តាមការចុះផ្សាយរបស់ RT នៅថ្ងៃចន្ទទី១២ខែសីហាឆ្នាំ២០២៤, រោងចក្រនុយក្លេអ៊ែរធំបំផុតរបស់អឺរ៉ុបគឺ Zaporozhye Nuclear Power Plant (ZNPP) ត្រូវបានអគ្គិភ័យឆាបឆេះ ខណៈរុស្ស៊ីនិងអ៊ុយក្រែន បានស្តីបន្ទោសដាក់គ្នាចំពោះហេតុការណ៍នេះ។
រោងចក្រនុយក្លេអ៊ែរធំបំផុតនៅអឺរ៉ុប ត្រូវអគ្គិភ័យឆាបឆេះ
សហរដ្ឋអាមេរិក ក្លាយជាប្រទេស នាំមុខ ជាអ្នកផ្គត់ផ្គង់ប្រេងឆៅ សម្រាប់ទ្វីបអឺរ៉ុប ដែលមុនសង្រ្គាម អ៊ុយក្រែន ឆ្នាំ ២០២២ គឺ ប្រទេស រុស្សី នាំមុខលើការផ្គត់ផ្គង់ទីផ្សារសម្រាបរោងចក្រចម្រាញ់ប្រេងឆៅ។ តម្លៃរោងចក្រផលិតប្រេង មានតម្លៃប្រមាណជាង ១០០០ លានដុល្លា ដែលមានតែ អាមេរិក អឺរ៉ុប មានបច្ចេកវិជ្ជា និង ទុនសម្រាប់ចម្រាញ់ប្រេងឆៅ។ ប្រទេស ផលិតប្រេងឆៅ ជាច្រើន មានសមត្ថភាព លទ្ធភាពត្រឹមតែការ ផលិតប្រេងឆៅ Crud Oil. . ការធ្វើសង្រ្គាមរបស់ អាមេរិក នៅ អ៊ុយក្រែន និង ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចរបស់ អាមេរិក លើប្រទេស រុស្សី អឺរ៉ុបគឺជាមួលហេតុចំបងនៃ ឧត្តមភាពឈានមុខ ផ្នែកផ្គតផ្គង់ប្រេងឆៅរបស់ ក្រុមហ៊ុនប្រេងអាមេរិក Exxon
សង្រ្គាមថាមពល The Energy War ត្រូវបានគេប្រើតាំងពីឆ្នាំ ១៩៧០ ដើម្បីឲ្យមាន វិបត្តិសេដ្ឋកិច្ច ប្រេងឡើងថ្លៃ ទំនិញឡើយថ្លៃ មនុស្សគ្មានការងារធ្វើ កាត់ផ្តាច់ការទំនាក់ទំនងផ្នែកយោធា ចរន្តសេដ្ឋកិច្ច មិនដំណើរ ដែលជា ប្រតិបត្តិការសឹក ប្រើតម្លៃថោក តែ លទ្ធផលនៃការខូចខាតមាន តម្លៃខ្ពស់។ ប៉ូឡូញ និង អ៊ុយក្រែន ចោទប្រកាន់ រុស្សី ថាជាអ្នកវាយប្រហារ បំពង់ប្រេង Stream 1 ចំណែក រុស្សី ចោទ ថា ភាគី អាមេរិក វាយប្រហារបំផ្លាញ់បំពង់ប្រេង។ ថាមពល ប្រេង និង ឧស្ម័ន ត្រូវបាន ទ្វីបអឺរ៉ុបពឹងអាស្រ័យលើប្រទេស រុស្សី ក្រោយមក មានចលនាប្រឆាំងផលិតផលរុស្សី ដូច្នេះ ប្រទេស អឺរ៉ុប អាមេរិកកាំង បង្វែរទិញ ថាមពលពី អ៊ុយក្រែន ខណៈអ៊ុយក្រែន ត្រូវរុស្សី ចោទប្រកាន់តែ បាន លួច ហ្គាស់ លក់បន្តទៅឲ្យ ប្រទេស អឺរ៉ុបនានា។ ក្នុងប្រតិបត្តិការសឹក ១ សប្តាហ៍ ប្រធានាធិបតី អ៊ុយក្រែន ប្រកាសថា ១/៣ នៃ ហេដ្ឋារចនាសម្ព័ន្ធអគ្លីសនី ត្រូវបាន បំផ្លាញទូទាំងប្រទេសអ៊ុយក្រែន។ អ៊ុយក្រែន សម្រាលរឿង សង្រ្គាមថាមពលទៅជា ថ្លែងថា ការវាយប្រហារដោយ ដ្រូន អឺរ៉៉ង់គឺជា បញ្ហាភេរវកម្ម និងថា រុស្សី អស់គ្រាប់ អស់សព្វាវុធ។
អគ្គីសនី អាស៊ាន The ASEAN Electricity ដែលតម្លៃខុសៗគ្នា ពិបាកក្នុងការសន្ធិដ្ឋានថា អគ្គីសនីថោក មានការទាក់ទាញអ្នកវិនិយៅកទុន ដូចជា ប្រទេស ឡាវ ដែលខិតខំធ្វើផែនការប្រាក់កម្ចី ពីប្រទេសចិន ដើម្បី ផលិតអគ្គីសនីលក់ឲ្យប្រទេសនៅ អាស៊ាន តែជីវភាពប្រជាជន មិនសូវជាធូរធារឡើយ ធៀបនៅ សាំងហ្គាពូ ដែលតម្លៃ អគ្គីសនីខ្ពស់ ។ កម្រិតជីវភាព ឬ ចំណូលប្រជាជនកាន់តែទាប តម្រូវការភ្លើងអគ្គីសនី កាន់តែទាប បើកម្រិតចំនូលប្រជាជនកាន់តែខ្ពស់ ដូច សាំងហ្គាពូ កូរ៉េខាងត្បូង តម្រូវការអគ្គីសនី កាន់តែខ្ពស់ដែរ។ តម្លៃភ្លើងអគ្គីសនី ត្រូវបានគេបែងចែកចេញជាផ្នែកៗដូចជា៖
ភូមិសាស្រ្តនយោបាយ និង ភូមិសាស្រ្តយុទ្ធសាស្រ្ត
- តម្លៃលំនៅដ្ឋាន Residential
- តម្លែ Commercial
- តម្លៃ Industry
តម្លៃថាមពលអគ្គសនី ពីខ្ពស់ ទៅទាប តាមប្រភពអគ្គីសនី៖
ប្រៀបធៀបតម្លៃភ្លើងអគ្គីសនី នៅ ទ្វីប អឺរូប
តម្លៃភ្ល់ងអគ្គីសនី ជាប់ទាក់ទងកត្តាផ្សេងៗ តាមលំដាប់ ដូចជា
Yang Saing Koma ឡាវលក់អគ្គិសនីឲ្យវៀតណាម ហេីយកម្ពុជាទិញតពីវៀតណាម? ឡាវជាប្រទេសមួយដែលតម្លៃអគ្គិសនីថោកជាងគេ។ បេីតាមប្រភពខាងក្រោមនេះឡាវលក់អគ្គិសនីឲ្យវៀតណាម ហេីយកម្ពុជាទិញតពីវៀតណាមដោយកម្ពុជាខ្វះបណ្តាញតផ្ទាល់ពីឡាវ។ហេតុអីបានជាមិនតភ្ជាប់ហេីយទិញផ្ទាល់ពីឡាវតែម្តងទៅ?
ជាការឆ្លើយតបដែរ គឺមិនមែនបណ្ឌិតទាំងអស់ សុទ្ធតែចេះវិទ្យាសាស្រ្តឡើយដូចជា តំណាងក្រសួងថាមពលក៍ជាបណ្ឌិត តំណាងអាជ្ញាធរអគ្គីសនីកម្ពុជា ក៍ជាបណ្ឌិត តំណាងផលិតអគ្គីសនីនៅឡាវ ក៍ជាបណ្ឌិត តំណាងក្រុមហ៊ុននៅវៀតណាម ក៍ជាបណ្ឌិតដែរ ដូច្នេះ បើទោះជាកម្ពុជា ទៅទិញអគ្គីសនី ពីវៀតណាម ដែលវៀតណាម ទិញពី ឡាវ តើ វៀតណាម ក្លាយជាទៅជាអ្វី? ជាវៀតណាម ដើរតួរជា Transmission វៀតណាមនឹងរងការខាតបង់ តម្លៃតម្លើងបង្គោលភ្លើង ខ្សែភ្លើង ...
Ly Somnang នៅខេត្តស្ទឹងត្រែងដែលជាតំបន់វ៉ារីទិញពីប្រទេសឡាវ និងឆ្នាំ2017ដែលវ៉ារីសេសានក្រោម2 សាងសង់រួច តើសិក្សាទៅអាចនៅសល់ តម្លៃប៉ុន្មាន=》 ដូចអតិថិជនបានឃើញហើយថា បច្ចុប្បន្នយើងកំពុងតែរៀបចំចាប់ផ្តើមធ្វើការឯកភាពថ្លៃភ្លើង មានន័យថាគ្រប់តំបន់ដែលទទួលបានប្រភពអគ្គិសនីពី បណ្តាញជាតិទូទាំប្រទេស គឺត្រូវចុះថ្លៃមកនៅ 730 រៀលទាំងអស់ រួចថ្លៃនេះនឹងចុះតាមបន្តបន្ទាប់តាមឆ្នាំទៀត ប្រសិនបើមានការអភិវឌ្ឍប្រភពថ្មីៗ ដូចជាវារីអគ្គិសនីសេសាននេះ។ នៅខេត្តស្ទឹងត្រែង ពេលបណ្តាញជាតិអភិវឌ្ឍទៅដល់ មិនថាមានឬគ្មានវារីអគ្គិសនីសេសានទេ ថ្លៃអគ្គិសនីនឹងចុះមកដូចគេដែលប្រើប្រភពអគ្គិសនីពីបណ្តាញជាតិ។ វារីអគ្គិសនីសេសាននឹងត្រូវដាក់ក្នុងប្រព័ន្ធបណ្តាញសម្រាប់ជាតិទាំងមូល អត់មានគិតថ្លៃដោយឡែកសម្រាប់ខេត្ត ស្ទឹងត្រែងឡើយ ។ ដូចគ្នានេះនៅខែប្រាំង នៅពេលដែល វារីសេសានអត់ទឹកផលិត ស្ទឹងត្រែងក៏អាចប្រើប្រភពអគ្គិសនីពីរោងចក្រធ្យូងថ្មដែរ នេះហើយគឺជាប្រព័ន្ធបណ្តាញជាតិ។ នៅស្ទឹងត្រែង អ្វីដែលចាំបាច់ជាងគេ គឺការអភិវឌ្ឍបណ្តាញអគ្គិសនី ដែលជាការអភិវឌ្ឍមួយមិនមានប្រសិទ្ធភាព សេដ្ឋកិច្ចទេ ដូច្នេះត្រូវពឹងផ្អែកលើការចូលរួមទាំងរដ្ឋនិងឯកជន ដូចនេះនិយាយថាមួយខេត្ត គឺត្រូវរង់ចាំមើលសិន តើកម្លាំងវិនិយោគប៉ុណ្ណា? ។
Visaly Eng លោកបណ្ឌិតគួរសិក្សាស្រាវជ្រាវអោយបានច្បាស់ជាមុនមុនសំរេចចិត្តpostអត្ថបទអ្វីមួយជៀសវៀងខាងខុសឆ្គង មួយរយះចុងក្រោយនេះខ្ញុំសង្កេតឃេីញអត្ថបទលោកបណ្ឌិតមានការខុសឆ្គងញឹកញាប់ណាស់ បេីនៅតែបែបនេះទៀតគុណតំលៃបណ្ឌិតរបស់លោកនឹងបាត់បង់ហេីយ ក្នុងបំណងល្អ
Cheythika Lita Chao មិនយល់រឿងខ្មែរយើងទិញឬលក់មិនដែលផ្ទាល់ជាមួយគោលដៅចូលចិត្តទិញឬលក់អោយឈ្មួញកណ្ដាល
Need Honest លោកបណ្ឌិតជាទីគោរព កម្ពុជាយើងបានសាងសង់រួចហើយ នឹងបានដាក់ដំណើរការរួចហើយដែរ ខ្សែរបញ្ជូនអគ្គិសនីតង់ស្យុងខ្ពស់ 400-500kv ពីឡាវមកកម្ពុជា.. ..តំណើរការជិត1ឆ្នាំហើយ
Komphak Huch តពីឡាវមកឆ្ងាយពេក! PP យើងនៅជាប់ព្រំដែន ចឹងស្រួលបំផុត! លោកបណ្ឌិតមិនឆ្លាត ដូចមន្ត្រីរដ្ឋាភិបាលសោះ
Dara Chea មិនដឹងកាលរៀនថ្នាក់លោកបណ្ឌិតមានបង្រៀនមុខវិជ្ជាស្រាវជ្រាវរឺអត់ទេ ព្រោះអ្វីដែលលេីកឡេីងក្នុងអត្ថបទខាងលេីគឺប្រភពឆ្នាំ 2019 មិនមែនថ្មីៗនេះទេ សង្ឃឹមថាលោកបណ្ឌិតនឹងស្វែងយល់បន្ថែមមុននឹងផ្សព្វផ្សាយបន្តសួររកហេតុផល។ តាមអ្វីដែលខ្ញុំយល់ដឹងតិចតួចគឺកម្ពុុជា និងឡាវបានភ្ជាប់រួចរាល់នូវប្រភព 198MW តាមរយៈខ្សែបញ្ជូន 115គីឡូវ៉ុល នៅថ្ងៃ 7 មករា ឆ្នាំ 2020 ហេីយបច្ចុប្បន្នកំពុងអភិវឌ្ឍខ្សែបញ្ជូន500គីឡូវ៉ុល។ បន្ថែមពីចំណុចខាងលេីដែលខ្ញុំបានដឹង ចំពោះតម្លៃជាទូទៅអ្នកយកមកលក់បន្តមិនអាចលក់តម្លៃដូចរឺទាបជាងម្ចាស់ដេីមទេ ដោយសារខាងអ្នកលក់បន្តត្រូវចំណាយថ្លៃសាងសង់ហេដ្ឋារចនាសម្ព័ន្ធច្រេីនទៀតសម្រាប់គាំទ្រដល់ដំណេីរការយកមកលក់ចែកចាយបន្ត បូករួមទាំងសង់លុយម្ចាស់កំចីផងដែរ
Voleak Houn មូលហេតុយើងទិញតពីគេតម្លៃលក់ថោកជាងយើងទិញផ្ទាល់លោកគ្រូ ព្រោះយើងមិនមានសរសរភ្លើងទាញមក
Phay Sovannara EDC បានសង់ខ្សែបញ្ជូន 230KV និង 500KV ភ្ជាប់ពីឡាវមកខេត្តស្ទឹងត្រែងរបស់កម្ពុជាហើយ។ មើលមកកម្ពុជាក្នុងផ្លូវល្អផងទាន។
Khan Chansophal ខ្ញុំស្មានថាលោកពូកែគ្រប់រឿង ! លោកដឹងវារីអគ្គិសនី នៅសេសាន របស់ក្រុមហ៊ុនរដ្ឋចិន សីណូហៃដ្រូ នៅខេត្តគាត់តុង ប្រើប្រជាជនប៉ុន្មានទេ? ជាង ៩០លាននាក់ សម្រាប់ខេត្ត១ ។
កម្ពុជាបច្ចុប្បន្ន បើតាមមើល វារីអគ្គិសនីសសាន ប្រើសល់ ទូទាំងប្រទេសទៀត ខណៈប្រជាជនមានត្រឹមតែជាង ១៦លាននាក់ និងចង្វាក់ផលិតកម្ម នៃការប្រើភ្លើងមិនដល់ស្រុកគេទេ !
ចាំបាច់ទិញភ្លើងពីយួនទៀតលោកព្រះ ?
Freshnews 2019-03-15 06:10pm អគ្គិសនីកម្ពុជា បើកការដ្ឋានសាងសង់ខ្សែបញ្ជូនតង់ស្យុងខ្ពស់ ៥០០គីឡូវ៉ុល ភ្ជាប់ពីខេត្តស្ទឹងត្រែងទៅប្រទេសឡាវ ដើម្បីបំពេញតម្រូវការអគ្គិសនីក្នុងស្រុក (ស្ទឹងត្រែង)៖ អគ្គិសនីកម្ពុជា នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩នេះ បានបើកការដ្ឋានសាងសង់ខ្សែបញ្ជូនតង់ស្យុងខ្ពស់ ៥០០គីឡូវ៉ុល ភ្ជាប់ពីខេត្តស្ទឹងត្រែង ទៅកាន់ប្រទេសឡាវ ដើម្បីបំពេញតម្រូវការ អគ្គិសនីក្នុងស្រុក។ នេះបើតាមការបញ្ជាក់ឲ្យដឹងពី លោក កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូនាយករដ្ឋមន្ត្រី និងជាអគ្គនាយកអគ្គិសនីកម្ពុជា ប្រាប់មកបណ្តាញព័ត៌មាន Fresh News នារសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩នេះ។
លោក កែវ រតនៈ បានបញ្ជាក់ឲ្យដឹងទៀតថា ជំហានទី១ គឺអគ្គិសនីកម្ពុជា កំពុងតែរៀបចំភ្ជាប់ត្រឹមកម្រិតតង់ស្យុង២៣០គីឡូវ៉ុល ដើម្បីត្រៀមយកអគ្គិសនីពីប្រទេសឡាវ នៅដើមឆ្នាំ២០២១។ ដោយឡែកការបើកការដ្ឋានសាងសង់ ខ្សែបញ្ជូនតង់ស្យុងខ្ពស់ ៥០០គីឡូរ៉ុល នៅក្នុងជំហានទី១ អគ្គិសនីកម្ពុជាដាក់ខ្សែត្រឹមកម្រិត២៣០គីឡូវ៉ុល។
អគ្គនាយកអគ្គិសនីកម្ពុជារូបនេះបានបន្ថែមថា «យើងធ្វើបង្គោល៥០០គីឡូរ៉ុល តង់ស្យុង៥០០គីឡូរ៉ុល ប៉ុន្ដែយើងដាក់ខ្សែនៅជំហានទី១ គឺ២៣០គីឡូវ៉ុល ដើម្បីយកភ្លើងពីឡាវ មកជួយកម្ពុជា រយៈពេល២ឆ្នាំទៀត»។ គួសបញ្ជាក់ថា អគ្គិសនីកម្ពុជា បានចុះហត្ថលេខា ជាមួយអគ្គិសនីឡាវទិញអគ្គិសនី២០០មេហ្កាវ៉ាត់បន្ថែម ពីឡាវនៅដើមឆ្នាំ២០២១ ដើម្បីដោះស្រាយតម្រូវការ ក្នុងស្រុកដែលមានកំណើនយ៉ាងលឿនបំផុត។
លោកអគ្គនាយក បានបញ្ជាក់ថា វិធានការទិញអគ្គិសនីពីប្រទេសឡាវនេះ សម្រាប់ជាពិសេសក្នុងពេលកម្ពុជារង់ចាំ ការបញ្ចប់ការសាងសង់រោងចក្រអគ្គិសនី ដើរដោយធ្យូងថ្ម៧០០មេហ្កាវ៉ាត់ នៅក្រុងព្រះសីហនុ នៅឆ្នាំ២០២៤ និងរោងចក្រដើរ ដោយពន្លឺព្រះអាទិត្យ ២៤០មេហ្កាវ៉ាត់ ដែលនឹងដាក់ឲ្យដំណើរការជាបន្តបន្ទាប់ ចាប់ពីពាក់កណ្តាលឆ្នាំនេះតទៅ។
ជាមួយគ្នានេះ ក្នុងរដូវប្រាំងនេះដែលអាកាសធាតុក្តៅខ្លាំងខុសប្រក្រតីនោះ លោកអគ្គនាយកបានអំពាវនាវឲ្យប្រជាពលរដ្ឋប្រើប្រាស់អគ្គិសនី ដោយសន្សំសំចៃ និងសូមការយោគយល់ចំពោះ ការរអាក់រអួល នៃការផ្គត់ផ្គង់អគ្គិសនីផងដែរ៕
Re-IDEA តម្លៃអគ្គីសនី(ភ្លេីង)នៅប្រទេសកម្ពុជា គឺថ្លៃជាងគេបំផុតក្នុងតំបន់អាស៊ាន បន្ទាប់ពីប្រទេសសឹង្ហបុរី និង ហ្វីលីពីន ។ សឹង្ហបុុរីទទួលបានថាមពលអគ្គីសនីភាគច្រេីនបានមកពីប្រេងឥន្ធន: ដែលធ្វេីឱ្យតម្លៃអគ្គីសនីនៅសឹង្ហបុរីមានតម្លៃប្រហាក់ប្រហែលនឹងកម្ពុជាតែវាមិនមែនជាបញ្ហានៅប្រទេសសឹង្ហបុរីទេ ព្រោះសឹង្ហបុរីជាប្រទេសដែលប្រជាជនមានប្រាក់ចំណូលខ្ពស់ជាងគេបំផុតមួយក្នុងពិភពលោក ដូច្នេះតម្លៃប៉ុននឹងគឺថោកសម្រាប់ពលរដ្ឋសឹង្ហបុរី តែសម្រាប់កម្ពុជាគឺថ្លៃខ្លាំងណាស់ ។
ចំណែកប្រទេសប្រ៊ុណេរវិញដែលជាប្រទេសដែលទទួលបានថាមពលអគ្គីសនីពីប្រេងឥន្ធន:ដូចនឹងប្រទេសសឹង្ហបុរីដែរ ប៉ុន្តែតម្លៃអគ្គីសនីនៅប្រ៊ុយណេរមានតម្លៃថោកជាងគេបំផុតក្នុងតំបន់អាស៊ាន ។
តម្លៃអគ្គីសនីខ្ពស់ក៏ជាមូលហេតុមួយដែលប៉ះពាល់ដល់ប្រទេសក្រីក្រដូចកម្ពុជាក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ។
Chan Born អបអរសាទរ កម្ពុជាអាចនឹងទិញ (មិនជួល) នាវាផលិតអគ្គីសនីពីទួរគី។ កម្ពុជាក៍មានផែនការផលិត អគ្គីសនីដើរដោយ ហ្គាស..ខ្ញូំបានធ្វើជា ពត៍មានអគ្គីសនីនៅអាស៊ាន ងាយក្តាប់បានអំពី កំលាំងផលិត តម្លៃ....
No comments:
Post a Comment