នាង ផាត បើកវគ្គ បំប៉នឋានលេខា និងផែនទី លើកទី១៨ ឆ្នាំ២០១៥ ជំនាញផ្នែកឋានលេខា និងសេនាធិការផែនទី រួមចំណែកយ៉ាងខ្លាំង ក្នុងការកែទម្រង់ ខ
2015-5-27 20:34| ratha |ដោយ ៖ ដើមអម្ពិល ID-014
ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួង ការពារជាតិ នាយឧត្តមសេនីយ៍ នាង ផាត ក្នុងពិធីបើកវគ្គបំប៉នឋានលេខា និងសេនាធិការផែនទី លើកទី១៨ នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៥ នេះ នាទីស្តីការក្រសួងការពារជាតិ បានថ្លែងឲ្យដឹងថា ការហ្វឹកហ្វឺនបំប៉នការងារឋានលេខា និងសេនាធិការផែនទី គឺជាការចូលរួមយ៉ាងសកម្មក្នុងកម្មវិធីកែទម្រង់ កងយោធពលខេមរភូមិន្ទ (ខ.ភ.ម )។
នាយឧត្តមសេនីយ៍ នាង ផាត បានមានប្រសាសន៍បញ្ជាក់ថា ជំនាញផ្នែកឋានលេខា និងសេនាធិការផែនទីនេះ គឺពិតជាការចូលរួមចំណែក យ៉ាងសកម្មក្នុងកម្មវិធីកែទម្រង់ ខ.ភ.ម មួយប្រកបដោយគុណភាពខ្ពស់ សមត្ថភាពគ្រប់គ្រាន់ ស័ក្តិសមជាកងទ័ពអាជីពពិតប្រាកដ បំរើបានល្អកិច្ចការពារជាតិមាតុភូមិ និងការអភិវឌ្ឍន៍ប្រទេសជាតិ ក្នុងពេលបច្ចុប្បន្នក៏ដូចទៅអនាគត។
ឧត្តមសេនីយ៍ឯក ទេព ចំរើន នាយក នាយក ដ្ឋានភូមិសាស្ត្រ ក្រសួងការពារជាតិ បានឲ្យដឹងថា ការហ្វឹកហ្វឺនជាភារកិច្ចចាំបាច់ ត្រូវធ្វើព្រមៗគ្នាគ្រប់ផ្នែក គ្រប់ថ្នាក់ គ្រប់ជំនាញ គ្រប់កងឯកភាព។ នាយកដ្ឋាន ភូមិសាស្ត្រ ក្រសួងការពារជាតិ បានបើកដំបូងពីឆ្នាំ១៩៩៩ មកដល់ឆ្នាំ២០១៥នេះ បានចំនួន ១៨វគ្គ ដែលមានសិក្ខាកាម មកពីគ្រប់កងឯកភាពទូទាំងប្រទេស ព្រមទាំង នាយនគរបាលជាតិផងដែរ។
ឧត្តមសេនីយ័ឯក ទេព ចំរើន បានមានប្រសាសន៍បន្តទៀតថា វគ្គបំប៉នទី១៨នេះ មានរយៈពេល១២០ថ្ងៃ ដោយចាប់ ផ្តើមពីថ្ងៃទី២៧ ខែឧសភានេះតទៅ ដោយមានសិក្ខាកាមចូលរួមចំនួន ៦៥នាក់ មកពីបណ្តាកងឯកភាពនានា ពិសេសកងឯកភាពតាមបណ្តោយព្រំដែន វគ្គបំប៉ន បានផ្តោតលើខ្លឹមសារសំខាន់ៗ ស្តីពីភូមិសាស្ត្រយោធា និងរបៀបប្រើប្រាស់ភូមិសាស្ត្រ, របៀបស៊ើបការណ៍ និងវាយតម្លៃភូមិសាស្ត្រ, សិក្សាអំពីការប្រើប្រាស់ផែនទី គ្រប់ប្រភេទមាត្រដ្ឋាន និងរបៀបប្រើប្រាស់ឧបករណ៍ខាងលេខាផ្សេងៗ ពិសេស ជីភីអេស(GPS) កែវឆ្លុះ និងត្រីវិស័យ សំដៅឲ្យមានការឯកភាពទូទាំង ខ.ភ.ម អំពីមុខ វិជ្ជាឋានលេខា និងសេនាធិការផែនទីដែលបាន និងកំពុងប្រើប្រាស់បច្ចុប្បន្ននៅក្នុងកងទ័ព។
ក្នុងនាមនាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី ក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ នាង ផាត សម្តែងនូវកោតសរសើរ ចំពោះនាយទាហាន ពលទាហាននាយកដ្ឋានភូមិសាស្ត្រ ដែលបានពុះពារខិតខំយកចិត្តទុកដាក់បំពេញ ភារកិច្ច សំដៅពង្រីកវិស័យ ឯកទេសវិទ្យាសាស្ត្រមួយ មានប្រសិទ្ធខ្ពស់រួមចំណែកក្នុងការកែទម្រង់ ខ.ភ.ម ប្រកបដោយគុណភាព ហើយបានអនុវត្តយ៉ាងត្រឹមត្រូវតាម ផែនការហ្វឹកហ្វឺនប្រចាំឆ្នាំរបស់ខ្លួន ក្នុងការចាត់តាំងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញ ភូមិសាស្ត្រ និងសេនាធិការផែនទីលើកទី១៨ ឆ្នាំ២០១៥នេះ ដើម្បីឆ្លើយតបទៅនឹង សំណូមពរភារកិច្ចការពារ និងកសាងមាតុភូមិកម្ពុជា។
នាយឧត្តមសេនីយ៍ បានបញ្ជាក់បន្ថែមទៀតថា ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី ប្រទេសជាតិមានការ អភិវឌ្ឍន៍យ៉ាងខ្លាំង នៅគ្រប់ច្រកល្ហកពីទីក្រុង រហូតដល់ជនបទ និងព្រៃភ្នំ ដែលមានប្រព័ន្ធធារាសាស្ត្រ ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវគមនាគមន៍ លាតសន្ធឹងខ្វាត់ខ្វែងពាសពេញប្រទេស រួមទាំងតំបន់អភិវឌ្ឍន៍ជាច្រើនទៀត ធ្វើឲ្យភូមិសាស្ត្រជាក់ស្តែង ប្រែប្រួលខុសស្រឡះពីផែនទី ដែលតម្រូវឲ្យមានការកែតម្រូវជាបន្ទាន់ ឲ្យស៊ីគ្នាទាំងភូមិសាស្ត្រ និងផែនទី ជៀសវាងការជះឥទ្ធិពល របស់ភូមិសាស្ត្រទៅលើសកម្មភាពយោធា និងការអភិវឌ្ឍន៍ប្រទេសជាតិ។
ជាមួយគ្នានោះ លោករដ្ឋលេខាធិការ ក្រសួងការពារជាតិ ក៏បានផ្តាំផ្ញើដល់វគ្គបំប៉ន ទាំងគ្រូ និងសិក្ខាកាម ត្រូវខិតខំរកគ្រប់វិធី ដើម្បីបង្រៀន និងរៀនឲ្យបានល្អ សំដៅបង្កើនសមត្ថភាព សេនាធិការបច្ចេកទេសផែនទី ឲ្យកាន់តែខ្ពស់ថែមទៀត នៅពេលបញ្ចប់វគ្គ៕
ប្រភព៖ www.dap-news.com
Find a location using Intersection
Intersection is the location of an unknown point by successively occupying at least two (preferably three) known positions on the ground and then map sighting on the unknown location. It is used to locate distant or inaccessible points or objects such as enemy targets and danger areas. There are two methods of intersection: the map and compass method and the straightedge method.
When using the map and compass method–
The straight edge method is used when a compass is not available. When using it–

- Orient the map using the compass.
- Locate and mark your position on the map.
- Determine the magnetic azimuth to the unknown position using the compass.
- Convert the magnetic azimuth to grid azimuth.
- Draw a line on the map from your position on this grid azimuth.
- Move to a second known point and repeat steps 1, 2, 3, 4, and 5.
- The location of the unknown position is where the lines cross on the map. Determine the grid coordinates to the desired accuracy.
The straight edge method is used when a compass is not available. When using it–
- Orient the map on a flat surface by the terrain association method.
- Locate and mark your position on the map.
- Lay a straight edge on the map with one end at the user’s position (A) as a pivot point; then, rotate the straightedge until the unkown point is sighted along the edge.
- Draw a line along the straight edge
- Repeat the above steps at position (B) and check for accuracy.
- The intersection of the lines on the map is the location of the unknown point (C). Determine the grid coordinates to the desired accuracy
No comments:
Post a Comment