បញ្ហាប្រឈម Challenge របស់កម្ពុជាគឺ៖ (១) នៅបរទេស គោញី ១ ក្បាលផលិតទឹកដោះបាន ៦៥ លីត្រ/ថ្ងៃ ចំណែកកម្ពុជាបានតែ ពី ១០ ទៅ ២០ លីត្រ/ថ្ងៃ គឺដោយសារ ពូជគោ។ (២) មេគោរពូជមានតម្លៃខ្ពស់ កសិករលក់គោយកលុយ ដោយសារអ្នកទិញគេហ៊ានឲ្យថ្លៃខ្ពស់ ជាវិច្ឆេទកម្មគោទឹកដោះព្រោះបរទេសត្រូវការនាំចូលទឹកដោះគោ ! (៣) គឺបញ្ហាចំណីគោគ្មាននិវរន្តភាពពេញមួយឆ្នាំ ដោយសារគ្មានបច្ចេកទេសដាំស្មៅ។
កសិដ្ឋានផលិតទឹកដោះគោ ធំដំបូងគេមួយនៅកម្ពុជា គ្រោងនឹងនាំចូលគោទឹកដោះពីក្រៅប្រទេស ប្រមាណ ១ពាន់ក្បាល បន្ថែមទៀត ដើម្បីផលិតទឹកដោះគោសម្រាប់ផ្គត់ផ្គង់លើទីផ្សារដែលកំពុងមានតម្រូវការខ្ពស់ ខណៈដែលបច្ចុប្បន្ន កសិដ្ឋាននេះ មានគោ ប្រមាណ ២០០ ក្បាល។លោក ខេននី ម្ចាស់កសិដ្ឋានម៉ូម៉ូ ហ្វាម (MOMO FARM) បានឲ្យដឹងថា លោកបានចាប់ផ្តើមមុខរបរនេះកាលពីអំឡុងឆ្នាំ២០១៦ បើគិតគឺ ជិត៣ឆ្នាំហើយ ដោយផ្តើមចេញពីសត្វគោចំនួនជាង ១០ក្បាល ខណៈសព្វថ្ងៃកសិដ្ឋានមានសត្វគោប្រមាណជាង ២០០ក្បាលហើយ សរុបទាំងកូនគោ មេគោ និងគោឈ្មោល។ លោកបានបន្ថែមថា បន្ទាប់ពីក្រុមហ៊ុនផលិតទឹកស្រស់របស់លោកបានទទួលអាជ្ញាបណ្ណពីក្រសួងកសិកម្ម និងពាណិជ្ជកម្មរួចមក លោកមានគម្រោងនឹងពង្រីកកសិដ្ឋានបន្ថែមទៀត ដោយនៅឆ្នាំក្រោយលោក នឹងនាំចូលសត្វគោ ១.០០០ក្បាលបន្ថែមទៀតមកកាន់ប្រទេសកម្ពុជា។មានចំងាយប្រមាណជិត៤គីឡូម៉ែតពីរាជធានីភ្នំពេញ ដោយត្រូវធ្វើឆ្លងកាត់កំពង់ចម្លងភ្នំពេញ-អរិយក្សត្រ កសិដ្ឋានផលិតទឹកដោះគោស្រស់ម៉ូម៉ូហ្វាម (MOMO FARM) មានទីតាំងស្ថិតនៅក្នុងភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល។ តាមពិតកសិដ្ឋានផលិតទឹកដោះគោស្រស់នេះទើប តែបានផ្លាស់ប្តូរទីតាំងពីក្រុងតាខ្មៅ មកកាន់តំបន់អរិយក្សត្រនេះ បានប្រហែល៧ខែប៉ុណ្ណោះ ដោយសារតែទីតាំងចាស់មានទំហំតូចពេក ហើយទីតាំងថ្មីនេះ មានទំហំដល់ទៅ៦ហិកតា។បើតាមការឲ្យដឹងពីខេននី កសិដ្ឋានផលិតទឹកដោះគោស្រស់នឹងបើកសម្ភោធជាផ្លូវការក្នុងអំឡុងចុងខែមីនា គឺបន្ទាប់កសិដ្ឋាននេះរៀបចំហេដ្ឋារចនាសម្ព័ន្ធរួចរាល់ ហើយលោកមានគម្រោងនឹងពង្រីកកសិដ្ឋានបន្ថែមទៀត ដោយអាចនឹងនាំចូលគោរាប់ពាន់ ម៉ឺនក្បាលបន្ថែម ដែលលោកសង្ឃឹមថា កសិដ្ឋាននេះអាចនឹងក្លាយជាកសិដ្ឋាន ដែលផលិតទឹកដោះគោស្រស់ធំជាងគេក្នុងតំបន់អាស៊ីអាគ្នេយ៍ និងអាចផ្តល់ការងារបានយ៉ាងដល់ពលរដ្ឋខ្មែរ ក៏ដូចជាការលើកស្ទួយផលិតផលក្នុងស្រុកថែមទៀតផង។
កសិដ្ឋានផលិតទឹកដោះគោ ធំដំបូងគេមួយនៅកម្ពុជា គ្រោងនឹងនាំចូលគោទឹកដោះពីក្រៅប្រទេស ប្រមាណ ១ពាន់ក្បាល បន្ថែមទៀត ដើម្បីផលិតទឹកដោះគោសម្រាប់ផ្គត់ផ្គង់លើទីផ្សារដែលកំពុងមានតម្រូវការខ្ពស់ ខណៈដែលបច្ចុប្បន្ន កសិដ្ឋាននេះ មានគោ ប្រមាណ ២០០ ក្បាល។លោក ខេននី ម្ចាស់កសិដ្ឋានម៉ូម៉ូ ហ្វាម (MOMO FARM) បានឲ្យដឹងថា លោកបានចាប់ផ្តើមមុខរបរនេះកាលពីអំឡុងឆ្នាំ២០១៦ បើគិតគឺ ជិត៣ឆ្នាំហើយ ដោយផ្តើមចេញពីសត្វគោចំនួនជាង ១០ក្បាល ខណៈសព្វថ្ងៃកសិដ្ឋានមានសត្វគោប្រមាណជាង ២០០ក្បាលហើយ សរុបទាំងកូនគោ មេគោ និងគោឈ្មោល។ លោកបានបន្ថែមថា បន្ទាប់ពីក្រុមហ៊ុនផលិតទឹកស្រស់របស់លោកបានទទួលអាជ្ញាបណ្ណពីក្រសួងកសិកម្ម និងពាណិជ្ជកម្មរួចមក លោកមានគម្រោងនឹងពង្រីកកសិដ្ឋានបន្ថែមទៀត ដោយនៅឆ្នាំក្រោយលោក នឹងនាំចូលសត្វគោ ១.០០០ក្បាលបន្ថែមទៀតមកកាន់ប្រទេសកម្ពុជា។មានចំងាយប្រមាណជិត៤គីឡូម៉ែតពីរាជធានីភ្នំពេញ ដោយត្រូវធ្វើឆ្លងកាត់កំពង់ចម្លងភ្នំពេញ-អរិយក្សត្រ កសិដ្ឋានផលិតទឹកដោះគោស្រស់ម៉ូម៉ូហ្វាម (MOMO FARM) មានទីតាំងស្ថិតនៅក្នុងភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល។ តាមពិតកសិដ្ឋានផលិតទឹកដោះគោស្រស់នេះទើប តែបានផ្លាស់ប្តូរទីតាំងពីក្រុងតាខ្មៅ មកកាន់តំបន់អរិយក្សត្រនេះ បានប្រហែល៧ខែប៉ុណ្ណោះ ដោយសារតែទីតាំងចាស់មានទំហំតូចពេក ហើយទីតាំងថ្មីនេះ មានទំហំដល់ទៅ៦ហិកតា។បើតាមការឲ្យដឹងពីខេននី កសិដ្ឋានផលិតទឹកដោះគោស្រស់នឹងបើកសម្ភោធជាផ្លូវការក្នុងអំឡុងចុងខែមីនា គឺបន្ទាប់កសិដ្ឋាននេះរៀបចំហេដ្ឋារចនាសម្ព័ន្ធរួចរាល់ ហើយលោកមានគម្រោងនឹងពង្រីកកសិដ្ឋានបន្ថែមទៀត ដោយអាចនឹងនាំចូលគោរាប់ពាន់ ម៉ឺនក្បាលបន្ថែម ដែលលោកសង្ឃឹមថា កសិដ្ឋាននេះអាចនឹងក្លាយជាកសិដ្ឋាន ដែលផលិតទឹកដោះគោស្រស់ធំជាងគេក្នុងតំបន់អាស៊ីអាគ្នេយ៍ និងអាចផ្តល់ការងារបានយ៉ាងដល់ពលរដ្ឋខ្មែរ ក៏ដូចជាការលើកស្ទួយផលិតផលក្នុងស្រុកថែមទៀតផង។
កសិដ្ឋាន ម៉ូម៉ូ ហ្វាម មិនតែបានរួមចំណែកក្នុងការកាត់បន្ថយការនាំចូលទឹកដោះគោស្រស់ពីក្រៅប្រទេសប៉ុណ្ណោះទេ ប៉ុន្ដែ ក៏បានរួមចំណែកក្នុងការកាត់បន្ថយការចំណាកស្រុករបស់ពលរដ្ឋផងដែរ តាមរយៈផ្ដល់នូវការងារ និងបទពិសោធន៍ល្អសម្រាប់ប្រជាពលរដ្ឋ។ជាក់ស្ដែង បុគ្គលិកផ្នែកដាក់ចំណី និងផ្នែកយកទឹកដោះគោនៃកសិដ្ឋានម៉ូម៉ូ ហ្វាម២រូប បានឲ្យដឹងដែរថា ការងារនៅទីនេះអាចផ្តល់ប្រាក់ចំណូលឲ្យពួកគាត់បានសមរម្យក្នុងការផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃបាន ដោយមិនចាំបាច់ចំណាកស្រុកទៅធ្វើការស្រុកគេ។
ក្រុមហ៊ុនផលិតទឹកដោះគោធំមួយទៀត គ្រោងបង្កើតកសិដ្ឋានគោទឹកដោះនៅឆ្នាំ២០២០
ទើបបើកដំណើរការបានត្រឹមតែជាង១ឆ្នាំប៉ុណ្ណោះ ក្រុមហ៊ុនអង្គរ ឌែរី ប្រូដាក ខូអិលធីឌី ដែលបានបោះទុនជាង២០លានដុល្លារ បង្កើតរោងចក្រផលិតទឹកដោះគោនៅកម្ពុជា បានអះអាងថា ខ្លួនគ្រោងនឹងបង្កើតកសិដ្ឋានចិញ្ចឹមគោយកទឹកដោះទ្រង់ទ្រាយធំមួយ នៅកម្ពុជា ខណៈដែលតម្រូវការទីផ្សារកំពុងមានការកើនឡើងខ្លាំង។ នេះបើតាមការអះអាងពីនាយកប្រតិបត្តិរបស់ក្រុមហ៊ុនមួយនេះ។លោក Doan Quoc Khanh នាយកប្រតិបត្ដិក្រុមហ៊ុន អង្គរ ឌែរី ប្រូដាក បានប្រាប់ ខេមបូណូមីស ថា ដោយមើលឃើញពីតម្រូវការអ្នកប្រើប្រាស់ ក៏ដូចជាអ្នកនិយមទទួលទានទឹកដោះគោមានការកើនឡើងជារៀងរាល់ឆ្នាំ ទើបក្រុមហ៊ុនរបស់លោក គ្រោងនឹងបង្កើតកសិដ្ឋានចិញ្ចឹមគោយកទឹកដោះនៅកម្ពុជានៅឆ្នាំ២០២០ ពោលគឺនៅ៣ឆ្នាំទៀត។
នាយកប្រតិបត្តិក្រុមហ៊ុនផលិតទឹកដោះគោដ៏ធំនៅកម្ពុជាមួយនេះ បានលើកឡើងទៀតថា ក្រុមហ៊ុនរបស់លោកបាននិងកំពុងសិក្សាពីទីផ្សារ ហើយក៏បានទំនាក់ទំនងជាមួយអង្គការក្រៅរដ្ឋាភិបាល និងដៃគូពាក់ព័ន្ធមួយចំនួនរួចរាល់ហើយ ក្នុងការសហការគ្នាបង្កើតកសិដ្ឋានចិញ្ចឹមគោទឹកដោះនៅកម្ពុជា។
លោក Quoc Khanh បន្តថា តាមការសង្កេតមើលពីទីផ្សារជាក់ស្ដែង ឃើញថា ទំនោរនៃអ្នកនិយមទទួលទានទឹកដោះគោមានការកើនឡើងយ៉ាងខ្លាំង ខណៈដែលសមត្ថភាពផលិតរបស់ក្រុមហ៊ុនលោកបានកើនឡើងដល់ ១៥% និងគ្រោងពង្រីកបន្ថែមឲ្យបាន១៥% ទៀត នៅឆ្នាំក្រោយ។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុនមួយនេះ ក៏មានមហិច្ឆតាក្នុងការផលិតនាំចេញទៅទីផ្សារបរទេសនៅពេលឆាប់ៗខាងមុខនេះផងដែរ ដូចជា ប្រទេសវៀតណាមនិងថៃ ជាដើម។
សូមបញ្ជាក់ថា បច្ចុប្បន្ន រោងចក្រមួយនេះមានសមត្ថភាពផលិតផលិតផលជាង១០មុខ ដោយក្នុងមួយឆ្នាំៗ អាចផលិតទឹកដោះគោស្រស់បាន១៩លានលីត្រ យ៉ាអ៊ួរចំនួន៦៤លានកំប៉ុង និងទឹកដោះខាប់ចំនួន៨០លានកំប៉ុង ហើយក្នុងនោះវត្ថុធាតុភាគច្រើនត្រូវបាននាំចូលពីបរទេស ដូចជា អាមេរិក អឺរ៉ុប និងញូហ្សឺឡែន។គួររំឭកថា នៅកម្ពុជា ក៏មានក្រុមហ៊ុនអាមេរិកមួយ ដែលមានឈ្មោះថា MOO MOO Farm បានមកបោះទុនវិនិយោគផលិតទឹកដោះគោស្រស់ផងដែរ ដោយក្រុមហ៊ុននេះ ចាប់ផ្ដើមដំណើរការតាំងពប្រមាណជាង ២ឆ្នាំមុនមកម្ល៉េះ។
ក្រុមហ៊ុន MOO MOO Farm នេះ បានអះអាងឲ្យដឹងថា ខ្លួននាំចូលមេគោចិញ្ចឹមយកទឹកដោះ ពីសហរដ្ឋអាមេរិកដោយផ្ទាល់ និងផ្ដោតលើការផលិតជាទឹកដោះគោស្រស់ ដោយក្នុងមួយថ្ងៃៗ គេគ្រោងផលិតឲ្យបានជាង ២០០លីត្រ។ កាលជួបសម្ភាសជាមួយ ខេមបូណូមីស នាដើមឆ្នាំ២០១៧ ក្រុមហ៊ុន MOO MOO Farm មិនបានបញ្ជាក់ប្រាប់ពីទុនវិនិយោគ និងបច្ចេកទេសចិញ្ចឹមទេ ពីព្រោះខ្លាចមានគេលួចចម្លង។
គេនៅមិនទាន់ដឹងថា ក្រុមហ៊ុនទាំងពីរនេះនឹងមានការប្រកួតប្រជែងគ្នាបែបណានោះទេ ប៉ុន្តែ បើមានទំហំ សមត្ថភាពផលិត និងមុខផលិតផលដែលនឹងផលិត ហាក់មានភាពខុសគ្នាឆ្ងាយ៕
ក្រុមហ៊ុនអាមេរិក ផលិតទឹកដោះគោស្រស់ដំបូងនៅកម្ពុជា សន្យាដណ្តើមទីផ្សារទឹកដោះគោស្រស់នាំចូល ក្រុមហ៊ុនអាមេរិកមួយដែលមានឈ្មោះថា MOO MOO Farm ដែលផលិតទឹកដោះគោស្រស់លើកដំបូងគេបង្អស់នៅកម្ពុជា បានឈានជើងចូលមកបោះទុនវិនិយោគ ផលិត និងផ្គត់ផ្គង់ទឹកដោះគោស្រស់ក្នុងប្រទេសកម្ពុជា ខណៈដែលទីផ្សារទឹកដោះគោស្រស់នៅក្នុងស្រុកពឹងផ្អែកទាំងស្រុងទៅលើការនាំចូលទឹកដោះគោស្រស់ពីក្រៅប្រទេស។ក្រុមហ៊ុននេះបានចាប់ផ្តើមវិនិយោគការផលិតទឹកដោះគោស្រស់កាលពីពីរឆ្នាំមុន ដោយបាននាំចូលគោផលិតទឹកដោះពីសហរដ្ឋអាមេរិកដើម្បីមកបន្សាំនិងដើម្បីផលិតទឹកដោះនៅកម្ពុជា។
លោក Kenny Mattews ប្រធាននាយកប្រតិបត្តិនៃកសិដ្ឋាន MOO MOO Farm ដែលផ្គត់ផ្គង់ទឹកដោះគោស្រស់ម៉ាក Moo Moo Cow បានឲ្យដឹងថា ដោយសារតែលោកមើលឃើញពីឱកាសល្អក្នុងការវិនិយោគ រួមជាមួយនឹងទីផ្សារធំទូលាយ។
ម្យ៉ាងវិញទៀត ការផលិតទឹកដោះគោស្រស់នេះមិនទាន់មានវិនិយោគិនណាសម្រេចវិនិយោគនៅឡើយ ទើបធ្វើឲ្យលោកសម្រេចចិត្តបោះទុនវិនិយោគក្នុងមុខជំនួញនេះ។ យ៉ាងណាក៏ដោយ លោកមិនបានប្រាប់ពីទឹកប្រាក់វិនិយោគ និងបច្ចេកទេសចិញ្ចឹមនោះឡើយ ដោយខ្លាចមានអ្នកក្រោយលួចចម្លងតាម។
លោក Kenny Mattews បន្តថា ក្រុមហ៊ុនរបស់លោកបាននាំចូលគោផលិតទឹកដោះបន្តិចម្តងៗ ជាមួយនឹងការសិក្សាទីផ្សារឲ្យបានកាន់តែច្បាស់លាស់ជៀសវាងបរាជ័យ។ ក្រុមហ៊ុននេះសន្យាចូលរួមចំណែកប្រកួតប្រជែងនិងកាត់បន្ថយការនាំចូលទឹកដោះគោស្រស់ពីបរទេស។
ជំហានដំបូង ការផ្គត់ផ្គង់បានជាង២០០លីត្រក្នុងមួយថ្ងៃ
នាយកប្រតិបត្តិកសិដ្ឋានចិញ្ចឹមគោយកទឹកដោះស្រស់រូបនេះ បញ្ជាក់បន្ថែមថា ដោយសារតែក្រុមហ៊ុនរបស់លោកផ្គត់ផ្គង់ទឹកដោះគោស្រស់ដំបូងគេ ដូច្នេះ អ្វីដែលក្រុមហ៊ុនរបស់លោកត្រូវយកចិត្តទុកដាក់នោះ គឺសុខភាពគោ បន្សាំគោឲ្យសម្របនឹងបរិយាកាសនៅកម្ពុជា និងផ្គត់ផ្គង់ទឹកដោះគោស្រស់ប្រកបដោយស្តង់ដារអនាម័យខ្ពស់។
សព្វថ្ងៃ ក្រុមហ៊ុនបានចិញ្ចឹមគោនិងផ្គត់ផ្គង់ទឹកដោះគោស្រស់បានប្រមាណជាង ២០០លីត្រ ក្នុងមួយថ្ងៃ ដើម្បីផ្គត់ផ្គង់ទៅតាមផ្សារទំនើបធំៗ និងតាមហាងលក់បន្លែសរីរាង្គមួយចំនួននៅក្នុងរាជធានីភ្នំពេញ ដែលក្នុងមួយលីត្រតម្លៃ ២,៥ដុល្លារអាមេរិក។
លោក ប៉ែន មីរ៉ាន់ដា ប្រធានសមាគមអ្នកចិញ្ចឹមគោយកទឹកដោះកម្ពុជា និងអ្នកជំនាញវិទ្យាសាស្ត្រសត្វ បានបញ្ជាក់ថា លោកគាំទ្រចំពោះកសិដ្ឋានចិញ្ចឹមគោយកទឹកដោះមួយនេះ ដែលជាការចាប់ផ្តើមមួយដ៏ល្អ សម្រាប់ទីផ្សារមួយនេះ។
លោកអះអាងថា ទីផ្សារទឹកដោះគោស្រស់នៅកម្ពុជាស្ទើរតែទាំងស្រុង នាំចូលមកពីក្រៅប្រទេស។ បច្ចុប្បន្ន កម្ពុជាមានអ្នកចិញ្ចឹមគោយកទឹកដោះជាលក្ខណៈគ្រួសារតិចតួចណាស់ ហើយមានតែកសិដ្ឋានចិញ្ចឹមគោ យកទឹកដោះ MOO MOO Farm មួយប៉ុណ្ណោះ។
កម្ពុជាត្រូវការទឹកដោះគោស្រស់ប្រមាណ ៦ម៉ឺនលីត្រក្នុងមួយខែ
លោក មីរ៉ានដា បានប៉ាន់ប្រមាណថា តម្រូវការទីផ្សារទឹកដោះគោស្រស់ជាប្រចាំមានប្រមាណ ៥ម៉ឺនលីត្រ ទៅ ៦ម៉ឺនលីត្រក្នុងមួយខែ។
លោកបានបញ្ជាក់ថា មានក្រុមហ៊ុនធំៗមួយចំនួន បានធ្វើការវិនិយោគក្នុងការផលិតទឹកដោះគោស្រស់ផងដែរ ប៉ុន្តែ បានបរាជ័យទៅវិញ ដោយសារតែកង្វះខាតផ្នែកបច្ចេកទេស ទាំងការចិញ្ចឹម ចំណី ទឹកស្អាត ធនធានមនុស្សគ្មានបទពិសោធន៍គ្រប់គ្រាន់ ខ្វះការស្រាវជ្រាវទីផ្សារ ខ្វះថវិកា និងទំនុកចិត្តដើម្បីវិនិយោគលើវិស័យនេះ។ ពិសេសជាងនេះទៅទៀត តម្លៃផលិតកម្មថ្លៃនិងការប្រកួតប្រជែងជាមួយផលិតផលទឹកដោះគោស្រស់ដែលនាំចូលពីបរទេស។
សូមជម្រាបដែរថា ថ្មីៗនេះ សារព័ត៌មានអេឡិចត្រូនិច ខេមបូណូមិស បានធ្វើការចុះផ្សាយថា ទីពិឃាតគោអូស្រ្តាលីដ៏ធំជាងគេមួយនៅក្នុងតំបន់អាស៊ី ដែលបានបោះទុនវិនិយោគនៅកម្ពុជាអស់រយៈពេលជាង ១ឆ្នាំកន្លងមកនេះ កំពុងជួបបញ្ហាប្រឈមទៅនឹងការខ្វះខាតការសហការពេញលេញពីបណ្តាក្រសួងពាក់ព័ន្ធ។ 🐂 ទីសត្តឃាតគោអូស្ត្រាលីលំដាប់អន្តរជាតិតែមួយគត់នៅកម្ពុជាប្រឈមនឹងការក្ស័យធន
ទន្ទឹមនឹងនេះដែរ ទីសត្តឃាដគោអូស្ត្រាលីដ៏ធំមួយនេះ ក៏ជួបបញ្ហាការពុំមានការបញ្ជាទិញពីបណ្តាប្រទេសគោលដៅដែលត្រូវនាំចេញទៅ ដោយសារពុំមានការគាំទ្រពីភ្នាក់ងារអនាម័យនិងភូតគាមអនាម័យនៃបណ្តាប្រទេសទាំងនោះ ដែលពេលនេះទាមទារឲ្យក្រសួងពាក់ព័ន្ធត្រូវជួយអន្តរាគមន៍ជាបន្ទាន់។ នេះបើយោងតាមរយៈការវាយតម្លៃក្នុងដំណើរចុះត្រួតពិនិត្យរបស់ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីនិងថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះពិនិត្យកាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧។
បច្ចុប្បន្នមានតែក្រុមហ៊ុន MOO MOO Farm មួយទេ ដែលអាចឈរជើងប្រតិបត្តិការផលិតទឹកដោះគោស្រស់ដើម្បីផ្គត់ផ្គង់លើទីផ្សារនៅកម្ពុជាបាន។ ហើយក្រុមហ៊ុនអាមេរិកមួយនេះសន្យាថា នឹងធ្វើការប្រកួតប្រជែង និងកាត់បន្ថយការនាំចូលទឹកដោះគោស្រស់ពីក្រៅប្រទេស ដោយពង្រឹងទៅលើគុណភាពផលិត តម្លៃ និងសោភ័ណភាព៕
កសិដ្ឋានចិញ្ចឹមគោយកទឹកដោះ និងរោងចក្រកែច្នៃ តម្លៃ១០លានដុល្លារ នៅខេត្តតាកែវ ត្រូវបាន CDC អនុម័ត ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ CDC កាលពីពេលថ្មីៗនេះ បានអនុម័តគម្រោងកសិដ្ឋានចិញ្ចឹមគោយកទឹកដោះ និងរោងចក្រកែច្នៃ ដែលមានតម្លៃវិនិយោគប្រមាណ ១០ លានដុល្លារអាមេរិក។ គម្រោងនេះ ត្រូវបានអ្នកជំនាញមើលឃើញថា គឺធ្វើឡើងស្របទៅតាមតម្រូវការទីផ្សារទឹកដោះគោស្រស់នៅកម្ពុជានាពេលបច្ចុប្បន្នកំពុងមានសន្ទុះកើនឡើង។បើតាម ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គម្រោងបង្កើតកសិដ្ឋានចិញ្ចឹមគោ យកទឹកដោះ និងរោងចក្រកែច្នៃ ដែលត្រូវបានអនុម័តនេះ គឺជារបស់ KHMER FRESH MILK CO.,LTD. ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិឧកាសាំង ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ មានទុនវិនិយោគ ១០លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣៧កន្លែង។
ខេមបូណូមីស នៅមិនទាន់អាចទំនាក់ទំនងជាមួយនឹងអ្នកគ្រប់គ្រងកសិដ្ឋាននេះបាននៅឡើយទេ។ លោក បណ្ឌិត សំ ហេង អគ្គនាយកក្រុមហ៊ុននាំចូលម្សៅទឹកដោះគោកូនក្មេង Hero Baby ពីប្រទេសស្វីស បានប្រាប់ខេមបូណូមីសថា ក្នុងនាមលោកជាពាណិជ្ជកររកស៊ីក្នុងវិស័យនេះ លោកពិតជារីករាយ និងស្វាគមន៍ចំពោះវត្តមានរបស់កសិដ្ឋានចិញ្ចឹមគោយកទឹកដោះ និងរោងចក្រកែច្នៃដែលមានបច្ចេកទេសខ្ពស់នៅកម្ពុជា។ លោកបន្ថែមថា បច្ចុប្បន្ន ទីផ្សារទឹកដោះគោស្រស់កំពុងមានតម្រូវការច្រើនគួរឲ្យកត់សម្គាល់ ហើយកម្ពុជាក៏ត្រូវការផលិតផលនេះ កាន់តែច្រើនថែមទៀត ព្រោះវាជាប្រភេទអាហារមួយជួយបំប៉នសុខភាពមនុស្ស ពិសេស គឺការលូតលាស់ឆ្អឹងរឹងមាំតែម្ដង។ បច្ចុប្បន្ន ការចិញ្ចឹមគោយកទឹកដោះ ក៏មានកសិដ្ឋានមួយកន្លែងនៅកម្ពុជាកំពុងប្រតិបត្តិការអាជីវកម្មរបស់ខ្លួន ដែលមានសត្វគោប្រមាណ ២០០ ក្បាល និងគ្រោងពង្រីកការចិញ្ចឹមរហូតដល់ ជាង ១ពាន់ក្បាលនៅពេលអនាគត។ មានចំងាយប្រមាណជិត៤គីឡូម៉ែតពីរាជធានីភ្នំពេញ ដោយត្រូវធ្វើឆ្លងកាត់កំពង់ចម្លងភ្នំពេញ-អរិយក្សត្រ កសិដ្ឋានផលិតទឹកដោះគោស្រស់ម៉ូម៉ូហ្វាម (MOMO FARM) មានទីតាំងស្ថិតនៅក្នុងភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល។ កសិដ្ឋាននេះ បានបង្កើតឡើង៣ឆ្នាំមកហើយ ដោយចាប់ផ្ដើមឡើងជាមួយការចិញ្ចឹមសត្វគោទឹកដោះចំនួន តែ១០ក្បាល ប៉ុណ្ណោះ។ លោកបណ្ឌិត សំ ហេង បានគូសបញ្ជាក់ថា ជាទូទៅផលិតទឹកដោះគោស្រស់ គឺពុំសូវជាទាមទារបច្ចេកទេសខ្ពស់ ដូចការផលិតម្សៅទឹកដោះគោសម្រាប់កូនក្មេងនោះទេ ពោលគឺ ការផលិតទឹកដោះគោស្រស់ គឺគ្រាន់តែយកទឹកដោះចេញពីសត្វគោរួចយកមកសម្លាប់មេរោគ និងមានការឆ្លងកាត់ការត្រួតពិនិត្យគុណភាព និងអនាម័យពីក្រសួងសុខាភិបាលត្រឹមត្រូវ គឺអាចលក់បាននៅលើទីផ្សារហើយ។
បើនិយាយពី ទីផ្សារទឹកដោះគោ គេសង្កេតឃើញថា ម្យៅទឹកដោះគោ កូនក្មេង គឺមានទីផ្សារធំជាងទឹកដោះគោស្រស់ទៅទៀត ខណៈដែលផលិតផលនេះ គឺត្រូវបាននាំចូលទាំងស្រុងពីក្រៅប្រទេស។
កសិដ្ឋានផលិតទឹកដោះគោខេត្តព្រះវិហារ នឹងដំណើរការចុងឆ្នាំនេះរាជធានីភ្នំពេញ ៖ ក្រុមហ៊ុនមួយគ្រោងនឹងបើកកសិដ្ឋានផលិតទឹកដោះគោ និងវេចខ្ចប់យកមកលក់ក្នុងទីផ្សារកម្ពុជា ដែលអាចនឹងដំណើរការនៅអំឡុងខែធ្នូឆ្នាំ២០១៨នេះ ។លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានមានប្រសាសន៍ថា ក្រុមហ៊ុនមួយបានមកសហការជាមួយលោក គ្រោងដឹកជញ្ជូនគោញីជាពូជដាណាម៉ាក (Danamark) មកពីប្រទេសថៃចំនួន២០០ក្បាលមកសាកល្បងចិញ្ចឹមនៅក្នុងកសិដ្ឋាន ស្ថិតនៅស្រុកឆែប ខេត្តព្រះវិហារ ដើម្បីផលិតទឹកដោះសម្រាប់វេចខ្ចប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ។ លោកបណ្ឌិតបន្តថា ការនាំយកពូជគោញីមកដាក់ក្នុងកសិដ្ឋាននោះ គឺអាចនៅក្នុងអំឡុងខែធ្នូឆ្នាំ២០១៨នេះ ដោយរង់ចាំតែ ការដាំស្មៅ ឲ្យវាស៊ីគ្រប់គ្រាន់ប៉ុណ្ណោះ ។
លោកបណ្ឌិត សុខ ទូច បន្ដថា ៖« ក្រុមហ៊ុនផលិតទឹកដោះគោនៅខេត្តព្រះវិហារនេះ គ្រោងចំណាយប្រាក់វិនិយោគប្រមាណ២,៥លានដុល្លារអាមេរិក ក្នុងការទិញមេគោ និងSperm របស់គោបា យកមកបង្កាត់ពូជក្នុងស្រុក ព្រមទាំងទិញម៉ាស៊ីនសម្រាប់វេចខ្ចប់ផលិតផលទឹកដោះគោ ដែលចេញពីកសិដ្ឋានបញ្ជូនមកលក់តាមទីផ្សារ » ។ លោកអះអាងថា ប្រសិនបើការសាកល្បងលើមេគោចំនួន ២០០ក្បាលនេះទទួលបានជោគជ័យ ជំហានបន្ដក្រុមហ៊ុនមានគម្រោងបង្កើតធនាគារគោ ដោយបង្កាត់ពូជនិងទិញមេគោជាច្រើនមកប្រវាស់ឱ្យប្រជាពលរដ្ឋនៅតំបន់ជុំវិញជាអ្នកចិញ្ចឹម រីឯក្រុមហ៊ុនជាអ្នកដើរប្រមូលទិញទឹកដោះគោស្រស់ពីកសិករ ហើយវេចខ្ចប់សម្រាប់នាំយកទៅលក់នៅទីផ្សារបន្ត ។លោកបណ្ឌិត ពន្យល់ថា ៖« ក្នុងមេគោ១ក្បាល បើផ្ដល់ចំណីឱ្យវាបានត្រឹមត្រូវ គឺវាអាចផ្ដល់ទឹកដោះបានពី២០ ទៅ៣០លីត្ រក្នុង១ថ្ងៃ ហើយប្រសិនបើកសិករ១គ្រួសារ អាចចិញ្ចឹមគោបាន១០ក្បាល គឺអាចរកចំណូលបានប្រមាណជា១០០ដុល្លារអាមេរិក ក្នុង១ថ្ងៃៗ ពីព្រោះក្រុមហ៊ុនអាចទទួលទិញទឹកដោះគោឆៅ ថ្លៃប្រមាណ ២.០០០រៀល ក្នុង១លីត្រ »។
លោកបណ្ឌិតបញ្ជាក់ថា ប្រសិនបើគម្រោងចិញ្ចឹមមេគោយកទឹកដោះនៅខេត្តព្រះវិហារបានទទួលជោគជ័យនោះ គឺវាជាជ្រុងមួយដែលជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបានកំណត់នៅឆ្នាំ២០៣០ខាងមុខ ប្រទេសកម្ពុជានឹងទទួលបានចំណូលមធ្យមកម្រិតខ្ពស់ ៕
អត្ថបទកសិដ្ឋានចិញ្ចឹមគោ យកទឹកដោះ ទំនើបបំផុត នៅកម្ពុជា ចាប់ផ្ដើមផលិតកម្មរបស់ខ្លួន ទោះបីជាប្រឈម បញ្ហាកូវីដ-១៩ ក៏ដោយភ្នំពេញ៖ ទោះបីជាអាជីវកម្ម និងវិនិយោគ នៅកម្ពុជាខ្លះ ប្រឈមនឹងបញ្ហាវីរុស កូវីដ-១៩ក៏ដោយ ក៏ក្រុមហ៊ុនក្នុងស្រុកមួយចំនួន នៅតែបន្តចំណាយពេលវេលា និដងធនធានរបស់ខ្លួន ទៅលើគម្រោងអាជីវកម្ម ដែលខ្លួនបានគ្រោងទុក មុនពេលមាន ការផ្ទុះឡើង នៃវីរុសនេះដូចជា គម្រោងអាជីវកម្ម របស់កសិដ្ឋានគិរីសួគ៌ (Kirisu Farm) ដែលជាកសិដ្ឋាន ចិញ្ចឹមគោ យកទឹកដោះ និងជារោងចក្រកែច្នៃទឹកដោះគោ ដែលប្រើបច្ចេកវិទ្យាទំនើបថ្មី ចុងក្រោយគេបង្អស់ ក្នុងខេត្តតាកែវ ដែលបានឆ្លងកាត់ ការអភិវឌ្ឍន៍ អស់រយៈពេល ជាច្រើនឆ្នាំមកហើយ។ កសិដ្ឋានមានផែនការពន្លឿន សកម្មភាពផលិតនាដើមឆ្នាំ ២០២០ ក្នុងគោលដៅផ្គត់ផ្គង់ទឹកដោះគោ សុទ្ធបំផុតពីធម្មជាតិ សម្រាប់ពលរដ្ឋកម្ពុជា ឲ្យបាននៅចុងឆ្នាំនេះ។
ឈរនៅក្បែរ សត្វគោញីផើម ប្រភេទ Holstein heifers ចំនួន ៥៥០ ក្បាល ដែលបាននាំចូល ពីប្រទេសអូស្រ្តាលី កាលពីខែ កុម្ភៈ មិនា និង មេសាកន្លងមក លោក ឈរ រិទ្ធី នាយកប្រតិបត្តិ ក្រុមហ៊ុន Khmer Fresh Milk Co., Ltd. និង ជាប្រតិបត្តិករ កសិដ្ឋាននេះ បានពន្យល់ថា «យើងពិតជាសប្បាយចិត្តណាស់ ដែលបាននាំចូល សត្វគោ លំដាប់ពិភពលោក ប្រភេទ Holstein heifers ចំនួន ៥៥០ក្បាល មកកម្ពុជាពីអូស្រ្តាលី។ បើគិតមកដល់ពេលនេះ គោដែលយើងបាននាំចូល បានបន្សុំាខ្លួន បានយ៉ាងល្អទៅ នឹងបរិយាកាសថ្មី ហើយមានសុខភាពល្អ នៅក្នុងកសិដ្ឋានរបស់យើង ដែលបានសាងសង់ តាមបច្ចេកវិទ្យាទំនើប»
លោក រិទ្ធី បានបន្ថែមទៀតថា “យើងសូមថ្លែងអំណរគុណ ដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានបង្កលក្ខណៈងាយស្រួល សម្រាប់យើងក្នុងការ នាំចូលសត្វគោទាំងអស់ ចូលមកកម្ពុជា។ ដោយសារបញ្ហាកូវីដ-១៩ យើងបានជួបប្រទះ ភាពស្មុគស្មាញមួយចំនួន នៅពេលដែលក្រុមអ្នកជំនាញ ផ្នែកដំាដុះ និងអ្នកជំនាញ ផ្នែកបច្ចេកវិទ្យា អន្តរជាតិកំពូលៗ ចូលមកប្រទេសកម្ពុជា។ យើងក៏សូមអរគុណដល់ រាជរដ្ឋាភិបាល ដែលបានសម្រួល ការផ្ដល់ទិដ្ឋាការ ដល់ក្រុមការងារ អន្តរជាតិរបស់យើង។ យើងសប្បាយចិត្តណាស់ ដែលការងាររបស់យើង នៅតែសម្រេចបានតាមផែនការ ហើយពិតជាមានមោទនភាព ដែលយើងអាចសម្រេចការងារ ស្ទើរតែទាំងស្រុង ទៅតាមផែនការ ដែលយើងបានគ្រោងទុក មុនពេលមានកូវីដ-១៩។”
កសិដ្ឋានទំហំ ៣០០ ហិចតានេះ មានទីតាំងស្ថិតនៅ ជ្រលងភ្នំតាម៉ៅ នៅខេត្តតាកែវ ចម្ងាយជាង ៣០ គីឡូម៉ែត្រ ពីភាគខាងត្បូង រាជធានីភ្នំពេញ។
កសិដ្ឋាននេះ មានខ្យល់អាកាស បរិសុទ្ធ ដីសំបូរជីវជាតិ និងភាពស្ងប់ស្ងាត់ល្អ ដែលអំណោយផល ដល់ការចិញ្ចឹមគោ ដែលបាននាំចូលថ្មី ទាំងអស់នោះ។ គោទាំងនេះស៊ី ពោត សណ្ដែក និងស្មៅប្រភេទផ្សេងៗ ដូចជាស្តៃឡូ (Stylo) មូមបាសា (Mombasa) ដែលដំា និងកែច្នៃ ដោយកសិដ្ឋាន ផ្ទាល់តែម្តង។
ក្រុមហ៊ុន Khmer Fresh Milk បានកកើតចេញ ពីការចាប់ដៃគូរវាង Cambodia-Laos-Myanmar Development Fund II ដែលមានមូលដ្ឋាន នៅប្រទេសសិង្ហបុរី តំណាងដោយក្រុមហ៊ុន Emerging Markets Investment Advisers (EMIA), មូលនិធិ Nexasia របស់ជប៉ុន ដែលមានមូលដ្ឋាន នៅប្រទេសសិង្ហបុរី និង ក្រុមស្ថាបនិក ដែលទទួលបាន ជោគជ័យខ្ពស់ រួមមាន សហគ្រិនកម្ពុជា និងសហគ្រិន មកពីប្រទេស អ៊ីស្រាអែល។
ដៃគូផ្នែកបច្ចេកវិទ្យា គឺក្រុមហ៊ុន Afimilk របស់ប្រទេសអ៊ីស្រាអែល។ Afimilk ជាក្រុមហ៊ុន មួយក្នុងចំណោម ក្រុមហ៊ុនផ្គត់ផ្គង់ធំបំផុត ខាងបច្ចេកវិទ្យា និងគ្រប់គ្រង កសិដ្ឋានគោទឹកដោះ នៅលើពិភពលោក។
ក្រុមហ៊ុន Afimilk បានទទួលជោគជ័យ ជាច្រើនមកហើយ ក្នុងការបង្កើត និងគ្រប់គ្រងគម្រោង អាជីវកម្មស្រដៀង គ្នានេះនៅទូទាំងពិភពលោក ក៏ដូចជាគម្រោងនៅប្រទេស វៀតណាម បង់ក្លាដែស និង ចិន។
ក្រុមហ៊ុននេះ ប្រើប្រាស់បច្ចេកវិទ្យាទំនើប ចុងក្រោយបំផុត និងគោលការណ៍ ការពារបរិស្ថាន ដើម្បីធានាថា កសិដ្ឋានរបស់ខ្លួន ដំណើរការប្រកបដោយចីរភាព និងផលិតផល ទឹកដោះគោរបស់ខ្លួន ត្រូវបានផលិតឡើង ស្របទៅតាមស្តង់ដារ អន្តរជាតិខ្ពស់បំផុត ដើម្បីធានាទំាងអនាម័យ និងគុណភាពផលិតផល។
លោក ជី សិលា ដៃគូសហស្ថាបនិក ក្រុមហ៊ុន Khmer Fresh Milk បានឲ្យដឹងថា ទោះបីមានការព្រួយបារម្ភ អំពីផលប៉ះពាល់ នៃវីរសុកូវីដ-១៩ ទៅលើសុខភាព និងវិបុលភាព នៅប្រទេសកម្ពុជាក៏ដោយ ក៏ក្រុមការងារកសិដ្ឋាននេះ មិនដែលគិតចង់ពន្យារពេល បើកដំណើរគម្រោង អាជីវកម្មនេះឡើយ សូម្បីតែម្ដង ហើយការបង្កើតស្តង់ដារថ្មី សម្រាប់កសិកម្ម និងផ្ដល់អាហារូបត្ថម្ភ កាន់តែល្អ នៅកម្ពុជា។
លោក សិលា បានមានប្រសាសន៍ថា «កសិដ្ឋានគិរីសួគ៌ (Kirisu Farm) មានចក្ខុវិស័យយូរអង្វែង ក្នុងការនាំយកទឹកដោះគោ សុទ្ធពីធម្មជាតិ បច្ចេកទេសកសិកម្ម និងការកែច្នៃចំណីអាហារ លំដាប់ពិភពលោក មកកាន់កម្ពុជា ហើយយើងមិនគិត អំពីផលចំណេញមួយភ្លែតៗ នោះទេ។ យើងបាននាំយក បច្ចេកវិទ្យាទំនើបៗ ហើយយើងកំពុងធ្វើការជាមួយ អ្នកជំនាញកសិកម្ម ជនជាតិអ៊ីស្រាអែល លើផ្នែកចិញ្ចឹមគោយកទឹកដោះ និងផ្នែកដំាដុះល្បីៗ នៅលើពិភពលោក ដើម្បីជួយពួកយើង លើការដាំដុះ របៀបមើលថែរក្សា សុខភាពគោ និងកែច្នៃទឹកដោះគោ សុទ្ធពីធម្មជាតិ ១០០ ភាគរយ ពីកសិដ្ឋានគិរីសួគ៌ (Kirisu Farm) ឲ្យមានគុណភាព ខ្ពស់តាមស្ដង់ដារ អន្តរជាតិនេះ។»
បុគ្គលិកភាគច្រើន របស់កសិដ្ឋាននេះ គឺជាប្រជាពលរដ្ឋ ក្នុងមូលដ្ឋានផ្ទាល់តែម្ដង ហើយក្រុមហ៊ុនបានឲ្យដឹងថា ខ្លួននឹងចែកចាយទឹកដោះគោ សុទ្ធដោយឥតគិតថ្លៃ ពីកសិដ្ឋាននេះ ជូនដល់ក្រុមគ្រួសារ និងមន្ត្រីរាជការ ក្នុងមូលដ្ឋាន ដើម្បីចូលរួមជាជំនួយ ពីផលប៉ះពាល់នៃវិបត្តិ កូវីដ-១៩ និងដើម្បីជាការតបស្នង សងគុណចំពោះ ប្រជាពលរដ្ឋមូលដ្ឋាន ដែលបានគាំទ្រ ដល់កសិដ្ឋាននេះ។
លោក ជី សិលា បាននិយាយថា “សម្រាប់ខ្ញុំនេះ គឺជាសុភមង្គល និងជាក្ដីសង្ឈឹមមួយ ហើយខ្ញុំពិតជាចង់ឃើញ ស្នាមញញឹមរបស់ក្មេងៗ នៅពេលដែល ពួកគេ ភ្លក្សរសជាតិទឹកដោះគោ សុទ្ធជាលើកដំបូង។ ទឹកដោះគោនេះមានរសជាតិ ខុសពីទឹកដោះគោ ដែលមានលក់ នៅស្រុកខ្មែរយើងកន្លងមក។”
លោក សិលា បាននិយាយថា “យើងអោយគោទាំងនេះ ស៊ីចំណីអាហារ ដែលជាគ្រាប់ធញ្ញជាតិ ដែលដាំក្នុងស្រុក ដើម្បីបំប៉នបន្ថែម ទៅលើចំណី ដែលដាំនៅក្នុងកសិដ្ឋានផ្ទាល់ ហើយទឹកដោះគោនៅទីនេះ ត្រូវបានកែច្នៃ នៅឯរោងចក្រដ៏ទំនើប របស់យើង។ ដូច្នេះយើងអាចផលិតបាន នូវទឹកដោះគោសុទ្ធបំផុត ដែលប្រជាជនកម្ពុជា មិនធ្លាប់ បានភ្លក្សពីមុនមក ហើយយកវាទៅលក់ នៅភ្នំពេញ និងនៅទូទាំងប្រទេសតែម្ដង ដោយចំណាយពេល ត្រឹមតែ ប៉ុន្មានម៉ោងប៉ុណ្ណោះ។”
ផលិតផល ពីកសិដ្ឋានគិរីសួគ៌ (Kirisu) នឹងគ្រោងដាក់លក់ទឹកដោះសុទ្ធ ធម្មជាតិ និងយ៉ាអួរស្រស់របស់ខ្លួន នៅតាមផ្សារទំនើប មីនីម៉ាត ភោជនីយដ្ឋាន និងហាងកាហ្វេនានា នាពេលខ្លីខាងមុខនេះ៕
សមាគមអ្នកចិញ្ចឹមគោទឹកដោះកម្ពុជា Dairy Cow Raising Association of Cambodiaសេចក្តីជូនដំណឹងសមាគមអ្នកចិញ្ចឹមគោទឹកដោះកម្ពុជា បានចាត់តាំងអង្គការលេខដូចតទៅ ប្រធាន អនុប្រធាន ហេរញ្ញិក រដ្ឋបាល/សម្របសម្រួល បច្ចេកទេសផលិតកម្មគោទឹកដោះ បច្ចេកទេសផលិតកម្មនិងបសុព្យាបាល បច្ចេកទេសកែច្នៃទឹកដោះ ផ្នែកទីផ្សារ។ យើងខ្ញុំនឹងផ្តល់ព៌ត័មានពីពួកគេ ដើម្បីភាពងាយស្រួលទំនាក់ទំនងការងារ និងការចែករំលែកចំណេះដឹង។
តើលោកអ្នកចង់ស្គាល់ពួកគេទេ?
ខេត្តព្រះវិហារៈ ទោះបីជាកសិដ្ឋានចិញ្ចឹមគោផលិតទឹកដោះគោតេជោសែនឫស្សីត្រឹប ស្ថិតនៅចម្ងាយផ្លូវជាង ៣៦០ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញមែនក្តី ក៏ទឹកដោះគោស្រស់ ជាផលិតផលខ្មែរពិត ១០០ ភាគរយមួយនេះ កំពុងត្រូវបាននាំចែកចាយក្នុងស្រុកជាបណ្តើរៗ និងថែមទាំងមានពលរដ្ឋខ្មែរចាប់អារម្មណ៍ច្រើនទៀតផង។
ទឹកដោះគោតេជោសែនឫស្សីត្រឹប គឺជាផលិតផលខ្មែរសុទ្ធ ១០០ ភាគរយ នេះត្រូវបានផលិតពីកសិដ្ឋានមួយកន្លែងស្ថិតនៅឃុំឆែប ២ ស្រុកឆែប ខេត្តព្រះវិហារ ក្នុងតំបន់ឧទ្យានជាតិរាជបណ្ឌិត្យសភាកម្ពុជាតេជោឫស្សីត្រឹប នៅលើវិសាលភាពផ្ទៃដីកសិដ្ឋានសរុប ចំនួន ៧០ ហិកតា។
តំបន់ឧទ្យានជាតិនេះ មានសក្ដានុពលធំសំខាន់ៗចំនួន ២ គឺធនធានធម្មជាតិ និងវប្បធម៌ តាំងពីបានបង្កើតនៅឆ្នាំ ២០១៤ មក ដែលជាគម្រោងរបស់រាជបណ្ឌិត្យសភាកម្ពុជា។
ហើយកសិដ្ឋានចិញ្ចឹមគោរឹតយកទឹកដោះស្រស់ៗ គឺជាផ្នែកមួយនៃការបង្កើតឲ្យមានការងារក្នុងតំបន់ និងសេវាកម្មសាធារណៈមួយរបស់រដ្ឋលើវិស័យកសិកម្មនៅក្នុងខេត្តព្រះវិហារដំបូងគេ។លោក សូត្រ សំណាង ដែលជាប្រធានកសិដ្ឋាននៃតំបន់ឧទ្យានជាតិរាជបណ្ឌិត្យសភាកម្ពុជាតេជោឫស្សីត្រឹប ឲ្យដឹងថា៖ «បើតាមគម្រោង ១០ ឆ្នាំ នៃការបង្កើតកសិដ្ឋាននៅលើវិសាលភាពផ្ទៃដី ៧០ ហិកតា គឺត្រូវមានចិញ្ចឹមមេគោចំនួន ២ ០០០ ក្បាល។ ពេលនេះ កសិដ្ឋាន បានអនុវត្តជំហានដំបូង នៅលើវិសាលភាពផ្ទៃដី ៣២ ហិកតា ដំណើរបាន ១ ឆ្នាំ កន្លះមកហើយ ដែលបង្កើតជាកសិដ្ឋានចិញ្ចឹមគោ ដើម្បីទាញយកទឹកដោះស្រស់ៗ និងមានបុគ្គលិកធ្វើការនៅកសិដ្ឋានចំនួនប្រមាណ ៣០ នាក់»។
លោក សូត្រ សំណាង បន្តថា៖ «គម្រោងនេះដែរក៏ជាគំនិតផ្តួចផ្តើមរបស់លោក បណ្ឌិត សុខ ទូច ជាប្រធានរាជបណ្ឌិត្យសភាកម្ពុជា ដឹកនាំដោយមានការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា។ ដំបូងនេះដែរយើងមានមេគោផើម ដែលអាចរឹតយកទឹកដោះស្រស់ៗចំនួន ១០០ គោ គឺទទួលថវិកាឧបត្ថម្ភពីសម្តេច ហ៊ុន សែន និងសម្តេចគតិព្រឹទ្ធបណ្ឌិត ចំនួន ១០ ម៉ឺនដុល្លារផងដែរ ក្នុងការរៀបចំកសិដ្ឋាននេះឡើង។ មេគោ ១០០ ក្បាលនោះ ទិញមកពីខេត្តស្រះកែវ ប្រទេស ថៃ ហើយក៏កើតកូន បាន ២០ ក្បាលផងដែរ»។
បច្ចុប្បន្នកសិដ្ឋានចិញ្ចឹមគោ និងផលិតទឹកដោះគោស្រស់តេជោសែនឫស្សីត្រឹប ក៏មានរោងរឹតទឹកដោះគោ ១ និងរោងសម្រាប់រម្ងាប់មេរោគទឹកគោ ១ ក្នុងដំណើរផលិតទឹកដោះគោស្រស់ យកទៅចែកចាយតាមតំបន់ក្នុងស្រុកនៅខេត្តព្រះវិហារ និងរាជធានីភ្នំពេញ។
លោក សំណាង បញ្ជាក់ថា៖ «យើងនៅមិនទាន់ប្រើម៉ាស៊ីនរឹតទឹកដោះគោ ដោយស្វ័យប្រវត្តិនៅឡើយទេ គឺគ្រាន់តែប្រើម៉ាស៊ីនរឹតពាក់កណ្តាលស្វ័យប្រវត្តិប៉ុណ្ណោះ។ ក្នុង ១ ថ្ងៃអាចរឹតទឹកដោះគោស្រស់ ត្រឹម ២០០ លីត្រប៉ុណ្ណោះ»។ លោក សូត្រ សំណាង ក៏បានលើកឡើងពីពេលអនាគតសម្រាប់ការបង្កើតការងារដល់ពលរដ្ឋនៅក្នុងតំបន់កសិដ្ឋានចិញ្ចឹមគោនេះថា៖ «ម្យ៉ាងវិញទៀតខាងកសិដ្ឋានចិញ្ចឹមគោយកទឹកដោះគោស្រស់ ដែលផលិតនៅខេត្តព្រះវិហារ នេះ ប្រសិនបើដំណើរទៅជោគជ័យតាមគោលដៅនោះ គឺយើងនឹងផ្ទេរការងារទាំងនេះទៅដល់ពលរដ្ឋក្នុងសហគមន៍ជាអ្នកកាន់ការវិញ គឺនៅពេលយើងអាចបណ្តុះបណ្តាលពួកគាត់ឲ្យចេះវិធីសាស្រ្តចិញ្ចឹមគោ និង ដាំស្មៅតាមបច្ចេកទេស សម្រាប់ជាអាហារសុខភាពសត្វគោ និងចេះប្រើបច្ចេកទេសនានា ដែលពាក់ព័ន្ធនឹងចង្វាក់ផលិតកម្មទាញយកទឹកដោះគោស្រស់ៗបាន។ នេះក៏ជាជំហានមួយនៃគោលដៅធំនៃការសិក្សាស្រាវជ្រាវ និងអនុវត្តផងដែរ»។
ខណៈទឹកដោះគោតេជោសែនឫស្សីត្រឹប ត្រូវបាននាំយកទៅចែកចាយឥតគិតថ្លៃដល់សិស្សានុសិស្ស នៅតាមសាលាមួយចំនួន ដល់ពលរដ្ឋនៅតាមតំបន់ផ្សារ ប្រគេនព្រះសង្ឃតាមទីអារាម និងបុគ្គលិកមន្រ្តីរាជការមួយនៅក្នុងខេត្តព្រះវិហារ និងភ្នំពេញ ដើម្បីភ្លក្សពីរសជាតិនៃទឹកដោះគោស្រស់ ប្រមាណ ១ ៥០០ នាក់ ដែលជាផលិតផលស្រុកខ្មែរនេះ។
សម្រាប់ការលក់នៅលើទីផ្សារវិញ អ្នកជាវយកលក់បន្តនោះ គឺខាងកសិដ្ឋានយើងបានលក់ជូននៅក្នុងតម្លៃ ១ លីត្រ ៨ ០០០ រៀល ដោយយកចេញពីទីតាំងចែកចាយក្នុងរាជធានីភ្នំពេញនៅឯរាជបណ្ឌិត្យសភាកម្ពុជា ហើយប្រសិនបើបានទៅដល់ទីតាំងផ្ទាល់ នៅក្នុងខេត្តព្រះវិហារនោះ គឺអាចនឹងមានតម្លៃក្រោមនេះ៕
ឆ្នាំ ២០១៤ អាជីវកម្មផលិតទឹកដោះគោស្រស់នៅកម្ពុជាកំពុងតែត្រដរខ្យល់កាលពី១៦ឆ្នាំមុន លោក កែវ ស៊ុន អតីតជាអ្នកគ្រប់គ្រងផ្នែកប្រតិបត្តិការនៃរោងចក្រផលិតទឹកដោះគោក្នុងស្រុកមួយ បានផ្តួចផ្តើមគម្រោងនៃការចិញ្ចឹមគោយកទឹកដោះនៅភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌមានជ័យសម្រាប់ក្រុមហ៊ុន Nestle។
គម្រោងមួយនេះមានបំណងជំរុញឲ្យកសិករចាប់ផ្តើមរបរចិញ្ចឹមគោយកទឹកដោះដោយបានជួយបង្កាត់គោទឹកដោះ ដោយសិប្បនិម្មិតជាមួយគោក្នុងស្រុកដែលកសិករកំពុងចិញ្ចឹម រួចផ្គត់ផ្គង់មកឲ្យរោងចក្រវិញ។ នេះបើតាមការឲ្យដឹងរបស់លោក កែវ ស៊ុន។
គម្រោងមួយនេះត្រូវបានផ្តួចផ្តើមឡើងនៅឆ្នាំ១៩៩៨ ដើម្បីរំឭកឡើងវិញនូវសម័យដែលកម្ពុជាផលិតទឹកដោះគោហើយបាននាំចេញទៅក្រៅប្រទេសក្នុងអំឡុងទសវត្សរ៍១៩៦០។
គម្រោងនេះត្រូវបានប្រគល់ឲ្យលោកដើម្បីធ្វើឲ្យបានជោគជ័យ។
ដោយធ្លាប់ជាបុគ្គលិកនៃរោងចក្រទឹកដោះគោ អប្សរាដែលជាសហគ្រាសរបស់រដ្ឋកាលពីអំឡុងឆ្នាំ១៩៦០។ លោកបានត្រឡប់ចូលធ្វើការនៅរោងចក្រទឹកដោះគោ អប្សរាវិញ ក្រោយពេលរបប ប៉ុល ពត បានបញ្ចប់ទៅ។ រហូតដល់ឆ្នាំ១៩៩៨ នៅពេលដែលក្រុមហ៊ុនNestle បានទិញរោងចក្រ អប្សរា លោកកែវ ស៊ុន នៅរក្សាតំណែងនៅទីនោះ។លោកថ្លែងថា ការជ្រើសរើសយកភូមិកោះក្របីជាទីតាំងចិញ្ចឹមគោទឹកដោះនោះមិនមែនជាការចៃដន្យនោះទេ។ ក្នុងបទសម្ភាសជាមួយ កម្ពុជាចុងសប្តាហ៍កាលពីពេលថ្មីៗនេះ លោក កែវ ស៊ុន បច្ចុប្បន្នជាប្រធានស្តីទីសមាគមគោទឹកដោះកម្ពុជា បានឲ្យដឹងថា ទីតាំងភូមិកោះក្របីនេះមានចម្ងាយប្រមាណ១០គីឡូប៉ុណ្ណោះត្រូវបានជ្រើសរើសជាតំបន់សម្រាប់អនុវត្តគម្រោងនេះដោយឆ្លងកាត់ការសិក្សានិងស្រាវជ្រាវច្បាស់លាស់។
លោកបានថ្លែងថា៖ «កោះក្របីនេះធ្លាប់ជាទីកន្លែងដែលមានប្រជាពលរដ្ឋចិញ្ចឹមគោយកទឹកដោះ ដើម្បីផ្គត់ផ្គង់ដល់រោងចក្រផលិតទឹកដោះគោក្នុងសម័យសង្គមរាស្ត្រនិយម។
លោក កែវ ស៊ុនបានរៀបរាប់ ដោយរំឭកពីអតីតកាលថា កាលពីជំនាន់នោះយើងនាំទឹកដោះគោចេញទៅដល់ហុងកុងឯណោះ ហើយថៃនិងវៀតណាមនៅមិនទាន់ផលិតបានដូចសព្វថ្ងៃទេ។...តែឥឡូវយើងដើរក្រោយគេ ព្រោះស្រុកយើងមានសង្គ្រាម»។
នៅឆ្នាំ២០០០ លោកស៊ុន ប្រមូលបានកសិករចំនួនជាង៣០នាក់ចូលរួម។នៅឆ្នាំ២០០១ គោដែលបង្កាត់សិប្បនិម្មិតបានរួចរាល់ ហើយគម្រោងដំណើរការល្អរហូតដល់ឆ្នាំ២០០២ នៅពេលដែលគ្រោះទឹកជំនន់កើតឡើង។ លោករៀបរាប់ថា៖ «ឆ្នាំ២០០២ សំណាងមិនល្អ ទឹកជំនន់ខ្លាំង លិចលង់។ មិនមានស្មៅជាចំណីឲ្យគោស៊ី។គោបង្កាត់រួចហើយដែលកំពុងផើមនោះមិនមានទីទួលខ្ពស់ដេកនៅ ខ្លះក៏ងាប់អស់ទៅ ប្រហែល៦០ភាគរយ។ អ្នកស្រុកក៏ឈប់ចិញ្ចឹម នៅសល់ខ្លះក៏បន្តចិញ្ចឹមដែលនៅជាសមាជិកបច្ចុប្បន្ននេះ»។
ក្រុមហ៊ុន Nestle នៅឆ្នាំនោះបានប្រកាសបិទខ្សែចង្វាក់ផលតិកម្ម ដោយលើកឡើងពីការប្រកួតប្រជែងមិនស្មើភាពពីការនាំចូលគេចពន្ធផលិតផលទឹកដោះគោពីប្រទេសជិតខាង។ រោងចក្រនៅតែបន្តការងារវេចខ្ចប់របស់ខ្លួនជាច្រើនឆ្នាំក្រោយទៀត។
ឆ្នាំ២០០៣ លោក កែវ ស៊ុន បានឈានចូលដល់វ័យចូលនិវត្តន៍ ក្រុមហ៊ុនបានប្រគល់គម្រោងនិងធនធានក្នុងគម្រោងទាំងអស់ឲ្យលោកជាឯកជន។
ចាប់តាំងពីចូលនិវត្តន៍ លោកបន្តនៅជាអ្នកប្រឹក្សាយោបល់ដល់កសិករដែលបន្តចិញ្ចឹមគោយកទឹកដោះ។ ការងាររបស់លោករួមមាន ការគាំទ្រផ្នែកបច្ចេកទេសចិញ្ចឹម បច្ចេកទេសបង្កាត់សិប្បនិម្មិតបច្ចេកទេសរឹតយកទឹកដោះគោនិងការរក្សាអនាម័យ ហើយក៏ជាអ្នករកទីផ្សារសម្រាប់ទឹកដោះគោដែលផលិតបានផងដែរ។ រហូតដល់ឆ្នាំ ២០០៦ សមាគមចិញ្ចឹមគោទឹកដោះត្រូវបានបង្កើតឡើង។ ឆ្នាំដដែលនោះបានទទួលជំនួយពីអង្គការកសិកម្មរបស់ជប៉ុនបានមួយរយៈខ្លីតាមរយៈនាយកដ្ឋានផលិតកម្មនិងបសុព្យាបាល។
ប៉ុន្តែគម្រោងពង្រីកការចិញ្ចឹមគោទឹកដោះនេះមិនទទួលបានជោគជ័យជាផ្លែផ្លាគួរឲ្យកត់សម្គាល់នោះទេ។ លោកកែវ ស៊ុន ដែលបច្ចុប្បន្នមានតួនាទីជាប្រធានស្តីទីនៃសមាគមថ្លែងថា ការមិនមានសាមគ្គីភាពរវាងសមាជិកនៅក្នុងសមាគមបាននិងខ្វះខាតដើមទុន និងបច្ចេកទេសជាហេតុធ្វើឲ្យការផលិតនៅទ្រឹងគ្មានភាពរីកចម្រើនទាល់តែសោះ។
លោកបានថ្លែងថា៖ «តាំងពីការចាប់ផ្តើមចិញ្ចឹមនៅឆ្នាំ២០០០មក យ៉ាងហោចណាស់គោទឹកដោះដែលបានកើតនិងចិញ្ចឹមក៏មាន១០០ក្បាលដែរ តែអ្នកចិញ្ចឹមចេះតែលក់ នៅពេលគោឡើងថ្លៃ ឬពេលពួកគេខ្វះខាតលុយកាក់ក្នុងផ្ទះ។ ការថែរក្សានិងបច្ចេកទេសក្នុងការចិញ្ចឹមទាមទារឲ្យមានការយកចិត្តទុកដាក់ខ្លាំងនិងមានកម្លាំងពលកម្មដើម្បីនៅមើលថែ ដោយសារគោទឹកដោះនេះត្រូវការត្រជាក់និងចាញ់កម្តៅ»។
កង្វះខាតទុន កម្លាំងពលកម្មនិងបច្ចេកទេសក្នុងការចិញ្ចឹមនៅតែជាបញ្ហាប្រឈមសម្រាប់កសិករ។
លោកឲ្យដឹងថា គោទឹកដោះអាចរឹតបានចាប់តាំងពីវាកើតកូនដំបូង រហូតដល់៧ខែ។ ក្នុងមួយថ្ងៃអាចរឹតបានពី៥ទៅ១០លីត្រ ដោយក្នុងមួយលីត្រអាចលក់បានក្នុងតម្លៃ៤០០០រៀលជាតម្លៃលក់ដុំ។
បច្ចុប្បន្ន គោដែលមាននៅក្នុងសមាគមមានចំនួនប្រមាណជិត២០ក្បាល និងអាចផលិតបានចំនួន៥០លីត្រប៉ុណ្ណោះក្នុងមួយថ្ងៃ។ លោក កែវ ស៊ុន បន្តថា គោដែលផ្តល់ចំណីឲ្យវាស៊ីនិងដេកបានគ្រប់គ្រាន់អាចផ្តល់ទឹកដោះពី១៥ទៅ២០លីត្រក្នុងមួយថ្ងៃ។ បច្ចុប្បន្នទឹកដោះគោដែលយើងរឹតយកបានស្ថិតក្រោមកម្រិតស្តង់ដារនៅឡើយ។
ជាមួយគ្នានេះដែរ លោក យ៉ង សាំងកុមារ ប្រធានអង្គការសេដាកឲ្យដឹងថា ការចិញ្ចឹមគោយកទឹកដោះនេះជារឿងថ្មីសម្រាប់កសិករ។ លោកថា ធ្លាប់មានការចិញ្ចឹមគោយកទឹកដោះនេះជាលក្ខណៈ គ្រួសារតូចៗ ដែលទទួលបានជោគជ័យតាមរយៈការបង្កាត់ពូជសិប្បនិម្មិត តែថាកង្វះទុន បច្ចេកទេស និងសម្ភារកែច្នៃទឹកដោះគោដែលផលិតបាន ជាឧបសគ្គធ្វើឲ្យការផលិតនៅមានតិចតួច បើទោះបីជាតម្រូវការក្នុងទីផ្សារត្រូវបានគេមើលឃើញថាមានទំហំធំក៏ដោយ។
លោកថ្លែងថា៖ «មានកសិករយើងគាត់ចិញ្ចឹមដែរក្នុងលក្ខណៈគ្រួសារតូចៗ។ ទីផ្សារនៅធំ កសិករយើងនៅត្រូវការច្រើនទាំងបច្ចេកទេស ទាំងដើមទុន និងសម្ភារចាំបាច់ដើម្បីផលិតឲ្យគ្រប់តាមតម្រូវការ។ ពួកគាត់ក៏ត្រូវផ្លាស់ប្តូរគំនិតពីការចិញ្ចឹមដើម្បីយកកម្លាំងអូសទាញមកជាការចិញ្ចឹមយកសាច់ឬទឹកដោះគោវិញដែលនឹងអាចជួយជីវភាពពួកគាត់ថែមទៀត»។
កិច្ចខិតខំប្រឹងប្រែងដើម្បីនាំមកវិញនូវប្រវត្តិសាស្រ្តនៃការផលិតទឹកដោះគោរបស់កម្ពុជា ត្រូវបានបង្ហាញឡើងតាំងពីឆ្នាំ១៩៩៨ នៅពេលដែលក្រុមហ៊ុន Nestle ពង្រីកចង្វាក់ផលិតកម្មរបស់ខ្លួនមកកម្ពុជា តែគម្រោងនេះត្រូវបរាជ័យនៅប៉ុន្មានឆ្នាំក្រោយមក។
កំណើនតម្រូវការនៃផលិតផលពីទឹកដោះដែលបន្តកើនឡើងបានទាក់ទាញក្រុមហ៊ុនធំៗជាច្រើនដាក់ទុនវិនិយោគក្នុងវិស័យនេះ។ ទោះជាយ៉ាងណាគម្រោងវិនិយោគទាំងនោះនៅមិនទាន់បង្ហាញផ្លែផ្កានៅឡើយទេក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
ជាក់ស្តែងគម្រោងវិនិយោគរួមគ្នាចំនួន២,៥លានដុល្លាររវាងក្រុមហ៊ុន 7NG Group នៅឆ្នាំ២០១១ជាមួយក្រុមហ៊ុន HPT Dairy Company របស់ស៊ុយអែត លើកសិដ្ឋានចិញ្ចឹមគោទឹកដោះនិងរោងចក្រ ដែលត្រូវបានរំពឹងថានឹងអាចផលិតបាន ១,២លានតោនទឹកដោះគោក្នុងមួយឆ្នាំនោះ រហូតមកទល់ពេលនេះក៏មិនទាន់លេចចេញជារូបរាងនៅឡើយដែរ។
ចំណែក ក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប (MRG) ដែលបានវិនិយោគរួមទឹកប្រាក់ចំនួន២៧លានដុល្លារជាមួយក្រុមហ៊ុនពីប្រទេសអង់គ្លេស Lordswood Farm Ltd លើកសិដ្ឋាន និងរោងចក្រដើម្បីផ្គត់ផ្គង់ទាំងសាច់និងទឹកដោះគោកាលពីឆ្នាំ ២០០៩កន្លងមកក៏មិនទាន់ចាប់ផ្តើមនៅឡើយដែរ។
លោក ម៉ុង ឫទ្ធី ប្រធានក្រុមហ៊ុន ម៉ុង ឫទ្ធីគ្រុបបានឲ្យដឹងថា គម្រោងវិនិយោគនេះបច្ចុប្បន្នកំពុងជាប់គាំងដោយសារ កង្វះការផលិតចំណីគោ ក្នុងស្រុកដែលមិនធានានិរន្តរភាពនៃគម្រោងទាំងមូល។ លោកថ្លែងថា៖ «ប្រសិនបើបញ្ហាចំណីនេះដោះស្រាយមិនចេញទេ គម្រោងនេះត្រូវបរាជ័យហើយ»។
លោកបន្តថា តម្រូវការសម្រាប់ផលិតផលចេញពីទឹកដោះគោនៅកម្ពុជាមានភាពទូលំទូលាយណាស់។ គម្រោងកសិដ្ឋានរបស់លោកដែលនឹងចិញ្ចឹមគោ១០០០ក្បាល ហើយគោមួយក្បាលអាចផលិតបានទឹកដោះចំនួន ២០លីត្រក្នុងមួយថ្ងៃ នឹងអាចផ្គត់ផ្គង់តែ១០ភាគរយនៃចំណែកទីផ្សារបច្ចុប្បន្នប៉ុណ្ណោះ។
លោកបានបញ្ជាក់ថា៖ «កម្ពុជាសព្វថ្ងៃនាំចូល១០០ភាគរយនៃផលិតផលទឹកដោះគោ។ យើងត្រូវការកសិដ្ឋានចំនួន១០ ហើយត្រូវចិញ្ចឹមគោ១០០០ក្បាលក្នុងមួយកសិដ្ឋាន ដែលគោមួយក្បាលត្រូវផ្តល់ទឹកដោះពី ២០ទៅ៣០លីត្រ ទើបគ្រប់តាមតម្រូវការ»។
ដោយមើលឃើញរួចហើយនូវសក្តានុពលនៃទីផ្សារ លោក កែវ ស៊ុន មានប្រសាសន៍ថា ការចិញ្ចឹមគោទឹកដោះលក្ខណៈគ្រួសារអាចនឹងចាប់យកចំណែកទីផ្សារដែលមានឥឡូវនេះ តែថា ការងារនេះត្រូវការពេលវេលាច្រើន។ លោកថា៖ «ឥឡូវនេះ យើងកំពុងព្យាយាមពង្រីកការផលិតរបស់យើង។ ទីផ្សារមានហើយ ពេលណាដែលកសិករផលិតបានក្នុងកម្រិតមួយដែលគ្រប់គ្រាន់ យើងអាចចាប់ផ្តើមការកែច្នៃ និងចាប់យកទីផ្សារធំ តែវាត្រូវការពេល និងដើមទុន។ វាត្រូវការពេលយូរបន្តិច ព្រោះយើងកំពុងដើរដោយសន្សឹមៗ»។ ទឹកដោះគោដែលផលិតបានត្រូវចែកចាយទៅអតិថិជនជាប្រចាំតាមភោជនីយដ្ឋាន ហាងនានា ហើយក៏ត្រូវបានបញ្ជូនទៅកន្លែងផលិតឈីសរបស់ជនជាតិអ៊ីតាលីនៅខេត្តសៀមរាបផងដែរ។ ពុំមានរបាយការណ៍ផ្លូវការពីរដ្ឋាភិបាលបង្ហាញថាតើកម្ពុជាមានតម្រូវការប្រើប្រាស់ចំនួនប៉ុន្មានតោន និងនាំចូលចំនួនប៉ុន្មាននោះទេ ក្នុង១ឆ្នាំៗ៕
No comments:
Post a Comment