នៅថ្ងៃទី២ ខែមិថុនា ​ឆ្នាំ ២០២៦ នេះ កម្ពុជាផ្ញើលិខិតផ្លូវការទៅកាន់ប្រទេសថៃ និងអគ្គលេខាធិការ UN ដើម្បីចាប់ផ្ដើមដំណើរការយន្តការផ្សះផ្សាដោយបង្ខំ ក្រោមច្បាប់សមុទ្ររបស់UN។ សម្ដេចធិបតីថ្លែងក្នុងសារពិសេស។ កម្ពុជាបង្ហាញជំហររឹងមាំ លើសន្តិសុខសមុទ្រ និងការគោរពច្បាប់អន្តរជាតិ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម សុខ ស៊ីផាន់ណា ទេសរដ្ឋមន្ត្រី និងជា បេសកជនពិសេស របស់សម្ដេចអធិបតីនាយករដ្ឋមន្ត្រី បានអញ្ជើញចូលរួម និងថ្លែងបទអន្តរាគមន៍ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្រោមប្រធានបទ " ការថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ ពាក់ព័ន្ធនឹងសន្តិសុខសមុទ្រ ក្នុងរនោះ ឯកឧត្តម ទេសរដ្ឋមន្ត្រី សុខ ស៊ីផាន់ណា បានសង្កត់ធ្ងន់លើសារៈសំខាន់នៃផ្លូវទឹក ដែលមានសុវត្ថិភាព និងសន្តិសុខ ដែលជាសរសៃឈាមដ៏សំខាន់ សម្រាប់សន្តិភាព សុវត្ថិភាព អន្តរជាតិស្ថេរភាពសេដ្ឋកិច្ចសកល និងការអភិវឌ្ឍប្រកបដោយចេរភាព ដើម្បីឆ្លើយតបទៅនឹងការគម្រាមគំហែងដែលកំពុងកើតឡើងចំពោះសន្តិសុខសមុទ្រ ឯកឧត្តមទេសរដ្ឋមន្ត្រី សុខ ស៊ីផាន់ណា បានបង្ហាញនូវអតិភាពសំខាន់ៗចំនួនបី រួមមាន៖ទី១៖ដោះស្រាយវិវាតដោយសន្តិវិធីរាល់វិវាទសមុទ្រ​ត្រូវតែដោះស្រាយតាមរយៈការសន្ទនានិងការទូត​កម្ពុជាប្រកាន់ខ្ជាប់នូវគោលការណ៍សេរីភាពនៃការធ្វើនាវាចរ​និងការឆ្លងកាត់ដោយស្របច្បាប់​ដែលត្រូវតែគោរពឲ្យបានពេញលេញស្របតាមច្បាប់អន្តរជាតិទៀតជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ 1982 UNCLOS។ ទី2 បង្កើនជំនួយបច្ចេកទេសនិងការកសាងសមត្ថភាព​ឯកឧត្តមទេសរដ្ឋមន្ត្រី​បានអំពាវនាវឲ្យមានការពន្លឿន ឲ្យមានការគាំទ្របន្ថែម​ដល់បណ្ដារដ្ឋជាប់សមុទ្រដែលកំពុងអភិវឌ្ឍលើផ្នែកអនុវត្តច្បាប់សមុទ្រ​សន្តិសុខកំពង់ផែ​និងនាវាចរ ការយល់ដឹងអំពីដែនសមុទ្រ​និងការចែករំលែកព័ត៌មានឲ្យបានទាន់ពេលវេលាដើម្បីទប់ស្កាត់បញ្ហាប្រឈមនានាឲ្យមានប្រសិទ្ធភាពទី3 វិធីសាស្រ្តរួមបញ្ចូលគ្នានិងការបង្ការ ក្រុមប្រឹក្សាសន្តិសុខ គួរតែអនុវត្តវិធីសាស្រ្ត ដែលបង្កើតភាពធន់ក្នុងរយៈពេលវែង ដោយផ្អែកលើបរិយាប័ននិងសន្តិភាពជាមួយច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ ឯកឧត្តម ទេសរដ្ឋមន្ត្រី សុខស៊ីផាន ណា ក៏បានបញ្ជាក់ជាថ្មីនូវការប្ដេជ្ញាចិត្តរបស់កម្ពុជា ក្នុងការការពារច្បាប់អន្តរជាតិនិងជម្រុញការសន្ទនាដោយសន្តិវិទ្យុ ពង្រឹងសន្តិសុខសមុទ្រជាពិសេសការប្រយ័ត្ត ប្រឆាំង និងបទល្មើសឆ្លងដែន កម្ពុជានៅតែបន្តស្វាគមន៍នាវាបរទេសមកកាន់មូលដ្ឋានទ័ពជើងទឹករាម ដែលបានធ្វើទំនើបកម្មរបស់ខ្លួនសម្រាប់ការធ្វើសមយុទ្ធរួមគ្នា ការផ្ដល់ជំនួយមនុស្សធម៌និងកិច្ចសហប្រតិបត្តិការ ក្នុងគោលបំណងប្រយុទ្ធប្រឆាំងនិងនិងបទល្មើសផ្សេងៗ ឯកឧត្តម សុខ ស៊ីផាន់ណា បានបញ្ជាក់ពីថាការផ្ដល់សច្ចាប័នលើកិច្ចព្រមព្រៀង UNCLOS (UNCLOS)និងBBNJ នាពេលកន្លងមក គឺជាសក្ខីភាព បង្ហាញពីការប្តេជ្ញាចិត្ត មិនងាករា របស់កម្ពុជា ចំពោះសណ្ដាប់ធ្នាប់សមុទ្រដែលផ្អែកលើច្បាប់ និង ការគ្រប់គ្រងធានធានសមុទ្រដោយការទទួលខុសត្រូវ៕

Thursday, August 5, 2021

M109 Paladin

នៅ​ថ្ងៃព្រហស្បតិ៍​ទី ៥​ សីហា នេះ តៃវ៉ាន់​ បានថ្លែង​អរគុណ​សហរដ្ឋ​អាមេរិក ដែល​ព្រមលក់​កាណុងសម្រាប់​​កាំភ្លើង​ធំ​ ឱ្យ​តៃប៉ិ ដើម្បី​យកមកដំឡើង​ទុក​ការពារ​កោះ​ ក្នុង​ករណី​មាន​ការ​វាយលុក​ឈ្លានពាន​ណា​មួយ​ពី​សំណាក់​ចិន​ប៉េកាំង។ តម្លៃ​នៃ​ការ​ទិញ​ដូរ មាន​ទំហំ​ដល់​ទៅ​៧៥០​លាន​ដុល្លារ​។ នេះ​ជា​ការ​លក់​ដូរ​អាវុធ​ទៅ​ឱ្យ​តៃវ៉ាន់ ដ៏​ធំ​សម្បើម​​លើក​ដំបូង​បង្អស់​ គិត​ចាប់​តាំងពី​​លោក​ ចូ បៃដិន ចូល​កាន់​តំណែងនៅ​សេតវិមានមក។ នៅល្ងាច​ថ្ងៃពុធទី​៤​សីហា​​ម្សិលមិញ ក្រសួង​ការបរទេស​អាមេរិក​បាន​ផ្តល់​ការ​អនុញ្ញាត​លក់​​ប្រព័ន្ធ​កាំភ្លើង​ធំ​ចំនួន ៤០ ​គ្រឿង​ ដែល​ជា​កាណុង​មាន​បំពាក់​ម៉ូទ័រ​ស្រាប់ ធុន​មធ្យម M109A6 ប្រវែង​១៥៥មីល្លីម៉ែត្រ ក្នុង​ក្របខ័ណ្ឌ​នៃ​កិច្ចព្រមព្រៀង​ ដែល​ត្រូវ​ឆ្លងកាត់​ការ​អនុម័ត​ពី​សភា​ទៀត។

​​តៃវ៉ាន់ត្រូវ​ការ​​សព្វាវុធ​ទាំង​នេះ ដើម្បីយក​មកពង្រឹង​ប្រព័ន្ធការពារ​កោះ​ផង និង​​ដើម្បី​រក្សាសន្តិភាពស្ថិរភាព តំបន់​​ផង។ នេះ​បើ​តាមការ​បញ្ជាក់​​​របស់​ក្រសួង​ការបរទេសតៃវ៉ាន់ ដោយ​​អះអាង​ទៀត ថា ប្រឈម​នឹង​សកម្មភាព​វាតទី​របស់​យោធា​ចិន និង​សកម្មភាព​ផ្គើន​បង្ក​ហេតុ​​ឥតដាច់​របស់​ចិន រដ្ឋាភិបាលតៃ វ៉ាន់​ចាំបាច់ត្រូវ​តែ​ពង្រឹង​ប្រព័ន្ធការពារសន្តិសុខ​ជាតិ ជាមួយ​នឹងឆន្ទៈ​ដាច់ខាត​ការពារ​ជីវិត​ប្រជាពលរដ្ឋ​និង​សេរីភាព​ និង​លទ្ធិប្រជាធិបតេយ្យ។​


កាំភ្លើង​ធំ​ទើប​ទិញ​បាន​ពី​អាមេរិក​ទាំងនេះ មានតួនាទី​និង​អត្ថប្រយោជន៍​ខ្លាំងណាស់​ សម្រាប់​ទប់​ស្កាត់​​​វាយលុក​ចូល​ឈ្លានពាន​ជា​យថាហេតុ​ណាមួយ​ពី​សំណាក់​ចិន​ប៉េកាំងមក​លើ​កោះ​តៃវ៉ាន់។ យោធា​តៃវ៉ាន់អាចប្រើកាណុង​កាំភ្លើង​ធំ បាញ់តម្រង់​ កម្ចាត់​ដោយ​ផ្ទាល់​ នាវា​ដឹកទ័ព​ ដឹក​គ្រាប់​ផ្លោង​ ​មិន​ឱ្យ​ចូល​មកកៀកឆ្នេរតៃវ៉ាន់បាន។ នេះ​បើ​តាមសេចក្តី​ថ្លែងការណ៍​របស់​​ក្រសួង​ការបរទេស​តៃវ៉ាន់​ដដែល។


សូម​បញ្ជាក់​ថា​តៃវ៉ាន់​មាន​ប្រព័ន្ធ​ការពារជាតិ​ទន់​ខ្សោយ​ និង​ចាស់​ទ្រុឌទ្រោមខ្លាំង​ណាស់​ បើ​ប្រៀបទៅ​នឹងចិន​។ ​ចិន ​ក្រោម​អាណត្តិ​ដឹកនាំ​របស់លោក ស៊ី ជីនពីង បាន​បង្កើន​សម្ពាធ​លើ​តៃវ៉ាន់ និង​បាន​បញ្ជូន​យន្តហោះ​ចម្បាំង​នៅ​ឆ្វែល​រំលោភ​លើ​​តៃ​វ៉ាន់​​ស្ទើរ​ជា​រៀង​រាល់​ថ្ងៃ ព្រមទាំង​​ធ្វើ​សមយុទ្ធ​បែប​ចូល​វាយលុក​លើ​តៃវ៉ាន់​ទៀត។​

ចំណែក​សហរដ្ឋ​អាមេរិក​វិញ បាន​កាត់​ផ្តាច់ទូត​ជាមួយ​តៃវ៉ាន់​តាំងពី​ឆ្នាំ​១៩៧៩មក ដើម្បី​ទទួលស្គាល់​ចិន​ ក្រោម​គោលការណ៍​ចិន​តែ​មួយ។ តាមច្បាប់ អាមេរិក​អាច​​ចូលជួយ​តៃវ៉ាន់ឱ្យ​ការពារ​ខ្លួន​​តែក្នុង​ករណី​មាន​ជម្លោះ​ប៉ុណ្ណោះ ប៉ុន្តែ​វ៉ាស៊ីនតោន​នៅ​តែប្រកាន់​យុទ្ធសាស្ត្រ​មិន​ច្បាស់​លាស់ មិន​ដែល​និយាយ​ឱ្យ​លះ​ថាតើត្រូវ​ប្រើ​អន្តរាគមន៍យោធាការពារតៃវ៉ាន់​ក្នុង​បរិបទ​ណាទេ។ អាមេរិកក្រោម​រដ្ឋបាលលោកដូណាល់​ ត្រាំ​ ធ្លាប់​បាន​លក់​អាវុធ​ច្រើន​ណាស់​ឱ្យ​តៃវ៉ាន់​រហូត​ធ្វើ​ឱ្យ​ទំនាក់ទំនង​ជាមួយ​ចិន​ធ្លាក់​ដុនដាប​ស្ទើរ​ដល់​បាត៕
With tension at South China Sea in recently week, number of media report of US deploy "big gun" to nearby the South China Sea. M109 Paladin mobile artillery is of what online media referring to as the most advanced for long range air defense artillery (30 km) : attacking aircraft, attacking ballistic missile firing from either China or Russia, the media further said.

TAIPEI (Taiwan News) — The Biden administration is reportedly preparing its first arms sale to Taiwan in the form of 40 self-propelled howitzers. On Monday (April 19), UDN cited sources familiar with the matter as claiming that the American Institute in Taiwan (AIT) had notified the Taiwanese government that the Pentagon will soon inform the U.S. Congress of the sale of 40 M109A6 "Paladin" self-propelled howitzers to Taiwan. The Defense Security Cooperation Agency (DSCA) is expected to announce the procedure for notifying Congress in the near future.

Washington, Aug. 4 (CNA) The United States government announced on Wednesday that it has approved the sale to Taiwan of 40 M109A6 "Paladin" self-propelled howitzers and related equipment at an estimated cost of US$750 million.

This is the first U.S. arms sale to Taiwan since President Joe Biden took office in January.

In a statement, the Defense Security Cooperation Agency (DSCA) under the U.S. Department of Defense said it notified Congress of the deal on Wednesday after it was approved by the State Department.

The package includes 40 155mm M109A6 Medium Self-Propelled Howitzer Systems; 20 M992A2 Field Artillery Ammunition Support Vehicles (FAASV); one Advanced Field Artillery Tactical Data System (AFATDS); five M88A2 Hercules vehicles; five M2 Chrysler Mount .50 caliber machine guns; and one thousand six hundred ninety-eight (1,698) multi-option, Precision Guidance Kits (PGK), the DSCA said.

No comments:

Post a Comment