Tuesday, June 6, 2023

ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងបាវិត

Vann Sorn is with Vanna Psc and ទន់លី សម័យតេជោ at វីងផ្សារទួលលៀបវីង. · Phnom Penh  · ការទន្ទឹងរង់ចាំត្រូវបានបញ្ចប់ គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត នឹងប្រកាសបើកការដ្ឋានជាផ្លូវការ នៅថ្ងៃស្អែកនេះហើយ!

គម្រោងសាងសង់ផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញ ទៅក្រុងបាវិត ក្រោមទម្រង់វិនិយោគ​សាងសង់-ប្រតិបត្តិការ-ផ្ទេរ “BOT” និងស្ពាន-ផ្លូវតភ្ជាប់ក្បាលស្ពាន ដោយប្រើប្រាស់ថវិកាជាតិ នៃព្រះរាជាណាចក្រកម្ពុជា នឹងត្រូវប្រារព្ធពិធីបើកការដ្ឋានជាផ្លូវការ នៅព្រឹកស្អែក ថ្ងៃពុធ ទី០៧ ខែមិថុនា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

គម្រោងសាងសង់ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត មានប្រវែងសរុប ១៣៥,១០គីឡូម៉ែត្រ មានចំណុចចាប់ផ្តើមពីឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល ទៅដល់សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង។ ផ្លូវនេះ មានខ្សែផ្លូវឆ្លងកាត់ ខេត្តកណ្តាល ប្រវែង ៤,១ គីឡូម៉ែត្រ ខេត្តព្រៃវែង ប្រវែង ៧០,៩គីឡូម៉ែត្រ និងខេត្តស្វាយរៀង ប្រវែង ៦០,១គីឡូម៉ែត្រ។  ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត គ្រោងចំណាយថវិកាវិនិយោគសរុបប្រមាណ ១,៣៥ប៊ីលានដុល្លារអាមេរិក ក្រោមទម្រង់វិនិយោគសាងសង់-ប្រតិបបត្តិការ -ផ្ទេរ(BOT) ដែលមានរយៈពេលប្រតិបត្តិការចំនួន ៥០ឆ្នាំ ក្នុងនោះ ២០ភាគរយ ជាទុនវិនិយោគរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន និង ៨០ភាគរយ ជាប្រាក់កម្ចីរបស់ក្រុមហ៊ុន។

ដោយឡែកស្ពានឆ្លងកាត់ទន្លេមេគង្គ គ្រោងចំណាយថវិកាសរុបប្រមាណ ២៣២,៥៨ លានដុល្លារអាមេរិក ដែលជាថវិកាវិនិយោគរបស់រាជរដ្ឋាភិបាល រួមជាមួយនឹងថវិកាបដិភាគសម្រាប់ការ​បោសសម្អាតគ្រាប់មីន យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗ។ គម្រោងទាំងពីរនេះនឹងអនុវត្តការសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) ប្រើប្រាស់រយៈពេលសាងសង់ចំនួន ៤៨ ខែ គ្រោងនឹងបញ្ចប់នៅក្នុងអំឡុងឆ្នាំ២០២៧៕

លោក Chen Fenjian ប្រធានក្រុមហ៊ុនមេរបស់ក្រុមហ៊ុន CRBC បានមានប្រសាសន៍ ក្នុងពិធីចុះហត្ថលេខាលើកិច្ច ព្រមព្រៀងក្របខ័ណ្ឌ (FA) សម្រាប់គម្រោងសាងសង់ផ្លូវល្បឿនលឿន តភ្ជាប់ពីភ្នំពេញ ទៅក្រុងបាវិត នៅថ្ងៃទី១០ ខែវិច្ឆិកាថា គម្រោងនេះតភ្ជាប់ពីភ្នំពេញ ទៅកាន់ច្រកព្រំដែនប្រទេសវៀតណាម និងតភ្ជាប់ទៅកាន់ផ្លូវល្បឿន របស់វៀតណាមឆ្ពោះទៅកាន់ទីក្រុងហូជីមិញ និងជាផ្នែកមួយនៃផ្លូវល្បឿនលឿនរបស់អាស៊ាន ដោយគម្រោងនេះ នឹងជួយជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ក្នុងខេត្តកណ្តាលខេត្តព្រៃវែង និងខេត្តស្វាយរៀង ជាពិសេសក៏នឹងជួយលើកកម្ពស់សកម្ម​ភាពពាណិជ្ជកម្ម កម្ពុជា និងវៀតណាមផងដែរ។

ជាមួយគ្នានេះ លោកស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសា​ធារណការ និងដឹកជញ្ចូន ក៏បានមានប្រសាសន៍ថា ផ្លូវល្បឿនលឿនខ្សែទី២ ដែលតភ្ជាប់ពីភ្នំពេញ ទៅកាន់ក្រុងបាវិតនេះ នឹងបើកការដ្ឋានសាងសង់ នៅក្នុងឆ្នាំ២០២៣ ហើយគ្រោងនឹងបញ្ចប់ការសាងសង់ទាំងស្រុង នៅចុងឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧ ហើយគម្រោងមួយនេះ នឹងប្រើប្រាស់ថវិកាសាងសង់ចំនួន ១.៦៣៨ លានដុល្លារ។

របាយការណ៍សិក្សារបស់ក្រុមហ៊ុនបានអោយដឹងថា យោង​តាម​ទីតាំង​ភូមិសាស្ត្រ និង​ផល​ប៉ះពាល់ ផ្លូវ​នេះ​នឹង​ត្រូវ​រចនា​ក្នុង​ល្បឿន​អតិបរមា ១២០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ស្រប​តាម​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា (MoU) រវាង​កម្ពុជា និង​វៀតណាម។ គម្រោង​នេះ​ត្រូវ​ចំណាយ​ថវិកា​ប្រមាណ​ជាង ២​ពាន់​លាន​ដុល្លារ ហើយ​នឹង​មាន​ប្រវែង​សរុប ១៣៥​គីឡូម៉ែត្រ កាត់​តាម​ខេត្ត​កណ្តាល ព្រៃវែង និង​ស្វាយរៀង មុន​នឹង​ទៅ​ដល់​ច្រក​ទ្វារ​ព្រំដែន​បាវិត ដែល​មាន​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម។

គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត (Phnom Penh-Bavet Expressway)ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ក៏ជាខ្សែផ្លូវថ្មីទាំងស្រុង ដែលមានប្រវែងសរុបប្រហែល ១៣៥ គ.ម។ ផ្លូវនេះត្រូវសាងសង់ជា ០៤គន្លង តួផ្លូវមានទទឹង ២៥,៥ ម៉ែត្រ។ ខ្សែផ្លូវនេះ នឹងចេញពីភ្នំពេញនៅចំណុចផ្លូវខ្សែក្រវ៉ាត់ក្រុងទី៣ កាត់តាមខេត្តកណ្តាល ខេត្តព្រៃវែង និងខេត្តស្វាយរៀង ឆ្ពោះទៅក្រុងបាវិត ព្រំដែនកម្ពុជា-វៀតណាម។ យោងតាមរបាយការណ៍សិក្សារបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ផ្លូវល្បឿនលឿននេះ ជាប្រភេទផ្លូវលើអាកាស (Viaduct) ប្រវែងប្រហែល ១២ គ.ម មានលូប្រអប់ (Box Culvert) ប្រវែងប្រហែល ២៨,៤ គ.ម និងជាប្រភេទ ផ្លូវលើកកម្ពស់ (Embankment) ប្រវែងប្រហែល ៨៥,៨ គ.ម។ ផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត មានផ្លូវបំបែក ប្តូរទិស (Inter-Change) ចំនួន ៧ កន្លែង កន្លែងឈប់សម្រាក ៦កន្លែង និងច្រកទ្វារ ព្រំដែនថ្មីចំនួន ០១ ផងដែរ។ គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ត្រូវបានបញ្ចប់ការសិក្សាសមិទ្ធិលទ្ធភាព និងកំពុងស្ថិតក្នុង ដំណាក់កាលពិភាក្សាលើតម្លៃនៃគម្រោង និងប្រភពថវិកា។

ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងបាវិត គឺជាគម្រោងផ្លូវល្បឿនលឿនទី២ របស់ កម្ពុជា ដែលនឹងសាងសង់ លើផ្លូវថ្មីសុទ្ធ ដែលចំងាយ ១៣៨ គីឡូម៉ែត្រ ពីខាងកើតទន្លេមេគង្គ បូកនឹងស្ពាន ជាងពីរគីឡូ បួនគន្លងទៅ ពីរមកពីរ ហើយមានកំពស់ ៣៧,៥០ ម៉ែត្រ ។ ផ្លូវនេះត្រូវសាងសង់ជា ៤ គន្លង តួផ្លូវមាន ទទឹង ២៥,៥ ម៉ែត្រ ដែលគ្រោងចំណាយថវិកា ប្រមាណ ១.៦៣៨ លានដុល្លារ ដែលរួចរាល់នៅចុងឆ្នាំ ២០២៦ ឬដើមឆ្នាំ២០២៧ ។

ឯកឧត្ដមទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុល ក៏បានថ្លែងថា “ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត គឺជាខ្សែផ្លូវថ្មីទាំងស្រុង មានចំងាយ 138 គីឡូម៉ែត្រ ចេញពីរាជធានីភ្នំពេញត្រង់ចំណុចផ្លូវក្រវាត់ក្រុងទី3  កាត់តាមខេត្តកណ្តាល ខេត្តព្រៃវែង និងខេត្តស្វាយរៀង ឆ្ពោះទៅក្រុងបាវិត ព្រំដែនកម្ពុជា-វៀតណាម ព្រមទាំងត្រូវធ្វើស្ពានឆ្លងទន្លេមេគង្គដ៏វែងមួយ ដែលគិតទាំងស្ពាន និងផ្លូវប្រហែលជា 5 គីឡូម៉ែត្រ ហើយថវិកាដែលគ្រោងបណ្តាក់ទុកប្រមាណ 1,638 លានដុល្លារ ដែលមានទំហំតិចជាងក្រុងព្រះសីហនុ ប៉ុន្តែប្រវែងផ្លូវក៏ខ្លីជាងផ្លូវល្បឿនលឿនក្រុងព្រះសីហនុផងដែរ។ គម្រោងនេះនឹងបើកការដ្ឋាននៅឆ្នាំ2023 និងបញ្ចប់នៅចុងឆ្នាំ2026 ឬដើមឆ្នាំ2027”។

ក្រសួងសាធារណការ និងដឹកជញ្ជូន Ministry of Public Works and Transport - MPWT 
  · 
ផ្លូវល្បឿនលឿនខ្សែទីពីរ ភ្នំពេញ-បាវិត បានចុះកិច្ចសន្យាភាពជាដៃគូ រវាងរដ្ឋ និងឯកជន នឹងបើកការដ្ឋានថ្ងៃទី០៧ មិថុនា តាមការគ្រោងទុក ខណៈដែលផ្លូវល្បឿនលឿនខ្សែទីបី ភ្នំពេញ-សៀមរាប គ្រោងបញ្ចប់ការសិក្សាសមិទ្ធិលទ្ធភាពក្នុងបំណាច់ខែឧសភា និងចុះMoU ក្នុងពេលឆាប់ៗ

ទីស្តីការក្រសួង៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៤រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងរាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញចុះហត្ថលេខាលើកិច្ចសន្យាភាពជាដៃគូ រវាងរដ្ឋ និងឯកជន នៃគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿន តភ្ជាប់ពីរាជធានីភ្នំពេញ ទៅកាន់ក្រុងបាវិត ជាមួយ លោក Zhou Yong តំណាងក្រុមហ៊ុនសាជីវកម្មថ្នល់ និងស្ពានចិន (CRBC) ដោយមានការអញ្ជើញចូលរួមជាសក្ខីភាពពីសំណាក់ ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ព្រមដោយវត្តមានលោក លោកស្រី មន្ត្រីរាជការ និងអ្នកសារព័ត៌មានជាច្រើនរូប។

កិច្ចសន្យាភាពជាដៃគូ រវាងរដ្ឋ និងឯកជន (Public Private Partnership) ហៅកាត់ថា PPP ត្រូវបានចែកចេញជាពីរផ្នែកសំខាន់ៗ រួមមាន៖ (១) កិច្ចសន្យា PPP ដែលចែងអំពីគោលការណ៍រួមសំខាន់ៗសម្រាប់អនុវត្តការសាងសង់ និងដាក់ឱ្យប្រតិបត្តិការផ្លូវល្បឿនលឿនភ្នំពេញ- ក្រុងបាវិត និង (២) ឯកសារឧបសម្ព័ន្ធពាក់ព័ន្ធ ដែលមានចែងលម្អិតអំពីការអនុវត្តគោលការណ៍ ដែលបានឯកភាពគ្នាជាគោលការណ៍នៅក្នុងកិច្ចសន្យា។ ទន្ទឹមនេះ កិច្ចសន្យា PPP នេះ ក៏ត្រូវបានរៀបចំ និងអនុវត្ត ក្រោមក្របខណ្ឌច្បាប់ស្ដីពី PPP និងលិខិតបទដ្ឋានគតិយុត្តជាធរមាន និងដោយឈរលើគោលការណ៍មិនផ្តល់កិច្ចធានាសម្រាប់គម្រោង និងរក្សា "ខ" និងលក្ខខណ្ឌនៃកិច្ចសន្យា ដូចគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ តាមការសម្រេចដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោនាយករដ្ឋមន្ដ្រី។

គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត ត្រូវបានឯកភាពគ្នាជាគោលការណ៍ ក្រោមកិច្ចសន្យា PPP ដែលបានចុះហត្ថលេខានាឱកាសនេះ មានប្រវែង ១៣៥,១០ គីឡូម៉ែត្រ សាងសង់ជា ០៤ គន្លង ដោយឆ្លងកាត់ខេត្តកណ្តាល ខេត្តព្រៃវែង និងខេត្តស្វាយរៀង។ សាងសង់ជាមួយទុនវិនិយោគប្រមាណ ១,៣៥ ពាន់លានដុល្លារអាមេរិក និងរយៈពេលសាងសង់ ០៤ឆ្នាំ ក្រោមទម្រង់វិនិយោគសាងសង់-ប្រតិបត្តិការ-ផ្ទេរ (Build-Operate-Transfer) ហៅកាត់ថា BOT ដូចគ្នាទៅនឹង គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុដែរ ហើយក្រុមហ៊ុននឹងធ្វើប្រត្តិបត្តិការរយៈពេល ៥០ឆ្នាំ មុនពេលផ្ទេរជូនរាជរដ្ឋាភិបាល។ ដោយឡែកហិរញ្ញប្បទានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ នឹងត្រូវប្រើប្រាស់ប្រភពពីថវិកាជាតិ ដោយនឹងផ្ដល់កិច្ចសន្យាសាងសង់នេះទៅក្រុមហ៊ុន CRBC ដូចគ្នា ដែលនាំឱ្យការធ្វើដំណើរឆ្លងកាត់ស្ពាននេះ នឹងមិនមានការគិតប្រាក់ឡើយ។ ការសាងសង់ស្ពាននេះ ត្រូវអនុវត្តឱ្យបានរួចរាល់មុន ឬដំណាលគ្នាទៅនឹងការបើកដំណើរការផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត តាម “ខ” និងលក្ខខណ្ឌ ដូចមានចែងនៅក្នុងកិច្ចសន្យា PPP។

សូមជម្រាបជូនថា៖ ហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត នឹងត្រូវតភ្ជាប់ជាមួយគម្រោងផ្លូវល្បឿនលឿនហូជីមិញ-ម៉ុកបៃ របស់ប្រទេសវៀតណាម ដែលរំពឹងថានឹងរួចរាល់ក្នុងពេលដំណាលគ្នា។ គម្រោងផ្លូវល្បឿនលឿនខ្សែទី២ ភ្នំពេញ-ក្រុងបាវិតនេះ នឹងប្រារព្ធពិធីបើកការដ្ឋានជាផ្លូវការ នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ខណៈដែលគម្រោងផ្លូវល្បឿនលឿនខ្សែទី៣ ភ្នំពេញ-ក្រុងសៀមរាប គ្រោងនឹងបញ្ចប់ការសិក្សាសមិទ្ធិលទ្ធភាពនៅចុងខែឧសភានេះ គ្រោងនឹងចុះអនុស្សារណៈនៃការយោគយល់ (MoU) ក្នុងពេលឆាប់ៗនេះផងដែរ៕

Hout Songhak ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត គ្រោងចំណាយថវិកាវិនិយោគសរុបប្រមាណ ១,៣៥ប៊ីលានដុល្លារអាមេរិក ក្រោមទម្រង់វិនិយោគសាងសង់-ប្រតិបត្តិការ-ផ្ទេរ(BOT) ដែលមានរយៈពេលប្រតិបត្តិការចំនួន ៥០ឆ្នាំ និង ស្ពានឆ្លងកាត់ទន្លេមេគង្គ គ្រោងចំណាយថវិកាសរុបប្រមាណ ២៣២,៥៨លានដុល្លារអាមេរិក។ គម្រោងទាំងពីរនេះនឹងអនុវត្តការសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាននិងថ្នល់ចិន(CRBC) ប្រើប្រាស់រយៈពេលសាងសង់ចំនួន ៤៨ខែ គ្រោងនឹងបញ្ចប់នៅក្នុងអំឡុងឆ្នាំ២០២៧៕

DERM TNOUT POST ឯកឧត្ដម​ គង់​ វិមាន​ អ្នកនាំ​ពាក្យ​ក្រសួង​សាធារណការ​ និង​ ដឹក​ជញ្ជូន​បានអោយ​ដឹងថា​ ៖​ ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-បាវិត​ នឹងសម្ពោធ​បេីកការដ្ឋាន​សាងសង់​នៅថ្ងៃទី​ ៧​ ខែ​ មិថុនា​ ឆ្នាំ​ ២០២៣​ សប្ដាហ៍​ក្រោយ​នេះហើយ​ ក្រោម​អធិបតីភាពដ៏ខ្ពង់ខ្ពស់​សម្ដេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋ​មន្ត្រី​នៃ​ រាជរដ្ឋាភិបាល​ ។  ផ្លូវល្បឿនលឿននឹងចាប់ផ្ដេីម​ពី​បង្គោល​គីឡូម៉ែត្រ​លេខ ២៤​ ដោយសាងសង់ស្ពាន​ឆ្លងទៅ​ស្រុក​ល្វាឯម​ ខេត្ត​កណ្ដាល​ រួចឆ្លង​ស្ពាន​ ១ទៀតទៅ​ខេត្ត​ព្រៃវែង​ ឆ្ពោះទៅ​ ក្រុង​បាវិត​តែ​ម្ដង​ ។
ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងបាវិត

No comments:

Post a Comment