នៅថ្ងៃទី២ ខែមិថុនា ​ឆ្នាំ ២០២៦ នេះ កម្ពុជាផ្ញើលិខិតផ្លូវការទៅកាន់ប្រទេសថៃ និងអគ្គលេខាធិការ UN ដើម្បីចាប់ផ្ដើមដំណើរការយន្តការផ្សះផ្សាដោយបង្ខំ ក្រោមច្បាប់សមុទ្ររបស់UN។ សម្ដេចធិបតីថ្លែងក្នុងសារពិសេស។ កម្ពុជាបង្ហាញជំហររឹងមាំ លើសន្តិសុខសមុទ្រ និងការគោរពច្បាប់អន្តរជាតិ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម សុខ ស៊ីផាន់ណា ទេសរដ្ឋមន្ត្រី និងជា បេសកជនពិសេស របស់សម្ដេចអធិបតីនាយករដ្ឋមន្ត្រី បានអញ្ជើញចូលរួម និងថ្លែងបទអន្តរាគមន៍ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្រោមប្រធានបទ " ការថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ ពាក់ព័ន្ធនឹងសន្តិសុខសមុទ្រ ក្នុងរនោះ ឯកឧត្តម ទេសរដ្ឋមន្ត្រី សុខ ស៊ីផាន់ណា បានសង្កត់ធ្ងន់លើសារៈសំខាន់នៃផ្លូវទឹក ដែលមានសុវត្ថិភាព និងសន្តិសុខ ដែលជាសរសៃឈាមដ៏សំខាន់ សម្រាប់សន្តិភាព សុវត្ថិភាព អន្តរជាតិស្ថេរភាពសេដ្ឋកិច្ចសកល និងការអភិវឌ្ឍប្រកបដោយចេរភាព ដើម្បីឆ្លើយតបទៅនឹងការគម្រាមគំហែងដែលកំពុងកើតឡើងចំពោះសន្តិសុខសមុទ្រ ឯកឧត្តមទេសរដ្ឋមន្ត្រី សុខ ស៊ីផាន់ណា បានបង្ហាញនូវអតិភាពសំខាន់ៗចំនួនបី រួមមាន៖ទី១៖ដោះស្រាយវិវាតដោយសន្តិវិធីរាល់វិវាទសមុទ្រ​ត្រូវតែដោះស្រាយតាមរយៈការសន្ទនានិងការទូត​កម្ពុជាប្រកាន់ខ្ជាប់នូវគោលការណ៍សេរីភាពនៃការធ្វើនាវាចរ​និងការឆ្លងកាត់ដោយស្របច្បាប់​ដែលត្រូវតែគោរពឲ្យបានពេញលេញស្របតាមច្បាប់អន្តរជាតិទៀតជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ 1982 UNCLOS។ ទី2 បង្កើនជំនួយបច្ចេកទេសនិងការកសាងសមត្ថភាព​ឯកឧត្តមទេសរដ្ឋមន្ត្រី​បានអំពាវនាវឲ្យមានការពន្លឿន ឲ្យមានការគាំទ្របន្ថែម​ដល់បណ្ដារដ្ឋជាប់សមុទ្រដែលកំពុងអភិវឌ្ឍលើផ្នែកអនុវត្តច្បាប់សមុទ្រ​សន្តិសុខកំពង់ផែ​និងនាវាចរ ការយល់ដឹងអំពីដែនសមុទ្រ​និងការចែករំលែកព័ត៌មានឲ្យបានទាន់ពេលវេលាដើម្បីទប់ស្កាត់បញ្ហាប្រឈមនានាឲ្យមានប្រសិទ្ធភាពទី3 វិធីសាស្រ្តរួមបញ្ចូលគ្នានិងការបង្ការ ក្រុមប្រឹក្សាសន្តិសុខ គួរតែអនុវត្តវិធីសាស្រ្ត ដែលបង្កើតភាពធន់ក្នុងរយៈពេលវែង ដោយផ្អែកលើបរិយាប័ននិងសន្តិភាពជាមួយច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ ឯកឧត្តម ទេសរដ្ឋមន្ត្រី សុខស៊ីផាន ណា ក៏បានបញ្ជាក់ជាថ្មីនូវការប្ដេជ្ញាចិត្តរបស់កម្ពុជា ក្នុងការការពារច្បាប់អន្តរជាតិនិងជម្រុញការសន្ទនាដោយសន្តិវិទ្យុ ពង្រឹងសន្តិសុខសមុទ្រជាពិសេសការប្រយ័ត្ត ប្រឆាំង និងបទល្មើសឆ្លងដែន កម្ពុជានៅតែបន្តស្វាគមន៍នាវាបរទេសមកកាន់មូលដ្ឋានទ័ពជើងទឹករាម ដែលបានធ្វើទំនើបកម្មរបស់ខ្លួនសម្រាប់ការធ្វើសមយុទ្ធរួមគ្នា ការផ្ដល់ជំនួយមនុស្សធម៌និងកិច្ចសហប្រតិបត្តិការ ក្នុងគោលបំណងប្រយុទ្ធប្រឆាំងនិងនិងបទល្មើសផ្សេងៗ ឯកឧត្តម សុខ ស៊ីផាន់ណា បានបញ្ជាក់ពីថាការផ្ដល់សច្ចាប័នលើកិច្ចព្រមព្រៀង UNCLOS (UNCLOS)និងBBNJ នាពេលកន្លងមក គឺជាសក្ខីភាព បង្ហាញពីការប្តេជ្ញាចិត្ត មិនងាករា របស់កម្ពុជា ចំពោះសណ្ដាប់ធ្នាប់សមុទ្រដែលផ្អែកលើច្បាប់ និង ការគ្រប់គ្រងធានធានសមុទ្រដោយការទទួលខុសត្រូវ៕

Sunday, November 12, 2017

សកម្មភាព កាំភ្លើងការពារអាកាស ខ្មែរ

កងយោធពលខេមរភូមិន្ទ នឹងសាកល្បងបាញ់គ្រាប់ពិតប្រភេទB-M21 និងគ្រាប់ប្រភេទផ្សេងទៀតនៅចុងខែមីនា ( ថ្ងៃទី​ : 20-03-2013) នាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា មានប្រសាសន៍នៅក្រោយពីបញ្ចប់ពិធីបិទវគ្គគម្រោងសហប្រតិបត្តិការ ហ្វឹកហ្វឺន និងអប់រំ ប្រតិបត្តិការរក្សាសន្តិភាព អង្គការសហប្រជាជាតិ នាព្រឹកថ្ងៃទី២០ ខែមីនាឆ្នាំ២០១៣  នៅវិទ្យា ស្ថានហ្វឹកហ្វឺនឧដុង្គ ខេត្តកំពង់ស្ពឺ ថា នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៣ កងយោធពលខេមរៈ ភូមិន្ទ នឹងសាកល្បងបាញ់គ្រាប់ពិតប្រភេទB-M21 និងប្រភេទគ្រាប់ផ្សេងៗទៀត ដើម្បីពង្រឹង បន្ថែមទៀតចំពោះសមត្ថភាពរបស់កងទ័ព ក្នុងការការពារបូរភាពទឹកដី ។
  •   នាយឧត្តមសេនីយ៍ ទៀ បាញ់ មានប្រសាសន៍បន្តថា ការបាញ់សាកល្បងនូវគ្រាប់ពិត នេះគឺនឹងធ្វើឡើងក្នុងទឹកដីខេត្តកំពង់ស្ពឺ នៅទីលានសមយុទ្ធ ដែលកងយោធពលខេមរភូមិន្ទ តែងតែធ្វើជាញឹកញាប់នោះ ។ លោកនាយឧត្តមសេនីយ៍បានបញ្ជាក់ថា វាមិនមែនជារឿង ចំឡែកទេ  ធំបំផុតពេលដែលយើងបានហ្វឹកហ្វឺន រៀននូវបច្ចេកវិទ្យាថ្មីនៅចំណែកណានោះ ពិតណាស់យើងត្រូវតែមានការអនុវត្តន៍ជាក់ស្តែង ។ បើតាមខ្ញុំដឹង គឺវាទាក់ទងនឹងប្រភេទ អាវុធខ្លះ គឺយើងត្រូវតែប្រើប្រាស់វាពិតប្រាកដ ហើយវានឹងផ្តល់ភាពជឿជាក់ ថាអំពីអនុភាព របស់វានោះ គឺមានកម្រិតណា ។
  •  នៅក្នុងឱកាសនោះដែរលោកនាយឧត្តមសេនីយ៍ ពុំបានបញ្ជាក់អំពីប្រភេទអាវុធអ្វីខ្លះនោះឡើយ គ្រាន់តែមានប្រសាសន៍ថា គឺមានអាវុធជា ច្រើនប្រភេទនឹងត្រូវសាកល្បង ហើយការអនុវត្តន៍នឹងបង្ហាញអំពីភាពជាក់ស្តែង ទាំងសម្ភារៈ និងកម្លាំងយោធា ។  តែយ៉ាងណាក៏ដោយកាលពីពាក់កណ្តាលខែកុម្ភៈ ឆ្នាំ២០១៣កន្លងទៅ លោកឧត្តម សេនីយ៍ឯក ឥត សារ៉ាត់ អគ្គមេបញ្ជាការង នៃកងយោធពលខេមរភូមិន្ទ បានមានប្រសាសន៍ នៅក្នុងកិច្ចប្រជុំមួយនាទីបញ្ជាការដ្ឋានកងយោធពលខេមរៈភូមិន្ទថា ការបាញ់នេះ នឹងប្រព្រឹត្ត ទៅនៅក្នុងតំបន់ភ្នំបាំង ភំ្ននាងប្លែក ភំ្នជ្រួកក្រាញ់ ភំ្នមមល់ ភំ្នសម្រែង ភំ្នដំបង ភំ្នថ្មពួក ភំ្នភ្នាយរូង ភំ្នអណ្តូង ភ្នំចង្អោ ភ្នំជ្រោះភ្នំ និងភ្នំសូភី ស្ថិតក្នុងព្រំប្រទល់របស់ ស្រុកចំនួន៤ដូច ជាស្រុកសំរោងទង ស្រុកភំ្នស្រួច ស្រុកបរសេដ្ឋ និងស្រុកគងពិសី ខេត្តកំពង់ស្ពឺ  ។
  •  លោក ឧត្តមសេនីយ៍ បានបន្តទៀតថា តាមការគ្រោងទុក ការកសាងទីលានបាញ់គ្រាប់ពិតនេះ គឺផ្តល់អទិភាពចំនួន៧ រួមមាន៖ ទីលានបាញ់អាវុធថ្មើរជើង ទីលានបាញ់កាំភ្លើងគាំទ្រ ប្រភេទត្បាល់ និង ដេកាហ្សិត ទីលានបាញ់កាំភ្លើងធំ គ្រប់ប្រភទ ទីលានបាញ់កាំភ្លើង ការពារអាកាស ទីលាន បាញ់រថក្រោះ រថពាសដែក - ទីលាន បាញ់ឧត្ថម្ភាចក្រ យន្តហោះ និងទីលានបាញ់គ្រាប់ពិត ចាប់ពីថ្នាក់ក្រុម រហូតដល់វរសេនាតូច។  យោងតាមប្រសាសន៏របស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលថ្លែងក្នុងពិធីបិទវគ្គ ជំនាន់ទី១ នៅវិទ្យាស្ថានកងទ័ពជើងគោក កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៣ បានឲ្យដឹងថា ការហ្វឹកហ្វឺនតាមបណ្តាកងឯកភាពត្រូវធ្វើឲ្យបានជាប់ជាប្រចាំ ដើម្បីរំលឹក និងសាកល្បងមុន ការប្រយុទ្ធ ឬបំពេញបេសកកម្មអ្វីមួយ និងជាសកម្មភាពអនុវត្តជាក់ស្តែងនៅ លើភូមិសាស្រ្ត ដែលអង្គភាពទទួលខុសត្រូវ ។ ក្នុងន័យនេះ កងយោធពលខេមរភូមិន្ទ ធ្លាប់បានធើ្វការបាញ់ សាកល្បងទទួលបានជោគជ័យជាច្រើនលើករួចមកហើយ រួមមាន៖ កាំភ្លើងការពារអាកាស ត្បាល់ ដេកា កាំភ្លើងលើរថក្រោះ កាំភ្លើងធុន១៣០ មីលីម៉ែត្រ និងកាំភ្លើងប្រភេទ ប្រតិកម្ម BM21 ជាដើម ៕   

No comments:

Post a Comment