Tuesday, June 6, 2023

ផ្លូវល្បឿនលឿន ភ្នំពេញ ព្រះសីហនុ

ចម្ងាយផ្លូវចាស់  ២៣០ គម ខណៈផ្លូវថ្មី ប្រវែង ១៨៨ គម បូកចម្ងាយពី ភ្នំពេញទៅ ផ្លូវ ក្រវ៉ាត់ក្រុង ១៥ គម និង ផ្ឡុវ ពី ជាយក្រុងកំពង់សោម ប្រមាណ ៥០ គម  ដូច្នេះ អាចមានចម្ងាយ ២៥៣ គម តែ ផលចំណេញគឺ ល្បឿន និង សុវត្ថិភាព ព្រោះអាច បើកបាន ១០០ គម/ម៉ោង

Fresh News 
ផ្លូវល្បឿនលឿនកម្ពុជា គ្រោងដាក់ឱ្យពលរដ្ឋធ្វើដំណើរសាកល្បងនៅខែកក្កដា, កង់ និងម៉ូតូ មិនអាចធ្វើដំណើរ, តម្លៃរថយន្តអាច ១០សេន ក្នុងមួយគីឡូម៉ែត្រ (Video inside) (ភ្នំពេញ)៖ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដែលជាផ្លូវល្បឿនលឿនលើកដំបូងនៅក្នុងប្រទេសកម្ពុជា សម្រេចបានប្រមាណ៩០ភាគរយ បន្ទាប់ពីការសាង​សង់រយៈពេលជាង ៣ឆ្នាំ។ ផ្លូវនេះគ្រោងនឹងដាក់ឱ្យដំណើរការសាកល្បងនៅខែកក្កដា ឆ្នាំ២០២២។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃអង្គារ ទី២៦ ខែមេសា ឆ្នាំ២០២២នេះ បាននិមន្តព្រះសង្ឃ ថ្នាក់ដឹកនាំំ មន្ត្រីក្រសួងក្រសួងសាធារណការ និស្សិត​វិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូន ព្រមទាំងប្រជាពលរដ្ឋស្រុកកោះធំ ខេត្តកណ្តាលផង ទស្សនកិច្ច និងធ្វើដំណើរនៅលើផ្លូវល្បឿនលឿនមួយខ្សែនេះ។ ការនិមន្តព្រះសង្ឃ និងអញ្ជើញថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ដូចជានិស្សិតវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ព្រមទាំងប្រជាពលរដ្ឋធ្វើដំណើរលើផ្លូវល្បឿនលឿននេះ ក្នុងបំណងបង្ហាញនូវសមិទ្ធផលជាប្រវត្តិសាស្ត្ររបស់រាជរដ្ឋាភិបាល ក៏ដូចជាបច្ចេកទេសសាងសង់ផ្លូវល្បឿនលឿន។
ផែនទី ទេសចរណ៍ ក្រុងព្រះសីហនុ



នៅក្នុងឱកាសនោះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន ពាក់ព័ន្ធបច្ចុប្បន្នភាពនៃការសាងសង់ផ្លូវ ក៏ដូចជាលក្ខខណ្ឌផ្សេងៗលើការប្រើប្រាស់ផ្លូវនេះ។ លោកទេសរដ្ឋមន្ត្រី បានឱ្យដឹងថា ការសាងសង់ផ្លូវល្បឿននេះសម្រេចបានជាង ៩០ភាគរយហើយ ហើយគ្រោងនឹងដាក់ឱ្យដំណើរការសាកល្បងនៅខែកក្កដា ខាងមុខនេះ។ ដោយឡែកការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ គឺអាស្រ័យទៅលើពេលវេលាដ៏សមស្របរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។

លោករដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានពន្យល់នូវលក្ខខណ្ឌ និងនីតិវិធីមួយចំនួនសម្រាប់ការប្រើប្រាស់ផ្លូវនេះផងដែរ។ បើតាមលោកទេសរដ្ឋមន្ត្រី ផ្លូវនេះមិនអនុញ្ញាតឱ្យមានការធ្វើដំណើរដូចជាការជិះកង់ ឬម៉ូតូនោះឡើយ ហើយល្បឿននៃការបើកបរក្រសួងកំពុងពិចារណាអនុញ្ញាត​ឱ្យបើកបានរហូតដល់ ១២០គីឡូម៉ែត្រ។ ដោយឡែកតម្លៃនៃការធ្វើដំណើរឆ្លងកាត់វិញ លោកទេសរដ្ឋមន្ត្រី បានអះអាងថា រាជរដ្ឋាភិបាលគ្រោងពិភាក្សាជាមួយក្រុមហ៊ុនវិនិយោគ ឱ្យតម្លៃក្រោម ១០សេនក្នុងមួយគីឡូម៉ែត្រ។ ដូច្នេះបើធ្វើដំណើរពីរាជធានីភ្នំពេញ ទៅដល់ខេត្តព្រះសីហនុ ចម្ងាយជិត ២០០គីឡូម៉ែត្រនោះ ការចំណាយថ្លៃធ្វើដំណើរអាចជិត ២០ដុល្លារ។

លោកទេសរដ្ឋមន្ត្រី បានសម្ដែងនូវជំនឿយ៉ាងមុតមាំថា ផ្លូវនេះនឹងចូលរួមចំណែកក្នុងការជំរុញឱ្យប៉ូលសេដ្ឋកិច្ចភ្នំពេញ និងប៉ូលសេដ្ឋកិច្ចក្រុងព្រះសីហនុ មានការរីកចម្រើនលឿនជាងធម្មតាដោយសារការធ្វើដំណើរឆាប់រហ័ស កាត់បន្ថយចំណាយ កាត់បន្ថយពេលវេលា និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅលើផ្លូវជាតិលេខ៤ គ្រាដែលរាជរដ្ឋាភិបាលកំពុងសិក្សាធ្វើផែនការមេដើម្បីឱ្យខេត្តព្រះសីហនុ ក្លាយទៅជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណង ហើយផ្លូវល្បឿនលឿននេះនឹងចូលរួមបម្រើផែនការមេនេះក្នុងការទាក់ទាញវិនិយោគិនជាតិ និងអន្តរជាតិបន្ថែមទៀត។

សូមជម្រាបជូនថា គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ មានប្រវែង ១៨៧.០៥គីឡូម៉ែត្រ ដែលបានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩។ ផ្លូវនេះតភ្ជាប់ពីភូមិ១ សង្កាត់ សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ផ្លូវនេះអនុវត្តការសាងសង់ដោយក្រុមហ៊ុន PPSHV Expressway Co., Ltd និងក្រុមហ៊ុនបុត្រសម្ព័ន្ធនៃ ក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន (CRBC) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុន MINCONSULT SDN. BHD. ប្រើរយៈពេលសាងសង់ ៤៨ខែ គ្រោងចំណាយថវិកាជិត ២ពាន់លានដុល្លារ សហរដ្ឋអាមេរិក មានគន្លងផ្លូវចំនួន ៤គន្លង ទទឹងផ្លូវសរុប ២៤,៥ ម៉ែត្រ មានផ្លូវបំបែកទិស ៧កន្លែង មានកន្លែងឈប់សម្រាកចំនួន ៣កន្លែង ចំណតរថយន្ត១កន្លែង មណ្ឌលប្រតិបត្តិការ និងថែទាំចំនួន ៤កន្លែង ស្ពានធំ និងស្ពានមធ្យមចំនួន ៤០កន្លែង ស្ពានតូចចំនួន៥កន្លែង ដែលឆ្លងកាត់រាជធានីភ្នំពេញប្រមាណ ៨គីឡូម៉ែត្រ និងខេត្តចំនួន០៤បួន ក្នុងនោះ៖ ខេត្តកណ្តាលប្រវែង ៩,១ គីឡូម៉ែត្រ ខេត្តកំពង់ស្ពឺប្រវែង ៨០,៨ គីឡូម៉ែត្រ ខេត្តកោះកុងប្រវែង១,៩២ គីឡូម៉ែត្រ និងខេត្តព្រះសីហនុប្រវែង ៨៩,៨៩គីឡូម៉ែត្រ។

គម្រោងសាងសង់ផ្លូវល្បឿនលឿន-ភ្នំពេញព្រះសីហនុ គឺជាគម្រោងផ្លូវល្បឿនលឿនទី១ និងជាគម្រោងផ្លូវ របៀងយុទ្ធសាស្ត្រសំខាន់បំផុតនៅកម្ពុជា ជួយកាត់បន្ថយពេលវេលាធ្វើដំណើរពីរាជធានីភ្នំពេញទៅ ផែសមុទ្រក្រុងព្រះសីហនុ ពីចំនួនប្រាំម៉ោងមកត្រឹមតែពីរម៉ោងប៉ុណ្ណោះ និងជួយកាត់បន្ថយតម្លៃភស្តុភារកម្មផងដែរ។

សូមបញ្ជាក់ថា ផ្លូវល្បឿនលឿននេះ ត្រូវបានលើគ្រឹះខ្ពស់ ហើយធ្វើរបងព័ទ្ធនៅតាមចិញ្ចើមផ្លូវ ដើម្បីរារាំងមិនឱ្យសត្វពាហនៈឆ្លងកាត់នោះឡើយ។ នៅអមសងខាងផ្លូវនេះ ក៏មានការតាំងទីលំនៅរបស់ប្រជាពលរដ្ឋនោះដែរ។

ដើម្បីសម្រួលការធ្វើដំណើរឱ្យបានលឿននោះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានស្នើដល់អ្នកបើកបរត្រូវចេះប្រើប្រាស់គន្លងផ្លូវ រវាងគន្លងដែលបើកយឺត និងបើកលឿន។ ពោលគន្លងយឺតស្ថិតនៅខាងស្តាំ ហើយគន្លងលឿន ស្ថិតនៅខាងឆ្វេង។

បើទោះបីជាយ៉ាងណា លោកទេសរដ្ឋមន្ត្រី បានអះអាងថា នឹងមិនមានការដាក់កម្រិតសម្រាប់រថយន្តដឹកទំនិញឱ្យត្រូវតែធ្វើដំណើរលើផ្លូវល្បឿនលឿននេះឡើយ ពោលការធ្វើដំណើរអាស្រ័យលើអ្នកបើកបរ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានចាត់ទុកវត្តមានផ្លូវល្បឿនកើតចេញពីមនុញ្ញផលនៃសុខសន្តិភាព និងស្ថេរភាពនៅក្នុងប្រទេសកម្ពុជា រួមជាមួយនឹងនយោបាយខ្សែក្រវាត់ និងផ្លូវរបស់ចិន។ ជាពិសេស គឺចំណងទំនាក់ទំនងដ៏ល្អប្រសើររវាងកម្ពុជា និងចិន៕

(ភ្នំពេញ​)៖​ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ មានប្រវែង ១៨៧.០៥គីឡូម៉ែត្រ ដែលបានតភ្ជាប់ពីភូមិ១ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី​០១​ ខែតុលា​ ឆ្នាំ២០២២នេះ​ បានចាប់ផ្តើមបើកឱ្យប្រជាពលរដ្ឋប្រើប្រាស់សាកល្បង ដោយឥតគិតថ្លៃរយៈពេល១ខែ ចាប់ពីព្រឹកនេះហើយ។

ផ្លូវល្បឿនលឿន-ភ្នំពេញព្រះសីហនុ គឺជាផ្លូវល្បឿនលឿនទី១ និងជាផ្លូវរបៀងយុទ្ធសាស្ត្រសំខាន់បំផុតនៅកម្ពុជា ជួយកាត់បន្ថយ ពេលវេលាធ្វើដំណើរពីរាជធានីភ្នំពេញ ទៅផែសមុទ្រក្រុងព្រះសីហនុ ពីចំនួនប្រាំម៉ោងមកត្រឹមតែពីរម៉ោងប៉ុណ្ណោះ និងជួយកាត់បន្ថយតម្លៃភស្តុភារកម្មផងដែរ។

សូមជម្រាបដែរថា​ នៅលើផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ មានកន្លែងឈប់សម្រាក និងផ្តល់សេវាកម្មចំនួន៤ទីតាំង នៅតាមបណ្តោយផ្លូវ ដែលទីតាំងនីមួយៗមានចំណតយានយន្ត ស្ថានីយប្រេងឥន្ធនៈ បន្ទប់ទឹក អាហារដ្ឋាន និងកន្លែងផ្តល់សេវាកម្មផ្សេងៗ។​ ទីតាំងទាំង៤ រួមមាន៖ ទីតាំងកំពង់ស្ពឺ (គ.ម 40), ទីតាំងកំពង់ស្ពឺខាងលិច (គ.ម 63), ទីតាំងកំពង់សិលា (គ.ម 109) និងទីតាំងព្រៃនប់ខាងលិច (គ.ម 156)។

ផ្លូវល្បឿនលឿននេះ ត្រូវបានបែងចែកជា៣គន្លងទៅ និង៣គន្លងមក ដែលក្នុងនោះរួមមាន៖

* គន្លងផ្លូវសម្រាប់ចរាចរណ៍ធម្មតា៖ អ្នកបើកបរយានយន្តគ្រប់ប្រភេទ ត្រូវបើកបរតាមគន្លងផ្លូវខាងស្ដាំនៃផ្លូវល្បឿនលឿនដែលជាគន្លងផ្លូវសម្រាប់ចរាចរណ៍ធម្មតា។

* គន្លងផ្លូវសម្រាប់ជែង៖ ក្នុងករណីសុំជែង អ្នកបើកបរយានយន្តត្រូវឱ្យសញ្ញាប្ដូរទិសខាងឆ្វេងយ៉ាងតិច ៥វិនាទី ហើយត្រូវងាកទៅគន្លង ផ្លូវខាងឆ្វេងនៃផ្លូវល្បឿនលឿន ដែលជាគន្លងផ្លូវសម្រាប់ជែង។ នៅពេលជែងផុត អ្នកបើកបរត្រូវឱ្យសញ្ញាប្ដូរទិសខាងស្ដាំ ដើម្បីងាកចូលគន្លងផ្លូវ សម្រាប់ចរាចរណ៍ធម្មតាវិញ។

ក្នុងករណីចរាចរណ៍មមាញឹក អ្នកបើកបរយានយន្តអាចប្រើប្រាស់គន្លងផ្លូវទាំង២បាន ដោយឡែករថយន្តធុនធ្ងន់ ត្រូវប្រកាន់យកគន្លងផ្លូវ សម្រាប់ចរាចរណ៍ ធម្មតាដដែល។ ក្នុងករណីនេះយានយន្តនៅតាមគន្លងផ្លូវណាមួយបើកបរលឿនជាង មិនចាត់ទុកជាការជែងឡើយ ហើយយានយន្តដែលស្ថិតនៅក្រោយគេ ត្រូវប្រើភ្លើងសញ្ញាអាសន្នជាដំណឹង។

* គន្លងផ្លូវសម្រាប់ឈប់បន្ទាន៖ គន្លងផ្លូវសម្រាប់ឈប់បន្ទាន់ មិនត្រូវបានអនុញ្ញាតឱ្យយានយន្តទូទៅប្រើប្រាស់ឡើយ លើកលែងតែយានយន្តពន្លត់អគ្គិភ័យ យានយន្ត សង្គ្រោះរបស់មន្ទីរពេទ្យ យានយន្តនគរបាល យោធា កងរាជអាវុធហត្ថ យានយន្តថែទាំផ្លូវ ដែលកំពុងបំពេញភារកិច្ច និងយានយន្តដែលខូច ឬមានគ្រោះថ្នាក់ចរាចរណ៍ ឬមានករណីអាសន្ន។

ផ្លូវល្បឿនលឿន​នេះ​ បានការកំណត់ល្បឿនបើកបរ​» ល្បឿនទាបបំផុត(អប្បបរមា) និងលឿនបំផុត(អតិបរមា )​ដូចជា៖

ទី១៖​ ល្បឿន 60 - 120km/h រថយន្តគ្រួសារ/ធុនស្រាល
ទី២៖​ ល្បឿន 60 - 100km/h រថយន្តធុនធ្ងន់មិនមានសណ្តោងសឺម៉ីរ៉ឺម៉ក ឬម៉ូតូ500cc/27kWឡើងទៅ
ទី៣៖​ ល្បឿន 60 - 80km/h រថយន្តសណ្តោងសឺម៉ីរ៉ឺម៉ក ឬសណ្តោងយានដំណើរកំសាន្ត

ករណីផ្លូវកោងច្រកចូលចំហៀងទៅផ្លូវល្បឿនលឿន អ្នកបើកបរត្រូវបានកំណត់ឱ្យបើកបរត្រឹមតែ 40km/h ប៉ុណ្ណោះ រួចទើបត្រូវបង្កើនល្បឿនដល់ 60km/h។ ដោយឡែកកន្លែងដែលចាំបាច់ត្រូវបន្ថយល្បឿន ក៏ត្រូវបានដាក់នូវគំនូសរំញ័រ(Rumble Stripes) ដើម្បីដាស់តឿនដល់អ្នកបើកបរផងដែរ។

ផ្លូវល្បឿនលឿន​នេះដែរមានច្រកចេញ-ចូល ទាំងអស់ចំនួន៨ទីតាំងរួមមានដូចជា៖

*ច្រកទី១ ភ្នំពេញ (ផ្លូវកប់ស្រូវ) គីឡូម៉ែត្រ ៣
* ច្រកទី២ កំពង់ស្ពឺកើត គីឡូម៉ែត្រ ២៦
* ច្រកទី៣ កំពង់ស្ពឺលិច គីឡូម៉ែត្រ ៤៣
* ច្រកទី៤ ត្រែងត្រយឹង គីឡូម៉ែត្រ ៧៦
* ច្រកទី៥ កំពង់សិលា គីឡូម៉ែត្រ ១១៤
* ច្រកទី៦ ស្រែអំបិល គីឡូម៉ែត្រ ១៣៥
* ច្រកទី៧ ស្ទឹងហាវ គីឡូម៉ែត្រ ១៧២
* ច្រកទី៨ ព្រះសីហនុ គីឡូម៉ែត្រ ១៨២

សូមជម្រាបដែរថា​ ផ្លូវល្បឿនលឿន​នេះសាងសង់ដោយក្រុមហ៊ុន PPSHV Expressway Co., Ltd និងក្រុមហ៊ុនបុត្រសម្ព័ន្ធនៃ ក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន (CRBC) និងត្រួតពិនិត្យ បច្ចេកទេសដោយក្រុមហ៊ុន MINCONSULT SDN. BHD. ប្រើរយៈពេលសាងសង់ ៤៨ខែ គ្រោងចំណាយថវិកាជិត ២ពាន់លានដុល្លារ សហរដ្ឋអាមេរិក មានគន្លងផ្លូវចំនួន ៤គន្លង ទទឹងផ្លូវសរុប ២៤,៥ម៉ែត្រ មានផ្លូវបំបែកទិស ៧កន្លែង មានកន្លែងឈប់សម្រាកចំនួន ៣កន្លែង ចំណតរថយន្ត១កន្លែង មណ្ឌលប្រតិបត្តិការ និងថែទាំចំនួន ៤កន្លែង ស្ពានធំ និងស្ពានមធ្យមចំនួន៤០កន្លែង ស្ពានតូចចំនួន៥កន្លែង ដែលឆ្លងកាត់រាជធានីភ្នំពេញប្រមាណ ៨គីឡូម៉ែត្រ និងខេត្តចំនួន០៤បួន ក្នុងនោះ៖ ខេត្តកណ្តាលប្រវែង ៩,១ គីឡូម៉ែត្រ ខេត្តកំពង់ស្ពឺប្រវែង ៨០,៨ គីឡូម៉ែត្រ ខេត្តកោះកុងប្រវែង ១,៩២ គីឡូម៉ែត្រ និងខេត្តព្រះសីហនុប្រវែង ៨៩,៨៩គីឡូម៉ែត្រ៕

“We cannot accept this compensation, because we bought the land at $110 to $120 per square metres,” Mr Savuth said... The victims claim that the value of their land ranges from $170 to $190 per sqm.he plan is to build a 4-lane, 190 km road, which will be 50 km shorter than the existing 2-lane National Road (NR) 4, which runs for 240 km. The new highway will run alongside NR 4 and will pass through Kandal and Kampong Speu Provinces. The old highway will remain and will primarily serve as an alternate route.

Vann Saray តបបងប្អូនរឿងផ្លូវល្បឿនលឿន ពាក់ព័ន្ធការធ្វើអាជីវកម្ម ៥០ឆ្នាំ! ផ្លូវនេះជាការវិនិយោគរបស់ក្រុមហ៊ុនចិន​ មានន័យថា​ គេយកលុយគេប្រមាណ​ ២ពាន់លានដុល្លារមកសង់ផ្លូវនេះ។ ក្រោយពេលសង់ចប់គេធ្វេីអាជីវកម្ម​៥០ឆ្នាំ​ មានន័យថា​ គេយកលុយពីអ្នកជិះ​ ៥០ឆ្នាំ​ ទេីបប្រគល់ជូនរាជរដ្ឋាភិបាលវិញ។  នីតិវិធីគ្រប់គ្រងផ្លូវនេះ​ ពេលក្រុមហ៊ុនប្រគល់ជូន​ មិនដឹងថា​ រាជរដ្ឋាភិបាលចាត់ចែងបែបណានៅឡេីយទេ?

Khmernas Plus ផ្លូវល្បឿនលឿន មិនបើកឱ្យជិះFreeទេ គឺត្រូវបង់២៤ដុល្លារសម្រាប់រថយន្តមួយគ្រឿងដែលធ្វើដំណើរទៅមក

គម្រោង​ផ្លូវ​ល្បឿន​លឿន ​ភ្នំពេញ-ព្រះសីហនុ​ Expressway Cambodia ដំបូង​គេ​បង្អស់​នៅ​កម្ពុជា នឹង​ត្រូវ​បញ្ចប់​ការ​សាងសង់​នា​ខែ​កញ្ញា ឆ្នាំ​២០២២​ខាង​មុខ ដោយ​​នេះ​គឺ​លឿន​ជាង​ការ​គ្រោង​ទុក​រហូត​ដល់​៦​ខែ​ឯណោះ។ ផ្លូវ​១​ខ្សែ​នេះ​នឹង​ជួយ​ពន្លឿន​ចរាចរណ៍​​ប្រជាពលរដ្ឋ​កម្ពុជា ក៏​ដូច​ជា​ការ​ជួញ​ដូរ​ធ្វើ​ពាណិជ្ជកម្ម​នានា ដោយ​ចំណាយរយៈ​ពេល​ខ្លី​ជាង​មុន​មក​ត្រឹម​តែ ២​ម៉ោង​ប៉ុណ្ណោះ សម្រាប់​ការ​ធ្វើ​ដំណើរ​​រវាង​​រាជធានី​ភ្នំពេញ និង​ខេត្ត​ព្រះ​សីហនុ។ យ៉ាង​ណា​មិញ ម្ចាស់​យានយន្ត​ដែល​មាន​បំណង​​ចង់​ធ្វើ​ចរាចរណ៍​នៅ​លើ​ផ្លូវ​ល្បឿន​លឿន​នេះ នឹង​ត្រូវ​បង់​ប្រាក់​​​នៅ​ពេល​រាល់​ពេល​ធ្វើ​ដំណើរ​​​​ម្ដងៗ។

បើ​តាម​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ក្នុង​​ឱកាស​ចុះ​ត្រួត​ពិនិត្យ​ផ្លូវ​ល្បឿន​លឿន នា​ថ្ងៃ​ទី​២១ ខែ​មិថុនា ឆ្នាំ​២០២១​កន្លង​ទៅ បាន​ឲ្យ​ដឹង​ថា ចំពោះ​តម្លៃ​សេវា​ធ្វើ​ដំណើរ​ផ្លូវ​ល្បឿន​លឿន​នៅ​បរទេស​បាន​កំណត់​ចន្លោះ​ពី ១០​សេន ទៅ ១៥​សេន សម្រាប់​រយៈ​ចម្ងាយ​ផ្លូវ​១​គីឡូម៉ែត្រ។ នេះ​បាន​ន័យ​ថា ប្រសិន​គិត​ដូច​តម្លៃ​នៅ​បរទេស នោះ​សម្រាប់​ការ​ធ្វើ​ដំណើរ​លើ​ផ្លូវ​ល្បឿន​លឿន​​ភ្នំពេញ-​ព្រះ​សីហនុ​ដែល​មាន​ប្រវែង​​ប្រមាណ ១៩០​គីឡូ​ម៉ែត្រ នឹង​ត្រូវ​ចំណាយ​អស់​ចន្លោះ​ពី ១៩​ដុល្លារ រហូត​ដល់ ២៨,៥​ដុល្លារ សម្រាប់​យានយន្ត​១​គ្រឿង​សម្រាប់​ការ​បើកបរ​ក្នុង​១​លើក។ ទោះ​ជា​បែប​នេះ​ក្ដី ការ​កំណត់​តម្លៃ​ជាក់លាក់​​​នៅ​ក្នុង​ការ​ធ្វើ​ដំណើរ​លើ​ផ្លូវ​ល្បឿន​លឿន​​ភ្នំពេញ-ព្រះ​សីហនុ មិន​ទាន់​​​​មាន​ការ​ប្រកាស​ឲ្យ​ដឹង​ជា​​ផ្លូវការ​នៅ​ឡើយ​ទេ ខណៈ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​ បាន​និង​កំពុង​ចរចា​​ជាមួយ​ក្រុមហ៊ុន​​សាងសង់ ដើម្បី​បន្ទាប​តម្លៃ​ឲ្យ​តិច​ជាង​តម្លៃ​​ស្តង់ដារ​នៅ​តាម​បណ្ដា​ប្រទេស​ជឿនលឿន។ លោក​រដ្ឋមន្ត្រី បាន​បញ្ជាក់​​ទៀត​ថា ក្រសួង​​បាន​ស្នើ​​ក្រុមហ៊ុន​សាងសង់​អនុញ្ញាត​ឲ្យ​​ប្រជា​ពលរដ្ឋ​ធ្វើ​ដំណើរ​សាកល្បង​រយៈពេល​ ១​សប្ដាហ៍ ទៅ​​១​ខែ ដោយ​ពុំ​គិត​ថ្លៃ​ ក្រោយ​បញ្ចប់​ការ​សាងសង់ ដើម្បី​ឲ្យ​​ប្រជាពលរដ្ឋ​​ស្គាល់​ច្បាស់​អំពី​ផ្លូវ​ជា​មុន​សិន។

សូម​បញ្ជាក់​ថា ផ្លូវ​ល្បឿនលឿនភ្នំពេញ-ព្រះសីហនុ មានគន្លងផ្លូវចំនួន៤គន្លង ទទឹងផ្លូវសរុប ២៤,៥ ម៉ែត្រ មានផ្លូវបំបែកទិស៧កន្លែង កន្លែងឈប់សម្រាកចំនួន៣កន្លែង ចំណតរថយន្ត១កន្លែង មណ្ឌលប្រតិបត្តិការនិងថែទាំចំនួន៤កន្លែង ស្ពានធំ និងស្ពានមធ្យមចំនួន៤០កន្លែង ស្ពានតូចចំនួន៥ កន្លែង ឆ្លងកាត់រាជធានីភ្នំពេញប្រមាណ ៨គីឡូម៉ែត្រ និងខេត្តចំនួន០៤បួន ក្នុងនោះ៖ ខេត្តកណ្តាលប្រវែង ៩,១ គីឡូម៉ែត្រ ខេត្តកំពង់ស្ពឺប្រវែង ៨០,៨ គីឡូម៉ែត្រ ខេត្តកោះកុងប្រវែង១,៩២ គីឡូម៉ែត្រ និងខេត្តព្រះសីហនុប្រវែង ៨៩,៨៩គីឡូម៉ែត្រ។

ផ្លូវនេះអនុវត្តការសាងសង់ដោយក្រុមហ៊ុន PPSHV Expressway Co., Ltd និងក្រុមហ៊ុនបុត្រសម្ព័ន្ធនៃ ក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន(CRBC) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុន MINCONSULT SDN. BHD. គ្រោងចំណាយថវិកាប្រមាណ ២០១៩លានដុល្លារ៕

បណ្តាញផ្លូវជាតិ និងហេដ្ឋារចនាសម្ព័ន្ធកម្ពុជាជាច្រើនខ្សែត្រូវបានបំផ្លិចបំផ្លាញដោយសង្គ្រាមស៊ីវិលនិងមិន​អាច​​ធ្វើ​ដំណើរបាន​ជាច្រើន​​កន្លែង​។ គម្រោងកសាងផ្លូវដែលខូចខាតទាំងនោះឡើងវិញ ត្រូវបានអនុវត្តចាប់តាំងពី ឆ្នាំ​១៩៩​០​ រហូតមកដល់ដល់​ដើម​ឆ្នាំ ២០០០ ដោយ​ជំនួយហិរញ្ញប្បទានពី ប្រទេស ជប៉ុន សហរដ្ឋអាមេរិក អូស្ត្រាលី ធនាគារ​អ​ភិ​-វឌ្ឍអាស៊ី(ADB) ធនាគារពិភពលោក​(World Bank) និងដៃគូអភិវឌ្ឍន៍ ជាច្រើនទៀត។ ជាលទ្ធផល ការកសាងផ្លូវ​និង​ជួសជុល​ឡើងវិញ​ទទួលបានភាពជោគជ័យ​យ៉ាងឆាប់រហ័ស។ បច្ចុប្បន្ននេះកម្ពុជាបានពង្រឹង​សមត្ថភាព​នៃ​បណ្តា​ញ​​ផ្លូ​វដែលមានស្រាប់ ដើម្បី​​ឲ្យស្រប​ទៅតាម​កំណើន​សេដ្ឋកិច្ច​ដ៏​​ឆាប់​រហ័ស​របស់ខ្លួន ក៏ដូចជាជម្រុញកិច្ច​សហប្រតិ​បត្តិ​ការ​ក្នុ​ងតំបន់អាស៊ាន និងបណ្តាប្រទេស​មហាអនុតំបន់ទន្លេមេគង្គ។

០៣ មិថុនា ២០២១ គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ប្រវែងសរុបជាង ១៩០គីឡូម៉ែត្រ ពីភូមិ១ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ សម្រេចបានប្រមាណ ៥១% ហើយ និងគ្រោងបញ្ចប់នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ​២០២៣។ ទោះបីជាកម្ពុជាប្រឈមនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ ដំណើរការសាងសង់ផ្លូវល្បឿនលឿននៅតែបន្ត។

០៣ មិថុនា ២០២១
វឌ្ឍនភាពគម្រោងសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ ប្រវែង ១៨៧,០៥០ គីឡូម៉ែត្រ សម្រេចបាន ៥១,៣៥% ហើយ  គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ប្រវែងសរុបជាង ១៩០គីឡូម៉ែត្រតភ្ជាប់ពីភូមិ១ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ សម្រេចបានប្រមាណ ៥១,៣៥% ហើយ តាមកិច្ចសន្យា គ្រោងបញ្ចប់នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣។

ចំពោះការដោះស្រាយផលប៉ះពាល់ក្នុងការសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ សម្រេចបាន ៩៩,៩% ស្មើនឹង ១៨៦,៨៦គីឡូម៉ែត្រ ហើយ គិតត្រឹមថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ ហើយក្រសួងកំពុងតែខិតខំប្រឹងប្រែងធ្វើការដោះស្រាយបញ្ហាដែលនៅសេសសល់ឱ្យបានរួចរាល់ក្នុងពេលឆាប់ៗនេះ។
គួរកត់សម្គាល់ថា ទោះបីជាប្រទេសកម្ពុជា ប្រឈមនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ យ៉ាងណាក៏ដោយ ក៏ដំណើរការសាងសង់ផ្លូវល្បឿនលឿននេះ នៅតែបន្តដំណើរការដដែល មិនមានការប៉ះពាល់នោះទេ ដោយសារតែក្រុមការងារ បុគ្គលិក កម្មករទាំងអស់ បានខិតខំប្រឹងប្រែងតស៊ូជំនះនូវស្ថានភាពដ៏លំបាកនេះបាន។

សូមជម្រាបជូនថា គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ឆ្លងកាត់រាជធានីភ្នំពេញ ៨,៣០គីឡូម៉ែត្រ ខេត្តកណ្តាល ៩,១០គីឡូម៉ែត្រ ខេត្តកំពង់ស្ពឺ ៨០,៨០គីឡូម៉ែត្រ ខេត្តកោះកុង ១,៩២គីឡូម៉ែត្រ និងខេត្តព្រះសីហនុ ៨៩,៨៩គីឡូម៉ែត្រ ចំណាយថវិកាសាងសង់សរុបប្រមាណ ២.០០០លានដុល្លារអាមេរិក ជាទុនវិនិយោគរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) តាមរយៈក្រុមហ៊ុន Cambodian PPSHV Expressway Co., Ltd។ 

ទទឹងតួផ្លូវសរុបនៃគម្រោងខាងលើនឹងត្រូវសាងសង់រហូតដល់ ២៤,៥ម៉ែត្រ ក្រាលបេតុងកៅស៊ូ (AC) កម្រាស់១០សង់ទីម៉ែត្រ ទទឹង២៣ម៉ែត្រ ដែលក្នុងនោះរួមមាន៖
  1. គន្លងផ្លូវធ្វើចរាចរណ៍សម្រាប់រថយន្ដ ទទឹង១៥ម៉ែត្រ ចែកជា ៤គន្លង (២គន្លងទៅ ២គន្លងមក) ដែលគន្លងនីមួយៗមានទទឹង៣,៧៥ម៉ែត្រ អាចឱ្យយានយន្ត គ្រប់ប្រភេទបើកបរក្នុងល្បឿនរហូតដល់ ១០០គីឡូម៉ែត្រក្នុងមួយម៉ោង និងកន្លែងខ្លះអាចដល់១២០គីឡូម៉ែត្រ ក្នុងមួយម៉ោង។
  2. ខឿនសួនចែកទិសចរាចរណ៍នៅចំកណ្តាលទ្រូងផ្លូវទទឹង៣ម៉ែត្រ ចិញ្ចើមផ្លូវក្រាលបេតុងកៅស៊ូទទឹង២,៥០ម៉ែត្រ សងខាង និងចិញ្ចើមផ្លូវក្រាលគ្រួសក្រហមទទឹង ០,៧៥ម៉ែត្រសងខាង។
  3. មានការសាងសង់លូគ្រប់ប្រភេទចំនួន ២៦៣កន្លែង ស្ពានតូច៥កន្លែង ប្រវែងសរុប១០៥ម៉ែត្រ ស្ពានធំ និងស្ពានមធ្យម៨០កន្លែង ប្រវែងសរុប ៦០១៥ម៉ែត្រ។
  4. សាងសង់ផ្លូវប្តូរទិសចរាចរណ៍ចំនួន ៧កន្លែង ផ្លូវប្រសព្វ ២៨ កន្លែង ផ្លូវក្រោមផ្លូវល្បឿនលឿន ២៣៧កន្លែង និងស្ពានរំលងផ្លូវ ២០កន្លែង។
  5. សាងសង់តំបន់សេវាកម្ម ឬចំណតឈប់សម្រាកចំនួន៣កន្លែង ចំណតរថយន្ត១កន្លែង មណ្ឌលប្រតិបត្តិការ និងថែទាំផ្លូវ ៤កន្លែង និងបញ្ជរបង់ប្រាក់ ៩ កន្លែង។
  6. បំពាក់គ្រឿងបរិក្ខារផ្លូវថ្នល់ដែលរួមមាន ផ្លាកសញ្ញាចរាចរណ៍ ភ្លើងសញ្ញាចរាចរណ៍ និងគំនូសសញ្ញាចរាចរណ៍ផងដែរ៕
  1. 👉 គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ(Phnom Penh-Sihanoukville Expressway)ផ្លូវល្បឿនលឿនភ្នំពេញ-ខេត្តព្រះសីហនុ ជាខ្សែផ្លូវថ្មីទាំង​ស្រុង ដែលមានប្រវែងសរុបប្រហែល ១៩០,៦៣៣ គ.ម​​។​ ផ្លូវនេះត្រូវសាងសង់ជា ០៤គន្លង តួផ្លូវមានទទឹង ​២៤ម៉ែត្រ ក្រាល AC មានសួនច្បារខណ្ឌកណ្តាល ចេញ​ពី​ភ្នំពេញ​​​នៅចំណុច​ផ្លូវ​ខ្សែក្រវ៉ាត់ក្រុងទី៣ មានផ្លូវបំបែកប្តូរទិស (Inter-Change) ភ្ជាប់មក​ផ្លូវ​ជាតិ​លេខ​៤ ចំនួន ៧​កន្លែង មាន​ស្ពាន​វែង-មធ្យម ៥៦កន្លែង ប្រវែង ៤.៤១៧ម៉ែត្រ ស្ពានខ្លី​ ៣៣​កន្លែង ប្រវែង ៧៥០ម៉ែត្រ ស្ពាន​រំលង ៣២១កន្លែង កន្លែង​ឈប់សម្រាក ៣កន្លែង និងហេដ្ឋារ​ចនា​សម្ព័ន្ធសំណង់​សេវា​គាំទ្រ​ជាច្រើន​ទៀត​។ ការវិនិយោគលើ គម្រោងផ្លូវល្បឿនលឿននេះ ត្រូវអនុវត្តតាមទម្រង់សាងសង់-ប្រតិបត្តិ-ផ្ទេរ (BOT) ដោយប្រើប្រាស់រយៈពេល សាងសង់ចំនួន ៤៨ ខែ។
    • 👉គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត (Phnom Penh-Bavet Expressway)ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ក៏ជាខ្សែផ្លូវថ្មីទាំងស្រុង ដែលមានប្រវែងសរុបប្រហែល ១៣៥ គ.ម។ ផ្លូវនេះត្រូវសាងសង់ជា ០៤គន្លង តួផ្លូវមានទទឹង ២៥,៥ ម៉ែត្រ។ ខ្សែផ្លូវនេះ នឹងចេញពីភ្នំពេញនៅចំណុចផ្លូវខ្សែក្រវ៉ាត់ក្រុងទី៣ កាត់តាមខេត្តកណ្តាល ខេត្តព្រៃវែង និងខេត្តស្វាយរៀង ឆ្ពោះទៅក្រុងបាវិត ព្រំដែនកម្ពុជា-វៀតណាម។ យោងតាមរបាយការណ៍សិក្សារបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ផ្លូវល្បឿនលឿននេះ ជាប្រភេទផ្លូវលើអាកាស (Viaduct) ប្រវែងប្រហែល ១២ គ.ម មានលូប្រអប់ (Box Culvert) ប្រវែងប្រហែល ២៨,៤ គ.ម និងជាប្រភេទ ផ្លូវលើកកម្ពស់ (Embankment) ប្រវែងប្រហែល ៨៥,៨ គ.ម។ ផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត មានផ្លូវបំបែក ប្តូរទិស (Inter-Change) ចំនួន ៧ កន្លែង កន្លែងឈប់សម្រាក ៦កន្លែង និងច្រកទ្វារ ព្រំដែនថ្មីចំនួន ០១ ផងដែរ។
ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ​ថ្មីៗ​នេះ​បាន​បញ្ជាក់​ពីទីតាំង​ចាប់ផ្ដើម​នៃការ​សាងសង់​ផ្លូវល្បឿន​លឿន​ដំបូង​នៅ​កម្ពុជា​ គឺ​នឹង​ត្រូវ​យកពីចំណុច​ផ្លូវក្រវាត់​ក្រុង​ទី​៣ ឆ្ពោះ​ផ្លូវជាតិ​លេខ៤ ​ទៅ​កាន់ខេត្ត​ព្រះសីហនុ​។ផ្លូវក្រវាត់​ក្រុង​ទី​៣ មាន​ប្រវែង​សរុប​ចំនួន​៥២​គីឡូ​ម៉ែត្រ​ ​ត្រង់​ចំណុច​ទំនប់​កប់​ស្រូវ​ ដែល​ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៥ និងឆ្លង​កាត់​ផ្លូវ​ជាតិ​លេខ​៤ ​ផ្លូវជាតិ​លេខ៣ ​ផ្លូវជាតិ​លេខ២ និង​ផ្លូវ​ជាតិ​លេខ១។ ​ផ្លូវនេះ ​មាន​លក្ខណៈពិសេស​ធ្វើ​ពី​បេតុង​សរសៃ​ដែក ដែល​ក្នុង​នោះ​៤៧​គីឡូ​ម៉ែត្រ​ជា ផ្លូវ​បួន​គន្លង ពីរ​ទៅ​ពីរ​មក មាន​ទទឹង​ប្រវែង​២៥​ម៉ែត្រ និង៥​គីឡូម៉ែត្រ​ទៀត​មាន​ពីរ​គន្លង​សម្រាប់​ចូល ទៅ​កាន់​កំពង់​ផែព្រះសីហនុ​។លោក វ៉ាស៊ីម សូរិយា អ្នក​នាំពាក្យ​ក្រសួង​សាធារណៈការ និង​ដឹក​ជញ្ជូន​បាន​ថ្លែង​ថា គម្រោង​នេះ​ អាច​នឹង​បើកការដ្ឋាន​សាងសង់​នៅ​ដើ​ម​ឆ្នាំ​២០១៨ និង​ចាត់​ទុក​ថា នេះគឺជាមោទនភាពមួយសម្រាប់​កម្ពុជា​ដែល​មាន​​ផ្លូវ​ល្បឿនលឿនទំហំធំ​បែប​នេះ។ កន្លងមក ឯកឧត្តម ស៊ុន ចាន់ថុល​ មន្ត្រីជាន់​ខ្ពស់នៃ​ក្រសួង​សាធារណការ ​បាន​បញ្ជាក់ថា ​​ ​ផ្លូវ​ល្បឿន​លឿន​ទី​មួយ​របស់​កម្ពុជា​តម្លៃ​ជាង ១៦០០លានដុល្លារ​​ នឹង​សាងសង់​ប្រវែង​ជាង​ ១៩០​គីឡូម៉ែត្រ អាច​ធ្វើ​ដំណើរ​ត្រឹម​រយៈពេល​២ម៉ោង​ប៉ុណ្ណោះ​។ ​អ្នក​ធ្វើ​ដំណើរ​តាម​ផ្លូវ​ល្បឿន​លឿន​នេះ មិន​ត្រឹម​តែ​ចំណេញ​ពេល​វេលា​តិច ហើយ​មិន​កកស្ទះ​ចរាចរណ៍​ប៉ុណ្ណោះ​ទេ ​ថែម​ទាំង​មាន​សុវត្ថិភាព​ខ្ពស់​ទៀត​ផង​។ ​ជាងនេះ​ទៀត​​ មិនបាច់​បារម្ភ​មាន​គោ​ក្របី​ឆ្លង​កាត់ ព្រោះ​ផ្លូវ​នេះ​បិទ​របង​ជិត និង​​មាន​ប្រព័ន្ធ​បច្ចេកវិទ្យា​ទំនើប​ដែល​ក្រុមហ៊ុន​ចិន​កំពុង​សិក្សា ៕ អត្ថបទ៖ ស៊ិន សាវ៉េត

​ភ្នំពេញ​៖​ កាលពី​ថ្ងៃ​ចន្ទ​ ៩​កើត​ ខែ​ផល្គុន​ ឆ្នាំកុរ​ ឯកស័ក​ ព​.​ស​.២៥៦៣​ ត្រូវ​នឹង​ថ្ងៃ​ទី​០២​ ខែមីនា​ ឆ្នាំ​២០២០​ ឯកឧត្តម​ យិ​ត​ បុ​ណ្ណា​ រដ្ឋលេខាធិការ​នៃ​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ តំណាង​ដ៏​ខ្ពង់​ខ្ពង់​ ឯកឧត្ដម​ទេស​រដ្ឋមន្ត្រី​ ស៊ុន​ ចាន់​ថុ​ល​ បាន​អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ក្រសួង​ ដោយ​មានការ​ចូលរួម​ពី​ឯកឧត្ដម​ គង់​ សា​រាជ​ ប្រធាន​គណៈកម្មការ​ទី​៩​នៃ​ព្រឹទ្ធសភា​ អញ្ជើញ​ចុះ​ពិនិត្យ​មើល​សកម្មភាព​ និង​វឌ្ឍនភាព​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ក្រុងព្រះសីហនុ​ ដោយ​មានការ​ចូលរួម​ពី​អង្គភាព​ និង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំង​ថ្នាក់​ជាតិ​ និង​ថ្នាក់​ក្រោម​ជាតិ​។​​ដំណើរ​បេសកកម្ម​នេះ​ ធ្វើ​ឡើង​ដើម្បី​ពិនិត្យ​សកម្មភាព​ និង​វឌ្ឍនភាព​សាងសង់​ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ​-​ខេត្ត​ព្រះ​សីហ​នុ​ ក៏​ដូច​ជា​ស្វែង​យល់​ និង​រក​ដំណោះស្រាយ​ នូវ​រាល់​បញ្ហា​នានា​ដែល​ជួប​ប្រទះ​ខណៈ​ពេល​កំពុង​សាងសង់​ដែរ​។​​ឯកឧត្ដម​រដ្ឋលេខាធិការ​បាន​មាន​ប្រសាសន៍​ថា​ គ្រប់​ក្រសួង​ ស្ថាប័ន​ពាក់ព័ន្ធ​បាន​សហការ​គ្នា​យ៉ាង​រឹង​មាំ​ក្នុង​ការ​ព​ន្លឿ​ន​ការ​សាងសង់​នេះ​ ជាក់ស្ដែង​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​បាន​សិក្សា​ និង​ដោះស្រាយ​ផល​ប៉ះពាល់​បាន​ ៧០%​ និង​គ្រោង​បញ្ចប់​ការ​ដោះស្រាយ​ផល​ប៉ះពាល់​នេះ​នៅ​ខែឧសភា​ ឆ្នាំ​២០២០​ខាង​មុខ​នេះ​។​​ឆ្លើយ​តប​ទៅ​នឹង​ក្រុម​អ្នក​សារ​ព័ត​មាន​នា​ពេល​នោះ​ ឯកឧត្ដម​ គង់​ សា​រាជ​ ប្រធាន​គណៈកម្មការ​ទី​៩​នៃ​ព្រឹទ្ធសភា​ បាន​សម្ដែង​នូវ​ការ​គាំទ្រ​យ៉ាង​ពេញទំហឹង​ នូវ​ស្ថានភាព​សាងសង់​ គុណភាព​ផ្លូវ​ និង​វឌ្ឍនភាព​ដែល​ទទួល​បាន​នា​ពេល​នេះ​។​​ឯកឧត្ដម​ប្រធាន​គណៈកម្មការ​ទី​៩​ បាន​បន្ត​ថា​ ផ្លូវ​ល្បឿន​លឿន​ និង​កំពង់​ផែ​សមុទ្រ​ទឹក​ជ្រៅ​ដែល​អាច​ឱ្យ​នាវា​ធំៗ​ចូល​ចត​បាន​ និង​ដឹក​ជញ្ជូន​ ត្រង់​ទៅ​បណ្ដា​ ប្រទេស​នានា​ នឹង​ជំរុញ​ឱ្យ​ក្រុង​មួយ​នេះ​ក្លាយជា​ប៉ូ​ល​សេដ្ឋកិច្ច​ដ៏​សំខាន់​បំផុត​របស់​ប្រទេស​យើង​។​​សូម​បញ្ជាក់​ថា​ ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ក្រុងព្រះសីហនុ​ បាន​បើក​ការដ្ឋាន​សាងសង់​នៅ​ខែកក្កដា​ ឆ្នាំ​២០១៩​ ហើយ​មក​ដល់​បច្ចុប្បន្ន​នេះ​ ផ្លូវ​នេះ​សម្រេច​បាន​២០%​ ហើយ​គ្រោង​នឹង​បញ្ចប់​ការ​សាងសង់​មុន​ គម្រោង​កំណត់​ (​ខែកញ្ញា​ ឆ្នាំ​២០២២)​ ដោយសារ​ក្រុមហ៊ុន​មាន​កម្លាំង​ និង​សម្ភារ​គ្រប់គ្រាន់​ និង​រាជរដ្ឋាភិបាល​បាន​ដោះស្រាយ​ផល​ប៉ះពាល់​ឆាប់រហ័ស​ជាង​ការ​រំពឹង​ទុក​៕​

០២-០៣-២០២០ (ព្រះសីហនុ)៖ គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ មានប្រវែងសរុបជាង១៩០គីឡូម៉ែត្រ តភ្ជាប់ពីភូមិ១ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ បានសម្រេចការសាងសង់ចំនួនជាង២០%ហើយ ដោយគ្រោងនឹងបើកឱ្យដំណើរការនៅក្នុងខែកញ្ញា ឆ្នាំ២០២២។ នេះជាការអះអាងរបស់លោក Zhang Zhongqi អគ្គនាយកនៃការិយាល័យគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ នារសៀលថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០នេះ ក្នុងឱកាសដែលប្រតិភូព្រឹទ្ធសភា ដឹកនាំដោយលោក គង់ សារាជ ប្រធានគណៈកម្មការទី៩ ព្រឹទ្ធសភា រួមទាំងប្រតិភូក្រសួងសាធារណការ និងដឹកជញ្ជូន ដឹកនាំដោយលោក យិត ប៊ុនណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ចុះពិនិត្យមើលវឌ្ឍនភាពនៃការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ- ក្រុងព្រះសីហនុ។ លោក គង់ សារាជ បានឱ្យដឹងដែរថា ខេត្តព្រះសីហនុ គឺជាច្រកប៉ូលសេដ្ឋកិច្ចដ៏សំខាន់របស់ប្រទេសកម្ពុជា ហើយការសាងសង់ផ្លូវល្បឿនលឿននេះ ដើម្បីធ្វើការដឹកជញ្ជូនទំនិញឱ្យបានលឿន ដើម្បីជួយឱ្យសេដ្ឋកិច្ចកម្ពុជា កាន់តែរីកចំរើនបន្ថែមទៀត។ បន្ទាប់ពីមានផ្លូវល្បឿនលឿននេះហើយ លោកនឹងធ្វើយ៉ាងណាជំរុញឱ្យខេត្តព្រះសីហនុ មានកំពង់ផែកាន់តែល្អប្រសើរ មានកំពង់ផែទឹកជ្រៅកាន់តែឆាប់រហ័ស ដែលអាចឱ្យកប៉ាល់ដឹកជំនិញធំៗ អាចចូលមកបានផងដែរ។ ប្រធានគណៈកម្មការទី៩ នៃព្រឹទ្ធសភារូបនេះ បានបញ្ជាក់ទៀតថា ការធ្វើផ្លូវល្បឿនលឿន ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចនេះ គឺមិនមែនធ្វើតែផ្លូវភ្នំពេញ-ព្រះសីហនុមួយនេះនោះទេ គឺនៅមានការធ្វើផ្លូវល្បឿនលឿនផ្សេងៗទៀត ដោយសារនៅលើពិភពលោកនេះ ការដឹកជញ្ជូន គឺមានសារៈសំខាន់ណាស់ បើសិនជាការដឹកជញ្ជូន មិនបានលឿននោះទេ គឺយើងមិនអាចដើរទាន់ការរីកចំរើន នៃសកលលោកបាននោះទេ ដូចនេះហើយទាំងផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស គឺត្រូវតែធ្វើយ៉ាងសម្រួលឱ្យការដឹកជញ្ជូនបានលឿន។ សូមបញ្ជាក់ថា ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ត្រូវបានសម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានសាងសង់ជាផ្លូវការ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩កន្លងទៅនេះ។ គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ មានប្រវែងសរុបជាង១៩០គីឡូម៉ែត្រ តភ្ជាប់ពីភូមិ១ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។ ផ្លូវនេះឆ្លងកាត់រាជធានីភ្នំពេញប្រវែង ៨.៣០គីឡូម៉ែត្រ ខេត្តកណ្តាល ប្រវែង៩.១០គីឡូម៉ែត្រ ខេត្តកំពង់ស្ពឺប្រវែង៨០.៨០គីឡូម៉ែត្រ ខេត្តកោះកុងប្រវែង១.៩២គីឡូម៉ែត្រ និងខេត្តព្រះសីហនុប្រវែង៨៩.៨៩គីឡូម៉ែត្រ ដែលចំណាយថវិកាសាងសង់សរុបប្រមាណ ២,០០០លានដុល្លារអាមេរិក ជាទុនវិនិយោគរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) តាមរយៈក្រុមហ៊ុន Cambodian PPSHV Expressway Co., Ltd៕

២០ ធ្នូ ២០១៩ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ក្រុមហ៊ុនចិន China Railway Corporation កំពុងសិក្សា លើគម្រោងសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត ដើម្បីសិក្សាលម្អិតដាក់ជូនរដ្ឋាភិបាលពិនិត្យ និងឈានទៅរកការចរចាកិច្ចព្រមព្រៀមសម្បទានអនុវត្តគម្រោងផ្លូវល្បឿននេះ។ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន មានប្រសាសន៍ថា ការសិក្សាលម្អិតនេះ ធ្វើឡើងបន្ទាប់ពីក្រសួង និងក្រុមហ៊ុនឯកជនមកពីប្រទេសចិន បានចុះកិច្ចព្រមព្រៀងក្របខណ្ឌ កាលពីពេលថ្មីៗនេះ។ បើតាមឯកឧត្តម ស៊ុន ចាន់ថុល ក្រុមហ៊ុនចិនដែលទទួលបានការអនុញ្ញាត មានរយៈពេល ១៨ខែ សិក្សាលម្អិតលើគម្រោងផ្លូវល្បឿនលឿន។ គួរបញ្ជាក់ថា គម្រោងផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត ត្រូវបានសិក្សាជំហានដំបូងដោយទីភ្នាក់ងារ JICA រួចហើយ ដោយគម្រោងនេះគ្រោងចំណាយថវិកាប្រមាណជាង២ពាន់លានដុល្លារសហរដ្ឋអាមេរិក។ គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត មានប្រវែងសរុបប្រហែល ១៣៥ គ.ម ដោយត្រូវចេញពីរាជធានីភ្នំពេញ ឆ្លងកាត់ខេត្តកណ្តាល ព្រៃវែង និងស្វាយរៀង ឆ្ពោះទៅទីក្រុងបាវិត ព្រំដែនកម្ពុជា-វៀតណាម។ ឯកឧត្តម ស៊ុន ចាន់ថុល ថ្លែងថា៖ “ក្រសួងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌជាមួយក្រុមហ៊ុន ឯកជនរួចហើយដោយទុករយៈពេល១៨ខែ ដើម្បីឱ្យសិក្សាលម្អិត និងដាក់ជូនរាជរដ្ឋាភិបាលពិនិត្យ និងឈានទៅរកការចរចាកិច្ចព្រមព្រៀង សម្បទានរវាងរដ្ឋាភិបាល និងក្រុមហ៊ុនឯកជន”។ ក្នុងដំណើរទស្សនកិច្ចចុះពិនិត្យមើលស្ថានភាពចរាចរណ៍ផ្លូវជាតិលេខ១ ឋិតនៅច្រកទ្វារព្រំដែនអន្តរជាតិបាវិត រវាងកម្ពុជា និងវៀតណាម ដោយមានការចូលរួមពីឯកឧត្តម Nguyen Van រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន វៀតណាម កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម ស៊ុន ចាន់ថុល បញ្ជាក់ថា ប្រទេសកម្ពុជា និងវៀតណាម បានផ្លាស់ប្តូរពត៌មាន និងទស្សនៈវិស័យក្នុងការរៀបចំតភ្ជាប់ផ្លូវល្បឿនលឿនរវាង ប្រទេសទាំងពីរ និងការតភ្ជាប់ផ្លូវរថភ្លើងភ្នំពេញ-ហូជីមិញ៕
រូបភាព និង ផែនទីផ្លូវល្បឿនលឿន កម្ពុជា Expressway Cambodia
ផ្លូវល្បឿនលឿន កម្ពុជា Expressway Cambodia
រូបថតថ្មីៗ ខែ មិថុនា ២០២១

No comments:

Post a Comment