តំបន់ភូមិសាស្រ្តនយោបាយ អាស៊ីអាគ្នេយ៍ : សង្រ្គាមពាណិជ្ជក/ សង្រ្គាម សេដ្ឋកិច្ច យោធា ថាមពល និង បច្ចេកិជ្ជា គឺជាសង្រ្គាមផ្កាយ នៅតំបន់ភូមិសាស្រ្តនយោបាយ អាស៊ីអាគ្នេយ៍ នេះជាទិដ្ឋភាពរួម ចំណែក ទិដ្ឋភាព តាមប្រទេសនីមួយៗ គឺជា ចលនាស្រូបទាញប្រយោជន៍ពី បរទេស ដើម្បី យកឈ្នះចាញ់ក្នុងប្រទេសរៀងៗខ្លួន ដូចជា នៅកម្ពុជា បក្សប្រឆាំងគាំទ្រ អាមេរិក មានកងទ័ពខ្លាំង គាំទ្រ តៃវ៉ាន់ មានបច្ចេកវិជ្ជាខ្លាំង គាំទ្រ វៀតណាម មានប្រជាជនច្រើនដើម្បី ប្រឆាំង រដ្ឋាភិបាល ចំណែក រដ្ឋាភិបាល ពឹង ចិន ដែលខ្លាំងទាំង យោធា បច្ចេកវិជ្ជា សេដ្ឋកិច្ច ថាមពល..
ផែនទី ភូមិសាស្រ្តនយោបាយ តំបន់អាស៊ី
ផែនទី ភូមិសាស្រ្តនយោបាយ តំបន់អាស៊ី
RFI ខេមរភាសា t ព័ត៌មានជាតិប្រចាំថ្ងៃ.សាលក្រម កឹម សុខា៖ អឺរ៉ុបព្រមានរដ្ឋាភិបាលកម្ពុជា ពីការដកប្រព័ន្ធអនុគ្រោះពន្ធ ក្រោយការបោះឆ្នោតថ្នាក់ជាតិសភាអឺរ៉ុបព្រមានរដ្ឋាភិបាលកម្ពុជា ពីការដកប្រព័ន្ធអនុគ្រោះពន្ធ EBA ជាបន្តទៀត នៅក្រោយការបោះឆ្នោតថ្នាក់ជាតិនាខែកក្កដាខាងមុខ ប្រសិនបើការបោះឆ្នោតនោះប្រាសចាកពីគោលការណ៍អន្តរជាតិ ហើយរំលោភបំពានដល់បញ្ហាសិទ្ធិមនុស្ស។ ការព្រមានរបស់សភាអឺរ៉ុប ធ្វើឡើងតាមរយៈកិច្ចប្រជុំនៅថ្ងៃពុធ ស្តីអំពីដំណោះស្រាយកម្ពុជា ក្រោយពេលដែលតុលាការក្រុងភ្នំពេញ បានកាត់ទោសឲ្យមេដឹកនាំអតីតបក្សប្រឆាំង ជាប់ឃុំចំនួន២៧ឆ្នាំ។
VOA Khmer មិនដល់ពីរសប្តាហ៍បន្ទាប់ពីចៅក្រមសាលាដំបូងរាជធានីភ្នំពេញបានផ្តន្ទាទោសដ៏ធ្ងន់លើលោក កឹម សុខា សភាសហភាពអឺរ៉ុបនឹងបើកកិច្ចពិភាក្សាជជែកដេញដោលគ្នា ពាក់ព័ន្ធនឹងការផ្តន្ទាទោសអតីតមេដឹកនាំគណបក្សប្រឆាំងរូបនេះ។កិច្ចជជែកដេញដោលគ្នានេះ នឹងធ្វើឡើងនៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៦ ខែមីនានេះ ម៉ោងនៅទីក្រុង Strasbourg នៃប្រទេសបារាំង ដែលត្រូវនឹងពេលល្ងាចម៉ោងនៅប្រទេសកម្ពុជា។កាលពីថ្ងៃទី ៣ ខែមីនាកន្លងទៅនេះ លោក កឹម សុខា អតីតមេដឹកនាំគណបក្សសង្គ្រោះជាតិ ដែលត្រូវបានតុលាការកំពូលរំលាយ ត្រូវបានចៅក្រមជនុំជម្រះក្តីនៃសាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្តន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេល ២៧ ឆ្នាំ ដោយលោកត្រូវឃុំនៅក្នុងផ្ទះ ដោយមានការយាមកាមយ៉ាងតឹងរ៉ឹង។
ផែនទៅភូមិសាស្រ្តនយោបាយ កម្ពុជា
- អាស៊ានគួរមានប្រព័ន្ធទូទាត់ប្រាក់រួមតាមបែបឌីជីថលបរិវត្តកម្មហិរញ្ញវត្ថុ មានការវិវត្តយ៉ាងឆាប់រហ័សនៅក្នុងបណ្ដាប្រទេសមួយចំនួននៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) តាមរយៈការកើនឡើងនៃការទូទាត់សាច់ប្រាក់តាមបែបឌីជីថល។ និន្នាការនេះបានរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេសក្នុងតំបន់ ហើយវាក៏ត្រូវបានពន្លឿន បន្ថែមទៀតនៅអំឡុងពេលនៃការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ផងដែរ។បណ្ដាប្រទេសក្នុងតំបន់អាស៊ី កំពុងទាញយកអត្ថប្រយោជន៍ ពីបច្ចេកវិទ្យាហិរញ្ញវត្ថប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ បានពិភាក្សាយ៉ាងស៊ីជម្រៅរួចទៅហើយទៅលើការប្រើប្រាស់បច្ចេកវិទ្យាថ្មីមួយចំនួនដូចជា បច្ចេកវិទ្យាប្លុកឆេន ដែលត្រូវបានប្រើប្រាស់នៅក្នុងបច្ចេកវិទ្យាហិរញ្ញវត្ថុ ដូចជា រូបិយបណ្ណឌីជីថលធនាគារកណ្ដាល (Central Bank Digital Currencies ឬ CBDC) និងរូបិយបណ្ណគ្រីបតូ (cryptocurrencies) ជាដើម។ ជាក់ស្ដែង ប្រទេសជាសមាជិកអាស៊ានមួយចំនួន រួមមាន ប្រទេសឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី និងថៃ ជាដើម បាននិងកំពុងត្រៀមខ្លួនចុះហត្ថលេខាលើកិច្ចព្រមព្រៀង ដើម្បីបង្កើតប្រព័ន្ធទូទាត់ឆ្លងដែន ដែលជាប្រព័ន្ធដែលអាចធ្វើប្រតិបត្តិការឆ្លងប្រទេសទាំងនេះ។ ប្រព័ន្ធនេះនឹងអនុញ្ញាតឱ្យប្រជាជនគ្រប់រូបដែលរស់នៅក្នុងប្រទេសទាំងនេះ អាចប្រើប្រាស់កម្មវិធីធនាគារចល័ត (mobile banking app) ក្នុងទូរសព្ទដៃរបស់ពួកគេ ដើម្បីទូទាត់លើសេវាកម្ម និងទំនិញ ដែលពួកគេបានទិញដូរនៅក្នុងប្រទេសណាមួយក្នុងចំណោមប្រទេសទាំងនេះភ្លាមៗ តាមរយៈ QR Code។ ដំណាលគ្នានេះដែរ ប្រទេសផ្សេងទៀត ដូចជា ប្រទេសកម្ពុជា និងប្រទេសម៉ាឡេស៊ី ក៏បានធ្វើការរួមគ្នា និងបានដាក់ដំណើរការសេវាផ្ទេរប្រាក់ឆ្លងប្រទេសតាមកម្មវិធីទូរសព្ទចល័តតាមរយៈប្រព័ន្ធបាគង (ដែលជាប្រព័ន្ធទូទាត់ប្រាក់នៅកម្ពុជាដែលប្រើប្រាស់បច្ចេកវិទ្យាប្លុកឆេន)។
- តើប្រព័ន្ធទូទាត់តាមបែបឌីជីថលរួមនេះនឹងផ្ដល់អត្ថប្រយោជន៍អ្វីខ្លះដល់អាស៊ាន?អត្ថប្រយោជន៍ដ៏សំខាន់មួយ គឺថាប្រព័ន្ធនេះនឹងអនុញ្ញាតឱ្យប្រជាជននៅក្នុងតំបន់ប្រើប្រាស់កម្មវិធីធនាគារចល័តរបស់ពួកគេដើម្បីធ្វើការទូទាត់តាមកូដ QR code សម្រាប់ការដោះដូរទំនិញ និងសេវាកម្មនៅក្នុងប្រទេសអាស៊ានទាំង១១។ ប្រព័ន្ធនេះក៏នឹងបង្កើតប្រព័ន្ធទូទាត់ឆ្លងដែន ដែលអាចធ្វើប្រតិបត្តិការឆ្លងប្រទេសពីប្រទេសមួយទៅប្រទេសមួយទៀតបានយ៉ាងងាយស្រួល ហើយរូបិយបណ្ណរបស់អ្នកទិញនឹងត្រូវបានប្ដូរទៅជារូបិយបណ្ណរបស់អ្នកទទួលភ្លាមៗ ដោយមិនចាំបាច់ធ្វើការដោះដូរតាមរយៈរូបិយបណ្ណអន្តរការីផ្សេងទៀត ដូចជា ប្រាក់ដុល្លារអាមេរិក ឬប្រាក់យ័នចិននោះទេ។ ការណ៍នេះនឹងធ្វើឱ្យតំបន់នេះកាត់បន្ថយការពឹងផ្អែកលើរូបិយបណ្ណអន្តរការីទាំងនេះផងដែរ។
- អ្វីដែលជាបញ្ហាសម្រាប់បច្ចេកវិជ្ជាហិរញ្ញវត្ថុទីនេះ គឺមាន ៤ ចំណុចដូចជា អាស៊ាន ចែកជា ៣ ក្រុម គឺ ក្រុមប្រទេសលំអៀងចិន, លំអៀងអាមេរិក និង លំអៀងអឺរ៉ុប ដូច្នេះ ពេលដែល ពត៍មាន VOD លើកឡើងអំពី បច្ចេកវិជ្ជាហិរញ្ញវត្ថុអាស៊ាន E-conomy of ASEAN សំដៅ មិនពឹងលើ ប្រាក់ដុល្លា អាមេរិក និង ប្រាក់ យ័ន្តរបស់ ចិន មានន័យ ពួកគេជា ក្រុមប្រទេស អឺរ៉ុប។
- ប្រទេស ម៉ាឡេស៊ី បានប្រកាស ថាចង់ភាសាម៉ាឡេស៊ី ជាភាសាអាស៊ាន ដែលមានន័យថា ប្រព័ន្ធប្រាប់ឌីជីថល ត្រូវមាន ងាយស្រួល សម្រាប់ប្រជាជន អាស៊ាន ទូទៅ ដូច្នេះ ការប្រើភាសា ម៉ាឡេស៊ី គឺជារឿង ពៅរពេញដោយការ ប្រណែន និង ប្រឆាំង។
- ការស្ថាបនាតម្លើងធនាគារកណ្តាល ឬ ធនាគារអាស៊ាន ASEAN Central Bank ដែលត្រូវតែ មានតម្លាភាព និងការ ទទួលខុសត្រូវ តើប្រទេសណាដាក់លុយប៉ុន្មាន? អ្នកណាបំរើការងារក្នុងធនាគារនោះ? អ្នកណាបានផលច្រើនជាងគេពីធនាគារនោះ? បើមាន គ្រោះមហន្តរាយ តើធនាគារនោះ ចេញប្រាក់ទូទាត់បែបណា?។
- ការប្រើប្រាស់ប្រព៍ន្ធ QR Code ( Quick Response Code) គឺជា បច្ចេកវិជ្ជារបស់ ជប៉ុន ដែលជប៉ុន គឺជា គូរប្រជែងជាមួយ ចិន និង អាមេរិក ព្រោះ ទ័ព អាមេរិកកំពុងបោះទីតាំងនៅលើទឹកដីជប៉៉ុន ដែលជប៉ុនទាមទារឯករាជ្យ ចំណែក ទំនាស់ ដែនកោះ ផ្ទះទឹក ចិន ជប៉ុន ក៍ជា បញ្ហាធំ ដែល ចិន មិនអាច ប្រើបច្ចេកវិជ្ជាជប៉ុនជាដាច់ខាត។ ចិន ត្រូវតែ ទូទាត់សាច់ប្រាក់ ជាប្រាក់ យ័ន្ត ដូចប្រទេសដ៍ទៃដែរ សូម្បី រុស្សី ក៍ទូទាត់ជាសាច់ប្រាក់ រុស្សី ។
- - ឆ្នាំ ២០១២ ៖ កម្ពុជា ជាប្រធានអាស៊ានប្តូរវេន ដែលសកលលោក មានការខឹងសម្បារជាមួយកម្ពុជា ដែលមិនអាចចេញសេចក្តីថ្លែងការរូម ប្រឆាំងប្រទេសចិន ក្នុងស្ថានការណ៍ដែលមានការតានតឹងផ្នែកយោធាចិន នៅសមុទ្រចិនខាងត្បូង ជាមួយប្រទេស វៀតណាម ហ្វីលីពិន ជាសមាជិក អាស៊ាន។
- ២០១២សមុទ្រចិនខាងត្បូង ផ្លុវពាណិជ្ជកម្ម និងជាតំបន់សម្បូរ ថាមពលប្រេង ឧស្ម័ន។
- - ឆ្នាំ ២០១៩ ជំលោះបច្ចេកវិជ្ជាសុខាភិបាល Health Science Technology រវាង ប្លុកអាមេរិក និង ប្លុកចិន ដោយផ្តើមចេញពី Biological Warfare / Bioterrorism ឬ ហៅថា កូវីដ ១៩/ China Flu
- ឆ្នាំ ២០១៩ ថៃ ជាប្រធានអាស៊ាន បានចេញជានយោបាយប្រឆាំងចិន ដោយលើកពីការអភីវឌ្ឈន៍ប្រកបដោយនិរន្តភាពនៅអាស៊ាន ពោលគឺ ចោទចិនថា នាំឲ្យមានការប្រែប្រួលអាកាសធាតុ អាចនឹងលិចកោះ ឆ្នេររបស់ ម៉ាឡេស៊ី ឥណ្ឌូនេស៊ីនៅថ្ងៃខាងមុខ។
- ឆ្នាំ ២០២០ វៀតណាម ជាប្រធានអាស៊ានបូរវេន ជាវេទិការប្រមូលប្រទេសជាសមាជិកគាំទ្រ អាមេរិក ដោយវៀតណាម ចល័តកងទ័ពនៅលើនៅទឹកដីកម្ពុជា ក្នងហេតុផលថា ការពារគ្រប់គ្រង កូវីដ ១៩។
- - ឆ្នាំ ២០២១ ភូមារ ជាប្រធានអាស៊ាន ជួបបញ្ហា រដ្ឋប្រហារយោធានៅភូមារ ដែលការដឹកនាំអាស៊ានត្រូវធ្លាក់ទៅលើ ឥណ្ឌូនេស៊ី
- - ឆ្នាំ ២០២២ កម្ពុជា ជាប្រធានប្តរវេនអាស៊ាន ដែល ត្រូវជាមួយ សង្រ្គាមនៅ អ៊ុយក្រែន ដែលមានការប្រទាញប្រទង់ទាមទារឲ្យចេញ សេចក្តីថ្ឡែងការណ៍ថ្កោលទោស រុស្សី និងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើរុស្សី។
- - ឆ្នាំ ២០២២ រុស្សីចោទប្រកាន់ សហរដ្ឋអាមេរិកជុំវញកម្មវធីមន្ទីរពិសោធមេរោគ នៅប្រទេស អ៊ុយក្រែន និងជា ប្រភពមួយ នៃ សង្រ្គាម អ៊ុយក្រែន។ អ៊ុយក្រែនជាប្រទេស មានរោងចក្រផលិត ថាមពលអគ្ឡីដើរដោយ នុយក្លេអ៊ែសម្រាប់លក់ឲ្យ អឺរ៉ុប។ អ៊ុយក្រែនជាប្រទេស នាំចេញ ហ្គាស និង ប្រេងធំ ទៅទីផ្សារអឺរ៉ុប
- - ២០២៣ រុស្សី ចោទប្រកាន់កម្ពុជាថា បានជួយឧបត្ថមផ្នែកយោធាដល់ ប្រទេស អ៊ុយក្រែន ដោយសំអាងលើរដ្ឋមន្រ្តីការបរទេសកម្ពុជាចូលរួមកិច្ចប្រជុំជាមួយ ជប៉ុន ដែលជប៉ុន ជួយឧបត្ថម្ភគាំទ្រសកម្មភាពកំចាត់មីននៅកម្ពុជា និង មន្រ្តីដោះមីនអ៊ុយក្រែន មកសិក្សាបច្ចេកទេសដោះមីននៅកម្ពុជា។ ២០២២-២០២៣ សង្រ្គាមសព្វថ្ងៃនៅ អ៊ុយក្រែន ជាសង្រ្គាមសរុប Total war ដែលមានទាំង ពាណិជ្ជកម្ម យោធា ថាមពល និង បច្ចេកវិជ្ជា ។
- តំបន់អាស៊ីអាគ្នេយ៍ ដែលមាន សមាគមន៍ពាណិជ្ជកម្មអាស៊ាន ជាសមាគមន៍តែមួយគត់ក្នុងលោកដែលគ្មាន កងកម្លាំងប្រដាប់់អាវុធ ដើម្បីការពារជំនួញ។
- ប្រទេស កម្ពុជា ឡាវ ថៃ ព្រុយណេ ភូមារ និង ហ្វីលីពិន បានបង្ហាញជំហរការពារចិន ឈ ខាង ចិន ចំណែក ប្រទេស វៀតណាម ម៉ាឡេ ឥណ្ឌូនេស៊ី សាំងហ្គាពូ និង (ទីម័រកើត)ឈ គាំទ្រ ផលប្រយោជន៍ សហរដ្ឋអាមេរិក។
- ១១ ប្រទេស ជាក្រុមទេសតំបន់ អាស៊ីអាគ្នេហ៍ បង្កើតជា អង្គការជំនួញ សម្រាប់បំរើ អង្គការនយោបាយនិងយោធា ដូចជា តំបន់អាស៊ានគ្មាននុយក្លេអ៊ែរ ឬ តំបន់ អាស៊ាន ណាតូ គ្មាន អាមេរិក ។
- ជំលោះរវាង កម្ពុជា វៀតណាម, កម្ពុជា ថៃ, កម្ពុជា លាវ លើបញ្ហាព្រំដែន គោក ព្រំដែនទឹក និង ព្រំដែនអាកាស។
- ជំលោះ រវាង ចិន វៀតណាម រឿង សមុទ្រចិនខាងត្បង, ជំលោះរវាង ចិន និង តៃវ៉ាន រឿង តៃវ៉ាន់់ទាមទារឯរាជ្យ បំបែករដ្ឋ និង តៃវាន់ ទាមទារកោះមួយចំនួន ក្នុងសមុទ្រចិនខាងត្បូង ដែលប្រទេសមួយចំនួន ចង់ដោះស្រាយជាមួយ តៃវ៉ាន់ ជាជាងដោះស្រាយជាមួយ ចិន។
- សង្រ្គាមដណ្តើមកោះ ហាយណាន Hainan រវាងកងទ័ពចិន និង កងទ័ពតៃវ៉ាន់ឆ្នាំ ១៩៥០ ដែលជ័យជំនៈបានទៅលើ កងទ័ព ចិនដីគោក ការនេះកំពុងមានចរន្តប្រឆាំង ចិន ពីប្រទេស ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ដែលគាំទ្រ អតីតប្រទេស ចម្ប៉ា និង សមុទ្រចិនខាងត្បូង ព្រោះតាមប្រវត្តិសាស្រ្ត កោះ ហាយណាន គឺជា កោះ ចាម សមុទ្រចិនខាងត្បូង គឺជា សមុទ្រចម្ប៉ា។
- កោះ Hainan ក៍ជាកោះ ជំលោះផងដែរ រវាងវៀតណាម និង ចិន ដែល ចិនធ្លាប់បានគូស ត្រេ ឬ ចុច dot ចំនួន ១១ តែសព្វថ្ងៃ ចិន គូស តែ ០៩ វិញ ក្រោយពី យកបាន កោះ ហាយណាន។
- វៀតណាម និង ហ្វីលីពិន ឆ្នាំ ២០១៦ សុទ្ធតែធ្លាប់បានហាមឃាត់ការ ចាក់ផ្សាយខ្សែភាពយន្តក្នុងស្រុកដែលនិយាយអំពី ខ្សែចុច ០៩ ចំណុច រំលោភលើ បូរណភាពដែនទឹក វៀតណាម និង ហ្វីលីពីន។
- ប្រទេសមួយចំនួន ទាមទារប្រើច្បាប់ សមុទ្រ ដែលវាស់ចម្ងាយ ជាង ៣៧០ គម ពី ឆ្នេរ ឬ ពីកោះដែលគេកំពុងកាន់កាប់ ខណះដែលសមុទ្រចិនខាងត្បូង មានចម្ងាយខ្លី បើប្រទេសមួយ វាស់ ៣៧០ គម ប្រទេស មួយទៀត វាស់ដូចគ្នា ដូច្នេះ ក្លាយជាការជាន់ក្នា គ្មានតំបន់ដែនទឹក អន្តរជាតិ។
- បញ្ហាចុងក្រោយនេះ គឺ កោះ សាការី Sakhalin ដែលគ្រប់គ្រងដោយ ជប៉ុន មុនឆ្នាំ ១៩៤៥ និង ត្រូវបាន សមាគមន៍ អាស៊ាន កាលឆ្នាំ ១៩៦៧ ចាត់ទុកជា អាទិភាព ដើម្បីការពារប្រទេស ឬ កោះនេះ តែសព្វថ្ងៃ ក្លាយជាប្រធានបទនៃជំលោះ រវាង រុស្សី ជប៉ុន។
ប្រទេសជុំវិញសមុទ្រចិនខាងត្បូងរួមមាន
- កម្ពុជា 👉 បរិបទសមុទ្រចិនខាងត្បូង 👉 ជើងគោក 👉, ជើងទឹក 👉, ជើងអាកាស 👉
- ចិន 👉 បរិបទសមុទ្រចិនខាងត្បូង 👉 ជើងគោក 👉, ជើងទឹក 👉, ជើងអាកាស 👉
- ប្រ៊ុយណេ 👉 បរិបទសមុទ្រចិនខាងត្បូង 👉 ជើងគោក 👉, ជើងទឹក 👉, ជើងអាកាស 👉
- ម៉ាឡេស៊ី 👉 បរិបទសមុទ្រចិនខាងត្បូង 👉 ជើងគោក 👉, ជើងទឹក 👉, ជើងអាកាស 👉
- សិង្ហបុរី 👉 បរិបទសមុទ្រចិនខាងត្បូង 👉 ជើងគោក 👉, ជើងទឹក 👉, ជើងអាកាស 👉
- ឥណ្ឌូនេស៊ី ក្នុងបរិបទសមុទ្រចិនខាងត្បូង 👉 ជើងគោក 👉, ជើងទឹក 👉, ជើងអាកាស 👉
- ហ្វីលីពីន 👉 បរិបទសមុទ្រចិនខាងត្បូង 👉 ជើងគោក 👉, ជើងទឹក 👉, ជើងអាកាស 👉
- វៀតណាម 👉 បរិបទសមុទ្រចិនខាងត្បូង 👉 ជើងគោក 👉, ជើងទឹក 👉, ជើងអាកាស 👉
- ថៃ 👉បរិបទសមុទ្រចិនខាងត្បូង 👉 ជើងគោក 👉, ជើងទឹក 👉, ជើងអាកាស 👉
- តៃវ៉ាន់ ក្នុងបរិបទសមុទ្រចិនខាងត្បូង 👉 ជើងគោក 👉, ជើងទឹក 👉, ជើងអាកាស 👉
- អូស្រ្តាលី ក្នុងបរិបទសមុទ្រចិនខាងត្បូង 👉ជើងគោក👉, ជើងទឹក 👉, ជើងអាកាស 👉
- ចិន «បន្ទាត់ក្រហម៩ឆ្នូត» គឺជាការទាមទាររបស់ចិនស្ទើរតែ ៩០ភាគរយនៃសមុទ្រចិនខាងត្បូង។ តាមការអះអាងរបស់រដ្ឋាភិបាលចិន ការទាមទាររបស់ខ្លួន គឺផ្អែកលើច្បាប់អន្តរជាតិ ជាពិសេសគឺសន្ធិសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២ (UNCLOS) និងហេតុផលប្រវត្តិសាស្ត្ររបស់ខ្លួន។ ច្បាប់សមុទ្រនេះ គឺមានចំណុចមួយ កំណត់ពីតំបន់សេដ្ឋកិច្ចផ្តាច់មុន(EEZ) ដែលអនុញ្ញាតឲ្យប្រទេសជាប់សមុទ្រទាញយកផលប្រយោជន៍ក្នុងទំហំ ៣៧០,៤គីឡូម៉ែត្រ ឬ២០០ nautical mile ពីខ្សែបន្ទាត់មូលដ្ឋាន (Baseline)។ ចិនបានទាមទារដែនទឹកប្រមាណជា ២០០០គីឡូម៉ែត្រ ពីដែនគោករបស់ខ្លួន។
- ចិន នៅមុនសង្គ្រាមលោកលើកទី២ គ្មានការទាមទារដែនទឹកក្នុងសមុទ្រចិនខាងត្បូងឡើយ។ នៅក្នុងឆ្នាំ១៩៤៧ សាធារណរដ្ឋចិន ដែលដឹកនាំដោយលោក ជាង កៃជៀក(Chiang Kai-shek) បានបញ្ចេញផែនទីដំបូងលើសមុទ្រចិនខាងត្បូង ដែលរួមមាន «បន្ទាត់ក្រហម ១១ឆ្នូត»។ ប៉ុន្តែក្រោយមក «បន្ទាត់ក្រហម ១១ឆ្នូត» ត្រូវបានប្តូរមកជា «បន្ទាត់ក្រហម៩ឆ្នូត»វិញ បន្ទាប់ពីបក្សកុម្មុយនិស្តចិន បានគ្រប់គ្រងចិនដីគោកនៅក្នុងឆ្នាំ ១៩៤៩។
- ចិន ក្រោយមកនៅក្នុងឆ្នាំ១៩៧៤ ចិនបានដណ្តើមកាន់កាប់ប្រជុំកោះ Paracel ពីវៀតណាម និងសម្លាប់ទាហានវៀតណាមច្រើនជាង ៧០នាក់។ រហូតដល់ឆ្នាំ ១៩៨៨ ភាគីទាំងពីរបានប៉ះទង្គិចគ្នា នៅក្នុងប្រជុំកោះ Spratly ថែមទៀត ដោយវៀតណាមបាត់បង់កងនាវិកប្រមាណ ៦០នាក់។
- វៀតណាម គឺទាមទារលើផ្នែកទាំងស្រុងនៃប្រជុំកោះParacel និងផ្នែកខ្លះនៃប្រជុំកោះ Spratly នៃដែនសមុទ្រនេះ។ ព្រុយណេទាមទារដែនទឹកមួយភាគតូចក្បែរប្រជុំកោះ Spratly ខណៈពេលម៉ាឡេស៊ី ទាមទារកោះតូចៗមួយចំនួន ដែលស្ថិតក្នុងប្រជុំកោះ Spratly និងផ្នែកផ្សេងទៀតនៃសមុទ្រចិនខាងត្បូង។ ចំណែកហ្វីលីពីន បានទាមទារប្រជុំកោះSpratly ទាំងមូល និងតំបន់ផ្សេងទៀត។
- វៀតណាម តាមការចុះផ្សាយរបស់សារព័ត៌មាន BBC វៀតណាម បានអះអាងថា ចិនមិនដែលកាន់កាប់ប្រជុំកោះ Paracel និងប្រជុំកោះ Spratly ឡើយតាំងមុនឆ្នាំ១៩៤០មកម្លេះ ហើយខ្លួនទៅវិញទេ ដែលគ្រប់គ្រងប្រជុំកោះទាំងពីរនេះ តាំងពីសតវត្សរ៍ទី១៧កន្លងមក និងថែមទាំងមានភស្តុតាងបញ្ជាក់ផង។
- ចិន អាមេរិក មួយរយៈចុងក្រោយ ភាពតានតឹងនៅក្នុងសមុទ្រចិនខាងត្បូង បានកើនកម្តៅជាថ្មី។ ភាគីចិន និងអាមេរិក បានបញ្ចេញសាច់ដុំដាក់គ្នាលើផ្ទៃសមុទ្រមួយនេះ។ នៅដើមខែកក្កដា ចិនបានធ្វើសមយុទ្ធយោធារយៈពេល ៥ថ្ងៃ នៅក្បែរប្រជុំកោះ Paracel។ ការធ្វើសមយុទ្ធយោធានេះ ត្រូវបានវៀតណាម និងហ្វីលីពីនជំទាស់យ៉ាងខ្លាំង។ សម្រាប់វៀតណាម ការធ្វើសមយុទ្ធយោធានេះ ជាការបំពានដែនអធិបតេយ្យវៀតណាមធ្ងន់ធ្ងរ ឯហ្វីលីពីនថា ការធ្វើសមយុទ្ធយោធានេះ គឺហួសព្រំដែនទឹករបស់ចិន និងជាអំពើបង្ករឿង។
- ចិន អាមេរិក ស្របពេលចិនកំពុងធ្វើសមយុទ្ធយោធា អាមេរិកនៅថ្ងៃទី៣ ខែកក្កដា បានបញ្ជូននាវាដឹកយន្តហោះពីរគ្រឿងទៅក្នុងសមុទ្រចិនត្បូង ដើម្បីកម្លាកងទ័ពចិន ក៏ដូចជា ធ្វើលំហាត់យោធារបស់ខ្លួន និងអនុវត្តសេរីភាពនាវាចរណ៍ក្រោមច្បាប់អន្តរជាតិ។ ការណ៍នេះ ត្រូវបានចិន រិះគន់អាមេរិកថា ចង់បង្កអស្ថិរភាពនៅក្នុងតំបន់ ដែលបណ្តាលមកពីសកម្មភាពយោធាទ្រង់ទ្រាយធំរបស់ខ្លួន។
- ចិន អាមេរិក បើទោះបីជា ប្រទេសទាំងពីរបានបញ្ចេញសាច់ដុំដាក់គ្នាមែន ប៉ុន្តែភាគីទាំងពីរ មិនអាចឈានទៅដល់ការប្រឈមមុខដាក់គ្នាឡើយ ព្រោះសមត្ថភាពកងទ័ពជើងទឹករបស់ចិន មិនស្មើអាមេរិកឡើយ ហើយនាវាដឹកយន្តហោះរបស់ចិន ក៏តូចជាងអាមេរិកថែមទៀត។ បន្ថែមពីលើនេះ អាមេរិកមានសម្ព័ន្ធមិត្តជាច្រើននៅក្នុងតំបន់ ខណៈពេលចិនមានសត្រូវនៅជុំវិញ។ ជាក់ស្តែង អាមេរិក មានជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី ឥណ្ឌា បូករួមទាំងមូលដ្ឋានទ័ពនៅបណ្តាប្រទេសមួយចំនួនថែមទៀត។
- អាស៊ាន និងចិន កន្លងមក បណ្តាប្រទេស អាស៊ាន និងចិន ក៏បានដោះស្រាយជម្លោះជាមួយគ្នា តាមរយៈផ្លូវចរចាផងដែរ។ នៅក្នុងឆ្នាំ២០០២ អាស៊ាន និងចិន បានចុះហត្ថលេខាលើសេចក្តីប្រកាសស្តីពីការប្រតិបត្តិរបស់ភាគីនៅក្នុងសមុទ្រចិនខាងត្បូង(Declaration of the Conduct of Parties in the South China Sea) នៅទីក្រុងភ្នំពេញ ដើម្បីដោះស្រាយជម្លោះដោយសន្តិវិធី និងចៀសវាងការប៉ះទង្គិចគ្នា។ ក្នុងសេចក្តីប្រកាសមួយនេះ ប្រទេសទាំង១១ បានប្តេជ្ញាធ្វើឲ្យក្រមប្រតិបត្តិលើសមុទ្រចិនខាងត្បូង (COC) ចេញជារូបរាង។
- អាស៊ាន និងចិន សព្វថ្ងៃ អាស៊ាន និងចិន កំពុងចរចាគ្នាលើក្រមប្រតិបត្តិសមុទ្រចិនខាងត្បូងនេះ ប៉ុន្តែវាពិបាកក្នុងការសម្រេចកិច្ចព្រមព្រៀងបន្តិច ព្រោះចិន និងអាស៊ានយល់ឃើញខុសគ្នាលើបញ្ហាមួយចំនួន។ ការយល់ឃើញខុសគ្នានេះ អាចមាន យន្តការដោះស្រាយជម្លោះ, ការមិនកំណត់ភូមិសាស្ត្រសមុទ្រចិនឲ្យបានច្បាស់លាស់ ឬការបកស្រាយនៃខ្លឹមសារក្រមប្រតិបត្តិជាដើម។ ពិសេសនេះ ក្រមប្រតិបត្តិនេះ មានអំណាចចាប់បង្ខំឲ្យភាគីទាំងអស់អនុវត្ត។
- អាស៊ាន និងចិន ការវិវត្តស្ថានភាពចុងក្រោយនៅក្នុងសមុទ្រចិនខាងត្បូង តាមរយៈកិច្ចប្រជុំកំពូល នាខែមិថុនា ឆ្នាំ២០២០ កន្លងទៅ អាស៊ាន បានទទូចឲ្យភាគីជម្លោះទាំងអស់ ប្រកាន់ និងគោរពតាមច្បាប់អន្តរជាតិ ជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ ឆ្នាំ១៩៨២។ អនុសញ្ញាស្តីពីច្បាប់សមុទ្រនៃអង្គការសហប្រជាជាតិឆ្នាំ ១៩៨២ គឺជាលិខិតបទដ្ឋានគតិយុត្តិអន្តរជាតិមួយ ដែលកំណត់សិទ្ធិរបស់ប្រទេសនីមួយៗនៅលើដែនសមុទ្រ កំណត់ពីព្រំដែនសមុទ្រ នាវាចរណ៍ តំបន់នេសាទ និងចំណុចសំខាន់ជាច្រើនទៀតទាក់ទិនសមុទ្រ។
- អាមេរិក អាស៊ាន អាមេរិក អាស៊ាន នៅថ្ងៃទី១៣ ខែកក្កដា រដ្ឋមន្ត្រីការបរទេសលោក ម៉ៃ ប៉ុមប៉េអូ បានលើកឡើងថា អាមេរិក នឹងឈរជាមួយសម្ព័ន្ធមិត្តអាស៊ីអាគ្នេយ៍ ដើម្បីការពារសមុទ្រចិនខាងត្បូង និងទប់ស្កាត់សកម្មភាពអុងអាត់របស់ចិន។ ការបង្ហាញជំហរចំៗរបស់អាមេរិកបែបនេះ ត្រូវចិនវាយបកវិញថា គឺជាអំពើជ្រៀតជ្រែកចូលមកក្នុងជម្លោះសមុទ្រចិនខាងត្បូង ទាំងខ្លួន មិនមែនជាភាគីនៃជម្លោះ។
- អាមេរិក អាស៊ាន ចំណែកព្រុយណេ ដែលកន្លងមក ធ្លាប់តែស្ងៀមស្ងាត់លើបញ្ហាសមុទ្រចិនខាងត្បូង ក៏បានចេញសេចក្តីថ្លែងការណ៍មួយ ឲ្យភាគីជម្លោះ និងភាគីពាក់ព័ន្ធររក្សាសន្តិភាព ស្ថិរភាព និងសុខដុមនៅក្នុងតំបន់ ជាពិសេសលើបញ្ហាសមុទ្រចិនខាងត្បូង។ មិនតែប៉ុណ្ណោះ ព្រុយណេក៏បានទទូចឲ្យភាគីទាំងនោះ ដោះស្រាយបញ្ហាតាមច្បាប់សមុទ្រអន្តរជាតិផងដែរ។
- អាមេរិក អាស៊ាន រីឯម៉ាឡេស៊ី នាចុងខែកក្កដាបានធ្វើកំណត់ទូតផ្លូវការមួយទៅកាន់អគ្គលេខាធិការដ្ឋានអង្គការសហប្រជាជាតិពីជំហររបស់ខ្លួនលើតំបន់មានវិវាទសមុទ្រចិនខាងត្បូង។ ក្នុងកំណត់ទូតនេះ ម៉ាឡេស៊ី បានជំទាស់ការទាមទាររបស់ចិនលើតំបន់ស្ទើរតែទាំងស្រុងនៃសមុទ្រចិនខាងត្បូងតាមសិទ្ធិប្រវត្តិសាស្ត្រ ឬតាមសិទ្ធិអធិបតេយ្យ ហើយថាការទាមទាររបស់ចិនបានផ្ទុយទៅនឹងអនុសញ្ញាស្តីពីច្បាប់សមុទ្ររបស់អង្គការសហប្រជាជាតិថែមទៀត។
- អាមេរិក អាស៊ាន នាចុងខែឧសភា ឥណ្ឌូណេស៊ី ក៏បានធ្វើកំណត់ទូតមួយ ទៅកាន់អគ្គលេខាធិការអង្គការសហប្រជាជាតិដែរ ដោយក្នុងនោះឥណ្ឌូណេស៊ី បានប្រាប់ចិនកុំឲ្យលូកលាន់ក្នុងអធិបតេយ្យខ្លួន ដែលជាផ្នែកមួយនៃសមុទ្រចិនខាងត្បូង ហើយចិនគួរតែគោរពតាមច្បាប់អន្តរជាតិ។
- អាមេរិក អាស៊ាន សូមបញ្ជាក់ថា បើទោះបីជា សមុទ្រចិនខាងត្បូង កើនឡើងកម្តៅក៏ពិតមែន ប៉ុន្តែកម្តៅមួយនេះ មិនអាចឈានទៅដល់ការផ្ទុះអាវុធដាក់គ្នាឡើយ ព្រោះភាគីទាំងអស់សុទ្ធតែដឹងថាការផ្ទុះអាវុធដាក់គ្នា គឺមិនមែនជារឿងល្អទេ និងមានតែខាតរៀងខ្លួន។ ចំណែកការដោះស្រាយជម្លោះវិញ ក៏ពិបាករកផ្លូវចេញដែរ ព្រោះភាគីជម្លោះយល់ឃើញខុសគ្នា ក្នុងការដោះស្រាយបញ្ហា។ ជាក់ស្តែងភាគីមួយចំនួន ចង់នាំយកបញ្ហាទៅដោះស្រាយនៅតុលាការអន្តរជាតិ ខណៈពេលចិនចង់ចរចាទ្វេភាគីជាង ព្រោះការធ្វើបែបនេះ គឺចំណេញសម្រាប់ចិន៕
- អាស៊ាន ចិន ជម្លោះសមុទ្រចិនខាងត្បូង រវាងចិន និងប្រទេសមួយចំនួននៃសមាគមអាស៊ាន រវាងចិន និងអាមេរិក ឃើញថា មានកំដៅជាខ្លាំង។ ការឡើងកំដៅដែលបារម្ភខ្លាចទៅរកសង្រ្គាមសមុទ្រ ក្នុងតំបន់ដោយសារពេលនេះ អាមេរិកបានដាក់ពង្រាយគ្រឿងសព្វាវុធ និងកងទ័ពមួយចំនួនធំ ។ ចំណែកចិនវិញ ក៏បានដាក់ពង្រាយរួចហើយដែរនូវនាវាចម្បាំង យន្តហោះចម្បាំង និង កាំជ្រួចនៅ លើកោះWoody ដ៏ធំជាងគេ នៅប្រជុំកោះប៉ារ៉ាហ្សែលដែលវៀតណាមចោទចិនថា បានដណ្ដើមយកពីដែនទឹករបស់ខ្លួន។
- អាមេរិក អាស៊ាន ប៉ុន្តែអ្វីដែលនាំអោយអាមេរិក ដាស់តឿនប្រទេសក្នុងតំបន់អោយប្រកាន់យកតួនាទីអព្យាក្រឹត្យ ទំនងក្រុងវ៉ាស៊ីនតោន គិតថា ប្រទេសខ្លះនៃសមាគមនេះ ពិតជារងឥទិ្ធពលចិន ដោយទាំងឥទ្ធិពលសេដ្ឋកិច្ច និងយោធា។លោករដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក ម៉ាក អេស្ពើរ បានផ្ដើមឈ្មោះ ប្រទេសកម្ពុជា មកនិយាយក្នុងកិច្ចពិភាក្សាមួយ កាលពីថ្ងៃទី២១កក្កដា ដោយដាស់តឿនកម្ពុជា ជាថ្មីម្ដងទៀត កុំនៅក្រោមឥទ្ធិពលចិនដែលលោកថានាំឲ្យបាត់អធិបតេយ្យ និងឯករាជ្យរបស់ខ្លួន។
- អាមេរិក អាស៊ាន នៅក្នុងកិច្ចពិភាក្សាតាមបណ្ដាញអ៊ីនធើណេត ដែលរៀបចំដោយវិទ្យាស្ថានអន្តរជាតិសម្រាប់ការសិក្សាយុទ្ធសាស្រ្ត មន្រ្តីជាន់ខ្ពស់អាមេរិករូបនេះ បានឆ្លើយទៅនឹងសំណួរ អំពីថាតើអ្វីអាចស្ដារទំនាក់ទំនងល្អក់កកររវាង សហរដ្ឋអាមេរិក និងកម្ពុជា និងការសង្ស័យអំពីមូលដ្ឋានទ័ពចិននៅលើទឹកដីខ្មែរ។ យ៉ាងណា លោក ម៉ាក អេស្ពើរ ថ្លែងថា អាមេរិកបារម្ភ មិនមែនតែរឿងប្រទេសកម្ពុជា ងាកខ្លាំងទៅរកចិនទេ តែក៏បារម្ភរឿងប្រទេសឯទៀត ដែលកំពុងផុងខ្លួនដោយសារតែឥទ្ធិពលចិន ដែលលោកថា សហរដ្ឋអាមេរិកបាន ឃើញបញ្ហានេះកើតមានជាហូរហែមកហើយ។
- អាមេរិក អាស៊ាន តាមលោកម៉ាក អេស្ពើរ អ្វីដែលជាបញ្ហាធំនោះ គឺរដ្ឋាភិបាលចិនប្រើយុទ្ធសាស្ត្រគាបសង្កត់ប្រទេសទាំងនោះ ឱ្យចូលស៊ងរបស់ខ្លួន ដើម្បីបម្រើផលប្រយោជន៍ចិន។ របៀបគាបសង្កត់នោះ រួមមានគំរាមដាក់ទណ្ឌកម្មសេដ្ឋកិច្ច កាត់ផ្ដាច់ចំណងការទូតជាដើម។ យើងក៏ឃើញប្រទេសចិន ល្បួងឲ្យប្រទេសជាច្រើនខ្ចីលុយខ្លួន ដែលយូរទៅផុងខ្លួនជំពាក់បំណុលចិនវណ្ឌក ឬសន្យាសង់មូលដ្ឋានជើងទឹក»។ក្នុងស្ថានភាពបែបនេះ លោក ម៉ាក អេស្ពើរ ថ្លែងថា ប្រទេសទាំងឡាយ ដែលកំពុងលុះក្រោមឥទ្ធិពលកៀបសង្កត់របស់ចិន ត្រូវចេះរើបម្រះខ្លួនចេញពីចិន។ នេះជាការប្រែសម្រួលរបស់វិទ្យុអាមេសេរី ផ្សាយជាខេមរភាសារដែលមានមូលដ្ឋាននៅ ក្រុងវ៉ាស៊ីនតោន។
- អាមេរិក អាស៊ាន យ៉ាងណា មកដល់ពេលនេះ ពុំទាន់ឃើញក្រសួងការបរទេសកម្ពុជា ដែលតាងនាមអោយ រាជរដ្ឋាភិបាល ដើម្បីឆ្លើយទៅកាន់ប្រទេសខាងក្រៅ ចេញសេចក្ដីថ្លែងការណ៍ប្រតិកម្មនឹងលោក រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក រូបនេះនៅឡើយទេ។ វិទ្យុស្ត្រីបានទាក់ទងបាននឹងលោកកុយគួង អ្នកនាំពាក្យ ក្រសួងការបរទេស កម្ពុជាដើម្បីសុំយោបល់ ឆ្លើយតបនឹងលោក ម៉ាក អេស្ពើរ ប៉ុន្តែលោកមិនបានឆ្លើយអ្វីទេ ក្រៅពីនិយាយថា លោកមានធុរៈជួបភ្ញៀវ ហើយនៅពេលនេះ។
- អាមេរិក អាស៊ាន កន្លងមក សហរដ្ឋអាមេរិក ចោទថា កម្ពុជានឹងផ្ដល់អោយចិន ដាក់ពង្រាយទ័ពនៅពេល មូលដ្ឋានព្រមានយន្តហោះមួយធ្វើឡើងនៅ ខេត្តឆ្នេរសមុទ្រកម្ពុជារួចរាល់ហើយនោះ។ ប៉ុន្តែ មន្ត្រីជាន់ខ្ពស់កម្ពុជា រួមទាំង សម្ដេច ហ៊ុនសែន ផងដែរ បានប្រាប់់សមភាគី វៀតណាមង្វៀនស៊ុនហ្វុក ដោយអះអាងថា រដ្ឋធម្មនុញ្ញកម្ពុជានឹងមិនអនុញ្ញាតិអោយមានកងទ័ពបរទេស លើទឹកដីកម្ពុជាឡើយ។ ប៉ុន្តែ ការអះអាងនេះ ក៏ត្រូវបានរដ្ឋមន្ត្រីការបរទេសអាមេរិក Mike Pompeo ជំរុញអោយ សមាជិកអាស៊ាន នាំគ្នាយកគំរូតាមកម្ពុជា ដែលប្រកាន់ជំហរ អព្យាក្រឹត្យ អោយឆា្ងយ ពីឥទ្ធីពលចិន ។ លោក Mike Pompeo បានថ្លែងដូចនេះ នៅចំពោះវត្តមានរដ្ឋមន្ត្រីការបរទេសអាស៊ាន នៅក្នុងកិច្ចប្រជុំមួយនៅក្រុងបាងកកប្រទេសថៃ កាលពីឆ្នាំ២០១៨។
- អាមេរិក អាស៊ាន ក្នុងស្ថានភាព ចិននិងអាមេរិកកំពុងដំណើរ ឥទ្ធិពលកងទ័ពនៅសមុទ្រចិនខាងត្បូង គេសង្កេតឃើញអ្នកវិភាគឯករាជ្យម្នាក់គឺលោកបណ្ឌិតឡៅម៉ុងហៃ បានសរសេរលើ ហ្វេសបុករបស់ ដោយសរសើរ កម្ពុជា នៅស្ងៀមស្ងាត់ ចំពោះស្ថានភាពជម្លោះសមុទ្រចិនខាងត្បូង ដែលលោក ចាត់ទុកថា កម្ពុជាកំពុងប្រកាន់យកគោលការណ៍អព្យាក្រឹត្យបានល្អប្រសើរ។
- អាមេរិក អាស៊ាន តែកន្លងមកអ្នកវិភាគឯមសុវណ្ណារ៉ា យល់ឃើញថា ប្រទេសដែលក្លាចកម្ពុជា លំអៀងទៅរក ចិន គឺប្រទេសវៀតណាម ព្រោះប្រទេសចិននិងវៀតណាម តែងតែបង្កជម្លោះប្រដាប់អាវុធដាក់គ្នា ច្រើនលើកមកហើយ ដោយសារការចង់គ្រប់គ្រងផ្ដាច់មុខនៅដែនទឹកនៃទំបន់សមុទ្រចិនខាងត្បូង។
- អាមេរិក អាស៊ាន សមុទ្រចិនខាងត្បូងមាន ក្រឡាផ្ទៃ៣លានគីឡូម៉ែត្រក្រឡា និងមានកោះចំនួន២៥០ ។ បច្ចុប្បន្ន ចិនចូលកាន់កាប់ ជិត៨០ភាគរយទៅហើយ ។នេះ បើតាមសារព័ត៌មាន អាមេរិក The National Interest ។ វៀតណាម គំរាមថានឹងប្ដឹងចិនទៅកាន់តុលាការICJ និងបង្ខំអោយចិន គោរច្បាប់សមុទ្រអន្តរជាតិឆ្នាំ១៩៨២។ តែបែបនេះក្ដី អាមេរិកទំនងមិនបណ្ដោយអោយចិន កាងយកតំបន់នោះបានឡើយ។ សហរដ្ឋអាមេរិកអះអាងថា តំបន់នោះ ជាដែននាវាចរណ៍អន្តរជាតិ៕
- ចិន-អាមេរិក បញ្ជូននាវាសង្គ្រាមរៀងៗខ្លួន ចូលក្នុងសមុទ្រចិនខាងត្បូង សុក្រ, 22 វិច្ឆិកា 2019 11:09
- ក្នុងខែវិច្ឆិកា ឆ្នាំ២០១៩នេះ ចិន និងអាមេរិក បានបញ្ជូននាវាផ្ទុកយន្តហោះ និងនាវាចម្បាំងរបស់ខ្លួន
- ចិន ចង់ធ្វើសមយុទ្ធយោធាទៀងទាត់ជាមួយអាស៊ាន នៅក្នុងសមុទ្រចិនខាងត្បូង ពុធ, 22 សីហា 2018 11:34
- ប្រទេសចិន បានស្នើឱ្យអាស៊ាន ធ្វើសមយុទ្ធយោធារួមគ្នាជាមួយខ្លួន ជាទៀតទាត់នៅក្នុងសមុទ្រចិនខាងត្បូង
- ប្រមុខការពារជាតិអាមេរិក លើកឡើងសេណារីយ៉ូ២ ជាមួយចិន លើបញ្ហាសមុទ្រចិនខាងត្បូង សៅរ៍, 2 មិថុនា 2018 10:40
- លោក Jim Mattis រដ្ឋមន្រ្តីការពារអាមេរិក បានលើកឡើងពីសេណារីយូចំនួន២...
- ចិនព្រមាននាវាចម្បាំងអាមេរិក ២គ្រឿង ឲ្យចាកចេញពីសមុទ្រចិនខាងត្បូងជាបន្ទាន់ ច័ន្ទ, 28 ឧសភា 2018 05:00
- កងទ័ពចិនបានធ្វើសកម្មភាពភ្លាមៗដោយបញ្ជូននាវាចម្បាំងរបស់ខ្លួនជាច្រើនគ្រឿង...
- វៀតណាម ផ្ទុះកំហឹងនឹងទេសចរចិនរឿងពាក់អាវរូបផែនទី ព្រហស្បតិ៍, 17 ឧសភា 2018 13:50
- អ្នកប្រើប្រាស់បណ្ដាញសង្គមនៅប្រទេសវៀតណាម បានផ្ទុះការខឹងសម្បានឹងភ្ញៀវទេសចរចិនមួយក្រុម...
- ចិន លួចដំឡើងប្រព័ន្ធមីស៊ីលក្នុងតំបន់ជម្លោះសមុទ្រចិនខាងត្បូង សុក្រ, 4 ឧសភា 2018 09:23
- យោងតាមទីភ្នាក់ងារសារព័ត៌មានCNBC បានរាយការណ៍កាលពីថ្ងៃទី០២ ឧសភា ឆ្នាំ២០១៨ដូច្នេះថា មហាយក្សចិន បានធ្វើការដំឡើងខែល...
- វៀតណាម ទាមទារឲ្យចិន បញ្ឈប់សកម្មភាពខុសច្បាប់នៅប្រជុំកោះ២ ពុធ, 25 មេសា 2018 13:31
- សកម្មភាពរបស់ចិន នៅប្រជុំកោះចំនួនពីរ ត្រូវបានវៀតណាម...
- ស៊ី ជិងពីង ទៅពិនិត្យព្យុហយាត្រាកងទ័ពចិនដោយផ្ទាល់ នៅសមុទ្រចិនខាងត្បូង (មានវីដេអូ) សុក្រ, 13 មេសា 2018 09:46
- ប្រធានាធិបតីចិន ស៊ី ជិងពីង កាលពីថ្ងៃទី១២ ខែមេសា ២០១៨ ម្សិលមិញ បានទៅពិនិត្យដោយ
- ចិនបញ្ជូននាវាដឹកយន្តហោះ និងនាវាចម្បាំង ៥០គ្រឿង ទៅធ្វើសមយុទ្ធនៅសមុទ្រចិនខាងត្បូង ព្រហស្បតិ៍, 12 មេសា 2018 16:55
- កងទ័ពជើងទឹកនៃកងទ័ពរំដោះប្រជាជនចិន កាលពីថ្ងៃទី១១ ខែមេសា ២០១៨ ម្សិលមិញ...
- ចិនព្រលះវៀតណាម ដែលហៅឥណ្ឌាមករកស៊ីប្រេងនៅសមុទ្រចិនខាងត្បូង សុក្រ, 12 មករា 2018 11:23
- កន្លងមក ចិនក៏ធ្លាប់បានតវ៉ាចំពោះវត្តមានរបស់ឥណ្ឌា នៅក្នុងដែនទឹកដែលមានជម្លោះនេះផងដែរ
- ចិនបញ្ជូនយន្តហោះទម្លាក់គ្រាប់បែកទៅសមុទ្រចិនខាងត្បូង សុក្រ, 24 វិច្ឆិកា 2017 16:19
- កងទ័ពអាកាសចិន បានបញ្ជូនយន្តហោះទម្លាក់គ្រាប់បែក H-6K ១ក្រុម ទៅសមុទ្រចិនខាងត្បូង ដើម្បី...
- ចិន ប្រតិកម្ម នឹងនាវាអាមេរិក ដែលឆ្លងកាត់កោះរបស់ខ្លួន សុក្រ, 11 សីហា 2017 14:35
- ចិន បានជំទាស់យ៉ាងខ្លាំង ចំពោះអាមេរិក ដែលបញ្ជូននាវាឆ្លងកាត់កោះសិប្បនិម្មិត១...
- វៀតណាម ផ្អាកបូមឧស្ម័ន ក្រោយចិនគំរាម ច័ន្ទ, 24 កក្កដា 2017 15:31
- វៀតណាម បានបញ្ឈប់ការបូមឧស្ម័ន នៅតំបន់មានជម្លោះ ក្នុងសមុទ្រចិនខាងត្បូង ក្រោយមានការគំរាម...
- ផ្នែក១ នៃសមុទ្រចិនខាងត្បូង ត្រូវបានឥណ្ឌូណេស៊ី ដាក់ឈ្មោះថ្មី អាទិត្យ, 16 កក្កដា 2017 11:40
- ប្រទេសឥណ្ឌូណេស៊ី បានដាក់ឈ្មោះតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ខ្លួន ដែលជាផ្នែក១នៃសមុទ្រចិនខាងត្បូងថា ...
- ចិន ព្រមានអំពីបញ្ហាសមុទ្រចិនខាងត្បូង មុនមេដឹកនាំឥណ្ឌា ទៅអាមេរិក អាទិត្យ, 25 មិថុនា 2017 09:22
- ចិន បានព្រមានឥណ្ឌា សារជាថ្មី ឱ្យនៅឆ្ងាយពីបញ្ហាសមុទ្រចិនខាងត្បូង និងភូមិសាស្រ្តដែលនៅជុំវិញចិន។
- ចិន ប្រុងជើងការ ចំពោះសកម្មភាពយន្តហោះយោធាអាមេរិក នៅសមុទ្រចិនខាងត្បូង សុក្រ, 9 មិថុនា 2017 16:14
- នៅថ្ងៃទី៩មិថុនានេះ ចិនបានឃ្លាំមើល និងប្រុងជើងការខ្ពស់ ចំពោះសកម្មភាពយន្តហោះទម្លាក់គ្រាប់បែករបស់អាមេរិក នៅក្នុងសមុទ្រចិនខាងត្បូង។
- ចិន ប្រតិកម្មនឹងការលើកឡើងរបស់រដ្ឋមន្រ្តីការពារជាតិអាមេរិក និងជប៉ុន ជុំវិញតំបន់ជម្លោះ ច័ន្ទ, 5 មិថុនា 2017 16:33
- កាលពីម្សិលមិញ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Hua Chunying បានសម្តែងការមិនពេញចិត្ត ចំពោះការលើកឡើងរបស់រដ្ឋមន្រ្តីការពារជាតិអាមេរិក...
- ចិន ប្រតិកម្មនឹងសេចក្តីថ្លែងការណ៍របស់ប្រទេស G7 អាទិត្យ, 28 ឧសភា 2017 11:16
- អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lu Kang បាននិយាយនៅថ្ងៃទី២៨ឧសភានេះថា ចិន មិនពេញចិត្តនឹងសេចក្តីថ្លែងការណ៍របស់ក្រុមប្រទេសធំៗទាំង៧ (G7)
- អាមេរិក បញ្ជូននាវាសង្គ្រាមមកសមុទ្រចិនខាងត្បូងជាលើកដំបូង ក្រោមរដ្ឋបាល ដូណាល់ ត្រាំ ព្រហស្បតិ៍, 25 ឧសភា 2017 09:17
- មន្រ្តីអាមេរិក ១រូបបានឱ្យដឹងថា នាវាចម្បាំងអាមេរិក ១គ្រឿង បានស្ថិតនៅចម្ងាយ ២២គីឡូម៉ែត្រ ពីកោះសិប្បនិម្មិត ដែលត្រូវបានសាងសង់ដោយចិន...
- អាមេរិកផ្ដល់នាវាល្បាត ៦គ្រឿងដល់វៀតណាម អង្គារ, 23 ឧសភា 2017 11:52
- នាវាឈ្មោះ ឆ្លាមដែក ទាំង ៦គ្រឿងនេះ ត្រូវបានធ្វើពិធីផ្ទេរជាផ្លូវការ នៅខេត្ត Quang Nam ដោយ...
- លោក Duterte៖ ចិន គំរាមធ្វើសង្គ្រាមជាមួយហ្វីលីពីន ច័ន្ទ, 22 ឧសភា 2017 09:31
- ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte បាននិយាយនៅក្នុងក្រុង Davao ថា ចិន បានគំរាមធ្វើសង្គ្រាម បន្ទាប់ពីលោកអះអាងពី
- Duterte៖ ហ្វីលីពីន នឹងចាប់ដៃគូជាមួយចិន រុករកធនធានធម្មជាតិនៅសមុទ្រខាងត្បូង ពុធ, 17 ឧសភា 2017 10:24
- លោក Duterte បញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោកទៅក្រុងប៉េកាំង ពិតជាទទួលបានលទ្ធផលល្អសម្រាប់ហ្វីលីពីន
- ចិន និងវៀតណាម យល់ព្រមមិនបង្កើនជម្លោះនៅសមុទ្រចិនខាងត្បូង ច័ន្ទ, 15 ឧសភា 2017 14:41
- ប្រទេសចិន និងវៀតណាម បានប្រកាសរួមគ្នានៅថ្ងៃទី១៥ឧសភានេះថា នឹងថែរក្សាសន្តិភាព និងគ្រប់គ្រងជម្លោះនៅក្នុងសមុទ្រចិនខាងត្បូង ដោយចៀសវាងនូវ...
No comments:
Post a Comment