២៦ ធ្នូ ២០២៥៖ ថ្លែងប្រាប់អ្នកសារព័ត៌មាននាល្ងាចថ្ងៃទី២៦ ខែធ្នូនេះ នាយករដ្ឋមន្រ្តីចាំផ្ទះថៃលោក អានុទីន ឆានវីរៈគុល បានថ្លែងថា ថៃនឹងឯកភាពឈប់បាញ់ ៧២ម៉ោង ក្នុងកិច្ចប្រជុំGBCស្អែកនេះ ហើយប្រសិនបើរក្សាការមិនផ្ទុះអាវុធបាន នោះបទឈប់បាញ់នឹងត្រូវចាត់ទុកថាប្រសិទ្ធភាព។ បន្ទាប់ពីរក្សាការឈប់បាញ់ ៧២ ម៉ោងបាន លោក អានុទីន បានចង្អុលបង្ហាញទៀតថា ថៃនឹងព្រមវិលទៅអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរ វិញ។ ក្រុមប្រឹក្សាសន្តិសុខជាតិ (NSC) បានសម្រេចបញ្ជូនរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ណាត់ថាក់ផុង ណាក់ផានិច ជាតំណាងឲឱ្យចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមជាមួយកម្ពុជានៅថ្ងៃស្អែក។ កិច្ចព្រមព្រៀងសំខាន់ពីរគឺ៖ បទឈប់បាញ់រយៈពេល ៧២ ម៉ោង រួមជាមួយនឹងការដោះលែងទាហានដែលបានចាប់ខ្លួនផងដែរ។ រយៈពេល ៧២ ម៉ោង គិតពីថ្ងៃទី ២៧ ធ្នូ ម៉ោង ១២ ០០ នាទី .ដល់ ២៩ ធ្នូ ម៉ោង ១២ ថ្ងៃត្រង់ដដែល...

Friday, January 30, 2026

ព្រំដែន កម្ពុជា៖ ថៃ--ថ្ងៃទី ៣០ ខែ មករា ឆ្នាំ២០២៦

Chan Born ភូមារ៖ កងទ័ពភូមារ ប្រមាណ ៥០០ នាក់ បានបញ្ជូនចូលមកដល់ទឹកដីគ្រប់គ្រងដោយ រដ្ឋាភិបាលឧទ្ទាមការែន។ កងទ័ពការែន ត្រូវបាន គេបញ្ចាឲ្យធ្វើការដកថយចេញពីទីក្រុង។ កងទ័ពភូមារ ៥០០ នាក់នេះ នឹងរួមជាមួយ កងទ័ពនៃរដ្ឋផ្សេងៗជាច្រើនទៀត ដើម្បីរួមគ្នា កំទេចកងទ័ពរដ្ឋាភិបាលការែន ដោយសារ ការែន គូសផែនទីយកដី រដ្ឋមន រដ្ឋកាយិន រដ្ឋការ៉យ៉ាស់ រដ្ឋបាគូ...

ថៃ សៀម វាកំពុងធ្វើសង្រ្គាមជាមួយគ្នាជាសម្ងាត់ ដូច្នេះទុកឲ្យវាកសាងតាមចិត្តវាចង់សិនទៅ ចាំបោះឆ្នោតរួច....ចោរជាធម្មតា ជានឹងសម្លាប់គ្នាវា ដោយសារ ការចែកចំណែក មិនបានស្មើរគេ ពាក្យខ្មែរគេថា ពាលស៊ីពាល 

Sambath Show 29m  · សំណុំ-រឿង-ព្រំដែនកម្ពុជា-ថៃ ក្លាយជាប្រធានបទ-ក្តៅ-សម្រាប់កិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេសអាស៊ាននៅហ្វីលីពីន (២៩-០១-២០២៦)

Smeyy  is with Smeyy Smeyy. 21m  · 🚨*ព័ត៌មានក្តៅៗ : រដ្ឋមន្ត្រីក្រសួងការបរទេសថៃ លោក Sihasak Phuangketkeow បានបញ្ជាក់អំពីការអាក់ខាន ពុំបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ក្នុងកិច្ចប្រជុំ (RBC) រវាងកម្ពុជា-ថៃ 🇰🇭🇹🇭 នៅថ្ងៃទី២៩ មករា ២០២៦នេះថា៖ «ទោះបីជាកិច្ចប្រជុំគណៈកម្មាធិការព្រំដែន (RBC) រវាងកម្ពុជា-ថៃ មិនអាចនាំឱ្យមានកិច្ចព្រមព្រៀង ដើម្បីឈានទៅដល់ការចុះហត្ថលេខាក៏ដោយ នោះមិនមែនមានន័យថា គឺជាការបរាជ័យនៃការចរចានោះទេ»។ *លោកបន្ថែមថា៖ «ការមានមធ្យោបាយ តាមរយៈយន្តការ (RBC) សម្រាប់កិច្ចសន្ទនាជាបន្តបន្ទាប់ គឺប្រសើរជាងការមានសង្គ្រាម ដែលអាចនាំឱ្យមានមនុស្សស្លា.ប់ និងរងរបួសជាច្រើននាក់»។ *លោកសង្កត់ធ្ងន់ថា៖ «ការស្តារទំនាក់ទំនងជាមួយនឹងកម្ពុជា 🇰🇭 ឡើងវិញ លោកត្រូវតែគិតគូរ និងសួរនាំទៅកាន់ប្រជាជនថៃ 🇹🇭 ជាមុនសិន ដើម្បីលោកស្តាប់យោបល់របស់ប្រជាជនថៃ មុននឹងសម្រេចចិត្តថា តើនឹងត្រូវស្តារទំនាក់ទំនងជាមួយកម្ពុជាបន្តទៀត ឬក៏អត់?»៕ (Smeyy)

Men Kimseng 17h  · លោកឧត្តមសេនីយ៍ឯក ប្រាប៉ាស សុនជៃឌី អគ្គមេបញ្ជាការរងនៃកងទ័ពអាកាសភូមិន្ទថៃ (RTAF) បានឆ្លើយសំណួរសាធារណៈនៅថ្ងៃព្រហស្បតិ៍ (ថ្ងៃទី 29 ខែមករា) អំពីដំណើរទស្សនកិច្ចរបស់នាវាចម្បាំងអាមេរិកមកកាន់មូលដ្ឋានទ័ពជើងទឹករាមរបស់កម្ពុជា និងផលប៉ះពាល់ផ្នែកការទូត និងសន្តិសុខក្នុងតំបន់ដែលអាចកើតមាន។ លោកបានពិពណ៌នាអំពីការចូលចត​នេះថាជា «ការទូតកងទ័ពជើងទឹក» ដែលជាលក្ខណៈពិសេសធម្មតានៃទំនាក់ទំនងអន្តរជាតិ ជាជាងសញ្ញានៃសម្ព័ន្ធភាពផ្លូវការ ឬមូលដ្ឋានអចិន្ត្រៃយ៍របស់សហរដ្ឋអាមេរិក។ (ប្រភព៖ កាសែតThe Nation) (មតិខ្ញុំ៖ ចេះបកស្រាយជំនួសអាមេរិកម្ល៉េះ!)


Chan Born 17m  · Shared with Public ថ្ងៃនេះទី ៣០ មករា ២០២៦ កាន់តែកៀកជាមួយថ្ងៃ បោះឆ្នោតនៅប្រទេសថៃ ទី ០៨ កុម្ភៈ ២០២៦ ដែលធ្វើឲ្យការឃោសនាបោះឆ្នោតកាន់តែខ្លាំង រន្ថើនៗ ជាពិសេស ការរុលទៅមុខដោយការរាយបន្លាលួសបន្ថែម ការបំផ្លាញលំនៅដ្ឋានរបស់ប្រជាជនខ្មែរ ការបង្ហាញសព្វាវុធ និង ឯកសណ្ឋានស្អាតៗរបស់យោធាសៀម យោធាថៃ ដើម្បីសន្លឹកឆ្នោត។ តាមការរំពឹងទុក ប្រជាជននឹងបោះឆ្នោត គាំទ្រ ពួកគ្រួសារ តាក់ ស៊ីន ដែលជា ជនជាតិចិន ដែលមាន មូលដ្ឋានរឹងមាំនៅ ឆៀងម៉ៃ ឆៀងរ៉ៃ ខេត្ត តាក់ ដោយសារថា ពួកថៃ និង ពួកសៀម កំពុងឈ្លោះគ្នាផង កំពុងជាប់ដៃធ្វើសង្រ្គាមជាមួយកម្ពុជាផង ដូច្នេះ ជាឪកាសសម្រាប់ ពួក ចិន។ ប្រទេសថៃ ឆ្នាំ ២០២៥ កន្លងទៅ មាននាយករដ្ឋមន្រ្តី ដល់ទៅ ០៥ នាក់ ដែលច្រើនហូស បើធៀបជាមួយ របប លន់ នល់ នៅកម្ពុជា ឆ្នាំ ៧០ ដល់ ៧៥ មាននាយករដ្ឋមន្រ្តី ត្រឹមតែ ០៥ នាក់/ ០៥ ឆ្នាំ ៕


Chan Born 36m  · Shared with Public ប្រវត្តិ៖ ពេលសង្រ្គាម ឧកញ៉ា មហាសេដ្ឋីជួយជាតិ ជួយព្រះរាជា ជួយកងទ័ព​​ជួយជនភៀសសឹក  ដើម្បីការពារកុំឲ្យ​អំណាចកណ្តាល Central Power ដួលរលំ បែករដ្ឋ ឬ រដ្ឋប្រហារ ដូច្នេះក្រុមប្រឆាំង វាអាច អាមាត្យ ជា អ្នកម្នាងដំណាក់ខាងលិច គេងាកទៅវាយប្រហាររឿងពុករលួយ រឿងគ្រួសារ ផ្លូវភេទដើម្បី ស្តេច ដកដំណែង ឬ កាត់ទោស អ្នកឧកញ៉ា មហាសេដ្ឋី-- នៅក្នុងក្បូនសឹក បើមេទ័ពម្នាក់នាំទ័ពចេញច្បាំងនៅព្រំដែន គេត្រូវតែមាន មេទ័ពម្នាក់ទៀត នៅ យាមបន្ទាយ យាមក្រុង...


Chan Born 9h  · Shared with Public ពួកខ្មាំងសៀម កំពុងបំពុលពត៍មានចូលមកខាងកម្ពុជា ដោយពួកគេផ្សាយថា មានទ័ពប្រមាណ ៤ ម៉ឺននាក់ ពង្រាយតាមព្រំដែន ដែលពីមុនមានត្រឹមតែ ៨០០០ នាក់។ ការផ្សាយបែបនេះ ដើម្បី រួចផុតពីការចោទ អំពី កងទ័ពថៃ ចូលឈ្លានពានប្រទេសកម្ពុជា។ ថៃ បានចល័តទ៏ពប្រមាណជា ៥៣ ម៉ឺននាក់ចូលមកឈ្លានពានកម្ពុជា ដែលកាល សប្តាហ៍មុន ថៃ ប្រកាសថា គេបញ្ជូនទ័ព ២០ ម៉ឺននាក់ មកព្រំដែន បោះទីតាំង ឈ ជើងការពារ ដីដែលពួកគេដណ្តើមបាន រយៈពេល ១២ ខែ គ្រាដែលទ័ពសរុបនៅប្រទេសមាន ជិត ២ លាននាក់។


ប្រជាកាសែត-Prochea Kaset

ឧទ្ធរណ៍បន្ថែមពិន័យ៥លានរៀល លើទោសជាប់ពន្ធនាគាររបស់ឪពុកលោក ស៊ន តារា

(អត្ថបទដោយ៖ ហុង សេរីហ្វុង)

សាលាឧទ្ធរណ៍រាជធានីភ្នំពេញបានប្រកាសសាលដីការសំណុំរឿងឪពុកអ្នកអធិប្បាយនយោបាយលោក ស៊ន តារា គឺលោក សុខ ស៊ុនណារ៉េត នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ ដោយរក្សាទោសជាប់ពន្ធនាគារនៅដដែលប៉ុន្តែតុលាការថ្នាក់កណ្ដាលនេះបន្ថែមពិន័យជាប្រាក់៥លានរៀល។

អ្នកនាំពាក្យសាលាឧទ្ធរណ៍ភ្នំពេញលោក ឃុន លាងម៉េង បានប្រាប់ប្រជាកាសែតថា សាលាឧទ្ធរណ៍បានតម្កល់សាលក្រមរបស់សាលាដំបូងខេត្តកំពង់ស្ពឺដែលកាត់ទោសលោក សុខ ស៊ុនណារ៉េត ព្រមទាំងសម្រេចពិន័យជាប្រាក់៥លានរៀលបន្ថែមលើទោសជាប់ពន្ធនាគារ។

លោកថា៖ «ក្រុមប្រឹក្សាប្រកាសតម្កល់ និងសម្រេចពិន័យចំនួន៥លានរៀល»។

កូនប្រុសទី២ របស់លោក សុខ ស៊ុនណារ៉េត គឺលោក ស៊ន សារ៉ាត យល់ថាការសម្រេចរបស់សាលាឧទ្ធរណ៍ភ្នំពេញជារឿងអយុត្តិធម៌ចំពោះឪពុកលោក។

លោកថា៖ «វាជារឿងអយុត្តិធម៌សម្រាប់ឪពុកខ្ញុំ ដែលជាពលរដ្ឋស្លូតត្រង់ និងស្អាតស្អំ។ គាត់បានបម្រើយោធាជាង៣០ឆ្នាំហើយ មិនត្រូវកាត់ទោសគាត់អ៊ីចឹងទេ ព្រោះគាត់អត់បានប្រព្រឹត្តខុសនោះទេ។ យើងនឹងប្ដឹងទៅតុលាការកំពូលបន្ត»។

ជុំវិញករណីនេះ នាយកទទួលបន្ទុកការងារទូទៅនៃអង្គការលីកាដូលោក អំ សំអាត សោកស្ដាយចំពោះការសម្រេចរបស់សាលាឧទ្ធរណ៍ភ្នំពេញដែលបានតម្កល់សាលក្រមរបស់សាលាដំបូងខេត្តកំពង់ស្ពឺចំពោះករណីលោក សុខ ស៊ុនណារ៉េត។ 

លោកថា ករណីនេះមានចំណុចមន្ទិលសង្ស័យ និងចម្រូងចម្រាស់តាំងពីដើម ព្រមទាំងមានការលើកឡើងថា ករណីលោក ស៊ុនណារ៉េត ជារឿងនយោបាយច្រើនជាងការអនុវត្តន៍ច្បាប់ ព្រោះកូនគាត់គឺលោក ស៊ន តារា ជាបុគ្គលដែលតែងតែរិះគន់បញ្ហាសង្គមយ៉ាងសកម្ម។

លោកថា៖ «ខ្ញុំមើលឃើញថាមកដល់ពេលនេះ វាគួរតែមានការមួយដែលបង្ហាញឱ្យច្បាស់លាស់ដើម្បីបំបាត់នូវមន្ទិលសង្ស័យទាំងអស់ ប៉ុន្តែយើងមានការសោកស្ដាយដែរដែលសាលាឧទ្ធរណ៍ភ្នំពេញតម្កល់សាលក្រមសាលាដំបូងខេត្តកំពង់ស្ពឺទុកជាបានការដែលផ្ដន្ទាទោសលោក សុខ ស៊ុនណារ៉េត ដាក់ពន្ធនាគារ ៤ឆ្នាំ ហើយនិងពិន័យជាប្រាក់៥លានរៀល អ៊ីចឹងបញ្ហាទាំងអស់នេះវានាំឱ្យមានការរិះគន់ជាបន្តទៅទៀត»។

លោក អំ សំអាត ថាករណីនេះ មានតែប្ដឹងបន្តទៅតុលាការកំពូលទេ ហើយលោកសង្ឃឹមថា តុលាការនឹងផ្ដល់យុត្តិធម៌ដល់លោក សុខ ស៊ុនណារ៉េត ដោយទម្លាក់ចោល​បទចោទ និងដោះលែងលោកឱ្យមានសេរីភាពវិញ។

ចំណេកឯមន្រ្តីអង្កេតជាន់ខ្ពស់ នៃសមាគមន៍ការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា ហៅកាត់ថា អាដហុក (ADHOC) លោក យី សុខសាន្ត យល់ថាការសម្រេចរបស់សាលាឧទ្ធរណ៍ជារឿងអយុត្តិធម៌ចំពោះលោក សុខ ស៊ុនណារ៉េត។


KCB News

សាររបស់ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ កំពុងក្តៅដូចបាយពុះ ដែលមានខ្លឺមសារថា÷  ខ្ញុំមិនដែលផុសឬបង្ហោះទេ តែពេលនេះខ្ញុំឃើញការផុស និង បង្ហោះ ខ្លះ អួតផង លើកជើងផង ចង់លើតម្កើងខ្លួនជាអ្នកខ្លាំង ជាវីរៈបុរស់ តែ យោធិនរបស់យើងនៅលើសមរភូមិបានប្រយុទ្ធយកជីវិតដើម្បីការពារ ជាតិ តែរូបថតមិនដែលមានទេ តែមានអ្នកខ្លះមិនដែលឃើញមុខនៅ សមរភូមិ និង ពេលប្រយុទ្ធទេ បែជាមានរូបហើយអួតសុទ្ធតែវរៈបុរស បោះពុម្ពជាសៀវភៅ និង បង្ហោះតាម Facebookទៀត សូមអ្នកផុស និងបង្ហោះ ឈប់ធ្វើរបបៀបនេះទៀត ធ្វើឲ្យប៉ះទំគិចសតិអារម្មណ៏ បងប្អូននៅសមរភូមិខ្លាំងណាស់ បើចង់ធ្វើវរៈបុរស់ពេលប្រយុទ្ធសូម មក ចូលប្រយុទ្ធផង។

លោកថា៖ «វាជារឿងអយុត្តិធម៌សម្រាប់លោក ស៊ុនណារ៉េត ដែលគាត់ជានាយទាហាន ដែលជាអ្នកស្នេហាជាតិ នៅពេលដែល ចូលនិវត្តន៍ទៅ គ្រាន់តែពាក់ព័ន្ធជាមួយនឹងកូនរបស់ខ្លួន អ្នកណាក៏គេដឹងដែរប្រទេសកម្ពុជាហ្នឹង[…]ហើយអ្វីដែលតុលាការចោទប្រកាន់គាត់ពាក់ព័ន្ធនឹងរក្សាសារធាតុញៀនហ្នឹង គឺថារឿងហ្នឹងវាអយុត្តិធម៌»។


កងវិស្វកម្ម អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស

ថ្ងៃព្រហស្បត៍ទី២៩ ខែមករា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ឯក ប៉ុល សុគុណ អគ្គនាយករង ទទួលបន្ទុកកងវិស្វកម្ម អគ្គនាយកដ្ឋានសម្ភារបច្ចេកទេស ព្រមទាំងសហការី ក្នុងនោះដែរតំណាងនាយកដ្ឋានវិស្វកម្ម ដឹកនាំដោយឧត្តមសេនីយ៍ទោ ហាយ ហ៊ីង នាយករង នាយកដ្ឋានវិស្វកម្ម បានចូលរួមជាមួយគណកម្មការអន្តរក្រសួងរួមមានក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះពិនិត្យប្រគល់ទទួលនិង បញ្ចប់សុពលភាព គម្រោងស្ថាបនាផ្លូវក្រាលបេតុង និងសំណង់សិល្បការ្យផ្សេងៗ ចំនួន៣គម្រោង ស្ថិតក្នុងឃុំកំពង់ឱស ស្រុកមុខកំពូល និងឃុំកំពង់ចម្លង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល លទ្ធផលគណកម្មការអន្តរក្រសួងបានឯកភាពប្រគល់ទទួលនិងបញ្ចប់សុពលភាពដោយក្តីរីករាយ។

មន្រ្តីអង្គការដហុករូបនេះ ស្នើសុំឱ្យតុលាការទម្លាក់ចោលនូវបទចោទចំពោះ លោក ស៊ុនណារ៉េត ដើម្បីឱ្យសមនឹងឈ្មោះប្រទេសកម្ពុជាដែលជាសមាជិកនៃក្រុមប្រឹក្សាសន្តិភាព ដែលទើបចូលរួមថ្មីៗនេះ។

កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានឃាត់ខ្លួនលោក សុខ ស៊ុនណារ៉េត អាយុ៦៦ឆ្នាំ ពាក់ព័ន្ធនឹងករណីបទល្មើសរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅភូមិដក់ពរ សង្កាត់ ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ សាលាដំបូងខេត្តកំពង់ស្ពឺ បានសម្រេចឃុំខ្លួនលោកបណ្តោះអាសន្ន ដើម្បីបន្តការស៊ើបសួរតាមនីតិវិធីច្បាប់ ក្រោយតុលាការអះអាងថាបានរកឃើញគ្រឿងញៀនចំនួន២កញ្ចប់ ជាប្រភេទមេតំហ្វេតាមីន ទម្ងន់១៥,៥២ក្រាម និងសារធាតុមិនច្បាស់ចំនួន១កញ្ចប់ ទម្ងន់១៣,៧៨ក្រាម។ នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ សាលាដំបូងខេត្តកំពង់ស្ពឺបានសម្រេចផ្តន្ទាទោសអតីតមន្ត្រីយោធារូបនេះ ដាក់ពន្ធនាគាររយៈពេល ៤ឆ្នាំ ពីបទរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន។

ជាមួយគ្នានេះ អ្នកអត្ថាធិប្បាយនយោបាយដែលមានជំហរជំទាស់ លោក ស៊ន តារា តែងលើកជារឿយៗថាករណីនេះជាករណីនយោបាយ ប៉ុន្តែត្រូវបានស្ថាប័នកងទ័ពជើងគោកបដិសេធ៕


ថៃ៖ ប្រជាជនថៃ ៧៤% ទៅបោះឆ្នោតឆ្នាំ ២០២៣ ជ្រើសរើសយក នាយករដ្ឋមន្រ្តី ភីថា ដោយសារ ភីថា ឃោសនាថា បើជាប់ឆ្នោតជានាយករដ្ឋមន្រ្តី គេនឹង វាយកំទេចប្រទេសកម្ពុជាមុនគេ បន្ទាប់ គេថា នឹង ដកអំណាច ស្តេច សៀម  ខិខិ ដូច្នេះ កុំផ្សាយថា ប្រជាជនថៃស្អប់សង្រ្គាម !! 


 Feed posts គ្រូ 29m  ·  វៀតណាមគ្រាន់បើដែរតែ ហ៊ានបញ្ចេញមតិលើបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយលើកឡើងក្នុងអង្គវេទិការថា ការប្រើប្រាស់កម្លាំងយោធាមិនមែនជាដំណោះស្រាយល្អក្នុងការដោះស្រាយបញ្ហាព្រំដែនរវាងកម្ពុជានិងថៃនោះឡើយ !


ពួកខ្មាំងសៀម កំពុងបំពុលពត៍មានចូលមកខាងកម្ពុជា ដោយពួកគេផ្សាយថា មានទ័ពប្រមាណ ៤ ម៉ឺននាក់ ពង្រាយតាមព្រំដែន ដែលពីមុនមានត្រឹមតែ ៨០០០ នាក់។ ការផ្សាយបែបនេះ ដើម្បី រួចផុតពីការចោទ អំពី កងទ័ពថៃ ចូលឈ្លានពានប្រទេសកម្ពុជា។ ថៃ បានចល័តទ៏ពប្រមាណជា ៥៣ ម៉ឺននាក់ចូលមកឈ្លានពានកម្ពុជា ដែលកាល សប្តាហ៍មុន ថៃ ប្រកាសថា គេបញ្ជូនទ័ព ២០ ម៉ឺននាក់ មកព្រំដែន បោះទីតាំង ឈ ជើងការពារ ដីដែលពួកគេដណ្តើមបាន រយៈពេល ១២ ខែ គ្រាដែលទ័ពសរុបនៅប្រទេសមាន ជិត ២ លាននាក់។


Sothea Phon 1h  ·  🔴លទ្ធផល Poll ចុងក្រោយរបស់ប្រទេសថៃ ចេញថាលេខ១គឺ អនុធិន ចំណែកលេខ២ គឺអភិសិទ្ធិ មើលហើយធ្វើអោយស្ត្រេសទាំងព្រឹក😓 30-1-2026

ថៃឆ្លើយពង្វាង ខណៈហ្វីលីពីនជាប្រធានអាស៊ាន បើកដៃឱ្យកម្ពុជាព្រលះចំៗរឿងទាហានថៃបំពានកម្ពុជាខុសច្បាប់


ហ្វីលីពីន ៖ បើតាម លោក ពុយ គា ប្រធានក្លឹបអ្នកកាសែតកម្ពុជា ដែលបានរួមដំណើរជាមួយនឹង ប្រតិភូកម្ពុជា នៃកិច្ចប្រជុំចង្អៀតនៅប្រទេសហ្វីលីពីន នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ម្សិលមិញនេះ បានសង្កត់ធ្ងន់ថា “ហ្វីលីពិនបានបើកឱកាសឱ្យកម្ពុជា លើកឡើងអំពីបញ្ហាជម្លោះព្រំដែនខ្មែរថៃនេះ យ៉ាងពេញទំហឹង ដោយពីដើមឡើយ កម្ពុជាបានបារម្ភថា ក្រោយពេលដែលហ្វីលីពីន ធ្វើជាប្រអានអាស៊ាន បញ្ហានេះ អាចនឹងមានបញ្ហាស្មុគស្មាញច្រើន ក្រែងមិនដូចម៉ាឡេស៊ីធ្វើជាម្ចាស់ផ្ទះ”។


ក្នុងនោះផងដែរ លោក ពុយ គា ក៏បានលើកឡើងថា “កម្ពុជាដែលមាន លោក ប្រាក់ សុខុន ជាប្រមុខការទូតកម្ពុជា បានលើកឡើងចំៗអំពីទិដ្ឋភាពទូទៅនៃការរំលាភបំពាន ពិសេស គឺការរាយបន្លាយលួស ការដាក់កុងតឺន័រ ការមិនអាចវិលត្រឡប់ទៅកាន់ផ្ទះសម្បែងរបស់ប្រជាពលរដ្ឋដល់ទៅជិត១០ម៉ឺននាក់”។ ទន្ទឹមនឹងការលើកឡើងពីភាគីកម្ពុជា ភាគីថៃក៏បានប្រតិកម្មតបវិញដោយឆ្លើយបង្វាងបែបការទូតទៅជារឿង បង្រ្កាបក្រុមឆបោកអនឡាញ អំពីការដោះមីន និងតបវិញថា “ធម្មតាទេ! សង្រ្គាមតែមានលផប៉ះពាល់ជាដើម ដោយប្រាសចាកអំពីភាពពិតជាក់ស្ដែងរបស់ទង្វីរបស់ទាហានខ្លួន”។


ជាកត់សម្គាល់របស់លោពុយ គា លើជំហររបស់វៀតណាមដែលជាប្រទេសភូមិផងរបងជាមួយកម្ពុជាដែរ។ វៀតណាម បានសង្កត់ធ្ងន់ថា “ការប្រើប្រាស់កម្លាំង មិនមែនជាការដោះស្រាយបញ្ហាព្រំដែនទេ”។


NS News 18m  · អាស៊ាន បានអនុញ្ញាតឲ្យបន្តអាណត្តិក្រុម AOT តាមដានជម្លោះកម្ពុជាថៃ ៣ខែទៀត ខណៈដែលក្រុមនេះ មិនដែលចេញសេចក្តីថ្លែងការណ៍ម្តងណាឡើយ!

រដ្ឋមន្ត្រីការបរទេស Singapoor ប្រាប់ថៃអោយឈប់ឈ្លានពានកម្ពុជា ...និងសរសើការអត់ធ្មត់របស់កម្ពុជាមិនតបតដោយផ្លូវអាកាស !

សភាពការណ៍នយោបាយថៃ៖ ពីម្សិលគេបាន​បញ្ចេញរបាយការណ៍នៃការធ្វើអង្កេតលើមនុស្សសរុប ៥,០៨១ នាក់ ( N= 5,081 people) ដោយសួរថា លោកអ្នកពេញចិត្តអ្នកណាធ្វើជានាយករដ្ឋមន្រ្តី ឆ្នាំ ២០២៦? អ្នកឆ្លើយចំនួន ៤៥% ចង់បាន បេក្ខភាព មកពី គណបក្សប្រជាជនថៃ និង លេខ ២ គឺ បេក្ខភាព មកពីគណបក្សភឿថៃរបស់ ត្រកូលតាក់ស៊ីន និង ទី៣ គឺ អាហ្វេហ្សីប ដែលជា អតីតនាយករដ្ឋថៃធ្លាប់ដឹកនាំធ្វើសង្រ្គាមឈ្លានពានកម្ពុជា ឆ្នាំ ២០០៨។ ប្រទេសថៃ​មានជនជាតិធំៗចំនួន ១១៣ ដែលមាន សម្ព័ន្ធ ៣ កំពុងឈ្លោះគ្នា គឺ ថៃ សៀម និង ចិន។


គួរបញ្ជាក់ផងដែរ ទាហានថៃបានរារាំងអ្នកភូមិមិនឱ្យចូលផ្ទះសម្បែង និងអភិវឌ្ឍតំបន់ដែលស្ថិតក្នុងជម្លោះ ដោយពុំទាន់មានការប្រជុំ គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) សម្រេចនៅឡើយ ហើយបើតាមការបញ្ជាក់ពីក្រសួងការពារកម្ពុជា បានប្រកាសអំពី កិច្ចប្រជុំក្រុមលេខាធិការដ្ឋាន RBC កាលពីថ្ងៃទី ២៨ ខែមករា ឆ្នាំ២០២៦ ថ្មីៗនេះ ភាគីទាំងពីរក៏មិនទាន់មានការព្រៀមព្រៀងលើចំណុចណាមួយ និងបន្តរបៀបវារៈទៅប្រជុំនាពេលក្រោយ។


បើតាមលោក ឡាំ ឡាយ អ្នកនិពន្ធ និងតាមដានសង្គម បានប្រាប់សារព័ត៌មាន The Khmer Today ថា “ថៃទម្លាប់ប្រើល្បិចបន្លំភ្នែក ពង្វាងដាន និងបំបាក់ស្មារតី”។ លោកបន្តថា “កម្ពុជាជាសមាជិកអាស៊ានមួយដែរ ប្រាកដណាស់ ខ្លួនត្រូវតែប្រើការទូតទៅអាស៊ាន ទោះបានផលឬមិនបានផល ក៏ត្រូវប្រើឱ្យអស់លទ្ធភាព ដ្បិតអាស៊ាន គឺជាយន្តការថ្នាក់តំបន់”។ អាស៊ានដែលមានម៉ាឡេស៊ីជាប្រធាន យើងមានផ្លែផ្កាមួយចំនួនធំ ហើយលោកសង្ឃឹមថា ហ្វីលីពីន នឹងរក្សាជំហរមិនលម្អៀងទៅខាងណា និងទោះម៉ាឡេស៊ីមិនមែនជាប្រធានទៀតក៏ដោយ កម្ពុជា និងហ្វីលីពិន ក៏ត្រូវការយន្តការនិង ជ្រោមជ្រែងកិច្ចការងារពីម៉ាឡេស៊ីបន្តទៀតដែរ ព្រោះម៉ាឡេស៊ី ដឹងរឿងច្រើន ហើយម៉ាឡេស៊ីដើរតួនាទីបានល្អលើជម្លោះនេះ ដោយមិនរណបថៃ”។


លោកសង្កត់ធ្ងន់ថា បច្ចុប្បន្ន ប្រជាជនបាត់បង់ផ្ទះសម្បែងទីជម្រក ក៏ព្រោះថៃ ដូច្នេះកម្ពុជាមានសិទ្ធតស៊ូមតិ តវ៉ា ប្ដឹង និងទាមទារមកវិញពេញលេញក្នុងផ្លូវច្បាប់”។


លោកឡាំ ឡាយ សង្កត់ធ្ងន់ថា “កិច្ចការទៅខាងមុខ ក្នុងនាមយើងជាអ្នកតាមដាន យើងប្រហែលជាមើលឃើញសើៗសិន ហើយថ្នាក់ដឹកនាំ គឺជាអ្នកសម្រេចចិត្ត ដោយផ្អែកលើផលប្រយោជន៍ និងកិច្ចការពារផលប្រយោជន៍ប្រជាជន។ យើងអ្នកតាមដាន ការរក្សាទឹកចិត្តដោះស្រាយ ការងើបឈររក្សាសំឡេងតែមួយ គឺជាសំខាន់ក្នុងកាលៈទេសៈនេះ។ គ្រប់គ្នា សុទ្ធតែមានឈឺចាប់ ហើយភាពឈឺចាប់ នឹងបង្រៀនយើងថា “បើយើងមិនខ្លាំង គេមាក់ងាយ”។


ទន្ទឹមនឹងនេះដែរ អ្វីដែលគួចាប់អារម្មណ៍នោះគឺ ភ្នាក់ងារសារព័ត៌មានអន្តរជាតិ មានដូចជា Al Jazeera ដែលបានទៅដល់ទីតាំងដែលក្រុមយោធាថៃបានកាន់កាប់តំបន់មួយចំនួននោះ ក៏បានធ្វើសេចក្ដីរាយការណ៍ថា តំបន់ដែលថៃឈរជើងក្រោយបទឈប់បាញ់នោះ គឺជាប្រាសាទដ៏ចំណាស់មួយរបស់ខ្មែរ និងបានផ្សាយអំពី ទូរកុងទីនួធំៗដែលថៃបិទផ្លូវមិនឱ្យកម្ពុជាចូលផ្ទះសម្បែងជាដើម។


Saroeurn Som

⛔️ក្តៅៗសៀមអានសេះ...ទាហានថៃពីរនាក់រងរបួស💥 អគ្គីភ័យបានចាប់ផ្តើមនៅលើមុខច្រាំងថ្ម 💥 ប៉ះបំណែកគ្រាប់បែកបានធ្វើឱ្យទាហានថៃពីរនាក់រងរបួសធ្ងន់🤫ម៉ោង១រសៀល☝️ចាំតិចច្បាស់ការ✍🏻រកសិន


Sony Sin 4m  · ថ្ងៃនេះ នៅព្រៃគប់~អូរនាង(តំបន់ស) ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានករណីភ្លើងឆេះព្រៃយ៉ាងសន្ធោសន្ធៅប្រមាណជិត១គីឡូដី បណ្ដាលឲ្យផ្ទុះសំណល់គ្រាប់មិនទាន់ផ្ទុះផងដែរ !


Aplus Tripz is with A+Walker. 1h  · មិនបាច់ត្រូវគ្រាប់ផ្លោងទេ វាផ្ទុះឯង សភាពមិនខុសពីស្នាមរបួសដែលសៀមកំទេចផ្ទះរបស់ប្រជាជនខ្មែរទេ.. ប្រទេសបាប🇹🇭: ផ្ទុះរោងចក្រផលិតកាំជ្រួច ស្លាប់ម្នាក់ នៅខេត្តសុផាន់បុរី ប្រទេសថៃ ។ អាជ្ញាធរបាននិយាយថា ការផ្ទុះរោងចក្រផលិតកាំជ្រួចនៅស្រុកដូនចេឌី ខេត្តសុផាន់បុរី បានបណ្តាលឱ្យមនុស្សម្នាក់ស្លាប់ និងបីនាក់ទៀតរងរបួស។  ការផ្ទុះនេះបានកើតឡើងនៅម៉ោងប្រហែល ៧:៥២ ព្រឹកនេះ នៅក្នុងស្រុករ៉ៃរត ដែលបណ្តាលឱ្យខូចខាតផ្ទះយ៉ាងហោចណាស់មួយខ្នងនៅក្បែរ ខ្ទេច។ ការចូលទៅកាន់ទីតាំងនេះនៅតែត្រូវបានរឹតត្បិត ដោយរង់ចាំការបោសសម្អាតដោយអង្គភាពកម្ចាត់គ្រាប់រំសេវផ្ទុះ (EOD)សិន ដោយសារនៅមិនទាន់ប្រាកដថានឹងមានគ្រឿងផ្ទុះទៀតរឺអត់។ មូលហេតុនៃការផ្ទុះកំពុងស្ថិតក្រោមការស៊ើបអង្កេត។ #Thailand #SuphanBuri


Seng Channa

ភ្លើងកំពុងឆេះព្រៃក្នុង “តំបន់ស” ក្បែរព្រំដែនកម្ពុជា–ថៃ នៅក្រុងប៉ោយប៉ែត; មានសម្លេងផ្ទុះគ្រាប់បន្សល់សង្គ្រាម—អាជ្ញាធរអំពាវនាវកុំខិតជិត


បន្ទាយមានជ័យ៖ មានករណី ភ្លើងឆេះព្រៃ កំពុងកើតមាននៅក្នុង តំបន់ស ក្បែរព្រំដែន កម្ពុជា–ថៃ ដែលស្ថិតក្នុងភូមិសាស្ត្រ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បង្កឲ្យមានការយកចិត្តទុកដាក់ និងបារម្ភពីសំណាក់ប្រជាពលរដ្ឋ ដោយសារតំបន់នេះត្រូវបានរាយការណ៍ថា មាន ការផ្ទុះគ្រាប់បន្សល់ពីសម័យសង្គ្រាម ផងដែរ ក្នុងពេលដែលភ្លើងកំពុងឆេះ។


តាមព័ត៌មានបឋម ប្រជាពលរដ្ឋនៅជុំវិញតំបន់បានឮសម្លេងផ្ទុះជាបន្តបន្ទាប់ ដែលត្រូវបានសន្និដ្ឋានថា អាចពាក់ព័ន្ធនឹង សំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ត្រូវកម្តៅភ្លើងប៉ះពាល់ បណ្ដាលឲ្យផ្ទុះ។ ស្ថានការណ៍នេះ ធ្វើឲ្យការចូលទៅជិតកន្លែងកើតហេតុកាន់តែមានហានិភ័យខ្លាំង។


ក្នុងបរិបទនេះ លោក ប៉ាន់ខែម ប៊ុនថន បានបញ្ជាក់ និងរំលឹកទៅកាន់ប្រជាពលរដ្ឋ កុំឲ្យមានការភ័យខ្លាច ប៉ុន្តែត្រូវ ប្រុងប្រយ័ត្នខ្ពស់ និងគោរពតាមការណែនាំរបស់អាជ្ញាធរ ដោយសូមជៀសវាងការចូលទៅកាន់តំបន់ឆេះ ឬតំបន់ដែលមានសម្លេងផ្ទុះ ដើម្បីបង្ការគ្រោះថ្នាក់ដែលអាចកើតឡើងដោយមិនរំពឹងទុក។


អាជ្ញាធរមូលដ្ឋាន និងកម្លាំងពាក់ព័ន្ធ ត្រូវបានរាយការណ៍ថា កំពុងតាមដានស្ថានការណ៍ និងរៀបចំវិធានការទប់ស្កាត់ការរាលដាលរបស់ភ្លើង តាមលទ្ធភាព ដោយផ្តោតលើសុវត្ថិភាពជាមុនសិន ព្រោះតំបន់មានហានិភ័យពី សំណល់គ្រាប់បែក។


ជាថ្មីម្តងទៀត សូមអំពាវនាវដល់ប្រជាពលរដ្ឋ៖

• កុំចូលទៅមើលជិតកន្លែងឆេះ ឬកន្លែងមានសម្លេងផ្ទុះ

• កុំរើស/កុំប៉ះវត្ថុសង្ស័យ

• ប្រសិនបើឃើញផ្សែងខ្លាំង ឬភ្លើងរាលដាល សូមជូនដំណឹងទៅអាជ្ញាធរ/សមត្ថកិច្ចក្នុងតំបន់ភ្លាមៗ

• រក្សាចម្ងាយសុវត្ថិភាព និងជួយគ្នាប្រុងប្រយ័ត្នជុំវិញតំបន់ព្រំដែន See less


LaiLy-ឡៃលី 28m  ·  សូមប្រើពាក្យត្រូវផង តិចសៀមសើចយើង ចំនុចខ្លះដីខ្មែរ តែវាឈរជើងធ្វើនេះធ្វើនោះនិងងមានសំលេងផ្ទុះជាដើម ហើយអ្នកខ្លះសរសេរថាផ្ទុះនៅដីវា។


Saroeurn Som 1h  · ⛔️🫵🇹🇭ការចោទពីសៀមថាពេល​ភ្លើង​ឆេះ​ព្រៃ​នៅ​តំបន់​អានសេះត្រូវគ្រាប់​មិន​ទាន់​ផ្ទុះ​បាន​រាយប៉ាយ​ និង​ធ្វើ​ឲ្យ​ទាហាន​ថៃ​រង​របួស។ គេថាយល់ហើយ​ថា​ហេតុអ្វី​បាន​ជា​ទាហានកម្ពុជា​ដុត​ព្រៃ​តាម​ព្រំដែន​នា​ពេល​ថ្មីៗ​នេះ។😤


វ៉ាន់ សារាយ Vann Saray

អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ទើបភ្ញាក់ផ្សាយរឿងបណ្តេញជនបរទេស, ជនជាតិកូរ៉េ និងមីយ៉ាន់ម៉ា ជិត ៨០០នាក់ ត្រូវបានបណ្តេញចេញពីកម្ពុជា

(ភ្នំពេញ)៖ មជ្ឈដ្ឋានអ្នកសារព័ត៌មានបង្ហាញការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពេលឃើញ​ទំព័រ​ហ្វេស​ប៊ុករបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ផ្សាយព័ត៌មានជាបន្តបន្ទាប់រឿង​បណ្តេញ​ជនបរទេសចេញពីកម្ពុជា ខណៈសកម្មភាពទាំងនោះបានធ្វើឡើង​យូរថ្ងៃ​កន្លង​ទៅហើយ តែទើបនឹងយកមកផ្សាយនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ ដែលភាសារបស់​អ្នកសារព័ត៌មាន គឺព័ត៌មានទាំងនេះជូរផ្អូមអស់ទៅហើយ។

ព័ត៌មានពាក់ព័ន្ធការបណ្តេញជនបរទេសដែលអគ្គនាយកដ្ឋានអន្តោប្រវេសន៍ទើបយកផ្សាយនេះរួមមាន៖

ទីមួយការបណ្តេញជនជាតិមីយ៉ាន់ម៉ា ដែលបានធ្វើឡើងចន្លោះថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែមករា។ ប្រភពបានបញ្ជាក់ថា ក្នុងចន្លោះថ្ងៃនេះ ជនជាតិមីយ៉ាន់ម៉ា សរុបចំនួន ៧២៩នាក់ ស្រី ២១៧នាក់ បានបណ្តេញចេញពីកម្ពុជា តាមរយៈយន្តហោះពិសេស ពាក់ព័ន្ធករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់ និងគ្មានលិខិតឆ្លងដែន។

ទីពីរការបណ្តេញចេញជនជាតិកូរ៉េខាងត្បូង ចំនួន ៧៣នាក់ ស្រី៨នាក់ ចេញពីប្រទេសកម្ពុជា ធ្វើឡើងនៅយប់ថ្ងៃទី២២ ឈានចូល​ថ្ងៃ​​ទី​២៣ ខែមករា តាមរយៈយន្តហោះពិសេស ពាក់ព័ន្ធករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់ និងគ្មានលិខិតឆ្លងដែន (online scams)។ ព័ត៌មាននេះ ត្រូវបានបណ្តាញព័ត៌មានធំៗផ្សាយតាំងពីថ្ងៃទី២៣ ខែមករា ក្រោយជនជាតិកូរ៉េទាំងនេះ ដឹកដល់ប្រទេសកូរ៉េ។ 

យោងតាមទំព័រហ្វេសប៊ុករបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឱ្យដឹងថា ការបណ្ដេញ​ចេញ​ជនជាតិបរទេសខាងលើនេះ គឺជាការអនុវត្តតាមវិធានការច្បាប់​យ៉ាងម៉ឺងម៉ាត់​របស់​រាជរដ្ឋាភិបាល ក្នុងកិច្ចខិតខំប្រឹងប្រែងបោសសំអាត និងលុបបំបាត់ឧក្រិដ្ឋកម្មតាម​ប្រព័ន្ធ​បច្ចេកវិទ្យា ធានាការពារសុវត្ថិភាពជូនប្រជាពលរដ្ឋទាំងក្នុងតំបន់ និងសកលលោក៕


កូន សេក 1h  · មុននេះបន្តិចខាងអានសេះភ្លើងឆេះព្រៃធ្វើអោយផ្ទុះគ្រាប់សល់ពីសង្រ្គៀម អំបែងត្រូវចោរបួសពីក្បាល


ព្រំដែនកម្ពុជា ថៃ៖ ថ្ងៃនេះមានពត៍មានអំពីភ្លើងឆេះព្រៃនៅតាមព្រំដែន-- ពត៍មាននេះពិត ៤០% និង កុហក ៦០% ដែលជា ស្តង់ដា របស់ពត៍មានស្រុកថៃ Don't Thais To Me. កាលពីសប្តាហ៍មុន ទាហានថៃ ប្រើកាំភ្លើងហ្គាស ដុតព្រៃ សម្អាតមីន រងការរិះគន់ តែពេលនេះទំនងជា លួចដុត ដើម្បីបញ្ជៀសការរិះគន់ពីកម្ពុជា ពីព្រោះព្រៃនោះជាទឹកដីកម្ពុជា ។ កាំភ្លើងហ្គាស ឬ នាគភ្លើង ជាភាសាអង់គ្លេសហៅថា Flamethrower (Gas Gun )


Saroeurn Som 40m  · ⛔️🇹🇭ការផ្ទុះយ៉ាងខ្លាំងបណ្តាលមកពីឆេះព្រៃប៉ះចំគ្រាប់នៅអានសេះត្រូវទាហានសៀម២នាក់ងាប់រស់ស្មើគ្នាបាត់មាត់ឈឹងហើយម៉ោង១រសៀលថ្ងៃ30/01/26🤫


រដ្ឋមន្រ្តីឈ្លានពានរបស់ថៃ ប្រឹងខំសម្តែងធ្វើជា ជនរងគ្រោះដោយសារកម្ពុជាឈ្លានពានប្រទេសថៃ។ មេដឹកនាំថៃ​ សុទ្ធតែពូកែខាង ហ្វឹកហាត់សម្តែង ដូចជាថា " កម្ពុជានឹងថៃជាបងប្អូននឹងគ្នា ! កងទ័ពថៃកម្ពុជាទាក់ទងគ្នាជាប្រចាំ ! " ថៃ ជាពូជសាសន៍ចំណូលស្រុក នៅឆ្នាំ ១២០០ គ.ស គឺចូលមក រស់នៅជាមួយ ប្រទេស សៀម ក្រោយមក ថៃ និង សៀម រួមគ្នា បះបោរធ្វើសង្រ្គាមវាយកំទេចប្រទេសកម្ពុជា...ពេលនេះ ឆ្នាំ ២០២៦ ថៃ និងសៀម កំពុងតែមានជំលោះយ៉ាងជូរចត់ អំពី វប្បធម៍ ភាសា ឈ្មោះប្រទេស អត្តសញ្ញាណបណ្ណ...


ភូមារ៖ ការបោះឆ្នោតទាំង ៣ ជុំ នៅភូមារ ត្រូវបានបញ្ចប់ជាស្ថាបពរ ដែលជ័យជំនះបានទៅ គណបក្ស USDP ទាំងសភាខេត្តក្រុង រដ្ឋសភា និង ជនជាតិសភា។ ប្រធានប្តូរវេនអាស៊ាន គឺ ហ្វីលីពីន បានច្រានចោលលទ្ធផលនៃការបោះឆ្នោតនៅភូមារ ដោយសារ ភូមារ ប្រើកូតាសម្រាប់យោធា គឺ ២៥% ដោយគ្មានការបោះឆ្នោត ដូច្នេះ បើករណី យោធាភូមារគាំទ្រ បក្សណា នោះ បក្សហ្នឹងឈ្នះឆ្នោតជាស្វ័យប្រវត្តិ ដោយសារសមាជិកបក្សរបស់យោធា គាំទ្រ ដូចជាពេលនេះ យោធាគាំទ្រ គណបក្ស USDP គឺ បក្សនេះឈ្នះឆ្នោត។ ប្រទេសថៃ ក្នុងនាមជា រដ្ឋមន្រ្តីការទេសចេញមក គាំទ្រភូមារភ្លាម ពីព្រោះថៃ ប្រើកូតា Quota ដូចគ្នានៅភូមារដែរ ដូចជា កូតាយោធា កូតានគរបាល កូតាជនជាតិ។ កម្ពុជា នៅតែជា ឋានសួរគ៍សម្រាប់ ការវិនិយោគពីបរទេស ដោយសារ កម្ពុជា គ្មានកូតាយោធាទេ គឺបោះឆ្នោតដូចគេដូចឯង មិនដូច ថៃ វឹកវរ ចលាចល ដូរនាយករដ្ឋមន្រ្តី ០៥ នាក់ ក្នុង ១ ឆ្នាំ...


Biography-kh 49m  ·  ទាហានសៀមដុតសម្រាមផ្ទុះគ្រាប់របួសពីរនាក់ នៅក្បែរច្រកអានសេះ មេទ័ពសៀមចោទថាជាមីនកម្ពុជា រសៀលថ្ងៃទី៣០មករា

Samut BREAKING News: អាមេរិកដាក់ប្រទេសថៃក្នុងបញ្ជីតាមដាន សង្ស័យរកស៊ីមិនស្មើភាព!US Puts Thailand On Currency Watch List.

Khaosod


Benz 9h  · 🚨*ព័ត៌មានអាស៊ាន : រដ្ឋមន្ត្រីក្រសួងការបរទេសថៃ លោក Sihasak Phuangketkeow បានបង្ហាញចេតនារបស់ខ្លួន ដើម្បីនាំយកប្រទេសមីយ៉ាន់ម៉ា ត្រឡប់មកកាន់ដំណើរអាស៊ានវិញ នៅថ្ងៃទី២៨ មករា ២០២៦ ថា៖ «ប្រទេសថៃ 🇹🇭 បានដើរតួនាទីនាំមុខគេ ក្នុងការណែនាំឱ្យរដ្ឋជាសមាជិកអាស៊ាន កែសម្រួលគោលជំហររបស់ខ្លួនឡើងវិញ ដោយងាកមកទទួលយកលទ្ធផល នៃការបោះឆ្នោតនៅប្រទេសមីយ៉ាន់ម៉ា»។ *លោកបន្ថែមថា៖ «ប្រទេសថៃ 🇹🇭 មានចេតនាល្អ ក្នុងការជួយសម្របសម្រួល ដើម្បីនាំយកប្រទេសមីយ៉ាន់ម៉ា 🇲🇲 មកកាន់សហគមន៍អន្តរជាតិ និងដំណើរការអាស៊ានឡើងវិញ»។ *លោកសង្កត់ធ្ងន់ថា៖ «ជាការឆ្លើយតបមកវិញ យោធាមីយ៉ាន់ម៉ា 🇲🇲 ត្រូវតែកាត់បន្ថយអំពើហិង្សា ចរចាជាមួយគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ (NLD) របស់លោកស្រី «អ៊ុងសាន ស៊ូជី» និងបញ្ឈប់ការវាយប្រ.ហារទម្លាក់គ្រាប់បែក តាមផ្លូវអាកាសជាបន្ទាន់ មកក្បែរព្រំដែនរបស់ថៃ»៕


Sam Oeun សំអឿន   8m  ·  ឆាប់ឆេះព្រៃថ្ងៃមិញនៅតំបន់សពេលនេះព័ត៌មានខាងអចោរសៀមបានចេញផ្សាយហើយថាគ្រាប់បែកផ្ទុះត្រូវទាហានវាពីរនាក់។ ទៀតហើយ


Huy Vannak

7h

 ·

ខ្ញុំសូមអនុញ្ញាតចូលរួមយោបល់ជុំវិញរឿងរ៉ាវនៃ «ចំណងជើងនៅលើក្របសៀវភៅរបស់លោក ទូច សុខៈ»។ ខ្ញុំសង្ឃឹមទុកជាមុនថា បងប្អូននឹងមិនវាយប្រហារខ្ញុំ ដោយសារតែការចូលខ្លួនមកជួយបំភ្លឺ និងចែករំលែកអំពីសាច់រឿងខ្លះ ដែលខ្ញុំបានស្រាវជ្រាវ និងបានស្វែងយល់ ហើយយកមកចែករំលែកជាមួយបងប្អូននោះទេ។ លោក ទូច សុខៈ ក៏មិនបានទាក់ទង ឬពឹងខ្ញុំឱ្យជួយបំភ្លឺ ចំពោះរឿងរ៉ាវ ដែលកំពុងក្តៅគគុកនេះដែរ។ ប៉ុន្តែ «យើងជាខ្មែរដូចគ្នា» ហើយខ្ញុំមានជ្រុងម្ខាងទៀត ក្នុងការបើកវាំងននសាច់រឿងនេះ។ ក្នុងសំណេរវែងគួរសមនេះ មិនមែនមានន័យថា ខ្ញុំការពារលោក ទូច សុខៈ ផ្តាច់មុខទេ ប៉ុន្តែដើម្បីការពារតម្លៃប្រជាជាតិយើង រួមទាំងថ្នាក់ដឹកនាំជាតិយើង ដែលលោកមិនបានទាមទារអ្វី តាមរយៈខ្លឹមសារលើក្របសៀវភៅនេះ ហើយលោកក៏មិនគួរត្រូវរងសម្ពាធ ឬរងការដាក់បន្ទុកដោយអយុត្តិធម៌ និងដោយមិនបានដឹងនោះឡើយ។ ដូច្នេះ យើងអាចដកឃ្លាបន្តិច ដើម្បីពិនិត្យលើដំណើររឿង ដូចតទៅ៖

ទី១- ខ្ញុំយល់ពីអារម្មណ៍បងប្អូនគ្រប់ទិសទី ដែលបង្ហាញការហួសចិត្តចំពោះ ចំណងជើងសៀវភៅ «កម្ពុជា ឈ្នះថៃសម័យតេជោធិបតី»។ ដោយស្មោះត្រង់ ពេលឃើញចំណងជើងនេះភ្លាម សូម្បីតែរូបខ្ញុំផ្ទាល់ក៏ឆ្ងល់ដែរ។ ប៉ុន្តែ ខ្ញុំដកឃ្លាមកពិចារណា ហើយក៏មិនទាន់ទម្លាក់កំហុសទាំងស្រុងភ្លាមចំពោះ លោក ទូច សុខៈ ទេ ដោយខ្ញុំត្រូវការពេលវេលា ដើម្បីស្រាវជ្រាវ  និងស្វែងយល់បន្ថែម ពាក់ព័ន្ធកិច្ចការនេះ តាមរបៀបរបស់ខ្ញុំ។

ទី២- ខ្ញុំបានរកឃើញថា ក្របសៀវភៅនេះ គឺបានរៀបចំធ្វើឡើង និងបានបញ្ចេញលើកដំបូងៗ តាំងពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ មកម្ល៉េះ ពោលគឺនៅមុនការផ្ទុះសង្គ្រាមលើកទី១ (រវាងថ្ងៃទី២៤-២៨ ខែកក្កដា ឆ្នាំ២០២៥) ដែលសៀមឈ្លានពានប្រទេសយើង ៥ថ្ងៃដំបូងនោះ ទៅទៀត ហើយកាលបរិច្ឆេទដូចមាននៅលើរូបភាពស្រាប់។ នៅក្នុងដំណាក់កាលនៃការរៀបចំក្របសៀវភៅ សូម្បីរូបថតឥស្សរជន ដែលជ្រើសយកមកដាក់ និងការរចនាក្រប ក៏មានការផ្លាស់ប្តូរ ដូរចុះ ដូរឡើង តាមដំណើរនៃការព្រាងនៅឡើយ។ ជាមួយគ្នា នៅពេលដែលផុសផ្សាយក្របព្រាងដំបូងៗ ក៏មានបងប្អូនយើងមួយចំនួន បានចូលផ្តល់មតិ comment ក្នុង facebook ឈ្មោះ «ទូច សុខៈ» ដោយបង្ហាញនូវការពេញចិត្ត និងចង់អានសៀវភៅនេះ។ អ្នកខ្លះបានសួរថា តើសៀវភៅចេញផ្សាយពេលណា? ហើយអ្នកខ្លះថែមទាំងស្នើសុំសៀវភៅទៀតផង។ ដូច្នេះជារួម comment ស្ទើរជាង៩០% មានខ្លឹមសារវិជ្ជមាន ដោយសារកាលៈទេសៈនៅពេលនោះ មិនទាន់មានការផ្ទុះសង្គ្រាម។

ទី៣- ផ្ទុយទៅវិញ ស្រាប់តែប៉ុន្មានថ្ងៃនេះ នៅចុងខែមករា ឆ្នាំ២០២៦ គឺជិត៧ខែក្រោយ ក៏ស្រាប់តែឃើញក្របសៀវភៅនេះផុសចេញមកវិញ ហើយបង្កឱ្យមានប្រតិកម្មពីគ្រប់ទិសទី។ ការពិត ពីមុនខ្ញុំក៏មិនដែលដឹងថា មានការរៀបចំសៀវភៅនេះទេ។ ខ្ញុំក៏ទើបតែបានដឹងថ្មីៗនេះដូចគ្នា គឺនៅពេលដែលបានឃើញប្រតិកម្មពីគ្រប់មជ្ឈដ្ឋាន។ ខ្ញុំក៏មិនដឹងថា តើនរណាជាអ្នកបញ្ចេញផ្ទាំងក្របសៀវភៅនេះមកវិញ? ហើយចេញក្នុងគោលបំណងអ្វីនោះទេ? តាមរយៈប្រតិកម្មពីមហាជន ខ្ញុំក៏បានតាមមើលឃើញថា លោក ទូច សុខៈ បានធ្វើសារឆ្លើយបំភ្លឺចំនួន២ដង បើទោះបីមិនទាន់អាចជួយឱ្យថយកម្តៅភ្លាមៗក្តី។ ជាមួយគ្នា ក្រៅពីបញ្ហាក្របសៀវភៅលោក ទូច សុខៈ លើសពីនេះ ការចំអកបានរីករាលដាលទៅសៀវភៅផ្សេងៗមួយចំនួនទៀតផងដែរ ដែលគួរឱ្យសោកស្តាយ។

ទី៤- ខ្ញុំយល់ថា យើងបានរៀនសូត្រពីបញ្ហានេះគ្រប់គ្រាន់ហើយ។ យើងគួរព្រមទទួលស្គាល់ ទទួលយក ហើយយើងក៏មិនគួរបន្តហែកទ្រូងឱ្យសត្រូវឃើញ ឱ្យគេសើចចំអកចំពោះខ្មែរយើងនោះទេ។ ខ្ញុំយល់ថា កាលៈទេសៈក្នុងដើមខែកក្កដា ២០២៥ លោក ទូច សុខៈ មានការគិតគូរស្របតាមស្ថានការណ៍នោះ។ ក៏ប៉ុន្តែ មកដល់បច្ចុប្បន្ននេះ ពិតជាមានវឌ្ឍនភាពនៃសភាពការណ៍ថ្មីៗ ដែលយើងបានដឹងទាំងអស់គ្នា។

ទី៥- ជាទស្សនៈផ្ទាល់ខ្លួនខ្ញុំ ឯកសារក្នុងខ្លឹមសារបែបនេះ គឺមិនគួរយកមកបញ្ចេញសារជាថ្មី នៅក្នុងកាលៈទេសៈនេះឡើយ។ ហើយខ្ញុំក៏នៅតែឆ្ងល់ថា តើការបញ្ចេញមកនេះ ក្នុងគោលបំណងអ្វី? ដូច្នេះ ក្នុងនាមខ្ញុំដែលកំពុងធ្វើការងារជាមួយសហការីក្នុងការចងក្រងកាលប្បវត្តិពិតនៃសភាពការណ៍សង្គ្រាមសៀមឈ្លានពានកម្ពុជា ហើយជាពិសេស ដោយសារការចងក្រងសៀវភៅនេះ មានពាក់ព័ន្ធតួអង្គឥស្សរជនថ្នាក់ដឹកនាំកំពូលរបស់ជាតិ ខ្ញុំស្នើលោក ទូច សុខៈ ពិនិត្យនិងកែសម្រួលឡើងវិញ៣ចំណុច៖ ទី១. ខ្លឹមសារចំណងជើង ទី២. រូបភាពនិងរូបថតនៅលើក្របសៀវភៅ និងទី៣. គួរបន្តផ្ទៀងផ្ទាត់និងពិនិត្យថ្លឹងថ្លែងលើខ្លឹមសារ ពាក្យពេចន៍ នៅខាងក្នុងសៀវភៅ ដើម្បីធានាឱ្យបាននូវសុក្រឹតភាព និងសច្ចៈធម៌ប្រវត្តិសាស្ត្រ។ ខ្ញុំយល់ឃើញថា ក៏អាចនឹងត្រូវការពិគ្រោះយោបល់បន្ថែម ជាពិសេសជាមួយអ្នកពាក់ព័ន្ធសំខាន់ៗ។ ជាមួយគ្នា ខ្ញុំក៏សូមអំពាវនាវ បងប្អូនយើង សូមមេត្តាឈប់ជាប់ជំពាក់នឹង ក្របសៀវភៅ ដែលស្ថិតក្នុងលក្ខណៈព្រាងនៅឡើយនេះ។ ខ្ញុំជឿថា លោក ទូច សុខៈ នឹងពិនិត្យកែសម្រួលក្របសៀវភៅនេះឡើងវិញ នៅពេលអនាគត។ ខ្ញុំយល់ឃើញថា ប្រធានបទដ៏សំខាន់ ហើយជាអ្វីដែលខ្មែរយើងទាំងអស់ គ្រប់រូប និងគ្រប់ទិសទី ត្រូវរួមគ្នាចងចាំគឺ “សៀមឈ្លានពានយើង”។ យើងត្រូវតែប្រែក្លាយកំហឹង និងការឈឺចាប់នេះ ឱ្យទៅជាកម្លាំងសាមគ្គីខ្មែរ ដើម្បីយើងបន្តរួមគ្នាជម្នះឧបសគ្គ និងពួតដៃគ្នា រួមជាមួយថ្នាក់ដឹកនាំ និងវីរៈកងទ័ពជួយមុខ បន្តការពារប្រទេសជាតិយើង ដើម្បីកូនចៅយើងតទៅមុខ។ 

សូមអរគុណ!


SMC 25m  · ព័ត៌មានបន្ទាន់៖ ក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិក បានដាក់ប្រទេសថៃឲ្យស្ថិតនៅក្នុង “បញ្ជីត្រួតពិនិត្យរូបិយប័ណ្ណ” រួមជាមួយដៃគូពាណិជ្ជកម្មធំៗផ្សេងទៀត វ៉ាស៊ីនតោន — សហរដ្ឋអាមេរិក​បាន​បន្ថែម​ប្រទេស​ថៃ​ទៅក្នុង «បញ្ជី​ត្រួតពិនិត្យ​រូបិយប័ណ្ណ» របស់ខ្លួន ដោយ​លើកឡើង​ពី​ក្តីបារម្ភ​ថា ប្រទេស​នេះ​បាន​បំពេញ​តាម​លក្ខណៈវិនិច្ឆ័យ​សំខាន់ៗ​ពីរ​របស់​ក្រសួង​រតនាគារ​ដែល​ប្រើ​ដើម្បី​វាយតម្លៃ​ពី​អន្តរាគមន៍​ប្តូរប្រាក់​បរទេស​ដែល​អាច​កើតមាន។ នៅក្នុងរបាយការណ៍ខែមករា ឆ្នាំ២០២៦ របស់ខ្លួន ដែលមានចំណងជើងថា គោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងប្តូរប្រាក់បរទេសរបស់ដៃគូពាណិជ្ជកម្មសំខាន់ៗរបស់សហរដ្ឋអាមេរិក ដែលបានចេញផ្សាយនៅថ្ងៃទី២៩ ខែមករា ម៉ោងក្នុងស្រុក ក្រសួងរតនាគារសហរដ្ឋអាមេរិកបាននិយាយថា ប្រទេសថៃមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់បញ្ជីតាមដាន ដោយសារតែមានអតិរេកគណនីចរន្តសកលច្រើន និងអតិរេកពាណិជ្ជកម្មទ្វេភាគីដ៏សំខាន់ជាមួយសហរដ្ឋអាមេរិក។ ការផ្លាស់ប្តូរនេះដាក់ប្រទេសថៃរួមជាមួយប្រទេសចិន ជប៉ុន កូរ៉េខាងត្បូង តៃវ៉ាន់ សិង្ហបុរី វៀតណាម អាល្លឺម៉ង់ អៀរឡង់ និងស្វីស។ ប្រទេសផ្សេងទៀតទាំងអស់នៅក្នុងបញ្ជីនេះត្រូវបានតាមដានចាប់តាំងពីខែមិថុនា ឆ្នាំ២០២៥។ ប្រទេសថៃពីមុនស្ថិតនៅក្នុងបញ្ជីនេះក្នុងរយៈពេលក្រោយជំងឺកូវីដ-១៩ ចន្លោះឆ្នាំ២០២០ និង២០២១។


អាមេរិកសម្រេចដាក់ប្រទេសថៃ ជាមួយប្រទេស ១០ ទៀត ដែលធ្វើនយោបាយប្រឆាំង លុយដុល្លាអាមេរិក។ ពីម្សិលមិញ ថៃ ក៍រិះគន់យន្តហោះអាមេរិកថា អន់ ទើបទិញបាន ១ ឆ្នាំ ធ្លាក់ឆេះ តែបើមើលស្លាមស្នាម គឺជាការបាញ់ដោយ កាំភ្លើងយន្ត ។


Nam Bunna Lee 58m  · ខ្ញុំសង្កេតឃើញថា ថៃដែលកំពុងតែឈ្លានពានខ្មែរនេះគឺចែកចេញជាបីក្រុម ក្រុមទីមួយគឺជាក្រុមដែលដើរព័ទ្ធយកដី ក្រុមទី 2 គឺជាក្រុមដែលដើរកំទេចផ្ទះសម្បែងវត្តអារាមឬហេដ្ឋារចនាសម្ព័ន្ធនានា ចំណែកក្រុមទី 3 គឺជាក្រុមដែលសាងសង់ស្ថាបនាសំណង់រឹងនានា ទាំងបីក្រុមនេះសរុបចូលគ្នាគឺហាក់បីដូចជាខ្សាច់ស៊ីម៉ង់និងគ្រោះថ្ម ដែលគេក្រឡុកចូលគ្នាបង្កើតបានទៅជាគ្រឹះស៊ីម៉ង់ដ៏រឹងមាំ។ ដូចពុកម៉ែបងប្អូនបានឃើញស្រាប់ហើយថាទីតាំងនានាដែលជាកម្មសិទ្ធិរបស់ខ្មែរយើង ត្រូវបានថៃកែប្រែរូបរាងថ្មីដោយគេបានសាងសង់សំណង់រឹង ព្រមទាំងឈូសឆាយកំទេចចោលនិងដុតបំផ្លាញឲ្យរៀបដល់ដី ដែលយើងមើលទៅសឹងតែមិនចាំរូបរាងដើម ហើយគេបានកំពុងតែកែប្រែទីតាំងទាំងនោះ ឱ្យក្លាយទៅជាទឹកដីរបស់គេដោយសោកច្បាប់។ បើកម្ពុជាមិនដាក់ពាក្យប្ដឹងទៅតុលាការអន្តរជាតិអាយស៊ីជេនោះទេ អ្វីៗនឹងហួសពេលពិបាកនឹងទាមទារយកមកវិញខ្លាំងណាស់។


Saroeurn Som

Update:⛔️🇹🇭✍🏻ខាងសៀមបញ្ជាក់ថាលោកនាយករដ្ឋមន្ត្រី អនុទីន ឆាន់វីរៈគុល រួមជាមួយឧបនាយករដ្ឋមន្ត្រី និងជាប្រធានសេនាធិការការពារជាតិ បានជួបជាមួយប្រធានគណៈកម្មាធិការកងកម្លាំងប្រដាប់អាវុធនៃសភាតំណាងរាស្ត្រ ដើម្បីពិភាក្សាអំពីសម្ព័ន្ធភាពយូរអង្វែង បញ្ជាក់ជាថ្មីនូវកិច្ចសហប្រតិបត្តិការគ្រប់ទិដ្ឋភាព និងដោះស្រាយទម្រង់ថ្មីនៃការគំរាមកំហែងដូចជាឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត និងឧក្រិដ្ឋកម្មឆ្លងដែន។ 🤙🏻🤜ពួកគេបានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការសន្តិសុខ និងការពារជាតិ គឺជាមូលដ្ឋានគ្រឹះនៃទំនាក់ទំនងយូរអង្វែងរបស់ពួកគេ។ ពួកគេក៏បានសម្តែងការពេញចិត្តចំពោះលំហាត់ Cobra Gold ដែលនឹងមកដល់ ដែលជាលើកទី ៤៥ ជាប់ៗគ្នា។30/01/26

👌✍🏻🤞🏻លោកនាយករដ្ឋមន្ត្រី អនុទីន ឆាន់វីរៈគុល និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានស្វាគមន៍លោក Michael Dennis Rogers សមាជិកសភាសាធារណរដ្ឋមកពីរដ្ឋ Alabama និងជាប្រធានគណៈកម្មាធិការកងកម្លាំងប្រដាប់អាវុធនៃសភាតំណាងរាស្ត្រ និងគណៈប្រតិភូរបស់លោកនៅវិមានរដ្ឋាភិបាល។ ក៏មានការចូលរួមពីរដ្ឋមន្ត្រីក្រសួងការពារជាតិ ឧត្តមសេនីយ៍ Natthaphol Nakpanich និងឧបនាយករដ្ឋមន្ត្រី Tharaphong Malakham ផងដែរ។ ឧត្តមសេនីយ៍ Ukrit Boontanon អគ្គមេបញ្ជាការកងយោធពលភូមិន្ទថៃ គឺជាផ្នែកមួយនៃគណៈប្រតិភូស្វាគមន៍ និងបានចូលរួមក្នុងកិច្ចពិភាក្សា។

🔴☝️ភាគីទាំងពីរបានសង្កត់ធ្ងន់លើសម្ព័ន្ធភាពយុទ្ធសាស្ត្រដ៏ទូលំទូលាយ និងកិច្ចសហប្រតិបត្តិការរវាងប្រទេសថៃ និងសហរដ្ឋអាមេរិក ដោយយល់ស្របថា កិច្ចសហប្រតិបត្តិការសន្តិសុខ និងការពារជាតិ គឺជាមូលដ្ឋានគ្រឹះនៃទំនាក់ទំនងយូរអង្វែងរវាងប្រទេសទាំងពីរ។

ពួកគេក៏បានសម្តែងការរីករាយផងដែរ ដែលប្រទេសថៃនឹងធ្វើជាម្ចាស់ផ្ទះរួមគ្នានៃសមយុទ្ធ Cobra Gold លើកទី ៤៥ ជាមួយសហរដ្ឋអាមេរិក ដែលជាសមយុទ្ធយោធាពហុភាគីដ៏ធំបំផុតនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ដែលនឹងប្រព្រឹត្តទៅនៅខែកុម្ភៈនេះ។

👉🏻🤔ក្នុងពេលជាមួយគ្នានេះ ពួកគេបានឯកភាពពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងការដោះស្រាយទម្រង់ថ្មីនៃការគំរាមកំហែងដូចជាឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត និងឧក្រិដ្ឋកម្មឆ្លងដែន។

👇នាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា រដ្ឋាភិបាលយកចិត្តទុកដាក់ចំពោះការគំរាមកំហែងទាំងនេះយ៉ាងម៉ត់ចត់ ហើយបានណែនាំដល់ភ្នាក់ងារពាក់ព័ន្ធឱ្យដោះស្រាយបញ្ហានេះយ៉ាងម៉ត់ចត់រហូតដល់ទទួលបានលទ្ធផលជាក់ស្តែង។


Asian Speech   3h  · Thailand asserts that the disputed border areas have been "part of Thailand for more than 40 years" and that Cambodian presence there was merely a "temporary refugee" arrangement.  How does Cambodia view this historical characterization?


Prak Vanda 2m  · សំឡេងផ្ទុះក្បែរក្រុងប៉ោយប៉ែត នៅថ្ងៃ៣០ មករា ២០២៦ គឺបណ្តាលមកពីការឆេះព្រៃ តាមកំណាត់ខ្សែព្រំដែនដែលភាគីទាំងពីរពុំទាន់ឯកភាពគ្នាលើដីជាក់ស្តែង ស្ថិតក្នុងភូមិសាស្ត្រភូមិព្រៃគប់ និងភូមិអូរនាង


Ren Chanrith 4h  · រាល់ថ្ងៃនេះ កម្ពុជាអាចយកឈ្នះថៃបាន ប៉ុន្តែត្រូវការពេលវេលា៖ ១.កម្ពុជាត្រូវកំណែរទម្រង់វិស័យអប់រំ(ពង្រឹងគុណភាពសាលារដ្ឋ) ២.លុបបំបាត់អំពើពុករលួយនិងបក្សពួកនិយម ៣.បើកចំហសេរីភាពនៃការបញ្ចេញមតិនិងលើកទឹកចិត្តឱ្យបង្កើតស្ថាប័នព័ត៌មានឯករាជ្យ​៤.ការអនុវត្តច្បាប់ដោយយុត្តិធម៌និងស្មើរភាពគ្នាចំពោះមុខច្បាប់ ៥.បង្កើននិងពង្រឹងផលិតកម្មនិងសេវាកម្មក្នុងស្រុក។


វ៉ាន់ សារាយ Vann Saray 37m  · បន្ទាប់ពីបង្ហោះសាកសួរបងប្អូន និងផ្ទៀងផ្ទាត់ជាច្រើនប្រភព បង្ហាញថា លោកប្រធានាធិបតីកូរ៉េខាងត្បូង ពិតជាបានសរសេរសារជាភាសាខ្មែរ លាយកូរ៉េ ដោយភ្ជាប់ជាមួយអត្ថបទព័ត៌មាននិយាយពីការគំរាមកំហែងសុវត្ថិភាពជនជាតិកូរ៉េ ពាក់ព័ន្ធឧក្រិដ្ឋកម្មបច្ចេកវិទ្យា នៅលើបណ្តាញ X របស់គាត់។  តែមកទល់ល្ងាចនេះ សារមួយនេះ ត្រូវបានលុបវិញហើយ។ សារអាចថាជាការព្រមានដល់ក្រុមឧក្រិដ្ឋជនដែលគំរាមកំហែងដល់ជនជាតិកូរ៉េ តែគាត់មិនបានថ្លឹងដល់ការប្រតិកម្មចម្រុះពីកម្ពុជា ដែលយល់ថាជាសារព្រមានដល់កម្ពុជាទាំងមូល។ ដូច្នេះក្រោយមានការថ្លឹងថ្លែងល្អិតល្អន់ និងប្រតិកម្មចម្រុះ ទើបនាំឱ្យមានការលុបសារនេះ។  បើទោះយ៉ាងនេះក្តី លោកប្រធានាធិបតី គួរចេញបញ្ជាក់ឡើងវិញ ចៀសវាងការភ័ន្តច្រឡំ ព្រោះសារលោកប្រធានាធិបតី ត្រូវបានយកទៅអត្ថាធិប្បាយច្រើន ហើយក៏អាចមានការយល់ច្រឡំលើពលរដ្ឋខ្មែរមួយប្រទេសផងដែរ។

សភាពការណ៍នៅមជ្ឃឹមបូព៍ា៖ កងទ័ពអាមេរិកត្រូវបានគេរាយការណ៍ថាបានបញ្ជូនទៅ តំបន់ជំលោះជាមួយ អឺរ៉ង់។ ចំណែកកងទ័ព អឺរ៉ង ក៍បានបង្ហាញអំពីការត្រៀមខ្លួនប្រយុទ្ធជាមួយ អ៊ីស្រាអែល អាមេរិក។ តើអ្វីជាមូលហេតុនៃជំលោះ?  បញ្ហារាប់សិបឆ្នាំមកនេះ ដោយសារ សហភាពអឺរ៉ុប EU ជ្រើសរើសសមាជិកថ្មីៗជាច្រើនចូលជាមួយ NATO ដើម្បីឲ្យប្រទេសក្នុងតំបន់ ស្អប់ អាមេរិក USA. បញ្ហាដែលលេចចេញមក គឺ អ៊ីស្រាអែល មានជំលោះជាមួយអាមេរិក បែរងាកទៅ រកកម្លាំង អឺរ៉ុបមកជួយការពារអ៊ីស្រាអែល ដូច្នេះ ដើម្បីឲ្យ អ៊ីស្រាអែល ងាកមក រកអាមេរិកឡើងវិញ អាមេរិកត្រូវតែ វាយប្រហារទៅលើ អឺរ៉ង់ ពីព្រោះ អឺរ៉ង់និងប្រទេសអារ៉ាប់ជាទូទៅ ស្អប់អាមេរិក តែស្រលាញ់ពេញចិត្ត ពួកអឺរ៉ុប។ ជំលោះជូរចត់រវាង អឺរ៉ុប អាមេរិក ត្រូវតែជំរះបញ្ជីគ្នា ព្រោះអឺរ៉ុប ប្រើលុយអឺរ៉ុប ប្រើទ័ពអ៉ឺរ៉ុប និងប្រឆាំងទំនិញអាមេរិក ប្រឆាំងប្រេងអាមេរិក..។​ បរិបទសង្រ្គាមនេះ ដូចគ្នាជាមួយ អ៊ុយក្រែនដែរ ដែលអ៊ុយក្រែនចូលជាមួយ អឺរ៉ុប ប្រឆាំងអាមេរិក ដូច្នេះ អ៊ុយក្រែនគ្មានសិទ្ធិប្រើអាវុធអាមេរិក បច្ចេកវិជ្ជាអាមេរិកទេ។ 

 Myanmar41media

"Military convoy and tanks arrived in Myawaddy city, KNA troops were instructed to leave the city"

According to the ground military sources, 35 military vehicles and 4 tanks carrying around 500 military forces arrived in Myawaddy city, Karen State on the evening of January 28. The so-called train line is driving along the way to Myawaddy via Bago. It is known that the arriving tanks are also covered with tar pads.

At the same time, some KNA (former BGF) troops who have taken care of Myawaddy city are starting to leave inside the city. Army (22) commander instructed not to stay in the city as he does not have official permission to form KNA group and warned to leave by January 25.

At present, the military has instructed only DKBA and KNU/KNLA-PC troops to cooperate for the security of Myawaddy city. It is known that personal information has also been asked to be reviewed. There was tension between military and KNA after the brand change from BGF to KNA in the beginning of January and now Myawaddy city. It is reported that military investigations are becoming more tight.