នៅថ្ងៃទី២ ខែមិថុនា ​ឆ្នាំ ២០២៦ នេះ កម្ពុជាផ្ញើលិខិតផ្លូវការទៅកាន់ប្រទេសថៃ និងអគ្គលេខាធិការ UN ដើម្បីចាប់ផ្ដើមដំណើរការយន្តការផ្សះផ្សាដោយបង្ខំ ក្រោមច្បាប់សមុទ្ររបស់UN។ សម្ដេចធិបតីថ្លែងក្នុងសារពិសេស។ កម្ពុជាបង្ហាញជំហររឹងមាំ លើសន្តិសុខសមុទ្រ និងការគោរពច្បាប់អន្តរជាតិ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម សុខ ស៊ីផាន់ណា ទេសរដ្ឋមន្ត្រី និងជា បេសកជនពិសេស របស់សម្ដេចអធិបតីនាយករដ្ឋមន្ត្រី បានអញ្ជើញចូលរួម និងថ្លែងបទអន្តរាគមន៍ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្រោមប្រធានបទ " ការថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ ពាក់ព័ន្ធនឹងសន្តិសុខសមុទ្រ ក្នុងរនោះ ឯកឧត្តម ទេសរដ្ឋមន្ត្រី សុខ ស៊ីផាន់ណា បានសង្កត់ធ្ងន់លើសារៈសំខាន់នៃផ្លូវទឹក ដែលមានសុវត្ថិភាព និងសន្តិសុខ ដែលជាសរសៃឈាមដ៏សំខាន់ សម្រាប់សន្តិភាព សុវត្ថិភាព អន្តរជាតិស្ថេរភាពសេដ្ឋកិច្ចសកល និងការអភិវឌ្ឍប្រកបដោយចេរភាព ដើម្បីឆ្លើយតបទៅនឹងការគម្រាមគំហែងដែលកំពុងកើតឡើងចំពោះសន្តិសុខសមុទ្រ ឯកឧត្តមទេសរដ្ឋមន្ត្រី សុខ ស៊ីផាន់ណា បានបង្ហាញនូវអតិភាពសំខាន់ៗចំនួនបី រួមមាន៖ទី១៖ដោះស្រាយវិវាតដោយសន្តិវិធីរាល់វិវាទសមុទ្រ​ត្រូវតែដោះស្រាយតាមរយៈការសន្ទនានិងការទូត​កម្ពុជាប្រកាន់ខ្ជាប់នូវគោលការណ៍សេរីភាពនៃការធ្វើនាវាចរ​និងការឆ្លងកាត់ដោយស្របច្បាប់​ដែលត្រូវតែគោរពឲ្យបានពេញលេញស្របតាមច្បាប់អន្តរជាតិទៀតជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ 1982 UNCLOS។ ទី2 បង្កើនជំនួយបច្ចេកទេសនិងការកសាងសមត្ថភាព​ឯកឧត្តមទេសរដ្ឋមន្ត្រី​បានអំពាវនាវឲ្យមានការពន្លឿន ឲ្យមានការគាំទ្របន្ថែម​ដល់បណ្ដារដ្ឋជាប់សមុទ្រដែលកំពុងអភិវឌ្ឍលើផ្នែកអនុវត្តច្បាប់សមុទ្រ​សន្តិសុខកំពង់ផែ​និងនាវាចរ ការយល់ដឹងអំពីដែនសមុទ្រ​និងការចែករំលែកព័ត៌មានឲ្យបានទាន់ពេលវេលាដើម្បីទប់ស្កាត់បញ្ហាប្រឈមនានាឲ្យមានប្រសិទ្ធភាពទី3 វិធីសាស្រ្តរួមបញ្ចូលគ្នានិងការបង្ការ ក្រុមប្រឹក្សាសន្តិសុខ គួរតែអនុវត្តវិធីសាស្រ្ត ដែលបង្កើតភាពធន់ក្នុងរយៈពេលវែង ដោយផ្អែកលើបរិយាប័ននិងសន្តិភាពជាមួយច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ ឯកឧត្តម ទេសរដ្ឋមន្ត្រី សុខស៊ីផាន ណា ក៏បានបញ្ជាក់ជាថ្មីនូវការប្ដេជ្ញាចិត្តរបស់កម្ពុជា ក្នុងការការពារច្បាប់អន្តរជាតិនិងជម្រុញការសន្ទនាដោយសន្តិវិទ្យុ ពង្រឹងសន្តិសុខសមុទ្រជាពិសេសការប្រយ័ត្ត ប្រឆាំង និងបទល្មើសឆ្លងដែន កម្ពុជានៅតែបន្តស្វាគមន៍នាវាបរទេសមកកាន់មូលដ្ឋានទ័ពជើងទឹករាម ដែលបានធ្វើទំនើបកម្មរបស់ខ្លួនសម្រាប់ការធ្វើសមយុទ្ធរួមគ្នា ការផ្ដល់ជំនួយមនុស្សធម៌និងកិច្ចសហប្រតិបត្តិការ ក្នុងគោលបំណងប្រយុទ្ធប្រឆាំងនិងនិងបទល្មើសផ្សេងៗ ឯកឧត្តម សុខ ស៊ីផាន់ណា បានបញ្ជាក់ពីថាការផ្ដល់សច្ចាប័នលើកិច្ចព្រមព្រៀង UNCLOS (UNCLOS)និងBBNJ នាពេលកន្លងមក គឺជាសក្ខីភាព បង្ហាញពីការប្តេជ្ញាចិត្ត មិនងាករា របស់កម្ពុជា ចំពោះសណ្ដាប់ធ្នាប់សមុទ្រដែលផ្អែកលើច្បាប់ និង ការគ្រប់គ្រងធានធានសមុទ្រដោយការទទួលខុសត្រូវ៕

Saturday, July 25, 2015

Cambodia UTM MAP Boundary (UN MAP1: 50.000)

១. មាត្រា២ នៃរដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជា «បូរណភាពទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជាមិនអាចរំលោភបានដាច់ខាតក្នុងព្រំដែនរបស់ខ្លួនដែលមានកំណត់ក្នុងផែនទីខ្នាត ១/១០០.០០០ ធ្វើនៅចន្លោះឆ្នាំ ១៩៣៣-១៩៥៣ ហើយដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិនៅចន្លោះឆ្នាំ ១៩៦៣-១៩៦៩។»

២. នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៥, តំណាងរាស្ត្របក្សប្រឆាំងថារដ្ឋាភិបាលបានប្រើផែនទីខុស

៣. នៅក្នុងសន្និសីទសារព័ត៌មានធ្វើឡើងនៅទីស្ដីការគណៈរដ្ឋមន្ត្រីនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០២ ខែកក្កដា កក្កដា ឆ្នាំ២០១៥, លោក វ៉ា គឹមហុង បានបញ្ជាក់ថាក្រោយការដួលរលំនៃរបបខ្មែរក្រហមឆ្នាំ១៩៧៩ រដ្ឋាភិបាលមានផែនទី២៦ផ្ទាំងដែលចាស់រេចរិល ដែលធ្វើឲ្យការកំណត់ព្រំដែនជួបការលំបាកច្រើន។ លោកបន្តថាក្រោយមក រដ្ឋាភិបាលបានទៅចម្លងផែនទីបោន ១/១០០.០០០ ពីអង្គការសហប្រជាជាតិ ដើម្បីប្រើប្រាស់សម្រាប់កំណត់ខ្មែរបន្ទាត់ព្រំដែន។ លោក វ៉ា គឹមហុង បានអះអាងថាផែនទីដែលគណៈកម្មាធិការព្រំដែនកម្ពុជាប្រើសម្រាប់បោះព្រំដែនជាមួយប្រទេសវៀតណាម គឺចម្លងពីផែនទីបោន ១/១០០.០០០ ដែលតម្កល់ទុកនៅអង្គការសហប្រជាជាតិនៅឆ្នាំ១៩៦៤។

៤. ថ្ងៃទី០៣ ខែកក្តដា ឆ្នាំ២០១៥, លោក វ៉ា គឹមហុង បានអះអាងថាផែនទីសម្រាប់បោះបង្គោលព្រំដែនខាងកើតបោះពុម្ពនៅវៀតណាម

៥. នៅថ្ងៃទី០៦ ខែកក្តដា ឆ្នាំ២០១៥, លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្ញើលិខិតទៅសុំខ្ចីផែនទីកម្ពុជា បោន ១/១០០.០០០ ពីអង្គការសហប្រជាជាតិ។

 ៦. ថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៥ លោក បាន គីមូន បានបញ្ជាក់ថា អង្គការសហប្រជាជាតិរកមិនឃើញផែនទីបោន ១/១០០.០០០។ ប៉ុន្តែអង្គការសហប្រជាជាតិបានរកឃើញផែនទីកម្ពុជា UTM ខ្នាត ១/៥០.០០០ គឺជាផែនទីដែលកម្ពុជាបានដាក់ប្តឹងទៅអង្គការសហប្រជាជាតិកាលពីឆ្នាំ ១៩៦៤ ស្តីពីអាមេរិកទម្លាក់គ្រាប់បែកលើទឹកដីកម្ពុជា។

៧. ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៥, តំណាងរបស់អង្គការសហប្រជាជាតិបានប្រគល់ផែនទីកម្ពុជា UTM ខ្នាត ១/៥០.០០០ (ផែនទីដែលកម្ពុជាបានដាក់ប្តឹងទៅអង្គការសហប្រជាជាតិកាលពីឆ្នាំ ១៩៦៤ ស្តីពីអាមេរិកទម្លាក់គ្រាប់បែកលើទឹកដីកម្ពុជា) ឲ្យទៅរដ្ឋាភិបាលកម្ពុជានៅវិមានសន្តិភាព។

៨. ក្រោយពីបានទទួលផែនទីកម្ពុជា UTM ខ្នាត ១/៥០.០០០ ពីតំណាងរបស់អង្គការសហប្រជាជាតិ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៥ លោក វ៉ា គឹមហុង បានបញ្ជាក់ថាផែនទីកម្ពុជា UTM ខ្នាត ១/៥០.០០០ ពីតំណាងរបស់អង្គការសហប្រជាជាតិ ដូចគ្នានឹងផែនទីរដ្ឋាភិបាលបានប្រើប្រាស់ក្នុងការបោះបង្គោលព្រំដែនជាមួយវៀតណាម។

៩. លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្ញើលិខិតទៅសុំខ្ចីផែនទីកម្ពុជា បោន ១/១០០.០០០ ពីអង្គការសហប្រជាជាតិ។ ប៉ុន្តែអង្គការសហប្រជាជាតិរកមិនឃើញផែនទីកម្ពុជា បោន ១/១០០.០០០ ហើយក៏ផ្តល់ផែនទីកម្ពុជា UTM ខ្នាត ១/៥០.០០០ ឲ្យមកកម្ពុជា។ តាមរយៈសាវតានេះ, វាបង្ហាញឲ្យពីភាពផ្ទុយគ្នារវាងការអះអាងរបស់ លោក វា៉ គឹមហុង នៅថ្ងៃទី០២ ខែកក្កដា កក្កដា ឆ្នាំ២០១៥ (សូមមើលចំណុចទី៣ ...លោកបានអះអាងថាផែនទីដែលគណៈកម្មាធិការព្រំដែនកម្ពុជាប្រើសម្រាប់បោះព្រំដែនជាមួយប្រទេសវៀតណាម គឺចម្លងពីផែនទីបោន ១/១០០.០០០ ដែលតម្កល់ទុកនៅអង្គការសហប្រជាជាតិនៅឆ្នាំ១៩៦៤) និង ការបញ្ជាក់របស់គាត់នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៥ (ចំណុចទី ៨ ....លោក វ៉ា គឹមហុង បានបញ្ជាក់ថាផែនទីកម្ពុជា UTM ខ្នាត ១/៥០.០០០ ពីតំណាងរបស់អង្គការសហប្រជាជាតិ ដូចគ្នានឹងផែនទីរដ្ឋាភិបាលបានប្រើប្រាស់ក្នុងការបោះបង្គោលព្រំដែនជាមួយវៀតណាម។) មាត្រា២ នៃរដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជាចែងថា «បូរណភាពទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជាមិនអាចរំលោភបានដាច់ខាតក្នុងព្រំដែនរបស់ខ្លួនដែលមានកំណត់ក្នុងផែនទីខ្នាត ១/១០០.០០០ ធ្វើនៅចន្លោះឆ្នាំ ១៩៣៣-១៩៥៣ ហើយដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិនៅចន្លោះឆ្នាំ ១៩៦៣-១៩៦៩។» ប៉ុន្តែបើយោងតាមសេចក្តីបញ្ជាក់របស់លោក វ៉ា គឹមហុង ដែលថាផែនទីកម្ពុជា UTM ខ្នាត ១/៥០.០០០ ពីតំណាងរបស់អង្គការសហប្រជាជាតិ ដូចគ្នានឹងផែនទីរដ្ឋាភិបាលបានប្រើប្រាស់ក្នុងការបោះបង្គោលព្រំដែនជាមួយវៀតណាម។ ដូច្នេះមានន័យថា រដ្ឋាភិបាលបច្ចុប្បន្នបានប្រើប្រាស់ផែនទីUTM ខ្នាត ១/៥០.០០០ មិនមែនផែនទី បោន ខ្នាត ១/១០០.០០០។

No comments:

Post a Comment