នៅថ្ងៃទី២ ខែមិថុនា ​ឆ្នាំ ២០២៦ នេះ កម្ពុជាផ្ញើលិខិតផ្លូវការទៅកាន់ប្រទេសថៃ និងអគ្គលេខាធិការ UN ដើម្បីចាប់ផ្ដើមដំណើរការយន្តការផ្សះផ្សាដោយបង្ខំ ក្រោមច្បាប់សមុទ្ររបស់UN។ សម្ដេចធិបតីថ្លែងក្នុងសារពិសេស។ កម្ពុជាបង្ហាញជំហររឹងមាំ លើសន្តិសុខសមុទ្រ និងការគោរពច្បាប់អន្តរជាតិ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម សុខ ស៊ីផាន់ណា ទេសរដ្ឋមន្ត្រី និងជា បេសកជនពិសេស របស់សម្ដេចអធិបតីនាយករដ្ឋមន្ត្រី បានអញ្ជើញចូលរួម និងថ្លែងបទអន្តរាគមន៍ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្រោមប្រធានបទ " ការថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ ពាក់ព័ន្ធនឹងសន្តិសុខសមុទ្រ ក្នុងរនោះ ឯកឧត្តម ទេសរដ្ឋមន្ត្រី សុខ ស៊ីផាន់ណា បានសង្កត់ធ្ងន់លើសារៈសំខាន់នៃផ្លូវទឹក ដែលមានសុវត្ថិភាព និងសន្តិសុខ ដែលជាសរសៃឈាមដ៏សំខាន់ សម្រាប់សន្តិភាព សុវត្ថិភាព អន្តរជាតិស្ថេរភាពសេដ្ឋកិច្ចសកល និងការអភិវឌ្ឍប្រកបដោយចេរភាព ដើម្បីឆ្លើយតបទៅនឹងការគម្រាមគំហែងដែលកំពុងកើតឡើងចំពោះសន្តិសុខសមុទ្រ ឯកឧត្តមទេសរដ្ឋមន្ត្រី សុខ ស៊ីផាន់ណា បានបង្ហាញនូវអតិភាពសំខាន់ៗចំនួនបី រួមមាន៖ទី១៖ដោះស្រាយវិវាតដោយសន្តិវិធីរាល់វិវាទសមុទ្រ​ត្រូវតែដោះស្រាយតាមរយៈការសន្ទនានិងការទូត​កម្ពុជាប្រកាន់ខ្ជាប់នូវគោលការណ៍សេរីភាពនៃការធ្វើនាវាចរ​និងការឆ្លងកាត់ដោយស្របច្បាប់​ដែលត្រូវតែគោរពឲ្យបានពេញលេញស្របតាមច្បាប់អន្តរជាតិទៀតជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ 1982 UNCLOS។ ទី2 បង្កើនជំនួយបច្ចេកទេសនិងការកសាងសមត្ថភាព​ឯកឧត្តមទេសរដ្ឋមន្ត្រី​បានអំពាវនាវឲ្យមានការពន្លឿន ឲ្យមានការគាំទ្របន្ថែម​ដល់បណ្ដារដ្ឋជាប់សមុទ្រដែលកំពុងអភិវឌ្ឍលើផ្នែកអនុវត្តច្បាប់សមុទ្រ​សន្តិសុខកំពង់ផែ​និងនាវាចរ ការយល់ដឹងអំពីដែនសមុទ្រ​និងការចែករំលែកព័ត៌មានឲ្យបានទាន់ពេលវេលាដើម្បីទប់ស្កាត់បញ្ហាប្រឈមនានាឲ្យមានប្រសិទ្ធភាពទី3 វិធីសាស្រ្តរួមបញ្ចូលគ្នានិងការបង្ការ ក្រុមប្រឹក្សាសន្តិសុខ គួរតែអនុវត្តវិធីសាស្រ្ត ដែលបង្កើតភាពធន់ក្នុងរយៈពេលវែង ដោយផ្អែកលើបរិយាប័ននិងសន្តិភាពជាមួយច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ ឯកឧត្តម ទេសរដ្ឋមន្ត្រី សុខស៊ីផាន ណា ក៏បានបញ្ជាក់ជាថ្មីនូវការប្ដេជ្ញាចិត្តរបស់កម្ពុជា ក្នុងការការពារច្បាប់អន្តរជាតិនិងជម្រុញការសន្ទនាដោយសន្តិវិទ្យុ ពង្រឹងសន្តិសុខសមុទ្រជាពិសេសការប្រយ័ត្ត ប្រឆាំង និងបទល្មើសឆ្លងដែន កម្ពុជានៅតែបន្តស្វាគមន៍នាវាបរទេសមកកាន់មូលដ្ឋានទ័ពជើងទឹករាម ដែលបានធ្វើទំនើបកម្មរបស់ខ្លួនសម្រាប់ការធ្វើសមយុទ្ធរួមគ្នា ការផ្ដល់ជំនួយមនុស្សធម៌និងកិច្ចសហប្រតិបត្តិការ ក្នុងគោលបំណងប្រយុទ្ធប្រឆាំងនិងនិងបទល្មើសផ្សេងៗ ឯកឧត្តម សុខ ស៊ីផាន់ណា បានបញ្ជាក់ពីថាការផ្ដល់សច្ចាប័នលើកិច្ចព្រមព្រៀង UNCLOS (UNCLOS)និងBBNJ នាពេលកន្លងមក គឺជាសក្ខីភាព បង្ហាញពីការប្តេជ្ញាចិត្ត មិនងាករា របស់កម្ពុជា ចំពោះសណ្ដាប់ធ្នាប់សមុទ្រដែលផ្អែកលើច្បាប់ និង ការគ្រប់គ្រងធានធានសមុទ្រដោយការទទួលខុសត្រូវ៕

Wednesday, January 23, 2019

ទិវាខួបកំណើត ២០ឆ្នាំ កងទ័ពជើងគោក​(១) ឆ្នាំ ២០១៩

សង្ខេប៖ ខួបកងយោធពលខេមរភូមិន្ទ (Royal Cambodian Armed Forces) គឺថ្ងៃទី ០៩ វិច្ឆិកា ឆ្នាំ ១៩៥៣ សំដៅខួប កងទ័ពជើងគោក កងទ័ពទឹក កងទ័ពជើងអាកាស និង កងរាជអាវុធហត្ថ។ ឯខួបកងទ័ពជើងគោក (Royal Cambodian Army) គឺ ២៤ មករា ១៩៩៩ សំដៅថ្ងៃបញ្ចូលគ្នានៃកងទ័ពពីភាគីនៃ គណបក្សប្រជាជនកម្ពុជា កងទ័ពទ័ពសឺនសាន ទ័ពហ្វុនស៊ិចប៉ិច ទ័ពមូលីណាកា ទ័ពខ្មែរក្រហម។ ក្នុងនោះមាន ខួបកំណើតតាមភូមិភាគ ដូចជា ភូមិភាគទី ៥ មានខួបកំណើតទី ២៨ មិថុនា ១៩៨៨។ កងទ័ពភាគី រដ្ឋកម្ពុជាមាន ១៤០ ០០០នាក់ កងសេនាជន (កងជីវពល)​ មាន ២៤០ ០០០នាក់ និង កងនគរបាល ៦០ ០០០នាក់ ដូច្នេះគ្រាមានការកាត់រំសាយ ក៍មានចេញជា បាតុភាព ទិញឈ្មោះខ្មោច ពីភាគី គណបក្សផ្សេងៗ​!។ មូលហេតុនៃការបង្កើត អគ្គបញ្ជាការចម្រុះ (ជើងគោក ជើងទឹក ជើងអាកាស បេអឹម នគរបាលជាតិ កងជីវពល (ប្រជាការពារភូមិ កងការពារចំការកៅស៊ូ​ ....) ដោយសារថ្ងៃទី ២ មិថុនា ១៩៩៣ មានការចាប់ឃុំខ្លួន្ធ ឧត្តមសេនីយ័ ប៉ុល សារឿន សម្តេច ហ៊ុនសែន ពី ខាងកំលាំងនគរបាល នៃក្រសួងមហាផ្ទៃ ព្រោះមិនចង់ទទួលស្គាល់លទ្ធផលបោះឆ្នោត ដែលបក្សប្រជាជនបាន ៥១កៅដី ចំណែកបក្ស ហ្វិនស៊ិនប៉ិចបាន ៥៨ កៅអី។ ថ្ងៃទី ៤ កក្កដា ឆ្នាំ ១៩៩៤ មានការប្រកាស អប្បគមន៍ខាងកើតទន្លេមេគង្គ គឺការបែងចែកកំលាំងប្រដាប់អាវុធក្នុងជួរបក្ស គឺក្នុងន័យនេះ ដែលទាមទារឲ្យមានការបង្កើត កងអង្គរក្ស អគ្គបញ្ជាការ កុំមានភាព អនាធិប្បតេយ្យក្នុងជួរទ័ព។ អំពីផែន បើខួបទី ៣០ គេធ្វើ ៣០ផែន បើខួបទី ២០ គេធ្វើ ២០ ផែន....ឧ ខួបទី ៣០ របស់ភូមិភាគទី ៥ គេរៀបជា ៣០ផែន ដែលមានផែនថ្មើរជើង ១៥ និង ផែនគ្រឿងចក្រ ១៥ផែន។
  • (ប្រភព) សូមបញ្ជាក់ថា បន្ទាប់ពីប្រទេសកម្ពុជាបានបិទបញ្ចប់ភ្លើងសង្គ្រាម និងការបែកបាក់ជាតិទាំងស្រុងនៅចុងឆ្នាំ១៩៩៨ ក្រោមនយោបាយឈ្នះឈ្នះហើយនោះ។ កងយោធពលខេមរភូមិន្ទក៏ត្រូវបានធ្វើការកែសម្រួលប្រព័ន្ធគ្រប់គ្រង និងការដឹកនាំផងដែរ។ កងទ័ពជើងគោក ក៏ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៩ ហើយក៏បានកំណត់យកថ្ងៃទី ២៤ ខែមករា ១៩៩៩ ជាថ្ងៃកំណើតរបស់ខ្លួន និងប្រារព្ធពិធីអបអរសាទរជារៀងរាល់ឆ្នាំផងដែរ។
  • ក្នុងពេលបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោកដំបូង កងទ័ពជើងគោក មានអង្គភាពចំណុះច្រើនរហូតដល់ ១៨កងពលធំ, ៥ កងពលតូច និង ៤ វរសេនាធំ, ៤ វរសេនាតូច ប៉ុន្តែកងទ័ពជើងគោក បានធ្វើការកែរទម្រង់ដោយបានកែរសម្រួលអង្គភាព មកនៅត្រឹម ៨ កងពលតូច និង ១ វរសេនាធំ។
  • នៅក្នុងកំលុងចាប់ពីឆ្នាំ១៩៩៩ ដល់ឆ្នាំ២០១៦ ក្រៅពីបង្រួមក្បាលអង្គភាព ក៏មានការបង្កើតអង្គភាពថ្មី មួយចំនួនដូចជា កងឯកភាពការពារព្រំដែន វរសេនាតូចព្រំដែន កងអនុសេនាធំ ស្រុក ជាប់ព្រំដែន និង កែរសម្រួលតួនាទី ភារកិច្ចប្តូរឈ្មោះដល់អង្គភាព និង ស្ថាប័នជំនាញមួយចំនួនជាបន្តបន្ទាប់ផងដែរ។
  • នៅឆ្នាំ២០១៨ កងទ័ពជើងគោក មានស្ថាប័នអង្គភាពចំណុះផ្ទាល់បញ្ជាការដ្ឋាន កងទ័ពជើងគោករួមមាន៖ ១៥ ការិយាល័យ, ៥ បញ្ជាការដ្ឋានជំនាញ, ១ មជ្ឈមណ្ឌល និង មានមណ្ឌលអភិវឌ្ឃន៍ចំនួន១។ កងទ័ពជើងគោក ក៏មានភារកិច្ចគ្រប់គ្រង និងដឹកនាំបញ្ជា ៦ យោធភូមិភាគ, ២ កងពលធំអន្តរាគមន៍, ៥ កងពលតូចអន្តរាគមន៍ និង ៦ កងពលតូច, ២៤ តំបន់ប្រតិបត្តិការសឹករង ខេត្ត ក្រុង ១ វរសេនាធំ, ៦ សាលាពលទាហាន និង ៧ កងការពារព្រំដែន។
  • ឆ្លងកាត់ការបំពេញភារកិច្ចការពារ ជាតិ សាសនា ព្រះមហាក្សត្រ កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ បានជួបនូវការប្រឈមជាប្រវត្តិសាស្ត្រជាច្រើនក្នុងពេលកន្លងមក។ បញ្ហាប្រឈមដែលប្រកបទៅដោយបទពិសោធន៍ជាក់ស្តែង សម្រាប់ភារកិច្ច ការពារជាតិ ការពារបូរណៈភាពទឹកដី បានធ្វើឲ្យកងទ័ពជើងគោកកាន់តែពង្រឹងបាននូវភាពម្ចាស់ការប្រកបដោយស្មារតីស្នេហជាតិជ្រាលជ្រៅមានឆន្ទៈមោះមុតក្នុងការរក្សាឲ្យបាននូវសន្តិភាព និង ស្ថេរភាពនយាបាយ នៅក្នុងប្រទេស និង បន្តរក្សាចំណងមិត្តភាព សាមគ្គីភាព កិច្ចសហប្រតិបត្តិការណ៍ និងការអភិវឌ្ឈន៍ជាមួយបណ្តាប្រទេសជិតខាងល្អ និង ជាមួយបណ្តារប្រទេសក្នុងតំបន់ និងនៅលើសកលលោក។
  • ក្នុងន័យនេះ កងទ័ពជើងគោក ដែលមានគ្រប់បណ្តារផ្នែក គ្រប់ថ្នាក់អង្គភាពស្ថាប័ន គ្រប់ជំនាញ គ្រប់យោធភូមិភាគ និងគ្រប់តំបន់ ប្រតិបត្តិការសឹកខេត្ត ត្រូវបន្តខិតខំពង្រឹងប្រៀបការពារជាតិនៅតាមព្រំដែន និងនៅផ្ទៃក្នុងប្រទេស បន្តធ្វើការកែរទម្រង់កងទ័ព ឲ្យមានទាំងបរិមាណ និងគុណភាព ពង្រឹងតួនាទីរបស់កងឯកភាពទ័ពថ្មើរជើង និងជំនាញដោយ ធ្វើឲ្យប្រសើរឡើងប្រព័ន្ធដឹកនាំបញ្ជារវាងបញ្ជាការដ្ឋានកងទ័ពជើងគោក យោធភូមិភាគ កម្លាំងអន្តរាគមន៍ និង កម្លាំងជួរមុខ។ 
  • ឈានចូលចូលមកដល់ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តថ្មីមួយទៀតរបស់កងទ័ពជើងគោក ក្នុងការចូលរួមអនុវត្តិផែនការកែទម្រង់កងយោធពលខេមរភូមិន្ទ ដោយឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ត្រូវបានព្រះមហាក្សត្រ ប្រមុខរាជរដ្ឋាភិបាលតែងតាំង ជាមេបញ្ជាការកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ ហើយទទឹមនេះក្រសួងការពារជាតិ បានសម្រេចធ្វើការកែសម្រួលអង្គភាពចំនួន ៦ រួមមាន៖ កងពលធំអន្តរាគមន៍លេខ២ កងពលធំអន្តរាគមន៍លេខ៣ កងពលតូចអន្តរាគមន៍លេខ១ កងពលតូចថ្មើរជើងលេខ៧០ កងពលតូចទ័ពពិសេសឆត្រ័យោងលេខ៩១១ និងកងពលតូចដឹកជញ្ជូនលេខ៩០ ដែលពីមុនស្ថិតនៅក្រោមការដឹកនាំបញ្ជារបស់អគ្គបញ្ជាការកងយោធពលខេមរភូមិន្ទ ត្រូវបានផ្ទេរឲ្យមកស្ថិតនៅក្រោមការគ្រប់គ្រងរបស់បញ្ជាការដ្ឋានកងទ័ពជើងគោកវិញ។
  • ឈានចូលមកដល់ដំណាក់កាលថ្នីនេះ កងទ័ពជើងគោក ត្រូវបានបែងចែកភារកិច្ច និងលើកកម្ពស់តួនាទីដឹកនាំបញ្ជាឲ្យកាន់តែមានប្រសិទ្ធភាព បន្តលើកកម្ពស់សមត្ថភាពយោធិនតាមរយះការបណ្តុះបណ្តាល ហ្វឹកហ្វឺនរៀនសូត្រ និងអប់រំដល់កងទ័ពឲ្យយល់ជ្រួតជ្រាបអំពីគោលនយោបាយ យុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល ច្បាប់ លក្ខន្តិកៈ និង បទវិន័យទូទៅកងយោធពលខេមរភូមិន្ទ ពិសេសអប់រំលើកកម្ពស់ មនសិការ ស្នេហាជាតិដល់កងទ័ព ត្រៀមលក្ខណៈនូវរាល់មធ្យោបាយ សំភារៈ ដើម្បីជួយសង្រ្គោះប្រជាពលរដ្ឋពីគ្រោះមហន្តរាយផ្សេងៗ និង បន្តខិតខំចូលរួមចំណែកកសាង ស្តារ និង អភិវឌ្ឍន៏ ប្រទេសជាតិ ឲ្យកាន់តែមានការរីកចម្រើនទៅថ្ងៃអនាកត៕


  • ប្រភព ដើម្បី​ត្រៀម​លក្ខណៈ​សម្បត្តិ​ក្នុង​ការ​រៀប​ចំ​ប្រារព្ធ​ពិ​ធី​រំលឹក​ខួប​អនុស្សាវរីយ៍​គម្រប់​២០​ឆ្នាំ​ នៃ​ថ្ងៃ​ប្រកាស​បង្កើត​បញ្ជាការ​ដ្ឋាន​កង​ទ័ព​ជើង​គោក​(២៤ ​មករា ​ឆ្នាំ​១៩៩៩-២៤ មករា ឆ្នាំ​២០១៩) ​នៅ​ព្រឹក​ថ្ងៃ​ទី​២១​, នឹង​២២​ ខែ​មករា​ ឆ្នាំ​២០១៩​នេះ ​បញ្ជាការ​ដ្ឋាន​កង​ទ័ព​ជើង​គោក​ នៃខ.ភ.ម ​បាន​រៀប​ចំ​ពិធី​សាក​ល្បង​លើក​ទី១​ និង​លើក​ទី២​ នូវ​ផែន​ឈ​កង​ទ័ព​ថ្មើរ​ជើង​, ​កង​​ទ័ព​​ជំនាញ, នឹង​ផែន​តាំង​យោធូប​ករណ៍​យោធា ​ដែល​មាន​រថក្រោះ ​រថពាស​ដែក​ កាំ​ភ្លើង​ធំ​ប្រតិកម្ម​រហ័ស​, កាំ​ត្បាល់, កាំ​ភ្លើង​ថ្មើរ​ជើង​, គ្រឿង​ចក្រ​វិស្វកម្ម, ជា​ច្រើន​គ្រឿង​ មុន​ចូល​ដល់​ថ្ងៃ​ប្រារព្ធ​ពិធី​ផ្លូវ​ការ​ នា​ថ្ងៃ​ទី​២៤​ ខែ​មករា ​ឆ្នាំ​២០១៩​ខាង​មុខ​នេះ​ ក្រោម​អធិបតី​ដ៍​ខ្ពង់​ខ្ពស់​ សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ​ហ៊ុន ​សែន​ នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា ​នៅ​ក្នុង​បរិវេណ​ នៃ​បញ្ជាការ​ដ្ឋាន​កង​ទ័ព​ជើង​គោក ​ស្ថិត​ក្នុង​សង្កាត់​កន្ទោក ​ខ័ណ្ឌ​ពោធិ​សែន​ជ័យ​ រាជ​ធានី​ភ្នំពេញ។ 
  • នៅ​ក្នុង​ពិធី​សាក​ល្បង​ដើម្បី​អបអរសាទរ​ខួប​អនុស្សាវរីយ៍​គម្រប់​២០​ឆ្នាំ​ នៃ​ថ្ងៃ​បង្កើត​បញ្ជា​ការ​ដ្ឋាន​កង​ទ័ព​ជើង​គោក​នេះ​ដែរ​ ក្រុម​ការ​ងារ​បាន​រៀប​ចំ​នូវ​ផែន​ឈ​ និង​ផែន​តាំង ​ដើម្បី​បង្ហាញ​នូវ​ភាព​អង់​អាច​ក្លាហាន​របស់ ​នាយ​ទាហាន​ នាយ​ទាហាន​រង​ និង​បណ្ដា​ទ័ព​ជំនាញ​ដែល​ស្ថិត​ក្រោម​ការ​ដឹក​នាំ​បញ្ជា​ផ្ទាល់​របស់​មេ​បញ្ជាការ​កង​ទ័ព​ជើង​គោក​។ ក្នុង​នោះ​បញ្ជាការ​ដ្ឋាន​កង​ទ័ព​ជើង​គោក ​បាន​រៀប​ចំ ​ផែន​ឈ ​និង​ផែន​តាំង ​ចំនួន​ ២៤​ផែន​ ដែល​រួម​មាន​៖ 

    1. ផែន​នាយ​ទាហាន​ជំនាញ​រថក្រោះ​,
    2. ផែន​នាយ​ទាហាន​ជំនាញ​កាំភ្លើង​ធំ,
    3. ផែន​កង​ពល​ធំ​អន្តរាគមន៍​លេខ​២​,
    4. ផែន​កង​ពល​ធំ​អន្តរាគមន៍​លេខ​៣,
    5. ផែន​កង​ពល​តូច​អន្តរាគមន៍​លេខ​១​,
    6. ផែន​កង​ពល​តូច​អន្តរាគមន៍​លេខ​១៤​,
    7. ផែន​កង​ពល​តូច​ថ្មើរ​ជើង​លេខ​១៤,
    8. ផែន​កង​ពល​តូច​ទ័ព​ពិសេស​ឆ័ត្រ​យោង​លេខ​៩១១​,
    9. ផែន​យោធ​ភូមិ​ភាគ​ពិសេស​,
    10.  ផែន​យោធ​ភូមិ​ភាគ​ទី១, 
    11. ផែន​យោធ​ភូមិ​ភាគ​​ទី២​,
    12. ផែន​យោធ​ភូមិ​ភាគ​​ ​ទី៣​,
    13. ​ផែន​យោធ​ភូមិ​ភាគ​ ​ទី៤​,
    14. ​ផែន​យោធ​ភូមិ​ភាគ​ ទី៥,​ 
    15. ផែន​វិស្វកម្ម​,
    16.  ផែន​កម្លាំង​អន្តរាគមន៍​កង​ទ័ព​ជើង​គោក​,
    17.  ផែន​វិទ្យុ​ទាក់​ទង​,
    18.  ផែន​ការិយាល័យ​អភិវឌ្ឍន៍​,
    19.  ផែន​ការ​ពារ​ព្រំ​ដែន​,
    20.  និង​ផែន​ក្បាច់​គុណ​។​ 


  • សូម​បញ្ជាក់​ថា៖ ក្នុង​ពិធី​សាក​ល្បង​ផែន​ឈ ​និង​ផែន​តាំង​ទាំង​ពីរ​លើក​នេះ​ គេ​សង្កេត​ឃើញ​មាន​ការ​អញ្ជើញ​ចូល​រួម​ និង​ពិនិត្យ​មើល​សកម្មភាព​ទាំង​នោះ​ដោយ​ នាយ​ឧត្តមសេនីយ៍ ​វង្ស​ ពិសេន ​អគ្គ​មេ​បញ្ជាការ​ នៃខ.ភ.ម​ នាយ​ឧត្តម​សេនីយ៍ ​ឥត ​សារ៉ាត់​ អគ្គ​មេ​បញ្ជាការ​រង​ និង​ជា​នាយ​សេនា​ធិការ​ចម្រុះ​ នៃខ.ភ.ម នាយ​ឧត្តម​សេនីយ៍ ​ហ៊ីង ​ប៊ុន​ហៀង ​អគ្គ​មេ​បញ្ជាការ​រង​ នៃខ.ភ.ម ​និង​ជា​មេ​បញ្ជាការ​ បញ្ជាការ​ដ្ឋាន​អង្គ​រក្ស​ និងឧត្តម​សេនីយ៍​ឯក​  ហ៊ុន ​ម៉ាណែត ​អគ្គ​មេ​បញ្ជាការ​រង​ មេ​បញ្ជាការ​កង​ទ័ព​ជើង​គោក​ នៃខ.ភ.ម ​រួម​នឹង​ថ្នាក់​ដឹក​នាំ​កង​ទ័ព​​ជើង​គោក​ មេ​បញ្ជាការ​ មេ​បញ្ជាការ​រង​គ្រប់​យោធ​ភូមិ​ភាគ​, មេ​បញ្ជាការ​ មេ​បញ្ជាការ​រង​ កង​ពល​ធំ​ កង​ពល​តូច ​និង​បណ្តា​ទ័ព​ជំនាញ​ជា​ច្រើន​រូប​ផង​ដែរ​។​ កង​ទ័ព​ជើង​គោក​ នៃ​កង​យោធពល​ខេមរ​ភូមិន្ទ​ សូម​ប្ដេជ្ញា​ការ​ពារ​រដ្ឋ​ធម្មនុញ្ញ​​ ការ​ពារ​ព្រះ​មហាក្សត្រ​ ការ​ពារ​រដ្ឋាភិបាល​ស្រប​ច្បាប់​ និង​ប្រឆាំង​ដាច់​ខាត​រាល់​ទង្វើ​ទាំង​ឡាយ​ណា​ដែល​ប៉ុន​ប៉ង​បំផ្លិច​​បំផ្លាញ​សុខ​សន្តិភាព ​និង​ការ​អភិវឌ្ឍន៍​ របស់​ព្រះ​រាជាណាចក្រ​កម្ពុជា​​។ ក្នុង​ការ​សាក​ល្បង​ផែន​ឈ ​និង​ផែន​តាំង​យោធូ​ប​ករណ៍​យោធា ​ទាំង​ពីរ​ថ្ងៃ​នេះ ​ថ្នាក់​ដឹក​នាំ​កង​យោធពល​ខេមរ​ភូមិន្ទ​ បាន​ធ្វើ​ការ​ណែ​នាំ​ដល់​កម្លាំង​ប្រភេទ​ទ័ព​ទាំង​អស់​ ឲ្យ​យក​ចិត្ត​ទុក​ដាក់​ ធ្វើ​ឲ្យ​បាន​ល្អ​ ទាំង​ផែន​ឈ ​និង​​ផែន​យោ​ធូ​ប​ករណ៍​ ក្នុង​ពេល​សាក​ល្បង​ទាំង​ពីរ​លើក​នេះ ​ដូច​ជា​ក្នុង​ពិធី​ផ្លូវ​ការ​ ត្រូវ​ធ្វើ​ឲ្យ​ល្អ​ ហើយ​ក្នុង​ពេល​ប្រារព្ធ​ពិធី​ក៍​ត្រូវ​តាំង​ចិត្ត​ពង្រឹង​ស្មារតី​ សម្រួច​ឆន្ទៈ ​បញ្ចេញ​នូវ​ភាព​អង់​អាច​ក្លាហាន ​ពិសេស​ត្រូវ​ថែ​ទាំ​សុខ​ភាព ​រក្សា​វិន័យ​ សណ្ដាប់​ធ្នាប់​ អោយ​សាក​សម​ជា​កង​ទ័ព​ជើង​គោក​ នៃខ.ភ.ម​ ដ៏​អង់​អាច​របស់​ជាតិ ​៕
  • No comments:

    Post a Comment