នៅថ្ងៃទី២ ខែមិថុនា ​ឆ្នាំ ២០២៦ នេះ កម្ពុជាផ្ញើលិខិតផ្លូវការទៅកាន់ប្រទេសថៃ និងអគ្គលេខាធិការ UN ដើម្បីចាប់ផ្ដើមដំណើរការយន្តការផ្សះផ្សាដោយបង្ខំ ក្រោមច្បាប់សមុទ្ររបស់UN។ សម្ដេចធិបតីថ្លែងក្នុងសារពិសេស។ កម្ពុជាបង្ហាញជំហររឹងមាំ លើសន្តិសុខសមុទ្រ និងការគោរពច្បាប់អន្តរជាតិ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម សុខ ស៊ីផាន់ណា ទេសរដ្ឋមន្ត្រី និងជា បេសកជនពិសេស របស់សម្ដេចអធិបតីនាយករដ្ឋមន្ត្រី បានអញ្ជើញចូលរួម និងថ្លែងបទអន្តរាគមន៍ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្រោមប្រធានបទ " ការថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ ពាក់ព័ន្ធនឹងសន្តិសុខសមុទ្រ ក្នុងរនោះ ឯកឧត្តម ទេសរដ្ឋមន្ត្រី សុខ ស៊ីផាន់ណា បានសង្កត់ធ្ងន់លើសារៈសំខាន់នៃផ្លូវទឹក ដែលមានសុវត្ថិភាព និងសន្តិសុខ ដែលជាសរសៃឈាមដ៏សំខាន់ សម្រាប់សន្តិភាព សុវត្ថិភាព អន្តរជាតិស្ថេរភាពសេដ្ឋកិច្ចសកល និងការអភិវឌ្ឍប្រកបដោយចេរភាព ដើម្បីឆ្លើយតបទៅនឹងការគម្រាមគំហែងដែលកំពុងកើតឡើងចំពោះសន្តិសុខសមុទ្រ ឯកឧត្តមទេសរដ្ឋមន្ត្រី សុខ ស៊ីផាន់ណា បានបង្ហាញនូវអតិភាពសំខាន់ៗចំនួនបី រួមមាន៖ទី១៖ដោះស្រាយវិវាតដោយសន្តិវិធីរាល់វិវាទសមុទ្រ​ត្រូវតែដោះស្រាយតាមរយៈការសន្ទនានិងការទូត​កម្ពុជាប្រកាន់ខ្ជាប់នូវគោលការណ៍សេរីភាពនៃការធ្វើនាវាចរ​និងការឆ្លងកាត់ដោយស្របច្បាប់​ដែលត្រូវតែគោរពឲ្យបានពេញលេញស្របតាមច្បាប់អន្តរជាតិទៀតជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ 1982 UNCLOS។ ទី2 បង្កើនជំនួយបច្ចេកទេសនិងការកសាងសមត្ថភាព​ឯកឧត្តមទេសរដ្ឋមន្ត្រី​បានអំពាវនាវឲ្យមានការពន្លឿន ឲ្យមានការគាំទ្របន្ថែម​ដល់បណ្ដារដ្ឋជាប់សមុទ្រដែលកំពុងអភិវឌ្ឍលើផ្នែកអនុវត្តច្បាប់សមុទ្រ​សន្តិសុខកំពង់ផែ​និងនាវាចរ ការយល់ដឹងអំពីដែនសមុទ្រ​និងការចែករំលែកព័ត៌មានឲ្យបានទាន់ពេលវេលាដើម្បីទប់ស្កាត់បញ្ហាប្រឈមនានាឲ្យមានប្រសិទ្ធភាពទី3 វិធីសាស្រ្តរួមបញ្ចូលគ្នានិងការបង្ការ ក្រុមប្រឹក្សាសន្តិសុខ គួរតែអនុវត្តវិធីសាស្រ្ត ដែលបង្កើតភាពធន់ក្នុងរយៈពេលវែង ដោយផ្អែកលើបរិយាប័ននិងសន្តិភាពជាមួយច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ ឯកឧត្តម ទេសរដ្ឋមន្ត្រី សុខស៊ីផាន ណា ក៏បានបញ្ជាក់ជាថ្មីនូវការប្ដេជ្ញាចិត្តរបស់កម្ពុជា ក្នុងការការពារច្បាប់អន្តរជាតិនិងជម្រុញការសន្ទនាដោយសន្តិវិទ្យុ ពង្រឹងសន្តិសុខសមុទ្រជាពិសេសការប្រយ័ត្ត ប្រឆាំង និងបទល្មើសឆ្លងដែន កម្ពុជានៅតែបន្តស្វាគមន៍នាវាបរទេសមកកាន់មូលដ្ឋានទ័ពជើងទឹករាម ដែលបានធ្វើទំនើបកម្មរបស់ខ្លួនសម្រាប់ការធ្វើសមយុទ្ធរួមគ្នា ការផ្ដល់ជំនួយមនុស្សធម៌និងកិច្ចសហប្រតិបត្តិការ ក្នុងគោលបំណងប្រយុទ្ធប្រឆាំងនិងនិងបទល្មើសផ្សេងៗ ឯកឧត្តម សុខ ស៊ីផាន់ណា បានបញ្ជាក់ពីថាការផ្ដល់សច្ចាប័នលើកិច្ចព្រមព្រៀង UNCLOS (UNCLOS)និងBBNJ នាពេលកន្លងមក គឺជាសក្ខីភាព បង្ហាញពីការប្តេជ្ញាចិត្ត មិនងាករា របស់កម្ពុជា ចំពោះសណ្ដាប់ធ្នាប់សមុទ្រដែលផ្អែកលើច្បាប់ និង ការគ្រប់គ្រងធានធានសមុទ្រដោយការទទួលខុសត្រូវ៕

Saturday, August 23, 2025

Mine-clearing line charge មីនខ្សែ កំទេចចំការមីន

តាមរូបភាពវីដេអូ បង្ហាញថា កងទ័ពថៃ អំឡុងពេលសង្រ្គាមព្រំដែនជាមួយ កម្ពុជា ២៤ ដល់ ២៨ ខែ កក្កដា ២០២៥ បានប្រើប្រាស់ អាវុធធុននេះ ដើម្បីកំទេចគ្រាប់មីន គឺជា Mine-clearing line charge មីនខ្សែ កំទេចចំការមីន ( ផ្សព្វផ្សាយលើកទី ១ Jun 6, 2023)

មីនខ្សែ Mine-clearing line charge ត្រូវបាន គេប្រើប្រាស់ក្នុងសង្រ្គាមមួយចំនួន តាមទម្រង់តូចធំ ដូចជា សង្រ្គាមស៊ីវិលនៅកម្ពុជា ឆ្នាំ ១៩៧៩ ដល់ ១៩៨៩ កងទ័ពវៀតណាម ប្រើមីនប្រភេទនេះ សម្រាប់ការបំផ្ទុះ ដើមឈើធំៗ ដោយសារាមាន រាងជាខ្សែ អាចឲ្យ គេយករុំដើមឈើ រួចបំផ្ទុះ។

មីនខ្សែ Mine-clearing line charge ត្រូវបានគេប្រើក្នុងសង្រ្គាម លោកទី ២ សម្រាប់ការប្រឆាំងចំការមីន  ពីគ្រប់ភាគីជំលោះ ដូចជា អាមេរិក រុស្សី អ៊ុយក្រែន ជាដើម ព្រោះវា វាយស្រួលក្នុងការប្រើប្រាស់ កំទេចចំការមីន សម្រាប់បើកផ្លូវឲ្យ ថ្មើរជើង និង កងរថក្រោះ បើកឆ្លងកាត់ដោយសុវត្ថិភាព។

មីនខ្សែ Mine-clearing line charge ត្រូវបាន រុស្ស និង អ៊ុយក្រែន ប្រើប្រាស់ដូចគ្នាក្នុងការកំទេចទីក្រុង លេណដ្ឋាន ចំគារមីន។ កងទ័ពអ៊ុយក្រែន ចាប់រឹមអូសបាន យានយន្តសម្រាប់បាញ់មីនខ្សែបែបនេះ ១៦ ប្រព័ន្ធ និង ទទួលជំនួយពី កងទ័ពអាមេរិក។ ចំណែក កងទ័ពរុស្សី ឃើញមានការប្រើប្រាស់អាវុធបែបនេះ ដើម្បី បាញ់ស្រោចចូលទីក្រុងនានាដូចជា Bakhmut, Zaporihsa ជាដើម។

មីនខ្សែ Mine-clearing line charge ដែលផលិតនៅ រុស្សី និង អាមេរិក មានលក្ខណះប្រហាក់ប្រហែលគ្នា គឺ ខាងអាមេរិក មាន ២ ខ្សែ ដែលប្រវែង ១០៨ មែត្រ/ខ្សែ និង មាន រីសេវផ្លុះ C-4 ឬ ដេអិនតេ D..N.T ចំនួន ៣,២៧៥ គក ។ មីនខ្សែ Mine-clearing line charge មានរាដូចជា ដុំ​សាច់ក្រកគោ គឺ ឆដុំ មានមីនទំងន់ ២,២៧ គក។ នៅពេលបាញ់ មានគ្រាប់រុក្កែត ១ មួយ ហោះនាំខ្សែពួមីននោះ ច្ងាយពួ រថក្រោះប្រមាណ ៥០០ មែត្រ រួច ពង្រាយខ្សែ ប្រវែង ៩០ ម សម្រាប់ទ័ពរុស្សី និង ១០៧ មែត្រ សម្រាប់ទ័ព អាមេរិក ខ្សែនីមួយៗផ្ទុះ កំទេចគ្រាប់មីន មានទទឹង ៩ មែត្រា គំលាតពី ខ្សែ ១ ទៅខ្សែ ១ មាន ៩ មែត្រ ដូច្នេះ គឺជា ទំហំ មួយធំគ្រប់គ្រាន់សម្រាប់ផ្លូវចល័តទ័ព ដឹក ភស្តុភារ គ្រឿង យោធោបករណ័ និង បរិក្ខាសឹក។

រូបភាព មីនខ្សែ Mine-clearing line charge

No comments:

Post a Comment