Saturday, January 1, 2022

ផ្លូវជាតិលេខ ១០

ផ្លូវជាតិលេខ ១០ គឺជាផ្លូវជាតិថ្មី ឆ្លងកាត់តំបន់ភ្នំភាគខាងលិចប្រទេសកម្ពុជា ពីខេត្តបាត់ដំបង ពោធិ៍សាត់ រហូតមកដល់ខេត្តកោះកុង។ ផ្លូវជាតិលេខ១០ មានប្រវែងសរុប ១៩៧ គីឡូម៉ែត្រ ទទឹង ៩ ម៉ែត្រ គិតមកទល់ពេលនេះសម្រេចការងារលើសពី ៥០% មកហើយ បន្ទាប់ពីបើកការដ្ឋានកាលពីខែមីនា ឆ្នាំ២០២០ ដែលតភ្ជាប់ចាប់ពីស្រុកសំឡូត ខេត្តបាត់ដំបង មកកាន់ស្រុកវាលវែង ខេត្តពោធិ៍សាត់ រហូតមកដល់ស្រុកអូសោម ខេត្តកោះកុង ដោយឆ្លងកាត់តំបន់ភ្នំនិងអូរជាច្រើន សាងសង់ស្ពានឆ្លងកាត់ចំនួន ៥១ កន្លែង។ ផ្លូវជាតិលេខ១០ ត្រូវបានទទួលកម្ចីហិរញ្ញប្បទានពីសាធារណរដ្ឋប្រជាមានិតចិន ប្រមាណ ១៨៨ លានដុល្លារ ដោយសាងសង់ផ្លូវបេតុងកៅស៊ូ AC វាជាផ្លូវយុទ្ធសាស្ត្រតាមបណ្ដោយខ្សែក្រវ៉ាត់ព្រំដែនកម្ពុជា-ថៃ ភាគខាងលិច អាចកាត់បន្ថយរយៈពេលធ្វើដំណើរពីបាត់ដំបងមកកាន់កោះកុង ចំណេញជាង ៥ ម៉ោងដោយមិនចាំបាច់ឆ្លងកាត់រាជធានីភ្នំពេញនោះទេ ហើយក៏សំខាន់វិស័យទេសចរណ៍ផងដែរ។

ការស្ថាបនាផ្លូវជាតិលេខ១០ ប្រវែង ១៩៨,៥១៨ គ.ម. តភ្ជាប់ពីសំឡូត- វាលវែង-អូរសោម ដល់ កោះកុង សម្រេចបាន ៥៤,៨៩%ហើយ គិតត្រឹមចុងឆ្នាំ២០២១នេះ ថ្ងៃអង្គារ ៩រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ ខេត្តកោះកុង៖ លោកអគ្គនាយករង ស្រេង ស្រស់ តំណាងអគ្គនាយកដ្ឋានសាធារណការ និងជាប្រធានអង្គភាពអនុវត្ត គម្រោង(PIU) និងលោក ហ៊ាង សុទ្ធាយុត្តិ ប្រធាននាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈ បានដឹកនាំក្រុមការងារបច្ចេកទេសចុះពិនិត្យវឌ្ឍនភាពនៃគម្រោងស្ថាបនាផ្លូវជាតិលេខ១០ ដោយមានការចូលរួមអមដំណើរពីមន្ត្រីជំនាញ និងថ្នាក់ដឹកនាំក្រុមហ៊ុន ដែលប្រចាំការនៅការដ្ឋានផ្លូវដ៏វែងឆ្លងកាត់ព្រៃព្រឹក្សាដ៏ស្រស់បំព្រងនេះ។
ការចុះពិនិត្យនេះធ្វើឡើងក្នុងគោលបំណង ដើម្បីធានាឱ្យការសាងសង់ស្របតាមស្តង់ដាបច្ចេកទេសប្រកប ដោយគុណភាពបានរឹងមាំ និងអាចប្រើប្រាស់បានយូរអង្វែង ក៏ដូចជាក្នុងគោលបំណងដើម្បីផលិត ព័ត៌មានទុកជាឯកសារអំពីផ្លូវនេះនៅមុន និងក្រោយពេលការស្ថាបនាសំដៅធ្វើការប្រៀបធៀប និងស្វែង យល់អំពីលក្ខណៈបច្ចេកទេស ការខិតខំប្រឹងប្រែងរបស់មន្ត្រីជំនាញក្នុងការសាងសង់ និងឆ្លុះបញ្ចាំងអំពី ការយកចិត្តទុកដាក់លើការងារបច្ចេកទេសផងដែរ។

ឆ្លៀតឱកាសក្នុងដំណើរចុះពិនិត្យផ្លូវនេះ លោកអគ្គនាយករង បានធ្វើបង្ហាញអំពីព័ត៌មានបច្ចេកទេសទាក់ ទងនឹងការសាងសង់ផ្លូវនេះ ជាពិសេសទាក់ទងនឹងការលំបាកដែលក្រុមវិស្វករបានជួបប្រទះ និងពុះពារ ជំនះគ្រប់ឧបសគ្គ ដើម្បីដោះស្រាយក្នុងអំឡុងពេលនៃការសាងសង់។

គម្រោងសាងសង់ផ្លូវជាតិលេខ១០ មានប្រវែងសរុបចំនួន១៩៨,៥១៨គីឡូម៉ែត្រតភ្ជាប់ពីសំឡូត- វាលវែង-អូរសោមដល់កោះកុង សាងសង់ស្របតាមបទដ្ឋានបច្ចេកទេសកម្រិត៣របស់សាធារណរដ្ឋប្រជាមានិត ចិន មានទទឹងតួផ្លូវសរុបចំនួន៩ម៉ែត្រ ជាប្រភេទផ្លូវកៅស៊ូពីរស្រទាប់(DBST) សាងសង់ស្ពានចំនួន២៨ កន្លែងប្រវែង១៧២១,៤៦ម៉ែត្រដែលក្នុងនោះមានស្ពានខ្ពស់ជាងគេមួយ ដែលមានកម្ពស់៧៥ម៉ែត្រ បណ្តោយ៥៣០ម៉ែត្រ និងទទឹង១០ម៉ែត្រ ព្រមទាំងមានបំពាក់ផ្លាកសញ្ញាចរាចរណ៍ គំនូសចរាចរណ៍ បង្គោលគីឡូម៉ែត្រ និងបង្គោលសុវត្ថិភាព ហើយគិតត្រឹមចុងឆ្នាំ ២០២១ គម្រោងនេះសម្រេចវឌ្ឍនភាពការងារជារួមបាន៥៤,៨៩%ហើយ៕
ការស្ថាបនាផ្លូវជាតិលេខ១០ ប្រវែង​ ១៩៨,៥១៨​ គ.ម. តភ្ជាប់ពីសំឡូត- វាលវែង-អូរសោម ដល់ កោះកុង សម្រេចបាន ៥៤,៨៩%ហើយ គិតត្រឹមចុងឆ្នាំ២០២១នេះ ការស្ថាបនាផ្លូវជាតិលេខ១០ ប្រវែង​ ១៩៨,៥១៨​ គ.ម. តភ្ជាប់ពីសំឡូត- វាលវែង-អូរសោម ដល់ កោះកុង សម្រេចបាន ៥៤,៨៩%ហើយ គិតត្រឹមចុងឆ្នាំ២០២១នេះ ថ្ងៃអង្គារ ៩រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ ខេត្តកោះកុង៖ លោកអគ្គនាយករង ស្រេង ស្រស់ តំណាងអគ្គនាយកដ្ឋានសាធារណការ និងជាប្រធានអង្គភាពអនុវត្ត គម្រោង(PIU) និងលោក ហ៊ាង សុទ្ធាយុត្តិ ប្រធាននាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈ បានដឹកនាំក្រុមការងារបច្ចេកទេសចុះពិនិត្យវឌ្ឍនភាពនៃគម្រោងស្ថាបនាផ្លូវជាតិលេខ១០ ដោយមានការចូលរួមអមដំណើរពី​មន្ត្រីជំនាញ​ និងថ្នាក់ដឹកនាំក្រុមហ៊ុន​ ដែលប្រចាំការនៅការដ្ឋានផ្លូវ​ដ៏វែង​ឆ្លងកាត់ព្រៃព្រឹក្សាដ៏ស្រស់បំព្រងនេះ។ ការចុះពិនិត្យនេះធ្វើឡើងក្នុងគោលបំណង ដើម្បីធានាឱ្យការសាងសង់ស្របតាមស្តង់ដាបច្ចេកទេសប្រកប ដោយគុណភាពបានរឹងមាំ និងអាចប្រើប្រាស់បានយូរអង្វែង ក៏ដូចជាក្នុងគោលបំណងដើម្បីផលិត ព័ត៌មានទុកជាឯកសារអំពីផ្លូវនេះនៅមុន និងក្រោយពេលការស្ថាបនាសំដៅធ្វើការប្រៀបធៀប និងស្វែង យល់អំពីលក្ខណៈបច្ចេកទេស ការខិតខំប្រឹងប្រែងរបស់មន្ត្រីជំនាញក្នុងការសាងសង់ និងឆ្លុះបញ្ចាំងអំពី ការយកចិត្តទុកដាក់លើការងារបច្ចេកទេសផងដែរ។ ឆ្លៀតឱកាសក្នុងដំណើរចុះពិនិត្យផ្លូវនេះ លោកអគ្គនាយករង បានធ្វើបង្ហាញអំពីព័ត៌មានបច្ចេកទេសទាក់ ទងនឹងការសាងសង់ផ្លូវនេះ ជាពិសេសទាក់ទងនឹងការលំបាកដែលក្រុមវិស្វករបានជួបប្រទះ និងពុះពារ ជំនះគ្រប់ឧបសគ្គ ដើម្បីដោះស្រាយក្នុងអំឡុងពេលនៃការសាងសង់។ គម្រោងសាងសង់ផ្លូវជាតិលេខ១០ មានប្រវែងសរុបចំនួន១៩៨,៥១៨គីឡូម៉ែត្រតភ្ជាប់ពីសំឡូត- វាលវែង-អូរសោមដល់កោះកុង សាងសង់ស្របតាមបទដ្ឋានបច្ចេកទេសកម្រិត៣របស់សាធារណរដ្ឋប្រជាមានិត ចិន មានទទឹងតួផ្លូវសរុបចំនួន៩ម៉ែត្រ ជាប្រភេទផ្លូវកៅស៊ូពីរស្រទាប់(DBST) សាងសង់ស្ពានចំនួន២៨ កន្លែងប្រវែង១៧២១,៤៦ម៉ែត្រដែលក្នុងនោះមានស្ពានខ្ពស់ជាងគេមួយ ដែលមានកម្ពស់៧៥ម៉ែត្រ បណ្តោយ៥៣០ម៉ែត្រ និងទទឹង១០ម៉ែត្រ ព្រមទាំងមានបំពាក់ផ្លាកសញ្ញាចរាចរណ៍ គំនូសចរាចរណ៍ បង្គោលគីឡូម៉ែត្រ និងបង្គោលសុវត្ថិភាព ហើយគិតត្រឹមចុងឆ្នាំ ២០២១ គម្រោងនេះសម្រេចវឌ្ឍនភាពការងារជារួមបាន៥៤,៨៩%ហើយ៕

គម្រោងស្ថាបនាផ្លូវជាតិលេខ១០ ពីបាត់ដំបងទៅកោះកុងសម្រេចបាន ៥៤% ហើយ គិតត្រឹមដំណាច់ខែវិច្ឆិកា ឆ្នាំ២០២១ គម្រោងសាងសង់ផ្លូវជាតិលេខ១០ ភ្ជាប់ពីបាត់ដំបងទៅកោះកុង ប្រវែងជាង ១៩៨គ.ម សម្រេច បាន ៥៤,៨៩% ហើយ។ នេះបើយោងតាមការចុះពិនិត្យការដ្ឋានផ្ទាល់របស់រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល កាលពីថ្ងៃទី ៣ ធ្នូ នេះ។ គម្រោងសាងសង់ផ្លូវជាតិលេខ១០ នេះតភ្ជាប់ពីសំឡូត- វាលវែង-អូរសោមដល់កោះកុង សាងសង់ស្របតាមបទដ្ឋានបច្ចេកទេសកម្រិត៣ របស់ប្រទេសចិន មានទទឹងតួផ្លូវសរុបចំនួន ៩ម៉ែត្រ ជាប្រភេទផ្លូវកៅស៊ូពីរស្រទាប់(DBST)។ គម្រោងនេះរួមមានការសាងសង់ស្ពានចំនួន ២៣កន្លែង ប្រវែង ១៧២១,៤៦ម៉ែត្រ ដែលក្នុងនោះមានស្ពានខ្ពស់ជាងគេមួយកម្ពស់៧៥ម៉ែត្រ បណ្តោយ៥៣០ម៉ែត្រ និងទទឹង១០ម៉ែត្រ ព្រមទាំងមានបំពាក់ផ្លាកសញ្ញាចរាចរណ៍ គំនូសចរាចរណ៍ បង្គោលគីឡូម៉ែត្រ និងបង្គោលសុវត្ថិភាពផងដែរ។ គម្រោងផ្លូវនេះមានការជ្រើសរើសគន្លងផ្លូវថ្មីប្រវែងសរុប ៦៥,៨៩គីឡូម៉ែត្រ ដើម្បីធ្វើផ្លូវពង្វាងពីភ្នំក្រវាញ ព្រោះតែមិនចង់វះកាត់ភ្នំក្រវាញជាពីរនាំឱ្យប៉ះពាល់ដល់បរិស្ថាន និងជម្រកសត្វព្រៃធ្ងន់ធ្ងរ។ គម្រោងផ្លូវនេះត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលកំពុងសាងសង់ដោយទុន ១៨៨,៣៨ លានដុល្លារ ដែលជាកម្ចីពីចិន រួមនឹងថវិកាបដិភាគរបស់រដ្ឋ។ ផ្លូវនេះសាងសង់ដោយក្រុមហ៊ុន សាជីវកម្មស្ពានថ្នល់ចិន (CRBC) ត្រួតពិនិត្យបច្ចេកទេសសាងសង់ដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវ វ៉ានអាន ដោយចំណាយពេលសាងសង់ ៤៨ខែ ពោលគឺអាចនឹងបញ្ចប់នៃខែធ្នូ ឆ្នាំ២០២៣។ គួរបញ្ជាក់ថា ផ្លូវជាតិលេខ១០គឺជាសរសៃឈាមសេដ្ឋកិច្ចជាតិដ៏មានសក្តានុពលរបស់កម្ពុជា ដែលជួយលើកកម្ពស់ប្រសិទ្ធភាពនៃការដោះដូរពាណិជ្ជកម្ម វិនិយោគ ដំណាំកសិផល កសិ-ឧស្សាហកម្ម និងទេសចរណ៍បានឆាប់រហ័ស និងចំណាយតិច ជាពិសេសជាមួយប្រទេសជិតខាង។

ថែម៦០លាន$ ព្រោះមិនចង់វះកាត់ភ្នំក្រវាញជា២! ថែម៦០លាន$ ព្រោះមិនចង់វះកាត់ភ្នំក្រវាញជា២! | Real Estate Show រាល់វីដេអូដែល​ផុសទាំងអស់នឹងជួយលោកអ្នកឲ្យមានគំនិតល្អៗច្រើន​នៅក្នុងការរកសុី! សូមតាមដានបន្ថែម​តាមរយះ

ក្រសួងសាធារណការ និងដឹកជញ្ជួន បានបង្ហាញវីដេអូ និងស្វែងយល់ពី បច្ចុប្បន្នភាព និងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ជាតិទាំង ១០ ខ្សែ (លេខ១ ដល់ លេខ១០) នៅតាមបណ្តារាជធានី-ខេត្ត ដែលជាសរសៃឈាម យ៉ាងសំខាន់លើកស្ទួយដល់កំណើនសេដ្ឋកិច្ចជាតិ ជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ និងការដឹកជញ្ជូនទំនិញឆ្លងកាត់។ ផ្លូវទាំងជាតិ ១០ខ្សែរួមមានដូចឃាងក្រោម៖ ផ្លូវជាតិលេខ ១ មានប្រវែង ១៦៦៤៥គីឡូម៉ែត្រ ភ្នំពេញ-ស្វាយរៀង-បាវិត (ព្រុំប្រទល់វៀតណាម) ផ្លូវជាតិលេខ ២ មានប្រវែង ១២០៦៩គីឡូម៉ែត្រ គល់ស្ពានព្រះមុន្នីវង្ស-តាកែវ-ភ្នំដិន (ព្រុំប្រទល់វៀតណាម) ផ្លូវជាតិលេខ ៣ មានប្រវែង ២០១,៥៨គីឡូម៉ែត្រ រង្វង់មូលចោមចៅ-កំពត ផ្លូវជាតិលេខ ៤ មានប្រវែង ២១៤,២០គីឡូម៉ែត្រ ចោមចៅ-កំពង់ស្ពឺ-ព្រះសីងនុ ផ្លូវជាតិលេខ ៥ មានប្រវែង ៤០៧,៤៥គីឡូម៉ែត្រ ភ្នំពេញ-ពោធ៍សាត់-បាត់ដំបង-បន្ទាយមានជ័យ-ប៉ោយប៉ែត (ព្រុំប្រទល់ថៃ) ផ្លូវជាតិលេខ ៦ មានប្រវែង ៤១៥,៤៧គីឡូម៉ែត្រ ភ្នំពេញ-កំពង់ចាម-កំពង់ធំ-សៀមរាប-បន្ទាយមានជ័យ ផ្លូវជាតិលេខ ៧ មានប្រវែង ៤៦០,៨៣គីឡូម៉ែត្រ ស្គន់-កំពង់ចាម-ត្បូងឃ្មុំ-ក្រចេះ-ស្ទឹងត្រែង (ព្រុំប្រទល់ឡាវ) ផ្លូវជាតិលេខ ៨ មានប្រវែង ១២៤,៤០គីឡូម៉ែត្រ ព្រែកតាមាក់-ក្រែង ផ្លូវជាតិលេខ ៩ មានប្រវែង ១៤២,៧៥គីឡូម៉ែត្រ ស្ទឹងត្រែង-ព្រះវិហារ ផ្លូវជាតិលេខ ១០ មានប្រវែង ១៩៧,៣៦គីឡូម៉ែត្រ សំឡូត-វាលវែង-កោះកុង

ផ្លូវជាតិលេខ១០ ដែលឆ្លងកាត់ខេត្ត៣ នឹងមានខេត្តមួយបង្កប់ស្ពានដ៏ខ្ពស់ជាងគេនៅក្នុងស្រុកខ្មែរ កាលពីពេលថ្មីៗ គ្រប់គ្នាប្រាកដជាបានដឹងហើយអំពីផ្លូវ​ជាតិ​លេខ១០ ដែលជាផ្លូវជាតិ Highway មួយខ្សែប្រភេទ DBST ដែល​មាន​ប្រវែង១៩៧,៣៦ គីឡូម៉ែត្រ ដោយ​ត​ភ្ជាប់​រវាង​ស្រុក​សំឡូត​ខេត្ត​បាត់ដំបង កាត់​តាម​ស្រុកវាលវែង ខេត្ត​ពោធិ៍សាត់ និង​មក​ដល់​ទី​រួម​ខេត្ត​កោះកុង ហើយគិតមកត្រឹមពាក់កណ្តាលខែឧសភានេះ សម្រេចបាន ៤៨,៧៧%ហើយ។ ប៉ុន្តែមានចំណុចមួយប្រហែលជាគ្រប់គ្នាមិនសូវបានដឹងនោះគឺ ផ្លូវជាតិលេខ១០ថ្មីនេះ គឺជាផ្លូវល្បឿនលឿនមួយដែលមានការ​ពិបាក​ក្នុងការ​សាងសង់ ហើយក្នុងនោះគឺមានការសាងសង់ស្ពានអាតៃប្រវែង ៥១២ម៉ែត្រ និងកម្ពស់ដល់ ៧៥ម៉ែត្រ ដែលជាស្ពានខ្ពស់​ជាងគេបំផុត​នៅកម្ពុជា។ ដោយការសាងសង់ស្ពានដ៏ខ្ពស់ជាងគេនេះ គឺនៅត្រង់ចំណុច ទឹកដីឃុំអូរសោមស្រុកវាលវែងនៃខេត្តពោធិសាត់។ គួររម្លឹកផងដែរថា៖ ផ្លូវនេះគ្រោងចំណាយប្រមាណ​ជាង ១៨៨លានដុល្លារ ជាហិរញ្ញប្បទានរបស់ប្រទេសចិន និងថវិកាបដិភាគរបស់​រាជរដ្ឋាភិបាលកម្ពុជា។ នេះបើយោងតាមឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួងសាធារណការ និងដឹកជញ្ជូន បាន​ថ្លែងឱ្យដឹងក្នុងពីធីបើកគម្រោងសាងសង់​ផ្លូវជាតិលេខ១០ កាលពីខែមីនា ឆ្នាំ​២០២០ កន្លងទៅនេះ។

គម្រោងសាងសង់​ផ្លូវជាតិលេខ១០ ភ្ជាប់បាត់ដំបង-កោះកុង គឺមាន​ស្ពាន​មួយ​ដែល​ខ្ពស់ជាងគេបំផុត​នៅកម្ពុជា ក្នុងគម្រោង​សាងសង់​ផ្លូវជាតិលេខ១០ ដែលភ្ជាប់ពីខេត្តបាត់ដំបង ទៅកោះកុង គឺមាន​ការសាងសង់ស្ពាន​អាតៃប្រវែង ៥១២ម៉ែត្រ និងកម្ពស់​ដល់ ៧៥ម៉ែត្រ​ ដែល​នឹងក្លាយ​ជាស្ពាន​ខ្ពស់​ជាងគេ​បំផុតនៅកម្ពុជា។ នេះបើតាមការ​លើកឡើង​របស់​លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុង​ពិធីបើកការដ្ឋាន​សាងសង់ផ្លូវជាតិលេខ១០ កាលពីខែមីនា ឆ្នាំ​២០២០។ គម្រោងសាងសង់​ផ្លូវជាតិលេខ១០ មាន​ប្រវែងសរុប ១៩៧,៣៦គីឡូម៉ែត្រ និងទទឹងតួផ្លូវ ៩ម៉ែត្រ តភ្ជាប់ពីសំឡូត ខេត្តបាត់ដំបង ឆ្លងកាត់វាលវែង អូរសោម ខេត្តពោធិ៍សាត់ ភ្ជាប់ទៅខេត្ត​កោះកុង។ ក្នុងនោះមាន​ការសាងសង់ស្ពានចំនួន ៣៣កន្លែងប្រវែងសរុប ២៣៦១ម៉ែត្រ។ ផ្លូវនេះគ្រោងចំណាយប្រមាណ​ជាង ១៨៨លានដុល្លារ ជាហិរញ្ញប្បទានរបស់ប្រទេសចិន និងថវិកាបដិភាគរបស់​រាជរដ្ឋាភិបាលកម្ពុជា។ គិតមកត្រឹមពាក់កណ្តាលខែឧសភា ឆ្នាំ ២០២១នេះ គម្រោងសាងសង់​ផ្លូវជាតិលេខ១០ សម្រេចបាន ៤៨,៧៧%។ ផ្លូវនេះមិនត្រឹមតែផ្តល់អត្ថប្រយោជន៍ក្នុងការធ្វើដំណើរឆ្លងកាត់ប៉ុណ្ណោះទេ ប៉ុន្តែវាអាចជាផ្នែកមួយទាក់ទាញអ្នកទេសចរ​ដែលចូលចិត្តធ្វើដំណើរកម្សាន្ត អាចគយគន់ធម្មជាតិដ៏ស្រស់ត្រកាល ដោយសារផ្លូវនេះមានតំបន់ធម្មជាតិជាច្រើន ជាពិសេសព្រៃឈើ ក្រាស់ៗយ៉ាងស្រស់ស្អាត៕

ទីផ្សារ និង​តម្លៃ​អចលនទ្រព្យ តាម​ផ្លូវជាតិ​លេខ​ ១០ នៅមាន​ភាពស្ងប់ស្ងាត់ ពោធិ៍សាត់ៈ ទោះបី​ការសាងសង់​ផ្លូវជាតិ​លេខ​ ១០ ដែល​តភ្ជាប់​ពី​ស្រុក​សំឡូត ខេត្តបាត់ដំបង កាត់​តាម​ស្រុក​វាលវែង ខេត្តពោធិ៍សាត់ ទៅកាន់​ខេត្តកោះកុង សម្រេចបាន​ជិត ៥០ ​ភាគរយ​ហើយ​ក៏ដោយ ក៏​តម្លៃ​អចលនទ្រព្យ​នៅតាម​បណ្តោយ​ផ្លូវ​នេះ​មិនបាន​ហក់ឡើង​គួរឱ្យ​កត់សម្គាល់​ទេ​។ នេះ​បើតាម​ក្រុម​អ្នកជំនាញ​អចលនទ្រព្យ​។ យោងតាម លោក បុង ប៊ុនហួន រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ជា​នាយក​គម្រោង​ផ្លូវជាតិ​លេខ​ ១០ ដែល​បាន​ចុះទៅ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស និង​វឌ្ឍនភាព​ការងារ​កាលពី​ចុង​សប្តាហ៍​មុន​ឱ្យដឹងថា ទោះបី​កម្ពុជា​កំពុង​ជួបប្រទះ​ការឆ្លង​រាលដាល​ជំងឺ​កូវីដ ​១៩ ក៏​ការសាងសង់​ផ្លូវជាតិ​លេខ​ ១០ មិន​ត្រូវបាន​ពន្យារពេល​ទេ ដោយ​គិត​ត្រឹម​ពាក់​កណ្តាល​ខែឧសភា ការសាងសង់​សម្រេចបាន ៤៨,៧៧ ​ភាគរយ​។ លោក​និយាយថា ផ្លូវ​នេះ​មិន​ត្រឹមតែ​ជួយ​កាត់បន្ថយ​រយៈពេល​ធ្វើដំណើរ​ពី​តំបន់​ភាគ​ពាយព្យ​ប្រទេស​ទៅកាន់​តំបន់​មាត់សមុទ្រ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ថែមទាំង​ជួយ​ទាក់ទាញ​អ្នកទេសចរ​ដែល​ចូលចិត្ត​ធ្វើដំណើរ​កម្សាន្ត​បាន​យ៉ាងច្រើន​ផងដែរ​។ ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា លោក ច្រឹក សុខនីម បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ១៩ ខែឧសភា​ថា សព្វថ្ងៃនេះ​ទីផ្សារ​អចលនទ្រព្យ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​ ១០ មិនសូវមាន​សកម្មភាព​ទិញ-លក់​ទេ ព្រោះ​ភាគច្រើន​ជា​តំបន់​ព្រៃ​។ បច្ចុប្បន្ន​ក្រៅពី​ជា​តំបន់​ព្រៃ នៅតាម​ផ្លូវ​នេះ ក៏មាន​ប្រជាកសិករ​មួយចំនួន​ប្រកបការងារ​ដាំដុះ​កសិកម្ម​ផងដែរ​។ លោក​បន្ថែមថា នៅពេល​ផ្លូវ​ធ្វើ​រួច តម្លៃ​អចលនទ្រព្យ​ទីនោះ​នឹង​កើន​ថែមទៀត ប៉ុន្តែ​នឹងមិន​ខ្ពស់​ទេ ព្រោះ​មិនមែន​ជា​តំបន់​ពាណិជ្ជកម្ម និង​ឧស្សាហកម្ម​។ លោក​ថ្លែងថា​៖ «​ខ្ញុំ​គិតថា​ទីផ្សារ​អចលនទ្រព្យ​នៅ​ផ្លូវជាតិ​លេខ​ ១០ ​នឹង​មិនសូវមាន​សម្ទុះ​ទីផ្សារ​ខ្លាំង​ទេ ព្រោះ​ជា​តំបន់​មាន​សក្តានុពល​ខ្ពស់​សម្រាប់តែ​វិស័យ​កសិកម្ម និង​ទេសចរណ៍​។ ជាទូទៅ​អចលនទ្រព្យ​មាន​ទីផ្សារ​ល្អ​ទាល់តែ​ទីនោះ​ជា​កន្លែង​ដែលមាន​ពាណិជ្ជកម្ម និង​មនុស្ស​រស់នៅ​ច្រើន​»​។ យោងតាម​លោក សុខនីម ដោយសារ​មិនទាន់មាន​ចលនា​ទិញ-លក់​ច្រើន បច្ចុប្បន្ន​ដី​នៅជាប់​ផ្លូវជាតិ​លេខ ១០ ទីតាំង​ល្អ​អាចមាន​តម្លៃ​ជា​មធ្យម​ចន្លោះ​ពី ២០-៣០ ​ដុល្លារ​ ក្នុង​ ១ ​ម៉ែត្រការ៉េ និង​កន្លែង​ខ្លះ​មាន​តម្លៃ​ក្រោម ៣​ ដុល្លារ ដោយ​វា​អាស្រ័យ​លើ​ទំហំ​ដី​។ អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ KFA លោក នួន រិទ្ធី បាន​និយាយថា នៅពេល​មាន​ការសាងសង់​ផ្លូវ តម្លៃ​អចលនទ្រព្យ​តែង​កើនឡើង គ្រាន់តែ​តិច ឬ​ច្រើន ដោយ​អាស្រ័យ​តើ​តំបន់​នោះ​មាន​សក្តានុពល​សម្រាប់​ការវិនិយោគ​លើ​វិស័យ​ណាមួយ​។ សម្រាប់​អចលនទ្រព្យ​នៅតាម​ផ្លូវជាតិ​លេខ ១០ ពេលនេះ​គឺ​មិន​កើន​ខ្ពស់​ទេ ព្រោះ​ជា​តំបន់​មាន​សក្តានុពល​ក្នុង​វិស័យ​កសិកម្ម​ភាគច្រើន​។ យ៉ាងណាក្ដី លោក រិទ្ធី បញ្ជាក់ថា​៖ «​ខណៈ​តម្លៃ​ដី​នៅ​ទាប ហេតុនេះ​វា​អាចជា​ឱកាសល្អ ប្រសិន​បើ​អ្នកវិនិយោគ​ចេះ​កែច្នៃ​ទីនោះ​ឱ្យទៅជា​កន្លែង​ផលិត​ផលិតផល​ណា​ដែលមាន​តម្រូវការ​ទីផ្សារ​ខ្ពស់​នៅលើ​ទីផ្សារ​អន្តរជាតិ​»​។ ផ្លូវជាតិ​លេខ​ ១០ ដែលមាន​ប្រវែង​សរុប​ជាង ១៩៨ ​គីឡូម៉ែត្រ​នេះ ​បាន​បើក​ការដ្ឋាន​សាងសង់​ដោយ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃទី​ ៩ ខែ មីនា ឆ្នាំ​ ២០២០ ដោយ​គ្រោង​នឹង​បញ្ចប់​ការសាងសង់​នៅ​ដំណាច់ឆ្នាំ​ ២០២៣​។ តាម​ផែនការ​គម្រោង​នេះ​នឹងត្រូវ​ចំណាយ​ថវិកា​សរុប​ជាង ១៨៨ ​លាន​ដុល្លារ​ជា​ហិរញ្ញប្បទាន​ពី​រដ្ឋាភិបាល​ចិន​៕

គម្រោងសាងសង់ផ្លូវជាតិលេខ១០ (បាត់ដំបង – ពោធិ៍សាត់ – កោះកុង) សម្រេចបាន៤៨,៧៧%ហើយ រាជធានីភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូនបានឲ្យដឹងថា គម្រោងសាងសង់ផ្លូវជាតិលេខ១០ (បាត់ដំបង – ពោធិ៍សាត់ – កោះកុង) សម្រេចបាន៤៨,៧៧%ហើយគិតត្រឹមពាក់កណ្តាលខែឧសភា ឆ្នាំ២០២១។ ទទួលបានព័ត៌មានថ្មីៗទាន់ហេតុការណ៍រាល់ថ្ងៃ សូមចូលទៅកាន់ Channel Telegram KBN News កាលពីពេលថ្មីៗនេះលោក បុង ប៊ុនហួន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោងផ្លូវជាតិលេខ១០ បានបន្តដឹកនាំក្រុមការងារជំនាញចុះ ត្រួតពិនិត្យលក្ខណៈបច្ចេកទេស និងតាមដានវឌ្ឍនភាពការងារសាងសង់ ដោយមានការចូល រួមពីតំណាងក្រុមហ៊ុនសាងសង់ ក្រុមហ៊ុនត្រួតពិនិត្យលក្ខណៈបច្ចេកទេស និងភាគីពាក់ព័ន្ធផងដែរ។ លោក បុង ប៊ុនហួន ថ្លែងថា ជាលទ្ធផល ការសាងសង់ផ្លូវនេះសម្រេចបាន៤៨,៧៧% ហើយគិតត្រឹមពាក់កណ្តាលខែឧសភា ឆ្នាំ២០២១ ហើយបច្ចុប្បន្នក្រុមហ៊ុនសាងសង់កំពុងបន្តការងារ សាងសង់របស់ខ្លួនយ៉ាងសស្រាក់សស្រាំ ទោះបីកម្ពុជាកំពុងជួបប្រទះនៃការឆ្លងរីករាលដាលជំងឺកូវីដ១៩យ៉ាងណាក៏ដោយ។ សូមបញ្ជាក់ថា ផ្លូវជាតិលេខ១០មានប្រវែង ១៩៧,៣៦ គីឡូម៉ែត្រ លាតសន្ធឹងកាត់ស្រុកសំឡូត ខេត្តបាត់ដំបង ពោធិ៍សាត់ រហូតដល់ខេត្តកោះកុង ហើយផ្លូវនេះមិនត្រឹមតែផ្តល់អត្ថប្រយោជន៍ក្នុងការធ្វើដំណើរឆ្លងកាត់ប៉ុណ្ណោះទេ ប៉ុន្តែវាអាចជាផ្នែកមួយទាក់ទាញអ្នកទេសចរណ៍ដែលចូលចិត្តធ្វើដំណើរកម្សាន្ត អាចគយគន់ធម្មជាតិដ៏ស្រស់ត្រកាល ដោយសារផ្លូវនេះមានតំបន់ធម្មជាតិជាច្រើន ជាពិសេសព្រៃឈើ ក្រាស់ៗយ៉ាងស្រស់ស្អាត។ ជាមួយគ្នានោះ លោករដ្ឋលេខាធិការ បានជំរុញឱ្យក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស បន្តយកចិត្តទុកដាក់លើកិច្ចការងារសាងសង់ប្រកបដោយការទទួលខុសត្រូវខ្ពស់ និងស្រប តាមស្តង់ដារបច្ចេកទេសត្រឹមត្រូវដើម្បីធានាការប្រើប្រាស់បានយូរអង្វែង និងចូលរួមអនុវត្តឱ្យបាននូវវិធានការរបស់រាជរដ្ឋាភិបាល ៣កុំ ៣ការពារ ទាំងអស់គ្នាដើម្បីបញ្ជៀសការឆ្លងជម្ងឺកូវីដ-១៩៕

No comments:

Post a Comment