ព្រំដែនកម្ពុជា​ ថៃ៖​ ថ្ងៃទី ២៦ ខែ សីហា ឆ្នាំ២០២៦ អានុទីននាយករដ្ឋមន្រ្តីថៃ ផ្លូវការ និងនាយករដ្ឋមន្រ្តីសៀមស្រម៉ោល បានរួមគ្នា កែប្រែខ្សែព្រំដែនសិប្បនិម្មិត ទៅជាខ្សែព្រំដែនអចិន្រ្តៃយ៍ ដែលពត៍មានបង្ករឲ្យប្រជាជនកម្ពុជាមានការឈឺចាប់ជាមួយ រដ្ឋាភិបាលកម្ពុជាខ្លួនឯង នេះជាបំណងរបស់់ សៀម របស់ ថៃ។ ដូច្នេះ អ្នកឃោសនា ត្រូវតែផ្សព្វផ្សាយពត៍មាន វាយបក ប្រតិកម្មរហ័ស តបទៅវិញថា កម្ពុជាប្រកាន់យកជានិច្ច " គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម Franco-Siam Treaty 1904-1907 កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែព្រំដែន (fait accompli to Fact On the Ground)។ នៅ តុលាការ នៅ អង្គការសហប្រជាជាតិគេ កាត់សេចក្តីសំអាងលើ ផែនទីអន្តរជាតិ មិនយក Fait Accompli ឡើយ។

Sunday, November 12, 2017

យោធាថៃ បញ្ជាទិញប្រព័ន្ធ ការពារអាកាស

យោធាថៃ បញ្ជាទិញប្រព័ន្ធ ការពារអាកាស ទំនើបបំផុត និងរថក្រោះ រាប់រយគ្រឿង  Wednesday, 13 January 2016 13:25 Looking Today Posted ID-145
  •  ប្រទេសថៃទើបបញ្ជា ទិញគ្រឿងសព្វាវុធ ទំនើបៗជាច្រើនក្នុង ដើមឆ្នាំ២០១៦នេះ ក្នុងនោះមានដូចជា រថក្រោះ និងប្រព័ន្ធការពារ អាកាសដ៏ទំនើប។ ក្រុមហ៊ុន Rheinmetall Defence ដែលជាក្រុមហ៊ុនផលិតប្រព័ន្ធ ការពារអាកាសរបស់ ប្រទេសអាល្លឺម៉ង់ បានបង្ហាញថា ប្រទេសថៃបានចុះកុងត្រា ទិញយកប្រព័ន្ធការពារ អាកាសប្រភេទ Oerlikon Skyguard 3 ចំនួន ៤គ្រឿងពីពួកគេ។ 
  •    ក្រុមហ៊ុន Rheinmetall Defence បានឲ្យដឹងទៀតថា ប្រព័ន្ធការពារអាកាស ទាំងបួនដែលប្រទេសថៃ បានទិញនោះមានបំពាក់ ទៅដោយកាំភ្លើងស្វ័យប្រវត្តិប្រភេទ Orelikon GDF 007 ទំហំ ៣៥mm ចំនួន ៨ដើម, កាំភ្លើងស្វ័យប្រវត្តិប្រភេទ Oerlikon Revolver Gun Mk 2 មួយដើម និងមីស៊ីលរយៈចម្ងាយឆ្ងាយ VSHORAD ។ 
  •  កាំភ្លើងទាំង ២ប្រភេទ មានសមត្ថភាព អាចបាញ់ចំគោល ដៅក្នុងចម្ងាយ ៤គីឡូម៉ែត្រ និងមីស៊ីល VSHORAD អាចបាញ់ចំគោលដៅ ក្នុងចម្ងាយ ៧ គីឡូម៉ែត្រ ហើយរ៉ាដារបស់ Oerlikon Skyguard 3 អាចមានដែនសមត្ថភាពរ ហូតដល់ទៅ ២០គីឡូម៉ែត្រផងដែរ។  លើសពីនេះយោធាថៃ បានបញ្ជាទិញរថក្រោះ ប្រមាណជាជាង ២០០គ្រឿង បន្ថែមពីប្រទេសចិន រុស្សី និង អ៊ុយក្រែន ហើយរថក្រោះទាំងនោះជាម៉ូដែលចុងក្រោយទាំងអស់៕

No comments:

Post a Comment