ព្រំដែនកម្ពុជា​ ថៃ៖​ ថ្ងៃទី ២៦ ខែ សីហា ឆ្នាំ២០២៦ អានុទីននាយករដ្ឋមន្រ្តីថៃ ផ្លូវការ និងនាយករដ្ឋមន្រ្តីសៀមស្រម៉ោល បានរួមគ្នា កែប្រែខ្សែព្រំដែនសិប្បនិម្មិត ទៅជាខ្សែព្រំដែនអចិន្រ្តៃយ៍ ដែលពត៍មានបង្ករឲ្យប្រជាជនកម្ពុជាមានការឈឺចាប់ជាមួយ រដ្ឋាភិបាលកម្ពុជាខ្លួនឯង នេះជាបំណងរបស់់ សៀម របស់ ថៃ។ ដូច្នេះ អ្នកឃោសនា ត្រូវតែផ្សព្វផ្សាយពត៍មាន វាយបក ប្រតិកម្មរហ័ស តបទៅវិញថា កម្ពុជាប្រកាន់យកជានិច្ច " គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម Franco-Siam Treaty 1904-1907 កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែព្រំដែន (fait accompli to Fact On the Ground)។ នៅ តុលាការ នៅ អង្គការសហប្រជាជាតិគេ កាត់សេចក្តីសំអាងលើ ផែនទីអន្តរជាតិ មិនយក Fait Accompli ឡើយ។

Monday, February 3, 2020

រថក្រោះ តេ ៥៤ តេ ៥៥ (រថក្រោះ T-54/T-55​)

រថក្រោះ T-54/T-55​ ជាប្រភេទរថក្រោះ​ទម្ងន់មធ្យម។  មានការវែកញែកអំពី ឈ្មោះរថក្រោះមានន័យថាម៉េច? ខ្លះថា ផលិតឆ្នាំ ១៩៥៤ ខ្លះថាទម្ងន់ ៥៤ តោន។ តេ T ជាភាសាបារាំង ឬ អគ្លេ​ស​មានន័យថា រថក្រោះ ដោយគេ យកអក្សរ រុស្សី ស្មើរនឹងអក្សរបារាំង ឬ អគ្លេស Tank=  танк ចំណែក ៥៤ គឺពីមុន មានទម្ងន់ ៥៤ តោន ចំណែក រថក្រោះ T-55 មានទម្ងន់ ៥៥ តោន ដោយគេកំណត់ថា T-54 - Medium tank ជារថក្រោះធុនមធ្យម ឯ T-55 - Main battle tank/ Heavy tank ជារថក្រោះធុនធ្ងន់។ (អានបន្ថែម អំពីរថក្រោះ T-72)

ដើម្បីយល់កាន់តែច្បាស់ចូរមើលពី ប្រវត្តិរូបរថក្រោះ T-54/T-55​ ៖ ផលិតនៅ សហភាពសូវៀត ក្រោយសង្រ្គាមលោកលើកទី ២ ( ១៩៤១-១៩៤៥) គឺចងឆ្នាំ ១៩៤៥ លុះឆ្នាំ ១៩៤៧ ត្រូវបានបំពាក់ឲ្យកងទ័ពសូវៀត និងត្រូវបានកែសម្រួល ឆ្នាំ ១៩៤៨ បន្ទាប់ពីការប្រើប្រាស់ជួបបញ្ហាបច្ចេកទេស បន្ទាប់ពីនោះមក រថក្រោះ T-54/T-55​  ត្រូវបានគេប្រើច្រើនក្នុងជ័ួរទ័ពសូវៀត និងសម្ព័ន្ធមិត្តក្នុងប្លុក វ៉ាសូវី និងក្នុងបណ្តាសមរភូមិរាប់ពាន់កន្លែង រួមមានទាំង កម្ពុជាផងដែរ។
មូលហេតុរថក្រោះ T-54/T-55 ទ៉នើបក្នងសតវត្សទី ២០ មកពី មូលហេតុថា កាលពី មុន រថក្រោះមានទម្ងន់ធ្ងន់ ដល់ជាង ១០០ តោន ឬ ៩០ តោន ដូចជា T-90 គឺ ទម្ងន់ ៩០ តោន ព្រោះមានទំហំធំ សម្រាប់ផ្ទុកបរិក្ខាសឹក និង មនុស្ស ៦ នាក់ (ប្រតិបត្តិករ) សំដៅរថក្រោយ ពួក អាឡឺម៉ង់ និង អគ្លេស អាមេរិកកាំង គឺ
  1. អ្នកបើកបរ ០១ នាក់ Driver
  2. ជំនួយការអ្នកបើកបរ Driver Assistant
  3. អ្នកបាញ់កាំភ្លើងខាងមុខ/ជំនួយការបឹកបើរ ០១នាក់ (bowgunner)
  4. មេបញ្ជាការ ០១នាក់ Commander
  5. វិទ្យុទាក់ទង ០១នាក់ Radioman
  6. បញ្ចូលគ្រាប់ ០១នាក់ Loader
ក្រោយមកទៀត រថក្រោះមាន ប្រតិបត្តិករ ត្រឹមតែ ០៥ នាក់គឺ
  1. អ្នកបើកបរ ០១ នាក់ Driver
  2. មេបញ្ជាការ ០១នាក់ Commander
  3. វិទ្យុទាក់ទង ០១នាក់ Radioman
  4. បញ្ចូលគ្រាប់ ០១នាក់ Loader
  5. អ្នកបាញ់ ០១នាក់ Gunner
ចំណែករថក្រោះ T-54/T-55 គឺអ្នកផលិត គេបន្ថយទម្ងន់ចុះមកនៅត្រឹមតែ ៣៦ តោន និងមានអ្នកប្រតិបត្តិករ តែ ០៤នាក់ គឺ
  1. អ្នកបើកបរ ០១ នាក់ Driver
  2. មេបញ្ជាការ ០១នាក់ Commander/ វិទ្យុទាក់ទង ០១នាក់ Radioman
  3. បញ្ចូលគ្រាប់ ០១នាក់ Loader
  4. អ្នកបាញ់ ០១នាក់ Gunner
ក្នុងន័យនេះ រថក្រោះមាន space សម្រាប់ឃ្លាំងគ្រាប់ ធុងប្រេង និងបំបាក់ឧបករណ៍ផ្សេងៗជាច្រើនតាមការចាំបាច់ បានជា រថក្រោះ T-54/T-55 ទំនើបបែបនេះ !!

1 comment:

  1. ល្បឿន៥០គីម៉ត្រក្នុងមួយម៉ោង

    ReplyDelete