ក្រសួងសាធារណការ និងដឹកជញ្ជូន Ministry of Public Works and Transport - MPWT គម្រោងសាងសង់ផ្លូវជាតិលេខ៤៨ ប្រវែងសរុប ១៤៨ គីឡូម៉ែត្រ ចាប់ពីចំណុចប្រសព្វជាមួយផ្លូវជាតិលេខ៤ ដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ត្រូវបានប្រកាសបើកការដ្ឋានគម្រោងសាងសង់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ថ្ងៃចន្ទ ១កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២ ខេត្តកោះកុង៖ ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញអមដំណើរសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាក្នុងពិធីប្រកាសបើកការដ្ឋានគម្រោងសាងសង់លើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ប្រវែង១៤៨គីឡូម៉ែត្រ ដោយមានការចូលរួមពី ឯកឧត្តម ផាក ហ៊ឹងឃ្យុង ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េប្រចាំព្រះរាជាណាចក្រកម្ពុជា សមាជិក សមាជិកានៃរាជរដ្ឋាភិបាល អាជ្ញាធរដែនដី មន្ត្រីរាជការជុំវិញខេត្តកោះកុង បងប្អូនប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សផងដែរ។
ថ្លែងក្នុងរបាយការណ៍គោរពជូនសម្ដេចតេជោនាយករដ្ឋមន្ដ្រី និងអង្គពិធីទាំងមូល ឯកឧត្តមទេសរដ្ឋមន្ត្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនដល់ប្រជាជន និងរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ដែលបានផ្ដល់ឥណទានសម្បទាន និងជំនួយបច្ចេកទេសជាបន្ដបន្ទាប់ ដើម្បីចូលរួមចំណែកក្នុងការស្ដារ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅកម្ពុជា សំដៅជំរុញកំណើនសេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាពក្រីក្រឱ្យកាន់តែថយចុះបន្ថែមទៀត។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកឡើងថា៖ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី បើទោះបីការរាតត្បាតជាសកលពីជំងឺកូវីដ-១៩ បានបង្កផលប៉ះពាល់ដល់បណ្តាប្រទេសនៅលើសកលលោកក្តី កម្ពុជានៅតែរក្សាជំហរ និងភាពច្បាស់លាស់ក្នុងការបើកឱ្យដំណើរការប្រទេសឡើងវិញ និងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី រួមជាមួយនឹងការប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២០-កុម្ភៈ កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ ដែលជាឱកាសដើម្បីអភិវឌ្ឍប្រទេស និងបើកទទួលភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិផងដែរ។
ឯកឧត្តមទេសរដ្ឋមន្ត្រីបានជម្រាបជូនអំពីគម្រោងសាងសង់ដែលសម្រេចបាន គម្រោងកំពុងអនុវត្ត បន្ត និងគម្រោងនាពេលអនាគតសម្រាប់ការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវន្តរបស់កម្ពុជា ដើម្បីតភ្ជាប់ប៉ូលសេដ្ឋកិច្ចជាតិទាំង៤រួមមាន៖ ប៉ូលសេដ្ឋកិច្ចទី១ (រាជធានីភ្នំពេញ) ប៉ូលសេដ្ឋកិច្ចទី២ (ខេត្តព្រះសីហនុ កែប កំពត និងកោះកុង) ប៉ូលសេដ្ឋកិច្ចទី៣ (ខេត្តសៀមរាប ព្រះវិហារ បន្ទាយមានជ័យ និងឧត្តរមានជ័យ) និងប៉ូលសេដ្ឋកិច្ចទី៤ (ខេត្តរតនគិរី មណ្ឌលគិរី ក្រចេះ និងស្ទឹងត្រែង)។
ជាងនេះទៀត ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីសារសំខាន់នៃកត្តាសុខសន្តិភាពដែលបានផ្តល់ឱកាសឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់មានមុខរបរ មានការងារធ្វើ មានប្រាក់ចំណូល មានជីវភាពរស់នៅប្រសើរជាងមុន ក្នុងនោះផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់(GDP per capita) បានកើនឡើងពី២៦៩ដុល្លារអាមេរិកនៅឆ្នាំ១៩៩៨ រហូតដល់ ១.៥១៣ ដុល្លារអាមេរិកនៅដើមឆ្នាំ២០២០ និង អត្រានៃភាពក្រីក្រជារួមបានធ្លាក់ចុះពី៥៣% នៅឆ្នាំ១៩៩៨ មកនៅត្រឹមកម្រិត៨,៨% ក្នុងឆ្នាំ២០២០។
ដើម្បីបង្ហាញពីកម្រិតនៃភាពរីកចម្រើន ឯកឧត្តមទេសរដ្ឋមន្ត្រី បានធ្វើការប្រៀបធៀបកំណើនរថយន្ត និងទោចក្រយានយន្តដែលចរាចរណ៍នៅតាមដងផ្លូវនាពេលបច្ចុប្បន្ន ធៀបនឹងឆ្នាំ១៩៩៨ ចំនួនរថយន្តមានការកើនឡើងប្រមាណពី ៦,៥ម៉ឺនគ្រឿង រហូតដល់ ៩២ម៉ឺនគ្រឿង រីឯចំនួនទោចក្រយានយន្តវិញ កើនឡើងប្រមាណពី២០ម៉ឺនគ្រឿងរហូតដល់៥,២លានគ្រឿង។ ដោយឡែកសុខុមាលភាពសាធារណៈ រវាងឆ្នាំ១៩៩៨ និងពេលបច្ចុប្បន្នវិញ អាយុសង្ឃឹមរស់របស់ប្រជាពលរដ្ឋកម្ពុជា (Life Expectancy) ក៏មានការកើនឡើងគួរឱ្យកត់សម្គាល់ផងដែរគឺពី៥៦ឆ្នាំ រហូតដល់ជាង ៧០ឆ្នាំ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានជួយសម្របសម្រួលលើនីតិវិធីហិរញ្ញប្បទាន និងអាជ្ញាធរដែនដីខេត្តកោះកុង ដែលបានផ្តល់កិច្ចសហការល្អដល់ការអនុវត្តគម្រោង និងបានផ្តាំផ្ញើ ក៏ដូចជាណែនាំឱ្យក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសប្តេជ្ញាចិត្តចូលរួមក្នុងការអនុវត្តគម្រោងនេះឱ្យបានល្អ ត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស មានគុណភាព និងរឹងមាំ ដើម្បីប្រើប្រាស់បានយូរអង្វែង និងអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋដែលមានដីធ្លី ភូមិឋាន និងផ្ទះសម្បែងស្ថិតនៅជិតការដ្ឋានសាងសង់ផ្លូវជាតិលេខ៤៨ ចូលរួមផ្តល់កិច្ចសហការ ដើម្បីជំរុញឱ្យការងារសាងសង់អាចដំណើរការទៅបានដោយរលូន និងបញ្ចប់តាមផែនការគ្រោងទុក។
ថ្លែងសន្ទរកថានៅក្នុងពិធីសំណេះសំណាលនាឱកាសនោះដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ពីការជ្រោមជ្រែងរបស់រដ្ឋាភិបាល និងប្រជាជនកូរ៉េ ក្នុងការជួយសម្រួល និងដោះស្រាយទុក្ខលំបាករបស់ប្រជាពលរដ្ឋកម្ពុជា សំដៅជំរុញកំណើនសេដ្ឋកិច្ចជាតិ សេដ្ឋកិច្ចគ្រួសារ និងសុខុមាលភាពប្រជាពលរដ្ឋកម្ពុជានៅគ្រប់កាលៈទេសៈ និងបានជំរុញលើកទឹកចិត្តដល់មន្រ្តីរាជការក្រសួងសាធារណការ និងដឹកជញ្ជូន និងស្ថាប័នពាក់ព័ន្ធទាំងអស់បន្តរួមសហការខិតខំបំពេញភារកិច្ចសាងសង់ ថែទាំ ជួសជុល ផ្លូវ ស្ពាន សំដៅបន្តនិរន្តរភាពនៃប្រសិទ្ធភាពចរាចរណ៍ដឹកជញ្ជូន តាមពាក្យស្លោករបស់សម្តេចលើកឡើងថា៖ មានផ្លូវ មានស្ពាន មានការតភ្ជាប់។
ទាក់ទងនឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក សម្តេចតេជោនាយករដ្ឋមន្ត្រីបានណែនាំឱ្យក្រសួង សាធារណការ និងដឹកជញ្ជូន សហការជាមួយក្រសួងមហាផ្ទៃ បង្កើត Group Telegram ដែលអាចអនុញ្ញាតឱ្យសាធារណជន ឬបងប្អូនប្រជាពលរដ្ឋអាចផ្ដល់មតិយោបល់ ក៏ដូចជាចូលរួមរាយការណ៍អំពីគ្រោះថ្នាក់ចរាចរណ៍ ការកកស្ទះចរាចរណ៍ និងការប្រព្រឹត្តបទល្មើសចរាចរណ៍ដោយអ្នកបើកបរល្មើសច្បាប់ តាមរយៈការថតរូបភាពបញ្ជូនទៅកាន់អគ្គស្នងការនគរបាលជាតិ ស្នងការរាជធានី-ខេត្ត ឬអ្នក ទទួលបន្ទុកផ្នែកចរាចរណ៍ ក្នុងគោលបំណងជួយសម្របសម្រួល និងកាត់បន្ថយគ្រោះចរាចរណ៍ផងដែរ។
សូមជម្រាបជូនថា៖ គម្រោងសាងសង់លើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨នេះ គ្រោងប្រើថវិកាសរុបប្រមាណ៦៥,១៤ លានដុល្លារអាមេរិក ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ តាមរយៈមូលនិធិនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច (EDCF) រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋា ភិបាលកម្ពុជាសម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតគ្រាប់មីនយុទ្ធភណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗ និងប្រើរយៈពេលសាងសង់ចំនួន ៣២ខែ ដែលគ្រោងនឹងបញ្ចប់នៅខែមិថុនា ឆ្នាំ២០២៤។
ផ្លូវនេះមានប្រវែងសរុប ១៤៨ គីឡូម៉ែត្រ ចាប់ផ្តើមពីចំណុចប្រសព្វជាមួយផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រលេខ ១៤១+៧៥០ ស្ថិតក្នុងភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល រហូតដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ក្នុងនោះ៖ ផ្លូវមាន២គន្លងមានប្រវែង ១២២,៩ គីឡូម៉ែត្រនិងទទឹង១១ម៉ែត្រ ផ្លូវមាន៤គន្លងមានប្រវែង២៥,១គីឡូម៉ែត្រ និងទទឹងមានចាប់ពី១៨,៥ម៉ែត្រ ដល់២១,៥ម៉ែត្រ ក្រាលបេតុងកៅស៊ូ(AC) កម្រាស់ ៧សង់ទីម៉ែត្រ និងក្រាលបេតុងសរសៃដែកកម្រាស់ ២៥សង់ទីម៉ែត្រ (ត្រង់ផ្លូវប្រសព្វ) សាងសង់ស្ពានថ្មីចំនួន០៤កន្លែងមានប្រវែងសរុប ១១៣ ម៉ែត្រ និងដាក់លូមូលបេតុង១៤០កន្លែង (ថ្មី១៥កន្លែង និងពង្រីក១២៥កន្លែង) និងលូប្រអប់១៥កន្លែង (ថ្មី៣កន្លែង និងពង្រីក១២កន្លែង) រួមទាំងការងារបំពាក់បរិក្ខារសុវត្ថិភាពផ្លូវថ្នល់ និងបរិក្ខារចរាចរណ៍ផងដែរ។
ផ្លូវនេះ មានចំណុចប្រសព្វចំនួន៥កន្លែង ដែលនឹងត្រូវធ្វើការកែសម្រួលរួមមាន៖ ចំណុចប្រសព្វចំការហ្លួង ចំណុចប្រសព្វស្រែអំបិល ចំណុចប្រសព្វផ្លូវបំបែកចូលទៅគិរីសាគរ ចំណុចប្រសព្វផ្លូវបំបែកចូលទៅទំនប់វារីអគ្គិសនី និងចំណុចប្រសព្វផ្លូវបំបែកចូលទៅព្រលានយន្តហោះខេត្តកោះកុង ចំណាយរយៈពេលសាង សង់ចំនួន៣២ខែ គ្រោងនឹងបញ្ចប់នៅអំឡុងខែមិថុនា ឆ្នាំ២០២៤ សាងសង់ដោយសម្ព័ន្ធក្រុមហ៊ុនកូរ៉េ ILSUNG & HANIL Joint Venture និងត្រួតពិនិត្យបច្ចេកទេសដោយសម្ព័ន្ធក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស KCI & KECC Joint Venture ចំណាយថវិកាសរុបប្រមាណ៦៥,១៤ លានដុល្លារអាមេរិក។
ផ្លូវនេះ តភ្ជាប់ជាមួយផ្លូវជាតិលេខ១០ ដែលកំពុងដំណើរការសាងសង់ និងតភ្ជាប់ទៅខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង និងខេត្តប៉ៃលិន មកកាន់តំបន់ឆ្នេរកម្ពុជា ដែលភ្ជាប់ប្រទេសកម្ពុជាទៅប្រទេសថៃត្រូវបានចាត់ទុកជាសរសៃឈាមសេដ្ឋកិច្ចដ៏មានសក្តានុពលរបស់កម្ពុជា ក្នុងការជួយសម្រួលដល់ការតភ្ជាប់ ទំនាក់ទំនងគមនាគមន៍ និងការធ្វើសមាហរណកម្មតភ្ជាប់ផ្ទៃក្នុងប្រទេស ជាពិសេសកំពង់ផែទឹកជ្រៅនៅក្រុងព្រះសីហនុ សំដៅរួមចំណែកក្នុងការជំរុញការដោះដូរពាណិជ្ជកម្ម វិនិយោគ និងការដឹកជញ្ជូនដំណាំកសិផល និងកសិឧស្សាហកម្ម ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ឆាប់រហ័ស និងចំណាយតិច ហើយក៏ជាផ្នែកមួយនៃផ្លូវអាស៊ានហាយវ៉េ១២៣ (ASEAN Highway 123) និងជារបៀងមាត់សមុទ្រខាងត្បូងរបស់មហាអនុតំបន់មេគង្គ GMS (R10)ផងដែរ។
បន្ថែមពីលើនេះ ផ្លូវនេះនឹងជួយជំរុញបន្ថែមសក្តានុពលតំបន់ទេសចរណ៍នៅក្នុងខេត្តកោះកុង ក៏ដូចជា តំបន់ទេសចរណ៍គិរីសាគរ ដែលជាគោលដៅទេសចរណ៍ដ៏សំខាន់មួយនៅភាគនិរតីកម្ពុជា និងជំរុញការ អភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់ជាប់ព្រំប្រទល់ជាមួយប្រទេសជិតខាង និងរំពឹងថានឹងរួមចំណែកក្នុងការទាក់ទាញវិនិយោគិន និងជំរុញការនាំចេញនៅតំបន់សេដ្ឋកិច្ចពិសេសចំនួន៤ ដែលស្ថិតនៅតាមបណ្តោយផ្លូវនេះ រួមមាន៖ តំបន់សេដ្ឋកិច្ចពិសេសកោះកុង តំបន់សេដ្ឋកិច្ចពិសេស ស៊ួយ ឆេង តំបន់សេដ្ឋកិច្ចពិសេសគិរីសាគរកោះកុង និងតំបន់សេដ្ឋកិច្ចពិសេសរតនា៕
2022-01-02 03:48pm (កោះកុង)៖ ឆ្នាំ២០២១ បានបិទបញ្ចប់ទំព័ររបស់ខ្លួនទៅហើយ តែការកសាង និងអភិវឌ្ឍន៍សង្គមកម្ពុជា ដែលជាក្តីស្រេកឃ្លានរបស់ប្រជាពលរដ្ឋនោះគ្មានពេលបិទបញ្ចប់នោះឡើយ ជាពិសេសប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់។ ស្វាគមន៍ទំព័រថ្មីនៃឆ្នាំ២០២២ នៅព្រឹកថ្ងៃចន្ទ ទី០៣ ខែមករា ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បន្តអញ្ជើញបើកការដ្ឋានសាងសង់ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ តភ្ជាប់ខេត្តព្រះសីហនុ ទៅកាន់ខេត្តកោះកុង។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រាប់ Fresh News ថា ផ្លូវជាតិលេខ៤៨ ធ្លាប់បានសម្ពោធដាក់ឱ្យប្រើប្រាស់រួចម្តងមកហើយកាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០០៨។ កាលនោះផ្លូវនេះ ត្រូវបានស្ថាបនាដោយក្រាលកៅស៊ូពីរស្រទាប់ (DBST) មាន ២គន្លង ប្រវែងសរុប ១៥០គីឡូម៉ែត្រ សាងសង់ដោយក្រុមហ៊ុនថៃ ក្រោមប្រាក់កម្ចីពីរដ្ឋាភិបាលថៃ។ ក្នុងនោះ រាជរដ្ឋាភិបាលថៃ ក៏បានផ្តល់ជំនួយឥតសំណងសាងសង់ស្ពានចំនួន៤កន្លែងផងដែរ។
បើតាមលោករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ប្រភេទផ្លូវកៅស៊ូពីរស្រទាប់ (DBST)នេះ មានអាយុកាលជាមធ្យមពី ៥ឆ្នាំ ទៅ ៨ឆ្នាំ ប្រសិនបើមានការថែទាំត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងមិនមានការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ហើយការសម្រេចសាងសង់ផ្លូវជាតិនេះ ជា២គន្លង នៅក្នុងអំឡុងពេលនោះ គឺផ្អែកលើចំនួនចរាចរណ៍ដឹកជញ្ជូនទំនិញគ្រប់ប្រភេទ និងអ្នកដំណើរឆ្លងកាត់ ដែលមានចំនួនតិចនៅឡើយ គឺសរុបប្រមាណត្រឹមតែជាង ៥០០គ្រឿង/ថ្ងៃ ប៉ុណ្ណោះ រួមមាន៖ យានយន្តប្រមាណជាង ៣០០គ្រឿង និងទោចក្រយានយន្តប្រមាណជាង ២០០គ្រឿង។
តែបច្ចុប្បន្ននេះចំនួនចរាចរណ៍នៅលើផ្លូវជាតិលេខ៤៨នេះ មានកំណើនច្រើន ពោលមានសរុបប្រមាណ ៣,៣៣៩គ្រឿង ក្នុងមួយថ្ងៃរួមមាន៖ យានយន្តប្រមាណ ១,៩៦២គ្រឿង និងទោចក្រយានយន្តប្រមាណ ១,៣៧៧គ្រឿង។ បន្ថែមពីលើនោះគួបផ្សំជាមួយកំណើនសេដ្ឋកិច្ច ការកើនឡើងនៃសកម្មភាពពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍នៅតាមតំបន់ឆ្នេរសមុទ្ររបស់កម្ពុជា ទើបតម្រូវឱ្យផ្លូវជាតិលេខ៤៨នេះ ត្រូវស្ថាបនាលើកកម្រិតគុណភាពឡើងវិញ ដោយក្រាលបេតុងកៅស៊ូ(AC) អ៊ុតកម្រាស់ ៧សង់ទីម៉ែត្រ និងក្រាលបេតុងសរសៃដែក កម្រាស់ ២៥សង់ទីម៉ែត្រ (ត្រង់ផ្លូវប្រសព្វ) ពង្រីកផ្លូវជា ៤គន្លង ចំនួន ២៥.១គីឡូម៉ែត្រ សាងសង់ស្ពានថ្មីចំនួន ០៤កន្លែង មានប្រវែងសរុប ១១៣ម៉ែត្រ និងដាក់លូមូលបេតុង ១៤០កន្លែង(ថ្មី ១៥កន្លែង និងពង្រីក ១២៥កន្លែង) និងលូប្រអប់ ១៥កន្លែង (ថ្មី ៣កន្លែង និងពង្រីក ១២កន្លែង) រួមទាំងការងារបំពាក់បរិក្ខារសុវត្ថិភាពផ្លូវថ្នល់ និងបរិក្ខារចរាចរណ៍។
គម្រោងសាងសង់លើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ មានប្រវែងសរុប ១៤៨គីឡូម៉ែត្រ ចាប់ផ្តើមពីចំណុចប្រសព្វជាមួយផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រលេខ ១៤១+៧៥០ ស្ថិតក្នុងភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល រហូតដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ គម្រោងនេះ រួមមាន៖ ផ្លូវ២គន្លង មានប្រវែង ១២២.៩គីឡូម៉ែត្រ ទទឹងផ្លូវ ១១ម៉ែត្រ និង ផ្លូវ៤គន្លង មានប្រវែង ២៥.១គីឡូម៉ែត្រ ទទឹងចាប់ពី ១៨.៥ម៉ែត្រ ដល់ ២១.៥ម៉ែត្រ។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឱ្យដឹងដែរថា ផ្លូវនេះ មានចំណុចប្រសព្វចំនួន ៥កន្លែង ដែលនឹងត្រូវធ្វើការកែសម្រួល រួមមាន៖ ចំណុចប្រសព្វចំការហ្លួង, ចំណុចប្រសព្វស្រែអំបិល, ចំណុចប្រសព្វផ្លូវបំបែកចូលទៅគិរីសាគរ, ចំណុចប្រសព្វផ្លូវបំបែកចូលទៅទំនប់វារីអគ្គិសនី, និងចំណុចប្រសព្វផ្លូវបំបែកចូលទៅព្រលានយន្តហោះខេត្តកោះកុង។
គម្រោងនេះ នឹងប្រើប្រាស់រយៈពេលសាងសង់ចំនួន ៣២ខែ ហើយគ្រោងនឹងបញ្ចប់នៅអំឡុងខែមិថុនា ឆ្នាំ២០២៤ សាងសង់ដោយសម្ព័ន្ធក្រុមហ៊ុនកូរ៉េ ILSUNG & HANIL Joint Venture និងត្រួតពិនិត្យបច្ចេកទេសដោយសម្ព័ន្ធក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស KCI & KECC Joint Venture ប្រើប្រាស់ថវិកាសរុបប្រមាណ ៦៥.១៤លានដុល្លារអាមេរិក ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលសម្រាប់ការងារដោះស្រាយផលប៉ះពាល់ និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះផងដែរ។
បើតាមលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ផ្លូវជាតិលេខ៤៨នេះ គឺជាហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់មួយរបស់ប៉ូលសេដ្ឋកិច្ចទី២ ដែលរួមមាន៖ ខេត្តព្រះសីហនុ ខេត្តកែប ខេត្តកំពត និងខេត្តកោះកុង ដែលជាតំបន់ឧស្សាហកម្ម ទេសចរណ៍ធម្មជាតិ និងតំបន់មាត់សមុទ្រ។
ខ្សែផ្លូវនេះ តភ្ជាប់ជាមួយផ្លូវជាតិលេខ១០ ដែលកំពុងដំណើរការសាងសង់ និងតភ្ជាប់ទៅខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង និងខេត្តប៉ៃលិន មកកាន់តំបន់ឆ្នេរកម្ពុជា ហើយផ្លូវនេះនឹងត្រូវបានចាត់ទុកថាជាសរសៃឈាមសេដ្ឋកិច្ចដ៏មានសក្តានុពលរបស់កម្ពុជា ក្នុងការជួយសម្រួលដល់ការតភ្ជាប់ទំនាក់ទំនងគមនាគមន៍ និងការធ្វើសមាហរណកម្មតភ្ជាប់ផ្ទៃក្នុងប្រទេស ជាពិសេសកំពង់ផែទឹកជ្រៅនៅក្រុងព្រះសីហនុ សំដៅរួមចំណែកក្នុងការជំរុញការដោះដូរពាណិជ្ជកម្ម វិនិយោគ និងការដឹកជញ្ជូនដំណាំកសិផល និងកសិឧស្សាហកម្ម ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ឆាប់រហ័ស និងចំណាយតិច។
លោកទេសរដ្ឋមន្ត្រី បានអះអាងថា ផ្លូវជាតិលេខ៤៨ នឹងជួយជំរុញបន្ថែមសក្តានុពលតំបន់ទេសចរណ៍នៅក្នុងខេត្តកោះកុង ក៏ដូចជាតំបន់ទេសចរណ៍គិរីសាគរ ដែលជាគោលដៅទេសចរណ៍ដ៏សំខាន់មួយនៅភាគនិរតីនៃប្រទេសកម្ពុជា និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់ជាប់ព្រំប្រទល់ជាមួយប្រទេសជិតខាង ដែលរំពឹងថា នឹងរួមចំណែកក្នុងការទាក់ទាញវិនិយោគិន និងជំរុញការនាំចេញនៅតំបន់សេដ្ឋកិច្ចពិសេសចំនួន៤ ដែលស្ថិតនៅតាមបណ្តោយផ្លូវនេះផងដែរ។ បន្ថែមពីលើនេះ ផ្លូវមួយខ្សែនេះ ក៏ជាផ្នែកមួយនៃផ្លូវអាស៊ានហាយវ៉េ១២៣ (ASEAN Highway 123) និងជារបៀងមាត់សមុទ្រខាងត្បូងរបស់មហាអនុតំបន់មេគង្គ GMS (R10) ដែលភ្ជាប់ប្រទេសកម្ពុជាទៅប្រទេសថៃ៕
៣០-១២-២០២១ (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក Park Heung-Kyeong ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២ នឹងអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋាន គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ក្រោមហិរញ្ញប្បទានសម្បទានពីសាធារណរដ្ឋកូរ៉េ ដែលផ្តល់ឲ្យកម្ពុជាតាមរយៈ មូលនិធិកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច (The Economic Development Cooperation Fund-EDCF) ដែលជាជំនួយអភិវឌ្ឍន៍ផ្លូវការរបស់សាធារណរដ្ឋកូរ៉េ។ សេចក្តីប្រកាសព័ត៌មានរបស់ EDCF បញ្ជាក់ថា គម្រោងផ្លូវនេះមានប្រវែងសរុប១៤៨គីឡូម៉ែត្រ ស្ថិតក្នុងខេត្តកោះកុង ចាប់ផ្តើមពីចំណុចប្រសព្វផ្លូវជាតិលេខ៤ (ភូមិអូរជ្រៅ) ឃុំបឹងព្រៀវ ស្រុកស្រែអំបិល ដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ ផ្លូវនេះជាកំណាត់ផ្លូវអាស៊ានលេខ១២៣ (ASEAN Highway No.123) ដែលលាតសន្ធឹងពីសាធារណរដ្ឋសង្គមនិយមវៀតណាម និងបញ្ចប់ នៅព្រះរាជាណាចក្រថៃ។ តម្លៃគម្រោងសរុបដែលគ្រោងទុកសម្រាប់លើកកម្រិតផ្លូវជាតិលេខ៤៨នេះ គឺមានចំនួន ១០០.៦៨៦.០០០ ដុល្លារអាមេរិក ដែលកម្ចីរបស់មូលនិធិកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច (EDCF Loan) មានទឹកប្រាក់សរុបចំនួន ៨៧.៤៣៤.០០០ ដុល្លារអាមេរិកនៃគម្រោងសរុប។ ធនាគារនិហរ័ណ-អាហរ័ណកូរ៉េ ជាអ្នកទទួលខុសត្រូវលើប្រតិបត្តិការ កម្ចីរបស់មូលនិធិកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច (EDCF Loan) តំណាងឲ្យរដ្ឋាភិបាល នៃសាធារណរដ្ឋកូរ៉ ហើយធនាគារនិហរ័ណ-អាហរ័ណកូរ៉េ នឹងផ្តល់ហិរញ្ញប្បទាន សម្រាប់ការសិក្សា ការត្រួតពិនិត្យគម្រោង និងសម្រាប់ការសាងសង់ ខណៈរាជរដ្ឋាភិបាលកម្ពុជា នឹងធ្វើបដិភាគថវិកាសម្រាប់ការងារ ដោះស្រាយផលប៉ះពាល់ ការដោះមីន និងគ្រឿងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ការគ្រប់គ្រងគម្រោង និងពន្ធអាករ។ ឆ្លងតាមរយៈការដេញថ្លៃ ក្រុមហ៊ុន Korea Consultants International (KCI) and Korea Engineering Consultant Corp Joint Venture (KECC) ត្រូវបានជ្រើសរើសជាទីប្រឹក្សាបច្ចេកទេសគម្រោង និង សម្ព័ន្ធក្រុមហ៊ុន (Ilsung-Hanil Joint Venture) ត្រូវបានជ្រើសរើសជាក្រុមហ៊ុនសាងសង់។ គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ គ្រោងចំណាយពេលសាងសង់ចំនួន៣២ខែ គិតចាប់ផ្តើមពី ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤។ បន្ទាប់ពីបញ្ចប់ការសាងសង់រួច ផ្លូវជាតិលេខ ៤៨នេះ នឹងមានមុខងារសំខាន់ៗដូចជា៖ សរសៃឈាមសេដ្ឋកិច្ចដ៏មានសក្កានុពល ក្នុងការតភ្ជាប់ទំនាក់ទំនងគមនាគមន៍ និងការធ្វើសមាហរណកម្មផ្ទៃក្នុងនិងក្នុងតំបន់ ជំរុញការដោះដូរពាណិជ្ជកម្ម ជាមួយប្រទេសជិតខាងជាប់ព្រំប្រទល់ លើកកម្ពស់សក្តានុពលវិស័យទេសចរណ៍ តាមរបៀងឆ្នេរសមុទ្រ និងធ្វើឱ្យប្រសើរឡើង សុវត្ថិភាពចរាចរណ៍របស់ប្រជាពលរដ្ឋ។ ដូច្នេះគម្រោងនេះ នឹងជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងតំបន់ កាត់បន្ថយពេលវេលា និងតម្លៃដឹកជញ្ជូន និងរួមចំណែកដល់ការតភ្ជាប់បណ្តាញដឹកជញ្ជូនជាតិ។ យោងតាមការិយាល័យធនាគារនិហរ័ណ-អាហរ័ណកូរ៉េប្រចាំរាជធានីភ្នំពេញ ដែលទទួលបន្ទុកប្រតិបត្តិការមូលនិធិកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច (EDCF) គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ ៤៨ គឺជាគម្រោងមួយក្នុងចំណោមគម្រោងមូលនិធិកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច (EDCF) ទាំង ១២ ដែលនៅក្រោមក្រសួងសាធារណការ និងដឹកជញ្ចូន។ គិតចាប់ឆ្នាំ២០០១ រហូតមកដល់បំណាច់ឆ្នាំ២០២១ សាធារណរដ្ឋកូរ៉េ បានផ្តល់ហិរញ្ញប្បទានសម្បទាន ដល់កម្ពុជា តាមរយៈ មូលនិធិកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច (EDCF) ចំនួន ៣០ គម្រោង គិតជាទឹកប្រាក់សរុបចំនួន ១,២ ពាន់លានដុល្លារអាមេរិក សម្រាប់អភិវឌ្ឍន៍វិស័យសំខាន់ៗមានដូចជា វិស័យដឹកជញ្ចូន វិស័យធនធានទឹក វិស័យគ្រប់គ្រងទឹកកខ្វក់ វិស័យសុខាភិបាល វិស័យអប់រំ វិស័យអភិបាលកិច្ច និងការឆ្លើយតបបន្ទាន់ទៅនឹង ជំងឺឆ្លងកាចសាហាវ (Covid-19)។ សាធារណរដ្ឋកូរ៉េ នឹងបន្តកិច្ចសហប្រតិបត្តិការជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជាបន្ថែមទៀត ហើយនឹងពង្រីកជំនួយទៅលើវិស័យដទៃទៀត មានដូចជា វិស័យថាមពល វិស័យកសិកម្ម និងវិស័យទូរគមនាគមន៍ និងគម្រោងជាច្រើនទៀត៕
១៧-១០-២០១៨ [FRESH NEWS] - កងវិស្វកម្មក្រសួងការពារជាតិ កំពុងបំពេញការងារយ៉ាងសកម្ម ជួសជុលផ្លូវលេខ៤៨ ឲ្យសម្រេចតាមការគ្រោងទុកមុនពិធីបុណ្យសមុទ្រ (VIDEO INSIDE)
(កោះកុង)៖ កងវិស្វកម្ម «លេខ១៧៨ ស្ពាន-ថ្នល់» របស់ក្រសួងការពារជាតិ ដឹកនាំដោយឧត្តមសេនីយ៍ឯក សឿន រឿត នាយករងនាយកដ្ឋានវិស្វកម្មក្រសួងការពារជាតិ បាននឹងកំពុងបំពេញការងារយ៉ាងសកម្មក្នុងការជួសជុលផ្លូវជាតិលេខ៤៨ តភ្ជាប់ពីផ្លូវជាតិលេខ៤ ឆ្ពោះទៅកាន់ខេត្តកោះកុង ដើម្បីសម្រេចឲ្យបានតាមការគ្រោងទុកមុនពិធីបុណ្យសមុទ្រចូលមកដល់នៅខែធ្នូ ឆ្នាំ២០១៨នេះ។ ក្នុងរដូវភ្លៀងធ្លាក់នាពេលកន្លងទៅនេះ បានធ្វើឲ្យកំណាត់ផ្លូវជាតិលេខ៤៨ រងការបំផ្លេចបំផ្លាញយ៉ាងខ្លាំង ដែលការខូចខាតនេះកន្លែងខ្លះខូចដោយសារទឹកភ្លៀងជន់លិច ហើយខ្លះទៀតក៏ខូចដោយសារតែការដឹកលើសទម្ងន់ផងដែរ។ ក្នុងប្រវែងផ្លូវសរុបជាង ១៥០គីឡូម៉ែត្រនេះ ផ្លូវដែលរងការខូចខាតនេះមានប្រវែង ៦៣គីឡូម៉ែត្រ ចែកចេញជា ៩១កន្លែង។ ដោយសារឆ្នាំ២០១៨នេះ ខេត្តកោះកុងទទួលភារកិច្ចធ្វើជាម្ចាស់ផ្ទះនៃពិធីបុណ្យសមុទ្រ ដូច្នេះផ្លូវជាតិលេខ៤៨ នឹងដើរតួនាទីយ៉ាងសំខាន់សម្រាប់ការធ្វើដំណើររបស់ប្រជាពលរដ្ឋទៅលេងពិធីបុណ្យមួយនេះ។ ការជួសជុលកែលំអរផ្លូវជាតិមួយខ្សែនេះ គឺជារឿងចាំបាច់បំផុត ប្រសិនបើស្ថានភាពលំបាកដូចពេលបច្ចុប្បន្ន នឹងមិនអាចទាក់ទាញពលរដ្ឋទៅលេងពិធីបុណ្យសមុទ្រនៅចុងឆ្នាំបាននឡើយ។ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានយកកម្លាំងជួសជុលផ្លូវពីក្រសួងសាធារណការ និងកងវិស្វកម្មរបស់ក្រសួងការពារជាតិផងដែរ ធ្វើការរួមគ្នាជួសជុលផ្លូវនេះឲ្យសម្រេចតាមការគ្រោងទុក។ លោក ស៊ុន ចាន់ថុល បានឲ្យដឹងថា គ្រឿងចក្រសរុប ១១៤គ្រឿងត្រូវបានដាក់ពង្រាយជួសជុលកំណាត់ផ្លូវនេះទាំងថ្ងៃទាំងយប់។ ខាងកងវិស្វកម្មបានដាក់គ្រឿង ៥៧គ្រឿង និងកងកម្លាំង ៦៣នាក់ ចូលរួមជួសជុលផ្លូវនេះ។ លោកឧត្តមសេនីយ៍ឯក សឿន រឿត នាយករងនាយកដ្ឋានវិស្វកម្មក្រសួងការពារជាតិ និងជាជំនួយការផ្ទាល់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានលើកឡើងថា កងកម្លាំងរបស់លោកកំពុងធ្វើការងារយ៉ាងសកម្ម ប្រកបដោយទំនួលខុសត្រូវខ្ពស់លើការជួសជុលផ្លូវនេះឲ្យប្រជាពលរដ្ឋធ្វើដំណើរបានស្រួល។ ឧត្តមសេនីយ៍ត្រី នាន់ បូរ៉េត នាយករងនាយកដ្ឋានវិស្វកម្មក្រសួងការពារជាតិ ក៏បានគូសបញ្ជាក់ថា កងវិស្វកម្ម «លេខ១៧៨ ស្ពាន-ថ្នល់» របស់ក្រសួងការពារជាតិ មានបទពិសោធន៍ និងជំនាញយូរឆ្នាំក្នុងការសាងសង់ផ្លូវ និងស្ពាន។ មិនតែប៉ុណ្ណោះ មានគ្រឿងចក្រល្អៗ និងកម្លាំងគ្រប់គ្រាន់សម្រាប់ធ្វើការជួសជុលផ្លូវមួយខ្សែនេះឲ្យសម្រេចតាមផែនការរបស់រាជរដ្ឋាភិបាល។ លោក ក៏បានប្តេជ្ញាផងដែរថា នឹងប្រឹងប្រែងដឹកនាំកម្លាំងជួសជុលផ្លូវនេះសម្រេចឲ្យបានតាមការគ្រោងទុកមុនពិធីបុណ្យសមុទ្រចាប់ផ្តើម។ សូមបញ្ជាក់ថា ការជួសជុលផ្លូវដែលរងការខូចខាតនេះ ត្រូវចំណាយថវិកាប្រមាណ ១២លានដុល្លារអាមេរិក ដែលជាថវិការបស់រាជរដ្ឋាភិបាល៕
១៧-១២-២០២១ ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងត្រៀមរៀបចំពិធីបើកការដ្ឋានគម្រោងលើកកម្រិតគុណភាពផ្លូវ ជាតិលេខ ៤៨ ប្រវែងសរុប១៤៨គីឡូម៉ែត្រ ចាប់ផ្ដើមពីចំណុចប្រសព្វជាមួយផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រលេខ១៤១ស្ថិតក្នុងភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល រហូតដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ។ ថ្លែងក្នុងឱកាសដឹកនាំកិច្ចប្រជុំគណៈកម្មការសម្រាប់រៀបចំពិធីបើកការដ្ឋានគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ក្រោមឥណទាន សម្បទានពីរដ្ឋាភិបាល នៃសាធារណរដ្ឋកូរ៉េ កាលពីថ្ងៃទី១៦ ខែធ្នូ ឯកឧត្តម សូរ វ៉ិចទ័រ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានណែនាំឱ្យសមាជិក សមាជិកានៃគណៈកម្មការត្រៀមរៀបចំពិធីសហការគ្នាឱ្យបានជិតស្និទ្ធជាមួយភាគីពាក់ព័ន្ធ ផ្តល់ព័ត៌មានគ្នា ទៅវិញ ទៅមកឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីដោះស្រាយបញ្ហាប្រឈមដែលខ្លួនបានជួបប្រទះ ជាពិសេស ត្រូវអនុវត្តតាមតួនាទីនិងភារកិច្ច ដែលថ្នាក់ ដឹកនាំបានប្រគល់ជូន សំដៅធានាឱ្យពិធីបើកការដ្ឋានគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨នេះ បានប្រព្រឹត្តទៅដោយរលូន តាម ផែនការ ដែលបានគ្រោងទុក។ ជាលទ្ធផល អង្គប្រជុំបានសម្រេចឱ្យក្រុមការងារបច្ចេកទេស និងក្រុមការងារពាក់ព័ន្ធចុះទៅពិនិត្យទីតាំង សមស្របជាក់ស្តែងនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ ដើម្បីសិក្សាស្វែងយល់ទីតាំងភូមិសាស្ត្រសម្រាប់ការរៀបចំពិធីដែលអាចធានាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និង បរិស្ថានល្អសម្រាប់អ្នកចូលរួម ផងដែរ។ គួរជម្រាបថា កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងដើម្បីពិនិត្យមើលវឌ្ឍនភាពនៃការងារត្រៀមរៀបចំពិធីរបស់គណៈកម្មការ និង អនុគណៈកម្មការនីមួយៗ ដើម្បីស្វែងរកដំណោះស្រាយចំពោះសំណូមពរ ក៏ដូចជាបញ្ហាប្រឈម មួយចំនួនដែលគណៈកម្មការ និង អនុគណៈកម្មការនីមួយៗបានជួបប្រទះអំឡុងពេលបំពេញការងាររបស់ខ្លួន។ សូមជម្រាបថា ពិធីបើកការដ្ឋានគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ គ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា៕
១៧-១២-២០២១ [ក្រសួងព័ត៌មាន] - កិច្ចប្រជុំគណៈកម្មការសម្រាប់រៀបចំពិធីបើក ការដ្ឋានគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ភ្នំពេញ ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១--ឯកឧត្តម សូរ វ៉ិចទ័រ រដ្ឋលេខាធិការក្រសួងសាធារ ណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការ សម្រាប់រៀបចំពិធីបើកការដ្ឋានគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ក្រោមឥណទានសម្បទានពីរដ្ឋាភិបាល នៃសាធារណរដ្ឋកូរ៉េ កាលពីថ្ងៃ១២កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី១៦ ខែធ្នូ ឆ្នាំ២០២១ នៅទីស្តីការក្រសួង។ កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងដើម្បីពិនិត្យមើលវឌ្ឍនភាព នៃការងារត្រៀមរៀបចំពិធីរបស់គណៈកម្មការ និងអនុគណៈកម្មការនីមួយៗ ដើម្បីស្វែងរកដំណោះស្រាយចំពោះសំណូមពរ ក៏ដូចជាបញ្ហាប្រឈមមួយចំនួន ដែលគណៈកម្មការ និងអនុគណៈកម្មការនីមួយៗបានជួបប្រទះ អំឡុងពេលបំពេញការងាររបស់ខ្លួន។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានមានប្រសាសន៍ណែនាំឱ្យសមាជិក សមាជិកា នៃគណៈកម្មការត្រៀមរៀបចំពិធី សហការគ្នាឱ្យបានជិតស្និទ្ធជាមួយភាគីពាក់ព័ន្ធ ផ្តល់ព័ត៌មានគ្នាទៅវិញទៅមកឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីដោះស្រាយបញ្ហាប្រឈមដែលខ្លួនបានជួបប្រទះ ។ ជាពិសេសត្រូវអនុវត្តតាមតួនាទី និងភារកិច្ចដែលថ្នាក់ដឹកនាំបានប្រគល់ជូន សំដៅធានាឱ្យពិធីបើកការដ្ឋានគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨នេះ បានប្រព្រឹត្តទៅដោយរលូន តាមផែនការដែលបានគ្រោងទុក។ ជាមួយគ្នានេះដែរ អង្គប្រជុំបានសម្រេចឱ្យក្រុមការងារបច្ចេកទេស និងក្រុមការងារពាក់ព័ន្ធចុះទៅពិនិត្យទីតាំង សមស្របជាក់ស្តែងនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ ដើម្បីសិក្សាស្វែងយល់ទីតាំងភូមិសាស្ត្រសម្រាប់ការរៀបចំពិធី ដែលអាចធានាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងបរិស្ថានល្អសម្រាប់អ្នកចូលរួមផងដែរ។ សូមបញ្ជាក់ថា ពិធីបើកការដ្ឋានគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ក្រោមឥណទានសម្បទាន ពីរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ គ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។ គម្រោងសាងសង់លើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨នេះ មានប្រវែងសរុប ១៤៨គីឡូម៉ែត្រ ចាប់ផ្ដើមពីចំណុចប្រសព្វជាមួយផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រលេខ ១៤១+៧៥០ ស្ថិតក្នុងភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល រហូតដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ គម្រោងនេះរួមមាន ផ្លូវពីរគន្លងមានប្រវែង ១២២,៩គីឡូម៉ែត្រ ទទឹងផ្លូវ១១ម៉ែត្រ ផ្លូវ៤គន្លងមានប្រវែង ២៥,១គីឡូ ម៉ែត្រ ទទឹងចាប់ពី១៨,៥ ម៉ែត្រដល់ ២១,៥ម៉ែត្រ៕
១៦-១២-២០២១ ក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងត្រៀមរៀបចំពិធីបើកការដ្ឋានគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ប្រវែងសរុប១៤៨គីឡូម៉ែត ចាប់ផ្ដើមពីចំណុចប្រសព្វជាមួយផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រ លេខ១៤១+៧៥០ ស្ថិតក្នុងភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល រហូតដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងត្រៀមរៀបចំពិធីបើកការដ្ឋានគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ប្រវែងសរុប១៤៨គីឡូម៉ែត ចាប់ផ្ដើមពីចំណុចប្រសព្វជាមួយផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រ លេខ១៤១+៧៥០ ស្ថិតក្នុងភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល រហូតដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ថ្ងៃព្រហស្បតិ៍ ១២កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ នៅទីស្តីការក្រសួង ឯកឧត្តមសូរ វ៉ិចទ័រ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញ ដឹកនាំកិច្ចប្រជុំគណៈកម្មការសម្រាប់រៀបចំពិធីបើកការដ្ឋានគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ក្រោមឥណទានសម្បទានពីរដ្ឋាភិបាល នៃសាធារណរដ្ឋកូរ៉េ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង ទទួលបន្ទុក សមាជិកសមាជិកានៃអនុគណៈកម្មការត្រៀមរៀបចំ និងក្រុមកាងារបច្ចេកទេសពាក់ព័ន្ធផងដែរ។ កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងដើម្បីពិនិត្យមើលវឌ្ឍនភាពនៃការងារត្រៀមរៀបចំពិធីរបស់គណៈកម្មការ និងអនុគណៈកម្មការនីមួយៗ ដើម្បីស្វែងរកដំណោះស្រាយចំពោះសំណូមពរ ក៏ដូចជាបញ្ហាប្រឈម មួយចំនួនដែលគណៈកម្មការ និងអនុគណៈកម្មការនីមួយៗបានជួបប្រទះអំឡុងពេលបំពេញការងាររបស់ ខ្លួន។ ថ្លែងទៅកាន់អង្គប្រជុំនាឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការប្រធានអង្គប្រជុំ បានណែនាំឱ្យសមាជិក សមាជិកានៃគណៈកម្មការត្រៀមរៀបចំពិធីសហការគ្នាឱ្យបានជិតស្និទ្ធជាមួយភាគីពាក់ព័ន្ធ ផ្តល់ព័ត៌មានគ្នា ទៅវិញទៅមកឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីដោះស្រាយបញ្ហាប្រឈមដែលខ្លួនបានជួបប្រទះ ជាពិសេស ត្រូវអនុវត្តតាមតួនាទី និងភារកិច្ចដែលថ្នាក់ដឹកនាំបានប្រគល់ជូន សំដៅធានាឱ្យពិធីបើកការដ្ឋានគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨នេះ បានប្រព្រឹត្តទៅដោយរលូន តាមផែនការដែលបានគ្រោងទុក។ ជាលទ្ធផល អង្គប្រជុំបានសម្រេចឱ្យក្រុមការងារបច្ចេកទេស និងក្រុមការងារពាក់ព័ន្ធចុះទៅពិនិត្យទីតាំង សមស្របជាក់ស្តែងនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ ដើម្បីសិក្សាស្វែងយល់ទីតាំងភូមិសាស្ត្រសម្រាប់ការ រៀបចំពិធីដែលអាចធានាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងបរិស្ថានល្អសម្រាប់អ្នកចូលរួម ផងដែរ។ សូមជម្រាបជូនថា៖ ពិធីបើកការដ្ឋានគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ក្រោមឥណទាន សម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ គ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២ ក្រោម អធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណា ចក្រកម្ពុជា។ គម្រោងសាងសង់លើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨នេះ មានប្រវែងសរុប១៤៨គីឡូម៉ែត្រ ចាប់ផ្ដើមពី ចំណុចប្រសព្វជាមួយផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រលេខ១៤១+៧៥០ ស្ថិតក្នុងភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល រហូតដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ គម្រោងនេះរួមមាន៖ ផ្លូវពីរគន្លងមានប្រវែង ១២២,៩គីឡូម៉ែត្រ ទទឹងផ្លូវ១១ម៉ែត្រផ្លូវ ៤គន្លងមានប្រវែង២៥,១គីឡូម៉ែត្រ ទទឹងចាប់ពី១៨,៥ ម៉ែត្រដល់ ២១,៥ម៉ែត្រ៕
២៧-០៩-២០២១ ផ្លូវជាតិលេខ ៤៨ ពីស្រុកស្រែអំបិលទៅទីរួមខេត្តកោះកុង គ្រោងនឹងចាប់ផ្តើមកែលម្អទៅជាប្រភេទ AC នៅចុងឆ្នាំនេះ ភ្នំពេញ៖ ឯកឧត្តម ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនបានមានប្រសាសន៍ឱ្យដឹងថា គម្រោងសាងសង់ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ ៤៨ នឹងចាប់ផ្ដើមអនុវត្តដំណើរ ការសាងសង់នៅចុងឆ្នាំនេះ ក្រោមហិរញ្ញប្បទានសម្បទាន ពីសាធារណរដ្ឋកូរ៉េ ដើម្បី សម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ ឯកឧត្តម ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ថា ផ្លូវជាតិលេខ៤៨ ពីស្រុកស្រែអំបិលទៅទីរួមខេត្តកោះកុងនេះ មានចម្ងាយប្រហែល១៥០គីឡូម៉ែត្រ ដែលជាផ្លូវកៅស៊ូពីរស្រទាប់ស្តើង ដែលបានប្រើប្រាក់កម្ចីពីប្រទេសថៃសម្រាប់ការសាងសង់ផ្លូវ ប៉ុន្តែស្ពាន៤កន្លែងគឺជាជំនួយឥតសំណងរបស់មិត្តថៃដើម្បីសម្រួលដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋឱ្យកាន់តែងាយស្រួល ។ ឯកឧត្តមបញ្ជាក់ថា ដោយសារតែ បច្ចុប្បន្ននេះផ្លូវនេះ មានសកម្មភាពធ្វើដំណើរច្រើន ហើយជាច្រកសេដ្ឋកិច្ចផង នោះ ក្រសួងនឹងរៀបចំស្តារលើកកម្រិតគុណភាពផ្លូវនេះ ឱ្យក្លាយទៅជាផ្លូវAC ដោយពង្រីកទៅជា៤កន្លែង ២គន្លងទៅ ២គន្លងមក នៅលើផ្លូវប្រវែងប្រហែល១៥០ គីឡូម៉ែត្រនេះ ដើម្បីធានាបង្កើនសុវត្ថិភាព និងសម្រួលក្នុងការធ្វើដំណើរ ។ សំឡេង«យើងនឹងរៀបចំស្តារ លើកកម្រិតគុណភាពផ្លូវនេះ ឱ្យក្លាយទៅជាផ្លូវAC ដោយប្រើថវិកា កម្ចីមកពីប្រទេសកូរ៉េ ។ហើយយើងនឹងពង្រឹក៤គន្លង ពី២គន្លងទៅ៤គន្លង ប្រវែងប្រហែល ២៥គីឡូម៉ែត្រ នៅលើផ្លូវ ប្រវែងប្រហែល១៥០គីឡូម៉ែត្រនេះ ។ ខ្ញុំទើបចុះហត្ថលេខា កុងត្រាសាងសង់កាលពីពេលថ្មីៗនេះ ដូច្នេះបើកការដ្ឋានយើងមិនអាចបើក ពេលខែភ្លៀងនោះទេ អ៊ីចឹងប្រហែលជាចុងឆ្នាំនេះ យើងបើកការដ្ឋានជួសជុលផ្លូវ ស្តារផ្លូវលេខ៤៨នេះ »។ គួរជម្រាបថា កាលពីថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០២១ ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុន ILSUNG & HANIL Joint Venture បានចុះហត្ថលេខាលើកិច្ចសន្យាសាងសង់ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ ៤៨ នេះ ដែលគ្រោងចំណាយថវិកាសរុបប្រមាណជាង ៧៨លានដុល្លារអាមេរិក។ គម្រោងនេះ នឹងត្រូវអនុវត្តសាងសង់ដោយក្រុម ហ៊ុនសាងសង់កូរ៉េ ILSUNG & HANIL Joint Venture និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស KCI & KECC Joint Venture។ គម្រោងនេះ ត្រូវបានគេរំពឹងថានឹងធ្វើឱ្យប្រសើរឡើងទាំងសុវត្ថិភាពនៃការធ្វើចរាចរណ៍ទៅមករបស់អ្នកដំណើរ កាត់បន្ថយពេលវេលានិងថ្លៃធ្វើដំណើរនិងដឹកជញ្ជូនតាមរយៈការបំពាក់គ្រឿងបរិក្ខារសុវត្ថិភាពនៅលើដងផ្លូវ ការកែសម្រួលចំណោតខ្លាំងរបស់ផ្លូវ ជំរុញសក្តានុពលតំបន់ទេសចរណ៍ និងបង្កើនការអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងតំបន់ ជាពិសេសជាមួយប្រទេសថៃ។ គម្រោងនេះ នឹងត្រូវអនុវត្តការសាងសង់ក្នុងរយៈពេល ៣២ ខែ ដោយចាប់ផ្ដើមដំណើការសាងសង់នៅថ្ងៃទី ០១ ខែ វិច្ឆិកា ឆ្នាំ ២០២១ និងគ្រោងបញ្ចប់នៅដើមខែកក្កដា ឆ្នាំ ២០២៤៕
២៤-០៨-២០២១ ដំណឹងល្អ! ផ្លូវជាតិលេខ៤៨ នៅខេត្តកោះកុង នឹងចាប់ផ្តើមសាងសង់ នាដើមខែវិច្ឆិកា ឆ្នាំ២០២១នេះ គម្រោងសាងសង់ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ប្រវែងសរុប១៤៨ គីឡូម៉ែត្រចាប់ពីចំការហ្លួង ស្រុកស្រែអំបិលដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ត្រូវបានចុះហត្ថលេខាលើកិច្ចសន្យាគម្រោងសាងសង់ ក្រោមហិរញ្ញប្បទានសម្បទានពីសាធារណរដ្ឋកូរ៉េ។ នេះបើតាម បានឲ្យដឹងក្នុងពិធីចុះហត្ថលេខាលើកិច្ចសន្យាគម្រោងសាងសង់ផ្លូវ រវាង លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងតំណាងក្រុមហ៊ុនសាងសង់ តំណាង ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស និងភាគីពាក់ព័ន្ធផងដែរ។ ផ្លូវនេះមានប្រវែងសរុប១៤៨ គីឡូម៉ែត្រ ចាប់ពីចំការហ្លួង ស្រុកស្រែអំបិល ដល់ ក្រុងខេមរ ភូមិន្ទ ខេត្ត កោះកុង ក្នុងនោះប្រវែង១២២,៩ គីឡូម៉ែត្រមានចំនួនពីរគន្លង ប្រវែង២៥,១គីឡូម៉ែត្រមាន ចំនួន ០៤ គន្លង។ ផ្លូវនេះមានការកែសម្រួលវិស័យសាចំណុចផ្លូវប្រសព្វចំនួន០៥កន្លែង ១). ចំការហ្លួង ២). ស្រែអំបិល ៣). ផ្លូវបំបែកចូលទៅគីរីសាគរ ៤). ផ្លូវបំបែកចូលទៅទំនប់វារីអគ្គីសនី ៥).ផ្លូវបំបែកចូលទៅ ព្រលានយន្តហោះ សាងសង់ស្ពានថ្មីចំនួន០៤កន្លែង (ប្រវែង១១៣ម) ប្រព័ន្ធបង្ហូររំដោះទឹក លូមូលបេតុង ១៤០កន្លែង(ថ្មី១៥កន្លែង និងពង្រីក១២៥កន្លែង) លូប្រអប់ ១៥កន្លែង(ថ្មី ៣កន្លែង និងពង្រីក ១២កន្លែង) បំពាក់គ្រឿងបរិក្ខារសុវត្ថិភាពចរាចរណ៍ ការកំណត់ល្បឿន៨០គីឡូម៉ែត្រ/ម៉ោង (តំបន់ទំនាប ឬផ្លូវត្រង់) ៦០គីឡូម៉ែត្រ/ម៉ោង (តំបន់ខ្ពង់រាប ឬផ្លូវកោង) រយៈពេលសាងសង់ចំនួន៣២ខែ គ្រោងចាប់ផ្តើមសាង សង់នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១។ គម្រោងសាងសង់ផ្លូវនេះគ្រោងចំណាយទឹកប្រាក់សរុបប្រមាណ ៧៨ ៣៩៨ ៧៤១,៥៣ ដុល្លារអាមេរិក ក្នុងនោះ៖ តម្លៃគម្រោងសាងសង់ចំនួន ៥៩ ១៤៦ ៧៤១,៥៣ ដុល្លារអាមេរិក តម្លៃសិក្សានិងត្រួតពិនិត្យ គម្រោងចំនួន៦ ០០០ ០០០ដុល្លារអាមេរិក ក្រោមមូលនិធិនៃកិច្ចសហប្រតិបតិ្តការអភិវឌ្ឍន៍សេដ្ឋកិច្ច (The Economic Development Cooperation Fund-EDCF) នៃសាធារណរដ្ឋកូរ៉េ ថវិកាបដិភាគ របស់រាជរដ្ឋាភិបាលកម្ពុជាចំនួន ១៣ ២៥២ ០០០ ដុល្លារអាមេរិកសម្រាប់ការងារដោះស្រាយផល ប៉ះពាល់ ដោះមីន និងគ្រឿងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ការគ្រប់គ្រងគម្រោង និងពន្ធអាករ សាងសង់ដោយ ក្រុមហ៊ុនសាងសង់កូរ៉េ ILSUNG & HANIL Joint Venture និងត្រួតពិនិត្យបច្ចេកទេសក្រុមហ៊ុន ទីប្រឹក្សាបច្ចេកទេស KCI & KECC Joint Venture។ ផ្លូវនេះគឺជាផ្នែកមួយនៃផ្លូវហាយវ៉េអាស៊ាន១២៣ (ASEAN Highway 123) ដែលភ្ជាប់ប្រទេសកម្ពុជា ទៅប្រទេសថៃ និងប្រទេសភូមា ត្រង់ក្រុងដាវ៉េ(Dawai)។ នាឱកាសនោះ លោក ស៊ុន ចាន់ថុល បានថ្លែងអំណរគុណដល់ រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ ដែលបានផ្តល់ប្រាក់កម្ចីដើម្បីស្តារ និងលើកកម្ពស់គុណភាពផ្លូវជាតិលេខ៤៨ និងបានសំណូមពរឱ្យក្រុមហ៊ុនសាងសង់អនុវត្ត គម្រោងសាងសង់ផ្លូវនេះប្រកបដោយគុណភាពខ្ពស់ផងដែរ៕
២៤-០៨-២០២១ ភ្នំពេញ៖ ផ្លូវជាតិលេខ ៤៨ ប្រវែង ១៤៨គីឡូម៉ែត្រ បំបែកចេញពីផ្លូវជាតិលេខ៤ ចំណុចចំការហ្លួង ក្នុងស្រុកស្រែអំបិល រហូតដល់ក្រុងខេមរភូមិន្ទខេត្ត កោះកុង នឹងចាប់ផ្តើម សាងសង់នៅដើមខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខនេះ ដោយប្រើប្រាស់ថវិកាឥណទានសម្បទានពីប្រទេសកូរ៉េខាងត្បូង ចំនួនជាង ៧៨លានដុល្លារ។ កិច្ចសន្យាសាងសង់នៃគំរោងធ្វើឲ្យប្រសើរឡើងវិញ ផ្លូវជាតិលេខ៤៨នេះ ត្រូវបានចុះហត្ថលេខា ដោយលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងតំណាងក្រុមហ៊ុនសាងសង់កូរ៉េ ILSUNG & HANIL Joint Venture នៅទីស្តីការក្រសួងសារធារណៈការ និងដឹកជ ញ្ជូន កាលពីព្រឹកថ្ងៃទី២៣ ខែសីហា។ ក្នុងពិធីចុះហត្ថលេខានេះ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើឲ្យក្រុមហ៊ុនកូរ៉េ ដែលទទួលខុសត្រូវសាងសង់ផ្លូវជាតិលេខ៤៨ ត្រូវសាងសង់ឲ្យបានរឹងមាំ ដូចផ្លូវ ដែលស្ថាបនា នៅប្រទេសកូរ៉េ ប្រកបដោយគុណភាព ដោយយកមូលដ្ឋាននៅកូរ៉េ ជាគោល ក្នុងការវាស់វែងសាងសង់ផ្លូវជាតិមួយខ្សែនេះ។ ផ្លូវជាតិ ៤៨ បំបែកចេញពីផ្លូវជាតិលេខ៤ ក្នុងស្រុកស្រុកអំបិល មានប្រវែងសរុប ១៤៨ គីឡូម៉ែត្រ ចាប់ពីចំការហ្លួង ស្រុកស្រែអំបិល ដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ ផ្លូវមួយខ្សែនេះ ត្រូវសាងសង់ ដោយប្រវែងជិត ១២២,៩ គីឡូម៉ែត្រ មានចំនួនពីរគន្លង និងប្រវែង ២៥,១ គីឡូម៉ែត្រ មានចំនួន ៤គន្លង។ គម្រោងស្ថាបនាផ្លូវជាតិនេះ ក៏ជាគម្រោងផ្លូវហាយវ៉េអាស៊ាន១២៣ (ASEAN Highway 123) ដែលភ្ជាប់ប្រទេសកម្ពុជា ទៅប្រទេសថៃ និងភ្ជាប់ទៅភាគខាងលិចនៃឧបទ្វីបឥណ្ឌូចិន ត្រង់ក្រុងដាវ៉េ (Dawai) ប្រទេសភូមា។ កន្លងមក ក្រុមហ៊ុនកូរ៉េ បានសាងសង់ផ្លូវជាតិលេខ៣ ពីភ្នំពេញ ទៅកំពត។ ប៉ុន្តែផ្លូវជាតិលេខ៣ សាងសង់ដោយក្រុមកូរ៉េ ត្រូវខូច ហើយនៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៨ គម្រោងសាងសង់ផ្លូវជាតិលេខ៣ (ចោម ចៅ-បែកគូស-កំពត) មានប្រវែងសរុបជាង ១៣៤ គីឡូម៉ែត្រ ត្រូវបានបើកការដ្ឋានសាងសង់ និងពង្រីកធំជាងមុន អនុវត្តដោយក្រុមហ៊ុនចិន ប្រើប្រាស់រយៈពេលសាងសង់ ៤៨ខែ ចំណាយថវិកាសរុបប្រមាណ ២១៩ ៩១១ ០០០ ដុល្លារអាមេរិក ជាហិរញ្ញប្បទានសម្បទានពីសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។ រហូតមកដល់ខែសីហា ឆ្នាំ២០២១ នេះ ផ្លូវជាតិលេខ៣ សាងសង់រួចរាល់ហើយ។ ក្រុមហ៊ុនកូរ៉េ ក៏បានសាងសង់ផ្លូវជាតិលេខ២ ១ កាលពីឆ្នាំ២០១៦ មានប្រវែង ៦៣,៦គីឡូ ម៉ែត្រ ពីតាខ្មៅ ខេត្តកណ្តាល ទៅជ្រៃធំ ព្រំដែនវៀតណាម ក្រោមកម្ចីឥណទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ដែលមានថវិកាសរុប ៦១,៦ លានដុល្លារ ក្នុងនោះ ថវិកាកម្ចីសម្បទានពីសាធារណរដ្ឋកូរ៉េ ៥២,៥៤ លានដុល្លារ និងថវិកាបដិភាគ ៩,០៦ លានដុល្លារ។ គម្រោងនេះ ត្រួតពិនិត្យ ដោយទីប្រឹក្សាបច្ចេកទេសក្រុមហ៊ុនអន្តរជាតិកូរ៉េ DASAN Consultants Co. Ltd. និងសាងសង់ដោយក្រុមហ៊ុនកូរ៉េ Hanshine E&C C0, Ltd.។ កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៩ លោក Choi Young Sun ប្រធានក្រុមហ៊ុនកូរ៉េ ដែលមាននៅទីស្នាក់ការធំ នៅប្រទេសកូរ៉េ បានចេញមុខទទួលស្គាល់នូវកំហុសថា ផ្នែកខ្លះនៃកំណាត់ផ្លូវជាតិលេខ២១ ពិតជាសាងសង់ មិនស្របតាមលក្ខណៈបច្ចេកទេស ហើយនឹងយល់ព្រមដោះស្រាយ និងជួស ជុលឡើងវិញ។ នៅពេលនេះ គេរំពឹងថា ក្រុមហ៊ុនកូរ៉េ នឹងគោរពតាមស្តង់ដារ ស្របតាមបច្ចេកទេស ហើយសាងសង់ផ្លូវឲ្យជាប់មាំដូចផ្លូវនៅ ប្រទេសកូរ៉េ ដែលលោករដ្ឋមន្ត្រីសាធាណការ និងដឹកជញ្ជូន បានលើកឡើង ក្នុងពិធីចុះហត្ថលេខា នៅថ្ងៃទី២៣ សីហា ឆ្នាំ២០២១។ កន្លងមក ក្រសួងសាធារណការ និងដឹកជ ញ្ជូន ពិសេសនៅក្រោមអាណត្តិរបស់លោក ស៊ុន ចាន់ថុល ជារដ្ឋមន្ត្រី បានបង្កើនការត្រួតពិនិត្យពីពង្រឹងគុណភាព ក្នុងការសាងសង់ផ្លូវ។ លោករដ្ឋមន្ត្រី តែងតែធ្វើដំណើរត្រួតពិនិត្យផ្លូវ ដែលកំពុងសាងសង់ និងផ្លូវដែលទើបសាងសង់នោះ ធ្វើយ៉ាងណា ឲ្យផ្លូវទាំងនោះ មានគុណភាព ស្របតាមស្តង់ដា និងដើម្បីលុបបំបាត់ពាក្យថា “ចាក់ក្រាស់ ស៊ីស្តើង ចាក់ស្តើង ស៊ីក្រាស់» ដែលនាំឲ្យផ្លូវឆាប់ខូច ដូចអ្វីដែលធ្លាប់កើតមាននៅប្រទេសយើង ក្នុងពេលន្លងមក។ ដូច្នេះការដ្ឋានសាងសង់ផ្លូវ មិនថាផ្លូវជាតិលេខ៤៨ ត្រូវតែចាប់ផ្តើមការដ្ឋាននៅខែវិច្ឆិកាខាងមុខនេះទេ ទាមទារឲ្យមានការត្រួតពិនិត្យទាំងគុណភាព នៅពេលសាងសង់ឲ្យស្របតាមស្តង់ដារ បច្ចេកទេស ដោយគ្មានការកិបកេងលុយនៃការធ្វើផ្លូវ។ មន្ត្រីជំនាញសាធារការ និងដឹកជញ្ជូន គួរតែចូលរួមឲ្យសកម្ម ដើម្បីកុំឲ្យធ្វើផ្លូវមួយខ្សែ ដែលធ្វើមិនទាន់រួចផង ស្រាប់តែធ្វើមុខ ខូចក្រោយ ឬក៏ធ្វើផ្លូវនោះរួច មិនបានប៉ុន្មានខែផង ផ្លូវនោះ ត្រូវខូចទៅវិញ។ កន្លងមក នៅស្រុកយើង តែងតែលើកឡើងលេង បន្លំមែនថា «ផ្លូវស្រុកយើង ធ្វើជាប់រហូត» គឺមានន័យថា ធ្វើ និងជួសជុលផ្លូវនោះ ជាញឹកញាប់ ដោយសារតែផ្លូវធ្វើមិនមានគុណភាព ឆាប់ខូច ព្រោះតែធ្វើខុសស្តង់ដារ ដោយសារតែកិបកេងលុយ មិនចំណាយតាមគម្រោង ជាដើម៕
7 តុលា 2020 ផ្លូវជាតិលេខ ៤៨ ពីស្រែអំបិល ទៅកោះកុង មាន៤កន្លែងនឹងត្រូវពង្រីកដល់ ៤គន្លងលោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ផ្លូវជាតិលេខ៤៨ ពីស្រែអំបិល ទៅកោះកុង នឹងត្រូវលើកកម្រិតគុណភាពផ្លូវទៅជាបេតុងកៅស៊ូ AC ខណៈក្រសួងកំពុងពិភាក្សាជាមួយភាគីកូរ៉េ និងរៀបចំដាក់ដេញថ្លៃហើយ។ ក្នុងនោះ មាន៤កន្លែង នឹងត្រូវពង្រីកដល់ ៤គន្លង។ ការថ្លែងនេះ ធ្វើឡើងក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការមជ្ឈមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត (ឆៀក) សាខាកំបូល នាថ្ងៃទី០៧ តុលា ឆ្នាំ២០២០។ គួរកត់សម្គាល់ថា ផ្លូវជាតិលេខ៤៨ ដែលមានប្រវែងសរុបចំនួន ១៥០គីឡូម៉ែត្រ គិតចាប់ពីផ្លូវបំបែកស្រែអំបិលដល់ទីរួមខេត្តកោះកុង កន្លងមកត្រូវទទួលរងការខូចខាតដោយជំនន់ទឹកភ្លៀង ការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ និងកត្តាធម្មជាតិផ្សេងៗផងដែរ។
ដោយសារផ្លូវនេះជាច្រករបៀងសេដ្ឋកិច្ចប្រកបដោយសក្ដានុពលសម្រាប់ការនាំចេញ-នាំចូលរវាងកម្ពុជា និងប្រទេសក្នុងតំបន់ រាជរដ្ឋាភិបាលបានសម្រេចពង្រីក និងលើកកម្រិតគុណភាពផ្លូវជាតិនេះពីប្រភេទផ្លូវក្រាលកៅស៊ូពីរស្រទាប់ (DBST) ទៅជាផ្លូវក្រាលបេតុងកៅស៊ូ(AC) ដើម្បីបង្កើនសកម្មភាពដឹកជញ្ជូនបន្ថែម រួមចំណែកដល់ការលើកកម្ពស់សេដ្ឋកិច្ចជាតិ សម្រួលដល់ការធ្វើដំណើរក្នុងតំបន់ និងកាត់បន្ថយភាពក្រីក្រតាមផែនការយុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាលផងដែរ។
កាលពីឆ្នាំ២០១៩កន្លងទៅ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានបង្ហាញពីគម្រោងពង្រីកផ្លូវជាតិលេខ៤៨ ដល់ ៤គន្លងផងដែរ ខណៈបច្ចុប្បន្នផ្លូវនេះមានទំហំទទឹងតែ ១០ម៉ែត្រប៉ុណ្ណោះ៕
ថ្ងៃពុធ ទី១៣ ខែមីនា ឆ្នាំ២០១៩ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ៖ ផ្លូវជាតិលេខ៤៨ នឹងក្លាយទៅជាផ្លូវហាយវេនាពេលអនាគតលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា ផ្លូវជាតិលេខ៤៨ នឹងក្លាយទៅជាផ្លូវហាយវេនាពេលអនាគត ក្រោមហិរញ្ញប្បទានរបស់ប្រទេសកូរ៉េខាងត្បូង។
លោកនាយករដ្ឋមន្ត្រីបានថ្លែងបែបនេះនៅក្នុងពេលសំណេះសំណាលជាមួយកម្មករជាង ១ម៉ឺននាក់ នៅភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩។
លោកនាយករដ្ឋមន្ត្រីបានថ្លែងបន្ថែមថា មហិច្ឆតារបស់លោកមិនត្រឹមតែតភ្ជាប់ខេត្តកោះកុងទៅខេត្តព្រះសីហនុ និងទៅរាជធានីភ្នំពេញនោះទេ គឺលោកនឹងសាងសង់ផ្លូវតភ្ជាប់ខេត្តកោះកុងទៅតំបន់ថ្មដានៅខេត្តពោធិ៍សាត់ ទៅខេត្តបាត់ដំបង និងប៉ៃលិនផងដែរ។ ក្នុងនោះ គឺប្រជាពលរដ្ឋមិនចាំបាច់ធ្វើដំណើរវាងតាមភ្នំពេញទៀតទេ៕
រាជធានីភ្នំពេញ ៖ ផ្លូវលេខ ៤៨ ភ្នំពេញ ទៅខេត្តកោះកុង ដែលត្រូវស្តារឡើងវិញក្នុងពេលឆាប់ៗនេះ គឺជាផ្នែកមួយនៃផ្លូវហាយវ៉េអាស៊ាន ១២៣ (ASEAN Highway 123) ដែលភ្ជាប់ប្រទេសកម្ពុជា ទៅប្រទេសថៃ និងប្រទេសភូមា ត្រង់ក្រុងដាវ៉េ (Dawai) ។ តាមបណ្តោយផ្លូវជាតិលេខ ៤៨ នេះមានតំបន់សេដ្ឋកិច្ចពិសេសចំនួន ៤ កន្លែង គឺ តំបន់សេដ្ឋកិច្ចពិសេសកោះកុង តំបន់សេដ្ឋកិច្ចពិសេសស៊ួយឆេង តំបន់សេដ្ឋកិច្ចពិសេសគិរីសាគរកោះកុង និងតំបន់សេដ្ឋកិច្ចពិសេសរតនា ព្រមទាំងមានតំបន់ ទេសចរណ៍គិរីសាគរផងដែរ ។ក្រសួងសាធារណការ និងដឹកជញ្ជួនបានបញ្ជាក់ថា គម្រោងស្តារផ្លូវជាតិលេខ ៤៨នេះ នឹងធ្វើឱ្យប្រសើរឡើងនូវចរាចរណ៍របស់អ្នកដំណើរតាមរយៈការកាត់បន្ថយពេលវេលា និងថ្លៃធ្វើដំណើរ និងដឹកជញ្ជូន បង្កើនការធានាសុវត្ថិភាពចរាចរណ៍ក្នុងការធ្វើដំណើរតាមរយៈបំពាក់គ្រឿងបរិក្ខារសុវត្ថិភាពគ្រប់គ្រាន់ និងកែសម្រួលកាំកំណោង និងចំណោតខ្លាំងរបស់ផ្លូវ ជំរុញសក្តានុពលតំបន់ទេសចរណ៍ និងបង្កើនការអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងតំបន់ជាពិសេសជាមួយប្រទេសជិតខាង ។ថវិកាសរុបជាង ៧៨ លានដុល្លារនឹងយកមកប្រើប្រាស់សម្រាប់ស្តារផ្លូវដ៏មានសក្តានុពលនេះ ក្រោមហិរញ្ញប្បទានសម្បទានពីសាធារណរដ្ឋកូរ៉េ ។ ពិធីចុះហត្ថលេខាលើកិច្ចសន្យាគម្រោងសាងសង់ និងលើកកម្រិតគុណភាពផ្លូវ ជាតិលេខ ៤៨ នេះ បានធ្វើឡើងកាលពីថ្ងៃទី ២៣ ខែសីហា ឆ្នាំ ២០២១ ដោយមានវត្តមានឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងធាសារណការ និងដឹកជញ្ជួន ភ្ជាប់ទៅភាគីពាក់ព័ន្ធចូលរួមតាមប្រព័ន្ធវីដេអូពីចម្ងាយ ។ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ ដែលបានផ្តល់ប្រាក់កម្ចីដើម្បីស្តារ និងលើកកម្ពស់គុណភាពផ្លូវជាតិលេខ ៤៨ នេះឡើង ។ ជាមួយគ្នានេះឯកឧត្តម បានផ្ដាំផ្ញើឱ្យក្រុមសាងសង់ និងក្រុមហ៊ុនត្រួតពិនិត្យបច្ចេកទេសសាងសង់ ត្រូវយកចិត្តទុកដាក់សាងសង់ដោយឈរលើគោលការណ៍គុណភាពជាចម្បង និងត្រូវស្រោចទឹកឱ្យបានជាប្រចាំដើម្បីកុំឱ្យរំខាន និងប៉ះពាល់ដល់សុខភាពអ្នកធ្វើដំណើរ និងប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយផ្លូវនោះ ៕
September 25, 2018 ថ្ងៃចន្ទ ១៥ កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ត្រូវនឹងថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាល ខេត្តកោះកុង អមដំណើរ ដោយលោក អន ដាវុធ ប្រធានមន្ទីរសាធារណការដឹក ជញ្ជូនខេត្តកោះកុង បានអញ្ជើញត្រួតពិនិត្យការជួសជុលកៀរសម្រួលទីតាំងខូចខាត ចំនុច គម ៨៣+០០០ និង គម ១១៤+៦០០ ផ្លូវជាតិលេខ៤៨ ដែលរងការខូចខាតខ្លាំងដោយជំនន់ទឹកភ្លៀងក្នុងរយៈកាលកន្លងមក ដោយក្រុមការ ងារថែទាំផ្លូវនៃមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តកោះកុង៕
Jun 14, 2021 — ផ្អាកការធ្វើចរាចរលើកកំណាត់ផ្លូវជា ក្រសួងសាធារណការប្រកាសផ្អាកការធ្វើចរាចរលើកកំណាត់ផ្លូវជាតិលេខ ៤៨ ត្រង់គីឡូម៉ែត្រលេខ ១៥៤+៣៥០ ស្ថិតនៅក្នុងភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីម៉ា ខេត្តកោះកុង មានជំនន់ទឹកភ្លៀងបានហូរដាច់ចិញ្ចើមផ្លូវ បង្កើតរូងនាគ ហូរច្រោះ បានរីករាលដាល កាន់តែធំដល់ពាក់កណ្ដាលទ្រូងផ្លូវ ពីចិញ្ចើមផ្លូវ ដោយលូចាស់កាត់ផ្លូវ។ ជំនន់ទឹកភ្លៀងនេះ បានធ្វើឱ្យខូចខាត និងបាក់ស្រុតត្រង់តំណ ធ្វើឱ្យរថយន្តតូច-ធំ លំបាកក្នុងការធ្វើចរាចរឆ្លងកាត់ ពិសេសការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ។
មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង នឹងផ្អាកចរាចរជាបណ្ដោះអាសន្ន និងពង្វាងចរាចរឆ្លងកាត់ទៅផ្លូវខាងស្ដាំចាប់ពីថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ២០២១នេះ៕
Oct 22, 2018 ផ្លូវជាតិលេខ៤៨” ពីស្រែអំបិលទៅកោះកុង នឹងសាងសង់រួចរាល់ មុនបុណ្យសមុទ្រ កោះកុងៈ “ផ្លូវជាតិលេខ៤៨” ពីស្រែអំបិលទៅកោះកុង នឹងសាងសង់រួចរាល់មុនបុណ្យសមុទ្រ ខណៈដែលការជួសជុលបានជាង ៧០% ហើយ ដោយគិតត្រឹមសប្តាហ៍ទី៣ ខែតុលា ឆ្នាំ២០១៨ ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារបច្ចេកទេស ក្រសួងសាធារណការ និងដឹកជញ្ជូន និងភាគីពាក់ព័ន្ធ ។ នេះបើតាមការចេញផ្សាយរបស់ក្រសួងសាធារណការ និងដឹកជញ្ជូននៃប្រទេសកម្ពុជា។
ប្រភពថា ផ្លូវនេះមានប្រវែង១៥០គីឡូម៉ែត្រ ចាប់ពីផ្លូវបំបែកស្រែអំបិលទៅដល់ទីរួមខេត្តកោះកុង ដែលក្នុងនោះប្រវែង៦៣គីឡូម៉ែត្រ ត្រូវទទួលរងការខូចខាតដោយជំនន់ទឹកភ្លៀង ការដឹកលើសទម្ងន់កម្រិតកំណត់ និងកត្តាធម្មជាតិផ្សេងទៀត។ ផ្លូវនេះត្រូវបានបែងចែកជា ៩១កំណាត់ខ្លីៗដើម្បីជួសជុល ឲ្យបានទាន់ពេលវេលា ដោយកម្លាំងចម្រុះរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន កងវិស្វកម្ម និងភាគីពាក់ព័ន្ធ ប្រើគ្រឿងចក្រសរុប ១១៤គ្រឿង គ្រោងចំណាយថវិកា ប្រមាណ ១២លានដុល្លារអាមេរិក បច្ចុប្បន្នសម្រេចបានជាង៧០% នឹងជួសជុលទាំងស្រុង មុនពិធីបុណ្យសមុទ្រខាងមុខនេះ។ ជាមួយគ្នានេះផងដែរ ក្រុមការងារក៏ បន្តចុះត្រួតពិនិត្យការដ្ឋានជួសជុលកំណាត់ផ្លូវជាតិលេខ៤៨ និងពិនិត្យភាពធន់នៃស្រទាប់ផ្លូវ Dinamic Cone Penetration test ( DCP) និងជួបប្រជុំដាក់ទិសដៅ រៀបចំផែនការ អនុវត្តការងារជួសជុលក្នុងកំណាត់នីមួយ ឲ្យបានទាន់ពេលវេលា តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល។
ប្រភពបន្ថែមទៀតថា ផ្លូវលេខ៤៨ ត្រូវបានរការខូចខាត ដោយដល់អាយុកាល ហើយត្រូវស្ថាបនាឡើងវិញ និងដោយសារការដឹកលើសទម្ងន់កំណត់ ព្រមទាំងស្ថានភាពអាកាសធាតុ ដែលមានភ្លៀងឥតឈប់ឈរនៅតំបន់នោះ៕
Oct 21, 2018 ដោយគិតត្រឹមសប្តាហ៍ទី៣ ខែតុលា ឆ្នាំ២០១៨ “ផ្លូវជាតិលេខ៤៨” ជួសជុលបានជាង ៧០ភាគរយហើយ ក្រោមកិច្ចខិតខំប្រឹងប្រែង របស់ក្រុមការងារបច្ចេកទេស ក្រសួងសាធារណការ និងដឹកជញ្ជូន និងភាគីពាក់ព័ន្ធ។
ផ្លូវនេះមានប្រវែង១៥០គីឡូម៉ែត្រ ចាប់ពីផ្លូវបំបែកស្រែអំបិល ទៅដល់ទីរួមខេត្តកោះកុង ដែលក្នុងនោះប្រវែង៦៣គីឡូម៉ែត្រ ត្រូវទទួលរងការខូចខាតដោយជំនន់ទឹកភ្លៀង ការដឹកលើសទម្ងន់កម្រិតកំណត់ និងកត្តាធម្មជាតិផ្សេងទៀត។
ផ្លូវនេះត្រូវបានបែងចែកជា ៩១កំណាត់ខ្លីៗដើម្បីជួសជុល អោយបានទាន់ពេលវេលា ដោយកម្លាំងចម្រុះរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន កងវិស្វកម្ម និងភាគីពាក់ព័ន្ធ ប្រើគ្រឿងចក្រសរុប ១១៤គ្រឿង គ្រោងចំណាយថវិកា ប្រមាណ ១២លានដុល្លារអាមេរិក បច្ចុប្បន្នសម្រេចបានជាង៧០% នឹងជួសជុលទាំងស្រុង មុនពិធីបុណ្យសមុទ្រខាងមុខនេះ។
មិនា ២០២១ គម្រោងស្តារផ្លូវជាតិលេខ ៤៨ ពីភ្ជាប់ពីផ្លូវជាតិលេខ៤ ទៅកោះកុង ស្ថិតក្នុងដំណាក់កាលដេញថ្លៃហើយ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនឯកឧត្តម វ៉ាស៊ីម សុរិយា បានឱ្យដឹងថា គម្រោងស្តារផ្លូវជាតិលេខ៤៨ តភ្ជាប់ពីផ្លូវជាតិលេខ៤ ទៅខេត្តកោះកុង កំពុងស្ថិតក្នុងដំណាក់កាលដេញថ្លៃហើយ ដោយនីតិវិធីគ្រោងនឹងបញ្ចប់ក្នុងពេលឆាប់ៗខាងមុខនេះ។
ឯកឧត្តម បានឱ្យដឹងថាកាលពីថ្ងៃទី ៣ មីនា កន្លងមកនេះថា គម្រោងស្តារផ្លូវជាតិមួយខ្សែនេះ នឹងត្រូវប្រើប្រាស់កម្ចីកូរ៉េខាងត្បូង។ នៅពេលបញ្ចប់នីតិវិធីដេញថ្លៃ ក្រសួងនឹងបញ្ជូនឯកសារដេញថ្លៃ ទៅភាគីកូរ៉េខាងត្បូងសិន មុននឹងចាប់ផ្ដើមសាងសង់។
ឯកឧត្តមថ្លែងថា៖ «បន្ទាប់ពីការដាក់ដេញថ្លៃ ក៏នៅមានការពិភាក្សាបន្ថែមទៀតជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុផងដែរ មុននឹងបញ្ជូនទៅភាគីកូរ៉េ»។
ឯកឧត្តមបានបន្ថែមទៀតថា៖ «នេះជាគម្រោងលើកកម្ពស់ប្រព័ន្ធដឹកជញ្ជូនផ្ទៃក្នុងប្រទេស ដើម្បីជំរុញសកម្មភាពសេដ្ឋកិច្ចរឹងមាំបន្ថែមទៀត តាមរយៈសម្រួលការដឹកជញ្ជូនកសិផលទៅកាន់ច្រកនាំចេញ និង កំពង់ផែសមុទ្រ» ។
គួរបញ្ជាក់ផងដែរថា កំណាត់ដែលនឹងត្រូវជួសជុលមានប្រវែង ១៦០ គីឡូម៉ែត្រ ចាប់ពីស្រុកស្រែអំបិលដល់ទីរួមខេត្តកោះកុង ដែលខូចខាតធ្ងន់ដោយសារទឹកជំនន់កន្លងមកនេះ។
គម្រោងនេះនឹងចំណាយថវិកាប្រមាណ ៧៥ លានដុល្លារ ដោយក្នុងនោះ ៦៧ លានដុល្លារជាកម្ចីពីប្រទេសកូរ៉េខាងត្បូង និងប្រមាណ ៨ លានដុល្លារទៀត ជាថវិកាបដិភាគរដ្ឋាភិបាល។ (អានបន្ថែម)
ផ្លូវជាតិមួយខ្សែនេះ គឺនឹងត្រូវកសាងឡើងវិញពីប្រភេទផ្លូវ DBST ទៅជាប្រភេទផ្លូវក្រាលកៅស៊ូ AC ដែលមានគុណភាពខ្ពស់ជាងមុន។
សូមជម្រាបជូនថា ផ្លូវលេខ៤៨ ត្រូវបានរការខូចខាត ដោយដល់អាយុកាល ហើយត្រូវស្ថាបនាឡើងវិញ និងដោយសារការដឹកលើសទម្ងន់កំណត់ ព្រមទាំងស្ថានភាពអាកាសធាតុ ដែលមានភ្លៀងឥតឈប់ឈរនៅតំបន់នោះ។
22/03/2015 ផ្លូវជាតិលេខ៣និងលេខ៤៨ នឹងកាន់តែមាន«សុវត្ថិភាព»សម្រាប់អ្នកបើកបរគម្រោងបំពាក់បរិក្ខារសុវត្ថិភាពចរាចរណ៍សម្រាប់កំណាត់ផ្លូវជាតិលេខ៣ពីកំពតដល់វាលរេញ និងផ្លូវជាតិលេខ៤៨ពីចម្ការហ្លួងដល់ទីរួមខេត្តកោះកុង បានចាប់ផ្តើមហើយ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) ដែលរាយការណ៍ថា ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) បានប្រគល់សម្ភារៈបរិក្ខារទាំងនោះឱ្យក្រសួងសាធារណការនិងដឹកជញ្ជូនកម្ពុជា កាលពីថ្ងៃព្រហស្បតិ៍ នៅខេត្តកំពត ក្នុងក្របខ័ណ្ឌនៃជំនួយតម្លៃ៣,២លានដុល្លារ។ កំណាត់ផ្លូវ ជាតិលេខ ៣ពី កំពតដល់វាលរេញចម្ងាយ៥៣គីឡូម៉ែត្រ និងផ្លូវជាតិលេខ៤៨ពីចម្ការហ្លួងដល់ទីរួមខេត្តកោះកុង ចម្ងាយ១៥៨គីឡូម៉ែត្រ ត្រូវបំពាក់ដោយបរិក្ខារសុវត្ថិភាពចរាចរណ៍ ដែលជាជំនួយតម្លៃ៣,២លានដុល្លាររបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA)។ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) បានឱ្យដឹងកាលពីម្សិលមិញថា គម្រោងនេះបានចាប់ផ្តើមហើយ បន្ទាប់ពីពិធីប្រគល់និងទទួលសម្ភារៈបរិក្ខារទាំងនោះ បានរៀបចំធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍ នៅខេត្តកំពត។
បើតាម AKP រដ្ឋមន្ត្រីក្រសួងសាធារណការកម្ពុជាបានអះអាងថា សមិទ្ធិផលជាសម្ភារៈបរិក្ខារដែលត្រូវប្រើសម្រាប់បំពាក់និងកែសម្រួលផ្នែកខ្លះនៃកំណាត់ផ្លូវទាំងពីរនោះ«មិនត្រឹមតែជួយការពារអាយុជីវិតប្រជាពលរដ្ឋកម្ពុជាឱ្យរួចផុតពីគ្រោះថ្នាក់ចរាចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែសមិទ្ធផលទាំងនេះក៏ជួយដល់ការជំរុញកំណើនសេដ្ឋកិច្ច និងសង្គមកម្ពុជា និងប្រជាពលរដ្ឋក្នុងតំបន់អាស៊ានទាំងមូល»។
លោក ត្រាំ អ៊ីវតឹក បានឱ្យដឹងតាមរយៈ AKP ថា ផ្លូវទាំងពីរខ្សែនេះ ជាផ្នែកមួយនៃផ្លូវអាស៊ានលេខ១២៣ ដែលភ្ជាប់ពីព្រំដែនកម្ពុជាថៃនៅកោះកុង មកកំណាត់ផ្លូវជាតិលេខ៣ កាត់តាមផ្លូវជាតិលេខ៣៣ ហើយភ្ជាប់ព្រំដែនកម្ពុជាវៀតណាមនៅម្ដុំលកខេត្តកំពត។ លោករដ្ឋមន្ត្រីបន្តទៀតថា ការដឹកជញ្ជូនតាមបណ្តាញផ្លូវជាតិលេខ៣និងលេខ៤៨នេះ ក៏អាចជួយសម្រួលដល់សកម្មភាពដឹកជញ្ជូនទៅកាន់កំពង់ផែអន្តរជាតិនានាក្នុងតំបន់ តាមរយៈកំពង់ផែព្រះសីហនុផងដែរ។
គម្រោងបំពាក់សម្ភារៈបរិក្ខារនិងកែលម្អស្ថានភាពផ្លូវ ដើម្បីលើកកម្ពស់សុវត្ថិភាពចរាចរណ៍នេះក៏ជាចំណែកមួយក្នុងការជួយដល់ការខិតខំរបស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ ក្នុងការកាត់បន្ថយចំនួនអ្នកស្លាប់ និងករណីគ្រោះថ្នាក់ចរាចរណ៍ ដែលជាគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាអង្គការសហ ប្រជាជាតិផងដែរ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា តាមសម្ដីរបស់លោករដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក។
ទន្ទឹមនឹងនេះដែរ បើតាម AKP អ្នកស្រី ប៊ែក ស៊ុកហី ប្រធានការិយាល័យទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិសាធារណរដ្ឋកូរ៉េ (KOICA) ប្រចាំនៅកម្ពុជា បានថ្លែងដែរថា ដើម្បីឱ្យគម្រោងនេះសម្រេចបានជោគជ័យ ហើយការសហការរវាងប្រទេសទាំងពីរទទួលបានជោគជ័យ អ្នកស្រីសង្ឃឹមថា អ្នកទាំងអស់គ្នាដែលពាក់ព័ន្ធក្នុងគម្រោងបំពាក់បរិក្ខារសុវត្ថិភាពចរាចរណ៍នៅលើផ្លូវជាតិលេខ៣និងលេខជាតិ៤៨នេះ «នឹងស្គាល់ពីតួនាទីរៀងៗខ្លួនជាមិនខាន»៕
May 14, 2008 ខ្មែរ | ព័ត៌មាន នាយករដ្ឋមន្ត្រីសម្ពោធឲ្យប្រើប្រាស់ផ្លូវទៅទីរួមខែត្រកោះកុង លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃពុធនេះបានសម្ពោធឲ្យប្រើប្រាស់នូវផ្លូវលេខ ៤៨ និងស្ពានចំនួន ៤ តភ្ជាប់ពីចម្ការហ្លួងទៅទីរួមខេត្តកោះកុង ដោយមានការចូលរួមពីឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រី ក្រសួងការបរទេសថៃ ។ ផ្លូវដែលតភ្ជាប់ពីចម្ការហ្លួងទៅកាន់ទីរួមខេត្តកោះកុងនោះមានប្រវែង ១៥២គីឡូម៉ែត្រ ដែលត្រូវចំណាយអស់ជាទឹកប្រាក់ចំនួន ២១លានដុល្លារ និងស្ពានចំនួន ៤ រួមមាន ស្ពានស្រែអំបិល ប្រវែង ៤២០ម៉ែត្រ ស្ពានអណ្ដូងទឹក ប្រវែង ២៧០ម៉ែត្រ ស្ពានត្រពាំងរូង ប្រវែង ៤៨០ម៉ែត្រ និងស្ពានព្រែកតាតៃ ដែលមានប្រវែង ៣៩០ម៉ែត្រ ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា ៖ «សូមថ្លែងនូវអំណរគុណដល់រាជរដ្ឋាភិបាល និងប្រជាជនថៃ ដែលផ្ដល់ឲ្យកម្ពុជានូវផ្លូវមួយខ្សែនេះ ហើយដែលជាផ្លូវយុទ្ធសាស្ដ្រធំបំផុត ដែលខ្ញុំព្រះករុណាខ្ញុំថា នេះគឺជាប្រវត្តិជោគជ័យនៃនយោបាយរបស់រាជរដ្ឋាភិបាលជារួម ហើយដោយឡែករបស់ខ្ញុំព្រះករុណាខ្ញុំ ដើម្បីបញ្ចប់ទុក្ខសោកនៃអ្នកដែលរស់នៅក្នុងតំបន់កោះកុង និងភ្ជាប់អ្នកកោះកុងទៅជាមួយនឹងតំបន់ភាគកណ្ដាលរបស់ប្រទេស ។ ប៉ុន្តែមិត្តថៃមិនមែនគ្រាន់តែបានផ្ដល់ផ្លូវនេះទេ បាននិងកំពុងបន្តសាងសង់ផ្លូវលេខ៦៧ ពីអន្លង់វែងមកសៀមរាប ហើយដែលផ្លូវពីជាំស្រងាំមកអន្លង់វែង បានសម្ពោធដាក់ឲ្យប្រើប្រាស់ហើយ តភ្ជាប់ផ្លូវនេះមួយខ្សែទៀត ។ ឥឡូវកំពុងចរចាផ្លូវលេខ៦៨ សូមជំរុញការចរចាឲ្យបានឆាប់ ឯកឧត្ដម... បានប្រាប់ហើយផ្តល់ឥណទាន ១៤០០លានបាត ធ្វើពីអូរស្មាច់មកក្រឡាញ់ ហើយសង្ឃឹមថានឹងបើកការដ្ឋានចុងឆ្នាំនេះ» ។
ស្ពាននិងផ្លូវនេះត្រូវបានសាងសង់ក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាលថៃ ។
អ្នកបើកបររថយន្តដឹកអ្នកដំណើរពីភ្នំពេញទៅខេត្តកោះកុងម្នាក់ ឈ្មោះ ទូច ប្រុស បានមានប្រសាសន៍ថ្លែងអំណរគុណដល់រដ្ឋាភិបាលដែលបានកសាងផ្លូវ និងស្ពានពីព្រែកហ្លួង ទៅទីរួមខេត្តកោះកុងនេះ ។ ប៉ុន្តែលោកបានបន្ថែមថា តាមរយៈការពិនិត្យជាក់ស្ដែងរបស់លោក បើទោះបីជាផ្លូវនេះទើបតែត្រូវបានស្ថាបនា និងសម្ពោធឲ្យប្រើប្រាស់ក៏ដោយចុះ ក៏ផ្លូវនេះ បានចាប់ផ្ដើមខូចបាត់ទៅហើយ ដោយសារបញ្ហាគុណភាព និងបច្ចេកទេស ។
លោក ទូច ប្រុស បានឲ្យដឹងថា ៖ «អរគុណហើយដែលថាគេបានធ្វើឲ្យ ប៉ុន្តែធ្វើមើលទៅដូចគ្មានគុណភាព ជាក់ស្ដែង បើឡានរត់ទៅមុខខូចក្រោយ រត់ទៅក្រោយខូចមុខ រួចផ្លូវរត់ទៅរលាក់ម៉ាំងៗៗដូចនេះអ៊ីចឹង ធ្វើដូចអត់មានអីកិនអ៊ីចឹង ។ បានគេធ្វើឲ្យ យើងវាអរហើយ ព្រោះពីមុនមកយើងមិនដែលមានផ្លូវហ្នឹងទេ ។ វាចាប់របើកដុំៗ អាហ្នឹងអត់ទាន់មានឡានធំរត់ផង ។ ទើបតែសម្ដេចមកហ្នឹងទេ នាំគ្នាយកអីមក ដូចថាចេះតែបិទៗអាខូចតិចៗហ្នឹងណា៎» ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានមានប្រសាសន៍ផងដែរថា មានផ្លូវគិតជាប្រវែងប្រមាណ ៨០០គីឡូម៉ែត្រទៀត ស្ថិតនៅក្នុងគម្រោងសាងសង់ រួមមានផ្លូវជាតិលេខ៧៨ តភ្ជាប់ពីព្រំដែនវៀតណាម មកទីរួមខេត្តរតនគិរី ផ្លូវលេខ៧៦ តភ្ជាប់ពីស្នួលទៅមណ្ឌលគិរី ផ្លូវជាតិលេខ៨ថ្មី ពីខេត្តកណ្ដាល កាត់ខេត្តព្រៃវែងទៅព្រំដែនវៀតណាម ផ្លូវលេខ៥៧ តភ្ជាប់ពីខេត្តបាត់ដំបងទៅក្រុងប៉ៃលិន និងព្រំដែនថៃ ផ្លូវលេខ៦២ ពីខេត្តសៀមរាបទៅខេត្តព្រះវិហារ ផ្លូវលេខ៦៧ ពីអន្លង់វែងទៅសៀមរាប និងផ្លូវជាតិលេខ៣ ពីភ្នំពេញទៅខេត្តកំពត ៕
“ภูวดล” เปิดเอกสารกัมพูชาตอกหน้า “นพเหล่” ปลิ้นปล้อน-ขายชาติ
เผยแพร่: 5 ก.ค. 2551 07:11 โดย: MGR Online
เมื่อเวลาประมาณ 00.30 น.วันนี้ (5 ก.ค.) ดร.ภูวดล ทรงประเสริฐ อาจารย์ประจำคณะสังคมศาสตร์ มหาวิทยาลัยเกษตรศาสตร์ ขึ้นปราศรัยบนเวทีพันธมิตรประชาชนเพื่อประชาธิปไตย หน้าทำเนียบรัฐบาล โดยกล่าวถึงเอกสารที่คณะรัฐมนตรีของประเทศกัมพูชาร่างขึ้นเพื่อเสนอปราสาทเขาพระวิหารขึ้นเป็นมรดกโลกว่า ก่อนที่ตนจะกล่าวถึงเอกสารของคณะรัฐมนตรีประเทศกัมพูชาได้พิมพ์ขึ้นเมื่อเดือนที่ผ่านมา ขออธิบายถึงภูมิหลัง คือ ประเทศไทยก่อนเมื่อก่อน ค.ศ.ที่ 13 นั้น จริงๆ แล้วมีอยู่อาณาจักรซึ่งอยู่ภายใต้อาณาจักรขอมโบราณ แต่ท้ายที่สุดอาณาจักรขอมเสื่อมลง เพราะเชื่อในลัทธิฮินดู และลัทธิมหายานมากเกินไป จนอาณาประชาชนเดือดร้อน
“ประเด็นคือ เมื่อมีการสถาปนาอาณาจักรสุโขทัย บังเอิญรัฐไทย ซึ่งชนชั้นปกครองมีสายตาอันยาวไกล ได้มีสัมพันธ์กับเจงกีสข่าน และกุบไลข่าน ทำให้เจริญรุ่งเรือง ขณะที่ขอมโบราณ หรือบรรพชนของเขมรเสื่อมลง จนรัฐไทยมีศักยภาพที่แข็งแกร่งขึ้นเรื่อยๆ จนถึงที่สุดได้ครอบครองดินแดนเขมรโบราณ ต่อเนื่องมาจนถึงสมัยอยุธยา ขณะเดียวกันรัฐไทยก็เหมือนกับรัฐพม่า ที่สำคัญพม่าไปขับไล่มอญ แต่เราคบกับประเทศมหาอำนาจมาตั้งแต่ในอดีต ซึ่งเราช่วยกุบไลข่านยึดพม่ามาแล้วถึง 2 ครั้ง จนเป็นรอยแผลกับพม่ากับไทยโกรธกันมาจนถึงยุคหลัง” ดร.ภูวดล ระบุ
ส่วนปัญหาปัจจุบันของประเทศไทยกับประเทศกัมพูชานั้น ดร.ภูวดล กล่าวว่า เป็นปัญหาหมักหมมเนื่องจากความไร้เถียรภาพทางการเมืองของกัมพูชาก่อนที่จะได้รับเอกราช ซึ่งประเทศฝรั่งเศสเมื่อยึดประเทศกัมพูชาแล้ว เขาเอาคนเวียดนามมาควบคุมผลประโยชน์ทางเศรษฐกิจ ทั้งนี้กัมพูชาเป็นประเทศที่อุดมสมบูรณ์มาก ซึ่งมีปลามากมายในทะเลสาบเขมร ท่องเรือกันวันหนึ่งจากพนมเปญจนถึงเสียมราฐ ประเด็นคือ ประวัติศาสตร์กัมพูชาถูกขนาบด้วยอิทธิพลของเวียดนาม และของไทย ซึ่งฝรั่งเศสอาศัยจุดอ่อนดังกล่าวมาเขมือบผลประโยชน์ในกัมพูชา โดยดินแดนตั้งแต่ไซ่ง่อนลงไปจนถึงพรมแดนทางใต้ จริงๆ แล้วคือดินแดนกัมพูชาในอดีต
“เอกสารข้อเท็จจริงเรื่องปราสาทเขาพระวิหารเป็นเรื่องใหญ่ คือ เอกสารข้อเท็จจริงที่มีอยู่นี้ เผยแพร่ทั่วโลกแล้ว และสามารถพิมพ์ออกมาได้จากเว็บไซต์ ทั้งนี้ก่อนที่เขาพระวิหารจะเป็นปัญหาระหว่างประเทศ เพราะการเมืองไร้คุณธรรม เนื่องจากชนชั้นการปกครองไทยบัดซบ ขายชาติ ขายแผ่นดิน ประเด็นก็คือ เมื่อศาลโลกตัดสินไปแล้วว่าตัวปราสาทเขาพระวิหารเป็นของกัมพูชาเมื่อ พ.ศ.2505 ขณะเดียวกัน ปัญหาเรื่องมรดกโลกซึ่งเป็นผลมาจากการประชุมกรณีข้อตกลงเมื่อ ค.ศ.1972 จึงทำให้เกิดประเทศสมาชิกที่เห็นพ้องต้องกัน ซึ่งกลายเป็นองค์การยูเนสโกในที่สุด” ดร.ภูวดล กล่าว
แฉ “คนขายชาติ” ตั้งหลักแหล่งอยู่ที่เชียงใหม่
ดร.ภูวดล กล่าวอีกว่า จริงอยู่คดีที่นำเข้าพิจารณาของศาลโลกนั้น เอกสารของของกัมพูชาได้ย้ำให้เห็นว่า กรณีปราสาทเขาพระวิหารได้มีการนำสู่ศาลโลก โดยประเทศกัมพูชาได้เรียกร้องเฉพาะปราสาทเขาพระวิหารนั้นเป็นของกัมพูชา ฉะนั้น เมื่อศาลโลกตัดสินเมื่อวันที่ 15 มิ.ย.2505 ศาลได้ตัดสินว่าปราสาทเขาพระวิหารอยู่ภายใต้อธิปไตยของกัมพูชา ซึ่งตัดสินเฉพาะตัวปราสาท แต่ไม่ได้พูดถึงดินแดนและเรื่องพรหมแดน ซึ่งเป็นปัญหาที่ต้องไปตกลงกันเอง สิ่งเหล่านี้ถูกซ่อนอยู่ จนทำให้จอมพลสฤษดิ์ ธนะรัชต์ อดีตนายกรัฐมนตรี แค้นจนถึงทุกวันนี้ เพราะในอดีตมีคนไทยขายชาติทำงานอยู่ในกระทรวงต่างประเทศ โดยเอาเอกสารไปขายให้กับคณะทนายของกัมพูชา จนท้ายที่สุดบุคคลดังกล่าวถูกศาลตัดสินให้ติดคุก จนขณะนี้ออกมาตั้งหลักแหล่งอยู่ที่ จ.เชียงใหม่
“ประเด็นต่อมา คือ รัฐบาลกัมพูชาได้มีความคิดที่จะนำเขาพระวิหารเป็นมรดกโลก โดยได้แสดงความจำนงที่จะเอาพื้นที่เขาพระวิหารอันศักดิ์สิทธิ์ ขึ้นเป็นมรดกโลกเมื่อวันที่ 10 ต.ค.2001 ซึ่งสมเด็จอัครมหาเสนาบดีเตโชฮุนเซน นายกฯ กัมพูชา ในขณะนั้น ได้อินฟอร์มต่อไดเรกเตอร์ เจเนอร์รัลออฟยูเนสโก หรือผู้อำนวยการใหญ่ของยูเนสโก ซึ่งก็คือ มิสเตอร์โคอิชิโร มัตซึรา ชาวญี่ปุ่น เพื่อแจ้งให้ทราบว่า รัฐบาลกัมพูชาได้ตัดสินใจที่จะนำตัวปราสาทเขาพระวิหารขึ้นทะเบียนเป็นมรดกโลก ข้อเท็จจริงต่อมา คือ หลังจากนั้นอีก 6 ปี รัฐบาลกัมพูชาได้ทำเรื่องเสนอต่อสื่อมวลชนต่างประเทศ และเสนอต่อชาติสมาชิกสหประชาชาติเพื่อเป็นการล็อบบี้ ถามว่ารัฐบาลไทย โดยเฉพาะเจ้าหน้าที่สถานทูตไทย หรือกระทรวงต่างประเทศ ตั้งแต่ปี ค.ศ.2001-2007 ทำอะไรกันอยู่” ดร.ภูวดล กล่าว
ปูด “หมัก” จับมือ “ฮุนเซน” ยัดวาระเจรจาซ่อนเร้น
ดร.ภูวดล กล่าวอีกว่า จนกระทั่งการในประชุมครั้งที่ 31 ซึ่งได้ประชุมในเมืองไครส์เชิร์ช ประเทศนิวซีแลนด์ โดยประชุมตั้งแต่วันที่ 23 มิ.ย.จนถึงวันที่ 3 ก.ค.2007 หลังจากนั้นรัฐบาลกัมพูชาก็เสนอเขาพระวิหารขึ้นทะเบียนเป็นมรดกโลก แล้ววันนี้นายนพดล ปัทมะ รมว.ต่างประเทศ มาอ้างว่าเกิดจากรัฐบาลสุยุทธ์ จุลานนท์ จึงเป็นข้อแก้ตัว ดังนั้นตนจึงขอกล่าวโทษต่อข้าราชการ และนักการเมืองที่เกี่ยวข้อง ประเด็นต่อมา คือ หลังจากนั้นได้มีการแจ้งให้คณะกรรมการยูเนสโกได้รับทราบ แต่การนำดินแดนโบราณสถาน หรือโบราณวัตถุ ตามข้อตกลงไปขึ้นทะเบียนเป็นมรดกโลกนั้น มีการระบุไว้ชัดเจนว่า ในความตกลงใดๆ ก็แล้วแต่ ผู้คนที่เกี่ยวข้องกับสิ่งเหล่านั้นจะต้องร่วมมือกัน และเห็นอกเห็นใจกัน ซึ่งไม่สามารถทำได้ด้วยตัวเอง เช่น กรณีปราสาทเขาพระวิหาร เพราะตั้งแต่ ค.ศ.1962 เป็นต้นมา กลายเป็นปัญหาความขัดแย้งระหว่างรัฐไทยกับรัฐกัมพูชา
“อย่าลืมว่าคดีดังกล่าวเกิดขึ้นเมื่อ ค.ศ.1962 แต่หลังจากนั้น 10 ปี เจ้าหน้าที่กระทรวงต่างประเทศไปทำอะไรกันอยู่ จึงแพ้เขา หรือเพราะไปอุ้มเขาทั้งๆ ที่ประเทศของเขากำลังจะล้มละลาย นอกจากนี้ขอประณามนักวิชาการที่ไม่รู้เรื่อง แล้วยังสะเออะว่าปราสาทเขาพระวิหารเป็นของเขาตั้งแต่ต้น อีกทั้งปัญหาเกิดเมื่อวันที่ 3 มี.ค.2008 นายสมัคร สุนทรเวช นายกฯ เดินทางไปเยือนกัมพูชา โดยมีนายฮุนเซ็น มาต้อนรับที่สนามบินนานาชาติกัมพูชา จากนั้นมีการยัดวาระการเจรจาที่เกี่ยวกับผลประโยชน์ของ พ.ต.ท.ทักษิณ ชินวัตร อดีตนายกฯ และพรรคพวก รวมทั้งวาระปราสาทเขาพระวิหาร ซึ่งกัมพูชาต้องการที่จะจดทะเบียนขึ้นเป็นมรดกโลก” ดร.ภูวดล กล่าว
อัดยับ “รมต.ไทย” ไร้สำนึก-มัวแต่รับใช้นายเก่า
ดร.ภูวดล กล่าวอีกว่า เขาพระวิหารมีสิ่งของศักดิ์สิทธิ์ โดยมีทั้งหลักศิลาจารึก และศิวลึงค์ที่ศักดิ์สิทธิ์ที่สุดอยู่ที่นี่ ซึ่งเป็นสิ่งของที่สำคัญ และคณะผู้นำไทยที่ไปเปิดเจรจาในช่วงนั้น ได้เจรจาต่อเนื่องไปจนถึงวันที่ 11 มี.ค.2008 โดยเฉพาะอย่างยิ่งนายวีระศักดิ์ ฟูตระกูล ปลัดกระทรวงการต่างประเทศ ไปให้สัมภาษณ์สื่อมวลชนทั้งกัมพูชาและนานาชาติ ตั้งแต่ในวันที่ 6 มี.ค.2008 ร่วมกับนายซกอัน ซึ่งเป็นรัฐมนตรีที่เป็นคนใกล้ชิดกับนายฮุนเซ็น สรุปคือ เจ้าหน้าที่รัฐบาลไทย และรัฐบาลกัมพูชา ได้มีการเปิดประชุมเวิร์คกิ้งกรุ๊ป โดยได้มีการประชุมกันอย่างต่อเนื่อง แล้วมีแถลงการณ์ออกมาเมื่อวันที่ 6 มี.ค.2008 เกี่ยวกับปราสาทเขาพระวิหาร โดยฝ่ายกัมพูชามีนายซกอัน รับผิดชอบคณะรัฐมนตรีที่รับผิดชอบเกี่ยวกับพระวิหารทั้งหมด และฝ่ายไทยมีนายวีระศักดิ์ดูแล ถามว่าทำไมรัฐมนตรีไทยไม่ไป นั่นก็เพราะเขาติดภารกิจต้องเดินทางไปรับใช้นายใหญ่ที่ประเทศจีน โดยไม่ได้ทำงานเพื่อประเทศชาติ
ดร.ภูวดล กล่าวต่อว่า จนถึงที่สุดในวันที่ 22 พ.ค.2008 ในการพบปะกันอีกครั้งหนึ่งระหว่างนายซกอัน กับนายนพดล ที่กรุงปารีส ประเทศฝรั่งเศส โดยในที่ประชุมยังมีผู้แทนขององค์กรยูเนสโกร่วมประชุมด้วย ซึ่งก็คือ มาดามฟรังซัว ริวีแย รองผู้อำนวยการใหญ่ฝ่ายวัฒนธรรม แต่ประเด็นสำคัญ คือ มีการขอให้ราชอาณาจักรไทยยืนยันอีกครั้งหนึ่ง เรื่องการสนับสนุนการนำปราสาทเขาพระวิหารขึ้นเป็นมรดกโลกในการประชุมครั้งที่ 32 ของคณะกรรมการมรดกโลก ซึ่งจะมีการเปิดประชุมที่เมืองครีเวต ที่ประเทศแคนนาดา ในเดือน ก.ค.2551
“น้องเขยแม้ว” บุกเขมรยื่นข้อเสนอสุดงาม
“ในฐานะที่เป็นส่วนหนึ่ง ราชอาณาจักรกัมพูชา ที่มีความปรารถนาดี จึงยินดีที่จะนำปราสาทวิหารเข้าในบัญชีมรดกโลก ณ ที่นี้เลย ซึ่งข้อความของเอกสารตรงนี้สำคัญมาก เพราะเป็นการยอมรับข้อตกลงกันเรียบร้อย โดยไม่พูดถึงดินแดนที่เป็นเขตฉนวน หรือเขตทับซ้อนทั้งทางตอนเหนือ และทางตะวันตกของปราสาทเขาพระวิหาร อ่านแค่นี้ก็รู้ว่าได้ขายแผ่นดินนี้ไปให้เขาเรียบร้อยแล้ว” ดร.ภูวดล ระบุ
ดร.ภูดล กล่าวต่อว่า ประเด็นที่สำคัญคือ ก่อนหน้านั้นเล็กน้อย จะเห็นความกระสันในการที่จะยกขายดินแดนให้กับกัมพูชา โดยในวันที่ 14 พ.ค.2008 ที่เกาะกง น้องเขย พ.ต.ท.ทักษิณ ซึ่งเป็นรองนายกฯ ไทย ได้เดินทางไปกัมพูชาเพื่อจุดประสงค์ คือ อีก 1 อาทิตย์รัฐบาลไทยจะตกลงยอมกัมพูชา และกัมพูชาจะต้องยอมรับข้อตกลงของกลุ่มทุนสามานย์จากประเทศไทยเรียกร้อง ทั้งสิทธิสัมปทานต่างๆ ในเกาะกง และสัมปทานน้ำมัน รวมทั้งแก๊ส รอบๆ เกาะกง ซึ่งเชื่อกันว่าบริเวณนั้นเป็นแหล่งก๊าซที่ใหญ่ที่สุดแห่งหนึ่งของภูมิภาคเอเชียตะวันออกเฉียงใต้ภาคพื้นทวีป ต่อมานายนพดล ได้เดินทางไปเปิดทางหลวงสาย 48 ซึ่งทำขึ้นมาเพื่อที่จะไปต่อกระเช้าขึ้นไปยังเขาพระวิหาร ซึ่งจะกลายเป็นบ่อนการพนันที่ใหญ่ที่สุดในเอเชียตะวันออกเฉียงใต้รองจาเสียมราษ นี่คือความชั่วร้ายของนักการเมืองพันธ์ขายชาติ ทั้งๆ ที่ ปราสาทเขาพระวิหารมีสิ่งศักดิ์สิทธิ์จำนวนมาก
ชู “พันธมิตรฯ” ช่วยพื้นที่ทับซ้อนไม่ให้ถูกขาย
“ในวันที่ 6 พ.ค.ก่อนหน้าที่จะมีการเซ็นแถลงการณ์ร่วมกันต่อหน้า รอง ผอ.ยูเสนโก โดยในการพบปะกันครั้งนั้น ทั้ง 2 ประเทศตกลงกันชัดเจน ว่า จะปฏิบัติตามข้อตกลง โดยยืนยันว่า ประเทศกัมพูชาจะยื่นเขาพระวิหารเข้าสู่บัญชีมรดกโลกในการประชุมครั้งที่ 32 นี้ ทั้งๆ ที่คุณแอบทำกันมาโดยตลอด และในแถลงการณ์ร่วมกับรัฐบาลกัมพูชาเมื่อวันที่ 22 พ.ค. ซึ่งมีการตกลงกันที่จะเซ็นสลักหลังจากแถลงการณ์ร่วมพร้อมกันตั้งแต่วันที่ 18 มิ.ย. ซึ่งกัมพูชาเซ็นโดยนายซกอัน ส่วนที่กรุงเทพฯ เซ็นเมื่อวันที่ 18 มิ.ย.เช่นกัน เซ็นโดยนายนพดล นอกจากนี้ ในวันดังกล่าว ตัวแทนของยูเสนโกได้เซ็นพร้อมกันที่กรุงปารีส ฉะนั้นอย่ามาโกหก เพราะปัญหาดังกล่าวถูกนำขึ้นสู่ศาลรัฐธรรมนูญแล้ว และถ้าไม่มีเวทีแห่งนี้ ปัญหาเรื่องสิทธิ์บริเวณรอบเขาพระวิหารก็จะถูกขายไม่มีเหลือ และต่อไปเขาอาจจะเรียกร้องให้ปราสาทหินที่ อ.พิมาย ไปเป็นของพวกเขา” ดร.ภูวดล ระบุ
No comments:
Post a Comment