Monday, February 3, 2020

រថក្រោះ T-72

គោលបំណងនៃការផ្សព្វផ្សាយ
ប្រទេស ឡាវ ជាប្រទេសជាប់កម្ពុជា មានកងទ័ពខ្លាំងក្លាប៉ពាក់ដោយរថក្រោះទំនើបធុន T 72 ប្រមាណពី ៥០ ទៅ ៦០ គ្រឿង។ រថក្រោះ  T-72 ផលិតនៅអតីតសហភាពសូវៀត ត្រូវបានគេបំពាក់ឲ្យកងទ័ពនៅឆ្នាំ ១៩៧១ ជាប្រភេទរថក្រោះពេញនិយមបំផុតលើលោកនេះ គឺបន្ទាប់ពីសង្រ្គាម លោកលើកទី ២ ដែលមានប្រមាណជា ២០,០០០ គ្រឿងនៅជុំវិញសកលលោក ត្រូវតែជាជាង ៤០ប្រទេស វាមានតាម សេរី ដូចជា  T-72A ផលិតនៅឆ្នាំ ១៩៧៩ និង  T-72 B3 ផលិតឆ្នាំ ២០១០។
លក្ខណទូទៅនៃរថក្រោះ (ពត៍មានបន្ថែម)
  • ប្រភព៖ សហភាពសូវៀត
  • ឆ្នាំបំពាក់ឲ្យកងទ័ព៖ ១៩៧៣
  • ចំនួនអ្នកបើកបរ/ប្រតិបត្តិករ ៖ ០៣នាក់ (យុទ្ធជនបើកបរ, យុទ្ធជនបាញ់, មេបញ្ជាការ)
  • ទម្ងន់៖ ៤១ តោន
  • ប្រវែងរួមទាំងកាណុងកាំភ្លើង៖ ៩,៥៣ មែត្រ
  • បណ្តោយរថក្រោះ ៖ ៦,៨៦ មែត្រ
  • ទទឹងរថក្រោះ ៖ ៣,៤៦​ មែត្រ
  • កំពស់រថក្រោះ ៖ ២,​១៩ មែត្រ
  • អាវុធបំពាក់ និងគ្រាប់ ៖ កាំភ្លើងធំធុន ១២៥ មម 125 mm smoothbore ០១ ដើម មានគ្រាប់ ៣៩-៤២  គ្រាប់ , កាំភ្លើង 1 x 7.62 mm ០១ ដើម មាន ២០០០ គ្រាប់  និងកាំភ្លើងធុន 1 x 12.7 mm ០១ ដើម មានគ្រាប់ ៣០០០គ្រាប់ (១ ឯកតា)
  • ប្រេង ៖ ប្រេងម៉ាស៊ូត ចំណុះ ១២០០ លីត្រ ផ្លូវមិនល្អ រថក្រោះស៊ីប្រេង ២៦០លីត្រ ទៅ ៤៥០លីត្រ/១០០គម ផ្លូវថ្នល់កៅស៊ូ ២៤០ លីត្រ/គម
  • កំលាំងសេះ ៖ ៧៨០ សេះ
  • ល្បឿនលឿនបំផុតលើផ្លូវល្អ ៖ ៦០គម/ម៉
  • ចម្ងាយបើក (ប្រេង ១២០០ លីត្រ) ៖ ៥០០ គម
  • តម្លៃរថក្រោះ ១ លាន ដុល្លា/គ្រឿង
  • តម្លៃគ្រាប់កាំភ្លើង ១២៥ មម 125mm Russian APFSDS: Weight 40kg, Price $800 (R/S); 125mm Russian APFSDSDU: Weight 40kg; Price $1500 (R/R); 125mm Russian HEAT: Weight 40kg; Price $800 (R/S); 125mm Russian HE: Weight 40kg; Price $800 (S/C); 125mm Russian Powder Charge: Weight 25kg; Price $80 (S/C); 125mm Russian Liquid Propellant APFSDS: Weight 22kg; Price $1200 (-/S)
ប្រវត្តិរថក្រោះទូទៅ
ដំបូងនៅសម័យបុរាណមនុស្សប្រើអាវក្រោះសម្រាប់ការពារទាហានក្នុងសមរភូមិ បន្ទាប់មានប្រើជាគ្រឿងចក្រប្រយុទ្ធរបៀបដូចជា កង់ប្រយុទ្ធ បន្ទាប់ក្លាយជាត្រាក់ទ័រ ជារថយន្ត និងមានការអភិិវឌ្ឈន៍រហូតដល់ រថក្រោះដែលមានរូបរាងដូចសព្វថ្ងៃ។ 
អំពីតួររថក្រោះ  T-72

ដូចជាបណ្តារថក្រោះផ្សេងៗដែរ តួររថក្រោះចែកជា (១) កាណុងកាំភ្លើងធំ ១២៥ មម ដែលមានគោលដៅបាញ់កំទេចគោលដៅខ្មាំងលើផ្ទៃដី ដូចជា រថក្រោះ លេនដ្ឋាន ឬ ថ្មើរជើង ដោយសារផ្លាស់ប្តូរគ្រាប់ ទៅតាមបទបញ្ជារបស់មេបញ្ជាការ ឧ. មេបញ្ជាការតាមដាន ច្បាមគោលដៅ រួចបញ្ជាទៅអ្នកបាញ់/ប្រតិបត្តិករ ថាមានគោលដៅ ខ្មាំង ៥នាក់ ប្រមូលផ្តុំ​ នៅចំងាយ ២ គម ដូច្នេះ អ្នកបាញ់ត្រូវ ដូរគ្រាប់...(២)ប្រព៍ន្ធចាប់គោលដៅ ច្បាមគោលដៅ វាស់ចម្ងាយគោលដៅ ដោយមើលតាម កាមេរ៉ា ឬ តាមរយៈបណ្តាញសើបការណ៍នៅខាងមុខ (៣)​បន្ទប់អ្នកបើកបរ (៤) បន្ទប់ឃ្លាំងគ្រាប់ (៥) បន្ទប់ដាក់ម៉ាស៊ីន នឹងប្រេងឥន្ធនៈ (៦) គឺជាបន្ទប់ប្រព័ន្ធត្រួតពិនិត្យដែរ ដែលមានពីខាងក្រោយ និងពីចំហៀងសងខាង ទៅតាមចម្ងាយ ដូចជា នៅចម្ងាយ ៥០០ម, ១០០០ ម....និងផ្ទៀងជាមួយផែនទី ផ្សំជាមួយ ពត៍មានពីខាងក្រៅរថក្រៅតាមរយៈវិទ្យុទាក់ទង។
អំពីប្រព័ន្ធអាវក្រោះ
ដូចបាននិយាយពីខាងលើស្រាប់ រថក្រោះ មកពីពាគ្យ ឬ ន៍យថា អាវក្រោះ ដែលពេលនេះសំដៅ កម្រាស់ដែកថែប ដែលត្រូវបំពាក់តាមចំណុចសំខាន់ៗ ដូចជាបានរៀបរាប់ពីខាងលើស្រាប់គឺ ស្តីពីតួររថក្រោះ។

ដូចមានបញ្ជាក់ក្នុងរូបភាពខាងលើជាគម្រូ ទោះមិនមែនជាគំរូសម្រាប់រថក្រោះ  T-72 តែវាបញ្ជាក់អំពីចំណុចត្រូវការពារ ឬ បំពាក់ដែកក្រាស់ៗ ស្វិត រឹងមាំ នេះជាមូលហេតុដែល ទ័ពជំនាញប្រឆាំងរថក្រោះ គេត្រូវបាញ់ច្រវ៉ាក់ ព្រោះគ្មានដែកថែបការពារ (អាវក្រោះ) ឬ ប្រើឧម្ភាចក្របាញ់ពីខាងលើ ព្រោះគ្មានបន្ទហះដែកក្រោះការពារដែរ ចំណែក គ្រាប់មីន ប្រឆាំងរថក្រោះ គឺជាជម្រើសពេញនិយមបំផុត។
អំពីដែកនិងបច្ចេកវិជ្ជាការពារក្រោះ Impact Angle Effective Armour Thickness
ចំណុចនេះបរិយាយអំពីមួលហេតុនៃការបាញ់រថក្រោះមិនឆេះ មកពី អ្នកផលិត​រថក្រោះគេប្រើដែកថែប ដែកនីកែល ផ្សំជាមួយថ្នាំគីមី ធ្វើឲ្យរថក្រោះ កាន់តែមានភាពរឹងមាំ ស្វិត ឧទាហរណ៍ បើ យើងបាញ់ មុំ
  • 100% បាញ់មុំ 0° កម្រិតមាំ ស្វិត មាន ១០០ %
  • 10° 101.54% បាញ់មុំ 10° កម្រិតមាំ ស្វិត មាន ១០១ %
  • 20° 106.42% បាញ់មុំ 20° កម្រិតមាំ ស្វិត មាន ១០៦ %
  • 30° 115.47% បាញ់មុំ 30° កម្រិតមាំ ស្វិត មាន ១១៥ %
  • 40° 130.54% បាញ់មុំ 40° កម្រិតមាំ ស្វិត មាន ១៣០ %
  • 50° 155.57% បាញ់មុំ 50° កម្រិតមាំ ស្វិត មាន ១៥៥ %
  • 60° 200% បាញ់មុំ 0° 60° កម្រិតមាំ ស្វិត មាន ២០០ %
  • 70° 292.38% បាញ់មុំ 70° កម្រិតមាំ ស្វិត មាន ២៩២ %
  • > 70° Ricochet បាញ់មុំធំជាង 70° គ្រាប់នឹងទៅជាផ្លាត !! 
អំពីកាំភ្លើងធំ 2A46 125 mm gun
គឺជាប្រព័ន្ធកាំភ្លើងធំរបស់រុស្សីបំពាក់លើរថក្រោះ។ កាំភ្លើងនេះមានចំណុចពិសេសដូចតទៅ៖
  • ផលិតឆ្នាំ ១៩៧០
  • ទម្ងន់សម្រាប់កាំភ្លើង 2A46: 2675 kg សម្រាប់កាំភ្លើង 2A46M: 2400 kg
  • ប្រវែង សម្រាប់ 2A46: 6350 mm និងកាំភ្លើងធុន  2A46M: 6381 mm
  • ទំហំក្បាលគ្រាប់ ១២៥ មម
  • ល្បឿនក្បាលគ្រាប់ អាស្រ័យតាមប្រភេទគ្រាប់ Muzzle velocity APDS: 1715-1800 m/s ; HEAT: 905-950 m/s;  HE: 760 m/s
  • ចម្ងាយប្រសិទ្ធិភាព ប្រែប្រួលតាមប្រភេទគ្រាប់ Effective firing range APDS / HEAT: 3000 m; HE: 4000 m; ATGM: 5000 m
អំពីប្រភេទគ្រាប់សម្រាប់កាំភ្លើង 2A46 125 mm gun
  1. Armor-piercing
  2. Armor-piercing ballistic capped
  3. Armor-piercing capped
  4. Armor-piercing capped ballistic capped
  5. Armor-piercing discarding-sabot
  6. Armor-piercing fin-stabilised discarding-sabot
  7. Armor-piercing composite rigid
  8. Armor-piercing composite non-rigid
  9. ចម្ងាយបាញ់ស៊ីប maximum range of aimed fire using night sight 600-800 m
  10. ចម្ងាយឆ្ងាយបាញ់មុំ ៤៣-៤៥​ ដឺក្រេ Maximum range HEF range using elevation level 9,400 m
  11. បាញ់គោលដៅកំពស់ ២ មែត្រ Point Blank range 2 meter high target ប្រើគ្រាប់ APDS = ២,១០០ មែត្រ ប្រើគ្រាប់ HEAT ចម្ងាយ ៩៦ោ មែត្រ
  12. ទម្ងន់គ្រាប់បុក ៦៧គក/សម២
  13. ទម្ងន់តួរកាំភ្លើង ២,៤០០ គក
អំពីប្រព័ន្ធបំពាក់សម្រាប់រថក្រោះ
  • ប្រព័ន្ធយានយន្ត Vehicle System
  • ប្រព័ន្ធអាវុធ Armament System
  • ប្រព័ន្ធបាញ់ស្វ័យប្រវត្តិ Automatic fire control system
  • ​ប្រព័ន្ធតាមដានផ្ទៃអាកាស រាដា Combined Navigation system
  • ប្រព័ន្ធបង្វិលកាំភ្លើង Gun Drive System
  • ប្រព័ន្ធតម្លើងកាំភ្លើង Mounting structure system 
  • ប្រព័ន្ធទំនាក់ទំនង Communication System
  • ប្រព័ន្ធវាស់ចម្ងាយ កំពស់ មុំ improve lethality,
  •  ប្រព័ន្ធការពារខ្លួន improve  survivability,
  • ប្រព័ន្ធបើកបរចល័តលឿន improve mobility,
  • ប្រព័ន្ធងាយស្រួលតម្លើង improve sustainability and
  • ប្រព័ន្ធប្រកាសអាសន្ន  provide increased situational awareness
  • ប្រព័ន្ធតាមដាន និង បញ្ជាសមរភូមិ provide command and control enhancements
សមត្ថភាពរថក្រោះ T-72 ធៀបជាមួយ បច្ចេកវិជ្ជាកំពុងមានសព្វថ្ងៃ
  • មិនជ្រាបទឹក Underwater fording 
  • Radiation protection
  • Nuclear, biological, chemical warning and protection
  • Night Vision
  • Active Infrared
  • Passive, Driver
  • Passive, driver and commander
  • Thermal sight
  • Stabilization
  •  Improved main gun
  • Automatic loader 
  • Improved fire control 
  • Turret
  • Glacis (Yes)
  • Mobility
  • Engine
  • Transmission សម្ភារៈ គ្រឿងបន្លាស់ ងាយជួសជុល
  • Track and Suspension (Yes) 
ម៉ាស៊ីនវាស់ចម្ងាយ Ranfider
  • ចម្ងាយ ១០០០ ទៅ ២០០០ មែត្រ លំអៀង ២,៥%
  • ចម្ងាយ ២០០០ ទៅ ៣០០០ មែត្រ លំអៀង ៣,៥%
  • ចម្ងាយ ៣០០០ ទៅ ៤០០០ មែត្រ លំអៀង ៤,៥%
បណ្តាប្រព័ន្ធបបំពាក់ក្នុងរថក្រោះ (តាមប្រភព CIA 1999)
  1. ប្រព័ន្ធគ្រប់គ្រងបាញ់ fire control system ប្រើឧបទិក និងកែវឆ្លុះ កាមេរ៉ាពណ៍ធម្មជាតិសម្រាប់ចាប់គោលដៅ ច្បាមគោលដៅ វាស់ចម្ងាយគោលដៅ វាស់មុំរេទិស មុំឡើងចុះតាមសណ្ឋានដី ធៀបចម្ងាយគ្រាប់ហោះដល់គោលដៅ មានប្រព័ន្ធថ្លឹងនីវ៉ូសណ្ឋានដី ចាប់កំពស់ ចាប់ចម្ងាយ ចាប់ល្បឿនគោលដៅ។
  2. ប្រព័ន្ធច្រកគ្រាប់ស្វ័យប្រវត្តិ Automatic Ammunition Loader ជាប្រព័ន្ធជំនួស ឬលប់បំបាត់យុទ្ធជនទី ៤ ដែលមានភារកិច្ចច្រកគ្រាប់ ធ្វើឲ្យតួររថក្រោះអាចមានទំហំតូច ស្រាលជាងរថក្រោះមុនៗ។ ប្រព័ន្ធអូសគ្រាប់ចូលកាណុងបានលឿនចន្លោះពី ៦ ទៅ ៨ គ្រាប់ /នាទី សមស្របសម្រាប់ប្រព័ន្ធគ្រប់គ្រងបាញ់ គឺធានាថា គ្រាប់ត្រូវបានច្រកក្នុងកាណុងជាស្រេច រង់ចាំតែបញ្ជាពី មេបញ្ជាការ។ រាល់គ្រាប់ទាំងអស់ស្ថិតនៅក្រោមបន្ទប់សុវត្ថិភាពគឺ។ តាមការសាកល្បងប្រព័ន្ធនេះច្រកគ្រាប់ ៣០០០ គ្រាប់ ដោយគ្មានបញ្ហារអាក់រអួល។ 
  3. ប្រព័ន្ធចាប់គោលដៅពេលយប់ Night Vision កាលជំនាន់ឆ្នាំ ១៩៩០ ប្រព័ន្ធនេះ ប្រើកាំរស្មីស្វាយអ៊ុលត្រា Infrared ដែលអាចមើលបានចម្ងាយ ៨០០ ម គឺ អាចបាញ់ចម្ងាយ ៤០០ មែត្រ ចំណែកអ្នកបើកបរអាចមើលបានចម្ងាយ តែ ៦០ មែត្រនៅពេលយប់

No comments:

Post a Comment