តម្រួតយោធា Military Police គឺជាស្ថាបនច្បាប់សម្រាប់គ្រប់គ្រងជួរយោធា ដែលមាន តុលាការយោធា ដាច់ដោយឡែកចេញពី តុលាការស៊ីវិល។ ខណៈនេះ ខ្ញុំសូមលើកឡើងអំពី តម្រួតយោធា នៃប្រទេសមួយចំនួនដូចខាងក្រោមនេះ៖
- ប្រេស៊ីល កម្លាំងសរុប 385,883 នាក់ ដឹកនាំបញ្ជាដោយ
- កាណាដា កម្លាំងសរុប 2,231 នាក់ ដឹកនាំបញ្ជាដោយ
- កូឡំប៊ី កម្លាំងសរុប 37 Battalions
- សហរដ្ឋអាមេរិក កម្លាំងសរុប N/A
- កម្ពុជា កម្លាំងសរុប 30,000 នាក់ ដឹកនាំបញ្ជាការដោយ ផ្កាយមាស ៤
- ចិន គ្មានតម្រួតយោធា តែមាន ប៉ូលីសប្រដាប់អាវុធ ប្រមាណ 17,000 នាក់ ឆ្នាំ ២០២៥
- ឥណ្ឌា កម្លាំងសរុប្រមាណ 9000 នាក់
- ឥណ្ឌូនេស៊ី បែងចែកតម្រួតយោធាតាមបណ្តាអង្គទ័ពដូចជា តម្រួតយោធាកងទ័ពជើងគោក តម្រួតយោធាកងទ័ពជើងទឹក តម្រួតយោធាកងទ័ពជើងអាកាស the Army Military Police, Naval Military Police, and Air Force Military Police.
- អ៊ីរ៉ង់ គ្មានពត៍មាន
- អ៊ីស្រាអែល កម្លាំងសរុប 4,500 នាក់ ដឹកនាំបញ្ជាដោយ ផ្កាយ ១
- ជប៉ុន គ្មានពត៍មាន
- ម៉ាឡេស៊ី គ្មានពត៍មាន
- សាំងហ្គាពួ គ្មានពត៍មាន
- កូរ៉េខាងត្បូង គ្មានពត៍មាន
- តៃវ៉ាន់ កម្លាំងសរុប ចុះពី 16,000 មកត្រឹម 6,000 នាក់
- ថៃ បែងចែកតម្រួតយោធាតាមបណ្តាអង្គទ័ពដូចជា តម្រួតយោធាកងទ័ពជើងគោក តម្រួតយោធាកងទ័ពជើងទឹក
- អ៊ុយក្រែន កម្លាំងសរុប 17,053 នាក់ នឹងត្រូវបានកែសម្រួល ទំនើបកម្ម
ឆ្នាំ ១៩៩៣៖ ការបង្កើត កងរាជអាវុធហត្ថ ១៤ កក្កដា ១៩៩៣ កងរាជអាវុធហត្ថ គឺជាអង្គភាពទ័ពជំនាញមួយ ជាផ្នែកមួយនៃកងយោធពលខេមរភូមិន្ទ។ កងរាជអាវុធហត្ថមានតួនាទី និងភារកិច្ចថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ ជួយសង្គ្រោះប្រជាពលរដ្ឋ ស្រាវជ្រាវ និងបង្ក្រាបបទល្មើសព្រហ្មទណ្ឌទូទៅ ការពារកិត្តិយស និងផលប្រយោជន៍យោធា និងផ្តល់កម្លាំងគាំទ្រ ក្រសួង ស្ថាប័ន ដើម្បីពង្រឹងការអនុវត្តន៍ច្បាប់ ។ មានវិសាលភាពលើផ្ទៃប្រទេសទាំងមូលទៅលើយោធាក្នុងជួរកងទ័ព និងលើពលរដ្ឋស៊ីវិលថែមទៀតផងនេះ។
(ភ្នំពេញ)៖ រយៈកាលកន្លងមក គេតែងឃើញ កម្លាំងនៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ តែងធ្វើការហ្វឹកហាត់ជាប្រចាំ មិនថាកាយសម្បទា ក្បាច់គុណ និងយុទ្ធវិធីក្នុងការប្រតិបត្តិការផ្សេងៗ ដែលមានលោកវរសេនីយ៍ឯក សៀ ទីន នាយសេនាធិការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បញ្ចប់ការសិក្សានៅសាលាបណ្ឌិតសភាយោធាអូស្ត្រាលី ជាអ្នកដឹកនាំកម្មវិធីហ្វឹកហាត់ដោយផ្ទាល់ តាមរយៈការច្របាច់បញ្ចូលគ្នា នូវចំណេះដឹង ដែលលោកបានរៀនសូត្រនៅសាលាបណ្ឌិតសភាយោធាអូស្ត្រាលី បូករួមជាមួយ បទពិសោធន៍ជាក់ស្តែងដែលធ្លាប់ជួបកន្លងមក ដើម្បីបង្កើនសមត្ថភាព ឆន្ទៈ ស្មារតី វិន័យសណ្តាប់ធ្នាប់របស់កងកម្លាំង ឲ្យមានភាពរឹងមាំ និងស្ទាត់ជំនាញ ស្របតាមទស្សនៈវិស័យដឹកនាំ របស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ ជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស៕
តើ កងរាជអាវុធហត្ថ ជាអ្វី?
កងរាជអាវុធហត្ថ ជាភាសាបារាំងគឺ Gendarme ឬ Gendarmerie (The word gendarme comes from the Old French gens d'armes, meaning men-at-arms) មានន័យថាបុរសប្រដាប់ដោយអាវុធ។ តាមការសិក្សាស្រាវជ្រាវ ប្រទេសបារាំងជាអ្នកបង្កើតកងរាជអាវុធហត្ថមុនគេបង្អស់ រហូតដល់បច្ចុប្បន្ន។ នៅលើពិភពលោកនេះ ប្រទេសដែលមានកម្លាំងកងរាជអាវុធហត្ថចំនួនប្រមាណ៤០ប្រទេសប៉ុណ្ណោះ និងភាគច្រើននៅអ៊ឺរុប។
កងរាជអាវុធហត្ថ=កង+រាជ+អាវុធ+ហត្ថ តាមវចនានុក្រមសម្តេចសង្ឃ ជួន ណាត៖ “កង” មានន័យថា ពួក ក្រុម កងទ័ព, “រាជ” មានន័យថា អ្នករុងរឿងដោយវិសេសព្រោះមានតេជះក្រៃលែង អ្នកញ៉ាំងប្រជាពលរដ្ឋឱ្យរីករាយ, “អាវុធ” មានន័យថា គ្រឿងប្រហារ ឬគ្រឿងចម្បាំងផ្សេងៗ “ហត្ថ” មានន័យថា ដៃ។ ជារួមយើងអាចឱ្យអត្ថន័យកងរាជអាវុធហត្ថបានថា គឺជាក្រុម ឬកងប្រដាប់ដោយគ្រឿងចម្បាំងផ្សេងៗ ញ៉ាំងប្រជាពលរដ្ឋឱ្យរីករាយ។ កន្លងទៅ សាធារណជនមួយចំនួនគាត់មិនទាន់យល់ច្បាស់អំពីតួនាទីភារកិច្ចរបស់កងរាជអាវុធហត្ថនៅឡើយទេ ព្រោះនៅពេលកម្លាំងកងរាជអាវុធហត្ថធ្វើការបង្ក្រាបបទល្មើសនិងចាប់ខ្លួនជនសង្ស័យជាជនស៊ីវិលនៅក្នុងករណីបទល្មើសជាក់ស្តែងមួយ សាធារណជនខ្លះគាត់បាននិយាយថា ហេតុអ្វីបានជាប៉េអឹម “PM” មកចាប់ជនស៊ីវិល ប៉េអឹមចាប់បានតែទាហានប៉ុណ្ណោះ។ ជាមួយគ្នានោះដែរ សាធារណជនខ្លះគាត់បានហៅកងរាជអាវុធហត្ថថា ប៉េអឹម “PM” ការហៅនេះមិនមែនខុសទាំងស្រុងនោះទេ គឺគ្រាន់តែមិនទាន់ត្រឹមត្រូវល្អ ព្រោះពាក្យ ប៉េអឹម “PM=Police Military” គឺជាតម្រួតយោធា ហើយតម្រួតយោធា គឺជាផ្នែកមួយនៃភារកិច្ចរបស់កងរាជអាវុធហត្ថប៉ុណ្ណោះ។
កងរាជអាវុធហត្ថ ត្រូវបានបង្កើតឡើងនៅក្នុងរបបសង្គមរាស្ត្រនិយមតាមព្រះរាជក្រឹត្យលេខ៤៤៦SNនិង ៤៤៧SN ចុះថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ១៩៥៧ ដោយមានឈ្មោះថា កងរាជអាវុធហត្ថខ្មែរ “GENDARMERIE ROYALE KHMERE អក្សរកាត់ GRK”។
It is a branch of the Royal Cambodian Armed Forces and it is responsible for the maintenance of public order and internal security in Cambodia. The paramilitary unit has a strength of 30,000 soldiers deployed in all provinces.
No comments:
Post a Comment