សង្ខេប៖ ខួបកងយោធពលខេមរភូមិន្ទ (Royal Cambodian Armed Forces) គឺថ្ងៃទី ០៩ វិច្ឆិកា ឆ្នាំ ១៩៥៣ សំដៅខួប កងទ័ពជើងគោក កងទ័ពទឹក កងទ័ពជើងអាកាស និង កងរាជអាវុធហត្ថ។ ឯខួបកងទ័ពជើងគោក (Royal Cambodian Army) គឺ ២៤ មករា ១៩៩៩ សំដៅថ្ងៃបញ្ចូលគ្នានៃកងទ័ពពីភាគីនៃ គណបក្សប្រជាជនកម្ពុជា កងទ័ពទ័ពសឺនសាន ទ័ពហ្វុនស៊ិចប៉ិច ទ័ពមូលីណាកា ទ័ពខ្មែរក្រហម។ ក្នុងនោះមាន ខួបកំណើតតាមភូមិភាគ ដូចជា ភូមិភាគទី ៥ មានខួបកំណើតទី ២៨ មិថុនា ១៩៨៨។ កងទ័ពភាគី រដ្ឋកម្ពុជាមាន ១៤០ ០០០នាក់ កងសេនាជន (កងជីវពល) មាន ២៤០ ០០០នាក់ និង កងនគរបាល ៦០ ០០០នាក់ ដូច្នេះគ្រាមានការកាត់រំសាយ ក៍មានចេញជា បាតុភាព ទិញឈ្មោះខ្មោច ពីភាគី គណបក្សផ្សេងៗ!។ មូលហេតុនៃការបង្កើត អគ្គបញ្ជាការចម្រុះ (ជើងគោក ជើងទឹក ជើងអាកាស បេអឹម នគរបាលជាតិ កងជីវពល (ប្រជាការពារភូមិ កងការពារចំការកៅស៊ូ ....) ដោយសារថ្ងៃទី ២ មិថុនា ១៩៩៣ មានការចាប់ឃុំខ្លួន្ធ ឧត្តមសេនីយ័ ប៉ុល សារឿន សម្តេច ហ៊ុនសែន ពី ខាងកំលាំងនគរបាល នៃក្រសួងមហាផ្ទៃ ព្រោះមិនចង់ទទួលស្គាល់លទ្ធផលបោះឆ្នោត ដែលបក្សប្រជាជនបាន ៥១កៅដី ចំណែកបក្ស ហ្វិនស៊ិនប៉ិចបាន ៥៨ កៅអី។ ថ្ងៃទី ៤ កក្កដា ឆ្នាំ ១៩៩៤ មានការប្រកាស អប្បគមន៍ខាងកើតទន្លេមេគង្គ គឺការបែងចែកកំលាំងប្រដាប់អាវុធក្នុងជួរបក្ស គឺក្នុងន័យនេះ ដែលទាមទារឲ្យមានការបង្កើត កងអង្គរក្ស អគ្គបញ្ជាការ កុំមានភាព អនាធិប្បតេយ្យក្នុងជួរទ័ព។ អំពីផែន បើខួបទី ៣០ គេធ្វើ ៣០ផែន បើខួបទី ២០ គេធ្វើ ២០ ផែន....ឧ ខួបទី ៣០ របស់ភូមិភាគទី ៥ គេរៀបជា ៣០ផែន ដែលមានផែនថ្មើរជើង ១៥ និង ផែនគ្រឿងចក្រ ១៥ផែន។
- (ប្រភព) សូមបញ្ជាក់ថា បន្ទាប់ពីប្រទេសកម្ពុជាបានបិទបញ្ចប់ភ្លើងសង្គ្រាម និងការបែកបាក់ជាតិទាំងស្រុងនៅចុងឆ្នាំ១៩៩៨ ក្រោមនយោបាយឈ្នះឈ្នះហើយនោះ។ កងយោធពលខេមរភូមិន្ទក៏ត្រូវបានធ្វើការកែសម្រួលប្រព័ន្ធគ្រប់គ្រង និងការដឹកនាំផងដែរ។ កងទ័ពជើងគោក ក៏ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៩ ហើយក៏បានកំណត់យកថ្ងៃទី ២៤ ខែមករា ១៩៩៩ ជាថ្ងៃកំណើតរបស់ខ្លួន និងប្រារព្ធពិធីអបអរសាទរជារៀងរាល់ឆ្នាំផងដែរ។
- ក្នុងពេលបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោកដំបូង កងទ័ពជើងគោក មានអង្គភាពចំណុះច្រើនរហូតដល់ ១៨កងពលធំ, ៥ កងពលតូច និង ៤ វរសេនាធំ, ៤ វរសេនាតូច ប៉ុន្តែកងទ័ពជើងគោក បានធ្វើការកែរទម្រង់ដោយបានកែរសម្រួលអង្គភាព មកនៅត្រឹម ៨ កងពលតូច និង ១ វរសេនាធំ។
- នៅក្នុងកំលុងចាប់ពីឆ្នាំ១៩៩៩ ដល់ឆ្នាំ២០១៦ ក្រៅពីបង្រួមក្បាលអង្គភាព ក៏មានការបង្កើតអង្គភាពថ្មី មួយចំនួនដូចជា កងឯកភាពការពារព្រំដែន វរសេនាតូចព្រំដែន កងអនុសេនាធំ ស្រុក ជាប់ព្រំដែន និង កែរសម្រួលតួនាទី ភារកិច្ចប្តូរឈ្មោះដល់អង្គភាព និង ស្ថាប័នជំនាញមួយចំនួនជាបន្តបន្ទាប់ផងដែរ។
- នៅឆ្នាំ២០១៨ កងទ័ពជើងគោក មានស្ថាប័នអង្គភាពចំណុះផ្ទាល់បញ្ជាការដ្ឋាន កងទ័ពជើងគោករួមមាន៖ ១៥ ការិយាល័យ, ៥ បញ្ជាការដ្ឋានជំនាញ, ១ មជ្ឈមណ្ឌល និង មានមណ្ឌលអភិវឌ្ឃន៍ចំនួន១។ កងទ័ពជើងគោក ក៏មានភារកិច្ចគ្រប់គ្រង និងដឹកនាំបញ្ជា ៦ យោធភូមិភាគ, ២ កងពលធំអន្តរាគមន៍, ៥ កងពលតូចអន្តរាគមន៍ និង ៦ កងពលតូច, ២៤ តំបន់ប្រតិបត្តិការសឹករង ខេត្ត ក្រុង ១ វរសេនាធំ, ៦ សាលាពលទាហាន និង ៧ កងការពារព្រំដែន។
- ឆ្លងកាត់ការបំពេញភារកិច្ចការពារ ជាតិ សាសនា ព្រះមហាក្សត្រ កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ បានជួបនូវការប្រឈមជាប្រវត្តិសាស្ត្រជាច្រើនក្នុងពេលកន្លងមក។ បញ្ហាប្រឈមដែលប្រកបទៅដោយបទពិសោធន៍ជាក់ស្តែង សម្រាប់ភារកិច្ច ការពារជាតិ ការពារបូរណៈភាពទឹកដី បានធ្វើឲ្យកងទ័ពជើងគោកកាន់តែពង្រឹងបាននូវភាពម្ចាស់ការប្រកបដោយស្មារតីស្នេហជាតិជ្រាលជ្រៅមានឆន្ទៈមោះមុតក្នុងការរក្សាឲ្យបាននូវសន្តិភាព និង ស្ថេរភាពនយាបាយ នៅក្នុងប្រទេស និង បន្តរក្សាចំណងមិត្តភាព សាមគ្គីភាព កិច្ចសហប្រតិបត្តិការណ៍ និងការអភិវឌ្ឈន៍ជាមួយបណ្តាប្រទេសជិតខាងល្អ និង ជាមួយបណ្តារប្រទេសក្នុងតំបន់ និងនៅលើសកលលោក។
- ក្នុងន័យនេះ កងទ័ពជើងគោក ដែលមានគ្រប់បណ្តារផ្នែក គ្រប់ថ្នាក់អង្គភាពស្ថាប័ន គ្រប់ជំនាញ គ្រប់យោធភូមិភាគ និងគ្រប់តំបន់ ប្រតិបត្តិការសឹកខេត្ត ត្រូវបន្តខិតខំពង្រឹងប្រៀបការពារជាតិនៅតាមព្រំដែន និងនៅផ្ទៃក្នុងប្រទេស បន្តធ្វើការកែរទម្រង់កងទ័ព ឲ្យមានទាំងបរិមាណ និងគុណភាព ពង្រឹងតួនាទីរបស់កងឯកភាពទ័ពថ្មើរជើង និងជំនាញដោយ ធ្វើឲ្យប្រសើរឡើងប្រព័ន្ធដឹកនាំបញ្ជារវាងបញ្ជាការដ្ឋានកងទ័ពជើងគោក យោធភូមិភាគ កម្លាំងអន្តរាគមន៍ និង កម្លាំងជួរមុខ។
- ឈានចូលចូលមកដល់ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តថ្មីមួយទៀតរបស់កងទ័ពជើងគោក ក្នុងការចូលរួមអនុវត្តិផែនការកែទម្រង់កងយោធពលខេមរភូមិន្ទ ដោយឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ត្រូវបានព្រះមហាក្សត្រ ប្រមុខរាជរដ្ឋាភិបាលតែងតាំង ជាមេបញ្ជាការកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ ហើយទទឹមនេះក្រសួងការពារជាតិ បានសម្រេចធ្វើការកែសម្រួលអង្គភាពចំនួន ៦ រួមមាន៖ កងពលធំអន្តរាគមន៍លេខ២ កងពលធំអន្តរាគមន៍លេខ៣ កងពលតូចអន្តរាគមន៍លេខ១ កងពលតូចថ្មើរជើងលេខ៧០ កងពលតូចទ័ពពិសេសឆត្រ័យោងលេខ៩១១ និងកងពលតូចដឹកជញ្ជូនលេខ៩០ ដែលពីមុនស្ថិតនៅក្រោមការដឹកនាំបញ្ជារបស់អគ្គបញ្ជាការកងយោធពលខេមរភូមិន្ទ ត្រូវបានផ្ទេរឲ្យមកស្ថិតនៅក្រោមការគ្រប់គ្រងរបស់បញ្ជាការដ្ឋានកងទ័ពជើងគោកវិញ។
- ឈានចូលមកដល់ដំណាក់កាលថ្នីនេះ កងទ័ពជើងគោក ត្រូវបានបែងចែកភារកិច្ច និងលើកកម្ពស់តួនាទីដឹកនាំបញ្ជាឲ្យកាន់តែមានប្រសិទ្ធភាព បន្តលើកកម្ពស់សមត្ថភាពយោធិនតាមរយះការបណ្តុះបណ្តាល ហ្វឹកហ្វឺនរៀនសូត្រ និងអប់រំដល់កងទ័ពឲ្យយល់ជ្រួតជ្រាបអំពីគោលនយោបាយ យុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល ច្បាប់ លក្ខន្តិកៈ និង បទវិន័យទូទៅកងយោធពលខេមរភូមិន្ទ ពិសេសអប់រំលើកកម្ពស់ មនសិការ ស្នេហាជាតិដល់កងទ័ព ត្រៀមលក្ខណៈនូវរាល់មធ្យោបាយ សំភារៈ ដើម្បីជួយសង្រ្គោះប្រជាពលរដ្ឋពីគ្រោះមហន្តរាយផ្សេងៗ និង បន្តខិតខំចូលរួមចំណែកកសាង ស្តារ និង អភិវឌ្ឍន៏ ប្រទេសជាតិ ឲ្យកាន់តែមានការរីកចម្រើនទៅថ្ងៃអនាកត៕
- ផែននាយទាហានជំនាញរថក្រោះ,
- ផែននាយទាហានជំនាញកាំភ្លើងធំ,
- ផែនកងពលធំអន្តរាគមន៍លេខ២,
- ផែនកងពលធំអន្តរាគមន៍លេខ៣,
- ផែនកងពលតូចអន្តរាគមន៍លេខ១,
- ផែនកងពលតូចអន្តរាគមន៍លេខ១៤,
- ផែនកងពលតូចថ្មើរជើងលេខ១៤,
- ផែនកងពលតូចទ័ពពិសេសឆ័ត្រយោងលេខ៩១១,
- ផែនយោធភូមិភាគពិសេស,
- ផែនយោធភូមិភាគទី១,
- ផែនយោធភូមិភាគទី២,
- ផែនយោធភូមិភាគ ទី៣,
- ផែនយោធភូមិភាគ ទី៤,
- ផែនយោធភូមិភាគ ទី៥,
- ផែនវិស្វកម្ម,
- ផែនកម្លាំងអន្តរាគមន៍កងទ័ពជើងគោក,
- ផែនវិទ្យុទាក់ទង,
- ផែនការិយាល័យអភិវឌ្ឍន៍,
- ផែនការពារព្រំដែន,
- និងផែនក្បាច់គុណ។
No comments:
Post a Comment