នៅថ្ងៃទី២ ខែមិថុនា ​ឆ្នាំ ២០២៦ នេះ កម្ពុជាផ្ញើលិខិតផ្លូវការទៅកាន់ប្រទេសថៃ និងអគ្គលេខាធិការ UN ដើម្បីចាប់ផ្ដើមដំណើរការយន្តការផ្សះផ្សាដោយបង្ខំ ក្រោមច្បាប់សមុទ្ររបស់UN។ សម្ដេចធិបតីថ្លែងក្នុងសារពិសេស។ កម្ពុជាបង្ហាញជំហររឹងមាំ លើសន្តិសុខសមុទ្រ និងការគោរពច្បាប់អន្តរជាតិ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម សុខ ស៊ីផាន់ណា ទេសរដ្ឋមន្ត្រី និងជា បេសកជនពិសេស របស់សម្ដេចអធិបតីនាយករដ្ឋមន្ត្រី បានអញ្ជើញចូលរួម និងថ្លែងបទអន្តរាគមន៍ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្រោមប្រធានបទ " ការថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ ពាក់ព័ន្ធនឹងសន្តិសុខសមុទ្រ ក្នុងរនោះ ឯកឧត្តម ទេសរដ្ឋមន្ត្រី សុខ ស៊ីផាន់ណា បានសង្កត់ធ្ងន់លើសារៈសំខាន់នៃផ្លូវទឹក ដែលមានសុវត្ថិភាព និងសន្តិសុខ ដែលជាសរសៃឈាមដ៏សំខាន់ សម្រាប់សន្តិភាព សុវត្ថិភាព អន្តរជាតិស្ថេរភាពសេដ្ឋកិច្ចសកល និងការអភិវឌ្ឍប្រកបដោយចេរភាព ដើម្បីឆ្លើយតបទៅនឹងការគម្រាមគំហែងដែលកំពុងកើតឡើងចំពោះសន្តិសុខសមុទ្រ ឯកឧត្តមទេសរដ្ឋមន្ត្រី សុខ ស៊ីផាន់ណា បានបង្ហាញនូវអតិភាពសំខាន់ៗចំនួនបី រួមមាន៖ទី១៖ដោះស្រាយវិវាតដោយសន្តិវិធីរាល់វិវាទសមុទ្រ​ត្រូវតែដោះស្រាយតាមរយៈការសន្ទនានិងការទូត​កម្ពុជាប្រកាន់ខ្ជាប់នូវគោលការណ៍សេរីភាពនៃការធ្វើនាវាចរ​និងការឆ្លងកាត់ដោយស្របច្បាប់​ដែលត្រូវតែគោរពឲ្យបានពេញលេញស្របតាមច្បាប់អន្តរជាតិទៀតជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ 1982 UNCLOS។ ទី2 បង្កើនជំនួយបច្ចេកទេសនិងការកសាងសមត្ថភាព​ឯកឧត្តមទេសរដ្ឋមន្ត្រី​បានអំពាវនាវឲ្យមានការពន្លឿន ឲ្យមានការគាំទ្របន្ថែម​ដល់បណ្ដារដ្ឋជាប់សមុទ្រដែលកំពុងអភិវឌ្ឍលើផ្នែកអនុវត្តច្បាប់សមុទ្រ​សន្តិសុខកំពង់ផែ​និងនាវាចរ ការយល់ដឹងអំពីដែនសមុទ្រ​និងការចែករំលែកព័ត៌មានឲ្យបានទាន់ពេលវេលាដើម្បីទប់ស្កាត់បញ្ហាប្រឈមនានាឲ្យមានប្រសិទ្ធភាពទី3 វិធីសាស្រ្តរួមបញ្ចូលគ្នានិងការបង្ការ ក្រុមប្រឹក្សាសន្តិសុខ គួរតែអនុវត្តវិធីសាស្រ្ត ដែលបង្កើតភាពធន់ក្នុងរយៈពេលវែង ដោយផ្អែកលើបរិយាប័ននិងសន្តិភាពជាមួយច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ ឯកឧត្តម ទេសរដ្ឋមន្ត្រី សុខស៊ីផាន ណា ក៏បានបញ្ជាក់ជាថ្មីនូវការប្ដេជ្ញាចិត្តរបស់កម្ពុជា ក្នុងការការពារច្បាប់អន្តរជាតិនិងជម្រុញការសន្ទនាដោយសន្តិវិទ្យុ ពង្រឹងសន្តិសុខសមុទ្រជាពិសេសការប្រយ័ត្ត ប្រឆាំង និងបទល្មើសឆ្លងដែន កម្ពុជានៅតែបន្តស្វាគមន៍នាវាបរទេសមកកាន់មូលដ្ឋានទ័ពជើងទឹករាម ដែលបានធ្វើទំនើបកម្មរបស់ខ្លួនសម្រាប់ការធ្វើសមយុទ្ធរួមគ្នា ការផ្ដល់ជំនួយមនុស្សធម៌និងកិច្ចសហប្រតិបត្តិការ ក្នុងគោលបំណងប្រយុទ្ធប្រឆាំងនិងនិងបទល្មើសផ្សេងៗ ឯកឧត្តម សុខ ស៊ីផាន់ណា បានបញ្ជាក់ពីថាការផ្ដល់សច្ចាប័នលើកិច្ចព្រមព្រៀង UNCLOS (UNCLOS)និងBBNJ នាពេលកន្លងមក គឺជាសក្ខីភាព បង្ហាញពីការប្តេជ្ញាចិត្ត មិនងាករា របស់កម្ពុជា ចំពោះសណ្ដាប់ធ្នាប់សមុទ្រដែលផ្អែកលើច្បាប់ និង ការគ្រប់គ្រងធានធានសមុទ្រដោយការទទួលខុសត្រូវ៕

Wednesday, November 15, 2023

សំណង់ក្រោមដី Underground Work

សង្រ្គាមរូងក្រោមដី Turnel Warefare ខ្លះហៅថា The Subterrian Warefare ជា ប្រភេទនៃសង្រ្កាមមួយ ដែលជាសង្រ្គាមសំងាត់ មិនត្រូវបានគេ និយាយ ដោយកន្លងមក គេនិយាយអំពីតែ កងទ័ពជើងគោក ជើងទឹក ជើងអាកាស តែ​កម្រវិភាគ អំពី សង្រ្គាមនាវាមុជទឹក Sub-Marine Warfare នេះណាស់។ ដូចគ្នានេះដែរ យើងនិយាយអំពី កងទ័ពជើងគោក The Gound Force or Army តែយើងមិនដែលលំអិតអំពី  The Subterrian Warefare ដែលជា សង្រ្គាមរូងក្រោមដី ។

សំណង់ក្រោមដី Underground Work ជា វិស្វកម្មសីវិល ឬ ជាវិស្វកម្មយោធា Underground Civil/ Military Engineering Work ករណី ប្រទេស មានសង្រ្គាម សំណង់ក្រោមដី ជា ទីតាំងសុវត្ថិភាព សម្រាប់ ប្រជាជន ស្បៀង ភស្តុភារ អាវុធយុទ្ធភ័ណ្ឌផ្សេងៗ។ ភាពខុសគ្នាស្ថិតត្រង់ការគ្រប់គ្រងលើ ជាង សំណង់ វិស្វករ និង មនុស្សពាក់ព័ន្ធក្នុងសំណង់នោះ ដែលទាមទារ កម្រិតនៃការលាក់ការណ៍ និងការ កែប្រែប្រព័ន្ធផ្លូវចល័ត ប្រព័ន្ធខ្យល់ ដោយ ប្រើប្រាស ក្រុមជាង តាមដំណាក់កាលខុសគ្នាៗ សម្រាប់ វិស្វកម្មយោធា ដូចជា ផ្នែក គ្រឹះ ផ្នែកសណង់ ផ្នែក តុបតែង ផ្នែកទឹក ផ្នែកភ្លើង ផ្នែកសុវត្ថិភាព ផ្នែកសន្តិសុខ..គឺ មនុស្ស ១ ក្រុមធ្វើការងារចប់ ត្រូវ ចាកចេញ ក្រុមថ្មី ចូលមកបន្តការងារធ្វើបែបនេះ រក្សាបានការសម្ងាត់ ដូចជា លេណដ្ឋានក្រោមដី ឃ្លាំងក្រោមដី ផ្លូវចូលក្រោម....
សំណង់ក្រោមដី Underground Work

អ៊ីស្រាអែល ប៉ាឡេស្ទីន៖ សង្រ្កាមនៅបន្ត មិនទាន់មានអ្នកព្រមចាញ់។ ការទំលាក់បែក ដ្រូន យន្តហោះចម្បាំង និង កាំភ្លើងធំជាង ១០ ថ្ងៃ សម្លាប់ទាហាន ហាម់ាស់ មិនដល់ ១០០ នាក់ ចំណោម ទាហានសរុបជាង ២០,០០០ នាក់ នេះជាអ្វីដែល អ៊ីស្រាអែលមិនអាច បញ្ឈប់ត្រឹមណឹង។ យុទ្ធនាកំទេច បណ្តាញរូងក្រោមដី ជារឿងស្មុកស្មាញ មានតម្លៃខ្ពស់ ដោយសមត្ថិភាពចារកម្មផ្កាយរណបអាច មើលបានជម្រៅ ១៨ មែត្រ តែពួក Hamas ជីករូងជម្រៅ ២២ មែត្រ សម្រាប់ដឹកគ្រាប់ ស្បៀង ចល៍តកម្លាំងចូលក្នុងទឹកដីអ៊ីស្រាអែលជម្រៅ ៣ គម !

វិភាគសង្រ្គាមរូងក្រោមដី ក្នុងសង្រ្គាម អ៊ីស្រាអែល-- អ្នកប្រាជ្ញនានារបស់ អាមេរិក អឺស្រាអែល ស្មើរសុំឲ្យមានការ បូបទឹកដាក់ក្នុង រូងក្រោមដី ដើម្បីសម្លាប់កងទ័ព ហាម៉ាស់ អគ្លេស គេហៅថា Flooding តែ យោធាអ៊ីស្រាអែល សម្រាច់ប្រើ Bombing គឺ ទំលាក់គ្រាប់បែកវិញ។ លទ្ធផលនៃការទំលាក់គ្រាប់បែក ១ ខែ​ពេញ សម្លាប់មនុស្ស អស់ ១០,០០០ នាក់ ដូច្នេះ គេបន្ទោសថា ម៉េចអ៊ីស្រាអែល មិនបូបទឹកដាក់វិញ ? ហេតុសាមញ្ញមួយគឺថា វៀតណាម ពីមុនជាប្រទេស លេខ ១ លើលោកដែលមាន រូងក្រោមដី ២៥០ គម តែ ហាម៉ាស់ ប្រកាសថាគេមានដល់ទៅ ៥០០ គម បើយើងមើលរូបភាព ការ បូមទឹកដាក់ពន្លិក គឺមិនអាចធ្វើបានទេ ព្រោះ មនុស្ស កងទ័ព នឹងរត់ចេញមកខាងលើ រស់បានធម្មតា ដែលផែនការ អ៊ីស្រាអែល គឺ សម្លាប់ ៗៗៗ កំទេច ៗៗៗ។ អេហ្សីបធ្លាប់បូបទឹកដាក់ដែរ លទ្ធផល លិចតែរូង តែមនុស្សឡើងមកលើអស់ !!

សង្រ្គាមរូងក្រោមដី The Subterrian Warefare  ត្រូវគេចាបអារម្មណ៍ខ្លាំងក្នុងសង្រ្គាមវៀតណាម ឆ្នាំ ១៩៦០ ដល់ ១៩៧៥ ដែល កងទ័ពវៀតណាមខាងជើង​វាយចូល វៀតណាមខាងត្បូង តាមរយៈរូងក្រោមដី និង មូលដ្ឋានរូងក្រោមដី ចម្ងាយ ២៥០ គម ដែលសម្រាប់លាក់ទ័ព លាក់ស្បៀង ពេលថ្ងៃ លុះពេលយប់ កងទ័ពចេញប្រតិបត្តិការ។ រួងក្រោមដី ក្នុង Gaza មានចម្ងាយ ៥០០ គម ដែល វែងជា រូងនៅប្រទេស វៀតណាម។ កាលសង្រ្គាមឈូងសមុទ្រពែក្ស កងទ័អ អិរ៉ាក់ បង្ហាញរថក្រោះ រថពាសដែករាប់ ម៉ឺនគ្រឿងក្នុង ព្យុះហយាត្រាយោធា ប្រឆាំង ទ័ពអាមេរិក លុះព្រឹកឡើង សង្រ្គាមផ្ទូះ បែរជា កងទ័ពអាមេរិក មិនអាចរកឃើញ រថក្រោះ រថពាសដែករបស់ អ៊ីរ៉ាក់ ដែលគេសង្ស័យថា មានរូងក្រោមដី ចូលមក អឺរ៉ង់។

អ៊ុយក្រែន មនុស្សដែលជាប់ជាចំណាប់ខ្មាំងនៅ តំបន់រោងចក្រស្លរដែក ផលិតដែកថែម រោងចក្រផលិតគ្រាប់ រោងចក្រផលិតរថយន្ត.....ត្រូវបានជំលៀសចេញអស់។ រុស្សី មិនបាន វាយលុកទេ ដោយសារ ទីក្រុងឧស្សាហកម្មនោះ មាន លេណដ្ឋានការពារនុយក្លេអ៊ែរ  ពិបាករុករក រុស្សី គ្រាន់តែ ព័ទ្ធជាង ២០ ថ្ងៃ ផ្តាច់ទឹក ផ្តាច់ភ្លើង និង ទំលាក់គ្រាប់បែក... ផែនទី តំបន់ ឧស្ហាហកម្ម  Mariupol សំដៅលើរោងចក្រស្លរដែក ដែកថែប និង ផលិត គ្រឿងចក្រ សព្វាវុធ។ ទីតាំងនេះ កសាងឆ្នាំ ១៩៣០ ដោយសូវៀត គឺជា មហារោងចក្រដ៍ធំមួយចំណោំ រោងចក្រនានានៅ សូវៀត ដែល មានកម្មករជាង ១៣,០០០ នាក់ និងមាន ក្រុមគ្រួសាររបស់ពួកគេរស់នៅផងដែរ។ សព្វថ្ងៃ កម្មករមានចំនួនប្រហាកើប្រហែលគ្នាដែរ...តំបន់រោងចក្រនេះ មានស្ថាបនា ត្រេង់សេ លេណដ្ឋានការពារអាវុធនុយក្លេ នៅសម័យសង្រ្គាមត្រជាក់ មានប្រព័ន្ធរូងក្រោមដី ខ្វាត់ខ្វែង មានកម្ពស់ប្រមាណ​ជា ០៦ជាន់នៃ ផ្ទះល្វែង

គ្រាប់បែកអាមេរិកមានឈ្មោះថា Mother of All Bombs កំលាំងខ្សោយជាង គ្រាប់បែករុស្សី៤ ដង ដែលមានឈ្មោះថា Father of All Bombs (Отец всех бомб)។ គ្រាប់បែក MOAB មានន័យថា Massive Ordnance Air Blast​ (គ្រាប់បែកយក្សអាកាស-ដី) ជាង ១៥ឆ្នាំមកនេះ យោធាអាមេរិកខ្សោយសូម្បីលេដ្ឋានក្រោមដីនៅ អ់ីរ៉ង់ជម្រៅជាង ៦០ម៉ែត្រក៍មិនអាចធ្វើអ្វីបានដែរ ចុះទំរាំ លេដ្ឋាននៅចិន កូរ៉េខាងជើង?
អ៊ុយក្រែនៈ ប្រធានាធិបតីរុស្សីចេញបទបញ្ជាលុបចោលការវាយលុក offensive ចូលតំបន់ឧស្សាហកម្មនៃទីក្រុង Mariopul. ទីក្រុងនេះមានទំហំធំ ៩ គម គុណ ៥ គម ពោរពេញដោយលំនៅដ្ឋានស្អាតៗ រោងចក្រផលិតរថយន្ត គ្រឿងម៉ាស៊ី ស្លរដែក...។ រុស្សីមិនបាន បង្ហាញផែនការលំអិតក្នុងការរំដោះទីក្រុង ជាបន្ទាយរឹងមាំមានទ័ពរាប់ ពាន់នាក់ មានប្រជាជនរាប់ម៉ឺននាក់កំពុងរស់នៅ តែកន្លងមក ទ័ពអាមេរិកធ្លាប់ ប្រើផ្សែង Smoke ម៉ាស៊ីនភ្លើង បុកចូលតាមរូងក្រោមដី ដើម្បីបង្ខំពួក សាដាម ហ៊ូសេន ចេញពីក្នុងដីមកវិញ ដូចជា សត្វកណ្តុរ ! ដោយទ័ពអាមេរិក ឈ ចាំទាញសក់ក្បាល ឬ ពុកមាត់ ទាហានអ៊ីរាក់ដែលឈ្លក់ផ្សែង។ រីឯ ទាហានរុស្សី ធ្លាប់ប្រើវិធានការសាហាវជាង អាមេរិក គឺបាញ់ ផ្សែងពុល ថ្នាំសណ្តំ ចូលរោងមហោស្រពដែលពូក ឥស្លាមចាប់ជំរិតប្រជាជនរុស្សីនៅ មូស្គូ។ ថ្នាំសណ្តំនេះ គឺជា អាវុធគីមី ពេលបាញ់ ទាំងចំណាប់ខ្មាំង ទាំងពួក ភេរវករ ត្រូវសន្លប់ទាំងអស់ រួចក្រុមទាហាន ពាក់ម៉ាស់ អុកស៊ីហ្សែន ចូលបាញ់ ក្បាលសត្រូវស្លាប់ជាង ៤០០ នាក់ និង ក្រមសង្រ្គោះចូលទៅ សង្រ្គោះជនស៊ីវិល លើកដាក់ចូលពេទ្យ...។ ខ្ញុំរង់ចាំមើលវិធានការរុស្សីដែរ តែឥលូវ រុស្សី លុបចោលវិញ.៕


No comments:

Post a Comment