នៅថ្ងៃទី២ ខែមិថុនា ​ឆ្នាំ ២០២៦ នេះ កម្ពុជាផ្ញើលិខិតផ្លូវការទៅកាន់ប្រទេសថៃ និងអគ្គលេខាធិការ UN ដើម្បីចាប់ផ្ដើមដំណើរការយន្តការផ្សះផ្សាដោយបង្ខំ ក្រោមច្បាប់សមុទ្ររបស់UN។ សម្ដេចធិបតីថ្លែងក្នុងសារពិសេស។ កម្ពុជាបង្ហាញជំហររឹងមាំ លើសន្តិសុខសមុទ្រ និងការគោរពច្បាប់អន្តរជាតិ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម សុខ ស៊ីផាន់ណា ទេសរដ្ឋមន្ត្រី និងជា បេសកជនពិសេស របស់សម្ដេចអធិបតីនាយករដ្ឋមន្ត្រី បានអញ្ជើញចូលរួម និងថ្លែងបទអន្តរាគមន៍ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្រោមប្រធានបទ " ការថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ ពាក់ព័ន្ធនឹងសន្តិសុខសមុទ្រ ក្នុងរនោះ ឯកឧត្តម ទេសរដ្ឋមន្ត្រី សុខ ស៊ីផាន់ណា បានសង្កត់ធ្ងន់លើសារៈសំខាន់នៃផ្លូវទឹក ដែលមានសុវត្ថិភាព និងសន្តិសុខ ដែលជាសរសៃឈាមដ៏សំខាន់ សម្រាប់សន្តិភាព សុវត្ថិភាព អន្តរជាតិស្ថេរភាពសេដ្ឋកិច្ចសកល និងការអភិវឌ្ឍប្រកបដោយចេរភាព ដើម្បីឆ្លើយតបទៅនឹងការគម្រាមគំហែងដែលកំពុងកើតឡើងចំពោះសន្តិសុខសមុទ្រ ឯកឧត្តមទេសរដ្ឋមន្ត្រី សុខ ស៊ីផាន់ណា បានបង្ហាញនូវអតិភាពសំខាន់ៗចំនួនបី រួមមាន៖ទី១៖ដោះស្រាយវិវាតដោយសន្តិវិធីរាល់វិវាទសមុទ្រ​ត្រូវតែដោះស្រាយតាមរយៈការសន្ទនានិងការទូត​កម្ពុជាប្រកាន់ខ្ជាប់នូវគោលការណ៍សេរីភាពនៃការធ្វើនាវាចរ​និងការឆ្លងកាត់ដោយស្របច្បាប់​ដែលត្រូវតែគោរពឲ្យបានពេញលេញស្របតាមច្បាប់អន្តរជាតិទៀតជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ 1982 UNCLOS។ ទី2 បង្កើនជំនួយបច្ចេកទេសនិងការកសាងសមត្ថភាព​ឯកឧត្តមទេសរដ្ឋមន្ត្រី​បានអំពាវនាវឲ្យមានការពន្លឿន ឲ្យមានការគាំទ្របន្ថែម​ដល់បណ្ដារដ្ឋជាប់សមុទ្រដែលកំពុងអភិវឌ្ឍលើផ្នែកអនុវត្តច្បាប់សមុទ្រ​សន្តិសុខកំពង់ផែ​និងនាវាចរ ការយល់ដឹងអំពីដែនសមុទ្រ​និងការចែករំលែកព័ត៌មានឲ្យបានទាន់ពេលវេលាដើម្បីទប់ស្កាត់បញ្ហាប្រឈមនានាឲ្យមានប្រសិទ្ធភាពទី3 វិធីសាស្រ្តរួមបញ្ចូលគ្នានិងការបង្ការ ក្រុមប្រឹក្សាសន្តិសុខ គួរតែអនុវត្តវិធីសាស្រ្ត ដែលបង្កើតភាពធន់ក្នុងរយៈពេលវែង ដោយផ្អែកលើបរិយាប័ននិងសន្តិភាពជាមួយច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ ឯកឧត្តម ទេសរដ្ឋមន្ត្រី សុខស៊ីផាន ណា ក៏បានបញ្ជាក់ជាថ្មីនូវការប្ដេជ្ញាចិត្តរបស់កម្ពុជា ក្នុងការការពារច្បាប់អន្តរជាតិនិងជម្រុញការសន្ទនាដោយសន្តិវិទ្យុ ពង្រឹងសន្តិសុខសមុទ្រជាពិសេសការប្រយ័ត្ត ប្រឆាំង និងបទល្មើសឆ្លងដែន កម្ពុជានៅតែបន្តស្វាគមន៍នាវាបរទេសមកកាន់មូលដ្ឋានទ័ពជើងទឹករាម ដែលបានធ្វើទំនើបកម្មរបស់ខ្លួនសម្រាប់ការធ្វើសមយុទ្ធរួមគ្នា ការផ្ដល់ជំនួយមនុស្សធម៌និងកិច្ចសហប្រតិបត្តិការ ក្នុងគោលបំណងប្រយុទ្ធប្រឆាំងនិងនិងបទល្មើសផ្សេងៗ ឯកឧត្តម សុខ ស៊ីផាន់ណា បានបញ្ជាក់ពីថាការផ្ដល់សច្ចាប័នលើកិច្ចព្រមព្រៀង UNCLOS (UNCLOS)និងBBNJ នាពេលកន្លងមក គឺជាសក្ខីភាព បង្ហាញពីការប្តេជ្ញាចិត្ត មិនងាករា របស់កម្ពុជា ចំពោះសណ្ដាប់ធ្នាប់សមុទ្រដែលផ្អែកលើច្បាប់ និង ការគ្រប់គ្រងធានធានសមុទ្រដោយការទទួលខុសត្រូវ៕

Tuesday, October 15, 2013

កងទ័ពខ្មែរ-ថៃ សន្យាបន្តពង្រឹងទំនាក់ទំនង នៅតាមបណ្តោយព្រំដែន

(ថ្ងៃទី 11 តុលា 2013, ម៉ោង 04:56:PM) | ដោយ: វិចិត្រ  CEN:
ភ្នំពេញ: នៅ​ទីស្តីការក្រសួង​ការពារជាតិ នា​រសៀល​ថ្ងៃ​សុក្រ​នេះ លោក នាង ផាត រដ្ឋ​លរ​ខា​ធិ​ការ​ក្រសួងការពារជាតិ បានទទួល​ជួប​លោក​វរសេនីយ៍ឯក Direck Bongkan សេនានុព័ន្ធ​យោធា​ថៃ ប្រចាំ​កម្ពុជា ដែល​ត្រូវ​បញ្ចប់​បេសកកម្ម នៅ​កម្ពុជា​។

​លោក​ វរសេនីយ៍ឯក Direck Bongkan មានប្រសាសន៍ថា នៅក្នុង​ជំនួប​នោះ ភាគី​ទាំងពីរ បាន​សន្យាថា នឹង​ជំរុញ​ឲ្យ​មាន​ទំនាក់ទំនង​កាន់តែ​ល្អ​ថែមទៀត លើ​គ្រប់​វិស័យ ពិសេស​នៅតាម​តំបន់​ព្រំដែន ដើម្បី​ប្រយោជន៍​នៃ​ប្រជាជន​ប្រទេស​ទាំងពីរ​។​

​ចំណែក​លោកនាយ​ឧ​ត្ត​ ម​សេនីយ៍ នាង ផាត មានប្រសាសន៍ថា ទំនាក់ទំនង​កម្ពុជា​-​ថៃ បានល្អ​ប្រសើរ​ឡើងវិញ ក្នុងពេល​ចុងក្រោយ​នេះ ពោលគឺ​បន្ទាប់ពី​លោកជំទាវ យី​ង ឡាក់ ដឹកនាំ​រាជរដ្ឋាភិបាល​។

​ប៉ុន្តែ​យ៉ាងណាក៏ដោយ តំណាង​មេទ័ព​ទាំងពីរ បាន​បញ្ជាក់ថា ភាគី​កម្ពុជា និង​ថៃ នៅមាន​ការងារ​ជាច្រើន​ទៀត ដើម្បី​ប្រជុំ​ពិភាក្សាគ្នា ក្នុងការ​ធ្វើ​ឲ្យ​កាន់តែ​ប្រសើរ​ថែមទៀត គឺ​ធ្វើ​ឲ្យ​តំបន់​ព្រំដែន​មាន​សន្តិភាព និង​អភិវឌ្ឍន៍​។​

​កម្ពុជា និង​ថៃ ផ្ទុះ​សង្គ្រាម​ព្រំដែន ចាប់តាំងពី​ថ្ងៃទី​១៥​កក្កដា ឆ្នាំ​២០០៨ ខណៈដែល​កងទ័ព​ថៃ បាន​លើកគ្នា ចូលមក​ឈរជើង​លើដី​ជាប់​ប្រាសាទព្រះវិហារ ហើយ​ប្រកាសថា ជា​ទឹកដី​របស់​ថៃ​។ ការប្រឈមមុខ​នោះ បាន​បង្ក​ជា​សង្គ្រាម​ជាច្រើនលើក នាំ​ឲ្យ​កងទ័ព និង​ប្រជាជន​ប្រទេស​ទាំងពីរ ស្លាប់ និង​របួស​ជាច្រើន​នាក់​។​

​ចុងក្រោយ​នេះ បន្ទាប់​ថៃ មាន​រដ្ឋាភិបាល​ថ្មី ដែល​ដឹកនាំ​ដោយ​លោកស្រី យ៉ី​ង​ឡាក់ កាលពី​ខែសីហា ឆ្នាំ​២០១១ កម្ពុជា និង​ថៃ លែងមាន​ជម្លោះ​ប្រដាប់អាវុធ ហើយ​សំណុំ​រឿងក្តី​នោះ ត្រូវបាន​ប្តឹងទៅ​កាន់​តុលាការ​ឡាអេ ដើម្បី​សុំ​ឲ្យ​បកស្រាយ​សាលដីកា ឆ្នាំ​១៩៦២ អំពី​ប្រាសាទព្រះវិហារ ដើម្បី​ដឹងថា ដី​នៅជាប់​ប្រាសាទព្រះវិហារ ដែល​ប្រទាញប្រទង់​នោះ ស្ថិតនៅក្នុង​ទឹកដី​កម្ពុជា ឬក៏​ជា​របស់​ថៃ​។​

​តាម​គម្រោង សាលដីកា​លើ​សំណុំ​រឿងក្តី​បកស្រាយ​សាលក្រម ដែល​តុលាការ​ឡាអេ បាន​បើកសវនាការ កាលពីពេល​ចូលឆ្នាំ​ខ្មែរ កាលពី​ខែមេសា​នោះ នឹងត្រូវ​ប្រកាស នៅ​ខែតុលា​នេះ​៕​

No comments:

Post a Comment