នៅថ្ងៃទី២ ខែមិថុនា ​ឆ្នាំ ២០២៦ នេះ កម្ពុជាផ្ញើលិខិតផ្លូវការទៅកាន់ប្រទេសថៃ និងអគ្គលេខាធិការ UN ដើម្បីចាប់ផ្ដើមដំណើរការយន្តការផ្សះផ្សាដោយបង្ខំ ក្រោមច្បាប់សមុទ្ររបស់UN។ សម្ដេចធិបតីថ្លែងក្នុងសារពិសេស។ កម្ពុជាបង្ហាញជំហររឹងមាំ លើសន្តិសុខសមុទ្រ និងការគោរពច្បាប់អន្តរជាតិ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម សុខ ស៊ីផាន់ណា ទេសរដ្ឋមន្ត្រី និងជា បេសកជនពិសេស របស់សម្ដេចអធិបតីនាយករដ្ឋមន្ត្រី បានអញ្ជើញចូលរួម និងថ្លែងបទអន្តរាគមន៍ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្រោមប្រធានបទ " ការថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ ពាក់ព័ន្ធនឹងសន្តិសុខសមុទ្រ ក្នុងរនោះ ឯកឧត្តម ទេសរដ្ឋមន្ត្រី សុខ ស៊ីផាន់ណា បានសង្កត់ធ្ងន់លើសារៈសំខាន់នៃផ្លូវទឹក ដែលមានសុវត្ថិភាព និងសន្តិសុខ ដែលជាសរសៃឈាមដ៏សំខាន់ សម្រាប់សន្តិភាព សុវត្ថិភាព អន្តរជាតិស្ថេរភាពសេដ្ឋកិច្ចសកល និងការអភិវឌ្ឍប្រកបដោយចេរភាព ដើម្បីឆ្លើយតបទៅនឹងការគម្រាមគំហែងដែលកំពុងកើតឡើងចំពោះសន្តិសុខសមុទ្រ ឯកឧត្តមទេសរដ្ឋមន្ត្រី សុខ ស៊ីផាន់ណា បានបង្ហាញនូវអតិភាពសំខាន់ៗចំនួនបី រួមមាន៖ទី១៖ដោះស្រាយវិវាតដោយសន្តិវិធីរាល់វិវាទសមុទ្រ​ត្រូវតែដោះស្រាយតាមរយៈការសន្ទនានិងការទូត​កម្ពុជាប្រកាន់ខ្ជាប់នូវគោលការណ៍សេរីភាពនៃការធ្វើនាវាចរ​និងការឆ្លងកាត់ដោយស្របច្បាប់​ដែលត្រូវតែគោរពឲ្យបានពេញលេញស្របតាមច្បាប់អន្តរជាតិទៀតជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ 1982 UNCLOS។ ទី2 បង្កើនជំនួយបច្ចេកទេសនិងការកសាងសមត្ថភាព​ឯកឧត្តមទេសរដ្ឋមន្ត្រី​បានអំពាវនាវឲ្យមានការពន្លឿន ឲ្យមានការគាំទ្របន្ថែម​ដល់បណ្ដារដ្ឋជាប់សមុទ្រដែលកំពុងអភិវឌ្ឍលើផ្នែកអនុវត្តច្បាប់សមុទ្រ​សន្តិសុខកំពង់ផែ​និងនាវាចរ ការយល់ដឹងអំពីដែនសមុទ្រ​និងការចែករំលែកព័ត៌មានឲ្យបានទាន់ពេលវេលាដើម្បីទប់ស្កាត់បញ្ហាប្រឈមនានាឲ្យមានប្រសិទ្ធភាពទី3 វិធីសាស្រ្តរួមបញ្ចូលគ្នានិងការបង្ការ ក្រុមប្រឹក្សាសន្តិសុខ គួរតែអនុវត្តវិធីសាស្រ្ត ដែលបង្កើតភាពធន់ក្នុងរយៈពេលវែង ដោយផ្អែកលើបរិយាប័ននិងសន្តិភាពជាមួយច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ ឯកឧត្តម ទេសរដ្ឋមន្ត្រី សុខស៊ីផាន ណា ក៏បានបញ្ជាក់ជាថ្មីនូវការប្ដេជ្ញាចិត្តរបស់កម្ពុជា ក្នុងការការពារច្បាប់អន្តរជាតិនិងជម្រុញការសន្ទនាដោយសន្តិវិទ្យុ ពង្រឹងសន្តិសុខសមុទ្រជាពិសេសការប្រយ័ត្ត ប្រឆាំង និងបទល្មើសឆ្លងដែន កម្ពុជានៅតែបន្តស្វាគមន៍នាវាបរទេសមកកាន់មូលដ្ឋានទ័ពជើងទឹករាម ដែលបានធ្វើទំនើបកម្មរបស់ខ្លួនសម្រាប់ការធ្វើសមយុទ្ធរួមគ្នា ការផ្ដល់ជំនួយមនុស្សធម៌និងកិច្ចសហប្រតិបត្តិការ ក្នុងគោលបំណងប្រយុទ្ធប្រឆាំងនិងនិងបទល្មើសផ្សេងៗ ឯកឧត្តម សុខ ស៊ីផាន់ណា បានបញ្ជាក់ពីថាការផ្ដល់សច្ចាប័នលើកិច្ចព្រមព្រៀង UNCLOS (UNCLOS)និងBBNJ នាពេលកន្លងមក គឺជាសក្ខីភាព បង្ហាញពីការប្តេជ្ញាចិត្ត មិនងាករា របស់កម្ពុជា ចំពោះសណ្ដាប់ធ្នាប់សមុទ្រដែលផ្អែកលើច្បាប់ និង ការគ្រប់គ្រងធានធានសមុទ្រដោយការទទួលខុសត្រូវ៕

Friday, July 31, 2020

ដំណាំស្រកានាគ Dragon fruit

20 to 30 years: Plant Lifespan Dragon fruit is a relatively long-lived perennial. It can produce its first fruits within one year of its establishment, and it can continue to fruit annually for 20 to 30 years before it begins to decline.
ដំណាំស្រកានាគ The Dragon Fruit ឃើញកសិករ បណ្ឌិត អ្នកជំនួញ ជាច្រើនងាកទៅវិនិយោគដំណាំស្រកានាគ យើងសួរថាហេតុអី? វាជាដំណាំលេខ ១ នៅអាមេរិក អាស៊ី អូស្រ្តាលី ហ្វីលីពិន វៀតណាម...តែពិបាកថែទាំ មានជម្ងឺច្រើន ត្រូវការទុនធំ អីចឹងបានជា ឃើញគេអំពាវនាវឲ្យប្រជាជនចូលហ៊ុនរកស៊ី ព្រោះល្អជាង អចលនទ្រព្យ ដីធ្លិ ផ្ទះសម្បែង។ តម្លៃ ០,៦ ដុល្លា/គីឡូ ដែល ១ផ្លែទម្ងន់ជួនកាល ០,៧ គក។ វាផ្តល់ផល ៦ ទៅ ១២ ដងក្នុង ១ ឆ្នាំ !! អាយុដំណាំនេះ មានពី ២០ ទៅ ៣០ ឆ្នាំ !! ថៅកែដំណាំនេះ គេឲ្យយើង ដាក់ទុន ឆ្នាំនេះ ១០ឆ្នាំក្រោយបានផល ១ ដើម ១០ គក បានន័យថា គេប្រមូលផលពីឆ្នាំទី ២ ដល់ឆ្នាំទី ៩ លុះឆ្នាំ ទី ១០ ទើបគេចែកផលចំណេញ !! ចុះឆ្នាំទី ១១ រហូតទី ២០? ទិន្ធផល ១ ដើម ១០០ គក គេឲ្យយើង កូនហ៊ុន គឺ ១០ គក ចែកជា ២ ចំណែក...គិតទៅ​ខួរក្បាលមនុស្សឆ្លាតមែន !!

អ្នកជំនាញ៖ ស្រកានាគ ដំណាំមានសក្ដានុពលខ្ពស់ ងាយដាំដុះ និងមើលថែទាំ តែកម្ពុជាមិនសូវមានអ្នកដាំ! អ្នកជំនាញលើវិស័យកសិកម្មកម្ពុជា បានមានប្រសាសន៍ថា សព្វថ្ងៃស្រកានាគដែលមានលក់នៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្នភាគច្រើនបំផុត គឺនាំចូលពីក្រៅប្រទេស ជាពិសេសប្រទេសវៀតណាម និងមានតិចតួចប៉ុណ្ណោះដែលជាផលិតផលក្នុងស្រុក។នៅក្នុងបទសម្ភាសន៍​មួយ​ជាមួយ​ក្រុមការងារ​ខេមបូណូមីស លោកបណ្ឌិត យ៉ង សាំងកុមារ​បានឲ្យដឹងថា តាមរយៈ​ការសិក្សា​ស្រាវជ្រាវ​បណ្តោះអាសន្ន នៅទូទាំង​ប្រទេសទៅ​លើទីផ្សារ​ស្រកានាគ ឃើញថា កម្ពុជានាំចូល​ស្រកានាគ​មកក្នុង​ស្រុក​មានប្រហាក់​ប្រហែល ២០ទៅ៣០តោនក្នុងមួយថ្ងៃ ខណៈដែល​ការដាំដុះ​ដំណានេះ នៅក្នុងប្រទេស​មានតិចតួចបំផុត។

លោកបណ្ឌិត​បានបញ្ជាក់ថា «យើងយល់ឃើញថា វាជាដំណាំ​មួយ​មានភាពងាយ​ស្រួល​ក្នុងការដាំ ក្នុងការថែទាំ​អីចឹង ហើយផ្តល់ផល​បានយូរដែរ ចន្លោះពីខែ​ឧសភា​ដល់ខែតុលា ពោលគឺ​រយៈពេល​ពី ៥ទៅ៦​ខែ​ហ្នឹងឯង ប៉ុន្តែគួរឲ្យ​ស្តាយ​យើងនាំ​ចូលច្រើន»។ចុះបើវាជាប្រភេទ​ដំណាំងាយ​ស្រួលដាំ ងាយថែទាំ​និងមាន​ទីផ្សារបែប​នេះ ហេតុអ្វី​មិនសូវ​មានអ្នកដាំ​នៅក្នុង​ប្រទេសយើង? លោកបណ្ឌិតបាន​ឆ្លើយតបថា « ប្រជាជនយើង​ច្រើនតែមាន​ហេតុផល​ថា ដាំមិនដឹង​ទីផ្សារ​នៅឯណា ដាំអីថោក​ហ្នឹង​អីចឹងទៅ ហ្នឹងជា​ទស្សនៈ​ផ្នត់គំនិត​មួយ ដូចខ្ញុំ​តែង​និយាយថា មេមាន់កូនមាន់ ណាកើតមុន? អញ្ចឹងយើង​នៅតែគិតថា ខ្លាចដាំ​ហើយ​អត់មាន​ទីផ្សារ ហើយដល់​ពេលមាន​ទីផ្សារ​អត់មានអ្នកដាំ អញ្ចឹងវាពិបាក​ក្នុងការ​សម្រប​សម្រួល​សហការគ្នា ដើម្បីដាំ​ក្នុង​ចំនួនមួយ ដើម្បីផ្សា​ភ្ជាប់​នឹងទីផ្សារ»។លោកបណ្ឌិត យ៉ង សាំងកុមារ​បានបន្ថែមថា ឥឡូវក្រុមការងារ​ររបស់​លោកបាន​ចាប់ផ្តើមបំផុស​គំនិត​ដាំដំណាំ​ស្រកានាគ​នេះហើយ តាមរយៈ​ការបង្កើត​សហគមន៍​សម្បូរ​នាគ​នៅខេត្ត​ព្រះវិហារ ហើយក៏មាន​គម្រោងបង្កើត​នៅគ្រប់កន្លែងដែរ។លោកថា « សហគមន៍​សម្បូរនាគ​នៅខេត្តព្រះវិហារ យើងធ្វើលើ​ដីធំ​តែម្តង ដោយធ្វើ​រហូតដល់​មួយលានគុម្ព នៅឆ្នាំ​២០២២ហ្នឹង ទីមួយ​ដើម្បីធានា​ការផ្គត់ផ្គង់​នៅក្នុងស្រុក​បានគ្រប់​គ្រាន់ នឹងឈាន​ដល់ការ​នាំចេញ អញ្ចឹងចាប់ពី​ឆ្នាំក្រោយទៅ យើងនឹង​ចាប់ផ្តើម​ទំនាក់ទំនង​រកទីផ្សារ​ក្រៅប្រទេស ប៉ុន្តែមុននឹង​យើងរក​ទីផ្សារ​ក្រៅប្រទេស យើងមើល​ខ្លួន​យើងសិន ថាយើង​មានប៉ុន្មាន មុនយើង​ទៅនិយាយ​ជាមួយគេ»។

បើតាមអ្នកជំនាញ​កសិកម្មរូបនេះ ផ្លែស្រកានាគ​មានការពេញ​និយមខ្លាំង​ណាស់​នៅក្នុង​បណ្តាប្រទេស​ក្នុងតំបន់អាស៊ី ជាពិសេស​នៅ​ប្រទេសចិន ដែលបាន​ធ្វើឲ្យវៀតណាម​រកលុយ​បានយ៉ាង​ច្រើនសន្ធឹក​សន្ធាប់​ពីដំណាំនេះ៕


គាត់​បន្ត​ទៀត​ថា ស្រកានាគ នៅ​ក្នុង​ចម្ការ​របស់​ខ្លួន​ក្នុង​១​ឆ្នាំ​ៗ​បាន​ផ្តល់​ផ្លែផ្កា​បន្តបន្ទាប់​គ្នា ដោយ​បេះ​រហូត​ដល់​ចំនួន​៦​ដង ទើប​អស់​ផ្លែ ហើយ​បេះ​ម្តង​អាច​ថ្លឹ​ក​លក់​ឱ្យ​ឈ្មួញ​មក​ពី​ខេត្តបាត់ដំបង ជួនកាល​បាន​៥០០​គីឡូក្រាម ហើយ​ពេល​ខ្លះ​ទៀត​ប្រមូល​ផល​បាន​រហូត​ដល់​ជាង​១​តោន​ឯណោះ​ដោយ​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន​ស្រកានាគ​១​គីឡូក្រាម​អាច​លក់​បាន​៣០០០​រៀល ប៉ុន្តែ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ តម្លៃ​ទីផ្សារ​ដំណាំ​មួយ​នេះ​ហាក់ដូចជា មានការ​ធ្លាក់​ចុះ​បន្តិច​ដោយ​១​គីឡូក្រាម​អាច​បេះ​លក់​បាន​ត្រឹមតែ​២៥០០​រៀល​ប៉ុណ្ណោះ ។ នៅប្រទេសរីកចម្រើនគេ ប្រើអំពូលភ្លើង ជំនួយចេញផ្កា មានពន្លឺ គ្រប់គ្រាន់អាចប្រមូលផលពី ៦ ទៅ ១២ដង/ឆ្នាំ និង ដើមស្រការនាគមានអាយុ ២០ ទៅ ៣០ ឆ្នាំ។ 


ការប្រមូលផល ដំណាំស្រកានាគចាប់ផ្ដើមផ្លែ នៅអាយុពី ៨ខែ ទៅ ១០ខែ ក្រោយពេលដាំ (ដាំទងវែង) និងរដូវផ្លែផ្កាចាប់ពីខែមិនា និងមេសា សម្រាប់គុម្ពដាំរយៈពេលយូរឆ្នាំ ហើយផ្លែបន្តរហូតដល់ខែតុលា ឬខែវិច្ឆិកា ទើបផ្អាក់ផ្លែ។ ម្យ៉ាងចាប់ពីខែ វិច្ឆិកា ដល់ខែមេសាជាពេលដែលស្រកានាគចាប់ផ្ដើមដុះទងថ្មី និងលូតលាស់ដើម្បី ត្រៀមផ្លែ ចាប់ពី ខែមេសា ដល់ខែ វិច្ឆិកាវិញ។ ស្រកានាគត្រូវប្រមូលផលនៅពេលវាទុំល្មម កុំទុកយូរពេក បើទុកយូរពេកធ្វើអោយផ្លែវាប្រេះ នាំអោយសត្វល្អិតចូលក្នុងផ្លែ។ ក្នុងមួយគុម្ពគាត់អាចប្រមូលផលបានចន្លោះពី ៥គីឡូក្រាម ទៅ ៣០គីឡូក្រាម វាអាស្រ័យការដាំមុន និងដាំក្រោយ (ទំហំ គុម្ពតូច ឬធំ) ហើយក្នុងឆ្នាំ ២០១៨នេះគាត់លក់បានចំណូល ប្រហែល ៨លានរៀលដោយ ១គីឡូក្រាមតម្លៃចន្លោះពី ៤០០០ ទៅ ៥០០០រៀល។
ផលប្រយោជន៍/គុណសម្បត្តិ
កោះសន្តិភាព  ផ្លែ​ស្រកានាគ គឺជា​ផ្លែ​ឈើ​ត្រូពិច​មួយ​ប្រភេទ​ដែល​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​វីតាមីន​, ជាតិ​រ៉ែ និង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ជា​ច្រើន​ប្រភេទ​។ ភាគច្រើន​នៃ​ពួក​យើង​ទទួលទាន​ផ្លែ​ឈើ​នេះ ដោយ​មិន​បាន​ចាប់អារម្មណ៍​ទេ​ថា​វា​អាច​ផ្ដល់​អត្ថប្រយោជន៍​ដល់​សុខភាព ក៏​ដូច​ជា​ទប់ស្កាត់​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​បាន ។ ហើយ​ចំពោះ​អ្នក​ដែល​មិន​ចូល​ចិត្ត​ទទួល​ទាន​​ក៏​ប្រហែលជា​នឹង​ប្ដូរ​ចិត្តជា​ចង់​ទទួលទាន​ផ្លែ​ស្រកានាគ​វិញ​ជា​មិន​ខាន បន្ទាប់​ពី​អាន​អត្ថបទ​នេះ​រួច ។ អត្ថប្រយោជន៍​នៃ​ផ្លែ​ស្រកានាគ​ចំពោះ​សុខភាព​រាង​កាយ ៖
  1. ១. ល្អ​សម្រាប់​ប្រព័ន្ធ​រំលាយ​អាហារ ៖ ផ្លែ​ស្រកានាគ គឺ​អាហារ​ដ៏​ល្អ​ប្រសើរ​បំផុត​សម្រាប់​ប្រព័ន្ធ​រំលាយ​អាហារ និង​ពោះ​រៀន ។ វា​កាត់​បន្ថយ​បញ្ហា​ទល់លាមក និង​បង្កើន​ការ​រំលាយ​​អាហារ ។ ផ្លែ​ស្រកានាគ​មាន​ផ្ទុក​ជាតិ​សរសៃ​ដែល​រក្សា​សុខភាព​ពោះវៀន និង​ធ្វើ​ឲ្យ​វា​ដំណើរការ​កាន់តែ​ប្រសើរ​សកម្ម​ឡើង ។
  2. ២.​ជួយ​គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម ៖ ផ្លែ​ស្រកានាគ គឺជា​ជម្រើស​ល្អ​មួយ​សម្រាប់​អ្នកជំងឺ​ទឹកនោមផ្អែម ដោយ​វា​មាន​ផ្ទុក​បរិមាណ​នៃ​ជាតិ​ស​សៃ​ខ្ពស់​ដែល​ជួយ​កាត់​បន្ថយ​កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ និង​គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម ។ ស​ន្ទ​ស្សន៍​គ្លី​សេ​មិច​ទាប គឺជា​ចំណុច​ដ៏​អ​ស្ចា្យ​មួយទៀត​នៃ​ផ្លែ​ស្រកានាគ​ដើម្បី​គ្រប់គ្រង​ជំងឺ​ទឹកនោមផ្អែម ។
  3. ៣.​ល្អ​សម្រាប់​សុខភាព​បេះដូង ៖ ផ្លែ​ស្រកានាគ គឺ​មាន​ផ្ទុក​សារធាតុ flavonoid ដែល​ល្អ​សម្រាប់​សុខភាព​បេះដូង​។ សារធាតុ ។ flavonoid មាន​ប្រសិទ្ធភាព​ក្នុង​ការ​កាត់​បន្ថយ​ជំងឺ​បេះដូង ។ លើស​ពី​នេះ​ទៅ​ទៀត​ផ្លែ​ស្រកានាគ ។ រំញោច​ចរន្តឈាម​រត់ ដើម្បី​ជួយ​បើក​នូវ​រាល់​ស​សៃ​ប្រសាទ​ដែល​ស្ទះ ក៏​ដូច​ជា​សន្ទះ​បេះដូង​ផង​ដែរ ។
  4. ៤. គ្រប់គ្រង​កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល ៖ ផ្លែ​ស្រកានាគ គឺ​មាន​ផ្ទុក​នូវ​សារធាតុ​ពិសេស​មួយ​ហៅ​ថា Betalains ដែល​ផ្ដល់​ពណ៌​ឲ្យ​ផ្លែ​ឈើ​នេះ ។ សារធាតុ Betalains គឺ​ទទួលខុសត្រូវ​គ្រប់គ្រង​លើ​កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល​ក្នុង​រាង​កាយ ដោយ​កាត់​បន្ថយ ។ កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ ហើយ​បង្កើន​កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល​ល្អ ។
  5. ៥. ទប់ស្កាត់​ជំងឺមហារីក ៖ ផ្លែ​ស្រកានាគ មាន​ផ្ទុក​នូវ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ជា​ច្រើន​​ដូច​ជា phenols, flavonoids និង​សមាសធាតុ ពិសេស​ៗ​ដែល​ជា​សារធាតុ​ប្រឆាំង​ជំងឺមហារីក និង​ទប់ស្កាត់​មិន​ឲ្យ​ជំងឺ​សាហាវ​នេះ​កើតឡើង ។
  6. ៦. កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ដាច់​ស​សៃ​ឈាម​ខួរក្បាល ៖ ផ្លែ​ស្រកានាគ គឺជា​ប្រភព​ដ៏​ល្អ​នៃ​វីតាមីន C ដែល​ចាំបាច់​សម្រាប់​សុខភាព​រាង​កាយ ។ ហើយ​បរិមាណ​ខ្ពស់​នៃ​វីតា​មីន C អាច​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ដាច់​ស​សៃ​ឈាម​ខួរក្បាល និង​ជំងឺ​ខ្សោយ​បេះដូង ។
  7. ៧. ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ ៖ វីតាមីន C ដែល​មាននៅ​ក្នុង​ផ្លែ​ស្រកានាគ រួម​ជាមួយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម គឺ​មាន​ឥទ្ធិពល​ក្នុង​ការ​ពង្រឹង និង​រំញោច​ប្រព័ន្ធ​ភាពស៊ាំ​ឲ្យ​មាន​លក្ខណៈ​កាន់តែ​ប្រសើរ​ឡើង​។ ប្រព័ន្ធ​ភាពស៊ាំ​រឹង​មាំ​នឹង​ការពារ​រាង​កាយ​ឲ្យ​ជៀស​ផុត​ពី​ជំងឺ ផ្សេង​ៗ រួម​ទាំង​រោគ​ឆ្លង​ផង​ដែរ (​ប្រភព​ពី​៖ Health.com.kh) ៕
វិធីដាំ
  1. ដើម្បី​ដាំ​ផ្លែ​ស្រកានាគ ឲ្យ​បាន​ទិន្នផល​ល្អ កសិករ​គួរ​ដឹង​ពី​កា​ផ្សាំ​ដើម យល់​ពី​របៀប​រៀបចំ​ដី បច្ចេកទេស​ច​ក្នុង​ការដាំ និង​ការថែទាំ​។ ដំណាក់កាល​ដំបូង កសិករ​ត្រូវយក​ដើម​ទៅ​ផ្សាំ​លើដី​មាន​ជីជាតិ និង​ស្រោច​ទឹក ២-៣​ដង​ក្នុង​មួយថ្ងៃ ឲ្យ​ដុះ​ឫស និង​មាន​ពន្លក បន្ទាប់មក​យកទៅ​តម្រៀប​ដាំ​តាម​រង​។
  2. ​បើតាម​សៀវភៅ​កសិកម្ម​ជោគជ័យ ការរៀបចំ​រណ្ដៅ​វិញ កសិករ​ត្រូវ​ជីក​ទំហំ និង​ជម្រៅ​ប្រមាណ ០,៥​ម៉ែត្រ ហើយ​ឃ្លាត​ពីគ្នា​ប្រវែង ២,៥​ម៉ែត្រ ក្នុង​រណ្ដៅ​ត្រូវ​ដាំ​បង្គោលក្រាក់​កម្ពស់​២​ម៉ែត្រ កប់​ចូលក្នុង​ដី​ឲ្យ​ណែន​ប្រវែង ៣​តឹក​។ បន្ទាប់មក កសិករ​ត្រូវយក​កំ​បោស​ទៅ​រោយ​នៅ​មាត់​រណ្ដៅ​។ បន្ថែម​លើ​នេះ ដើម្បី​សម្លាប់​មេរោគ កសិករ​ត្រូវយក​ជី​កំ​ប៉ុ​ស្ត ១​បង្គី ផេះ​អង្កាម ៥​គីឡូក្រាម មក​លាយ​បញ្ចូល​គ្នា​ឲ្យ​សព្វ​ហើយ​ដាក់​នៅ​ជុំវិញ​បង្គោល រួច​យក​កូន​ស្រការ​នាគមក​ដាំ​ផ្អោប​ជាមួយ​បង្គោល និង​ដាក់​ដី​ព័ទ្ធជុំវិញ​គល់​។​
  3. ១-​ការជ្រើសរើស​ពូជ​ ការជ្រើសរើស​ដើម​មក​ដាំ ត្រូវ​រើស​ដើម​ណា​ដែល​ថ្លោស​ល្អ មិន​យក​ដើម​ដែល​ខ្ចី​ពេក ឬ​ចាស់​ពេក​ទេ​ ពេល​ជ្រើសរើស​រួច ត្រូវកា​ត់វា​ជា​កង់ៗ ប្រវែង ៣ ទៅ ៤​តឹក ទុក​សម្រាប់​ដាំ ។​
  4. ២-​ការរៀបចំ​ដី​ មុនពេល​ដាំ​យើង​ភ្ជួរ ២ ទៅ ៣​ដង​ ការ​ភ្ជួរ​លើក​ទី​១ ដើម្បី​កំចាត់​ស្មៅ​ដោយ​មុន​ភ្ជួរ​យើង​បាញ់ថ្នាំ​កំចាត់​ស្មៅ​ជាមុន ហើយ​ទុក​រយៈពេល ៣ ទៅ ៧​ថ្ងៃ​  ការ​ភ្ជួរ​លើក​ទី​២ គឺ​ភ្ជួរ​រាស់​អោយ​រាបស្មើ​ កាប់​រណ្តៅ​ដែលមាន​ទំហំ ៤​តឹក ៤​ជ្រុង ជំរៅ​៥​តឹក និង​ចន្លោះ​ពីរ​ណ្តៅ ១ ទៅ ១ ប្រវែង​១​ម៉ែត្រ​ ​រួច​ដាំ​បង្គោល​កំពស់ ២.៥​ម៉ែត្រ ។​
  5. ៣-​ការដាំដុះ​ យក​ដើម​ដែល​ត្រូវ​ដាំ កប់​ទៅក្នុង​រណ្តៅ ដោយ​ដាក់​ឲ្យ​ចំ​កណ្តាល​រណ្តៅ​ ក្នុង​១​រណ្តៅ​ដាក់​២​ទៅ ៣​ដើម បន្ទាប់ពី​ដាំ​រួច​ត្រូវ​ស្រោច​ទឹក ។​
  6. ៤-​ការថែទាំ​ ត្រូវ​ស្រោច​ទឹកជា​ប្រចាំ បោចស្មៅ​សម្អាត​ស្មៅ​នៅលើ​រង​ជុំវិញ​គល់​ដំណាំ គ្រប​រង​ដាំ និង ពូន​គល់​។​

No comments:

Post a Comment