២៦ ធ្នូ ២០២៥៖ ថ្លែងប្រាប់អ្នកសារព័ត៌មាននាល្ងាចថ្ងៃទី២៦ ខែធ្នូនេះ នាយករដ្ឋមន្រ្តីចាំផ្ទះថៃលោក អានុទីន ឆានវីរៈគុល បានថ្លែងថា ថៃនឹងឯកភាពឈប់បាញ់ ៧២ម៉ោង ក្នុងកិច្ចប្រជុំGBCស្អែកនេះ ហើយប្រសិនបើរក្សាការមិនផ្ទុះអាវុធបាន នោះបទឈប់បាញ់នឹងត្រូវចាត់ទុកថាប្រសិទ្ធភាព។ បន្ទាប់ពីរក្សាការឈប់បាញ់ ៧២ ម៉ោងបាន លោក អានុទីន បានចង្អុលបង្ហាញទៀតថា ថៃនឹងព្រមវិលទៅអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរ វិញ។ ក្រុមប្រឹក្សាសន្តិសុខជាតិ (NSC) បានសម្រេចបញ្ជូនរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ណាត់ថាក់ផុង ណាក់ផានិច ជាតំណាងឲឱ្យចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមជាមួយកម្ពុជានៅថ្ងៃស្អែក។ កិច្ចព្រមព្រៀងសំខាន់ពីរគឺ៖ បទឈប់បាញ់រយៈពេល ៧២ ម៉ោង រួមជាមួយនឹងការដោះលែងទាហានដែលបានចាប់ខ្លួនផងដែរ។ រយៈពេល ៧២ ម៉ោង គិតពីថ្ងៃទី ២៧ ធ្នូ ម៉ោង ១២ ០០ នាទី .ដល់ ២៩ ធ្នូ ម៉ោង ១២ ថ្ងៃត្រង់ដដែល...

Thursday, August 19, 2021

ការបំពុលបរិស្ថាន Pollution

 ការបំពុលបរិស្ថាន Pollution គួរចែកជា ០២  ផ្នែក គឺអំឡុងពេល ស្ថាបនាផ្លូវផ្នល់ និង បន្ទាប់ពីការស្ថាបនារួចរាល់។ អំឡុងពេលស្ថាបនា គេធ្លាប់វិភាគអំពីការដែល មានជាតិពុល ដូចជាការការប្រើកៅស៊ូ AC ឬ កៅស៊ូ DBST ដែលសុទ្ធតែជាការដុតកៅស៊ូដោយអុស ឬ មួយដុតដោយរថយន្តក្តី សុទ្ធតែជៈចំហាយ ជាតិពុលចូលក្នុងខ្លួនមនុស្សនឹងបរិស្ថាន។ រីឯការការបំផុតក្រោយពេលស្ថាបនា Post-construction គឺសំដៅថា ផ្លូវបាក់បែក មានទឹកដក់ ទឹកស្អុយហូរកាត់ ពេលធ្វើដំណើរ សាច ប្រឡាក់ សាយភាយក្លិន ជាតិពុល និងមួយទៀត សំដៅពេលធ្វើចរាចរណ៍ បើសិនជា មានការស្ទះ គឺនឹងមានរថយន្តច្រើន បង្ករជាផ្សែងច្រើន ជាតិពុលកាន់ខ្លាំង ពុលនឹងសម្លេង ម៉ាស៊ីន ..គ៍បរិយាកាសអួរអាប់។ អ្នកស្រាវជ្រាវរកឃើញថា បើសិនជា រថយន្ត យានយន្តបើកបរល្បឿន ២០ គម/ម៉ោង កម្រិតពុលច្រើន បើសិនបើកបរកាន់តែលឿន កម្រិតជាតិពុលថយចុះ ដូច្នេះ គេតម្រូវស្ថាបនាផ្លូវ ធំ ទូលាយ ដើម្បីកាត់បន្ថយជាតិពុល។ បើប្រៀបធៀបប្រភេទផ្លូវ ការបំពុលខ្លាំងជាងគេ គឺផ្លូវដីភ្នំ ផ្លូវក្រួសក្រហម ដែលមានធូលីហុយទ្រលោម ផ្ទះ លំនៅដ្ឋាន ដើមឈើនានានៅអបសងខាងផ្លូវ សុទ្ធតែធូលី។ ក្នុងពេលសាងសង់ ការបំពុលមានកម្រិតខ្ពស់ គឺបំពុលទាំង បុគ្គលិក កម្មករស្ថាបនាផ្លូវ ទាំងប្រជាជនពលរដ្ឋ។ នៅបរទេស ការស្ថាបនាផ្លូវ តែងតែមានភ្ជាប់ជាមួយ ផ្នែកឡានបាញ់ទឹក Dust Management គឺគ្រប់គ្រងធូលីដី៕

No comments:

Post a Comment