There are related Cambo-Viet border pillars collecting from open sources ( Link) កិច្ចព្រមព្រៀងព្រំដែនឆ្នាំ ១៩៨៥ និងពពត៍មាននៃ អាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន LINK ដ
- សរុបឆ្នាំ ២០០៦ ដល់ឆ្នាំ ២០១៩៖ ឈរលើមូលដ្ឋាននៃសន្ធិសញ្ញាបំពេញ បន្ថែមខាងលើប្រទេសទាំងពីរ កម្ពុជានិងវៀតណាមបានដំណើរការចុះបោះបង្គោលនិងខណ្ឌសីមាព្រំដែនគោក នៅលើដីជាក់ ស្តែងពីខេត្តរតនគិរី ដល់ខេត្តកំពត ចាប់ពី ខែមិថុនា ឆ្នាំ២០០៦ ដល់ខែកក្កដា ឆ្នាំ ២០១៩ សម្រេចបានលទ្ធផល៨៤% នៃបង្គោលព្រំដែនធំដែលមានចំនួន៣៧៥ បង្គោល លើដីជាក់ស្តែងដែលបានបោះ នៅតាមបណ្តោយខ្សែព្រំដែនរួមរវាងប្រទេសទាំងពីរ ដែលមានប្រវែងប្រមាណ ជាង១២៧០ គីឡូម៉ែត្រ។ លទ្ធផលដែលសម្រេចបានមានដូចខាងក្រោម៖ (១)បង្គោលព្រំដែនធំចំនួន៣១៥ បង្គោល ស្មើនឹង៨៤% នៃបង្គោលព្រំដែនសរុបចំនួន៣៧៥ បង្គោល ។(២) បង្គោលខណ្ឌសីមាព្រំដែនចំនួន១ ៥១១ ស្មើនឹង ៩៩,៩% បើបង្គោល១ ៥១២ នៃផែនការ(ក្នុងនោះកម្ពុជាបោះលេខសេសចំនួន៧៩១ វៀតណាមបោះលេខតូ ចំនួន៧២១ បង្គោល)។ (៣)បង្គោលតម្រុយព្រំដែនចំនួន២២១ ស្មើនឹង ១០០% នៃផែនការ(ក្នុងនោះ កម្ពុជាបោះលេខសេសចំនួន១២៦ បង្គោល វៀតណាមបោះលេខគូ ចំនួន៩៥ បង្គោល)។ (៤) ចំណុចពិសេសចំនួន១ ០០០៕
- បង្គោលលេខ ១៧ ៖ ភ្នំពេញ៖ ភាគីយួនបានជីកផ្លូវកាត់ផ្តាច់ការធ្វើដំណើរនៅច្រកចំនួន ៤កន្លែង ស្ថិតនៅភូមិសាស្ត្រស្រុកអណ្តូងមាស ខេត្តរតនគីរី ដោយមូលហេតុខឹងភាគីខ្មែរមិនយល់ ព្រមតាមសំណើសុំបើកច្រកផ្លូវការ។ នេះបើយោងតាម របាយការណ៍ និងលទ្ធផលកិច្ចសហប្រតិបត្តិការប្រចាំខែធ្នូ ឆ្នាំ២០១៧ និងទិសដៅអនុវត្តការងារប្រចាំខែមករា ឆ្នាំ ២០១៨ ដែលបានផ្សព្វផ្សាយនៅក្នុងកិច្ចប្រជុំកាលពី ព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៨ នៅ អគ្គស្នងការនគរបាល ជាតិ ក្រោមអធិបតីលោកនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ។ របាយការណ៍បានបង្ហាញថា កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៧កងទ័ពការពារព្រំដែនយួនប៉ុស្តិ៍លេខ ៧០៣ របស់ខេត្តកន្ទូម យួន បានធ្វើរបងបិទផ្លូវ ៤កន្លែង ដែលជាផ្លូវតភ្ជាប់ទំនាក់ទំនងចេញចូលរវាងប៉ុស្តិ៍ការពារព្រំដែន ដែលនៅទល់មុខគ្នាត្រង់ចំណុចបង្គោលព្រំដែនលេខ១៧, ១៨, ១៩ និង ១៩/៥។ ការបិទនេះបានធ្វើឲ្យប៉ះពាល់ដល់ការចេញចូលទំនាក់ទំនងរវាងប៉ុស្តិ៍ការពារព្រំដែនលេខ៥០៥ នៃវរការពារព្រំដែនលេខ២០៣ខ្មែរ ជាមួយនឹងប៉ុស្តិ៍ការពារព្រំដែនលេខ៧០៣ នៃកងទ័ពការពារព្រំដែនខេត្តកន្ទូម យួន។ហើយកាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧ រដ្ឋបាលខេត្តរតនគិរីខ្មែរ និងខេត្តកន្ទូមយួន បានប្រជុំពិភាក្សាបើកច្រកទ្វេភាគីចំនួន៤កន្លែង ស្ថិតនៅម្តុំបង្គោលលេខ៤/២ លេខ១០ លេខ១៣ និងលេខ១៩ ក្នុងនោះ ភាគីទាំងពីរ បានឯកភាពព្រមព្រៀងគ្នាតែ១ចំណុចគឺ ត្រង់បង្គោលលេខ១៩ប៉ុណ្ណោះ រីឯ៣ចំណុចទៀត ភាគីខេត្តរតនគិរី មិនឯកភាពដោយសារតែចំណុចទាំង៣នោះ ស្ថិតនៅក្នុងព្រៃជ្រៅពុំមានពលរដ្ឋខ្មែររស់នៅ និងឆ្លងកាត់ចេញចូលឡើយ។
- បង្គោលលេខ ១៩ ៖ មន្ត្រីជំនាញ ចុះពិនិត្យការសាងសង់ បោះបង្គោលព្រំដែន និងផ្លូវក្រវ៉ាត់ព្រំដែន រវាងខេត្តរតនគិរីកម្ពុជា និងខេត្តកន្ទូម ខេត្តយាឡាយវៀតណាមលោកស្រី កុយ ពិសី អនុប្រធានលេខាធិកាដ្ឋាន អចន្ត្រៃយ៍ នៃអាជ្ញាធរជាតិ ទទួលបន្ទុកកិច្ចការព្រំដែន អមដំណើរដោយ លោក ថង សាវុន អភិបាលខេត្ត លោក លន់ សុភាព អភិបាលរងខេត្ត ប្រធានអនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត នាព្រឹកថ្ងៃ ៣កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧ បានអញ្ជើញចុះពិនិត្យការងារសាងសង់ បោះបង្គោលព្រំដែនបំពេញបន្ថែម និងផ្លូវក្រវ៉ាត់ព្រំដែន រវាងខេត្តរតនគិរី នៃព្រះរាជាណាចក្រកម្ពុជា និងខេត្តកន្ទូម ខេត្តយាឡាយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ ក្នុងដំណើរបំពេញបេសកកម្មនេះ លោកស្រី កុយ ពិសី និង លោក ថង សាវុន បានអញ្ជើញចាក់គ្រឹះបង្គោលព្រំដែនបំពេញបន្ថែម លេខ ១៩/១ លេខ ១៩/៣ និងលេខ ១៩/៧ ដែលបង្គោលទាំង ៣ នេះបច្ចុប្បន្នកំពុងដំណើរការសាងសង់។ ព្រមទាំងបានអញ្ជើញពិនិត្យបង្គោលព្រំដែនបំពេញបន្ថែម ដែលបានសាងសង់រួច មានបង្គោលព្រំដែន លេខ ១៩/៥ លេខ ២០/១ ត្រួតពិនិត្យតំបន់ចន្លោះបង្គោលព្រំដែនលេខ ២២,២៣ ត្រួតពិនិត្យផ្លូវក្រវ៉ាត់ព្រំដែន នៅទីតាំងបង្គោល លេខ ១៩ និងបង្គោលលេខ២០ ពិនិត្យមើលបង្គោលព្រំដែនបំពេញបន្ថែម ចាប់ពីបង្គោលលេខ ២៩/៣ ២៧/១ ពិនិត្យមើលផ្លូវក្រវ៉ាត់ព្រំដែន នៅជិតបង្គោលលេខ ២៩ លេខ ២៧ ពិនិត្យការជួសជុល បង្គោលព្រំដែន នៅច្រកទ្វាអន្តរជាតិ លេខ៣០ ព្រមទាំងបានពិនិត្យមើលផងដែរ ព្រំដែននៅភូមិសាស្ត្រចន្លោះបង្គោលលេខ ៤០ និង លេខ ៤១។ នៅគ្រប់ទីតាំងចំណុចបោះបង្គោលព្រំដែន ដែលបានចុះត្រួតពិនិត្យ លោកស្រី កុយ ពិសី បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រុមការងារបច្ចេកទេស នៃនាយកដ្ឋានបច្ចេកទេស និងវាស់វែង របស់អាជ្ញាធរជាតិ ទទួលបន្ទុកកិច្ចការព្រំដែនកម្ពុជា ដែលបានខិតខំ ប្រឹងប្រែងអនុវត្តន៍តួនាទី ភារៈកិច្ចដែលថ្នាក់លើប្រគល់ជូនលើការងារសាងសង់ និងបោះបង្គោល ខណ្ឌសីមា ព្រំដែនកម្ពុជា តាមខ្សែក្រវ៉ាត់ព្រំដែន ខេត្តរតនគិរី នៃព្រះរាជាណាចក្រកម្ពុជា និងខេត្តកន្ទូម ខេត្តយ៉ាឡាយ នៃសារណរដ្ឋសង្គមនិយមវៀតណាម ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។ បន្ថែមលើនេះ លោកស្រី កុយ ពិសី បានជំរុញឱ្យក្រុមការងារបច្ចេកទេស ធ្វើយ៉ាងត្រូវអនុវត្តន៍ឱ្យត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស ដើម្បីធានាគុណភាពបង្គោលព្រំដែន បានរឹងមាំល្អ ជាពិសេស ត្រូវពន្លឿន កិច្ចការងាររបស់ខ្លួន ឱ្យបានតាមផែនការដែលរាជរដ្ឋាភិបាលប្រគល់ជូន៕
- បង្គោលលេខ ៣០៖ សុន្ទរកថា ក្នុងពិធីសម្ពោធបង្គោលព្រំដែនលេខ ៣០ ផ្លូវលេខ ៧៨ (៤៥០ ម៉ែត្រ) ច្រកអូរយ៉ាដាវ-ឡេថាញ់ ខេត្តរតនគិរី-យ៉ាឡាយថ្ងៃនេះ, ខ្ញុំមានកិត្តយស និងសេចក្តីរីករាយជាអនេក ដោយបានចូលរួមជាមួយឯកឧត្តម ង្វៀន តឹនយុង នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងពិធីសម្ពោធជាផ្លូវការ «បង្គោលព្រំដែនលេខ ៣០ និងកំណាត់ផ្លូវ ប្រវែង ៤៥០ ម៉ែត្រ» នៅច្រកទ្វារព្រំដែនអន្តរជាតិអូរយ៉ាដាវ-ឡេថាញ។ នេះគឺជាលើកទី ៣ ហើយ បន្ទាប់ពីការសម្ពោធបង្គោលព្រំដែនលេខ ១៧១ នៅច្រកទ្វារព្រំដែនអន្តរជាតិបាវិត-ម៉ុកបាយ, កាលពីឆ្នាំ ២០០៦ និងបង្គោលព្រំដែនលេខ ៣១៤ នៅជិតច្រកទ្វារព្រំដែនអន្តរជាតិលក-ព្រែកចាក នៅខេត្តកំពត-គៀនយ៉ាង, កាលពីឆ្នាំ ២០១២ កន្លងទៅ។ ការសម្ពោធព្រំដែនជាបន្តបន្ទាប់នេះ គឺជាការឆ្លុះបញ្ចាំងយ៉ាងច្បាស់ នៃកិច្ចខិតខំប្រឹងប្រែងរកដំណោះស្រាយអំពីបញ្ហាព្រំដែនដែលនៅសេសសល់ រវាងប្រទេសយើងទាំងពីរ ដើម្បីឈានទៅបញ្ចប់បញ្ហាព្រំដែនទាំងស្រុងទៅពេលខាងមុខ។ ជាការពិត កិច្ចការនេះបានបោះជំហានទៅមុខជាលំដាប់ ទោះជាកន្លងមកបានជួបប្រឈមការលំបាក ព្រមទាំងភាពស្មុគស្មាញមួយចំនួនក្ដី។ យ៉ាងណាមិញ ការខិតខំរបស់នាយករដ្ឋមន្រ្តីវៀតណាម ង្វៀន តឹនយុង Nguyen Tan Dung និងខ្លួនខ្ញុំផ្ទាល់ ក្នុងអំឡុងពេលប៉ុន្មានឆ្នាំមកនេះ ពិតជាបានទទួលនូវលទ្ធផល និងផ្លែផ្កាជាច្រើន ដែលក្នុងនោះ រួមមាន បង្គោលព្រំដែនលេខ ៣០ និងកំណត់ផ្លូវ ៤៥០ ម៉ែត្រ ជាសក្ខីភាពជាក់ស្តែងនៅចំពោះមុខយើងទាំងអស់គ្នានាពេលនេះ។ បន្ថែមលើនេះ យើងនឹងធ្វើដំណើរទៅកាត់ខ្សែបូរសម្ពោធបង្គោលព្រំដែនលេខ ២៧៥ នៅច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន-តិនបៀន នៅខេត្តតាកែវ-អានយ៉ាង នារសៀលថ្ងៃនេះជាបន្តទៀតផងដែរ។
- បង្គោលលេខ ៤៧ ៖ កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ ព្រឹត្តិការណ៍ក្នុងប្រទេសព្រឹត្តិការណ៍ពិភពលោកវប្បធម៌-កីឡាសេដ្ឋកិច្ច-សង្គមមូលដ្ឋានឧទ្ទេសនាមខ្លួនឯងសុខាភិបាល-អប់រំគំរូភ្លឺថ្លា កសាងប្រព័ន្ធបង្គោលព្រំដែនបន្ទាប់បន្សំនៃខ្សែបន្ទាត់ព្រំដែនខេត្ត ដាក់ណុង - មណ្ឌលគិរី (កម្ពុជា)នាំថ្ងៃទី ៩ ខែ កុម្ភៈ នៅទីតាំងបង្គោលព្រំដែន ៤៧/៧ (២) តំបន់ព្រំដែនវៀតណាម - កម្ពុជា ចំណុះប៉ុស្តិ៍ការពារព្រំដែន ៧៥១ (ឃុំ ដាក់វីល ស្រុក គឺហ៊្យូត) គណៈកម្មការបញ្ជាដឹកនាំការងារខ័ណ្ឌសីមា បោះបង្គោលព្រំដែនខេត្ត ដាក់ណុង សហការជាមួយ ក្រុមការងារខ័ណ្ឌសីមា បោះបង្គោលព្រំដែនលេខ ៤ វៀតណាម និង ក្រុមការងារខ័ណ្ឌសីមា បោះបង្គោលព្រំដែនលេខ ៧ ព្រះរាជាណាចក្រ កម្ពុជា ចាប់ផ្តើមដំណើរការសាងសង់ប្រព័ន្ធបង្គោលព្រំដែនបន្ទាប់បន្សំ កំណាត់ ដាក់ណុង (វៀតណាម) - មណ្ឌលគិរី (ព្រះរាជាណាចក្រ កម្ពុជា)។ តាមគណៈកម្មការបញ្ជាដឹកនាំការងារខ័ណ្ឌសីមា បោះបង្គោលព្រំដែនខេត្ត ដាក់ណុង ការកសាងប្រព័ន្ធបង្គោលព្រំដែនបន្ទាប់បន្សំ ត្រូវបានចែកជា ២ តំណាក់កាល ដោយមានទីតាំងសរុបសរុបចំនួប ៨៧ កន្លែង បង្គោលព្រំដែនបន្ទាប់បន្សំចំនួន ១៦៨ បង្គោល។ ក្នុងដំណាក់កាលទី ១ នឹងដំណើរការបោះ ៤៥ ទីតាំងដោយមាន ៨៦ បង្គោលបន្ទាប់បន្សំ ចាប់ពីកន្លែងជាប់នឹងខេត្ត ដាក់ឡាក់ (ទីតាំងបង្គោលព្រំដែន លេខ ៤៧/៦) ដល់ទីតាំងបង្គោលព្រំដែនលេខ ៤៨/២៧ នឹងដំណើរការបោះបង្គោលបន្ទាប់បន្សំដែលនៅសេសសល់ទាំងអស់បន្ទាប់ពីមានការឯកភាពរវាងគណៈកម្មាការចម្រុះនៃការងារខ័ណ្ឌសីមា បោះបង្គោលព្រំដែនដីគោក វៀតណាម - កម្ពុជា។ បង្គោលបន្ទាប់បន្សំទាំងនោះមានកម្ពស់ ១,៣ ម៉ែត្រ ជើងបង្គោលទំហំ ១ ម៉ែត្រការ៉េ វត្ថុធាតុធ្វើដោយបេតុងនិងដែកថែប នៅលើតួបង្គោលចារអត្តលេខនិងសញ្ញាជាតិ វៀតណាម។ តាមការគ្រោងទុក ដល់ថ្ងៃទី ៣០ ខែ មេសា ឆ្នាំ ២០១៧ នឹងត្រូវបញ្ចប់ការបោះបង្គោលបន្ទាប់បន្សំដំណាក់កាលទី ១ ហើយដំណាក់កាលទី ២ នឹងត្រូវបញ្ចប់ក្នុងឆ្នាំ ២០១៧។ ខេត្ត ដាក់ណុង មានខ្សែព្រំដែនប្រវែងជាង ១៣០ គីឡូម៉ែត្រ ជាប់នឹងខេត្ត មណ្ឌលគីរី (ព្រះរាជាណាចក្រ កម្ពុជា)។ ដោយអនុវត្តសន្ធិសញ្ញាកំណត់ព្រំដែនជាតិរវាងសាធារណរដ្ឋសង្គមនិយម វៀតណាម និងព្រះរាជាណា ចក្រ កម្ពុជា នៅតាមខែ្សបន្ទាត់ព្រំដែន ដាកណុង និង មណ្ឌលគីរី បច្ចុប្បន្នក៏បនាបានទីតាំងចំនួន ៨ កន្លែង ដោយមានបង្គោលព្រំដែនធំចំនួន ១៦ បង្គោល ក្នុងចំណោមទីទាំងចំនួ ១៣ កន្លែង បង្គោលព្រំដែនចំនួន ២៤ បង្គោល៕
- បង្គោល ៨៦ ដល់ ២៤១៖ បកប.អនឡាញ - នាថ្ងៃទី៦ ខែវិច្ឆិកា នៅប៉ុស្តិ៍ការពារព្រំដែនច្រកទ្វារ អន្តរជាតិ Song Tien កងទ័ពការពារព្រំដែនខេត្ត An Giang និងកងអនុសេនាធំលេខ៣ នៃកងវរសេនាធំលេខ ៦០១ បានសហការជាមួយកងទ័ពការពារព្រំដែនកម្ពុជា រៀបចំការយាមល្បាតរួមពីបង្គោលព្រំដែនលេខ ២៤១ ដល់បង្គោលព្រំដែន លេខ៨៦ តាមបណ្តោយខ្សែព្រំដែនវៀតណាម - កម្ពុជា។
- បង្គោលលេខ ៩៨ ៖ ភ្នំពេញៈ តម្រុយព្រំដែនលេខ៩៨/១ ដែលស្ថិតនៅប៉ុស្តិ៍រដ្ឋបាលការពារព្រំដេនបេង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ត្រង់ចំណុចបង្គោលនិយាមការ ខាងកម្ពុជា U.T.M (E631966-N1296868) ឈមនឹងវៀតណាម ត្រង់និយាមការ VN2000 (97182-31544) បានបាត់ដោយពុំដឹងមូលហេតុ កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៤។ នេះបើយោងតាមគេហទំព័ររបស់ស្នងការនគរបាលជាតិ បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះ។ លោកឧត្តមសេនីយ៍ត្រី ម៉ៅ ពៅ ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានឲ្យដឹងថា បង្គោលតម្រុយព្រំដែនលេខ៩៨/១ គឺស្ថិតនៅត្រង់ចំណុចចម្ការអំពៅរបស់ប្រជាជនវៀតណាម ឈ្មោះ ជុង វ៉ាន់ចុង ភេទប្រុស អាយុ៣៩ឆ្នាំ។ បច្ចុប្បន្ន កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលការពារព្រំដេនបេង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ (ភាគីកម្ពុជា) និងភាគីតម្រួតវៀតណាម មានកម្លាំងតម្រួតប៉ុស្តិ៍ការពារព្រំដែនកាទុំ ខេត្តតៃនិញ វៀតណាម បានធ្វើកំណត់ហេតុត្រួតពិនិត្យស្រាវជ្រាវ និងគូសផែនទីកន្លែងកើតហេតុ ដើម្បីធ្វើការស្រាវជ្រាវ។
- បង្គោលលេខ ១០៣ ៖ កង កម្លាំងការពារព្រំដែននៃប្រទេសវៀតណាមបានរារាំងតំណាងរាស្ត្រគណបក្ស សម រង្ស៊ី ចំនួន ១៩រូបនិងមន្ត្រីមួយចំនួនទៀត ខណៈដែល\អ្នកតំណាងរាស្ត្រនិងមន្ត្រីទាំងនោះប៉ុនប៉ងទៅពិនិត្យ តម្រុយបង្គោលព្រំដែនលេខ ១០៣ ក្នុងស្រុកមេមត់ ខេត្តកំពង់ចាម កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១០ ។ កង កម្លាំងការពារព្រំដែនវៀតណាម រារាំងក្រុមមន្ត្រីគណបក្ស សម រង្ស៊ី មិនឲ្យចូលទៅពិនិត្យតម្រុយបង្គោលព្រំដែនកម្ពុជា-វៀតណាម ក្នុងស្រុកមេមត់ ខេត្តកំពង់ចាម នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១០។ការ រារាំងត្រូវបានធ្វើឡើងនៅចន្លោះទីស្នាក់ការត្រួតពិនិត្យច្រក ទ្វារតំបន់ព្រំដែនដូនរ័ត្ន និងតម្រុយបង្គោលព្រំដែនលេខ ១០៣ ស្ថិតក្នុងភូមិដូនរ័ត្ន ឃុំរូង ស្រុកមេមត់ អស់រយៈពេលប្រមាណ៣០នាទី ។
- បង្គោលលេខ ១៥៨ ៖ ព្រំដែនកម្ពុជាវៀតណាមបង្កឲ្យមានភាពចម្រូងចម្រាសខាងផ្នែកនយោបាយរវាងរដ្ឋាភិបាលប្រទេសកម្ពុជា និងប្រជាពលរដ្ឋខ្មែររហូតមកទល់បច្ចុប្បន្ន ដែលការមិនឯកភាពគ្នារវាងការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលកាន់កាប់ដោយគណបក្សកាន់អំណាច គឺគណបក្សប្រជាជនកម្ពុជា ជាមួយនឹងប្រជាពលរដ្ឋអ្នកលេងបណ្ដាញសង្គម ដែលតាមដាននយោ បាយ និងខ្វល់ខ្វាយពីទឹកដីខ្លួន ពិសេសគឺការឈ្លានពានពីសំណាក់ប្រទេសជិតខាងផងដែរ ដែលពិសេសព្រំដែនយួនឬវៀតណាម ជាមួយនឹងខ្មែរ ឬកម្ពុជា ។ ពាក់ព័ន្ធទៅនឹងការបោះបង្គោលព្រំដែន មានការមន្ទិលសង្ស័យដោយ Google Maps ត្រង់ចំណុចខ្លះបានធ្វើការផ្ដិតយករូបភាពបាន ប៉ុន្តែកន្លែងខ្លះពុំអាចយករូបភាពបាននោះទេ ។ ត្រង់ចំណុចនេះយើងមិនទាន់បានបញ្ជាក់ថាព្រំដែនយើងនៅចំណុចណាពិតប្រាកដនោះឡើយ ។ ដោយឡែកព្រំដែនភាគច្រើនដែល Google Maps ដែលជាសេវាកម្មផ្ដិតយករូបភាព GPS បានធ្វើការផ្ដិតយករូប និងដៅសម្គាល់ព្រំដែនខ្លះ ពិសេសនៅតំបន់ជិតព្រំដែនវៀតណាម ហើយគម្លាតនៃការបោះបង្គោលព្រំដែន គឺខាងភាគីវៀតណាមបានបោះចូលទៅកាន់ទឹកដីខ្មែរ ដែលមានកន្លែងខ្លះស្ទើរតែរាប់សិបគីឡូម៉ែត្រឯណោះ ។ បើទោះជាយ៉ាងនេះក្ដីអ្នកវិភាគខ្លះថា Google Maps មិនអាចយកជាការបាននោះឡើយ ។
- បង្គោលលេខ ១៨៥ ៖ មានការចាប់ ចោទប្រកាន់ទៅតុលាការ លោកសម រង្ស៊ីបានបញ្ជាក់ប្រាប់ក្រុមអ្នកកាសែតតាមរយៈ Video Conference នៅឯទីស្នាក់ការគណបក្សប្រឆាំងថា ឯកសារថ្មី ដែលលោកបានដាក់បង្ហាញ នេះបានបញ្ជាក់យ៉ាងច្បាស់ថា បង្គោលព្រំដែនលេខ១៨៥ដែលលោកបានដក នោះគឺស្ថិតនៅក្នុងទឹកដីប្រទេសកម្ពុជាចម្ងាយប្រមាណ៣០០ម៉ែត្រទៅ៥០០ ម៉ែត្រ។ «គេវាស់ត្រូវច្បាស់ណាស់ថា បង្គោលដែលខ្ញុំដក៣១៩ម៉ែត្រពីព្រំដែន។ រឿងអី ទទួលស្គាស់ថា ទឹកដីយួន ទឹកដីហ្នឹងទឹកដីខ្មែរ»។ នៅក្នុងឯកសារថ្មីមួយឈុតផ្សេងទៀត ជាភាសាបារាំងចំនួន១៤ទំព័របានចែក ជូនក្រុមអ្នកសារព័ត៌មាន ។ ឯកសារនេះធ្វើឡើងដោយលោកRegis Caloz អ្នក រូបនិយម និងជាអ្នកជំនាញវិភាគប្រព័ន្ធព័ត៌មានភូមិសាស្រ្ត ។ ឯកសារនេះបាន ដាក់ចំណងជើងថា ចំណុចដែលលើកឡើងគឺក្នុងGPSនៅក្នុងឃុំសម្រោង ស្រុក ចន្ទ្រា ខេត្តស្វាយរៀងរបស់ប្រទេសកម្ពុជា។
- បង្គោលលេខ ២៤៥៖ កណ្តាល៖នៅថៃ្ងទី១៧ ខែសីហា នេះ លោក ម៉ៅ ហាក់ បានដឹកនាំក្រុមការងារបច្ចេកទេសធ្វេីច្រាំងទន្លេ របស់ក្រសួងធនធានទឹកនិងឧតុនិយម ចុះពិនិត្យទីតាំងភូមិសាស្ត្រ ចំណុចបង្គោលព្រំដែនលេខ ២៤៥/៤(១) ស្ថិតនៅភូមិព្រែកជ្រៃ ឃុំព្រែកជ្រៃ ស្រុកកោះធំ ខេត្តកណ្តាល ដេីម្បីរៀបចំការចុះអនុវត្តសាងសង់ច្រាំងទន្លេបាសាក់-ទន្លេហ៊ូវ បណ្តោះអាសន្ន និង ជាបន្ទាន់ដេីម្បីការពារបង្គោលព្រំដែន លេខ២៤៥/៤(១) ។ នេះបើតាមការចេញផ្សាយរបស់ក្រសួងធនធានទឹក ៕
- បង្គោលលេខ ២០៣ ៖ ពលរដ្ឋចំនួនជាង៣ពាន់នាក់ បើតាមតួលេខផ្ដល់ដោយ លោក រៀល ខេមរិន្ទ្រ ឬជាង២ពាន់នាក់ បើតាមតួលេខផ្ដល់ដោយអ្នកសង្កេតការណ៍ បានធ្វើដំណើរក្នុងថ្ងៃទី១៩ ខែកក្កដានេះ ដើម្បីចុះទៅពិនិត្យមើលបង្គោលព្រំដែន លេខ២០៣ ដែលស្ថិតនៅនេះ ត្រង់ចំណុចភូមិធ្លក ឃុំត្នោត ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។ ប៉ុន្តែដំណើររបស់ក្រុមពលរដ្ឋទាំងនោះ បានជួបនឹងភាពលំបាកជាច្រើន ក្នុងនោះមានដូចជា ការរៀបចំជួបជុំគ្នា និងដំណើរកាត់តាម ដងផ្លូវដែលសម្បូរដោយភក់ជ្រាំ នារដូវវស្សាជាដើម។ លោក រៀល ខេមរិន្ទ្រ តំណាងរាស្រ្តមណ្ឌលស្វាយរៀង មកពីគណបក្សសង្រ្គោះជាតិ បានថ្លែងរៀបរាប់ ការណាត់ពេលជួបជុំគ្នា នៅទីលានប្រជាធិបតេយ្យ រាជធានីភ្នំពេញ បានធ្វើឡើងតាំងពីម៉ោង៥ព្រឹក តែទម្រាំបានជួបជុំគ្នា និងចេះតែមានពលរដ្ឋ មកចូលរួមកាន់តែច្រើននោះ ទើបការចាកចេញ ពីទីណាត់ជួប ត្រូវអូសបន្លាយពេលដល់ម៉ោង៦។ លោក បានថ្លែងឲ្យដឹងទៀតថា គម្រោងដំបូងថា មានមនុស្សចូលរួមតែ១ពាន់នាក់ទេ តែចំនួនបានកើនរហូតជាង៣ពាន់នាក់ ហើយត្រូវប្រើប្រាស់រថយន្ដជួល ចំនួនប្រមាណជា១០០គ្រឿង រួមទាំងរថយន្ដផ្ទាល់ខ្លួន ជាច្រើនគ្រឿងនោះផង។
- បង្គោលលេខ ២៦០៖ បង្គោលព្រំដែនខ្មែរ-យួន លេខ២៦០ ត្រូវបានបោះលើមាត់ព្រែកខ្មែរ ស្រុកបុរីជលសារ ខេត្តតាកែវ ដែលជាការឈ្លានពានចូលទឹកដីប្រវត្តិទំនាស់ព្រំដែន នៅស្រុកបុរីជលសារគឺថា «ព្រែកជីកព្រំដែនចាស់ ឬព្រែកជីក អុិន តាំ (មុនឆ្នាំ១៩៧០) ត្រូវបានយួន យកជាស្ថាពរហើយ។ ឥឡូវខ្មែរ-យួន កំណត់យកព្រែកជីកថ្មី (ហៅព្រែក ប៉ុល សារឿន ឆ្នាំ១៩៨៥) ជាខ្សែបន្ទាត់ព្រំដែន នៃប្រទេសទាំងពីរ។ ដូច្នេះយួន យកដីខ្មែរ ជម្រៅពី ៥០ ម៉ែត្រ ទៅជាង ២០០ ម៉ែត្រ»។ ផ្ទុយទៅវិញ ការបោះបង្គោលព្រំដែននាពេលនេះ ត្រូវបានរំកិលចូលមកលើខ្នងព្រែក ខាងភាគីខ្មែរបន្ថែមទៀតតែម្តង។ ខ្ញុំ ម៉ែន ណាត ជាសាក្សី ដែលធ្លាប់បានទៅពិនិត្យព្រំដែនខ្មែរ-យួន នៅខាងកើត ស្រុកកំណើតរបស់ខ្ញុំ តាំងពី២០០០, ២០០២, ២០០៤ និង ឆ្នាំ២០១៤ ហើយបានជួបសំណេះសំណាល ជាមួយបងប្អូនខ្មែរ ព្រមមន្រ្តីព្រំដែនខ្មែរ នៅទីនោះ អំពីរឿងព្រំដែន និងរឿង យួន ចេញចូលតាមច្រកព្រំដែន តាមអំពើចិត្ត។ ក្នុងនាមខ្លួនខ្ញុំផ្ទាល់ និង ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា សូមអំពាវនាវជាថ្មីម្តងទៀត ទៅរបប ហ៊ុន សែន ត្រូវបញ្ឈប់ការបោះបង្គោលព្រំដែន ជាបន្ទាន់ ពីព្រោះការបោះបង្គោលព្រំដែន ជាមួយភាគីវៀតណាម តាំងពីឆ្នាំ២០០៦ មក ធ្វើឲ្យខ្មែរ បាត់បង់ភូមិករ និងដីស្រែចំការ របស់ពលរដ្ឋខ្មែរ តាមបណ្តោយព្រំដែន។ខ្មែរ
- ភាគីទាំងពីរបានអនុវត្តការត្រួតពិនិត្យតាមខ្សែបន្ទាត់ព្រំដែនរួម និងរៀបចំការធ្វើអនាម័យ ជុំវិញតំបន់មានបង្គោលព្រំដែនលេខ ២៤១ ក៏ដូចជា បានពិភាក្សាគ្នាអំពីការឃោសនា ការលើកទឹកចិត្តឲ្យប្រជាជននៅតំបន់ព្រំដែននៃប្រទេសទាំងពីរអនុវត្តឲ្យបានម៉ឺងម៉ាត់នូវកិច្ចព្រមព្រៀង និង បទបញ្ញត្តិនានាក្នុងតំបន់ព្រំដែន។ភាគីទាំងពីរក៏ឯកភាពជួបសំណេះសំណាលគ្នា និងផ្លាស់ប្តូរព័ត៌មានទៅវិញទៅមកជាញឹកញាប់ ព្រមទាំងសហការយ៉ាងជិតស្និទក្នុងការទប់ ស្កាត់ ប្រឆាំង និងបង្ក្រាបបទល្មើសឆ្លងដែនផងដែរ។ ការងារសំខាន់ដំបូងបង្អស់គឺភាគីទាំងពីររៀបចំការចុះហត្ថលេខាលើកិច្ចព្រមព្រៀងមិត្តភាពដែលហៅថា «ប៉ុស្តិ៍មិត្តភាព»។
- ការបោះបង្គោលព្រំដែនកម្ពុជា-វៀតណាម លើបណ្ដោយព្រំដែនប្រវែង១២៧០គីឡូម៉ែត្រ ត្រូវបានរដ្ឋាភិបាលរៀបចំធ្វើឡើងតាំងពីឆ្នាំ២០០៦ មកម្លេះ និងត្រូវបានគណបក្សប្រឆាំងរិះគន់ថា កម្ពុជា កំពុងចាញ់ប្រៀបវៀតណាម ធ្វើឲ្យបាត់បង់ទំហំដីមួយផ្នែក ទៅប្រទេសជិតខាងនេះប៉ុន្តែរដ្ឋាភិបាល បានច្រានចោលការចោទប្រកាន់នេះ ដោយអំណះអំណាងថា ផែនទីដែលរដ្ឋាភិបាល មានសម្រាប់បោះបង្គោលព្រំដែនជាមួយវៀតណាម គឺដូចគ្នាទៅនឹងផែនទី ដែលបានផ្ទៀងផ្ទាត់ពីប្រទេសបារាំង និងអង្គការសហប្រជាជាតិ ខ្នាត១/១០០.០០០៕
- បង្គោលព្រំដែនលេខ៤៦ (រូបភាពសាងសង់) ស្ថិតនៅភូមិធ្នង់ ឃុំថ្នាធ្នង់ ស្រុករំដួល ខេត្តស្វាយរៀងចំពោះការសាងសង់បង្គោលព្រំដែនលេខ១៤៦៖គឺទទួលបានការឯកភាពពីក្រុមការងារបច្ចេកទេសបោះបង្គោលព្រំដែនប្រទេសទាំងពីរ (កម្ពុជា-វៀតណាម) -សាងសង់នៅលើបង្គោលព្រំដែនចាស់ លេខ ឆ៨ ដែលបានបោះកាលពីឆ្នាំ១៩៨៧ ដោយគ្រាន់តែពង្រីកទំហំគ្រឹះធំជាងមុន ពីទំហំគ្រឹះ (០,៦ម X ០,៨ម) ទៅទំហំគ្រឹះថ្មី (៤,៦ម X ០,៦ម) ហើយបង្គោលព្រំដែនថ្មីនេះ មានទំហំប៉ុនបង្គោលព្រំដែនស្ថាពរនានាដែលកម្ពុជា-វៀតណាម បានបោះកន្លងមក ជារួម ចំពោះស្ថានភាពនៅតំបន់បង្គោលព្រំដែននោះ គឺរក្សានៅដដែល ពោលគឺពុំមានការប្រែប្រួលស្ថានភាពដើមនោះឡើយ ដោយប្រជាពលរដ្ឋកំពុងអាស្រ័យផលនៅទីតាំងដែលខ្លួនបានកាន់កាប់ជាក់ស្ដែង ។
- បង្គោលលេខ ៣០ ដល់ ៤០ ៖ប្រភពព័ត៌មានដដែលបន្តថា បច្ចុប្បន្ននេះ មានកំណាត់តំបន់ព្រំដែនចំនួន ៧ ដែលភាគីទាំងពីរមិនទាន់ឯកភាពដំណោះស្រាយនៅឡើយ គឺកំណាត់ព្រំដែនពីបង្គោលលេខ ៣០ ដល់ ៤០ (ខេត្តយ៉ាឡាយ [Gia Lai] -រតនគិរី)។ ព្រំដែនពីបង្គោលលេខ ៤០ ដល់ ៤៤ (ខេត្តយ៉ាឡាយ [Gia Lai] ដាក់ឡាក់ [Đắk Lắk] -រតនគិរី និងមណ្ឌលគិរី) កំណាត់ព្រំដែនពីបង្គោលលេខ ៥៦ ដល់ ៦០ (ខេត្តដាក់ណុង [Đắk Nông] -មណ្ឌលគិរី) កំណាត់ព្រំដែនពីបង្គោលលេខ ១៣៨ ដល់ ១៤៧ (ខេត្តតៃនិញ [Tây Ninh] -ស្វាយរៀង) កំណាត់ព្រំដែនពីបង្គោលលេខ ២៤១ ដល់ ២៤៥ ពីបង្គោលលេខ ២៤៧ ដល់ ២៥៣ (ខេត្តអានយ៉ាង [An Giang] -កណ្ដាល) និងកំណាត់ព្រំដែនពីបង្គោលលេខ ២៩៥ ដល់ ៣០២ (ខេត្តកៀនយ៉ាង [Kiên Giang] -កំពត) ជាដើម៕
- បង្គោលលេខ៧៨៖ លោកស្រី កុយ ពិសី បានបញ្ជាក់បន្ថែមថា បង្គោលលេខ ៧៨ គឺជាប្រភេទបង្គោលព្រំដែនភ្លោះ ដែលរួមមានបង្គោលលេខ៧៨ (១) ត្រូវបានបោះ នៅត្រើយខាងលិចទន្លេចាមលើទឹកដីកម្ពុជា ក្នុងភូមិសាស្ត្រឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ និង បង្គោលលេខ៧៨ (២) បោះនៅត្រើយខាងកើតទន្លេចាមលើទឹកដីវៀតណាម។ ការបង្កើតចំណុចព្រំដែនបង្គោលលេខ៧៨ (១) ក្លែងក្លាយ នៅលើប្រព័ន្ធអ៉ីនធើណិត Google Mapsនេះ បានធ្វើឡើងបន្ទាប់ពីក្រុមមួយចំនួនដែលមាននិន្នាការប្រឆាំង បានវាយប្រហាររាជរដ្ឋាភិបាល កាត់ដីឱ្យវៀតណាម ក្រោយពេលកម្ពុជា-វៀតណាម បានចុះឯកសារព្រំដែនចំនួន២ កាលពីដើមខែតុលា ឆ្នាំ២០១៩ ក្នុងនោះរួមមាន ១៖ សន្ធិសញ្ញាបំពេញបន្ថែមលើសន្ធិសញ្ញាកំណត់ ព្រំដែនរដ្ឋឆ្នាំ១៩៨៥ និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម និង ២៖ ពិធីសារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម។
- បង្គោលលេខ ៣៤១៖ ក្នុងឱកាសរំលឹកខួបលើកទី៤៥ ទីវាបង្កើតទំនាក់ទំនងកាទូតវៀត ណាម កម្ពុជានឹងឆ្នាំមិត្តភាពវៀតណាមកម្ពុជា ព្រឹកថ្ងៃទី២៤មិថុនានៅឃុំMy Duc ទីរួមខែត្រ Ha Tien ខែត្រ Kien Giang(វៀតណាម) នឹង ស្រុកកំពងត្រាចខែត្រកំពត(កម្ពុជា)រដ្ឋា ភិបាលនៃសសាធារណះរដ្ឋ សង្គមនិយមវៀតណាមនឹងរាជរដ្ឋាភិបាលកម្ពុជាបាន រៀបចំយ៉ាងឧឡារឹកពិធី សម្ពោធបង្គោលលេខ 314 ដែលជាបង្គោលមានលេខរៀង ចុងក្រោយបំផុត លើខ្សែព្រំដែនគោកវៀតណាមកម្ពុជា។នាយករដ្ឋមន្រ្តីរដ្ឋាភិបាល វៀតណាម Nguyen Tan Dung នឹងនាយករាជរដ្ឋាភិបាលកម្ពុជាសម្តេចហ៊ុនសែនបាន ធ្វើអធិបតីព្រឹត្តិការណ៏សំខាន់នេះ។ថ្លែងមតិនៅពិធីនេះនាយករដ្ឋមន្រ្តីNguyen Tan Dung សង្តក់ធ្ងន់ថា៖ ព្រឹត្តិការណ៏នេះមានអត្ថន័យដ៏សំខាន់ពិសេស វាគូសបញ្ជាក់នូវជ័យ ជំនះ រួមរបស់ប្រទេសទាំង២ ប្រជាជាតិទាំង២ក្នុងការរួមគ្នាកសាងផ្លូវព្រំដែន១សន្តិ ភាពមិត្តភាពសហប្រតិបត្តិការអភិវឌ្ឌ្យន៏ក៏ដូចគ្នាឆ្លើយតបនឹងគោលបំណង របស់ ប្រជាជននៃប្រទេសទាំង២។ ក្នុងបទថ្លែងមតិរបស់ខ្លួននាយករដ្ឋមន្រ្តីកម្ពុជាហ៊ុនសែន ចាត់ទុកថា៖លទ្ធផលដែលទទួលបានក្នុងការងារកំណត់បោះបង្គោលព្រំដែនវៀតណា មកម្ពុជាក្នុងរយះពេលកន្លងទៅគឺជាទំព័រប្រវត្តិសាស្រ្តថ្មី១ក្នុងទំនាក់ទំនងរវាងប្រទេសទាំង២។លោកបញ្ជាក់ថា៖ ខ្ញុំសូមប្រកាសថា៖ការកសាងផ្លូវព្រំដែននេះត្រូវបានអនុវត្ត ដោយឈរលើ មូលដ្ឋាននៃច្បាប់ជាតិនឹងអន្តរជាតិក៏ដូចជាក្រិតក្រមអន្តរជាតិស្តីអំពី ការទទួលស្គាល់ផ្លូវព្រំដែនដោយពួកអាណានិគមនិយមបារាំងបន្សល់ទុកដើម្បីធ្វើជា ទឹសដៅអនុវត្ត ឈានទៅដល់ការសំរេចទាំងស្រុងការងារកំណត់បោះបង្គោល ព្រំដែនលើគោគរវាងប្រទេសទាំង២។ ក្នុងព្រឹកថ្ងៃទី២៤មិថុនានេះដែរនៅទីរួមស្រុកHa Tien ខែត្រ Kien Giang នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាម Nguyen Tan Dung នឹងនាយក រដ្ឋមន្រ្តីរាជរដ្ឋា ភិបាលកម្ពុជាសម្តេចហ៊ុនសែនបានធ្វើអធិបតីសន្និសីទសហប្រតិបត្តិ ការ វិនិយោគវៀតណាម-កម្ពុជាលើកទី៣។ថ្លែងមតិនៅចំពោះមុខអង្គភាពអាជីវកម្ម នឹងវិនិយោគិនចំនួនជាង១០០នាក់របស់ប្រទេសទាំង២នាយករដ្ឋមន្រ្តីទាំង២រូបសម្តែង សេចក្តីសប្បាយរីករាយចំពោះទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំង២ដែល អភិវឌ្ឌ្យន៏យ៉ាងល្អប្រសើរលើគ្រប់វិស័យ។ទ្វេភាគីរវាង ប្រទេសទាំង២ក្នុងឆ្នាំ២០១១ កើនជាង៥៥%បើប្រៀបនឹងឆ្នាំ២០១០។អង្គភាព អាជិវកម្មវៀតណាមមានគំរោងការ ណ៏ចំនួន១១៤គំរោងវិនិយោគនៅកម្ពុជា ដោយមានចំនួនទុនចុះបញ្ជីទទួលបានជាង ២ពាន់ ៤០០លានដុល្លាអាមេរិក។ ក្នុងក្របខ័ណ្ឌនៃសន្និសីទរដ្ឋាភិបាលនៃប្រទេស ទាំង២បានចុះហត្ថលេខា លើអនុស្សារណះយោគយល់គ្នាអំពីការបំពេញកែប្រែកិច្ច ព្រមព្រៀងលើកទឹក ចិត្តគាំពារការវិនិយោគរវាងវៀតណាមនឹងកម្ពុជាឆ្នាំ២០០១ បង្កើតមូលដ្ឋាន ដើម្បីជំរុញសកម្មភាពសហប្រតិបត្តិការវិនិយោគរវាងប្រទេសទាំង២ ក្នុងរយះពេលខាងមុខ៕
- បង្គោលលេខ ១៦៩ ៖ ប្រជាពលរដ្ឋខ្មែរសង្ស័យថា ការបោះបង្គោលព្រំដែនលេខ១៦៩ ដែលនៅជិតក្រុងបាវិត ខេត្តស្វាយរៀង អាចចូលទឹកដីខ្មែរមួយចំនួន។ ប៉ុន្តែករណីនេះ ត្រូវបានអាជ្ញាធរខេត្តស្វាយរៀង និងគណៈកម្មការព្រំដែន ឆ្លើយបដិសេធដោយចាត់ទុកថា ការបោះបង្គោលនោះត្រឹមត្រូវដោយមានការឯកភាពគ្នារវាងប្រទេសទាំងពីរ។ បើទោះបីជាបញ្ហាព្រំដែនមានភាពចម្រូងចម្រាសយ៉ាងណាក្តី ក៏ភាគីរដ្ឋាភិបាលកម្ពុជា និងវៀតណាម នៅតែពន្លឿនការបោះបង្គោលព្រំដែនដែរ។ បង្គោលព្រំដែនលេខ១៦៩ថ្មីដែលទើបបោះនៅជាប់ផ្លូវកំពង់ស្ពាន ស្ថិតនៅភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត នោះ ក៏បានក្លាយជាបញ្ហាចោទមួយ ដែលពលរដ្ឋសង្ស័យថា បង្គោលនោះអាចរំកិលចូលទឹកដីខ្មែរ ព្រោះពួកគាត់ធ្លាប់ដឹងថា បង្គោលចាស់នៅឆ្ងាយជាងបច្ចុប្បន្ន។ បុរសវ័យចំណាស់ម្នាក់ដែលរស់នៅជិតខ្សែបន្ទាត់ព្រំដែន លើកឡើងថា ការបោះបង្គោលព្រំដែនពុះចែកប្រទេសទាំងពីរ គឺកម្ពុជា ហាក់ដូចជាចាញ់ប្រៀបវៀតណាម រហូត៖ «ចូលតាមកន្លែងជិតកន្លែងឆ្ងាយ កន្លែងខ្លះ ៤ ទៅ ៥០០ម៉ែត្រក៏មាន កន្លែងខ្លះ ១គីឡូដីក៏មាន កន្លែងខ្លះ ២ ទៅ ៣០០ម៉ែត្រក៏មាន នៅក្នុងទឹកដីកម្ពុជា យើងទាំងអស់»។ អ្នកភូមិផ្សេងទៀតដែលសុំមិនបញ្ចេញឈ្មោះ និងសំឡេង បានលើកឡើងស្រដៀងគ្នាដែរថា បង្គោលថ្មីនេះហាក់ដូចជាបោះលយចូលទឹកដីខ្មែរ ខណៈដីតំបន់សភាគច្រើននៅតាមខ្សែបន្ទាត់ព្រំដែន ត្រូវបានជនជាតិវៀតណាម កាន់កាប់ធ្វើស្រែចម្ការធម្មតា។ នៅចំណុចខ្លះ ជនជាតិវៀតណាម ធ្វើដំណាំកសិកម្មចូលហួសបង្គោលព្រំដែនក្នុងដីខ្មែរទៀតផង ដោយបច្ចុប្បន្នកំពុងដាំម្ទេស និងឪឡឹក ខណៈដីនៅខាងខ្មែរទុកដីទំនេរចោល ហើយកំពុងក្រៀមបែកប្រះក្រហែង។
- បង្គោលលេខ ៣០១៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ រួមនឹងក្រុមការងារក៏បានអញ្ជើញចុះពិនិត្យមើលផងដែរ នៅបង្គោលព្រំដែនលេខ៣១៤នៅច្រកព្រែកចាកខេត្តកែប,បង្គោលព្រំដែនលេខ ៣០១ នៅច្រកភ្នំដិន ស្រុកគីរីវង្ស ខេត្តតាកែវ និងបង្គោលលេខ ២៧៥ នៅច្រកជ្រៃធំ ស្រុកកោះធំ ខេត្តកណ្ដាល ព្រមទាំងបានចុះសាកសួរសុខទុក្ខ និងជួបសំណេះសំណាលជាមួយនាយ ពលទាហានកងការពារព្រំដែន ក្នុងវរៈសេនាតូចលេខ២ របស់តំបន់ប្រតិបត្តិការសិករងខេត្តកែប នៅព្រែកចាក ជួបសំណេះសំណាលជាមួយនាយ ពលទាហាន ក្នុងវរៈការពារព្រំដែនលេខ១ របស់តំបន់ប្រតិបត្តិការសឹករងខេត្តតាកែវ នៅច្រកភ្នំដិន និងកងអនុសេនាធំល្បាតទី ២ របស់យោធភូមិភាគពិសេស នៅច្រកជ្រៃធំ ស្រុកកោះធំ ខេត្តកណ្ដាលផងដែរ។នៅគ្រប់អង្គភាពកងការពារព្រំដែននៃខេត្តទាំងបីដែលឯកឧត្តម ឥត សារ៉ាត់ ចុះទៅដល់ ឯកឧត្តម បានសំដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយកិច្ចសហការខ្ពស់របស់មេបញ្ជាការគ្រប់លំដាប់ថ្នាក់និងនាយ ពលទាហានក្នុងអង្គភាពកងការពារព្រំដែនគោករបស់ខេត្តទាំងបីដែលបានសហការគ្នាយ៉ាងល្អជាមួយអាជ្ញាធរដែនដីនិងគ្រប់សមត្ថកិច្ចពាក់ព័ន្ធពិសេសជាមួយកងកម្លាំងការពារព្រំដែនប្រទេសជាមិត្ត ក្នុងការរក្សាបាននៅបន្ទាត់ព្រំដែនសន្តិភាព មិត្តភាព និងការអភិវឌ្ឍសេដ្ឋកិច្ចរីកចំរើន ។
vé máy bay hãng eva airlines
ReplyDeletevé máy bay hãng korean airlines
vé máy bay đi mỹ giá rẻ
vé máy bay đi mỹ giá rẻ
vé máy bay đi canada giá rẻ