នៅថ្ងៃទី២ ខែមិថុនា ​ឆ្នាំ ២០២៦ នេះ កម្ពុជាផ្ញើលិខិតផ្លូវការទៅកាន់ប្រទេសថៃ និងអគ្គលេខាធិការ UN ដើម្បីចាប់ផ្ដើមដំណើរការយន្តការផ្សះផ្សាដោយបង្ខំ ក្រោមច្បាប់សមុទ្ររបស់UN។ សម្ដេចធិបតីថ្លែងក្នុងសារពិសេស។ កម្ពុជាបង្ហាញជំហររឹងមាំ លើសន្តិសុខសមុទ្រ និងការគោរពច្បាប់អន្តរជាតិ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម សុខ ស៊ីផាន់ណា ទេសរដ្ឋមន្ត្រី និងជា បេសកជនពិសេស របស់សម្ដេចអធិបតីនាយករដ្ឋមន្ត្រី បានអញ្ជើញចូលរួម និងថ្លែងបទអន្តរាគមន៍ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្រោមប្រធានបទ " ការថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ ពាក់ព័ន្ធនឹងសន្តិសុខសមុទ្រ ក្នុងរនោះ ឯកឧត្តម ទេសរដ្ឋមន្ត្រី សុខ ស៊ីផាន់ណា បានសង្កត់ធ្ងន់លើសារៈសំខាន់នៃផ្លូវទឹក ដែលមានសុវត្ថិភាព និងសន្តិសុខ ដែលជាសរសៃឈាមដ៏សំខាន់ សម្រាប់សន្តិភាព សុវត្ថិភាព អន្តរជាតិស្ថេរភាពសេដ្ឋកិច្ចសកល និងការអភិវឌ្ឍប្រកបដោយចេរភាព ដើម្បីឆ្លើយតបទៅនឹងការគម្រាមគំហែងដែលកំពុងកើតឡើងចំពោះសន្តិសុខសមុទ្រ ឯកឧត្តមទេសរដ្ឋមន្ត្រី សុខ ស៊ីផាន់ណា បានបង្ហាញនូវអតិភាពសំខាន់ៗចំនួនបី រួមមាន៖ទី១៖ដោះស្រាយវិវាតដោយសន្តិវិធីរាល់វិវាទសមុទ្រ​ត្រូវតែដោះស្រាយតាមរយៈការសន្ទនានិងការទូត​កម្ពុជាប្រកាន់ខ្ជាប់នូវគោលការណ៍សេរីភាពនៃការធ្វើនាវាចរ​និងការឆ្លងកាត់ដោយស្របច្បាប់​ដែលត្រូវតែគោរពឲ្យបានពេញលេញស្របតាមច្បាប់អន្តរជាតិទៀតជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ 1982 UNCLOS។ ទី2 បង្កើនជំនួយបច្ចេកទេសនិងការកសាងសមត្ថភាព​ឯកឧត្តមទេសរដ្ឋមន្ត្រី​បានអំពាវនាវឲ្យមានការពន្លឿន ឲ្យមានការគាំទ្របន្ថែម​ដល់បណ្ដារដ្ឋជាប់សមុទ្រដែលកំពុងអភិវឌ្ឍលើផ្នែកអនុវត្តច្បាប់សមុទ្រ​សន្តិសុខកំពង់ផែ​និងនាវាចរ ការយល់ដឹងអំពីដែនសមុទ្រ​និងការចែករំលែកព័ត៌មានឲ្យបានទាន់ពេលវេលាដើម្បីទប់ស្កាត់បញ្ហាប្រឈមនានាឲ្យមានប្រសិទ្ធភាពទី3 វិធីសាស្រ្តរួមបញ្ចូលគ្នានិងការបង្ការ ក្រុមប្រឹក្សាសន្តិសុខ គួរតែអនុវត្តវិធីសាស្រ្ត ដែលបង្កើតភាពធន់ក្នុងរយៈពេលវែង ដោយផ្អែកលើបរិយាប័ននិងសន្តិភាពជាមួយច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ ឯកឧត្តម ទេសរដ្ឋមន្ត្រី សុខស៊ីផាន ណា ក៏បានបញ្ជាក់ជាថ្មីនូវការប្ដេជ្ញាចិត្តរបស់កម្ពុជា ក្នុងការការពារច្បាប់អន្តរជាតិនិងជម្រុញការសន្ទនាដោយសន្តិវិទ្យុ ពង្រឹងសន្តិសុខសមុទ្រជាពិសេសការប្រយ័ត្ត ប្រឆាំង និងបទល្មើសឆ្លងដែន កម្ពុជានៅតែបន្តស្វាគមន៍នាវាបរទេសមកកាន់មូលដ្ឋានទ័ពជើងទឹករាម ដែលបានធ្វើទំនើបកម្មរបស់ខ្លួនសម្រាប់ការធ្វើសមយុទ្ធរួមគ្នា ការផ្ដល់ជំនួយមនុស្សធម៌និងកិច្ចសហប្រតិបត្តិការ ក្នុងគោលបំណងប្រយុទ្ធប្រឆាំងនិងនិងបទល្មើសផ្សេងៗ ឯកឧត្តម សុខ ស៊ីផាន់ណា បានបញ្ជាក់ពីថាការផ្ដល់សច្ចាប័នលើកិច្ចព្រមព្រៀង UNCLOS (UNCLOS)និងBBNJ នាពេលកន្លងមក គឺជាសក្ខីភាព បង្ហាញពីការប្តេជ្ញាចិត្ត មិនងាករា របស់កម្ពុជា ចំពោះសណ្ដាប់ធ្នាប់សមុទ្រដែលផ្អែកលើច្បាប់ និង ការគ្រប់គ្រងធានធានសមុទ្រដោយការទទួលខុសត្រូវ៕

Thursday, November 16, 2023

កោសល្យវិច្ច័យ Forensic science

កោសល្យវិច្ច័យ Forensic science គឺជាវិទ្យាសាស្រ្តដែលបាន និងកំពុងប្រើជាង ១០០ វិស័យទាំងក្នុងកម្ពុជា ក៍ដូចជាបណ្តាប្រទេសនានាជុំវិញសកលលោកដែរ បំណងដើម្បី ប្រមូល ភស្តុតាង តឹកតាង សាក្សី វត្ថុតាងយកទៅវិភាគ វាយតម្លៃស្ថានការណ៍ ។ ក្នុងវិស័យយោធា កោសល្យវិច្ច័យ Forensic science បានត្រូវប្រើដូចជា ការប្រមូលពត៍មានអំពី ចំនួនទ័ព អាហារ អាវុធ វត្ថុប្រើប្រាស់ ឯកសារ ក្រយ៉ៅដៃ ឈាម DNA ឬ មុខសញ្ញាធ្លាប់ចេញចូលក្នុង មូលដ្ឋានទ័ពជាដើម....ខាងក្រោម គឺជា ឯកសារបន្ថែមសម្រាប់ជាគំនិតយោង ។

ការធ្វើ កោសល្យវិច្ច័យ អាជីវកម្ម គឺជាជំនួយដ៏សំខាន់ដែលជួយពិនិត្យសុខភាពរបស់អាជីវកម្ម ដើម្បីកំណត់បញ្ហាដែលអាជីវកម្មជួបប្រទះ និងស្វែងរកដំណោះស្រាយស្របតាមដំណើរការជាក់លាក់ និងច្បាស់លាល់។ ការធ្វើកោសល្យវិច្ច័យរបស់អាជីវកម្មនីមួយៗ មានដំណើរការឆ្ពោះទៅរកការរៀបចំផែនការយុទ្ធសាស្ត្រអាជីវកម្មដើម្បីស្ថេរភាព និងកំណើន។  ធាតុផ្សំសំខាន់ៗនៅក្នុងការធ្វើកោសល្យវិច្ច័យអាជីវកម្មមានដូចជា យុទ្ធសាស្ត្រ (Strategy) ហិរញ្ញវត្ថុ (Finance) ទីផ្សារ (Marketing) ប្រតិបត្តិការ (Operation) និងធនធានមនុស្ស (Human Resources)។

ការធ្វើកោសល្យវិច័្ចយអាជីវកម្ម (Company Diagnosis) គឺជាសកម្មភាពត្រួតពិនិត្យស្វែងរករាល់បញ្ហារបស់ក្រុមហ៊ុន កំណត់ដើមហេតុនៃឫសគល់បញ្ហា ឬបញ្ហាប្រឈមដែលកើតមានឡើងនៅក្នុងប្រតិបត្តិការប្រចាំថ្ងៃរបស់អាជីវកម្ម ដែលបញ្ហាទាំងនោះបានបណ្តាលឱ្យរាំងស្ទះដល់ការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍអាជីវកម្មរបស់សហគ្រិន។  ក្នុងការធ្វើកោសល្យវិច្ច័យអាជីវកម្មនេះក្រុមការងារកម្មវិធី ប៊ីអាយអូ នឹងធ្វើការសាកសួរអំពីព័ត៌មានមួយចំនួនដូចជា ផែនការយុទ្ធសាស្ត្រអាជីវកម្ម ហិរញ្ញវត្ថុ យុទ្ធសាស្ត្រទីផ្សារ ប្រតិបត្តិការ និង ការគ្រប់គ្រងធនធានមនុស្ស ដើម្បីធ្វើការសិក្សាឱ្យបានកាន់តែច្បាស់ និងស៊ីជម្រៅអំពីបញ្ហា ឬកត្តាគួបផ្សំដែលធ្វើឱ្យរាំងស្ទះដំណើរការ ឬការអភិវឌ្ឍនៃអាជីវកម្ម និងធ្វើការផ្គូផ្គងអ្នកចូលរួមទៅកាន់អ្នកប្រឹក្សាយោបល់ ឬអ្នកជំនាញដែលមានឯកទេស។  បន្ទាប់ពីការធ្វើកោសល្យវិច្ឆ័យអាជីវកម្ម ក្រុមការងារកម្មវិធី ប៊ី អាយ​ អូ នឹងភ្ជាប់អ្នកចូលរួមទៅកាន់សកម្មភាពទីបីនៃកម្មវិធីដែលជាវគ្គប្រឹក្សាយោបល់អាជីវកម្មពីអ្នកជំនាញ (Mentoring Session)។ អ្នកចូលរួមនឹងត្រូវបានជួបផ្ទាល់ជាមួយអ្នកប្រឹក្សាយោបល់ធុរកិច្ចដែលពួកគាត់សុទ្ធសឹងតែជាម្ចាស់សហគ្រាសធំៗ និងជាអ្នកជំនាញដែលមានបទពិសោធន៍ច្រើនឆ្នាំមានការទទួលស្គាល់ និងមានភាពជោគជ័យក្នុងវិស័យជំនួញនៅក្នុងប្រទេសកម្ពុជា។

(ភ្នំពេញ) ៖ ដោយ​មានការ​សង្ស័យ និង​សេចក្តី​រាយការណ៍​ពី​ក្រុមគ្រូពេទ្យនៅថ្ងៃទី១៨ ខែកក្កដា នេះ សមត្ថកិច្ច​បាន​ចុះ​ទៅ​គាស់សាកសព​បុរស​ម្នាក់​នៅ​ចំណុច​សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ មក​ធ្វើ​កោសល្យវិច្ច័យ ហើយ​ក៏​បានរកឃើញថា បុរស​រូបនោះ​បានស្លាប់ដោយសារ​ករណីឃាតកម្ម ខណៈក្រុមគ្រួសារខំលាក់បាំងថា ជាករណីជំងឺរ៉ាំរ៉ៃ។

បើតាមសេចក្តីរាយការណ៍ នៅយប់ថ្ងៃទី១៧ ខែកក្កដា ក្រុមគ្រួសារជនរងគ្រោះបានបញ្ជូនជនរងគ្រោះទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យ ហើយខាងមន្ទីរពេទ្យពិនិត្យឃើញថា បុរសខាងលើនេះគឺមិនមានស្លាប់ដោយសារជំងឺទេ ដោយសារនៅលើរាងកាយរបស់បុរសខាងលើគឺមានស្នាមរបួស។ សាកសពក៏បានដឹកមកខាងក្រុមគ្រួសារវិញ ហើយក៏បានកប់សពបុរសនោះ ​ក្នុងជម្រៅ២ម៉ែត្រនៅដីឡូត៍នៅក្រោយផ្ទះ​ដោយមិនមានការអនុញ្ញាតពីអាជ្ញាធរ។  ទើបនៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ ក្រុមគ្រួសារបានរាយការណ៍មកសមត្ថកិច្ចថា បុរសខាងលើបានស្លាប់ដោយសារជំងឺសួត ខណៈ​សមត្ថកិច្ចមិនទាន់បានធ្វើកោសល្យវិច្ឆ័យលើសពបុរសនោះនៅឡើយ។ នៅរសៀលម៉ោង១នៅថ្ងៃដដែល សមត្ថកិច្ចបានចុះទៅសាកសួរដល់មន្ទីរពេទ្យ ទើបខាងពេទ្យបានប្រាប់ថា រកឃើញស្លាកស្នាមនៅលើរូបកាយបុរសជនរងគ្រោះ។ ជាមួយគ្នានេះ សមត្ថកិច្ចក៏បានឃាត់ខ្លួនប្អួនស្រី ដែលមានជំងឺសសៃប្រាសាទ ទៅសួរនាំនៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ និងបានគាស់សាកសព ដើម្បីយកមកធ្វើកោសល្យវិច្ឆ័យ។

ការធ្វើកោសល្យវិច្ច័យលើស្នាមមេដៃ ជាង១៧ម៉ឺននាក់ដាក់ថ្វាយព្រះមហាក្សត្របានចាប់ផ្តើមហើយ ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៦នេះ គណៈកម្មការស្រាវជ្រាវ និងធ្វើកោសល្យវិច្ច័យលើស្នាមមេដៃប្រជាពលរដ្ឋនៅលើញត្តិរបស់គណបក្សសង្គ្រោះជាតិ បានបើកកិច្ចប្រជុំដំបូងរបស់ខ្លួន ដើម្បីចាត់តាំងភារកិច្ចឲ្យអនុវត្តទៅតាមជំនាញនីមួយៗ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានគណៈកម្មការស្រាវជ្រាវ និងធ្វើកោសល្យវិច្ច័យលើស្នាមមេដៃប្រជាពលរដ្ឋនៅលើញត្តិរបស់គណបក្សសង្គ្រោះជាតិ នៅនាយកដ្ឋានកណ្តាលយុត្តិធម៌ នៃក្រសួងមហាផ្ទៃ។ ការចាប់ផ្តើមការធ្វើកោសល្យវិច្ច័យលើស្នាមមេដៃរបស់ប្រជាពលរដ្ឋនេះ គឺបន្ទាប់ពីរាជរដ្ឋាភិបាលបានសម្រេចឲ្យក្រសួងមហាផ្ទៃ ធ្វើការស្រាវជ្រាវនិង ធ្វើកោសល្យវិច្ច័យលើស្នាមមេដៃដែលគណបក្សសង្គ្រោះជាតិ បានយកទៅថ្វាយព្រះមហាក្សត្រ សុំព្រះរាជអន្តរាគមន៍កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៦ ដើម្បីចៀសវាងការប្រើប្រាស់ស្នាមមេដៃបោកប្រាស់ប្រជាពលរដ្ឋ និងជាពិសេសព្រះមហាក្សត្រ។ នាឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានគណៈកម្មការស្រាវជ្រាវ និងធ្វើកោសល្យវិច្ច័យលើស្នាមមេដៃប្រជាពលរដ្ឋនៅលើញត្តិរបស់គណបក្សសង្គ្រោះជាតិ បានមានប្រសាសន៍ថា កិច្ចប្រជុំថ្ងៃនេះ គឺជាលើកទី១ដើម្បីចាត់តាំងភារកិច្ចឲ្យអនុវត្តទៅតាមជំនាញនីមួយៗ។ បង្កើតក្រុម២១ក្រុមដែលជាក្រុមស្រង់បញ្ជី និងញត្តិ។ បង្កើតក្រុមជំនាញចំនួន៥ក្រុមមានតួនាទីធ្វើកោសល្យវិច្ច័យលើស្នាមក្រយៅដៃដែលក្រុមនេះ គឺពឹងផ្អែកទាំងស្រុងលើផ្នែកបច្ចេកទេសហើយក្រុមនេះទៀតសោតគឺសុទ្ធតែបានឆ្លងកាត់វគ្គសិក្សាឯកទេសរយៈពេលវែង។ ឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន បានបន្តថា យើងនឹងដំណើរការជាក់ស្តែងផ្អែកទៅលើម៉ាស៊ីន ផ្អែកលើកែវ និងផ្អែកលើបច្ចេកទេស។ យើងនឹងធ្វើតាមនីតិវិធី និងបទពិសោធន៍ដែលបានធ្វើនាពេលកន្លងមក ហើយមួយផ្នែកទៀតយើងសហការជាមួយអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ដើម្បីធ្វើការប្រៀបធៀប។ នៅពេលដែលក្រុមរបស់យើងស្រង់រួចផ្តល់ជូនអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ហើយអគ្គនាយកដ្ឋាននេះនឹងផ្តល់ឲ្យយើងនូវបញ្ជីឈ្មោះ។ ម្យ៉ាងទៀតផ្នែកអត្តសញ្ញាណកម្ម គឺអាចជួយយើងបានមួយផ្នែកសម្រាប់តែអ្នកដែលបានធ្វើអត្តសញ្ញាណប័ណ្ណតែប៉ុណ្ណោះ អញ្ចឹងហើយអាចរកប្រជាពលរដ្ឋរស់នៅឃុំណា ភូមិណាបានតាមរយៈអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងពឹងពាក់អាជ្ញាធរមូលដ្ឋាន ដើម្បីជួយរកឲ្យយើង រហូតឈានទៅដល់ការធ្វើប្រៀបធៀបស្នាមក្រយៅដៃទីបំផុតយើងអាចរាយការណ៍ឲ្យក្រសួងមហាផ្ទៃវិញថាស្នាមក្រយៅដៃ និងញត្តិទាំងអស់នោះវាយ៉ាងម៉េច។ ឯកឧត្តម នាយឧត្តមសេនីយ៍ បានបញ្ជាក់ថា យោងតាមសេចក្តីសម្រេចរបស់ក្រសួងមហាផ្ទៃបេសកកម្មធ្វើកោសល្យវិច្ច័យលើស្នាមមេដៃប្រជាពលរដ្ឋនៅលើញត្តិរបស់គណបក្សសង្គ្រោះជាតិ ត្រូវធ្វើក្នុងរយៈពេលរង្វង់៣០ថ្ងៃ។ យើងនឹងខិតខំប្រឹងប្រែងធ្វើរឿងនេះឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។ ឆ្លើយទៅនឹងសំណួរសួរថាយើងនឹងដាក់ទោសទណ្ឌយ៉ាងណាប្រសិនបើរកឃើញថាស្នាមមេដៃ និងញត្តិទាំងនោះមិនប្រក្រតី ឯកឧត្តម នាយឧត្តមសេនីយ៍ កង សុខន អគ្គស្នងការរងនគរបាលជាតិ និងជាអនុប្រធានគណៈកម្មការស្រាវជ្រាវ និងធ្វើកោសល្យវិច្ច័យលើស្នាមមេដៃប្រជាពលរដ្ឋនៅលើញត្តិរបស់គណបក្សសង្គ្រោះជាតិ បានមានប្រសាសន៍ថា មិនទាន់មានគោលការណ៍ដូច្នេះនៅឡើយនោះទេ យើងគ្រាន់តែពិនិត្យទៅលើស្នាមមេដៃរបស់ប្រជាពលរដ្ឋ និយាយសរុបមកយើងធ្វើត្រឹមកិច្ចការពិនិត្យតែប៉ុណ្ណោះ។ ដោយឡែក សម្តេចក្រឡោហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ធ្លាប់បានមានប្រសាសន៍ កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៦កន្លងមកនេះថា យើងមិនទាន់ថាយ៉ាងម៉េចបាននោះទេ ទាល់តែមើលឲ្យច្បាស់លាស់ ធ្វើកោសល្យវិច្ច័យឲ្យបានច្បាស់លាស់ដើម្បីឲ្យដឹងថាតើវាមានភាពមិនប្រក្រតីនោះប៉ុន្មាន កន្លែងណាខ្លះ ហើយយើងនឹងធ្វើការងារនេះប្រកបដោយការទទួលខុសត្រូវ ៕

កោសល្យវិច្ច័យ Forensic science

No comments:

Post a Comment