នៅថ្ងៃទី២ ខែមិថុនា ​ឆ្នាំ ២០២៦ នេះ កម្ពុជាផ្ញើលិខិតផ្លូវការទៅកាន់ប្រទេសថៃ និងអគ្គលេខាធិការ UN ដើម្បីចាប់ផ្ដើមដំណើរការយន្តការផ្សះផ្សាដោយបង្ខំ ក្រោមច្បាប់សមុទ្ររបស់UN។ សម្ដេចធិបតីថ្លែងក្នុងសារពិសេស។ កម្ពុជាបង្ហាញជំហររឹងមាំ លើសន្តិសុខសមុទ្រ និងការគោរពច្បាប់អន្តរជាតិ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម សុខ ស៊ីផាន់ណា ទេសរដ្ឋមន្ត្រី និងជា បេសកជនពិសេស របស់សម្ដេចអធិបតីនាយករដ្ឋមន្ត្រី បានអញ្ជើញចូលរួម និងថ្លែងបទអន្តរាគមន៍ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្រោមប្រធានបទ " ការថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ ពាក់ព័ន្ធនឹងសន្តិសុខសមុទ្រ ក្នុងរនោះ ឯកឧត្តម ទេសរដ្ឋមន្ត្រី សុខ ស៊ីផាន់ណា បានសង្កត់ធ្ងន់លើសារៈសំខាន់នៃផ្លូវទឹក ដែលមានសុវត្ថិភាព និងសន្តិសុខ ដែលជាសរសៃឈាមដ៏សំខាន់ សម្រាប់សន្តិភាព សុវត្ថិភាព អន្តរជាតិស្ថេរភាពសេដ្ឋកិច្ចសកល និងការអភិវឌ្ឍប្រកបដោយចេរភាព ដើម្បីឆ្លើយតបទៅនឹងការគម្រាមគំហែងដែលកំពុងកើតឡើងចំពោះសន្តិសុខសមុទ្រ ឯកឧត្តមទេសរដ្ឋមន្ត្រី សុខ ស៊ីផាន់ណា បានបង្ហាញនូវអតិភាពសំខាន់ៗចំនួនបី រួមមាន៖ទី១៖ដោះស្រាយវិវាតដោយសន្តិវិធីរាល់វិវាទសមុទ្រ​ត្រូវតែដោះស្រាយតាមរយៈការសន្ទនានិងការទូត​កម្ពុជាប្រកាន់ខ្ជាប់នូវគោលការណ៍សេរីភាពនៃការធ្វើនាវាចរ​និងការឆ្លងកាត់ដោយស្របច្បាប់​ដែលត្រូវតែគោរពឲ្យបានពេញលេញស្របតាមច្បាប់អន្តរជាតិទៀតជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ 1982 UNCLOS។ ទី2 បង្កើនជំនួយបច្ចេកទេសនិងការកសាងសមត្ថភាព​ឯកឧត្តមទេសរដ្ឋមន្ត្រី​បានអំពាវនាវឲ្យមានការពន្លឿន ឲ្យមានការគាំទ្របន្ថែម​ដល់បណ្ដារដ្ឋជាប់សមុទ្រដែលកំពុងអភិវឌ្ឍលើផ្នែកអនុវត្តច្បាប់សមុទ្រ​សន្តិសុខកំពង់ផែ​និងនាវាចរ ការយល់ដឹងអំពីដែនសមុទ្រ​និងការចែករំលែកព័ត៌មានឲ្យបានទាន់ពេលវេលាដើម្បីទប់ស្កាត់បញ្ហាប្រឈមនានាឲ្យមានប្រសិទ្ធភាពទី3 វិធីសាស្រ្តរួមបញ្ចូលគ្នានិងការបង្ការ ក្រុមប្រឹក្សាសន្តិសុខ គួរតែអនុវត្តវិធីសាស្រ្ត ដែលបង្កើតភាពធន់ក្នុងរយៈពេលវែង ដោយផ្អែកលើបរិយាប័ននិងសន្តិភាពជាមួយច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ ឯកឧត្តម ទេសរដ្ឋមន្ត្រី សុខស៊ីផាន ណា ក៏បានបញ្ជាក់ជាថ្មីនូវការប្ដេជ្ញាចិត្តរបស់កម្ពុជា ក្នុងការការពារច្បាប់អន្តរជាតិនិងជម្រុញការសន្ទនាដោយសន្តិវិទ្យុ ពង្រឹងសន្តិសុខសមុទ្រជាពិសេសការប្រយ័ត្ត ប្រឆាំង និងបទល្មើសឆ្លងដែន កម្ពុជានៅតែបន្តស្វាគមន៍នាវាបរទេសមកកាន់មូលដ្ឋានទ័ពជើងទឹករាម ដែលបានធ្វើទំនើបកម្មរបស់ខ្លួនសម្រាប់ការធ្វើសមយុទ្ធរួមគ្នា ការផ្ដល់ជំនួយមនុស្សធម៌និងកិច្ចសហប្រតិបត្តិការ ក្នុងគោលបំណងប្រយុទ្ធប្រឆាំងនិងនិងបទល្មើសផ្សេងៗ ឯកឧត្តម សុខ ស៊ីផាន់ណា បានបញ្ជាក់ពីថាការផ្ដល់សច្ចាប័នលើកិច្ចព្រមព្រៀង UNCLOS (UNCLOS)និងBBNJ នាពេលកន្លងមក គឺជាសក្ខីភាព បង្ហាញពីការប្តេជ្ញាចិត្ត មិនងាករា របស់កម្ពុជា ចំពោះសណ្ដាប់ធ្នាប់សមុទ្រដែលផ្អែកលើច្បាប់ និង ការគ្រប់គ្រងធានធានសមុទ្រដោយការទទួលខុសត្រូវ៕

Wednesday, September 28, 2022

ការគ្រប់គ្រងចំណីផ្លូវជាតិ

រូបភាពមួយសន្លឹកខាងក្រោមនេះ ទោះជាមិនទាន់គ្រប់សព្វដើម្បីជាការ ពន្យល់ ដល់ ប្រជាជន និង មន្រ្តី ពាក់ព័ន្ធ តែវានឹងជួយបានច្រើន ដើម្បីឆ្លើយសំណួរថា ហេតុអ្វី ៖
  1. ប្រជាជនពលអបសងខាងផ្លូវ ចូលកាត់របងបន្លាលួស?  នេះអាច ពួកគាត់ យល់ ផ្លូវនេះ ជាផ្លូវឯកជន ក្រុមហ៊ុន ចិន  ដែលមានកម្មសិទ្ធិ ត្រឹមតែ ដី ចិញ្ចឹមថ្នល់ ដូច្នេះ ដីនៅសល់ ជាដី រដ្ឋ ឬ ជាកម្មសិទ្ធិពួកគាត់!
  2. ខ្លះសួរថា ធ្វើផ្លូវ ហេតុអ្វី មិនធ្វើស្ពានលើផ្លូវ ឬ ផ្លូវក្រោមដី ដើម្បី គោ ក្របី ពួកគាត់​ឆ្លងចុះ ឆ្លងឡើង? នេះ យើងអាច ជំរាបគាត់ថា នៅ បរទេស គេមានច្បាប់ កំណត់ថា ៦០ គម ទើបមានផ្លូវឆ្លងកាត់ ១ តែ នៅផ្លូវនេះ ចំំងាយ ១៨០ គម មានផ្លូវឆ្លងកាត់ ជាង ២០ កន្លែង !
  3. គេថា ដីចិន ឬ ដីផ្លូវ ត្រឹម តែ របងបន្លាលួស ! នេះជាការខុសឆ្លង ព្រោះ អនុក្រិត កំណត់ថា ចម្ងាយ ពី ព្រំផ្លូវ ឬ របងផ្លូវ ប្រវែង ៨ មែត្រ យ៉ាងតិច គឺ ជាដីរដ្ឋ គ្មានសិទ្ធ សងសាងតូចលក់ដូរ ឬ ផ្ទះអ្វីឡើយ ។
ក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះពិនិត្យមើលរបងដែកលួសបន្លាសុវត្ថិភាព ដែលប្រជាពលរដ្ឋលួចកាត់ដើម្បីចេញ-ចូលទៅលើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២នេះ។ ព័ត៌មានលម្អិតBTV នឹងផ្សព្វផ្សាយនាពេលបន្តបន្ទាប់។
រឿងអ្នករិះគន់គួរដឹងអំពីផ្លូវល្បឿនលឿន ពលរដ្ឋលួចកាត់របងលួស​យកលក់ លួចច្រូតស្មៅដែលបា​នដាំសងខាងផ្លូវ​ ទំលាយ​របងឱ្យគោឆ្លងកាត់ បំរុងបើកលក់ចាប់ហួយ ប៉ះកង់ឡាន ម៉ូតូតាមផ្លូវទៀត 
Re-IDEA នៅផ្លូវល្បឿនលឿនមានករណីជាច្រេីនដែលប្រជាពលរដ្ឋលួចកាត់របងលួស​យកលក់ លួចច្រូតស្មៅដែលបា​នដាំសងខាងផ្លូវ​ និង​ ទំលាយ​របងឱ្យគោឆ្លងកាត់​ ។ ខណៈ​ក្រុមហ៊ុន​ចិនកំពុងឈឺក្បាល​ ក្រពុលមុខ​ អំពីរឿងនេះផងដែ​ និង​ បានប្តឹងរាយការណ៍ទៅដល់សមត្ថកិច្ចខ្មែរឱ្យជួយដោះស្រាយ។
Knn tv online #ផ្លូវល្បឿនលឿន អញ្ចឹងតើបានជាមានគោដើរឆ្លងកាត់ផ្លូវល្បឿនលឿនបង្ករឲ្យមានគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរ?
- ពលរដ្ឋលួចកាត់របងលួស​យកលក់ 
- លួចច្រូតស្មៅដែលបា​នដាំសងខាងផ្លូវ​ 
- ទំលាយ​របងឱ្យគោឆ្លងកាត់ 
- បំរុងបើកលក់ចាប់ហួយ ប៉ះកង់ឡាន ម៉ូតូតាមផ្លូវនេះទៀត

·ដោយមិនបង្អែរបង្អង់យូរ មន្រ្តីជំនាញបានចុះទៅពិនិត្យ ពន្យល់ណែនាំ និងស្វែងរកដំណោះស្រាយជូនបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្តោយផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ ជុំវិញករណីកាត់របងបន្លាលួសដើម្បីធ្វើដំណើរឆ្លងកាត់ចូលអាស្រ័យផល និងលែងសត្វពាហនៈជាដើម
ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ៖ នៅព្រឹកថ្ងៃពុធ ៣កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ ថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូន ដឹកនាំដោយឯកឧត្តម ស៊ឹង សុគង់ អនុរដ្ឋលេខាធិការ អមដោយមន្ត្រីជំនាញពាក់ព័ន្ធ ព្រមទាំងអ្នកតំណាងក្រុមហ៊ុនផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ (PPSHV Expressway Cambodia Co.,Ltd) បានអញ្ជើញចុះពិនិត្យទីតាំង ដែលទទួលរងការកាត់របងបន្លាលួសការពារផ្លូវ ជាហេតុធ្វើឱ្យមានបញ្ហាមួយចំនួនបានកើតឡើងនាពេលថ្មីៗនេះ។

ទាក់ទងនឹងករណីនេះដែរ ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធបានចុះទៅដល់ទីតាំងផ្ទាល់ ហើយធ្វើការពន្យល់ណែនាំដល់បងប្អូនប្រជាពលរដ្ឋឱ្យបញ្ឈប់នូវសកម្មភាពកាត់របងបន្លាលួសនេះបន្តទៀត ព្រោះវាគឺជាទង្វើមួយដែលមិនត្រឹមត្រូវ និងអាចបង្ករគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដល់ការធ្វើចរាចរណ៍លើផ្លូវល្បឿនលឿនបាន។

ក្នុងការចុះពិនិត្យ និងណែនាំដល់ប្រជាពលរដ្ឋនេះ ថ្នាក់ដឹកនាំក្រសួងក៏បានទទួលយកនូវមូលហេតុដែលប្រជាពលរដ្ឋបានលើកឡើង យកមកពិចារណា និងធ្វើពិភាក្សាជាមួយក្រុមហ៊ុនសាងសង់ក្នុងការស្វែងរកដំណោះស្រាយសមស្របមួយរវាងក្រុមហ៊ុន និងប្រជាពលរដ្ឋផងដែរ។ នៅក្នុងស្មារតីដោះស្រាយជូនប្រជាពលរដ្ឋ ភាគីក្រសួង និងក្រុមហ៊ុនបានឯកភាពជួយសម្រួលឈូសឆាយផ្លូវដែលមានស្រាប់ជូនពួកគាត់ និងបានធ្វើការណែនាំពីផលប៉ះពាល់នៃគ្រោះថ្នាក់ចរាចរណ៍ ដែលអាចឆក់យកអាយុជីវិតពួកគាត់ផង និងអ្នកធ្វើដំណើរតាមផ្លូវផង។

សូមជម្រាបថា៖ ពាក់ព័ន្ធនឹងបញ្ហាប្រជាពលរដ្ឋនាំគ្នាកាត់បន្លាលួសសង្ខាងផ្លូវល្បឿនលឿន ដែលទុកសម្រាប់ទប់ស្កាត់កុំឱ្យមានសត្វពាហនៈឆ្លងកាត់នេះ ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ក៏ធ្លាប់បានអំពាវនាវទៅកាន់អាជ្ញាធរមូលដ្ឋាន ដើម្បីចូលរួមអប់រំណែនាំដល់ប្រជាពលរដ្ឋឱ្យពួកគាត់បានយល់ និងបញ្ឈប់សកម្មភាពនេះបន្តទៀត។

គួរបញ្ជាក់ដែរថា ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ នឹងបើកឱ្យប្រើប្រាស់សាកល្បងដោយឥតគិតថ្លៃរយៈពេល១ខែពេញ គិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃ៣១ ខែតុលា ឆ្នាំ២០២២ ខាងមុខនេះ ហើយក្រសួងសាធារណការ និងដឹកជញ្ជូន សង្ឃឹមយ៉ាងមុតមាំថាបងប្អូនប្រជាពលរដ្ឋ និងអ្នកបើកបរចូលរួមអនុវត្តតាមសេចក្តីណែនាំ និងគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួនទាំងអស់គ្នា៕

ឯកសារដើម យោងតាមមាត្រា ១៥ នៃច្បាប់ភូមិបាលបានចែងថា ដីចំណីនៅតាមបណ្តាផ្លូវជាតិ និងផ្លូវរថភ្លើង គឺជាសម្បត្តិសាធារណៈរដ្ឋ។ បើយោងតាមច្បាប់ចំណីផ្លូវត្រូវបានកំណត់ច្បាស់លាស់ ដើម្បីជៀសរៀងការរំលោភបំពានណាមួយទៅលើសម្បត្តិសាធារណៈ។ បើពិនិត្យលើស្ថានភាពជាក់ស្តែងនៅពេល​ច្ចុប្បន្ននេះ ការប្រើប្រាស់ចំណីផ្លូវក្នុងប្រទេសកម្ពុជានៅតែចោទជាបញ្ហាសំខាន់មួយ ពោលគឺសំណង់អគារមួយចំនួនត្រូវបានសាងសង់ហួសចូលលើចំណីផ្លូវ ដែលបានឲ្យបាត់បង់សណ្តាប់ធ្នាប់ និងភាពស្រស់ស្អាត។ ត្រង់ចំណុចនេះរដ្ឋព្យាយាមគ្រប់គ្រង និងកំណត់ប្រវែងចំណីផ្លូវជាតិ និងផ្លូវរថភ្លើង ដើម្បីធានាបានភាពត្រឹមត្រូវក្នុងការប្រើប្រាស់ដីរបស់ពលរដ្ឋគ្រប់រូប។ នេះបើយោងតាមអនុក្រិតស្ដីពីការគ្រប់គ្រងដីចំណីតាមបណ្តាផ្លុវជាតិ និងផ្លុវរថភ្លើងររបស់កម្ពុជា។
តើចំណីផ្លូវនីមួយៗត្រូវកំណត់ប្រវែងប៉ុន្មាន?

១. ផ្លូវជាតិកម្រិត១
ផ្លូវជាតិកម្រិត១ គឺជាផ្លូវជាតិ ដែលមានលេខ១ខ្ទង់ ត្រូវកំណត់ដោយក្រសួងសាធារណការ និងដឹកជញ្ជូន ថាត្រូវទុកចំណីផ្លូវប្រវែង ៣០ ម៉ែត្រ ពីសងខាងអ័ក្សផ្លូវ។ ប៉ុន្តែចំពោះផ្លូវជាតិកម្រិត១ ដែលឆ្លងកាត់រាជធានី ឬទីប្រជុំជន ត្រូវកំណត់ផ្សេងដោយរាជធានី ឬស្ថាប័នដែលគ្រប់គ្រងតំបន់នោះ។

២. ផ្លូវជាតិកម្រិត២
ផ្លូវជាតិកម្រិត២ គឺជាផ្លូវជាតិដែលមានលេខ ២ ខ្ទង់ ហើយក្រសួងកំណត់ឲ្យទុកចំណីផ្លូវចំនួន ២៥ម៉ែត្រពីសងខាងអ័ក្សផ្លូវ។ ប៉ុន្តែចំពោះផ្លូវជាតិកម្រិត២ ដែលឆ្លងកាត់រាជធានី ឬក្រុងនៃខេត្ត ឬទីប្រជុំជន ត្រូវកំណត់ផ្សេងដោយរាជធានី ឬស្ថាប័នដែលគ្រប់គ្រងតំបន់នោះ។

៣. ផ្លូវរថភ្លើង
ក្រសួងក៏បានកំណត់ដីចំណីផ្លូវសម្រាប់ផ្លូវរថភ្លើងដូចខាងក្រោម៖
  1. - ផ្លូវរថភ្លើង ដែលឆ្លងកាត់ក្រៅរាជធានី ក្រុង ឬទីប្រជុំជនផ្សេងៗ ត្រូវរក្សាចំណីផ្លូវ ៣០ ម៉ែត្រពីសងខាងអ័ក្ស។
  2. - សម្រាប់ដីចំណីផ្លូវរថភ្លើងដែលឆ្លងកាត់តំបន់ព្រៃភ្នំ ដែលមានថ្មរមៀលធ្លាក់ ឬតំបន់ព្រៃខ្ពស់ ត្រូវមានប្រវែង ១០០ ម៉ែត្រពីសងខាងអ័ក្សផ្លូវផងដែរ ដើម្បីធានាសុវត្ថិភាពការធ្វើដំណើរ។
  3. - ចំពោះបរិវេណស្ថានីយ៍រថភ្លើងវិញ ក្រសួងកំណត់ឲ្យអនុវត្តតាមប្លង់ដែលមានស្រាប់។
ចំណែកឯចំណីដីផ្លូវរថភ្លើង ដែលឆ្លងកាត់ទីប្រជុំជន ត្រូវកំណត់ដោយអាជ្ញាធរនៃតំបន់នោះ។

ជាមួយនឹងការកំណត់ចំណីដីនោះដែរ ការប្រើប្រាស់ដីចំណីផ្លូវនោះ ត្រូវបានហាមឃាត់ ដោយសារតែដីចំណីផ្លូវនោះ ប្រើប្រាស់សម្រាប់ប្រយោជន៍សាធារណៈ និងសុវត្ថិភាពប្រជាពលរដ្ឋដែលនៅជុំវិញ​។​ រាល់ការអភិវឌ្ឍផ្លូវបន្ថែម ឬពង្រីកផ្លូវនៅក្នុងថ្ងៃអនាគត ប្រវែងដីចំណីផ្លូវនឹងត្រូវកំណត់ដដែល ដោយមិនមានការកែប្រែចំនួននេះឡើយ៕

សម្រាប់ជាការងាយអាន ស្វែងយល់ សូមមើលរូបភាពខាងក្រោម

No comments:

Post a Comment