ព្រំដែនកម្ពុជា​ ថៃ៖​ ថ្ងៃទី ២៦ ខែ សីហា ឆ្នាំ២០២៦ អានុទីននាយករដ្ឋមន្រ្តីថៃ ផ្លូវការ និងនាយករដ្ឋមន្រ្តីសៀមស្រម៉ោល បានរួមគ្នា កែប្រែខ្សែព្រំដែនសិប្បនិម្មិត ទៅជាខ្សែព្រំដែនអចិន្រ្តៃយ៍ ដែលពត៍មានបង្ករឲ្យប្រជាជនកម្ពុជាមានការឈឺចាប់ជាមួយ រដ្ឋាភិបាលកម្ពុជាខ្លួនឯង នេះជាបំណងរបស់់ សៀម របស់ ថៃ។ ដូច្នេះ អ្នកឃោសនា ត្រូវតែផ្សព្វផ្សាយពត៍មាន វាយបក ប្រតិកម្មរហ័ស តបទៅវិញថា កម្ពុជាប្រកាន់យកជានិច្ច " គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម Franco-Siam Treaty 1904-1907 កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែព្រំដែន (fait accompli to Fact On the Ground)។ នៅ តុលាការ នៅ អង្គការសហប្រជាជាតិគេ កាត់សេចក្តីសំអាងលើ ផែនទីអន្តរជាតិ មិនយក Fait Accompli ឡើយ។

Thursday, August 19, 2021

សម្លេងកង់រថយន្ត Tyre Noise

  1. សម្លេងកង់រថយន្ត Tyre Noise គឺជាប្រធានបទមួយដែល គេសិក្សាថាមាន ផលបៈពាល់បណ្តាលមកពីប្រភេទផ្លូវ ឧ គេថា ផ្លូវកៅស៊ូ ស្ងាត់ជាងផ្លូវបេតុង ឬ ថ្នល់ក្រាលក្រួសក្រហម សំលេងខ្លាំងជាង ផ្លូវក្រាលកៅស៊ូ...ប៉ុន្តែ នៅបណ្តាប្រទេសផ្សេងដូចជានៅ អឺរ៉ុប គេរកឃើញថា សម្លេងរំខាន គឺជាការផ្សំរវាងសម្លេង នៃប្រភេទកង់រថយន្ត Tyre ជាមួយនឹង សម្លេងម៉ាស៊ីនរថយន្ត Engine និងសម្លេង បំពង់ផ្សេង exhaust ទៅវិញ។ បានជាមានការសិក្សាបែបនេះ ព្រោះគេស្រាវជ្រាវរកឃើញថា សម្លេងរំខាន បណ្តាលឲ្យមនុស្សស្លាប់ប្រមាណ ១ លាននាក់ជារាងរាល់ឆ្នាំ នៅ អឺរ៉ុប ដូចជារំខានការដេកសម្រាក រំខាន ​បង្ករជម្ងឺបេះដូង...។ ពាក្យថា រំខាន គឺអាស្រ័យទៅតាមមនុស្សម្នាក់ៗ ដូចជា ម្នាក់ស្តាប់ចម្រៀងខ្លាំងៗ ទើបពិរោះ សប្បាយចិត្ត ម្នាក់ទៀត​គាត់ចូលចិត្តសម្លេងតិចៗ ដូច្នេះ គឺសម្លេងដែលគេមិនត្រូវការ គឺជាសម្លេងរំខាន។
  2. សម្រាប់រថយន្ត គេកំណត់ថា ល្បឿង ពី ៣០ ទៅ ៤០គម/ម៉ោង នោះសម្លេងរំខានមានកម្រិត១ បើករណី បង្កើនល្បឿន នោះសម្លេងកាន់តែកើនជាលំដាប់ដែរ
  3. ជាមួយគ្នានេះដែរ រថយន្ត យានយន្តតិច សម្លេងរំខានតិច បើយានយន្តច្រើនគ្រឿង សម្លេងរំខាន កាន់តែធំ !
  4. មានប្រភេទផ្លូវថ្នល់ដែលបង្ករការរំខានតិចតួច បូកជាមួយនឹង ការកាត់បន្ថយល្បឿន ដូច្នេះ គឺអាចកាត់បន្ថយសម្លេងរំខានបានច្រើន។ ការជ្រើសរើសយកប្រភេទផ្លូវ រួមនឹងការកំណត់បន្ថយល្បឿន ត្រឹម ២០ គម/ម៉ គឺជាការបន្លយសម្លេងរំខាន។

No comments:

Post a Comment