ឯកសារសំខាន់ៗទាក់ទងជាមួយភូមិសាស្រ្តនយោបាយ ប៉ូឡូញរួមមានដូចជា៖
- ភូមិសាស្រ្តនយោបាយ ប្រទេស ប៉ូឡូញ
- ប្រវត្តិសាស្រ្ត ប្រទេសប៉ូឡូញ
- កងទ័ពជើងគោក ប្រទេសប៉ូឡូញ
- កងទ័ពជើងទឹក ប្រទេសប៉ូឡូញ់
- កងទ័ពជើងអាកាស ប្រទេសប៉ូឡូញ
ឆ្នាំ ១៩៨៥ ទ្វីបអារ៉ិប មានការបែងចែកជា ០៦ ប្លុក រួមមាន (១) សូវៀត (២) វ៉ាសូវី (៣) បារាំង (៤) អាល្លឺម៉ង់ (៥) អព្យាក្រិត និង (៦) អាមេរិកកាំង។ គ្រាដែល ចប់សង្រ្គាមត្រជាក់ ១៩៩១ ប្រទេសនានាក្នុង ប្លុកនីមួយៗ បែកខ្ញែកគ្នាដូចជា ប្លុកសូវៀត មានប្រទេស អ៊ុយក្រែន បែលឡារុស្ស និងប្រទេស ជាង ១០បំបែក ឯករាជ្យ។ ប្លុកអាមេរិក បានអូសទាញ អគ្លេស ចាកចេញពី អឺរ៉ុប BRI-EXIT ប្រទេស អាព្យាក្រិតដូចជា ហ្វាំងឡង់ ដាណឺម៉ាក ស៊ុយអែត ចូលជាសមាជិកអាត្លង់ទិចខាងជើង North Atlantic ដែលមិនមែនជា EU ...
ភូមិសាស្រ្តនយោបាយ ប៉ូឡូញ Poland
ភូមិសាស្រ្តនយោបាយ ប៉ូឡូញ Poland
Poland ភូមិសាស្រ្តនយោបាយ ប៉ូឡូញ ជាទំព័រ រៀបរាប់អំពី ជំលោះ វិវាទ សង្រ្គាម សម្ព័ន្ធមិត្ត ខ្មាំង សត្រូវ របស់ ប្រទេស ប៉ូឡូញ មានដូចជា៖ ប៉ូឡូញ ត្រូវ អឺរ៉ុបឈ្លានពាន កាប់សម្លាប់ប្រជាជនខ្លួន បន្ទាប់ត្រូវ រុស្សីយក ប៉ូឡូញ ធ្វើជាចំណាប់ខ្មាំង គ្រប់ទឹកដី ដែលមាន អ៊ុយក្រែនជា សេនាធិការ ដូច្នេះ អ៊ុយក្រែន មិនមែនជា មិត្តល្អ របស់ ប៉ូឡូញ តែ អ៊ុយក្រែន ជាសត្រូវរបស់ រុស្សី ដែល សត្រូវរបស់សត្រូវ គឺជាមិត្ត ប៉ូឡូញ។
ភូមិសាស្រ្តនយោបាយ ប៉ូឡូញ Poland
បែលឡារុស្ស Belarus ពូទីន មេដឹកនាំរុស្សី គំរាមកំហែង មេដឹកនាំ ប៉ូឡូញថា បើសិនមានការឈ្លានពានរបស់ ទ័ពប៉ូឡូញ លើ បែឡារុស្ស ស្មើនឹងឈ្លានពានរុស្សីដែរ ។ មូលហេតុនៃជំលោះ គឺ ប៉ូឡូញ បិទព្រំដែនជាមួយ បែឡារុស្ស មិនឲ្យ ជនជាតិ បែលឡារុស្សចេញពី ប៉ូឡូញចូលបែលឡារុស្ស ឬ ចូលពី បែលឡារុស្សឡើយ បង្ករជាវិបត្តិ ជនភៀសខ្លួនអឺរ៉ុប ឃើញដូច្នេះ ប្រធានាធិបតីបែឡារុស្ស ធ្វើសមយុទ្ធយោធាជាមួយ ទ័ពស៊ីឈ្នួល Wagner ចម្ងាយ ៥ គម ពី ព្រំដែន ហើយ ប៉ូឡូញបញ្ជូនទ៏ពទៅព្រំដែនសន្ធឹកសន្ទាប់។ ស្ថានភាពសព្វថ្ងៃ បូឡូញកំពុងឈ្លានពានទឹកដី អ៊ុយក្រែនផង និងគំរាមឈ្លានពាន បែលឡារុស្សថែមទៀត ចំណែក អ៊ុយក្រែន អត់ហ៊ាននិយាយស្តី ខ្លាចបាត់ជំនួយយោធាពី ណាតូ ៕
ផែនទីទឹកដីប្រទេស ប៉ូឡូញ គ្រប់គ្រងដោយ ប្រទេស អ៊ុយក្រែន
ជាយុទ្ធសាស្រ្ត ប៉ូឡូញ គឺរុញកងទ័ពរាប់ម៉ឺននាក់ ចូលទៅជួយច្បាំងប្រទេស អ៊ុយក្រែននៅភាគខាងតើតប្រទេស ជាប់ព្រំដែនរស្សី ដើម្បី ពង្រឹងកងទ័ពចូលក្នុងទឹកដីអ៊ុយក្រែន ព្រំដែនអ៊ុយភាគខាងលិច ទីដែលជា អតីតទឹកដីប៉ូឡូញ ឬ បណ្តាខេត្តក្រុង មានជនជាតិ ប៉ូឡូញកំពុងរស់នៅ--គោលនយោបាយនេះ ដូចគ្នាជាមួយ ប្រទេសថៃ បញ្ជូនកងទ័ពខ្មែរក្រហម ទ័ពសឺនសាន ទ័ព ហ្វុន ស៊ិនប៉ិច និងទ័ព Degar កាន់សាសនាគ្រឹះ គាំទ្រ រដ្ឋាភិបាលក្រៅប្រទេស កម្ពុជា ឆ្នាំ ១៩៧៩ ដល់ ១៩៩៣ ចូលវាយ្រហារ បណ្តាខេត្តក្រុងភាគខាងកើត ព្រំដែនកម្ពុជា វៀតណាម ដើម្បី កំណត់ទីតាំងទឹកដី សម្រាប់ ជនជាតិ ចម្ប៉ា ឬ ម៉ុងតាញ៉ា ឬ ដេហ្គា ឲ្យ យកភាគខាងកើតកម្ពុជា ជាទឹកដី ពួកគេ ចំណែក ភាគខាងលិច កម្ពុជា ជាទឹកដី ថៃ ដូចឆ្នាំ ១៩៤០ ដល់ ១៩៤៦ ៕
Poland ភូមិសាស្រ្តនយោបាយ ប៉ូឡូញ--អតីតកាលទឹកដីប៉ូឡូញ សព្វថ្ងៃ គ្រប់គ្រងដោយប្រទេសអ៊ុយក្រែន
Poland ភូមិសាស្រ្តនយោបាយ ប៉ូឡូញ--អតីតកាលទឹកដីប៉ូឡូញ សព្វថ្ងៃ គ្រប់គ្រងដោយប្រទេសអ៊ុយក្រែន
ភូមិសាស្រ្តនយោបាយ ប៉ូឡូញ Poland ផែនទី ទំនាស់ទឹកដី ប្រទេស ប៉ូឡូញ
ភូមិសាស្រ្តនយោបាយ ប៉ូឡូញ Poland លទ្ធផលបោះឆ្នោត សភា ប៉ូឡូញ ឆ្នាំ ២០១៩
ភូមិសាស្រ្តនយោបាយ ប៉ូឡូញ Poland
ប៉ូឡូញ ប្រកាសផ្តាច់ជំនួយយោធាឲ្យ អ៊ុយក្រែន ដោយសារ ៖ (១) រដ្ឋាភិបាលក្រុង វ៉ាសូវី នៃ ប្រទេស ប៉ូឡូញ ប្រាថ្នាជាប់ឆ្នោតជាថ្មី នៅខែ តុលាខាងមុខ។ ប្រទេសណាក៍ដោយដែល ជួយដល់ អ៊ុយក្រែននឹង រងការវិនាស ធ្លាក់ឆ្នោត ដូចជា បារាំង អាល្លឺម៉ង់ជាដើម ដូច្នេះ បានជា ប៉ូឡូញសម្រេចចិត្ត មិនផ្តល់អាវុធដល់ អ៊ុយក្រែន។ (ទី២) ប្រទេស ប៉ូឡូញ សព្វថ្ងៃ មានអាវុធ នុយក្លេអ៊ែរ បើសិនជា សង្រ្គាមនុយក្លេអ៊ែរឡើង នោះ ប៉ូឡូញនឹង វិនាសអន្តរាយភ្លាម ត្បិត រុស្សី បាញ់ ពីខាងកើត បែលឡារុស្ស បាញ់ពីខាងជើង និង រុស្សី កាលីក្រាដ បាញ់ ពី ខាង លិច ចូលទៅ ប៉ូឡូញ គឺ ប៉ូឡូញនឹងឆេះ ហើយ បែលឡារុស្ស នឹងទាមទារទឹកដី ចំណែក អ៊ុយក្រែន ក៍ឹនឹងទាមទារទឹកដី ពី ប៉ូឡូញ វិញដែរ ។ នេះជា មូលហេតុ សភា កង ទ័ព ប្រជាជន ប៉ូឡូញ សម្រេច មិនជួយ អ៊ុយក្រែន ជាបន្តលើផ្នែកយោធា ។
ប្រទេស សមាជិក EU ដឹកនាំដោយ អាល្លឺម៉ង់ មានគោលនយោបាយគាំទ្រ ចិន ចំណែក ប្រទេស វ៉ាសូវី ដឹកនាំដោយ ប៉ូឡូញ មាននិន្នាការ ប្រឆាំង ចិន ប្រឆាំង អឺរ៉ុប និង ប្រឆាំង រុស្សី- បូឡូញ គឺជា ខ្សែត្រៀមជួរមុខ របស់ ណាតូ ចំណែក អាល្លឺម៉ង់ គឺជា អគ្គសេនាធិការរបស់ ណាតូ ក្នុងសង្រ្គាម អ៊ុយក្រែន រុស្សី ២០២២-១០២៣
- ប្រទេស អាល្លឺមំង់ ដឹកនាំបញ្ជា សហភាព អឺរ៉៉ុប EU ( The European Union)
- សហរដ្ឋអាមេរិក ដឹកនាំបញ្ជា អង្គការសម្ព័ន្ធយោធា ណាតូ NATO
- រុស្សី ដឹកនាំ បញ្ជា អង្គការសម្ព័ន្ធយោធា CSTO ចំណែក
- បូឡូញ បង្កើតវេទិកាសន្តិសុខតំបន់ វ៉ាសូវី warsaw security forum ដើម្បី ប្រឆាំង រុស្សី ប្រឆាំង សម្ព័ន្ធ អាល្លឺម៉ង់ និង ចងសម្ព័ន្ធមិត្តជាមួយ អាមេរិក។
- ប៉ូឡុញ ទាមទារឲ្យ អាល្លឺម៉ង បង់់ប្រាក់សំណង ១៣,០០០ លានដុល្លា សម្រាប់ការដែល អាល្លឺម៉ង់ ធ្វើសង្រ្គាមលោកទី២ វាយចូលគ្រប់គ្រង ប្រទេស ប៉ូឡូញ ចំណែក អាល្លឺម៉ង់ ប្រកែកថា សំណង ត្រូវបានបិទបញ្ចប់។
- ប៉ូឡូញ ទាមទារ ប្រាក់ប្រមាណ ២៤ ំពាន់លាន យូរូ ពី គណកម្មការអឺរ៉ុប the European Commission សម្រាប់ថ្លៃ ស្តារសេដ្ឋកិច្ចឡើងវិញ តែ អាល្លឺម៉ង់ ជំទាស់ថា បូឡូញ មិនបើកព្រំដែន មិនកែច្បាប់់ ដើម្បី ទទួលបាន កញ្ចប់ថវិការ ស្តារសេដ្ឋកិច្ចអឺរ៉ុបឡើងវិញ។
- ប៉ូឡូញ មានទំនាក់ទំនងយោធា ថាមពលជាមួយ អាមេរិក និង កូរ៉េខាងត្បូង ក្នុងការធ្វើទំនើបកម្មយោធា អភិសេដ្ឋកិច្ច រួមទាំងការ បង្កើនថវិការការពារជាតិ ខណៈច្បាប់របស់ EU ហាមប្រាម ការបង្កើនកំណើនថវិការការពារជាតិ។ ថវិការបញ្ជាទិញអាវុធ ពី កូរ៉េខាងត្បូង មានដលើទៅ ១៤ ពាន់លានដុល្លា លើ យន្តហោះ FA-50 ចំនួន ៤៨ គ្រឿង រថក្រោះ K2 ជាង ១ុំ០០០ គ្រឿង កាំភ្លើងធំផ្លោង K9 ជាង ៦០០ គ្រឿង
- ប្រទេស ប៉ូឡូញមានគោលនយោបាយ គាំទ្រ អ៊ុយក្រែន ជួយអ៊ុយក្រែន ធ្វើឲ្យរុស្សីចាញ់សង្រ្គាម និង មានផែនការ បង្ឋំរុស្សី ទទួលស្កាល់ខ្សែព្រំដែនតាមរដ្ឋធម្មនុញ្ញប៉ូឡូញ មុនឆ្នាំ ២០១៤ ( មុនសង្រ្គាម អ៊ុយក្រែន រុស្សី ឆ្នាំ ២០១៤)
- ប្រទេស បារាំង អាល្លឺម៉ង់ រុស្សី អ៊ុយក្រែន បានចុះកិច្ចព្រមព្រៀងសន្តិភាព រួមគ្នា នៅ ឆ្នាំ ២០១៤ ក្រោយពី កងទ័ព ផ្តាច់ខ្លួនអ៊ុយក្រែន គ្រប់គ្រងផ្ទៃដី ១ ភាគតូច ( ខ្សែព្រំដែន ៥០០ គម)
- ប៉ូលូញ ប្រែក្លាយ ហុងគ្រី ពី គូរសត្រូវ មគជា សម្ព័ន្ធមិត្តគ្នាវិញ ក្នុងសង្រ្គាម អ៊ុយក្រែន។ សង្រ្គាម នៅ អ៊ុយក្រែន ត្រូវបាន បូឡុញសំគាល់ថាជាការបែកបាក់ក្នុងសម្ព៏ន្ធប្រទេស Visegrad Group ជាក្រុមសម្ព័ន្ធ ៤ ប្រទេស គឺ ឆែក ហុងគ្រី បូឡូញ និង ស្លូវ៉ាគី ដើម្បី សហការណ៍គ្រប់វិស័យ ទាំង យោធា នយោបាយ សេដ្ឋកិច្ច បច្ចេកវិជ្ជា ថាមពល។ ប្រទេស V 4 នេះ ជាសមាជិករបស់់ EU និងជា សមាជិក B9 ផង និង NATO ផងដែរ។
- ដោយសារសង្រ្គាម អ៊ុយក្រែន ប៉ូឡុញ ហុងគ្រី សុខចិត្តចងមិត្តភាពក្នុងនាមជាសមាជិក EU តែ រវាង បូឡូញ និង អាល្លឹំមង់ គ្មានសញ្ញាសហប្រតិបត្តិការសេដ្ឋកិច្ច ឬ វិស័យផ្សេងឡើយ។
- បូឡូញ ធ្លាប់បានផ្តល់ជូនកម្ពុជា នៅ ជំនួយ វាក់សាំង កូីវិត ១៩ ចំណែក មេដឹកនាំ អាល្លឺមំង់ បានមកបំពេញ ទស្សនកិច្ចនៅកម្ពុជា នៅឆ្នាំ ២០២៣ ខែ កុម្ភះ ដោយជួបជាមួយ សម្តេច អគ្គ សេនាបតី តេជោ ហ៊ុន សែន ។
- ការធ្វើសន្តិភាពជាមួយ រុស្សី គឺជា កំហុសធំមួយ នេះតាមកការវិភាគរបស់ ជនជាតិ ប៉ូលូញ។ រដ្ឋាភិបាល ប៉ូឡូញ បញ្ជុនសព្វាវុធ ចូលធ្វើសង្រ្គាម តែ មិនបានបញ្ជូនប្រជាជន ចូលធ្វើសង្រ្គាមនៅ អ៊ុយក្រែន ( នយោបាយមិនចូលធ្វើសង្រ្គាមផ្ទាល់ជាមួយ រុស្សី)-- តាមប្រវត្តិសាស្រ្ត បូឡូញ មានសត្រូវធំៗ ០២ គឺ រុស្សី និង អាល្លឺម៉ង់។ អាល្លឺម៉ង់ធ្វើសង្រ្គាមលោកទី ២ ដែលកំទេច ប្រទេស ប៉ូឡូញ តែ មិនស្មើរនឹង សូវៀតដែល គ្រប់គ្រងប៉ូឡូញ រហូតដល់ដួលរលំ សហភាព សូវៀត Soviet Union
- សហរដ្ឋអាមេរិក ធ្លាប់បានសន្យា ធានាសន្តិសុខ បង្កើនកម្លាំងទ័ពតាមព្រំដែន បូឡូញ ដែលតាមប្រវត្តិសាស្រ្តបូឡូញ មានសុភាសិត១ឃ្លាថា បើគេមិនវាយយើង គេមិនក្បត់យើង យើងមិនត្រូវវៃគេ សម្លាប់គេ those who do not attack you either betray you or let you down.
- ដោយសារ សហភាព អឺរ៉រុបធ្លាប់ឈ្លានពាន កាប់សម្លាប់ប្រជាជន ប៉ូឡូញ និង សហភាព សូវៀត ធ្លាប់ធ្វើអាណានិគមលើ ប៉ូឡូញ នេះជា មូលហេតុដ៍សាមញ្ញដែលថា អាល្លឹម៉ង់ ពិតជាមានផែនការ រសាយ សហភាពអឺរ៉ុប បង្កើតជា សហរដ្ឋអឺរុបវិញ The United Staes of European.
- អាមេរិក មានគោលនយោបាយ រក្សាសង្រ្គាមឲ្យនៅ មួយកន្លែង គឺប្រទេសអ៊ុយក្រែន មិនឲ្យសង្រ្គាម ហៀរចេញក្រៅ ព្រំដែន អ៊ុយក្រែន បំណងឲ្យ កងទ័ពរុស្សី ចុះខ្សោយ ដែល គោលគំនិតនេះ ដួចគ្នាជាមួយ ប្រទេសប៉ូឡូញ គឺ រារាំង កិច្ចព្រមព្រៀងសន្តិភាពនៅ អ៊ុយក្រែន ដោយសារ តាមប្រវត្តិសាស្រ្ត គឺ ឲ្យប្រទេសណាមួយ ធ្វើសង្រ្គាមជាមួយ រុស្សី ចំណែក ប្រទេស ប៉ូឡូញ ឬ អ៊ុយក្រែន រង់ចាំ ទាញផលចំណេញផ្នែកយោធា ។
- កាំជ្រួច បាញ់ចូលដី ប៉ូលូញកាលឆ្នាំ ២០២២ ដែល អ៊ុយក្រែន ចោទថា ជាការកាំជ្រួច រុស្សី តែ អាមេរិកបដិសេធ និងថា នោះជាកាំជ្រួច កងទ័ពអ៊ុយក្រែនទៅវិញ។ ចំណុចនេះ អាចថា អ៊ុយក្រែន ចង់ អួស ប៉ូឡូញ ចូលធ្វើសង្រ្គាម ដើម្បី ឲ្យ ប៉ូឡូញ ខ្សោយ និង រុស្សីខ្សោយ ចំណែក អ៊ុយក្រែន រក្សាកម្លាំង។
- កងទ័ព ប្រជាជន អ៊ុយក្រែន ធ្វើសង្រ្គាមក្នុងប្រទេសខ្លួន ជាសង្រ្គាមការពារទឹកដី Defnsive ចំណែក រុស្សី ចូលមកធ្វើសង្រ្គាម ជាសង្រ្គាមវាយលុក Offensive ដូច្នេះ កងទ័ពរុស្សីនឹងចុះខ្សោយ ដោយសារការផ្គត់់ផ្គត់់ ឡូជីស្ទីក។
- សង្រ្គាម មានសមរភូមិច្រើន នោះ ទីបញ្ជាការធ្ងន់ និង ទីបញ្ជាការស្រាល នឹងជួបការលំបាកក្នុងការដឹកនាំ បញ្ជាលើសមរភូមិ ។ ចំណុចនេះ ខ្សែផ្គត់ផ្គង់ និង ខ្សែបញ្ជាប្រយុទ្ធ ខាងភាគី អ៊ុយក្រែន ងាយស្រួលជាង មានឧត្តមភាពជាងភាគីរុស្សី ជាការពិតណាស់ អ៊ុយក្រែន ត្រូវចំណាយខ្ពស់ លើខ្សែផ្គត់ផ្គង់ តែ អ៊ុយក្រែនទទួលបានវិញ នៅ ការទូទាត់ថវិការដ៍តិចតួចបំផុត ។ ឯ ភាគី កងទ័ពរុស្សី ក៍មិនបានចុះចាញ់ឡើយ the Russians have not been defeated.
- យុទ្ធសាស្រ្ត វាយលុក របស់ កងទ័ព រុស្សី មិនទទួលបានជោគជ័យល្អឡើយ បើធៀបជាមួយ យុទ្ធសាស្រ្ត វាយការពាររបស់ កងទ័ព អ៊ុយក្រែន។ យុទ្ធសាស្រ្តវាយលុករបស់ កងទ័ព អ៊ុយក្រែន លើ មូលដ្ឋានការពារខ្លួនរបស់រុស្សី នាំឲ្យកងទ័ពអ៊ុយក្រែន ជួបបរាជ័យធ្ងន់ធ្ងរ។
- រដ្ឋាភិបាល ប៉ូឡូញមានបំណង ដាកកងទ័ពក្នុងជំលោះជាមួយ ទ័ពរុស្សី តែកងទ័ព ប៉ូលូញ គ្មានបទពិសោធន៍ក្នុងសង្រ្គាម និងមិនទាន់បាន ធ្វើតេស្តសមត្ថភាពនៅឡើយ និង អាវុធមួយចំនួន នៅតែពឹងផ្អែកលើជំនួយអាមេរិកកាំង។
- សហរដ្ឋអាមេរិក គ្មានឆន្ទះ ធ្វើសង្រ្គាមវាយលុកលើ រុស្សីឡើយ គឺត្រឹមតែ រក្សាអ៊ុយក្រែន ជាទ្រនាប់រវាង អឺរុប និង រុស្សី as a buffer ដើម្បីការពារកុំឲ្យ មានសង្រ្គាមនៅ ទ្វីបអឺរ៉ុប និង ការពារសង្រ្គាមត្រជាក់ថ្មី New Cold War និង ក៍មិនចង់ឲ្យ ទ័ពរុស្សី គ្រប់គ្រងលើទឹកដី អ៊ុយក្រែនដែរ ដោយរក្សាទ័ពអាមេរិកមិនធ្វើសង្រ្កាមជាមួយ រុស្សី ។
- បើករណី កងទ័ពអ៊ុយក្រែន មិនអាចរំដោះទឹកដីខ្លួនបានមកវិញ នោះ ជំរើសទី ២ គឺ កងទ័ពអាមេរិកចូលមកធ្វើសង្រ្កាមផ្ទាល់ជាមួយ ទ័ពរុស្សី តែ កងទ័ពអ៊ុយក្រែន បានប្តេជ្ញាជ្រើសរើសយក ជំរើសទី ១ ។
- បើសិនជា ទ័ពសម្ព័ន្ធអាមេរិក ធ្វើសង្រ្គាមប្រឆាំង ការឈ្លានពាន រុស្សី នោះកម្លាំងគាំទ្រពី មហាជននឹងរក្សាសន្ទុះខ្លាំងក្លា ផ្ទុយទៅវិញ បើសិនជា ទ័ពសម្ព៍ន្ធអាមេរិក លើកចូលទៅ វាយប្រហាររុស្សី នោះការគាំទ្រនឹងចុះថយយំាងគំហុក។ -- នេះមូលហេតុដែលគេថា រុស្សីឈ្លានពាន អ៊ុយក្រែន !!
- ការបង្ខំឲ្យកងទ័ពរុស្សី វាយលុក (លើ ប៉ូឡូញ) និងមានផលចំណេញទាំង យោធា និង នយោបាយ ធ្វើបែបនេះ រុស្សីនឹងកាន់តែ បែកបាក់ផ្ទៃក្នុង ចំណែក អ៊ុយក្រែននឹងកាន់តែ បង្កើនសមត្ថភាពប្រយុទ្ធ។ ជ័យជំនៈដ៍ល្អត្រចះត្រចង់គឺ ជ័យជំនៈជាបន្តបន្ទាប់ នឹងនាំឈានដល់ ជ័យជំនៈអនាគត ដូចគ្នាដែរ ជម្ងឺលើទាហាន គឺបណ្តាលមកពី មូលហេតុជាជាញឹកញាប់។ Forcing the Russians into an offensive posture has both military and political benefits. At a time when Russia appears internally fragmented and Ukraine is increasingly capable, the greatest danger is to assume that prior successes mean future success, a disease military success frequently causes.
- បើករណី រុស្សី ទទួលបាន សន្ធិសញ្ញាសន្តិភាព នោះ ពួកបច្ចឹមប្រទេស នឹងចំណេញផ្នែក នយោបាយ។ ការកំទេចទ័ពរុស្សីទាំង មូល គឺជារឿងមិនទាន់បានចាប់ផ្តើម Non-Starter បើសិនជាការធ្វើ សន្ធិសញ្ញាសន្តិភាពនោះទ័ពរុស្សីនិងខ្លាំងក្លាថែមទៀត។ បើធ្វើសង្រ្គាមនោះ អត្រាគ្រោះថ្នាក់មានខ្ពស់ ធៀបជាមួយ អត្រាគ្រោះថ្នាក់នៃការធ្វើសន្តិភាព
- ផ្នែកដ័ធំមួយនៃទឹកដី អ៊ុយក្រែន គឺជាទឹកដី ប៉ូឡូញ ដែលត្រូវ សហភាពសូវៀត កាត់បញ្ជូល ជាទឹកដី អ៊ុយក្រែនសព្វថ្ងៃនេះ។ ប៉ូឡូញបានបញ្ជូនកងទ័ពជាច្រើនចូលច្បាំង នៅអ៊ុយក្រែន ប្រឆាំង រុស្សី ក្នុងបំំណង ដណ្តើមឧត្តមភាពយោធា ឈានទៅការដណ្តើមយក ឬ កាត់ទឹកដី ពី អ៊ុយក្រែនមកវិញ។
- ០១ សីហា ២០២៣ មានរបាយការណ៍ស្តីពីការរំលោភបំពានដែនអាកាសប្រទេស ប៉ូឡូញ ពី សំណាក់កងទ័ពអាកាស បែលឡារុស្ស ចំណែកប្រភព ពីកងទ័ព បែលឡារុស្ស ផ្សាយថានេះជាការ បង្ករហេតុដោយប្រទេស បូឡូញ ដែលចង់ឃ្លានពានបែឡារុស្ស។ បើដូច្នេះ តើអ្វីជាប្រភពនៃជំលោះ? នោះគឺ ប្រជាជន បែឡារុស្ស ជាច្រើន ត្រូវបាន គេកាត់ចូលទៅក្នុង តំបន់រដ្ឋបាលដែនដី ប៉ូឡូញ ក្រោយសង្រ្គាមលោកទី ២ ករណីនេះ នាំឲ្យ ជនជាតិ បែឡារុស្ស បន្តចេញចូលរកស៊ី ជួបជុំគ្រួសារពី បែលឡារុស្ស ទៅប៉ូលូញ ជាហេតុនាំឲ្យ រដ្ឋាភិបាលប៉ូលូញ មិនសប្បាយចិត្ត រឹតបន្តឹងព្រំដែន ធ្វើរបងព្រំដែន ក្លាយជាវិបត្តិជនភៀសខ្លួន បែលឡារុស្ស។ ជាបន្តបន្ទាប់ ប៉ូឡូញ រៀបចំជា សមយុទ្ធយោធារួមគ្នាជាមួយ ណាតូ តាមព្រំដែន បែឡារុស្ស ដោយរំលោភដែនអាកាស បែលឡារុស្សជាញឹកញាប់ ឈានដល់ ការដាក់ពង្រាយ នុយក្លេអ៊ែរ និង ទាហាន ស៊ីឈ្នួល Wagner នៅ ព្រំដែន។
- គោលបំណងមួយទៀត ដែល កងទ័ពសម្ព័ន្ធណាតូ NATO មានផែនការសឹកជាយូរ ច្រើនសិបឆ្នាំ គឺការវាយផ្តាច់ដៃ របស់ កងទ័ពរុស្សី សំដៅថា ឡោមព័ទ្ធមូលដ្ឋានទ័ពនុយក្លេអ៊ែរុស្សី នៅ Belingrade ចន្លោះ ប៉ូឡូញ និង លីទុយអានី ដែលមានផ្លូវចូលតាម បែឡារុស្ស។ អាមេរិក និងសម្ព័ន្ធមិត្តបានចល័តទ៏ព ចូលវាយដល់ ក្រុងមូស្កូ របស់រុស្សី និង គ្រីមៀផងដែរ ដូច្នេះ ការដែលរុស្សី ចល័តទ័ពតបវិញ ដាក់នៅ ព្រំដែន ប៉ូឡូញ លីទុយអានី គឺសំដៅថា ព្រំដែន ណាតូ ក៍នឹងផ្ទូះសង្រ្គាមដូចគ្នានៅថ្ងៃណាមួយ ។
កងទ័ពប្រទេស ប៉ូឡូញ
Poland ភូមិសាស្រ្តនយោបាយ ប៉ូឡូញ
Poland ភូមិសាស្រ្តនយោបាយ ប៉ូឡូញ
South Korea, along with the United States, is becoming an important Polish partner in matters of military and energy cooperation. In the context of the war in Ukraine, Poland is significantly increasing its defense spending. Minister of National Defense Mariusz Blaszczak has signed agreements for the purchase of armaments from South Korea. These include FA-50 light fighters, (48 units) K2 tanks (about 1,000) and K9 self-propelled howitzers (600). The order is to be implemented in stages in phases. The cost of the deal may amount to 14 billion euros [xiii] . Media reports also indicate that Poland will soon sign a letter of intent for the construction of nuclear reactors by the South Korean consortium KHNP. The Koreans promise Poland, among other things, nuclear technology transfer and a low pric
ប្រធានចារកម្មរុស្ស៊ី ចោទអាម៉េរិកនិងប៉ូឡូញរៀបចំផែនការពុះចែកអ៊ុយក្រែន ដើម្បីក្រសោបឥទ្ធិពលភូមិសាស្រ្តនយោបាយ ប្រធានចារកម្មបរទេសរបស់រុស្ស៊ី បានចោទប្រកាន់សហរដ្ឋអាម៉េរិក និងប៉ូឡូញ ពីបទរៀបចំផែនការដើម្បីស្រូបទាញឥទ្ធិពលភូមិសាស្រ្តនយោបាយក្នុងប្រទេសអ៊ុយក្រែន។ យ៉ាងណាមិញ ការចោទប្រកាន់នេះ ត្រូវបានបដិសេធដោយទីក្រុង វ៉ាសូវី (Warsaw) ថាជាព័ត៌មានមិនពិត និងមានគោលបំណងសាបព្រោះភាពសង្ស័យក្នុងចំណោមអ្នកគាំទ្ររបស់ទីក្រុង កៀវ។
លោក សឺហ្គី ណារីសគីន (Sergei Naryshkin) ប្រធានទីភ្នាក់ងារស៊ើបការណ៍សម្ងាត់បរទេសរបស់រុស្ស៊ី (SVR) កាលពីថ្ងៃព្រហស្បតិ៍ ទី២៨ មេសា បានលើកឡើងពីការស៊ើបការណ៍សម្ងាត់ដែលមិនបានផ្សព្វផ្សាយ ដែលបង្ហាញថា សហរដ្ឋអាម៉េរិក និងប៉ូឡូញ ដែលជាសម្ព័ន្ធមិត្តរបស់អង្គការណាតូ កំពុងរៀបចំផែនការដើម្បីស្ដារការគ្រប់គ្រងរបស់ប៉ូឡូញលើផ្នែកខាងលិចរបស់អ៊ុយក្រែន។លោក ណារីសគីន បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍ដ៏កម្រមួយ ដែលចេញផ្សាយដោយទីភ្នាក់ងារស៊ើបការណ៍សម្ងាត់បរទេសរបស់រុស្ស៊ីថា៖ «យោងទៅតាមការស៊ើបការណ៍សម្ងាត់ដែលទទួលបានដោយទីភ្នាក់ងារចារកម្មបរទេសរបស់រុស្ស៊ី ទីក្រុងវ៉ាស៊ីនតោន និង វ៉ាសូវី កំពុងធ្វើការលើផែនការ បង្កើតការគ្រប់គ្រងយោធា និងនយោបាយដ៏តឹងរ៉ឹងរបស់ប៉ូឡូញ លើទ្រព្យសម្បត្តិប្រវត្តិសាស្ត្ររបស់ខ្លួន នៅក្នុងប្រទេសអ៊ុយក្រែន»។
តាមរ៉យទ័រលោក ស្តានីសឡ ហ្សាន (Stanislaw Zaryn) អ្នកនាំពាក្យអ្នកសម្របសម្រួលទីភ្នាក់ងារពិសេសរបស់ប៉ូឡូញ បាននិយាយថា៖ «ការកុហកអំពីផែនការរបស់ប៉ូឡូញ ក្នុងការវាយប្រហារភាគខាងលិចអ៊ុយក្រែន បានកើតឡើងជាបន្តបន្ទាប់ជាច្រើនឆ្នាំមកហើយ។ គោលបំណងនៃការឃោសនារបស់រុស្ស៊ី គឺដើម្បីជំរុញការមិនទុកចិត្តគ្នារវាងអ៊ុយក្រែន និងប៉ូឡូញ ធ្វើឱ្យខូចដល់កិច្ចសហប្រតិបត្តិការប្រទេសទាំង២»។
គួរបញ្ជាក់ថា កន្លងមក ប្រទេសប៉ូឡូញ ធ្លាប់បានកាន់កាប់ទឹកដីអ៊ុយក្រែនមួយផ្នែក តាមពេលវេលាខុសៗគ្នាក្នុងប្រវត្តិសាស្ត្រ ដែលចុងក្រោយបំផុតនៅចន្លោះសង្គ្រាមលោកទាំងពីរ។ អ៊ុយក្រែនខាងលិច រួមទាំងទីក្រុង លីវីវ (Lviv) ត្រូវបានបញ្ចូលទៅក្នុងសហភាពសូវៀតនៅចុងបញ្ចប់នៃសង្គ្រាមលោកលើកទីពីរ។
ពិតណាស់ ទីបញ្ចប់នៃអ្វីៗមិនបានកើតឡើងភ្លាមៗនោះទេ ពោលគឺជិត ៨ ឆ្នាំមុន ពេលដែលលោក Putin បានបញ្ជូនទ័ពរាប់សែននាក់ចូលទៅក្នុងប្រទេសអ៊ុយក្រែនកាលពីថ្ងៃទី ២៤ កុម្ភៈ រុស្ស៊ីបានកាត់បញ្ចូលតំបន់ Crimea មកជាទឹកដីរបស់ខ្លួន ហើយបានចាប់ផ្ដើមធ្វើសង្រ្គាមស្រមោល «Shadow War» នៅតំបន់ Donbas។ ចាប់តាំងពីពេលនោះមក ប្រជាជននៅតំបន់នោះបានប្រយុទ្ធគ្នា និងបានស្លាប់នៅក្នុងអំពើហិង្សានៅភាគខាងកើតប្រទេសអ៊ុយក្រែន ខណៈពេលដែលពិភពលោកទាំងមូលគិតថា វិមានក្រឹមឡាំងបាននិងកំពុងព្យាយាម «កាត់យកដែនដីនេះ» ចេញពីរដ្ឋអធិបតេយ្យមួយ។
សេណារីយ៉ូទី (១) ៖ ប្រទេសរុស្ស៊ីអាចមានជ័យជំនះក្នុងការ លុបបំបាត់អ៊ុយក្រែន ពីភាពជារដ្ឋឯករាជ្យនិងអធិបតេយ្យភាព។ ប្រការនេះនឹងលើកជាសំណួរភ្លាមៗអំពីអត្ថិភាពរបស់ប្រទេសជិតខាងអ៊ុយក្រែនដូចជា Moldova និង Georgia ព្រមទាំងប្រទេសដែលជាសមាជិកអង្គការ NATO មួយចំនួន ដូចជាប៉ូឡូញ និងបណ្ដារដ្ឋនៅតំបន់ Baltic ជាដើម។ ប្រសិនបើអង្គការ NATO ត្រូវបានទាញចូលទៅក្នុងជម្លោះដោយផ្ទាល់ជាមួយរុស្ស៊ី នោះសង្រ្គាមនេះនឹងរីករាលដាលយ៉ាងឆាប់រហ័សនៅទូទាំងទ្វីបអឺរ៉ុប។ ដោយសារហានិភ័យខ្ពស់នៃជម្លោះដោយប្រើអាវុធនុយក្លេអ៊ែរ ប្រទេសប្រជាធិបតេយ្យទាំងអស់នៅអឺរ៉ុបនឹងត្រូវបានគំរាមកំហែងពីសង្គ្រាមនេះ។
ចំពោះសេណារីយ៉ូទី២ វិញ ៖ លោក Putin អាចនឹង បរាជ័យនៅក្នុងសង្គ្រាមជាមួយអ៊ុយក្រែន បើទោះជាលោកបានប្រើប្រាស់នូវមធ្យោបាយយោធាដ៏ឃោរឃៅបំផុតនៅក្នុងសង្គ្រាមរួចទៅហើយក្ដី។ប្រទេសអ៊ុយក្រែននឹងអាចរស់រានមានជីវិតជារដ្ឋអធិបតេយ្យ ដោយសារភាពក្លាហានរបស់ប្រជាជនខ្លួន និងការផ្គត់ផ្គង់អាវុធនិងជំនួយហិរញ្ញវត្ថុពីលោកខាងលិច។ ប៉ុន្តែ ដោយសារមេដឹកនាំរុស្ស៊ីបច្ចុប្បន្ននឹងបន្តកាន់អំណាចដដែល នោះរុស្ស៊ីនិងអ៊ុយក្រែននឹងស្ថិតក្នុងស្ថានភាពមិនឈ្នះមិនចាញ់។
ចំណែកឯសេណារីយ៉ូទី៣ ៖ គឺអាចនឹងមានបទឈប់បាញ់មួយ ដោយឈរលើមូលដ្ឋាននៃការចរចាដោយមានការសម្របសម្រួល។ ទោះជាយ៉ាងណា ជម្រើសមួយនេះទំនងជាមានសង្ឃឹមតិចតួចណាស់នៅពេលនេះ ដោយសារតែអំពើឃោរឃៅដែលបានប្រព្រឹត្តឡើងដោយកងទ័ពរុស្ស៊ីនៅទីក្រុង Bucha និងនៅទីកន្លែងផ្សេងទៀត។ខណៈពេលដែលសេណារីយ៉ូទី១ គឺជាជម្រើសដ៏អាក្រក់បំផុត បើយោងតាមទស្សនៈរបស់អឺរ៉ុបនិងលោកខាងលិច សេណារីយ៉ូទាំង៣នេះនឹងរារាំងដល់ការវិលត្រឡប់ទៅរកស្ថានភាពដើមឡើងវិញ។
អ្នកវិភាគថា អឺរ៉ុបគួរគិតឡើងវិញអំពីគោលនយោបាយរបស់ខ្លួនជាមួយចិន ព្រឹត្តិការណ៍សំខាន់ៗពីរដែលបាន «កំណត់ឬក៏កំណត់ឡើងវិញនូវឥរិយាបថរបស់ទ្វីបអឺរ៉ុបចំពោះប្រទេសចិន» គឺសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែននិងរបៀបដែលចិនមានប្រតិកម្មចំពោះសង្គ្រាមនេះ និងសមាជគណបក្សកុម្មុយនីស្តចិនលើកទី ២០ ហើយនឹងលទ្ធផលរបស់សមាជនេះ។ នេះបើតាមការបញ្ជាក់របស់លោក Ireneusz Bil ដែលជាប្រធានអង្គការ Amicus Europae Foundation នៅក្នុងទីក្រុងវ៉ាសូវីនៃប្រទេសប៉ូឡូញ នៅក្នុងកិច្ចសម្ភាសន៍តាមទូរស័ព្ទមួយជាមួយនឹង VOA។
លោក Bil បានបញ្ជាក់បន្តថា ទ្វីបអឺរុបនឹងកាន់តែយល់ដឹងជាងមុនអំពីផលវិបាកនៃការផ្ដោះប្ដូរបច្ចេកវិទ្យាជាមួយនឹងប្រទេសចិននិងការវិនិយោគពីប្រទេសចិន និងកាន់តែប្រយ័ត្នប្រយែងជាងមុននៅក្នុងដំណើរការត្រួតពិនិត្យ បើប្រៀបជាមួយនឹងបទពិសោធន៍កាលពីលើកមុនៗដែល «មិនមានការគិតឱ្យបានហ្មត់ចត់ម្ដងទៀតអំពីការវិនិយោគរបស់ចិននៅក្នុងទ្វីបអឺរ៉ុប»។
ប្រជាជន ប៉ូឡូញឆ្នាំ ២០២៥--និងប្រជាជនជុំវិញ ប៉ូឡូញ
សភាពការណ៍សឹកអ៊ុយក្រែន៖ មេដឹកនាំធំៗ រួមទាំង មេដឹកនាំ អាមេរិក ថ្ងៃនេះ ជួបប្រជុំគ្នានៅ ប៉ូឡូញ ដើម្បី រៀបចំផែនកការថ្មី ប្រឆាំងរុស្សី-- ជំហរអាមេរិក គឺរក្សាប្រទេស អ៊ុយក្រែនធ្វើជាតំបន់ទ្រនាប់ Buffer Zone រក្សាសង្រ្គាមនៅ អ៊ុយក្រែន មិនឲ្យឆ្លងចូល ប៉ូឡូញ។ បូឡូញ ជាមដឹកនាំ ប្រទេស វេទិការសន្តិសុខក្រុងវ៉ាសូវី ដែលមានប្រទេសជាង ៩០ ជាសមាជិក ចំណែក អាល្លឺម៉ង់ ជាប្រធាននៃ សហភាពអឺរ៉ុប ដែលមានប្រទេស ២៧ ជាសមាជិក។ បូឡូញ មានសត្រូវសួរពូជ គឺ អាល្លឺម់ង់ និង រុស្សី។ បូឡូញ រារាំង សន្តិសញ្ញាសន្តិភាពអ៊ុយក្រែន ព្រោះសន្តិភាពនាំឲ្យ បូឡូញ នៅក្រោមការគ្រប់គ្រងរបស់ អាល្លឺម៉ង់ សន្តិភាពនាំឲ្យ ទ័ពរុស្សីខ្លាំងក្លា ដូច្នេះ ដើម្បីធ្វើឲ្យទ័ពរុស្សីខ្សោយ ប៉ូឡុញ ត្រូវតែរារាំងសន្តិភាព នៅ អ៊ុយក្រែន ។
ផែនទី ភូមិសាស្រ្តនយោបាយ ប៉ូឡូញ ប្រវែងខ្សែព្រំដែន
No comments:
Post a Comment