ក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហាញគម្រោងសិក្សាពង្រីកកំណត់ផ្លូវជាតិ លេខ៧ ពីចំណុចរង្វង់មូលស្គន់ ទៅទីរួមខេត្តកំពង់ចាម ពីពីរគន្លងក្នុងពេលបច្ចុប្បន្ន ទៅបួនគន្លង ដើម្បីឆ្លើយតប និងសម្រួលដល់ការដឹកជញ្ជូន។
ការប្រកាសសិក្សាគម្រោងពង្រីកកំណាត់ផ្លូវនេះ ធ្វើឡើងបន្ទាប់ពីគណៈប្រតិភូ ក្រសួង ដឹកនាំដោយ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ចុះត្រួតពិនិត្យស្ថានភាពផ្លូវជាតិ លេខ៧កាលពីថ្ងៃទី១០ ខែមិថុនា កន្លងទៅនេះ។
ឯកឧត្តមរដ្ឋមន្រ្តី លើកឡើងថា ក្រសួងកំពុងសិក្សាពង្រីក ផ្លូវជាតិលេខ៧ ពីវង្វងមូលស្គន់ ទៅខេត្តកំពង់ចាមពី ពីគន្លងទៅបួនគន្លង មុនដាក់ស្នើសុំគោលការណ៍ពីរាជរដ្ឋាភិបាល។
កំណត់ផ្លូវជាតិលេខ៧ ពីចំណុចរង្វង់មូលផ្សារស្គន់ ទៅទីរួមខេត្តកំពង់ចាម មានប្រវែងប្រមាណ ៤៦គីឡូ។
ឯកឧត្តម វ៉ាស៊ីម សុរិយា អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រាប់ទស្សនាវដ្តី សំណង់ និងអចលនទ្រព្យ នៅថ្ងៃទី១១នេះថា គម្រោងពង្រីកកំណត់ផ្លូវជាតិលេខ៧ ជាគម្រោងមួយនៃការធ្វើឲ្យប្រសើរឡើងផ្លូវ ជាតិលេខ៧ ពីកំចាមរហូតដល់ ក្រចេះ និងស្ទឹងត្រែង។
លោកថ្លែងថា៖ “រដ្ឋាភិបាលមានបំណងពង្រីកយូរហើយ តែដោយសារយើងផ្តោតទៅលើផ្លូវអាទិភាពមុន ណាមួយផ្លូវចូលខេត្តកំពង់ចាម មានច្រើនផ្លូវ។ ប៉ុន្តែពេលនេះ ក្រសួងចាប់ផ្តើមធ្វើសិក្សាពង្រីកកំណាត់ផ្លូវនោះដើម្បីសម្រួលការធ្វើដំំណើររបស់បងប្អូនប្រជាពលរដ្ឋ និងការដឹកជញ្ជូនទំនិញចេញចូល”។
បើតាមលោក វ៉ាស៊ីម សុរិយា ពង្រីកផ្លូវទៅបួនគន្លង អាចនឹងចំណាយថវិកាសាងសង ពី ១លាន ទៅ២លានដុល្លារ ក្នុងប្រវែង១គីឡូម៉ែត្រ។លោក ស៊ិន ចន្ធី ប្រធានសមាគមឡូជីស្ទីកកម្ពុជា បានប្រាប់ទស្សនាវដ្តីសំណង់ និងអចលនទ្រព្យ នៅថ្ងៃទីព្រហស្បតិ៍នេះថា លោកសង្កេតឃើញថា រដ្ឋាភិបាល តាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន បានពង្រីកជាបន្តបន្ទាប់ ផ្លូវជាតិ ដែលនឹងចូលរួមសម្រួលដល់ការដឹកជញ្ជូន ដឹកទំនិញពីខេត្តមួយទៅខេត្តមួយ ឬនាំចេញ ប្រសើរឡើង។លោក ស៊ិន ចន្ធី ថ្លែងថា៖ “ការពង្រីកផ្លូវជារឿងល្អដល់ការដឹកជញ្ជូន ព្រោះការដឹកជញ្ជូនកើន តែផ្លូវយើងរាល់ថ្ងៃពិបាករត់ ប្រើរយៈពេលយូរ។ យើងគាំទ្រឲ្យមានការពង្រីកផ្លូវ កសាងហេដ្ឋារចនាសម្ព័ន្ធ ឲ្យមានគុណភាព”។បើតាមលោកសូរិយាក្រសួងកំពុងផ្តល់អាទិភាពក្នុងការពង្រីកផ្លូវចាប់ពី ២ ខ្សែទៅ ៤ គន្លងនៅតាមតំបន់នានានៃទីក្រុងនៃខេត្តនីមួយៗតាមដំណាក់កាលនីមួយៗដោយផ្អែកលើគោលការណ៍អាទិភាពជាមូលដ្ឋានក្នុងការសម្រេចចិត្តជ្រើសរើសគម្រោង៕កំណាត់ផ្លូវជាតិលេខ៧ ប្រវែងសរុប ៩៣.៥៦គីឡូម៉ែត្រ ដោយភ្ជាប់ពីក្រុងក្រចេះ ទៅភូមិរមាត ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ ត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី៧កុម្ភៈ ឆ្នាំ២០២២នេះ។ បើតាម លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ផ្លូវនេះ គឺស្ថិតនៅក្នុងលើកកម្រិតគុណភាពផ្លូវនេះឡើងវិញ ពីកម្រិតកៅស៊ូ DBST ទៅកម្រិតកៅស៊ូ AC ដែលប្រទេសចិនផ្តល់ជំនួយឥតសំណងក្នុងចំនួន ៣៣.៣៧លានដុល្លារអាម៉េរិក។គម្រោងលើកកម្ពស់កម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៧នេះ បានចំណាយពេលសាងសង់២៤ខែ ពោលគឺចាប់ពីវិច្ឆិកា ឆ្នាំ២០១៦ ដល់ខែធ្នូឆ្នាំ២០១៨។ ផ្លូវនេះ សាងសង់ដោយក្រុមហ៊ុនសំណង់ សៀងហៃ (SCG) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន។លោក ស៊ុន ចាន់ថុល បានថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ កំណាត់ផ្លូវជាតិលេខ៧ ដូច្នេះ៖ «សមិទ្ធផលថ្មីនេះ គឺជាចំណងដៃដ៏ថ្លៃថ្លាមិនអាចកាត់ថ្លៃបាន ដែលកើតចេញពីចំណងមិត្តភាពដែកថែប និងកិច្ចសហប្រតិបត្តិការ រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ជូនដល់បងប្អូនប្រជាពលរដ្ឋខេត្តក្រចេះ ព្រមទាំងប្រជាពលរដ្ឋនៅទូទាំងប្រទេសផងដែរ ដើម្បីប្រើប្រាស់ជាប្រយោជន៍ទូទៅ និងយូរអង្វែង»។បើតាមរដ្ឋមន្ត្រីក្រសួងសាធារណការរូបនេះ កំណាត់ផ្លូវជាតិលេខ៧ គឺជាខ្សែផ្លូវដ៏មានសក្ដានុពលមួយ តភ្ជាប់ពីរាជធានីភ្នំពេញ ឆ្លងកាត់ខេត្តសំខាន់ៗដូចជាខេត្តកំពង់ចាម ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង និងឆ្ពោះទៅតំបន់ប៉ូលសេដ្ឋកិច្ចទី៤ របស់កម្ពុជា ស្ថិតនៅភូមិភាគឦសាន សម្រាប់បម្រើឱ្យចរាចរណ៍ ក្នុងសកម្មភាពផ្លាស់ប្តូរសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍នៅក្នុងប្រទេស។លើសពីនេះទៅទៀត ខ្សែផ្លូវនេះ ក៏ជាផ្នែកមួយនៃផ្លូវអាស៊ានហាយវ៉េយលេខ១១ (AH11) ឬរបៀងកណ្តាលរបស់មហាអនុតំបន់មេគង្គ(GMS) ដែលតភ្ជាប់ពីទីក្រុងគុនមីង នៅភាគខាងត្បូង នៃប្រទេសចិន ឆ្លងកាត់ទីក្រុងវៀងច័ន្ទ ប្រទេសឡាវ កាត់រាជធានីភ្នំពេញ និងឆ្ពោះទៅកំពង់ផែ ក្រុងព្រះសីហនុ។ ផ្លូវនេះក៏មាន សក្តានុពលក្នុងការប្រែក្លាយខេត្តត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី ឱ្យទៅប៉ូលសេដ្ឋកិច្ចទីបួន នៃការអភិវឌ្ឍបែបកសិ-ឧស្សាហកម្ម និងធនធានរ៉ែ របស់កម្ពុជា៕
Sunday, August 2, 2020
ផ្លូវជាតិលេខ ៧
-០២-២០២២ សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធ ដាក់ឱ្យប្រើប្រាស់ កំណាត់ផ្លូវជាតិលេខ៧ ក្នុងខេត្តក្រចេះ០៧-០២-២០២២ ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង លោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅកម្ពុជានៅព្រឹកថ្ងៃចន្ទទី៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីសម្ពោធ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កំណាត់ផ្លូវជាតិលេខ៧ ពីចំណុចរង្វង់មូលខ្លាស្ទុះ ក្រុងក្រចេះ ទៅភូមិរមាត ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ ប្រវែងប្រមាណ ៩៣.៥៦គីឡូម៉ែត្រ ដែលសាងសង់ក្រោមជំនួយឥតសំណង របស់រដ្ឋាភិបាលចិន ក្នុងទឹកប្រាក់ប្រមាណជាង ៣៣លានដុល្លារអាមេរិក ។facebook sharing button twitter sharing button email sharing button sharethis sharing button telegram sharing button ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង លោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅកម្ពុជានៅព្រឹកថ្ងៃចន្ទទី៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីសម្ពោធ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កំណាត់ផ្លូវជាតិលេខ៧ ពីចំណុចរង្វង់មូលខ្លាស្ទុះ ក្រុងក្រចេះ ទៅភូមិរមាត ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ ប្រវែងប្រមាណ ៩៣.៥៦គីឡូម៉ែត្រ ដែលសាងសង់ក្រោមជំនួយឥតសំណង របស់រដ្ឋាភិបាលចិន ក្នុងទឹកប្រាក់ប្រមាណជាង ៣៣លានដុល្លារអាមេរិក យោងតាមគេហទំព័រហ្វេសប៊ុក របស់សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងថា កំណាត់ផ្លូវជាតិលេខ៧នេះ ប្រភេទផ្លូវក្រាលកៅស៊ូ ពីរស្រទាប់ (DBST) កាលពីអំឡុងឆ្នាំ២០០៤ ដល់ ២០០៧ហើយកំណាត់ផ្លូវនេះត្រូវបានសាងសង់ លើកកម្រិតគុណភាពឡើងវិញ ដោយក្រាលបេតុងកៅស៊ូ(AC) ដោយផ្អែកលើការសិក្សាជាថ្មី ទាក់ទងនឹងការកើនឡើង នៃចំនួនចរាចរណ៍ រួមផ្សំជាមួយនឹងកំណើន សេដ្ឋកិច្ចជាតិ សកម្មភាពពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ជាដើម ។កំណាត់ផ្លូវជាតិលេខ៧ គឺជាខ្សែផ្លូវដ៏មានសក្ដានុពលមួយ តភ្ជាប់ពីរាជធានីភ្នំពេញ ឆ្លងកាត់ខេត្តសំខាន់ៗ ដូចជា៖ ខេត្តកំពង់ចាម ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង និងឆ្ពោះទៅតំបន់ប៉ូលសេដ្ឋកិច្ចទី៤ របស់កម្ពុជា ស្ថិតនៅភូមិភាគឦសាននៃប្រទេស ដែលបម្រើឱ្យចរាចរណ៍សម្រាប់ សកម្មភាពផ្លាស់ប្តូរសេដ្ឋកិច្ច ពាណិជ្ជកម្ម និង ទេសចរណ៍នៅក្នុងប្រទេស៕
12-07-2021 ក្រសួងសាធារណការ នឹងធ្វើការស្ថាបនាផ្លូវ ៤គន្លង ពីចំណុចទីប្រជុំជនស្គន់ ដល់រង្វង់មូលស្ពានគីហ្សូណា ខេត្តកំពង់ចាម កំពង់ចាម៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន រួមជាមួយលោក អ៊ុន ចាន់ដា អភិបាលនៃគណៈ អភិបាលខេត្តកំពង់ចាម បានចុះពិនិត្យសិក្សាលើគម្រោងផ្លូវ ៤គន្លង ដែលមានប្រវែងជាង ៤០គីឡូម៉ែត្រ ដែលជាចំណងដៃថ្មីសន្លាងមួយទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ខេត្តកំពង់ចាម។ ការចុះសិក្សាផ្លូវជាង៤០គីឡូម៉ែត្រ នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១នេះ គឺចាប់ផ្តើមពីចំណុចទីប្រជុំជនស្គន់ ស្រុកជើងព្រៃ មកដល់ចំណុចរង្វង់មូលគល់ស្ពានគីហ្សូណា ក្រុងកំពង់ចាម ដែលគ្រោងនឹងចាប់ផ្តើមស្ថាបនាក្នុងពេលឆាប់ៗនាពេលខាងមុខនេះ។ សូមបញ្ជាក់ថា ខេត្តកំពង់ចាម ទទួលបានផ្លូវ៤គន្លងរួចមកហើយ ចាប់ពីព្រំប្រទល់ខេត្តកណ្តាល ជាប់ជាមួយស្រុកបាធាយ រហូតដល់រង្វង់មូលស្គន់ ស្រុកជើងព្រៃ ហើយប្រជាពលរដ្ឋទូទៅបានធ្វើដំណើរបានលឿន រហ័ស និងងាយស្រួល ចំណាយពេលវេលា និងថវិកាតិច ហើយរាជរដ្ឋាភិបាលកម្ពុជា នឹងបន្តធ្វើផ្លូវ៤គន្លងថែមទៀត ពីប្រជុំជនស្គន់ ស្រុកជើងព្រៃ មកដល់ចំណុចរង្វង់មូលគល់ស្ពានគីហ្សូណា ក្រុងកំពង់ចាម ដែលនឹងធ្វើឱ្យប្រជាពលរដ្ឋទូទៅដែលធ្វើដំណើរ និងដឹកទំនិញផ្សេងៗ នឹងកាន់តែសប្បាយចិត្តជាងនេះ ដែលចំណាយពេលវេលា និងថវិកាកាន់តែតិចជាងមុនទៅទៀត៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment