នៅថ្ងៃទី២ ខែមិថុនា ​ឆ្នាំ ២០២៦ នេះ កម្ពុជាផ្ញើលិខិតផ្លូវការទៅកាន់ប្រទេសថៃ និងអគ្គលេខាធិការ UN ដើម្បីចាប់ផ្ដើមដំណើរការយន្តការផ្សះផ្សាដោយបង្ខំ ក្រោមច្បាប់សមុទ្ររបស់UN។ សម្ដេចធិបតីថ្លែងក្នុងសារពិសេស។ កម្ពុជាបង្ហាញជំហររឹងមាំ លើសន្តិសុខសមុទ្រ និងការគោរពច្បាប់អន្តរជាតិ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម សុខ ស៊ីផាន់ណា ទេសរដ្ឋមន្ត្រី និងជា បេសកជនពិសេស របស់សម្ដេចអធិបតីនាយករដ្ឋមន្ត្រី បានអញ្ជើញចូលរួម និងថ្លែងបទអន្តរាគមន៍ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្រោមប្រធានបទ " ការថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ ពាក់ព័ន្ធនឹងសន្តិសុខសមុទ្រ ក្នុងរនោះ ឯកឧត្តម ទេសរដ្ឋមន្ត្រី សុខ ស៊ីផាន់ណា បានសង្កត់ធ្ងន់លើសារៈសំខាន់នៃផ្លូវទឹក ដែលមានសុវត្ថិភាព និងសន្តិសុខ ដែលជាសរសៃឈាមដ៏សំខាន់ សម្រាប់សន្តិភាព សុវត្ថិភាព អន្តរជាតិស្ថេរភាពសេដ្ឋកិច្ចសកល និងការអភិវឌ្ឍប្រកបដោយចេរភាព ដើម្បីឆ្លើយតបទៅនឹងការគម្រាមគំហែងដែលកំពុងកើតឡើងចំពោះសន្តិសុខសមុទ្រ ឯកឧត្តមទេសរដ្ឋមន្ត្រី សុខ ស៊ីផាន់ណា បានបង្ហាញនូវអតិភាពសំខាន់ៗចំនួនបី រួមមាន៖ទី១៖ដោះស្រាយវិវាតដោយសន្តិវិធីរាល់វិវាទសមុទ្រ​ត្រូវតែដោះស្រាយតាមរយៈការសន្ទនានិងការទូត​កម្ពុជាប្រកាន់ខ្ជាប់នូវគោលការណ៍សេរីភាពនៃការធ្វើនាវាចរ​និងការឆ្លងកាត់ដោយស្របច្បាប់​ដែលត្រូវតែគោរពឲ្យបានពេញលេញស្របតាមច្បាប់អន្តរជាតិទៀតជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ 1982 UNCLOS។ ទី2 បង្កើនជំនួយបច្ចេកទេសនិងការកសាងសមត្ថភាព​ឯកឧត្តមទេសរដ្ឋមន្ត្រី​បានអំពាវនាវឲ្យមានការពន្លឿន ឲ្យមានការគាំទ្របន្ថែម​ដល់បណ្ដារដ្ឋជាប់សមុទ្រដែលកំពុងអភិវឌ្ឍលើផ្នែកអនុវត្តច្បាប់សមុទ្រ​សន្តិសុខកំពង់ផែ​និងនាវាចរ ការយល់ដឹងអំពីដែនសមុទ្រ​និងការចែករំលែកព័ត៌មានឲ្យបានទាន់ពេលវេលាដើម្បីទប់ស្កាត់បញ្ហាប្រឈមនានាឲ្យមានប្រសិទ្ធភាពទី3 វិធីសាស្រ្តរួមបញ្ចូលគ្នានិងការបង្ការ ក្រុមប្រឹក្សាសន្តិសុខ គួរតែអនុវត្តវិធីសាស្រ្ត ដែលបង្កើតភាពធន់ក្នុងរយៈពេលវែង ដោយផ្អែកលើបរិយាប័ននិងសន្តិភាពជាមួយច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ ឯកឧត្តម ទេសរដ្ឋមន្ត្រី សុខស៊ីផាន ណា ក៏បានបញ្ជាក់ជាថ្មីនូវការប្ដេជ្ញាចិត្តរបស់កម្ពុជា ក្នុងការការពារច្បាប់អន្តរជាតិនិងជម្រុញការសន្ទនាដោយសន្តិវិទ្យុ ពង្រឹងសន្តិសុខសមុទ្រជាពិសេសការប្រយ័ត្ត ប្រឆាំង និងបទល្មើសឆ្លងដែន កម្ពុជានៅតែបន្តស្វាគមន៍នាវាបរទេសមកកាន់មូលដ្ឋានទ័ពជើងទឹករាម ដែលបានធ្វើទំនើបកម្មរបស់ខ្លួនសម្រាប់ការធ្វើសមយុទ្ធរួមគ្នា ការផ្ដល់ជំនួយមនុស្សធម៌និងកិច្ចសហប្រតិបត្តិការ ក្នុងគោលបំណងប្រយុទ្ធប្រឆាំងនិងនិងបទល្មើសផ្សេងៗ ឯកឧត្តម សុខ ស៊ីផាន់ណា បានបញ្ជាក់ពីថាការផ្ដល់សច្ចាប័នលើកិច្ចព្រមព្រៀង UNCLOS (UNCLOS)និងBBNJ នាពេលកន្លងមក គឺជាសក្ខីភាព បង្ហាញពីការប្តេជ្ញាចិត្ត មិនងាករា របស់កម្ពុជា ចំពោះសណ្ដាប់ធ្នាប់សមុទ្រដែលផ្អែកលើច្បាប់ និង ការគ្រប់គ្រងធានធានសមុទ្រដោយការទទួលខុសត្រូវ៕

Saturday, January 1, 2022

ផ្លូវជាតិលេខ ៩

  1. ផ្លូវជាតិលេខ ១ 👈 ផ្លូវជាតិលេខ ២ 👈 ផ្លូវជាតិលេខ ៣ 👈 ផ្លូវជាតិលេខ ៤ 👈 (ផ្លូវជាតិលេខ ៤៨ ផ្លូវជាតិលេខ ៤១ផ្លូវជាតិលេខ ៥ 👈 ផ្លូវជាតិលេខ ៦ 👈 ផ្លូវជាតិលេខ ៧ 👈 ផ្លូវជាតិលេខ ៨ 👈 ផ្លូវជាតិលេខ ៩ 👈 ផ្លូវជាតិលេខ ១០ 👈 ផ្លូវជាតិលេខ ១១ 👈
  2. ប្រព័ន្ធផ្លូវ ក្រវ៉ាត់ព្រំដែន កម្ពុជា
  3. ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងបាវិត
  4. ផ្លូវល្បឿនលឿន ភ្នំពេញ ព្រះសីហនុ
  5. វិស្វកម្ម ស្ថាបនា ​ផ្លូវ​ក្រវាត់​ព្រំដែន​
  6. ប្រព័ន្ធភស្តុភារកម្ម នៃព្រះរាជាណាចក្រ កម្ពុជា
ផ្លូវជាតិលេខ ៩ គឺជាផ្លូវជាតិថ្មី ដែលមានប្រវែង ១៤២ គីឡូម៉ែត្រតភ្ជាប់ពីខេត្តស្ទឹងត្រែង និងខេត្តព្រះវិហារ ស្ថិតនៅក្នុងតំបន់ទន្លេមេគង្គ ដែលបានស្ថាបនាចាប់ពីឆ្នាំ២០១១ ក្រោមកម្ចីហិរញ្ញប្បទានពីសាធារណរដ្ឋប្រជាមានិតចិន ប្រមាណ ៥០ លានដុល្លារ និងសាងសង់ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គ ប្រវែង ១,៧០០ ម៉ែត្រសម្ពោធកាលពីឆ្នាំ២០១៥ ផងដែរ។

ថ្ងៃ​ពុធ, 1 ខែ​មេសា 2015 ស្ទឹងត្រែង ០១ មេសា ២០១៥៖ ផ្លូវជាតិលេខ៩ ប្រវែងជាង១៤៣គីឡូម៉ែត្រ ពីខេត្តស្ទឹងត្រែង ទៅដល់ខេត្តព្រះវិហារ និងស្ពានមិត្តភាព កម្ពុជា-ចិន ស្ទឹងត្រែង ប្រវែង១.៧៣១ម៉ែត្រ ត្រូវបានប្រារព្ធពិធីសម្ពោធបើកឱ្យប្រើប្រាស់ក្រោមអធិបតីភាព សម្តេចជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាក្រកម្ពុជា និងឯកអគ្គរដ្ឋទូតចិន លោកជំទាវ ពូ ជៀនគ័រ …

ឯកឧត្តម ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន បានធ្វើសេចក្ដីរាយការណ៍ថា ៖ ផ្លូវជាតិលេខ៩ មានប្រវែងសរុប ១៤៣,៣៣គីឡូម៉ែត្រ គិតបញ្ចូលទាំងផ្លូវភ្ជាប់មកក្រុងស្ទឹងត្រែងប្រវែង០,៥៧គីឡូម៉ែត្រនិងស្ពានស្ទឹងត្រែង បំបែកចាប់ពីគីឡូម៉ែត្រលេខ ៤៥៨ ផ្លូវជាតិលេខ៧ ត្រង់ភូមិ រាជានុកូល សង្កាត់ស្ទឹងត្រែងនៃខេត្តស្ទឹងត្រែង ដល់គីឡូម៉ែត្រលេខ ១៣០ ផ្លូវជាតិ លេខ៦២ ស្ថិតក្នុងភូមិស្ថាពរ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ។ ផ្លូវនេះមានទទឹង ៩ម៉ែត្រ ផ្ទៃនៃទ្រូងផ្លូវជាប្រភេទកំរាលថ្មស្រោចកៅស៊ូស្ដើងពីរស្រទាប់DBST មានទទឹង៧ម៉ែត្រ មានសាងសង់ស្ពាន២៥កន្លែង  ទទឹង១០ម៉ែត្រ ប្រវែងសរុប៩៤៦ម៉ែត្រ និងសាងសង់លូ គ្រប់ប្រភេទ ចំនួន  ១៤៣កន្លែង និងស្ពានស្ទឹងត្រែង មានប្រវែង១៧៣១ម៉ែត្រ តួស្ពានមានទទឹង ១៣,៥០ម៉ែត្រ មាន គន្លងផ្លូវ២សម្រាប់រថយន្ត គន្លងនីមួយៗមានទទឺង៣,៥០ម៉ែត្រ, គន្លងពីរសម្រាប់ទោចក្រយានយន្ត គន្លងនីមួយៗមានទទឹង១,១០ម៉ែត្រ និងរបាបង្កាន់ដៃស្ពានទទឹង ០,២៥ម៉ែត្រសងខាង។

គម្រោងនេះ ចំណាយថវិកាសរុបប្រមាណ ១១៦លាន៥សែនដុល្លារអាមេរិក ដែលជាហិរញ្ញប្បទានពីរដ្ឋាភិបាលចិន រួមជាមួយថវិកាបដិភាគរាជរដ្ឋាភិបាលកម្ពុជា សម្រាប់ដោះស្រាយផលប៉ះពាល់អនុវត្តការសាងសង់ដោយ ក្រុមហ៊ុនសំណង់សៀងហៃគ្រូប និងត្រួតពិនិត្យ ដោយ ក្រុមហ៊ុនសំណង់ក្វាងចូវវ៉ានអាន ដោយបានចាប់ផ្ដើមសាងសង់ កាលពីថ្ងៃទី២០ ខែសីហាឆ្នាំ ២០១១ រយៈពេលសាងសង់៤៥ ខែ ។

សូមបញ្ជាក់ថា ផ្លូវជាតិលេខ៩ ជាអតីតផ្លូវលេខ២១៤ ដែលជាផ្លូវខេត្ត តភ្ជាប់ត្បែងមានជ័យ ខេត្តព្រះវិហារ មកស្រុក ថាឡាបរិវ័ត្ត ខេត្តស្ទឹងត្រែង កាត់តាមស្រុកឆែប ដែលពីមុនជាផ្លូវដី ទទឹងតូច ស្ទើរស្មើផ្ទៃដីធម្មជាតិ។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា មានប្រសាសន៍ថា ជាមួយនឹងស្ពានដែលសម្ពោធនៅថ្ងៃនេះ នៅមានស្ពាន៣ទៀតដែលមិនទាន់សម្ពោធ ក្នុងនោះគឺស្ពាននៅតាមទន្លេបាសាក់ចំនួន២គឺស្ពានតាខ្មៅ និងនៅកោះធំ និងនៅតាមទន្លេសាបចំនួន១។ ជាមួយនឹងសេចក្តីសោមនស្សដែលសម្រេចបានសមិទ្ធផលថ្មីនេះដែរ នាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណជាថ្មីម្តងទៀតតាមរយៈលោកជំទាវឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ជូនចំពោះរដ្ឋាភិបាល និងប្រជាជនចិន ដែលបានគាំទ្រដល់គោលនយោបាយហេដ្ឋារចនាសម្ព័ន្ធ របស់រាជរដ្ឋាភិបាលកម្ពុជា ។ សម្តេច រម្លឹកថា ជំនួយរបស់មិត្តចិនចំពោះកម្ពុជា មិនមានលក្ខខ័ណ្ឌអ្វីទេ  អ្វីដែលមិត្តចិនត្រូវការក៏ដូចជាសេចក្តីត្រូវការរបស់យើងដែរ គឺប្រសិទ្ធភាពសេដ្ឋកិច្ច។

ក្នុងន័យនេះ សម្តេចបានបញ្ជាក់ថា មានផ្លូវ គឺមានសង្ឃឹម  ដូច្នេះនយោបាយហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា នៅតែបន្ត ។  ជំនួយឥតសំណងរបស់ចិនមកកាន់ កម្ពុជា បានបង្កើនពីឆ្នាំទៅមួយឆ្នាំ ដែលកាលពីឆ្នាំទៅមាន៧០០លានយ័ន ប្រហែល១១៥លានដុល្លារ ហើយនៅឆ្នាំ២០១៥នេះ ចិនបានបង្កើនជំនួយឥតសំណងនេះរហូតដល់១ពាន់លានយ័ន ប្រហែល១៦៥លានដុល្លារ ដែលយើងយកមកប្រើប្រាស់ ក្នុងវិស័យអាទិភាព មានដូចជាវិស័យអប់រំ សុខាភិបាល និងបញ្ហាសង្គមកិច្ច។

No comments:

Post a Comment