សង្រ្គាមចាប់ផ្តើុមឆ្នាំ ២០១១-២០១៨ មានជនស៊ីវិល ស្លាប់ជាង ១២ ម៉ឺននាក់ ជនភៀសឹក មាន ៥,២ លាននាក់ ប្រជាជនសរុប ១៨,៤៣ លាននាក់ឆ្នាំ ២០១៦ នៅក្រោមរដ្ឋាភិបាល ៥លាននាក់ក្រោម Kurk ២លាននាក់ក្រោម ISIS និង ៥,៥ លាននាក់ក្រោម ពួកបេះបោរ។
ភាគីក្រុមបេះបោរ មានកំលាំងសរុបប្រមាណ ២២៦,០០០ នាក់ ។ ទ័ពស្លាប់ ១៨០.០០០នាក់ ទួគីស្លាប ១៥៥នាក់ ទ័ពឃើតស្លាប ៦២០០នាក់ អត្រាស្លាប់ ៨០%។
Free Syrian Army: 20,000-32,000
Islamic Front: 40,000–70,000
Other groups: 12,500
Turkish Armed Forces: 4,000–8,000
Ahrar al-Sham: 18,000–20,000+
Tahrir al-Sham: 31,000
SDF: 60,000-75,000
YPG and YPJ: 20,000-30,000
Syriac Military Council (MFS): 1,000
Al-Sanadid Forces: 2,000-4,000
SDF Military Councils: 10,000+
ភាគីខាងរដ្ឋាភិបាលមានកំលាំងសរុបប្រមាណ ៣២១,០០០ នាក់ ទ័ពស៊ីរីស្លាប់ ១០ ម៉ឺន សេនាជន ស្លាប់ ៦៤ ០០០ នាក់ ត្រូវចាប់ជាចំណាប់ខ្មាំង ៧ ម៉ឺននាក់ រុស្សី ស្លាប់ ១៨០នាក់ ហេសូឡា ស្លាប់ ២០០០ នាក់ និង ក្រុមគាំទ្ររដ្ឋាភិបាលស្លាប់ ៨១,០០០ នាក់។ អត្រាស្កាប់ ៤៤%។
- Syrian Armed Forces: 180,000
- General Security Directorate: 8,000
- National Defense Force: 80,000
- Ba'ath Brigades: 7,000
- Hezbollah: 6,000–8,000
- Liwa Al-Quds: 4,000-8,000
- Russia: 4,000 troops and 1,000 contractors
- Iran: 3,000–5,000
- Other allied groups: 20,000+
- មិថុនា ឆ្នាំ ២០១៧ តើសង្រ្គាម ៦ថ្ងៃរវាងក្រុមប្រទេសអារ៉ាប់ និងអ៊ីស្រាអែលកាលពី ៥០ឆ្នាំមុនបានបន្សល់ទុកអ្វីខ្លះ?ថតកម្មវិធីនេះទុកថ្ងៃចន្ទ ទី៥ មិថុនា ឆ្នាំ ២០១៧ គឺជាខួបគម្រប់ ៥០ឆ្នាំគត់នៃសង្រ្គាមផ្លូវអាវុធតទល់គ្នាយ៉ាងហិង្សារយៈពេល ៦ថ្ងៃរវាងប្រទេសអ៊ីស្រាអែលម្នាក់ឯងទល់នឹងក្រុមប្រទេសអារ៉ាប់ដែលចូលរួមដោយប្រទេសអេហ្ស៊ីប ស៊ីរី និងហ្សកដានី រួមទាំងមានការជួយគាំទ្រពីបណ្តាប្រ
- ទេសអារ៉ាប់ក្នុងតំបន់មួយចំនួនទៀត។ សង្រ្គាមតែក្នុងរយៈពេល ៦ថ្ងៃបានបណ្តាលឲ្យបាត់បង់ជីវិតមនុស្សជិត ១៧ ០០០នាក់ និងបានធ្វើឲ្យជម្លោះរវាងអ៊ីស្រាអែល ប៉ាឡេស្ទីនអូសបន្លាយមកដល់សព្វថ្ងៃ។តើអ្វីទៅជាដើមចម និងលទ្ធផលបានមកពីសង្រ្គាម ៦ថ្ងៃរវាងក្រុមប្រទេសអារ៉ាប់ និងអ៊ីស្រាអែលកាលពី ៥០ឆ្នាំមុន?កាលពី ៥០ឆ្នាំមុន ពោលក្នុងថ្ងៃទី៥ មិថុនា ឆ្នាំ ១៩៦៧ កងទ័ពអ៊ីស្រាអែលបានបើកការវាយប្រហារដូចផ្លេកបន្ទោរ និងយ៉ាងភ្ញាក់ផ្អើលលើមូលដ្ឋានកងទ័ពអេហ្ស៊ីបនៅតំបន់ស៊ីណៃ។ ភ្លាមៗក្រោយការផ្ទុះសង្រ្គាមរវាងអ៊ីស្រាអែល និងអេហ្ស៊ីប ក្រុមប្រទេសអារ៉ាប់ដែលគាំទ្រអេហ្ស៊ីប និងកំពុងស្អប់អ៊ីស្រាអែលស្រាប់ក៏បានលូកដៃចូលប្រឡូកដែលគ្រប់គ្នាហ៊ានទាំងនិយាយដោយចោទជាសំណួរថា តើសង្រ្គាមលោកលើកទី៣ បានចាប់ផ្តើមក្នុងថ្ងៃទី៥ មិថុនា ឆ្នាំ ១៩៦៧ ហើយ ឬ?។ ក្រុមប្រទេសអារ៉ាប់ដែលបានចេញមុខប្រកាសសង្រ្គាមទល់នឹងអ៊ីស្រាអែលកាលណោះមានស៊ីរី អ៊ីរ៉ាក់ ហ្សកដានី អាល់ហ្សេរី ស៊ូដង់ និងអារ៉ាប៊ីសាអូឌីត។ គួររម្លឹកជូនថា អ្វីៗបានចាប់ផ្តើមឡើងដោយអេហ្ស៊ីបរបស់លោកប្រធានាធិបតី Nasser ជំនាន់នោះ ឬនិយាយឲ្យស្រួលយល់ លោក Nasser ជាជាអ្នកបង្កាត់ភ្លើងសង្រ្គាមដោយបានបិទច្រកដៃសមុទ្រ Tiran ដែលនាំទៅកាន់កំពង់ផែ Eilat របស់អ៊ីស្រាអែល។ ទន្ទឹមគ្នានេះ លោក Nasser ក៏បានបញ្ជាឲ្យកងទ័ពត្រៀមវាយដណ្តើមយកត្រឡប់វិញនូវតំបន់ស៊ីណៃដែលគ្មានកងទ័ព និងទាមទារឲ្យមានការដកកម្លាំងទ័ពអន្តរជាតិទាំងអស់ចេញពីនោះ។ ទង្វើទាំងនេះរបស់លោក Nasser បានធ្វើឲ្យអ៊ីស្រាអែលក្តៅស្លឹកត្រចៀកគ្មានជម្រើសអ្វីក្រៅពីប្រើកម្លាំងបាយទេ។គ្រាន់តែនៅថ្ងៃទី១ នៃការវាយប្រហារផ្លូវអាកាសដូចផ្លេកបន្ទោរ និងយ៉ាងភ្ញាក់ផ្អើលលើមូលដ្ឋានកងទ័ពអេហ្ស៊ីបនៅតំបន់ស៊ីណៃនាព្រឹកទៀបភ្លឺក្នុងថ្ងៃទី៥ មិថុនា ឆ្នាំ ១៩៦៧ កងទ័ពអ៊ីស្រាអែលកម្ទេចបានយន្តហោះចម្បាំងអេហ្ស៊ីបអស់ចំនួន ៣ភាគ៤។ បន្ទាប់ពីបានដណ្តើមកាន់កាប់តំបន់ស៊ីណៃ និងតំបន់ហ្កាហ្សាពីអេហហ្ស៊ីប កងទ័ពអ៊ីស្រាអែលក៏បានបន្តដណ្តើមកាន់កាប់តំបន់ស៊ីហ្សកដានី និងទីក្រុងយេរ៉ុយសាឡឹមខាងកើតពីដៃប្រទេសហ្សកដានី រួមទាំងតំបន់ខ្ពង់រាបពីដៃប្រទេសស៊ីរី។ គ្រាន់តែសង្រ្គាមរយៈពេល ៦ថ្ងៃបានបណ្តាលឲ្យមានមនុស្សស្លាប់ ១៧ ០០០នាក់ក្នុងនោះ ខាងអេហ្ស៊ីប ១០ ០០០នាក់ ខាងហ្សកដានីជាង ៦ ០០០នាក់ និងជិត ៧០០ នៅខាងអ៊ីស្រាអែល។គឺជាមួយនឹងឧត្តមភាព យុទ្ធសាស្រ្ត ការប្តេជ្ញាចិត្ត និងគុណភាពព័ត៌មានសម្ងាត់ដែលបានអនុញ្ញាតឲ្យអ៊ីស្រាអែលទទួលបានជោគជ័យយ៉ាងត្រចះត្រចង់លើក្រុមប្រទេសអារ៉ាប់តែក្នុងរយៈពេលដ៏ខ្លី។ ពិតណាស់ បរាជ័យរបស់ក្រុមប្រទេសអារ៉ាប់ទល់នឹងអ៊ីស្រាអែលតែម្នាក់ឯងកាលណោះ គឺជាព្រឹត្តិការណ៍រន្ធត់ខ្លាំងណាស់នៅក្នុងតំបន់ ពិសេសនៅក្នុងពិភពអារ៉ាប់។ តែអ្វីដែលរឹតតែរន្ធត់ជាងនេះទៅទៀតនោះ គឺការដែលអ៊ីស្រាអែលក្រសោបយកបានដែនដីបន្ថែមហួសពីព្រំដែនស្របច្បាប់ដែលខ្លួនធ្លាប់មានក្នុងឆ្នាំ ១៩៦៧ នោះបើទោះបីជាដែនដីទាំងនោះនៅបន្តក្លាយជាបច្ចុប្បន្នភាពក្តៅគគុកនៅតំបន់ដើមបូព៌ាក៏ដោយ ពិសេសតំបន់ស៊ីហ្សកដានី ទីក្រុងយេរ៉ុយសាឡឹមខាងកើត និងតំបន់ហ្កាហ្សាដែលកំពុងបន្តជាបញ្ហាប្រឈមដ៏ចម្រូងចម្រាសរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីនសព្វថ្ងៃ។គឺនៅលើតំបន់ជម្លោះទាំង ៣ រវាងអ៊ីស្រាអែល និងប៉ាឡេស្ទីននេះឯងដែលតាំងពីឆ្នាំ ១៩៦៨ មក រដ្ឋាភិបាលអ៊ីស្រាអែលគ្រប់ជំនាន់តែងតែអនុញ្ញាតឲ្យពលរដ្ឋខ្លួនធ្វើការសាងសង់ផ្ទះសម្បែងនៅទីនោះ។ គិតមកដល់ថ្ងៃនេះ មានប្រមាណជា ៦០០ ០០០ខ្នងនៅតំបន់ស៊ីហ្សកដានី និងទីក្រុងយេរ៉ុយសាឡឹមខាងកើត។ ក្រៅពីចំណោតរឿងអាណានិគមជនអ៊ីស្រាអែលលើទឹកដីប៉ាឡេស្ទីនកាន់កាប់ដោយអ៊ីស្រាអែល ចំណោតក៏កំពុងកើតមានឡើងជុំវិញការវាស់វែងខ្សែបន្ទាត់ព្រំដែនរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីនដែរ។ ៥០ឆ្នាំ ក្រោយសង្រ្គាម ៦ថ្ងៃរវាងក្រុមប្រទេសអារ៉ាប់ទល់នឹងអ៊ីស្រាអែលមក« ខ្សែបន្ទាត់ព្រំដែនឆ្នាំ ១៩៦៧ » ត្រូវបានគេបន្តយកធ្វើមូលដ្ឋានគ្រឹះដើម្បីស្វែងរកសន្តិភាពឲ្យប៉ាឡេស្ទីន និងអ៊ីស្រាអែល។តែគេសង្កេតឃើញជារួមថា ៥០ឆ្នាំ ក្រោយមក សន្តិភាពហាក់នៅឆ្ងាយសែនឆ្ងាយនៅឡើយរវាងប៉ាឡេស្ទីន និងអ៊ីស្រាអែល។ យន្តការ « រដ្ឋពីរដើម្បីពលរដ្ឋពីរ » ដែលជាការចង់បានរបស់សហគមន៍អន្តរជាតិ និងជាសុបិន្តរបស់ពលរដ្ឋប៉ាឡេស្ទីនគ្រប់រូមិនដឹងជាអាចលេចរូបរៀងពិតនៅថ្ងៃណាទេ៕
- ០៨ វិច្ឆិកា ២០១៦៖ នេះហើយសង្រ្គាម! មនុស្សចំនួន៨០០ស្លាប់ និង៣៥០០នាក់រងរបួស ខណៈ១៥ម៉ឺននាក់ផ្សេងទៀត កំពុងរង់ចាំសេចក្តីស្លាប់ក្នុងទីក្រុងអាឡេប៉ូ, ស៊ីរី(ដាម៉ាស)៖ មនុស្សជាង៨០០នាក់បានបាត់បង់ជីវិត និងប្រមាណ៣៥០០នាក់ផ្សេងទៀត បានទទួលរងបួសនៅក្នុងការប្រយុទ្ធគ្នា នៅភាគខាងកើតទីក្រុងអាឡេប៉ូ រវាងកងកម្លាំងរដ្ឋាភិបាលស៊ីរី និងក្រុមឧទ្ទាម អំឡុងពេល២៦ថ្ងៃចុងក្រោយនេះ ខណៈប្រជាជនស៊ីវិលរាប់ម៉ឺននាក់ បានបន្តជាប់នៅក្នុងតំបន់នោះទៅណាមិនរួច រង់ចាំតែសេចក្តីស្លាប់តែប៉ុណ្ណោះ។ នេះបើតាមប្រធានក្រុមប្រឹក្សាប្រចាំក្រុង អាឡេប៉ូ ដែលចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅយប់ថ្ងៃព្រហស្បតិ៍ ទី០៨ ខែធ្នូ ឆ្នាំ២០១៦។ថ្លែងនៅក្នុងឱកាសដំណើរទស្សនកិច្ចទៅកាន់ទីក្រុងហ្សឺណែវ ប្រទេសស្វីស ដើម្បីជួបជាមួយអ្នកតំណាង UN ប្រចាំប្រទេសស៊ិរី គឺលោក Staffan de Mistura កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ លោក Brita Haji Hassan បានលើកឡើងថា «នៅពេលនេះមនុស្សចំនួន១៥០,០០០នាក់ កំពុងប្រឈមនឹងការ គំរាមកំហែងនៃសេចក្តីស្លាប់... ដូច្នេះពួកយើងសូមអំពាវនាវឲ្យមានការផ្អាកទម្លាក់គ្រាប់បែក ហើយធានាផ្តល់ច្រកផ្លូវសុវត្ថិភាពសម្រាប់អ្នកនាក់ទាំងអស់នោះផង»។លោក Tawfik Chamma អ្នកតំណាងអង្គការសង្រ្គោះថ្នាំពេទ្យនៅស៊ីរី បានឲ្យដឹងដែរថា មនុស្សចំនួន១,៥០០នាក់ទាមទារឲ្យ មានការជម្លៀសខ្លួនបែប វេជ្ជសាស្រ្តជាបន្ទាន់ ប៉ុន្តែការជម្លៀសខ្លួនណាមួយចាំបាច់ត្រូវអមដោយអ្នកឃ្លាំមើលអន្តរជាតិ ដើម្បីធានាការពារសុវត្ថិភាពរបស់ពួកគេ នៅតាមផ្លូវធ្វើដំណើរទៅកាន់មន្ទីរពេទ្យ។គួរបញ្ជាក់ដែរថា ទីក្រុងអាឡេប៉ូ បានក្លាយជាសមរភូមិប្រយុទ្ធដ៏សាហាវ នារយៈពេលប៉ុន្មានខែចុងក្រោយនេះ រវាងក្រុមឧទ្ទាមស៊ីរី និងកងទ័ពរដ្ឋាភិបាលស៊ីរី ដែលមានការគាំទ្រដោយការវាយប្រហារតាមផ្លូវអាកាសពីសំណាក់ យន្ដហោះចម្បាំងរុស្ស៊ី កងជីវពលហេសប៊ូលឡា អ៊ីរ៉ង់ និងកងជីវពលស៊ីអ៊ីត។ ដោយឡែកបើតាមអង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរី និងប្រភពពីយោធាស៊ីរីកងកម្លំាងរដ្ឋាភិបាលរបស់លោក អាស្សាដ បានដណ្ដើមសង្កាត់ទំាងអស់នៃទីក្រុង អាឡេប៉ូ ខណៈក្រុមឧទ្ទាមបានរត់ភៀសខ្លួនឆ្ពោះ ទៅកាន់ភាគខាងត្បូង។ ដោយឡែកបើយោងតាមអង្គការសហប្រជាជាតិ ចាប់តាំងតែពីសង្រ្គាមស៊ីរីបានផ្ទុះឡើងកាលពីខែមីនា ឆ្នាំ២០១១មក មនុស្សយ៉ាងហោចណាស់៣០០,០០០នាក់បានស្លាប់ និងច្រើនជាង២.៣លាននាក់ផ្សេងទៀត បានក្លាយជាជនភៀសខ្លួន៕
- ២៣ វិច្ឆិកា ២០១៧ រុស្ស៊ី អ៊ីរ៉ង់ និង តួកគី ព្រមព្រៀងរួមគ្នា ស្វែងរកសន្តិភាពជូនស៊ីរី(ម៉ូស្គូ)៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានលើកឡើងពីផែនការរៀបចំកិច្ចប្រជុំមួយ ដើម្បីស្វែងរកសន្តិភាពបញ្ចប់សង្រ្គាមស៊ីវិល នៅក្នុងប្រទេសស៊ីរី នារយៈពេល ០៦ឆ្នាំមកនេះ។ លោក ពូទីន ថ្លែងបែបនេះនៅក្នុងសេចក្ដីថ្លែងការណ៍រួម បន្ទាប់ពីជំនួបជាមួយប្រធានាធិបតីអ៊ីរ៉ង់ លោក ហាស្សាន រួហានី និងប្រធានាធិបតីតួកគី លោក រេសិប តាយយីប អឺដូហ្កាន់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧។នៅក្នុងសេចក្ដីថ្លែងការណ៍រួមនេះដែរ មេដឹកនាំនៃប្រទេសទាំងបី បានជំរុញឱ្យរដ្ឋាភិបាល និងក្រុមប្រឆាំងស៊ីរី ចូលរួមជាថ្មីក្នុងកិច្ចចរចាស្វែងរកសន្តិភាព ប្រកបដោយលក្ខណៈស្ថាបនា ។ ប៉ុន្តែព្រមពេលជាមួយគ្នា កាលបរិច្ឆេទសម្រាប់កិច្ចចរចា មិនត្រូវបានប្រកាសឡើង ខណៈគេជឿជាក់ថា កិច្ចប្រជុំនេះអាចនឹងត្រូវរៀបចំឡើងក្នុងទីក្រុង Sochi ប្រទេសរុស្ស៊ី។ មួយ វិញទៀត គំនិតផ្ដួចផ្ដើមរបស់ លោក ពូទីន កើតមានឡើងនៅចំពេលក្រុមប្រឆាំងស៊ីរី បានចូលរួមកិច្ចប្រជុំមួយក្នុងទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃពុធ ដោយពួកគេបានព្រមព្រៀងគ្នាលើគោលជំហររួម មុននឹងចូលរួមកិច្ចចរាចាសន្តិភាពគំាទ្រជុំចុងក្រោយ រៀបចំឡើងដោយ UN នៅទីក្រុងហ្សឺណែវ ប្រទេសស្វីសនៅសប្ដាហ៍ក្រោយ។គួរបញ្ជាក់ថា កិច្ចចរចាសន្តិភាព និងបទឈប់បាញ់សម្រាប់ស៊ីរី ត្រូវបានគេធ្វើឡើងជាច្រើនដងរួចមកហើយ ប៉ុន្តែមិនដែលបានទទួលជោគជ័យអ្វីធំដុំនោះទេ រីឯជម្លោះនៅតែបន្តកើតមាន ហើយប្រជាជនស៊ីរីនៅតែជាជនរងគ្រោះ នៅក្នុងបរិបទដែលសង្រ្គាមបច្ចុប្បន្ន ស្ទើរតែក្លាយជាសង្រ្គាមដណ្ដើមឥទ្ធិពលពីមហាអំណាច នៅក្នុងតំបន់តាមរយៈការគាំទ្រភាគីជម្លោះរៀងៗខ្លួន ក្នុងនោះតួកគី សហរដ្ឋអាមេរិក និងអារ៉ាប៊ីសាអូឌីតគំាទ្រក្រុមប្រឆាំងស៊ីរី ខណៈអ៊ីរ៉ង់ និងរុស្ស៊ីគាំទ្ររដ្ឋាភិបាលស៊ីរី៕
- ១៥ មីនា ២០១៨ ហេតុអ្វីសង្គ្រាមស៊ីរី មិនព្រមចប់ ?បដិវត្តអារ៉ាបនៅស៊ីរី បានផ្ទុះឡើង នៅថ្ងៃទី ១៥ មីនា ២០១១ ប្រឆាំងនឹងរដ្ឋាភិបាលផ្តាច់ការ គ្រប់គ្រងប្រទេស តពីឪពុកទៅកូន រយៈពេល៤០ឆ្នាំ! បដិវត្តប្រជាជនបានរុញច្រានស៊ីរីឱ្យធ្លាក់ក្នុងភ្លើងសង្គ្រាមស៊ីវិលយ៉ាងរ៉ាំរៃ ស្លាប់មនុស្សអស់ជាង ៣៥ម៉ឺននាក់ រាប់សិបពាន់នាក់រងរបួស-ពិការ ៧លាននាក់ក្លាយជាជនភៀសខ្លួន និងជាង៦លាននាក់ផ្សេងទៀតត្រូវធ្វើបំលាស់ទីក្នុងប្រទេស។ សង្គ្រាមនេះបានបង្កឱ្យមានវិបត្តិមនុស្សធម៌យ៉ាងធ្ងន់ធ្ងរបំផុតមិនធ្លាប់មានទេ គិតចាប់តាំងពីសង្គ្រាមលោកលើកទីពីរមក។ នេះបើតាមអង្គការសហប្រជាជាតិ ប៉ុន្តែមកទល់នឹងថ្ងៃនេះ គេនៅតែពុំមើលឃើញមានទស្សនៈវិស័យណាសម្រាប់ជាដំណោះស្រាយឱ្យវិបត្តិស៊ីរីនេះឡើយ !សង្គ្រាមស៊ីរី បានអូសបន្លាយ និងមានអាយុកាល ៧ឆ្នាំគត់ ឆ្លងចូល៨ឆ្នាំនៅថ្ងៃនេះហើយ តែគេហាក់ដូចជាមើលមិនឃើញអំពីទស្សនៈវិស័យនៃការពន្លត់ភ្លើងសង្គ្រាមនេះទេ ! ដំណោះស្រាយតាមផ្លូវនយោបាយវិញ ក៏ហាក់ដូចជានៅឆ្ងាយដល់ជើងមេឃឯណោះ។ សន្និសីទអន្តរជាតិនៅក្រុងហ្សឺណែវ ផ្តួចផ្តើមនិងគាំទ្រក្រុមប្រទេសបស្ចឹមលោក សន្និសីទក្រុងSotchi រៀបចំឡើងដោយរុស្ស៊ី តួកគី និងអ៊ីរ៉ង់ មិនអាចជួយស្រោចស្រង់ស៊ីរី ឱ្យដើរចេញពីជម្លោះតាមផ្លូវនយោបាយទេ។ ជំនួបប្រជុំ សេចក្តីសម្រេចអង្គការសហប្រជាជាតិ ត្រូវកកស្ទះមិនអាចអនុម័តចេញ ឬបើអនុម័តបានហើយ ក៏គ្មានការគោរពទៀត !ស្ថានភាពទូទៅ ហាក់កំពុងធ្លាក់ធ្ងន់ធ្ងរនិងកាន់តែស្មុគស្មាញជាលំដាប់ ! នេះគឺដោយសារតែសង្គ្រាមស៊ីរី ប្តូរទម្រង់ ! វិបត្តិស៊ីរី ផ្ទុះឡើងដំបូង ក្នុងសណ្ឋានជាសន្ទុះនៃបដិវត្តប្រជាជនប្រឆាំងរដ្ឋាភិបាលផ្តាច់ការ និងអំពើពុករលួយ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំដំបូង ដោយមូលហេតុផ្សេងៗជាច្រើន ចលនាបដិវត្តនោះក៏បានរុញច្រានប្រទេសឱ្យធ្លាក់ក្នុងភ្លើងសង្គ្រាមស៊ីវិល ប៉ុន្តែក្រោយមកទៀត និងសម្រាប់ពេលនេះ សង្គ្រាមស៊ីវីលស៊ីរី បានប្តូរទម្រង់ ទៅជម្លោះ រវាងមហាអំណាចប្រចាំតំបន់ និងមហាអំណាចពិភពលោក ដោយមានស៊ីរីជាសមរភូមិ ! សង្គ្រាមនៅស៊ីរីនេះ បានគូសវាសផែនទីនយោបាយអន្តរជាតិថ្មី។ជម្លោះនៅស៊ីរី ត្រូវបានលូកដៃតាំងពីដំបូង ដោយភាគីអន្តរជាតិ ជាច្រើនប្រទេស ជាច្រើនក្រុម។ តួកគី និងអ៊ីរ៉ង់ ជាប្រទេសពាក់ព័ន្ធដោយផ្ទាល់ ចំណែករុស្ស៊ី និងក្រុមប្រទេសបស្ចឹមលោក ដឹកនាំដោយសហរដ្ឋអាមេរិក លូកដៃខ្លាំងដោយប្រើកម្លាំងយោធា។អន្តរាគមន៍យោធាដ៏ខ្លាំងក្លារបស់សម្ព័ន្ធអន្តរជាតិ បានបង្អាក់សកម្មភាពរបស់រដ្ឋាភិបាលស៊ីរី និងសម្ព័ន្ធមិត្ត(រុស្ស៊ី ...)។ ក្រុមលោកខាងលិចគាំទ្រពួកប្រឆាំងស៊ីរីមែនតែមិនបញ្ជូនទ័ពថ្មើរជើងទៅទេ ព្រោះខ្លាចលង់ខ្លួនដូចសង្គ្រាមនៅលីប៊ី។ តែក៏មិនព្រមដកខ្លួនចេញពីស៊ីរីបានដែរ ព្រោះទង្វើនេះដូចជាទទួលស្គាល់បរាជ័យខ្លួនឯង ហើយទុកឱកាសរុស្ស៊ីបានដៃ ដែលជាហេតុធ្វើឱ្យសង្គ្រាមនេះកាន់អូសបន្លាយ។ ជម្លោះនេះ បានរុញច្រានរុស្ស៊ីនិងអាមេរិក ឱ្យបានធ្វើសង្គ្រាមប្រឈមគ្នាដោយផ្ទាល់តែម្តង នៅលើទឹកដីស៊ីរី។ ការនេះបានបង្ហាញថា បើតាមអ្នកជំនាញ ជាការប្រទាញប្រទង់ ដើម្បីបានគ្រប់គ្រងពិភពលោក ដែលនឹងអាចប្រែប្រួលអាស្រ័យទៅលើលទ្ធផលនៃសង្គ្រាមស៊ីរីនេះហើយ។វិបត្តិស៊ីរី ក៏នឹងអាចធ្វើឱ្យប្តូរទម្រង់នៃការចងសម្ព័ន្ធភាពតំបន់និងអន្តរជាតិទៀត ដូចជាតួកគីអាចនឹងត្រូវឃ្លាតពីអូតង់ និងអឺរ៉ុប។ ហើយរុស្ស៊ីអាចវិលមកក្លាយជាក្បាលម៉ាស៊ីនដឹកមុខ តំបន់មេឌីទែរ៉ាណេខាងកើតវិញ។ ចំណែកអ៊ីរ៉ង់ នឹងប្រើទឹកដីស៊ីរីសម្រាប់ពង្រឹងឥទ្ធិពលរបស់គេ នៅក្នុងតំបន់។លីបង់ក៏មានចំណែកពាក់ព័ន្ធក្នុងសង្គ្រាមនៅស៊ីរីដែរ តាមរយៈចលនាហេស្បូឡា ដែលអ៊ីរ៉ង់ ចង់សាកល្បងផ្សារភ្ជាប់ទៅជាដែនដីតែមួយបន្តគ្នាពីអ៊ីរ៉ង់ទៅលីបង់ ដោយមានស៊ីរីជាស្ពាន។ ប៉ុន្តែកិច្ចខិតខំប្រឹងប្រែងរបស់អ៊ីរ៉ង់នេះ ត្រូវប៉ះទង្គិច ជាមួយអ៊ីស្រាអែលនិងសហរដ្ឋអាមេរិក ព្រមទាំងអារ៉ាប៊ីសាអូឌីត ដែលមិនចង់ឃើញអ៊ីរ៉ង់ នៅជិតពួកចលនាហេស្បូឡាទេ។ ដូច្នេះដរាបណាក្រុមប្រទេសនៅក្នុងតំបន់មិនត្រូវរ៉ូវគ្នាទេ ជាពិសេសបើគ្មានការស្រុះស្រួលគ្នារវាងអ៊ីរ៉ង់និងអារ៉ាប៊ីសាអូឌីតទេ សម្រាប់ភាពធូរស្បើយក្នុងតំបន់ទេ នោះសង្គ្រាមនៅស៊ីរី ពិតជាពិបាកបញ្ចប់ណាស់៕
- ១៤ កញ្ញា ២០១៨៖ បារាំងព្រមានពីឧក្រិដ្ឋកម្មសង្រ្គាម និងការប្រើអាវុធគីមីនៅក្នុងទីក្រុងអ៊ីដឡិប ប្រទេសស៊ីរីលោករដ្ឋមន្រ្តីក្រសួងការបរទេសបារាំងហ្សង់អ៊ីវ ឡឺឌ្រីយ៉ង់បានទៅបំពេញទស្សនកិច្ចនៅក្នុងប្រទេសចិននាថ្ងៃព្រហស្បតិ៍ ទី១៣ កញ្ញា។ នៅក្នុងសន្និសីទកាសែតរួមជាមួយសមភាគីចិនលោកវ៉ាង យី លោកឡឺឌ្រីយ៉ង់បានលើកឡើងពីស្ថានការណ៍នៅក្នុងទីក្រុងអ៊ីដឡិប ប្រទេសស៊ីរីដែលជាទីតាំងដ៏ធំចុងក្រោយរបស់ពួកឧទ្ទាម និងពួកជីហាត។ អ្វីដែលជាក្តីបារម្ភ និងជាការព្រមានរបស់ប្រមុខការទូតបារាំង គឺហានិភ័យនៃឧក្រិដ្ឋកម្មសង្រ្គាម និងការប្រើអាវុធគីមជាយថាហេតុ។ការព្រមានរបស់លោកឡឺឌ្រីយ៉ង់ពេលនេះបានធ្វើឡើង ក្នុងពេលដែលទ័ពរដ្ឋាភិបាលស៊ីរីរួមសហការណ៍ជាមួយរុស្ស៊ីកំពុងត្រៀមបើកការវាយប្រហាររំដោះទីក្រុងអ៊ីដឡិប។ ទន្ទឹមគ្នានេះ លោកឡឺឌ្រីយ៉ង់ក៏ចង់ឲ្យមានការបង្ការផ្លូវមនុស្សធម៌ពីសហគមន៍អន្តរជាតិសម្រាប់ពលរដ្ឋទីក្រុងអ៊ីដឡិប។ « ជាដំបូង ប្រទេសបារាំងព្រមានប្រឆាំងនឹងហានិភ័យនៃឧក្រិដ្ឋកម្មសង្រ្គាម មានន័យថា បារាំងនឹងពិចារណាមើលរឿងនេះ ប្រសិនបើចាំបាច់ត្រូវតែពីនិត្យមើល។ បន្ទាប់មក បារាំងព្រមានពីការប្រើអាវុធគីមី។ យើងធ្លាប់បាននិយាយ ហើយប្រធានាធិបតីបារាំងលោកម៉ាក្រុងក៏បានរម្លឹកជាថ្មីនាឱកាសជួបជាមួយឯកអគ្គរដ្ឋទូត និងឯកអគ្គរាជទូតបរទេសប្រចាំប្រទេសបារាំងថា ការប្រើអាវុធគីមីជាការដើរជាន់ខ្សែបន្ទាត់ក្រហម។ហើយរាល់ទង្វើឆ្លងកាត់ខ្សែបន្ទាត់ក្រហមនេះអាចនឹងទទួលផលវិបាកដូចដែលគេធ្លាប់បានឃើញកាលពីខែមេសាកន្លងមកអ៊ីចឹង។ តែទន្ទឹមគ្នានេះ បារាំងក៏ចង់ឲ្យមានការចូលរួមពីសហគមន៍អន្តរជាតិក្នុងផ្នែកមនុស្សធម៌ដោយបង្ការដើម្បីធានាពីការចូលទៅក្នុងដែនដីទីក្រុងអ៊ីដឡិប។ នៅក្នុងករណីនេះ យើងបានប្រមូលថវិកា និងបានរៀបចំកិច្ចការជាច្រើនទៀតដើម្បីផ្តល់សន្ទុះនៅជុំវិញគំនិតផ្តួចផ្តើមរបស់យើង។តែអ្វីដែលពិសេស និងដែលយើងតែងនិយាយនោះ គឺមានតែដំណោះស្រាយផ្លូវនយោបាយមួយទេ ហើយដំណោះស្រាយផ្លូវនយោបាយនោះ គឺបទឈប់បាញ់។ បន្ទាប់មក រៀបចំឲ្យមានដំណើរការកំណែទម្រង់ច្បាប់រដ្ឋធម្មនុញ្ញ និងដំណើរការបោះឆ្នោត »៕
- ថ្ងៃនេះលើកយកសង្រ្គាមនៅស៊ីរី មកវិភាគរកមូលហេតុ ជាប្រយោជន៍សម្រាប់សង្គមខ្មែរ ដូចដែលមានចំនុចៗខាងក្រោមនេះ
- មូលហេតុ៖ ដំបូងជាសង្រ្គាមស៊ីវិល ដែលចេញពីការបដិវត្តន៍ពណ៍ គឺដូរមេដឹកនាំដែលមិនមែនជាពូជសាសន៍ខ្លួនចេញពីអំណាច គឺ ពួជសាសន៍ឃើដ ប្រកាសឯករាជ្យចេញពី អ៊ីរ៉ាក់ និង ស៊ីរី បង្កើតទៅជារដ្ឋអ៊ីស្លាម ISIS/ISIL
- ក្រោយពេលរដ្ឋ អ៊ីស្លាមចុះខ្សោយរលាយ ពួកមេដឹកនាំត្រូវបានកំទេច ប្រជាជននិងរដ្ឋបាល ងាកទៅបង្កើតប្រទេសថ្មី ស្ថិតក្រោម រដ្ឋ ឃើញ Kurdistan ដែលរដ្ឋនេះ មានការគាំទ្រពី ណាតូ ណាមេរិក និង អ៊ីស្រាអែល
- ថ្ងៃទី ១៣ មេសា ២០១៨ អាមេរិកបាញ់កាំជ្រួច ចំនួន ១០៥គ្រាប់ កំទេចមូលដ្ឋានយោធា រដ្ឋបាល និងរោងចក្រ ផលិតអាវុធគីមី ស៊ីរី ដោយមូលហេតុ រដ្ឋមួួយឈ្មោះ Afrin បានបំបែកចេញពី ស៊ីរី កាលសង្រ្គាមស៊ីវិល ពេលពួក ISIS ដួលរលំ រដ្ឋមួយនេះ បានចុះចូលជាមួយ ស៊ីរី វិញ ទើបទ័ពទួរគី ទ័ពរុស្សី អ៊ីរង់ អាមេរិកធ្វើសង្រ្គាមលើរដ្ឋនេះ តែចាញ់ដៃទ័ពសម្ព័ន្ធស៊ីរី បណ្តាលឲ្យអាមេរិក និងសម័ន្ធមិត្តបើកការវាយប្រហារ និង វាយបំផ្លាញ ដោយប្រើកាំជ្រួច tomahawk missile ចំនួន ១០៥គ្រាប់ ដែលមួយគ្រាប់ៗមានតម្លៃប្រមាណ ជិត ០៣លានដុល្លា
- តើអ្នកណាចំណាយលើគ្រាប់នេះ? តាមការវិភាគ គួរតែជា អ៊ីស្រាអែលជាអ្នកចេញថ្លៃកាំជ្រួច ដោយសារ អ៊ីស្រាអែលត្រូវការវាតទីនៅតំបន់នោះ និងត្រូវធ្វើសង្រ្គាមជាមួយ អ៊ីរ៉ង់ និង ត្រូវបន្តគ្រប់គ្រងដែលដី Golan Heights ជាបន្ត
- អ្វីជាប្រយោន៍សម្រាប់ខ្មែរ? សង្រ្គាមស៊ីរី៖ មានប្រយោជន៍ណាស់សំរាប់ខ្មែរ ដោយសារ ពួកប្រឆាំងគេគិតថា របបអាសាធ Asad ផ្តាច់ការ ប្រើអាវុធគីមី ចំណែកក្រុម ស្រប ថា អាមេរិកឃោរឃៅ ដើរវ៉ៃគេវ៉ៃឯង បើសម្រាប់ជាតិខ្មែរ គួរដឹងថា ពួកបេះបោរនៅស៊ីរី ផ្តាច់ទឹកដីរណបជាមួយអ៊ីស្រាអែល គ្រាដែលអ៊ីស្រាអែល ឈ្លានពាន កាប់កាប់ទឹកដីស៊ីរី ជាង ៦០ឆ្នាំមកហើយ--- ដូចស្រុកខ្មែរ ពេលណាមានចិត្តទាមទារទឹកដីព្រះវិហារ ខាងលិច ឬ ខាងកើត ឬ ខាងជើង ដឹងតែស្រុកខ្មែរមានសង្រ្គាមហ្មង!! ព្រោះបរទេសវាធ្វើឲ្យខ្មែរឈ្លោះគ្នាបែកផ្សែង!!
- អ្វីជាប្រយោន៍សម្រាប់ខ្មែរ? ផ្នែកយោធា ខ្មែររៀនដឹងច្រើនពីការធ្វើសង្រ្គាម កលយុទ្ធសង្រ្គាម ដូចជាពួកខ្មាំងប្រើ អាវុធចម្ងាយឆ្ងាយ ការកំទេចមួលដ្ឋានទ័ពអាកាសពីចម្ងាយ ការកំទេចផ្លូវរត់ Runway ដោយប្រើកាំជ្រួច បន្ថយឬបំផ្លាញទ័ពអាកាសខ្មាំង ការកសាងមូលដ្ឋានរឹងមាំ មូលដ្ឋានបំរុង និង មូលដ្ឋានក្លែងភេទ ការប្រើខែលការពារកាំជ្រួច និងការគេចចេញពីខែល ការពារកាំជ្រួច (កាំជ្រួចបារាំងជាប់លេងមួយដោយគ្មានរ៉ាដាស៊ីរី រុស្សីណាចាបសញ្ញាបាន!!)
- អ្វីជាប្រយោន៍សម្រាប់ខ្មែរ? គឺល្បិចសម័យសង្រ្គាម៖ អាវុធគីមីមានដូចៗគ្នា ទាំងខាងស៊ីរី ទាំងខាងរដ្ឋបេះបោរ (ISIS/Kurdistan) តែសំខាន់អ្នកណាពូកែប្រើលិ្បចជាង? ដូចជានៅស្រុកខ្មែរយើងជំនាន់សង្រ្គាម (១) ខាងរដ្ឋកម្ពុជាបាញ់ផ្លោងដាក់ពួក អ្នកតស៊ូនៅតាមព្រំដែនថៃ (២) ពួកអ្នកតស៊ូហ្នឹង បែកាណុងផ្លោងទៅក្រោយចូលដីថៃ (៣) ថៃវាគិតថា ពួករដ្ឋកម្ពុជាបាញ់វា វាបាញ់មកវិញដូចព្យុះ!! សង្រ្គាមនៅស៊ីរី ដូចគ្នា!!???😛😮😮កាលណា មានគ្រាប់ធ្លាក់ចូលទឹកដីពួកបេះបោរដែលអាមេរិកគ្រប់គ្រង អាមេរិកបាញ់ចឹង មានឆ្អីខុស នេះជាសម័យសង្រ្គាម Tactic in war time:
- អ្វីជាប្រយោន៍សម្រាប់ខ្មែរ? យើងបានដឹងអំពីតម្លៃគ្រាប់ ការចំណាយ និង រឿងរ៉ាវជាច្រើនទៀតតាមរយៈកម្រងរូបភាពពីប្រភពចំហរ Open Sources រាប់រយ រួមទាំង ផ្នត់គំនិតប្រជាជនខ្មែរ ដែលមាននិន្នាការ ស្រប និងនិន្នាការប្រឆាំង.... តើគេបកស្រាយបែបម៉េច?
- អ្វីជាប្រយោន៍សម្រាប់ខ្មែរ? ចំណែកខាងបណ្ឌិត គេនិយមបកស្រាយថា សង្រ្គាមនាំឲ្យមានការវិនាស ស្លាប់បាត់បង់ជីវិត និង ថា សង្រ្គាមមិនមែនជាដំណោះស្រាយឡើយ ដែលក្នុងន័យនេះ គឺកម្ពុជាធ្លាប់រងទុក្ខវិនាសប្រព័ន្ធការពារជាតិ National Defense System យ៉ាងធ្ងន់ធរក្រោយឆ្នាំ ១៩៩៣ ដោយសារបរទេស និងពួកបណ្ឌិតឡប់ៗ ដែលបង្រៀនប្រជាជន សិស្សនិស្សិតថា ការចំណាយផ្នែកយោធា គឺជាការខាតបង់! ការចំណាយវិស័យអប់រំទើបជា រឿងល្អ និងឈានដល់ធ្វើកម្មវិធី រំសាយទ័ព សមាហរណកម្មទ័ពចូលទៅជាស៊ីវិល រត់ម៉ូតូឌុប ធ្វើស្រែ ធ្វើកម្មករ កសិករ...ជាលទ្ធផលគឺព្រំដែនគោក ព្រំដែនទឹក និងសូម្បីសេដ្ឋកិច្ច វប្បធម៍ រងការបំពាន និង អសន្តិសុខកើតមានគ្រប់ទិសទី...
- ជាសុរប ខ្ញុំសូមផ្តាំថា ប្រទេសជាតិមួយរឹងមាំ មានការរីកចម្រើន លុះត្រាតែកំលាំងទ័ពខ្លាំង ទើបអាចការពារ អ្វីដែលខាង ស៊ីវិលកសាង បង្កើតឡើងបាន ដូចជា ឆ្នាំ១៩៧២ ខាងស៊ីវិលកសាងរោងចក្រចម្រាញ់ប្រេងបានតែ ទ័ពខ្សោយ ខ្មាំងកំទេចរោងចក្រអស់!! កាលណាទ័ពខ្សោយ ខ្មាំងចូលឈ្លានពានព្រំដែនភាគខាងលិច ភាគខាងកើត និង ភាគខាងប្រទេសឡាវ!! កាលណាទ័ពខ្សោយ ពួកបរទេស មានបំណងកាត់ទឹកដី ៤ខេត្តភ្ជាប់ជាមួយ ចាមវៀតណាម!! ដូច្នេះទ័ព ត្រូវតែខ្លាំង សូម្បីការវិភាគ ត្រូវតែខ្លាំងជាងខាង អ្នកកាសែត និងអ្នកនយោបាយដែរ ចំណែកវិធីសាស្រ្តស្រាវជ្រាវ ត្រូវតែខ្លាំងជាង វិធីសាស្រ្តដែល អ្នកសារពត៍មានប្រើប្រាស់សព្វថ្ងៃដែរ...មានតែបែបនេះ ទើបប្រជាពលរដ្ឋលោលមានជំនឿ លើកងកំលាំង លើស្ថាបនចារកម្ម ...៕
- ១៨ មេសា ២០១៨ ស៊ីរី៖ប្រជាជនស្លាប់ជិត៥០ម៉ឺននាក់ក្នុងភ្លើងសង្រ្គាមក្រោមការដឹកនាំរបស់លោកអាសាដ(មានសំឡេង)ថ្ងៃពុធ ទី១៨ ខែមេសា ឆ្នាំ២០១៨នួន បូរិនតុល្យការនៃមរណភាពប្រជាជនស៊ីស៊ីរីស្លាប់កើនឡើងជិត ៥០ម៉ឺននាក់ នៅរយៈពេល ៧ឆ្នាំមកនេះ។ មូលហេតុនៃការស្លាប់យ៉ាងរង្គាលនៅស៊ីរី បានក្លាយជាកំណត់ហេតុប្រវត្តិសាស្ត្រពិភពលោកនៅក្រោមការដឹកនាំរបស់ប្រធានាធិបតីតពីឪពុកខ្លួន គឺប្រធានាធិបតីបច្ចុប្បន្នបាសាអាល់អាសាដ ដែលកាន់អំណាច ១៨ឆ្នាំមកហើយ។ អ្វីដែលនាំអោយមានការសម្លាប់យ៉ាងរង្គាលនេះ គឺជាបុព្វហេតុនៃការធ្វើសង្គ្រាមដើម្បីផ្ដួលរំលំបុគ្គលម្នាក់នេះ។ បុគ្គលនេះ គឺជាមេដឹកនាំម្នាក់គត់ ចាត់ទុកខ្លួនឯងជាមនុស្សអធិរាជនៃអំណាច។ តែយ៉ាងណាក៏ដោយការផ្ទុះសង្រ្គាមមកដល់ពេលនេះ ក៏ដោយ សារមានចលនារបស់អាមេរិក និងរុស្ស៊ីនៅពីក្រោយដែរ។លោកនួន បូរិន ជូនសេចក្ដីពិស្ដារ ដូចតទៅ៖ចាប់តាំងពីប្រទេសធ្លាក់ក្នុងសង្រ្គាមស៊ីវិល នៅឆ្នាំ២០១១មក ប្រជាជននៃប្រទេសស៊ីរី បានបាត់បង់ជីវិតជិត ៤៧ម៉ឺននាក់ និងបង្កអោយមានជនភៀសខ្លួនជាច្រើនលាននាក់។អង្គការអ្នកសង្កេតការណ៍ដើម្បីសិទ្ធិមនុស្សដែលមានមូលដ្ឋាននៅប្រទេសអង់គ្លេសបានធ្វើសេចក្ដីរាយការណ៍ថាក្រៅពីតួលេខនេះ ពលរដ្ឋដែលបាត់ខ្លួន មានច្រើនម៉ឺននាក់ទៀត។ដើមចមនៃសង្រ្គាម ដើមចមដំបូង គឺការបះបោរទាមទារអោយប្រធានាធិបតីបាសាអាល់អាសាដ(Bashar al-Assad) លាលែងពីតំណែង ដោយសារប្រព័ន្ធគ្រប់គ្រងរបស់លោកនាំអោយមានអំពើអយុត្តិធម៌សង្គមយ៉ាងធ្ងន់ធ្ងរ។បដិវត្តន៍រដូវផ្ការីក ដែលដើមទងចេញពីប្រទេសទុយនេស៊ី។ ក្នុងប្រទេសនេះ យុវជនបានទម្លាក់មេដឹកនាំរបស់ពួកគេម្នាក់បានដូចបំណងគឺលោកZine El Abidine Ben Ali ដែលបានគ្រប់គ្រងប្រទេសជាង២០ឆ្នាំ។ ដើមចមនៃការទាញទម្លាក់មេដឹកនាំ រូបនេះ គឺកើតចេញពីអំពើពុករលួយ យុវជនអត់ការងារធ្វើច្រើនលើសលុបស្របពេលគម្លាតអ្នកមាននិងអ្នកក្រខុសគ្នាជាខ្លាំងអំពើអយុត្តិធម៌ក្រោមដណ្ដប់សង្គមយ៉ាងធ្ងន់ធ្ងរ។បដិវត្តន៍រដូវផ្ការីកផ្ទុះ និងរីករាលដាលជាខ្លាំងនៅពិភពអារ៉ាប់។ ដោយចេញពីប្រទេសទុយនេស៊ី បដិវត្តន៍នេះបានជ្រាតចូលប្រទេសលីប៊ី អេហ្ស៊ីប និងស៊ីរី។ តែមិនដូចអេហ្ស៊ិបទេ សម្រាប់ស៊ីរីមិនបានអនុវត្តការអត់ឱន ឬ សម្រុះម្រួលជាមួយក្រុមប្រឆាំងនោះទេ។លោក អាល់អាសាដ បានប្រើយុទ្ធសាស្ត្រដូចប្រធានាធិបតី លីប៊ី ម៉ួម៉ាវ ហ្គាដាហ្វីដែរ គឺវាយបង្រ្កាបបាញ់សម្លាប់ក្រុមយុវជនឬ ក្រុមណាទាមទារឱ្យលោកកែទម្រង់ ការដឹកនាំ។ពួកតវ៉ាដំបូងមិនមែនទាមទារឱ្យលោកអាសាដលាលែងពីតំណែងនោះទេ គឺទាមទារឱ្យលោកប្រកាន់តាមរដ្ឋធម្មនុញ្ញ ដែលតម្រតម្រូវអោយកាន់តំណែង ៧ឆ្នាំ។តែបែបនេះលោកនៅបន្តធ្វើជាប្រធានាធិបតី ក្រោមការបោះឆ្នោត ដែលគ្មានបក្សប្រឆាំងចូលរួម ប្រកួតនិង គ្មានអ្នកសង្កេតការណ៍នៃប្រទេសប្រជាធិបតេយ្យចូលរួមឃ្លាំមើល។ការ បោះឆ្នោតរបស់លោកអាសាដដែលធ្វើឡើងក្រោមការចាត់ចែងបក្សរបស់ខ្លួនបាននាំឱ្យលោកបន្តកាន់អំណាច តាំងពីឆ្នាំ២០០០ មកដល់ពេលនេះ បានជិត១៨ឆ្នាំហើយ។ ដោយសារការបោះឆ្នោតដែលគ្មានការកែទម្រង់នេះ នាំអោយបក្សប្រឆាំង និងយុវជនបដិវត្តផ្ការីក ចាប់យកអាវុធធ្វើការតស៊ូដើម្បីសេរីភាព រើបំរះពីរបបអាល់សាដ ដែលពេលនោះ ក្រុមប្រជាធិបតេយ្យមានអាមេរិក និងលោកខាងលិចនៅពីក្រោយបានផ្ដើមអោយមានភ្លើងសង្រ្គាមមកដល់ពេលនេះ។ ដើមចមនេះ បានធ្វើឱ្យក្រុមសកម្មប្រយុទ្ធISIS បានជ្រាតខ្លួនចូល បណ្ដាលឱ្យ ប្រទេសនេះធ្លាក់ចុះក្នុងសមរភូមិចំនួន៣នៅពេលតែមួយ។ ច្បាប់ជាអាវុធមុខពីរសម្លាប់យុត្តិធម៌សង្គម ការកសាងអំណាចរដ្ឋកើតចេញពីបទបញ្ជារបសលោកអាសាដច្រើនជាងអង្គការនីតិបញ្ញត្តិតាំងតែងឡើង។ នីតិរដ្ឋផ្ដួចផ្ដើមឡើងដោយក្រុមបក្ខពួកខ្លួននាំឱ្យប្រទេសស៊ីរីធ្លាក់ចូលក្នុងស្ថានភាពសព្វថ្ងៃនេះ។ច្បាប់ជាអាវុធមុខពីរ គឺជាឧបករណ៍បោសសំអាត ក្រុមប្រឆាំងជាជាងកសាងយុត្តិធម៌សម្រាប់អ្នកទន់ខ្សោយ។ក្រុមប្រឆាំងខ្លួន គឺត្រូវមានទោស តាមច្បាប់បញ្ញតិ្ត ក្រុមណាមានកំហុស ដោយអ្វីមួយ មានមាត្រាមួយទៀតមក បកស្រាយនឹងដាក់ទណ្ឌកម្ម។ក្រុមនេះ ក៏មានទោសដែរតែក្នុងរូបភាពមិនមែនជាការប្រឆាំងរបប លោកអាសាដនោះទេ។ ក្រុមនេះមានស្ថានទំនង់ទោសទៅតាមកំហុសជាក់ស្ដែង។ សម្រាប់ក្រុមប្រឆាំងអោយតែមានកំហុស គឺជាក្រុមក្បត់ ត្រូវគេចោទថាធ្វើអោយគ្រោះថ្នាក់ដល់សន្តិភាព។ លោកអាសាដបានព្រមានថា សន្តិភាពដល់ទីណា គឺបទបញ្ជារបស់លោកត្រូវបានអនុវត្ត។លោកអាល់អាសាដជានរណា?លោកបាសាអាល់អាសាដ(Bashar al-Assad)កើតនៅថ្ងៃទី១១កញ្ញា ឆ្នាំ១៩៦៥។ លោកជាកូនប្រុសទី២របស់ លោក Hafez al-Assad ។ លោក Hafez al-Assad ជាប្រធានាធិបតី ពីឆ្នាំ១៩៧១ ដល់ ឆ្នាំ២០០០។ លោក Hafez al-Assad បានស្លាប់ទាំងកំពុងកាន់អំណាចប្រធានាធិបតីទី១៨។ដោយ សារបងប្រុសរបស់លោកស្លាប់ ផ្ទុះរថយន្ត នៅឆ្នាំ១៩៩៤ នាំអោយលោកអាសាដបានក្លាយជាទាយាទពីឪពុក។ លោកអាសាដ ជានិសិ្សតពេទ្យ។លោកបានក្លាយជាវេជ្ជបណ្ឌិត នៅពេលលោកបានប្រឡូកក្នុងវិស័យយោធា។ លោក បាសា អាល់អាសាដ ជាប្រធានាធិបតីទី ១៩។ បន្ទាប់ពីលោកមានអនុប្រធានាធិបតី និងនាយករដ្ឋមន្ត្រី។ ប្រធានាធិបតីស៊ីរីរូបនេះ ត្រូវបានចោទប្រកាន់រួចហើយ គឺឧក្រិដ្ឋកម្មសង្រ្គាម ។ បទចោទប្រឆាំងរូបលោកអាសាដដោយតុលាការឧក្រិដ្ឋកម្មសង្រ្គាម ICC បន្ទាប់ពីក្រុមស៊ើបអង្កេតបានរកឃើញការវាយប្រហារពីសំណាក់កងទ័ពរបស់លោកអាសាដដោយសារការប្រើអាវុធគីមីមួយប្រភេទទៅលើជនស៊ីវិលរបស់ពួកឧទ្ទាមកាលពីខែមេសា ឆ្នាំ ២០១៧។សំណុំរឿងនេះបានធ្លាក់ក្នុងដៃរបស់រដ្ឋអាជ្ញាតុលាការICCអស់ហើយ។ យ៉ាងនេះក្ដី ប្រទេសរុស្ស៊ី ដែលជាមហាមិត្តរបស់លោកអាសាដបានជំទាស់ ជាខ្លាំងដាក់របបលោកអាសាដស្ថិតក្នុងដែនយុត្តាធិការរបស់ICC ។ក្រុងម៉ូស្គូថាគ្មានភស្តុតាងណាមួយថា កងទ័ពស៊ីរីបានបាញ់អាវុធគីមីលើជនស៊ីវិលនោះទេ។ ដូចគ្នានេះដែរ ក្រុងម៉ូស្គូបន្តអះអាងថា កាលចោទប្រកាន់ជាថ្មីទៀតថា កងទ័ពរបស់អាសាដបាញ់អាវុធគីមីនៅក្រុងDouma កាលពីថ្ងៃទី ៧មេសា ឆ្នាំ ២០១៨នេះ ក៏គ្មានភស្តុតាងដើម្បីបន្តកសាងសំណុំរឿងប្រឆាំងលោកអាសាដដែរ។ តែក្រុមសិទ្ធិមនុស្ស រំពឹងថា យុត្តិធម៌សម្រាប់ជនរងគ្រោះ នឹងកើតមានលុះត្រាណា លោក បាសា អាល់អាសាដ ត្រូវបានផ្ដួលរំលំ៕
- ថ្ងៃទី 7 ខែ កក្កដា ឆ្នាំ 2018 កងទ័ពស៊ីរីបានដកទ័ពឆ្លងកាត់ហ្ស៊កដានី កងកម្លាំងរដ្ឋាភិបាលស៊ីរី បានចាប់យកការត្រួតពិនិត្យព្រំដែន Nasib ជាមួយហ្ស៊កដានី កាលពីថ្ងៃសុក្រ ស្តារអធិបតេយ្យភាព លើតំបន់សំខាន់ បន្ទាប់ពីរុស្ស៊ីបានបញ្ចប់កិច្ចព្រមព្រៀង ប្រគល់ឱ្យពួកឧទ្ទាម នៅក្នុងតំបន់នោះ។យោងតាមក្រុមសកម្មជនកងទ័ពស៊ីរី បានលើកទង់ជាតិ លើការឆ្លងកាត់ព្រំដែន ដ៏សំខាន់ ដែលវាបានបាត់បង់ ទៅក្រុមឧទ្ទាមកាលពី 3 ឆ្នាំមុន។ទន្ទឹមនឹងនេះដែរ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ SANA បាននិយាយថា កិច្ចព្រមព្រៀងមួយ ត្រូវបានសម្រេច កាលពីថ្ងៃសុក្រ រវាងកងទ័ពស៊ីរី និងពួកឧទ្ទាម ដើម្បីដោះស្រាយស្ថានភាព នៅដារ៉ា ជាកន្លែងដែលការប្រយុទ្ធ បានបន្តចាប់តាំងពីថ្ងៃទី 19 ខែមិថុនា។SANA បានបន្ថែមថា កិច្ចព្រមព្រៀង ដែលត្រូវបានសម្របសម្រួល ដោយរុស្ស៊ី នឹងចាប់ផ្តើមដោយ បទឈប់បាញ់ ខណៈក្រុមឧទ្ទាមនៅដារ៉ា (Daraa) នឹងប្រគល់អាវុធធុនធ្ងន់ និងមធ្យម នៅក្នុងទីក្រុងនិងទីក្រុងទាំងអស់។ប្រភពពីក្រុមឧទ្ទាម បាននិយាយថា ប្រទេសរុស្ស៊ី នឹងធានានូវការវិលត្រឡប់ ប្រកបដោយសុវត្ថិភាព នៃជនស៊ីវិល ដែលបានរត់គេច ពីការវាយលុក របស់រដ្ឋាភិបាល នៅក្នុងការរត់ប្រណាំង ដ៏ធំបំផុត នៃសង្គ្រាមជាមួយមនុស្សជាង 320.000 នាក់បានដណ្ដើមយក។ស្ថានភាពកាន់តែយ៉ាប់យ៉ឺន នៅក្នុងប្រទេសស៊ីរី ដែលហែកហួរ ដោយសង្រ្គាម បានធ្វើឱ្យមានការព្រួយបារម្ភ យ៉ាងខ្លាំងនៅអង្គការសហប្រជាជាតិ ព្រោះភាគច្រើន នៃជនភៀសខ្លួន កំពុងរស់នៅក្នុងជំរុំបណ្តោះអាសន្ន ដោយគ្មានជម្រក ម្ហូបអាហារ ឬទឹកគ្រប់គ្រាន់។ថ្ងៃទី 6 ខែកក្កដាឆ្នាំ 2018: ទាហានរដ្ឋាភិបាលស៊ីរីមកដល់ព្រំដែន Nassib ឆ្លងកាត់ហ្ស៊កដានីនៅខេត្តដារ៉ា។ / VCG រូបថតក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីថ្ងៃព្រហស្បតិ៍ បានបរាជ័យ ក្នុងការឯកភាព លើដំណោះស្រាយណាមួយ ចំពោះស្ថានការណ៍នៅភាគនិរតី ប្រទេសស៊ីរី ក្នុងការពិគ្រោះយោបល់បិទទ្វារ ជាបន្ទាន់ ក្រោយពីអគ្គលេខាធិការលោក Antonio Guterres បានចេញសេចក្តីថ្លែងការណ៍មួយ ដើម្បីអំពាវនាវឱ្យមាន “ការផ្អាកជាបន្ទាន់នូវអរិភាព” ។នៅពេលមានការរីកចម្រើន របស់កងទ័ព តាមរយៈប្រតិបត្តិការយោធា ឬការផ្សះផ្សា គណៈកម្មការជាន់ខ្ពស់ ទទួលបន្ទុកជនភៀសខ្លួន (UNHCR) កាលពីថ្ងៃព្រហស្បតិ៍ បានជំរុញឱ្យហ្ស៊កដានី បើកច្រកព្រំដែន សម្រាប់ជនភៀសខ្លួនស៊ីរី នៅដារ៉ា ប៉ុន្តែហ្ស៊កដានី បានបដិសេធ។ក្នុងនាមជាស្រុកកំណើត នៃសង្គ្រាមស៊ីរី ដែលបានផ្ទុះឡើង នៅក្នុងឆ្នាំ 2011 ដារ៉ា គឺមានទាំងនិមិត្តរូប និងយោធាសំខាន់សម្រាប់កងទ័ពស៊ីរី ពីព្រោះពួកឧទ្ទាម បានប្រើប្រាស់ព្រំដែនហ្ស៊កដានី ដើម្បីនាំយកអាវុធ និងយុទ្ធជន នៅទូទាំងសង្រ្គាមស៊ីរី។ទាហានកាណាដាម្នាក់ ត្រូវបានបញ្ជូន ទៅកាន់មន្ទីរពេទ្យយោធាហ្ស៊កដានី នៅជិតព្រំដែនហ្ស៊កដានី និងស៊ីរី កាលពីថ្ងៃទី 4 ខែកក្កដាឆ្នាំ 2018 ។
- Aug 29, 2018 រុស្ស៊ីបញ្ជូនមួយកងពលទាហានជើងទឹកទៅការពារសីុរី ក្រោយចោទអាមេរិកកំពុងជញ្ជក់យកធនធានធម្មជាតិស៊ីរី ការណ៍ដែលរុស្ស៊ីដាក់ពង្រាយ កម្លាំងទាហានជើងទឹកនិងសព្វាវុធជាច្រើនទៅកាន់ដែនសមុទ្រ មេឌីទែរ៉ាណេ ជាសញ្ញា មួយនៃការត្រៀមលក្ខណៈធ្វើសង្គ្រាមជា មួយអាមេរិក ។ ក្នុងពេលដែលរុស្ស៊ីដឹងពីគោលបំណងរបស់អាមេរិក ប៉ុនប៉ងធ្វើ អាណានិគមទៅលើប្រទេសស៊ីរីដើម្បី ដណ្តើមយកធនធានធម្មជាតិ។ក្រុមអ្នកឯកទេស បានលើកឡើងថា សកម្មភាពរបស់រុស្ស៊ីដែលបានបន្ថែមកម្លាំងទាហានជើងទឹកនឹងនាវាចម្បាំង គឺត្រៀម ជួយដល់ស៊ីរីការពារធនធានធម្មជាតិ គេចផុតពីការប៉ុនប៉ងឈ្លានពានរបស់អាមេរិក ។ កន្លងមកថ្មីៗអាមេរិកបានបញ្ជូនកម្លាំង ទាហាន និងសព្វាវុធជាច្រើនទៅកាន់ដែនសមុទ្រជាប់ប្រទេសស៊ីរី ត្រៀមវាយប្រហារ ប្រសិនបើរកឃើញថាស៊ីរីប្រើប្រាស់អាវុធគីមី ទៅលើពលរដ្ឋស្លូតត្រង់។ជាមួយគ្នានេះសារព័ត៌មានរុស្ស៊ី ធូដេ នៅថ្ងៃទី២៩ខែសីហាបានផ្សាយថា អគ្គ រដ្ឋទូតរុស្ស៊ីប្រចាំអង្គការសហប្រជាជាតិ (UN) លោក វ៉ាស៊ីលី ណេប៊ិនស្យ៉ា (Vassily Nebenzia) បានចោទប្រកាន់ សហរដ្ឋអាមេរិកថា កំពុងអនុវត្តន៍គោល នយោបាយអាណានិគម ក្នុងចេតនាបំបែក បំបាក់និងរឹបអូសយកធនធានធម្មជាតិរបស់ប្រទេសស៊ីរី។លោក Vassily Nebenzia ធ្វើការកត់ សម្គាល់បែបនេះ នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសនិ្តសុខ UN នៅថ្ងៃអង្គារសប្ដាហ៍នេះ (ម៉ោង នៅក្នុងទីក្រុងញូវយ៉ក)។ ថ្លែងនា ឱកាសនោះ អ្នកតំណាងរុស្ស៊ីរូបនេះ បាន គូសបញ្ជាក់យ៉ាងដូច្នេះថា «សហរដ្ឋអាមេ រិកបាននិងកំពុងបន្តអនុវត្តនយោបាយ អាណានិគម ក្នុងចេតនាបំបែកបំបាក់ប្រទេសស៊ីរី… ហើយវារឹតតែច្បាស់ទៅទៀតគឺថា ក្រុមចម្រុះអន្តរជាតិដឹកនាំដោយសហរដ្ឋអាមេរិកកំពុងបង្កើតរដ្ឋាភិបាលរណបមួយ ក្នុងគោលដៅពង្រីកឥទ្ធិពលរបស់ខ្លួននៅក្នុងតំបន់ និងដើម្បីងាយស្រួលគ្រប់គ្រង ទឹកដី ព្រមទាំងរឹបអូសយកធនធានធម្មជាតិរបស់ស៊ីរី»។គួរជម្រាបថា នៅចំពោះមុខក្រុមប្រឹក្សា សន្តិសុខ លោក Nebenzia ក៏បានរិះគន់យ៉ាងខ្លាំងលើសកម្មភាពរបស់ទីក្រុងវ៉ាស៊ីនតោន នៅក្នុងសង្រ្គាមស៊ីរីផងដែរ ជាមួយ ការអះអាងថា ទីក្រុងមូស្គូកំពុងមានការ ព្រួយបារម្ភយ៉ាងខ្លាំង ទាក់ទិននឹងការប្រើប្រាស់អាវុធគីមី ប្រឆាំងជនស៊ីវិលស៊ីរី ដែលអាចត្រូវបានសហរដ្ឋអាមេរិក និងលោកខាងលិចប្រើវាជាលេសបើកការ វាយប្រហារជាថ្មីលើរដ្ឋាភិបាល ទីក្រុង ដាម៉ាស់៕ ម៉ែវ សាធី
- May 23, 2018 -របបរាជានិយម Shah គំាទ្រដោយសហរដ្ឋអាមេរិកដួលរលំ ដោយសារបដិវត្តន៍អ៊ីរ៉ង់នៅឆ្នាំ១៩៧៩ ធ្វើឱ្យប្រទេសទាំងពីរមើលឃើញគ្នាថា ជាសត្រូវបើតាមអ្នកជំនាញនយោបាយ ដូចជាលោក Ilan Greilsammer ជាសាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រនយោបាយ មកពីសាកលវិទ្យាល័យ Bar-Ilan ក្នុងទីក្រុងតែអាវីល ប្រទេសអ៊ីរ៉ង់ដែលប្រតិបត្តិសាសនាអ៊ីស្លាមនិកាយស៊ីអ៊ីត និងប្រទេសអ៊ីស្រាអែល នោះមានសត្រូវរួមគ្នា គឺប្រទេសអារ៉ាប់កាន់សាសនាអ៊ីស្លាមនិកាយស៊ុននី។ ចុះតើហេតុអ្វី បានប្រទេសទាំងពីរស្អប់គ្នាទៅវិញទៅមក? សម្រាប់អ្នកជំនាញរូបនេះ ប្រទេសទាំងពីរធ្លាប់មានទំនាក់ទំនងល្អនឹងគ្នា នៅមុនបដិវត្តន៍អ៊ីរ៉ង់នៅឆ្នាំ១៩៧៩ ហើយភាពតានតឹងបានផ្ទុះឡើង បន្ទាប់ពីសាធារណរដ្ឋអ៊ីរ៉ង់កាន់និកាយស៊ីអ៊ីត ត្រូវបានបង្កើតឡើងដោយមេដឹកនាំកំពូលអ៊ីរ៉ង់ អាយ៉ាតល់ឡោះ អាលីខាមីនី (Ayatollah Khomeini) កាលពីឆ្នាំ១៩៧៩។នៅសម័យអ៊ីរ៉ង់ស្ថិតក្រោមការគ្រប់គ្រងរបស់ស្ដេច ហ្សាហ៍ (Shah) ទំនាក់ទំនងរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ មានភាពស្និទ្ធស្នាល នឹងគ្នាលើសពេលណាៗទាំងអស់ ដោយប្រជាជនជ្វីបអាចរស់នៅយ៉ាងសុខសាន្ត ជាពិសេសនៅក្នុងទីក្រុងតេហេរ៉ង់ផ្ទាល់តែម្តង។ ប៉ុន្តែអ្វីៗបានប្រែប្រួលក្រោយរបបរាជានិយម Shah គំាទ្រដោយសហរដ្ឋអាមេរិកដួលរលំ ដោយសារបដិវត្តន៍អ៊ីរ៉ង់នៅឆ្នាំ១៩៧៩ ធ្វើឱ្យប្រទេសទាំងពីរមើលឃើញគ្នាថា ជាសត្រូវដែលមិនអាចផ្សះផ្សារហូតមកទល់នឹងបច្ចុប្បន្ន។ តើហេតុអ្វីបានជាអ៊ីរ៉ង់ និងអ៊ីស្រាអែល ប្រែពីមិត្តមកជាសត្រូវសួពូជ?អ៊ីរ៉ង់ក្រោមការដឹកនាំរបស់ អាយ៉ាតល់ឡោះ អាលីខាមីនី ត្រូវបានសហរដ្ឋអាមេរិក និងអ៊ីស្រាអែលចាត់ទុកថា ជាសត្រូវរបស់មនុស្សជាតិ និងជាសភាវៈអាក្រក់។ លោក Greilsammer បានលើកឡើងហេតុផលសំខាន់ចំនួនបីដែលលោកយល់ថា ជាមូលហេតុធ្វើឱ្យ អ៊ីរ៉ង់ និងអ៊ីស្រាអែល ចាប់ផ្ដើមស្អប់គ្នាទៅវិញទៅមក។ មូលហេតុទំាងនោះមានដូចជា៖ ទីមួយ មេដឹកនាំកំពូលអ៊ីរ៉ង់គំាទ្រយ៉ាងពេញទំហឹង ដល់បុព្វហេតុរបស់ប៉ាឡេស្ទីន ឬអាចនិយាយបានថា អ៊ីរ៉ងចង់ដើរតួជំនួសអារ៉ាប់ក្នុងការការពារប៉ាឡេស្ទីន។ ទីពីរ អ៊ីរ៉ង់តែងតែព្រមានជារឿយៗថា នឹងលុបអ៊ីស្រាអែលចេញពីផែនទីពិភពលោក និងទីបីគឺការផ្ដួចផ្ដើមគំនិតស្អប់ជនជាតិជ្វីប ដោយទីក្រុងតេហេរ៉ង់ធ្លាប់បានរៀបចំសន្និសីទមួយ ដែលមានកម្មវត្ថុចម្បង បង្ហាញប្រាប់ពិភពលោកថា ការសម្លាប់រង្គាលជនជាតិជ្វីប ឬគេស្គាល់ថា Holocauste មិនបានកើតឡើងឡើយ ហើយថាវាគ្រាន់តែរឿងប្រឌិតរបស់អ៊ីស្រាអែលតែប៉ុណ្ណោះ។តែទោះជាយ៉ាងនេះក្ដី ភាពជាសត្រូវនឹងគ្នារវាងប្រទេសទាំងពីរ កាន់តែផ្ទុះខ្លាំងឡើង ក្រោយអ៊ីស្រាអែល បានដឹកនាំការធ្វើសង្រ្គាមលើប្រទេសលីបង់ ដើម្បីប្រឆាំងនឹងក្រុមឧទ្ទាមហេសប៊ូលឡា ដែលជាសម្ព័ន្ធមិត្តរបស់អ៊ីរ៉ង់ កាលពីឆ្នាំ២០០៦។ ដោយឡែកក្នុងពេលបច្ចុប្បន្ន ប្រទេសទាំងពីរក៏កំពុងមានជម្លោះផលប្រយោជន៍នឹងគ្នា កាន់តែខ្លាំងផងដែរ នៅក្នុងសង្រ្គាមស៊ីរី។ ជាក់ស្ដែងនៅឆ្នាំ២០១៨ នេះ អ៊ីស្រាអែលត្រូវបានគេរាយការណ៍ជាបន្តបន្ទាប់ថា បានដឹកនាំការវាយប្រហារផ្លូវអាកាស លើមូលដ្ឋានទ័ពរបស់អ៊ីរ៉ង់ និងក្រុមអ្នក ប្រយុទ្ធហេសប៊ូលឡានៅស៊ីរី។លើសពីនេះទៅទៀត បើតាមសារព័ត៌មាន NBC ផ្អែកលើប្រភពពីក្រុមមន្ត្រីអាមេរិក បានឱ្យដឹងថា អ៊ីសា្រអែលកំពុងស្វែងរកការគំាទ្រពីសហរដ្ឋអាមេរិក ដើម្បីធ្វើសង្រ្គាមប្រឆាំងនឹងអ៊ីរ៉ង់ នៅក្នុងប្រទេសស៊ីរី។ ប៉ុន្តែសហរដ្ឋអាមេរិក ត្រូវបានគេមើលឃើញថា ទំនងជានឹងមិនយល់ព្រមឡើយ ដ្បិតបើសង្រ្គាមនេះផ្ទុះឡើង រុស្ស៊ីមុខជានឹងចូលជួយអ៊ីរ៉ង់ និងស៊ីរី ដែលជាហេតុអាចនឹងនាំឱ្យទីក្រុងវ៉ាស៊ីនតោន និងទីក្រុងម៉ូស្គូ ត្រូវប្រឈមមុខដាក់គ្នាដោយផ្ទាល់ ហើយសង្គ្រាមដ៏នឹងរឹតតែក្តៅគគុកថែមទៀត៕
- Sep 5, 2018 អាមេន៖ រដ្ឋមន្ត្រីការបរទេសហ្ស៊កដានីលោក Ayman Safadi បានជួបពិភាក្សាគ្នា ជាមួយលោក James Jeffrey ប្រេសិតអាម៉េរិក ដែលបានធ្វើដំណើរ ទៅប្រទេសស៊ីរី ដែលហែកហួរដោយសង្រ្គាម នេះបើយោងតាម ការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៨។ យោងតាមសេចក្តីថ្លែងការណ៍ របស់ក្រសួងបានឱ្យដឹងថា ក្នុងអំឡុងកិច្ចប្រជុំនោះលោក Safadi បានអះអាងជាថ្មីពីការអំពាវនាវ របស់ហ្ស៊កដានី ឱ្យមានដំណោះស្រាយ នយោបាយ ចំពោះវិបត្តិនៅស៊ីរី។លោកបាននិយាយថា ដំណោះស្រាយចាំបាច់ត្រូវថែរក្សា សាមគ្គីភាព និងបូរណភាពដែនដី នៃប្រទេសស៊ីរី ហើយគួរតែត្រូវបាន ទទួលស្គាល់ ដោយភាគីស៊ីរីទាំងអស់៕
- Jan, 2018 សង្គ្រាមធំបំផុតទាំង៥ កើតឡើងចន្លោះ ២០ឆ្នាំចុងក្រោយ អ្នកទ្រឹស្តីនយោបាយដ៏ល្បីល្បាញ កូនកាត់ជប៉ុន-អាមេរិក លោក Francis Fukuyama ធ្លាប់អះអាងថា ចុងបញ្ចប់នៃសង្គ្រាមត្រជាក់ គឺជាចុងបញ្ចប់នៃប្រវត្តិសាស្ត្រនៃរបបមូលធននិយម ហើយលទ្ធិប្រជាធិបតេយ្យរបស់ប្រជាជាតិលោកខាងលិច គឺជាមនោគមវិទ្យាដ៏មានឥទ្ធិពលសម្រាប់ប្រកួតប្រជែងជាមួយលទ្ធិកុម្មុយនីស្ត។ ទ្រឹស្តីនេះធ្លាប់ត្រូវគេជឿថា មនុស្សជាតិក្នុងសតវត្សរ៍ទី២១ និងរស់នៅក្នុងសង្គមទំនើប ជៀសផុតពីមហន្តរាយ ឆ្ពោះទៅរកសន្តិភាព និរន្តភាព និងភាពរុងរឿង។ប៉ុន្តែជាក់ស្ដែង និក្ខេបបទនយោបាយរបស់លោក Fukuyama លែងមានឥទ្ធិពលហើយ ជាពិសេសគឺក្រោយពីមានភេរវកម្មប្រឆាំងសហរដ្ឋអាមេរិក ១១ កញ្ញា ២០០១។ សង្រ្គាមប្រឆាំងភេរវកម្មបានកើតមានឡើង បើកផ្លូវឲ្យមានសង្រ្គាមយោធារវាងរដ្ឋមួយ និងរដ្ឋមួយផ្សេងទៀត ក្លាយជាសង្រ្គាមដ៏ក្ដៅគគុកក្នុងយុគសម័យថ្មី។
- បើគិតត្រឹមរយៈពេល ២០ឆ្នាំចុងក្រោយនេះ ពោលគឺ អំឡុងឆ្នាំ ១៩៩៨ ដល់ឆ្នាំ ២០១៨ សង្គ្រាមធំបំផុត មានចំនួន៥ ដូចខាងក្រោម៖១. សង្រ្គាមកុងហ្គោ លើកទី២ (១៩៩៨-២០០៣)ដើមចមនៃសង្រ្គាមនេះ កើតឡើងក្នុងខែឧសភា ឆ្នាំ១៩៩៧។ នៅពេលនោះ មេដឹកនាំពួកបះបោរ ឈ្មោះ ឡរ៉ន់ កាប៊ីឡា (Laurent Kabila) បានទម្លាក់លោក Mobutu ចេញពីអំណាចក្នុងនាមជាប្រធានាធិបតីនៃសាធារណៈរដ្ឋប្រជាធិបតេយ្យកុងហ្គោ។ មិនបានប៉ុន្មានក្រោយជ័យជម្នះ លោក Laurent Kabila បានដឹងខ្លួនច្បាស់ថាកំពុងផុងចូលក្នុងសង្គ្រាមស៊ីវិល ជាមួយនឹងមនុស្សមួយភាគធំដែលធ្លាប់ឈរនៅពីក្រោយលោកឲ្យឡើងកាន់តំណែង។ភាគខាងកើតនៃប្រទេសនេះ បានក្លាយជាទីលានប្រយុទ្ធបង្ហួរឈាមយ៉ាងខ្លាំងក្លា ស្មើទៅនឹងតំបន់ជម្លោះ Western Front នៅលោកខាងលិចអំឡុងពេលសង្គ្រាមលោកលើកទី១។ សង្គ្រាមពេលនោះមានកងទ័ពសរុបដល់ទៅ ៩ប្រទេសចូលរួម និងជីវពលមួយក្រុមដែលគេស្គាល់ថាជាក្រុមបំផ្លិចបំផ្លាញ ក្នុងនោះកងទ័ពនៃប្រទេសអង់ហ្គោឡា ណាម៊ីបៀ ឆាត ស៊ូដង់ និងហ្ស៊ីមបាវេ ជាអ្នកគាំទ្រលោក Laurent Kabila ខណៈកងទ័ពនៃប្រទេសប៊ូរុនឌី រ្វាន់ដា និងអ៊ូហ្គង់ដា គាំទ្រក្រុមបះបោរប្រឆាំងលោក Kabila។ការចាប់រំលោភអនិតិជន និងស្ត្រីទន់ខ្សោយ បានផ្ទុះឡើងយ៉ាងខ្លាំងតាមតំបន់ដែលមានជម្លោះ រីឯចោរកម្ម និងមនុស្សឃាត ក៏ផ្ទុះឡើងយ៉ាងគំហុកផងដែរ នៅទូទាំងប្រទេស។ សង្គ្រាមលើកទី២ នៅកុងហ្គោ ផ្ទុះឡើងខ្លាំងអំឡុងឆ្នាំ ១៩៩៨ និងបញ្ចប់ទៅវិញនៅឆ្នាំ២០០៣ ហើយជាលទ្ធផលមនុស្សប្រមាណ ៣លាននាក់ បានស្លាប់ក្នុងការប្រយុទ្ធគ្នា ជំងឺអាសន្នរោគ និងកង្វះអាហាររូបត្ថម្ភ។
- ២. សង្គ្រាមស៊ីវិលនៅស៊ីរី (២០១១ ដល់បច្ចុប្បន្ន)បដិវត្តន៍ Arab Spring ឬបដិវត្តន៍ផ្កាម្លិះ ផ្ទុះឡើងនៅមជ្ឈឹមបូព៌ា និងអាហ្វ្រិកខាងជើង កាលពីចុងឆ្នាំ២០១០ បង្កើតចេញជាចលនាបះបោរ ផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ ក្នុងបណ្តាប្រទេសជាច្រើន មានដូចជា ទុយនេស៊ី លីប៊ី អេហ្ស៊ីប និងយ៉េមេន។ ស្របពេលជាមួយគ្នានោះ រដ្ឋាភិបាលស៊ីរី ដឹកនាំដោយលោកប្រធានាធិបតី Bashar al-Assad ក៏ជៀសមិនផុតដូចគ្នា ប៉ុន្តែគ្រាន់តែថា ប្រធានាធិបតីរូបនេះ បានឆ្លើយតបទៅនឹងបាតុកម្មប្រឆាំងរូបលោក ដោយការប្រើប្រាស់សកម្មភាពនយោបាយ លាយឡំអំពើហិង្សាប្រឆាំងតបទៅនឹងពលរដ្ឋស៊ីរីរបស់លោកផ្ទាល់។ វាជាមូលហេតុបង្កឲ្យមានសង្គ្រាមស៊ីវីលផ្ទុះឡើងដំបូងនៅស៊ីរី និងបន្តរីកសាយភាយអំពើហិង្សាទៅកាន់បណ្តាប្រទេសជិតខាង ដូចជាអ៊ីរ៉ាក់ ហើយថែមទាំងបង្កើតក្រុមសកម្មប្រយុទ្ធសាហាវឃោរឃៅបំផុតក្នុងប្រវត្តិសាស្ត្រពិភពលោក គឺក្រុមរដ្ឋអ៊ីស្លាម គ្រប់គ្នាស្គាល់ថា ISIS។
- សង្គ្រាមស៊ីវិលអូសបន្លាយជិត ៧ឆ្នាំមកនេះ ស៊ីរី ត្រូវបែកខ្ញែកជាច្រើនបំណែក ដោយទឹកដីមួយភាគធំត្រូវកាន់កាប់ដោយក្រុមបះបោរប្រឆាំងរដ្ឋាភិបាលលោកអាសាត ខណៈរដ្ឋាភិបាលគ្រប់គ្រងទឹកដីមួយភាគតូចនៅតំបន់ភាគខាងលិចប្រទេស។ ស្ថិតក្នុងកាលៈទេសៈទាល់ច្រក ប្រធានាធិបតីអាសាត បានសម្រេចចិត្តប្រើយុទ្ធសាស្ត្រដ៏គួរឲ្យខ្លាចប្រឆាំងសត្រូវដើម្បីការពារអំណាចរបស់ខ្លួន តាមរយៈការទម្លាក់គ្រាប់បែក និងប្រើប្រាស់អាវុធគីមីទៅលើតំបន់គ្រប់គ្រងដោយពួកបះបោរ។ក្នុងជម្លោះនៅស៊ីរី ប្រទេសមានឥទ្ធិពលក្នុងតំបន់ និងប្រជាជាតិលោកខាងលិច បានលូកដៃចូលក្នុងសង្គ្រាម និងកំពុងដើរតួនាទីដ៏សំខាន់មួយ ហើយមកទល់នឹងពេលនេះ ទំនងមើលទៅឃើញថា ជៀសមិនផុតទេ លោក អាសាត ត្រូវតែបង្ខំចិត្តចុះចេញពីអំណាច។ ពួកសកម្មប្រយុទ្ធឃើដ បានក្រោកចេញពីតំបន់ស្វយ័តភាគខាងជើងប្រទេសអ៊ីរ៉ាក់ តស៊ូក្នុងសង្គ្រាមនេះដូចគ្នា ហើយសហរដ្ឋអាមេរិក ចូលរួមប្រតិបត្តិទម្លាក់គ្រាប់បែកប្រឆាំងពួកភេរវកររដ្ឋអ៊ីស្លាមទាំងក្នុងទឹកដីស៊ីរី និងអ៊ីរ៉ាក់។ ក្នុងឆ្នាំ២០១៥ រុស្ស៊ី ដែលជាប្រទេសមហាអំណាច គាំទ្រពេញទំហឹងទៅលើរបបដឹកនាំរបស់លោកអាសាត ក៏ចាប់ផ្តើមបើកប្រតិបត្តិការទម្លាក់គ្រាប់បែក ជួយដល់កងកម្លាំងរដ្ឋាភិបាលស៊ីរីផងដែរ ហើយក៏ជាកត្តានាំឲ្យស្ថានភាពសង្គ្រាមនៅស៊ីរី ត្រូវផ្លាស់ប្តូរស្ទើរទាំងស្រុង។កិច្ចព្រមព្រៀងបទឈប់បាញ់ជាច្រើន ផ្តួចផ្តើមដោយមហាអំណាចអាមេរិក និងរុស្ស៊ី សុទ្ធតែត្រូវបរាជ័យ ហើយអំឡុងឆ្នាំ២០១៦ មានការវាយតម្លៃគួរឲ្យភ្ញាក់ផ្អើលមួយសម្រាប់ពិភពលោកទាំងមូល គឺថា ម្នាក់ក្នុងចំណោមពលរដ្ឋស៊ីរី ១០នាក់ បានស្លាប់ ឬរបួស ដោយសារសង្គ្រាមនេះ។ ពលរដ្ឋស្លូតត្រង់ជាង ៤លាននាក់ ត្រូវបង្ខំចិត្តភៀសខ្លួនចេញពីប្រទេស ខណៈជាច្រើនលានផ្សេងទៀតបាត់បង់ទីជម្រក។ សង្គ្រាមស៊ីវិលនៅស៊ីរី សម្លាប់មនុស្សដោយផ្ទាល់ និងដោយប្រយោលយ៉ាងហោចណាស់ ៤,៧លាននាក់ ចំណែកអត្រាចាប់កំណើតថ្មីរបស់ទារកធ្លាក់ចុះខ្លាំងមិនធ្លាប់មានក្នុងរយៈកាល ៧ទសវត្សរ៍ចុងក្រោយនេះ។
- ៣. សង្គ្រាមនៅតំបន់ Darfur ប្រទេសស៊ូដង់ (២០០៣ ដល់ បច្ចុប្បន្ន)ដើមឆ្នាំ២០០៣ ក្រុមពួកបះបោរនៅស៊ូដង់ ចាប់ផ្តើមក្រោកឡើងកាន់អាវុធប្រឆាំងរបបដឹកនាំរបស់ប្រធានាធិបតីស៊ូដង់ លោក អូមា អាល បាសៀ (Omar al-Bashir) ជាហេតុនាំឲ្យមានជម្លោះរាំរ៉ៃផ្ទុះឡើងក្នុងតំបន់ ដាហ្វ (Darfur) ភាគខាងលិចប្រទេសនេះ។ ជម្លោះនេះបានបង្កឲ្យមានការសម្លាប់រង្គាលយ៉ាងព្រៃផ្សៃ ហើយក្រោយមកត្រូវរដ្ឋាភិបាលអាមេរិក ចាត់ទុកជាការប្រល័យពូជសាសន៍ដំបូងបង្អស់នៅដើមសតវត្សរ៍ទី២១។
- ក្រោយពួកបះបោរទទួលបានជ័យជំនះយ៉ាងធំធេងជាបន្តបន្ទាប់ លើកងយោធារដ្ឋាភិបាលស៊ូដង់ និងកងជីវពលអារ៉ាប់ ដែលគាំទ្ររដ្ឋាភិបាលលោក Omar al-Bashir មក ពួកបះបោរបានក្លាយខ្លួនជាកងទ័ពដ៏ខ្លាំងក្លា និងល្បីល្បាញ ដែលគ្រប់គ្នាស្គាល់ថា ពួកសកម្មប្រយុទ្ធ ចេនចាវីត (Janjaweed)។ ពួកនេះ បានធ្វើយុទ្ធនាការបង្កើតភេរវកម្ម បោសសម្អាតជនជាតិដើមភាគតិច និងប្រយុទ្ធប្រឆាំងជនស៊ីវិលនៅ Darfur បណ្តាលឲ្យចំនួនមនុស្សស្លាប់សរុបជាង ៣សែននាក់ និងជិត៣លាននាក់ផ្សេងទៀត បង្ខំចិត្តភៀសខ្លួនចេញតំបន់នោះ។
- ជម្លោះបានអូសបន្លាយជាច្រើនឆ្នាំ បើទោះជាមានកិច្ចប្រឹងប្រែងស្វែងរកសន្តិភាព ផ្តួចផ្តើមដោយអង្គការសហប្រជាជាតិ និងសហភាពអាហ្វ្រិក អំឡុងឆ្នាំ២០០៨ ក្នុងចេតនាស្តារស្ថានការក្នុងតំបន់ក៏ពិតមែន ប៉ុន្តែនៅតែមិនអាចបញ្ចប់សង្គ្រាមនៅ Darfur បាននៅឡើយ។ នៅថ្ងៃទី៤ មីនា ឆ្នាំ២០០៩ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC បានចេញដីកាចាប់ខ្លួនលោក បាសៀ Bashir ហើយត្រូវចាត់ទុកជាសាលដីកាតាមចាប់មេដឹកនាំប្រជាជាតិមួយ ដំបូងបង្អស់របស់ ICC ដោយចោទប្រកាន់លោក Bashir ពាក់ព័ន្ធបទបង្កឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។ ទោះជាយ៉ាងណា ដោយសារមិនមានភស្តុតាងគ្រប់គ្រាន់ ICC មិនអាចប្រកាសកាត់ទោស លោក Omar al-Bashir បាននោះឡើយ។ បើទោះជាចេញសាលដីកាចាប់ខ្លួនលោកជាលើកទី២ អំឡុងឆ្នាំ២០១០ក៏ពិតមែន ប៉ុន្តែការសម្រេចរបស់ ICC ត្រូវរដ្ឋាភិបាលស៊ូដង់ ច្រានចោលមិនទទួលស្គាល់ទាំងសាលដីកា និងអង្គតុលាការអន្តរជាតិមួយនេះតែម្តង។ លើសពីនេះ សហភាពអាហ្វ្រិក សម្ព័ន្ធប្រជាជាតិអារ៉ាប់ និងចលនាមិនចូលបក្សសម័្ពន្ធប្រទេសរុស្ស៊ី និងចិន ជាដើមនោះ សុទ្ធតែមិនទទួលស្គាល់ សេចក្តីសម្រេចរបស់ ICC ដូចគ្នា ហើយមកទល់នឹងពេលនេះ លោក Omar al-Bashir នៅតែកាន់តំណែងជាប្រធានាធិបតីទី ៧ របស់ ស៊ូដង់ ខណៈជម្លោះជាមួយពួក Janjaweed នៅ Darfur បន្តរហូតមកទល់បច្ចុប្បន្ន។
- ៤. សង្គ្រាមនៅ អ៊ីរ៉ាក់ (២០០៣-២០១១) មន្ត្រីអភិរក្សនិយមថ្មីៗក្នុងជួររដ្ឋបាលប្រធានាធិបតីទី៤៣ របស់អាមេរិកលោក George W. Bush សុទ្ធតែបានគិត ចង់ផ្តួលរំលំរបបដឹកនាំនៃប្រធានាធិបតីអ៊ីរ៉ាក់ លោក Saddam Hussein តាំងពីយូរមកហើយ ហើយវាគួរតែកើតឡើងមុនថ្ងៃ ១១ កញ្ញា ឆ្នាំ២០១១។ ប៉ុន្តែចុងក្រោយ មានការវាយប្រហារដោយអំពើភេរវកម្ម សម្លាប់រង្គាលច្រើនបំផុតក្នុងប្រវត្តិសាស្ត្រអាមេរិក ជាហេតុផលនាំឲ្យផ្ទុះឡើងនូវសង្គ្រាមបង្ហូរឈាមដ៏ជូរចត់មួយ អូសបន្លាយរយៈពេល ៨ឆ្នាំ ៨ខែ និង ២៨ឆ្នាំ លើទឹកដីនៃអតីតប្រទេសដ៏ខ្លាំងក្លានៅមជ្ឈឹមបូព៌ាមួយនេះ។
- ផ្អែកលើទំនាក់ទំនងរវាងរបបដឹកនាំនៃប្រធានាធិបតីអ៊ីរ៉ាក់ Saddam Hussein ជាមួយពួកអាល់កៃដា ក៏ដូចជាវត្តមាននៃអាវុធគីមីក្នុងប្រទេសនេះ ស្របពេលដំណោះស្រាយជាច្រើន រាប់បញ្ចូលទាំងការត្រួតពិនិត្យពីសំណាក់មន្ត្រីអង្គការសហប្រជាជាតិត្រូវបរាជ័យ នាំឲ្យសហរដ្ឋអាមេរិកសម្រេចឈ្លានពានប្រទេសអ៊ីរ៉ាក់ នៅថ្ងៃ២០ មីនា ឆ្នាំ២០០៣។
- ក្នុងកាលៈទេសៈពេលនោះ សង្គ្រាម ២ បានកើតឡើងជាបន្តបន្ទាប់ ដោយទីមួយសង្គ្រាមរយៈពេលខ្លីរវាងកងទ័ពសម្ព័ន្ធមិត្តអាមេរិក ប្រឆាំងកងយោធារដ្ឋាភិបាលអ៊ីរ៉ាក់ ត្រូវចាត់ទុកជាសង្គ្រាមរយៈពេលខ្លី ដែលបណ្តាលឲ្យកងកម្លាំងអាមេរិក និងសម័្ពន្ធមិត្តប្រមាណក្រោយ ២០០នាក់បាត់បង់ជីវិត។ ប្រមាណជាមួយខែក្រោយកងកម្លាំងសម្ព័ន្ធមិត្តដឹកនាំដោយសហរដ្ឋអាមេរិក បើកការវាយប្រហារអ៊ីរ៉ាក់ និងកាន់កាប់បានតំបន់សំខាន់ៗក្នុងប្រទេសអ៊ីរ៉ាក់ ការងើបបះបោររើបំរះពីសំណាក់ពលរដ្ឋអ៊ីរ៉ាក់ ដែលស្មោះស្ម័គ្រប្រធានាធិបតី Saddam Hussein បានផ្ទុះឡើង បង្កឲ្យអំពើហឹង្សាអូសបន្លាយជាច្រើនឆ្នាំ សម្លាប់ជីវិតមនុស្សរាប់សិបម៉ឺននាក់។ គិតត្រឹមខែសីហា ឆ្នាំ២០១០ នៅពេលសហរដ្ឋអាមេរិក ប្រកាសដកទ័ពចេញពីអ៊ីរ៉ាក់ កងកម្លាំងសម្ព័ន្ធមិត្តដឹកនាំដោយអាមេរិក ស្លាប់សរុបជាង ៤៧០០នាក់ ខណៈពលរដ្ឋស៊ីវិលនៅអ៊ីរ៉ាក់ ស្លាប់យ៉ាងហោចណាស់ ៨៥០០០នាក់។ ប៉ុន្តែតាមរបាយការណ៍វាយតម្លៃឯករាជ្យផ្សេងៗទៀតអះអាងថា ចំនួនអ្នកស្លាប់ក្នុងសង្គ្រាមអ៊ីរ៉ាក់ គឺខ្ពស់ជាងនេះ។
- លើសពីនេះ បើទោះជាអាមេរិកសម្រេចដកទ័ពចេញពីអ៊ីរ៉ាក់ទាំងអស់ នៅថ្ងៃ១៨ ធ្នូ ឆ្នាំ២០១១ ក៏ពិតមែន ប៉ុន្តែមិនមានន័យថា សង្គ្រាមនៅអ៊ីរ៉ាក់បញ្ចប់ទៅ នាំឯករាជ្យភាព អធិតេយ្យភាព និងសន្តិភាពសម្រាប់ពលរដ្ឋអ៊ីរ៉ាក់នោះទេ ព្រោះថាសង្គ្រាមជាង ៨ឆ្នាំមកនេះ បានបង្កើតអ្វីមួយដែលពិភពលោកនឹកស្មានមិនដល់ នឹងស្ទើរតែមិនជឿ គឺថាក្រោយផ្តួលរំលំរបបដឹកនាំ និងកាត់ទោសប្រហារជីវិត អតីតប្រធានាធិបតីអ៊ីរ៉ាក់ Saddam Hussein គឺជាផ្កាភ្លើងបង្កើតឲ្យមានរដ្ឋអ៊ីស្លាមក្នុងប្រទេសអ៊ីរ៉ាក់ និងតំបន់ Levant ដែលទូទាំងពិភពលោកស្គាល់ថា ពួករដ្ឋអ៊ីស្លាម ISIS។ ក្រុមនេះបង្កើតឡើងក្នុងចេតនាបង្រួបបង្រួមទឹកដីរវាងអ៊ីរ៉ាក់ និងស៊ីរី ក្រោមទស្សនៈ Caliph ដែលជាសាសនិកឥស្លាមដ៏ជោគជ័យក្នុងការផ្សព្វផ្សាយសាសនាអ៊ីស្លាមរបស់មហាម៉ាត កាលពីអតីតកាល។ ចន្លោះឆ្នាំ២០១៣ ដល់បំណាច់ឆ្នាំ២០១៦ ការប៉ះទង្គិចរវាងពួក ISIS និងកងយោធារដ្ឋាភិបាលអ៊ីរ៉ាក់ បានបណ្តាល ឲ្យជនស៊ីវិលជាង ៥ម៉ឺននាក់ផ្សេងទៀតស្លាប់ ដោយភាគច្រើនស្លាប់ក្រោមស្នាដៃរបស់ពួក ISIS តែម្តង។
- ៥. សង្គ្រាមនៅអាហ្វហ្គានីស្ថាន (២០០១ ដល់បច្ចុប្បន្ន)ប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីមានការវាយប្រហារអគារភ្លោះក្នុងបុរីញូវយ៉ក ថ្ងៃទី ១១ កញ្ញា ឆ្នាំ២០០១ សហរដ្ឋអាមេរិក បានចាប់ផ្តើមបើកប្រតិបត្តិការវាយប្រហារ តាមដែនអាកាសប្រឆាំងរបបដឹកនាំរបស់ពួកតាលីប៉ង់ ក្នុងប្រទេសអាហ្វហ្គានីស្ថាន។ តាលីបង់ ត្រូវចាត់ទុកជាពួកអ៊ីស្លាមជ្រុលនិយម បានពង្រីកអំណាចរបស់ខ្លួនកាន់កាប់ទឹកដីជាច្រើនក្នុងប្រទេសអាហ្វហ្គានីស្ថាន។ ក្រោយកងទ័ពសូវៀតដកចេញពីប្រទេសនេះនៅថ្ងៃ១៥ កុម្ភៈ ឆ្នាំ១៩៨៩ បានធ្វើឲ្យទឹកដីអាហ្វហ្គានីស្ថានក្លាយជាឋានសួគ៌ដ៏សុខុមរមនា សម្រាប់ពួកអាល់កៃដា និងមេដឹកនាំរបស់ពួកគេគឺ Osama bin Laden។
- សង្គ្រាមនៅអាហ្វហ្គានីស្ថាន គឺបញ្ជាក់ពីការតាំងចិត្តយ៉ាងម៉ឺងម៉ាត់របស់អាមេរិក ក្នុងនាមជាអ្នកដឹកនាំសង្គ្រាម ប្រឆាំងភេរវកម្មពិភពលោក។
- អំឡុងខែធ្នូ ឆ្នាំ២០០១ កងកម្លាំងសម្ព័ន្ធមិត្តអាមេរិក បានវាយបណ្តេញពួកតាលីបង់ចេញពីអំណាច ប៉ុន្តែទាំងពួកតាលីបង់នៅអាហ្វហ្គានីស្ថាន និងសម្ព័ន្ធមិត្តរបស់ពួកគេក្នុងប្រទេសប៉ាគីស្ថាន បានក្រោកតស៊ូឡើងវិញ ហើយបានគ្រប់គ្រងតំបន់មួយចំនួនក្នុងតំបន់ព្រំដែនរវាងប្រទេសទាំងពីរ។ ក្រុមនេះបានកែប្រែយុទ្ធសាស្ត្រសង្គ្រាម ប្រឆាំងមហាអំណាចលោកខាងលិច និងកងទ័ពសម្ព័ន្ធមិត្ត ពីការប្រយុទ្ធទល់មុខ ទៅជាការបំផ្ទុះគ្រាប់បែកអត្តឃាត ហើយត្រូវបានពួកបះបោរនៅអ៊ីរ៉ាក់យកគំរូតាម។
- ក្រុមសកម្មប្រយុទ្ធតាលីបង់ និងប៉ាគីស្ថាន មានឈ្មោះជារួម គឺពួកអាល់កៃដា បានចាប់ផ្តើមបំផ្ទុះគ្រាប់បែកវាយប្រហារលើកងយោធា និងជនស៊ីវិល។ ក្រុមនេះ បានដាំដុះអាភៀននៅក្នុងតំបន់ពួកគេកាន់កាប់ និងលក់ទៅកាន់ទីផ្សារងងឹតអន្តរជាតិ ដើម្បីធ្វើជាប្រព័ន្ធហរិញ្ញវត្ថុទ្រទ្រង់ជីវភាពកងសកម្មប្រយុទ្ធរបស់ខ្លួន និងសកម្មភាពភេរវករជុំវិញពិភពលោក។ ចន្លោះឆ្នាំ ២០០១ ដល់ឆ្នាំ ២០១៦ កងយោធា និងប៉ូលីសអាហ្វហ្គានីស្ថាន សរុបប្រមាណ ៣ម៉ឺននាក់បានស្លាប់ និងជនស៊ីវិល ៣១០០០ នាក់ស្លាប់។ កងកម្លាំងសម្ព័ន្ធមិត្តនៃអង្គការណាតូ ប្រមាណជាង ៣៥០០នាក់ នៃប្រទេសសរុប ២៩បានស្លាប់ក្នុងសង្គ្រាមជាង១៦ឆ្នាំនេះដូចគ្នា ។ បន្ថែមពីលើនេះ កងយោធារដ្ឋាភិបាលប៉ាគីស្ថាន និងជនស៊ីវិលប្រមាណ ៣ម៉ឺននាក់ ក៏បានស្លាប់ដោយស្នាដៃពួកតាលីបង់ នៅប៉ាគីស្ថានផងដែរ។ប្រភព៖ សៀវភៅស្រាវជ្រាវប្រវត្តិសាស្ត្រ Encyclopædia Britannicaការីនិពន្ធ៖ Michael Ray (បរិញ្ញាប័ត្រប្រវត្តិវិទ្យានៃសាកលវិទ្យាល័យ មិចស៊ីហ្គេន ១៩៩៥)ប្រែសម្រួល៖ សុភា
- January 17, 2018 ប្រសិនបើសង្រ្គាមលោកលើកទី ៣ ផ្ទុះឡើងមែន! ប្រទេសទាំង ១០ នេះហើយដែលមានសុវត្ថិភាពជាងគេបំផុត ដោយសារតែការកើនកំដៅកាន់តែខ្លាំងឡើងៗ រវាងមហាយក្សអាមេរិក រុស្ស៊ី និងចិន នារយៈពេលចុងក្រោយនេះ ជាពិសេសនៅតំបន់សមុទ្រចិនខាងត្បូង និងប្រទេសស៊ីរី វាធ្វើអោយគេគិតថាសង្គ្រាមលោកលើកទី ៣ នឹងកើតឡើង ដោយចៀសមិនរួច។ បើសិនជាសង្រ្គាមពិតជាផ្ទុះឡើងមែន ថាតើប្រទេសទាំង១០ ណាខ្លះ ដែលមានសុវត្ថិភាពបំផុត?
- ១០. ប្រទេស ស្វីស (Switzerland)ស្ថិតនៅក្នុងទ្វីបអឺរ៉ុប ប្រទេសស្វីសគឺជាប្រទេសដែលមាននិន្នាការអព្យាក្រឹតបំផុត។ ក្នុងកំឡុងពេលដែលប្រទេសនៅអឺរ៉ុបជួបប្រទះសង្រ្គាមលោកលើកទី២ និងសង្រ្គាមត្រជាក់ ប្រទេសស្វីស គឺស្ថិតនៅក្នុងសន្តិភាព ដែលត្រូវបានគេហៅថាឋានសួគ៌ដ៏មានសុវត្ថិភាព។ និយាយពីកត្តាភូមិសាស្ត្រគឺ ស្រដៀងនឹងកម្ពុជាដែរ ពោលគឺប្រទេសស្វីសមានភ្នំព័ទ្ធជុំវិញប្រទេស ដែលជាកត្តាអនុគ្រោះសំរាប់ការការពារប្រទេសរបស់ខ្លួន។
- ០៩. ប្រទេស ទូវ៉ាលូ (Tuvalu)ទូវ៉ាលូ គឺជាប្រទេសដីកោះ ដែលនៅឆ្ងាយដាច់ស្រយាលពីប្រទេសដទៃ នាកណ្តាលមហាសមុទ្រប៉ាស៊ីហ្វិច។ ប្រទេសនេះមាននិន្នាការអព្យាក្រឹតដូចប្រទេសស្វីសផងដែរ។ ដោយសារប្រទេសនេះ មានចំនួនប្រជាជន និងធនធានធម្មជាតិ ដូចនេះមិនមានទំនាស់ប្រយោជន៍អ្វី ឬការគំរាមកំហែល ឬហេតុផលណាផ្សេង សំរាប់ប្រទេសមហាអំណាចក្នុងវាយប្រហារប្រទេសនេះទេ។ ប្រទេសនេះអាចរស់នៅដោយខ្លួនឯងតាមរយៈការផលិតអាហារ និងផលិតផលផ្សេងៗដោយខ្លួនបាន។
- ០៨. ប្រទេស ញូហ្សៀឡេន (New Zealand)ប្រទេសញូហ្សៀឡេន គឺជាប្រទេសមួយដែលស្ថិតនៅឯកោ តែមានការអភិវឌ្ឍខ្លាំង ក្នុងពិភពលោក។ ប្រទេសនេះ មានស្ថេរភាពផ្នែកលទ្ធិប្រជាធិបតេយ្យ និងមិនមានការពាក់ព័ន្ធស៊ីជម្រៅក្នុងជម្លោះប្រដាប់អាវុធនោះទេ។ ទីតាំងភូមិសាស្ត្រដែលសំបូរទៅដោយភ្នំរបស់ញូហ្សៀឡេន អាចផ្តល់ជាជម្រកការពារខ្លួន នៅក្នុងហេតុការណ៍ទាំងឡាយណា ដែលទំនងជាអាចកើតឡើងមកដែនកោះញូហ្សៀឡេន។ ញូហ្សៀឡេនក៏អាចមានលទ្ធភាពផ្គត់ផ្គង់អាហារ ក៏ដូចជាទឹកស្អាត និងដីដ៏មានជីជាតិ ដើម្បីអាចរស់ដោយខ្លួនឯងក្នុងរយៈពេលខ្លីផងដែរ។ គោលនយោបាយប្រទេសរបស់ញូហ្សៀឡេនទទួលបានចំណាត់ថ្នាក់លេខ៤ នៅក្នុងសន្ទស្សន៍សន្តិភាពពិភពលោក ២០១៥ ។
- ០៧.ប្រទេស ប៊ូតាន់ (Bhutan)បើទោះជាប្រទេសនេះមានព្រំដែនជាប់ប្រទេសមហាអំណាចចិន និងឥណ្ឌា ក៏នៅមានជួរភ្នំហិម៉ាឡៃព័ទ្ធជុំវិញសឹងតែជិតទាំងស្រុង។ ចាប់តាំងពីប៊ូតាន់ចូលរួមជាមួយអង្គការសហប្រជាជាតិឆ្នាំ ១៩៧១ មក ប្រទេសគឺប្រកាន់និន្នាការទំនាក់ទំនងការប្រទេសដូចប្រទេសស្វីសផងដែរ គឺអព្យាក្រឹត។ ប៊ូតាន់ពុំមានទំនាក់ទំនងការទូតជាមួយសហរដ្ឋអាមេរិកនោះទេ។ គឺមានតែរដ្ឋ២ប៉ុណ្ណោះ នៃប្រទេសបង់ក្លាដេស និងប្រទេសជិតខាងឥណ្ឌា ដែលមានស្ថានទូតនៅក្នុងរដ្ឋធានីប៊ូតង់។
- ០៦. ប្រទេស ឈិលី (Chile)ឈិលីគឺជាប្រទេសមួយដែលមានភាពសំបូររុងរឿង និងស្ថេរភាពបំផុត នៃទី្វបអាមេរិកខាងត្បូង។ ប្រទេសនេះ ជាប់ចំណាត់ថ្នាក់ខ្ពស់ជាងបណ្តាប្រទេសនានានៃទ្វីបអាមេរិកឡាទីន នៅក្នុងវិស័យអភិវឌ្ឍធនធានមនុស្ស។ ឈិលីក៏ត្រូវបានការពារដោយជួរភ្នំ Andes ដែលសឹងតែមិនអាចឆ្លងកាត់បាន នៅផ្នែកខាងលិចនៃព្រំដែនរបស់ខ្លួន។ នៅបរិយាកាសខាងលើនៃអឌ្ឍគោលខាងត្បូង គឺមានការបំពុលបរិយាកាសតិចជាងផ្នែកខាងជើង ដោយសារតែផ្នែកខាងត្បូងមានទីក្រុង ចំនួនប្រជាជន និងឧស្សាហកម្មតិចជាង។ កំហាប់ខ្យល់នៃភាគខាងត្បូង និងភាគខាងជើងទំនងជាស្ថិតនៅដាច់ដោយឡែកពីគ្នា។ ដោយរួមបញ្ចូលកត្តាខ្យល់អាកាសនេះ ជាមួយនឹងខ្យល់អាកាសដែលចូលមកជំនួសដោយខ្យល់អាកាសបរិសុទ្ធនៃមហាសមុទ្រអាត្លង់ទិច នាំអោយប្រទេសឈិលីនឹងមានខ្យល់អាកាសបរុសិទ្ធជាងបណ្តាប្រទេសដែលនឹងហែកហួរដោយសង្គ្រាម បើសិនជាសង្រ្គាមលោកទី៣កើតឡើង។
- ០៥. ប្រទេស អ៊ីស្លង់ (Iceland)អ៊ីស្លង់ គឺជាប្រទេសមួយដែលមានសន្តិភាព និងអព្យាក្រឹត្យ ហើយថែមទាំងបានជាប់ចំណាត់ថ្នាក់លេខ១ ក្នុងសន្ទស្សន៍សន្តិភាពពិភពលោកផងដែរ។ អ៊ីស្លង់មិនមានព្រំដែនជាប់នឹងប្រទេសណានោះទេ ហើយស្ថិតនៅឆ្ងាយពីបណ្តាប្រទេសភាគច្រើនបំផុតនៃពិភពលោក។ ប្រសិនបើអាវុធនុយក្លេអ៊ែរធ្លាក់ពាសពេញពិភពលោក អ៊ីស្លង់អាចនឹងស្ថិតនៅតែឯង ក្នុងដំណាក់កាលសង្រ្គាមដំបូង។ ហើយនៅក្នុងសេណារីយ៉ូដ៏អាក្រក់បំផុត អ៊ីស្លង់ក៏មានទីតាំងភូមិសាស្ត្រដែលសំបូរទៅដោយភ្នំជាច្រើន ដើម្បីធ្វើជាជម្រកការពារខ្លួនផងដែរ។
- ០៤. ប្រទេសហ្គ្រីនឡេន (Greenland)ដូចអ៊ីស្លង់ដែរ ហ្រ្គីនឡេនគឺនៅដាច់តែឯង ពោរពេញដោយភ្នំ និងមិនមាននិន្នាការនយោបាយទៅប្រទេសណាឡើត។ មានន័យថាប្រជាជនហ្រ្គីនឡេន អាចការពារខ្លួន និងរស់ដោយខ្លួនឯងបានក្នុងសង្រ្គាមលោកលើកទី៣។
- ០៣. ប្រទេស ម៉ាល់តា (Malta)ម៉ាល់តា គឺជាប្រទេសដីកោះមួយដ៏តូចនៅក្នុងឈូងសមុទ្រមេឌីទែរ៉ានេ។ គេអាចនិយាយថាជាបន្ទាយដែនកោះមួយដ៏តូច។ ឆ្លងកាត់ប្រវត្តិសាស្ត្រនៃសង្រ្គាមលោកលើកទី២ ក៏មានរដ្ឋ Crusader ដែលព្យាយាមឈ្លានពាន ម៉ាល់តា តែបរាជ័យ ដោយសារត្រូវចំណាយធនធានយ៉ាងច្រើនពេក។ ដូចនេះ ទំហំដ៏តូចនៃប្រទេសម៉ាល់តាគឺមិនសាកសមនឹងការចំណាយអាវុធនុយក្លេអ៊ែនោះទេ មានន័យថាម៉ាល់តាអាចត្រូវបានគេមិនយកចិត្តទុកដាក់ដោយមហាអំណាចធំៗនៃសង្រ្គាមលោកលើកទី៣។
- ០២. ប្រទេស អៀកឡង់ (Ireland)អៀកឡង់គឺជាប្រទេសជាតិមួយដែលសំបូររុងរឿង និងរីកចម្រើនខ្លាំង ហើយមិនមានទំនាក់ទំនាងខ្លាំងក្លាជាមួយនឹងមហាអំណាចណាមួយទេ។ អៀកឡង់មាននិន្នាការប្រកាន់យកគោលនយោបាយការបរទេសឯករាជ្យ។ ជាលទ្ធផល អៀកឡង់មិនមែនជាសមាជិកនៃអង្គការណាតូ និងមានគោលនយោបាយដែលមានរយៈពេលយ៉ាងយូរនៃអព្យាក្រឹត្យភាពផ្នែកយោធា ហើយយោងតាមច្បាប់ធម្មនុញ្ញអៀកឡង់ ដើម្បីអោយអៀកឡង់អាចចូលរួមនៅក្នុងជម្លោះយោធានៅប្រទេសខាងក្រៅបាន លុះណាការចូលរួមនោះត្រូវតែសំរេចដោយអង្គការសហប្រជាជាតិ រដ្ឋាភិបាលអៀកឡង់ ក៏ដូចជានីតិបញ្ញត្តិអៀកឡង់។
- ០១. ប្រទេស ហ្វីជី (Fiji)ហ្វីជីជាប្រទេសដីកោះដាច់សង្វែងមួយ ដែលលាតសន្ធឹងយ៉ាងឆ្ងាយនៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ហើយធ្វើអោយហ្វីជីនៅឯកោពីបណ្តាប្រទេសឈ្លានពានខ្លាំងៗ។ ដូចទៅនឹងប្រទេសទូវ៉ាលូដែរ ហ្វីជីមានចំនួនប្រជាជនតិច និងប្រកាន់អព្យាក្រឹត្យភាពក្នុងកិច្ចការបរទេស និងមិនមានធនធានធម្មជាតិសំបូរនៅតាមព្រំដែនរបស់ខ្លួន ដើម្បីជាហេតុផលអោយគេមកឈ្លានពាននោះទេ។ លើសពីនោះទៀត អស់រយៈពេលរាប់ពាន់ឆ្នាំមកហើយ ដែនកោះហ្វីជីអនុគ្រោះដល់ការតាំងទីលំនៅរបស់មនុស្ស ហើយក៏អាចនឹងនៅតែបន្តអនុគ្រោះដល់ជីវិតមនុស្សបន្ទាប់សង្គ្រាមលោកលើកទី៣ផងដែរ។ ដោយ រស្មីប្រភព Wonderslistផ្តល់សិទ្ធិដោយ: amapapa.me
- Jun 2, 2018 ការពិត១០យ៉ាងដែលអ្នកមិនដឹងអំពីសង្រ្គាមលោកលើកទី១ សង្រ្គាមលោកលើកទី១ជាសង្គ្រាមដែលបំផ្លិចបំផ្លាញមនុស្សជាតិបំផុត មុននឹងកើតមានសង្គ្រាមលោកលើកទី២ ។ ថ្វីបើនយោបាយនៅពេលនោះជាដើមចមនៃសង្គ្រាមក៏ដោយ ប៉ុន្តែសង្រ្គាមផ្ទុះឡើងបន្ទាប់ពីការធ្វើឃាត Archduke Franz Ferdinand នៃប្រទេសអូទ្រីសនិងភរិយាឈ្មោះ Sophie ដោយឃាតករជនជាតិស៊ែប៊ី។ ទោះយ៉ាងណា មុនពេលមានការធ្វើឃាតនេះ ប្រទេសនិងអាណាចក្រជាច្រើនបាននិងកំពុងស្វែងរកមធ្យោបាយពង្រីកទឹកដីរបស់ខ្លួន ប្រឆាំងនឹងការពង្រីកអាណាចក្រផ្សេងៗ ព្រមទាំងសងសឹកចំពោះការបាត់បង់របស់ពួកគេក្នុងសង្គ្រាមកាលពីអតីតកាល។ ក្រៅពីចំណុចជាច្រើនដែលមនុស្សដឹងពីសង្រ្គាមលោកលើកទី១ នៅមានការពិតមួយចំនួនដែលគេប្រហែលមិនធ្លាប់បានដឹងដូចជាចំណុចខាងក្រោម។
- 10. អាណាចក្រទាំង៣ នៅពេលនោះត្រូវបានគ្រប់គ្រងដោយបងប្អូនជីដូនមួយប្រទេសអាល្លឺម៉ង់ ប្រទេសរូស្ស៊ី និងចក្រភពអង់គ្លេស គឺជាអាណាចក្រទាំង៣ នៅក្នុងសង្គ្រាមលោកលើកទី១ ដែលត្រូវបានគ្រប់គ្រងដោយបងប្អូនជីដូនមួយ ។ Kaiser Wilhelm II នៃប្រទេសអាល្លឺម៉ង់ ស្តេច George V នៃប្រទេសអង់គ្លេស និង Tsar Nicholas II នៃប្រទេសរុស្ស៊ីគឺជាបងប្អូនជីដូនមួយនឹងគ្នា។ អធិរាជទាំង៣ គឺជាកូនចៅជំនាន់ក្រោយរបស់ស្តេច George II នៃប្រទេសអង់គ្លេស ដោយមាតារបស់ Wilhelm II គឺជាប្អូនស្រីរបស់បិតារបស់ George V ហើយមាតារបស់ George V និងមាតារបស់ Nicholas II គឺជាបងប្អូនស្រីនឹងគ្នា។
- 9. រុស្ស៊ីសុំឱ្យអាល្លឺម៉ងបញ្ឈប់សង្រ្គាមសង្គ្រាមលោកលើកទី១ ចាប់ផ្ដើមជាផ្លូវការនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ១៩១៤ ថ្ងៃដែលប្រទេសអូទ្រីស- ហុងគ្រីប្រកាសសង្គ្រាមជាមួយប្រទេសស៊ែប៊ី។ នៅព្រឹកថ្ងៃដដែលនោះ Nicholas II បានផ្ញើ Telegram ទៅ Wilhelm II ដើម្បីសុំឱ្យបញ្ឈប់សង្គ្រាម។ Nicholas II បានពន្យល់ថាសង្គ្រាមប្រឆាំងនឹងស៊ែប៊ីនឹងនាំឱ្យមានការចូលរួមពីរុស្ស៊ីដែលនេះជាអ្វីដែលគាត់មិនចង់។ Wilhelm បានឆ្លើយតបថាសង្គ្រាមដែលកំពុងកើតឡើងនេះមិនមាននយោបាយទេ គឺគ្រាន់តែដើម្បីដោះស្រាយជាមួយមនុស្សដែលបានធ្វើឃាត Archduke ហើយបានបន្ថែមថាលោកកំពុងប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីធានាថាប្រទេសអូទ្រីស-ហុងគ្រីអាចឈានដល់កិច្ចព្រមព្រៀងជាមួយរុស្ស៊ី។ បងប្អូនជីដូនមួយទាំងពីរបានបន្តឆ្លើយឆ្លងគ្នា តែយ៉ាងណាក៏ពួកគេមិនអាចឈានដល់កិច្ចព្រមព្រៀងទេ ទោះបីពួកគេមិនចង់បានសង្រ្គាមក៏ដោយ។ ខណៈពេលដែលអ្នកទាំងពីរទាក់ទងចរចាគ្នា ពួកគេមិនបានបញ្ឈប់ការចល័តទ័ពរបស់ខ្លួនឡើយ ហើយពួកគេមិនបានធ្វើអ្វីដើម្បីពន្យារពេលសង្គ្រាមនោះទេ។ ដូចនេះហើយ នៅថ្ងៃទី១ ខែសីហា អាល្លឺម៉ង់បានប្រកាសសង្គ្រាមជាមួយប្រទេសរុស្ស៊ី។
- 8. សង្រ្គាមនេះបានធ្វើឱ្យរុស្ស៊ីក្លាយជាកុម្មុយនីស្តសង្គ្រាមបានធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចរុស្ស៊ី ដោយវាមានរយៈពេលវែងជាងការរំពឹងទុក ហើយគ្មានសង្ឃឹមថាប្រទេសរុស្ស៊ីនឹងឈ្នះនោះទេ។ នៅខែកុម្ភៈ ឆ្នាំ១៩១៧ អតិផរណានិងកង្វះខាតស្បៀងអាហារបានបង្កឱ្យមានការតវ៉ាដែលបានប្រែក្លាយទៅជាបដិវត្តន៍យ៉ាងឆាប់រហ័ស។ Nicholas ត្រូវបានគេបង្ខំឱ្យដាក់រាជ្យ។ រដ្ឋាភិបាលបណ្តោះអាសន្នបានចូលកាន់កាប់ ប៉ុន្តែបានធ្វើតិចតួចដើម្បីដោះស្រាយការតវ៉ាដែលបានបណ្តាលឱ្យមានបដិវត្តន៍។ បដិវត្តន៍ទីពីរដែលដឹកនាំដោយ Vladimir Lenin នៃគណបក្ស Bolshevik បានកើតឡើងនៅខែវិច្ឆិកា ឆ្នាំ១៩១៧ ដោយបានផ្តួលរំលំរដ្ឋាភិបាលបណ្តោះអាសន្ន។ Lenin បានចូលចរចាជាមួយអាល្លឺម៉ង់ដែលនាំឱ្យមានសន្ធិសញ្ញា Brest-Litovsk នៅខែមីនា ឆ្នាំ១៩១៨ ដែលបានបញ្ចប់ការចូលរួមរបស់រុស្ស៊ីក្នុងសង្គ្រាមលោកលើកទី១។ ប្រទេសរុស្ស៊ីបានប្រគល់អ៊ុយក្រែន ហ្វាំងឡង់ ប៉ូឡូញ និងដែនដីបាល់ទិកទៅឱ្យប្រទេសអាល្លឺម៉ង់ ដើម្បីជាថ្នូរឱ្យអាល្លឺម៉ង់ដកថយពីរុស្ស៊ី។
- 7. សង្រ្គាមបានធ្វើឱ្យអាណាចក្រទាំង៣ដួលរលំ ហើយបង្កើតឡើងនូវប្រទេសជាច្រើនសង្គ្រាមលោកលើកទី១បានផ្លាស់ប្តូរព្រំដែនអឺរ៉ុបនិងអាស៊ី។ វាបាននាំឱ្យមានការដួលរលំនៃអាណាចក្រ៣ និងការបង្កើតប្រទេសមួយចំនួន។ អាល្លឺម៉ង់ អូតូម៉ង់ និងរុស្ស៊ីបានដួលរលំនៅចុងបញ្ចប់នៃសង្រ្គាម។ ប្រទេសប៉ូឡូញបានឯករាជ្យពីរុស្ស៊ី ហើយអូទ្រីស-ហុងគ្រី ត្រូវបានបំបែកជាប្រទេសអូទ្រីស ប្រទេសហុងគ្រី ប្រទេសឆេកូស្លូវ៉ាគី និងប្រទេសយូហ្គោស្លាវី។ ដែនដីចក្រភពអូតូម៉ង់ត្រូវបានបែងចែករវាងអង់គ្លេស និងបារាំង។ ប្រទេសអាល់បានី អាល់ហ្សេរី Bosnia and Herzegovina ប៊ុលការី Croatia អេហ្ស៊ីប ក្រិក ហុងគ្រី អ៊ីរ៉ាក់ អ៊ីស្រាអែល ហ្ស៊កដង់ គុយវ៉ែត លីបង់ ម៉ាសេដូន ម៉ុងតេណេហ្គ្រោ រ៉ូម៉ានី រុស្ស៊ី អារ៉ាប៊ីសាអូឌីត ស៊ែប៊ី ស្លូវេនី ស៊ីរី ទុយនីស៊ី ទួរគី និងអេមីរ៉ាត់អារ៉ាប់រួម ដែលមានបច្ចុប្បន្នគឺធ្លាប់ជាផ្នែកទាំងស្រុង ឬជាផ្នែកមួយនៃចក្រភពនេះ។
- 6. អាហារ សត្វឆ្កែ និងពាក្យដែលមានប្រភពដើមអាល្លឺម៉ង់ត្រូវបានប្តូរឈ្មោះមុនពេលប្រកាសសង្រ្គាម ភាសាអាល្លឺម៉ង់ជាភាសាដែលគេនិយាយច្រើនបំផុតទី២ នៅសហរដ្ឋអាមេរិកបន្ទាប់ពីភាសាអង់គ្លេស។ ទោះជាយ៉ាងណា នៅពេលអាមេរិកប្រកាសសង្រ្គាមជាមួយអាល្លឺម៉ង់ មានចលនាប្រឆាំងនឹងអាល្លឺម៉ង់ ភាសាអាល្លឺម៉ង់ត្រូវបានដកចេញពីកម្មវិធីសិក្សារបស់សាលារៀនជាច្រើននៅសហរដ្ឋអាមេរិក ហើយសៀវភៅអាល្លឺម៉ង់ត្រូវបានគេហាមឃាត់ សូម្បីអាហារដំឡូងចៀនអាល្លឺម៉ង់ក៏ត្រូវប្តូរជាឈ្មោះអាមេរិកដែរ។
- 5. ទាហានប្រយុទ្ធក្នុងលេណដ្ឋានសម្រាប់ផ្នែកល្អនៃសង្រ្គាមសង្រ្គាមលោកលើកទី១មានការប្រើកាំភ្លើងយន្តជាលើកដំបូង។ ដើម្បីការពារខ្លួនពួកទាហានបានរៀននិងបង្កើតលេណដ្ឋានដែលមានរយៈចម្ងាយរាប់គីឡូម៉ែត្រ។ លេណដ្ឋានដែលវែងជាងគេគឺលេណដ្ឋាននៅWestern Front ដែលលាតសន្ធឹងពីប៊ែលហ្សិកទៅបារាំងចុះទៅប្រទេសស្វីស។
- 4. សង្រ្គាមនាំឱ្យមានការអភិវឌ្ឍបង្កើតរថក្រោះសង្គ្រាមលេណដ្ឋានបាននាំឱ្យមានភាពតានតឹងព្រោះគ្មានអ្នកឈ្នះ គ្មានអ្នកចាញ់។ ភាគីសងខាងបន្តលាក់ខ្លួនតែក្នុងលេណដ្ឋានរបស់ពួកគេ និងបានបើកការវាយប្រហារផ្នែកខាងមុខភាគច្រើនបញ្ចប់ដោយគ្រោះថ្នាក់។ បន្ទាប់មករថក្រោះក៏បង្ហាញខ្លួនឡើង។ មុនពេលសង្រ្គាម សំណើបង្កើតរថក្រោះនៅក្នុងប្រទេសអង់គ្លេស បារាំង និងអាល្លឺម៉ង់ត្រូវបានគេបដិសេធ។ ទោះយ៉ាងណា ក្នុងអំឡុងពេលសង្រ្គាម អង់គ្លេសនិងបារាំងបានធ្វើការបង្កើតរថគ្រោះរៀងៗខ្លួនយ៉ាងសម្ងាត់ ដោយសង្ឃឹមថានឹងប្រើវាដើម្បីបំបែកភាពទាល់ច្រកនេះ។ ប្រទេសអង់គ្លេសគឺជាអ្នកបង្កើតរថក្រោះដំបូងគេដែលបានដាក់ពង្រាយនៅសមរភូមិ Somme នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ១៩១៦។
- 3. សង្រ្គាមនេះត្រូវបានគេហៅឈ្មោះផ្សេងៗ តែមិនហៅថាជាសង្គ្រាមលោកលើកទី១ទេសង្រ្គាមលោកលើកទី១នេះ មិនត្រូវបានគេហៅថាសង្គ្រាមលោកលើកទី១ទេ។ នៅសហរដ្ឋអាមេរិក គេហៅសង្រ្គាមនេះថា សង្គ្រាមអឺរ៉ុប ខណៈដែលអ្នកផ្សេងទៀតហៅថា សង្គ្រាមដ៏ធំ (Great War)។ ការលើកឡើងដំបូងនូវពាក្យ “សង្រ្គាមលោក” ចេញពីសហរដ្ឋអាមេរិក បន្ទាប់ពីកាសែតអាមេរិកបានចាប់ផ្តើមប្រើឈ្មោះនេះនៅពេលសហរដ្ឋអាមេរិកចូលរួមក្នុងសង្រ្គាមនៅឆ្នាំ១៩១៧។
- 2. សង្រ្គាមបានធ្វើឱ្យមានបញ្ហាបំណុលយ៉ាងធ្ងន់ធ្ងរ និងលេចឡើងនូវសហរដ្ឋអាមេរិកក្នុងនាមជាមហាអំណាចមួយសង្គ្រាមត្រូវចំណាយអស់ជាច្រើន ដោយសង្គ្រាមបានបំផ្លាញឧស្សាហកម្ម និងសេដ្ឋកិច្ចនៃប្រទេសអាល្លឺម៉ង់ រុស្ស៊ី អង់គ្លេស និងបារាំង។ ក្រៅពីប្រទេសអាល្លឺម៉ង់ ប្រទេស៣ផ្សេងទៀតពឹងផ្អែកលើការផ្គត់ផ្គង់របស់សហរដ្ឋអាមេរិក។ សម្ព័ន្ធមិត្តបានទិញជាច្រើនយ៉ាងពីសហរដ្ឋអាមេរិក ហើយសេដ្ឋកិច្ចអាមេរិកបានប្តូរពីការផលិតទំនិញស៊ីវិលទៅជាទំនិញយោធា។ នៅពេលសង្គ្រាមបានបញ្ចប់ ពួកសម្ព័ន្ធមិត្តត្រូវជំពាក់បំណុលអាមេរិក និងបំណុលគ្នាឯងយ៉ាងធ្ងន់ធ្ងរ។
- 1. សង្រ្គាមនេះបានរួមចំណែកដល់ការឡើងកាន់អំណាចរបស់ហ៊ីត្លែរ និងសង្គ្រាមលោកលើកទី២សន្ធិសញ្ញា Versailles បានបញ្ចប់ជាផ្លូវការនូវសង្គ្រាមលោកលើកទី១ ដោយសន្ធិសញ្ញានេះបង្គាប់ឱ្យអាល្លឺម៉ង់បង់ 269 billion gold marks (រូបិយប័ណ្ណអាល្លឺម៉ង់នៅពេលនោះ) ដែលស្មើនឹងមាស 100,000 តោនទៅឱ្យសម្ព័ន្ធមិត្ត ហើយអាល្លឺម៉ង់ត្រូវទទួលខុសត្រូវចំពោះសង្គ្រាម។ បំណុលនេះបានដាក់បន្ទុកយ៉ាងធ្ងន់លើអាល្លឺម៉ង់។ អាល្លឺម៉ង់ទទួលរងនូវវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរនៅចុងបញ្ចប់នៃសង្គ្រាម។ ភាពអត់ការងារធ្វើមានច្រើន ហើយអតិផរណាបានកើនឡើងយ៉ាងខ្លាំង ប៉ុន្ដែប្រទេសនៅត្រូវបង់សំណងនិងទទួលខុសត្រូវ ចំពោះសង្គ្រាម។ ប្រជាពលរដ្ឋអាល្លឺម៉ង់មិនចង់បានដូច្នេះទេ។ ទាំងនេះជាកត្តាសំខាន់ៗដែលនាំឱ្យ Adolf Hitler និងគណបក្សណាស៊ីចូលកាន់អំណាច។ ពេលហ៊ីត្លែរឡើងកាន់អំណាចគាត់បានបដិសេធមិនបង់សំណងទៀត ហើយបានសាងកងទ័ពនិងធ្វើសង្គ្រាមលោកលើកទី២។
- Mar 6, 2018 -សង្រ្គាម៧ឆ្នាំ នៃការប្រជែងដណ្តើមដែនដីអាណានិគមរវាងមហាអំណាចអឺរ៉ុប ចាប់តាំងពីសតវត្សរ៍ទី១៦ ប្រទេសមហាអំណាចនៅអឺរ៉ុប បានប្រជែងគ្នាក្នុងការពង្រីកដែនដីអាណានិគមរបស់ខ្លួននៅស្ទើរគ្រប់ទីកន្លែង នៅទូទាំងពិភពលោក។ មហាអំណាចអាណានិគមអឺរ៉ុបដំបូងគេ គឺអេស្ប៉ាញ និងព័រទុយហ្កាល់ ហើយបន្ទាប់មកទៀតមានហូឡង់ បារាំង និងអង់គ្លេស។
- បើយើងក្រឡេកមើលព័រទុយហ្កាល់ និងអេស្ប៉ាញបានចាប់ផ្តើមពង្រីកអាណានិគម នៅទ្វីបអាមេរិក ក្រោយពេលដែលគ្រូស្តូហ្វ កូឡុំ បានរកឃើញទ្វីបនេះ នៅចុងសតវត្សរ៍ទី១៥។ អាណានិគមរបស់អេស្ប៉ាញ និងព័រទុយហ្កាល់ នៅទ្វីបអាមេរិក បានបន្សល់នូវស្លាកស្នាមរហូតមកទល់នឹងសព្វថ្ងៃ។ ដោយគេឃើញថា បណ្តាប្រទេសស្ទើរតែទាំងអស់ នៅអាមេរិកកណ្តាល និងអាមេរិកឡាទីន ចាប់តាំងពីម៉ិចស៊ិក រហូតទៅដល់អាហ្សង់ទីន សុទ្ធសឹងជាប្រទេសនិយាយភាសាអេស្ប៉ាញ ចំណែកប្រេស៊ីលវិញ ដែលមានដែនដីលាតសន្ធឹងស្ទើរតែពាក់កណ្តាលទ្វីបអាមេរិកឡាទីន គឺជាប្រទេសនិយាយភាសាព័រទុយហ្កាល់។
- មិនតែប៉ុណ្ណោះអាណានិគមរបស់ព័រទុយហ្កាល់ ត្រូវបានពង្រីករហូតទៅដល់តំបន់អាហ្វ្រិក និងអាស៊ី។ ប៉ុន្តែក្រោយមកមហាអំណាចអឺរ៉ុបផ្សេងទៀតដូចជាហូឡង់ បារាំង និងអង់គ្លេស ជាដើម ក៏បានលេចមុខឡើងដែរ ហើយនៅចុងបញ្ចប់ ការប្រកួតប្រជែងដណ្តើមដែនដីអាណានិគមបានកើតមានឡើងរវាងមហាអំណាចអឺរ៉ុបដ៏ធំពីរគឺបារាំង និងអង់គ្លេស។ ការប្រកួតប្រជែងគ្នា ដែលបណ្តាលឱ្យផ្ទុះទៅជាសង្រ្គាមរវាងមហាអំណាចទាំងពីរ នៅចន្លោះពីឆ្នាំ១៧៥៦ ដល់ឆ្នាំ១៧៦៣ ដែលគេឱ្យឈ្មោះថា “សង្រ្គាម៧ឆ្នាំ”។
- ចុងក្រោយនៃសង្រ្គាមនេះ បារាំងទទួលបរាជ័យ ហើយអង់គ្លេសក៏បានក្លាយទៅជាមហាអំណាចអាណានិគមដ៏ធំជាងគេបង្អស់លើពិភពលោក។ នៅទ្វីបអាមេរិក ចក្រភពអង់គ្លេសគ្រប់គ្រងទឹកដីអាមេរិកខាងជើងស្ទើរតែទាំងមូល ហើយក្រោយពីសហរដ្ឋអាមេរិកទទួលឯករាជ្យក៏ដោយ តែអង់គ្លេសនៅបន្តគ្រប់គ្រងទឹកដីមួយចំណែកធំនៅអាមេរិកខាងជើងដែរ ជាពិសេស គឺដែនដីដ៏ធំធេងរបស់កាណាដា។ នៅអាហ្វ្រិក អង់គ្លេសបានកាន់កាប់ទឹកដីស្ទើរតែពាក់កណ្តាល នៅប៉ែកខាងកើត ចាប់តាំងពីអាហ្វ្រិកខាងត្បូង រហូតទៅដល់អេហ្ស៊ីប ព្រមទាំងឆ្លងចូលទៅដល់ប៉ាឡេស្ទីន និងស៊ីរី។
- ចំពោះនៅអាស៊ី អង់គ្លេស បានកាន់កាប់ប្រទេសឥណ្ឌា (ដែលមានដែនដីគ្រប់ដណ្តប់ទៅលើប្រទេសឥណ្ឌា ប៉ាគីស្ថាន និងបង់ក្លាដែសបច្ចុប្បន្ន) ភូមា ម៉ាឡេស៊ី ព្រុយណេ ហុងកុង អូស្រ្តាលី និងនូវែលសេឡង់។ គិតត្រឹមដើមសតវត្សរ៍ទី២០ អង់គ្លេស គឺជាអាណាចក្រ ដែលមានប្រជាជនសរុបប្រមាណជាជិត៤៦០លាននាក់ (២០% នៃប្រជាជនសរុបនៅលើពិភពលោកនៅពេលនោះ) និងមានផ្ទៃដីសរុបរហូតដល់ទៅជាង៣៣លានគីឡូម៉ែត្រក្រឡា (ប្រមាណ ២៥% នៃដែនដីគោកសរុបនៅលើពិភពលោក) លាតសន្ធឹងពីចុងម្ខាង រហូតទៅដល់ចុងម្ខាងទៀតនៃភពផែនដី។ គឺជាអាណាចក្រដែលព្រះអាទិត្យមិនដែលអស្តង្គត។បើទោះបារាំង ចាញ់សង្រ្គាមនឹងអង់គ្លេស ប៉ុន្តែបារាំង នៅតែរក្សាបាននូវទឹកដីអាណានិគមយ៉ាងធំធេងដែរ។ បារាំងបន្តកាន់កាប់ទឹកដីមួយផ្នែកនៅក្នុងទ្វីបអាមេរិក។ នៅអាហ្វ្រិកវិញ អង់គ្លេសកាន់កាប់មួយផ្នែកនៅខាងត្បូង និងខាងលិច ចំណែកឯបារាំងវិញ កាន់កាប់ស្ទើរតែពាក់កណ្តាលនៅប៉ែកខាងកើត និងប្រទេសនៅតាមបណ្តោយឆ្នេរសមុទ្រមេឌីទែរ៉ាណេ ពោលគឺ បណ្តាប្រទេសអាហ្វ្រិក ដែលនៅបន្តនិយាយភាសាបារាំង រហូតមកទល់នឹងពេលបច្ចុប្បន្ន។ នៅក្នុងតំបន់មជ្ឈិមបូព៌ា លីបង់ និងស៊ីរី ត្រូវស្ថិតក្រោមអាណានិគមរបស់បារាំង។ក្នុងទ្វីបអាស៊ីក្រោយពីចាញ់អង់គ្លេសនៅឥណ្ឌា បារាំងនៅសល់ដែនដីអាណានិគមតែនៅតំបន់ឥណ្ឌូចិនមួយប៉ុណ្ណោះ។ បារាំងបានចាប់ផ្តើមចូលធ្វើអន្តរាគមន៍យោធានៅឥណ្ឌូចិន ចាប់តាំងពីឆ្នាំ១៨៥៨ ក្រោមលេសថា ដើម្បីមកការពារបេក្ខជនកាតូលិក។ លុះអំឡុងពេលនោះ នគរខ្មែរកំពុងតែធ្លាក់ចុះដុនដាបយ៉ាងខ្លាំង ហើយប្រទេសជិតខាង រួមមាននគរសៀម និងនគរអាណ្ណាម បាននាំគ្នាឡោមព័ទ្ធច្បិចយកទឹកដីខ្មែរបន្តិចម្តងៗ ទាំងនៅខាងលិច និងខាងកើត។ នៅខាងលិចខេត្តមួយចំនួនរួមមានបាត់ដំបង សៀមរាប មង្គលបុរី និងស៊ីសុផុនត្រូវធ្លាក់ទៅក្នុងដៃសៀម។ ចំណែកនៅខាងកើតឯណោះវិញ ទឹកដីកូសាំងស៊ីន (Cochinchine) ឬកម្ពុជាក្រោមត្រូវនគរអាណ្ណាមដណ្តើមកាន់កាប់។ ប្រឈមមុខនឹងការគំរាមកំហែងពីប្រទេសជិតខាងបែបនេះ ព្រះមហាក្សត្រខ្មែរ គឺព្រះបាទអង្គឌួង បានស្វះស្វែងរកជំនួយពីបារាំង ដែលជាមហាអំណាចអាណានិគម។លុះឆ្នាំ១៨៦២ បារាំងបានដណ្តើមយកទឹកដីកូសាំងស៊ីនពីវៀតណាមមកកាន់កាប់ ដោយយកមកដាក់ជាទឹកដីរបស់បារាំង បន្ទាប់មកទៀតបានដាក់អាណាព្យាបាលលើកម្ពុជា នៅឆ្នាំ១៨៦៣ និងលើវៀតណាម (អាណ្ណាម និងតុងកឹង) នៅឆ្នាំ១៨៦៤ រួចហើយយកដែនដីអាណានិគមអស់ទាំងនេះ បង្កើតទៅជាសហភាពឥណ្ឌូចិន។ ក្រោយមកទៀតនៅឆ្នាំ១៨៩៨ ប្រទេសឡាវ ត្រូវបានបារាំងដណ្តើមយកពីសៀម ដាក់ជាដែនដីអាណានិគម ក្នុងសហភាពឥណ្ឌូចិន ជាមួយនឹងទឹកដីកូសាំងស៊ីន វៀតណាម និងកម្ពុជាផងដែរ។ក្នុងឆ្នាំដដែលនោះ បារាំងក៏បានពង្រីកដែនដីអាណានិគមរបស់ខ្លួន ចេញពីតំបន់ឥណ្ឌូចិន ចាក់ទៅទិសខាងជើង ដោយដណ្តើមយកខេត្តមួយចំនួន នៅប៉ែកខាងត្បូងប្រទេសចិនមកកាន់កាប់ ដើម្បីប្រជែងជាមួយនឹងចក្រភពអង់គ្លេស ដែលកាន់កាប់កោះហុងកុង និងព័រទុយហ្កាល់ ដែលកាន់កាប់ដែនដីម៉ាកាវ។ ប៉ុន្តែក្នុងការប្រកួតប្រជែងដណ្តើមដែនដីអាណានិគមគ្នានេះ បារាំង និងអង់គ្លេស បានចុះកិច្ចព្រមព្រៀងមួយ ដើម្បីបែងចែកដែនឥទ្ធិពលគ្នា ទាក់ទងនឹងនគរសៀម។ យោងតាមកិច្ចព្រមព្រៀង ចុះឆ្នាំ១៨៩៦ បារាំងបានព្រមព្រៀងជាមួយអង់គ្លេសថា នឹងទុកឱ្យនគរសៀមនៅជាប្រទេសឯករាជ្យ ដើម្បីធ្វើជាតំបន់ទ្រនាប់ រវាងដែនដីអាណានិគមអង់គ្លេស (ភូមា និងម៉ាឡេស៊ី) និងដែនដីអាណានិគមបារាំង (សហភាពឥណ្ឌូចិន)។ ហេតុដូច្នេះហើយបានជានៅពេលនោះ នគរសៀម បានរួចផុតពីអាណានិគមរបស់បារាំង និងអង់គ្លេស។
No comments:
Post a Comment