សង្រ្គាម ១៩៦៨-១៩៧៥ Cambodia War
- ចលនាខ្មែរក្រហម ១៩៥២ ដល់ ១៩៩៩
- សង្រ្គាម វៀតណាម ១៩៥៥ ដល ១៩៧៤
- ដំណាក់កាល ទំនាស់ បក្សសីហនុនិយម vs លន់ នល់ និយម (១៩៦៥–១៩៧០)
- ការបះបោរនៅខេត្តបាត់ដំបង ឆ្នាំ ១៩៦៨ បង្ករក្រុម លន់ នល់
- ប្រតិបត្តិការម៉ឺនុយ ប្រតិបត្តិការអង្គីការណ៍សេរីភាព អាមេរិក vs វៀតណាមត្បូង ១៩៦៩
- រដ្ឋប្រហារទម្លាក់ព្រះអង្គម្ចាស់សីហនុ (១៩៧០)
- ការសម្លាប់រង្គាលនៃជនជាតិវៀតណាម
- ការបង្កើតរណសិរ្សរ.រ.ជ.ក. និង រ.ជ.ក
- ការវាយលុកលើកម្ពុជាដោយវៀតណាមខាងជើង ១៩៧០-១៩៧១
- ការចូលរួមមហាជនក្នុងចលនាតស៊ូ ក្រុមប្រឆាំង
- ប្រតិបត្តិការសឹកចេនឡានទី១ ឆ្នាំ ១៩៧០
- ប្រតិបត្តិការសឹក ចេនឡាទី២.
- ការធ្លាក់ភ្នំពេញ ឆ្នាំ ១៩៧៥
ឯកសារយោង តាម Wikipedia
- When? កាលបរិច្ឆេទ ១៧ មករា ១៩៦៨ — ១៧ មេសា ១៩៧៥ (៨ឆ្នាំ ១ខែ និង ៦ថ្ងៃ)
- Why? Cause មូលហេតុ៖ អង្កការ សេអាតូ SEATO ដឹកនាំដផុយ អាមេរិក ថៃ វៀតណាមខាងត្បូង គ្រប់គ្រង និងកំពុងធ្វើសង្រ្គាមនៅ វៀតណាម ដែលទាញកម្ពុជា ចេញពី របបអព្យាក្រិត ចូលរួមក្នុងជំលោះ តាមរយៈការធ្វើរដ្ឋប្រហារឆ្នាំ ១៩៧០ ដោយ ក្រុម លន់ នល់ បន្ទាប់ក្លាយជាជំលោះ រវាងក្រុម ខ្មែរក្រហម បក្សប្រជាជន និង បក្ស សីហនុនិយម ជាមួយ ក្រុម រដ្ឋាភិបាល លន់ នល់ ( ៥ រដ្ឋាភិបាល )
- Who? សម្ព័ន្ធមិត្ត សង្គ្រាមស៊ីវិលកម្ពុជា៖ ចិន កូរ៉េខាងជើង វៀតណាម វៀតកុង
- ប៉ៈថេតឡាវ រ៉ូម៉ានី សង្គ្រាមកម្ពុជា–វៀតណាម៖ ចិន កូរ៉េខាងជើង ថៃ សិង្ហបុរី ហ៊្វុនស៊ិនប៉ិច រណសិរ្សរំដោះជាតិប្រជាជនខ្មែរ រ៉ូម៉ានី សត្រូវ សង្គ្រាមស៊ីវិលកម្ពុជា៖ សាធារណរដ្ឋខ្មែរ វៀតណាមខាងត្បូង សហរដ្ឋអាមេរិក ថៃសង្គ្រាមកម្ពុជា–វៀតណាម៖ វៀតណាម សាធារណរដ្ឋប្រជាមានិតកម្ពុជា ឡាវ សហភាពសូវៀត
- Where ? ទីតាំង នៅកម្ពុជា និង វៀតណាម
- How ? ជ័យជម្នះខាងខ្មែរក្រហម ,ការដួលរលំនៃព្រះរាជាណាចក្រកម្ពុជាទីមួយ, ការដួលរលំនៃរបបសាធារណរដ្ឋខ្មែរ, ការបង្កើតឡើងនូវរបបកម្ពុជាប្រជាធិបតេយ្យ, ការចាប់ផ្តើមនៃអំពើប្រលាយពូជសាសន៍ខ្មែរ, ការចាប់ផ្តើមនៃសង្គ្រាមកម្ពុជា-វៀតណាម់ ១៩៧៥- ១៩៧៩ , សង្រ្គាម ឆ្នាំ ១៩៩៧- ១៩៩៣ និង សង្រ្គាម ១៩៩៣ ដល់ ២០០៨។ គេប៉ាន់ប្រមាណថា មនុស្សស្លាប់ ៣១ ម៉ឺននាក់ សង្គ្រាមផ្ទៃក្នុងកម្ពុជា ១៩៦៨ — ១៩៧៥
ដំណាក់កាលដំបូង (១៩៦៥–១៩៧០) នៅអំឡុងដើមទស្សវត្តឆ្នាំ១៩៦០ គោលនយោបាយរបស់សម្ដេចនរោត្តម សីហនុបានការពារប្រទេសជាតិរបស់ទ្រង់ពីភាពច្របូកច្របល់ដែលកំពុងរីករាលដាលនៅប្រទេសឡាវ និងវៀតណាមខាងត្បូង។[១២] ទាំងសាធារណរដ្ឋប្រជាមានិតចិន (ស.ប.ច.) និងវៀតណាមខាងជើងគឺមិនបានជំទាស់និងអើពើមកលើការអះអាងរបស់សីហនុអំពីគោលនយោបាយ"វឌ្ឍនភាព" និងការបញ្ចូលបក្សប្រឆាំងទាំងឡាយ (រួមទាំងបក្សឆ្វេងនិយម) ចូលក្នុងរដ្ឋាភិបាលរបស់ទ្រង់ឡើយ។[១៣] នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ១៩៦៥ ព្រះអង្គសីហនុបានផ្តាច់ទំនាក់ទំនងការទូតជាមួយសហរដ្ឋអាមេរិក និងលែងទទួលជំនួយពីអាមេរិកតមកទៀតហើយទ្រង់បានងាកទៅរកជំនួយសេដ្ឋកិច្ចនិងយោធាពី ស.ប.ច និងសហភាពសូវៀតវិញ។[១៣]
ត្រឹមចុងទសវត្សឆ្នាំ១៩៦០ គោលនយោបាយក្នុងស្រុកនិងបរទេសរបស់សីហនុកំពុងតែចាប់ផ្តើមងាកទៅរកភាគីនិយម។ នៅឆ្នាំ១៩៦៦ កិច្ចព្រមព្រៀងមួយត្រូវបានសម្រេចរវាងសម្ដេចនិងប្រទេសចិន ដែលអនុញ្ញាតឱ្យមានវត្តមាននៃមូលដ្ឋានកងទ័ពប្រជាជនវៀតណាម (ក.ប.វ) និងវៀតកុងនៅក្នុងតំបន់ព្រំដែនភាគឥសាន្ត។[១៤] ទ្រង់ថែមទាំងបើកកំពង់ផែក្រុងព្រះសីហនុឱ្យនាវា"ទង់កុម្មុយនិស្ត"នាំចូលនូវគ្រឿងសព្វាវុធ និងសម្ភារៈផ្សេងៗជាដើមដើម្បីយកទៅផ្គត់ផ្គង់កងយោធាវៀតណាមខាងជើងដែលបោះមូលដ្ឋាននៅភាគឥសាន្តប្រទេសកម្ពុជាទៀតផង។[១៥] សេចក្តីសម្រេចនិងសកម្មភាពទាំងអស់នេះបានធ្វើឱ្យអន្តរជាតិកើតមានចម្ងល់ចំពោះគោលការណ៍អព្យាក្រឹតភាពរបស់កម្ពុជាដែលបានប្រកាសនៅក្នុងសន្និសីទទីក្រុងហ្សឺណែវឆ្នាំ១៩៥៤។ព្រះអង្គសីហនុទ្រង់ជឿថា ថ្ងៃណាមួយ ស.ប.ច. នឹងពង្រីកឥទ្ធិពលរបស់ខ្លួនមកចូលក្នុងឧបទ្វីបឥណ្ឌូចិនជាមិនខាន ហើយទ្រង់បានបន្ថែមទៀតថា"ផលប្រយោជន៍របស់ជាតិយើងនឹងត្រូវទទួលបានដោយការចាប់ស្តារទំនាក់ទំនងជាមួយបក្សពួកដែលនឹងត្រួតត្រាលើទ្វីបអាស៊ីនាពេលអនាគតទាំងខាងវិស័យនយោបាយនិងសេដ្ឋកិច្ច – មុនពេលពួកគេទទួលបានជ័យជម្នះ – ហើយវាជាការចាំបាច់ក្នុងការរក្សាគោលនយោបាយនេះដើម្បីផលប្រយោជន៍ជាតិនាពេលខាងមុខ"។[១៤]
នៅអំឡុងឆ្នាំដដែរនោះ ព្រះអង្គបានអនុញ្ញាតឱ្យរដ្ឋមន្ត្រីក្រសួងការពារជាតិរបស់ព្រះអង្គគឺលោកឧត្តមសេនីយ៍លន់ នល់ដែលជាអ្នកស្តាំនិយម ចាត់វិធានការបង្ក្រាបសកម្មភាពពួកឆ្វេងនិយមដោយចោទប្រកាន់សមាជិកនៃបក្សប្រជាជន (គណបក្សឆ្វេងនិយម) ថាបានធ្វើវិទ្ធង្សនានិងបង្គាប់ពួកហាណូយ។[១៦] ក្នុងពេលដំណាលគ្នានេះដែរ សីហនុបានបាត់បង់ការគាំទ្រពីអ្នកអភិរក្សនិយមខ្មែរដែលជាលទ្ធផលពីការបរាជ័យរបស់ទ្រង់ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ (ការខាតបង់នៃការនាំចេញដំណាំស្រូវដែលភាគច្រើនត្រូវនាំទៅផ្គត់ផ្គង់ ក.ប.វ./វៀតកុង) និងជាមួយវត្តមាននៃកងកម្លាំងយោធាកុម្មុយនិស្តដែលកំពុងតែកើនឡើង។[១៧]
នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ១៩៦៦ ប្រទេសកម្ពុជាមានការបោះឆ្នោតសេរីជាលើកដំបូងរបស់ខ្លួន។ ជាការគួរឱ្យភ្ញាក់ផ្អើលមួយរបស់សីហនុ ពួកអ្នកអភិរក្សនិយមបានឈ្នះអាសនៈ ៧៥% នៃចំនួនអាសនៈសរុបនៅក្នុងរដ្ឋសភា ។[១៨][១៩] ឧត្តមសេនីយ៍លន់ នល់ត្រូវបានគេតែងតាំងជានាយករដ្ឋមន្ត្រីថ្មី ចំណែកឯតំណែងឧបនាយករដ្ឋមន្ត្រីគឺត្រូវបានកាន់កាប់ដោយព្រះអង្គម្ចាស់ស៊ីសុវត្ថិ សិរីមតៈដែលជាសមាជិកអភិរក្សនិយមដាច់ខាតម្នាក់នៃខ្សែរាជវង្សស៊ីសុវត្ថិ និងជាសត្រូវស្លាប់រស់របស់សីហនុ។ បន្ថែមលើការវិវត្តទាំងនេះនិងការប៉ះទង្គិចផលប្រយោជន៍ក្នុងចំណោមឥស្សរជននយោបាយនៅទីក្រុងភ្នំពេញ ភាពតានតឹងនៅក្នុងសង្គមបានបង្កើតឱ្យមានបរិយាកាសដ៏អំណោយផលសម្រាប់ពួកកុម្មុយនិស្តនៅក្នុងការធ្វើកុបកម្មនៅតាមទីជនបទ។[២០]
ការបះបោរនៅខេត្តបាត់ដំបង[កែប្រែ]
សម្រាប់ព័ត៌មានលម្អិតអំពីប្រធានបទនេះ សូមមើលការបះបោរនៅសំឡូត។
មិនយូរប៉ុន្មាន ព្រះអង្គក៏បានដឹងខ្លួនថាទ្រង់កំពុងតែស្ថិតនៅក្នុងទ្វេរគ្រោះនយោបាយ។ ដើម្បីរក្សានូវតុល្យភាពប្រឆាំងនឹងជំនោរកើនឡើងរបស់ពួកអភិរក្សនិយម ព្រះអង្គក៏សម្រេចចិត្តបង្កើតក្រុមនយោបាយមួយដែលគេស្គាល់ជាទូទៅថា"រដ្ឋាភិបាលប្រឆាំង"ដោយមានទ្រង់ជាមេដឹកនាំនិងមានសមាជិកបន្ទាប់ៗជាអ្នកឆ្វេងនិយមហើយក្រុមនេះមានតួនាទីត្រួតពិនិត្យនិងធ្វើការរិះគន់ដល់រដ្ឋបាលគ្រប់គ្រងរបស់លន់ នល់។[២១] អាទិភាពដំបូងរបស់លន់ នល់គឺត្រូវដោះស្រាយរឿងវិបត្តិសេដ្ឋកិច្ចដោយបញ្ឈប់ការនាំចេញដំណាំស្រូវខុសច្បាប់ទៅឱ្យពួកកុម្មុយនិស្ត។ ក្រុមទាហានត្រូវបានបញ្ជូនទៅចម្ការស្រូវនានាដើម្បីប្រមូលផលស្រូវដោយបង្ខំ ហើយពួកគេបានបង់ត្រឹមតែតាមតម្លៃដែលរដ្ឋាភិបាលបានកំណត់ថោកៗប៉ុណ្ណោះ។ សកម្មភាពនេះបានធ្វើឱ្យមានការព្រួយបារម្ភតៗគ្នាចំពោះប្រជាកសិករ ជាពិសេសគឺនៅក្នុងខេត្តបាត់ដំបងដែលជាខេត្តសំបូរទៅដោយដំណាំស្រូវ ហើយក៏ជាតំបន់មួយដែលមានវត្តមានអ្នកម្ចាស់ដីធ្លីធំៗច្រើនផងដែរ និងជាកន្លែងដែលពួកកុម្មុយនិស្តមានឥទ្ធិពលតិចតួច។[២២][២៣] នៅថ្ងៃទី១១ ខែមីនា ឆ្នាំ១៩៦៧ ខណៈពេលដែលសីហនុកំពុងស្នាក់នៅប្រទេសបារាំង ឧទ្ទាមកម្មមួយបានផ្ទុះឡើងនៅតំបន់ជុំវិញសំឡូតនៃខេត្តបាត់ដំបង ដោយមានការវាយប្រហារលើកងប្រមូលពន្ធដោយអ្នកស្រុកសំឡូត។ ដោយមានការគាំទ្រពីកម្មាភិបាលកុម្មុយនិស្តក្នុងតំបន់ កុបកម្មនោះក៏បានរីករាលដាលពាសពេញតំបន់សំឡូតទាំងមូល។[២៤] លន់ នល់ដែលជាអ្នកដឹកនាំកំពូលក្នុងអវត្តមានរបស់សម្តេច (ប៉ុន្តែដោយមានការយល់ព្រមពីព្រះអង្គ) បានឆ្លើយតបទៅព្រឹត្តិការណ៍សំឡូតដោយការប្រកាសនូវច្បាប់អាជ្ញាសឹក។[២១] ពួកអ្នកស្រែចម្ការប្រមាណរាប់រយនាក់ត្រូវបានបាត់បង់ជីវិតហើយភូមិនានាត្រូវបានបំផ្លិចបំផ្លាញខ្ទិចខ្ទីអស់អំឡុងការចូលបង្ក្រាបរបស់រដ្ឋាភិបាល។[២៥] បន្ទាប់ពីការវិលត្រឡប់ចូលស្រុកវិញនៅខែមីនា សីហនុបានបោះបង់ចោលជំហរនយោបាយកណ្ដាលនិយមរបស់ទ្រង់ និងបានបញ្ជាឱ្យមានការចាប់ខ្លួនលោកខៀវ សំផន ហ៊ូ យន់ និងហ៊ូ នឹមដែលអ្នកទាំងបីត្រូវជាថ្នាក់ដឹកនាំនៃ"រដ្ឋាភិបាលប្រឆាំង"។ ដោយឮដូច្នេះអ្នកទាំងបីក៏បានរត់គេចខ្លួនទៅទិសឥសាន្តនៃប្រទេសកម្ពុជា។[២៦]
ក្នុងពេលដំណាលគ្នានេះ សីហនុបានបញ្ជាឱ្យមានការចាប់ខ្លួនពួកឈ្មួញកណ្ដាលចិនដែលជាប់ពាក់ព័ន្ធក្នុងការជួញដូរស្រូវខុសច្បាប់។ ទ្រង់ធ្វើបែបនេះគឺក្នុងគោលបំណងចង់បង្កើនចំណូលរដ្ឋាភិបាល និងធ្វើឱ្យអ្នកអភិរក្សនិយមយល់ស្របជាមួយព្រះអង្គវិញ។ លន់ នល់ត្រូវបង្ខំឱ្យលាលែងចេញពីតំណែង និងជាធម្មតា ព្រះអង្គបានរាប់បញ្ចូលអ្នកឆ្វេងនិយមថ្មីៗចូលក្នុងរដ្ឋាភិបាលទ្រង់វិញដើម្បីធ្វើឱ្យមានតុល្យភាពស្មើនឹងចំនួនពួកអភិរក្សនិយម។[២៦] បញ្ហាធំៗទាំងពីរដែលមានពីមុនមកក៏ត្រូវបានដោះស្រាយប៉ុន្តែវាក៏បានរុញផលវិបាកចំនួនពីរទៀតមកឱ្យរដ្ឋាភិបាលសីហនុបន្ថែមដែរ។ បញ្ហាទីមួយគឺ៖ ក្រោយពីកុបកម្មនៅសំឡូតត្រូវបានបង្ក្រាបយ៉ាងព្រៃផ្សៃដោយរដ្ឋាភិបាល ក្រុមសមាជិកនៃបក្សកុម្មុយនិស្តខ្មែរ (ដែលគេសម្តៅថា"ខ្មែរក្រហម") ក៏បានចាប់ប្រតិបត្តិការប្រដាប់អាវុធប្រឆាំងនឹងរាជរដ្ឋាភិបាល។ ទីពីរ៖ ចំពោះវណ្ណៈកសិករ ឈ្មោះរបស់លន់ នល់ត្រូវបានក្លាយជាឈ្មោះតំណាងឱ្យអ្នកគាបសង្កត់ដ៏សាហាវឃោឃៅមួយនៅទូទាំងប្រទេសកម្ពុជា។[២៧]
ការរៀបរៀងឡើងវិញរបស់ក្រុមកុម្មុយនិស្ត[កែប្រែ]
សម្រាប់ព័ត៌មានលម្អិតអំពីប្រធានបទនេះ សូមមើលខ្មែរក្រហម។
គម្រោងកុបកម្មឆ្នាំ១៩៦៧ របស់ខ្មែរក្រហមគឺមិនបានរៀបចំទុកជាមុននោះទេដែលជាលទ្ធផល កុបកម្មរបស់ពួកគេត្រូវទទួលបរាជ័យ ដូច្នេះហើយ ខ្មែរក្រហមក៏បានប្រមូលថ្នាក់ដឹកនាំខ្លួនមកប្រជុំគ្នាដើម្បីរៀបចំផែនការធ្វើកុបកម្មធំជាងនេះនៅឆ្នាំបន្ទាប់។ ការគាបសង្កត់និងចាប់សម្លាប់សមាជិកក្រុមប្រជាជននិងពួកកុម្មុយនិស្តទីប្រជុំជនដោយរដ្ឋបាលសីហនុគឺមិនបានផ្តល់វិបត្តិអ្វីដល់ខ្មែរក្រហមនោះទេតែផ្ទុយទៅវិញវាបានកម្ចាត់គូប្រជែងឆ្វេងនិយមរបស់សាឡុត ស, អៀង សារី និងលោកសុន សេន។[២៨] ខ្មែរក្រហមបាននាំអ្នកគាំទ្ររបស់ពួកគេទៅតំបន់ខ្ពង់រាបនៃភាគឥសាន្ត ចូលទៅក្នុងទឹកដីអ្នកខ្មែរលើដែលជាជនជាតិដើមរស់នៅភាគឥសាន្តប្រទេសកម្ពុជាហើយមានអរិភាពដល់អ្នកខ្មែរកណ្តាល និងរាជរដ្ឋាភិបាល។ ចំពោះខ្មែរក្រហម ពួកគេបានបង្កើតមូលដ្ឋាននៅទីកន្លែងនោះដើម្បីរៀបចំក្រុមបក្សពួកឡើងវិញនិងបង្ហាត់បង្រៀនយុទ្ធសាស្ត្រយោធា។[២៩][៣០]
នៅថ្ងៃទី១៧ ខែមករា ឆ្នាំ១៩៦៨ ពួកខ្មែរក្រហមបានផ្ដើមការវាយប្រហារដំបូងរបស់ខ្លួន។ គោលបំណងក្នុងការវាយលុកនេះគឺចង់ប្រមូលគ្រឿងសព្វាវុធបន្ថែមនិងផ្សព្វផ្សាយការឃោសនា ពួកអ្នកកុបកម្មខ្មែរក្រហមនាពេលនោះគឺមានចំនួនមិនច្រើនជាង ៤–៥,០០០ នាក់នោះឡើយ។[៣១][៣២] នៅក្នុងខែដដែរនោះ ពួកគេបានបង្កើតស្លាបយោធាមួយដែលមានឈ្មោះថា កងទ័ពបដិវត្តន៍កម្ពុជា។ បន្ទាប់ពីព្រឹត្តិការណ៍នៃការបះបោរនៅខេត្តបាត់ដំបងបានបញ្ចប់ ព្រះអង្គម្ចាស់សីហនុទ្រង់បានចាប់គិតពិរចារណាឡើងវិញនូវទំនាក់ទំនងរបស់ព្រះអង្គជាមួយនឹងពួកកុម្មុយនិស្ត។[៣៣] កិច្ចព្រមព្រៀងដំបូងរបស់ទ្រង់ជាមួយចិនគឺមិនបានផ្តល់ផលប្រយោជន៍ដល់ព្រះអង្គនោះទេ។ វាមិនត្រឹមតែបរាជ័យក្នុងការបញ្ឈប់វៀតណាមខាងជើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវពួកវៀតណាមចូលឈ្លានពាន (តាមរយៈក្រុមខ្មែរក្រហម) ដោយការធ្វើវិទ្ធង្សនានៅក្នុងមាតុភូមិរបស់ទ្រង់ទៀតផង។[២៤] តាមយោបលរបស់លន់-នល់ (បន្ទាប់ពីលោកបានត្រឡប់ចូលជាសមាជិកគណៈរដ្ឋមន្ត្រីវិញដោយកាន់តំណែងជារដ្ឋមន្ត្រីក្រសួងការពារជាតិនៅខែវិច្ឆិកា ឆ្នាំ១៩៦៨) និងអ្នកនយោបាយអភិរក្សនិយមដទៃទៀត, នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ១៩៦៩ ព្រះអង្គសីហនុក៏បានសម្រេចស្តារទំនាក់ទំនងការទូតជាធម្មតាឡើងវិញជាមួយសហរដ្ឋអាមេរិកនិងថែមទាំងបង្កើតរដ្ឋាភិបាលសង្គ្រោះជាតិមួយដែលមានលោកលន់-នល់ជានាយករដ្ឋមន្ត្រី។[៧] ទ្រង់បានធ្វើដូច្នេះ"គឺដើម្បីលេងក្បាច់នយោបាយថ្មី ដោយហេតុថាពួកកុម្មុយនិស្តអាស៊ីបានវាយប្រហារប្រទេសជាតិរបស់ទ្រង់រួចទៅហើយមុនពេលសង្គ្រាមវៀតណាមត្រូវបញ្ចប់"។[៣៤] ម្យ៉ាងវិញទៀតសម្រាប់ពួកខ្មែរក្រហម កងកម្លាំងវៀតណាមនិងវៀតកុងអាចជាដំណោះស្រាយដើម្បីរឹតបន្តឹងនិងអភិវឌ្ឍន៍ចលនារបស់ខ្លួនដើម្បីប្រឆាំងនឹងរាជរដ្ឋាភិបាលកម្ពុជា។[៣៥]
ប្រតិបត្តិការម៉ឺនុយ និងប្រតិបត្តិការអង្គីការណ៍សេរីភាព[កែប្រែ]
ទោះបីជាសហរដ្ឋអាមេរិកបានដឹងអំពីវត្តមាននៃមូលដ្ឋានទ័ពយួនកុម្មុយនិស្តនៅលើទឹកដីកម្ពុជាចាប់តាំងពីឆ្នាំ១៩៦៦ ក៏ដោយក៏ប្រធានាធិបតីអាមេរិកនាពេលនោះគឺលោកលីនដុន ប៊ី ចនសុនបានជ្រើសរើសយកការមិនវាយប្រហារពួកវៀតណាមខាងជើងដោយខ្លាចមានប្រតិឃាតកើតឡើងជាបន្តបន្ទាប់ហើយណាមួយលោកបានជឿថាព្រះអង្គសីហនុគឺជាមនុស្សដែលអាចងាយស្រួលបញ្ចុះបញ្ចូល។[៣៦] ប៉ុន្តែនេះមិនមែនមានន័យថាអាមេរិកមិនអើពើជាមួយកម្ពុជានោះទេ, នៅឆ្នាំ១៩៦៧ លោកចនសុនបានបញ្ជូនអ្នកបញ្ជាការជំនួយយោធា ក្រុមសិក្សាការនិងអង្កេតការវៀតណាម (ក.ស.អ. ឬ SOG) មកកម្ពុជាដើម្បីប្រមូលព័ត៌មាននានានៅតាមតំបន់មូលដ្ឋានទាំងនោះ។[៣៧] បរិយាកាសនៃសង្គ្រាមវៀតណាមបានផ្លាស់ប្តូរយ៉ាងខ្លាំងបន្ទាប់ពីលោករីឆាត និចសុនបានជាប់ឆ្នោតក្លាយជាប្រធានាធិបតីនៅក្នុងឆ្នាំ១៩៦៨។ ជាមួយនឹងគោលនយោបាយថ្មី សហរដ្ឋអាមេរិកបាននាំចេញទាហានរបស់ខ្លួនជាបណ្តើរៗពីទឹកដីវៀតណាមនិងការធ្វើវៀតណាមកម្ម។
ថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៦៩ តាមបញ្ជាសម្ងាត់ពីលោកនិចសុននិងឃីស៊ីងហ្គ័រ កងកម្លាំងជើងអាកាសសហរដ្ឋអាមេរិកបានមកទម្លាក់គ្រាប់បែកលើទីតាំងមូលដ្ឋានយួនក្នុងខេត្តកំពង់ចាម ដែលអាមេរិកតែងហៅមូលដ្ឋានទ័ពយួននោះថា "Fishhook" (ផ្លែសន្ទូចត្រី)។ ការទម្លាក់គ្រាប់បែកនេះគឺជាការចាប់ផ្តើមដំបូងនៃយុទ្ធនាការទម្លាក់គ្រាប់បែករបស់អាមេរិកមកលើទឹកដីប្រទេសកម្ពុជាហើយវាត្រូវបានបញ្ចប់នៅខែឧសភា ឆ្នាំ១៩៧០។ នៅក្នុងអំឡុងពេលប្រតិបត្តិការម៉ឺនុយ បញ្ជាការដ្ឋានកងទ័ពអាកាសអាមេរិកបានធ្វើប្រតិបត្តិការចំនួន ៣,៨៧៥ ជើងហើយបានទម្លាក់គ្រឿងយុទ្ធភណ្ឌជាង ១០៨,០០០ តោននៅតាមតំបន់ព្រំដែនភាគខាងកើត។។[៣៨] មានតែមន្ត្រីជាន់ខ្ពស់សភាចំនួន ៥ រូបប៉ុណ្ណោះដែលបានដឹងអំពីប្រតិបត្តិការនេះ។[៣៩]
បន្ទាប់ពីព្រឹត្តិការណ៍ទម្លាក់គ្រាប់បែកបានបញ្ចប់ និចសុននិងលោកឃីស៊ីងហ្គ័របានអះអាងថា សីហនុបានអនុញ្ញាតជាសម្ងាត់នូវដំណើរការនៃប្រតិបត្តិការរបស់ពួកគេ ប៉ុន្តែការថ្លែងនេះគឺមិនប្រកត់ថាត្រឹមត្រូវមួយរយភាគរយនោះទេ។ សម្តេចសីហនុទ្រង់បានប្រាប់អ្នកការទូតអាមេរិកលោកឆេស្ទឺរ បូលស៍នៅថ្ងៃទី១០ ខែមករា ឆ្នាំ១៩៦៨ ថា ព្រះអង្គនឹងមិនប្រឆាំង"ការតាមប្រមាញ់"របស់អាមេរិកលើទាហានវៀតណាមខាងជើងនៅតាមទីជនបទ"[នៃប្រទេសកម្ពុជា]"ឡើយព្រោះថាកម្ពុជាមិនទាន់បានរងគ្រោះធ្លាក់ចូលក្នុងភ្លើងសង្គ្រាមនៅឡើយទេ។ លោក Kenton Clymer បានយល់នូវពាក្យពេចន៍របស់សម្តេចសីហនុថា"សេចក្តីដែលថ្លែងដោយសីហនុគឺមិនមានន័យថាទ្រង់បានយល់ព្រមអនុញ្ញាតឱ្យអាមេរិកទម្លាក់គ្រាប់បែកប្រភេទ B-52 លើទឹកដីមាតុភូមិរបស់ព្រះអង្គនោះទេ...គ្មាននរណាបានមកសួរសុំការអនុញ្ញាតពីព្រះអង្គឡើយ...ដូច្នេះសីហនុគឺមិនមានអ្នកណាមកសុំសួរការអនុញ្ញាតហើយព្រះអង្គក៏មិនបានផ្តល់ការយល់ព្រមអ្វីនោះដែរ"។[៤០] នៅក្នុងអំឡុងប្រតិបត្តិការម៉ឺនុយ រដ្ឋាភិបាលរបស់សីហនុបានធ្វើការតវ៉ាជាផ្លូវការចំពោះ"ការរំលោភទឹកដីនិងដែនអាកាសកម្ពុជាដោយអាមេរិក"នៅទល់មុខអង្គការសហប្រជាជាតិអស់ជាង ១០០ ដងឯណោះ។[៤១][៤២]
ប្រតិបត្តិការអង្គីការណ៍សេរីគឺចាប់ដំណើរការឡើងក្រោយប្រតិបត្តិការម៉ឺនុយ។ ប្រតិបត្តិការនេះបានចាប់ផ្តើមនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ១៩៧០ ហើយបញ្ចប់ទៅវិញនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ១៩៧៣។ ការទម្លាក់គ្រាប់បែករបស់អាមេរិកបានរីករាលដាលពាសពេញផ្នែកខាងកើតប្រទេសកម្ពុជា ជាពិសេសគឺនៅភាគអាគ្នេយ៍ដែលសម្បូរមនុស្សរស់នៅច្រើន។ យោងតាមផែនទីនៃទីតាំងទម្លាក់គ្រាប់បែករបស់សហរដ្ឋអាមេរិកនៅតាមតំបន់ធំៗបានបង្ហាញថា ដីរាប់សិបម៉ាយត្រូវបានរងនូវបំផ្ទុះគ្រាប់បែករបស់អាមេរិក។[៤៣]
ប្រសិទ្ធភាពនៃការទម្លាក់គ្រាប់បែករបស់អាមេរិកមកលើពួកខ្មែរក្រហមនិងចំនួនស្លាប់របស់ជនស៊ីវិលគឺជាប្រធានបទមួយដែលអ្នកប្រវត្តិវិទូតែងមានគំនិតខុសៗគ្នា។ ដោយទិន្នន័យមានការកំណត់ ចំនួនអ្នកស្លាប់ដោយការទម្លាក់គ្រាប់បែករបស់អាមេរិកមានចំនួនប្រហែលពី ៣០,០០០ រហូតដល់ ១៥០,០០០ នាក់។[៤៣][៤៤] យុទ្ធនាការទម្លាក់គ្រាប់បែករបស់អាមេរិកបានធ្វើឱ្យខូចខាតដល់ផ្ទះសំបែងរបស់ប្រជាជនខ្មែរជាច្រើន។ នេះគឺជាកត្តាមួយដែលបណ្តាលឱ្យមានវិបត្តិជនភៀសខ្លួននៅកម្ពុជានាអំឡុងពេលនោះ។[១១]
សេចក្តីដែលលើកឡើងថា 'ដោយសារតែការទម្លាក់គ្រាប់បែករបស់អាមេរិកទើបកម្លាំងខ្មែរក្រហមរីកកើនឡើងពី ៤,០០០ នាក់នៅក្នុងឆ្នាំ១៩៧០ ទៅដល់ ៧០,០០០ នាក់នៅក្នុងឆ្នាំ១៩៧៥'ត្រូវបានប្រវត្តិវិទូមួយចំនួនជំទាស់មិនទទួលយក។[៤៥] ឯកសារដែលដកស្រង់ពីបណ្ណាការសូវៀតក៏ត្រូវអ្នកប្រវត្តិវិទូមួយចំនួនជំទាស់បដិសេដដែរដោយនៅក្នុងឯកសារនោះ គេបានសរសេរថា 'ការវាយលុករបស់វៀតណាមលើកម្ពុជានៅឆ្នាំ១៩៧០ ត្រូវបានប្រព្រឹត្តិធ្វើឡើងតាមការស្នើសុំរបស់ចលនាខ្មែរក្រហមបន្ទាប់ពីការចរចាគ្នាជាមួយលោកនួន ជាបានទទួលបានសម្រេច'។[៤៦][៤៧][៤៨][៩] ប្រយោគដែលលើកឡើងថា'ការទម្លាក់គ្រាប់បែករបស់អាមេរិកបានពន្យារជ័យជម្នះរបស់ខ្មែរក្រហម'ក៏ត្រូវបដិសេដមិនទទួលស្គាល់ដោយប្រវត្តិវិទូខ្លះផងដែរ។
សង្គ្រាមផ្ទៃក្នុងកម្ពុជា ១៩៦៨ — ១៩៧៥ The Cambodia Civil War
សង្គ្រាមផ្ទៃក្នុង/ក្នុងស្រុកកម្ពុជា ឬ សង្គ្រាមស៊ីវិលកម្ពុជា គឺជាសង្គ្រាមស៊ីវិលដែលកើតឆាបឆេះឡើងនៅលើទឹកដីប្រទេសកម្ពុជានៅរវាងឆ្នាំ១៩៦៨ រហូតដល់ឆ្នាំ១៩៧៥។ សង្គ្រាមមួយនេះគឺជាការប្រយុទ្ធគ្នារវាងកងកម្លាំងខ្មែរក្រហមប្រឆាំងនឹងរាជរដ្ឋាភិបាលកម្ពុជា (មុនឆ្នាំ១៩៧០) និងសាធារណរដ្ឋខ្មែរ (ក្រោយឆ្នាំ១៩៧០)។
កងទ័ពប្រជាជនវៀតណាមត្រូវបានបង្កើតឡើងដើម្បីការពារតំបន់មូលដ្ឋាននិងទីជម្រករបស់ខ្លួននៅឯភាគខាងកើតប្រទេសកម្ពុជា បើមិនធ្វើអញ្ចឹងទេ នោះសង្គ្រាមរបស់ពួកគេតទល់នឹងវៀតណាមខាងត្បូងនឹងត្រូវអូសបន្លាយកាន់តែយូរបន្ថែម។ ដំបូងឡើយ ព្រះអង្គម្ចាស់នរោត្តម សីហនុគឺជាអ្នកដែលអនុញ្ញាតឱ្យមានវត្តមានរបស់កងកម្លាំងវៀតណាមខាងជើងនៅលើទឹកដីកម្ពុជា ប៉ុន្តែយូរៗទៅ ចលនាកុម្មុយនិស្តវៀតណាមក៏ចាប់ផ្តើមផ្តល់ជំនួយមកឱ្យខ្មែរក្រហមដើម្បីប្រឆាំងនឹងរដ្ឋាភិបាលទ្រង់។ ពេលដឹងឮបែបនេះ សីហនុក៏យាងទៅទីក្រុងមូស្គូក្នុងគោលបំណងស្នើសុំឱ្យសូវៀតចូលឃាត់សកម្មភាពរបស់វៀតណាមខាងជើងនៅលើទឹកដីកម្ពុជា។[៧] សីហនុក៏ត្រូវរដ្ឋសភាជាតិកម្ពុជាទម្លាក់ចេញពីតំណែងនៅខែមីនា ឆ្នាំ១៩៧០ ក្រោយពីមានបាតុកម្មប្រឆាំងនឹងវៀតណាមដ៏ធំមួយកើតឡើងនៅទីក្រុងភ្នំពេញ។ រដ្ឋាភិបាលថ្មីក៏ឡើងកាន់អំណាចបន្ត រួចហើយក៏ប្តូរឈ្មោះប្រទេសមកសាធារណរដ្ឋខ្មែរ ហើយម៉្យាងវិញទៀត រដ្ឋាភិបាលថ្មីនេះគឺមានភាពលំអៀងទៅកាន់សហរដ្ឋអាមេរិក។ សាធារណរដ្ឋខ្មែរក៏បានប្រកាសទាមទារឱ្យកងកម្លាំងវៀតណាមចុះចេញពីទឹកដីកម្ពុជាភ្លាមៗ ប៉ុន្តែសំណើត្រូវបានបដិសេដ ហើយមិនយូរប៉ុន្មាន ចលនាកុម្មុយនិស្តខ្មែរក្រហមក៏ចាប់លេចឡើងប្រឆាំងនឹងរដ្ឋាភិបាលសាធារណរដ្ឋថ្មី។
នៅចន្លោះខែមីនានិងខែមិថុនា ឆ្នាំ១៩៧០ ទឹកដីភាគឥសាន្តនៃប្រទេសកម្ពុជាត្រូវបានកងកម្លាំងវៀតណាមខាងជើងចូលឈ្លានពាននិងកាន់កាប់។ ដោយចង់ផ្តោតលើការវាយសត្រូវចម្បងរបស់ខ្លួន (វៀតណាមខាងត្បូង) កងកម្លាំងវៀតណាមខាងជើងក៏ចាប់ផ្តើមគាំទ្រចលនាខ្មែរក្រហមដើម្បីឱ្យពួកគេប្រយុទ្ធនឹងរដ្ឋាភិបាលកម្ពុជាជំនួស។[៨] ដោយឃើញបែបនេះ រដ្ឋាភិបាលកម្ពុជាក៏ចាប់ផ្តើមបង្កើនចំនួនទ័ពបន្ថែមនិងបញ្ជូនទ័ពដែលខ្លួនមានប៉ុន្មានទៅភាគឥសាន្តដើម្បីបង្ក្រាបចលនាខ្មែរក្រហម។[៩]
ដើម្បីទប់ស្កាត់លទ្ធិកុម្មុយនិស្តកុំឱ្យចូលមកក្នុងប្រទេសកម្ពុជានិងដើម្បីការពារសម្ព័ន្ធមិត្តវៀតណាមខាងត្បូងរបស់ខ្លួនពីពួកកុម្មុយនិស្តវៀតណាម សហរដ្ឋអាមេរិកក៏ចាប់ផ្តើមពង្រឹងជំហរយោធារបស់ខ្លួននៅអាស៊ីអាគ្នេយ៍ប៉ុន្តែលើកនេះគឺលែងបានធ្វើសេរីដូចកាលទស្សវត្តទី៦០ ទៀតហើយដោយសារតែមានបញ្ហាផ្ទៃក្នុងជាតិប្រឆាំងនឹងសង្គ្រាមវៀតណាមកំពុងតែកើនឡើង។ ប៉ុន្តែទោះជាយ៉ាងណា អាមេរិកនូវតែបន្តប្រតិបត្តិការទម្លាក់គ្រាប់បែករបស់ខ្លួននៅភាគឥសាន្តប្រទេសកម្ពុជាខណៈពេលដែលកងកម្លាំងខ្មែរក្រហមនិងវៀណាមខាងជើងបានបន្តប្រយុទ្ធតទល់នឹងកងទ័ពសាធារណរដ្ឋខ្មែរ។
ក្រោយពីការប្រយុទ្ធគ្នាដ៏សាហាវឃោរឃៅអស់រយៈពេលជាងប្រាំឆ្នាំ ទីបំផុត រដ្ឋាភិបាលសាធារណរដ្ឋខ្មែរក៏ត្រូវបានផ្តួលរលំនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ហើយក្រោយមករបបកម្ពុជាប្រជាធិបតេយ្យក៏បានប្រកាសបង្កើតឡើងដោយពួកខ្មែរក្រហម។ សង្គ្រាមមួយនេះបានបង្កឱ្យមានវិបត្តិចលាចលជនភៀសខ្លួននៅពាសពេញផ្ទៃប្រទេសកម្ពុជាដោយប្រជាជនប្រមាណពីរលាននាក់ (ស្មើនឹង ២៥% នៃប្រជាជនសរុប) បានផ្លាស់ប្តូរទីលំនៅពីតំបន់ជនបទមកទីប្រជុំជន ជាពិសេសគឺទីក្រុងភ្នំពេញដែលចំនួនប្រជាជនក្រុងបានកើនឡើងពី ៦០០,០០០ នាក់នៅឆ្នាំ១៩៧០ ទៅជិត ២ លាននាក់ត្រឹមឆ្នាំ១៩៧៥។
ទាហានក្មេងៗ (ក្រោមវ័យ ១៨ ឆ្នាំ) ត្រូវបានឃើញជារឿយៗនៅក្នុងសមរភូមិប្រយុទ្ធទាំងមុននិងក្រោយសង្គ្រាម។[១០] រដ្ឋាភិបាលកម្ពុជាបានធ្វើការប៉ាន់ប្រមាណថា ជាង ២០% នៃទ្រព្យសម្បត្តិជាតិត្រូវបានបំផ្លិចបំផ្លាញដោយសារសង្គ្រាមស៊ីវិល។[១១] ជាលទ្ធផល មនុស្សប្រមាណពី ២៧៥,០០០ នាក់រហូតដល់ ៣១០,០០០ នាក់បានបាត់បង់ជីវិតនៅក្នុងសង្គ្រាមនេះ។
សង្គ្រាមមួយនេះត្រូវបានគេចាត់ទុកថាជាផ្នែកមួយនៃសង្គ្រាមឥណ្ឌូចិនលើកទី២ (១៩៥៥–១៩៧៥) ហើយវាមានវត្តមាននៅក្នុងប្រទេសកម្ពុជា ប្រទេសលាវ (សង្គ្រាមស៊ីវិលឡាវ) វៀតណាមខាងជើងនិងខាងត្បូង (សង្គ្រាមវៀតណាម)។ សង្គ្រាមស៊ីវិលកម្ពុជាគឺជាកត្តាមួយដែលបណ្តាលឱ្យអំពើប្រល័យពូជសាសន៍ខ្មែរកើតឡើងដែលបរទេសបានចាត់ទុកវាថាជាការកាប់សម្លាប់បង្ហូរឈាមក៏អាក្រក់បំផុតនៅក្នុងប្រវត្តិសាស្រ្ត។
ប្រតិបត្តិការសឹកចេនឡានទី១ ចាប់ពីកំពង់ចម្លងព្រែកក្តាមត្រើយខាងកើតតាមផ្លូវជាតិលេខ៧មកបញ្ចប់ត្រឹមទីប្រជុំជនស្គន់នៃស្រុកជើងព្រៃហើយចាប់ពីស្គន់ឆ្ពោះទៅតាំងគោកតាមផ្លូវជាតិលេខ៦នៃខេត្តកំពង់ធំគឺចេនឡាទី២ប្រហែលក្នុងត្រីមាសទី៣ឆ្នាំ១៩៧០ បន្ទាប់ពីរកហោរារកពេលរកវេលាឫកមង្គលដូរឈ្មោះប្រទេសពីព្រះរាជអាណាចក្រកម្ពុជាមានព្រះមហាក្សត្រគ្រងរាជ្យ មកជាសាធារណរដ្ឋខ្មែរមានប្រធានាធិបតីគ្រប់គ្រងអំណាចរដ្ឋវិញ ដូរទាំងទង់ជាតិមានបន្ថែមផ្កាយបីទៀតផង។សាធារណរដ្ឋខ្មែរប្រកាសនៅថ្ងៃទី៩តុលា១៩៧០ត្រូវនិងថ្ងៃសុក្រ៩កើតខែអស្សុជ ទោស័ក ព.ស២៥១៤ ម៉ោង៩ព្រឹក មានក្បួនហែព្យុហ៍យាត្រាដ៍សន្ធឹកសន្ធាប់ផង តែកងទ័ពរំដោះដែលមានខ្ទាស់ព្រះឆាយាល័ក្ខណ៍សម្តេចព្រះនរោត្តម សីហនុនៅតែវាយលុកទៅលើកងទ័ពសាធារណរដ្ឋខ្មែរក្មេងខ្ចីមិនព្រមឈប់។
ទ័ពថ្មើរជើងពាក់មួកកាគីឬក្រណាត់ឆ័ត្រនីឡុងខៀវកំប្លាបៗ កាលនោះទ័ពយួនយៀកកុងនេះមិនសូវមានពាក់មួកនំអាកោច្រើនទេ បានវាយលេបយកស្រុកនានាខាងត្បូងទន្លេមេគង្គស្ទើរតែទាំងអស់ តួយ៉ាងស្រុកក្រូចឆ្មា ស្ទឹងត្រង់ តំបែរ អូររាំងឪ ស្រីសន្ធរដែលគ្មានផ្លូវជាតិ សូម្បីពាមជីកងចម្ងាយ១៣គ.មពីផ្សារព្រៃទទិងតាមផ្លូវខេត្តលេខ៥១ក៍ត្រូវកាត់ផ្តាច់ស្ពានបីកន្លែងធ្វើឲ្យទាហានតំណាងរាស្ត្រឡាច សឿមចុះចាញ់ដកថយបះដៃបះជើង សុីពេលមិនបាន១សប្តាហ៍ផង បណ្តោយឲ្យខ្មែរក្រហមដែលទើបនិងកកែងកម្លាំងថ្មីថ្មោងឡើងមកចាត់តាំងរដ្ឋអំណាចថ្មី រហូតដល់អាជ្ញាធរលន់ នល់លែងនឹកនានិងវាយយកវិញឡើយ ។
ក្រោយកែឈ្មោះប្រទេសហើយលោកលន់ ណុលក៍កែឈ្មោះខ្លួនឯងជា លោកសេនាប្រមុខលន់ នល ឯទ័ពយៀកកុងហៅប៉ៃឡាំៗថាឡន ណនៗ។
សមរភូមិចេនឡាទី១និងសមរភូមិចេនឡាទី២បន្លាយពេលរាប់ខែក្នុងរដូវវស្សាឆ្នាំ១៩៧០នោះ ប្រជាកសិករនៅអមសងខាងផ្លូវជាតិលេខ៦ចោលស្រែវាល់វាល ព្រោះរវល់រត់លូនគេចគ្រាប់គេចរំសេវ។ផ្ទៃមេឃដាបនិងសម្លេងយន្តហោះអាចានស្រាក់ អាទ្រុងជ្រូកក្រឡិងបាញ់គ្រាប់រ៉ុក្កែតនិងកាំភ្លើងយន្តពុំដាច់សូរ យូរៗម្តងយន្តហោះអែហ្វ105ទាំងគូៗលើកគ្នាពីអាកាសយានដ្ឋានអ៊ូតាផាវមាត់សមុទ្រផាតាយ៉ាប្រទេសថៃបោះពួយទម្លាក់គ្រាប់បែកគ្រេងគ្រាំផ្សែងខ្មៅផ្គោលកប់អាកាសា។ឯកាំភ្លើងអាទេលរី(ហៅអាទេះរី)១០៥ម.មរបស់ទាហានលន់ នល់ក៍បំផ្លោងផ្តក់ផ្ញើគ្រាប់ទៅលើចំណុចដែលខ្លួនសន្មតិថាមានសត្រូវក៍មិនលុះពេលដែរ ទ្រហុឹងអឺងអាប់។តើគ្រាប់អស់ទាំងនោះធ្លាក់ត្រូវចំយៀកកុងផ្ល្លក់ៗតែម្តងឬ ?
នេះឯងវិនាសកម្មរបស់ប្រជាជនខ្មែរ ។ភូមិស្ថានផ្ទះសម្បែងគោក្របីជ្រូកមាន់ទា រួមទាំងមនុស្សស្លាប់ របួស ព្រាត់និរាស . . លែងនិយាយ។បងប្រុសជីទួតមួយខ្ញុំឈ្មោះឱ ចាបមានផ្ទះនៅភូមិត្រពាំងស្លាឃុំសំពងជៃ ខាងជើងផ្សារស្គន់នៅដេកចាំខាំក្រាបនៅនិងផ្ទះការពារទ្រព្យសម្បត្តិ ។ឲ្យតែឮកាំភ្លើងក្ឌូងៗ ធំម៉ៅម្តាយគាត់និកគុណសំបូងសំរូងបែរបន់ឲ្យកូនរួចបានសុខផុតពីគ្រាប់ពីរំសេវ ។ មានគេនិយាយថាបងចាបស្លាប់បាត់ទៅហើយ អ្នកផ្ទះទិញឥវ៉ាន់ធ្វើបុណ្យ១០០ថ្ងៃឲ្យ។ធ្វើបុណ្យរួចបាន១យប់ ស្អែកឡើងពេលលោកទ្រង់បាត្រលេចមុខបងចាបដើរមកក្រងុឺប។
នៅសមរភូមិបាខមជិតតាំងគោកយន្តហោះស្លាបកាត់ស្កាវហាយព្រៃនគរបានទម្លាកគ្រាប់បែកណាប៉ាល់ជាប្រភេទជ័រកាវពណ៌សស្អិតឆេះផ្ទះសម្បែងយ៉ាងសន្ធឹក តែផ្ទះប្រក់ហ្វីប្រូសុីម៉ងត៍មិនឆេះទេ ព្រោះវាមិនទទួលកម្តៅ(ផ្ទះហ៊ាខ្ចៅកូនម៉ាធាម)។
សមរភូមិតាំងគោក រំលង បាខមវ៉ៃគ្នាប្រថុមធាតុ(ធ្ងន់ធ្ងរ)ហើយ ថ្ងៃណាក៍វិទ្យុផ្សាយពីសមរភូមិតាំងគោកដែរ កងទ័ពខូចខាតទាំងសងខាង រប៉េះរប៉ោះពុំដាច់សូរ។
នៅពេលគេកំពុងប្រយុទ្ធគ្នា ប្លែកអីតែបងប្រុសទី១របស់ខ្ញុំឈ្មោះជូ សនកើតឆ្នាំ១៩៤៦បាត់ខ្លួនជិះកង់ប្រុស១ឌុបគ្នានិងពួកម៉ាកគាត់ឈ្មោះចាន់ ហុងស្រេងរត់ចូលកងរំដោះខ្មែរនៅភូមិកុមាររាជខាងជើងសូរសែន្យ(អូរអក្ខរា)ទន្ទឹមនិងសមរភូមិតាំងគោកបាត់សូន្យ។ម៉ែនិងឪខ្ញុំស្ងប់ក្រៀមក្រំចំបែងនិងកូន រកពាក្យនិយាយមិនចេញ។
ខែធ្លាក់ខ្យល់វូៗប្រហែលចុងឆ្នាំ១៩៧០ច្រូតកាត់ស្រូវហើយ យៀកកុង១ក្រុមនាំមុខដោយជើងអ្នកលេងនៅភូមិតាស(ចុងថ្នល់វត្តសូរសែន្យ)លើកគ្នាទាំងក្បាលព្រលប់ មកគោះទ្វារចាប់លោកយ៉ោក គិមឆាយហៅវ៉ាជាជំទប់ឃុំល្វានិងជាមេភូមិមេមាំង ហើយលើកគ្នាទៅចាប់តាហុីង សាយជាក្រមឃុំល្វានិងជាមេភូមិតាំងត្រពាំង(ជំនាន់ដើមគេរើសមេភូមិធ្វើជំទប់និងក្រមធ្វើការនៅសាលាឃុំ)ចងបណ្តើរយកទៅវាយចោលបោចកញ្ច្រាំងគ្របនៅចុងស្ទឹងអូរអក្ខរា។លោកតានុត មុយជាមេឃុំល្វា លុះដឹងថាយៀកកុងចាប់តាសាយនិងចឹកវ៉ាយកទៅសម្លាប់ដូច្នេះ ក៍ប្រញុឹកប្រញាប់ចោលថានះរត់ទាំងគ្រួសារទៅភ្នំពេញ។ដោយអត់មេឃុំ រដ្ឋការក៍ឲ្យលោកសោម ជុណ្ឌារីហៅអាចារ្យជុំធ្វើមេឃុំជំនួស ឯតាទួន តេងស្មៀនឃុំរត់គេចទៅលិចទៅកើត១គ្រាព្រោះសោកស្តាយផ្ទះសម្បែងកេរ្តិ៍អាករ។កិច្ចការសាលាឃុំល្វា លើកទៅធ្វើនៅសាលាស្រុកព្រៃឈរវិញ។១យប់ៗគេឮតែសម្លេងកប៉ាល់ហោះដូចឃ្មុំដ៍សាហាវ ទម្លាក់ភ្លើងបំភ្លឺ ទម្លាក់គ្រាប់បែកនិងបាញ់រះ . . . ។
រហូតមកដល់ថ្ងៃនេះគេនៅបែងចែកមិនដាច់និងពាក្យថា៣ឆ្នាំ៨ខែ២០ថ្ងៃរបបប៉ុល ពតបានសម្លាប់មនុស្ស តែខ្ញុំម្នាក់ឯងរស់នៅបានដឹងផ្ទាល់ គឺមានខ្មែររំដោះខ្មែរក្រហម យួនយៀកកុងយៀកមិញថ្ងៃណា ការកាប់សម្លាប់មនុស្សថ្ងៃនោះ។គេមិនគួរកាត់ឲ្យរបបសាធារណរដ្ឋខ្មែររបស់លន់ នល់៥ឆ្នាំ១ខែថាគ្មានខ្មែរក្រហមនិងយួនយៀកកុងយៀកមិញមិនបានសម្លាប់មនុស្សនោះទេ។នេះគ្រាន់តែឃុំល្វាស្រុកព្រៃឈរមួយ ចុងឆ្នាំ១៩៧០មានចាប់មនុស្ស២នាក់ទៅវាយចោល ចុះឃុំដទៃៗទៀតក្នុងស្រុកខ្មែរ ?
ភ្នំពេញ៖ មន្រ្តីជំនាញនៃការរុករកយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅក្រោមទឹក នៃក្រសួងការពារជាតិ បានអះអាងថា នាវាចម្បាំង ដែលបានបាញ់លិច នៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម កាលពីឆ្នាំ១៩៧២ ក្នុងរបបរបស់លោក លន់ នុល នោះគឺមានផ្ទុកគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះរាប់ពាន់តោន ខណៈយុទ្ធភណ្ឌ ខ្លះអាចបង្ករហានិភ័យខ្ពស់ ប៉ុន្តែក្រុមការងាររុករក បានកំណត់ទីតាំងច្បាស់លាស់ហើយ ដើម្បីស្រង់នាវា និងយុទ្ធភណ្ឌទាំងនោះយកមករក្សាទុក និងកំទេចចោល។
ផែនទីខាងលើបង្ងាញពី ទីតាំងកងពលធំ ឈជើងរបស់ សាធារណរដ្ឋខ្មែរ ដែលមាន មេទួ័ព ដឹកនាំទ័ពដោយឡែក ឬហៅថា ទ័ពឯកជន គឺទ័ពឯកជននេះ នាំឲ្យពួកគេមានអំណាចក្លាយជា នាយករដ្ឋមន្រ្តី ឬ រដ្ឋមន្រ្តី ដូចជា លន់ នល់, នល់ ណុន, ស៊ីសុវត្ថិសិរិមតៈ, អ៊ិន តាំ, សឺង ង៉ុកថាញ់. ហង្ស ធុនហាក់, ឡេះ កាសេម (នាយករដ្ឋមន្រ្តីប្រទេសចម្បា) ហែម កេតដារ៉ា (មេចលនា Monatio ) និង សក់ ស៊ុត សាខន។
ចំណែកខាង រដ្ឋាភិបាល តស៊ូ រួមាន ទ័ពសីហនុ, ទ័ព សឺនសាន, ទ័ពខៀវ សំផល, ទ័ព អៀង សារី ទ័ព នួន ជា និង ទ័ព ប៉ុល ពត។
០៧ មេសា ២០២១៖ ឯកឧត្តម នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាប្រចាំការក្រសួងការពារជាតិ និងប្រធានក្រុមការងារអន្តរក្រសួង ដើម្បីចុះសិក្សា និងដោះស្រាយករណីរកឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងនាវាដែលលិចក្នុងទន្លេ តំណាងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានអញ្ជើញជា អធិបតីក្នុងពិធីស្រង់នាវាម៉ារីន នាថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ ដោយមានការចូលរួមពីឯកឧត្តម ហ៉ី បាវី ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ, ថ្នាក់ដឹកនាំក្រសួងការពារជាតិ ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម តំណាងអភិបាល ខេត្តកណ្តាល ព្រមទាំងថ្នាក់ ដឹកនាំមួយចំនួនទៀត។ នាវាចម្បាំងដែលបានលិចអំឡុងសម័យសង្គ្រាមនៅកម្ពុជា នាទសវត្សឆ្នាំ១៩៧០ ទីបំផុតត្រូវបានស្រង់មកហើយ ស្ថិតនៅភូមិវាល ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម កម្លាំងជំនាញស្រង់មលើគោក រួចហើយ នៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១នេះ ក្រោយប្រតិបត្តិការរយៈពេល ៦ខែ។ រូបភាពនាវាដឹកគ្រាប់ថ្មី គួរមានរូបរាងបែបនេះ។
ស្ថានភាពនាវាចម្បាំងលិចក្នុងទន្លេខាងលើនេះ គឺមានសភាពចាស់ទ្រុឌទ្រោមខ្លាំង និងមាន ស្នាមធ្លុះធ្លាយជាច្រើនកន្លែងដោយការបាញ់ពន្លិច ក្នុងពេលប្រយុទ្ធគ្នា។ ឯកឧត្តម នាយឧត្តមសេនីយ៍ នាង ផាត បានបញ្ជាក់ថា ប្រតិបត្តិការបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះដែលបានកប់នៅក្រោមផ្ទៃទឹក នៅចំណុចនេះ គឺជាស្នាដៃប្រវត្តិសាស្ត្រមិនធ្លាប់មានកន្លងមកសម្រាប់កម្ពុជា ហើយចំពោះប្រតិបត្តិការនេះ ក៏បានបង្ហាញថាកម្ពុជាមានសមត្ថភា ពគ្រប់គ្រាន់មិនត្រឹមតែបោស សម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនៅលើដីគោកនោះទេដូច្នេះ វាជាមោទនភាពមួយទៀតសម្រាប់ប្រជាជាតិកម្ពុជា។ នាវាម៉ារីនដែលលិចក្នុងកំលុងសង្គ្រាមស៊ីវិលនៅកម្ពុជា កាល ពីទសវត្សឆ្នាំ១៩៧០នេះ បានលិចកប់ក្នុងបាតទន្លេមានជម្រៅរហូតដល់ ២៧,៥ម៉ែត្រ ព្រមទាំងគ្រប់ដណ្តប់ដោយដីខ្សាច់នៅលើយ៉ាងច្រើនផងដែរ។
ឧត្តមសេនីយ៍ទោ ម៉ី សុភា មេបញ្ជាការនៃទីបញ្ជាការដ្ឋានកងបោសសំអាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្រោមទឹក បានឱ្យដឹងថាគ្រាប់យុទ្ធភ័ណ្ឌប្រមាន៩០ភាគរយ ដែលមានទ្រង់ទ្រាយល្អ នឹងត្រូវដោះបន្សាប ដោះបន្សាបសម្រាប់ទុកដាក់តាំងក្នុងសារមន្ទីរ និង១០% ដែលជាគ្រាប់ខូចទ្រង់ទ្រាយ ពុកផុយ មិនអាចធ្វើការដោះបន្សាបបាន នឹងធ្វើការកំទេចចោល។
រយៈពេល៦ខែមកនេះ កម្លាំងជំនាញបានប្រមូល និងស្រង់គ្រាប់យុទ្ធភ័ណ្ឌមកលើគោកជាបន្តបន្ទាប់។ បើតាមរបាយ ការណ៍ គឺចាប់ពីខែតុលា ឆ្នាំ២០២០ រហូតដល់ដើមខែមីនា ឆ្នាំ២០២១ ក្រុមការងារស្រង់បានគ្រាប់យុទ្ធភណ្ឌសរុបប្រមាណ ១៦តោន ព្រមទាំងបំណែកឆ្អឹងសពមនុស្សចំនួន៦ និងសម្ភារសឹកមួយចំនួនទៀត៕
យោងតាមការធ្វើបទបង្ហាញរបស់លោកឧត្តមសេនីយ៍ទោ ម៉ី សុភា ប្រធានក្រុមប្រតិបត្តិរុករកយុទ្ធភណ្ឌក្រោមទឹក បានឲ្យដឹងថា នាវាចម្បាំងចំនួនពីរគ្រឿង ដែលភាគីបដិបក្សនាសម័យរបបលោក លន់ នុល បានបាញ់ពន្លិចក្នុងទន្លេ ស្ថិតនៅភូមិវាល ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាមនោះ ត្រូវបានក្រុមការងារកំពុងរុករកជារៀងរាល់ថ្ងៃ ដែលរហូតមកដល់ពេលនេះគឺបានស្រង់យុទ្ធភណ្ឌមិនទាន់ផ្ទុះ បានជិតមួយពាន់គ្រាប់ ខណៈនៅសល់ជាច្រើនតោនទៀត កំពុងកំណត់ទីតាំង ដើម្បីបន្តស្រង់យកទៅដាក់កន្លែងមានសុវត្ថិភាព។
តាមការបង្ហាញរបស់លោកឧត្តមសេនីយ៍រូបនេះ បានឲ្យដឹងទៀតថា កិច្ចប្រតិបត្តិការរុករកនាវាលិច និងបោសសំអាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងនាវានេះ គឺបានប្រតិបត្តិការរយៈពេល៣ខែកន្លងមក ហើយកម្លាំងជំនាញបានធ្វើការបោសសំអាតគ្រាប់ក្រោមទឹក និងនៅតាមភូមិឋានប្រជាពលរដ្ឋរស់នៅជុំវិញតំបន់ប្រតិបត្តិការ បានចំនួនសរុប៩១២គ្រាប់។
គ្រាប់ទាំងនោះ ត្រូវបានស្ដុកទុកនៅទីតាំងសុវត្ថិភាពឆ្ងាយពីទីប្រជុំជន នៅជាប់មាត់ទន្លេ និងមានការយាមការពារ ២៤លើ២៤ម៉ោង។ កិច្ចប្រតិបត្តិការនេះ នឹងត្រូវខិតខំប្រឹងប្រែង រិះរកគ្រប់មធ្យោបាយ ដើម្បីឲ្យទទួលបានជោគជ័យទាំងស្រុង នាដើមខែឧសភា ខាងមុខនេះ ពោលគឺមុនរដូរវស្សាមកដល់។
យ៉ាងណាក៏ដោយមន្រ្តីជំនាញមិនបានបញ្ជាក់ថា នាវាទាំងពីរគ្រឿងដែលបានបាញ់ពន្លិចនេះ គឺជានាវាចម្បាំងប្រភេទអ្វីនោះទេ ហើយយុទ្ធភណ្ឌមិនទាន់ផ្ទុះ ក៏មិនបានកំណត់ច្បាស់លាស់ដែរ ដោយលោកគ្រាន់តែអះអាងថា អាចមានរហូតដល់រាប់ពាន់តោន។
សូមជម្រាបថា នៅទីស្ដីការក្រសួងមហាផ្ទៃ នាថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំ ស្ដីពីបច្ចុប្បន្នភាពនៃកិច្ចសហប្រតិបត្តិការបោសសំអាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងនាវាដែលលិចក្នុងទន្លេ ស្ថិតនៅក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដោយមានការចូលរួមពីរដ្ឋលេខាធិការ និងថ្នាក់ដឹកនាំនៃក្រសួងការពារជាតិ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គស្នងការនគរបាលជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានពាក់ព័ន្ធចំណុះក្រសួងមហាផ្ទៃ៕
អាជ្ញាធរ នឹងបន្តរុករកទីតាំងលិចនាវាចម្បាំង៤កន្លែងទៀត ដែលអាចមានសម្ភារសឹកជាង២៨០០តោន ភ្នំពេញ៖ អាជ្ញាធរមីន នឹងបន្តរុករកនាវាចម្បាំងលិចក្នុងទន្លេ កាលពីសម័យសង្គ្រាម ដែលត្រូវបានសន្និដ្ឋានថា អាចនឹងមានសម្ភារសឹកមិនផ្ទុះនៅកប់ក្នុងបាតទន្លេជាង២៨០០តោនទៀត។ នេះបើតាមលោក ម៉ី សុភា មេបញ្ជាការកងបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនៅក្រោមទឹក នៃមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា។ លោក ម៉ី សុភា បញ្ជាក់ថា ទីតាំងទាំង៤កន្លែងនោះ គឺ ស្ថិតស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល លិចនៅអំឡុងឆ្នាំ១៩៧២ ហើយទីតាំងទី២ នៅស្រុកល្វាឯម ខេត្តកណ្តាល នៅម្ដុំកំពង់ចម្លងបន្ទាយដែក បឹងគ្រុំ ដែលជាប្រភេទនាវាផ្ទុកសម្ភារសឹកនិងគ្រាប់យុទ្ធភណ្ឌប្រមាណ៨០០តោន។ ទីតាំងទី៣ ស្ថិតក្នុងឃុំពាមមានជ័យ ស្រុកពាមរក៍ ខេត្តព្រៃវែង មានផ្ទុកសម្ភារសឹកនិងគ្រាប់យុទ្ធភណ្ឌប្រមាណ១០០០តោន។ ចំណែក ទីតាំងទី៤ នៅឃុំកោះចេក ស្រុកពាមរក៍ ខេត្តព្រៃវែង ដែលមានសម្ភារសឹកនិងគ្រាប់យុទ្ធភណ្ឌប្រមាណ១០០០តោន។
ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ លោក ម៉ី សុភា ថ្លែងថា៖«ជាង២៨០០តោននេះ ជាព័ត៌មានបឋមប៉ុណ្ណោះ ហើយយើងដឹងទីតាំងទាំងនេះ តាមរយៈពលរដ្ឋរស់នៅតំបន់នោះ។ ទី២ គឺយើងដឹងពីចាស់ជំនាន់មុនដែលគាត់បានដឹងរឿងរ៉ាវកាលពីអំឡុងឆ្នាំ១៩៧០ដល់១៩៧៥ និងប្រភពមួយទៀត គឺយើងដឹងពីអ្នកនេសាទដែលគាត់តែងតែជួប្រទះឃើញរឿងពាក់ព័ន្ធនឹងកាលលិចនាវា»។
ជាមួយគ្នាដែរ លោក លើកឡើងថា ទីតាំងដែលក្រុមការងារចុះរុករកគ្រាប់យុទ្ធភណ្ឌដែលនាវាម៉ារិនលិចនៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម អស់រយៈពេល៤ខែមកនេះ គឺមានគ្រាប់យុទ្ធភណ្ឌប្រមាណ៤០ទៅ៥០តោន។ លោក បន្ថែមថា មកដល់ពេលនេះ ក្រុមការងារបានស្រង់គ្រាប់យុទ្ធភណ្ឌប្រមាណ១០តោនហើយ ក្នុងស្រុកស្រីសន្ធរ៕
លោក ម៉ី សុភា បញ្ជាក់ថា ទីតាំងទាំង៤កន្លែងនោះ គឺ ស្ថិតស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល លិចនៅអំឡុងឆ្នាំ១៩៧២ ហើយទីតាំងទី២ នៅស្រុកល្វាឯម ខេត្តកណ្តាល នៅម្ដុំកំពង់ចម្លងបន្ទាយដែក បឹងគ្រុំ ដែលជាប្រភេទនាវាផ្ទុកសម្ភារសឹកនិងគ្រាប់យុទ្ធភណ្ឌប្រមាណ៨០០តោន។ ទីតាំងទី៣ ស្ថិតក្នុងឃុំពាមមានជ័យ ស្រុកពាមរក៍ ខេត្តព្រៃវែង មានផ្ទុកសម្ភារសឹកនិងគ្រាប់យុទ្ធភណ្ឌប្រមាណ១០០០តោន។ ចំណែក ទីតាំងទី៤ នៅឃុំកោះចេក ស្រុកពាមរក៍ ខេត្តព្រៃវែង ដែលមានសម្ភារសឹកនិងគ្រាប់យុទ្ធភណ្ឌប្រមាណ១០០០តោន។
ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ លោក ម៉ី សុភា ថ្លែងថា៖«ជាង២៨០០តោននេះ ជាព័ត៌មានបឋមប៉ុណ្ណោះ ហើយយើងដឹងទីតាំងទាំងនេះ តាមរយៈពលរដ្ឋរស់នៅតំបន់នោះ។ ទី២ គឺយើងដឹងពីចាស់ជំនាន់មុនដែលគាត់បានដឹងរឿងរ៉ាវកាលពីអំឡុងឆ្នាំ១៩៧០ដល់១៩៧៥ និងប្រភពមួយទៀត គឺយើងដឹងពីអ្នកនេសាទដែលគាត់តែងតែជួប្រទះឃើញរឿងពាក់ព័ន្ធនឹងកាលលិចនាវា»។
ជាមួយគ្នាដែរ លោក លើកឡើងថា ទីតាំងដែលក្រុមការងារចុះរុករកគ្រាប់យុទ្ធភណ្ឌដែលនាវាម៉ារិនលិចនៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម អស់រយៈពេល៤ខែមកនេះ គឺមានគ្រាប់យុទ្ធភណ្ឌប្រមាណ៤០ទៅ៥០តោន។ លោក បន្ថែមថា មកដល់ពេលនេះ ក្រុមការងារបានស្រង់គ្រាប់យុទ្ធភណ្ឌប្រមាណ១០តោនហើយ ក្នុងស្រុកស្រីសន្ធរ៕
លោកឧត្តមសេនីយ៍ ម៉ី សុភា បានមានឲ្យដឹងទៀតថា ក្នុងនោះមានគ្រាប់កាំភ្លើងត្បាល់ទំហំ ៨១ មីល្លីម៉ែត្រ ៦០មីល្លីម៉ែត្រនិងគ្រាប់កាំភ្លើងយន្ត១២,៧មីល្លីម៉ែត្រ។ ជាមួយនេះ ក្រុមរុករកបានប្រទះឃើញស្លាកឈ្មោះទាហានម៉ារីនខ្មែរម្នាក់ ដែលសរសេរជាភាសាបារាំង CHHIM-CHHEANG-LY Marine Nationale Khme’re , ដែកចំនួនមួយ និង កាំបិតទាហានមួយ តែមិនប្រទះឃើញឆ្អឹងជាសាកសពមនុស្សទេ។ លោកឧត្តមសេនីយ៍ ម៉ី សុភា បានបន្ថែមថា ប្រតិបត្តិការបាននិងកំពុងរុករកប្រមូលគ្រាប់យុទ្ធភណ្ឌនេះ ក្រុមរុករកបានធ្វើក្រោមផ្ទៃទឹកទន្លេជុំវិញនាវា ដែលលិចចំនួនពីរគ្រឿង ដែលបានកប់ក្រោមខ្សាច់ជម្រៅប្រមាណប្រាំម៉ែត្រ ក្នុងជម្រៅទឹកទន្លេចាប់ពី ២០ ទៅ ៣០ម៉ែត្រ ក្នុងរង្វង់ផ្ទៃបានទន្លេប្រហែល ១៥០ហិកតា។
- 7 January 1970 Prince Sihanouk leaves the country for a tour of foreign capitals, starting with Paris.
- 11 March 1970 The embassies of both South and North Vietnam are looted upon the orders of Lon Nol.
- 13 March 1970 Norodom Sihanouk leaves Paris to go to Moscow.
- 18 March 1970 Norodom Sihanouk is deposed by a coup d’état organized by Sirik Matak and Lon Nol. Lon Nol forms a government. Cheng Heng becomes puppet head of state. Sihanouk learns of the coup in Moscow. He leaves for Beijing.
- 20 March 1970 The United States recognizes Lon Nol’s regime. France does not end diplomatic relations with Phnom Penh.
- 21 March 1970 Pham Van Dong, the North Vietnamese Prime Minister, secretly travels to Beijing to pledge Hanoi’s support to Sihanouk. Both meet Zhou Enlai.
- 23 March 1970 Sihanouk gives a speech on the radio from Beijing which is broadcast by both Radio Beijing and Radio Hanoi. In it, he announces the founding of the National United Front of Kampuchea (FUNK). He orders the armed resistance and overthrow of Lon Nol and Sirik Matak’s regime.
- 24 March 1970 The three Khmer MPs who had gone underground in 1967 make an appearance in Beijing. They are Hou Youn, Hu Nim and Khieu Samphan. They join FUNK and give their unconditional support to Prince Sihanouk.
- 26-28 March 1970 There is popular unrest in favor of Sihanouk in Kompong Cham. Lon Nol represses the protests. Tens of thousands of protesters make their way to Phnom Penh.
- March 1970 Lon Nol orders the massacre of all Vietnamese in Cambodia. He organizes a propaganda campaign against Sihanouk through posters and loudspeaker announcements. Children are arrested. One of them is Prince Norodom Ranariddh.
- 24-25 April 1970 A Conference of the Peoples of Indochina is held at Norodom Sihanouk’s urging in order to coordinate the fight in three countries (Laos, Cambodia and Vietnam).
- 30 April 1970 President Nixon announces the invasion of Cambodia. American troops enter Cambodia on 1 May from South Vietnam.
- 5 May 1970 Protests are held in American universities and there is disagreement in the Senate over the invasion of Cambodia. There is a shooting at Kent State University.
- 5 May 1970 The Royal Government of National Union of Kampuchea (GRUNK) is founded in Beijing. It is half Sihanoukist (Penn Nouth is Prime Minister, Chea San is Minister of Justice, and Sarin Chack is Foreign Secretary), and half Khmer Rouge (Khieu Samphan is Minister of Defense, Hou Youn is Minister of the Interior, and Hu Nim Minister of Information).
- 11 May 1970 Senators Cooper and Church propose an amendment in order to stop all American military operations in Cambodia.
- Préparation de la sauce de poisson: le Prahoc © Micheline Dullin.
- Préparation de la sauce de poisson: le Prahoc © Micheline Dullin.
- 20 May 1970 Mao Zedong declares his support for Norodom Sihanouk.
- 2 July 1970 Queen Kossomak is thrown out of the Khemarin Palace. She is put under house arrest.
- 5 July 1970 Norodom Sihanouk is condemned to death in absentia by Phnom Penh, and his wife to life in prison.
- 9 October 1970 Lon Nol declares the Republic founded. Cambodia is now called the Khmer Republic.
- 10 October 1970 Beijing recognizes GRUNK as the only legitimate Cambodian government.
- 9 November 1970 General De Gaulle dies.
- Early December 1970 Phnom Penh is surrounded by resistance fighters.
- January 1971 The Vietnamese advance to Pochentong Airport near Phnom Penh and destroy all military planes.
- March 1971 The resistance controls 4/5 of Cambodian territory.
- 8 May 1971 Lon Nol is promoted Field Marshal. He comes back from two months in Honolulu, where he sought treatment for hemiplegia (paralysis of half the body).
- October 1971 The Republican army is defeated at Kompong Thom in Operation Chenla II.
- 18 October 1971 Lon Nol dissolves the National Assembly and rules by decree.
- Scène du Prahoc © Micheline Dullin.
- Scène du Prahoc © Micheline Dullin.
- 26 December 1971 American forces resume bombarding North Vietnam.
- 21-29 February 1972 Nixon visits China. In Vietnam, General Giap denounces Nixon’s “peace overtures”.
- March 1972 Saloth Sar now leads the Khmer Rouge High Military Command.
- 10 March 1972 The head of state, Cheng Heng, is “retired” by Lon Nol, who declares himself President of the Republic. Sirik Matak becomes Prime Minister.
- 13 March 1972 Sirik Matak is removed from office. Son Ngoc Thanh, who had always been against Sihanouk, is named Prime Minister.
- 8 May 1972 Nixon orders the blockade of the ports of North Vietnam.
- May 1972 Nixon visits Moscow.
- 7 November 1972 Nixon is reelected.
- 15 December 1973 American forces stop bombarding North Vietnam.
- 27 January 1973 Henry Kissinger and Le Duc Tho sign the Paris Peace Accords, which ends the Vietnam War.
- February 1973 The bombardment of Cambodia intensifies. The population of Phnom Penh swells from half a million to 2 million.
- February-March 1973 Norodom Sihanouk and his wife visit areas liberated by the Khmer Rouge, accompanied by leaders of the resistance. Near Angkor, Sihanouk meets Pol Pot (alias Saloth Sar) for the first time.
- 29 March 1973 The last American troops leave Vietnam.
- March 1973 Lon Nol’s regime declines. Strikes are more and more common. Lon Nol declares a state of siege.
- 1973 Prince Sirik Matak openly criticizes Lon Nol’s regime, saying it leaves the way open to Communism. He is put under house arrest.
- May 1973 The Watergate scandal erupts.
- 10 May 1973 The House of Representatives refuses to vote for the bombardment of Cambodia.
- 3-4 June 1973 Nixon refuses Sihanouk’s offers of negotiation.
- Images extraites de “L'année du lièvre”, par Tian, collection Bayou © Gallimard 2011.
- Images extraites de “L’année du lièvre”, par Tian, collection Bayou © Gallimard 2011.
- 15 August 1973 Congress calls for the end of the bombardment of Cambodia.
- 9 December 1973 Long Boret is named Prime Minister of Cambodia, a position which he will occupy until April 1975.
- Early 1974 China occupies the Paracel Islands of Vietnam.
- January-February 1974 Phnom Penh sees intense bombardment by the Khmer Rouge.
- 3 April 1974 John Gunther Dean, the new American ambassador to Cambodia, arrives in Phnom Penh.
- May 1974 Valéry Giscard d’Estaing is elected President of France.
- June 1974 Students protest in Phnom Penh. The Minister of Education is killed.
- 9 August 1974 Nixon resigns in the wake of the Watergate scandal. Gerald Ford succeeds him as president.
- 1 January 1975 The Khmer Rouge start their final offensive on Phnom Penh.
- 25 February 1975 The Americans organize an airlift from Thailand to keep Phnom Penh supplied with rice. A second airlift is organized from Saigon at the end of the month.
- Images extraites de “L'année du lièvre”, par Tian, collection Bayou © Gallimard 2011.
- Images extraites de “L’année du lièvre”, par Tian, collection Bayou © Gallimard 2011.
- 6 and 29 March 1975 General Giap takes Hue and then Da Nang.
- 28 March 1975 Moscow ends diplomatic relations with Lon Nol’s regime.
- 1 April 1975 Neak Lunong, a river port on the Mekong 50 miles from Phnom Penh, falls to the Khmer Rouge. Lon Nol agrees to leave Phnom Penh for half a million dollars. He goes to California.
- 12 April 1975 The American embassy closes as the last Americans leave Phnom Penh.
- 12 April 1975 France recognizes GRUNK.
- 17 April 1975 The Khmer Rouge enter Phnom Penh. The city is immediately evacuated of its 2.5 million people. Only around 20,000 remain.
- Images extraites de "L'année du lièvre", par Tian, collection Bayou © Gallimard 2011.
- Images extraites de “L’année du lièvre”, par Tian, collection Bayou © Gallimard 2011.
- 19 April 1975 The Khmer Rouge start killing the civilian and military members of Lon Nol’s regime.
- 20 April 1975 The Khmer Rouge demand that the Cambodians taking refuge in the French embassy be given up to them. Among them is Prince Sirik Matak, who is tortured and killed by the Khmer Rouge.
- 30 April 1975 Saigon falls and is renamed Ho Chi Minh City.
- May 1975 The Vietnamese occupy the Cambodian Wai Islands.
- August 1975 Hou Youn is executed by the Khmer Rouge. Pol Pot and Ieng Sary wield power while Khieu Samphan is the public face of the government.
- 2 August 1975 A Vietnamese delegation arrives in Phnom Penh. The Wai Islands are returned to Cambodia.
- 13 August 1975 Khieu Samphan (Vice Prime Minister of GRUNK) visits China, where he declares all problems have been solved in Cambodia.
- 9 September 1975 Norodom Sihanouk is “allowed” to visit Phnom Penh for two weeks.
- December 1975 There is armed conflict on the Vietnam-Cambodia border in the North-East. The Khmer Rouge accuse the Vietnamese of instigating a coup d’état in Cambodia.
- December 1975 Founding of the Lao People’s Democratic Republic.
- December 1975 Norodom Sihanouk and his wife arrive in Phnom Penh after five years away. Their return is strongly encouraged by Zhou Enlai.
- January 6 - Sihanhouk leaves for France.
- March 9 - Student demonstrators at the National Assembly demand that Viet Cong withdraw from Cambodia.
- March 11 - Demonstrators sack embassies of both South and North Vietnam.
- March 13 - Sihanouk leaves Paris for Moscow, rather than returning to Cambodia.
- March 17 - Lon Nol, pressured by Sihanouk's cousin Prince Sisowath Matak, signs decree ousting Prince Sihanouk.
- Government forces stationed at parliament building; airports closed.
- March 18 - National Assembly votes that Prince Sihanouk relinquish office.
- Name of Cambodia changed to Khmer Republic.
- March 23 Prince Sihanouk announces the establishment of the National United Front of Kampuchea (FUNK) from exile in Beijing, China.
- March 26 - Phnom Penh mob attacks governor's mansion and courthouse.
- Troops kill 60 at Skoun and 200 at Takeo and Prey Vang protests.
- March 29 - 40,000 Viet Cong and North Vietnamese units in Cambodia attack Lon Nol's forces in anticipation of Lon Nol's entry on the American side.
- April 10 - Government forces massacre Vietnamese villagers residing in Cambodia.
- 400 killed near Neak Luong; 3,000 shot north of Phnom Penh.
- April 20 - Viet Cong offensive stopped fifteen miles short of Phnom Penh.
- President Nixon authorizes a 'limited incursion' into Cambodia, with 30,000 Americans and 40,000 South Vietnamese troops.
- Incursion disperses North Vietnamese throughout Cambodian.
- May 5 - Cambodian Royal Government of National Union (GRUNC) announced.
- May - Government institutes policy of mass deportation of Vietnamese.
- 250,000 Vietnamese living in Cambodia will be forced out within a year.
- June - U.S. forces pull out.
- July - Saloth Sar takes name of Pol (Pot).
- July 27 - U.S. resumes B-52 campaign against Cambodia.
- October 9 - Lon Nol holds ceremony abolishing monarchy.
- Khmer Republic begins.
- Vietnamese units pull out of Cambodia.
- Son Ngoc Minh, founding member of KPRP, dies.
- May - Central Committee meeting.
- Khmer Rouge army reaches 35,000.
- Guerilla troop strength at 100,000.
- January 27 - Paris peace accords signed.
- February 9 - US resumes bombing campaign in Cambodia.
- 257,000 tons of bombs dropped during next six months.
- U.S. Congress orders a halt to Cambodian bombing.
- 540,000 tons of bombs dropped in Cambodia during entire campaign.
- Bombing campaign increases membership in CPK.
- May 20 - CPK institutes new peasant collectivization campaign.
- Summer - Khmer force of 20,000 - 25,000 moves against Phnom Penh.
- August - Bombing campaign ends.
- August 12 - Cambodian government forces abandon road junction at Skoun.
- Sunday, March 3 - City of Oudong attacked.
- When Oudong falls after three-week siege, several thousand massacred.
- June - Oudong recaptured by government forces.
- September - October - Central Committee meeting at Meakk.
- CPK decides that Phnom Penh and other towns will be evacuated, once captured.
- January - Khmer Rouge begin final offensive against Phnom Penh.
- January 26 - Last river convoy gets through to Phnom Penh.
- February 5 - Khmer Rouge block Mekong River.
- February 25 - Oudong recaptured by Khmer Northern Zone troops.
- April 1 - Neak Leung falls to CPK troops.
- Lon Nol leaves for the United States.
- April - CPK troops capture Battambang.
- April 10 - 800 US personnel flown out of Phnom Penh to Thailand.
- April 17 - Khmer Rouge forces enter Phnom Penh, after defeating troops of Lon Nol.
- Khmer Rouge establish government called Democratic Kampuchea (DK).
- Sporadic killing of ex-soldiers, Lon Nol officials, and civilians. Estimated 1,000 killed.
- Entire population of Phnom Penh, estimated at 1.8 million, evacuated.
- April 18 - Fall of port city of Kompong Som.
- April 19 - Pol Pot proposes "Build and Defend" policy to CPK Central Committee.
- CPK organizes evacuation of Phnom Penh and other major cities throughout Cambodia.
- May 12 - CPK navy seizes U.S. supply ship "Mayaguez."
- May 16-18 - Koh Kong Island, across from Phnom Penh, cleared by Khmer forces.
- May 20 - Meeting held in the old sports center in Phnom Penh. Orders issued to execute former members of the Lon Nol government.
- Santebal (Special Branch), under Kaing Khek Iev, (revolutionary name Deuch), sets up headquarters, "S-21" in Phnom Penh.
- June 21 - Pol Pot meets with Mao.
- Chinese begin supplying aid to Cambodia.
- July 22 - Regional military forces re-organized into Revolutionary Army of Kampuchea.
- July - September - 150,000 Vietnamese living in Cambodia forcibly returned to Vietnam.
- January - S-21 moves to Takhmau, on the southern end of Phnom Penh.
- January 5 - Constitution proclaimed for Democratic Kampuchea.
- CPK Central Committee approves abolition of money.
- February 25 - Siemreap city, capital of Autonomous Region 106, hit by two waves of 500 pound bombs.
- March 20 - Elections held.
- April 2 - Grenade explosion occurs behind royal palace.
- April 4 - Norodom Sihanouk resigns as head of state.
- April 11 - Local officials arrest fifty-seven Arabs, Pakistanis, and Indians, later killed in Phnom Penh.
- Beginning of campaign against Muslim Chams.
- April 14 - Pol Pot named prime minister.
- April 17 - Khieu Samphan replaces Sihanouk as "Chairman of the State Presidium."
- Pol Pot proposes "Super Great Leap," modeled after Mao's Great Leap Forward.
- May 19 - Chan Chakrey, army deputy chief of staff, arrested.
- Santebal chief Deuch reports discovery of a large "espionage" organization.
- June - Santebal moves operations to Tuol Sleng.
- August 28 - Suas Nau (Chhouk) arrested.
- September 20 - Former Northeast Zone secretary Ney Sarann arrested.
- December - 1,622 prisoners sent to Tuol Sleng during the 1976.
- February - Ket Chau, head of Pol Pot's personal office arrested.
- March - April - Region 106 rebellion.
- Population revolts against central government.
- March - Cambodian forces raid Vietnamese territory.
- July 1 - 114 women killed in Tuol Sleng.
- October 15 - Santebal executes 418 prisoners in Tuol Sleng.
- 6,330 prisoners killed in Tuol Sleng during 1977.
- September - November - Cambodian attacks into Vietnam kill or wound over 1,000.
- September 24 - Tay Ninh massacre -
- Cambodian forces enter Vietnam's Tay Ninh province and kill three hundred civilians in villages in Tan Bien and Ben Cau districts.
- June - December - Thai troops kill 1,000 Cambodian refugees after entering Thailand.
- December 31 - Diplomatic relations with Vietnam severed by Democratic Kampuchea.
- January 6 - Pol Pot, during visit to the Eastern Zone, urges Cambodians to attack Vietnamese.
- February 5 - Vietnam calls for negotiations and a mutual pullback of forces from the border.
- January - February - CPK evacuates border regions in preparation for conflict.
- 30,000 moved from Svay Rieng province.
- 37,000 moved from Kampot.
- March 14 - DK troops kill 100 peasants during raid in Ha Tien province of Vietnam.
- March - Planned military coup in Western Zone broken up when leaders arrested.
- March - April - Center moves against suspect units in the Eastern Zone.
- Cadres arrested and sent to Tuol Sleng.
- May - Commanders and commissars in Eastern Zone arrested and/or executed.
- May 25-29 - Two divisions of Ke Pauk's Central Zone troops battle rebel troops near Suong.
- May 27 - So Phim and Heng Samrin meet with Eastern Zone force commanders to plan resistance.
- June 1 - Rebel troops battle Pauk's forces along Highway 7.
- Center and Southwest Zone troops, under Son Sen, and Central Zone troops, under Pauk, encounter resistance near Prey Veng.
- June 2 - Villagers of Babong behead two Khmer Rouge during riot.
- Villagers at Chamcar Kuoy behead village chief and four others.
- June 3 - So Phim commits suicide as units close in to arrest him.
- June - Vietnamese refugees fleeing Cambodian attacks total 750,000.
- June - December - Evacuation of Eastern Zone.
- Government deports population of Eastern Zone. Hundreds of thousands killed.
- August - Northern Zone secretary Kang Chap arrested.
- September 16-20 - Southwest security forces massacre 930 people on Highway 1.
- November - Deputy Prime Minister Vorn Vet arrested.
- 400,000 Cambodian refugees living in Vietnam.
- 100,000 Cambodian refugees living in Thailand.
- December 2 - United Front for the National Salvation of Kampuchea formed at meeting in Kratie.
- Heng Samrin chosen to lead.
- December 25 - Vietnam invades Cambodia.
- Force of 150,000 Vietnamese troops and 15,000 Cambodian rebels.
- December 30 - Kratie town captured by Vietnamese.
- January 3 - Stung Treng captured by Vietnamese.
- January 6 - Prince Sihanouk flies out of Phnom Penh for China.
- January 7 - Vietnamese forces enter Phnom Penh.
- Pol Pot and aides fly by helicopter to Thailand.
- Vietnam establishes government under ex-Khmer Rouge leaders Hun Sen and Heng Samarin.
- Estimated 1.5 million people had died from overwork and disease under the Khmer Rouge regime.
- 200,000 people had been executed as "class enemies."
- January 21 - Foreign Ministry of Thailand announces that it will continue to recognize "Democratic Kampuchea."
- Pol Pot sets up headquarters at Tasanh.
- February - Chinese diplomats meet with Pol Pot.
- February 17 - Chinese force of 85,000 troops invades Vietnam.
- April - May - Thousands of Cambodians flee into Thailand.
- May - Pol Pot crosses border into Thailand.
- Deuch, former commandant of Tuol Sleng, reaches Thailand.
- June - Thai army forcibly repatriates Cambodian refugees.
- July - Pol Pot sets up Office 131, new headquarters, at Mount Thom.
- Thai Special Forces unit (Unit 838) assigned to provide protection on Thai side.
- Summer - Food shortages lead to famine in Cambodia and new exodus into Thailand.
- September - Khieu Samphan sets up Patriotic Democratic Front of Grand National Union of Kampuchea (FGUNDPK).
- October - 150,000 Cambodian refugees living in Thailand.
- November - UN General Assembly votes to seat Democratic Kampuchea delegation.
- Refuses to recognize Vietnamese-supported government.
- December - Number of Cambodian refugees living in Thailand reaches 500,000.
15 January 2021 រកឃើញគ្រាប់មិនទាន់ផ្ទុះកន្លែងនាវាលិចជិត ១ ពាន់គ្រាប់ ភ្នំពេញៈ យ៉ាងហោចណាស់មានយុទ្ធភណ្ឌមិនទាន់ផ្ទុះក្រោមទឹកជិត ១ ពាន់គ្រាប់ ត្រូវបានក្រុមប្រតិបត្តិករនៃមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាមសហការជាមួយបញ្ជាការដ្ឋានទ័ពពិសេសកងទ័ពជើងគោករកឃើញក្នុងទឹកកន្លែងនាវាចម្បាំងលិចក្នុងអំឡុងសង្គ្រាម នៅឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម គិតពីចុងខែកញ្ញា ឆ្នាំមុនមក។
នៅក្នុងកិច្ចប្រជុំស្ដីពីបច្ចុប្បន្នភាពនៃកិច្ចប្រតិបត្តិការបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងតំបន់នាវាចម្បាំងលិចពីម្សិលមិញលោក នាង ផាត ប្រធានប្រតិបត្តិការក្នុងការប្រមូលអាវុធយុទ្ធភណ្ឌមិនទាន់ផ្ទុះបានឱ្យដឹងថា កិច្ចសហប្រតិបត្តិការ ៣ ខែកន្លងមក កម្លាំងជំនាញបានបោសសម្អាតគ្រាប់ក្រោមទឹក និងនៅតាមភូមិឋានពលរដ្ឋរស់នៅជុំវិញតំបន់ប្រតិបត្តិការបាន ៩១២ គ្រាប់។
លោកបន្តថា គ្រាប់ទាំងនេះត្រូវបានស្តុកទុកនៅទីតាំងសុវត្ថិភាពឆ្ងាយពីទីប្រជុំជនជាប់មាត់ទន្លេ និងមានការយាមការពារ ២៤/២៤ ម៉ោង។ កិច្ចសហប្រតិបត្តិការនេះនឹងរកគ្រប់មធ្យោបាយដើម្បីឱ្យទទួលបានជោគជ័យទាំងស្រុងនៅដើមខែឧសភាមុនរដូវវស្សាចូលមកដល់។
លោកបន្ថែមថា ដើម្បីអនុវត្តតាមបទបញ្ជារាជរដ្ឋាភិបាលកម្ពុជាពីថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំមុន កិច្ចសហការនេះបានបង្កើតកងអនុសេនាធំបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្រោមទឹកចំនួន ៥៥ រូប ដើម្បីចុះអនុវត្តកិច្ចសហប្រតិបត្តិការរុករកនាវាចម្បាំងដែលលិច និងបោសសម្អាតគ្រាប់មិនទាន់ផ្ទុះសល់ពីសម័យសង្គ្រាមបានច្រើនតោន។
បើតាមលោក នាង ផាត កិច្ចសហប្រតិបត្តិការនេះ កងអនុសេនាធំបានស្រាវជ្រាវរុករកក្នុងនាវាលិចក្នុងទន្លេលើវិសាលភាពផ្ទៃទន្លេបណ្តោយ ១៥ ០០ ម៉ែត្រ និងទទឹង ១០០០ ម៉ែត្រ ស្មើនឹង ១៥០ ហិកតា និងបានបែងចែកជា ៣ តំបន់ រួមមាន តំបន់ហានិភ័យខ្ពស់ទំហំ ២០០ ម៉ែត្រ x២០០ ម៉ែត្រ, ចំណុចនាវាលិចតំបន់ហានិភ័យមធ្យមទំហំ ៥០០ ម៉ែត្រ x ១ ០០០ ម៉ែត្រ និងតំបន់នៅសល់មានហានិភ័យទាប
លោក នាង ផាត បានបន្តថា រហូតមកទល់ពេលនេះដំណើរការប្រតិបត្តិការបានរុករកឃើញទីតាំងនាវាលិច ហើយកំពុងប្រតិបត្តិការបូមខ្សាច់បណ្តើរ រុករក និងស្រង់យកគ្រាប់ពីនាវាបណ្ដើរ ព្រមទាំងស្តារស្រង់យកគល់ឈើ និងគល់ឫស្សីដែលជាប់គាំងជុំវិញនាវាដែលរាំងស្ទះដល់ប្រតិបត្តិការស្រង់យកគ្រាប់ចេញពីនាវានោះ។
លោកឧត្តមសេនីយ៍ទោ ម៉ីសុភា មេបញ្ជាការកងបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនៅក្រោមទឹកបានឱ្យដឹងពីម្សិលមិញថា ក្រុមមន្ត្រីជំនាញកំពុងតែសម្រុកចូលយកគ្រាប់មិនទាន់ផ្ទុះពីនាវាចម្បាំងដែលលិចក្នុងទន្លេកាលពីសម័យសង្គ្រាម។ នាវាលិចនេះ មានចំនួន ២ គ្រឿងគឺ ១ មានទំហំតូច និង ១ ទៀតទំហំធំ ដែលមានគ្រាប់ប្រមាណពី ១០០ ទៅ ២០០ តោន ប៉ុន្តែនាវាតូចត្រូវបានពលរដ្ឋពុះច្រៀកលក់អេតចាយ បន្សល់តែគ្រាប់នៅរាយប៉ាយ។
លោកថ្លែងថា៖ «ចំពោះការចុះទៅយកគ្រាប់នេះ មានការលំបាក និងគ្រោះថ្នាក់យ៉ាងខ្លាំងដែលទាមទារឱ្យមានសម្ភារទំនើប និងជំនាញពិតប្រាកដ បើមិនដូច្នោះវាប្រឈមនឹងគ្រោះថ្នាក់។ យើងគ្រោះថ្នាក់ច្រើនណាស់ ព្រោះទឹកមានជម្រៅប្រមាណ ៣០ ម៉ែត្រ គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងវត្ថុរារាំង ដែលជាវត្ថុផ្ទុះដែលត្រូវបានផ្សំ និងផលិតឡើង ហើយមកដល់បច្ចុប្បន្ននេះ វាមានប្រតិកម្មខ្លាំង នៅពេលយើងប៉ះពាល់វានឹងអាចនាំឱ្យកើតដំបៅ និងរមាស់ជាដើម »។
លោកបន្តថា៖ ក្រៅពីនេះ ក៏មានគល់ឈើធំៗ និងខ្សាច់ដែលហូរជាប់នឹងកប៉ាល់ដែលធ្វើឱ្យលំបាកក្នុងការយកគ្រាប់ និងកប៉ាល់ចេញពីក្នុងទឹក»។
លោក ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជាកាលពីថ្ងៃទី ៣០ ខែសីហា ឆ្នាំមុន បានចេញសេចក្តីសម្រេចមួយដើម្បីសិក្សាស្រាវជ្រាវលម្អិត ស្តីពីប្រវត្តិសង្គ្រាមនៅតំបន់នោះ មូលហេតុនៃការលិចនាវា ការគំរាមកំហែងដោយគ្រាប់មិនទាន់ផ្ទុះ និងបញ្ហាផ្សេងៗនៅភូមិសាស្ត្រ ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដែលជាទីតាំងមាននាវាចម្បាំងលិច និងបន្សល់ទុកគ្រាប់យុទ្ធភណ្ដមិនទាន់ពីអំឡុងសង្គ្រាមឆ្នាំ ១៩៧០-១៩៧៥៕ ក្រុមការងាររុករកយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ បានរកឃេីញឆ្អឹងសាកសពរបស់អតីតទាហានម៉ារីន លន់ ណុល មានឈ្មោះ CHHIM CHHEANGLY ដែលបានបន្សល់ទុកក្នុងនាវាដឹកគ្រាប់ ដែលបានលិចក្នុងទន្លេមេគង្គ ក្នុងភូមិសាស្រ្តភូមិវាល ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ ជាការជូនដំណឹងដល់សាច់ញាតិ បងប្អូនមកទំនាក់ទំនងជាមួយរដ្ឋបាលខេត្តកំពង់ចាម ដេីម្បីទទួលយកធាតុរបស់គាត់ទៅធ្វេីបុណ្យតាមប្រពៃណី។
សម្ដេចក្រឡាហោម បានបញ្ជាក់ថា ក្រៅពីរកឃើញគ្រាប់ គឺបានរកឃើញធាតុមនុស្សម្នាក់ នៃអតីតយុទ្ធជនដែលបានមរណៈភាពនៅក្នុងកប៉ាល់ដែលលិច
កំពង់ចាម ៖ នៅព្រឹក ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញជួបសំណេះសំណាលជាមួយកងបោសសម្អាតគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះក្រោមទឹក ស្ថិតនៅភូមិវាល ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។
យោងតាមរបាយការណ៍សង្ខេបរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានឲ្យដឹងថា គិតត្រឹម ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ ២០២១ ប្រតិបត្តិការ រុករក ទទួល បានលទ្ធផលគួរជាទីមោទនៈ ដោយបានរកឃើញគ្រាប់មិនទាន់ផ្ទុះ ទំហំ60-105mm ចំនួន ៧២២គ្រាប់ និងគ្រាប់ ប្រភេទតូច (ប្រភេទកាំភ្លេីងដៃ និងកាំភ្លើងយន្ត) ចំនួន ៥៤.៩២៥គ្រាប់ ។ សរុបរួមមាន ៥៥.៦៩៧គ្រាប់ ដែលត្រូវបានរុករកឃើញនៅក្នុងឃ្លុបទី១ និងនៅ៣ឃ្លុបទៀត ដែលត្រូវយកចេញជាបន្តបន្ទាប់។
មានប្រសាសន៍ក្នុងឱកាសនោះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថាតាងនាមសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សូមថ្លែងនូវការកោតសរសើរ និងអរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម នាង ផាត ចំពោះឯកឧត្តម សែម សុវណ្ណនី និងចំពោះឯកឧត្តម នាយឧត្តមសេនីយ៍ នាយទាហាន នាយទាហានរង និងអស់លោកជាមន្ត្រីជំនាញទាំងអស់ ព្រមទាំងអ្នកពាក់ព័ន្ធទាំងឡាយ រួមសាមគ្គីគ្នាធ្វើឲ្យប្រតិបត្តិការ នេះប្រកបដោយជោគជ័យ។
សម្ដេចក្រឡាហោម បានបន្ថែមថា រហូតមកដល់ពេលនេះមិនទាន់បានបញ្ចប់នៅឡើយទេ ដូចក្នុងរបាយការណ៍បានបញ្ជាក់ហើយថាអាចរហូតដល់អំឡុងខែឧសភាទើបអាចចប់។ ប៉ុន្តែយើងមិនតក់ក្រហល់នោះទេ បញ្ហាចម្បងគឺសុវត្ថិភាព។ យើងមិនត្រូវពន្លឿនដោយការប្រថុយប្រថាននោះទេ។
សម្ដេចបានបញ្ជាក់ថានៅទីនេះក្រៅពីរកឃើញគ្រាប់គឺបានរកឃើញធាតុមនុស្សម្នាក់។ ក្នុងឱកាសនោះដែរសម្ដេចក៏បានអំពាវនាវក៏ដូចជាប្រកាសស្វែងរកសាច់ញាតិនៃអតីតយុទ្ធជនដែល បានមរណៈភាពនៅក្នុងកប៉ាល់ដែលលិច។
សម្ដេចក៏បានផ្សព្វផ្សាយអំពីគោលនយោបាយភូមិឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលជូនបងប្អូនប្រជាពលរដ្ឋនិងអង្គភាពផងដែរ។ សម្ដេចក៏បានអំពាវនាវដល់មន្ត្រីមូលដ្ឋានពិសេសលោកមេឃុំ មេភូមិ ស្មៀន ប៉ុស្តិ៍នគរបាលរដ្ឋបាល គឺសំខាន់ណាស់ត្រូវបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានល្អ។
សូមបញ្ជាក់ថា ប្រតិបត្តិការរុករក និងប្រមូលគ្រឿងយុទ្ធភណ្ឌ ក្នុងបាតទន្លេមេគង្គ ក្នុងទំហំ ១៥០០ម៉ែត្រ ស្មើនឹង ១៥០ហិកតា គឺត្រូវបានអនុវត្តឡើងតាំងពីចុងខែតុលា ឆ្នាំ២០២០ នឹងគ្រោងបញ្ចប់នៅអំឡុងខែឧសភា ឱ្យទាន់មុនរដូវវស្សាខាងមុខនេះ។ ក្រុមការងាររុករកយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ បានរកឃើញឆ្អឹងសាកសពរបស់អតីតទាហានម៉ារីន លន់ ណុល មានឈ្មោះ CHHIM CHHEANGLY ដែលបានបន្សល់ទុកក្នុងនាវាដឹកគ្រាប់ ដែលបានលិចក្នុងទន្លេមេគង្គ ក្នុងភូមិសាស្ត្រភូមិវាល ឃុំ មានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។ ជាការជូនដំណឹងដល់សាច់ញាតិ បងប្អូន មកទំនាក់ទំនងជាមួយរដ្ឋបាលខេត្តកំពង់ចាម ដើម្បីទទួលយកធាតុរបស់គាត់ទៅធ្វើបុណ្យតាមប្រពៃណី ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ
- ១៩៧០៖ ប្រកាសបង្កើតកងទ័ព ឥទ្ធិពលភ្លាមៗដ៏សំខាន់បំផុតនៃរដ្ឋប្រហារគឺយុទ្ធនាការកម្ពុជានៅខែមេសា-កក្កដា ១៩៧០ នៅក្នុងនោះកងទ័ពវៀតណាមខាងត្បូង (ក.ស.វ.ណ. រឺ ARVN) បាននៅពីក្រោយខ្នងដោយកងទ័ពស.រ. (សហរដ្ឋ) បានចូលកម្ពុជាភាគខាងកើតដើម្បីវាយប្រហារកងកម្លាំងវៀតណាមខាងជើង និងវៀតកុងដែលកំពុងប្រតិបត្តិការនៅទីនោះ ។ ថ្វីបើមានការប្រទុស្តវាយនេះក៏ដោយ ក៏ពួកកងកម្លាំងកុម្មុយនិស្តជាច្រើនបានភៀសខ្លួន ទៅខាងលិចកាន់តែជ្រៅទៅក្នុងកម្ពុជា រឺក៏ចូលទៅតំបន់ជនបទនានានៅភាគឦសាន ដែលពួកគេបាននឹងផ្ដល់ការឧបត្ថម្ភដល់កុបកម្មប្រឆាំងនឹងលន់-ណុលថែមទៀត ។ ប្រតិកម្មភ្លាមៗរបស់លន់-ណុលគឺដើម្បីផ្ដន្ទាទោសដល់សកម្មភាពពេលដែលមានការរំលោភបំពាននៅក្នុងទឹកដីកម្ពុជា ។ គាត់ក្រោយមកបានផ្ដល់ដំណឹងដល់លោកអេឡិចស៊ែនដឺរ-ហេហ្គថាប្រទេសរបស់គាត់ត្រូវបានប្រែទៅជាមានគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរជាលទ្ធផលមកវិញ នៅពេលនោះលោកហេហ្គបានប្រាប់គាត់ថាកងទ័ពជើងគោកអាមេរិកនឹងមិនត្រូវបានប្រើប្រាស់ដើម្បីជួយកងទ័ពកម្ពុជាទេ ក៏ប៉ុន្តែថា (ជាការអនុលោមជាមួយលទ្ធិនិច្សុន) កម្មវិធីជំនួយនឹងត្រូវបានផ្ដល់ជំនួសវិញ លន់-ណុលបានសម្រក់ទឹកភ្នែកដោយបើកចំហ ។
- ១៩៧១៖ នៅអំឡុងពេលរាត្រីនៃថ្ងៃទី២១ ខែមករា ឆ្នាំ១៩៧១ កងពិសេសវៀតណាមខាងជើង/វៀតកុងបានបើកការវាយប្រហារលើអាកាសយានដ្ឋានពោធិ៍ចិនតុងដែលជាទីមូលដ្ឋានដ៏សំខាន់មួយសម្រាប់កងកម្លាំងជើងអាកាសខ្មែរ។ ក៏ប៉ុន្តែការវាយប្រហារនេះត្រូវបានចាត់ថាជាអំណោយផលសម្រាប់សាធារណរដ្ឋខ្មែរទៅវិញព្រោះថាអាកាសយានដ្ឋានពោធិ៍ចិនតុងនាពេលនោះគឺពោរពេញទៅដោយយន្តហោះចម្បាំងសូវៀតចាស់ៗ។ ដោយមានជំនួយពីអាមេរិក មិនយូរប៉ុន្មាន ពួកគេក៏ប្រគល់យន្តហោះចម្បាំងថ្មីៗជំនួសឱ្យម៉ូដែលចាស់ៗពីមុន។ ពីរសប្តាហ៍ក្រោយមក លោកលន់ នល់បានទទួលរងនូវជំងឺដាច់សរសៃឈាមខួរក្បាលហើយគាត់ក៏ត្រូវបានគេយកទៅកោះហាវ៉ៃដើម្បីធ្វើការពិនិត្យព្យាបាល។ ពេលពិនិត្យរួច គេបានរកឃើញថាលោកមានជំងឺដាច់សរសៃឈាមខួរក្បាលធន់ស្រាលហើយមិនយូរប៉ុន្មានគាត់ក៏បានជាសះស្បើយភ្លាមៗរួចបានវិលត្រឡប់មកប្រទេសវិញបន្ទាប់ពីអវត្តមានពីទឹកដីមាតុភូមិអស់រយៈពេលពីរខែ។
- ១៩៧១៖ ក.ជ.ខ. បានបើកការវាយប្រហារតបវិញនៅអំឡុងខែសីហានាឆ្នាំដដែរនោះដែលគេតែងសម្តៅលើវាថា"ប្រតិបត្តិការចេនឡាទី២"។ គោលបំណងនៃយុទ្ធនាការនេះគឺកម្ចាត់កម្លាំងសត្រូវចេញពីផ្លូវជាតិលេខ ៦ ដើម្បីស្តារប្រព័ន្ធទំនាក់ទំនងឡើងវិញជាមួយក្រុងកំពង់ធំដែលត្រូវជាទីក្រុងធំបំផុតទីពីរនាសម័យសាធារណរដ្ឋខ្មែរ។ ដំបូងឡើយ ប្រតិបត្តិការនេះបានទទួលជោគជ័យទៅតាមគម្រោងជាធម្មតាហើយក្រុងកំពង់ធំក៏ត្រូវបានរំដោះ។ ប៉ុន្តែនៅអំឡុងខែធ្នូនិងខែវិច្ឆិកា កងកម្លាំងខ្មែរក្រហមនិងវៀតណាមខាងជើងបានបើកការវាយតបទៅវិញដោយបានវាយកម្ទេចកម្លាំងសាធារណរដ្ឋខ្មែរក្នុងដំណើរនោះ។ ចំនួននៃការខាតបង់នៅក្នុងប្រតិបត្តិការនេះគឺមិនសូវជាច្បាស់លាស់ទេគ្រាន់តែគេដឹងថាគ្រឿងសព្វាវុធជាច្រើនត្រូវបានបាត់បង់តែប៉ុណ្ណោះ។[៨៧] ជាលទ្ធផលចុងក្រោយ ចេនឡាទី២ ត្រូវបានទទួលបរាជ័យហើយវាបានហុចផលទៅឱ្យកម្លាំងខ្មែរក្រហមនិងវៀតណាមខាងជើងទៅវិញ។
- ១៩៧២៖ នៅខែមីនា១៩៧២ លន់-ណុលនិងបងប្អូនគាត់បានរៀបចំដើម្បីបណ្ដេញទ្រង់សិរិមតៈចេញពីអំណាច ។ បន្ទាប់ពីទ្រង់សិរិមតៈបានបណ្ដេញ កែវ-អនចេញ អ្នកបណ្ឌិតសភាប្រឆាំងម្នាក់ លន់-ណុលបានរៀបចំជាបន្តបន្ទាប់នូវបាតុកម្មបញ្ចេញមតិនិស្សិតនានាប្រឆាំងនឹងទ្រង់ ដែលប្រកាសអោយដកទ្រង់ចេញពីតំណែង ។[១៤] សិរិមតៈបានលាលែង ហើយ (ដោយស្ដែងអោយ 'ការការពារខ្លួន' របស់ទ្រង់) ត្រូវជំនួសមកវិញក្រោមការឃុំខ្លួនក្នុងផ្ទះជាក់ស្ដែង ។[១៥] លន់-ណុលបានប្រើវិបត្តិនេះដើម្បីបណ្ដេញប្រមុខរដ្ឋ ឆេង-ហេង ហើយបានកាន់តួនាទីប្រមុខរដ្ឋដោយខ្លួនឯង ដោយតែងតាំងអ្នកជាតិនិយមប្រឆាំងសីហនុជើងចាស់ សឺន-ង៉ុកថាញ់ជានាយករដ្ឋមន្ត្រីវិញ ។[១៦] លោកថាញ់ មេដឹកនាំខ្មែរសេរីបានកេណ្ឌទ័ពជំនួយកងទ័ពជាតិកម្ពុជាជាច្រើនក្នុងចំណោមពួកខ្មែរក្រោមនៅវៀតណាមខាងត្បូង និងភក្ដីភាព លោកបានបញ្ជាចំណោមអ្នកទាំងនេះប្រៀបផ្ទឹមនឹងវរជន កងទ័ពបានហ្វឹកហ្វឺនដោយស.រ.បានសេចក្ដីថាការគាំទ្ររបស់លោកដល់រដ្ឋាភិបាលដែលផុយស្រួយរបស់សាធារណរដ្ឋនេះនៅតែចាំបាច់ ។ [១៧]
- ១៩៧២៖ ក្រោយឆ្នាំនោះ លន់-ណុលបានប្រកាសនឹងប្រារព្ធការបោះឆ្នោតប្រធានាធិបតី និងគួរអោយភ្ញាក់ផ្អើល នៅពេលដែលអ៊ិន-តាំ និងកែវ-អន ទើបនឹងថ្លែងថាជាអ្នកសីហនុនិយមដ៏ល្បី មិនតែប៉ុណ្ណោះបានប្រកាសថាពួកគេនឹងរត់ ក៏ប៉ុន្តែក្រោយមកបានបដិសេធច្រានចោលវិញ ។[១៨] ការបោះឆ្នោត ថ្វីត្បិតតែជ័យជំនះដែលមិនអាចជៀសបានដល់លន់-ណុលក៏ពិតមែន គាត់ក៏បានដឹងថាមានការមិនសប្បាយចិត្តយ៉ាងខ្លាំងជាមួយរដ្ឋាភិបាលថ្វីត្បិតដូច្នេះក៏ដោយ ក៏ពួកគេត្រូវតែផ្ដល់ការគាំទ្រដល់លន់ណុលដដែល: បើពួកគេបោះឆ្នោតដោយត្រឹមត្រូវយុត្តិធម៌នោះ វាប្រហែលជាថាលោកអ៊ិន-តាំនឹងអាចឈ្នះឆ្នោត ។[១៨] កិច្ចការនេះបានបណ្ដាលអោយអ៊ិន-តាំផ្ដល់យោបល់ដែលពួកអាមេរិកឥឡូវអាចមួរម៉ៅលើសកម្មភាពរបស់លន់-ណុល ។[១៧]
- ១៩៧២៖ ស្ថានភាពនយោបាយបានបន្តដោះស្រាយពេញមួយឆ្នាំ១៩៧២: ទាំងគណបក្សប្រឆាំងទាំងពីរ (គណបក្សប្រជាធិបតេយ្យរបស់អ៊ិន-តាំ) និងគណបក្សសាធារណរដ្ឋរបស់សិរិមតៈបានបដិសេធប្រកែកការបោះឆ្នោតរដ្ឋសភាដែលប្រារព្ធនៅខែកញ្ញា ដែលនាំទៅដល់ជ័យជំនះទាំងស្រុងដល់គណបក្សសង្គមសាធារណរដ្ឋ របស់លន់-ណុល ។ មានការកើនឡើងចំនួនភេរវករវាយប្រហារនៅក្នុងរដ្ឋធានី មួយក្នុងនោះបានសំដៅទៅរកលោកសឺន-ង៉ុកថាញ់ ។[១៩] លោកថាញ់ដែលកិច្ចការនយោបាយចុងក្រោយរបស់គាត់ហាមឃាត់សារពត៌មានរបស់សិរិមតៈ ដែលក្រោយមកទៀតត្រូវបង្ខំអោយលាលែង នឹងត្រឡប់ទៅជានិរទេសទៅវៀតណាមខាងត្បូង និងត្រូវបានជំនួសមកវិញដោយអ្នកឆ្វេងនិយមកណ្ដាល លោកហង្ស-ធន់ហាក់ ។[២០] កាលណោះរដ្ឋាភិបាលសាធារណរដ្ឋខ្មែរដែលកំពុងតែចុះខ្សោយដោយការវាយជិតៗ កងកម្លាំងវៀតណាមខាងជើង ដែលបានបន្តយ៉ាងប្រញាប់ប្រញាល់ដែលមានការប្រយុទ្ធជាច្រើនប្រឆាំង នឹងកងទ័ពជាតិខ្មែរ ដូចនៅក្នុងប្រតិបត្តិការចេនឡា១ និង២ បន្តិចម្ដងៗ និងបានបកត្រឡប់មកក្នុងព្រំដែនកម្ពុជាយ៉ាងយឺតៗ ដែលបន្សល់ទុកនៅអោយមានការដឹកនាំពស្តុភារសំខាន់ និងឧបត្ថម្ភដល់នាយទាហាន ។ កន្លែងរបស់ពួកគេត្រូវបានកាន់កាប់ដោយកងកម្លាំងកុម្មុយនិស្តកម្ពុជាក្នុងស្រុកនៃកងទ័ពរំដោះជាតិប្រជាជនកម្ពុជា (CPNLAF) ដែលត្រូវបានកើនឡើងយ៉ាងខ្លាំងក្លា នៅពេលព្រះសីហនុបានផ្ដល់ការគាំទ្ររបស់ទ្រង់ដល់កុបកម្ម ពួកខ្មែរតាមជនបទដែលនៅតែមានការគាំទ្រព្រះសីហនុយ៉ាងលើសលុប ។
- ១៩៧២៖ ខ្មែរក្រហមបានទទួលការគាំទ្រឥតឈប់ឈរពី ក.ប.វ. បន្ទាប់ពីពួកគេបាន"ដកខ្លួនចេញ"បណ្តើរៗពីទឹកដីកម្ពុជា។ កងកម្លាំងខ្មែរក្រហមដែលត្រូវបានរៀបចំឡើងវិញនៅឯកិច្ចប្រជុំកំពូលឥណ្ឌូចិនដែលប្រព្រឹត្តិធ្វើឡើងនៅទីក្រុងក្វាងចូវ ប្រទេសចិនក្នុងខែមេសា ឆ្នាំ១៩៧០ បានកើនឡើងពី ១២–១៥,០០០ នាក់នៅឆ្នាំ១៩៧០ ដល់ ៣៥–៤០,០០០ នាក់នៅឆ្នាំ១៩៧២ ហើយការប្រយុទ្ធចម្បាំងជាមួយសាធារណរដ្ឋខ្មែរត្រូវបានប្រគល់មកឱ្យខ្មែរក្រហមទាំងស្រុង។
- ១៩៧៣: បទឈប់បាញ់ និងការព្យួររដ្ឋសភា កិច្ចសម្រុះសម្រួលសន្តិភាពប៉ារីសនៅដើមឆ្នាំ១៩៧៣ ដូចជាផ្ដល់អោយការសម្រាកបណ្ដោះអាសន្នពីសង្គ្រាមក្នុងស្រុក លន់-ណុលបានប្រកាសបទឈប់បាញ់ឯកតោភាគី ទោះបីយ៉ាងណាក៏ទីតាំងរបស់កងទ័ពជាតិខ្មែរគឺខ្សោយណាស់នៅលើដី ។ មានការពិតដែលការទាក់ទងតិចតួចរវាងបក្សពួកកណ្ដាលខ្លះទៀតនៃពួកកុម្មុយនិស្តខ្មែរក្រហម ដោយគួរអោយកត់សំគាល់ គឺហ៊ូ-យុន និងសាធារណរដ្ឋ ។ ពួកវៀតណាមខាងជើងបានដាក់សម្ពាធពួកកុម្មុយនិស្តកម្ពុជាអោយទទួលយកលក្ខ័ណ្ឌកិច្ចសម្រុះសម្រួលសន្តិភាព ផលប្រយោជន៍របស់ពួកគេដាក់បន្ថែមអោយសង្គ្រាមមានសកម្មភាពនូវកម្រិតទាប (ដោយការចងភ្ជាប់កងទ័ពវៀតណាមខាងត្បូងនៅក្នុងការដំណើរការ) ជាជាងជ័យជំនះពេញទីរបស់ពួកខ្មែរក្រហម ។ ភាពដឹកនាំរបស់ខ្មែរក្រហម យ៉ាងណាៗ នៅតែដាច់អហង្ការ ។
- ១៩៧៣៖ ការប្រយុទ្ធគ្នាបានចាប់បន្តនៅយប់៧កុម្ភៈ១៩៧៣ នៅពេលនោះពួកកម្លាំងកុម្មុយនិស្តបានវាយប្រហារ បរិវេណកងទ័ពជាតិខ្មែរក្បែរៗទីក្រុង ដែលបានឡោមព័ទ្ធកំពង់ធំ ។[១៩] នៅខែមេសា របបសាធារណរដ្ឋគឺនៅក្នុងភាពច្របូកច្របល់ជាទូទៅ ជាមួយនឹងកងទ័ពជាតិខ្មែរបដិសេធដើម្បីប្រយុទ្ធ និងការលួចយកទីរួមខេត្តផ្ទាល់ពួកគេ ហើយកងទ័ពរំដោះជាតិប្រជាជនកម្ពុជាកំពុងតែលុកទៅកាន់ តំបន់ជាច្រើននៃប្រទេស ។ ក្នុងការឆ្លើយតប សហរដ្ឋជាចុងក្រោយបានគំរាមកាត់ផ្ដាច់ជំនួយទាំងអស់ វាលែងតែលន់-ណុលដើរតួដើម្បីពង្វាតមូលដ្ឋានអំណាចនិងគាំទ្រដល់រដ្ឋាភិបាលនេះ អោយច្បាស់ទៅដើម្បីធ្វើអោយដូចដើមសម្ព័ន្ធមិត្តសហរដ្ឋវិញ គឺទ្រង់សិរិមតៈ និងកាត់បន្ថយឥទ្ធិពលបងប្អូនរបស់គាត់លន់-ណុន ។ [២១] ដូច្នោះហើយ ថ្ងៃ២៤មេសា លន់-ណុលបានប្រកាសថារដ្ឋសភានឹងត្រូវព្យួរ និងក្រុមប្រឹក្សានយោបាយបានបង្កើតឡើងដោយខ្លួនគាត់ សិរិមតៈ ឆេង-ហេង និងអ៊ិន-តាំ នឹងដឹកនាំយ៉ាងមានប្រសិទ្ធិភាពដោយក្រឹត្យ ។ កងទ័ពរំដោះជាតិប្រជាជនកម្ពុជារុលទៅមុខដល់ភ្នំពេញនៅទីបំផុតត្រូវបានបញ្ឈប់ដោយការទម្លាក់គ្រាប់បែករបស់អាមេរិក ដែលបង្កអោយមានការកម្រិតហេតុផលដល់អាក្រក់ចំណោមពួកកងទ័ពកុម្មុយនិស្ត ។ ពួកអ្នកវិចារណកថាខ្លះ[នរណា?] ថ្លែងថាបទពិសោធន៍នេះប្រហែលបាននាំអោយមានភាពព្រៃផ្សៃដែលបង្ហាញដោយពួកកម្មាភិបាលខ្មែរក្រហមនៅក្នុងព្រឹត្តិការណ៍នានាក្រោយមកទៀត ។[២២]
- ១៩៧៤: ការធ្លាក់ឧដុង្គ នៅដើមឆ្នាំ១៩៧៤ ក្រុមប្រឹក្សានយោបាយត្រូវបានបញ្ឈប់សកម្មភាព ហើយលន់-ណុលក៏គ្រប់គ្រងតែម្នាក់ឯងម្ដងទៀត ។ ស្ថានភាពយោធា នៅក្នុងខណៈពេលនោះ កំពុងតែកាន់តែយ៉ាប់យ៉ឺនថែមទៀត ។ កងកម្លាំងកុម្មុយនិស្តមកនៅពីចម្ងាយដែលកំពុងបកក្រោយពីភ្នំពេញ ហើយបានកាន់កាប់អតីតរាជធានីឧដុង្គនៅខែមីនា: ពួកគេបានជម្លៀសប្រជាជន ដោយបាញ់មន្ត្រីរដ្ឋការរដ្ឋាភិបាល និងពួកគ្រូបង្រៀន ហើយបានកម្ទេច រឺក៏ដុតទីប្រជុំជនជាច្រើន ។ មានការប្រសើរឡើងមួយរយៈខ្លីដែលឆ្នាំនោះបានរីកចម្រើនដែរ យ៉ាងណាៗ ពេលដែលកងទ័ពជាតិខ្មែរបានយកឧដុង្គត្រឡប់មកវិញបាន និងអាចយកមកវិញនូវផ្លូវផ្គត់ផ្គង់ស្បៀងតាមរយៈបឹងទន្លេសាប ។
- ១៩៧០៖ ប្រតិបត្តិការសឹកចេនឡានទី១ ចាប់ពីកំពង់ចម្លងព្រែកក្តាមត្រើយខាងកើតតាមផ្លូវជាតិលេខ៧មកបញ្ចប់ត្រឹមទីប្រជុំជនស្គន់នៃស្រុកជើងព្រៃហើយចាប់ពីស្គន់ឆ្ពោះទៅតាំងគោកតាមផ្លូវជាតិលេខ៦នៃខេត្តកំពង់ធំគឺចេនឡាទី២ប្រហែលក្នុងត្រីមាសទី៣ឆ្នាំ១៩៧០ បន្ទាប់ពីរកហោរារកពេលរកវេលាឫកមង្គលដូរឈ្មោះប្រទេសពីព្រះរាជអាណាចក្រកម្ពុជាមានព្រះមហាក្សត្រគ្រងរាជ្យ មកជាសាធារណរដ្ឋខ្មែរមានប្រធានាធិបតីគ្រប់គ្រងអំណាចរដ្ឋវិញ ដូរទាំងទង់ជាតិមានបន្ថែមផ្កាយបីទៀតផង។សាធារណរដ្ឋខ្មែរប្រកាសនៅថ្ងៃទី៩តុលា១៩៧០ត្រូវនិងថ្ងៃសុក្រ៩កើតខែអស្សុជ ទោស័ក ព.ស២៥១៤ ម៉ោង៩ព្រឹក មានក្បួនហែព្យុហ៍យាត្រាដ៍សន្ធឹកសន្ធាប់ផង តែកងទ័ពរំដោះដែលមានខ្ទាស់ព្រះឆាយាល័ក្ខណ៍សម្តេចព្រះនរោត្តម សីហនុនៅតែវាយលុកទៅលើកងទ័ពសាធារណរដ្ឋខ្មែរក្មេងខ្ចីមិនព្រមឈប់។
- ១៩៧០៖ ទ័ពថ្មើរជើងពាក់មួកកាគីឬក្រណាត់ឆ័ត្រនីឡុងខៀវកំប្លាបៗ កាលនោះទ័ពយួនយៀកកុងនេះមិនសូវមានពាក់មួកនំអាកោច្រើនទេ បានវាយលេបយកស្រុកនានាខាងត្បូងទន្លេមេគង្គស្ទើរតែទាំងអស់ តួយ៉ាងស្រុកក្រូចឆ្មា ស្ទឹងត្រង់ តំបែរ អូររាំងឪ ស្រីសន្ធរដែលគ្មានផ្លូវជាតិ សូម្បីពាមជីកងចម្ងាយ១៣គ.មពីផ្សារព្រៃទទិងតាមផ្លូវខេត្តលេខ៥១ក៍ត្រូវកាត់ផ្តាច់ស្ពានបីកន្លែងធ្វើឲ្យទាហានតំណាងរាស្ត្រឡាច សឿមចុះចាញ់ដកថយបះដៃបះជើង សុីពេលមិនបាន១សប្តាហ៍ផង បណ្តោយឲ្យខ្មែរក្រហមដែលទើបនិងកកែងកម្លាំងថ្មីថ្មោងឡើងមកចាត់តាំងរដ្ឋអំណាចថ្មី រហូតដល់អាជ្ញាធរលន់ នល់លែងនឹកនានិងវាយយកវិញឡើយ ។ ក្រោយកែឈ្មោះប្រទេសហើយលោកលន់ ណុលក៍កែឈ្មោះខ្លួនឯងជា លោកសេនាប្រមុខលន់ នល ឯទ័ពយៀកកុងហៅប៉ៃឡាំៗថាឡន ណនៗ។
- ១៩៧០៖ សមរភូមិចេនឡាទី១ និងសមរភូមិចេនឡាទី២ បន្លាយពេលរាប់ខែក្នុងរដូវវស្សាឆ្នាំ១៩៧០នោះ ប្រជាកសិករនៅអមសងខាងផ្លូវជាតិលេខ៦ចោលស្រែវាល់វាល ព្រោះរវល់រត់លូនគេចគ្រាប់គេចរំសេវ។ផ្ទៃមេឃដាបនិងសម្លេងយន្តហោះអាចានស្រាក់ អាទ្រុងជ្រូកក្រឡិងបាញ់គ្រាប់រ៉ុក្កែតនិងកាំភ្លើងយន្តពុំដាច់សូរ យូរៗម្តងយន្តហោះអែហ្វ105ទាំងគូៗលើកគ្នាពីអាកាសយានដ្ឋានអ៊ូតាផាវមាត់សមុទ្រផាតាយ៉ាប្រទេសថៃបោះពួយទម្លាក់គ្រាប់បែកគ្រេងគ្រាំផ្សែងខ្មៅផ្គោលកប់អាកាសា។ឯកាំភ្លើងអាទេលរី(ហៅអាទេះរី)១០៥ម.មរបស់ទាហានលន់ នល់ក៍បំផ្លោងផ្តក់ផ្ញើគ្រាប់ទៅលើចំណុចដែលខ្លួនសន្មតិថាមានសត្រូវក៍មិនលុះពេលដែរ ទ្រហុឹងអឺងអាប់។តើគ្រាប់អស់ទាំងនោះធ្លាក់ត្រូវចំយៀកកុងផ្ល្លក់ៗតែម្តងឬ ?
- នេះឯងវិនាសកម្មរបស់ប្រជាជនខ្មែរ ។ភូមិស្ថានផ្ទះសម្បែងគោក្របីជ្រូកមាន់ទា រួមទាំងមនុស្សស្លាប់ របួស ព្រាត់និរាស . . លែងនិយាយ។បងប្រុសជីទួតមួយខ្ញុំឈ្មោះឱ ចាបមានផ្ទះនៅភូមិត្រពាំងស្លាឃុំសំពងជៃ ខាងជើងផ្សារស្គន់នៅដេកចាំខាំក្រាបនៅនិងផ្ទះការពារទ្រព្យសម្បត្តិ ។ឲ្យតែឮកាំភ្លើងក្ឌូងៗ ធំម៉ៅម្តាយគាត់និកគុណសំបូងសំរូងបែរបន់ឲ្យកូនរួចបានសុខផុតពីគ្រាប់ពីរំសេវ ។ មានគេនិយាយថាបងចាបស្លាប់បាត់ទៅហើយ អ្នកផ្ទះទិញឥវ៉ាន់ធ្វើបុណ្យ១០០ថ្ងៃឲ្យ។ធ្វើបុណ្យរួចបាន១យប់ ស្អែកឡើងពេលលោកទ្រង់បាត្រលេចមុខបងចាបដើរមកក្រងុឺប។
- នៅសមរភូមិបាខមជិតតាំងគោកយន្តហោះស្លាបកាត់ស្កាវហាយព្រៃនគរបានទម្លាកគ្រាប់បែកណាប៉ាល់ជាប្រភេទជ័រកាវពណ៌សស្អិតឆេះផ្ទះសម្បែងយ៉ាងសន្ធឹក តែផ្ទះប្រក់ហ្វីប្រូសុីម៉ងត៍មិនឆេះទេ ព្រោះវាមិនទទួលកម្តៅ(ផ្ទះហ៊ាខ្ចៅកូនម៉ាធាម) សមរភូមិតាំងគោក រំលង បាខមវ៉ៃគ្នាប្រថុមធាតុ(ធ្ងន់ធ្ងរ)ហើយ ថ្ងៃណាក៍វិទ្យុផ្សាយពីសមរភូមិតាំងគោកដែរ កងទ័ពខូចខាតទាំងសងខាង រប៉េះរប៉ោះពុំដាច់សូរ។
- នៅពេលគេកំពុងប្រយុទ្ធគ្នា ប្លែកអីតែបងប្រុសទី១របស់ខ្ញុំឈ្មោះជូ សនកើតឆ្នាំ១៩៤៦បាត់ខ្លួនជិះកង់ប្រុស១ឌុបគ្នានិងពួកម៉ាកគាត់ឈ្មោះចាន់ ហុងស្រេងរត់ចូលកងរំដោះខ្មែរនៅភូមិកុមាររាជខាងជើងសូរសែន្យ(អូរអក្ខរា)ទន្ទឹមនិងសមរភូមិតាំងគោកបាត់សូន្យ។ម៉ែនិងឪខ្ញុំស្ងប់ក្រៀមក្រំចំបែងនិងកូន រកពាក្យនិយាយមិនចេញ។ ខែធ្លាក់ខ្យល់វូៗប្រហែលចុងឆ្នាំ១៩៧០ច្រូតកាត់ស្រូវហើយ យៀកកុង១ក្រុមនាំមុខដោយជើងអ្នកលេងនៅភូមិតាស(ចុងថ្នល់វត្តសូរសែន្យលើកគ្នាទាំងក្បាលព្រលប់ មកគោះទ្វារចាប់លោកយ៉ោក គិមឆាយហៅវ៉ាជាជំទប់ឃុំល្វានិងជាមេភូមិមេមាំង ហើយលើកគ្នាទៅចាប់តាហុីង សាយជាក្រមឃុំល្វានិងជាមេភូមិតាំងត្រពាំង(ជំនាន់ដើមគេរើសមេភូមិធ្វើជំទប់និងក្រមធ្វើការនៅសាលាឃុំ)ចងបណ្តើរយកទៅវាយចោលបោចកញ្ច្រាំងគ្របនៅចុងស្ទឹងអូរអក្ខរា។លោកតានុត មុយជាមេឃុំល្វា លុះដឹងថាយៀកកុងចាប់តាសាយនិងចឹកវ៉ាយកទៅសម្លាប់ដូច្នេះ ក៍ប្រញុឹកប្រញាប់ចោលថានះរត់ទាំងគ្រួសារទៅភ្នំពេញ។ដោយអត់មេឃុំ រដ្ឋការក៍ឲ្យលោកសោម ជុណ្ឌារីហៅអាចារ្យជុំធ្វើមេឃុំជំនួស ឯតាទួន តេងស្មៀនឃុំរត់គេចទៅលិចទៅកើត១គ្រាព្រោះសោកស្តាយផ្ទះសម្បែងកេរ្តិ៍អាករ។កិច្ចការសាលាឃុំល្វា លើកទៅធ្វើនៅសាលាស្រុកព្រៃឈរវិញ។១យប់ៗគេឮតែសម្លេងកប៉ាល់ហោះដូចឃ្មុំដ៍សាហាវ ទម្លាក់ភ្លើងបំភ្លឺ ទម្លាក់គ្រាប់បែកនិងបាញ់រះ . . . ។
គោលដៅ គឺ រំដោះស្រុក កំពង់ថ្ម ដែល ជា ទ្វា ដើរចូល ក្រុង កំពង់ធំ តាម ផ្លូវជាតិ លេខ៦ ដែល ពួក យៀកកុង ព័ទ្ធ ជុំវិញ តាំង ពីផ្តើម សង្គ្រាម មកម្លេះ។ ជាពិសេស ការកាន់កាប់ ផ្លូវជាតិ លេខ៦ គឺ អាច កាន់កាប់ ដំបន់ មជ្ឈឹម ដែល ជា ជង្រុក ស្រូវ ធំមួយ នៅ ស្រុកខ្មែរ។ តែ ចេនឡា ចំពោះ លោក លន់ នល់ ក៏ មាន គោលដៅនយោបាយ បន្ថែម ក្នុង យុទ្ធសាស្រ្តយោធា ដែរ គឺ បង្ហាញ នូវ សម្ថភាព របស់លោកជា អ្នកដឹកនាំ ជាតិខ្មែរ ក្នុង វិស័យយោធា និង នយោបាយ...
ចេនឡាទី២ ជាបរាជ័យ ជាក់ស្តែង នៃសមរកម្មមួយ តែ មិនមែនជា ការចាញ់សង្គ្រាម របស់កងទ័ពជាតិខ្មែរ ប្រឆាំងនឹងយួនកុម្មុយនិស្ត នោះទេ។ តែ ចេនឡាទី២ បានបង្ហាញ នូវដែនកំណត់ នៃសមត្ថភាព នៃរបបសាធារណរដ្ឋខ្មែរ ជាអ្នកដឹកនាំ នៃសង្គ្រាមតស៊ូផង និង បដិវត្តន៏ ដើម្បី ប្តូរ របបនយោបាយផ្តាច់ការ និង សង្គមសក្តិភូមិផង។ ដើម្បី មានជោគជ័យ ក្នុងបេសកកម្មនេះ អ្នកដឹកនាំ ត្រូវមានជំនឿ ថាតើងកងទ័ពខ្មែរ ច្បាំងដើម្បីអ្វី ? ច្បាំងប្រយោជន៏អ្វី ? ទាល់តែអ្នកតស៊ូ មានជំនឿសិន ទើបអ្នកទាំងនោះ លើកកាំភ្លើង បាញ់សត្រូវមានប្រសិទ្ធិភាព, ទើបកងទ័ពជាតិ ក្លាយជាកងទ័ពបដិវត្ត មិនមែន កងទ័ពសំរាប់ស៊ីឈ្នួលច្បាំងទេ។ ក្នុងន័យនេះហើយ ដែលសង្គ្រាម ប្រើកម្លាំងអាវុធ ត្រូវពឹងពាក់យ៉ាងជិតស្និទ ទៅលើនយោបាយ ព្រោះថា សង្គ្រាម ប្រើកម្លាំងអាវុធ មានគោលបំណងនឹង វាយដណ្តើមយកមកវិញ នូវទឹកដីដែលខ្មាំង វាយយកទៅកាន់កាប់ទៅហើយ ហើយបំផ្លាញឲសូន្យ នូវកម្លាំងប្រយុទ្ធរបស់សត្រូវ រីឯ នយោបាយ វិញ ត្រូវធ្វើសង្គ្រាមនយោបាយ មានគោលបំណងនឹង ទាក់ទាញទឹកចិត្តប្រជាពលរដ្ឋ ឲមានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋ ហើយនឹងធ្វើសត្រូវ ឲក្លាយជាសត្រូវ របស់ ប្រជាពលរដ្ឋតែម្តង និង ឲប្រជាពលរដ្ឋ ចូលរួមទាំងស្រុង នៅក្នុងដំណើរ នៃបដិវត្តន៏ ប្តូររបបនយោបាយ និង ធ្វើកំណែទំរង់សង្គមជាតិ។
ប្រតិបត្តិការសឹកចេនឡាទី១ ខេត្តកំពង់ធំ លើផ្លូវជាតិលេខ៦ ខែកញ្ញា ឆ្នាំ១៩៧០ ដល់ខែមករា ឆ្នាំ១៩៧១ កងទ័ពខ្មែរ បើកក្បួនទ័ពជាពីរជួរ។ -ជួរទី១ ដើរចេញពីស្រុកស្គន់ សំដៅកំពង់ថ្ម ត្រូវឆ្លងកាត់ស្រុកបី បាខម,តាំងគោក និង បារាយណ៍។ ជួរទី២ ដើរចេញពីស្រុកទ្រឿង សំដៅទៅកំពង់ថ្ម ឆ្លងកាត់ស្រុកពីរ, បុសខ្នោ និង ចំការអណ្តូង។ ក្នុងខែកញ្ញា ជួរទី១ វាយខ្មាំងសត្រូវរំដោះបានស្រុកតាំងគោក និងប្រជាពលរដ្ឋជាច្រើនដែលរស់នៅក្នុងតំបន់ពួកខ្មាំងកាន់កាប់។ -ជួរទី២ វិញបានជួបប្រទះប្រយុទ្ធជាមួយកងឯកភាពតូចៗ ខ្លះនៃកងពលលេខ៩ តាំងទ័ពនៅចំការកៅស៊ូអណ្តូង( កងទ័ពជាតិខ្មែរឥតបានដឹងថា នៅចំការកៅស៊ូអណ្តូង ជាទីតាំងទ័ពធំរបស់ខ្មាំងយួន នោះឡើយ) ក្បែរខាងលិចនៃផ្លូវជាតិលេខ៦របស់ខ្មាំងនៅបូសខ្នោ តែកងឯកភាពខ្មាំងដកថយចេញពីសមរភូមិ ព្រោះមិនឲ្យយន្តហោះសម្គាល់ទីតាំងទ័ពរបស់ខ្លួន។ នៅក្នុងខែវិច្ឆិកា និងខែធ្នូ ឆ្នាំ១៩៧០ មួយខែក្រោយពីធ្វើការប្រកាសសាធារណរដ្ឋខ្មែរ( ០៩ តុលា ១៩៧០) ពួកយៀកកុងហាក់មិនសូវរវល់ទប់ទល់នឹងការវាយលុកនៃប្រតិបត្តិការសឹកចេនឡានោះទេ,តែបែរជាជាវាយប្រហារទីតាំងទ័ពខ្មែរនៅតាមផ្លូវជាតិលេខ៧ នៅចន្លោះស្រុកព្រៃទទឹង និងទីក្រុងកំពង់ចាម ក្នុងគោលដៅវាយចូលកាន់កាប់ក្រុងកំពង់ចាមតែម្តង។ ប្រតិបត្តិការសឹករបស់ពួកយៀកកុង នេះជាការឆ្លើយតបទៅនឹងប្រតិបត្តិការសឹកចេនឡាផង និងចូលមកទីតាំងនៅក្នុងខ្សែក្រវាត់ការពារសុវត្តិភាព ក្នុងខ្សែបន្ទាត់ទប់ទល់ លន់ នល់ផង។ នៅពេលជាមួយគ្នានោះដែរកងឯកភាពយៀកកុងមកពីយួនខាងត្បូង ចូលមកក្នុងស្រុកខ្មែរ ទទួលបេសកកម្មពិសេស វាយកាត់ផ្តាច់ផ្លូវជាតិលេខ៤ (ភ្នំពេញ - កំពង់សោម) ។ ហើយនៅក្នុងខែមករា ឆ្នាំ១៩៧១ ក្នុងរាត្រីថ្ងៃទី២១ និង២២ កងអត្តឃាតពិសេសយួនខាងជើង មានចំនួន១០០នាក់ លួចចូលបានវាយចំណតអាកាសយានដ្ឋានពោធិចិនតុង និង មូលដ្ឋានកងទ័ពអាកាសខ្មែរ យន្តហោះចម្បាំងយោធា និងយន្តហោះស៊ីវិលស្ទើរតែទាំងអស់។ យើងឃើញថា២ ខែ បន្ទាប់ពី ប្រតិបត្តិការសឹកចេនឡា យួនកុម្មុយនីស្ត ធ្វើការវាយសម្រុកដ៏ធំទូលាយមួយនៅក្នុងបរិវេណការពារខ្មែរ ដើម្បីសម្រុញទ័ពខ្មែរ មិនឲ្យអាចនឹងប្រមូលផ្ដុំធ្វើប្រតិបត្តិការសឹកវាយលុក បាន និង ការកាត់ផ្តាច់ផ្លូវដឹកជញ្ជូនស្បៀងតាមផ្លូវជាតិលេខ៤។ នៅចំពោះមុខការវាយប្រហារធំទូលាយរបស់យួននោះ តម្រូវឲ្យអគ្គមេបញ្ជាការនៃកងទ័ពជាតិដកច្រើនកងវរសេនាតូចចេញពីសមរភូមិចេនឡា ដើម្បីយកមកការពារក្រុងភ្នំពេញវិញ។ ចាប់ពីពេលនោះមក ប្រតិបត្តិសឹក ចេនឡាទី១ ត្រូវបានផ្អាកមួយរយៈ។ ចប់
No comments:
Post a Comment