នៅថ្ងៃទី២ ខែមិថុនា ​ឆ្នាំ ២០២៦ នេះ កម្ពុជាផ្ញើលិខិតផ្លូវការទៅកាន់ប្រទេសថៃ និងអគ្គលេខាធិការ UN ដើម្បីចាប់ផ្ដើមដំណើរការយន្តការផ្សះផ្សាដោយបង្ខំ ក្រោមច្បាប់សមុទ្ររបស់UN។ សម្ដេចធិបតីថ្លែងក្នុងសារពិសេស។ កម្ពុជាបង្ហាញជំហររឹងមាំ លើសន្តិសុខសមុទ្រ និងការគោរពច្បាប់អន្តរជាតិ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម សុខ ស៊ីផាន់ណា ទេសរដ្ឋមន្ត្រី និងជា បេសកជនពិសេស របស់សម្ដេចអធិបតីនាយករដ្ឋមន្ត្រី បានអញ្ជើញចូលរួម និងថ្លែងបទអន្តរាគមន៍ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្រោមប្រធានបទ " ការថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ ពាក់ព័ន្ធនឹងសន្តិសុខសមុទ្រ ក្នុងរនោះ ឯកឧត្តម ទេសរដ្ឋមន្ត្រី សុខ ស៊ីផាន់ណា បានសង្កត់ធ្ងន់លើសារៈសំខាន់នៃផ្លូវទឹក ដែលមានសុវត្ថិភាព និងសន្តិសុខ ដែលជាសរសៃឈាមដ៏សំខាន់ សម្រាប់សន្តិភាព សុវត្ថិភាព អន្តរជាតិស្ថេរភាពសេដ្ឋកិច្ចសកល និងការអភិវឌ្ឍប្រកបដោយចេរភាព ដើម្បីឆ្លើយតបទៅនឹងការគម្រាមគំហែងដែលកំពុងកើតឡើងចំពោះសន្តិសុខសមុទ្រ ឯកឧត្តមទេសរដ្ឋមន្ត្រី សុខ ស៊ីផាន់ណា បានបង្ហាញនូវអតិភាពសំខាន់ៗចំនួនបី រួមមាន៖ទី១៖ដោះស្រាយវិវាតដោយសន្តិវិធីរាល់វិវាទសមុទ្រ​ត្រូវតែដោះស្រាយតាមរយៈការសន្ទនានិងការទូត​កម្ពុជាប្រកាន់ខ្ជាប់នូវគោលការណ៍សេរីភាពនៃការធ្វើនាវាចរ​និងការឆ្លងកាត់ដោយស្របច្បាប់​ដែលត្រូវតែគោរពឲ្យបានពេញលេញស្របតាមច្បាប់អន្តរជាតិទៀតជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ 1982 UNCLOS។ ទី2 បង្កើនជំនួយបច្ចេកទេសនិងការកសាងសមត្ថភាព​ឯកឧត្តមទេសរដ្ឋមន្ត្រី​បានអំពាវនាវឲ្យមានការពន្លឿន ឲ្យមានការគាំទ្របន្ថែម​ដល់បណ្ដារដ្ឋជាប់សមុទ្រដែលកំពុងអភិវឌ្ឍលើផ្នែកអនុវត្តច្បាប់សមុទ្រ​សន្តិសុខកំពង់ផែ​និងនាវាចរ ការយល់ដឹងអំពីដែនសមុទ្រ​និងការចែករំលែកព័ត៌មានឲ្យបានទាន់ពេលវេលាដើម្បីទប់ស្កាត់បញ្ហាប្រឈមនានាឲ្យមានប្រសិទ្ធភាពទី3 វិធីសាស្រ្តរួមបញ្ចូលគ្នានិងការបង្ការ ក្រុមប្រឹក្សាសន្តិសុខ គួរតែអនុវត្តវិធីសាស្រ្ត ដែលបង្កើតភាពធន់ក្នុងរយៈពេលវែង ដោយផ្អែកលើបរិយាប័ននិងសន្តិភាពជាមួយច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ ឯកឧត្តម ទេសរដ្ឋមន្ត្រី សុខស៊ីផាន ណា ក៏បានបញ្ជាក់ជាថ្មីនូវការប្ដេជ្ញាចិត្តរបស់កម្ពុជា ក្នុងការការពារច្បាប់អន្តរជាតិនិងជម្រុញការសន្ទនាដោយសន្តិវិទ្យុ ពង្រឹងសន្តិសុខសមុទ្រជាពិសេសការប្រយ័ត្ត ប្រឆាំង និងបទល្មើសឆ្លងដែន កម្ពុជានៅតែបន្តស្វាគមន៍នាវាបរទេសមកកាន់មូលដ្ឋានទ័ពជើងទឹករាម ដែលបានធ្វើទំនើបកម្មរបស់ខ្លួនសម្រាប់ការធ្វើសមយុទ្ធរួមគ្នា ការផ្ដល់ជំនួយមនុស្សធម៌និងកិច្ចសហប្រតិបត្តិការ ក្នុងគោលបំណងប្រយុទ្ធប្រឆាំងនិងនិងបទល្មើសផ្សេងៗ ឯកឧត្តម សុខ ស៊ីផាន់ណា បានបញ្ជាក់ពីថាការផ្ដល់សច្ចាប័នលើកិច្ចព្រមព្រៀង UNCLOS (UNCLOS)និងBBNJ នាពេលកន្លងមក គឺជាសក្ខីភាព បង្ហាញពីការប្តេជ្ញាចិត្ត មិនងាករា របស់កម្ពុជា ចំពោះសណ្ដាប់ធ្នាប់សមុទ្រដែលផ្អែកលើច្បាប់ និង ការគ្រប់គ្រងធានធានសមុទ្រដោយការទទួលខុសត្រូវ៕

Thursday, August 6, 2020

សំរាមផ្លាស្ទីក

សំរាមផ្លាស្ទីក មាន ៧ មុខធំៗ ដែលមិនអាចដាក់ចូលគ្នាបានឡើយ ឧ ដបទឹក មួយ មាន ៣ ប្រភេទ គឺ ស្លាកសញ្ញា, កំរបដប, នឹង តួរដប ដូច្នេះការញែក ត្រូវប្រើដៃ ឬ បច្ចេកវិជ្ជាប្រើខ្យល់ផ្លុំ ដើម្បីញែក សំរាម រោងចក្រខ្លះប្រើការរែង ដើម្បី រើសតាម ទំហំសំរាម....។ នៅកម្ពុជាមានការកែច្ចៃដូចនៅបរទេសដែរ គឺប្រើឧបករណ៍បណ្តែតទឹកប្រមូលសំបកដប Floating  bottle Collector នៅកំពង់សោម បញ្ងានៅសេសល់ គឺមិនទាន់បានលាងសម្អាតសំរាមឲ្យស្អាត ដើម្បីលក់ឲ្យអ្នកទិញ អេតចាយ Scrap Collector  លុះណាសំរាមស្អាត ទើបគេទិញ ចូលទៅ គ្រីប កំហាប់ជាដុំ ៗ។

ពូកែមែន! ឯកឧត្តម គួច ចំរើន បង្ហាញឧបករណ៍ថ្មីសម្រាប់ស្ទាក់សំរាមចេញពីអូរ និងប្រឡាយ សាមញ្ញ​ ចំណាយតិច​ ហើយប្រមូលសំរាមបានស្រួលទៀតក្រុងព្រះសីហនុ- កាលពីពេលថ្មីៗនេះ យោងតាមការបង្ហោះឲ្យដឹងនៅលើទំព័រហ្វេសប៊ុក ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានបង្ហាញពីឧបករណ៍ថ្មីសម្រាប់ស្ទាក់ប្រមូលសំរាម ដែលមានសណ្ឋានដូចមាត់លប ជំនួសសំណាញ់សរសៃដែក ទទួលបានលទ្ធផលល្អ ងាយស្រួលក្នុងការលើយកសំរាមចេញពីអូរ ប្រឡាយក្នុងក្រុងព្រះសីហនុ។ឯកឧត្តមបានឲ្យដឹងទៀតថា ឧបករណ៍នេះត្រូវបានកែឆ្នៃដោយមន្ត្រី​នៃមន្ទីរធនធានទឹកខេត្ត​ ដោយវាមានលក្ខណៈសាមញ្ញ​ ចំណាយតិច​ តែអាចប្រមូលសំរាមបាន​ល្អ។មន្ត្រីខេត្តបានឲ្យដឹងថា ក្រោយដាក់សាកល្បង ឃើញថាសំរាមបានហូរចូលក្នុងទ្រុងដែកនោះ បង្កលក្ខណៈងាយស្រួលសម្រាប់លើកយកចេញ។ ទោះជាយ៉ាងនេះក្តី មន្ត្រីលើកឡើងថា ការចូលរួមរបស់ពលរដ្ឋក្នុងការទុកដាក់សំរាមត្រឹមត្រូវ ទើបជាជោគជយ័ផ្លូវការក្នុងការរក្សាបរិស្ថានក្នុងក្រុងព្រះសីហនុ៕

រួមគ្នាកាត់បន្ថយប្លាស្ទិក
យុទ្ធនាការផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយសង្គម
ប្លាស្ទិកគឺជាសារធាតុម្យ៉ាងស្តើងដែលមានភាពយឺត ទន់ ងាយស្រួលបត់បែន និងប្រើប្រាស់បានយូរ ប៉ុន្តែវាបង្កផលប៉ះពាល់ជាច្រើនដល់បរិស្ថាន និងសុខភាពមនុស្ស។ ប្លាស្ទិកភាគច្រើនធ្វើឡើងពីធនធានធម្មជាតិកម្ររ រួមមានដូចជាប្រេង ធ្យូងថ្ម និងសែនល្យូលូស ដែលធនធានទំាងនេះសុទ្ធតែពិបាកនឹងកកើតឡើងវិញ។ Link #noplasticKH #saynotoplastic #plasticfreecambodia ។ទំាងអស់គ្នាមានដឹងទេថា៖ ចាប់តាំងពីការបង្កើតប្លាស្ទិកដំបូងរហូតដល់ឆ្នាំ ២០១៥ សំរាមប្លាស្ទិកមានចំនួនប្រមាណជាជាង៨.៣​​​​​​​​​​​​​​ ពាន់លានតោន ហើយមានតែ ៩%​ តែប៉ុណ្ណោះនៃសំរាមប្លាស្ទិកដែលបានកែច្នៃដើម្បីប្រើប្រាស់ឡើងវិញ។ សំណល់ប្លាស្ទិកដ៏ច្រើនទំាងនេះ​បានធ្វើឲ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់បរិស្ថាន ជីវចម្រុះ និងមនុស្ស។ Link #noplasticKH #saynotoplastic #plasticfreecambodia ។
ថង់ប្លាស្ទិកអាចត្រូវការពេល ពី ១០ ទៅ២០ឆ្នាំ ដើម្បីពុកផុយ ចំណែកឯប្រអប់ស្នោដាក់អាហារ អាចត្រូវការពេលរាប់ពាន់ឆ្នាំ ហើយមួយចំនួនមិនអាចរលាយបានទេ។ ប្លាស្ទិកទំាងនោះមានសាធាតុពុលជាច្រើន ដែលបាន និងកំពុងបំពុលទឹក ដី និងខ្យល់។

ពេលដែល​ដើរចូល​ទៅកាន់​ទីក្រុង​យីនឈួន ​ក្រៅពី​មាន​ការភ្ញាក់ផ្អើល​នឹង​ការវិវឌ្ឍនៃ​ទីក្រុង​នៅ​ភាពពាយព្យ​ប្រទេសចិន​មួយនេះ ​យើងក៏បាន​ឃើញពី​ភាពស្រស់ស្អាត​របស់​ទីក្រុង​មួយនេះ​ផងដែរ ​។ ​ជាធម្មតា ​ភាពស្រស់ស្អាត​នៃ​ទីក្រុងមួយ ​មិនមែន​ស្ថិតលើតែ​ការគ្រប់គ្រង​និង​ការលម្អ​របស់​សាលារដ្ឋបាល​នោះទេ ​ប៉ុន្តែ​វាក៏មាន​ពាក់ព័ន្ធ​យ៉ាង​ជិតស្និទ្ធ​នឹង​ការចូលរួម​របស់​ប្រជាពលរដ្ឋ​ផងដែរ ​។ ​អាស្រ័យ​ហេតុនេះ ​ក្រៅអំពី​ការចាប់អារម្មណ៍​នូវ​កំណែទម្រង់​ផ្នែក​រដ្ឋបាល​របស់​ទីក្រុង​យីនឈួន ​ដែលបាន​នឹង​កំពុង​អភិវឌ្ឍខ្លួន​ឆ្ពោះទៅរក​ទីក្រុង​វៃឆ្លាត ​ជាគំរូ​សម្រាប់​ទីក្រុង​នានា​នៅ​ប្រទេសចិន ​បញ្ហា​ចាត់ចែង​កាកសំណល់​ទីក្រុង​ក៏ជា​ប្រធានបទ​នៃ​ការយក​បទសម្ភាសន៍​និង​ទស្សនា​របស់ខ្ញុំ​ផងដែរ ។

អ្វីដែល​គួរឲ្យ​កត់សម្គាល់ ​គឺថា​នៅតាម​ស្ថាប័នធំៗ​និងវិថីធំៗ​នានា ​គេនឹងមាន​ឃើញ​ធុងសំរាម​ប្រភេទថ្មី​ដែលមាន​រូបរាង​ប្លែកចម្លែក​និង​ល្អប្រណីត​ជាងធុងសំរាម​ទូទៅ​នៅប្រទេសចិន ​។ ​បន្ទាប់ពី​ធ្វើ​ការស្វែងយល់ ​ទើបដឹងថា ​នោះគឺជា​ធុងសំរាម​ស្វ័យប្រវត្តិ ​។ ​ពេលយើង​ចង់ចោលសំរាម ​គ្រាន់តែ​ដាក់ដៃ​ទៅក្បែរ ​គម្របធុង​សំរាម​នឹង​បើកដោយ​ស្វ័យប្រវត្តិ ​ពិសេសគឺថា​មិនដូចជា​ធុងសំរាម​ធម្មតា​នោះទេ ​ដែល​ត្រូវ​មាន​អ្នកបោសសម្អាត​ទៅបើកមើលថា​សំរាមពេញធុង​ហើយឬនៅ ​ពោលគឺថា​នៅ​ពេល​ដែល​សំរាម​ពេញ ​ប្រព័ន្ធ​វៃឆា្លត​ដែល​បាន​ភ្ជាប់​ជាមួយ​ធុងសំរាម​នឹង​បញ្ជូល​ទិន្នន័យ​ទៅកាន់​ស្ថាប័ន​ពាក់ព័ន្ធ ​ដែលជា​ការសំចៃ​កម្លាំង​អ្នកបោសសម្អាត​ក្នុង​ការដើរមើល​តាម​ធុងសំរាម​រាប់រយរាប់​ពាន់​ក្នុងទីក្រុង ​។ ​ក្រៅពី​នៅតាម​វិថីធំៗ ​ធុងសំរាម​ក្នុង​បុរីអនាគត​(បុរីវៃឆ្លាត)​មានមុខងារ​កាន់តែ​ពេញលេញ​និង​កាន់តែទំនើប ​។ ​ធុងសំរាម​ប្រភេទនេះ​ក្រៅពី​អាច​ដំណើរការ​ដោយ​ស្វ័យប្រវត្តិ ​នៅអាច​បែងចែក​សំរាម​តាម​ប្រព័ន្ធ​វៃឆា្លត​ទៀតផង ​ពោលគឺ​ពេលដែល​យើង​ចង់​ចោលសំរាម ​ត្រូវយក​ក្រដាសមាន​លេខកូដស្តីពី​ប្រភេទសំរាម​ទៅស្គេន ​ក្រោយពី​សម្គាប់ពី​ប្រភេទនៃ​សំរាម ​គម្រប់ធុង​នៃ​ប្រភេទសំរាមនោះ​នឹង​បើកឡើង​ដោយ​ស្វ័យប្រវត្តិ ​។ ​អ្វីដែល​គួរឲ្យ​កត់សម្គាល់គឺ ​ប្រសិនជា​យើង​ចោលខុស​ប្រភេទសំរាម ​នឹងត្រូវ​ទទួល​ការពិន័យ​ដោយ​ការកាត់ពិន្ទុ ​ឧទាហរណ៍​ដូចជា​យើងស្គីន​ប្រភេទ​សំរាមក្រដាស ​តែបែរជា​ចោល​ប្រភេទ​ផ្លាស្ទីក​ទៅវិញ ​ប្រព័ន្ធ​វៃឆ្លាត​នឹងធ្វើ​ការវិភាគ​ដឹងភ្លាម ​ហើយនឹង​ធ្វើការកាត់ពិន្ទុ​យើង​ដោយ​ស្វ័យប្រវតិ្ត ​នេះជា​ការដាស់តឿន​ដោយផ្ទាល់​ដល់​ប្រជាពលរដ្ឋ​ឲ្យចូលរួម​ចំណែក​ក្នុង​ការបែងចែក​ប្រភេទសំរាម ​ដែលជា​ការចូលរួម​ចំណែក​ក្នុង​ការការពារ​បរិស្ថាន​ផងដែរ ​។ ​ការលើកទឹកចិត្ត​និង​ការបំផុស​នូវ​មនសិការ​បរិស្ថាន​របស់​ប្រជាពលរដ្ឋ ​នឹង​រួមចំណែក​ច្រើនដល់​ការកាត់បន្ថយ​ភាពលំបាក​ក្នុង​ការបែងចែក​ប្រភេទ​សំរាម​និង​ការចាត់ចែង​កាកសំណល់​ទីក្រុង ។

បច្ចុប្បន្ន ​នៅលើ​ពិភពលោក​ទាំងមូល ​មិនថា​ប្រទេស​កំពុង​អភិវឌ្ឍឬក៏​ប្រទេស​អភិវឌ្ឍន៍ ​គឺសុទ្ធតែ​ប្រឈមនឹង​បញ្ហាពិបាល​ដោះស្រាយ​កាកសំណល់​ទីក្រុង ​។ ថ្វីត្បិតតែ​គ្រាន់តែ​ជា​កាកសំណល់​ក្នុងជីវភាព​ធម្មតា ​ដែល​ការដោះស្រាយ​មិនមែន​ងាយដូចជា​ការដែល​យើង​យកសំរាម​ទៅចោល​នោះទេ ​។ ​ការដោះស្រាយ​មាន​ការលំបាក​ដូចជា​ទាក់ទងនិង​ការបែងចែក​ប្រភេទសំរាម ​ទាក់ទិន​មនសិការ​និង​សីលធម៌​របស់​ប្រជាជន​ថាតើឲ្យ​តម្លៃទៅ​លើ​ការការពារ​បរិស្ថានឬអត់ ​តើមាន​ទឹកចិត្ត​រួមចំណែក​ក្នុង​ការពារ​បរិស្ថាន​ឬអត់ ​។ ​កាកសំណល់​ទីក្រុង​ដែលមិន​បាន​ចាត់ចែងឲ្យ​បានល្អ ​មិនត្រឹមតែ​បង្កឲ្យ​ប៉ះផលដល់​បរិស្ថាន​ប៉ុណ្ណោះទេ ​ប៉ុន្តែ​ថែមទាំង​នាំឲ្យ​ប៉ះពាល់​ដល់​សុខភាព​របស់​ប្រជាជន​ទៀតផង ​ការច្នៃប្រឌិត​ថ្មី​របស់​ទីក្រុង​យីនឈួន​ដែលបាន​លើកទឹកចិត្ត ​ក៏ដូចជា​បំផុត​ស្មារត��និង​មនសិការ​របស់​ប្រជាពលរដ្ឋ​តាម​រយៈការបែងចែក​ប្រភេទ​សំរាម​ដោយខ្លួនឯង ​នឹងអាច​ជំរុញឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​ចំណែក​ដល់​ការការពារ​បរិស្ថាន ​ទីក្រុងយីនឈួន​នាពេលអនាគត​នឹង​កាន់តែ​ស្រស់ប្រិមប្រិយ ៕
នៅតាមផ្ទះ​សម្បែងនីមួយៗ ប្រសិនបើលោក​អ្នក​ធ្វើ​ទៅ​បាន​ គួរ​តែ​រៀបចំ​ធុង​សំរាម​ជា​៤​ផ្នែក​ផ្សេងៗ​ពី​គ្នា ទី​១​គឺ​ធុង​សម្រាប់​សំណល់​ផ្ទះ​បាយ ដែល​មាន​ដូចជា​បន្លែ​ផ្លែ​ឈើ​រលួយ កម្ទេច​កំទីអាហារ​ ត្រីសាច់​ដែល​ត្រូវ​បោះ​ចោល​ដាក់​នៅ​ក្នុង​ធុង​ឬ​ថង់​មួយ​ដោយ​ឡែក ដោយ​មិន​ត្រូវ​បូក​បញ្ចូល​ជាមួយ​ថង់​ផ្លាស្ទីក​នានា​ឡើយ។ ទី​២​គឺ​ធុង​ដាក់​សំណល់​រឹង ដូចជា សំបក​កំប៉ុង ឬ​សំបក​ដប​នានា​ដែល​ឈប់​ប្រើ​ប្រាស់​ ដោយ​ចាក់​ចេញ​ឲ្យ​អស់​នូវ​កាក​សំណល់​​នៅ​ខាង​ក្នុង​រួច​លាង​នឹង​ទឹក​ទុក​ក្នុង​ធុង​ឬ​ថង់​សំរាម​ដោយ​ឡែក​ផ្សេងទៀត​ពី​សំណល់​ផ្ទះ​បាយ។ ទី​៣​គឺ​ធុង​ដាក់​សំណល់​ផ្លាស្ទីក អាច​ជា​ថង់​ផ្លាស្ទីក​ដែល​លែ​ង​ប្រើ​ប្រាស់ ឬ​វត្ថុ​ផ្សេងៗ​ដែល​ធ្វើ​អំពី​​ផ្លាស្ទីក​ផ្សេងៗ​ ត្រូវ​ទុក​វា​ដាច់​ឡែក​មួយ​ផ្នែក​ទៀត។ ទី៤ គឺ​ប្រភេទ​ក្រដាស ក្នុងនោះ​រួម​មាន​ប្រអប់​ក្រដាស ក្រដាស​សៀវភៅ កាសែត ទស្សនាវដ្តី ជាដើម​អាច​ទុក​ក្នុង​ធុង​ឬ​ថង់​មួយ​ដោយ​ឡែក​ផ្សេងទៀត។

រាល់កាក​សំណល់​រឹង​ ​៣​ផ្នែក​ខាង​លើ​លោក​អ្នក​អាច​សន្សំ​ លុះ​ត្រា​ពេញ​ធុង ឬ​ច្រើន​ល្មម​សឹម​យក​ចេញ​ទៅ​ក្រៅ ដូច​ជា​សំបក​កំប៉ុង សំបក​ ថង់​បា្លស្ទីក​ ក្រដាស​ជាដើមនេះ។ ប៉ុន្តែ​ចំពោះ​កាក​សំណល់​ផ្ទះ​បាយ ដែល​ជា​ប្រភេទ​សំរាម​រលួយ​ អាច​យក​ចេញ​​​ទៅ​ក្រៅ​ផ្ទះ​ដោយ​ទុក​ដាក់​វេចខ្ចប់​ឲ្យ​បាន​ត្រឹម​ត្រូវ។ ការញែកបែបនេះ ក៏អាចមានគុណប្រយោន៍​មួយចំនួន ដោយប្រភេទខ្លះ យើង​អាច​ជ្រើស​រើស​វា​យក​មក​ប្រើ​ឡើង​វិញ​បាន ក្រៅពីនេះវាក៏មានតម្លៃផ្នែកសេដ្ឋកិច្ចខ្លះដែរ ដោយ​អាច​លក់​យក​ប្រាក់​មក​វិញ​បាន​បន្តិច​បន្តួច​មក​វិញ។ វត្ថុ​ខ្លះ​អាច​នឹង​កែ​ច្នៃ​មកវិញ​បាន ដូច្នេះ ជារឿង​ល្អមួយ​ដែល​គួរ​តែ​អនុវត្ត​ដើម្បី​ប្រទេស​ជាតិ​យើង​មិន​សូវ​មាន​សំរាម។

យើងដឹងថា ដោយសារទម្លាប់យើងពិតជាពិបាក​មួយរយៈ ប៉ុន្តែប្រសិនបើយើងចេះនិងបន្ស៊ាំខ្លួនទាន់ពេលវេលា គឺជារឿងប្រពៃ ដោយយើងអាចជួយកាត់បន្ថយសំរាមបាន ហើយក៏បង្កភាពងាយស្រួលដល់បុគ្គលិក​ប្រមូល​សំរាម​បាន​មួយចំណែក​តូចដែរ។

សរុបមកវិញប្រសិនបើយើងទាំងអស់គ្នាអាចញែកបែបនេះបានគឺជារឿងល្អណាស់ ដូច្នេះគួរតែចាប់ផ្តើម រៀនហាត់ធ្វើ។ ចង់ឲ្យកាត់បន្ថយសំរាម ចង់ជួយបុគ្គលិក​ប្រមូល​សំរាម គឺយើងអាច​ធ្វើបាន។ គេហដ្ឋានយើងស្អាត​ សហគមន៍យើងល្អ មានអនាម័យ គឺចេញពីយើងម្នាក់ៗនេះឯង៕

មិនសរសើរមិនបាន!! ថៃកែច្នៃសំរាមផ្លាស្ទីក ទៅជាកៅស៊ូចាក់ថ្នល់គុណភាពខ្ពស់ ផ្អើលបរទេសថៃ​កំពុង​បង្ហាញ​ភាព​ជឿន​លឿន និង​ភាព​ទទួល​ខុស​ត្រូវ​របស់​ខ្លួន​លើ​ផ្នែក​សេដ្ឋកិច្ច និង​បរិស្ថាន​កម្រិត​ពិភព​លោក ដោយ​ប្រកាស​គម្រោង​ច្នៃ​សំណល់​ប្លាស្ទិក​ប្រើ​ប្រាស់​ឡើង​វិញ​បាន (Recycled Plastic) ទៅ​ជា​ថ្នល់​កៅស៊ូ​គុណភាព​កាន់​តែ​ខ្ពស់​មួយ​កម្រិត​ថែម​ទៀត ក្រោម​ហេតុផល​លើក​កម្ពស់​ដល់​សេដ្ឋកិច្ច​វិលជុំ (ផលិត ប្រើប្រាស់ និងប្រើឡើងវិញ) បន្ទាប់​ពី​ជោគជ័យ​លើ​គម្រោង​ដូច​គ្នា​នេះ​នៅ​ប្រទេស​ឥណ្ឌា និង​ឥណ្ឌូណេស៊ី​កាល​ពី​ថ្មីៗ​នេះ។ការ​ប្រកាស​នេះ ធ្វើ​ឡើង​ដោយ​ក្រុមហ៊ុន​ថៃ​ធំៗ​ពីរ គឺ​ក្រុមហ៊ុន​ស៊ីម៉ងត៍ និង​វេច​ខ្ចប់ SCG និង​ក្រុមហ៊ុន​វិទ្យាសាស្ត្រ Dow (Dow Chemical Company) ក្នុង​សន្និសីទ​សេដ្ឋកិច្ច​វិល​ជុំ (Circular Economy) ក្រោម​ប្រធាន​បទ “អនាគត​ដែល​យើង​បង្កើត ឬ The Future we create” នា​ទីក្រុង​បាងកក កាល​ពី​ថ្ងៃ​ចន្ទ ទី​៩ កក្កដា នេះ ដែល​មាន​អ្នក​ចូលរួម​រាប់​ពាន់​នាក់ ក្នុង​នោះ​មាន​ក្រុមហ៊ុន​អន្តរជាតិ​ធំៗ មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​ថៃ សង្គម​ស៊ីវិល សហគ្រាស​ខ្នាត​តូច និង​មធ្យម (SMEs) ក្រុមហ៊ុន​ប្រភេទ Startup សហគមន៍​ក្នុង​ស្រុក និង​អ្នក​សារព័ត៌មាន​ជាតិ និង​អន្តរជាតិ​យ៉ាង​ច្រើន។

No comments:

Post a Comment