សំនូរ ០២ ដែលគេតែងចោទសួរថា តើការទំលាក់គ្រាប់បែកអាតូមិចនៅជប៉ុន ដើម្បីបញ្ចប់សង្រ្គាម? ឬ ដើម្បីឲ្យជប៉ុនចុះចាញ់? តាមប្រវត្តិវិទូយោធា គឺដើម្បីបញ្ចប់សង្រ្គាមព្រោះការទំលាក់គ្រាប់ធម្មតា នៅតែជប៉ុនមិនព្រមចុះចាញ់។ ចំណែក សំណួរថា ហេតុអ្វីជ្រើសរើសយកទីគ្រុង Hiroshima និង Nagasaki? តាមឯកសារ គឺមានក្រុងជាច្រើនជាង ៤០ ក្រុង តែគណកម្មាធិការគ្រប់គ្រងសមរភូមិ គេសម្រេចលុបចោលក្រុងផ្សេងៗវិញ ដូចជា តូក្យូ គឺជាក្រុងបុរាណ ប្រវត្តិសាស្រ្តកុំឲ្យមានការបាត់បង់ាប និងអាចប្រើជា កន្លែងគៀបសង្កត់ឲ្យស្តេចជប៉ុនចុះចាញ់អាមេរិក ជាជាងចុះចាញ់សូវៀត។ ឯក្រុងទាំង ២ ខាងលើគឺ មានទំហំតូចល្មម តែប្រជាជនច្រើនសមជាមួយកំលាំង little boy ពិសេសមានភ្នំព័ទ្ធជុំវិញ ជួយឲ្យមានកំលាំងបំផ្លាញ់កាន់តែខ្លាំង និងជាមួលដ្ឋានទ័ពជប៉ុន និងក្រុង ណាហ្គាសាគី គឺប្រើគ្រាប់បែកធំជាងមុខ ឈ្មោះ Fate Man គឺមនុស្សកន្ធាត់ មានកំលាំងខ្លាំងជាង។ ពេលសួរថា តើគ្រានោះ អាមេរិកមានគ្រាប់បែកទី ៣ មែនឬ អត់? យោងតាមឯកសារ អាមេរិក មានប្រេងនុយកន្លេអ៊ែរផលិតបាន ០៣ គ្រាប់ កន្លះ បានន័យថា មានដល់គ្រាប់ទី ៣ នេះជាអ្វីដែលស្តេច ជប៉ុនសន្ធិដ្ឋានថា នឹងមានគ្រាប់ទី ៣។ ចំណុចពីសេសគឺ ជប៉ុនព្រមចំណុះអាមេរិកាំង ខណៈដែល អាល្លឺម៉ង់ ត្រូវបាន សូវៀតបង្ខំឲ្យចុះហត្ថលេខាចុញចាញសូវៀត ១ ថ្ងៃក្រោយ ប្រកាសថាចុះចាញ់សម្ព័ន្ធមិត្ត អាមេរិក អគ្លេស សូវៀត និង បារាំង.
គ្រាប់បែកនុយអាតូមិច ខាងលើទំលាក់ក្នុងរយៈកំពស់ ៨០០ មែត្រ ពីយន្តហោះធុន Boeing 29 ហោះអមដោយ យន្តហោះស៊ើបការណ៍ ចំនួន ៣ គ្រឿង។ មូលហេតុអ្វីបានជាប៉ុនមិនដឹងជាមុន? កងទ័ពជប៉ុនផ្នែកការពារអាកាស ថ្លៃងថា កងរ៉ាដារបស់ជប៉ុន ចាប់់បានសញ្ញាយន្តហោះចំនួន ៦០០ គ្រឿងក្នុង ម៉ោងដែលមានការទំលាក់នោះ ដួច្នេះ គេមិនដឹងថា ជាយន្តពេទ្យ យន្តហោះអាកាសធាតុ ឬ យន្តស៊ីវិលទេ ជាហេតុគ្មានការចាប់អារម្មណ៍
- ថ្ងៃទី ០៨ ឧសភា ប្រទេសអាល្លឺម៉ង់ និង អ៊ីតាលីចុះចាញ់សង្រ្គាមនៅអឺរ៉ុប តែ ជប៉ុនប្រកាសមិនចុះចាញ់ ១៨ មេសា ឆ្នាំ ១៩៤៥ ដល់ថ្ងៃទី ១៥ សីហា ឆ្នាំ ១៩៤៥ ដែល សម្បីតែ ១ ថ្ងៃ សម្លាប់ប្រជាជននិងកងទ័ពជប៉ុនជាង ១០,០០០ នាក់ក្តីក៍ជប៉ុនមិនព្រមចុះចាញ់សង្រ្គាម។
- កងទ័ពអាមេរិកបើកប្រតិបត្តិការផ្ទៃអាកាសលើប្រទេសជប៉ុនពីថ្ងៃទី
- អាមេរិកកាំងទំលាក់គ្រាប់បែកអាតូមិក ទី ១ នៅកោះ Hiroshima ថ្ងៃទី ០៦ សីហា ១៩៤៥
- អាមេរិកកាំង ទំលាក់គ្រប់បែកទី ២ នៅកោះ Nagasaki ថ្ងៃទី ០៩ សីហា ឆ្នាំ ១៩៤៥
- អាមេរិកព្រមានអំពីគារទំលាក់គ្រាប់បែក ទី ៣ នៅថ្ងៃទី ១១ សីហា ឆ្នាំ ១៩៤៥
- ជប៉ុនប្រកាសចុះចាញ់ ថ្ងៃទី ១៥ សីហា ឆ្នាំ១៩៥៤ និងចុះហត្ថលេខាចុះចាញ់់សង្រ្គាមថ្ងៃទី ២ កញ្ញា ១៩៤៥
សង្គ្រាមអឺរ៉ុប បានបញ្ចប់ក្រោយពីការវាយលុយលើអាល្លឺម៉ង់ ដោយក្រុមសម្ព័ន្ធមិត្តអឺរ៉ុប និងសូវៀត ដែលចុងក្រោយសូវៀតបានរឹបអូសក្រុងប៊ែរឡាំង និងកងកម្លាំងប៉ូឡូញបានព័ទ្ធអាល្លឺម៉ង់ឲ្យចុះចាញ់ថ្ងៃទី ៨ ឧសភា ១៩៤៥។ ជប៉ុនបានបដិសេធមិនចុះចាញ់ ដែលនាំឲ្យសហរដ្ឋអាមេរិកទម្លាក់គ្រាប់បែកបរមាណូពីរគ្រាប់មកលើទីក្រុងហ៊ីរ៉ូហ្ស៊ីម៉ា នៅថ្ងៃទី៦ ខែសីហា និងលើទីក្រុងណាហ្គាសាគី នៅថ្ងៃទី៩ សីហា។ ការលុកលុយលើប្រជុំកោះជប៉ុន បន្ថែមជាមួយនឹងទទួលរងគ្រាប់បែកបរមាណូ និងការប្រកាសសង្គ្រាមដោយសហភាពសូវៀតមកលើជប៉ុន និងការវាយប្រហាររបស់សូវៀតមកលើប្រតិបត្តិការយុទ្ធសាស្ត្រវាយលុកម៉ាន់ជូរី ជប៉ុនក៏បានចុះចាញ់នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ១៩៤៥ ដូច្នេះសង្គ្រាមនៅអាស៊ីត្រូវបានបញ្ចប់ ផ្ដើមចេញពីជ័យជម្នះរបស់ក្រុមសម្ព័ន្ធមិត្ត។
គ្រាប់បែក ទំនាក់នៅ នុយក្លេអ៊ែរ Hiroshima Nagasaki
តូក្យូ)៖ ថ្ងៃទី០៦ ខែសីហា គឺជាខួបលើក ៧៤ឆ្នាំ ដែលសហរដ្ឋអាមេរិកទម្លាក់គ្រាប់បែក បរមាណូលើទីក្រុង Hiroshima ប្រទេសជប៉ុន ដោយសម្លាប់ជីវិតប្រជាជនជប៉ុនទាំងក្មេង ចាស់ប្រុសស្រីជាង ១៤០,០០០នាក់។ គ្រាប់បែកបរមាណូទី ២ ត្រូវបានទម្លាក់លើទីក្រុង Nagasaki នៅ៣ថ្ងៃបន្ទាប់គឺនៅថ្ងៃទី០៩ ខែសីហា ដោយផ្ដាច់ជីវិតមនុស្ស ច្រើនជាង ៨០,០០០ នាក់ ហើយការទម្លាក់គ្រាប់បែកនេះបានធ្វើឱ្យសហរដ្ឋអាមេរិកក្លាយជា ប្រទេសតែមួយគត់នៅលើពិភពលោក ដែលបានប្រើប្រាស់អាវុធនុយក្លេអ៊ែរនៅក្នុងសង្រ្គាម។ ប៉ុន្តែតើសហរដ្ឋអាមេរិកទម្លាក់គ្រាប់បែកបរមាណូលើទីក្រុង Hiroshima ដើម្បីតែបញ្ចប់សង្រ្គាម ឬក៏ដើម្បីដឹងពីឥទ្ធិពលនៃអាវុធប្រល័យលោកមួយនេះ?
* តើទីក្រុង Hiroshima នៅឯណា?
ទីក្រុង Hiroshima គឺជារាជធានីនៃខេត្ត Hiroshima ស្ថិតនៅលើកោះ Honshu នៃភាគនិរតី ប្រទេសជប៉ុន។ ទីក្រុងមួយនេះមានប្រជាជន ១.១៧លាននាក់ បើតាមទិន្នន័យឆ្នាំ ២០១០ ហើយកាលពីឆ្នាំ១៩៤៥ ទីក្រុង Hiroshima មានប្រជាជនចន្លោះ ៣០០,០០០នាក់ ដល់ ៤២០,០០០នាក់។
* គ្រាប់បែកបរមាណូ
អតីតប្រធានាធិបតីអាមេរិក លោក Harry S. Truman បានបញ្ជាឱ្យយោធាអាមេរិកទម្លាក់ គ្រាប់បែកបរមាណូឈ្មោះ Little Boy លើទីក្រុង Hiroshima នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ១៩៤៥ ដោយប្រើយន្ដហោះទម្លាក់គ្រាប់បែក B-29។
* ហេតុអ្វីបានជាសហរដ្ឋអាមេរិកទម្លាក់ Little Boy លើ Hiroshima?
ក្រុមអ្នកវិទ្យាសាស្រ្តអាមេរិកធ្វើការក្រោមផែនការ Manhattan Project បានធ្វើតេស្ដ ដោយជោគជ័យលើដំណើការនៃគ្រាប់បែកបរមាណូ នៅខែកក្កដា ឆ្នាំ១៩៤៥ បន្ទាប់ពីការ ដួលរលំនៃរបបណាហ្ស៊ី (Nazi) អាល្លឺម៉ង់នៅខែឧសភា។ ក្រោយមកទៀតលោក Truman បានបង្កើតគណៈកម្មាធិការទីប្រឹក្សាមួយ ដឹកនាំដោយរដ្ឋមន្ត្រីកិច្ចការសង្រ្គាមលោក Henry Stimson ដើម្បីពិរចាណាថា គួរតែទម្លាក់គ្រាប់បែកបរមាណូលើជប៉ុនដែរ ឬក៏យ៉ាងណា?
ដោយឡែក លោក Sam Rushay ជាអ្នកទទួលខុសត្រូវម្នាក់ប្រចាំបណ្ណាល័យ Harry S. Truman Presidential Library ក្នុងទីក្រុង Independence រដ្ឋ Missouri បានប្រាប់ CNN ថានៅកំឡុងពេលនោះ សមាជិកគណៈកម្មាធិការខាងលើភាគច្រើនលើសលប់បានគាំទ្រគំនិត ទម្លាក់គ្រាប់បែកបរមាណូលើប្រទេសជប៉ុន ដើម្បីបញ្ចប់សង្រ្គាមលោកលើកទី ២ ឱ្យបានឆាប់។
លើសពីនេះទៅទៀត បើតាមសាស្ត្រាចារ្យប្រវត្តិសាស្ត្រមកពីសាកលវិទ្យាល័យ Harvard លោក Charles Maier បើនៅពេលនោះសហរដ្ឋអាមេរិក មិនប្រើប្រាស់អាវុធនុយក្លេអ៊ែរទេ កងទ័ពជប៉ុននឹងមិនងាយចុះចាញ់សង្រ្គាមឡើយ ហើយសង្រ្គាមអាចនឹងអូសបន្លាយពេល ព្រោះកងទ័ពជប៉ុន គឺជាកងទ័ពប្ដូរផ្ដាច់មិនខា្លចស្លាប់។ ម្យ៉ាងវិញទៀតកងទ័ពអាមេរិកក៏មាន ការព្រួយបារម្ភផងដែរចំពោះ ការវាយប្រហារអត្តឃាតដោយពលីជីវិតរបស់កងទ័ពជប៉ុន ជាពិសេសនៅក្រោយការវាយប្រហារ លើមូលដ្ឋានទ័ពអាមេរិកនៅ Pearl Harbor ជាគំរូស្រាប់។
ប៉ុន្តែទោះបីជាយ៉ាងនេះក្ដី ក្រុមអ្នកជំនាញភូមិសាស្ត្រនយោបាយមួយចំនួនយល់ថា សហរដ្ឋអាមេរិកទម្លាក់គ្រាប់បែកបរមាណូលើទីក្រុង Hiroshima មិនមែនត្រឹមតែដើម្បីបញ្ចប់ សង្រ្គាមនោះទេ។ ពោលគឺសហរដ្ឋអាមេរិកខ្លាចរុស្ស៊ី វាយចូលគ្រប់គ្រងជប៉ុនបានមុន ហើយកងទ័ពអាមេរិកផ្ទាល់ក៏ចង់ដឹងផងដែរថា តើអាវុធនុយក្លេអ៊ែរដែលខ្លួន ផលិតបាន មានឥទ្ធិពលខ្លាំងកម្រិតណា។
* លទ្ធផលនៃការទម្លាក់គ្រាប់បែកបរមាណូ
ប្រជាជនជប៉ុនយ៉ាងហោចណាស់ ៧០,០០០នាក់ ត្រូវបានសម្លាប់ភា្លមៗនៅពេល Little Boy ធ្លាក់ដល់ដី ខណៈជិត ៧០,០០០នាក់ផ្សេងទៀត ស្លាប់ជាបន្តបន្ទាប់ដោយសារធាតុវិទ្យុសកម្ម នៅក្នុងទីក្រុង Hiroshima។ រីឯគ្រាប់បែកបរមាណូទី ២ ដែលទម្លាក់លើទីក្រុង Nagasaki នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ១៩៤៥ បានផ្ដាច់ជីវិតមនុស្សច្រើនជាង ៨០,០០០នាក់ ហើយជប៉ុន សុខចិត្តចុះចាញ់សង្រ្គាមនៅថ្ងៃទី១៤ ខែសីហា។
* តើប្រជាជនជប៉ុន និងអាមេរិកមានអារម្មណ៍បែបណា?
នៅឆ្នាំ២០១៥ ការស្ទង់មតិរបស់វិទ្យាស្ថាន Pew Research Center បានរកឃើញថា ប្រជាជនជប៉ុន ១៤ភាគរយ យល់ថាការទម្លាក់គ្រាប់បែកបរមាណូរបស់សហរដ្ឋអាមេរិកគឺជា រឿងត្រឹមត្រូវ ខណៈ៧៩ភាគរយថាមិនត្រឹមត្រូវ។ បើតាមការស្ទង់មតិរបស់ វិទ្យាស្ថាន Gallup ដែលធ្វើឡើងភ្លាមៗបន្ទាប់ពីការទម្លាក់គ្រាប់បរមាណូឆ្នាំ១៩៤៥ ប្រជាជ អាមេរិករហូតដល់ទៅ ៨៥ភាគរយ គំាទ្រការសម្រេចចិត្តរបស់លោក Truman។
ប៉ុន្តែវិទ្យាស្ថាន Pew Research Center នៅក្នុងការស្ទង់មិតមួយកាលពីឆ្នាំ២០១៨ បានរក ឃើញថា ប្រជាជនអាមេរិកដែលគាំទ្រការទម្លាក់គ្រាប់បែកនុយក្លេអ៊ែរលើជប៉ុន បានធ្លាក់មកនៅត្រឹម ៥៦ភាគរយ៕ យោងទៅតាមប្រវត្តិវិទូទាំងនោះដដែល នៅខែកក្កដាឆ្នាំ១៩៤៥ អធិរាជជប៉ុនHirohito ដែលបានយល់ដឹងជាស្រេចថាជប៉ុននឹងច្បាស់ជាចាញ់សង្គ្រាម នៅមិនទាន់ព្រមសុំចុះចាញ់ តាមឱសានវាទរបស់អាមេរិកដែលត្រូវបញ្ចប់នៅថ្ងៃទី២៦កក្កដា។ មូលហេតុគឺមកពីHirohito ចង់ឲ្យStaline ជួយនិយាយអាមេរិក ដើម្បីទុករូបព្រះអង្គឲ្យនៅបន្តសោយរាជ្យតទៅទៀត ក្រោយពីសង្គ្រាមចប់ហើយ។
ក៏ប៉ុន្តែ Staline ចេះតែពន្យារពេលមិនព្រមជួយធ្វើអន្តរាគមន៍ ដោយចង់យកពេលរៀបចំនិងបញ្ជូនទ័ពពីអឺរ៉ុបទៅកាន់ប៉ាស៊ីហ្វិក ដើម្បីវាយយកតំបន់អាស៊ីមួយចំនួនមកគ្រប់គ្រងឲ្យបានមុនពេលដែលសង្គ្រាមត្រូវចប់ ដូចដែលកងទ័ពសូវៀតបានធ្វើ នៅអឺរ៉ុប។ Staline ចង់បានជាអាទិ៍កោះHokkaido ដែលជាកោះដ៏ធំជាងគេបង្អស់មួយរបស់ជប៉ុន។
គឺនៅក្នុងបរិបទនៃការដណ្តើមប្រយោជន៍គ្នា និងដណ្តើមគ្នាកាន់កាប់អាស៊ីរវាងសហរដ្ឋអាមេរិកនិងសហភាពសូវៀតនេះហើយ ដែលប្រធានាធិបតីអាមេរិកTruman បានសម្រេចបញ្ជាឲ្យទម្លាក់គ្រាប់បែកបរមាណូទៅលើទីក្រុងHiroshima នៅថ្ងៃទី៦សីហា ឆ្នាំ១៩៤៥ និងបីថ្ងៃក្រោយមកទៅលើទីក្រុងNagasaki។ គោលដៅធំនោះ គឺបង្ខំប្រទេសជប៉ុនឲ្យសុំចុះចាញ់ មុនពេលដែលកងទ័ពសូវៀតទៅចូលប្រលូកក្នុងសង្គ្រាម នៅប៉ាស៊ីហ្វិក។
ពួកប្រវត្តិវិទូដែលបានស្រាវជ្រាវសិក្សាឯកសារជប៉ុន ឯកសារអាមេរិក និងឯកសាររុស្ស៊ី អះអាងបន្ថែមទៀតថា ក្រោយមកប្រធានាធិបតីអាមេរិកTruman បានប្រឌិតលេសមួយឡើង ដែលមកទល់ឥឡូវក្លាយជាមូលហេតុផ្លូវការ។ លេសនោះគឺ អាមេរិកកាលសម័យនោះ គ្មានជំរើសអ្វី ក្រៅពីប្រើប្រាស់គ្រាប់បែកបរមាណូ ពីព្រោះបើពុំនោះសោតទេ កងទ័ពអាមេរិកយ៉ាងតិច៥០០ ០០០នាក់នឹងត្រូវបាត់បង់ជីវិត មុននឹងយកជ័យជំនះបានទៅលើប្រទេសជប៉ុន នៅក្នុងសង្គ្រាមប៉ាស៊ីហ្វិក៕
ព្រឹត្តិការណ៍ តែមួយគត់លើលោក ដែលជប៉ុន បានទទួលរង នូវការវាយប្រហារ ដោយគ្រាប់បែកបរិមាណូ របស់សហរដ្ឋអាមេរិក នាទីក្រុងហ៊ីរ៉ីស៊ីម៉ា គឺជារឿងដែលមិនអាចឲ្យពីភពលោក បំភេ្លចបានឡើយ ។ អណ្តាតភ្លើង ដែលស្ថិតនៅ ក្នុងឧទ្យានជាតិ រំលឹកព្រឹត្តិការណ៍ដ៏ខ្លោចផ្សារ នៃជប៉ុន Hiroshima Peace Memorial Park ដែលត្រូវ បានសាងសង់ឡើង តាំងតែពីឆ្នាំ១៩៦៤ នៅមិនទាន់ត្រូវបានគេពន្លត់ នៅឡើយដែលនេះមានន័យថា គ្រាប់បែក ប្រភេទប្រល័យលោកនេះ នៅមិនទាន់ត្រូវបានបំផ្លាញ ចេញពីភពផែនដី យើងនៅឡើយ។ យោងតាមឯកសារយោង ជាច្រើនយើងនឹងនាំគ្នា អាននូវរឿងរ៉ាវការពិត ដ៏គួរឲ្យភ្ញាក់ផ្អើល ដែលបានកើតឡើងនៅគ្រានោះ
ឡើងវិញទាំងអស់គ្នា:
- 1.ទ័ពអាកាសអាមេរិក បានធ្វើការព្រមានជាមុនរួចរាល់ នៅមុនការទំលាក់គ្រាប់បែក បរិមាណូនៅហ៊ីរ៉ូស៊ីម៉ា
- 2.លេខកូដសំគាល់ ប្រតិបត្តិការទំលាក់គ្រាប់បែក ប្រល័យលោកនេះ ត្រូវបានអាមេរិកដាក់ឈ្មោះថា Little Boy ដែលវាត្រូវបានយកតាមគំរូ នៃរឿងThe Maltese Falcon
- 3.យោធាអាមេរិក១២នាក់ ដែលស្ថិតនៅលើយន្តហោះ សម្រាប់ទំលាក់គ្រាប់បែក ជាអ្នកធ្វើប្រតិបត្តិការនេះ ប៉ុន្តែក្នុងនោះមានតែ៣នាក់ ប៉ុណ្ណោះដែលបានដឹងច្បាស់ អំពីគោលបំណង នៃប្រតិបត្តិការនេះ
- 4.ជប៉ុនដែលមានរ៉ាដាការពារ នាពេលនោះបានចាប់បានសញ្ញា នៃយន្តហោះនេះដែរ ប៉ុន្តែដោយគិតថា វាជាការគម្រាមកំហែង ក្នុងកម្រិតតិចដោយសារ តែមានយន្តហោះចំនួន តិចគ្រឿងពេក
- 5.រយៈពេល៣ម៉ោងក្រោយ ការទំលាក់គ្រាប់បែកនេះ ទើបមនុស្សគ្រប់គ្នានៅតូក្យូ បានទទួលបានព័ត៌មានទាំងអស់គ្នា
- 6.ដើមឈើម្យ៉ាង ដែលមានឈ្មោះGingko Bilobaអាយុកាល២៧០លានឆ្នាំ អាចនៅមានជិវិតក្នុងហេតុការណ៍នេះ សឹងមិនគួរឲ្យជឿ
- 7.អ្នកដែលនៅរួចរស់ជីវិត នាំគ្នាផ្លាស់ទៅណាហ្គាសាគិ ដែលជាទីកន្លែង វាយប្រហារលើកទី២ របស់អាមេរិក ក្នុងរយៈពេលតែ៣ថ្ងៃបន្ទាប់
- 8.មានបុរសម្នាក់គត់ ដែលមានឈ្មោះថាTsutomu Yamaguchi គឺជាមនុស្សដែលមានសំណាងបំផុត គេចផុតពីការស្លាប់ ទាំងពីរលើក នៃការវាយប្រហារ ដោយគ្រាប់បែក បរិមាណូនៅជប៉ុនដោយអាមេរិក
- 9.គ្រានោះអាមេរិកតែងតែប្រកែក នឹងមិនមានធាតុវិទ្យុសកម្ម ដែលនឹងបំផ្លាញជីវិតមនុស្សនៅជប៉ុន ក្រោយការទំលាក់នោះទេ
ប្រែសម្រួល:ស៊ុនលី
នៅក្នុងនាទីប្រវត្តិសាស្រ្តពិភពលោករបស់យើង នៅសប្តាហ៍នេះ សេង ឌីណា សូមលើកឡើងអំពីការប្រែប្រួលនៃតុល្យភាពកម្លាំង នៅក្នុងសង្រ្គាមលោកលើកទី២ ក្រោយពីសហរដ្ឋអាមេរិកឈានជើងចូលក្នុងសង្រ្គាម។គិតត្រឹមឆ្នាំ១៩៤២ បក្សសម្ព័ន្ធអាល្លឺម៉ង់-អ៊ីតាលី-ជប៉ុនបានទទួលជោគជ័យជាបន្តបន្ទាប់ស្ទើរតែគ្រប់សមរភូមិ ដោយបានដណ្តើមកាន់កាប់ទឹកដីភាគច្រើននៅទូទាំងពិភពលោក។
នៅអឺរ៉ុប ហ៊ីត្លែរត្រួតត្រាទឹកដីស្ទើរតែពេញទ្វីបអឺរ៉ុបទាំងមូល ដោយរាប់ចាប់តាំងពីប្រទេសបារាំងនៅទិសខាងលិច រហូតទៅដល់តំបន់សមុទ្របាល់ទិក និងទឹកដីមួយផ្នែករបស់សហភាពសូវៀត នៅទិសខាងកើត។ ចំណែកបណ្តាប្រទេសនៅអឺរ៉ុបប៉ែកខាងត្បូងជាប់សមុទ្រមេឌីទែរ៉ាណេ និងតំបន់បាល់កង់វិញ ត្រូវស្ថិតក្រោមការកាន់កាប់របស់អ៊ីតាលី។ នៅក្នុងតំបន់អាហ្វ្រិក ប្រទេសជាច្រើនដែលជាទឹកដីអាណានិគមរបស់អង់គ្លេសក៏ត្រូវបានអ៊ីតាលី និងអាល្លឺម៉ង់វាយដណ្តើមកាន់កាប់ផងដែរ។ នៅអាស៊ីវិញ ជប៉ុនកាន់កាប់កូរ៉េ ចិន និងតំបន់អាស៊ីអាគ្នេយ៍ រហូតទៅដល់ព្រំដែនឥណ្ឌា ដែលជាដែនអាណានិគមដ៏ធំមួយរបស់ចក្រភពអង់គ្លេស។
សកម្មភាពឈ្លានពានរបស់ជប៉ុននៅអាស៊ីអាគ្នេយ៍ និងតំបន់ប៉ាស៊ីហ្វិកបានចាប់ផ្តើមឡើង ក្រោយពីកងទ័ពជប៉ុនបានធ្វើការលបវាយប្រហារដោយជោគជ័យ ទៅលើមូលដ្ឋានទ័ពជើងទឹកអាមេរិក នៅ Pearl Harbor នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ១៩៤១។ ការវាយប្រហារដែលធ្វើឲ្យប្រជាជនអាមេរិកដែលប្រទាញប្រទង់គ្នារាប់ឆ្នាំមកហើយនោះ ចាប់ផ្តើមមូលគំនិតគ្នាតែមួយ ក្នុងការចូលខ្លួនក្នុងសង្រ្គាម។
អាមេរិកប្រកាសសង្រ្គាមលើជប៉ុន នៅថ្ងៃទី៨ធ្នូ ឆ្នាំ១៩៤១ ក៏ប៉ុន្តែ នៅពេលនោះ អាមេរិកនៅមិនទាន់អាចស្តារកម្លាំងទ័ពពីវិនាសកម្មនៅ Pearl Harbor បានពេញលេញនៅឡើយទេ។ ហេតុដូច្នេះហើយបានជានៅក្នុងរយៈពេល ៦ខែដំបូង គឺចាប់តាំងពីខែធ្នូ ឆ្នាំ១៩៤១ រហូតដល់ពាក់កណ្តាលឆ្នាំ១៩៤២ កងទ័ពអាមេរិកត្រូវទទួលបរាជ័យជាបន្តបន្ទាប់ ដោយត្រូវជប៉ុនវាយដណ្តើមយកប្រទេសហ្វីលីពីន ព្រមទាំងកោះមួយចំនួន នៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក។
ក៏ប៉ុន្តែ អ្វីៗចាប់ផ្តើមប្រែប្រួល ចាប់ពីខែឧសភា ឆ្នាំ១៩៤២ ក្រោយពីអាមេរិករកវិធីបំបែកកូដ អាចលួចស្តាប់ការឆ្លើយឆ្លងគ្នា រវាងកងទ័ពជើងទឹកជប៉ុន ហើយអាចដឹងជាមុន អំពីគម្រោងការណ៍ និងចលនាទ័ពរបស់ជប៉ុន នៅក្នុងតំបន់មហាសមុទ្រប៉ាស៊ីហ្វិក។ នៅខែឧសភានោះ អាមេរិកដឹងថា ជប៉ុនកំពុងរៀបចំគម្រោងការណ៍វាយប្រហារទ្រង់ទ្រាយធំ ទៅលើកោះ Midway របស់អាមេរិក ដើម្បីព្យាយាមកម្ទេចនាវាផ្ទុកយន្តហោះរបស់អាមេរិក ដែលនៅសេសសល់ពីការវាយប្រហារលើ Pearl Harbor។
តាមគម្រោងការណ៍ ជប៉ុននឹងបើកការវាយប្រហារទៅលើ Midway នៅព្រឹកព្រលឹមថ្ងៃទី៤មិថុនា ដោយមិនឲ្យអាមេរិកដឹងខ្លួនជាមុន ពោលគឺប្រើតាក់ទិកដែលធ្លាប់ប្រើដោយជោគជ័យនៅ Pearl Harbor។ ក៏ប៉ុន្តែ លើកនេះខុសពីកាលពីនៅ Pearl Harbor ពីព្រោះថា អាមេរិកបានដឹងទាំងអស់នូវគម្រោងការណ៍របស់ជប៉ុន ហើយបានរៀបចំអន្ទាក់ទុកជាស្រេច ដើម្បីចាំទទួលជប៉ុន។ នៅទីបំផុត គឺកងទ័ពជប៉ុនទៅវិញទេ ដែលដើរចូលក្នុងអន្ទាក់របស់អាមេរិកដោយមិនដឹងខ្លួន។
ជោគជ័យរបស់កងទ័ពអាមេរិកលើកងទ័ពជប៉ុន នៅ Midway នៅខែមិថុនា ឆ្នាំ១៩៤២ ត្រូវបានអ្នកប្រវត្តិសាស្រ្តទូទៅចាត់ទុកថាជាចំណុចរបត់ដ៏សំខាន់មួយ នៃតុល្យភាពកម្លាំង នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ក៏ដូចជា នៅក្នុងសង្រ្គាមលោកលើកទី២ទាំងមូល។
បរាជ័យនៅ Midway ធ្វើឲ្យកងទ័ពជើងទឹកជប៉ុនត្រូវទទួលរងនូវការខូចខាតយ៉ាងធ្ងន់ធ្ងរ ដែលជប៉ុននឹកស្មានមិនដល់។ នាវាផ្ទុកយន្តហោះដ៏ខ្លាំងៗទាំង ៤ របស់ជប៉ុន ដែលនៅលើនោះមានយន្តហោះចម្បាំង ៣២២គ្រឿង និងទាហានជាង ៥ពាន់នាក់ ត្រូវកងទ័ពអាមេរិកបាញ់ពន្លិច។
ក្រោយពីទទួលបរាជ័យនៅ Midway កងទ័ពជើងទឹករបស់ជប៉ុន ដែលធ្លាក់ចុះខ្សោយបានបញ្ឈប់សកម្មភាពឈ្លានពាន នៅមហាសមុទ្រប៉ាស៊ីហ្វិក ហើយអាមេរិកក៏មានឱកាសពង្រឹងកងទ័ពរបស់ខ្លួនឡើងវិញ។ ចាប់ពីចុងឆ្នាំ១៩៤២ រហូតដល់ដើមឆ្នាំ១៩៤៣ កងទ័ពអាមេរិកបានយកជ័យជម្នះជាបន្តបន្ទាប់លើកងទ័ពជប៉ុន នៅក្នុងការវាយប្រយុទ្ធគ្នា ដណ្តើមកោះ នៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក។ គិតត្រឹមពាក់កណ្តាលឆ្នាំ១៩៤៣ តុល្យភាពកម្លាំងនៅក្នុងតំបន់ប៉ាស៊ីហ្វិកទាំងមូលត្រូវផ្អៀងទៅខាងអាមេរិក ដែលបានវាយដណ្តើមកាន់កាប់កោះជាច្រើននៅក្បែរប្រទេសជប៉ុន ដើម្បីយកទុកធ្វើជាមូលដ្ឋាន ឈានទៅសម្រេចគោលដៅចុងក្រោយ គឺវាយលុកចូលឈ្លានពានទៅលើប្រទេសជប៉ុន។
នៅតំបន់អាហ្វ្រិកវិញ កងទ័ពអង់គ្លេស ដែលមានជំនួយពីកងទ័ពអាមេរិក និងកងកម្លាំងចលនាតស៊ូបារាំង ដឹកនាំដោយឧត្តមសេនីយ៍ Charles De Gaulle ក៏បានចាប់ផ្តើមយកប្រៀបលើកងទ័ពអ៊ីតាលី និងអាល្លឺម៉ង់ផងដែរ។ បណ្តាប្រទេសអាហ្វ្រិកដែលស្ថិតក្រោមអាណានិគមបារាំង ហើយដែលពីមុនស្ថិតក្រោមអំណាចរដ្ឋាភិបាលរណបហ៊ីត្លែររបស់សេនាប្រមុខ Philippe Pétain ត្រូវបានរដ្ឋាភិបាលនិរទេសរបស់ឧត្តមសេនីយ៍ Charles De Gaulle ដណ្តើមកាន់កាប់ម្តងមួយៗ។ គិតត្រឹមឆ្នាំ១៩៤៣ កងទ័ពអាមេរិក និងអង់គ្លេសវាយដណ្តើមកាន់កាប់តំបន់អាហ្វ្រិកខាងជើង ហើយគ្រប់គ្រងសមុទ្រមេឌីទែរ៉ាណេ ដើម្បីបើកផ្លូវឈានទៅវាយលុករំដោះតំបន់អឺរ៉ុបពីដៃហ៊ីត្លែរ និងមូសូលីនី។
នៅខែមករា ឆ្នាំ១៩៤៣ លោក Franklin Roosevelt ប្រធានាធិបតីអាមេរិក លោក Winston Churchill នាយករដ្ឋមន្រ្តីអង់គ្លេស ឧត្តមសេនីយ៍ Charles De Gaulle មេដឹកនាំចលនាតស៊ូបារាំង និងឧត្តមសេនីយ៍ Henri Giraud មេទ័ពបារាំងប្រចាំតំបន់អាហ្វ្រិកខាងជើង បានបើកធ្វើសន្និសីទមួយ នៅក្នុងទីក្រុង Casablanca (ប្រទេសម៉ារ៉ុក) ដើម្បីជជែកគ្នាអំពីជំហានបន្ទាប់ ក្នុងសង្រ្គាមតទល់នឹងបក្សសម្ព័ន្ធអាល្លឺម៉ង់-អ៊ីតាលី-ជប៉ុន។
នៅក្នុងសន្និសីទនេះ ប្រមុខដឹកនាំអាមេរិក អង់គ្លេស និងបារាំង បានព្រមព្រៀងគ្នាថា នឹងមិនមានប្រទេសណាមួយសុខចិត្តចូលទៅចរចាទទួលយកសំណើអ្វីទាំងអស់ពីហ៊ីត្លែរ និងសម្ព័ន្ធមិត្ត ពោលគឺ ត្រូវបន្តរួមគ្នាធ្វើសង្រ្គាមរហូតដល់គូសត្រូវសុខចិត្តប្រកាសចុះចាញ់ដោយគ្មានលក្ខខណ្ឌ។ ក៏ប៉ុន្តែ នៅក្នុងការជជែកគ្នានោះ អាមេរិក និងអង់គ្លេសមានការខ្វែងគំនិតគ្នាទៅលើយុទ្ធសាស្រ្តទ័ពនៅអឺរ៉ុប។
លោក Franklin Roosevelt ចង់ចូលរំដោះអឺរ៉ុប តាមរយៈការវាយលុកទៅលើកងទ័ពអាល្លឺម៉ង់ នៅខាងជើងប្រទេសបារាំង។ ចំណែកលោក Winston Churchill វិញ បានព្យាយាមបញ្ចុះបញ្ចូលលោក Franklin Roosevelt ថា កងទ័ពអាល្លឹម៉ង់នៅខាងជើងប្រទេសបារាំងមានទីតាំងរឹងមាំខ្លាំង ដែលពិបាកនឹងវាយបែក ហើយថា គេគួរតែធ្វើការវាយលុកចូលពីទិសខាងត្បូងវិញ គឺតាមរយៈការចូលឈ្លានពានអ៊ីតាលី ដែលជាចំណុចខ្សោយនៃខ្សែក្រវ៉ាត់ការពារតំបន់អឺរ៉ុប។
ចុងក្រោយ លោកប្រធានាធិបតីអាមេរិកក៏សុខចិត្តផ្អាកគម្រោងការណ៍វាយលុកចូលខាងជើងប្រទេសបារាំង ហើយងាកទៅបើកប្រតិបត្តិការចូលឈ្លានពានប៉ែកខាងត្បូងប្រទេសអ៊ីតាលីវិញ តាមសំណើរបស់លោកនាយករដ្ឋមន្រ្តីអង់គ្លេស។ ជាថ្នូរមកវិញ លោកWinston Churchill បានព្រមព្រៀងបញ្ជូនកងទ័ពអង់គ្លេសឲ្យទៅជួយអាមេរិក ក្នុងការច្បាំងទល់នឹងជប៉ុន នៅអាស៊ីប៉ាស៊ីហ្វិក៕
No comments:
Post a Comment