម្ម ៣ លើក ចាប់ពីគ្រិស្ដសករាជ ១៧៦៩-១៧៧៩ លោក ជេម ឃុក បានមកដល់ទឹកដីឥណ្ឌា ទឹកដីអាស៉ីអាគ្នេយ៍ដែនកោះ ប្រទេសអូស្ត្រាលី ប្រទេសនូវែលសេឡង់ កោះតុងហ្កា (បច្ចុប្បន្នប្រទេសតុងហ្កា) កោះអ៉ីស្ទ័រ នៃប្រទេសឈីលី ឬ ស៉ីលី រដ្ឋអាឡាស្កា និងប្រជុំកោះហាវ៉ៃ នៃសហរដ្ឋអាមេរិក រួមនឹងបណ្ដាកោះ និងសមុទ្រតូចធំជាច្រើនទៀត។ ចក្រភពអង់គ្លេស និងហូឡង់បានរួមគ្នាបង្កើតក្រុមហ៊ុនឥណ្ឌាបូព៌ា (East India) ដើម្បីពង្រីកឥទ្ធិពលជំនួញ និងនយោបាយអាណានិគមរបស់ខ្លួនឱ្យកាន់តែខ្លាំង។
- ឆ្នាំ ១៧៧៩ A new Khmer king, Ang Eng, was installed under Thai protection.
- ឆ្នាំ ១៧៨៥ តាមរយៈលោក បេអេន ស្ដេច ង្វៀន អាញ់ បានស្នើសុំជំនួយពីបារាំង ដើម្បីជួយបង្ក្រាបចលនាតៃសឺងនៅក្នុងអាណាចក្ររបស់ខ្លួន។ លោក បេអេន បានផ្ដល់យោបល់ឱ្យស្ដេច ង្វៀន អាញ់ ចូលគាល់ព្រះចៅអធិរាជបារាំង ល្វីទី១៦ (Louis XVI) នៅរាជវាំងក្រុងវែរសៃ (Versailles) ហើយរហូតដលគ្រិស្ដសករាជ ១៧៨៥ ទើបស្ដេចដាយវៀត ង្វៀន អាញ់ បានចូលគាល់ព្រះចៅល្វីទី១៦ និងស្នើសុំជំនួយទ័ពបានសម្រេច ខណៈរាជការក្រុងវែរសៃបានបញ្ជូនកងទ័ព ១,៦៥០ នាក់ ឱ្យធ្វើដំណើរមកជាមួយស្ដេច ង្វៀន អាញ់។
- ឆ្នាំ ១៧៩០ ពួកចាមធ្វើបដិវត្តន៍នៅ តៃ សឺន ជាមួយពួក វៀតណាម ទទួលបរាជ័យ ក៍នាំប្រជាជនដ៍ច្រើនដំផុត មកកម្ពុជា ដែលឆ្នាំ ១៨៣១ ពួកគេបានសាងសង់វិហារធំជាងគេ មួយនៅ ច្រាំង ចំរៈ គឺវិហារ Noor Alishan ពួកគេមិនចូលរួមជាមួយ សហគមន៍ខ្មែរទេ ជាពិសេស ក្នុងពេល ទ័ពយួន ឈ្លានពានកម្ពុជាឆ្នាំ ១៨៣០ គេរើសទាហាន បានតែទាហាន ស៊ីឈ្នួលចាម ប៉ុណ្ណោះ។
- ឆ្នាំ ១៨០២ ការបង្ក្រាបចលនាបះបោរតៃសឺងបានទទួលជ័យជម្នះទាំងស្រុងនៅគ្រិស្ដសករាជ ១៨០២ រីឯស្ដេចដាយវៀត ង្វៀន អាញ់ នោះ ក៏បានឡើងសោយរាជ្យសាជាថ្មី និងបានប្រកាសខ្លួនជាព្រះចៅអធិរាជ យ៉ា ឡុង (Gia Long 1802-1820) ថែមទាំងបានប្ដូររាជធានីពីក្រុងថាំងឡុង (Thăng Long គឺក្រុងហាណូយបច្ចុប្បន្ន) មកតាំងនៅក្រុងវ៉េ (Huế) វិញ និងបានប្ដូរឈ្មោះអាណាចក្ររបស់ខ្លួនពីដាយវៀតមកជា «វៀតណាម» ជាផ្លូវការ តាំងពីគ្រិស្ដសករាជ ១៨០២ នោះមក។ អធិរាជ យ៉ា ឡុង បានសោយទិវង្គតនៅគ្រិស្ដសករាជ ១៨២០ ហើយចៅរបស់ព្រះអង្គ ព្រះនាម មីង ម៉ាង (Minh Mạng 1820-1841) ក៏បានឡើងសោយរាជបន្តរហូតដល់គ្រិស្ដសករាជ ១៨៤១។
- ឆ្នាំ ១៨២០ បដិវត្តន៍ខ្មែរ ប្រឆាំងការគ្រប់គ្រង ដោយជនជាតិវៀតណាម A Khmer revolt took place against Vietnamese rule .
- ឆ្នាំ ១៨២៤ សង្គ្រាមអង់គ្លេស-ភូមាលើកទី១ (Anglo-Burmese War I) សង្គ្រាមលើកទីមួយរវាងប្រទេសទាំងពីរនេះ កើតឡើងនៅពេលដែលភូមាវាយយកទឹកដីយ៉ាក់ខៃតាមទិសខាងលិច ទើបពួកយ៉ាក់ខៃបង្ខំចិត្តរត់ទៅឥណ្ឌា ហើយភូមាក៏តាមទៅវាយដល់ទឹកដីឥណ្ឌាថែមទៀត ដោយបានប៉ះទង្គិចជាមួយអង់គ្លេសដែលកំពុងគ្រប់គ្រងឥណ្ឌានោះ ទើបអង់គ្លេសឆ្លៀតឱកាសយកលេសនេះវាយបកមកភូមាវិញតែម្តង ខណៈអង់គ្លេសមានបំណងចង់ត្រួតត្រាភូមាជាយូរមកហើយ។ សង្គ្រាមលើកដំបូងនេះមានរយៈពេលបីឆ្នាំ ចាប់ពីឆ្នាំគ្រិស្ដសករាជ ១៨២៤-១៨២៦ ទម្រាំអាចវាយបែកភូមាបានសម្រេច អង់គ្លេសបានបញ្ចេញកងទ័ពរបស់ខ្លួនដល់ទៅ ៤០,០០០ នាក់ឯណោះ ប៉ុន្តែគ្រប់គ្រងបានតែភាគខាងលិច និងរាជធានីអង្គវៈ (Ava ឬ Inn Wa) នោះទេ ពោលគឺនៅសល់តែក្រុងយ៉ាំងហ្គូន (Yangon) និងក្រុងម៉ក់តាម៉ា (Moke Ta Ma) ប៉ុណ្ណោះ ដែលជាទឹកដីរបស់ជនជានមន និងមានការការពារយ៉ាងរឹងមាំ មិនអានវាយយកបានដោយងាយ។
- ឆ្នាំ ១៨៤១ ព្រះអង្គឌួង ឡើងសោយរាជ្យសម្បត្តិ Ang Duong becomes king.
- ឆ្នាំ ១៨៤៥ៈ នៅចន្លោះគ្រិស្ដសករាជ ១៨២០-១៨៥៩ ក្រុមអ្នកផ្សព្វផ្សាយសាសនារបស់បារាំងកាន់តែពង្រីកការផ្សព្វផ្សាយសាសនាកាតូលិកក្នុងប្រទេសវៀតណាម ប៉ុន្តែព្រះរាជាក្រោយៗបន្ទាប់ពីព្រះចៅ យ៉ា ឡុង នោះ តែងតែមានការរឹតត្បិតចំពោះពួកបុព្វជិតកាតូលិកទាំងនោះខ្លាំងណាស់ រហូតដល់មានការធ្វើទារុណកម្មលើសង្ឃកាតូលិកបារាំងថែមទៀតផង។ ប្រការនេះ ជាហេតុធ្វើឱ្យព្រះចៅអធិរាជបារាំង ណាប៉ូឡេអុងទី៣ (Napoleon III) បញ្ជាឱ្យកងទ័ពបារាំងចូលធ្វើអន្តរាគមន៍លើប្រទេសវៀតណាមតែម្ដង ដោយនៅឆ្នាំគ្រិស្ដសករាជ ១៨៤៥ ចក្រភពបារាំងក៏បានវាយប្រហារលើប្រទេសវៀតណាម ដែលស្ថិតក្នុងរជ្ជកាលព្រះចៅ ធៀវ ជី (Thiệu Trị 1841-1847)។
- ឆ្នាំ ១៨៤៧ នាវាចម្បាំងរបស់បារាំងក៏បានចល័តមកដល់ដែនសមុទ្ររបស់វៀតណាម និងបានប្រឈមដាក់គ្នាជាមួយនាវាចម្បាំងរបស់វៀតណាមផងដែរ។ ខណៈដែលប្រទេសជាតិកំពុងប្រឈមមុខជាមួយបារាំងយ៉ាងដូច្នេះ ព្រះចៅ ធៀវ ជី ក៏បានសោយទិវង្គតនៅគ្រិស្ដសករាជ ១៨៤៧ នោះទៅ ហើយព្រះរាជបុត្ររបស់ព្រះអង្គ ព្រះនាម ទឺ ឌឹក (Tự Đức 1847-1883) ក៏បានឡើងសោយរាជ្យបន្ត។ ក្នុងរជ្ជកាលព្រះចៅ ទឺ ឌឹក នេះ អាណាចក្រវៀតណាមមិនត្រឹមតែប្រឈមមុខជាមួយបារាំងប៉ុណ្ណោះទេ ថែមទាំងរងនូវការឈ្លានពានពីសំណាក់ពួកអេស្ប៉ាញផងដែរ ដោយនៅគ្រិស្ដសករាជ ១៨៥៨ មហាអំណាចអឺរ៉ុបទាំងពីរនេះបានចូលវាយយកកំពង់ផែដាណាង (Đà Nẵng) បានសម្រេច។
- ឆ្នាំ ១៨៤៧ រឿងនេះមិនមានន័យថា ពួកគេបោះបង់ចោលរដ្ឋផ្ទាល់របស់ពួកគេ ដូចដែលប្រវត្តិសាស្រ្តរបស់ពួកគេមាននៅកម្ពុជា ជាមួយនឹងការប៉ុនប៉ងជាច្រើនដើម្បីបង្កើតរដ្ឋចាមមួយ។ ការប៉ុនប៉ងអាយុខ្លីទាំងនេះលើកចុងក្រោយបានធ្វើឡើងក្នុងអំឡុង នៃរជ្ជកាលរបស់ព្រះមហាក្សត្រអង្គ ឌួង (១៨៤៧-១៨៦០) ហើយត្រូវបានគេបង្ក្រាបយ៉ាងចាស់ដៃ។
- ឆ្នាំ ១៨៥១ ប្រជាជនកម្ពុជា ផ្តួលរំលំរបបដឹកនាំ វៀតណាមចេញពី កម្ពុជា Cambodia successfully overthrew the Vietnamese occupation.
- ឆ្នាំ ១៨៥២ សង្គ្រាមអង់គ្លេស-ភូមាលើកទី២ (Anglo-Burmese War II) សង្គ្រាមលើកទីពីរនេះ កើតឡើងចាប់ពីគ្រិស្ដសករាជ ១៨៥២-១៨៥៣ មូលហេតុដោយសារអ្នកជំនួញជនជាតិអង់គ្លេសមិនពេញចិត្តនឹងភាពតឹងតែងពីសំណាក់រាជវង្សកនបោង ដែលពួកគេបានចូលទៅធ្វើពាណិជ្ជកម្មនៅតាមបណ្ដោយទន្លេឥរាវតី (Irrawaddy River) ហើយការរំខានពីសំណាក់រាជវង្សរបស់ភូមានេះ បានប៉ះពាល់ដល់ផលប្រយោជន៍របស់ក្រុមហ៊ុនឥណ្ឌាបូព៌ា (East India Company) ទើបអង់គ្លេសលើកទ័ពវាយយកភូមាផ្នែកខាងក្រោមបន្ថែមទៀត ជាហេតុធ្វើឱ្យភូមានៅសល់តែទីក្រុងយ៉ាំងហ្គូន និងរាជធានីក្រុងអម្រាបុរៈ (Amarapura) ដែលជាមជ្ឈមណ្ឌលកណ្ដាលនៃអាណាចក្ររបស់ខ្លួនប៉ុណ្ណោះ។
- ឆ្នាំ ១៨៥៦ ព្រះអង្គឌួង ថ្វាយចុតម៉ាយ សំបុត្រ ទៅ អធរាជ បារាំង ណាប៉ូឡេអុង ទី ៣ សុំបារាំងចូលមក អន្តរាគមន៍ការពារនៅកម្ពុជា 1856 November 25 Ang Duong dispatches a letter to French Emperor Napoleon III requesting intervention to protect Cambodia's territorial integrity.
- ឆ្នាំ ១៨៥៨ ក្រោយរបកគំហើយរបស់លោក ជេម ឃុក ក៏ដូចជាការទទួលបានព័ត៌មានជាច្រើនទៀតផងនោះ ចក្រភពអង់គ្លេសក៏បានលើកទ័ពចូលទន្ទ្រានយកទឹកដីឥណ្ឌា និងបានដាក់អាណានិគមលើប្រទេសដ៏ធំមួយនេះ នៅគ្រិស្ដសករាជ ១៨៥៨។ ក្រោយមក ក៏បានដាក់អាណានិគមលើប្រទេសម៉ាឡេស៉ី និងសិង្ហបុរី នៅគ្រិស្ដសករាជ ១៨២៦ ដាក់អាណានិគមលើដែនដីហុងកុង នៅគ្រិស្តសករាជ ១៨៤១ លើប្រទេសភូមា នៅគ្រិស្ដសករាជ ១៨៨៥ និងលើប្រទេសព្រុយណេ នៅគ្រិស្តសករាជ ១៨៨៨។
- ឆ្នាំ ១៨៥៨ ទឹកដីឥណ្ឌាទាំងមូល ព្រមទាំងប្រទេសភូមាផងនោះ ក៏បានធ្លាក់ក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលចក្រភពអង់គ្លេសទាំងស្រុង។ ចាប់ពីពេលនោះមក ឥណ្ឌាគ្មានព្រះមហាក្សត្រគ្រប់គ្រងប្រទេស ហើយក៏គ្មានអ្វីតបតជាមួយចក្រភពអង់គ្លេសទៀតនោះឡើយ មានតែសម្ងំនៅស្ងៀមមួយអន្លើសិន រង់ចាំឱកាសហុចឱ្យនៅពេលក្រោយ។
- ឆ្នាំ ១៨៥៨ បាន ចលនាបេះបោរចាម ប្រឆាំងជាមួយនឹងរាជការ ខ្មែរ នៅខាងត្បូងខេត្ត ត្បូងឃ្មុំ។ ក្នុងប្រយុទ្ធគ្នាដ៍ស៊ីសាច់ ហុតឈាម នៅលើទន្លេរមេគង្គ កងទ័ពខ្មែរដឹកនាំដោយ ស្តេចអង្គឌួង បានបង្រ្កាបទ័ពបេះបោរបានជោគជ័យ។ ភាគច្រើនជនជាតិ ចាម និង ពួក ម៉ាឡេ ត្រូវបានដឹកជញ្ជូន ពង្រាយនៅតាមបណ្តាខេត្តផ្សេង ទូទាំងកម្ពុជា ដើម្បីជៀសវាងការបេះបោរជាថ្មី។
- ឆ្នាំ ១៨៨៥ នាវាចម្បាំងអង់គ្លេសបានចូលទៅកាន់ក្រុងយ៉ាំងហ្គូន និងបានវាយយកទីក្រុងរបស់ភូមាមួយនេះបានសម្រេច។ ទីបំផុត ភូមាក៏បានស្ថិតនៅក្រោមអាណានិគមអង់គ្លេសទាំងស្រុង ហើយព្រះចៅធីប៉ និងព្រះមហេសី ស៊ូផាយ៉ាឡាត់ (Supayalat) ក៏ត្រូវនិរទេសចេញទៅរស់នៅទីក្រុងម៉មបៃ (Mumbai) នៃប្រទេសឥណ្ឌា រហូតដល់អស់ព្រះជន្ម។
- ឆ្នាំ ១៨៥៩ កងទ័ពបារាំងបានចូលដល់ទន្លេមេគង្គ និងតំបន់ហ្វានរ៉ាង (Phan Rang ជាអតីតក្រុងកៅឋារៈរបស់ចាម្ប៉ា) ប៉ុន្តែតំបន់នេះមិនសូវសំខាន់ចំពោះបារាំងនោះទេ គោលដៅសំខាន់របស់គេ គឺទីក្រុងព្រៃនគរ (Prei Nokor) ព្រោះជាតំបន់កំពង់ផែដ៏មានសក្ដានុពល ជាកំពង់ផែទឹកជ្រៅសម្រាប់ចូលចតនាវា និងសម្បុរទៅដោយធនធានធម្មជាតិ។ ការឈានជើងចូលដល់ទឹកដីវៀតណាមនេះហើយ ដែលជាការបើកទំព័រអាណានិគមនៅឧបទ្វីបឥណ្ឌូចិន។
- ឆ្នាំ ១៨៦០ ប្រាសាទ អង្គរវត្តទទួលបានការជួសជួលជាលើកដំបូងពី ភាគី បារាំង 1860 In January, Angkor Wat is "rediscovered" by French naturalist and explorer Henri Mouhot.
- ឆ្នាំ ១៨៦០ ព្រះបាទ អង្គឌួង សុគត ហើយព្រះបុត្រា ព្រះនាម នរោត្តម ឡើងសោយរាជបន្ត 1860 Ang Duong dies. His son Norodom succeeds him.
- ឆ្នាំ ១៨៦១ ១៨៦១ កងទ័ពបារាំងបានវាយប្រហារលើកងទ័ពវៀតណាមនៅក្បែរក្រុងព្រៃនគរ និងបានចូលកាន់កាប់ទីក្រុងនេះទាំងស្រុកតែម្ដង។ ខណៈពេលនោះដែរ ក្នុងប្រទេសវៀតណាមបានកើតមានភាពចម្រូសចម្រាសជាថ្មីម្ដងទៀត ទើបនៅគ្រិស្ដសករាជ ១៨៦២ រាជការក្រុងវ៉េក៏បានដកថយពីទីក្រុងព្រៃនគរ ទុកឱ្យបារាំងគ្រប់គ្រងតំបន់នេះបានទាំងស្រុង។ រហូតដល់គ្រិស្ដសករាជ ១៨៦៧ ទើបបារាំងគ្រប់គ្រងដែនដីកម្ពុជាក្រោមបានទាំងស្រុង។
- ឆ្នាំ ១៨៦៣ សម័យទំនើបគឺនៅពេលដែលរដ្ឋអាណាព្យាបាលបារាំង«១៨៦៣-១៩៥៣) ដែលការសិក្សាចាមសម័យទំនើប ត្រូវត្រួសត្រាយនៅវៀតណាម និងនៅកម្ពុជាដោយអ្នកប្រាជ្ញដូចជាលោក Aymonier និងលោក Cabaton ដែលពួកគេក៏ជាអ្នករដ្ឋបាលផងដែរ។ រដ្ឋអាណាព្យាបាលបារាំង ក៏បានសង្កត់ធ្ងន់ពីការចាប់ផ្តើមរបស់ចាមនៅកម្ពុជា ដែលមិនបានចាប់អារម្មណ៍លើការបញ្ជូនកូនឲ្យទៅរៀនសាលាបារាំង។ ប្រព័ន្ធអប់រំបារាំង ជាទូទៅត្រូវបានគេមើលឃើញថាជាការគំរាមកំហែងដល់អត្តសញ្ញាណ មូស្លីម។ ដោយមិនមានសញ្ញាបត្រគ្រប់គ្រាន់ ចាម មិនអាចចូលរួមក្នុងជីវិតនយោបាយ និងកិច្ចការរដ្ឋបានទេ។
- ឆ្នាំ ១៨៦៣ នៅរាជវាំងក្រុងវ៉េឯណោះ ព្រះចៅ ទឺ ឌឹក បានចូលទិវង្គតនៅគ្រិស្ដសករាជ ១៨៨៣ ហើយប្អូនរបស់ព្រះអង្គ គឺព្រះចៅ ស៊ុក ឌឹក (Dục Đức) ក៏បានឡើងគ្រងរាជបន្ត។ នៅគ្រិស្ដសករាជ ១៨៨៥ ព្រះចៅ ស៊ុក ឌឹក ក៏បានឡាយព្រះហស្ដលេខាទទួលយកអាណាព្យបាលបារាំងលើប្រទេសវៀតណាមទាំងមូលតែម្ដង។ ក្នុងពេលគ្រប់គ្រងវៀតណាមទាំងស្រុងហើយនោះ បារាំងបានបែងចែកប្រទេសនេះជា ២ គឺមានតំបន់តុងក័ង (Tongkin) ដោយមានក្រុងហាណូយជាទីក្រុងរដ្ឋបាល និងតំបន់អាណ្ណាម (Annam) ដោយមានក្រុងវ៉េជាទីក្រុងរដ្ឋបាល។ ចំណែកទឹកដីកម្ពុជាក្រោម ដែលបារាំងហៅថា កូស័ងស៊ីន (Cochinchine) នោះ ត្រូវបានកំណត់ជាតំបន់ដាច់ដោយឡែកមួយនៅផ្នែកខាងក្រោម ចាប់ពីត្រឹមកំពង់ផែដាណាងចុះទៅដល់ជ្រោយទឹកខ្មៅ (យួនហៅថា ខាម៉ៅ Cà Mau) ដោយមានក្រុងព្រៃនគរជាទីក្រុងរដ្ឋបាល។ ចាប់ពីពេលនោះមក វៀតណាមក៏បានធ្លាក់ក្រោមនឹមអាណានិគមអស់រយៈពេល ៦៩ឆ្នាំ ពោលគឺចាប់ពីឆ្នាំគ្រិស្ដសករាជ ១៨៨៥-១៩៥៤។
- ឆ្នាំ ១៨៦៣ ការបេះបោរក្នុងស្រុក នាំឲ្យមានអន្តរាគមន៍ដោយយោធាបារាំងបង្ខំ ព្រះបាទ នរោត្តម ឲ្យទទួលយកបារាំង ជាអាណាព្យបាល 1863 Faced with a domestic rebellion, Norodom was forced to accept an offer of protection from the French.
- ឆ្នាំ ១៨៦១ ចលនាបះបោររបស់ស៊ីវត្ថា(១៨៦១ – ១៨៩១) ព្រះអង្គស៊ីវត្ថាត្រូវជាបុត្រាទី៣ របស់ព្រះបាទអង្គឌួង។ ដោយសារការច្រណែននឹងព្រះរាមទាំងពីរ គឺនរោត្ដម និងស៊ីសុវត្ថិដែលមានសិទ្ធិឡើងសោយរាជ្យ ព្រះអង្គក៏គេចបាត់ពីរាជធានីតែម្ដង(គ.ស ១៨៦១)។ ពីឆ្នាំ១៨៦១ ១៨៦២ ទោះបីពុំមានវត្តមានព្រះអង្គស៊ីសុវត្ថាក៏ដោយ ចលនាបះបោរដែលបង្កដោយបក្សពួកព្រះអង្គបានលើកទៅវាយបានក្រុងភ្នំពេញ រួចកាន់កាប់រាជធានីឧដុង្គទៀត។ព្រះបាទនរោត្ដមភៀសខ្លួនទៅសៀម ហើយយាងត្រឡប់មកវិញនៅខែមីនា ១៨៦២ បន្ទាប់ពីចលនាបះបោរត្រូវបានបង្ក្រាប។
- ឆ្នាំ ១៨៦៤ ចលនាតស៊ូរបស់អាចារ្យស្វា(១៨៦៤ ១៨៦៦) តាមពាក្យតំណាលតៗមក លោកអាចារ្យស្វាជាខ្ញុំបម្រើរបស់នាម៉ឺនម្នាក់នៅរាជធានីឧដុង្គ។ ពេលបារាំងមកតាំងអាណាព្យាបាលលើប្រទេសខ្មែរនៅគ.ស ១៨៦៤ លោកអាចារ្យស្វាបានភៀសទៅកទ័ពវាយយកបានខេត្តទ្រាំង(កំពត – តាកែវ) ហើយលើឆ្ពោះមកក្រុងភ្នំពេញទៀត។ ក្រោយមកកងទ័ពព្រះបាទនរោត្ដម ដោយមានជំនួយពីកងទ័ពបារាំង បានធ្វើប្រតិបត្តិការសឹកដេញតាមចាប់លោកបាននៅថ្ងៃទី ១៩ សីហា ១៨៦៦។ លោកត្រូវបារាំងនិរទេសយកទៅដាក់នៅកោះត្រឡាច រួចបញ្ជូនទៅកោះរេអុយនីញុង(Réunion) ហើយទីបំផុតបញ្ជូនទៅកោះអង់ទី(Antilles)។
- ឆ្នាំ ១៨៦៥ ដល់ ១៨៦៧ មានការត្រួត្រាពីសំណាក់ ពួកកងទ័ពបារាំង ដូច្នេ កកើតមានចលនា រួបរួមគ្នា រវាង ខ្មែរ ចាម យួន វៀតណាម ប្រឆាំងជាមួយ បារាំង។
- ឆ្នាំ ១៨៦៥ ចលនាបះបោររបស់ពោធិកំបោរ(១៨៦៥ – ១៨៦៧) លោកពោធិកំបោរជាព្រះសង្ឃមួយអង្គ មានដើមកំណើតនៅខេត្តរោងដំរី។ នៅគ.ស ១៨៦៥ បារាំងបានផ្ដល់មធ្យោបាយជាលុយកាក់ឲ្យលោករស់នៅព្រៃនគរ ដើម្បីឃ្លាំមើលសកម្មភាពលោកតែប៉ុណ្ណោះ។ ខែឧសភា ១៨៦៦ លោកបានភៀសខ្លួនចូលទៅខេត្តរោងដំរី ហើយកទ័ពនៅទីនោះ។ នៅខែក្រោយមកមានមេទាហានបារាំងពីរនាក់ ត្រូវអ្នកស្នេហាជាតិខ្មែរសម្លាប់។ ទ័ពបារាំងនៅព្រៃនគរបានលើកទៅបម្រុងនឹងកម្ចាត់លោក។ នៅខែធ្នូ ១៨៦៦ លោកបានឆ្លងចូលក្នុងប្រទេសខ្មែរ ហើយលើកទ័ពឆ្ពោះទៅរាជធានីឧដុង្គ និងភ្នំពេញ។ ប៉ុន្តែនៅខែមករា ១៨៦៧ ស្ថានភាពសឹក និងនយោបាយនៅប្រទេសខ្មែរកាន់តែតឹងតែងឡើង រាស្ត្រក្រោកឈរប្រឆាំងបារាំងគ្រប់ទីកន្លែង។ កងទ័ពលោកពោធិកំបោរបានបរាជ័យនៅជាយភ្នំពេញ។ ពោធិកំបោររត់ទៅពួននៅកំពង់ស្វាយរួចត្រូវកងទ័ពបារាំងចាប់ ហើយសម្លាប់យកក្បាលមកដោតនៅក្រុងឧដុង្គនៅខែធ្នូ១៨៦៧។
- ឆ្នាំ ១៨៧៣ ប្រារព្ធលើកដំបូងនៃពិធីបុណ្យអុំទូក រជ្ជកាលព្រះបាទ នរោត្តម។ ឈ្មោះផ្លូវការណ៍ ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និង សំពះព្រះខែ ថ្ងៃចាប់ផ្ដើម និង ថ្ងៃបញ្ចប់ ថ្ងៃ១៤ និង១៥កើត ដល់ថ្ងៃ ១រោច ខែកក្តិក ប្រវត្តិទេវៈកថា ទាក់ទងនិងសាសនា ហិណ្ឌូ និង ពុទ្ធសាសនា
- ឆ្នាំ ១៨៧៤ បារាំងធ្វើជំរឿន រាប់ឃើញមាន ប្រជាជនចាម ចំនួន ២៥,៥៩៩ នាក់កំពុងរស់នៅកម្ពុជា ដែលត្រូវជា ៣% នៃប្រជាជនក្នុងប្រទេសកម្ពុជា។
- ឆ្នាំ ១៨៧៦ ព្រះអង្គស៊ីសុវត្ថាបានប្រឡប់ចូលស្រុកវិញ ហើយបំបះបំបោររាស្ត្រម្ដងទៀតនៅត្រង់បាភ្នំ រំដួល ព្រៃវែង។ តែលើកនេះ ព្រះមហាឧបរាជស៊ីសុវត្ថិ ត្រូវចាត់ឲ្យចេញបង្ក្រាបបានរាបទាបវិញ ដោយមានជំនួយពីទ័ពបារាំងផង។ ព្រះអង្គស៊ីសុវត្ថាបានដកខ្លួនថយទៅប្រទេសឡាវភាគខាងត្បូងនៅខែកុម្ភៈ ១៨៧៧ ដើម្បីរង់ចាំឱកាសល្អ។ ឱកាសល្អបានកើតមានឡើង នៅពេលចុះហត្ថលេខាដោយបង្ខំលើសន្ធិសញ្ញា ព្រះបាទនរោត្ដម ថុំសុន។
- ឆ្នាំ ១៨៨៥ ព្រះអង្គស៊ីសុវត្ថាបានរៀបចំខ្លួនប្រុងវាយឧដុង្គ ប៉ុន្តែត្រូវអាក់ខានទៅវិញ ហើយបានដកខ្លួនទៅព្រំដែនសៀម។ ក្នុងខែឧសភា ១៨៨៦ បក្សពួករបស់ព្រះអង្គស៊ីសុវត្ថាចំនួន៥០០០នាក់ ចូលវាយភ្នំពេញ តែត្រូវគេកម្ចាត់ចេញ។ បន្ទាប់ពីពេលនោះមករហូតដល់ឆ្នាំ១៨៩០ ការរំជើបរំជួលជាច្រើនកន្លែងបានធ្វើឲ្យកងទ័ពបារាំង និងកងទ័ពព្រះមហាក្សត្រ ខូចខាតយ៉ាងដំណំ។ ក្នុងខែមីនា ១៨៩០ ពួកអាណានិគមបារាំងបានស្នើសុំជួបជាមួយព្រះអង្គស៊ីសុវត្ថាដើម្បីធ្វើកិច្ចចរចា តែកិច្ចចរចានេះគ្មានលទ្ធផលអ្វីសោះ។ក្នុងឆ្នាំ១៨៩១ ព្រះអង្គម្ចាស់ស៊ីសុវត្ថាបានទទួលមរណភាពដោយជម្ងឺនៅភាគខាងជើងសំបូរ។ ចលនាបះបោររបស់ព្រះអង្គក៏បែកខ្ញែកគ្នាបន្តិចម្ដងៗ។
- ឆ្នាំ ១៨៨៥ ៖ ក្រឡាហោមគង់(១៨៨៥ – ១៨៨៦) ចលនាបះបោរនេះមានបំណងប្រយុទ្ធរំដោះខ្លួនពីអំពើជិះជាន់របស់ពួកអាណាព្យាបាល។ ក្រឡាហោមគង់បានទទួលការគាំទ្រពីប្រជាកសិករ ជនជាតិចិនមួយចំនួន និងព្រះសង្ឃ។ នៅឆ្នាំ១៨៨៦ បារាំងបានប្រើល្បិចអញ្ជើញក្រឡាហោមគង់មកធ្វើការចរចា រួចចាប់លោកចងផ្អោបនឹងបំពង់ផ្សែងកប៉ាល់រហូតបាត់បង់ជីវិត។
- ឆ្នាំ ១៨៨៥ ៖ វិស្ណុលោកឈូក(១៨៨៥ – ១៨៨៦) ចលនាបះបោរនេះចូលជាមួយក្រុមរបស់ក្រឡាហោមគង់យ៉ាងខ្លាំង។ នៅពេលធ្វើដំណើរមកចូលរួមកិច្ចចរចាតាមសំណើពួកបារាំង លោកត្រូវគេធ្វើឃាត។
- ឆ្នាំ១៨៨៧ប្រទេសកម្ពុជាត្រូវបានបញ្ចូលជា ទឹកដីសហភាពឥណ្ឌូចិន 1887 October Cambodia was subsumed into the Indochinese Union.
- ឆ្នាំ ១៨៨៧ ក្នុងសម័យសាធារណរដ្ឋ កងទ័ពបារាំងបានមកដល់ឥណ្ឌូចិននៅគ្រិស្ដសករាជ ១៨៨៧ និងបានដាក់អាណានិគមជាបន្តបន្ទាប់លើនគរកម្ពុជា អាណាចក្រតុងកឹង អាណាចក្រអណ្ណាម និងដែនដីកូស័ងស៉ីន (កម្ពុជាក្រោម) អាណាចក្រវៀងចន្ទន៍របស់ឡាវ និងខេត្តយូណាននៃប្រទេសចិន។ បារាំងបានកេណ្ឌទ័ពពីកម្ពុជា កូស័ងស៉ីន និងអាណ្ណាម យកទៅច្បាំងដណ្ដើមដែនដីអាណានិគមនៅប្រទេសមួយចំនួននៃទ្វីបអាហ្វ្រិក ក្នុងនោះមានដូចជាប្រទេសទុយនីស៉ី ស៊ូដង់ កូតឌីវ័រជាដើម។
- ឆ្នាំ ១៨៨៧៖ ក្នុងសម័យសាធារណរដ្ឋ កងទ័ពបារាំងបានមកដល់ឥណ្ឌូចិននៅគ្រិស្ដសករាជ ១៨៨៧ និងបានដាក់អាណានិគមជាបន្តបន្ទាប់លើនគរកម្ពុជា អាណាចក្រតុងកឹង អាណាចក្រអណ្ណាម និងដែនដីកូស័ងស៉ីន (កម្ពុជាក្រោម) អាណាចក្រវៀងចន្ទន៍របស់ឡាវ និងខេត្តយូណាននៃប្រទេសចិន។ បារាំងបានកេណ្ឌទ័ពពីកម្ពុជា កូស័ងស៉ីន និងអាណ្ណាម យកទៅច្បាំងដណ្ដើមដែនដីអាណានិគមនៅប្រទេសមួយចំនួននៃទ្វីបអាហ្វ្រិក ក្នុងនោះមានដូចជាប្រទេសទុយនីស៉ី ស៊ូដង់ កូតឌីវ័រជាដើម។
- ឆ្នាំ ១៨៨៨៖ ក្រោយរបកគំហើយរបស់លោក ជេម ឃុក ក៏ដូចជាការទទួលបានព័ត៌មានជាច្រើនទៀតផងនោះ ចក្រភពអង់គ្លេសក៏បានលើកទ័ពចូលទន្ទ្រានយកទឹកដីឥណ្ឌា និងបានដាក់អាណានិគមលើប្រទេសដ៏ធំមួយនេះ នៅគ្រិស្ដសករាជ ១៨៥៨។ ក្រោយមក ក៏បានដាក់អាណានិគមលើប្រទេសម៉ាឡេស៉ី និងសិង្ហបុរី នៅគ្រិស្ដសករាជ ១៨២៦ ដាក់អាណានិគមលើដែនដីហុងកុង នៅគ្រិស្តសករាជ ១៨៤១ លើប្រទេសភូមា នៅគ្រិស្ដសករាជ ១៨៨៥ និងលើប្រទេសព្រុយណេ នៅគ្រិស្តសករាជ ១៨៨៨។
- ឆ្នាំ ១៨៩៨ ប្រជាជននៅហ្វីលីពីនបានរួមកម្លាំងគ្នាប្រឆាំងនឹងពួកអាណានិគមអេស្ប៉ាញ រហូតដល់ទទួលបានជោគជ័យ និងបានប្រកាសខ្លួនជាសាធារណរដ្ឋនៅគ្រានោះតែម្ដង។ ប៉ុន្តែជាអកុសល ដោយសារនៅឆ្នាំគ្រិស្ដសករាជ ១៨៩៨ ដដែលនោះ អេស្ប៉ាញបានច្បាំងចាញ់សហរដ្ឋអាមេរិកនៅជ្រោយម៉ានីលឡា ហើយក៏បានប្រគល់ប្រទេសហ្វីលីពីនឱ្យទៅសហរដ្ឋអាមេរិក ដែលធ្វើឱ្យហ្វីលីពីនត្រូវស្ថិតនៅក្រោមអាណានិគមរបស់សហរដ្ឋអាមេរិកម្ដងវិញ ទម្រាំតែបានទទួលឯករាជ្យបានពេញលេញ ហ្វីលីពីនត្រូវរង់ចាំរហូតដល់គ្រិស្ដសករាជ ១៩៤៦ ឯណោះ។ អស់រយៈពេលជាង ៣០០ ឆ្នាំ ដែលហ្វីលីពីនស្ថិតនៅក្រោមអាណានិគមរបស់អេស្ប៉ាញ ជាហេតុធ្វើឱ្យប្រទេសមួយនេះ សម្បូរទៅដោយអ្នកកាន់សាសនាគ្រិស្តនិកាយកាតូលិកច្រើនបំផុតនៅក្នុងភូមិភាគអាស៊ីអាគ្នេយ៍។
- ឆ្នាំ ១៨៩៧ ទេសាភិបាលបារាំង មានសិទ្ធិសម្រេចជ្រើសរើស ព្រះមហាក្សត្រនៅកម្ពុជា និងការ ប្រមូលពន្ធអាករផ្សេងៗ 1897 The Résident supérieur was granted the royal powers of tax collection, rule by decree, and appointment of royal officials and crown princes.
- ឆ្នាំ ១៨៩៦ នៅមុនសង្គ្រាមលោកលើកទី១ ទឹកដីឥណ្ឌា និងអាស៉ីអាគ្នេយ៍បានធ្លាក់ក្រោមនឹមអាណានិគមរបស់មហាអំណាចអឺរ៉ុបស្ទើរតែទាំងស្រុង លើកលែងតែប្រទេសសៀមតែមួយគត់ដែលអាចរួចផុតពីក្រញ៉ាំលោកខាងលិច នេះក៏ដោយសារចក្រភពអង់គ្លេស និងចក្រភពបារាំងបានព្រមព្រៀងគ្នានៅគ្រិស្ដសករាជ ១៨៩៦ ដោយទុកអាណាចក្រមួយនេះជាតំបន់ទ្រនាប់ ឬជាតំបន់ «ស» រវាងដែនដីអាណានិគមរបស់មហាអំណាចទាំងពីរ។
- ឆ្នាំ ១៩១១ ការវាតទឹកដីឆ្ពោះទៅភាគខាងត្បូងរបស់វៀតណាមនេះ គោលបំណងចង់ក្ដោបក្ដាប់ជនជាតិទាំងអស់។ ដំណើរការនេះត្រូវបានកំណត់យ៉ាងច្បាស់ដោយ (Léopold Cadière) ក្នុងឆ្នាំ១៩១១។ នៅពេលដែលពួកគេអាចធ្វើទៅរួច ពួកគេនឹងបណ្ដេញជនជាតិដើមចេញ មិនថាត្រូវប្រើវិធីសាស្រ្ដសន្ដិភាព ដោយពួកគេត្រូវយកដីទាំងនោះ សម្អាតដីឲ្យស្អាតនិងដាំដើមឫស្សី។ វាជារបងដែលបន្សល់ទុករហូតដល់សព្វថ្ងៃនេះ ពោលគឺនៅជុំវិញឧទ្យានអណ្ណាម និងភូមិដ្ឋានជាច្រើនទៀត ហើយពួកគេក៏ត្រូវប្រើអំពើហិង្សានិងវាយបណ្ដេញជនជាតិចាម ដោយបំផ្លិចបំផ្លាញប្រាសាទរបស់ពួកគេនិងរំលំរូបសំណាក់ផងដែរ។សរុបមកលែងមានទីជម្រកសម្រាប់ជនជាតិចាមទៀតហើយ។
- ឆ្នាំ ១៩១៤ នៅក្នុងសង្គ្រាមលើកលោកទី១ ចាប់ពីគ្រិស្ដសករាជ ១៩១៤-១៩១៨ និងសង្គ្រាមលោកលើកទី២ ចាប់ពីគ្រិស្ដសករាជ ១៩៣៩-១៩៤៥ ចក្រភពអង់គ្លេសបានកេណ្ឌទ័ពពីប្រទេសឥណ្ឌាយ៉ាងច្រើន ឱ្យចូលធ្វើសង្គ្រាមជាមួយកងទ័ពខ្លួន។ កងទ័ពឥណ្ឌាដែលស្ថិតនៅក្នុងជួរកងទ័ពជើងគោករបស់ចក្រភពអង់គ្លេសនោះ បានដើរតួនាទីយ៉ាងសំខាន់នៅគ្រប់សមរភូមិក្នុងការជួយអង់គ្លេសប្រយុទ្ធប្រឆាំងនឹងសត្រូវ។
- ឆ្នាំ ១៩១៩ មហាត្មៈ គន្ធី (Mohandas Gandhi) និង ចាវ៉ាហាឡាល់ នេរុ (Jawaharlal Nehru) បានដឹកនាំចលនាទាមទារឯករាជ្យរបស់ឥណ្ឌាពីចក្រភពអង់គ្លេសវិញ រហូតទទួលបានឯករាជ្យជាផ្លូវការ នៅថ្ងៃទី១៥ ខែសីហា គ្រិស្ដសករាជ ១៩៤៧ ចំណែកឯប៉ាគីស្ថានគឺបានប្រកាសឯករាជ្យនៅមុនឥណ្ឌាមួយថ្ងៃ ពោលគឺនៅថ្ងៃទី១៤ ខែសីហា គ្រិស្ដសករាជ ១៩៤៧ ដូចគ្នា។
- ឆ្នាំ ១៩២៤ ដើម្បីសម្រួលផ្លូវធ្វើជំនួញរវាងប្រទេសឥណ្ឌា និងប្រទេសចិន ក្រុមហ៊ុនឥណ្ឌាបូព៌ារបស់ចក្រភពអង់គ្លេស (British East India Company) ក៏បានដណ្ដើមមូលដ្ឋានជំនួញពីពួកហូឡង់នៅតំបន់អាស៉ីអាគ្នេយ៍ដែនកោះ និងចាប់ផ្តើមបង្កើនអំណាចរបស់ខ្លួនកាន់តែខ្លាំងឡើងៗនៅតំបន់នេះ។ ចក្រភពអង់គ្លេសបានចូលកាន់កាប់អាណាចក្រម៉ាឡាកាទាំងស្រុង នៅគ្រិស្ដសករាជ ១៩២៤ ដោយបានពង្រីកផ្លូវជំនួញរបស់ក្រុមហ៊ុនឥណ្ឌាបូព៌ាកាន់តែទូលាយជាងមុន។ ក្រុមហ៊ុនឥណ្ឌាបូព៌ាបានបញ្ជូនទេសាភិបាលចក្រភពអង់គ្លេសម្នាក់ គឺលោក ថូម៉ាស ស្តេមហ្វត រ៉ាហ្វហ្វល (Sir Thomas Stemford Bingley Raffles) ឱ្យមកគ្រប់គ្រងនៅតំបន់ម៉ាឡាយូនេះ។
- ឆ្នាំ ១៩២៥៖ ព្រឹត្តិការណ៍ថ្ងៃទី១៨ មេសា ១៩២៥ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ ១៩២៥ នាភូមិក្រាំងលាវ ឃុំក្រាំងលាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង មានចលនាបះបោរមួយបានកើតឡើងផងដែរ។ ចលនាបះបោរនេះបង្កឡើងដោយមេក្រុមពីរនាក់ ឈ្មោះ ជួន និង នៅ ដែលបានប្រមូលបក្សពួករបស់គេតាមវាយប្រហារបារាំងនៅទីនោះ។ ក្នុងពេលដែលលោករេស៊ីដង់មោនសៀឡាត់មីនីស្ត្រាទ័រ(បាដេស) បានចុះទៅទារពន្ធដោយផ្ទាល់នៅសាលាឃុំក្រាំងលាវ ប្រជាជនដែលមិនសប្បាយចិត្តនឹងការគាបសង្កត់ទារពន្ធដារគ្រប់បែបយ៉ាងរបស់បារាំងបាននាំគ្នាតវ៉ាប្រឆាំង។ ការណ៍នេះបានផ្ដល់ឱកាសឲ្យចលនារបស់ជួន និងនៅ ដែលបង្កប់ខ្លួននៅទីនោះងើបឡើងបំបះបំបោរប្រជាជន រួចក៏បានសម្លាប់លោករេស៊ីដង់បាដេស អ្នកបកប្រែភាសាបារាំងម្នាក់ និងកងរក្សាស្រុកម្នាក់។ ចលនានេះបានធ្វើឲ្យបារាំងខឹងសម្បារយ៉ាងខ្លាំង រួចបានបង្គាប់ឲ្យព្រះបាទស៊ីសុវត្ថិចេញនូវព្រះរាជប្រកាសមួយប្ដូរឈ្មោះភូមិនេះ ពី ភូមិក្រាំងលាវ ទៅ ភូមិតិរច្ឆាន នាថ្ងៃទី៣០ ខែមេសា ឆ្នាំ ១៩២៥។
- ឆ្នាំ ១៩៣០ នៅខេត្តកំពង់ចាម មានព្រះវិហារចាម ចំនួន ៤០ សម្រាប់ មនុស្ស ៣៣,០០០ នាក់
- ឆ្នាំ ១៩៣៦ គេធ្វើជំរឿន ឃើញថា ប្រជាជនចាម មានចំនួន ៨៨,០០០ នាក់។
- ឆ្នាំ ១៩៤០ ចំណោម ប្រជាជន ចាម ១៥,០០០ នាក់រស់នៅ វៀតណាមខាងត្បូង មាន ៦,០០០ ជា មូស្លីម Muslim ពួកគេដូរឈ្មោះព្រះនាង ឧម៉ា ទៅជា ព្រះនាង អេវ៉ា ជាមហេសី ព្រះពោធិអាដាមវិញ។
- ឆ្នាំ ១៩៤០ នៅទសវត្សរ៍ឆ្នាំ១៩៤០ អាជ្ញាធរបារាំង បានសន្យាថា នឹងផ្តល់ស្វ័យភាពទៅឲ្យក្រុមជនជាតិភាគតិច«ម៉ុងតាញ៉ា» ដែលកំពុងតែរស់នៅតំបន់ខ្ពស់រាបវៀតណាម ដែលមានផែនការឯករាជ្យស្ងាត់ៗ។ ក្នុងករណីមួយបែបនេះ អ្វីដែលសព្វថ្ងៃនេះវៀតណាម បានបញ្ចប់ដោយការបរាជ័យរបស់លោក Dien Bien Phu ដែលផែនការទាំងនេះ មិនត្រូវបានគេគោរពទេ។
- ឆ្នាំ ១៩៤០៖ សង្រ្គាម បារាំង ថៃ ដែលកងទ័ពបារាំង ចាញ់សង្រ្គាមសម័ន្ធមិត្តថៃ នាំឲ្យ កងទ័ពថៃ ចូលកាន់កាប់ខេត្ត បាត់ដំបង សៀមរាប កោះកុង នៅឆ្នាំ ១៩៤១ ដល់ ឆ្នាំ ១៩៤៥
- ឆ្នាំ ១៩៤១ កងទ័ពជប៉ុន ចូលកាន់កាប់កម្ពុជា។ ព្រះបាទ ស៊ីសុវត្ថិ មុន្នីវង្ស សុគត។ ភាគី បារាំង ជ្រើសរើស ចៅទ្រង់ ព្រះនាម នរោត្តមសីហនុ ឡើង ស្នងរាជសម្បត្តិ 1941Japanese occupation of Cambodia: Japanese troops occupied Cambodia. King Sisowath Monivong died. The French chose his grandson Norodom Sihanouk to succeed him.
- ឆ្នាំ ១៩៤៥ កងទ័ពជប៉ុន ចាញ់សង្រ្គាមលោកលើកទី ២ យល់ព្រម ឲ្យកម្ពុជា មានឯករាជ្យ ខ្លះៗ នៃក្រសួងមួយចំនួន រួមទាំង ការបង្កើតកងនគរបាល 1945 After its defeat in World War II, Japan relinquished its Indochinese territories.
- ឆ្នាំ ១៩៤៥ ដល់ ឆ្នាំ ១៩៥៤ បញ្ហាទី ១ ការប្រកួតប្រជែកកម្លាំងយោធាខ្មែរ ជាមួយ កម្លាំងយោធាបារាំង ដើម្បី ទទួលបានឯករាជ្យពេញបរិបូរណ៍។ បញ្ហាទី ២ កងទ័ព វៀតមិញ Viet Minh នៃ វៀតណាមកំពុងវាយប្រហារកងទ័ពបារាំងដែលកំពុង គ្រប់គ្រងប្រទេសវៀតណាម។ កងទ័ពវៀតមិញជាច្រើនជ្រៀតចូលប្រទេសកម្ពុជាកើនចំនួនជាលំដាប់ ជម្រុញឲ្យកម្ពុជាទទួលបានឯករាជ្យពេញលេញ គឺ មុនសន្ធិសញ្ញាក្រុង ហ្សឺណែវ ១៩៥៤ ដែលស្ថានភាពនេះ ប្រទេសកម្ពុជា បែងចែកជា ០៣ តំបន់ គឺ (១) តំបន់គ្រប់គ្រងដោយទ័ពបារាំងកម្ពុជា ឬ កងទ័ពកម្ពុជាសុទ្ធ (២) តំបន់គ្រប់គ្រងដោយកងទ័ពវៀតមិញ ( ៣) តំបន់គ្រប់គ្រងដោយកងទ័ព ខ្មែរ ឥស្សរៈ ឬ ខ្មែរសេរី ដែលជាកម្លាំងប្រឆាំង សីហនុ និង ប្រឆាំង វៀតមិញ ។
- ឆ្នាំ ១៩៤១ កងទ័ពជប៉ុនបានដេញពួកអង់គ្លេសចេញពីម៉ាឡាកា និងបានគ្រប់គ្រងឧបទ្វីបនេះជំនួសអង់គ្លេសវិញ។ ប៉ុន្តែបន្ទាប់ពីប្រទេសជប៉ុនចាញ់សង្គ្រាមលោកលើកទី២ នាគ្រិស្ដសករាជ ១៩៤៥ នោះ ចក្រភពអង់គ្លេសក៏បានចូលមកគ្រប់គ្រងម៉ាឡាកាជាថ្មីម្តងទៀត។ រហូតដល់ថ្ងៃទី៣១ ខែសីហា គ្រិស្ដសករាជ ១៩៥៧ ទើបម៉ាឡាកាបានទទួលឯករាជ្យផ្លូវការពីចក្រភពអង់គ្លេស។
- ឆ្នាំ ១៩៤២ ចំណែកឯអាណានិគមជប៉ុនបានចូលមកត្រួតត្រាឥណ្ឌូណេស៊ីក្នុងខែមីនា គ្រិស្ដសករាជ ១៩៤២។ ពេលមកដល់ដំបូង ជប៉ុនបានទទួលស្វាគមន៍ពីសំណាក់ប្រជាជនឥណ្ឌូណេស៊ី ដោយពួកគេបានទទួលឯករាជ្យពីហូឡង់ ថែមទាំងជក់ចិត្តយ៉ាងខ្លាំងនឹងពាក្យស្លោករបស់ជប៉ុនដែលថា «ជប៉ុនគឺជាពន្លឺរស្មីនៃអាស៊ី»។ មិនយូរប៉ុន្មាន ប្រជាជនឥណ្ឌូណេស៊ីសិក្សាស្វែងយល់ឃើញថា ពួកគេជាអ្នករងគ្រោះពីការគំរាមកំហែង ប្រមាថមាក់ងាយបំផុតពីពួកជប៉ុនទៅវិញ។ ទោះជាយ៉ាងនេះក្តី ក៏គោលនយោបាយគ្រប់គ្រងរបស់ជប៉ុនបានផ្តល់ផលចំណេញក្នុងរយៈពេលវែងដល់ឥណ្ឌូណេស៊ីដែរ។ ជប៉ុនបានប្រមូលផ្តុំយុវជនឥណ្ឌូណេស៊ី ផ្តល់ការហ្វឹកហ្វឺនផ្នែកយោធា ដើម្បីជួយច្បាំងជប៉ុនទប់ទល់នឹងការត្រួតត្រាជាថ្មីពីកម្លាំងហូឡង់ នៅចន្លោះគ្រិស្ដសករាជ ១៩៤៥-១៩៤៩។ ជប៉ុនបានដោះលែងមេដឹកនាំអ្នកជាតិនិយមពីពន្ធនាគារ រួមទាំង ស៊ូ ការណូ (Sukarno) ផងដែរ ក្នុងលក្ខខណ្ឌគាំទ្រកិច្ចការសង្គ្រាម។
- ឆ្នាំ ១៩៤៥ ក្រោយសហរដ្ឋអាមេរិកទម្លាក់គ្រាប់បែកបរមាណូ ២ គ្រាប់ទៅលើប្រទេសជប៉ុន សង្គ្រាមនៅតំបន់ប៉ាស៉ីហ្វិកក៏ត្រូវបញ្ចប់ រីឯលោក ស៊ូ ការណូ និងមេដឹកនាំជាតិនិយមជាច្រើននាក់ក៏បានប្រកាសឯករាជ្យជាឯកតោភាគី។ ដូច្នេះសាធារណរដ្ឋឥណ្ឌូណេស៊ី ក៏បានចាប់បដិសន្ធិឡើងនៅថ្ងៃទី១៧ ខែសីហា គ្រិស្ដសករាជ ១៩៤៥។ ប៉ុន្តែព្រះរាជាណាចក្រហូឡង់បានច្រានចោលការប្រកាសឯករាជ្យនេះ ដោយអះអាងថាខ្លួននៅតែមានសិទ្ធិគ្រប់គ្រងឥណ្ឌូណេស៉ីដោយភាពស្របច្បាប់។ ហូឡង់បានចាប់ផ្តើមដំណើរការគ្រប់គ្រងឥណ្ឌូណេស៊ីជាថ្មី នាពាក់កណ្តាលគ្រិស្ដសករាជ ១៩៤៦។ នៅខែធ្នូ គ្រិស្ដសករាជ ១៩៤៩ កិច្ចព្រមព្រៀងមួយត្រូវបានសម្រេចឡើងជាចុងក្រោយរវាងសាធារណរដ្ឋឥណ្ឌូណេស៊ី និងព្រះរាជាណាចក្រនែតដឺរលែន (ហូឡង់) ដែលជាការបញ្ចប់សង្គ្រាម និងបញ្ចប់អាណានិគមហូឡង់មកលើឥណ្ឌូណេស៉ី៕
- នាំ ១៩៤៦៖ កងយោធពលខេមរភូមិន្ទ បានចាប់ផ្តើមកើតដំបូងចេញពីអនុសញ្ញាយោធាបារាំង-ខ្មែរ នាថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៤៦ ដែលអនុសញ្ញានេះបានបញ្ជាក់ថា ប្រទេសកម្ពុជាត្រូវមានកម្លាំងយោធាដែលសុទ្ធតែជាខ្មែរ ។ សម័យ កាលនោះ ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ទ្រង់ជាមេបញ្ជាការកំពូលនៃកងយោធលខេមរភូមិន្ទ ហើយទ្រង់ បានមានព្រះបន្ទូសង្កត់ធ្ងន់អំពីតួនាទីរបស់កងយោធពលខេមរភូមិន្ទ ថាៈ យើងមិនបានស្រលាញ់សង្គ្រាមទេ ព្រោះ យើងបានទ្រាំទ្រអស់រយៈពេលជាច្រើនសតវត្សរ៍មកហើយ ទន្ទឹមនឹងនោះវាបានផ្តល់នូវភាពអយុត្តិធម៌ និងភាព ឃោរឃៅព្រៃផ្សៃដល់យើង ។ ប៉ុន្តែយើងបានត្រៀមខ្លួនជាស្រេច ដើម្បីប្រយុទ្ធរហូតដល់ដង្ហើមចុងក្រោយ ដើម្បី ការពារឯករាជ្យភាព និងបូរណភាពទឹកដីរបស់យើង ។ អនុសញ្ញានេះ បានបញ្ជាក់អំពីបេសកកម្មរបស់កងយោធពលខេមរភូមិន្ទដូចតទៅ :-ធានាអះអាងចំពោះអធិបតេយ្យភាពរបស់ព្រះករុណាព្រះចៅក្រុងកម្ពុជា-គោរពច្បាប់ និងធានាសណ្តាប់ធ្នាប់សន្តិសុខផ្ទៃក្នុងទូទាំងព្រះរាជាណាចក្រកម្ពុជា-ចូលរួមក្នុងកិច្ចការ ការពារព្រំដែននៃប្រទេសកម្ពុជា មិនតែប៉ុណ្ណោះបានគ្រោង និងបង្កើតសាលានាយ ទាហាន និងសាលានាយទាហានរងមួយសម្រាប់ធានាការបណ្តុះបណ្តាលក្របខ័ណ្ឌនេះ ។កងយោធពលខេមរភូមិន្ទបានរីកចម្រើនខាងបរិមាណ និងគុណភាពក្នុងដំណាក់កាល៣ដាច់ពីគ្នា
- ថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៤៦ ដំណាក់កាលទី១ ពីថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៤៦ មកដល់ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ១៩៥៣ គឺជាកាលបរិច្ឆេទនៃការចាប់ផ្តើម ដំណាក់កាលផ្ទេរសមត្ថកិច្ចយោធារវាងប្រទេសបារាំង និងប្រទេសកម្ពុជា ។ ដំណាក់កាលនេះ គឺជាការបង្កើតអគ្គសេនាធិការនៃក្រសួងការពារជាតិ ក្រោមឱវាទរដ្ឋមន្ត្រី មានក្រុមគាំទ្រ មានកងឯកភាពជើងគោកមួយចំនួន មានកងនាវាចរចម្បាំងតាមទន្លេចំនួន២កង ហើយមានសាលានិងមជ្ឈមណ្ឌលហ្វឹកហ្វឺន គឺជាសាលាយោធាខ្មែរសម្រាប់បណ្តុះបណ្តាលនាយទាហាន និងសាលាក្របខ័ណ្ឌ - ថ្មពេជ្រ - សម្រាប់ បណ្តុះបណ្តាលនាយទាហានរង ។
- ឆ្នាំ ១៩៤៨ ក្រោយការទទួលបានជ័យជម្នះលើការទាមទារឯករាជ្យនេះ ឧបទ្វីបឥណ្ឌាបែរជាត្រូវបែកបាក់ជារដ្ឋពីរផ្សេងគ្នា ដោយសារបុព្វហេតុទំនាស់សាសនា រីឯមហាត្មៈ គន្ធី ក៏ត្រូវពួកហិណ្ឌូនិយមជ្រុលធ្វើឃាតបានសម្រេច នៅថ្ងៃទី៣០ ខែមករា គ្រិស្ដសករាជ ១៩៤៨។
- ឆ្នាំ ១៩៥០ មានជនជាតិចាម ម្នាក់ ឈ្មោះ សុះ ម៉ាន នៅខេត្តកំពង់ចាម បានចូលរួមជាមួយនឹង បក្សកំម្មុយនីស្ត ដឹកនាំដោយ ហូជីមិញ។ គាត់ជាភ្នាក់ងារសម្ងាត់ប្រឆាំង រដ្ឋការបារាំង និងបានសិក្សាផ្នែកសង្រ្គាមនៅវៀតណាម ក្រោយបារាំងចាញ់សង្រ្គាម សុះ ម៉ាន បានបន្តការសិក្សាផ្នែកនយោបាយ នៅ វៀតណាម សូវៀត និង ចិន។
- ០២ ខែកញ្ញា ឆ្នាំ១៩៥៣ ដំណាក់កាលទី២ ពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ១៩៥៣ ដល់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៥៤ ជារយៈកាលបញ្ចប់អរិភាពលើទឹកដី អតីតឥណ្ឌូចិន របស់អាណានិគមបារាំងសែស។ ព្រះរាជាណាចក្រកម្ពុជាបានទទួលឯករាជ្យពេញបរិបូរណ៍ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ដោយចលនាទាមទាររបស់កងទ័ព ប្រជានុរាស្ត្រគ្រប់ស្រទាប់ជាន់ថ្នាក់ ក្រោមព្រះរាជបូជនីយ កិច្ចដឹកនាំរបស់ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ និងក៏ជាថ្ងៃចាប់កំណើតដ៏ពិតប្រាកដនៃកងយោធពលខេមរ ភូមិន្ទ ។ ដំណាក់កាលនេះ ក៏ជាដំណាក់កាលដែលបញ្ជាការ និងកងកម្លាំងបារាំងសែសចាកចេញពីទឹកដីនៃប្រទេស ជាតិយើង ។ នោះគឺជាការចាប់បដិសន្ធិពេញលក្ខណៈ នៃកងយោធពលខេមរភូមិន្ទ ។ នៅពេលនោះហើយដែល យើងបានបង្កើតអគ្គសេនាធិការ នៃកងយោធពលខេមរភូមិន្ទ បញ្ជាការដ្ឋានកងទ័ពជើងអាកាសភូមិន្ទ បញ្ជាការដ្ឋាន កងទ័ពជើងទឹកភូមិន្ទ ។ ក្រោមព្រះរាជបញ្ជាផ្ទាល់របស់ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុកងយោធពលខេមរភូមិន្ទ បានបង្ហាញនូវភាពអង់អាចមោះមុតក្នុងប្រតិបត្តិការសឹក រំដោះតំបន់ខ្លះពីកណ្តាប់ដៃពួកបរទេស និងពួកឧទ្ទាម ។ ប្រតិបត្តិការទាំងនេះប្រព្រឹត្តទៅនៅឆ្នាំ១៩៥៣ និងឆ្នាំ១៩៥៤ នៅខេត្តបាត់ដំបង - ប្រតិបត្តិការសាមគ្គី និងប្រតិបត្តិ ការប៉ៃលិន - និងនៅក្នុងឆ្នាំ១៩៥៤ នៅខេត្តក្រចេះ - ប្រតិបត្តិការព្រែកទេ និងស្រែ ជេស - ប្រតិបត្តិការទាំងនេះ ត្រូវបានបញ្ចប់ដោយបានបណ្តេញពួកឈ្លានពានដកថយចេញពីព្រំដែនប្រទេសយើង និងការបែកខ្ញែកចុងក្រោយ របស់ពួកឧទ្ទាម ។
- ឆ្នាំ ១៩៥៣ កម្ពុជាប្រកាសឯករាជ្យជាផ្លូវការ ផ្តាច់ចេញពី ការគ្រប់គ្រងរបស់ បារាំង 1953 9 November Cambodia officially gained its independence from France.
- ០៩ វិច្ឆិកា ឆ្នាំ ១៩៥៣ សម្តេច សីហនុ ប្រកាសបង្កើតថែម ២ កងពលតូចតូច Battalion មួយនៅ ស្វាយរៀង លេខ ៩ និង មួយនៅ ខេត្តព្រៃវែង លេខ ១០ ហើយចំនួនកងទ័ពសរុប កើនដល់ ១៧,០០០ នាក់ រួចពេលព្រឹក ថ្ងៃ ០៩ វិច្ឆិកា ១៩៥៣ ក៍ប្រកាសឯករាជ្យចេញពី កងទ័ពបារាំង the Cambodian National Armed Forces (French: Forces Armées Nationales Cambodgiennes – FANC).
- ឆ្នាំ ១៩៥៣ ខែ វិច្ឆិកា ថ្ងៃទី ០៩ ថ្ងៃបង្កើតកងយោធពលខេមរភូមិន្ទ
- ២០ ខែកក្កដា ឆ្នាំ១៩៥៤ ចាប់ផ្តើមពីថ្ងៃទី ២០ ខែកក្កដា ឆ្នាំ១៩៥៤ បន្ទាប់ពីប្រតិបត្តិការនានាបានបញ្ចប់ គឺជាដំណាក់កាលនៃការរៀប ចំពង្រឹង គុណភាពកងយោធពលខេមរភូមិន្ទឡើងវិញ ។ ក្នុងនោះគេ សង្កេតឃើញមានការបង្កើតសាលាបណ្ឌិតសភាយោធា មជ្ឈមណ្ឌលហ្វឹកហ្វឺន បង្កើត កងឯកភាពគាំទ្រថ្មីៗជាច្រើន បង្កើតមួយមូលដ្ឋានទ័ពអាកាស មានក្រុម អាកាសចរចំនួន ៣ ក្រុម និងមូលដ្ឋានបណ្តុះបណ្តាលទ័ពជើងទឹក ផ្នែកទន្លេ និងផ្នែកសមុទ្រ មានក្រុមកុំម៉ងដូ ម៉ារីន ចំនួន ១ក្រុម និងមានកងរាជអាវុធហត្ថជាតិ។ល។
- ឆ្នាំ ១៩៥៥ សម័យសីហនុ (១៩៥៥-១៩៧០) បានកំណត់និយមន័យឥរិយាបថថ្មីមួយចំពោះចាមដែលត្រូវបានគេហៅថា« ខ្មែរអ៊ិស្លាម»។ ការពាក់ព័ន្ធនៅក្នុងរឿងនេះ លោក William Collins បានដឹងច្បាស់អំពីពេលដែលលោកបានសរសេរថា«នរណាដែលប្រើពាក្យថា«ខ្មែរអ៊ិស្លាម» ដឹងថា សហគមន៍ ចាម-ម៉ាឡេ មានលក្ខណៈខុសប្លែកខាងជាតិសាសន៍ពីខ្មែរ។ ពួកគេ និយាយភាសាជាច្រើនដែលមានទំនាក់ទំនងនឹងម៉ាឡេ ពួកគេបានសម្លឹងមើលបរទេសសម្រាប់ស្រុកកំណើតដូនតារបស់ពួកគេ។ ពួកគេនៅតែរក្សាអត្តសញ្ញាណតែមួយគត់របស់ពួកគេ ដាច់ដោយឡែកពីខ្មែរ ដោយអះអាងថា អ៊ិស្លាម ដែលហាមមិនឲ្យរៀបការជាមួយនឹងអ្នកដែលមិនមែនមូស្លីម។ ការបំបែកនេះ ត្រូវបានពង្រឹងដោយការអនុវត្តខាងសាសនាដែលផ្ទុយស្រឡះជាមួយនឹង អ្នកដែលរស់នៅក្នុងសហគមន៍ខ្មែរភាគច្រើន។ ជាថ្មីម្តងទៀត ភាពខុសប្លែកគ្នាដែលពិបាកនឹងកែប្រែ ត្រូវបញ្ជាក់ដោយអ៊ិស្លាម ដែលធ្វើឲ្យលាយឡំទៅនឹងជនជាតិខ្មែរក្លាយជារឿងមិនអាចធ្វើទៅ បាន ដែលលើកឡើងថា ពាក្យថា«ខ្មែរអ៊ិស្លាម»ចង្អុលទៅរកលក្ខណពិសេសមួយរបស់ប្រទេស កម្ពុជា ដែលរួមមានមូស្លីម ក្នុងចំណោមពលរដ្ឋផ្សេងៗរបស់ខ្លួន»។
- ឆ្នាំ ១៩៥៥ ព្រះបាទ នរោត្តមសីហនុ ដាក់រាជ្យសម្បត្តិ ចូលប្រឡូកឆាកនយោបាយ ដើម្បី ប្រមូល អំណាច កងទ័ព 1955 2 March King Sihanouk abdicated in favour of his father, Norodom Suramarit.
- ពីឆ្នាំ១៩៥៤ ដល់ថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ក្នុងសម័យសង្គមរាស្ត្រនិយម កងយោធពលខេមរភូមិន្ទ បាន រីកចម្រើននិងធំធាត់ បំពេញសម្រេចភារកិច្ចការពារមាតុភូមិប្រកបដោយប្រសិទ្ធភាព រក្សាការពារកម្ពុជាឱ្យមាន ឈ្មោះថាជា - កោះសន្តិភាព - នៅជ្រោយឥណ្ឌូចិន ។
- ឆ្នាំ ១៩៥៤ ស្តេច នរោត្តមសីហនុ ប្រទានងារថ្មី គឺ ខ្មែរ ឥស្លាម ដែលសំដៅថា ដើមកំណើតដើម ពួកគេត្រូវបានបដិសេធចោល ហើយប្រជាជនចាម ក្លាយជាជនរងគ្រោះនៃប្រវត្តិសាស្រ្ត។
- ឆ្នាំ ១៩៦២ ចលនាបេះបោរ នៅប្រទេស វៀតណាម និង ក្នុងតំបន់ ដើម្បីបង្កើតប្រទេស ចម្ប៉ាឡើងវិញ្
- ឆ្នាំ ១៩៦៣ កម្ពុជា រឹតចំណងការទូតជាមួយ វៀតណាមខាងត្បូង 1963 27 August Cambodia severed ties with South Vietnam.
- ២០ វិច្ឆិកា ១៩៦៤ រដ្ឋប្រហារនៅ វៀតណាមខាងត្បូង ទំលាក់ប្រធានាធិបតី ងោ ឌិនយាម the coup against President Ngô Đình Diệm in South Vietnam
- ឆ្នាំ ១៩៦៤ ចលនា កូសេម ឡេស Lès Kosem (?-1976) ជាចលនាខ្មែរ ឥស្លាម មានគោលការណ៍ជា រណសិរ្សរំដោះចម្បា le Front de Libération du Champa ជាចលនាក្បតជាមួយចលនា FULRO របស់ វៀតណាម រួចបានចូលរួមជាមួយកងទ័ពលន់ នល់ des Forces Armées Nationales Khmères (FANK) ។ កូសេម ឡេស ត្រូវបានគេសង្ស័យថាជាភ្នាក់់ងារចារកម្មមុខពីរ ដែលធ្វើការឲ្យកម្ពុជាផង និង បារាំងផង។ ចលនារំដោះចម្បា៉ បានសហការណ៍ជាមួយ ចលនាខ្មែរក្រោម ដែលធ្វើឲ្យ បែកចេញជាចលនាថ្មីមួយផ្សេងទៀតគឺចលនា United Front for the Liberation of Oppress/FULRO នោះជា ចលនា យួន Degar សព្វថ្ងៃនេះ (១៩៦៤-១៩៩២) ។ លោក ឡេះ កូសេម ត្រូវបានគេស្គាល់ តាមរយៈទំនាក់ទំនងដ៏ស្មុគ្រស្មាញរបស់លោក ជាមួយចលនាតស៊ូរបស់ជនជាតិភាគតិចក្នុងតំបន់ខ្ពង់រាបភាគកណ្ដាលនៃប្រទេសវៀតណាម ជនជាតិចាមនៅកម្ពុជា និងខ្មែរក្រោមនៅតាមតំបន់ដីសណ្ដទន្លេមេគង្គ។ ទំនាក់ទំនងទាំងនេះ បានធ្វើឲ្យគាត់ក្លាយជា មេដឹកនាំយោធាមួយរូបដែលមានប្រវត្តិចម្រូងចម្រាសមួយ មុននឹងកម្ពុជាធ្លាក់ក្រោមការគ្រប់គ្រងរបស់ ប៉ុល ពត នៅសម័យខ្មែរក្រហម ក្នុងឆ្នាំ ១៩៧៥។ ចលនាដែលលោក កូសេម មានការពាក់ព័ន្ធ មានឈ្មោះថា រណសិរ្សតស៊ូរួមរបស់ជនជាតិដែលត្រូវគេជិះជាន់ កាត់ហៅថា FULRO ។ ចលនានេះ មានគោលបំណងស្វះស្វែងស្វ័យភាពកាន់តែច្រើនជាងមុន សម្រាប់ជនជាតិចាមកាន់សាសនាឥស្លាម ខ្មែរកម្ពុជាក្រោមដែលរស់នៅភូមិភាគខាងត្បូងប្រទេសវៀតណាមបច្ចុប្បន្ន និងជនជាតិភាគតិចម៉ុងតាញ៉ារស់នៅតាមតំបន់ភ្នំក្នុងប្រទេសវៀតណាម។
- ឆ្នាំ ១៩៦៤ គំនិតបែបនេះ ត្រូវបានសើរើដោយរណសិរ្សបង្រួបបង្រួមសម្រាប់ការរំដោះពូជសាសន៍ដែល ត្រូវបានគេជិះជាន់(FULRO)។ ដោយបានប្រសូតក្នុង ឆ្នាំ១៩៦៤ ជាមួយនឹងការគាំទ្រពីទាហាន ពិសេសរបស់អាមេរិក FULRO បាននិងកំពុងដើរតួជាង១០ឆ្នាំជាផ្នែកមួយនៃកងទ័ពពិតប្រាកដ សម្រាប់ជនជាតិវៀតណាមភាគតិចខាងត្បូង។ FULRO ជាធាតុផ្សំខាងមនោគមវិជ្ជាពិតប្រាកដមួយជាមួយនឹងការទាមទារ សម្រាប់ស្វ័យភាព ឬឯករាជ្យ ព្រំដែនថ្មី។
- ឆ្នាំ ១៩៦៥ ម៉ាឡាកាមានគំនិតចង់បង្រួបបង្រួមរដ្ឋសារ៉ាវ៉ាក់ (Sarawak) រដ្ឋសាប៉ះ (Sabah) និងរដ្ឋព្រុយណេ (Brunei) ដែលស្ថិតនៅលើកោះបរនេអូ និងរដ្ឋសិង្ហបុរី (Singapore) ចូលជាសហព័ន្ធតែមួយ ប៉ុន្តែរដ្ឋព្រុយណេបានបដិសេធមិនព្រមចូលរួមឡើយ។ នៅគ្រិស្ដសករាជ ១៩៦៣ ទើបមានការស្ថាបនា «សហព័ន្ធម៉ាឡេស៊ី» ជាផ្លូវការ។ ប៉ុន្តែការបញ្ចូលរដ្ឋសារ៉ាវ៉ាក់ និងរដ្ឋសាប៉ះ ទៅក្នុងសហព័ន្ធម៉ាឡេស៉ីនេះ បានធ្វើឱ្យប្រទេសឥណ្ឌូណេស៊ី និងហ្វីលីពិន មានការខឹងសម្បាយ៉ាងខ្លាំង ពីព្រោះតែប្រទេសទាំងពីរនេះគិតថា បរនេអូ គឺជាទឹកដីរបស់ខ្លួន។ពីរឆ្នាំក្រោយមក រដ្ឋសិង្ហបុរីក៏បានផ្តាច់ខ្លួនចេញពីសហព័ន្ធម៉ាឡេស៊ី ដោយសារមូលហេតុបញ្ហានយោបាយ និងបញ្ហាជាតិសាសន៍ ហើយបានប្រកាសខ្លួនជា «សាធារណរដ្ឋសិង្ហបុរី» ជាផ្លូវការ នៅថ្ងៃទី០៩ ខែសីហា គ្រិស្ដសករាជ ១៩៦៥។
- ឆ្នាំ ១៩៦៥ កងទ័ពអាមេរិក បោះទីតាំងនៅវៀតណាមខាងត្បូង។ សម្តេចសីហនុ រៀបចំសន្ធិសិទ្ធក្រុម ខ្មែរមន ប្រឆាំងអាមេរិក ដែលមាន លន់ លន់ គៀងគរ តំណាងស្រម៉ោលរាប់សិប នៃជិនជាតិ ចាម ចូលរួមក្នុងសម្ព័ន្ធ។
- កញ្ញា ឆ្នាំ ១៩៦៩ កងយោធពលខេមរភូមិន្ទ បែងចែកជា ៧ យោធភូមិភាគ
- ឆ្នាំ ១៩៧០ សុះ ម៉ាន បានចូលមកកម្ពុជាវិញ ដឹកនាំចលនាឥស្លាមទិសបូព៌ា ជាមួយកូនប្រុស កាត់ឈ្មោះ ម៉ាត់ លី។ នៅតំបន់ផ្សេងៗទៀត ពួកខ្មែរក្រហម និង សីហនុ មិនអនុញ្ញាតិឲ្យមាន មេទ័ព ចាម ទេ សូម្បី ខាង និរតី ដែលមាន ប៉ុលពត កាន់កាប់ក្តី ក៍គេមើលឃើញថា ប្រឆាំង ជាមួយនឹង វប្បធម៍ចាម ដែរ។ តំបន់ពួកកំម្មុយនីស្ត ត្រូវបង្ខំស្រីចាម កាត់សក់សក់ខ្លី ដូចស្រ្តីខ្មែរ និង បោះបង់ចោល អាវ បំពង់ របស់ប្រពៃណីចាម។ ប៉ុល ពត តាម៉ុក កែ ពក គឺជាមនុស្សសំខាន់ដែល បញ្ជាឲ្យ រឹតបណ្តឹង សិទ្ធិរបស់ជនជាតិចាម។
- ឆ្នាំ ១៩៧០ សាធារណរដ្ឋខ្មែរ (១៩៧០-១៩៧៥)ជាការលេចឡើងនូវទស្សនភូមិសាស្រ្តនយោបាយថ្មីមួយដែល ក្នុងនោះចាម មានតួនាទីគួរឲ្យកត់សម្គាល់។
- ឆ្នាំ ១៩៧០ លន់ លន់ ធ្វើរដ្ឋប្រហារទំលាក់ សម្តេច នរោត្តមសីហនុ និងបន្តកិច្ចការ ប្រមូលផ្តុំ កំលាំង ជនជាតិ ចាម និងជនជាតិភាគតិចផ្សេងទៀត ដែលនាំឲ្យ អាម៉ាស់ដល់ការចងសម្ព័ន្ធ អាមេរិក- លន់ នល់។
- ឆ្នាំ ១៩៧០ ដល់ ១៩៧៥ ជនបរទេស គេវិភាគថា របប ប៉ុលពត ផ្តាច់ការ ព្រោះ មិនទទួលស្គាល់ ថាមាន ជនជាតិ ចាមទេ ប្រទេសចម្បា ត្រូវ វៀតណាម កំទេចចោលទៅហើយ មួយទៀត ពួកមេដឹកនាំខ្មែរក្រហមថា ជនជាតិ ចិន ចាម វៀតណាម និង ជនជាតិភាគតិចៗផ្សេង បង្កើតបានជា ១៥% នៃប្រជាជនកម្ពុជា ចំណែក ជនជាតិខ្មែរដើម មានតែ ១% ទេ។ ពួកខ្មែរក្រហមថា ព្រឹត្តិការសម្លាប់រង្គាល នៅចម្បា ឆ្នាំ១៤៧១ ដល់ ១៦៩៣ គឺ ជនជាតិចាម ត្រូវកំទេចចោលអស់ហើយ អ្នកនៅរស់ក្នុងប្រទេសកម្ពុជា មិនមែនជា ជនជាតិ ចាមទេ ដែលប្រការនេះ នាំឲ្យ ជនជាតិចាម គិតថា ខ្មែរប្រកាន់ពូជសាសន៍។
- ឆ្នាំ ១៩៧០ ដល់ ឆ្នាំ ១៩៧០ កងទ័ពរបស់ ឡេះ កាសេម/ ឡេស កាសេម ដែលជាកងទ័ពចាម ពិសេស ស្ថិត ក្នុងជួរកងទ័ព នល់ លន់ បានកំទេច សម្លាប់ប្រជាជនក្នុងបណ្តាភូមិនានារបស់ កងទ័ពខ្មែរក្រហមយ៉ាងសាហាវព្រៃផ្សៃ បន្ទាប់មកពីមាន ពត័មានបែបនេះ ខាងរដ្ឋាភិបាល នល់ នល់ បានបំបែក កងទ័ពរំដោះនគរចម្ប៉ា នេះ ឲ្យចូលទៅជាមួយ បណ្តាអង្គភាពទ័ពផ្សេងៗ ចំណែកប្រជាជន ចាម មួយចំនួនក៍បានចូលរួមជាមួយ ពួកកម្មុនីស្តផងដែរ។
- ឆ្នាំ ១៩៧០ ឧត្តមសេនីយ៍ លន់ នល់ ដឹកនាំធ្វើរដ្ឋប្រហារ ទំលាក់ព្រះបាទ នរោត្តម សីហនុ និង បង្កើតរបប គ្មានស្តេច គឺរបប សាធារណរដ្ឋខ្មែរ ។ ការផ្ទុះឡើងនៃសង្រ្គាមស៊ីវិល នៅកម្ពុ់ជា និង យុទ្ធនាការទំលាក់គ្រាប់បែក ចំនួន ២,៧ លានតោន ដោយ កងទ័ព សហរដ្ឋអាមេរិក ។ 1970 18 March General Lon Nol overthrew Sihanouk and established a republic. Start of the Cambodian Civil War and the US Cambodian Campaign
- មករា ១៩៧០ កងយោធពលខេមរភូមិន្ទ ដោយមានជំនួយផ្នែក ថវិការ បច្ចេកទេស ពី កងទ័ពបារាំង កើនចំនួន ដល់ ៣៥,០០០ នាក់ ចែកជា ៥៣ Battalions
- ឆ្នាំ ១៩៧១ ចលនាបេះបោរ នៅប្រទេស វៀតណាម និង ក្នុងតំបន់ ដើម្បីបង្កើតប្រទេស ចម្ប៉ា ឡើងវិញ
- ១៨ មិនា ១៩៧០ រដ្ឋប្រហារយោធា ដឹកនាំដោយ លន់ នល់ ស៊ីសុវត្ថិសិរិមតៈ ដោយមានការគាំទ្រយោធាពី កងទ័ពថៃ និង កងទ័ព វៀតណាមខាងត្បូង។ ចំនួន កងទ័ពខែ មិថុនា ១៩៧០ កើនឡើងយ៉ាងគំហុកដល់ទៅ ១១០,០០០ នាក់ ដែលជាកងទ័ពគ្មានជំនាញ គ្មានការហ្វឹកហាត់ ជាកងទ័ពចាប់ដាក់ ឬ កងទ័ព ២៤ ម៉ោង។ ការគ្រប់គ្រង ដឹកនាំបញ្ជា ការតាំងមូលដ្ឋានទ័ព ត្រូវបានផ្លាស់ប្តូរទាំងស្រុក ពី មូដែលបារាំង ទៅជា មូដែល អាមេរិកកាំង។
- ឆ្នាំ១៩៧០ ក្រោយរដ្ឋប្រហារ ឆ្នាំ១៩៧០ កម្ពុជាបានធ្លាក់ក្នុងវិបត្តិនយោបាយយ៉ាងធ្ងន់ធ្ងរសង្គ្រាមផ្ទៃក្នុងបានផ្ទុះឡើង ទូទាំងប្រទេស គូបដិបក្ខខ្មែរបែងចែកជាច្រើនក្រុម និងសុទ្ធតែមានកម្លាំងផ្សេងៗរៀងខ្លួន ។ -ឥទ្ធិពលនៃសង្គ្រាមដែលបានអូសបន្លាយជាង៣ទសវត្សរ៍ បានធ្វើអោយកម្ពុជាទទួលរងនូវភាពមហន្តរា និងឈឺចាប់ខ្លោចផ្សាយ៉ាងធ្ងន់ធ្ងរ ជាពិសេសនៅក្នុងទសវត្សរ៍ទី៧០ នៃរបបសាធារណៈរដ្ឋ លន់ ណុល និងក្នុងរបបប្រល័យពូជសាសន៍ក្នុងរបប ប៉ុល ពត បានធ្វើអោយហេដ្ឋារចនាសម្ព័ន្ធជាតិត្រូវវិនាសអន្តរាយ អាយុជីវិតនិងទ្រព្យ សម្បត្តិរបស់ប្រជាពលរដ្ឋត្រូវបាត់បង់ខ្ទេចខ្ទាំ អត្តសញ្ញាណជាតិ និងព្រលឹងជាតិស្ទើរលាយសាបសូន្យ ។ ចាប់ពី ពេលនោះមក កងយោធពលខេមភូមិន្ទត្រូវបានបំផ្លេចបំផ្លាញរលំរលាយ និងបាត់ឈ្មោះជាកងយោធពលខេមរភូមិន្ទផងដែរ ។
- ឆ្នាំ ១៩៧១ សាធារណរដ្ឋខ្មែរ បានបង្ហាញពីការចាប់អារម្មណ៍ពិតប្រាកដមួយនៅក្នុង FULRO តាមរយៈក្រុមមន្រ្តីចាមជាន់ខ្ពស់របស់លោក ហើយជាពិសេសគឺលោកឧត្តមសេនីយ៍ Les Kosem។ លោកត្រូវបានគេស្គាល់នៅពេលធ្វើសង្គ្រាម ថាជា Po Nagar ដែលតួអង្គឆ្នើមរូបនេះ ក៏បានល្បីឈ្មោះតាមរយៈការបង្កើតរណសិរ្សរំដោះចម្ប៉ា (CLF) ក្នុងទសវត្សរ៍ឆ្នាំ១៩៥០។ លោក ក៏ជាឥស្សរជនសំខាន់ម្នាក់នៅក្នុង FULRO និងនៅក្នុងការបង្កើតទំនាក់ទំនងផ្លូវការរវាងសាធារណរដ្ឋខ្មែរ និងអ្នកជាតិនិយមចាម។ សម្រាប់លោក ជម្លោះឥណ្ឌូចិនលើកទីពីរ ជាឱកាសប្រកបដោយឧត្តមគតិដើម្បីបង្កើតឡើងវិញនូវរដ្ឋចាមមួយ ហើយនៅឆ្នាំ១៩៧១ គណៈប្រតិភូចាមមួយក្រុមដែលតំណាងឲ្យរដ្ឋចាមដែលគេអះអាងថ្មីៗ នេះ ត្រូវបានគេស្វាគមន៍នៅរាជធានីភ្នំពេញ។ នៅពេលនោះផែនទីសាធារណរដ្ឋខ្មែរ ត្រូវបានគេគូសជាមួយនឹងព្រំដែនថ្មីមួយរវាងកម្ពុជាដែលរួមមាន Cochin-china និងចម្ប៉ាផងដែរ។
- ឆ្នាំ ១៩៧១ ការចាកចេញរបស់ចក្រភពអង់គ្លេសបានបន្សល់ទុកឲ្យប្រទេសឥណ្ឌា និងប៉ាគីស្ថាននូវវិបត្តិទំនាស់ដណ្ដើមតំបន់កាស្មៀរ (Kashmir) រហូតដល់ផ្ទុះសង្គ្រាមធំជាមួយគ្នា នាគ្រិស្ដសករាជ ១៩៧១ ដែលបណ្តាលឲ្យប្រទេសប៉ាគីស្ថានខាងកើតក្លាយជាប្រទេសឯករាជ្យមួយផ្សេងទៀត ដែលយើងស្គាល់ថាជាប្រទេសបង់ក្លាដេសបច្ចុប្បន្ន៕
- ឆ្នាំ ១៩៧៣ មេដឹកនាំ ចាម ឈ្មោះ សុះ ម៉ាន បានប្រកាសផ្សព្វផ្សាយ ពីការធ្វើ កុំម្មុយនីស្តិ បើកសហករណ៍ និងថា ជនជាតិចាម បានចំណាយពេលច្រើនពេក ទៅលើ សាសនា និងគ្មានពេលសម្រាប់ធ្វើបដិវត្តន៍។ ពួកចាម បានធ្វើបាតុកម្ម ដោយវាយស្គរតាមភូមិ ប្រឆាំងជំទាស់ ក្នុងការដែល ពួកខ្មែរកំម្មុយនីស្ត ហាមការ សូត្រធម៍ ៥ដង/ថ្ងៃ។ លុះពាក់កណ្តាលឆ្នាំ ១៩៧៤ មានជនជាតិចាម ចំនួនប្រមាណជា ៣០០ នាក់ ត្រូវគេចាប់ជំរិតយកប្រាក់ ភាគច្រើនជាអ្នកមានលុយ គ្រូបង្រៀន និងជាមេសាសនា នៅក្រូចឆ្មា កំពង់ចាម។
- ឆ្នាំ ១៩៧៤ ចលនា របស់ សុះ ម៉ាន ត្រូវគេបំបែក គាត់ត្រូវគេឃុំខ្លួនក្នុងផ្ទះ និងមានការចាប់ខ្លួនមនុស្ស ៧១ នាក់ផ្សេងទៀត ដែលធ្លាប់ទៅសិក្សានៅ វៀតណាម។
- ឆ្នាំ ១៩៧៤ ពេលកំពុងមានការបង្រ្កាបនេះ មានក្រុមមួយ ប្រកាសថា ជាចលនាខ្មែរ ស បានរត់ចូលព្រៃ គឺជាក្រុមដឹកនាំដោយភាកច្រើន ខ្មែរឥស្លាម(ចាម) គឺបំបែកខ្លួនចេញពី ពួក ខ្មែរក្រហម ពួកខ្មែរ ស នេះ គាំទ្រ សម្តេច នរោត្តម សីហនុ តែជំទាស់ផែនការធ្វើ សហករណ៍។ តាមប្រភពខ្លះគេថា នេះជា ក្រុមដែលគាំទ្រ ប្រទេសវៀតណាម ! គឺជាផែនការ ប្រទេសវៀតណាម។
- ឆ្នាំ ១៩៧៤ មានឯកសាររបស់ខ្មែរក្រហម ដែលបញ្ជាទៅថ្នាក់ក្រោម តាមស្រុកតាមភូមិ ឲ្យបង្ក់ើតជាសហកណ៍ និង ថា មិនគួរប្រញាប់ បញ្ជូនខ្មែរ ឥស្លាម ក្នុងសហករណ៍ពេកទេ តែក៍មិនត្រូវ ទុកពួកគេឲ្យប្រមូលផ្តុំច្រើនពេលដែរ។
- ឆ្នាំ ១៩៧៤ (២៣ កុម្ភៈ ឆ្នាំ ១៩៧៤) មានការបេះបោររបស់ជនជាតិ ចាម នៅ តំបន់ ៣១ នៃពួកខ្មែរក្រហម ដែល ជនជាតិចាម រងរបួសជាង ១០០ នាក់ ពេលធ្វើបាតុកម្ម ប្រឆាំងពួក កុម្មុនីស្តខ្មែរ ដែលតម្រូវឲ្យ អ្នកនេសាទចាម ចុះបញ្ជី លក់ផលនេសាទឲ្យ សហករណ៍ក្នុងតម្លៃថោក និងឲ្យទិញត្រី ពីសហករណ៍វិញក្នុងតម្លៃ ថ្លៃ។
- ឆ្នាំ ១៩៧៥ ការប៉ុនប៉ងចុងក្រោយដើម្បីឲ្យចាមរស់ឡើងវិញ គឺមានអាយុខ្លី។ កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ខ្មែរក្រហម បានចូលក្នុងរាជធានីភ្នំពេញ ហើយរបប៣ឆ្នាំ ៨ខែ និង២០ថ្ងៃ ដែលបន្ទាប់មកដាក់ជារបបកម្ពុជាប្រជាធិបតេយ្យវិញ ក៏ស្ថិតក្នុងចំណោមសោកនាដកម្មរន្ធត់បំផុតនៅសតវត្សរ៍ទី២០។ ជនជាតិខ្មែរជាង២លាននាក់ បានបាត់បង់ជីវិតដោយសារតែការអត់ឃ្លាន ការគ្មានថ្នាំសង្កូវ និងការប្រហារជីវិត។ យោងតាមលោក Craig Etcheson ឲ្យដឹងថា ការប្រហារជីវិតត្រូវបានគេជឿថា មានពី៣០ទៅ៥០ភាគរយនៃចំនួនអ្នកស្លាប់។
- ឆ្នាំ ១៩៧៥ ខ្មែរក្រហម បានសម្លាប់ចាមប្រមាណ ១២៥ ពាន់នាក់ ដែលស្មើនឹងពាក់កណ្តាលនៃចាម ទូទាំងប្រទេសកម្ពុជា។ ភាគច្រើននៃបញ្ញវន្ត បានយល់ស្របលើការពិតទាំងនេះ។ អ្វីដែលជាប្រធានបទនៃការខ្វែងគំនិតគ្នាគឺនៅក្នុងការវិភាគពី មូលហេតុរបស់ក្រុមជនដៃដល់។ តើចាមត្រូវបានគេកំណត់ជាគោលដៅពិសេសថាជាក្រុមសាសនា ឬក្រុមជនជាតិភាគតិច ដើម្បីបង្កើតភាពដូចគ្នាខាងជនជាតិឬទេ? ក្នុងករណីមួយបែបនេះ ដែលកម្ពុជាប្រជាធិបតេយ្យ(DK) អាចត្រូវបានគេចោទប្រកាន់ថា បានប្រព្រឹត្តអំពើប្រល័យពូជសាសន៍។ ការបកស្រាយទីពីរគឺថា DK បានឲ្យមានក្តីរន្ធត់ដល់ពួកកុម្មុយនិស្ត និងថា ចាម មិនអាចទទួលផលវិបាកច្រើនជាងពលរដ្ឋកម្ពុជាផ្សេងៗទៀត។ របៀបរបបរស់នៅរបស់ចាម ត្រូវបានគេកំណត់គោលដៅ ព្រោះត្រូវបានគេមើលឃើញថាជាបដិវត្តតបវិញ អ៊ិស្លាមបានចូលប្រភេទសាសនាប្រតិកិរិយា ហើយទំនាក់ទំនងនៃសាមគ្គីភាពនៅក្នុងសហគមន៍ចាម ត្រូវបានស្វែងយល់ដោយ DK កាលពីដើមឆ្នាំ១៩៧៣ ថាជាការគំរាមកំហែងមួយដល់របៀបរបបថ្មីមួយដែលខ្លួនចង់អនុវត្ត។
- ឆ្នាំ ១៩៧៥ ក្នុងខែ កក្តដា មានការបេះបោរដោយជនជាតិ ចាម សម្លាប់ជនជាតិខ្មែរក្នុងភូមិ កោះផល់ ស្រុកក្រូចឆ្មា លុះព្រឹកឡើង កងទ័ពខ្មែរក្រហមបានឡោមព័ទ្ធ ភូមិ បាញ់ដោយកាំភ្លើងត្បាល់ និង កាំភ្លើងដៃ សម្លាប់កំទេចប្រជាជនចាម ក្នុងភូមិនោះវិញ ព្រមទាំង ដូរ ឈ្មោះ កោះផល ទៅជា កោះផេះ ភូមិនេះមានប្រជាជន ៣៥០ គ្រួសារ ។ មួយសប្តាហ៍ ក្រោយមក មានការបេះបោរនៅភូមិស្វាយ ក្បែរនោះ ដោយ ជនជាតិ ចាម សម្លាប់ មេបញ្ជាការកងទ័ពខ្មែរក្រហម និង ទាហាន ២ នាក់ កងទ័ពខ្មែរក្រហម សងសឹកវិញ ដោយបាញ់សម្លាប់ប្រជាជនចាម ៧០% ក្នុងភូមិស្វាយ នោះ។ មូលហេតុនៃការបេះបោរ ខាងជនជាតិចាម គេថា ខ្មែរ និង ចាម ស្រលាញ់គ្នាណាស់ ច្បាំងជាមួយគ្នាប្រឆាំង កងទ័ព លន់ នល់ តែពេលបានជ័យជំនៈ ពួកគេមិនបានទទួលតំណែងធំដុំ បែរជាដកអាវុធទៅវិញ និង ហាមប្រាមការប្រតិបត្តិសាសនា។ទាហានខ្មែរក្រហម ២៨ នាក់ស្លាប់ នៅ កោះផល។
- ១៧ មេសា ១៩៧៥ កងទ័ពខ្មែរក្រហមចូលទីក្រុងភ្នំពេញ មេដឹកនាំ កងទ័ពសំខាន់របស់ កងទ័ព លន់នល់ ត្រូវបានប្រមូលផ្តុំ នៅ ស្តាតអូរឡាំពិច និងត្រូវបាន កំទេចចោលភ្លាមៗ ដោយគ្មានការកាត់ទោសឡើយ។
- ឆ្នាំ ១៩៧៥ កងទ័ពខ្មែរក្រហម ជាសម្ព័ន្ធមិត្ត កងទ័ព ព្រះបាទ នរោត្តមសីហនុ ចូលកាន់់កាប់ក្រុងភ្នំពេញ និង ប្រកាសបង្កើតរបប ព្រះរាជាណាចក្រកម្ពុជា 1975 17 April The Khmer Rouge allied with Sihanouk captured Phnom Penh and declared the establishment of Kingdom of Cambodia.
- ឆ្នាំ១៩៧៥ កងអាវុធហត្ថជាតិ ត្រូវបានលុបបំបាត់ចោលដូចស្ថាប័នផ្សេងៗដែរក្នុងរបបកម្ពុជាប្រជាធិបតេយ្យ អំឡុងឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩។ នៅចន្លោះឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៩៣ គ្មានកម្លាំងកងរាជអាវុធហត្ថទេ គឺមានតែកម្លាំងតម្រួតយោធាដែលធ្វើកិច្ចការខាងត្រួតត្រាបទបញ្ជានិងពិនិត្យវិន័យ សណ្តាប់ធ្នាប់កងទ័ពតែប៉ុណ្ណោះ។
- ឆ្នាំ ១៩៧៥ នៅថ្ងៃទី១ ខែឧសភា ឆ្នាំ១៩៧៥ ទាហានខ្មែរក្រហមបានបើកការវាយប្រហារលើកោះភូគុក (កោះត្រល់) និងកោះថូឈូដោយបានសម្លាប់ជនស៊ីវិលវៀតណាមជាងប្រាំរយនាក់តែក្រោយមកកោះទាំងពីរត្រូវកងកម្លាំងវៀតណាមចូលកាន់កាប់វិញយ៉ាងលឿន។[៦] ដំបូងឡើយ វៀតណាមមិនសូវមានប្រតិកម្មប៉ុន្មានទេហើយវាត្រូវការពេលវេលាយូរដើម្បីឆ្លើយតបដោយប្រើប្រាស់កម្លាំងព្រោះវៀតណាមគិតថាខ្លួនអាចបញ្ចុះបញ្ចូលពួកខ្មែរក្រហមបាន។
- ឆ្នាំ ១៩៧៥ មានប្រជាជន ចាម ចំនួន ២៥០,០០០ នាក់ និង
- ឆ្នាំ ១៩៧៦ ពួកគេប៉ាន់ប្រមាណថាមានប្រជាជនចាម ចំនួន ២៦០,០០០ នាក់
- ឆ្នាំ ១៩៧៦ ព្រះបាទ នរោត្តមសីហនុ យាងចេញក្រៅប្រទេស ។ ការប្រកាសប្រទេស ជា កម្ពុជាប្រជាធិប្បតេយ្យ ក្រោមការគ្រប់គ្រងដឹកនាំបញ្ជា ដោយ ខ្មែរក្រហម 1976 2 April Sihanouk exiled and establishment of Democratic Kampuchea under total Khmer Rouge control.
- ឆ្នាំ ១៩៧៧ កម្ពុជា ផ្តាច់ចំណងការទូតជាមួយ សាធារណរដ្ឋសង្គមនិយមវៀតណាម 1977 31 December Cambodia broke relations with the Socialist Republic of Vietnam.
- ឆ្នាំ ១៩៧៨ នៅខែឧសភា ឆ្នាំ១៩៧៨ មួយថ្ងៃមុនពេលផ្ទុះការបះបោរនៅភូមិភាគបូព៌ារបស់លោកសោ ភឹម វិទ្យុភ្នំពេញបានប្រកាសថា បើសិនជាទាហានខ្មែរម្នាក់អាចសម្លាប់បានយួនចំនួនសាមសិបនាក់ អញ្ចឹងខ្មែរត្រូវការកងទ័ពតែ ២ លាននាក់ប៉ុណ្ណោះដើម្បីសម្លាប់ប្រជាជនវៀតណាមទាំង ៥០ លាននាក់។ ថ្នាក់ដឹកនាំខ្មែរក្រហមបានប្រកាន់យកមហិច្ឆតាដ៏ខ្ពស់លើសលប់ដោយពួកគេចង់ដើម្បីយកទឹកដីកម្ពុជាក្រោម និងតំបន់ដីសណ្ដមេគង្គទាំងមូលមកជូនប្រជាជាតិខ្មែរវិញ។ នៅខែវិច្ឆកា មេដឹកនាំខ្មែរក្រហមនិយមវៀតណាមលោកវ៉ន វេត[១០]បានដឹកនាំរដ្ឋប្រហារមួយទម្លាក់ខ្មែរក្រហមប៉ុន្តែមិនបានសម្រេចហើយត្រូវខ្មែរក្រហមចាប់ខ្លួន ធ្វើទារុណកម្ម រួចប្រហារជីវិតចោល។ ឧប្បត្តិហេតុគ្រប់រូបភាពបានបន្តកើតឡើងនៅតាមបណ្ដោយព្រំដែនកម្ពុជាទាំងមូលជាពិសេសគឺនៅតំបន់ជាប់ប្រទេសវៀតណាម។ និរទេសជនកម្ពុជា និងវៀតណាមប្រមាណរាប់ពាន់រាប់ម៉ឺននាក់បានរត់ចូលទៅជ្រកកោនក្នុងទឹកដីវៀតណាម ដែលធ្វើឱ្យហាណូយមិនសូវពេញចិត្តប៉ុន្មានទេ។
- ១៩៧៨ ថ្ងៃទី ២ ធ្នូ ៖ រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា (រ.ស.ស.ជ.ក.) គឺជាអង្គការមួយដែលជាកម្លាំងពីក្រោយការផ្ដួលរំលំរបបខ្មែរក្រហម និងការបង្កើតឡើងនូវរបប ស.ប.ក./រ.ក.។ រណសិរ្សសង្គ្រោះគឺជាក្រុមវិសភាគមួយនៃនិរទេសជនកុម្មុយនិស្ត និងមិនមែនកុម្មុយនិស្តដែលប្ដេជ្ញាចិត្តប្រយុទ្ធប្រឆាំងនឹងរបបប៉ុលពត និងកសាងប្រទេសកម្ពុជាឡើងវិញ។ រណសិរ្សនេះត្រូវបានដឹកនាំដោយលោកហេង សំរិន និងប៉ែន សុវណ្ណដោយអ្នកទាំងពីរសុទ្ធតែបានរត់ភៀសខ្លួនពីពួកខ្មែរក្រហម ចូលទៅក្នុងភូមិភាគមួយដែលបានរំដោះពីខ្មែរក្រហមបន្ទាប់ពីការធ្វើវិសុទ្ធិកម្មភូមិភាគបូព៌ា។ ការបង្កើតរណសិរ្សនេះត្រូវបានប្រកាសដោយវិទ្យុហាណូយនៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ១៩៧៨។ ក្នុងចំណោមសមាជិកគណៈកម្មាធិការមជ្ឈិមទាំងដប់បួនរូបនៃរណសិរ្សសង្គ្រោះ មានមេដឹកនាំកំពូលចំនួនពីររូបជា"អតីត"មន្ត្រីនៃបក្សកុម្មុយនិស្តខ្មែរពោលគឺលោកហេង សំរិនជាប្រធាន និងចូរ៉ង់ ប៉ូលីជាអនុប្រធាន សមាជិកផ្សេងៗទៀតគឺសុទ្ធតែជាអតីតខ្មែរឥស្សរៈ និងខ្មែរវៀតមិញ ដែលធ្លាប់បានរស់នៅជានិរទេសជននៅប្រទេសវៀតណាម។ រស់ សម័យគឺជាអគ្គលេខាធិការនៃ រ.ស.ស.ជ.ក. ហើយគាត់ធ្លាប់កាន់មុខតំណែងជាជំនួយការសេនាធិការ ប.ក.ក. ក្នុងរបបខ្មែរក្រហម។
- ឆ្នាំ ១៩៧៨ ថ្ងៃទី ២២ ធ្នូ ការលុកលុយរបស់វៀតណាម អ្នកបង្កើតគោលនយោបាយវៀតណាមបានជ្រើសយកដំណោះស្រាយយោធា ហើយនៅថ្ងៃទី២២ ខែធ្នូ វៀតណាមបានផ្ដើមសកម្មភាពវាយលុករបស់ខ្លួនមកលើទឹកដីកម្ពុជាដោយមានគោលដៅផ្ដួលរំលំកម្ពុជាប្រជាធិបតេយ្យ។ កងកម្លាំងឈ្លានពានដែលមានទាហានសរុបចំនួន ១២០,០០០ នាក់ដោយក្នុងនោះមានទាំងអង្គភាពរថក្រោះ និងថ្មើរជើងបាននាំគ្នាសម្រុកចេញពីភាគខាងលិចប្រទេសវៀតណាមចូលទៅតំបន់ជនបទនៃខេត្តភាគអាគ្នេយ៍នៃប្រទេសកម្ពុជា។ កងទ័ពកម្ពុជាប្រជាធិបតេយ្យ និងក្រុមកម្មាភិបាលខ្មែរក្រហមដែលកំពុងដកថយបានដុតជង្រុកស្រូវដែលជាហេតុចម្បងបង្កឱ្យមានគ្រោះទុរ្ភិក្សនៅស្ទើរទូទាំងប្រទេសកម្ពុជាហើយគ្រោះនេះបានបន្តរហូតដល់ពាក់កណ្ដាលឆ្នាំ១៩៨០។
- ឆ្នាំ ១៩៧៨ មានការសម្លាប់ មេភូមិភាគ គឺ សោម ភឹម ប្រភពថា សោ ភឹមគឺ ជា ខ្មែរឥស្លាម គាត់ទំនងជាដូរសាសនាមកកាន់ ព្រះពុទ្ធសាសនាវិញ និងបានចូលរួមជាមួយ កងទ័ពរំដោះចម្បា (ឬ អាចជាចលនាខ្មែរ ឥស្លាម) គាត់ត្រូវគេចោទថា បេះបោរដោយពួកខ្មែរក្រហម។ ចំណែខាង ជនជាតិចាម គេថា គាត់គឺជា ជនជាតិចាម។ សោ ភឹម មានឈ្មោះកំណើតថា ប្រាក់ ចាម។ ចាម បានកើតនៅអំឡុងដើមឆ្នាំ១៩២០ កាលពីនៅក្មេង ចាម បានចូលបួសជាសាមណេរជាមួយប្រុសឈ្មោះ ជុំ នៅវត្តឈើទាលក្នុងភូមិកំណើត។ សុះ ម៉ាន និង សោ ភឹម មានទំនាក់ទំនងល្អជាមួយគ្នា ក្រោយមក ត្រូវប៉ុលពត ស្តីបន្ទោស សោ ភឹម ក៍ដកទំនុកចិត្តចេញពី សុះ ម៉ាន វិញ តែបាន កសាង ផ្តះមួយខ្នងឲ្យ សុះ ម៉ាន។ ឯ ម៉ាត់ លី នៅបន្តដំណែង ជាប្រធានគណស្រុកត្បូងឃ្មុំ រហូតដល់ឆ្នាំ ១៩៧៨
- ឆ្នាំ ១៩៧៩ នៅថ្ងៃទី១ ខែមករា ឆ្នាំ១៩៧៩ គណៈកម្មាធិការមជ្ឈិមនៃរណសិរ្សសង្គ្រោះបានប្រកាសនូវ"គោលនយោបាយបន្ទាន់"ដើម្បីដាក់ឱ្យអនុវត្តនៅតំបន់ដែលបានរំដោះចេញពីដៃខ្មែរក្រហម។ ដំបូង ការហូបចុករួមត្រូវបានលុបបំបាត់ និងលោកសង្ឃពុទ្ធសាសនាមួយចំនួនត្រូវបានបញ្ជូនមកគ្រប់សហគមន៍ដើម្បីលួងលោមធានានូវសុវត្ថិភាពរបស់ប្រជាជនខ្មែរទាំងនោះ។[១៦] ចំណុចមួយផ្សេងទៀតនៃគោលនយោបាយនេះគឺដើម្បីបង្កើត"គណៈគ្រប់គ្រងខ្លួនឯងរបស់ប្រជាជន"ក្នុងគ្រប់តំបន់ទាំងអស់។
- ឆ្នាំ ១៩៧៩ គណៈកម្មាធិការទាំងគឺជាគ្រឹះនៃរចនាសម្ព័ន្ធរដ្ឋបាលមូលដ្ឋានសម្រាប់ក្រុមប្រឹក្សាបដិវត្តន៍ប្រជាជនកម្ពុជា (ក.ប.ប.ក.) ដែលបានចូលជាធរមាននៅថ្ងៃទី៨ ខែមករា ឆ្នាំ១៩៧៩ ហើយវាបានដើរតួជាស្ថាប័នរដ្ឋបាលកណ្ដាលនៃសាធារណរដ្ឋប្រជាមានិតកម្ពុជា។ ក.ប.ប.ក. បានបម្រើការជាស្ថាប័នដឹកនាំក្នុងរបបលោកហេង សំរិនរហូតដល់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ១៩៨១ នៅពេលនោះរដ្ឋធម្មនុញ្ញថ្មីបានទាមទារឱ្យជំនួសដោយគណៈរដ្ឋមន្ត្រីដែលបានជ្រើសតាំងថ្មីវិញ។ លោកប៉ែន សុវណ្ណបានក្លាយជានាយករដ្ឋមន្ត្រីថ្មីហើយលោកត្រូវបានអមដោយឧបនាយករដ្ឋមន្ត្រីចំនួនបីរូបមាន ឯកឧត្តមហ៊ុន សែន លោកចាន់ ស៊ី និងជា សុទ្ធ។
- ឆ្នាំ ១៩៧៩ នៅថ្ងៃទី១០ ខែមករា ឆ្នាំ១៩៧៩ បន្ទាប់ពីកងទ័ពកម្ពុជាប្រជាធិបតេយ្យត្រូវបានរុញច្រានចេញទៅ ហើយកងទ័ពវៀតណាមបានចូលកាន់កាប់រដ្ឋធានីភ្នំពេញ, ក.ប.ប.ក. បានប្រកាសថាឈ្មោះផ្លូវការថ្មីនៃប្រទេសកម្ពុជាគឺ សាធារណរដ្ឋប្រជាមានិតកម្ពុជា (ស.ប.ក.)។ រដ្ឋការថ្មីគឺជារបបនិយមសូវៀតដែលបានគាំទ្រដោយកម្លាំងយោធាវៀតណាម និងទីប្រឹក្សាអសេនិក។
- ឆ្នាំ ១៩៧៩ ប្រជាជាតិកម្ពុជាបានជៀសផុតពីរបបដ៏ឃោឃៅរបស់ខ្មែរក្រហមពិតមែនប៉ុន្តែឯករាជ្យភាពជាតិក៏ត្រូវបានបាត់បង់ទៅជាមួយគ្នាដែរ។ កងកម្លាំងរណសិរ្សថ្មី (ដែលគេសម្តៅថា"អ្នករំដោះ") ត្រូវបានប្រជាពលរដ្ឋខ្មែរមួយចំនួនធំបានស្វាគមន៍យ៉ាងរាក់ទាក់។[១៩] នៅឯរដ្ឋធានីភ្នំពេញវិញ កងកម្លាំងវៀតណាមបានរឹបអូសយកទ្រព្យសម្បត្តិដែលបន្សល់ទុកចោលដោយដឹកតាមឡានធំៗទៅប្រទេសខ្លួនវិញ។ សកម្មភាពបែបនេះបានផ្តល់ជារូបភាពដ៏អាក្រក់ចំពោះអ្នកដែលអះអាងថាមករំដោះប្រជាជាតិខ្មែរពីការកាប់សម្លាប់របស់ប៉ុលពត។[២០] លោកហេង សំរិនត្រូវបានតែងតាំងជាប្រមុខរដ្ឋកម្ពុជាហើយគណបក្សកាន់អំណាចថ្មីត្រូវបានលេចឡើងដែលមានឈ្មោះថា"បក្សប្រជាជនបដិវត្តន៍កម្ពុជា"ដោយមានលោកចាន់ ស៊ី និងហ៊ុន សែនជាមេដឹកនាំកំពូលតាំងពីដំបូង។
- ឆ្នាំ ១៩៧៩ សង្រ្គាម កម្ពុជា ជាមួយ វៀតណាម។ កងទ័ពវៀតណាមចូលកាន់កាប់ក្រុងភ្នំពេញ និង បង្កើត របប សាធារណរដ្ឋប្រជាមានិតកម្ពុជា ។ កងទ័ពខ្មែរក្រហម ដកថយទៅ ព្រំដែនភាគខាងលិច តាមបណ្តោយព្រំដែន និង ក្នុងទឹកដីថៃ 1979 7 January Cambodian-Vietnamese War: Vietnamese troops captured Phnom Penh establishing the People's Republic of Kampuchea. The rule of the Khmer Rouge is over.
- ឆ្នាំ ១៩៧៩ នៅក្នុងចំណោមសេចក្តីសម្រេចផ្លូវការសំខាន់ៗរបស់ ស.ប.ក. គឺ ការស្ដារព្រះពុទ្ធសាសនាឡើងវិញជាសាសនារបស់រដ្ឋនៃប្រទេសកម្ពុជា៖ វត្តអារាមត្រូវបានបើកដំណើរការជាថ្មីបន្តិចម្ដងៗដើម្បីផ្ដល់ជាជម្រកដល់លោកសង្ឃ និងដើម្បីបន្តមាគ៌ាជីវិតសាសនាតាមបែបប្រពៃណី។ នៅខែកញ្ញា ឆ្នាំ១៩៧៩ ព្រះសង្ឃចំណាស់ៗចំនួនប្រាំពីរអង្គត្រូវបានបំបួសជាផ្លូវការឡើងវិញនៅឯវត្តឧណ្ណាលោម រដ្ឋធានីភ្នំពេញ ហើយព្រះសង្ឃទាំងនេះបានបង្កើតឡើងវិញនូវសហគមន៍ព្រះសង្ឃកម្ពុជានៅរវាងឆ្នាំ១៩៧៩ និងឆ្នាំ១៩៨១។ ក្រុមលោកបានចាប់ផ្ដើមកសាងសហគមន៍ព្រះសង្ឃនេះដំបូងនៅទីក្រុងភ្នំពេញ រួចក៏បន្តនៅតាមខេត្តក្រុងនានាដោយបានបំបួសសង្ឃដែលមានកិត្យានុភាពនិងធ្លាប់ជាព្រឹទ្ធិសង្ឃកាលពីមុន។ ការងារជួសជុលបានចាប់ផ្ដើមនៅវត្តអារាមនិងវិហារពុទ្ធសាសនាចំនួន ៧០០ កន្លែងហើយវត្តសរុបប្រមាណ ៣,៦០០ កន្លែងត្រូវបានទទួលរងការខូចខាតនិងការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរពីពួកខ្មែរក្រហម។ នៅពាក់កណ្ដាលឆ្នាំ១៩៨០ ពិធីបុណ្យប្រពៃណីព្រះពុទ្ធសាសនាបានចាប់ផ្ដើមប្រារព្ធធ្វើឡើងវិញ។
- ឆ្នាំ ១៩៨០ សង្គ្រាមស៊ីវិលបានបន្តជាសង្វាក់រដូវវស្សា/រដូវប្រាំងបន្ទាប់ពីឆ្នាំ១៩៨០។ កងកម្លាំងវៀតណាមដែលបានប្រដាប់ដោយអាវុធធុនធ្ងន់បានធ្វើប្រតិបត្តិការការវាយលុកកំឡុងរដូវប្រាំង និងកុបកម្មដែលមានចិននិង ស.រ.នៅពីក្រោយខ្នងបានធ្វើឡើងកំឡុងដើមរដូវភ្លៀង។ នៅឆ្នាំ១៩៨២ វៀតណាមបានផ្ដើមការវាយលុកសំខាន់មួយប្រឆាំងនឹងមូលដ្ឋានទ័ពខ្មែរក្រហមសំខាន់មួយនៅភ្នំម៉ាឡៃនៅជួរភ្នំក្រវាញ។ ក៏ប៉ុន្តែប្រតិបត្តិការនេះទទួលបានជោគជ័យតិចតួច។
- ១៩៨០ ថ្ងៃទី ២៥ ខែ ឧសភា៖ កំណើតកងទ័ពជាង ( កងទ័ពវិស្វកម្ម)
- ឆ្នាំ ១៩៨៤ នៅក្នុងការវាយលុករដូវប្រាំង១៩៨៤-៨៥ ពួកយួនបានវាយប្រហារម្ដងទៀតនូវជំរុំមូលដ្ឋានទ័ពនៃក្រុមប្រឆាំងស.ប.ក.ទាំងបី។ ពេលនេះវៀតណាមបានជោគជ័យក្នុងការកម្ចាត់ចោលជំរុំខ្មែរក្រហមនានានៅកម្ពុជា និងបានរុញច្រានពួកកុបករទៅកាន់ប្រទេសជិតខាងគឺថៃ។ មុនពេលការដកថយ ខ្មែរក្រហមបានដាក់បង្កប់មីនដីជាច្រើន និងកាប់រំលំដើមឈើធំៗជាចើ្រនដើម្បីបិទផ្លូវក្នុងព្រៃស្បាតក្រាស់ៗតាមបណ្ដោយព្រំដែនថៃ-កម្ពុជាដែលបង្កជាការកាប់ព្រៃឈើដ៏ច្រើន។ ពួកវៀតណាមបានប្រមូលផ្ដុំគ្នាលើការប្រមែប្រមូលផលទទួលបានតាមរយៈផែនការក៥ ការព្យាយាមដ៏ហួសហេតុ និងប្រើកម្លាំងច្រើនដើម្បីរាំងខ្ទប់ផ្លូវជ្រៀតចូលរបស់ទ័ពព្រៃចូលទៅក្នុងប្រទេសនេះដោយមធ្យោបាយជីកលេណដ្ឋាន របងខ្សែលួស និងចម្ការមីនតាមបណ្ដោយព្រំដែនថៃ-កម្ពុជាសំខាន់ៗទាំងអស់។ គម្រោងការការពារព្រំដែនក៥នេះ បានរចនាឡើងដោយឧត្តមសេនីយ៍ឡេ-ឌឺកអាញ មេបញ្ជាការកងទ័ពវៀតណាមនៅកម្ពុជា បានធ្វើឱ្យពួកកសិករកម្ពុជាខឹង និងរហូតដល់ការប្រែជាខូចប្រយោជន៍តាមបែបចិត្តសាស្ត្រដល់ស.ប.ក.ទៀត។[៣៨] ការហ៊ុមព័ទ្ធដោយព្រៃនិវត្តន៍ដែលមិនអាចចូលបានកាលពីមុនត្រូវបានបំផ្លាញ ដែលបន្សល់ទុកនូវកេរ្តិ៍ដំណែលបរិស្ថានវិទ្យាអវិជ្ជមាន។
- ឆ្នាំ១៩៨៦ ហាណូយបានអះអាងដើម្បីផ្ដើមការដកទ័ពផ្នែកខ្លះនៃកងកម្លាំងកាន់កាប់របស់ខ្លួន។ នៅក្នុងពេលដូចគ្នា វៀតណាមបានបន្តកិច្ចប្រឹងប្រែងដើម្បីពង្រឹងរបបពឹងពាក់របស់ខ្លួន គឺស.ប.ក. និងកងទ័ពយោធារបស់របបនេះ គឺកងទ័ពបដិវត្តន៍ប្រជាជនកម្ពុជា (ក.ប.ប.ក.)។ ការដកទ័ពទាំងនេះបានបន្តជាងពីរឆ្នាំក្រោយមកទៀត ទោះបីជាចំនួនជាក់ស្ដែងពិបាកត្រួតពិនិត្យផ្ទៀងផ្ទាត់ក៏ពិតមែនក្ដី។ សំណើរបស់វៀតណាមដើម្បីដកកងកម្លាំងកាន់កាប់ដែលនៅសេសសល់របស់ខ្លួននៅឆ្នាំ១៩៨៩-៩០ គឺជារឿងមួយនៃចំណោមការរង្គោះរង្គើនៃការដកសមាជិកភាពពីប្លុកសូវៀត[៣០] ដូចគ្នាដែរ ជាលទ្ធផលនៃការដាក់សម្ពាធរបស់ស.រ. និងចិន ដែលបានបង្ខំស.ប.ក.ឱ្យចាប់ផ្ដើមកំណែទម្រង់សេដ្ឋកិច្ច និងរដ្ឋធម្មនុញ្ញក្នុងការព្យាយាមដើម្បីធានានូវភាពត្រូតត្រានយោបាយនាពេលអនាគត។ នៅខែ មេសា ១៩៨៩ ហាណូយ និងភ្នំពេញបានប្រកាសថាការដកទ័ពជាចុងក្រោយនឹងបានធ្វើឡើងនៅចុងខែកញ្ញា ឆ្នាំដដែល។
- ឆ្នាំ ១៩៨៦ រដ្ឋកម្ពុជាបានរស់រានឆ្លងកាត់សម័យអន្តរកាលនៃវិនាដកម្មដែលបានកើតឡើងដោយការលិចលង់នៃលទ្ធិកុម្មុយនិស្តនៅសហភាពសូវៀត និងអឺរ៉ុបខាងកើត។ មានការកាត់បន្ថយជំនួយសូវៀតទៅវៀតណាមដែលបានបញ្ចប់បង្ហើយការដកកងកម្លាំងដែលកំពុងកាន់កាប់របស់វៀតណាមចេញ។ កងទ័ពវៀតណាមចុងក្រោយត្រូវបានគេនិយាយថាបានចាកចេញពីកម្ពុជានៅថ្ងៃ ២៦កញ្ញា ១៩៨៦ ក៏ប៉ុន្តែប្រហែលជាពួកគេមិនបានចាកចេញរហូតដល់ឆ្នាំ១៩៩០។ អសេនិកជនយួនជាច្រើនក៏បានត្រឡប់ទៅវៀតណាមវិញដែរ នៅប៉ុន្មានខែបន្តបន្ទាប់ ដែលកង្វះភាពទុកចិត្តនៅក្នុងសមត្ថភាពនៃអវតារថ្មីរបស់ស.ប.ក.ដើម្បីគ្រប់គ្រងស្ថានភាពបន្ទាប់ពីយោធាវៀតណាមបានចាកចេញហើយ។
- ឆ្នាំ ១៩៨៧ សាធារណរដ្ឋប្រជាមានិតកម្ពុជា (PRK) ដែលកើតឡើងបន្ទាប់ពី DK ក្រោយការធ្វើអន្តរាគមន៍ពីវៀតណាមនៅឆ្នាំ១៩៧៨-១៩៧៩ បានប្រព្រឹត្តលើ សហគមន៍ចាម ជាមួយនឹងការត្រាប្រណីពិសេស។ ការផ្តោតលើទុក្ខសោករបស់ចាមក្នុងអំឡុង DK ត្រូវប្រើប្រាស់ដោយ PRK ដើម្បីសង្កត់ធ្ងន់ពីភាពការខ្វែងគំនិតគ្នារវាងរបបសង្គមនិយម«ពិត ប្រាកដ»ពីដំណោះស្រាយDK រ៉ាឌីកាល់ ទៅរកសង្គមនិយម។ យោងតាមអត្ថបទ “L’Islam au Kampuchéa” ដែលគេបានបោះពុម្ពផ្សាយក្នុងឆ្នាំ១៩៨៧ ចាម នឹងបាត់ស្រមោលទាំងស្រុង ប្រសិនបើ DK មិនត្រូវបានគេផ្តួលរំលំ។
- ឆ្នាំ ១៩៨៩ កងទ័ពវៀតណាម ដកចេញពី កម្ពុជា 1989 26 September The last Vietnamese troops withdrew from Cambodia.
- ឆ្នាំ១៩៨៩ ដោយបានចាប់ផ្ដើមសម័យអន្តរកាលនោះដែលបានឈានដល់កម្រិតកំពូលកិច្ចព្រមព្រៀងសន្តិភាពប៉ារីសនៅឆ្នាំ១៩៩១។ បន្ទាប់ពីឈ្មោះសាធារណរដ្ឋប្រជាមានិតកម្ពុជាត្រូវបានផ្លាស់ប្ដូរជាផ្លូវការទៅកាន់រដ្ឋកម្ពុជា (រ.ក.) ក.ប.ប.ក.ត្រូវបានប្ដូរឈ្មោះជាកងទ័ពប្រជាជនកម្ពុជា (ក.ប.ក.)។ បន្តបន្ទាប់ពីការបោះឆ្នោតឆ្នាំ១៩៩៣ ក.ប.ក.ត្រូវបានស្រូបទាញទៅជាកងទ័ជាតិថ្មីនៃកងទ័ពរាជានិយម ជាតិនិយម និងក.ប.ក.វិញ។
- ឆ្នាំ ១៩៨៩ ថ្ងៃ ២៩មេសា ១៩៨៩ រដ្ឋសភានៃស.ប.ក. បានធ្វើជាអធិបតីដោយលោកហ៊ុន-សែនដែលប្រកបដោយស្នាមញញឹម បានប្រារព្ធធ្វើជំនួបវិសាមញ្ញមួយត្រៀមបង្កើតអ្វីមួយ នៅពេលដំបូង គឺការផ្លាស់ប្ដូររដ្ឋធម្មនុញ្ញដែលមានតាក់តែងយ៉ាងច្រើន។ ឈ្មោះសាធារណរដ្ឋប្រជាមានិតកម្ពុជាគឺត្រូវបានផ្លាស់ប្ដូរជាផ្លូវការទៅជារដ្ឋកម្ពុជា (រ.ក.)ដែលឈ្មោះនោះធ្លាប់បានប្រើពីមុនស្របច្បាប់បន្ទាប់ពីរដ្ឋប្រហារ១៩៧០ដោយការបញ្ចូលពណ៌ខៀវចូលក្នុងទង់កម្ពុជាវិញ និងនិមិត្តសញ្ញារដ្ឋផ្សេងៗទៀត។ ភ្លេងជាតិ និងនិមិត្តសញ្ញាកងទ័ពក៏ត្រូវបានផ្លាស់ប្ដូរដែរ។ កងកម្លាំងប្រដាប់អាវុធក.ប.ប.ក.ត្រូវបានដាក់ឈ្មោះជាថ្មីថា កងទ័ពប្រជាជនកម្ពុជា (ក.ប.ក.)។ ទោសប្រហារជីវិតត្រូវបានលុបបំបាត់ចោលជាផ្លូវការ និងព្រះពុទ្ធសាសនាដែលត្រូវបានបង្កើតវិញជាអន្លើៗ ដោយស.ប.ក.នៅឆ្នាំ១៩៧៩ ត្រូវបានបញ្ចូលជាផ្លូវការឡើងវិញជាសាសនាជាតិ ដោយក្នុងនោះការកំណត់ត្រូវបានលើកឡើងឱ្យមានការឧបសម្ប័ទប្រុសៗក្រោមអាយុ៥០ឆ្នាំ។ បន្តបន្ទាប់ពីប្រក្រតីនីយកម្មនៃជីវិតសាសនាតាមប្រពៃណីទាំងស្រុង ព្រះពុទ្ធសាសនាបានប្រែជាមានប្រជាប្រិយលើសលប់នៅកម្ពុជា ដែលមានការថ្នឹកឱ្យមានការរស់ឡើងវិញទូទាំងប្រទេស។
- ឆ្នាំ ១៩៩១ កិច្ចប្រឹងប្រែងដែលឥតព្រាងទុកចំពោះការផ្សះផ្សានៅកម្ពុជាដែលបានបញ្ចប់បង្ហើយក្នុងកិច្ចព្រមព្រៀងប៉ារីសនៅឆ្នាំ១៩៩១ ដែលនៅក្នុងនោះការបោះឆ្នោតសេរី និងយុត្តិធម៌បានគាំទ្រដោយអង្គការសហប្រជាជាតិគឺត្រូវបានគ្រោងទុកសម្រាប់ឆ្នាំ១៩៩៣។[៤៨] ជាលទ្ធផលមួយ អាជ្ញាធរអន្តរកាលសហប្រជាជាតិនៅកម្ពុជា (អ.អ.ស.ប.ក. រឺ អ៊ុនតាក់)ត្រូវបានបង្កើតឡើងនៅចុងខែ កុម្ភៈ ឆ្នាំ១៩៩២ ដើម្បីត្រួតពិនិត្យបទឈប់បាញ់ និងការបោះឆ្នោតជាសកលដែលកំពុងចេញជាលទ្ធផល។
- ឆ្នាំ ១៩៩២ អង្គការសហប្រជាជន បញ្ជូនកងទ័ព នគរបាលចូលកម្ពុជា ដើម្បីត្រួតពិនិត្យ និង រៀបចំការបោះឆ្នោតនៅកម្ពុជា 1992 16 March A United Nations peacekeeping force, the United Nations Transitional Authority in Cambodia (UNTAC), began monitoring Cambodia.
- ឆ្នាំ ១៩៩២ ចលនាបេះបោរ នៅប្រទេស វៀតណាម ដើម្បីបង្កើតប្រទេស ចម្ប៉ាឡើងវិញ
- ឆ្នាំ ១៩៩៣ ការរៀបចំបោះឆ្នោត ដោយសេរី និង យុត្តធម៍នៅកម្ពុជា ដោយភាគី កងទ័ពខ្មែរក្រហម ធ្វើពហិការមិនចូលរួម និង រំសាយកងទ័ព 1993 May Cambodia held free elections. The Khmer Rouge boycotted them.
- ឆ្នាំ ១៩៩៣ កម្ពុជា មានរដ្ឋធម្មនុញ្ញថ្មី និងប្រកាសបង្កើត របប រាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ។ ព្រះបាទនរោត្តមសីហនុ យាងចូលស្រុកវិញ 24 September A new constitution was ratified, under which the Cambodian monarchy was restored. Norodom Sihanouk returned to the throne.
- ឆ្នាំ១៩៩៣ ដំណាក់កាលទី៣ ចាប់ពីខែឧសភា ឆ្នាំ១៩៩៣ គឺជាដំណាក់កាលនៃការកសាង កងយោធពលខេមរភូមិន្ទឡើងវិញ បន្ទាប់ពី កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ស្តីពីដំណោះស្រាយនយោបាយរួមនៅកម្ពុជា បាន សម្រេចទៅដល់ការរៀបចំបោះឆ្នោតដោយសេរីនៅកម្ពុជា (អ៊ុនតាក់) បង្កើតបានរដ្ឋធម្មនុញ្ញ ស្ថាប័នរដ្ឋសភា និង រាជរដ្ឋាភិបាលអណត្តិទី១ ។ ការកសាងកងយោធពលខេមរភូមិន្ទឡើងវិញក្រោយឆ្នាំ១៩៩៣ កិច្ចចរចាស្វែងរកសន្តិភាព កើតឡើងជាច្រើនលើកច្រើនសារ រវាងសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន និងព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីបង្រួបបង្រួមផ្សះផ្សាជាតិ បញ្ចប់សង្គ្រាម នៅកម្ពុជា សំដៅស្វែងរកសន្តិភាព ។ ដោយមានអន្តរាគមន៍យ៉ាងពេញទំហឹង ពីសំណាក់អង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិ ដែលបានត្រួសត្រាយផ្លូវ ភាគីខ្មែរទាំងអស់យល់ព្រមឈប់បាញ់គ្នាហើយចូលរួមក្នុងការ បោះឆ្នោតជាសកលដោយសេរី ដែលរៀបចំឡើងដោយអ៊ុនតាក់ នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ១៩៩៣ លើកលែងតែ ភាគីខ្មែរក្រហម ដែលជាហត្ថលេខីមួយ បានធ្វើពហិការមិនចូលរួមឡើយ ពួកគេនៅតែបន្តកាន់កាប់ទឹកដីតំបន់មួយ ចំនួន ជាពិសេសនៅតាមព្រំដែនខាងលិចប្រទេស បង្កនិងអូសបន្លាយសង្គ្រាមតទៅទៀត ។ ទោះបីស្ថិតនៅក្នុងស្ថានភាពយ៉ាងដូច្នេះក្តី ភាគីទាំង៣ ក្នុងចំណោមភាគី៤ បានចូលរួមបោះឆ្នោតជាសកល បង្កើតបានរដ្ឋធម្មនុញ្ញ ព្រះរាជាណាចក្រកម្ពុជា បង្កើតបានស្ថាប័នព្រះមហាក្សត្រ ។
- ២៣ ខែកញ្ញា ឆ្នាំ១៩៩៣ ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ទ្រង់ឡើងគ្រងរាជ្យសម្បត្តិសាជាថ្មី ជាព្រះមហាក្សត្រនៃព្រះរាជា ណាចក្រកម្ពុជា នាថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ១៩៩៣ ។ ស្ថាប័នរដ្ឋសភា មានសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ជាប្រធាន និងគណបក្សនយោបាយ ដែល មានអសនៈក្នុងសភាបានព្រមព្រៀងគ្នាប្រកបដោយសុទិដ្ឋិនិយម ដើម្បីរៀបចំរដ្ឋាភិបាលចម្រុះអណត្តិទី១ ដឹកនាំ ដោយសហនាយករដ្ឋមន្ត្រីសម្តេចក្រុមព្រះនរោត្តម រណឬទ្ធិនិងសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ។
- ១៤ ខែមិថុនា ឆ្នាំ១៩៩៣ ដំណោះស្រាយក្នុងការរៀបចំស្ថាប័នកងទ័ពវិញ ថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ១៩៩៣ គឺដំណើការកសាងកងយោធពលខេមរភូមិន្ទ ដែលជាកងកម្លាំងរបស់ជាតិ មានតួនាទីអព្យាក្រិតក្នុងមុខនាទី ក្នុងការងារ ។ ការរៀបចំនេះគឺអនុវត្តន៍តាមរូបមន្ត បង្រួបបង្រួម កងកម្លាំងប្រដាប់ អាវុធមកពីភាគីទាំង៣ ដែលជាការរៀបចំមួយមិនគ្រាន់តែអនុលោមទៅតាមកម្លាំង នៃកងទ័ពរបស់ភាគីនិមួយៗ ប៉ុណ្ណោះទេ តែក៏ជាការសម្របសម្រួលទៅតាមអំណាចផ្នែកនយោបាយផងដែរ ។
- ឆ្នាំ ១៩៩៣៖ ការបង្កើតកងរាជអាវុធហត្ថ ១៤ កក្កដា ១៩៩៣ កងរាជអាវុធហត្ថ គឺជាអង្គភាពទ័ពជំនាញមួយ ជាផ្នែកមួយនៃកងយោធពលខេមរភូមិន្ទ។ កងរាជអាវុធហត្ថមានតួនាទី និងភារកិច្ចថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ ជួយសង្គ្រោះប្រជាពលរដ្ឋ ស្រាវជ្រាវ និងបង្ក្រាបបទល្មើសព្រហ្មទណ្ឌទូទៅ ការពារកិត្តិយស និងផលប្រយោជន៍យោធា និងផ្តល់កម្លាំងគាំទ្រ ក្រសួង ស្ថាប័ន ដើម្បីពង្រឹងការអនុវត្តន៍ច្បាប់ ។ មានវិសាលភាពលើផ្ទៃប្រទេសទាំងមូលទៅលើយោធាក្នុងជួរកងទ័ព និងលើពលរដ្ឋស៊ីវិលថែមទៀតផងនេះ
- ឆ្នាំ១៩៩៣ នៅក្នុងគ្រាអនុវត្តនយោបាយបង្រួបបង្រួមជាតិ នាំដល់ការបង្រួបបង្រួមកងទ័ពនៃបណ្តាភាគីជម្លោះ ឱ្យទៅជាកងទ័ពជាតិតែមួយ ដោយស្មារតីនេះហើយ ត្រូវបានបង្កើតអគ្គសេនាធិការដ្ឋាននៃកងទ័ពជាតិកម្ពុជា តាមក្រឹត្យចុះថ្ងៃទី១៤ ខែកក្កដា ឆ្នាំ១៩៩៣ ក្នុងរចនាសម្ពន្ធចាត់តាំងអគ្គសេនាធិការដ្ឋានក៏មានកងអាវុធហត្ថផងដែរ ហេតុដូចនេះហើយ បានជាយើងចាត់ទុកថ្ងៃទី១៤ កក្កដា ១៩៩៣ ជាទិវាបង្កើតកងរាជអាវុធហត្ថ។ នៅពេលនោះ តួនាទីភារកិច្ចរបស់កងអាវុធហត្ថត្រឹមតែតម្រួតយោធាប៉ុណ្ណោះ គឺត្រួតពិនិត្យវិន័យ សណ្តាប់ធ្នាប់កងទ័ព និងបទល្មើសយោធា។
- ០៥ ខែកក្កដា ឆ្នាំ១៩៩៣ ឯកឧត្តម ឧត្តមសេនីយ៍ឯក កែ គឹមយ៉ាន ត្រូវបានតែងតាំងជា នាយអគ្គ សេនាធិកាកងទ័ពជាតិកម្ពុជា ដោយព្រះរាជក្រឹត្យឡាយព្រះហត្ថលេខាដោយព្រះបាទសម្តេច នរោត្តម សីហនុ ។ យោងតាមរដ្ឋធម្មនុញ្ញមាត្រាទី២៣ បានចែងថាៈ ព្រះមហាក្សត្រ ទ្រង់ជាមេបញ្ជាការកំពូលនៃកងយោធពល ខេមរភូមិន្ទ អគ្គមេបញ្ជាការ កងយោធពលខេមរភូមិន្ទ ត្រូវបានតែងតាំងឡើង ដើម្បីបញ្ជាកងយោធពលខេមរភូមិន្ទ ទាំងមូល ។
- ឆ្នាំ១៩៩៤ យោងតាមសំណូមពរភារកិច្ចក្នុងការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ និងឈានទៅពង្រឹងការអនុវត្តច្បាប់ ពង្រឹងលទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ នៅ ឆ្នាំ១៩៩៤ រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យលេខ២៥ អនក្រ ចុះថ្ងៃទី១៥ ខែមិថុនា ស្តីពីភារកិច្ចនិងរចនាសម្ពន្ធទូទៅនៃកងរាជអាវុធហត្ថ ដែលមាន១៦មាត្រា បានពង្រីកវិសាលភាពតួនាទីភារកិច្ចកងរាជអាវុធហត្ថបន្ថែម។ អនុក្រឹត្យលេខ២៥នេះ ត្រូវបានកែសម្រួលឡើងវិញដោយអនុក្រឹត្យលេខ៧៧ អនក្រ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ១៩៩៤ ស្តីពីភារកិច្ចនិងរចនាសម្ពន្ធទូទៅនៃកងរាជអាវុធហត្ថ ដែលមាន១៦មាត្រាដូចគ្នា ប៉ុន្តែមានការកែសម្រួលខ្លឹមសារមួយចំនួន។
- -ថ្ងៃទី២១ ខែធ្នូ ឆ្នាំ១៩៩៤ អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ បានបង្កើតឡើងតាមព្រះរាជក្រឹត្យ ឡាយព្រះហស្ថលេខាដោយ ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ។ សហនាយករដ្ឋមន្ត្រីទាំងពីរជា សហអគ្គមេ បញ្ជាការនៃកងកម្លាំងប្រដាប់អាវុធជាតិកម្ពុជា ។ អគ្គបញ្ជាការដ្ឋានជាស្ថាប័នខ្ពស់បំផុតនៅក្នុងឋានានុក្រម កងយោធពលខេមរភូមិន្ទ និងជាមូលដ្ឋានសម្រាប់ ធ្វើការសម្របសម្រួលរវាងអគ្គសេនាធិការ និងក្រសួងការពារជាតិផងដែរ ។ ទោះបីដូច្នេះក្តី ការដឹកនាំបញ្ជាកងទ័ព ទាំងមូលនៅតែជាការទទួលខុសត្រូវរបស់អគ្គសេនាធិការដដែល ។ ក្រោមការដឹកនាំរបស់ក្រសួងការពារជាតិ អគ្គសេនាធិការបានចាត់វិធានការជាបន្ទាន់ក្នុងការបង្រួបបង្រួមកង ទ័ពរបស់ភាគីទាំង៣ ដើម្បីរៀបចំកសាង កងយោធពលខេមរភូមិន្ទឡើងវិញ ដោយទទួលស្គាល់កងទ័ពមកពីអតីត រដ្ឋកម្ពុជា អតីតកងទ័ពភាគីហ៊្វុនស៊ីនប៉ិច អតីតកងទ័ពរណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ ។ កងកម្លាំងទាំងបីភាគី នេះត្រូវបានរៀបចំបញ្ចូលគ្នាទៅជាកងពលធំ កងពលតូច វរសេនាធំ តាមរចនាសម្ព័ន្ធ របស់អគ្គសេនាធិការ នៃកង យោធពលខេមរភូមិន្ទ ដែលជាកងទ័ពជាតិតែមួយគត់ បានប្រសូត្រចេញជារូបរាងប្រកបដោយជោគជ័យគួរឱ្យស្ងើច សរសើរ ។ ស្នាដៃរបស់កងយោធពលខេមរភូមិន្ទក្នុងបុព្វហេតុដើម្បីសន្តិភាព ស្នាដៃក្នុងការអនុវត្តន៍ នយោបាយឈ្នះ ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងដំណាក់កាលនេះ ដោយរាជរដ្ឋាភិបាលប្រឈមមុខនឹងភាគីខ្មែរក្រហម ដែលនៅបន្តកាន់កាប់តំបន់មួយ ចំនួនតាមព្រំដែន ភាគខាងលិច បន្តបង្កសង្គ្រាមផ្ទៃក្នុងរវាងខ្មែរ និងខ្មែរតទៅទៀត និងដោយប្រតិបត្តិតាមរដ្ឋធម្មនុញ្ញ មាត្រាទី៣ ជំពូក១ដែលបានចែងថា ព្រះរាជាណាចក្រកម្ពុជា ជារដ្ឋមិនអាចបំបែកបាន - កងយោធពលខេមរភូមិន្ទ មានតួនាទីសំខាន់ និងចាំបាច់បំផុតក្នុងការទប់ស្កាត់បង្ក្រាបនូវរាល់សកម្មភាពរបស់ពួកឧទ្ទាមខុសច្បាប់ អំពើភេវរកម្ម និងសកម្មភាពអសន្តិសុខផ្សេងៗទៀត ។ យុទ្ធជន យុទ្ធនារី នៃកងយោធពលខេមរភូមិន្ទចាំបាច់ត្រូវធ្វើពលិកម្មគ្រប់ បែបយ៉ាងទាំងអាយុជីវិត ទាំងកម្លាំងកាយចិត្ត ដើម្បីបុព្វហេតុសន្តិភាព សេរីភាព និងសេចក្តីសុខសាន្តរបស់ប្រជា ពលរដ្ឋ ។
- ឆ្នាំ ១៩៩៥ ក្នុងការអនុវត្តន៍តួនាទីភារកិច្ចចម្បងរបស់ខ្លួន ដែលស្ថិតក្នុងស្ថានភាពដ៏លំបាកស្មុគ្រស្មាញនេះ កងយោធ ពលខេមរភូមិន្ទ ត្រូវពុះពារឧបស័គ្គគ្រប់បែបយ៉ាង ព្រមទាំងចំណាយធនធានដ៏ច្រើនក្នុងប្រតិបត្តិការសឹកដើម្បីធានា ឱ្យបានទាំងស្រុងនូវសន្តិភាព ការពាររដ្ឋធម្មនុញ្ញ និងរាជរដ្ឋាភិបាលស្របច្បាប់ ដែលប្រសូត្រចេញពីឆន្ទៈរបស់ប្រជា ពលរដ្ឋខ្មែរទូទាំងប្រទេស ។ ស្ថិតក្នុងឱកាសអំណោយផលពីសភាពការណ៍រអន្តរជាតិ សភាពការណ៍ផ្ទៃក្នុងប្រទេស និងសភាពការណ៍ផ្ទៃ ក្នុងរបស់ខ្មែរក្រហម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានដាក់ចេញនយោបាយឈ្នះ ឈ្នះ ក្នុង ឆ្នាំ ១៩៩៥ ។ គោលដៅចម្បងនៃនយោបាយនេះ គឺបញ្ចប់ការបង្ហូរឈាមគ្នា ធ្វើការបង្រួបបង្រួមស្វែងរកសន្តិភាព ពេញលេញ ពិតប្រាកដជូនមាតុភូមិកម្ពុជា ។ ដោយពលិកម្មដ៏ធំធេង និងការប្តេជ្ញាចិត្តខ្ពស់ក្នុងការអនុវត្តន៍គោលនយោបាយរបស់រាជរដ្ឋាភិបាល រួមជាមួយ ប្រភពធនធានដែលបានចំណាយ ជោគជ័យត្រចេះត្រចង់បានលេចចេញជារូបរាងក្នុងឆ្នាំ១៩៩៦នោះ គឺការផ្តាច់ខ្លួន ទាំងផ្ទាំងៗចាប់ពីភូមិសាស្ត្រខេត្តកំពត រហូតភាគខាងជើងផ្លូវជាតិលេខ៥ រួមមានតំបន់ភ្នំវល្លិ៍ តំបន់ភ្នំឱរ៉ាល់ តំបន់ [មេឡៃ តំបន់ប៉ៃលិន តំបន់អន្លង់វែង ឧត្តរមានជ័យ ស្រែវាល កម្លាំងខ្មែរក្រហមត្រូវទទួលចូលក្នុងកងយោធពល ខេមរភូមិន្ទចំនួន ៣រណសិរ្ស ៣៩កងពលធំ ៤កងពលតូច ៣វរសេនាធំ និងមន្ទីរចំណុះ នេះគឺជាការរលំរលាយ ទាំងស្រុងនូវអង្គការចាត់តាំង នយោបាយយោធារបស់ខ្មែរក្រហម និងបង្ហាញឱ្យឃើញនូវប្រសិទ្ធភាពនៃនយោបាយ ឈ្មោះ ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលមាន កងយោធពលខេមរភូមិន្ទ ជាស្នូលក្នុងការអនុវត្តន៍ ។ ស្នាដៃក្នុងការអនុវត្តន៍ការកិច្ចរួមចំណែកការពារកសាងអភិវឌ្ឍន៍មាតុភូមិ តួនាទី និងសកម្មភាពសំខាន់ផ្សេងៗទៀតរបស់កងយោធពលខេមរភូមិន្ទ ក្នុងការការពារ កសាង អភិវឌ្ឍន៍ ប្រទេសជាតិ ក្នុងដំណាក់កាលដំបូងនេះ ក៏ត្រូវបានកោតសរសើរទទួលស្គាល់ និងកត់ត្រាក្នុងកំណត់ហេតុប្រវត្តិ សាស្ត្រកងទ័ពផងដែរ ជាអាទិ៍ក្នុងការអនុវត្តន៍តួនាទីភារកិច្ចស្នូល ការពារជាតិមាតុភូមិនិងប្រជាជន ការពារថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់សង្គមជាតិ ក្នុងនោះការចូលរួមចំណែកធ្វើអោយ ព្រះការចូលរួមចំណែកធ្វើអោយដំណើរការនៃការបោះឆ្នោតសកល អណត្តិ ទី១នាឆ្នាំ១៩៩៣ ប្រព្រឹត្តទៅប្រកបដោយភាពរលូន និងមានសន្តិសុខ១០០% សហការយ៉ាងស្អិតរមួតជាមួយ កម្លាំងសមត្ថកិច្ចជំនាញ រួមនឹងកម្លាំងប្រជាជនអាជ្ញាធរមូលដ្ឋានទប់ស្កាត់ការពារ និងបង្ក្រាបបទឧក្រិដ្ឋ បទល្មើស នានា សកម្មភាពភេរវកម្ម វិច្ឆេទកម្ម។ល។ ការចូលរួមទ្រទ្រង់កម្ពុជាអោយទៅ ជានីតិរដ្ឋពង្រឹងលទ្ធិប្រជាធិបតេយ្យ ពង្រឹងស្ថិរភាពនយោបាយ បង្កលក្ខណៈនិងបរិស្ថានសន្តិសុខ អោយដំណើរការនៃការស្តារកសាង និងអភិវឌ្ឍន៍ជាតិ ប្រកបដោយចីរភាព ។ ក្រៅពីភារកិច្ចស្នូល កងយោធពលខេមរភូមិន្ទក៏បានចូលរួមស្តារកសាង និងអភិវឌ្ឍន៍ ប្រទេសជាតិ ដូចជាការជួសជុលស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ វត្តអារាម ប្រព័ន្ធធារា សាស្ត្រទំនប់ប្រឡាយ ។ល។ និងបានចូលរួមជួយប្រជាជន ក្នុងជីវភាពរស់នៅ បង្កបង្កើនផល ជួយប្រជាជនក្នុង ពេលជួបគ្រោះអាសន្ន គ្រោះមហន្តរាយផ្សេងៗ ខ្យល់ព្យុះ ទឹកជំនន់ គ្រោះរាំងស្ងួតជាហូរហែផងដែរ ។ ដោយឡែកលើការកែទម្រង់កងយោធពលខេមរភូមិន្ទ ពុះពារអនុវត្តទទួលបានលទ្ធផលយ៉ាងល្អប្រសើរគួរ អោយកត់សំគាល់ ជាពិសេសក្នុងការកែទម្រង់វអំពីបរិមាណ ការកាត់រំសាយកងទ័ព ការកែទម្រង់រចនាសម្ព័ន្ធក្បាល អង្គភាព ស្ថាប័ន ការកាត់បន្ថយនិងការទប់ស្កាត់អតិផរណាស័ក្តិ។ល។ ទន្ទឹមនោះការកែទម្រង់ អំពីផ្នែកគុណភាព កងយោធពលខេមរភូមិន្ទ ក៏បានពង្រឹងនិងពង្រីកប្រព័ន្ធការងារហ្វឹកហ្វឺន តាមរូបភាពបង្កើនសាលាហ្វឹកហ្វឺន វិទ្យា ស្ថាន សកលវិទ្យាល័យគ្រប់ជំនាញតាមលំដាប់ថ្នាក់ ចាត់បញ្ជូននាយទាហាន ពលទាហាន អោយទៅហ្វឹកហ្វឺនរៀន សូត្រ បំប៉នបណ្តុះបណ្តាល អំពីជំនាញបច្ចេកទេសវិទ្យាសាស្ត្រទាំងក្នុង និងក្រៅប្រទេស ដើម្បីបង្កើនសមត្ថភាពក្នុង ការសម្រេចភារកិច្ចស្នូល ប្រកបដោយប្រសិទ្ធភាព ប្រែក្លាយកងយោធពលខេមរភូមិន្ទ អោយទៅជាកងទ័ពរៀបរយ រឹងមាំស្តង់ដារអន្តរជាតិ ។ ក្នុងដំណាក់កាលចាប់បដិសន្ធិជាថ្មីឡើងវិញនេះ លើការងារទំនាក់ទំនងអន្តរជាតិ កងយោធពលខេមរភូមិន្ទ បាននិងកំពុងធ្វើសមាហរណកម្ម ព្រមទាំងពង្រឹងពង្រីកយ៉ាងរឹងមាំ កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយកង ទ័ព នៃបណ្តាប្រទេសជិតឆ្ងាយនៅក្នុងតំបន់និងនៅលើសកលលោក សំដៅសន្តិសុខលើគ្រប់ផ្នែក ក៏ដូចជាដើម្បីធ្វើ ការអភិវឌ្ឍន៍កងយោធពលខេមរភូមិន្ទ អោយបានរីកចម្រើនរឹងមាំផងដែរ ។
- ឆ្នាំ ១៩៩៧ តុលាការកូនកាត់ ត្រូវបានបង្កើតឡើង ដើម្បីកាត់ទោស មេដឹកនាំខ្មែរក្រហមធំៗ ចន្លោះឆ្នាំ ១៩៧៥ ដល់ ១៩៧៩ 1997 The Extraordinary Chambers in the Courts of Cambodia, a tribunal for the Khmer Rouge, was established.
- ឆ្នាំ ១៩៩៨ មរណភាព មេដឹកនាំខ្មែរក្រហម ឈ្មោះ ប៉ុលពត 1998 15 April Death of Pol Pot.
- ឆ្នាំ ១៩៩៩ ថ្ងៃទី ២៤ ខែ មករា ថ្ងៃបង្កើត បញ្ជាការដ្ឋានកងទ័ពជើងគោក
- ឆ្នាំ ២០២៣ សិល្បះករ ថៃ ឈ្មោះ ផ្កាយព្រឹក ថ្លែងតាមទូរទស្សន៍ថា អង្គរវត្តជារបស់ ថៃ 2003 18 January An Angkor newspaper reported that Suvanant Kongying, a Thai actress, had claimed that Angkor Wat rightfully belonged to Thailand.
- ឆ្នាំ ២០០៣ កម្មវិធីទូរទស្សន៍ថៃ ត្រូវបានបិទ ហាមចាក់ផ្សាយនៅកម្ពុជា 28 January Thai television programs were banned from broadcasting in Cambodia.
- ឆ្នាំ ២០០៣ កុប្បកម្មៅភ្នំពេញ ប្រឆាំង ស្ថានទូតថៃ និង អាគារពាណិជ្ជកម្មនានារបស់ ថៃ 29 January 2003 Phnom Penh riots: Nationalist rioters destroyed the Thai embassy in Phnom Penh.
- ឆ្នាំ ២០០៣ គណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោត។ សភា ជ្រើសរើស សម្តេច ហ៊ុន សែនជា នាយករដ្ឋមន្រ្តី 7 July Cambodian parliamentary election: Prime Minister Hun Sen's Cambodian People's Party won a majority of seats in the National Assembly.
- ឆ្នាំ ២០០៤ ព្រះបាទ នរោត្តមសីហនុដាក់់រាជ្យសម្បត្តិ ដើម្បី ឈឈ្មោះបោះឆ្នោត ដណ្តើម អំណាចយោធា។ ការតានតាំងផ្នែកនយោបាយជាទូទៅ និង ឈានដល់ ការជ្រើសតាំង ព្រះមហាក្សត្រថ្មី ព្រះបាទ នរោត្តម សីហមុន្នី។ 2004 14 October King Norodom Sihanouk abdicated. His son Norodom Sihamoni was crowned as his successor.
- ឆ្នាំ ២០០៨ ការតានតឹងផ្នែកយោធា កម្ពុជា ថៃ នៅ ព្រំដែនខាងលិច និង ឈាដល់សង្រ្គាម ព្រំដែន កម្ពុជាថៃ ដោយសារ កងទ័ពថៃ លើកចូល កាន់កាប់ ប្រាសាទ ព្រះវិហារ។ 2008 June 2008 Cambodian-Thai stand-off: Clashes began with Thailand over territory immediately adjacent to the Preah Vihear Temple.
- ឆ្នាំ ២០១២ ព្រះបាទ នរោត្តមសីហនុ សុគត នៅ ប្រទេសចិន ក្នុងព្រះជន ៨៩ ព្រះវស្សា 2012 15 October Former King of Cambodia Norodom Sihanouk died in Beijing at the age of 89.
- ឆ្នាំ ២០១៣ សហការណ៍ជាមួយ ចលនាសង្រ្គោះជាតិ CNRP នៃកម្ពុជា ដើម្បីបង្កើតប្រទេស ចម្ប៉ា ឡើងវិញ
- ឆ្នាំ ២០១៤ មហាបាតុកម្ម ដោយ បាតុករ នៃ គណបក្សសង្រ្គោះជាតិ ( រណសិរ្សរំដោះប្រទេសចម្ប៉ា) និង មានការបង្រ្កាប ដោយបាញ់សម្លាប់ បាតុករ មួយចំនួន 2014 3 January Military police opened fire at opposition protesters, leaving 3 people dead and more than 20 injured.
ទិវាខួបកំណើត ២៥ ឆ្នាំ កងទ័ពជើងគោក ឆ្នាំ ២០២៤
កម្ពុជាប្រកាសឯករាជ្យចេញពី ចក្រភពជ្វាឆ្នាំ ៨០០២ គឺជាឆ្នាំ ដែលកម្ពុជា បង្កើតកងទ័ពជើងគោក។ ចេនឡាទឹក មានជំនាញផ្នែកកងទ័ពជើងទឹក ឯ ចេនឡាគោក មានជំនាញកងទ័ពជើងគោក តែដោយសារ កងទ័ពជ់ើងទឹកចេនឡាទឹក Water Chenla ចាញ់សង្រ្គាមកងទ័ពជើងទឹក ជ្វា នាំឲ្យ កងទ័ពជ់ើងគោកនៃចេនឡាគោក ចុះចាញ់ជ្វាផង និង ជាការបែកបាក់នៃ ចេនឡា ទាំង ២ ផង ដូច្នេះ ការបង្កើតកងទ័ពជើងគោក ដាច់ខាតត្រូវមានជំនាញខាងកងទ័ពជ់ើងទឹកផងដែរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរ “ខួបអនុស្សាវរីយ៍លើកទី២៥ ថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ២៤ មករា ១៩៩៩ – ២៤ មករា ២០២៤”
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរ “ខួបអនុស្សាវរីយ៍លើកទី២៥ ថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ២៤ មករា ១៩៩៩ – ២៤ មករា ២០២៤” ។
ផែនីអាណាចក្រខ្មែរខាងលិច ឆ្នាំ ៨០២ ចាប់ផ្តើម រំដោះជាតិ ពី ជ្វា ( នគរស្រីវីរជ្វា)ផែនីអាណាចក្រខ្មែរខាងលិច ឆ្នាំ ៨០២ ចាប់ផ្តើម រំដោះជាតិ ពី ជ្វា ( នគរស្រីវីរជ្វា)
សូមជម្រាបជូនថា នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់នៃ កងទ័ពជើងគោក បានប្រឹងប្រែងព្យាយាមជម្នះរាល់ឧបសគ្គនាពេលកន្លងទៅ ក្នុងការបំពេញភារកិច្ចស្នូល ការពារអធិបតេយ្យជាតិ បូរណភាពទឹកដី បានពង្រឹងភាពម្ចាស់ការក្នុងស្មារតីស្នេហាជាតិ ឆន្ទៈមោះមុត ចំពោះកិច្ចការពារជាតិ ពង្រឹងប្រៀបការពារជាតិ ពង្រឹងសន្តិសុខ ចូលរួមជំរុញការអភិវឌ្ឍ និងកសាង តំបន់ប្រវត្តិសាស្ត្រយោធានៅតាមបណ្តោយព្រំដែន ដោយបានអនុវត្តយ៉ាងម៉ឺងម៉ាត់តាមអនុសាសន៍ ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គឺ «មិនឈ្លានពានគេ ហើយក៏មិនអនុញ្ញាត ឱ្យបាត់បង់ទឹកដីសូម្បី១មីលីម៉ែត្រ» និង «កសាងតំបន់ព្រំដែន ជាព្រំដែនសន្តិភាព មិត្តភាព កិច្ចសហ ប្រតិបត្តិការ និងការអភិវឌ្ឍ»។
ផែនទី ការវាយលុកនៃកងទ័ពចក្រភពជ្វារ ចូល ឈ្លានពាន ចេនឡា ទាំង ២
ផែនទី ការវាយលុកនៃកងទ័ពចក្រភពជ្វារ ចូល ឈ្លានពាន ចេនឡា ទាំង ២
កងទ័ពជើងគោកក៏បានអនុវត្តយ៉ាងសកម្មរាល់បទបញ្ជារបស់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ បង្ក្រាបសកម្មភាពខុសច្បាប់នានា ដូចជា បទល្មើសព្រៃឈើ ការជួញដូរមនុស្ស ការជួញដូរគ្រឿងញៀន ទប់ស្កាត់រាល់វិទ្ធង្សនា បដិវត្តន៍ពណ៌ អំពើភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន ដែលមានបំណងបង្កអស្ថិរភាព នយោបាយ-សង្គម បំផ្លិចបំផ្លាញសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា ហើយក៏បានរួមចំណែកក្នុងការងារ មនុស្សធម៌ ដោះមីននិងគ្រាប់មិនទាន់ផ្ទុះ ជួយសង្គ្រោះប្រជាជនពីគ្រោះមហន្តរាយនានា ក្នុងនោះកងទ័ព ជើងគោក បានដើរតួនាទីយ៉ាងសំខាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩នៅកម្ពុជា។ ទន្ទឹមនឹងនោះ កងទ័ពជើងគោកក៏បានសហការជាមួយបណ្តាស្ថាប័នពាក់ព័ន្ធការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈការពារសន្តិសុខក្នុងពិធីបុណ្យជាតិ-អន្តរជាតិនានា ការពារឥស្សរជន ថ្នាក់ដឹកនាំកំពូលរបស់ជាតិ និង គណៈប្រតិភូជាន់ខ្ពស់ប្រទេសជាមិត្តមកបំពេញទស្សនកិច្ចនៅកម្ពុជា។
កងទ័ពជើងគោក បានពង្រឹងការងារហ្វឹកហ្វឺន កសាងហេដ្ឋារចនាសម្ព័ន្ធ ឧបទេសសិក្សាតាម ប្រព័ន្ធបច្ចេកវិទ្យាទំនើប ដោយបានរៀបចំកសាងសាលាជំនាញ និងទីលានបាញ់គ្រាប់ពិត ដោយកំណត់ ការហ្វឹកហ្វឺនបណ្តុះបណ្តាលក្នុងប្រទេស ជាយុទ្ធសាស្ត្រនៃការកសាងធនធានមនុស្ស។ លើសពីនេះ កងទ័ពជើងគោកបានខិតខំពង្រឹងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការ ជាមួយបណ្តាប្រទេសនានា ហើយក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ បានបង្កើនកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោក ជាមួយ បណ្តាប្រទេសមួយចំនួនក្នុងតំបន់និងសកលលោក តាមរយៈការចុះអនុស្សារណៈយោគយល់ និងលក្ខខណ្ឌ នៃកិច្ចសហប្រតិបត្តិការ ។
សមិទ្ធផលនានាដែលកងទ័ពជើងគោកសម្រេចបាន អាស្រ័យដោយការខិតខំប្រឹងប្រែង ពុំខ្លាច នឿយហត់ ការធ្វើពលិកម្មគ្រប់បែបយ៉ាង គោរពបទបញ្ជា មានភក្ដីភាព សាមគ្គីភាព សមត្ថភាព ឯកភាព ផ្ទៃក្នុង និងភាពឈ្លាសវៃក្នុងការដឹកនាំអង្គភាព និងបំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់ របស់ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ដែលធ្វើឱ្យកងទ័ពជើងគោក មានការរីកចម្រើនលើគ្រប់វិស័យគួរជាទីមោទនៈបំផុត៕
- ផែនទី១ ផែននាយទាហានកងទ័ពជើងគោក
- ផែនទី២ ផែនទ័ពពិសេសនារី
- ផែនទី៣ ផែនបញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម
- ផែនទី៤ ផែនទ័ពពិសេសប្រឆាំងភេរវកម្ម កងពលតូចលេខ៧០
- ផែនទី៥ ផែនទ័ពពិសេសកុម្មង់ដូ បញ្ជាការដ្ឋានទ័ពពិសេស
- ផែនទី៦ ផែនទ័ពពិសេសឆត្រយោង
- ផែនទី៧ ទ័ពជំនាញឯកទេសមុជទឹក (ឆ្លាមសមុទ្រ)
- ផែនទី៨ ផែនអន្តរាគមន៍ប្រយុទ្ធ
- ផែនទី៩ ផែនយុទ្ធជនកាំភ្លើងធំ
- ផែនទី១០ ផែនកងការពារព្រំដែនគោក
- ផែនទី១១ ផែនរបស់យុទ្ធជនបញ្ជាការដ្ឋានបញ្ជូនសារ កងទ័ពជើងគោក
- ផែនទី១២ គឺជាផែនយុទ្ធជនពេទ្យ
- ផែនទី១៣ ផែនយុទ្ធជនវិស្វកម្មកងទ័ពជើងគោក
- ផែនទី១៤ ផែនយុទ្ធជនយោធភូមិភាគទី១
- ផែនទី១៥ ផែនយុទ្ធជនយោធភូមិភាគទី២
- ផែនទី១៦ ផែនយុទ្ធជនយោធភូមិភាគទី៣
- ផែនទី១៧ ផែនយុទ្ធជនយោធភូមិភាគទី៤
- ផែនទី១៨ ផែនយុទ្ធជនយោធភូមិភាគទី៥
- ផែនទី១៩ ផែនយុទ្ធជនយោធភូមិភាគពិសេស
- ផែនទី២០ ផែនអន្តរាគមន៍សង្គ្រោះ
- ផែនទី២១ ផែនទ័ពជំនាញពន្លត់អគ្គីភ័យ
- ផែនទី២២ ផែនក្បាច់គុន កងទ័ពជើងគោក
- ផែនទី១ ផែនរថយន្តមេបញ្ជាការគ្រឿងចក្រ
- ផែនទី២ ផែនរថយន្តសាំយ៉ុងប្រយុទ្ធ
- ផែនទី៣ ផែនរថយន្តម៉ាស្ដាប្រយុទ្ធ
- ផែនទី៤ ផែនរថយន្ត DONG FENG( ដុងហ្វេង) EQ2050
- ផែនទី៥ ផែនរថយន្ត CDX01
- ផែនទី៦ ផែនរថយន្តដឹកកាំភ្លើង
- ផែនទី៧ ផែនរថយន្តដឹកកាំភ្លើងត្បាល់
- ផែនទី៨ ផែនរថយន្តពាសដែកធុន CSK181
- ផែនទី៩ ផែនរថពាសដែកធុន ZFB 05
- ផែនទី១០ ផែនកាំភ្លើងធំធុន BMP1
- ផែនទី១១ ផែនរថយន្តប្រយុទ្ធធុន TYPE 90B 122mm (MLRS)
- ផែនទី១២ ផែនរថយន្តប្រយុទ្ធកាំភ្លើងធំស្វ័យចល័ត
- ផែនទី១៣ ផែនរថយន្តប្រយុទ្ធធុន SRS3-300mm (MLRS)
សម្តេចធិបតី ហ៊ុន ម៉ាណែត ដាក់ចេញអនុសាសន៍៥ចំណុច ជូនបណ្ដាអង្គភាព នៃកងយោធពលខេមរភូមិន្ទទាំងអស់ ដើម្បីយកទៅអនុវត្ដ
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរខួប២៥ឆ្នាំ នៃការបង្កើតបញ្ជាការដ្ឋាន កងទ័ពជើងគោក (២៤ មករា ១៩៩៩-២៤ មករា ២០២៤)។
ពិធីនេះ រៀបចំឡើងនៅទីបញ្ជាការដ្ឋានកងទ័ពជើងគោក យ៉ាងមហោឡារឹកបំផុង ដោយមានការបង្ហាញកម្លាំងកងទ័ព និងយុទ្ធោបករណ៍មកពីតាមបណ្តាអង្គភាពនានា ចំណុះឲ្យបញ្ជាការដ្ឋានកងទ័ពជើងគោក។
ថ្លែងក្នុងឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត ដាក់ចេញនូវអនុសាសន៍ចំនួន៥ ចំណុច ជូនបណ្ដាអង្គភាព នៃកងយោធពលខេមរភូមិន្ទទាំងអស់ ដូចខាងក្រោម ៖
- ទី១៖ កងទ័ពកម្ពុជា ត្រូវតែជាកងទ័ពដ៏មានវិជ្ជាជីវៈខ្ពស់ ដែលដាច់ខាតស្មោះត្រង់ចំពោះជាតិ, មាតុភូមិ និង ប្រជាជន និង យកអស់ស្មារតីគោរព ឲ្យបានម៉ឺងម៉ាត់នូវរាល់បទប្បញ្ញត្តិ, សារាចរណែនាំ, លក្ខន្តិកៈកងយោធពលខេមរភូមិន្ទ, បទដ្ឋានគតិយុត្តនានា, ប្រកាន់ភ្ជាប់នូវប្រពៃណី សេចក្តីថ្លៃថ្នូរ របស់កងយោធពលខេមរភូមិន្ទ, និង ក្លាយជាកម្លាំងពិត ដើម្បីការពារជាតិមាតុភូមិ និង ប្រជាជន ។
- ទី២៖ គ្រប់អង្គភាពទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់លើការប្រើប្រាស់កម្លាំង ធនធាន និងទ្រព្យសម្បត្តិរបស់អង្គភាពឲ្យបានស្ថិតស្ថេរ និង មានប្រសិទ្ធភាព ពោលគឺសូមប្រើប្រាស់កម្លាំងឲ្យសមស្របនឹងតម្រូវការជំនាញ និង សូមគ្រប់គ្រងថែរក្សាគ្រឿងសព្វាវុធ, បរិក្ខារយោធាគ្រប់បែបយ៉ាង, ព្រមទាំងស្បៀងអាហារជាដើម ឲ្យបានត្រឹមត្រូវ និង បានគង់វង្ស។
- ទី៣៖ គ្រប់អង្គភាពទាំងអស់ ត្រូវពង្រឹងការហ្វឹកហ្វឺន ការរៀនសូត្រ និងការកសាងប្រភព ធនធានមនុស្ស ទាំងបរិមាណ និងគុណភាព ដើម្បីបម្រើការការពារជាតិ ឲ្យមានប្រសិទ្ធភាពខ្ពស់, ជាពិសេស ពង្រឹងការបង្កើនជំនាញដល់យោធិន ឲ្យស្របទៅតាមភារកិច្ច និងតួនាទី រៀងៗខ្លួន។
- ទី៤៖ សូមណែនាំអង្គភាពទាំងអស់ យកចិត្តទុកដាក់ត្រៀមកម្លាំង, មធ្យោបាយ, និងសម្ភារៈគ្រប់បែបយ៉ាង ដើម្បីចូលរួមជួយសង្គ្រោះប្រជាពលរដ្ឋនៅពេលមានគ្រោះភ័យជាយថាហេតុ ដោយត្រូវមានស្មារតីបុរេសកម្ម ព្រមទាំងសហការឲ្យបានល្អ ក្នុងស្មារតីបុរេសកម្ម ជាមួយនឹងអាជ្ញាធរដែនដី និង ក្រសួង-ស្ថាប័នពាក់ព័ន្ធ។
- ទី៥៖ សូមលើកទឹកចិត្តដល់អង្គភាពទាំងអស់ ជំរុញការកសាងសេដ្ឋកិច្ចនៅនឹងកន្លែង ដូចជា ការបង្កបង្កើនផល និង ការចិញ្ចឹមសត្វជាដើម ដើម្បីចូលរួមលើកកម្ពស់ជីវភាពកងទ័ព និង ក្រុមគ្រួសារ ធានាផាសុកភាព, សុខុមាលភាព, និង ផលិតភាព ក្នុងការបំពេញបេសកកម្មរបស់ខ្លួន។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏សូមវាយតម្លៃខ្ពស់ចំពោះ ថ្នាក់ដឹកនាំ, មេបញ្ជាការគ្រប់លំដាប់ថ្នាក់, នាយទាហាន, នាយទាហានរង និងពលទាហាន ទូទាំងកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ដែលបានខិតខំប្រឹងប្រែង និងធ្វើពលិកម្ម ប្រកបដោយវីរភាពអង់អាចក្លាហានក្នុង ការបំពេញភារកិច្ច, ការពារបូរណភាពទឹកដី, ការថែរក្សាសុខសន្តិភាព, សុវត្ថិភាព និង សណ្តាប់ធ្នាប់បានល្អប្រសើរជូនប្រជាជន និងសង្គមជាតិយើង។
សូមជម្រាបថា ការរៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី២៥ឆ្នាំ ថ្ងៃបង្កើតបញ្ហាការដ្ឋានកងទ័ពជើងគោក ក្នុងស្មារតីរំលឹកឡើងវិញ នូវវីរភាពដ៏ថ្លៃថ្លារបស់វីរជន និងវីរយុទ្ធនារីកងទ័ពជើងគោក ដែលបានធ្វើពលីកម្ម ក្នុងបុព្វហេតុជាតិ មាតុភូមិ និងប្រជាជន ព្រមទាំងបន្តរួមចំណែកគោរព និងអនុវត្តនូវទស្សនៈវិស័យ កម្មវិធី នយោបាយយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ និងវិធានការគន្លឹះ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា៕
ព្រឹកថ្ងៃនះសម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញអបអរសាទរខួប២៥ឆ្នាំ នៃការបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃពុធ ១៤កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួប២៥ឆ្នាំ នៃការបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក (២៤ មករា ១៩៩៩-២៤ មករា ២០២៤)។ ពិធីនេះរៀបចំឡើងនៅទីបញ្ជាការដ្ឋានកងទ័ពជើងគោក យ៉ាងមហោឡារឹកបំផុង ដោយមានការបង្ហាញកម្លាំងកងទ័ព និងយុទ្ធោបករណ៍មកពីតាមបណ្តាអង្គភាពនានាចំណុះឱ្យបញ្ជាការដ្ឋានកងទ័ពជើងគោក។
ការរៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី២៥ឆ្នាំ ថ្ងៃបង្កើតបញ្ហាការដ្ឋានកងទ័ពជើងគោក ក្នុងស្មារតីរំលឹកឡើងវិញ នូវវីរភាពដ៏ថ្លៃថ្លារបស់វីរជន និងវីរយុទ្ធនារីកងទ័ពជើងគោក ដែលបានធ្វើពលីកម្ម ក្នុងបុព្វហេតុជាតិ មាតុភូមិ និងប្រជាជន ព្រមទាំងបន្តរួមចំណែកគោរព និងអនុវត្តនូវទស្សនៈវិស័យ កម្មវិធី នយោបាយយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ និងវិធានការគន្លឹះ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។
យោងតាមកម្រងសាវតារៀបចំដោយបញ្ជាការដ្ឋានកងទ័ពជើងគោក បានឱ្យដឹងថា កងទ័ពជើងគោក មានប្រវត្តិជាយូរលង់ណាស់មកហើយ ដោយគិតចាប់ពីសតវត្សរ៍ទី១ (ឆ្នាំ៥០ នៃគ.ស) គឺពេលដែលក្សត្រប្រទេសដំបូងបានសោយរាជ្យក្នុងទឹកដីខ្មែរ ពោលគឺចាប់តាំងពីសម័យនគរភ្នំ រហូតមកដល់បច្ចុប្បន្ន ហើយកងទ័ពជើងគោក ត្រូវបានបានវិវត្តន៍ប្រែប្រួលជាច្រើនលើកច្រើនសារ ទៅតាមសម័យ និងដំណាក់កាលនីមួយៗ។
ក្រោមព្រះរាជបូជីយកិច្ចដឹកនាំ ដើម្បីជាតិមាតុភូមិ និងប្រជារាស្ត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហនុ ព្រះមហាវីរក្សត្រ «ព្រះបរមរតនកោដ្ឋ» ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទាមទារបានឯករាជ្យពេញបរិបូរណ៍នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ហើយក៏ជាពេលដែលកងយោធពលខេមរភូមិន្ទ ត្រូវបានបដិសន្ធិឡើងពេញលក្ខណៈ ដោយបានបង្កើតនូវអគ្គសេនាធិការ នៃកងយោធពលខេមរភូមិន្ទ (កងទ័ពជើងគោក) កងទ័ពជើងអាកាសភូមិន្ទ និងកងទ័ពជើងទឹកភូមិន្ទ។
ក្រោយរដ្ឋប្រហារឆ្នាំ១៩៧០ ប្រទេសកម្ពុជាបានធ្លាក់ក្នុងវិបត្តិនយោបាយ និងសង្គ្រាមផ្ទៃក្នុងបានផ្ទុះឡើង រហូតដល់មាតុភូមិកម្ពុជា បានបន្តធ្លាក់ក្នុងគ្រោះមហន្តរាយប្រល័យពូជសាសន៍ ប៉ុល ពត នាថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដែលបានបំផ្លេចបំផ្លាញសង្គមជាតិ សេដ្ឋកិច្ច គ្មានសិទ្ធសេរីភាព ហើយក្របខណ្ឌរចនាសម្ព័ន្ធ កងយោធពលខេមរភូមិន្ទ នៃព្រះរាជាណាចក្រកម្ពុជាទី១ ត្រូវបានកម្ទេចចោលទាំងស្រុង។
ទោះបីជារបបប្រល័យពូជសាសន៍ ត្រូវបានដួលរំលំនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ យ៉ាងណាក្តី ក៏ សង្គ្រាម និងជម្លោះផ្ទៃក្នុងនៅតែបន្តមាន និងបានអូសបន្លាយរហូតដល់មានកិច្ចចរចារស្វែងរងសន្តិភាពរវាងសម្តេចតេជោ ហ៊ុន សែន និងព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ជាច្រើនលើក ទើបឈានទៅដល់ការចុះហត្ថលេខាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ ក្រោយការបោះឆ្នោតសកលឆ្នាំ១៩៩៣ ដែលរៀបចំដោយអ៊ុនតាក់ កងយោធពលខេមរភូមិន្ទ ត្រូវបានរៀបចំកសាងឡើងវិញ ឈរលើមូលដ្ឋានរចនាសម្ព័ន្ធកងទ័ពរបស់អតីតតរដ្ឋកម្ពុជា។
ដើម្បីសម្របទៅតាមគោលនយោបាយ ក្នុង និងក្រៅប្រទេសរបស់កម្ពុជា គឺការសមាហរណកម្មកម្ពុជា ទៅក្នុងសហគមន៍ក្នុងតំបន់ និងពិភពលោក ជាពិសេសក្នុងឋានៈជាសមាជិក នៃសហគមន៍អាស៊ាន បញ្ជាការដ្ឋានកងទ័ពជើងគោក ត្រូវបានបង្កើតឡើងនៅថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៩ តាមព្រះរាជក្រឹត្យលេខ នស/រកត/០១៩៩/២១ រួមជាមួយការបង្កើតអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ ហើយនាយឧត្តមសេនីយ៍ មាស សុភា ត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំងជាអគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក និងឧត្តសេនីយ៍ឯក ជា សារ៉ន ជាមេបញ្ជាការរង និងជានាយសេនាធិការ រួមជាមួយមេបញ្ជាការកងទ័ពជើងគោកមួយចំនួនទៀត។
នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ត្រូវបានទទួលសេចក្តីទុកចិត្តពីប្រមុខរាជរដ្ឋាភិបាល និងព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំងជាអគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការបញ្ជាការដ្ឋានកងទ័ពជើងគោក ហើយក្រសួងការពារជាតិ ក៏បានសម្រេចធ្វើការកែសម្រួលបណ្តាកងពលធំ កងពលតូច ពីក្រោមការគ្រប់គ្រងដឹកនាំបញ្ជារបស់អគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ មកស្ថិតនៅក្រោមការគ្រប់គ្រងដឹកនាំបញ្ជាផ្ទាល់ របស់បញ្ជាការដ្ឋានកងទ័ពជើងគោកវិញ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានដាន់ចេញផែនការកែទម្រង់ និងកសាងកងទ័ពជើងគោករយៈពេល២០ឆ្នាំ (២០១៨-២០៣៨) ដោយបានកំណត់ការងារអាទិភាពមានដូចជា ១) ពង្រឹងផែនការប្រៀបការពារជាតិ, ២) កែសម្រួលកម្លាំងឈរជើងតាមបន្ទាត់ព្រំដែន និងកសាងហេដ្ឋារចនាសម្ព័ន្ធគ្រប់ប្រភេទ ឱ្យសមស្របទៅតាមស្ថានភាពបន្ទាត់ព្រំដែន, ៣) កសាងអគារស្នាក់នៅជុំរំជុំរក របស់បណ្តាអង្គភាពតាមបន្ទាត់ព្រំដែន កងពលធំ កងពលតូច តំបន់ប្រតិបត្តិការសឹក និងកងការពារព្រំដែន, ៤) កែលម្អកម្មវិធីហ្វឹកហ្វឺន នៅតាមបណ្តាអង្កភាព និងបណ្តុះបណ្តាលកសាងយោធាចារ្យវ័យក្មេងគ្រប់ជំនាញនៅតាមបណ្តាសាលា, ៥) ធ្វើទំនើបកម្មសម្ភារ និងសព្វាវុធទូទាំងកងទ័ពជើងគោកតាមដំណាក់កាល។
នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ត្រូវបានសម្តេចធិបតីនាយករដ្ឋមន្ត្រី ក្រាបបង្គំទូលថ្វាយព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំងជាអគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការបញ្ជាការដ្ឋានកងទ័ពជើងគោក និងឧត្តមសេនីយ៍ឯក ហួត ឈាង ទទួលបានការតែងតាំងជាមេបញ្ជាការរង នាយសេនាធិការកងទ័ពជើងគោក ដើម្បីបន្តអនុវត្តផែនការកំណែទម្រង់២០ឆ្នាំ របស់កងទ័ពជើងគោក (២០១៨-២០៣៨) របស់សម្តេចធិបតី។ ជាពិសេសបន្តអនុវត្តផែនការ៥ឆ្នាំ ដំណាក់កាលទី២ គឺការពង្រឹងសមត្ថភាពទ័ព នាយទាហានបន្តវេន ការហ្វឹកហ្វឺនបណ្តុះបណ្តាល កិច្ចការគោលនយោបាយសោធននិវត្ត ការធ្វើទំនើបកម្មសព្វាវុធ ពង្រឹងផែនការប្រៀបការពារជាតិ ដើម្បីបន្តកសាងកងទ័ពជើងគោកឱ្យរឹងមាំ។
ក្នុងសារលិខិតអបអរសាទរខួប២៥ឆ្នាំ នៃការបង្កើតឡើងវិញបញ្ជាការដ្ឋានកងទ័ពជើងគោក នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានសម្តែងការកោតសរសើរចំពោះ ស្នាដៃនិងសមិទ្ធផលនានាដែលថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ន កងទ័ពជើងគោក បានប្រឹងប្រែងព្យាយាមជម្នះរាល់ឧបសគ្គនាពេលកន្លងទៅ ក្នុងការបំពេញភារកិច្ចស្នូល ការពារអធិបតេយ្យជាតិ បូរណភាពទឹកដី បានពង្រឹងភាពម្ចាស់ការក្នុងស្មារតីស្នេហាជាតិ ឆន្ទៈមោះមុត ចំពោះកិច្ចការពារជាតិ ពង្រឹងប្រៀបការពារជាតិ ពង្រឹងសន្តិសុខ ចូលរួមជំរុញការអភិវឌ្ឍ និងកសាង តំបន់ប្រវត្តិសាស្ត្រយោធានៅតាមបណ្ដោយព្រំដែន ដោយបានអនុវត្តយ៉ាងម៉ឺងម៉ាត់តាមអនុសាសន៍ ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គឺ «មិនឈ្លានពានគេ ហើយក៏មិនអនុញ្ញាត ឱ្យបាត់បង់ទឹកដីសូម្បី១មីលីម៉ែត្រ» និង «កសាងតំបន់ព្រំដែន ជាព្រំដែនសន្តិភាព មិត្តភាព កិច្ចសហ ប្រតិបត្តិការ និងការអភិវឌ្ឍ»។
នាយឧត្តមសេនីយ៍អគ្គបញ្ជាការកងយោធពលខេមរភូមិន្ទ បានគូសរំលេចថា កងទ័ពជើងគោក បានអនុវត្តយ៉ាងសកម្មរាល់បទបញ្ជារបស់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ បង្ក្រាបសកម្មភាពខុសច្បាប់នានា ដូចជាបទល្មើសព្រៃឈើ ការជួញដូរមនុស្ស ការជួញដូរគ្រឿងញៀន ទប់ស្កាត់រាល់វិទ្ធង្សនា បដិវត្តន៍ពណ៍ អំពើភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន ដែលមានបំណងបង្កអស្ថិរភាព នយោបាយ-សង្គម បំផ្លិចបំផ្លាញសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា ហើយក៏បានរួមចំណែកក្នុងការងារ មនុស្សធម៌ ដោះមីននិងគ្រាប់មិនទាន់ផ្ទុះ ជួយសង្គ្រោះប្រជាជនពីគ្រោះមហន្តរាយនានា ក្នុងនោះកងទ័ព ជើងគោក បានដើរតួនាទីយ៉ាងសំខាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩នៅកម្ពុជា។ ទន្ទឹមនឹងនោះ កងទ័ពជើងគោកក៏បានសហការជាមួយបណ្តាស្ថាប័នពាក់ព័ន្ធការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ការពារសន្តិសុខក្នុងពិធីបុណ្យជាតិ-អន្តរជាតិនានា ការពារឥស្សរជន ថ្នាក់ដឹកនាំកំពូលរបស់ជាតិ និង គណៈប្រតិភូជាន់ខ្ពស់ប្រទេសជាមិត្តមកបំពេញទស្សនកិច្ចនៅកម្ពុជា។
កងទ័ពជើងគោក បានពង្រឹងការងារហ្វឹកហ្វឺន កសាងហេដ្ឋារចនាសម្ព័ន្ធ ឧបទេសសិក្សាតាម ប្រព័ន្ធបច្ចេកវិទ្យាទំនើប ដោយបានរៀបចំកសាងសាលាជំនាញ និងទីលានបាញ់គ្រាប់ពិត ដោយកំណត់ ការហ្វឹកហ្វឺនបណ្តុះបណ្តាលក្នុងប្រទេស ជាយុទ្ធសាស្ត្រនៃការកសាងធនធានមនុស្ស។ លើសពីនេះ កងទ័ពជើងគោកបានខិតខំពង្រឹងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការ ជាមួយបណ្តាប្រទេសនានា ហើយក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ បានបង្កើនកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោក ជាមួយ បណ្តាប្រទេសមួយចំនួនក្នុងតំបន់និងសកលលោក តាមរយៈការចុះអនុស្សារណៈយោគយល់ និងលក្ខខណ្ឌ នៃកិច្ចសហប្រតិបត្តិការ ។
សមិទ្ធផលនានាដែលកងទ័ពជើងគោកសម្រេចបាន អាស្រ័យដោយការខិតខំប្រឹងប្រែង ពុំខ្លាចនឿយហត់ ការធ្វើពលិកម្មគ្រប់បែបយ៉ាង គោរពបទបញ្ញា មានភក្តីភាព សាមគ្គីភាព សមត្ថភាព ឯកភាព ផ្ទៃក្នុង និងភាពឈ្លាសវៃក្នុងការដឹកនាំអង្គភាព និងបំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់ របស់ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ដែលធ្វើឱ្យកងទ័ពជើងគោក មានការរីកចម្រើនលើគ្រប់វិស័យគួរជាទីមោទនៈបំផុត៕
ទិវាខួបកំណើត ២៥ ឆ្នាំ កងទ័ពជើងគោក ឆ្នាំ ២០២៤
No comments:
Post a Comment