2023-08-24 អង្គការដោះមីនមកពីប្រទេសន័រវេស ស្ម័គ្រចិត្តចូលរួមដាំកូនឈើនៅតំបន់រមណីយដ្ឋានអង្គរ (សៀមរាប)៖ ថ្នាក់ដឹកនាំ និងបុគ្គលិកនៃអង្គការ Norwegian People’s Aid ដែលជាអង្គការដោះមីននៃប្រទេសន័រវេស បានស្ម័គ្រចូលរួមដាំកូនឈើនៅខាងត្បូងកសិន្ធុអង្គរវត្ត ក្នុងឱកាសធ្វើដំណើរកម្សាន្តក្នុងខេត្តសៀមរាប នាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣។ តាមការឱ្យដឹងពីលោក ជូ រ៉ាឌីណា អនុប្រធាននាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ នៃអាជ្ញាធរជាតិអប្សរា, ថ្នាក់ដឹកនាំ និងបុគ្គលិកនៃអង្គការនេះមានគ្នាប្រមាណ៩០នាក់ បានចូលរួមដាំកូនឈើចំនួន១៨០ដើម និងស្មៅ៣០០ម៉ែត្រការ៉េ នៅក្នុងរមណីយដ្ឋានអង្គរ។ ដើមឈើដែលដាំនៅពេលនេះ រួមមាន ដើមបេង ធ្នង់ រំដួល និងគគីរ។ មន្ត្រីអាជ្ញាធរជាតិអប្សរាបានចាត់ទុកសកម្មភាពនេះ គឺចូលរួមលើកតម្លៃបរិស្ថាន និងបង្កើតភាពបៃតងក្នុងតំបន់រមណីយដ្ឋានអង្គរ ស្របពេលអាជ្ញាធរជាតិអប្សរារៀបចំកែលម្អតំបន់ពុំមានរបៀបរៀបរយ ដោយដាំបំពេញដើមឈើ និងស្មៅឡើងវិញ។ គួរជម្រាបថា គិតពីឆ្នាំ២០២២មក អាជ្ញាធរជាតិអប្សរាបានដាំកូនឈើបានជាង៤៨,៧៨៨ដើម និងដាំស្មៅបាន៣៥,៥៣១ម៉ែត្រការ៉េ គឺដាំនៅតាមដីដែលបានសម្អាតលើទីតាំងចាស់ដែលពលរដ្ឋធ្លាប់រស់នៅ បន្ទាប់ពីពួកគេព្រមទទួលយកគោលនយោបាយពីរាជរដ្ឋាភិបាលចេញទៅរស់នៅតំបន់រុនតាឯក និងពាក់ស្នែង៕
Cambo Defence 13 January · ប្រទេសន័រវេសនឹងចាប់ផ្តើមធ្វើការផ្ទេរយន្តហោះចម្បាំង F-16 ចំនួន 32 គ្រឿងទៅឲ្យប្រទេសរ៉ូម៉ានី ដោយការដឹកជញ្ជូននឹងចាប់ផ្តើមនៅឆ្នាំនេះ។ ប្រទេសន័រវេសនឹងជំនួសយន្តហោះ F-16 របស់ខ្លួនជាមួយនឹងយន្តហោះចម្បាំងបំបាំងកាយ F-35 ខណៈដែលយន្តហោះ F-16 របស់ន័រវេសនឹងជំនួសយន្តហោះចម្បាំង MiG-21 ចាស់របស់កងទ័ពអាកាសរ៉ូម៉ានី។
Cambo Defence 30 January 2022 · រថក្រោះប្រយុទ្ធ K2 Black Panther របស់កូរ៉េខាងត្បូងនិង Leopard 2A7V របស់អាល្លឺម៉ង់នៅប្រទេសន័រវេស ដែលកំពុងធ្វើការសាកល្បងរដូវរងារ ក្រោយកងទ័ពន័រវេសបានបង្ហាញចំណាប់អារម្មណ៍ទៅលើរថក្រោះទាំងពីរនេះ។ កាលពីខែវិច្ឆិកា ឆ្នាំ 2020 រដ្ឋមន្ត្រីក្រសួងការពារជាតិន័រវេស លោក Frank Bakke-Jensen បានបង្ហាញផែនការការពារជាតិន័រវេសសម្រាប់ការទិញរថក្រោះថ្មី។ យោងតាមផែនការនេះ ប្រទេសន័រវេសមានបំណងដាក់ពង្រាយរថក្រោះថ្មីចាប់ពីឆ្នាំ 2025 ។
Cambo Defence 19 March · នាវាចម្បាំងរបស់កងទ័ពជើងទឹកអាល្លឺម៉ង់ F218 នៅជិតកន្លែងបូមឧស្ម័នធម្មជាតិ "Troll A" ពីឆ្នេរសមុទ្រភាគខាងលិចនៃប្រទេសន័រវេស (ខែមីនា ឆ្នាំ 2023)
Cambo Defence 14 December 2021 · រ៉ូម៉ានី បានបង្ហាញផែនការទិញយន្តហោះចម្បាំង F-16 ជជុះចំនួន 32 គ្រឿងបន្ថែមទៀតពីប្រទេសន័រវេស ដើម្បីធ្វើឱ្យប្រសើរឡើងនូវកម្លាំងទ័ពអាកាសរបស់ខ្លួន។ យោងតាមសារព័ត៌មាន Digi24 បានឱ្យដឹងថា រដ្ឋមន្ត្រីការពារជាតិរ៉ូម៉ានី លោក Asile Dyncu បានផ្ញើលិខិតផ្លូវការមួយទៅកាន់សភារ៉ូម៉ានី ដើម្បីសុំការយល់ព្រមជាផ្លូវការ លើការទិញយន្តហោះចម្បាំងពីកងទ័ពអាកាសន័រវេស។ យន្តហោះទាំងអស់នោះ មានអាយុកាលជាង 40ឆ្នាំ នេះបើយោងតាមរដ្ឋាភិបាលន័រវេស។ តម្លៃសរុបគឺ 454 លានអឺរ៉ូ (514 លានដុល្លារ) ។ ប្រហែល 354 លានអឺរ៉ូគឺតម្លៃសម្រាប់យន្តហោះនេះ ហើយ 100 លានអឺរ៉ូគឺសម្រាប់ការគាំទ្រផ្នែកដឹកជញ្ជូន និងទំនើបកម្មចាំបាច់ដែលនឹងត្រូវបានធ្វើឡើងនៅសហរដ្ឋអាមេរិក។ រដ្ឋមន្ត្រីបាននិយាយថា រ៉ូម៉ានីបានពិភាក្សាអំពីការទិញយន្តហោះ F-16 ជជុះពីប្រទេសសមាជិកណាតូមួយចំនួន រួមទាំងបែលហ្ស៊ិក ដាណឺម៉ាក ហូឡង់ ព័រទុយហ្គាល់ និងក្រិក។ មកដល់ពេលនេះ រ៉ូម៉ានីបានទិញយន្តហោះចម្បាំងជជុះ F-16 Block 15 Mid-Life Upgrade (MLU) ចំនួន 17 គ្រឿងពីប្រទេសព័រទុយហ្គាល់។ ប្រភព: DEFENCE BLOG
KBN News Plus posted a video to the playlist ព័ត៌មានប្រចាំថ្ងៃ VI. 12 September at 07:30 · រកឃើញកំណប់វត្ថុបុរាណមាសទម្ងន់ជាង ១០០ ក្រាម បរទេស៖ ក្រុមអ្នករាវរកលោហធាតុស្ម័គ្រចិត្តបានរកឃើញកំណប់មាសដ៏ធំបំផុតរបស់ប្រទេសន័រវេសក្នុងសតវត្សរ៍នេះ ដែលមានអាយុកាលប្រហែល ១,៥០០ ឆ្នាំមុន។ យោងតាមប្រភពព័ត៌មាន Live Science ដែលបានរាយការណ៍នៅថ្ងៃទី ៨ ខែកញ្ញាថា ក្រុមអ្នកស្រាវជ្រាវបានរកឃើញកំណប់វត្ថុបុរាណមាស រួមទាំងបន្តោងចំនួន ៩ ដែលមាននិមិត្តសញ្ញាដ៏កម្រ ចិញ្ចៀនមាស ៣ និងគ្រាប់មាសចំនួន ១០ ខណៈកំពុងរុករក Rennesoy ដែលជាកោះឯកជនមួយនៅឆ្នេរសមុទ្រភាគនិរតីនៃប្រទេសន័រវែស។ ក្រោយពីជីករកឃើញកំណប់មាសដ៏មានតម្លៃនេះ ក្រុមអ្នកស្រាវជ្រាវក៏ប្រញាប់ទាក់ទងទៅសមត្ថកិច្ចមូលដ្ឋាន ដើម្បីត្រួតពិនិត្យបន្ថែម។
Cambo Defence 30 January 2022 · រថក្រោះប្រយុទ្ធ K2 Black Panther របស់កូរ៉េខាងត្បូងនិង Leopard 2A7V របស់អាល្លឺម៉ង់នៅប្រទេសន័រវេស ដែលកំពុងធ្វើការសាកល្បងរដូវរងារ ក្រោយកងទ័ពន័រវេសបានបង្ហាញចំណាប់អារម្មណ៍ទៅលើរថក្រោះទាំងពីរនេះ។ កាលពីខែវិច្ឆិកា ឆ្នាំ 2020 រដ្ឋមន្ត្រីក្រសួងការពារជាតិន័រវេស លោក Frank Bakke-Jensen បានបង្ហាញផែនការការពារជាតិន័រវេសសម្រាប់ការទិញរថក្រោះថ្មី។ យោងតាមផែនការនេះ ប្រទេសន័រវេសមានបំណងដាក់ពង្រាយរថក្រោះថ្មីចាប់ពីឆ្នាំ 2025 ។Dag-Rune Zachariassen 2 hours ago · English below: អាហារថ្ងៃត្រង់ដែលខ្ចប់ "matpakke" គឺជាផ្នែកមួយនៃប្រពៃណីម្ហូបអាហារនៅក្នុងប្រទេសន័រវេស។ វាមានន័យជាមូលដ្ឋានថា សិស្ស សិស្ស និងមនុស្សពេញវ័យនាំយកអាហារថ្ងៃត្រង់ផ្ទាល់ខ្លួនរបស់ពួកគេនៅក្នុងកំប៉ុងអាហារពីផ្ទះដើម្បីរីករាយសម្រាប់អាហារថ្ងៃត្រង់នៅសាលារៀន ឬកន្លែងធ្វើការ។ អាហារថ្ងៃត្រង់ដែលខ្ចប់នេះ ភាគច្រើនរួមមាននំសាំងវិចបើកចំហ និងផ្លែឈើ ឬបន្លែ។ វានៅតែមាននៅសព្វថ្ងៃនេះ ប៉ុន្តែជាអរគុណដែលល្អជាងនៅក្នុងគុណភាព និងការប្រែប្រួលជាងកាលពីក្មេងរបស់ខ្ញុំ។
Chham Chhany - ខំធ្វើការ រកស៊ីបង់ពន្ធឲ្យរដ្ឋ តើរដ្ឋបានឲ្យអីមកយើងវិញ ?
ខ្ញុំរស់នៅប្រទេសន័រវេស្ស ជាប្រទេសដែលយកពន្ធគ្រប់មុខ មិនចាញ់ប្រទេសដទៃលើពិភពលោកឡើយ រួមមានពន្ធលើប្រាក់ខែ ពន្ធអចលនទ្រព្យ ពន្ធយានយន្ត ពន្ធអាជីវកម្ម ជាដើម ហើយខ្ញុំធ្វើការបង់ពន្ធ ៤៣% នៃប្រាក់ខែរបស់ខ្ញុំ។ ប៉ុន្តែឆ្លើយតបនិងការយកពន្ធនេះ រដ្ឋាភិបាលនៃប្រទេសន័វេស្ស បានផ្តល់ត្រឡប់មកឲ្យខ្ញុំ ក៏ដូចជាពលរដ្ឋន័រវេស្សទាំងអស់នូវ៖
- ១.ផ្លូវថ្នល់ដែលស្អាតគ្រប់កន្លែង ប្រាក់សង់ផ្លូវគឺជាប្រាក់ដែលបានមកពីការបង់ពន្ធរបស់ពលរដ្ឋ មិនមែនជាប្រាក់កម្ចីរបស់បរទេស។
- ២.បរិយាកាសល្អ គ្មានសម្រាមមួយទងទេ បឹងបួរខៀវថ្លាដូចកញ្ចក់ បឹងធម្មជាតិត្រូវបានអភិរក្ស គ្មានជនណាទៅរំលោភយកជាកម្មសិទ្ធឯកជន ឬចាក់លុបឡើយ។
- ៣.សន្តិសុខ សុវត្ថិភាពពេញលេញ ត្រូវការហៅ police គឺត្រឹម៥ទៅ១០នាទីមកដល់ភ្លាម ឡានម៉ូតូចង់ចតចោលរាប់ខែក៏គ្មានចោរណាមកកេះកាយដែរ។
- ៤.ឡានពេទ្យប្រើពេល៣ទៅ៧នាទី គឺមកដល់ហើយ ក្នុងករណីជម្ងឺធ្ងន់ត្រូវសង្គ្រោះនៅមន្ទីរពេទ្យឆ្ងាយ ឧត្ថម្ភាកចក្រមកដឹកទៅដោយឥតគិតថ្លៃ។
- ៥.ផ្តល់សេវាសុខភាពពេញលេញទោះមានឬក្រ ក៏ទទួលបានការព្យាបាលស្មើមុខស្មើមាត់ ដោយមិនបាច់បង់ប្រាក់។
- ៦.ផ្តល់ផ្ទះនៅ លុយចាយ បាយញ៉ាំ រៀនសូត្រដល់អ្នកក្រីក្រ។
- ៧.ជួយឧបត្ថម្ភបង្រ្គប់ជីវភាព បើមានចំណូលទាបជាងស្តង់ដារ ។
- ៨.ផ្តល់ប្រាក់ប្រមាណ៣៥០០ដុល្លារដល់ស្រ្តីដែលត្រូវសម្រាលកូន ទុកទិញរបស់របរមុនសម្រាល និងផ្តល់សេវាពិនិត្យសុខភាពដល់មាតា និងទារកដោយឥតគិតថ្លៃ។
- ៩.ផ្តល់ប្រាក់ចិញ្ចឹមកូនប្រមាណ៤០០ដុល្លារមួយខែសម្រាប់កូនម្នាក់ ក្នុងរយៈពេល១៨ឆ្នាំ។
- ១០.ផ្តល់ការរៀនសូត្រដល់អាយុ១៨ឆ្នាំដោយមិនគិតថ្លៃ
- ១១.ផ្តល់នូវសង្គមមួយដែលគ្មានការរំលោភបំពាន គ្មានហិង្សា និងការពារពលរដ្ឋខ្លួនពេញលេញ។
- ១២.ក្នុងករណីបាត់បង់ការងារ រដ្ឋផ្តល់ប្រាក់បៀវត្សន៍ អោយប្រមាណ៧០% នៃប្រាក់ខែចុងក្រោយ សម្រាប់រយៈពេល១៨ទៅ២៤ខែ និងបណ្តុះបណ្តាលលើជំនាញដែលខ្វះខាតអោយឥតគិតថ្លៃ។
- ១៣.ពេលចូលនិវត្តន៍ ទទួលបានប្រាក់សោធនទោះជាចាកចេញទៅរស់នៅប្រទេសផ្សេងក៏ដោយ។
- ១៤.អាចត្រឡប់មកន័វេស្ស វិញបានគ្រប់ពេល ហើយរដ្ឋជាអ្នកចិញ្ចឹម ។
ចុះបងប្អូន បង់ពន្ធហើយ បានអីមកវិញ ?
ភូមិសាស្រ្តនយោបាយ ប្រទេស ន័រវេស Norway
No comments:
Post a Comment