នៅថ្ងៃទី២ ខែមិថុនា ​ឆ្នាំ ២០២៦ នេះ កម្ពុជាផ្ញើលិខិតផ្លូវការទៅកាន់ប្រទេសថៃ និងអគ្គលេខាធិការ UN ដើម្បីចាប់ផ្ដើមដំណើរការយន្តការផ្សះផ្សាដោយបង្ខំ ក្រោមច្បាប់សមុទ្ររបស់UN។ សម្ដេចធិបតីថ្លែងក្នុងសារពិសេស។ កម្ពុជាបង្ហាញជំហររឹងមាំ លើសន្តិសុខសមុទ្រ និងការគោរពច្បាប់អន្តរជាតិ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម សុខ ស៊ីផាន់ណា ទេសរដ្ឋមន្ត្រី និងជា បេសកជនពិសេស របស់សម្ដេចអធិបតីនាយករដ្ឋមន្ត្រី បានអញ្ជើញចូលរួម និងថ្លែងបទអន្តរាគមន៍ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្រោមប្រធានបទ " ការថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ ពាក់ព័ន្ធនឹងសន្តិសុខសមុទ្រ ក្នុងរនោះ ឯកឧត្តម ទេសរដ្ឋមន្ត្រី សុខ ស៊ីផាន់ណា បានសង្កត់ធ្ងន់លើសារៈសំខាន់នៃផ្លូវទឹក ដែលមានសុវត្ថិភាព និងសន្តិសុខ ដែលជាសរសៃឈាមដ៏សំខាន់ សម្រាប់សន្តិភាព សុវត្ថិភាព អន្តរជាតិស្ថេរភាពសេដ្ឋកិច្ចសកល និងការអភិវឌ្ឍប្រកបដោយចេរភាព ដើម្បីឆ្លើយតបទៅនឹងការគម្រាមគំហែងដែលកំពុងកើតឡើងចំពោះសន្តិសុខសមុទ្រ ឯកឧត្តមទេសរដ្ឋមន្ត្រី សុខ ស៊ីផាន់ណា បានបង្ហាញនូវអតិភាពសំខាន់ៗចំនួនបី រួមមាន៖ទី១៖ដោះស្រាយវិវាតដោយសន្តិវិធីរាល់វិវាទសមុទ្រ​ត្រូវតែដោះស្រាយតាមរយៈការសន្ទនានិងការទូត​កម្ពុជាប្រកាន់ខ្ជាប់នូវគោលការណ៍សេរីភាពនៃការធ្វើនាវាចរ​និងការឆ្លងកាត់ដោយស្របច្បាប់​ដែលត្រូវតែគោរពឲ្យបានពេញលេញស្របតាមច្បាប់អន្តរជាតិទៀតជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ 1982 UNCLOS។ ទី2 បង្កើនជំនួយបច្ចេកទេសនិងការកសាងសមត្ថភាព​ឯកឧត្តមទេសរដ្ឋមន្ត្រី​បានអំពាវនាវឲ្យមានការពន្លឿន ឲ្យមានការគាំទ្របន្ថែម​ដល់បណ្ដារដ្ឋជាប់សមុទ្រដែលកំពុងអភិវឌ្ឍលើផ្នែកអនុវត្តច្បាប់សមុទ្រ​សន្តិសុខកំពង់ផែ​និងនាវាចរ ការយល់ដឹងអំពីដែនសមុទ្រ​និងការចែករំលែកព័ត៌មានឲ្យបានទាន់ពេលវេលាដើម្បីទប់ស្កាត់បញ្ហាប្រឈមនានាឲ្យមានប្រសិទ្ធភាពទី3 វិធីសាស្រ្តរួមបញ្ចូលគ្នានិងការបង្ការ ក្រុមប្រឹក្សាសន្តិសុខ គួរតែអនុវត្តវិធីសាស្រ្ត ដែលបង្កើតភាពធន់ក្នុងរយៈពេលវែង ដោយផ្អែកលើបរិយាប័ននិងសន្តិភាពជាមួយច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ ឯកឧត្តម ទេសរដ្ឋមន្ត្រី សុខស៊ីផាន ណា ក៏បានបញ្ជាក់ជាថ្មីនូវការប្ដេជ្ញាចិត្តរបស់កម្ពុជា ក្នុងការការពារច្បាប់អន្តរជាតិនិងជម្រុញការសន្ទនាដោយសន្តិវិទ្យុ ពង្រឹងសន្តិសុខសមុទ្រជាពិសេសការប្រយ័ត្ត ប្រឆាំង និងបទល្មើសឆ្លងដែន កម្ពុជានៅតែបន្តស្វាគមន៍នាវាបរទេសមកកាន់មូលដ្ឋានទ័ពជើងទឹករាម ដែលបានធ្វើទំនើបកម្មរបស់ខ្លួនសម្រាប់ការធ្វើសមយុទ្ធរួមគ្នា ការផ្ដល់ជំនួយមនុស្សធម៌និងកិច្ចសហប្រតិបត្តិការ ក្នុងគោលបំណងប្រយុទ្ធប្រឆាំងនិងនិងបទល្មើសផ្សេងៗ ឯកឧត្តម សុខ ស៊ីផាន់ណា បានបញ្ជាក់ពីថាការផ្ដល់សច្ចាប័នលើកិច្ចព្រមព្រៀង UNCLOS (UNCLOS)និងBBNJ នាពេលកន្លងមក គឺជាសក្ខីភាព បង្ហាញពីការប្តេជ្ញាចិត្ត មិនងាករា របស់កម្ពុជា ចំពោះសណ្ដាប់ធ្នាប់សមុទ្រដែលផ្អែកលើច្បាប់ និង ការគ្រប់គ្រងធានធានសមុទ្រដោយការទទួលខុសត្រូវ៕

Tuesday, October 15, 2013

រដ្ឋាភិបាល​ថៃ​ត្រៀម​ក្រុម​ការងារ​ពិភាក្សា​ជាមួយ​កម្ពុជា ក្រោយ​សាល​ក្រម​តុលាការ​ឡាអេ​

វិទ្យុបារាំង ខេមរភាសា
ដោយ លាង ដឺលុច
ក្រុម​ការងារ​ជំនាញ​សំណុំ​រឿង​ប្រាសាទ​ព្រះវិហារ​របស់​ រដ្ឋាភិបាល​កំពុង​រៀប​ចំ​ក្រុម​ការងារ​ត្រៀម​ពិភាក្សា​ជាមួយ​កម្ពុជា នៅ​ក្រោយ​ពេល​ដែល​តុលាការ​ឡាអេ​ចេញ​សាលក្រម​នៅ​ដើម​ឆ្នាំ​២០១៤។ អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​កម្ពុជា​បាន​ថ្លែង​ថា កម្ពុជា​នៅ​រង់ចាំ​មើល​ថា តើ​រដ្ឋាភិបាល​ថៃ​នឹង​លើក​យក​បញ្ហា​អ្វី​ខ្លះ​មក​និយាយ​ជាមួយ​កម្ពុជា។

រដ្ឋាភិបាល​ថៃ​កំពុង​ត្រៀម​ការ​ពិភាក្សា​ជា​ផ្លូវការ​មួយ​ជាមួយ​កម្ពុជា​ ក្នុង​សំណុំរឿង​ប្រាសាទព្រះវិហារ ក្រោយពេល​ដែល​តុលាការ​ឡាអេ​ត្រូវ​ចេញ​សាលក្រម​ នៅ​ដើម​ឆ្នាំ​២០១៤​លើ​បណ្តឹង​របស់​កម្ពុជានោះ។ កម្ពុជា​ដែល​បានស្នើអោយ​តុលាការ​យុត្តិធម៌​អន្តរជាតិ​នៃ​អង្គការ​ សហប្រជាជាតិ​មួយ​នេះ​បកស្រាយ​សាលក្រម​ឆ្នាំ​១៩៦២​ស្តី​ពី​ប្រាសាទ​ ព្រះវិហារ។

ព័ត៌មាន​ស្តីពី​ការ​ត្រៀម​ខ្លួន​របស់​រដ្ឋាភិបាលថៃ​ត្រូវបាន​ផ្សព្វផ្សាយ​ នៅក្នុង​កាសែត​ថៃ បាងកកប៉ុស្ត​នៅ​ថ្ងៃទី​១៤​តុលា ដោយ​ដកស្រង់​សំដី​របស់​ឯកអគ្គរាជទូត​ថៃ​ប្រចាំ​ទីក្រុង​​ឡាអេ វីរ៉ាឆៃ ផ្លាសៃ។ ឯកអគ្គរាជទូត​ថៃ​រូប​នេះ​បាន​បញ្ជាក់ថា មន្ត្រីពាក់ព័ន្ធ​របស់​រដ្ឋាភិបាល​ថៃ​មកពីក្រសួង​ការបរទេស ការិយាល័យអគ្គមេធាវី ក្រុមប្រឹក្សា​សន្តិសុខជាតិ និង​ពី​ក្រសួង​ការពារជាតិថៃ​ផង​បាន​ជួប​ជុំ​គ្នា​ដើម្បី​ពិភាក្សា​អំពី​ ផែនការនេះ។ ផែនការ​ត្រៀម​ដែល​ត្រូវ​និយាយ​ជាមួយ​ភាគី​កម្ពុជា។

អ្នកនាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា លោក​កុយ គួង​ដែល​បាន​ឃើញ​អត្ថបទ​របស់​កាសែត​ថៃ​បាងកក​ប៉ុស្ត​ដែរ​នោះ បាន​ថ្លែង​​​ប្រាប់​វិទ្យុបារាំងអន្តរជាតិ​ថា នេះ​គ្រាន់តែ​ជា​ត្រៀម​លក្ខណៈ​ផ្ទៃ​ក្នុង​របស់​ភាគី​នៅឡើយទេ។ មន្ត្រី​ជាន់ខ្ពស់​របស់​កម្ពុជា​រូប​នេះ​បន្តថា លោក​មិន​អាច​អត្ថាធិប្បាយអ្វី​ឡើយ​ ល្គឹកណា​វា​មិន​មាន​អ្វី​ជា​ផ្លូវ​ការ​ពី​ភាគី​ថៃ។ ហើយ​ថា កម្ពុជាក៏​មិនដឹង​ថា ថៃ​នឹង​លើក​យក​បញ្ហា​អ្វី​មក​ជជែក​ជាមួយ​កម្ពុជា​នោះឡើយ។ សម្រាប់​លោក កុយ គួង កម្ពុជា​នៅ​រង់ចាំ​មើល​សេចក្តី​សម្រេច​របស់​តុលាកា​ឡាអេ។

ប៉ុន្តែ​ថា ចំពោះ​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជាដដែល កម្ពុជា​មាន​ជំហរ​ថា​នឹង​មិនអោយ​សាលក្រម​តុលាការ​ឡាអេ​ប៉ះពាល់​ដល់​ ទំនាក់ទំនង​ទ្វេភាគី​រវាង​ប្រទេស​ជិតខាង​ទាំងពីរ​នោះទេ។

យោង​តាម​អត្ថបទ​សារព័ត៌មាន​របស់​បាងកក​ប៉ុស្ត​នោះ ភាគី​ថៃ​បាន​ប៉ាន់ស្មាន​ទុក​នូវ​លទ្ធភាព​នៃ​សេចក្តីសម្រេច​ចំនួន​៤​ ផ្សេងគ្នា ហើយ​ដែល​ថៃ​ត្រូវ​ត្រៀម​​ការ​ពិភាក្សា​ទៅ​តាម​ស្ថានភាព​នៃ​សាលក្រម​និមួយៗ។ យោងតាម​ឯកអគ្គរាជទូត​ថៃ​ប្រចាំទីក្រុង​ឡាអេ​នោះ សាលក្រម​តុលាការ​ឡាអេ​អាច​ថា តុលាការ​អោយ​ថៃ​ឈ្នះ ឬតុលាកា​អោយ​កម្ពុជាឈ្នះ ឬ​តុលាការ​អាច​និយាយ​ថា ខ្លួន​មិន​ពិចារណាលើ​សំណុំរឿង​នេះ ឬក៏ថា មិនអោយអ្នកណាឈ្នះ​អ្នកណាចាញ់។

គួរ​រម្លឹក​ថា ក្រោយ​ពី​មាន​ការ​ទាមទារ​ពី​ភាគី​ថៃ​កាន់កាន់​តំបន់ជុំវិញ​ប្រាសាទ​ ព្រះវិហារ​ទំហំ​៤,៦គីឡូម៉ែត្រ​ក្រឡា រដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ពាក្យ​ប្តឹង​នៅ​ខែ​មេសា​ឆ្នាំ​២០១១ ​ស្នើសុំ​អោយ​តុលាការ​ឡាអេ​បកស្រាយ​សាលក្រម​ឆ្នាំ​១៩៦២។ សាលក្រមដែល​បាន​បញ្ជា​អោយ​ថៃ​ប្រគល់ភាពជា​ម្ចាស់​លើ​​ប្រាសាទ​ព្រះវិហារ​ មកអោយ​កម្ពុជាវិញ​៕

No comments:

Post a Comment