នៅថ្ងៃទី២ ខែមិថុនា ​ឆ្នាំ ២០២៦ នេះ កម្ពុជាផ្ញើលិខិតផ្លូវការទៅកាន់ប្រទេសថៃ និងអគ្គលេខាធិការ UN ដើម្បីចាប់ផ្ដើមដំណើរការយន្តការផ្សះផ្សាដោយបង្ខំ ក្រោមច្បាប់សមុទ្ររបស់UN។ សម្ដេចធិបតីថ្លែងក្នុងសារពិសេស។ កម្ពុជាបង្ហាញជំហររឹងមាំ លើសន្តិសុខសមុទ្រ និងការគោរពច្បាប់អន្តរជាតិ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម សុខ ស៊ីផាន់ណា ទេសរដ្ឋមន្ត្រី និងជា បេសកជនពិសេស របស់សម្ដេចអធិបតីនាយករដ្ឋមន្ត្រី បានអញ្ជើញចូលរួម និងថ្លែងបទអន្តរាគមន៍ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្រោមប្រធានបទ " ការថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ ពាក់ព័ន្ធនឹងសន្តិសុខសមុទ្រ ក្នុងរនោះ ឯកឧត្តម ទេសរដ្ឋមន្ត្រី សុខ ស៊ីផាន់ណា បានសង្កត់ធ្ងន់លើសារៈសំខាន់នៃផ្លូវទឹក ដែលមានសុវត្ថិភាព និងសន្តិសុខ ដែលជាសរសៃឈាមដ៏សំខាន់ សម្រាប់សន្តិភាព សុវត្ថិភាព អន្តរជាតិស្ថេរភាពសេដ្ឋកិច្ចសកល និងការអភិវឌ្ឍប្រកបដោយចេរភាព ដើម្បីឆ្លើយតបទៅនឹងការគម្រាមគំហែងដែលកំពុងកើតឡើងចំពោះសន្តិសុខសមុទ្រ ឯកឧត្តមទេសរដ្ឋមន្ត្រី សុខ ស៊ីផាន់ណា បានបង្ហាញនូវអតិភាពសំខាន់ៗចំនួនបី រួមមាន៖ទី១៖ដោះស្រាយវិវាតដោយសន្តិវិធីរាល់វិវាទសមុទ្រ​ត្រូវតែដោះស្រាយតាមរយៈការសន្ទនានិងការទូត​កម្ពុជាប្រកាន់ខ្ជាប់នូវគោលការណ៍សេរីភាពនៃការធ្វើនាវាចរ​និងការឆ្លងកាត់ដោយស្របច្បាប់​ដែលត្រូវតែគោរពឲ្យបានពេញលេញស្របតាមច្បាប់អន្តរជាតិទៀតជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ 1982 UNCLOS។ ទី2 បង្កើនជំនួយបច្ចេកទេសនិងការកសាងសមត្ថភាព​ឯកឧត្តមទេសរដ្ឋមន្ត្រី​បានអំពាវនាវឲ្យមានការពន្លឿន ឲ្យមានការគាំទ្របន្ថែម​ដល់បណ្ដារដ្ឋជាប់សមុទ្រដែលកំពុងអភិវឌ្ឍលើផ្នែកអនុវត្តច្បាប់សមុទ្រ​សន្តិសុខកំពង់ផែ​និងនាវាចរ ការយល់ដឹងអំពីដែនសមុទ្រ​និងការចែករំលែកព័ត៌មានឲ្យបានទាន់ពេលវេលាដើម្បីទប់ស្កាត់បញ្ហាប្រឈមនានាឲ្យមានប្រសិទ្ធភាពទី3 វិធីសាស្រ្តរួមបញ្ចូលគ្នានិងការបង្ការ ក្រុមប្រឹក្សាសន្តិសុខ គួរតែអនុវត្តវិធីសាស្រ្ត ដែលបង្កើតភាពធន់ក្នុងរយៈពេលវែង ដោយផ្អែកលើបរិយាប័ននិងសន្តិភាពជាមួយច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ ឯកឧត្តម ទេសរដ្ឋមន្ត្រី សុខស៊ីផាន ណា ក៏បានបញ្ជាក់ជាថ្មីនូវការប្ដេជ្ញាចិត្តរបស់កម្ពុជា ក្នុងការការពារច្បាប់អន្តរជាតិនិងជម្រុញការសន្ទនាដោយសន្តិវិទ្យុ ពង្រឹងសន្តិសុខសមុទ្រជាពិសេសការប្រយ័ត្ត ប្រឆាំង និងបទល្មើសឆ្លងដែន កម្ពុជានៅតែបន្តស្វាគមន៍នាវាបរទេសមកកាន់មូលដ្ឋានទ័ពជើងទឹករាម ដែលបានធ្វើទំនើបកម្មរបស់ខ្លួនសម្រាប់ការធ្វើសមយុទ្ធរួមគ្នា ការផ្ដល់ជំនួយមនុស្សធម៌និងកិច្ចសហប្រតិបត្តិការ ក្នុងគោលបំណងប្រយុទ្ធប្រឆាំងនិងនិងបទល្មើសផ្សេងៗ ឯកឧត្តម សុខ ស៊ីផាន់ណា បានបញ្ជាក់ពីថាការផ្ដល់សច្ចាប័នលើកិច្ចព្រមព្រៀង UNCLOS (UNCLOS)និងBBNJ នាពេលកន្លងមក គឺជាសក្ខីភាព បង្ហាញពីការប្តេជ្ញាចិត្ត មិនងាករា របស់កម្ពុជា ចំពោះសណ្ដាប់ធ្នាប់សមុទ្រដែលផ្អែកលើច្បាប់ និង ការគ្រប់គ្រងធានធានសមុទ្រដោយការទទួលខុសត្រូវ៕

Wednesday, October 16, 2013

ការសំរេច​របស់​ICJ​អំពី​ប្រាសាទព្រះវិហារ​នឹង​ធ្វើឡើង​នៅ​ខែក្រោយ​

(ចេញផ្សាយថ្ងៃទី 16-10-2013, 8:24 pm) | ដោយ: CEN
ភ្នំពេញ: ​យោងតាមកាសែត​បាងកក​ប៉ុស្ត៍រ​បស់​ថៃ​ អគ្គលេខា​រង​ក្រសួង​ការបរទេស​ថៃ លោក ណាត​តាវុ​ធ ផូ​ធី​សារ៉ូ បាន​និយាយ​កាល​​ពី​ថ្ងៃ​ពុធ​ទី​១៦​តុលា​ថា តុលាការ​យុត្តិធម៌​អន្តរជាតិ​(ICJ)​កំណត់​ពេល​ចេញ​សាលក្រម​របស់​ខ្លួន​អំពី​ ជម្លោះទឹកដី​រវាង​ថៃ​និង​កម្ពុជា​នៅ​​ជុំវិញ​ប្រាសាទ​ព្រះវិហារ​នៅ​ថ្ងៃ​១១​ វិច្ឆិកា​។​
លោកណាត​តាវុ​ធ បាន​និយាយថា​ក្រសួង​ត្រូវបាន​ICJ​ជូន​ព័ត៌មាន​មិន​ផ្លូវការ​ថា​ការសំរេច​ ករណី​ដី​នៅជាប់​ប្រាសាទព្រះវិហារ​នឹងត្រូវ​​ធ្វើឡើង​នៅ​ថ្ងៃ​១១​វិច្ឆិកា​។​ តុលាការ​បាន​ទាក់ទង​ឯកអគ្គរដ្ឋទូត​ថៃ​ប្រចាំ​ហូ​ឡង់​លោក​វី​រ៉ា​ឆៃ ផ្លាសាយ ជាមួយ​នឹង​ដំណឹង​នេះ​និង​លិ​​ខិត​ផ្លូវការ​មួយ​មក​ពី​ICJ​នឹង​ត្រូវ​បញ្ជូន​ តាម​ក្រោយ​។​
​មុន​នេះ​កាលពី​ថ្ងៃ​ចន្ទ រដ្ឋមន្ត្រី​ការបរទេស​ថៃ​លោក ស៊ូ​រ៉ា​ពង់ តូ​វិចា​ក​ឆៃ​គុល បាន​និយាយថា​ICJ​បាន​ពន្យារ​ការចេញ​សាលក្រម​របស់​ខ្លួន​ពី​ខែ​តុលា​នេះ​ដល់​ ខែ​កុម្ភៈ​ឆ្នាំក្រោយ ដោយសារ​ត្រូវ​ពិចារណា​ករណី​របស់​ប្រទេស​ផ្សេងទៀត​។​
​លោក​ស៊ូ​រ៉ា​ពង់ និង​ណាត​តាវុ​ធ បាន​និយាយថា​ពួក​លោក​មិនដឹងថា​តុលាការ​នឹង​សំរេច​យ៉ាងណា​ទេ តែ​ថា​ភាគី​ថៃ​នឹង​ត្រៀម​ទទួល​​យក​វា​និង​ដោះស្រាយ​វា​។​
​ជម្លោះ​ដណ្តើម​តំបន់​នេះ​ចេញមក​ពី​សាលក្រម​របស់​តុលាការ​ពិភព​លោក​មួយ​ នេះ​នៅ​ឆ្នាំ​១៩៦២​ដែល​បាន​ផ្តល់​ប្រាសាទ​ព្រះវិហារ​មក​អោយ​កម្ពុជា​។​ក្រោយ ​សាលក្រម ថៃ​មាន​កាតព្វកិច្ច​ដក​ទាហាន​របស់​ខ្លួន​ចេញពី​ប្រាសាទ​និង​តំបន់​ជុំវិញ​។​ តែ​ទោះជា​យ៉ាងណា​​ការសំរេច​មិនបាន​និយាយ​ថា​តើ​តំបន់​ជុំវិញ​នោះ​មាន​ទំហំ​ ប៉ុណ្ណា​។​ថៃ​អះអាងថា​វា​គឺ​តំបន់​ជាប់​ព្រះវិហារ​តែ​០,៣៥​គីឡូម៉ែត្រ​ការ៉េ នៅពេល​កម្ពុជា​ថា​វា​គឺ​តំបន់​ធំ​ជាង​នេះ​គឺ​ប្រមាណ​៤,៦​គីឡូម៉ែត្រ​ការ៉េ​។ ​
​ការអះអាង​ត្រួតគ្នា​នេះ​នាំ​ដល់​ការប៉ះទង្គិច​ប្រដាប់អាវុធ​តាម​ព្រំដែន ​ជា​ច្រើនលើក ដែល​នៅ​ទីបំផុត​នាំ​អោយ​កម្ពុជា​ស្នើ​ICJ​កាលពី​ខែ​​មេសា​ឆ្នាំ​២០១១​អោយ​ តុលាការ​មួយ​នេះ​បកស្រាយ​សាលក្រម​ឆ្នាំ​១៩៦២​របស់​ខ្លួន​ឡើងវិញ​ដើម្បី​អោយ​ ច្បាស់​ថា​តើ​តំបន់​៤,៦​គី​ឡូ​​ម៉ែត្រ​ជាប់​ប្រាសាទ​ព្រះវិហារ​នោះ​ជា​របស់​ ខាង​ណា​។​
​យោង​តាម​សារព័ត៌មាន​ថៃ មុន​តុលាការ​ចេញ​ការសំរេចចិត្ត ថៃ​កំពុង​ត្រៀម​ជួបពិភាក្សា​ជាមួយ​កម្ពុជា​។​
​ឯកអគ្គរដ្ឋទូត​ថៃ​ប្រចាំ​ហូ​ឡង់ លោក​វី​រ៉ា​ឆៃ ផ្លាសាយ បាន​និយាយថា មន្ត្រី​មកពី​ក្រសួងការបរទេស ការិយាល័យ​រដ្ឋអាជ្ញា នាយក​ដ្ឋា​ន​ចៅក្រម ការិយាល័យ​ក្រុមប្រឹក្សារដ្ឋ ក្រុមប្រឹក្សា​សន្តិសុខ​ជាតិ និង​នាយកដ្ឋាន​ភូមិសាស្ត្រ​ថៃ​នៃ​ក្រសួង​ការពារជាតិ បាន​​ជួបប្រជុំ​គ្នា​អំពី​បញ្ហា​នេះ​។​
​វី​រ៉ា​ឆៃ​បាន​និយាយថា​កិច្ចប្រជុំ​ពិចារណា​អំពី​ច្រក​ដែល​តុលាការ​អាច​ សំរេច​ស្តី​ពី​ព្រះវិហារ​ដើម្បី​ថៃ​ត្រៀម​សំរាប់​សភាពការណ៍​ដែល​​អាច​កើតមាន ​ណាមួយ​។​លោក​ថា​អាច​មាន​លទ្ធផល​៤ គឺ​១៖​តុលាការ​សំរេច​គាំទ្រ​ថៃ ២៖​គាំទ្រ​កម្ពុជា ៣៖​តុលាការ​អាច​និយាយ​​ថា​ខ្លួន​មិន​មាន​សិទ្ធិ​អំណាច​ពិចារណា​ករណីនេះ ឬ តុលាការ​សំរេច​មិន​កាន់ជើង​ខាង​ណា​។​
​លោក​បាន​និយាយថា​ទោះ​ជា​អ្វី​កើត​ឡើង​ក៏​ដោយ ប្រទេស​ទាំង​២​នឹង​ធ្វើការ​រួមគ្នា​ដើម្បី​ឈាន​ដល់​កិច្ចព្រមព្រៀង​មួយ​៕

No comments:

Post a Comment