តួនាទី កងអនុសេនាធំ គឺជាកម្លាំងក្នុងការប្រយុទ្ធ ។ កងអនុសេនាធំធ្វើសកម្មភាពតែឯង ឬធ្វើសកម្មភាពក្នុងរង្វង់វរសេនាតូច ។ មេបញ្ជាការកងអនុសេនាធំ ជាអ្នកទទួលខុសត្រូវលើការប្រយុទ្ធ និងបេសកកម្មនានាដែលដាក់ចុះឲ្យនាយកងអនុសេនាតូចទាំង៣របស់ខ្លួន ។
ភារកិច្ច មុនពេលប្រយុទ្ធ
+ សិក្សាបេសកកម្មរបស់កងអនុសេនាធំ សិក្សាអំពីខ្មាំង ភូមិសាស្រ្ត អំពីយើង
+ ធ្វើផែនការប្រយុទ្ធ
+ ដាក់ចេញផែនការ
+ គិតគូរពេលវេលា ការងារជាបន្ទាន់
ភារកិច្ច ក្នុងពេលប្រយុទ្ធ
+ តាមដានការប្រយុទ្ធរបស់កងអនុសេនាតូច និងសភាពការណ៍ខ្មាំង
+ បញ្ជាអនុវត្តន៍សកម្មភាព មុនសកម្មភាពខ្មាំង
+ ជានិច្ចកាលការត្រៀមបម្រុងមួយកងអនុសេនាតូច ដើម្បីដោះស្រាយសកម្មភាព និងសភាពការណ៍ខ្មាំងប្រែប្រួល
+ ត្រូវដាក់បទបញ្ជា ច្បាស់ហើយខ្លី ងាយយល់ ឲ្យដល់កងអនុសេនាតូច
+ សភាពការណ៍សកម្មភាពបណ្តាកងអនុសេនាតូចក្នុងការប្រយុទ្ធ
+ រៀបចំបោះទ័ពការពារសុវត្ថិភាព
ភារកិច្ច ក្រោយពេលប្រយុទ្ធ
+ បោះទីតាំងពង្រាយទ័ពការពារសុវត្ថិភាព បង្ការខ្មាំងវាយបក
+ បញ្ជាបណ្តាកងអនុសេនាតូចត្រួតពិនិត្យ និងរៀបចំឡើងវិញ រាល់ការខូចខាតក្នុងពេលប្រយុទ្ធ
+ ធ្វើសំណើសុំបង្រ្គប់បន្ថែមរាល់សម្ភារផ្សេងៗ
+ ដោះស្រាយអ្នករបួស ពលី និងឈ្លើយសឹក
• ទំាងអស់នេះ គឺមេបញ្ជាការកងអនុសេនាធំជាអ្នកទទួលខុសត្រូវ ។
No comments:
Post a Comment